Khmer

Translation: khm-cambodianmuslim

Author: Cambodian Muslim Community Development

អាល់-ហ្វាទីហះ

Surah 1

[1] ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

[2] រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។

[3] ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។

[4] ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។

[5] ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។

[6] សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។

[7] គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែន ជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។

អាល់-បាក̣ារ៉ាះ

Surah 2

[1] អាលីហ្វ ឡាម មីម។

[2] នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅ ក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[3] គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយ ប្រតិបត្ដិសឡាតនិងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបានប្រទានឱ្យពួកគេ។

[4] និងបណ្ដាអ្នកដែលមានជំនឿលើអ្វីដែលគេបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) និងអ្វីដែលគេបានបបញ្ចុះពីមុនអ្នក(ដូចជា គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) ហើយពួកគេជឿយ៉ាងពិតប្រាកដចំពោះ ថ្ងៃបរលោក។

[5] អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពី ម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។

[6] ពិតប្រាកដណាស់ពួកដែលប្រឆាំង(នឹងគម្ពីរគួរអាន) ទោះបីជាអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេ ក៏ពួកគេនៅតែមិនជឿដដែល។

[7] អល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេ និងត្រចៀក របស់ពួកគេ ហើយនិងនៅលើភ្នែករបស់ពួកគេមានរបាំង ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

[8] ហើយមានមនុស្សមួយចំនួន(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿលើអល់ឡោះនិងថ្ងៃបរលោក ខណៈដែលពួកគេមិនមែនជាអ្នកមានជំនឿ។

[9] ពួកគេកំពុងតែបោកបញ្ឆោតអល់ឡោះ និងបណ្ដាអ្នកដែល មានជំនឿ។ ផ្ទុយទៅវិញពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯង តែ ពួកគេមិនដឹងខ្លួនឡើយ។

[10] នៅក្នុងចិត្ដរបស់ពួកគេគឺមានជម្ងឺ(មន្ទិលសង្ស័យ)។ ដូចេ្នះ អល់ឡោះបានបន្ថែមជម្ងឺនេះលើពួកគេថែមទៀត ហើយ ពួកគេនឹងទទួលទារុណក-ម្មយ៉ាងឈឺចាប់ដោយសារតែពួកគេបាន ភូតកុហក។

[11] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ពួកគេបានឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែជាអ្នកផ្សះផ្សាប៉ុណ្ណោះ។

[12] ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបង្ក វិនាសកម្ម ក៏ប៉ុន្ដែពួកគេមិនដឹងខ្លួនឡើយ។

[13] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកជឿដូចអ្វីដែលមនុស្ស(អ្នកមានជំនឿ)បានជឿ។ ពួកគេបានតបថាៈ តើឱ្យពួកយើងជឿដូចមនុស្សឆោតល្ងង់យ៉ាងដូចមេ្ដច ទៅ? ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងឡើយ។

[14] ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿពួកគេបាននិយាយអះអាងថាៈពួកយើងបានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេបានវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងនៅជាមួយពួកអ្នក(ប្រកាន់ជំនឿដូចពួកអ្នកដែរ) តាមការពិតពួក យើងគ្រាន់តែចំអកលេងសើចប៉ុណ្ណោះ។

[15] អល់ឡោះចំអកលេងសើចចំពោះពួកគេវិញ ហើយទ្រង់ បន្ដឱ្យពួកគេស្ថិតនៅក្នុងភាពវងេ្វងរបស់ពួកគេ ដោយពួកគេស្រពេចស្រពិល។

[16] ពួកអ្នកទាំងនោះ គឺជាពួកដែលបានយកការចង្អុលបង្ហាញ មកប្ដូរយកភាពវងេ្វង ហើយការធ្វើជំនួញរបស់ពួកគេបែបនេះគ្មាន ចំណេញអ្វីឡើយ ហើយពួកគេក៏មិនមែនជាពួកដែលបានទទួល ការចង្អុលបង្ហាញដែរ។

[17] ការប្រៀបធៀបរបស់ពួកគេ គឺប្រៀបដូចនឹងអ្នកដែលបានបង្កាត់ភ្លើង ហើយនៅពេលដែលភ្លើងបានបំភ្លឺនូវអ្វីៗដែលនៅជុំវិញគេ អល់ឡោះបានបំបាត់ពន្លឺរបស់ពួកគេទៅវិញ ហើយទុកឱ្យពួកគេស្ថិតនៅក្នុងភាពងងឹតដោយពួកគេមើលមិនឃើញអ្វីឡើយ។

[18] (ពួកគេ)ថ្លង់ គ និងងងឹត ហេតុដូចេ្នះពួកគេមិនអាចវិល ត្រឡប់(ទៅរកមាគ៌ាត្រឹមត្រូវ)វិញបានឡើយ។

[19] ឬដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំងពីលើមេឃពោរពេញទៅ ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃ ញ៉ុករន្ធត្រចៀករបស់ពួកគេ ដើម្បីការពារពីសំឡេងរន្ទះដោយភ័យ ខ្លាចពីការស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបចំពោះពួកដែល ប្រឆាំងទាំងនោះ។

[20] ផេ្លកបន្ទោរជិតតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដ ដំណើរទៅមុខ តែនៅពេលដែលភាពងងឹតបានគ្របដណ្ដប់ទៅ លើពួកគេ ពួកគេឈរស្ងៀមនៅមួយកន្លែង។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញ របស់ពួកគេ។ ពិតប្រាកដណាស់អល់ឡោះមានអានុភាពលើអ្វីៗ ទាំងអស់។

[21] ឱមនុស្សលោក. ចូរពួកអ្នកគោរពសក្ការៈចំពោះម្ចាស់ របស់ពួកអ្នកដែលបានបង្កើតពួកអ្នក និងមនុស្សជំនាន់មុនពួកអ្នក ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។

[22] ទ្រង់ជាអ្នកដែលបានបង្កើតផែនដីមានសណ្ឋានលាត សន្ធឹង និងមេឃធ្វើជាដំបូលសម្រាប់ពួកអ្នក ហើយទ្រង់បានបញ្ចុះ ទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបពោ្ចញមកវិញតាមរយៈទឹកភ្លៀងនេះនូវផលានុផលជាច្រើនជាចំណីអាហារសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិក១ចំពោះអល់ឡោះក្នុងពេលដែលពួក អ្នកដឹងច្បាស់ហើយនោះ។

[23] ប្រសិនបើពួកអ្នកមានការសង្ស័យអំពីអ្វីដែលយើងបាន បញ្ចុះមកឱ្យខ្ញុំរបស់យើង(មូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវ ជំពូកណាមួយដែលដូចជំពូកនៃគម្ពីរគួរអាន ហើយចូរហៅសាក្សី របស់ពួកអ្នកក្រៅពីអល់ឡោះមក ប្រសិនបើការអះអាងរបស់ពួក អ្នកពិតជាត្រឹមត្រូវមែននោះ។

[24] តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបានឥឡូវនេះទេ ហើយពួកអ្នកក៏នឹងមិនអាចធ្វើវាបានដែរនៅពេលអនាគតនោះ ដូចេ្នះចូរពួកអ្នកខ្លាចភ្លើងនរកដែលគ្រឿងបពោ្ឆះរបស់វាគឺមនុស្ស និងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលប្រឆាំង។

[25] ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អថាៈ ពិតប្រាកដណាស ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើមួយ ប្រភេទក្នុងឋានសួគ៌ ពួកគេតែងតែនិយាយថាៈ នេះជាផ្លែឈើដែល ពួកយើងត្រូវបានគេផ្ដល់ឱ្យកាលពីមុនដែរ។ ហើយពួកគេត្រូវបាន គេផ្ដល់ផ្លែឈើឱ្យដែលមានសណ្ឋានដូចៗគ្នា (តែមានរសជាតិខុស គ្នា)។ ហើយនៅក្នុងឋានសួគ៌នោះពួកគេមានភរិយាដ៏ស្អាតស្អំជា ច្រើន ហើយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[26] ពិតប្រាកដណាស់ អល់ឡោះមិនខ្មាស់អៀនឡើយក្នុងការ លើកជាឧទាហរណ៍អំពីសត្វមូស ឬអ្វីដែលតូចឬធំជាងនេះ។ ចំពោះ បណ្ដាអ្នកដែលមានជំនឿ គឺពួកគេដឹងថាៈ ពិតប្រាកដណាស់ វាជា រឿងពិតមកពីម្ចាស់របស់ពួកគេ។ រីឯពួកដែលប្រឆាំងវិញនោះ គឺ ពួកគេនឹងនិយាយថាៈ តើអល់ឡោះចង់បានអ្វីពីការលើកជាឧទាហរណ៍នេះ? តាមរយៈឧទាហរណ៍នេះទ្រង់ធ្វើឱ្យ(មនុស្ស)វងេ្វងជាច្រើន ហើយទ្រង់ក៏ចង្អុលបង្ហាញជាច្រើនដែរ។ ហើយទ្រង់មិនធ្វើឱ្យអ្នកណាម្នាក់វងេ្វងដោយសារវាឡើយ លើកលែងតែពួកដែលមិន គោរពតាមបទបញ្ជា របស់ទ្រង់ប៉ុណ្ណោះ។

[27] ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីមាន ការព្រមព្រៀងវារួច ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបាន បញ្ជានឹងវាឱ្យផ្សារភ្ជាប់សាច់សាលោហិត ហើយពួកគេបង្កវិនាសកម្ម នៅលើផែនដី។ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់។

[28] តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកមិនទាន់មានពីមុនមក(មិនទាន់កើត) ហើយទ្រង់បានបង្កើត ពួកអ្នកឱ្យមានជីវិត ក្រោយមកទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ បន្ទាប មកទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក) បន្ទាប់មក ទៀតពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់វិញនោះ

[29] ទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក។ បន្ទាប់មកទ្រង់ឆ្ពោះទៅបង្កើតមេឃ រួចក៏បានបង្កើតមេឃប្រាំពីរជាន់។ ហើយទ្រង់មហាដឹងនូវអ្វីៗ ទាំងអស់។

[30] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈពិតប្រាកដណាស់ យើងនឹងបង្កើត អ្នកគ្រប់គ្រង(មនុស្សលោកពីមួយជំនាន់ទៅមួយជំនាន់)នៅលើផែនដីនេះ។ ពួកគេបានតបវិញថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដី នេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នានៅលើវាឬ? ចំណែកឯពួកយើងវិញ គឺជាអ្នកលើកតម្កើងដោយការសរសើរ និង បញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់បានមានបន្ទូលតបវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។

[31] ហើយអល់ឡោះបានបង្រៀនអាដាំនូវឈ្មោះអ្វីៗទាំងអស់។ ក្រោយមកទ្រង់បានបង្ហាញអ្វីៗទាំងនោះទៅម៉ាឡាអ៊ីកាត រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះ ប្រសិនបើពួកអ្នកជាអ្នកដឹងពិតប្រាកដមែននោះ។

[32] ពួកម៉ាឡាអ៊ីកាត់បានឆ្លើយថាៈ ឱទ្រង់មហាជ្រះស្អាត. ពួកយើងពិតជាមិនអាចដឹងក្រៅពីអ្វីដែលទ្រង់បានបង្រៀនពួក យើងនោះឡើយ។ ពិតប្រាកដណាស់ មានតែទ្រង់ម្នាក់គត់ដែល មហាដឹង មហាគតិបណ្ឌិត។

[33] អល់ឡោះបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកប្រាប់ពួក គេនូវឈ្មោះអ្វីៗទាំងនេះ។ ហើយនៅពេលដែលអាដាំបានប្រាប់ពួក គេនូវឈ្មោះទាំងនេះរួច ទ្រង់បានមានបន្ទូលថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថាពិតប្រាកដណាស់យើងដឹងបំផុតនូវប្រការអាថ៌ កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ

[34] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលទៅ កាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូត១ចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីស២ប៉ុណ្ណោះដែលវាបានប្រកែកនិងមានអំនួត ហើយវាក៏បានស្ថិតក្នុងចំណោម ពួកដែលប្រឆាំង។

[35] ហើយយើងបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកនិង ភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយរីករាយតាមសេចក្ដីត្រូវការចុះ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយនេះឡើយ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន។

[36] ហើយស្ហៃតនបានធ្វើឱ្យពួកគាត់ទាំងពីរឃ្លាតចេញពី ឋានសួគ៌ និងធ្វើឱ្យឃ្លាតឆ្ងាយពីអ្វីៗដែលពួកគាត់ទាំងពីរធ្លាប់មាននៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ចូរពួកអ្នក(អាដាំហាវ៉ា អ៊ីព្លីស)ចុះទៅរស់នៅ(លើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ ហើយផែនដីគឺជាកន្លែងរស់នៅរបស់ពួកអ្នក និងមានភាព សប្បាយរីករាយរហូតដល់អវសាននៃជីវិត។

[37] បន្ទាប់មកអាដាំទទួលបានការណែនាំពីម្ចាស់របស់គេនូវ ពាក្យសារភាពកំហុស ហើយទ្រង់ក៏បានអភ័យទោសឱ្យគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នក អាណិតស្រឡាញ់បំផុត។

[38] យើងបានមានបន្ទូលថាៈ ចូរពួកអ្នកទាំងអស់គ្នា(អាដាំ ហាវ៉ា អ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះ។ ហើយប្រសិនបើមាន ការណែនាំរបស់យើងមកដល់ពួកអ្នក ហើយអ្នកណាដែលបានដើរតាមការណែនាំរបស់យើងចំពោះពួកគេ គឺពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ ។

[39] ចំណែកពួកដែលបានប្រឆាំង ហើយបានបដិសេធនឹង អាយ៉ាត់ៗ របស់យើង ពួកនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅ ក្នុងនោះជាអមតៈ។

[40] ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់ជាច្រើនរបស់ យើងដែលបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់យើង យើងនឹងបំពេញកិច្ចសន្យារបស់ពួកអ្នក។ ហើយចំពោះ យើងតែមួយគត់ដែលពួកអ្នកត្រូវតែគោរពកោតខ្លាច។

[41] ហើយចូរពួកអ្នកជឿនូវអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះដើម្បីបញ្ជាក់ឡើងវិញអំពីអ្វីដែលមាននៅជាមួយពួកអ្នក (គម្ពីរតាវរ៉ត គម្ពីរអ៊ីនជីល...) ហើយពួកអ្នកមិនត្រូវតាំងខ្លួនជាអ្នកប្រឆាំងនឹងគម្ពីរគួរអានមុនគេ និងមិនត្រូវលក់ដូរអាយ៉ាត់ៗ របស់យើងក្នុងតម្លៃបន្ដិចបន្ដួចនោះឡើយ ហើយចំពោះយើងតែ មួយគត់ដែលពួកអ្នកត្រូវកោតខ្លាច។

[42] ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកកុំលាក់បាំងការពិត ខណៈដែលពួកអ្នកដឹង។

[43] ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ និងរូកុជាមួយនឹងបណ្ដាអ្នកដែលរូកុ(ថ្វាយបង្គំរួមគ្នា)។

[44] ហេតុអ្វីបានជាពួកអ្នកប្រើឱ្យមនុស្សធ្វើល្អ តែពួកអ្នកភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងសូត្រគម្ពីរ(តាវរ៉ត)។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ

[45] ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយអត់ធ្មត់និងប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វាពិតជាមានការ លំបាកយ៉ាងខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោន កោតខ្លាចអល់ឡោះប៉ុណ្ណោះ។

[46] គឺបណ្ដាអ្នកដែលជឿជាក់ថាៈ ពិតប្រាកដណាស់ ពួកគេនឹង ជួបម្ចាស់របស់ពួកគេ។ ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់វិញ។

[47] ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់របស់យើង ដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយពិតប្រាកដណាស់ យើងបាន លើកតម្កើងពួកអ្នកជាងគេលើលោកិយនេះ(នៅសម័យនោះ)។

[48] ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលម្នាក់ៗ មិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីអ្នកណាម្នាក់ឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។

[49] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានរំដោះពួកអ្នក ឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និងទុកជីវិតកូន ស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំពីម្ចាស់របស់ពួកអ្នក។

[50] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានញែកសមុទ្រ សម្រាប់ពួកអ្នក យើងក៏បានរំដោះពួកអ្នក ហើយយើងបានពន្លិចបក្សពួកហ្វៀរអោន ខណៈដែលពួកអ្នកមើលឃើញផ្ទាល់នឹងភ្នែក។

[51] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានសន្យា(កំណត់) ជាមួយមូសារយៈពេលសែសិបយប់។ ក្រោយមកនៅពេលដែល មូសាមិននៅ ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈ ខណៈដែលពួកអ្នកគឺជាពួកដែលបំពាន។

[52] ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពី(បានប្រព្រឹត្ដអំពើខុសឆ្គង)នោះ។ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

[53] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានផ្ដល់ឱ្យមូសា នូវគម្ពីរ(តាវរ៉ត) ដែលមានការវែកញែក(រវាងខុសនិងត្រូវ)ដើម្បីពួកអ្នកនឹងទទួលបានការណែនាំដ៏ត្រឹមត្រូវ។

[54] ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកពិតជាបានបំពានលើខ្លួនឯង ដោយយករូបសំណាកកូនគោមកគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសចំពោះម្ចាស់របស់ពួកអ្នករួចពួកអ្នកត្រូវសម្លាប់ខ្លួនឯង(ដោយសម្លាប់គ្នាទៅវិញទៅមក)។ការធ្វើដូចេ្នះវាជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក។(បើពួកអ្នកធ្វើបានដូចេ្នះ) ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

[55] ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបាននិយាយថាៈឱមូសា. ពួកយើងមិនជឿអ្នកទេ លុះត្រាតែពួកយើងបានឃើញអល់ឡោះដោយផ្ទាល់នឹងភ្នែក។ពេលនោះរន្ទះបានបាញ់(សម្លាប់)ពួកអ្នកភ្លាម ខណៈដែលពួកអ្នកមើលឃើញផ្ទាល់នឹងភ្នែក។

[56] ក្រោយមកយើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នកដើម្បីឱ្យពួកអ្នកដឹងគុណ។

[57] ហើយយើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកអ្នក ហើយ យើងបានបញ្ចុះ ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម)និងសត្វក្រួចឱ្យពួកអ្នក។ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែល យើងបានប្រទានឱ្យពួកអ្នក។ ហើយពួកគេមិនបានធ្វើបាបយើងឡើយ ផ្ទុយទៅវិញពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

[58] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលថាៈចូរពួកអ្នកចូលទីក្រុងនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នក បរិភោគនូវអ្វីៗដែលមាននៅទីនេះដោយរីករាយតាមតែពួកអ្នកត្រូវការ ហើយពួកអ្នកត្រូវចូលតាមទ្វារដោយឱនលំទោននិងប្រើពាក្យសុំទោសយើងនឹងអភ័យទោសឱ្យពួកអ្នកនូវរាល់បាបកម្ម របស់ពួកអ្នក ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នក ដែលសាងអំពើល្អ។

[59] ប៉ុន្ដែពួកដែលបំពានបានផ្លាស់ប្ដ្ដូរពាក្យដែលអល់ឡោះបាន ប្រាប់ពួកគេទៅជាពាក្យផេ្សង។ ដូចេ្នះយើងបានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានដោយសារតែពួកគេមិនគោរពតាមបទបញ្ជា (របស់យើង)។

[60] ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានសុំឱ្យយើងប្រទានទឹកដល់ក្រុមរបស់គេ ពេលនោះយើងបានបញ្ជាថាៈ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នកចុះ។ ដូចេ្នះ(ពេលដែលមូសាវាយ) ថ្មនោះក៏បានបាញ់ទឹកចេញជាដប់ពីររន្ធ។មនុស្សគ្រប់រូបសុទ្ធតែបានដឹងពីទីកន្លែងដែលត្រូវផឹកទឹករបស់ពួកគេ។ ចូរពួកអ្នកបរិភោគ និង ទទួលទាននូវលាភសក្ការៈរបស់អល់ឡោះចុះ ហើយកុំបំពាននៅលើផែនដីដោយបង្កវិនាសកម្មឱ្យសោះ។

[61] ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបាននិយាយថាៈឱមូសា.ពួកយើងមិនអាចទ្រាំបានទេចំពោះអាហារដដែលៗនេះ។ហេតុនេះសូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បពោ្ចញឱ្យពួកយើងនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជីរ ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹម ក្រហមជាដើម។ មូសាបានតបវិញថាៈ តើពួកអ្នកសុំប្ដូររបស់ដែល ល្អយករបស់ដែលអន់ឬ? ចូរពួកអ្នកចេញទៅរស់នៅទីក្រុងណាមួយចុះពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំជាមិនខាន។(ក្រោយពេលដែលពួកគេចេញពីទីនេះ)ពួកគេត្រូវបានទទួលរងនូវភាពអាប់ឱននិងក្រខ្សត់ហើយពួកគេបានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្ដាភសុ្ដតាងរបស់អល់ឡោះ និងសម្លាប់ណាពីជាច្រើនដោយអយុត្ដិធម៌។ ដូចេ្នះដែរ ដោយសារតែពួកគេបានប្រព្រឹត្ដបទល្មើស ព្រមទាំងបានបំពានលើបទបញ្ជា របស់យើង ។

[62] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទីនិងពួកណាសរ៉នី ហើយនិងពួកសពីអ៊ីន អ្នកណាដែលមានជំនឿលើអល់ឡោះហើយនិងថ្ងៃបរលោកព្រមទាំងបានសាងអំពើល្អ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយចំពោះពួកគេគឺគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។

[63] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកហើយយើងបានលើកភ្នំតួរឡើងពីលើពួកអ្នក(អល់ឡោះ បានបញ្ជា ថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើង បានផ្ដល់ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយពួកអ្នកត្រូវចងចាំនូវអ្វី ដែលមាននៅក្នុងគម្ពីរនេះ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។

[64] តែក្រោយមកពួកអ្នកបានបែរចេញពីកិច្ចសន្យានោះ។ហើយប្រសិនបើគ្មានការប្រោសប្រទាននិងក្ដីមេត្ដាករុណាពី អល់ឡោះចំពោះពួកអ្នកទេនោះ ពយកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។

[65] ហើយជាការពិតណាស់ ពួកអ្នកបានដឹងថា ពួកដែលបាន បំពាននៅថ្ងៃសៅរ៍ក្នុងចំណោមពួកអ្នក ពេលនោះយើងបានមានបន្ទូលទៅកាន់ពួកគេថាៈចូរពួកអ្នកក្លាយជាសត្វស្វាដ៏ថោកទាបចុះ។

