Back to Languages
Khmer - Chapter 1
Translation by Cambodian Muslim Community Development
Verse 1
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
Verse 2
រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។
Verse 3
ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។
Verse 4
ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។
Verse 5
ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។
Verse 6
សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។
Verse 7
គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែន ជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។