Back to Languages

    Khmer - Chapter 93

    Translation by Cambodian Muslim Community Development

    Verse 1

    អល់ឡោះស្បថនឹងពេលព្រឹក។

    Verse 2

    និងពេលយប់ នៅពេលដែលវាងងឹត។

    Verse 3

    ម្ចាស់របស់អ្នក(ឱមូហាំម៉ាត់) មិនបានបោះបង់អ្នក និង មិនបានស្អប់ខ្ពើមអ្នកឡើយ។

    Verse 4

    ជាការពិតណាស់ ថ្ងៃបរលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។

    Verse 5

    ហើយម្ចាស់របស់អ្នកពិតជានឹងប្រទាន(នៀកម៉ាត់)ឱ្យ អ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្ដជាមិនខាន។

    Verse 6

    តើទ្រង់មិនបានឃើញអ្នក(មូហាំម៉ាត់)ជាកូនកំព្រា និងបាន ថែរក្សាអ្នកទេឬ

    Verse 7

    ហើយទ្រង់បានឃើញអ្នកវងេ្វង រួចទ្រង់បានចង្អុលបង្ហាញ ផ្លូវដល់អ្នកទេឬ

    Verse 8

    ហើយទ្រង់បានឃើញអ្នកជាអ្នកក្រ រួចទ្រង់បានធ្វើឱ្យអ្នក មានបានទេឬ

    Verse 9

    ដូចេ្នះ ចូរអ្នកកុំកៀបសង្កត់ចំពោះកូនកំព្រាឱ្យសោះ។

    Verse 10

    ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានឱ្យសោះ។

    Verse 11

    រីឯនៀកម៉ាត់ដែលម្ចាស់របស់អ្នកបានប្រទានឱ្យនោះ ចូរអ្នករៀបរាប់(ដឹងគុណ)។