[66] ដូចេ្នះ យើងបានបង្កើតទណ្ឌកម្មនេះធ្វើជាគំរូព្រមានដល់ អ្នកជំនាន់នោះ និងអ្នកជំនាន់ក្រោយ ហើយជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[67] ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈពិតប្រាកដណាស់អល់ឡោះបញ្ជា ពួកអ្នកឱ្យ សំឡេះមេគោមួយក្បាល។ពួកគេបានតបវិញថាៈតើអ្នកយកពួកយើងធ្វើជាការលេងសើចឬ?មូសាបានឆ្លើយថាៈខ្ញុំសុំពីអល់ឡោះបញ្ជៀសខ្ញុំកុំឱ្យស្ថិតនៅក្នុងចំណោមពួកដែលល្ងង់ខ្លៅ។

[68] ពួកគេបាននិយាយថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់ បញ្ជាក់ប្រាប់ពួកយើងផងថាៈ តើមេគោនោះមានលក្ខណៈយ៉ាងដូចមេ្ដច? មូសាបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថាៈ មេគោនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេកដែរ ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នកធ្វើតាមអ្វីដែលត្រូវគេបញ្ជាចុះ។

[69] ពួកគេបានបន្ដថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យបញ្ជាក់ ប្រាប់ពួកយើងផងថាៈ តើមេគោនោះមានសម្បុរអ្វី? មូសាបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថាៈ មេគោនោះសម្បុរ លឿង ពណ៌របស់វាភ្លឺថ្លាធ្វើឱ្យអ្នកដែលមើលឃើញពេញចិត្ដ។

[70] ពួកគេបានបន្ដទៀតថាៈសូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យ ទ្រង់បញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតអំពីលក្ខណៈសម្បត្ដិរបស់ មេគោនោះ ព្រោះមេគោនោះធ្វើឱ្យពួកយើងមិនច្បាស់។ ហើយ ពិតប្រាកដណាស់ បើអល់ឡោះមានចេតនា គឺពួកយើងនឹងទទួលបានការចង្អុលបង្ហាញ។

[71] មូសាបានឆ្លើយតបថាៈ អល់ឡោះបានមានបន្ទូលយ៉ាង ច្បាស់ថាៈ ការពិតមេគោនោះគេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដីធ្លី និងដឹកទឹកស្រោចស្រពដំណាំទេ ពោលគឺមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចំរុះដែរ។ ពួកគេបាននិយាយបន្ដថាៈ ឥឡូវនេះអ្នកបានផ្ដល់ការពិតហើយ។ ដូចេ្នះ ពួកគេក៏សំឡេះ មេគោនោះ ដែលពួកគេស្ទើរតែមិនអាចធ្វើបាន។

[72] ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានសម្លាប់ មនុស្សម្នាក់ រួចពួកអ្នកបានឈ្លោះទាស់ទែងគ្នាក្នុងរឿងឃាតកម្ម នោះ តែអល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួកអ្នកបានលាក់បាំង។

[73] ដូចេ្នះយើងបានបញ្ជាថាៈ ចូរពួកអ្នកយកផ្នែកណាមួយ នៃមេគោនេះវាយទៅលើសាកសពនោះ។ ដូចនេះដែរ អល់ឡោះនឹងធ្វើឱ្យអ្នកស្លាប់ទាំងអស់រស់ឡើងវិញ(នៅថ្ងៃបរលោក) ហើយអល់ឡោះបង្ហាញភសុ្ដតាងៗរបស់ទ្រង់ដល់ពួកអ្នក ដើម្បីឱ្យពួកអ្នក ចេះគិតពិចារណា។

[74] បន្ទាប់ពីព្រឹត្ដិការណ៍នោះ ចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែល វាហាក់ដូចជាដុំថ្មឬរឹងជាងដុំថ្មទៅទៀត។ ពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះផុសទឹកចេញក្លាយជាទនេ្លជាច្រើន។ ហើយពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះទៀតបេ្រះបែកធ្វើឱ្យទឹកហូរចេញក្រៅ។ ហើយពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំមកដោយសារតែការកោតខ្លាចអល់ឡោះ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វី ដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។

[75] តើពួកអ្នក(មានជំនឿ)នៅតែទទូចចង់ឱ្យពួកនោះ(អំបូរ អ៊ីស្រាអែល)ជឿតាមពួកអ្នកទៀតឬ? ខណៈដែលពួកគេមួយចំនួន (ក្រុមអ្នកចេះដឹង)បានស្ដាប់ឮបន្ទូលរបស់អល់ឡោះ រួចមកពួកគេ កែប្រែវាបន្ទាប់ពីពួកគេបានយល់និងដឹងច្បាស់ហើយនោះ។

[76] ហើយនៅពេលដែលពួកគេ(ពួកពុតត្បុតនៃពួកយ៉ាហ៊ូទី)បានជួបបណ្ដាអ្នកមានជំនឿ ពួកគេបាននិយាយថាៈ ពួកយើងក៏បានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេនៅជាមួយគ្នាគេវិញពួកគេបាននិយាយថាៈ តើពួកអ្នកនិយាយប្រាប់ពួកនោះនូវអ្វីដែលអល់ឡោះបានប្រាប់ពួកអ្នកដើម្បីឱ្យពួកគេធ្វើជាភស្ដុតាងមក ប្រឆាំងនឹងពួកអ្នកវិញនៅចំពោះមុខម្ចាស់របស់ពួកអ្នកឬ? តើពួក អ្នកមិនពិចារណាទេឬ

[77] តើពួកគេមិនដឹងទេឬថា អល់ឡោះពិតជាដឹងនូវអ្វីៗ ដែលពួកគេលាក់កំបាំងនិងអ្វីៗដែលពួកគេលាតត្រដាង

[78] ហើយមានអ្នកខ្លះក្នុងចំណោមពួកគេ(យ៉ាហ៊ូទី)ជាពួក មិនចេះអក្សរ មិនចេះគម្ពីរ(តាវរ៉ត) តែពួកគេជឿតាមការភូត កុហក ហើយពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។

[79] ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសរសេរគម្ពីរ(តាវរ៉ត)ដោយដៃពួកគេផ្ទាល់ រួចនិយាយថាៈ គម្ពីរនេះមកពីអល់ឡោះដើម្បីប្ដូរយកកម្រៃបន្ដិចបន្ដួចនឹងវា។ ហើយភាពវិនាសអន្ដរាយកើតមានចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃ។ ហើយការវិនាសកើតមានចំពោះពួកគេ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបានដែរ។

[80] ហើយពួកគេ(អំបូរអ៊ីស្រាអែល)បាននិយាយថាៈ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងទេ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ចូរអ្នក(មូហាំមាត់)សួរពួកគេថាៈ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬ? ព្រោះអល់ឡោះនឹងមិនធ្វើខុសការសន្យារបស់ ទ្រង់ជាដាច់ខាត ឬក៏ពួកអ្នកចេះតែនិយាយ(ប្រឌិតភូតកុហក) ចំពោះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង

[81] ការពិតមិនមែនដូច្នោះទេអ្នកណាហើយដែលបានធ្វើអំពើអាក្រក់ហើយបាបកម្មរបស់គេបានហ៊ុមព័ទ្ឋជុំវិញខ្លួនគេនោះពួកទាំងនោះគឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[82] រីឯបណ្ដាអ្នកដែលមានជំនឿហើយបានសាងអំពើល្អ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[83] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើអំបូរអ៊ីស្រាអែលថាៈពួកអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នក ណាក្រៅពីអល់ឡោះឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា និង ញាតិសន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងត្រូវនិយាយស្ដីល្អជា មួយមនុស្សលោក និងត្រូវប្រតិបត្ដិសឡាត ហើយនិងត្រូវបរិច្ចាគ ហ្សាកាត់។ បន្ទាប់មក ពួកអ្នកបានបែរចេញ(ពីកិច្ចសន្យា) លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួក អ្នកជាអ្នកបែរចេញ។

[84] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថាៈពួកអ្នកមិនត្រូវបង្ហូរឈាមគ្នានិងមិនត្រូវបណេ្ដញគ្នាឯងចេញពីលំនៅដ្ឋានរបស់ពួកអ្នកឡើយ។ បន្ទាប់មកពួកអ្នកបានទទួលស្គាល់(កិច្ចសន្យា)ដោយពួកអ្នកធ្វើជាសាក្សី។

[85] បន្ទាប់មកពួកអ្នកទាំងអស់គ្នាបែរជាកាប់សម្លាប់គ្នាឯងទៅវិញហើយពួកអ្នកបណេ្ដញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកគេនិងជួយ(សត្រូវ)ប្រឆាំងនឹងពួកគេដោយប្រព្រឹត្ដបាបកម្មនិងរំលោភបំពាន។ប្រសិនបើពួកគេមកជួបពួកអ្នកក្នុងនាមជាឈ្លើយសឹក ពួកអ្នកនឹងលោះពួកគេ ទោះបីការបណេ្ដញ ពួកគេត្រូវបានហាមឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកជឿផ្នែកខ្លះនៃគម្ពីរ(តាវរ៉ត)និងបដិសេធផ្នែកខ្លះទៀតឬ?ដូចេ្នះគ្មានអ្វីដែលជាសំណងសម្រាប់អ្នកដែលប្រព្រឹត្ដដូចនោះក្នុងចំណោមពួកអ្នកក្រៅពីភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះឡើយហើយនៅថ្ងៃបរលោកវិញអ្នកនោះនឹងត្រូវអល់ឡោះបញ្ជូនទៅកាន់ទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ហើយអល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។

[86] អ្នកទាំងនោះគឺជាពួកដែលបានប្ដូរយកការរស់នៅលើ លោកិយនឹងការរស់នៅនាថ្ងៃបរលោក។ ដូចេ្នះ ពួកទាំងនោះមិនត្រូវគេបន្ធូរបន្ថយទារុណកម្មឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។

[87] ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ(តាវរ៉ត)ហើយយើងបានបញ្ជូនបណ្ដាអ្នកនាំសារជាហូរហែបន្ទាប់ពីគាត់។ ហើយយើងបានផ្ដល់ឱ្យអ៊ីសាកូនម៉ារយាំ នូវមុជីហ្សាត់ យ៉ាងច្បាស់លាស់ ហើយយើងបានពង្រឹងរូបគាត់តាមរយៈជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបាននាំមកឱ្យពួកអ្នកនូវអ្វីដែលមិន ស្របតាមបំណងរបស់ពួកអ្នក ពួកអ្នកបែរជាក្រអឺតក្រទមឬ?ហើយអ្នកខ្លះ(អ្នកនាំសារ)ពួកអ្នកបានបដិសេធ និងខ្លះទៀតពួក អ្នកបានសម្លាប់។

[88] ហើយពួកគេបាននិយាយថាៈចិត្ដរបស់ពួកយើងត្រូវបានបិទជិត។ផ្ទុយទៅវិញអល់ឡោះទេដែលបានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេនោះ ហើយអ្វីដែលពួកគេជឿ គឹតិចតួចបំផុត។

[89] ហើយនៅពេលដែលគម្ពីរមួយពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលជាការបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ(គម្ពីរតាវរ៉តនិងគម្ពីរអីញជីល)ទោះបីកាលពីមុនពួកគេបានបួងសួងសុំពីអល់ឡោះ(ឱ្យបញ្ជូនមូហាំម៉ាត់មក)ឱ្យឈ្នះលើពួក ដែលបានប្រឆាំង ហើយនៅពេលដែលអ្នកនាំសារ(មូហាំម៉ាត់)បាន មកដល់ដូចដែលពួកគេធ្លាប់បានដឹង ពួកគេបែរជាប្រឆាំងចំពោះគាត់ទៅវិញ។ ដូចេ្នះ បណ្ដាសារបស់អល់ឡោះគឺសម្រាប់ពួកដែល ប្រឆាំង។

[90] តើអាក្រក់ប៉ុណ្ណាទៅដែលពួកគេបានលក់ខ្លួនរបស់ពួកគេដោយពួកគេប្រឆាំងនឹងអ្វីដែលអល់ឡោះបានបញ្ចុះ (គម្ពីរគួរអាន) ដោយសារតែការច្រណែននឹងការបញ្ចុះរបស់អល់ឡោះនូវការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ ហើយពួកគេបានទទួលនូវការខឹងសម្បាម្ដង ហើយម្ដងទៀត(ពីអល់ឡោះ)។ ហើយសម្រាប់ពួកដែលប្រឆាំងគឺទារុណកម្មយ៉ាងអាម៉ាស់បំផុត។

[91] ហើយនៅពេលដែលគេបាននិយាយទៅកាន់ពួកគេ(យ៉ា- ហ៊ូទី)ថាៈ ចូរពួកអ្នកជឿនូវអ្វីដែលអល់ឡោះបានបញ្ចុះ មក(គម្ពីរ គួរអាន)។ ពួកគេបានឆ្លើយថាៈពួកយើងជឿតែអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើងប៉ុណ្ណោះ(គម្ពីរតាវរ៉ត)។ ហើយពួកគេមិនជឿនូវអ្វីដែលក្រោយពីវាឡើយ ទោះបីគម្ពីរគួរអានជាការពិតដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេក៏ដោយ។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកសម្លាប់បណ្ដាណាពីរបស់អល់ឡោះ ពិមុនៗប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ

[92] ហើយជាការពិតណាស់ មូសាបាននាំមកឱ្យពួកអ្នកនូវ ភស្ដុតាងច្បាស់លាស់ជាច្រើន។ ក្រោយមកនៅពេលដែលមូសា មិននៅ ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈ ហើយពួកអ្នកគឺជាពួកដែលបំពាន។

[93] ហើយ(ចូរចងចាំ) នៅពេលដែលយើងបានដាក់កិច្ចសន្យា លើពួកអ្នក ហើយយើងបានលើកភ្នំតួរពីលើពួកអ្នក (ដោយបញ្ជាថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើងបានផ្ដល់ ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយចូរពួកអ្នកស្ដាប់។ ពួកគេបានឆ្លើយថាៈ ពួកយើងបានស្ដាប់ឮ តែពួកយើងមិនបានប្រតិបត្ដិតាមទេ។ហើយចិត្ដរបស់ពួកគេបានដក់ជាប់នឹងរូបសំណាកកូនគោ ដោយសារ តែការគ្មានជំនឿរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អាក្រក់បំផុតដែលជំនឿរបស់ពួកអ្នកបង្គាប់ឱ្យពួកអ្នកធ្វើដូចនេះ។ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ(នឹងគម្ពីរតាវរ៉ត)មែននោះ (ហេតុអ្វីបានជាពួកអ្នកធ្វើដូច្នោះ?)។

[94] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើលំនៅដ្ឋាននា ថ្ងៃបរលោក(ឋានសួគ៌)របស់អល់ឡោះ សម្រាប់តែពួកអ្នកមិនមែនសម្រាប់អ្នកដទៃទេនោះ ដូចេ្នះចូរពួកអ្នកទទូចចង់ស្លាប់ចុះប្រសិនបើការអះអាងរបស់ពួកអ្នកត្រឹមត្រូវមែននោះ។

[95] ហើយពួកគេនឹងមិនទទូចចង់ស្លាប់ជាដាច់ខាតដោយសារ តែដៃរបស់ពួកគេបានប្រព្រឹត្ដនូវទោសកំហុសកន្លងមក។ ហើយ អល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

[96] ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងជួបប្រទះ ពួកគេ(យ៉ាហ៊ូទី)ជាមនុស្សដែលលោភលន់បំផុតក្នុងការរស់នៅនិងជាមនុស្សលោភលន់ជាងពួកដែលធ្វើស្ហីរិកទៅទៀត។ ពួកគេម្នាក់ៗប្រាថ្នាចង់បានអាយុរបស់គេរហូតដល់មួយពាន់ឆ្នាំ។ ទោះបីជាអាយុរបស់គេវែងយ៉ាងនេះក៏ដោយ ក៏មិនអាចធ្វើឱ្យគេគេច ផុតពីទារុណកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[97] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈអ្នកណាដែលបានចាត់ទុកជីព្រីលជាសត្រូវតាមពិតជីព្រីលគ្រាន់តែជាអ្នកនាំគម្ពីរគួរអានចុះមកក្នុងចិត្ដរបស់អ្នកតាមបទបញ្ជារបស់អល់ឡោះតែប៉ុណ្ណោះដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនមក(ដូចជា គម្ពីរតាវរ៉ត គម្ពីរ អីញជីល...) និងដើម្បីចង្អុលបង្ហាញ ព្រមទាំងផ្ដល់ដំណឹងរីករាយ សម្រាប់បណ្ដាអ្នកដែលមានជំនឿ។

[98] អ្នកណាដែលចាត់ទុកអល់ឡោះ និងបណ្ដាម៉ាឡាអីកាត់ របស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ និងជីព្រីល និងមីកាអីល ជាសត្រូវនោះ ពិតប្រាកដណាស់អល់ឡោះគឺជាសត្រូវនឹងពួកដែលប្រឆាំង។

[99] ហើយពិតប្រាកដណាស់ យើងបានបញ្ជុះឱ្យអ្នក(មូហាំម៉ាត់)នូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើន។ហើយគ្មានអ្នកដែលបដិសេធនឹងភស្ដុតាងទាំងនេះទេលើកលែងតែពួកដែលប្រឆាំង នឹងបទបញ្ជា របស់អល់ឡោះប៉ុណ្ណោះ។

[100] តើមូលហេតុអី្វបានជាគ្រប់ពេលដែលពួកគេបានធ្វើ កិច្ចសន្យា បែរជាមានក្រុមមួយក្នុងចំណោមពួកគេបានបោះបងវាចោលទៅវិញ? ផ្ទុយទៅវិញពួកគេភាគច្រើនមិនជឿឡើយ។

[101] ហើយនៅពេលដែលអ្នកនាំសារ(មូហាំម៉ាត់)មកពី អល់ឡោះបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលមាន នៅជាមួយពួកគេ(គម្ពីរតាវរ៉ត) ក្រុមមួយក្នុងចំណោមពួកដែល ត្រូវបានគេផ្ដល់គម្ពីរឱ្យបានយកគម្ពីររបស់អល់ឡោះបោះចោល ខាងក្រោយខ្នងរបស់ពួកគេហាក់ដូចជាពួកគេមិនដឹង។

[102] ហើយពួកគេបានធ្វើតាមនូវអ្វីដែលពួកស្ហៃតនបានសូត្រ មន្ដអាគមនៅក្នុងរជ្ជកាលស៊ូឡៃម៉ាន។ ហើយស៊ូឡៃម៉ានមិនប្រឆាំង (ចំពោះអល់ឡោះ)ទេ ក៏ប៉ុន្ដែពួកស្ហៃតនទេដែលបានប្រឆាំងនោះ។ ពួកគេបង្រៀនមន្ដអាគមដល់មនុស្ស និងអ្វីដែលគេបានបញ្ចុះ នៅ ស្រុកហ្ពាពីលចំពោះម៉ាឡាអ៊ីកាត់ទាំងពីរ គឺហារូត និងម៉ារូត ប៉ុន្ដែ ពួកគេទាំងពីរមិនបង្រៀននរណាម្នាក់ទេ ទាល់តែពួកគេទាំងពីរ ប្រាប់ថាៈ ពួកយើងគ្រាន់តែនាំមកនូវការសាកល្បងពីអល់ឡោះតែ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំបដិសេធ(នឹងម៉ាឡាអ៊ីកាត់ទាំងពីររូប ដោយជឿលើមន្ដអាគម) តែពួកគេក៏រៀនពីពួកម៉ាឡាអ៊ីកាត់ទាំង ពីរនូវអ្វីដែលធ្វើឱ្យបែកបាក់រវាងប្ដីប្រពន្ធអ្នកដទៃ។ ហើយពួកគេ មិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់បានឡើយ លុះត្រាតែមាន ការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេរៀននូវអ្វីដែល បង្កគ្រោះថ្នាក់ និងគ្មានផលប្រយោជន៍ដល់ពួកគេ។ ហើយជាការ ពិតណាស់ ពួកគេបានដឹងថា អ្នកណាបានជ្រើសរើសយកមន្ដអាគម នឹងគ្មានផលល្អទេនៅថ្ងៃបរលោក។ វាជាអំពើមួយដ៏អាក្រក់បំផុត ដែលពួកគេប្ដូរខ្លួនរបស់ពួកគេទៅនឹងមន្ដអាគមនោះ ប្រសិនបើពួក គេបានដឹង(ពីលទ្ធផលចុងក្រោយ)។

[103] ហើយប្រសិនបើពួកគេបានជឿ និងកោតខ្លាចអល់ឡោះ ពួកគេប្រាកដជានឹងបានទទួលការតបស្នងពីអល់ឡោះដ៏ល្អប្រសើរ បើសិនជាពួកគេបានដឹង។

[104] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំប្រើពាក្យ រ៉អ៊ីណា (ទៅកាន់មូហាំម៉ាត់)។ តែពួកអ្នកត្រូវប្រើពាក្យ អ៊ុនហ្សួរណា ហើយពួកអ្នកត្រូវស្ដាប់តាមចុះ។ ហើយពួកដែល ប្រឆាំងនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។

[105] ពួកដែលគ្មានជំនឿនៃអះលីគីតាប និងពួកមូស្ហរីគីន មិនពេញចិត្ដឱ្យម្ចាស់របស់ពួកអ្នកបញ្ចុះ ប្រការល្អណាមួយដល់ពួក អ្នកឡើយ។ ហើយអល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ ទ្រង់ទៅលើបុគ្គលណាម្នាក់ដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានការប្រោសប្រទានដ៏ធំធេង។

[106] អាយ៉ាត់ណាក៏ដោយដែលយើងបានផ្លាស់ប្ដូរ ឬធ្វើឱ្យ អ្នក(មូហាំម៉ាត់)ភេ្លចវានោះ គឺយើងបាននាំមកនូវអ្វីដែលល្អជាង នេះ ឬប្រហែលគ្នានឹងវា។ តើអ្នកមិនដឹងទេឬថា អល់ឡោះពិតជា មានអានុភាពលើអ្វីៗទាំងអស់

[107] តើអ្នកមិនដឹងទេឬថា ពិតប្រាកដណាស់អល់ឡោះមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីនោះ? ហើយ ពួកអ្នកគ្មានអ្នកគាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។

[108] ឬមួយពួកអ្នកមានបំណងចង់សួរអ្នកនាំសារ(មូហាំម៉ាត់)របស់ពួកអ្នកដូចអ្វីដែលគេបានសួរមូសាពីមុនមកឬ? ហើយ អ្នកណាយកជំនឿមកប្ដូរយកការគ្មានជំនឿ អ្នកនោះពិតជាវងេ្វង ចេញពីមាគ៌ាដ៏ត្រឹមត្រូវជាមិនខាន។

[109] ភាគច្រើននៃពួកអះលីគីតាបមានបំណងធ្វើឱ្យពួកអ្នក វិលត្រឡប់ទៅរកការគ្មានជំនឿដូចដើមវិញ បន្ទាប់ពីពួកអ្នកមាន ជំនឿរួច ដោយការច្រណែនឈ្នានីសនៅក្នុងខ្លួនរបស់ពួកគេក្រោយ ពីការពិតត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ដល់ពួកគេ។ ដូចនេះ ចូរ ពួកអ្នកអភ័យទោស និងអធ្យាស្រ័យរហូតដល់អល់ឡោះនាំមកនូវ បទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។

[110] ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយប្រការល្អទាំងឡាយដែលពួកអ្នកបានសាងសម្រាប់ខ្លួនពួក អ្នកនោះ ពួកអ្នកពិតជានឹងទទួលបានផលបុណ្យពីអល់ឡោះជាមិន ខាន។ ពិតប្រាកដណាស់ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។

[111] ហើយពួកគេ(យ៉ាហ៊ូទីនិងណាសរ៉នី)បាននិយាយថាៈ គ្មាននរណាម្នាក់ចូលឋានសួគ៌ឡើយ លើកលែងតែអ្នកនោះកាន់ សាសនាយ៉ាហ៊ូទីឬណាសរ៉នីប៉ុណ្ណោះ។ នោះគ្រាន់តែជាការស្រមើ ស្រមៃប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ សូមបង្ហាញភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើការអះអាងរបស់ ពួកអ្នកត្រឹមត្រូវមែននោះ។

[112] ការពិតមិនមែនដូច្នោះទេ (អ្នកដែលបានចូលឋានសួគ៌ នោះ) គឺអ្នកដែលបានប្រគល់ខ្លួនប្រាណរបស់គេចំពោះអល់ឡោះ ដោយភាពស្មោះត្រង់ ។ ដូចេ្នះ សម្រាប់អ្នកនោះនឹងទទួលបានផល បុណ្យពីម្ចាស់របស់គេ ហើយពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភ អ្វីឡើយ។

[113] ពួកយ៉ាហ៊ូទីបានអះអាងថាៈ សាសនារបស់ពួកណាសរ៉នី ពុំត្រឹមត្រូវឡើយ ហើយពួកណាសរ៉នីក៏បានតបវិញថាៈ សាសនា របស់ពួកយ៉ាហ៊ូទីទេដែលពុំត្រឹមត្រូវនោះ ខណៈដែលពួកគេ(ទាំងពីរ ក្រុម)សូត្រគម្ពីររៀងៗខ្លួន។ ដូចគ្នានេះដែរ ពួកដែលពុំបានយល់ដឹង (មូស្ហរីគីនអារ៉ាប់)បានអះអាងដូចពាក្យសំដីរបស់ពួកទាំងនោះ ដែរ។ហើយអល់់ឡោះនឹងកាត់ក្ដីរវាងពួកគេទាំងនោះនៅថ្ងៃ បរលោកអំពីអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុង(រឿង)នោះ។

[114] ហើយតើអ្នកណាដែលបំពានជាងអ្នកដែលរារាំងអ្នក ដទៃមិនឱ្យចូលម៉ាស្ជិទរបស់អល់ឡោះ ដើម្បីរំលឹកនាមរបស់ទ្រង់ (សូត្រធម៌ ថ្វាយបង្គំ បួងសួង)នៅក្នុងវា ថែមទាំងបានព្យាយាម ក្នុងការបំផ្លិចបំផ្លាញវាទៀតនោះ? អ្នកទាំងនោះមិនដែលចូលក្នុង ម៉ាស្ជិទឡើយ លើកលែងតែពួកគេមានការភ័យខ្លាច(ពីប្រការណា មួយ)ប៉ុណ្ណោះ។ សម្រាប់ពួកគេនៅក្នុងលោកិយនេះគឺមានភាព អាម៉ាស់ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរ។

[115] ហើយទិសខាងកើត និងទិសខាងលិចជាកម្មសិទិ្ធរបស់ អល់់ឡោះ ទោះបីពួកអ្នកបែរតម្រង់មុខទៅរកទិសណាក៏ដោយ ទិសនោះគឺជាទិសរបស់អល់ឡោះ(គីបឡាត់)។ ពិតប្រាកដណាស់ អល់់ឡោះមានភាពទូលំទូលាយ ដឹងជាទីបំផុត។

[116] ហើយពួកគេ(យ៉ាហ៊ូទី ណាសរ៉នី និងពួកមូស្ហរីគីន)បាន និយាយថាៈ អល់់ឡោះមានបុត្រ។ ទ្រង់មហាស្អាតស្អំ. ផ្ទុយទៅវិញ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ អី្វៗទាំងអស់នេះគឺគោរពប្រតិបត្ដិចំពោះទ្រង់។

[117] អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ហើយនៅពេលដែលទ្រង់សមេ្រច(បង្កើត)អ្វីមួយ ទ្រង់គ្រាន់តែ បន្ទូលទៅកាន់វាថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

[118] ហើយពួកដែលគ្មានចំណេះវិជ្ជាបាននិយាយថាៈ ហេតុអី្វបានជាអល់់ឡោះមិនបន្ទូលប្រាប់ពួកយើង(ដោយផ្ទាល់) ឬក៏ផ្ដល់ ភស្ដុតាងមកឱ្យពួកយើង? ដូចេ្នះដែរ អ្នកជំនាន់មុនៗក៏បាននិយាយ ដូចពាក្យសំដីរបស់ពួកគេនេះដែរ ដោយសារតែចិត្ដរបស់ពួកគេ ប្រហាក់ប្រហែលគ្នា។ ការពិតយើងបានបង្ហាញភស្ដុតាងជាច្រើន ដល់ក្រុមដែលមានជំនឿពិតប្រាកដ។

[119] ពិតប្រាកដណាស់ យើងបានបញ្ជូន អ្នក(មូហាំម៉ាត់) ជាមួយនឹងការពិត(សាសនាអ៊ីស្លាម) ដើម្បីផ្ដល់ដំណឹងរីករាយ និង ដាស់តឿនព្រមាន។ ហើយអ្នកនឹងមិនត្រូវគេឱ្យទទួលខុសត្រូវពី ពួកនរកជើហ៊ីមឡើយ។

[120] ហើយពួកយ៉ាហ៊ូទីនិងណាសរ៉នីមិនពេញចិត្ដនឹងអ្នក (មូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកកាន់តាមសាសនារបស់ ពួកគេ។ ចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ របស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិន បើអ្នកតាមចំណង់របស់ពួកគេបន្ទាប់ពីអ្នកបានទទួលចំណេះដឹង ហើយ(គម្ពីរគួរអាន) អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយពី (ទារុណកម្ម)អល់ឡោះឡើយ។

[121] ពួក(កាន់សាសនាអ៊ីស្លាមពីអំបូរអ៊ីស្រាអែល) ដែល យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យពួកគេ គឺពួកគេសូត្រវាយ៉ាងត្រឹម ត្រូវ។ ពួកទាំងនោះគឺជាអ្នកមានជំនឿលើគម្ពីរ(គួរអាន)។ ហើយ អ្នកណាដែលមិនជឿលើវា ពួកទាំងនោះគឺជាពួកដែលខាតបង់។

[122] ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់របស់យើង ដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយពិតប្រាកដណាស់ យើងបាន លើកតម្កើងពួកអ្នកជាងគេលើលោកិយនេះ(នៅសម័យនោះ)។

[123] ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែល ម្នាក់ៗមិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការលោះពី នរណាម្នាក់ទេ ហើយការអន្ដរាគមន៍គ្មានផលប្រយោជន៍អ្វីចំពោះ វាឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។

[124] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ៊ីព្រហ៊ីម បានសាកល្បងគាត់តាមរយៈបទបញ្ជា ជាច្រើន រួចមកគាត់ក៏បាន បំពេញវាយ៉ាងល្អបំផុត។ ទ្រង់ក៏បានមានបន្ទូលថាៈ ពិតប្រាកដ ណាស់ យើងចាត់តាំងអ្នកជាមេដឹកនាំសម្រាប់មនុស្សលោក។ អ៊ីព្រហ៊ីមបានពោលថាៈ ហើយ(សូមទ្រង់ចាត់តាំងជាមេដឹកនាំ) ក្នុងចំណោមកូនចៅរបស់ខ្ញុំផង។ អល់ឡោះបានមានបន្ទូលតបវិញ ថាៈ ការសន្យារបស់យើងមិនអាចទៅដល់ពួកដែលបំពានឡើយ។

[125] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្កើត កាក់ហ្ពះជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាកន្លែងមាន សុវត្ថិភាព។ ហើយចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីមជាកន្លែង សឡាត ហើយយើងបានបញ្ជាចំពោះអ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីលថាៈ ចូរអ្នកទាំងពីរសំអាតកាក់ហ្ពះរបស់យើងសម្រាប់បណ្ដាអ្នកតវ៉ាហ្វ និងបណ្ដាអ្នកអៀកទីកាហ្វ និងបណ្ដាអ្នករ៉ូកុ ស៊ូជូត។

[126] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានបួងសួង សុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ) ជាកន្លែងមួយដែលមានសុវត្ថិភាព ព្រមទាំងផ្ដល់ផលានុផលគ្រប់ ប្រភេទដល់ប្រជាជននៅទីនេះដែលមានជំនឿលើអល់ឡោះ និង ថ្ងៃបរលោកក្នុងចំណោមពួកគេផងចុះ។ ទ្រង់បានមានបន្ទូលតប វិញថាៈ ចំពោះអ្នកដែលគ្មានជំនឿយើងនឹងទុកឱកាសឱ្យគេ សប្បាយរីករាយតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់មកយើង បង្ខំអ្នកនោះឱ្យទៅកាន់ទារុណកម្មនៃភ្លើងនរក ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់ជាទីបំផុត។

[127] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីម និងអ៊ីស្មា-អ៊ីលបានតំឡើងគ្រឹះកាក់ហ្ពះ(ដោយបួងសួងសុំថា) ឱម្ចាស់របស់ ពួកយើងខ្ញុំ. សូមទ្រង់ទទួលយក(អំពើល្អនិងការបួងសួងសុំ)ពី យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

[128] ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំង ពីរនាក់ជាអ្នកប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ និងធ្វើឱ្យកូន ចៅរបស់យើងខ្ញុំជាក្រុមដែលប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ ផង ព្រមទាំងបង្ហាញដល់យើងខ្ញុំនូវរបៀបគោរពសក្ការៈរបស់យើង ខ្ញុំ់ និងអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នក ទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

[129] ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាតែងតាំងអ្នកនាំ សារម្នាក់អំពីពួកគេ(កូនចៅអ៊ីស្មាអ៊ីល)ឱ្យពួកគេផង ដើម្បីគាត់ នឹងសូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ ហើយបង្រៀនគម្ពីរ (គួរអាន) និងមាគ៌ារបស់គាត់ដល់ពួកគេ ហើយនិងដើម្បីជំរះ (បាបកម្ម)ពួកគេផង។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[130] គ្មានអ្នកណាស្អប់ខ្ពើមសាសនារបស់អ៊ីព្រហ៊ីម(សាសនា អ៊ីស្លាម)ឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ហើយជាការពិតណាស់ យើងបានជ្រើសរើសអ៊ីព្រហ៊ីមនៅក្នុង លោកិយនេះ(ជាអ្នកនាំសារ) ហើយពិតប្រាកដណាស់ នៅថ្ងៃ បរលោកគេនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលត្រឹមត្រូវ។

[131] (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ៊ីព្រហ៊ីមបាន មានបន្ទូលទៅកាន់គាត់ថាៈចូរអ្នកប្រគល់ខ្លួន(មូស្លីម). គាត់ក៏ ឆ្លើយវិញថាៈ ខ្ញុំបានប្រគល់ខ្លួនខ្ញុំទៅចំពោះម្ចាស់នៃពិភពទាំងអស់។

[132] ហើយអ៊ីព្រហ៊ីមនិងយ៉ាក់កូបបានផ្ដាំផ្ញើកូនចៅរបស់ ពួកគាត់ចំពោះសាសនាអ៊ីស្លាមថាៈ ឱកូនចៅរបស់ខ្ញុំ. ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកកាន់ សាសនាអ៊ីស្លាម។

[133] តើពួកអ្នក(យ៉ាហ៊ូទី)បានឃើញច្បាស់ឬទេ នៅពេល ដែលយ៉ាក់កូបហៀបនឹងស្លាប់? នៅពេលនោះគាត់បានសួរកូនចៅ របស់គាត់ថាៈ តើពួកអ្នកគោរពសក្ការៈអ្វីក្រោយពីឪពុកស្លាប់ទៅ? ពួកគេបានឆ្លើយថាៈ ពួកយើងគោរពសក្ការៈម្ចាស់តែមួយគត់ ដែល ជាម្ចាស់របស់លោកឪពុក និងជាម្ចាស់របស់ដូនតាលោកឪពុក ដូចជា អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក។ ហើយចំពោះទ្រង់តែមួយ គត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។

[134] ពួកគេទាំងនោះគឺជាប្រជាជាតិដែលបានកន្លងផុតទៅ ហើយ។ ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេបានសាង ហើយ ពួកអ្នកនឹងទទួលបាននូវអ្វីៗដែលពួកអ្នកបានសាង។ ហើយពួកអ្នក នឹងមិនត្រូវគេសួរអំពីអី្វដែលពួកគេបានសាងនោះឡើយ។

[135] ហើយពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បាននិយាយថាៈ ចូរពួកអ្នកកាន់តាមសាសនាយ៉ាហ៊ូទីឬសាសនាណាសរ៉នីចុះ ពួកអ្នក នឹងទទួលបាននូវការចង្អុលបង្ហាញជាមិនខាន។ ចូរអ្នក(មូហាំម៉ាត់) ប្រាប់ពួកគេថាៈ ផ្ទុយទៅវិញ មានតែសាសនារបស់អ៊ីព្រហ៊ីមទេ ដែលជាសាសនាដ៏ត្រឹមត្រូវ ហើយគាត់ពុំស្ថិតនៅក្នុងចំណោមពួក មូស្ហរីគីនឡើយ។

[136] ចូរពួកអ្នក(អ្នកមានជំនឿ)និយាយថាៈ ពួកយើងមាន ជំនឿនឹងអល់ឡោះ និងអ្វីៗដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីៗដែលគេបានបញ្ចុះមកឱ្យអ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និង អ៊ីសហាក និងយ៉ាក់កូប ព្រមទាំងកូនចៅយ៉ាក់កូប និងអ្វីៗដែលគេ បានប្រទានឱ្យមូសា និងអ៊ីសា និងអ្វីៗដែលគេបានប្រទានដល់បណ្ដា ណាពីផេ្សងៗទៀតពីម្ចាស់របស់ពួកគេ។ ពួកយើងពុំរើសអើងណាពី ណាម្នាក់ក្នុងចំណោមណាពីទាំងអស់នោះឡើយ ហើយចំពោះទ្រង់ តែមួយគត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។

[137] ដូចេ្នះប្រសិនបើពួកគេ(អ្នកគ្មានជំនឿ)មានជំនឿដូចអ្វី ដែលពួកអ្នកមានជំនឿដែរនោះ ពួកគេពិតជានឹងទទួលបាននូវការ ចង្អុលបង្ហាញ។ តែប្រសិនបើពួកគេងាកចេញ(គ្មានជំនឿ)វិញ ពួក គេពិតជាស្ថិតនៅក្នុងការប្រឆាំង។ ដូចេ្នះគ្រប់គ្រាន់ហើយដែលមាន អល់ឡោះការពារអ្នកពីពួកគេ។ ហើយទ្រង់មហាឮ មហាដឹង។

[138] (ចូរពួកអ្នកប្រកាន់យក)សាសនាអល់ឡោះ។ តើមាន សាសនាណាមួយដែលប្រសើរជាងសាសនាអល់ឡោះទៀតនោះ? ហើយពួកយើងគឺជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

[139] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នក(យ៉ាហ៊ូទី និង ណាសរ៉នី)កំពុងប្រកែកនឹងពួកយើងអំពីរឿង(ជំនឿលើ)អល់ឡោះ ដែលទ្រង់ជាម្ចាស់របស់យើង និងជាម្ចាស់របស់ពួកអ្នកឬ? ហើយ ពួកយើងនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វីរបស់ពួកយើង ហើយពួកអ្នកនឹងទទួលបាន(ការតបស្នង)ទៅតាមទង្វើរបស់ពួក អ្នក។ ហើយពួកយើងជាអ្នកស្មោះត្រង់ចំពោះទ្រង់តែមួយគត់។

[140] ឬមួយពួកអ្នកអះអាងថាៈ ពិតប្រាកដណាស់ អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក និងយ៉ាក់កូប និងកូនចៅយ៉ាក់កូបទាំង អស់នោះគឺជាអ្នកកាន់សាសនាយ៉ាហ៊ូទី ឬណាសរ៉នី? ចូរអ្នក(មូហាំ-ម៉ាត់)តបវិញថាៈ តើពួកអ្នកដឹងជាង ឬអល់ឡោះ(ដឹងជាង)? ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានលាក់ភស្ដុតាង ដែលមកពីអល់ឡោះនៅជាមួយគេនោះ? ហើយអល់ឡោះមិន ព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដឡើយ។

[141] ពួកគេទាំងនោះគឺជាប្រជាជាតិដែលបានកន្លងផុតទៅ ហើយ។ ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេបានសាង ហើយ ពួកអ្នកនឹងទទួលបាននូវអ្វីៗដែលពួកអ្នកបានសាង។ ហើយពួក អ្នកនឹងមិនត្រូវគេសួរអំពីអី្វដែលពួកគេបានសាងនោះឡើយ។

[142] មនុស្សឆោតល្ងង់មួយចំនួននឹងនិយាយថាៈ តើអ្វីទៅ ដែលធ្វើឱ្យពួកគេ(មូស្លីម)បែរចេញពីគីបឡាត់(ទិសឆ្ពោះទៅ យេរ៉ូសាឡឹម)ដែលពួកគេធ្លាប់តម្រង់ពីមុនមក(នៅពេលដែល ពួកគេថ្វាយបង្គំ)? ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ទិសខាងកើត និងទិសខាងលិចគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ចង្អុលបង្ហាញ អ្នកណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

[143] ដូច្នោះដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយ ប្រកបដោយយុត្ដិធម៌ ដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើមនុស្សលោក ហើយអ្នកនាំសារ(មូហាំម៉ាត់)ជាសាក្សីលើពួកអ្នក(នៅថ្ងៃបរ-លោក)។ ហើយយើងមិនបានបង្វែរគីបឡាត់ដែលអ្នកធ្លាប់តម្រង់ នោះឡើយ លើកលែងតែដើម្បីយើងសាកល្បងអ្នកដែលដើរតាម អ្នកនាំសារ(មូហាំម៉ាត់)ពីអ្នកដែលប្រឆាំង(មិនតម្រង់គីបឡាត់) តែប៉ុណ្ណោះ។ ហើយតាមការពិតវាជាការធ្ងន់ធ្ងរបំផុត លើកលែង តែបណ្ដាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយ អល់ឡោះនឹងមិនធ្វើឱ្យជំនឿរបស់ពួកអ្នកបាត់បង់ឡើយ។ ពិត ប្រាកដណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ ចំពោះមនុស្សលោក។

[144] ជាការពិតណាស់ យើងឃើញមុខរបស់អ្នក(មូហាំម៉ាត់) ងើយសម្លឹងទៅលើមេឃ(នៅពេលបួងសួងសុំ)។ ហេតុនេះ យើង ពិតជានឹងបំបែរអ្នកឆ្ពោះទៅគីបឡាត់ដែលអ្នកពេញចិត្ដនឹងវា។ ដូចេ្នះ ចូរអ្នកបែរមុខរបស់អ្នកទៅទិសម៉ាស្ជិទិលហារ៉មចុះ។ ហើយ ទោះបីពួកអ្នកនៅទីណាក៏ដោយ ចូរពួកអ្នកបែរមុខ(សឡាត)របស់ ពួកអ្នកទៅរកទិសនោះ។ ហើយជាការពិតណាស់ ពួកដែលត្រូវបាន គេផ្ដល់គម្ពីរ(យ៉ាហ៊ូទី និងណាសរ៉នី)នោះ ពួកគេដឹងយ៉ាងច្បាស់ ថា(ការផ្លាស់ប្ដូរគីបឡាត់) វាគឺជាការពិតមកពីម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ឡើយ។

[145] ហើយសូម្បីតែអ្នក(មូហាំម៉ាត់)បានផ្ដល់ជូនពួកដែល ត្រូវបានគេផ្ដល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)នូវរាល់ភស្ដុតាងក៏ដោយ ក៏ពួកគេមិនបានតាមគីបឡាត់របស់អ្នកដែរ។ ហើយអ្នកក៏ពុំមែនជា អ្នកតាមគីបឡាត់របស់ពួកគេដែរ។ ហើយពួកគេមួយចំនួនក៏ពុំមែន ជាអ្នកតាមគីបឡាត់របស់ពួកគេមួយចំនួនទៀតនោះដែរ។ ហើយ ជាការពិតណាស់ ប្រសិនបើអ្នកធ្វើតាមចំណង់របស់ពួកគេបន្ទាប់ពី អ្នកបានទទួលនូវចំណេះដឹង(ពីអល់ឡោះ)ហើយនោះ ពិតប្រាកដ ណាស់ប្រសិនបើដូច្នោះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែល បំពាន។

[146] ចំពោះពួកដែលយើងបានផ្តល់ឱ្យពួកគេនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)គឺពួកគេស្គាល់គាត់(មូហាំម៉ាត់) ក៏ដូចជាពួកគេស្គាល់ កូនៗរបស់ពួកគេដែរ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃពួកគេ នោះពិតជាលាក់បាំងនូវការពិត ខណៈដែលពួកគេដឹង។

[147] នេះជាការពិតមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)។ ដូចេ្នះ ចូរអ្នកកុំក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែល សង្ស័យឱ្យសោះ។

[148] ហើយសម្រាប់រាល់ប្រជាជាតិនីមួយៗមានទិស (គីប-ឡាត់)ដែលគេតម្រង់ទៅរកវា។ ហេតុនេះ ចូរពួកអ្នកប្រជែងគ្នា ក្នុងការធ្វើអំពើល្អ។ ទោះបីជាពួកអ្នកនៅកន្លែងណាក៏ដោយ ក៏ អល់ឡោះនឹងប្រមូលផ្ដុំពួកអ្នកទាំងអស់(នៅថ្ងៃបរលោក)ដែរ។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[149] ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពិតប្រាកដណាស់ វាគឺជាការពិតមកពីម្ចាស់របស់អ្នក។ ហើយ អល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះ ឡើយ។

[150] ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពួកអ្នកនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ ពួកអ្នកទៅកាន់ទិសរបស់វា ដើម្បីកុំឱ្យមនុស្សជជែកតវ៉ានឹងពួកអ្នក លើកលែងតែពួកមួយចំនួនក្នុងចំណោមពួកគេដែលបានបំពាន ប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចពួកគេ ហើយចូរពួកអ្នកកោត ខ្លាចយើងវិញ ហើយយើងប្រាកដជានឹងបំពេញនូវនៀកម៉ាត់របស់ យើងលើពួកអ្នក និងដើម្បីពួកអ្នកមានការចង្អុលបងា្ហញ។

[151] ដូចជាយើងបានបញ្ជូនទៅកាន់ពួកអ្នកនូវអ្នកនាំសារ (មូហាំម៉ាត់)ក្នុងចំណោមពួកអ្នក ដើម្បីគេនឹងសូត្រអាយ៉ាត់ៗ របស់យើងឱ្យពួកអ្នកស្ដាប់ និងសំអាត(បាបកម្ម)ពួកអ្នក ហើយនិង បង្រៀនដល់ពួកអ្នកនូវគម្ពីរគួរអាន និងមាគ៌ា របស់មូហាំម៉ាត់ ព្រម ទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង។

[152] ដូចេ្នះ ចូរពួកអ្នករំលឹកមកចំពោះយើង យើងប្រាកដជា នឹកដល់ពួកអ្នកវិញ ហើយចូរពួកអ្នកដឹងគុណចំពោះយើង ហើយកុំ រមិលគុណចំពោះយើងឱ្យសោះ។

[153] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកសុំជំនួយ(ពី អល់ឡោះ)ដោយអត់ធ្មត់ និងប្រតិបតិ្ដសឡាត។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។

[154] ហើយចូរពួកអ្នកកុំនិយាយចំពោះអ្នកដែលត្រូវបានគេ សម្លាប់ក្នុងមាគ៌ា របស់អល់ឡោះថាៈ ឪពួកគេស្លាប់ឪ ឱ្យសោះ។ ផ្ទុយ ទៅវិញពួកគេនៅរស់ ប៉ុន្ដែពួកអ្នកមិនអាចដឹងបានឡើយ។

[155] ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយការភ័យ ខ្លាច និងភាពអត់ឃ្លាន និងកង្វះទ្រព្យសម្បត្ដិ និងសេចក្ដីស្លាប់ និង កង្វះផលានុផល។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលអត់ធ្មត់។

[156] ពួកដែលនៅពេលគ្រោះមហន្ដរាយណាមួយបានធ្លាក់ លើពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជា កម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិល ត្រឡប់ទៅរកទ្រង់វិញ។

[157] អ្នកទាំងនោះហើយដែលនឹងទទួលបានការសរសើរ និង ការអាណិតស្រឡាញ់ពីម្ចាស់របស់ពួកគេ។ ហើយអ្នកទាំងនោះជា អ្នកដែលទទួលបានការចង្អុលបង្ហាញ។

[158] ជាការពិតណាស់ ភ្នំសហ្វានិងភ្នំម៉ារវ៉ាស់គឺជាផ្នែកមួយ នៃសញ្ញាក្នុងការគោរពសក្ការៈចំពោះអល់ឡោះ។ ហេតុនេះបុគ្គល ណាដែលធ្វើហាជ្ជី ឬអ៊ំរ៉ោះនៅហ្ពៃតល់ឡោះ គឺគ្មានទោសពៃរ៍អ្វី ឡើយទៅលើគេដែលគេសាអ៊ីរវាងភ្នំទាំងពីរនេះ។ ហើយបុគ្គល ណាដែលបានស្ម័្រគចិត្ដធ្វើអំពើល្អ ពិតប្រាកដណាស់អល់ឡោះមហា ដឹងគុណ មហាដឹង។

[159] ពិតប្រាកដណាស់ ពួកដែលលាក់បាំងនូវអ្វីដែលយើង បានបញ្ចុះអំពីភស្ដុតាងៗ និងការចង្អុលបង្ហាញក្រោយពីយើងបាន បំភ្លឺវាដល់មនុស្សលោកនៅក្នុងគម្ពីរ(តាវរ៉ត និងអ៊ីញជីល) ពួក នោះត្រូវអល់ឡោះដាក់បណ្ដាសាពួកគេ។ ហើយបណ្ដាអ្នកដាក់ បណ្ដាសាក៏ដាក់បណ្ដាសាពួកនោះដែរ។

[160] លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុស និង កែលំអខ្លួន ព្រមទាំងលាតត្រដាង(នូវអី្វដែលពួកគេបានលាក់បាំង) ប៉ុណ្ណោះ។ ដូចេ្នះ ពួកទាំងនោះយើងនឹងទទួលយកការសារភាព កំហុសរបស់ពួកគេ។ ហើយយើងជាអ្នកទទួលយកការសារភាព កំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

[161] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយបានស្លាប់ក្នុងនាមពួកគេជាអ្នកប្រឆាំង ពួកទាំងនោះពិតជាត្រូវទទួល បណ្ដាសារបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ីកាត់ ព្រមទាំងមនុស្ស លោកទាំងអស់ជាមិនខាន។

[162] ពួកគេនឹងស្ថិតនៅក្នុងវា(នរក)ជាអមតៈ។ ទារុណកម្ម នឹងមិនត្រូវគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិន ត្រូវគេពន្យារពេល(ឱ្យដោះសា)ដែរ។

[163] ហើយម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ គ្មាន ម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែល មហាសប្បុរស មហាអាណិតស្រឡាញ់នោះឡើយ។

[164] ពិតប្រាដកណាស់ ការបង្កើតមេឃជាច្រើនជាន់ និង ផែនដី និងការផ្លាស់ប្ដូរវេនរវាងយប់និងថ្ងៃ និងនាវាដែលធ្វើដំណើរ លើផ្ទៃសមុទ្រដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សលោក។ ហើយ ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយតាមរយៈទឹក ភ្លៀងនេះទ្រង់បានធ្វើឱ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីការ ស្លាប់(គ្មានជីជាតិ)របស់វា។ ហើយទ្រង់បានពង្រាយនៅលើផ្ទៃដី នេះនូវសត្វគ្រប់ប្រភេទ។ ហើយការផ្លាស់ប្ដូរទិសរបស់ខ្យល់ និង ពពកដែលធ្វើចលនារវាងមេឃនិងផែនដី គឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលស្វែងយល់។

[165] ហើយមានមនុស្សមួយចំនួនគេយកព្រះនានាធ្វើជាម្ចាស់ ក្រៅពីអល់ឡោះ ដែលពួកគេស្រឡាញ់ពេញចិត្ដពួកព្រះទាំងនោះ ដូចជាការស្រឡាញ់អល់ឡោះដែរ។ រីឯបណ្ដាអ្នកដែលមានជំនឿ វិញ គឺពួកគេស្រឡាញ់អល់ឡោះលើសពីអ្វីៗទាំងអស់។ ហើយ ប្រសិនបើពួកដែលបានបំពានដឹងនៅពេលដែលពួកគេឃើញទារុណ-កម្ម(នៅថ្ងៃបរលោក ពួកគេនឹងនិយាយថា) ពិតប្រាកដណាស់ អំណាចទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ហើយ ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[166] នៅពេលនោះ ពួក(មេដឹកនាំ)ដែលគេបានដើរតាម បានយករួចខ្លួនពីពួកដែលបានដើរតាមពួកគេនៅពេលដែលពួកគេ បានឃើញទារុណកម្ម(នៅថ្ងៃបរលោក) ហើយទំនាក់ទំនងទាំង អស់ត្រូវបានកាត់ផ្ដាច់ពីពួកគេ។

[167] ហើយពួកដែលបានដើរតាមពួកគេ(មេដឹកនាំ)បាន និយាយថាៈ ប្រសិនបើពួកយើងមានឱកាសត្រឡប់មក(រស់នៅលើ លោកិយ)ម្ដងទៀត គឺពួកយើងនឹងយករួចខ្លួនពីពួកគេ ដូចដែលពួក គេបានយករួចខ្លួនពីពួកយើងដែរ។ ដូច្នោះដែរអល់ឡោះនឹងបង្ហាញ ឱ្យពួកគេឃើញនូវទង្វើនានារបស់ពួកគេ ដែលធ្វើឱ្យពួកគេមានវិប្បដិសារីយ៉ាងខ្លាំង។ ហើយពួកគេមិនអាចចេញពីឋាននរកបានឡើយ។

[168] ឱមនុស្សលោក. ចូរពួកអ្នកបរិភោគនូវអ្វីដែលហា-ឡាល់ ស្អាតស្អំនៅលើផែនដីនេះចុះ ហើយចូរកុំដើរតាមមាគ៌ា នានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវ យ៉ាងពិតប្រាកដចំពោះពួកអ្នក។

[169] ជាការពិតណាស់ គេ(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្ដ តែអំពើអាក្រក់ និងអំពើអសីលធម៌ប៉ុណ្ណោះ និងប្រើឱ្យពួកអ្នក និយាយក្លែងបន្លំចំពោះអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។

[170] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នក ទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន)។ ពួកគេបានតបវិញថាៈ ទេ. ពួកយើងតាមតែ អ្វីដែលមានពីជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។ តើពួកគេតាមដែរ ឬ ប្រសិនបើជីដូនជីតារបស់ពួកគេឥតយល់ដឹងនិងគ្មានការចង្អុល បង្ហាញអ្វីសោះនោះ

[171] ហើយការប្រៀបធៀបពួកដែលប្រឆាំង គឺដូចជាអ្នក គង្វាលដែលស្រែកហៅ(សត្វពាហនៈ) ដោយវាមិនយល់អ្វីក្រៅពី ឮសំឡេងអំពាវនាវនិងស្រែកហៅប៉ុណ្ណោះ។ (ពួកនេះ)ថ្លង់ គ និង ខ្វាក់ ដូចេ្នះពួកគេមិនយល់ដឹងអ្វីឡើយ។

[172] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកបរិភោគចំណី អាហារស្អាតស្អំ(ហាឡាល់) ដែលយើងបានប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះប្រសិនបើពួកអ្នកជាអ្នក ដែលគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់នោះ។

[173] ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ (ដែលឥតបានសំឡេះតាមច្បាប់អ៊ីស្លាម) និងឈាម និងសាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាម្ចាស់ផេ្សងពីអល់ឡោះ។ ហេតុនេះ អ្នកណាដែលត្រូវបានគេបង្ខំ(ឱ្យទទួលទានអ្វីៗទាំងនេះ) ដោយពុំ មានចេតនា និងមិនលើសពីតំរូវការចាំបាច់នោះ គឺគ្មានទោសពៃរ៍ អ្វីទៅលើគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យ ទោស មហាអាណិតស្រឡាញ់។

[174] ពិតប្រាដកណាស់ ពួកដែលលាក់បាំងនូវអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីរ(តាវរ៉ត)ដោយប្ដូរយកកម្រៃបន្ដិច បន្ដួចនឹងវា ពួកទាំងនោះមិនស៊ីអ្វីបញ្ចូល ទៅក្នុងពោះរបស់ពួកគេ ក្រៅពីភ្លើងនរកនោះឡើយ។ ហើយអល់ឡោះមិននិយាយរកពួក គេឡើយនៅថ្ងៃបរលោក ហើយក៏មិនសំអាត(បាបកម្ម)ពួកគេ ដែរ។ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។

[175] ពួកទាំងនោះហើយដែលបានយកការចង្អុលបង្ហាញប្ដូរ យកភាពវងេ្វង ហើយយកការអភ័យទោសប្ដូរយកទារុណកម្ម។ ដូចេ្នះ ពួកគេអាចទ្រាំនឹងភ្លើងនរកបាន

[176] នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។

[177] ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬ ទិសខាងលិច(ក្នុងការសឡាត)នោះ មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះគឺអ្នកណាដែលមានជំនឿលើអល់ឡោះ និងថ្ងៃ បរលោក និងម៉ាឡាអ៊ីកាត់ និងគម្ពីរទាំងឡាយ និងបណ្ដាណាពី និង បានបរិច្ចាគទ្រព្យសម្បត្ដិដែលជាទីស្រឡាញ់របស់គេទៅឱ្យញាតិ សន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងអ្នកដំណើរ និងអ្នកសុំទាន និងបានចំណាយទ្រព្យក្នុងការដោះលែងទាសករ និងបានប្រតិបត្ដិ សឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែលគោរពតាម កិច្ចសន្យារបស់ពួកគេនៅពេលដែលពួកគេបានសន្យា និងបណ្ដាអ្នក ដែលអត់ធ្មត់ក្នុងពេលក្រខ្សត់ និងពេលមានគ្រោះថ្នាក់ និងពេល មានសង្គ្រាម។ អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកទាំងនោះដែរ គឺជាបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[178] ឱបណ្ដាអ្នកដែលមានជំនឿ. គេបានដាក់កាតព្វកិច្ចលើ ពួកអ្នកឱ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម គឺ អ្នកដែលមានសិទ្ធិសេរីភាពដោយអ្នកដែលមានសិទ្ធិសេរីភាព និង ទាសករដោយទាសករ និងស្ដ្រីដោយស្ដ្រី។ ឃាតកណាដែលអាណា ព្យាបាលនៃជនរងគ្រោះបានអនុគ្រោះ ដោយសុខចិត្ដទទួលសំណង ជំនួសការដាក់ទោស(អាណាព្យាបាលជនរងគ្រោះ)ត្រូវទារសំណង ដោយសមរម្យ។ ឯជនល្មើសត្រូវបំពេញសំណងឱ្យបានគ្រប់ចំនួន។ នេះគឺជាការបន្ធូរបន្ថយនិងជាការអាណិតស្រឡាញ់ពីម្ចាស់របស់ ពួកអ្នក។ ហើយអ្នកណារំលោភបំពានបន្ទាប់ពីមានកិច្ចព្រមព្រៀង នេះ អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។

[179] នៅក្នុងការកំណត់សមភាពច្បាប់នៃការកាត់ទោសនោះ គឺដើម្បីឱ្យការរស់នៅប្រកបដោយសុខសន្ដិភាពសម្រាប់ពួកអ្នក ឱ បញ្ញាជនទាំងឡាយ. សង្ឃឹមថា ពួកអ្នកកោតខ្លាចអល់ឡោះ។

[180] គេបានដាក់កាតព្វកិច្ចលើពួកអ្នក កាលណាសេចក្ដីស្លាប់ ជិតមកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក ប្រសិនបើអ្នកនោះ បានបន្សល់ទុកទ្រព្យសម្បត្ដិ ចូរឱ្យគេធ្វើបណ្ដាំមរតក(មួយផ្នែកនៃ ទ្រព្យសម្បត្ដិ)សម្រាប់មាតាបិតា និងញាតិសន្ដានដោយយុត្ដិធម៌។ នេះជាកាតព្វកិច្ចទៅលើបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[181] ដូចេ្នះអ្នកណាបានកែប្រែបណ្ដាំ(របស់សព) ក្រោយពី បានឮបណ្ដាំនោះ ពិតប្រាកដណាស់ទោសកំហុសនេះនឹងធ្លាក់ទៅលើ ពួកដែលកែប្រែវា។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង។

[182] អ្នកណាបានដឹងថា អ្នកធ្វើបណ្ដាំមរតកនោះមានការ លំអៀង(ដោយភាន់ច្រឡំ)ឬដោយចេតនា រួចក៏បានសម្រុះសម្រួល រវាងភាគីនានា(ដោយកែតម្រូវបណ្ដាំនេះវិញ) ករណីនេះពុំមាន ទោសកំហុសទៅលើអ្នកនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។

[183] ឱបណ្ដាអ្នកដែលមានជំនឿ. អល់ឡោះបានដាក់កាតព្វ កិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួក អ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។

[184] (ការបួសនេះ)គឺមានចំនួនថ្ងៃដែលគេបានកំណត់។ បើ អ្នកណាក្នុងចំណោមពួកអ្នកមានជម្ងឺ ឬជាអ្នកធ្វើដំណើរ(អាចផ្អាក បួសបាន) តែត្រូវបួសសងនៅថ្ងៃផេ្សងវិញ(ចំនួនថ្ងៃដែលបានផ្អាក នោះ)។ រីឯបណ្ដាអ្នកដែលមានការលំបាកក្នុងការបួស(ចាស់ជរា អ្នកមានជមឺ្ងធ្ងន់ធ្ងរ)គឺត្រូវផ្ដល់អាហារឱ្យអ្នកក្រីក្រជំនួសវិញ។ អ្នកណាបានស្ម័គ្រចិត្ដឱ្យលើសពីចំនួននេះគឺជាការប្រសើរសម្រាប់ រូបគេ។ តែការបួសទាំងលំបាកនោះគឺប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។

[185] ខែរ៉ម៉ាដនជាខែដែលអល់ឡោះបានបញ្ចុះគម្ពីរគួរអាន ដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ា ដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ។ ហេតុនេះ អ្នកណាហើយក្នុង ចំណោមពួកអ្នកមានវត្ដមាននៅក្នុងខែនេះ ចូរឱ្យគេបួស។ ហើយ អ្នកណាមានជម្ងឺឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសង វិញនៅថ្ងៃផេ្សង(ចំនួនថ្ងៃដែលបានផ្អាកនោះ)។ អល់ឡោះចង់ឱ្យ ពួកអ្នកងាយស្រួល ហើយអល់ឡោះមិនចង់ឱ្យពួកអ្នកលំបាកនោះ ទេ។ ហើយចូរពួកអ្នកបួសបង្គ្រប់ចំនួន(ថ្ងៃនៃខែរ៉ម៉ាដន)។ ហើយ ចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកហ្ពៀរនៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ) ចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញ ហើយសង្ឃឹមថា ពួកអ្នកថ្លែង អំណរគុណ។

[186] ហើយនៅពេលខ្ញុំរបស់យើងសួរអ្នក(មូហាំម៉ាត់)អំពី យើង (ចូរអ្នកឆ្លើយថា) ពិតប្រាកដណាស់ យើងនៅជិតបំផុត(ដឹង ឮ ឃើញ ...)។ យើងទទួលយកការបួងសួងសុំរបស់អ្នកដែលទទូច សុំនៅពេលដែលគេបានបួងសួងសុំពីយើង។ ដូច្នោះហើយ ចូរឱ្យ ពួកគេគោរពប្រតិបត្ដិតាមបញ្ជា របស់យើង ហើយចូរឱ្យពួកគេមាន ជំនឿលើយើង។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។

[187] អល់ឡោះបានអនុញ្ញាតឱ្យពួកអ្នករួមរ័កជាមួយនឹង ប្រពន្ធរបស់ពួកអ្នកនៅពេលយប់នៃខែបួស។ ពួកនាង(ប្រពន្ធ)គឺ ជាសំលៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នក(ប្ដី)គឺជាសំលៀក បំពាក់សម្រាប់ពួកនាង។ អល់ឡោះបានដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកបានក្បត់ខ្លួនឯង(រួមរ័កនៅពេលយប់ក្នុងខែបួសដែលពេល មុនអល់ឡោះបានហាមឃាត់)។ បន្ទាប់មកអល់ឡោះបានទទួល យកនូវការសារភាពកំហុសរបស់ពួកអ្នក និងអនុគ្រោះឱ្យពួកអ្នក។ ហើយចាប់ពីពេលនេះតទៅ ចូរពួកអ្នករួមរក័ជាមួយពួកនាង ហើយ ចូរពួកអ្នកស្វែងរកនូវអ្វី(កូនចៅ)ដែលអល់ឡោះបានកំណត់ឱ្យពួក អ្នក ហើយចូរពួកអ្នកហូប និងផឹករហូតទាល់តែផ្ទៃមេឃមានពន្លឺ ពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់។ ហើយចូរពួកអ្នកកុំ រួមរ័កជាមួយប្រពន្ធក្នុងពេលដែលពួកអ្នកកំពុងអៀកទីកាហ្វនៅ ក្នុងម៉ាស្ជិទ។ នោះគឺជាការកំណត់(ច្បាប់)របស់អល់ឡោះ ដូចេ្នះចូរ ពួកអ្នកកុំទៅក្បែរ(បំពាន)វា។ ដូច្នោះហើយ អល់ឡោះបំភ្លឺនូវ ភស្ដុតាងៗរបស់ទ្រង់ទៅកាន់មនុស្សលោក ដើម្បីឱ្យពួកគេ កោតខ្លាច។

[188] ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិគ្នាដោយខុសច្បាប់ (សំណូក កេងប្រវ័ពា្ច លួច ប្លន់ ...)។ ហើយចូរពួកអ្នកកុំផ្ដល់ សំណូកដល់បណ្ដាអ្នកកាន់អំណាច(អ្នកកាត់ក្ដី) ដើម្បីពួកអ្នកនឹង បានស៊ីទ្រព្យសម្បត្ដិរបស់មនុស្សមួយក្រុមដោយខុសច្បាប់ ខណៈ ដែលពួកអ្នកដឹង(ថាច្បាប់ហាមឃាត់)ហើយនោះ។

[189] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់់)អំពីខ្នើតខែ។ ចូរអ្នក ឆ្លើយថាៈ វាគឺជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស លោក និងការធ្វើហាជ្ជី។ ហើយពុំមែនជាការល្អទេ ដែលពួកអ្នក ចូលលំនៅដ្ឋានពីខាងក្រោយនោះ ក៏ប៉ុន្ដែជាការល្អនោះគឺ(អំពើ) អ្នកដែលកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកចូលលំនៅដ្ឋាន តាមទ្វារ(ខាងមុខ)របស់វា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកទទួលបានជោគជ័យ។

[190] ហើយចូរពួកអ្នកធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះប្រឆាំងនឹង ពួកដែលធ្វើសង្គ្រាមនឹងពួកអ្នក ហើយពួកអ្នកកុំល្មើសបំពាន(ដូចជា ការសម្លាប់ស្ដ្រីភេទ កុមារ ចាស់ជរា)។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលល្មើសបំពានឡើយ ។

[191] ហើយចូរពួកអ្នកសម្លាប់ពួកគេ(សត្រូវដែលវាយ ប្រហារមកលើពួកអ្នក)នៅកន្លែងណាដែលពួកអ្នកបានជួបពួកគេ ហើយបណេ្ដញពួកគេចេញពីកន្លែងណាដែលពួកគេបានបណេ្ដញពួក អ្នក(ទីក្រុងម៉ាក្កះ)។ ហើយហ្វិតណាស់ គឺវាធ្ងន់ធ្ងរជាងការកាប់ សម្លាប់់ទៅទៀត។ ហើយចូរពួកអ្នកកុំបង្កសង្គ្រាមជាមួយពួកគេនៅ ឯម៉ាស្ជិទហារ៉ម លុះត្រាតែពួកគេប្រកាសសង្គ្រាមនឹងពួកអ្នកនៅ ទីនោះមុន។ ដូច្នោះប្រសិនបើពួកគេបានវាយប្រហារមកលើពួកអ្នក នៅទីនោះ ចូរពួកអ្នកវាយបកទៅលើពួកគេវិញ។ ការធ្វើដូច្នោះគឺ ជាការឆ្លើយតបចំពោះពួកដែលប្រឆាំង។

[192] ហើយប្រសិនបើពួកគេបានបពា្ឈប់សង្គ្រាម(បែរមក រកជំនឿ) ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

[193] ហើយចូរពួកអ្នកបន្ដធ្វើសង្គ្រាមជាមួយពួកគេ ទាល់តែ លែងមានហ្វិតណាស់ ហើយនៅសល់តែការគោរពសក្ការៈទៅចំពោះ អល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់សង្គ្រាម គឺគ្មានសត្រូវទៀតទេ លើកលែងតែចំពោះពួកដែលបំពានប៉ុណ្ណោះ។

[194] ខែបម្រាមសងដោយខែបម្រាម ហើយ(អ្នកដែល បំពានលើ)ប្រការបម្រាមទាំងឡាយ គឺត្រូវកាត់ទោសស្មើៗគ្នា។ ហេតុនេះ អ្នកណាដែលបានរំលោភបំពានលើពួកអ្នក ចូរពួកអ្នក វាយបកទៅលើគេវិញដូចអ្វីដែលគេបានរំលោភបំពានមកលើពួក អ្នកដែរ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះនិងជ្រាបថា ពិត ប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[195] ហើយចូរពួកអ្នកចាយវាយ(ទ្រព្យសម្បត្ដិ)ក្នុងមាគ៌ា របស់អល់ឡោះ ហើយកុំបណ្ដោយឱ្យខ្លួនរបស់ពួកអ្នកធ្លាក់ទៅក្នុង ភាពវិនាសអន្ដរាយ(ដោយមិនចំណាយក្នុងមាគ៌ា របស់អល់ឡោះ)។ ហើយចូរពួកអ្នកធ្វើល្អចុះ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលធ្វើល្អ។

[196] ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ំរ៉ោះដើម្បី អល់ឡោះ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេរារាំងគឺពួកអ្នកត្រូវ សំឡេះសត្វជំនូនណាមួយដែលងាយរក ហើយពួកអ្នកកុំទាន់កោរ សក់ លុះត្រាតែសត្វជំនូនទៅដល់កន្លែងរបស់វា(កន្លែងសំឡេះ) សិន។ រីឯអ្នកណាក្នុងចំណោមពួកអ្នកមានជំងឺ ឬមានអ្វីធ្វើឱ្យឈឺ ចាប់នៅលើក្បាលរបស់គេ(គេអាចកោរសក់ឬគ្របក្បាលបាន) តែ ត្រូវទទួលពិន័យដោយការបួស(បីថ្ងៃ) ឬបរិច្ចាគទាន ឬសំឡេះ សត្វជំនូន(ពពែមួយក្បាល)។ ហើយនៅពេលដែលពួកអ្នកមាន សុវត្ថិភាព ហើយអ្នកបានធ្វើហាជ្ជីតាម៉ាត់តួក អ្នកនោះត្រូវសំឡេះ សត្វជំនូនណាមួយដែលងាយស្រួល។ តែបើអ្នកណាគ្មានលទ្ធភាព គឺត្រូវបួសរយៈពេលបីថ្ងៃនៅក្នុងខែធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅ ពេលដែលពួកអ្នកបានត្រឡប់មកវិញ(មកដល់កន្លែងរបស់ពួកគេ) ទាំងអស់នោះគឺគម្រប់ដប់ថ្ងៃ។ ការធ្វើដូចេ្នះ គឺសម្រាប់អ្នកណាដែល មិនមែនជាអ្នករស់នៅជុំវិញម៉ាស្ជិទហារ៉ម(ម៉ាក្កះ)។ ហើយចូរពួក អ្នកកោតខ្លាចអល់ឡោះ និងជ្រាបថា ពិតប្រាកដណាស់ អល់ឡោះ ជាអ្នកធ្វើទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

[197] ពេលវេលាធ្វើហាជ្ជីគឺក្នុងអំឡុងខែដែលត្រូវបានគេដឹង យ៉ាងច្បាស់ ។ ហើយអ្នកណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុង អំឡុងខែទាំងនេះ គេមិនត្រូវរួមភេទនិងមិនត្រូវល្មើសនឹងបទ បញ្ជា ផេ្សងៗរបស់អល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុង ពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នក សាងគឺអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារ ទៅជាមួយផង ជាការពិតណាស់ស្បៀងដ៏ល្អបំផុតនោះគឺការកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជន ទាំងឡាយ

[198] ពួកអ្នកគ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកស្វែងរក លាភសក្ការៈ(តាមរយៈជំនួញក្នុងពេលដែលពួកអ្នកធ្វើហាជ្ជី)ពី ម្ចាស់របស់ពួកអ្នក។ ហើយនៅពេលដែលពួកអ្នកវិលត្រឡប់ពី អារ៉ហ្វះ វិញ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្ហ-អារីលហារ៉ម។ ហើយចូរពួកអ្នករំលឹកទៅចំពោះទ្រង់ដូចអ្វីដែល ទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ហើយពួកអ្នកកាលពីមុនពិតជា ស្ថិតនៅក្នុងចំណោមពួកដែលវងេ្វង។

[199] បន្ទាប់មកចូរពួកអ្នកចាកចេញពីកន្លែង(អារ៉ហ្វះ)ដែល មនុស្សម្នាបានចាកចេញនោះ ហើយចូរទទូចសុំការលើកលែងទោស ពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[200] ហើយនៅពេលដែលពួកអ្នកបានបពា្ចប់កិច្ចការហាជ្ជី សព្វគ្រប់ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះប្រៀបដូចជាការ រំលឹករបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នក ឬរំលឹកឱ្យលើស ពីនេះ។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើង(មាន សុខភាពល្អ ទ្រព្យសម្បតិ្ដ និងកូនចៅ..)នៅក្នុងលោកិយនេះផង។ ប៉ុន្ដែនៅថ្ងៃបរលោកគេមិនទទួលបានផលអ្វីឡើយ។

[201] ហើយក្នុងចំណោមពួកគេមានអ្នកបួងសួងសុំថាៈ ឱ ម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការ ល្អ(សុខភាព ជីវភាពធូរធារ ចំណេះដឹង...)នៅក្នុងលោកិយនេះ និង ប្រការល្អ(ឋានសួគ៌)នាថ្ងៃបរលោក ហើយសូមរក្សាការពារពួក យើងពីទារុណកម្មនៃភ្លើងនរកផង។

[202] អ្នកទាំងនោះនឹងទទួលបានផលល្អពីអ្វីដែលពួកគេបាន សាង។ ហើយអល់ឡោះជាអ្នកកាត់សេចក្ដីយ៉ាងរហ័សបំផុត។

[203] ហើយចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះក្នុងចំនួន ថ្ងៃដែលបានកំណត់ ដូចេ្នះអ្នកណាចង់ប្រញាប់(ចាកចេញពីមីណា) ក្នុងរយៈពេលពីរថ្ងៃដំបូង(នៃថ្ងៃតាស្ហរិក)គឺគ្មានទោសកំហុសចំពោះ គេឡើយ។ ចំណែកឯអ្នកណាដែលចង់ពន្យារពេល(រហូតដល់ថ្ងៃទី ដប់បី)នោះ ក៏គ្មានទោសកំហុសដែរសម្រាប់អ្នកដែលកោតខ្លាច អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះទ្រង់វិញ។

[204] ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលពាក្យសំដីរបស់គេធ្វើឱ្យអ្នក(មូហាំម៉ាត់)ចាប់អារម្មណ៍នៅក្នុងការរស់នៅ លើលោកិយនេះ ហើយគេស្បថនឹងអល់ឡោះ(សំដែងការស្មោះ ត្រង់)អំពីអ្វីដែលមាននៅក្នុងចិត្ដរបស់គេ។ ប៉ុន្ដែគេគឺជាសត្រូវ ដ៏ខ្លាំងក្លាបំផុត។

[205] ហើយនៅពេលដែលគេត្រឡប់ចេញទៅ គេតែងតែដើរ នៅលើផែនដីនេះដើម្បីបង្កវិនាសកម្មនិងបំផ្លិចបំផ្លាញផលដំណាំនិង សត្វពាហនៈ។ ហើយអល់ឡោះមិនស្រឡាញ់អំពើវិនាសកម្មឡើយ។

[206] ហើយនៅពេលដែលមានគេនិយាយទៅកាន់អ្នកនោះ ថាៈ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្រអឺតក្រទមបានអូស ទាញគេឱ្យសាងបាបកម្មកាន់តែខ្លាំងទៅវិញ។ ដូចេ្នះ នរកជើហាន់-ណាំគឺគ្រប់គ្រាន់សម្រាប់គេ ហើយវាជាកន្លែងដ៏អាក្រក់បំផុត

[207] ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលលក់ (លះបង់)ខ្លួនគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ។ ហើយ អល់ឡោះគឺពោរពេញទៅដោយការអាណិតស្រឡាញ់ចំពោះខ្ញុំ របស់ទ្រង់។

[208] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកចូលសាសនា អ៊ីស្លាមដោយពិតប្រាកដ ហើយចូរពួកអ្នកកុំធ្វើតាមមាគ៌ារបស ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ពួកអ្នក យ៉ាងច្បាស់លាស់។

[209] ហើយប្រសិនបើពួកអ្នកងាកចេញក្រោយពីភស្ដុតាង យ៉ាងច្បាស់លាស់(មូហាំម៉ាត់ គម្ពីរគួរអាន)បានមកដល់ពួកអ្នក ពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[210] ពួកគេមិនរង់ចាំអ្វីក្រៅពីអល់ឡោះ និងម៉ាឡាអ៊ីកាត់ មកដល់ពួកគេក្នុងស្រមោលពពកឡើយ។ ហើយរឿងរ៉ាវនោះ ត្រូវបានគេកាត់សេចក្ដី។ ហើយរឿងរ៉ាវទាំងឡាយត្រូវវិលត្រឡប់ ទៅកាន់អល់ឡោះវិញ។

[211] ចូរអ្នក(មូហាំម៉ាត់)សួរអំបូរអ៊ីស្រាអែលថាៈ តើមាន ភសុ្ដតាងបញ្ជាក់ច្បាស់ប៉ុន្មានហើយដែលយើងបានផ្ដល់ឱ្យពួកគេ នោះ? ហើយអ្នកណាប្ដូរនៀកម៉ាត់(សាសនា)របស់អល់ឡោះ បន្ទាប់ពីវាបានមកដល់គេហើយនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[212] គេបានលំអជីវិតលោកិយនេះសម្រាប់ពួកដែលប្រឆាំង។ ហើយពួកគេតែងតែចំអកឱ្យបណ្ដាអ្នកមានជំនឿ។ តែបណ្ដាអ្នក កោតខ្លាចអល់ឡោះខ្ពង់ខ្ពស់ជាងពួកគេនៅថ្ងៃបរលោក។ ហើយ អល់ឡោះនឹងផ្ដល់លាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា ដោយឥតគណនាឡើយ។

[213] កាលដើមឡើយមនុស្សលោកជាប្រជាជាតិតែមួយ។ ហេតុនេះអល់ឡោះបានចាត់តាំងណាពីជាច្រើន ជាអ្នកផ្ដល់ដំណឹង រីករាយ និងដាស់តឿនព្រមាន។ ហើយទ្រង់បានបញ្ចុះ គម្ពីរយ៉ាង ពិតប្រាកដជាមួយនឹងពួកគេ ដើម្បីឱ្យពួកគេកាត់សេចក្ដី់រវាងមនុស្ស លោកនូវអ្វីដែលពួកគេខ្វែងគំនិតគ្នា។ ហើយគ្មានអ្នកខ្វែងគំនិតគ្នា នៅក្នុងគម្ពីរនោះទេ គឺមានតែពួកដែលអល់ឡោះបានផ្ដល់គមី្ពរ (តាវរ៉ត)ឱ្យពួកគេបន្ទាប់ពីភស្ដុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ តែអល់ឡោះបាន ចង្អុលបង្ហាញដល់បណ្ដាអ្នកដែលមានជំនឿនូវការពិតក្នុងរឿងដែល ពួកគេបានខ្វែងគំនិតគ្នាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយ អល់ឡោះនឹងចង្អុលបង្ហាញមាគ៌ា ដ៏ត្រឹមត្រូវចំពោះអ្នកណាដែល ទ្រង់មានចេតនា។

[214] តើពួកអ្នក(អ្នកមានជំនឿ)គិតថានឹងចូលឋានសួគ៌ ដោយមិនទាន់(មានការសាកល្បង)មកដល់ពួកអ្នក ដូចបណ្ដាអ្នក ដែលបានកន្លងផុតទៅមុនពួកអ្នកនោះឬ? ពួកគេបានជួបប្រទះ គ្រោះអត់ឃ្លាន និងជំងឺព្រមទាំងរំជួលចិត្ដ ដោយការភ័យខ្លាច សូម្បីតែអ្នកនាំសារនិងអ្នកដែលរួមជំនឿជាមួយគាត់ក៏លាន់មាត់ ថាៈ ពេលណាទើបជំនួយរបស់អល់ឡោះនឹងមកដល់? ចូរជ្រាប ថាៈ ពិតប្រាកដណាស់ ជំនួយរបស់អល់ឡោះនៅជិតបង្កើយ។

[215] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)ថាៈ តើអ្វីខ្លះដែលពួកគេ ត្រូវបរិច្ចាគ? ចូរអ្នកឆ្លើយថាៈ អ្វីដែលពួកអ្នកបានបរិច្ចាគតាមផ្លូវ ល្អនោះ គឺសម្រាប់ឪពុកម្ដាយនិងញាតិសន្ដាន និងកូនកំព្រា និងអ្នក ក្រីក្រព្រមទាំងអ្នកដំណើរដែលដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នក សាងអំពីប្រការល្អនោះ អល់ឡោះពិតជាដឹងបំផុតចំពោះវា។

[216] អល់ឡោះបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យធ្វើសង្គ្រាម ដោយវាជាប្រការដែលមិនពេញចិត្ដសម្រាប់ពួកអ្នក។ ហើយជួន កាលអ្វីដែលពួកអ្នកមិនពេញចិត្ដនោះ វាអាចជាប្រការល្អសម្រាប់ ពួកអ្នក ហើយអ្វីដែលពួកអ្នកចូលចិត្ដនោះ វាអាចជាប្រការអាក្រក់ សម្រាប់ពួកអ្នកទៅវិញទេ។ ហើយអល់ឡោះទេដែលដឹង តែពួក អ្នកមិនដឹងឡើយ។

[217] ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីការ ធ្វើសង្គ្រាមនៅក្នុងខែបម្រាម។ ចូរអ្នកឆ្លើយថាៈ ការធ្វើសង្គ្រាមនៅ ក្នុងខែនោះ គឺមានបាបកម្មធ្ងន់ធ្ងរបំផុត ហើយបាបកម្មដែលធ្ងន់ធ្ងរ ជាងនេះទៅទៀតចំពោះអល់ឡោះនោះ គឺការរារាំងអ្នកដទៃអំពី មាគ៌ា របស់អល់ឡោះ និងការប្រឆាំងនឹងទ្រង់ និងការរារាំង(អ្នក មានជំនឿ)មិនឱ្យចូលម៉ាស្ជិទហារ៉មនិងបណេ្ដញអ្នកដែលរស់នៅ ទីនោះចេញពីលំនៅដ្ឋាន។ ហើយការបង្កភាពវឹកវរគឺវាធ្ងន់ធ្ងរជាង ការកាប់សម្លាប់គ្នាទៅទៀត។ ហើយពួកគេនៅតែបន្ដធ្វើសង្គ្រាម ប្រឆាំងជាមួយពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកចេញ ពីសាសនារបស់ពួកអ្នក ប្រសិនបើពួកគេមានលទ្ធភាព។ ហើយអ្នក ណាក្នុងចំណោមពួកអ្នកចាកចេញពីសាសនា(អ៊ីស្លាម)របស់គេ បន្ទាប់មកគេក៏ស្លាប់ក្នុងភាពជាអ្នកដែលគ្មានជំនឿ គឺពួកទាំងនោះ ហើយដែលអំពើល្អទាំងឡាយរបស់ពួកគេត្រូវបានរលាយសាបសូន្យ ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកទាំងនោះជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[218] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបណ្ដា អ្នកដែលបានភៀសខ្លួន ព្រមទាំងបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ា របស់អល់ឡោះ ពួកទាំងនោះហើយដែលសង្ឃឹមនូវការអាណិត ស្រឡាញ់របស់អល់ឡោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[219] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ ពួកគេនឹងសួរអ្នកទៀតថាៈ តើអ្វីខ្លះដែលពួកគេត្រូវបរិច្ចាគ? ចូរ អ្នកឆ្លើយថាៈ គឺទ្រព្យដែលលើសពីតំរូវការ។ ដូច្នោះដែរ អល់ឡោះ បញ្ជាក់យ៉ាងច្បាស់នូវច្បាប់ទាំងឡាយសម្រាប់ពួកអ្នកដើម្បីឱ្យពួក អ្នកគិតពិចារណា។

[220] ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកគេនឹងសួរ អ្នក(មូហាំម៉ាត់)អំពីរឿងកូនកំព្រា។ ចូរអ្នកឆ្លើយថាៈ ការថែរក្សា ទ្រព្យសម្បតិ្ដរបស់ពួកគេគឺជាការប្រសើរបំផុត។ ហើយប្រសិនបើ ពួកអ្នកនៅលាយឡំជាមួយពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងចំពោះអ្នកដែលធ្វើអាក្រក់(ស៊ីទ្រព្យសម្បត្ដិ កូនកំព្រា) និងអ្នកដែលធ្វើល្អ(ថែរក្សាទ្រព្យសម្បត្ដិកូនកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យ ពួកអ្នកមានផលវិបាកយ៉ាងខ្លាំង។ ពិតប្រាកដណាស់ អល់ឡោះ មហាខ្លាំងពូកែ មហាគតិបណ្ឌិត

[221] ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយពួកស្ដ្រី មូស្ហរីគីនឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ។ ហើយពិតប្រាកដ ណាស់ ទាសីដែលមានជំនឿនោះប្រសើរជាងស្ដ្រីមូស្ហរីគីនទៅទៀត ទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ហើយ ចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍(ស្ដ្រីដែលមានជំនឿ)ឱ្យទៅបុរស មូស្ហរីគីនឱ្យសោះ។ ហើយពិតប្រាកដណាស់ ទាសាដែលជាអ្នកមាន ជំនឿនោះប្រសើរជាងបុរសមូស្ហរីគីនទៅទៀត ទោះបីជាបុរសនោះ ធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ពួកគេទាំងនោះនឹង អូសទាញ(ពួកអ្នក)ទៅរកឋាននរក។ ចំណែកអល់ឡោះវិញ គឺ អំពាវនាវ(ពួកអ្នក)ទៅរកឋានសួគ៌ និងការអភ័យទោសតាមការ អនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់ពីច្បាប់ ទាំងឡាយរបស់ទ្រង់ដល់មនុស្សលោកដើម្បីឱ្យពួកគេចងចាំ។

[222] ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថាៈ ឈាមរដូវនោះគឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួក អ្នកជៀសវាង(រួមរ័ក)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយ កុំទៅជិតពួកនាង(ដើម្បីរួមរ័ក) រហូតទាល់តែពួកនាងជ្រះស្អាត (អស់រដូវហើយងូតទឹកសំអាត)ខ្លួនប្រាណសិន។ បើកាលណាពួក នាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមរក័ជាមួយពួកនាងនៅ ត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។

[223] ភរិយារបស់ពួកអ្នក(ប្រៀបដូច)ជាថ្នាលសម្រាប់ពួក អ្នក ហេតុនេះពួកអ្នកទៅរកថ្នាលរបស់ពួកអ្នក(រួមរ័ក)តាមរបៀប ដែលពួកអ្នកចង់ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អទុកសម្រាប់ ខ្លួនឯង។ ហើយពួកអ្នកត្រូវកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពួកអ្នកពិតជានឹងជួបទ្រង់(នាថ្ងៃបរលោក)។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។

[224] ហើយចូរពួកអ្នកកុំយកការស្បថស្បែរបស់ពួកអ្នក ចំពោះអល់ឡោះធ្វើជារនាំងរារាំងក្នុងការសាងអំពើល្អ និងការ កោតខ្លាចទ្រង់ ហើយនិងការសម្រុះសម្រួលរវាងមនុស្សលោក ឱ្យសោះ។ ហើយអល់ឡោះមហាឮ មហាដឹង។

[225] អល់ឡោះមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ ស្បែរបស់ពួកអ្នកដោយអចេតនានោះឡើយ ប៉ុន្ដែទ្រង់យកទោស ពៃរ៍ពួកអ្នកចំពោះអ្វីដែលបានកើតឡើងពីចិត្ដរបស់ពួកអ្នក។ ហើយ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។

[226] ចំពោះពួកដែលស្បថថា នឹងមិនរួមរ័កជាមួយភរិយា របស់ពួកគេ គេអនុគ្រោះឱ្យរយៈពេលបួនខែ។ តែប្រសិនបើពួកគេ វិលត្រឡប់ទៅ(រួមរ័កជាមួយភរិយា)វិញ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[227] ហើយប្រសិនបើពួកគេមានបំណងលែងលះ(ក្រោយ ពីគ្រប់រយៈពេលបួនខែ) ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង។

[228] ហើយស្ដ្រីដែលត្រូវបានប្ដីលែង ពួកនាងត្រូវរង់ចាំ(មិន អាចរៀបអាពាហ៍ពិពាហ៍បាន) រហូតដល់ជ្រះស្អាតពីឈាមរដូវ ឬ មានឈាមរដូវចំនួនបីដង ហើយពួកនាងមិនត្រូវលាក់បាំងនូវអ្វីដែល អល់ឡោះបានបង្កើតនៅក្នុងស្បូន(គភ៌ឬឈាមរដូវ)របស់ពួកនាង នោះឡើយ ប្រសិនបើពួកនាងមានជំនឿលើអល់ឡោះ និងថ្ងៃបរ-លោកនោះ។ ហើយប្ដីរបស់ពួកនាងមានសិទ្ធិនាំពួកនាងមករួមរស់ ក្នុងអំឡុងពេលរង់ចាំ(អ៊ិទឌះ)ប្រសិនបើពួកគេមានបំណងចង់ សម្រុះសម្រួលនោះ។ ហើយពួកនាងមានសិទ្ធិទៅលើប្ដីដូចសិទ្ធិរបស់ ប្ដីដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ។ តែចំពោះបុរស មានឋានៈលើសស្ដ្រី (ក្នុងការរួមរស់ជាមួយគ្នា និងការផ្គត់ផ្គង់គ្រួសារជាដើម)។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[229] ការលែងលះ(ដែលអាចវិលត្រលប់ទៅរួមរស់ជាមួយ ភរិយាវិញបាន)គឺមានចំនួនពីរដង។ ដូចេ្នះពួកអ្នកអាចរួមរស់ជា មួយភរិយាវិញ(ក្រោយពីការលែងលះនីមួយៗ)ក្នុងភាពប្រពៃ ឬ អាចលែងលះពួកនាងឱ្យដាច់ស្រឡះក្នុងភាពប្រពៃដែរ។ ហើយពួក អ្នកមិនអាចយកអ្វី(ប្រាក់ខាន់ស្លានិងទ្រព្យផេ្សងទៀត)ដែលពួក អ្នកបានផ្ដល់ឱ្យពួកនាងឡើយ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាច (ការរួមរស់ជាមួយគ្នា)មិនអាចអនុវត្ដច្បាប់របស់អល់ឡោះបាន ប៉ុណ្ណោះ។ ដូចេ្នះ ប្រសិនបើពួកអ្នកបារម្ភខ្លាចពួកគេទាំងពីរមិនអាច អនុវត្ដច្បាប់របស់អល់ឡោះបាន គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះ ពួកគេទាំងពីរ បើនាងព្រមសង(ប្រាក់ខាន់ស្លា)វិញនោះ។ នោះគឺ ជាច្បាប់របស់អល់ឡោះ។ ដូចេ្នះចូរពួកអ្នកកុំបំពានលើវាឱ្យសោះ។ ហើយអ្នកណាដែលបំពានច្បាប់របស់អល់ឡោះ អ្នកទាំងនោះគឺជា ពួកល្មើស។

[230] ហើយប្រសិនបើគេ(ប្ដី)បានលែងលះនាង(ជាលើក ទីបី) រួចនាងមិនមែនជាប្រពន្ធស្របច្បាប់សម្រាប់គេទៀតទេ ក្រោយពីនោះ លុះត្រាតែនាងរៀបអាពាហ៍ពិពាហ៍ជាមួយបុរស ផេ្សងសិន។ ហើយបើបុរសនោះ(ប្ដីថ្មី)បានលែងលះនាង គឺគ្មាន ទោសពៃរ៍អ្វីទេទៅលើពួកគេទាំងពីរ(នាងនិងប្ដីដើម)ក្នុងការវិល ត្រឡប់ទៅរកគ្នាវិញ(រៀបការសាជាថ្មី) ប្រសិនបើពួកគេទាំងពីរ គិតថា អាចអនុវត្ដច្បាប់អល់ឡោះបាននោះ។ ហើយទាំងនោះ គឺ ជាច្បាប់របស់អល់ឡោះដែលទ្រង់បញ្ជក់យ៉ាងច្បាស់សម្រាប់ក្រុម ដែលចេះដឹង។

[231] ហើយកាលណាពួកអ្នកបានលែងលះប្រពន្ធ ហើយជិត ផុតរយៈពេលកំណត់របស់ពួកនាង(អ៊ិទឌះ)ដូចេ្នះពួកអ្នកអាចរួម រស់ជាមួយពួកនាងវិញដោយគុណធម៌ ឬក៏លែងលះពួកនាងឱ្យដាច់ ស្រឡះតែម្ដងដោយគុណធម៌ដែរ។ ប៉ុន្ដែពួកអ្នកមិនត្រូវរួមរស់ជា មួយពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីធ្វើបាបដោយបំពាន នោះទេ។ ហើយបើអ្នកណាធ្វើបែបនោះ គេប្រាកដជាបានបំពាន លើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកច្បាប់របស់អល់ឡោះធ្វើជា ការលេងសើចឱ្យសោះ។ តែពួកអ្នកត្រូវចងចាំនូវនៀកម៉ាត់របស់ អល់ឡោះដែលបានប្រទានឱ្យពួកអ្នក ព្រមទាំងអ្វីៗដែលទ្រង់បាន បញ្ចុះ ឱ្យពួកអ្នកក្នុងគម្ពីរ(គួរអាន)និងហ៊ិកម៉ះ(ស៊ុណ្ណះ) ដើម្បី អប់រំពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹង ថា ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។

[232] ហើយកាលណាពួកអ្នកបានលែងលះភរិយា(លើក ទីមួយ ឬលើកទីពីរ) ហើយផុតរយៈពេលកំណត់(អ៊ិទឌះ)របស់ពួក នាងនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងអំពីការរៀប អាពាហ៍ពិពាហ៍ជាមួយស្វាមីរបស់ពួកនាងសាជាថ្មីឱ្យសោះ ប្រសិន បើពួកគេបានព្រមព្រៀងគ្នាដោយគុណធម៌ហើយនោះ។ នេះជាការ ឱ្យដំបូន្មានដល់អ្នកដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកក្នុង ចំណោមពួកអ្នក។ ទាំងនោះគឺជាការប្រសើរ និងស្អាតស្អំជាទីបំផុត សម្រាប់ពួកអ្នក។ ហើយអល់ឡោះដឹង តែពួកអ្នកមិនដឹងឡើយ។

[233] ហើយម្ដាយទាំងឡាយគប្បីបំបៅកូនរបស់ខ្លួនក្នុងរយៈ ពេលពីរឆ្នាំពេញសម្រាប់អ្នកណា(ឪពុកម្ដាយ)ដែលចង់បំពេញការ បំបៅនេះ។ ហើយឪពុករបស់ទារកនោះតម្រូវឱ្យផ្ដល់ម្ហូបអាហារ និងសំលៀកបំពាក់ដល់ម្ដាយទារកតាមលទ្ធភាព។ អល់ឡោះមិន ដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ចូរកុំឱ្យឪពុកម្ដាយយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើអំពើ មិនគប្បីទៅលើគ្នាទៅវិញទៅមកឱ្យសោះ។ ហើយចំពោះអ្នកដែល ទទួលកេរមរតក(ពីឪពុករបស់ទារក)ក៏ត្រូវទទួលបន្ទុកដូច្នោះដែរ។ ហើយប្រសិនបើឪពុកម្ដាយចង់ផ្ដាច់ការបំបៅដោះកូន(មុនគំរប់រយៈ ពេលពីរឆាំ្ន) ដោយមានការពិភាក្សានិងឯកភាពគ្នាពីពួកគេទាំងពីរ ហើយនោះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកគេទាំងពីរឡើយ។ តែ ប្រសិនបើពួកអ្នកចង់រកអ្នកបំបៅកូនរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍ អ្វីដែរចំពោះពួកអ្នក កាលណាពួកអ្នកបានផ្ដល់កម្រៃដោយសមរម្យ នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិត ប្រាកដណាស់ អល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[234] ហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ពួកនាងត្រូវរង់ចាំរយៈពេល បួនខែដប់ថ្ងៃ។ ហើយនៅពេលដែលកាលកំណត់របស់ពួកនាងបាន ផុតហើយនោះ គឺគ្មានទោសពៃរ៍ចំពោះពួកអ្នក(អាណាព្យាបាល) ទេនូវអ្វីដែលពួកនាងធ្វើសម្រាប់ខ្លួននាងដោយស្របច្បាប់។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[235] ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែល ពួកអ្នកបានលាតត្រដាងឬពួកអ្នកលាក់ទុកក្នុងចិត្ដពីការស្ដីដណ្ដឹង ស្ដ្រី(ក្នុងកំឡុងពេលដែលពួកនាងស្ថិតក្នុងរយៈពេលរង់ចាំ)។ អល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកអ្នកនឹងនឹកគិតដល់ពួកនាង ប៉ុន្ដែពួកអ្នកមិនត្រូវសន្យាជាមួយពួកនាងដោយស្ងាតនោះទេ លើកលែងតែពួកអ្នកនិយាយនូវពាក្យសំដីដែលល្អប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសមេ្រចចិត្ដរៀបអាពាហ៍ពិពាហ៍(ជាមួយស្ដ្រី ដែលស្ថិតក្នុងការរង់ចាំ)ឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់ សិន។ ហើយពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក ដូចេ្នះចូរពួកអ្នកកោតខ្លាចចំពោះ ទ្រង់។ ហើយពួកអ្នកត្រូវដឹងទៀតថាៈ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអត់ធ្មត់។

[236] គ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ប្រសិនបើពួកអ្នក លែងលះភរិយាមុននឹងរួមរ័ក(លើកដំបូង)ជាមួយពួកនាង ឬពុំទាន់ បានកំណត់ចំនួនខាន់ស្លាជូនពួកនាងទេនោះ។ ហើយចូរពួកអ្នកផ្ដល់ ឱ្យពួកនាងនូវទ្រព្យសម្បត្ដិណាមួយដ៏សមរម្យចំពោះអ្នកធូរធាទៅ តាមលទ្ធភាពរបស់គេ ហើយចំពោះអ្នកក្រក៏ទៅតាមលទ្ធភាពរបស់ គេដែរ។ នេះជាកាតព្វកិច្ចទៅលើបណ្ដាអ្នកដែលធ្វើល្អ។

[237] ហើយប្រសិនបើពួកអ្នកលែងលះពួកនាងមុនពេល រួមរ័ក(លើកដំបូង)ជាមួយពួកនាង ដោយពួកអ្នកបានកំណត់ចំនួន ខាន់ស្លាឱ្យពួកនាងហើយនោះ ពួកអ្នកត្រូវផ្ដល់ឱ្យពួកនាងពាក់ កណ្ដាលនៃខាន់ស្លានោះ លើកលែងតែពួកនាងអធ្យាស្រ័យ ឬបុរស ជាប្ដីអធ្យាស្រ័យ(ប្រគល់ខាន់ស្លានោះឱ្យពួកនាងទាំងអស់តែម្ដង)។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅ រកការកោតខា្លចអល់ឡោះ។ ហើយចូរពួកអ្នកកុំភេ្លចនូវអំពើ សប្បុរសរវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាឃើញ នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[238] ចូរពួកអ្នកថែរក្សាសឡាតទាំងប្រាំពេល ជាពិសេស សឡាតអាសើរ។ ហើយចូរពួកអ្នកប្រតិបតិ្ដសឡាតដោយការឱន លំទោនចំពោះអល់ឡោះ។

[239] ហើយប្រសិនបើពួកអ្នកភ័យខ្លាច(សត្រូវ) ចូរពួកអ្នក សឡាតដោយដើរ ឬជិះលើជំនិះ(តាមលក្ខណៈដែលអាចធ្វើបាន)។ តែនៅពេលដែលពួកអ្នកមានសនិ្ដភាព ចូរពួកអ្នកសឡាត និងរំលឹក ចំពោះអល់ឡោះតាមរបៀបដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វី ដែលពួកអ្នកមិនបានដឹង។

[240] ហើយបណ្ដាអ្នកដែលទទួលមរណភាពក្នុងចំណោមពួក អ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ចូរឱ្យពួកគេធ្វើបណ្ដាំ(មុន ពេលស្លាប់)សម្រាប់ភរិយារបស់ពួកគេនូវការផ្គត់ផ្គង់រយៈពេលមួយ ឆ្នាំដោយមិនត្រូវបណេ្ដញនាងចេញពីលំនៅដ្ឋានឡើយ។ ប៉ុន្ដែបើពួក នាងចាកចេញដោយខ្លួនឯងក៏គ្មានទោសពៃរ៍អ្វីដល់ពួកអ្នក(អ្នក ទទួលមរតក)នូវអ្វីដែលពួកនាងបានធ្វើដោយស្របច្បាប់សម្រាប់ ខ្លួនពួកនាងដែរ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[241] ហើយសម្រាប់ស្ដ្រីដែលត្រូវប្ដីលែង ពួកនាងក៏ត្រូវ ទទួលការផ្គត់ផ្គង់ជីវភាព(ក្នុងអំឡុងពេលរង់ចាំ)ឱ្យបានសមរម្យ ដែរ។ នេះជាកាតព្វកិច្ចលើបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[242] ដូច្នោះដែរ អល់ឡោះបញ្ជាក់យ៉ាងច្បាស់នូវអាយ៉ាត់ៗ ទាំងឡាយរបស់ទ្រង់ដល់ពួកអ្នក ដើម្បីឱ្យពួកអ្នកពិចារណា។

[243] តើអ្នក(មូហាំម៉ាត់)មិនបានដឹងអំពីពួកដែលបានរត់ ចេញពីលំនៅដ្ឋានរបស់ពួកគេ(ដោយសារមានកាតព្វកិច្ចសង្គ្រាម ឬពេលមានជម្ងឺរាតត្បាត) ដោយពួកគេមានគ្នារាប់ពាន់នាក់បាន ភ័យខ្លាចពីសេចក្ដីស្លាប់ទេឬ? ហើយអល់ឡោះបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមកអល់ឡោះបានធ្វើ ឱ្យពួកគេរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះមានក្ដីមេត្ដា ករុណាដល់មនុស្សលោក ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹង គុណឡើយ។

[244] ហើយចូរពួកអ្នកធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ ហើយ ត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹង។

[245] បុគ្គលណាដែលឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់អល់ឡោះ)នោះ អល់ឡោះ នឹងបង្កើនវាសម្រាប់គេវិញដ៏ច្រើនលើសលប់ជាមិនខាន។ ហើយ អល់ឡោះជាអ្នកបន្ថយនិងបន្ថែម(លាភសក្ការៈ)។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែមួយគត់។

[246] តើអ្នក(មូហាំម៉ាត់)ពុំបានដឹងទេឬអំពីមេដឹកនាំនៃអំបូរ អ៊ីស្រាអែលក្រោយពី(សម័យកាល)មូសានោះ? ខណៈដែលពួកគេ បាននិយាយទៅកាន់ណាពីរបស់ពួកគេថាៈ សូមលោកតែងតាំងសេ្ដច មួយអង្គសម្រាប់ពួកយើង ដើម្បីពួកយើងនឹងធ្វើសង្គ្រាមក្នុងមាគ៌ា អល់ឡោះផង។ គាត់បានតបថាៈ តើពួកអ្នកបានគិតទេថា ប្រសិន បើគេដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកអ្នក រួចពួកអ្នកមិនធ្វើ សង្គ្រាមទេនោះ? ពួកគេក៏បានតបវិញថាៈ តើមូលហេតុអ្វីដែល ពួកយើងមិនធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ បើពួកគេ(សត្រូវ)បាន បណេ្ដញពួកយើងចេញពីលំនៅដ្ឋាននិងកូនចៅរបស់ពួកយើងនោះ? តែនៅពេលដែលគេបានដាក់កាតព្វកិច្ចសង្គ្រាមទៅលើពួកគេ ពួក គេបែរជាបោះបង់ទៅវិញ លើកលែងតែមួយចំនួនតូចនៃពួកគេ ប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

[247] ហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ អល់ឡោះពិតជាបានតែងតាំងតលូតជាសេ្ដច សម្រាប់ពួកអ្នក។ ពួកគេបានតបថាៈ តើគេនឹងក្លាយជាអ្នកគ្រប់គ្រង ពួកយើងយ៉ាងដូចមេ្ដច? តាមពិតពួកយើងសកិ្ដសមជាអ្នកគ្រប់គ្រង ជាងរូបគេ ព្រោះរូបគេពុំមែនជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ឡើយ។ គាត់បានតបថាៈ ពិតប្រាកដណាស់ អល់ឡោះបានជ្រើស រើសរូបគេធ្វើជាអ្នកគ្រប់គ្រងពួកអ្នក ហើយទ្រង់បានបន្ថែមដល់រូប គេនូវចំណេះដឹងដ៏ទូលំទូលាយនិងកាយសម្បទាមាំមួន។ ហើយ អល់ឡោះផ្ដល់អំណាចរបស់ទ្រង់ទៅឱ្យនរណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

[248] ហើយណាពីរបស់ពួកគេបានពោលទៅកាន់ពួកគេទៀត ថាៈ ពិតប្រាកដណាស់ សញ្ញាណនៃភាពជាអ្នកគ្រប់គ្រងរបស់គេ (តលូត) គឺមានហិបមួួយមកដល់ពួកអ្នកដោយនៅក្នុងនោះមាន ភាពនឹងនរពីម្ចាស់របស់ពួកអ្នក និងមានសំភារៈមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់មូសា និងហារូនបានបន្សល់ទុកដែលនាំវា មកដោយម៉ាឡាអ៊ីកាត់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺ ជាភស្ដុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

[249] ហើយនៅពេលដែលតលូតបានដឹកនាំទ័ព(ចេញទៅ ប្រយុទ្ធ) គាត់បានមានប្រសាសន៍ថាៈ ពិតប្រាកដណាស់ អល់ឡោះ នឹងសាកល្បងពួកអ្នកដោយទនេ្លមួយ។ ដូចេ្នះអ្នកណាបានផឹកទឹក នោះ គឺគេពុំមែនជាសមាជិករបស់ខ្ញុំឡើយ រីឯអ្នកណាដែលមិនផឹក ទឹកនោះ ពិតប្រាកដណាស់គេគឺជាសមាជិករបស់ខ្ញុំ លើកលែងតែ អ្នកណាដែលបានក្បង់ទឹកនោះផឹកមួយក្បង់ដៃរបស់គេប៉ុណ្ណាះ (គឺគ្មានបញ្ហាឡើយ)។ បន្ទាប់មកពួកគេក៏បានផឹកទឹកនោះ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែល តលូត និងអ្នកមានជំនឿរួមជាមួយគាត់បានឆ្លងផុតទនេ្លនោះ ពួក គេបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយ ជើលូត និងកងទ័ពរបស់គេទេ។ បណ្ដាអ្នកដែលមានជំនឿយ៉ាង ជាក់ច្បាស់ថាពួកគេពិតជានឹងបានជួបអល់ឡោះនោះបាននិយាយ ថាៈ ជាច្រើនដងមកហើយក្រុមដែលមានគ្នាតិចបានឈ្នះទៅលើ ក្រុមដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះនោះ។ ហើយអល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។

[250] ហើយនៅពេលពួកគេប្រឈមមុខជាមួយជើលូត និង កងទ័ពរបស់គេ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាផ្ដល់ការអត់ធ្មត់ដល់ពួកយើង និងជួយពង្រឹងជំហរ របស់ពួកយើង ព្រមទាំងជួយពួកយើងឱ្យបានជោគជ័យលើក្រុម ដែលគ្មានជំនឿផង។

[251] ហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ ប្រាកដជាផែនដីនេះត្រូវវិនាសអន្ដរាយ តែអល់ឡោះមានក្ដីមេត្ដា ករុណាលើពិភពទាំងអស់។

[252] ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់យ៉ាងពិតប្រាកដ។ ហើយពិតប្រាកដ ណាស់ អ្នកគឺជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។

[253] បណ្ដាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេ ឱ្យប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេមានអ្នកខ្លះអល់ឡោះបាន បន្ទូលជាមួយពួកគេផ្ទាល់ និងអ្នកខ្លះទៀតទ្រង់បានលើកតម្កើង ឋានៈដល់ពួកគេ។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនម៉ារយាំនូវ មុជីហ្សាត់ជាច្រើន ហើយយើងបានពង្រឹងរូបគេដោយជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកជំនាន់ក្រោយពីអ្នក នាំសារទាំងនោះមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានា បានមកដល់ពួកគេ។ ប៉ុន្ដែពួកគេបានខ្វែងយោបល់គ្នា។ ហេតុនេះ ពួកគេខ្លះមានជំនឿ និងខ្លះទៀតគ្មានជំនឿ។ ហើយប្រសិនបើ អល់ឡោះមានចេតនា ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ប៉ុន្ដែអល់ឡោះធ្វើទៅតាមអ្វីដែលទ្រង់មានបំណង។

[254] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពី អ្វីដែលយើងបានប្រទានឱ្យពួកអ្នកមុននឹងថ្ងៃមួយមកដល់ដែលក្នុង ថ្ងៃនោះគ្មានការលក់ដូរ គ្មានមិត្ដភក្ដិ និងគ្មានការអន្ដរាគមន៍ឡើយ។ ហើយពួកប្រឆាំងគឺជាពួកដែលបំពាន។

[255] អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់ គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ គ្មាន បុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែល មាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការ ដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយកួរស៊ីរបស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និង ផែនដី។ ហើយការថែរក្សាភពទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាក ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

[256] គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអីុស្លាម។ ពិត ប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត។ ហេតុនេះ អ្នកណាដែលគ្មានជំនឿលើតហ្គ៊ូត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយ មិនអាចកាត់ផ្ដាច់បានឡើយ។ ហើយអល់ឡោះមហាឮ មហាដឹង។

[257] អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ ដោយ ទ្រង់បពោ្ចញពួកគេពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ (មានជំនឿ)។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូតដែលពួកវាបពោ្ចញពួកគេពីភាពមានពន្លឺទៅកាន់ភាពងងឹត សូន្យសុង។ ពួកទាំងនេះជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។

[258] តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬអំពីអ្នក(ណាំរូត) ដែលបានដេញដោលសួរអ៊ីព្រហ៊ីមក្នុងរឿងម្ចាស់របស់គេដែល អល់ឡោះបានប្រទានអំណាចជាសេ្ដចដល់រូបគេ(ណាំរូត)? នៅ ពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ម្ចាស់របស់ខ្ញុំជាអ្នកប្រទានជីវិត និងដកហូតយកជីវិត។ គេ(ណាំរូត)បានតបថាៈ យើងក៏ជាអ្នក ប្រទានជីវិត និងដកហូតយកជីវិតដែរ។ អ៊ីព្រហ៊ីមបានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឱ្យព្រះអាទិត្យចេញពីទិសខាង កើត។ ដូចេ្នះ ចូរអ្នកឱ្យព្រះអាទិត្យនេះចេញពីទិសខាងលិចមកវិញ មើល. ពេលនោះអ្នកដែលប្រឆាំង(ណាំរូត)ក៏ទាល់តម្រិះ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

[259] ឬមួយដូចអ្នក(អ៊ូហ្សៃរ)ដែលបានឆ្លងកាត់ភូមិមួយ ដែលវាខេ្ទចខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន)។ គាត់បាននិយាយថាៈ តើអល់ឡោះនឹងបង្កើតឡើងវិញយ៉ាងដូចមេ្ដចទៅក្រោយពីការ ខេ្ទចខ្ទីរបស់វាហើយនោះ? ដូចេ្នះអល់ឡោះបានធ្វើឱ្យគាត់ស្លាប់ រយៈពេលមួយរយឆ្នាំ ក្រោយមកអល់ឡោះបានប្រោសគាត់ឡើង វិញរួចសួរថាៈ តើអ្នកនៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយ ថាៈ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះ តបវិញថាៈ តាមពិតអ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅម្ហូបអាហារនិងភេសជ្ជៈរបស់អ្នកចុះ វាមិនប្រែ ប្រួលទេ។ ហើយចូរអ្នកមើលទៅសត្វលារបស់អ្នក (តើអល់ឡោះ ធ្វើឱ្យវារស់ឡើងវិញយ៉ាងដូចមេ្ដចបន្ទាប់ពីឆ្អឹងរបស់វារាយប៉ាយ អស់ហើយនោះ)។ ហើយធ្វើដូចេ្នះ គឺដើម្បីយើងយកអ្នកធ្វើជា ភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹង តើ យើងរៀបភ្ជាប់គ្នាវិញយ៉ាងដូចមេ្ដចបន្ទាប់ពីយើងស្រោបវាដោយ សាច់វិញនោះ? ហើយនៅពេលដែលភាពជាក់ស្ដែងបានបង្ហាញ ចំពោះគាត់ គាត់ក៏បាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងថា ពិតប្រាកដ ណាស់ អល់ឡោះមានអានុភាពលើអី្វៗទាំងអស់។

[260] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំឃើញផង ថាតើ ទ្រង់ប្រោសអ្នកដែលស្លាប់ដោយរបៀបណា? អល់ឡោះបានមាន បន្ទូលថាៈ តើអ្នកមិនទាន់ជឿទេឬ? អ៊ីព្រហ៊ីមឆ្លើយថាៈ មិនមែន ទេ. តែដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែជឿជាក់ថែមទៀត។ អល់ឡោះ បានមានបន្ទូលថាៈ ចូរអ្នកយកបក្សីបួនក្បាល ហើយប្រមូលពួកវា (ចិញ្ច្រាំបញ្ចូលគ្នាឱ្យខេ្ទច) រួចយកបំណែកនីមួយៗអំពីសាច់នោះ ទៅដាក់តាមភ្នំផេ្សងៗគ្នា បន្ទាប់មកចូរអ្នកស្រែកហៅពួកវាចុះ ពួកវាពិតជានឹងហើរមកកាន់អ្នកវិញភ្លាម។ ហើយអ្នកត្រូវដឹងថា ពិតប្រាកដណាស់អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[261] ការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិ របស់ពួកគេក្នុងមាគ៌ា អល់ឡោះ ប្រៀបដូចជាធញ្ញជាតិមួយគ្រាប់ ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានមួយ រយគ្រាប់។ ហើយអល់ឡោះនឹងបន្ថែមឱ្យលើសពីនេះចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

[262] បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុង មាគ៌ា អល់ឡោះ ក្រោយមកពួកគេមិនបាននាំមកជាមួយអ្វីដែល ពួកគេបានបរិច្ចាគនោះនូវការរំលើក និងបញ្ឈឺចិត្ដ(អ្នកទទួល)ទេ នោះ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួក គេគ្មានការភ័យខ្លាច និងព្រួយបារម្ភអ្វីឡើយ។

[263] ពាក្យសំដីល្អ និងការសន្ដោសប្រណីនោះប្រសើរជាង ការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)។ ហើយអល់ឡោះមហាមានស្ដុកស្ដម្ភ មហាអត់ធ្មត់។

[264] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំបំផ្លាញ(ផលបុណ្យ នៃ)ការបរិច្ចាគរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដ(ដល់ អ្នកទទួល) ដូចអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញ ឱ្យមនុស្សឃើញ ហើយគេមិនជឿលើអល់ឡោះ និងថ្ងៃបរលោក ឱ្យសោះ។ ដូចេ្នះ ការប្រៀបធៀបគេដូចជាថ្មរលោងមួយដុំដែល មានដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើថ្មនោះធ្វើឱ្យ ថ្មនោះរលោងវិញ។ ពួកគេមិនអាចទទួលបានផលបុណ្យពីអ្វីដែល ពួកគេបានបរិច្ចាគនោះឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ដល់ក្រុមដែលប្រឆាំងឡើយ។

[265] ហើយការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យ សម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ និង ការជឿជាក់ដោយខ្លួនពួកគេផ្ទាល់(ទទួលផលបុណ្យ) គឺប្រៀប ដូចជាចំការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹក ភ្លៀងយ៉ាងខ្លាំង ពេលនោះវាក៏ផ្ដល់ផលានុផលទេ្វដង។ តែបើគ្មាន ទឹកភ្លៀងខ្លាំងស្រោចស្រពមកទេ មានភ្លៀងតិចៗក៏គ្រប់គ្រាន់ ដែរ។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[266] តើអ្នកណាក្នុងចំណោមពួកអ្នកចង់បានចំការលើ្ម និង ទំពាំងបាយជូរដែលមានទនេ្លហូរកាត់ពីក្រោមវា។ នៅក្នុងចំការ នោះសំបូរដោយផលានុផលសម្រាប់ជននោះ។ ហើយនៅពេល ជននោះចាស់ជរា និងមានកូនចៅតូចៗជាច្រើន ស្រាប់តែចំការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ ដូចេ្នះ ដែរ អល់ឡោះបញ្ជាក់ប្រាប់់ពួកអ្នកនូវភស្ដុតាងទាំងឡាយដើម្បីឱ្យពួកអ្នកពិចារណា។

[267] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរបរិច្ចាគទ្រព្យសម្បត្ដិ ល្អ(ស្របច្បាប់)មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃ ភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួក អ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចាគ នោះឡើយ។ (ប្រសិនបើគេឱ្យអ្វីដែលមិនល្អដល់ពួកអ្នកវិញ) ហើយ ពួកអ្នកក៏មិនទទួលយកវាដែរ លើកលែងតែពួកអ្នកទទួលយកវា ទាំងបិទភ្នែកប៉ុណ្ណោះ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាមានស្ដុកស្ដម្ភជាទីកោតសរសើរបំផុត។

[268] ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ(ដោយសារការ បរិច្ចាគទាន)និងជំរុញពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ ចំណែក អល់ឡោះសន្យានឹងពួកអ្នក(ដោយសារការបរិច្ចាគទាន)នូវការ លើកលែងទោសអំពីទ្រង់ និងតបស្នងដ៏លើសលប់។ ហើយ អល់ឡោះមហាទូលំទូលាយ មហាដឹង។

[269] អល់ឡោះប្រទានភាពឈ្លាសវៃដល់អ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នកណាដែលត្រូវបានគេប្រទានឱ្យនូវភាព ឈ្លាសវៃ អ្នកនោះប្រាកដជាត្រូវគេប្រទានឱ្យនូវកុសលដ៏ច្រើន លើសលប់។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែង តែពួកបញ្ញាជនប៉ុណ្ណោះ។

[270] ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ ឬអ្វីដែល ពួកអ្នកបានសច្ចានោះ គឺអល់ឡោះពិតជាដឹងអំពីវា។ ហើយចំពោះ ពួកដែលបំពានពុំមានអ្នកជួយឡើយ។

[271] ប្រសិនបើពួកអ្នកលាតត្រដាងនូវការបរិច្ចាគទានទាំង ឡាយគឺជាការល្អ។ តែប្រសិនបើពួកអ្នកលាក់កំបាំងការបរិច្ចាគ និង ផ្ដល់វាដល់អ្នកក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះនឹងលុបលាងបាបកម្មនានារបស់ពួកអ្នក។ ហើយ អល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[272] ពុំមែនជាកាតព្វកិច្ចរបស់អ្នក(មូហាំម៉ាត់)ក្នុងការ ចង្អុលបង្ហាញដល់ពួកគេ(ពួកគ្មានជំនឿ)នោះទេ។ ក៏ប៉ុន្ដែអល់ឡោះ ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្វីដែល ពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អគឺសម្រាប់ពួកអ្នកផ្ទាល់។ ហើយពួកអ្នកមិនបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពី ទ្រព្យសម្បត្ដិដែលល្អ អល់ឡោះប្រាកដជាបំពេញផលបុណ្យចំពោះ ពួកអ្នកវិញ ដោយពួកអ្នកនឹងមិនត្រូវគេបំពានឡើយ។

[273] (ចូរពួកអ្នកបរិច្ចាគទាន)សម្រាប់អ្នកក្រីក្រដែលបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកគេមិនអាចស្វែងរកលាភ សក្ការៈនៅលើផែនដីបានធ្វើឱ្យអ្នកដែលមិនដឹងនឹកស្មានថា ពួកគេ គឺជាអ្នកមានដោយសារតែពួកគេមិនសុំទាន។ អ្នកស្គាល់ពួកគេតាម រយៈសញ្ញារបស់ពួកគេ ដោយពួកគេមិនសុំពីមនុស្សលោកដដែលៗ នោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អ នោះ ពិតប្រាកដណាស់អល់ឡោះដឹងបំផុតចំពោះវា។

[274] បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទាំង ពេលយប់និងពេលថ្ងៃដោយលាក់កំបាំងនិងចំហ ពួកគេពិតជានឹង ទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យ ខ្លាច និងព្រួយបារម្ភអ្វីឡើយ។

[275] ពួកដែលស៊ីការប្រាក់នោះ ពួកគេមិនអាចក្រោកឈរ បានទេ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែល ស្ហៃតនចូលដែលធ្វើឱ្យគេឆ្កួតប៉ុណ្ណោះ។ នោះដោយសារតែពួកគេ បានអះអាងថាៈ ពិតប្រាកដណាស់ ការលក់ដូរនោះវាដូចជាការយក ការប្រាក់ដែរ ។ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់។ ហើយអ្នកណា ដែលទទួលបាននូវការទូន្មានពីម្ចាស់របស់គេ ហើយគេបោះបង់ ចោល(ឈប់យកការប្រាក់) ដូចេ្នះអ្វីដែលមានពីមុន(មុនទូន្មាន មកដល់)គឺជាកម្មសិទ្ធិរបស់គេ ហើយរឿងរ៉ាវរបស់គេគឺអាស្រ័យ លើអល់ឡោះ។ រីឯអ្នកណាបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពួកទាំងនោះជាពួកនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[276] អល់ឡោះបំបាត់ភាពរីកចំរើនចំពោះការប្រាក់។ ប៉ុន្ដែ ទ្រង់បង្កើនផលចំពោះទ្រព្យបរិច្ចាគនានា។ ហើយអល់ឡោះមិន ស្រឡាញ់រាល់អ្នកដែលប្រឆាំង និងអ្នកដែលសាងបាបកម្មនោះ ឡើយ។

[277] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អ និងបានប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់ ពួកគេពិតជានឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយ ពួកគេគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។

[278] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់ (ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។

[279] ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកអ្នកបោះបង់ចោល(ការប្រាក់)សម្រាប់ពួកអ្នកគឺប្រាក់ដើមរបស់ពួកអ្នក។ (ការធ្វើដូចេ្នះ) ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ។

[280] ហើយប្រសិនបើគេគ្មានលទ្ធភាពសង ចូរពួកអ្នកពន្យារ ពេលរហូតគេមានលទ្ធភាព។ ប៉ុន្ដែបើពួកអ្នកបរិច្ចាគវិញនោះ គឺជា ការប្រសើរបំផុតសម្រាប់ពួកអ្នកប្រសិនបើពួកអ្នកដឹង។

[281] ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ ដែលនៅថ្ងៃនោះ គេនឹង នាំពួកអ្នកវិលត្រឡប់ទៅជួបអល់ឡោះវិញ។ បន្ទាប់មកគេនឹងតប ស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដ ហើយពួកគេមិន ត្រូវបានគេបំពានឡើយ។

[282] ឱបណ្ដាអ្នកដែលមានជំនឿ នៅពេលដែលពួកអ្នកខ្ចីគ្នា ទៅវិញទៅមក រហូតដល់ពេលកំណត់ណាមួយ ចូរពួកអ្នកកត់ត្រា វា។ ហើយចូរឱ្យអ្នកកត់ត្រា កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធក្នុងការកត់ត្រាដូចអ្វីដែល អល់ឡោះបានបង្រៀនគេឡើយ។ ដូចេ្នះ ចូរឱ្យគេនោះកត់ត្រា ហើយចូរឱ្យអ្នកខ្ចីបញ្ជាក់ប្រាប់(នូវអ្វីដែលត្រូវកត់ត្រា)។ ហើយ ចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចអល់ឡោះជាម្ចាស់របស់គេ ហើយគេ មិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ។ ហើយប្រសិនបើអ្នកខ្ចី នោះជាមនុស្សល្ងង់ ឬទន់ខ្សោយ ឬអសមត្ថភាពក្នុងការបញ្ជាក់ ប្រាប់ ចូរឱ្យអាណាព្យាបាលរបស់គេបញ្ជាក់ប្រាប់ដោយយុត្ដិធម៌ (ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នកស្វែងរកសាក្សីពីរនាក់ដែល ជាបុរសក្នុងចំណោមពួកអ្នក។ តែបើគ្មានបុរសពីរនាក់ទេគឺបុរស ម្នាក់ និងស្ដ្រីពីរនាក់ក្នុងចំណោមសាក្សីដែលពួកអ្នកយល់ព្រម។ (ការជ្រើសយកស្ដ្រីពីរនាក់បែបនេះ) បើម្នាក់ក្នុងចំណោមគេទាំង ពីរភេ្លចគឺម្នាក់ទៀតរំលឹក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលគេសំណូមពរពួកគេ(ឱ្យធ្វើជាសាក្សី)ឡើយ។ ហើយ ចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ ពេលទោះតូច ឬធំក៏ដោយ។ ការធ្វើដូចេ្នះគឺយុត្ដិធម៌បំផុតចំពោះ អល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដា ដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យ លើកលែងតែ (ប្រការនោះ)ជាជំនួញភ្លាមៗដែលពួកអ្នកទូទាត់វារវាងពួកអ្នក គឺគ្មានទោសពៃរ៍អ្វីទៅលើពួកអ្នកឡើយ បើពួកអ្នកមិនកត់ត្រាវា នោះ។ តែពួកអ្នកត្រូវមានសាក្សីកាលណាពួកអ្នកលក់ដូរ។ ហើយ គេមិនត្រូវបង្កផលលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ តែ ប្រសិនបើពួកអ្នកធ្វើ(ផ្ដល់ការលំបាកដល់ពួកគេ) ពិតប្រាកដ ណាស់ ទង្វើនោះគឺជាបាបកម្មសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នក កោតខ្លាចអល់ឡោះ ហើយអល់ឡោះនឹងបង្រៀនពួកអ្នក។ ហើយ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។

[283] ហើយប្រសិនបើពួកអ្នក ស្ថិតនៅក្នុងការធ្វើដំណើរ ដោយពួកអ្នកគ្មានអ្នកកត់ត្រាទេនោះ ចូរពួកអ្នកដាក់បញ្ចាំទ្រព្យ អ្វីមួយ(ដល់ម្ចាស់បំណុល)។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅ មក គឺអ្នកដែលគេទុកចិត្ដនោះត្រូវអនុវត្ដនូវភាពស្មោះត្រង់របស់ គេ(អ្នកខ្ចីត្រូវតែសងដល់ម្ចាស់ទ្រព្យវិញ) ហើយចូរឱ្យគេកោត ខ្លាចអល់ឡោះជាម្ចាស់របស់គេ។ ហើយចូរពួកអ្នកកុំលាក់បាំងក្នុង ការធ្វើសាក្សីឱ្យសោះ។ រីឯអ្នកណាដែលលាក់បាំងវា អ្នកនោះគឺជា អ្នកដែលមានបាបកម្មនៅក្នុងចិត្ដរបស់គេ ។ ហើយអល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[284] អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាត ត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំង វា គឺអល់ឡោះនឹងជំនុំជំរះពួកអ្នកនូវទង្វើនោះ។ ហើយអល់ឡោះ នឹងអភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា និងដាក់ ទណ្ឌកម្មចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានអានុភាពលើអ្វីៗទាំងអស់។

[285] អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់ របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នា ដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នក នាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា) ពួកយើងមិនបែង ចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ អល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថាៈ ពួកយើង បានឮនិងអនុវត្ដតាម(រាល់បទបញ្ជារបស់ទ្រង់)។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង ហើយ ចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។

[286] អល់ឡោះមិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាព របស់គេឡើយ។ អ្នកណាបានសាងអំពើល្អគឺទទួលបានផលល្អ ហើយ អ្នកណាបានសាងអំពើអាក្រក់គឺទទួលបានផលអាក្រក់។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំចាប់កំហុសពួកយើងអី្វ ប្រសិនបើ ពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា។ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែល គ្មានលទ្ធភាពសម្រាប់ពួកយើងនឹងធ្វើវា។ ហើយសូមទ្រង់មេត្ដា អធ្យាស្រ័យដល់ពួកយើង និងអភ័យទោសដល់ពួកយើងនិងអាណិត ស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង ដូចេ្នះសូម ទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង។

អាល់-អ៊ីមរ៉ន

Surah 3

[1] អាលីហ្វ ឡាម មីម ។

[2] អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជា អ្នកគ្រប់គ្រងឡើយ។

[3] ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ដោយ ពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនវា និងបានបញ្ចុះគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល

[4] កាលពីមុន(គម្ពីរគួរអាន)ដើម្បីជាការចង្អុលបង្ហាញដល់ មនុស្សលោក ហើយទ្រង់ក៏បាន បញ្ចុះការវិនិច្ឆ័យ(រវាងខុសនិង ត្រូវ)ដែរ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត។ ហើយ អល់ឡោះមហាខ្លាំងពូកែ មានអំណាចផ្ដន្ទាទោស។

[5] ពិតប្រាកដណាស់អល់ឡោះ គ្មានអ្វីមួយនៅលើផែនដី និង លើមេឃលាក់បាំងពីទ្រង់បានឡើយ។

[6] អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកអ្នកមានរូបរាងក្នុងផ្ទៃ ម្ដាយដូចដែលទ្រង់មានចេតនា។ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិ-បណ្ឌិតឡើយ។

[7] អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក (មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់ វា នោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែល មានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេ មានភាពលំអៀងទៅរកការវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាព មិនច្បាស់លាស់ ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យ ខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅ ពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះ ដឹង(សាសនា)ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវា(គម្ពីរគួរ- អាន)ហើយ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួក បញ្ញាជនប៉ុណ្ណោះ។

[8] ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំបង្វែរចិត្ដរបស់ ពួកយើង ក្រោយពេលដែលទ្រង់បានចង្អុលបង្ហាញដល់ពួកយើង ហើយនោះ។ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវការ អាណិតស្រឡាញ់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នក ប្រទានដ៏លើសលប់។

[9] ឱម្ចាស់របស់យើង. ពិតប្រាកដណាស់ ទ្រង់់គឺជាអ្នកដែល ប្រមូលមនុស្សនៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយនាថ្ងៃនោះ (បរលោក)។ ពិតប្រាកដណាស់ អល់ឡោះមិនធ្វើឱ្យខុសកិច្ចសន្យា ឡើយ។

[10] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនោះ ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេពិតជាមិនអាចការពារពួកគេពី(ទារុណកម្ម) អល់ឡោះបានបន្ដិចសោះឡើយ។ ហើយពួកអ្នកទាំងនេះគឺជាអុស របស់ភ្លើងនរក។

[11] (ទំលាប់ពួកប្រឆាំង) ដូចជាទំលាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ។ ពួកទាំងនោះបានប្រឆាំងនឹង អាយ៉ាត់ៗរបស់យើង ដូចេ្នះអល់ឡោះបានធ្វើទារុណកម្មពួកគេ ដោយសារបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[12] ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ពួកអ្នកនឹងត្រូវទទួលបរាជ័យ ហើយពួកអ្នកនឹងត្រូវគេប្រមូល ទៅកាន់ឋាននរកជើហាន់ណាំ។ ហើយវាជាកន្លែងដ៏អាក្រក់បំផុត។

[13] ជាការពិតណាស់ មានភស្ដុតាងមួយសម្រាប់ពួកអ្នក (យ៉ាហ៊ូទី)នៅក្នុងរឿងកងទ័ពពីរក្រុមបានជួបគ្នា(ប្រយុទ្ធគ្នានៅ ក្នុងសមរភូមិបាទើរ)។ មួយក្រុមប្រយុទ្ធនៅក្នុងមាគ៌ារបស់ អល់ឡោះ ហើយមួយក្រុមផេ្សងទៀតជាអ្នកប្រឆាំង។ ពួកគេ មើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើស ពួកខ្លួន។ ហើយអល់ឡោះពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍ នោះជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់។

[14] គេបានលំអសម្រាប់មនុស្សលោកនូវការស្រឡាញ់ លោភលន់ ដូចជាស្រឡាញ់នារីភេទ និងកូនចៅ និងទ្រព្យសម្បត្ដិ ច្រើនលើសលប់ ដូចជាមាស និងប្រាក់ និងសត្វសេះដែលគេបង្វឹក ហើយនិងសត្វពាហនៈ និងចំការដំណាំ។ ទាំងនោះគឺជាការតេ្រក ត្រអាលនៃការរស់នៅក្នុងលោកិយប៉ុណ្ណោះ។ ប៉ុន្ដែអល់ឡោះ ទ្រង់ មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។

[15] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក អំពីប្រការដែលល្អជាងប្រការទាំងនោះឬទេ? សម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះមានឋានសួគ៌នៅជាមួយម្ចាស់របស់ពួកគេ ដែលមានទនេ្លហូរពីក្រោមវា ដោយពួកគេនៅទីនោះជាអមតៈ ហើយមានភរិយាជាច្រើនដែលមានភាពស្អាតស្អំព្រមទាំងមាន ការយល់ព្រមពីអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើ នៃខ្ញុំទាំងអស់(របស់ទ្រង់)។

[16] គឺអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងពិតជាបានជឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើង និងការពារពួកយើង ពីទារុណកម្មនៃភ្លើងនរកផង។

[17] (អល់ឡោះសរសើរ)បណ្ដាអ្នកដែលអត់ធ្មត់ និងបណ្ដា អ្នកដែលសច្ចៈ និងបណ្ដាអ្នកដែលគោរពប្រណិបត្ដិន៍ និងបណ្ដាអ្នក ដែលបរិច្ចាគ ហើយនិងបណ្ដាអ្នកដែលសុំអភ័យទោសនៅពេលចុង រាត្រី(ទៀបភ្លឺ)។

[18] អល់ឡោះបានបញ្ជាក់ថាៈ ពិតប្រាកដណាស់គ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាព យុត្ដិធម៌នោះឡើយ។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងបណ្ដាអ្នកមាន ចំណេះដឹងក៏ដូច្នោះដែរ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។

[19] ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺជា សាសនាអ៊ីស្លាម។ ហើយពួកដែលគេបានផ្ដល់គម្ពីរឱ្យមិនបានខ្វែង គំនិតគ្នាឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយមានការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយអ្នកណាដែល ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពិតប្រាកដណាស់អល់ឡោះ ជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។

[20] ដូចេ្នះប្រសិនបើពួកគេដេញដោលសួរអ្នក(អំពីសាសនា អ៊ីស្លាម) ចូរអ្នកឆ្លើយថាៈ ខ្ញុំបានប្រគល់ខ្លួនរបស់ខ្ញុំទៅចំពោះ អល់ឡោះ ហើយអ្នកដែលតាមខ្ញុំដូច្នោះដែរ។ ហើយចូរអ្នកពោល ទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី និងពួក ដែលមិនចេះអក្សរ(ពួកមូស្ហរីគីនអារ៉ាប់)ថាៈ តើពួកអ្នកព្រមចូល សាសនាអ៊ីស្លាមឬទេ? ប្រសិនបើពួកគេព្រមចូលសាសនាអ៊ីស្លាម គឺពួកគេពិតជានឹងទទួលបានការចង្អុលបង្ហាញ។ តែបើពួកគេបែរ ចេញវិញ តាមពិតអ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើនៃខ្ញុំ់(របស់ទ្រង់)ទាំងអស់។

[21] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ និងសម្លាប់បណ្ដាណាពីដោយអយុត្ដិធម៌ ព្រមទាំង សម្លាប់ពួកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌។ ហេតុនេះ ចូរអ្នកប្រាប់ពួកគេពីទារុណកម្មយ៉ាងឈឺចាប់បំផុតចុះ។

[22] ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេ បានរលាយសាបសូន្យទាំងក្នុងលោកិយនិងបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។

[23] តើអ្នក(មូហាំម៉ាត់)ពុំបានឃើញទេឬ ពួកដែលគេបាន ផ្ដល់ឱ្យមួយផ្នែកនៃគម្ពីរ(តាវរ៉ត)? ពួកគេត្រូវបានគេអំពាវនាវ ទៅកាន់គម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ដើម្បីកាត់សេចក្ដីរវាង ពួកគេ តែក្រោយមកមួយក្រុមអំពីពួកគេបែរចេញ ដោយពួកគេនៅ តែប្រឆាំងនោះ

[24] នោះគឺដោយសារតែពួកគេបាននិយាយថាៈ ភ្លើងនរក នឹងមិនប៉ះពាល់ពួកយើងឡើយ លើកលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ឱ្យស្ថិតនៅក្នុងសាសនា(ដែលមិនត្រឹមត្រូវ)របស់ពួកគេ។

[25] តើយ៉ាងដូចមេ្ដច នៅពេលដែលយើងបានប្រមូលផ្ដុំពួកគេ នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយនាថ្ងៃនោះ(ថ្ងៃបរលោក) ហើយបុគ្គលគ្រប់ៗរូបត្រូវបានគេ(អល់ឡោះ)តបស្នងទៅតាមអ្វី ដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេបំពាននោះ

[26] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល គ្រប់គ្រងអំណាចទាំងអស់. ទ្រង់ប្រទានអំណាចចំពោះអ្នកណា ដែលទ្រង់មានចេតនា និងដកហូតអំណាចវិញអំពីអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់ប្រទានកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះអ្នកណាដែល ទ្រង់មានចេតនា។ អំពើល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[27] ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេល ថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់(ឧ. បពោ្ចញកូនមាន់ពីពងមាន់) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់ រស់(ឧ.បពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

[28] ចូរកុំឱ្យបណ្ដាអ្នកដែលមានជំនឿយកពួកដែលគ្មានជំនឿ ធ្វើជាអ្នកគាំពារផេ្សងពីបណ្ដាអ្នកដែលមានជំនឿឱ្យសោះ។ ហើយ អ្នកណាធ្វើដូច្នោះ គេប្រាកដជាមិនបានទទួលអ្វីពីអល់ឡោះឡើយ លើកលែងតែពួកដែលខ្លាចពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះព្រមាន ពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយទៅចំពោះអល់ឡោះគឺជា កន្លែងវិលត្រឡប់ចុងក្រោយ។

[29] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើពួកអ្នកលាក់ បាំងអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវា អល់ឡោះពិតជាដឹងវា។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃ ជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះមាន អានុភាពលើអ្វីៗទាំងអស់។

[30] នៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងជួបប្រទះនៅពីមុខគេនូវ អំពើល្អនិងអំពើអាក្រក់ដែលគេបានសាង គឺគេប៉ងប្រាថ្នាចង់ឱ្យរូប គេ និងទង្វើអាក្រក់របស់គេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះ ព្រមានពួកអ្នកនូវទារុណកម្មរបស់ទ្រង់។ ហើយអល់ឡោះគឺពោរ ពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។

[31] ចូរអ្នកពោលថាៈប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ អល់ឡោះពិតជាស្រឡាញ់ពួកអ្នក និង អភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[32] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះនិងអ្នកនាំសារ។ តែប្រសិនបើពួកគេបែរចេញ ពិតប្រាកដ ណាស់អល់ឡោះមិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។

[33] ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសអាដាំ និង នួហ និងពូជពង្សអ៊ីព្រហ៊ីម ព្រមទាំងពូជពង្សអ៊ិមរ៉នជាមនុស្ស ដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។

[34] ជាពូជពង្សរវាងគ្នានឹងគ្នា។ ហើយអល់ឡោះ មហាឮ មហាដឹង។

[35] ចូរអ្នកចងចាំនៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួង សួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ជាការពិតណាស់ ខ្ញុំបានសច្ចាជូនចំពោះ ទ្រង់នូវកូនដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឱ្យមានការស្មោះស្ម័គ្រដើម្បី បម្រើទ្រង់។ ដូចេ្នះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំ ផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹង។

[36] ហើយនៅពេលដែលនាងសម្រាលបានកូនស្រី នាងបាន និយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូន ស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបាន សម្រាលនោះ។ ហើយកូនប្រុសមិនដូចកូនស្រីឡើយ។ ហើយពិត ប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះនាងថា ឪម៉ារយ៉ាំ ឱ ហើយជាការពិត ណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាផង។

[37] ដូចេ្នះម្ចាស់របស់នាង(ម៉ារយ៉ាំ)ក៏បានទទួលនាងដោយ ការទទួលមួយដ៏ប្រសើរ។ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវ ការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ហើយទ្រង់បានឱ្យហ្សាការីយ៉ា ថែរក្សានាង។ រាល់ពេលដែលហ្សាការីយ៉ាបានចូលទៅជួបនាង នៅឯមាសរ៉ប(កន្លែងស្នាក់នៅ) គាត់ក៏បានប្រទះឃើញចំណី(ផ្លែ ឈើ)នៅជាមួយនាង។ គាត់បានសួរនាងថាៈ ឱម៉ារយ៉ាំ. តើនាង បានចំណីនេះមកពីណា? នាងបានឆ្លើយថាៈ វាមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះប្រទានលាភសក្ការៈចំពោះអ្នកណា ដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។

[38] នៅទីនោះហ្សាការីយ៉ាក៏បានបួងសួងសុំម្ចាស់របស់គេ ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវ កូនដ៏ល្អម្នាក់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការ បួងសួងសុំនេះ។

[39] ហើយម៉ាឡាអ៊ីកាត់ក៏បានហៅគេ(ហ្សាការីយ៉ា) ខណៈ ដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈថាៈ ពិត ប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នកឱ្យមានកូន ឈ្មោះយ៉ះយ៉ា ដើម្បីបញ្ជាក់នូវបន្ទូលពិតរបស់អល់ឡោះ(ក្នុងការ បង្កើតអ៊ីសា)ជាអ្នកដឹកនាំ និងជាអ្នកថែរក្សាខ្លួនប្រាណពីការរួមរ័ក ជាមួយស្ដ្រី និងជាណាពីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

[40] ហ្សាការីយ៉ាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមាន កូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំជាស្រី្ដ អារនោះ? អល់ឡោះបានមានបន្ទូលថាៈ អល់ឡោះធ្វើអ្វីតាមតែ ទ្រង់មានចេតនាដូច្នោះហើយ។

[41] ហ្សាការីយ៉ាបានពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. សូម ទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាណាមួយផង។ អល់ឡោះមានបន្ទូល ថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួន បីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយអ្នក ត្រូវរំលឹកទៅចំពោះម្ចាស់របស់អ្នកឱ្យបានច្រើននិងសូត្រធម៌លើក តម្កើងទ្រង់ទាំងល្ងាចទាំងព្រឹក។

[42] ហើយ(ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់បានពោល ថាៈ ឱម៉ារយ៉ាំ. អល់ឡោះបានជ្រើសរើសអ្នក និងបានសំអាតអ្នក ហើយទ្រង់បានលើកតម្កើងអ្នកឱ្យលើសពីស្ដ្រីផេ្សងៗនៅលើលោក (នៅជំនាន់នោះ)។

[43] ឱម៉ារយ៉ាំ. ចូរអ្នកគោរពទៅចំពោះម្ចាស់់របស់អ្នក ហើយ ចូរអ្នកស៊ូជូត និងរូកុជាមួយនឹងអ្នករូកុ(ថ្វាយបង្គំរួមគ្នា)។

[44] ទាំងនោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់ វាឱ្យអ្នក(មូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយពួកគេទេ នៅពេលដែលពួកគេបោះស្លាបប៉ា ការបស់ពួកគេ(ទៅកុ្នងទនេ្ល ដើម្បីចាប់ឆ្នោត) តើអ្នកណាម្នាក់ក្នុងចំណោមពួកគេសក្ដិសមនឹង ថែរក្សាម៉ារយ៉ាំ នោះ។ ហើយអ្នកក៏មិនបាននៅជាមួយពួកគេដែរ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា។

[45] (ចូរចងចាំ)នៅពេលដែលម៉ាឡាអីុកាត់បានពោលថាៈ ឱ ម៉ារយ៉ាំ. ពិតប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នក នូវបន្ទូលពីទ្រង់ឈ្មោះរបស់គេគឺអាល់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលល្បីល្បាញទាំងក្នុងលោកិយ និងថ្ងៃបរលោក និងជាអ្នកជំនិត ម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។

[46] ហើយអ៊ីសានិយាយជាមួយមនុស្សលោកតាំងពីនៅក្នុង អង្រឹងនិងពេលពេញវ័យ និងជាអ្នកធ្វើល្អម្នាក់ក្នុងចំណោមអ្នកធ្វើ ល្អទាំងឡាយ។

[47] ម៉ារយ៉ាំបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមានកូន ដោយគ្មានបុរសណាមកប៉ះពាល់ខ្ញុំយ៉ាងដូចមេ្ដច? ម៉ាឡាអ៊ីកាត់បាន ឆ្លើយថាៈ ដូច្នោះហើយអល់ឡោះបង្កើតអ្វីតាមតែទ្រង់មានចេតនា។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់ តែមានបន្ទូលទៅកាន់របស់នោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

[48] ហើយទ្រង់នឹងបង្រៀនគេ(អ៊ីសា)នូវការសរសេរ និង ភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ។

[49] ហើយតែងតាំងគេជាអ្នកនាំសារម្នាក់ទៅកាន់អំបូរអ៊ីស្រាអែល(ដោយឱ្យគេពោលថា) ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំ អាចធ្វើឱ្យពួកអ្នកឃើញអំពីដីឥដ្ឋដូចជារូបសត្វស្លាប ហើយខ្ញុំក៏ផ្លុំ ចូលទៅក្នុងវា ពេលនោះវាក៏ក្លាយជាសត្វពិតប្រាកដភ្លាម ដោយ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការ ភ្នែកពីកំណើតនិងឃ្លង់ ហើយខ្ញុំក៏អាចប្រោសសពឱ្យរស់ឡើងវិញ បានដែរ ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចប្រាប់ ពួកអ្នកនូវចំណីដែលពួកអ្នកបរិភោគ និងចំណីដែលពួកអ្នកត្រូវស្ដុក ទុកនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ។

[50] ហើយ(ខ្ញុំមកនេះ)ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំ អំពីគម្ពីរតាវរ៉ត និងដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួន ដែលគេបានហាមឃាត់មកលើពួកអ្នក។ ហើយខ្ញុំបាននាំមកបង្ហាញ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកកោត ខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។

[51] ពិតប្រាកដណាស់អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នក ដូចេ្នះចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់។ នេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ។

[52] ហើយនៅពេលអ៊ីសាមានអារម្មណ៍ថាមានការប្រឆាំង ពីពួកគេ គេក៏បានពោលថាៈ តើអ្នកណាជាជំនួយរបស់ខ្ញុំដើម្បី អល់ឡោះ? បណ្ដាអ្នកដែលស្មោះត្រង់បានឆ្លើយថាៈ ពួកយើងគឺ ជាជំនួយរបស់អល់ឡោះ ពួកយើងមានជំនឿនឹងអល់ឡោះ ដូចេ្នះ សូមអ្នកធ្វើសាក្សីផងថាៈ ពិតប្រាកដណាស់ ពួកយើងជាមូស្លីម។

[53] ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿលើអ្វីដែល ទ្រង់បានបញ្ចុះមក(គម្ពីរអ៊ីញជីល) ហើយពួកយើងបានប្រតិបត្ដិ តាមអ្នកនាំសារ(អ៊ីសា) ដូចេ្នះសូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យ នៅជាមួយបណ្ដាអ្នកដែលធ្វើសាក្សីផង។

[54] ហើយពួកគេបានប្រើឧបាយកល ហើយអល់ឡោះក៏បាន ប្រើឧបាយកលតបវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរ បំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។

[55] (ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសា. ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នក(ពីផែនដី)និងជាអ្នកលើកអ្នកមកកាន់យើង ព្រមទាំងរំដោះអ្នកឱ្យរួចផុតពី ពួកប្រឆាំង ហើយយើងនឹងធ្វើឱ្យបណ្ដាអ្នកដែលប្រតិបត្ដិតាមអ្នក ខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងវិញ។ ហើយយើង នឹងកាត់សេចក្ដីរវាងពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។

[56] រីឯពួកដែលប្រឆាំង យើងនឹងធ្វើទារុណកម្មពួកគេនូវ ទារុណកម្មដ៏ធ្ងន់ធ្ងរទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយ ពួកគេគ្មានអ្នកជួយឡើយ។

[57] ហើយចំណែកឯបណ្ដាអ្នកដែលមានជំនឿ និងសាងអំពើល្អវិញ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។

[58] រឿងនោះហើយដែលយើងពណ៌នាវាប្រាប់អ្នក(មូហាំម៉ាត់)អំពីភស្ដុតាងផេ្សងៗ និងអំពីគម្ពីរគួរអានដែលពោរពេញទៅដោយគតិបណ្ឌិត។

[59] ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)អ៊ីសា សម្រាប់អល់ឡោះដូចជា(ការបង្កើត)អាដាំដែរ គឺទ្រង់បានបង្កើត គាត់ពីដី បន្ទាប់មកទ្រង់បានមានបន្ទូលទៅកាន់គាត់ថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

[60] នេះជាការពិតមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកកុំក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលសង្ស័យ។

[61] ហើយអ្នកណាដែលបានជជែកដេញដោលអ្នកអំពីរឿង នោះ(រឿងរបស់អ៊ីសា)ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយ នោះ ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ. យើងនឹងហៅកូន ចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក និងភរិយារបស់ពួកយើង និងភរិយារបស់ពួកអ្នក និងខ្លួនពួកយើងនិងខ្លួនពួកអ្នក បន្ទាប់មក ពួកយើងនឹងអង្វរសុំ(អល់ឡោះ)ឱ្យការដាក់បណ្ដាសារបស អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។

[62] ពិតប្រាកដណាស់ នេះគឺជារឿងពិត។ ហើយគ្មានម្ចាស់ ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត ។

[63] ហើយប្រសិនបើពួកគេបែរចេញ(ពីការពិត) ពិតប្រាកដណាស់ អល់ឡោះមហាដឹងចំពោះពួកដែលបង្កវិនាសកម្ម។

[64] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ចូរពួកអ្នក ត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើង និងពួក អ្នកគឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពី អល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាម្ចាស់ផេ្សងពីអល់ឡោះ ដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អ នេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថាៈ ចូរដឹង ឮផងថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាមូស្លីម។

[65] ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអ៊ីព្រហ៊ីម ខណៈដែលគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីលត្រូវបាន គេបញ្ចុះក្រោយពីអ៊ីព្រហ៊ីមនោះ? តើពួកអ្នកមិនពិចារណាទេឬ

[66] ពួកអ្នកទាំងនេះហើយ គឺជាពួកដែលបានឈ្លោះប្រកែក គ្នាចំពោះអ្វីដែលពួកអ្នកដឹងពីមូលហេតុរបស់វា តែហេតុអ្វីបានជា ពួកអ្នកឈ្លោះប្រកែកគ្នាចំពោះអ្វី(រឿងអ៊ីព្រហ៊ីម)ដែលពួកអ្នក មិនដឹងពីមូលហេតុរបស់វានោះ? ហើយអល់ឡោះដឹង តែពួកអ្នក មិនដឹងឡើយ។

[67] អ៊ីព្រហ៊ីមមិនមែនជាយ៉ាហ៊ូទីឡើយ ហើយក៏មិនមែនជា ណាសរ៉នីដែរ តែគាត់ជាអ្នកស្អាតស្អំ(អំពីប្រការស្ហ៊ីរិក)ជាមូស្លីម ហើយគាត់ក៏ពុំមែនជាមនុស្សម្នាក់ក្នុងចំណោមពួកស្ហ៊ីរិកដែរ។

[68] ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងអ៊ីព្រហ៊ីមបំផុត នោះ គឺអ្នកដែលតាមគាត់ និងណាពីរូបនេះ(មូហាំម៉ាត់) និងបណ្ដា អ្នកដែលមានជំនឿ(នឹងមូហាំម៉ាត់)។ ហើយអល់ឡោះជាអ្នក គាំពារបណ្ដាអ្នកដែលមានជំនឿ។

[69] មួយក្រុមអំពីអះលីគីតាបប្រាថ្នាចង់ធ្វើឱ្យពួកអ្នកវងេ្វង តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនឯងនោះទេ តែពួកគេមិនដឹងខ្លួនឡើយ។

[70] ឱអះលីគីតាប. ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹង អាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែលពួកអ្នកដឹងឮហើយនោះ

[71] ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការ ពិតនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែល ពួកអ្នកដឹងហើយនោះ

[72] ហើយមួយក្រុមអំពីអះលីគីតាបបាននិយាយថាៈ ចូរពួក អ្នកជឿតាមអ្វីដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿ(ជំនាន់ មូហាំម៉ាត់)នៅពេលព្រឹក ហើយត្រូវបដិសេធនៅពេលល្ងាច ដើម្បី ឱ្យអ្នកទាំងនោះ(អ្នកមានជំនឿ)ត្រឡប់ទៅរកសាសនារបស់ ពួកគេ(អះលីគីតាប)។

[73] ហើយពួកគេមិនត្រូវជឿលើនរណាម្នាក់ឡើយ លើក លែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ (ដ៏ត្រឹមត្រូវ)នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកនោះនិយាយទៀតថាៈ មិនត្រូវជឿថា)មាននរណាម្នាក់ត្រូវ គេផ្ដល់ឱ្យដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកគេអាចយកឈ្នះ ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នកបាននោះឡើយ។ ចូរអ្នក ពោលថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះគឺនៅក្នុង កណ្ដាប់ដៃរបស់អល់ឡោះ ទ្រង់នឹងប្រទានឱ្យអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

[74] អល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ទ្រង់(តែង តាំងជាណាពី)ទៅលើបុគ្គលណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានសប្បុរសធម៌ដ៏ធំធេង។

[75] ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះប្រសិនបើ អ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យ អ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយ ផ្ញើតែមួយឌីណើរក៏ដោយ គេនឹងមិនប្រគល់ឱ្យអ្នកវិញឡើយ ទាល់ តែអ្នកព្យាយាមទារវិញដោយញឹកញាប់។ នោះគឺដោយសារតែពួក គេនិយាយថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងចំពោះពួកដែល មិនចេះអក្សរឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ។

[76] ការពិតមិនមែនដូច្នោះទេ អ្នកណាដែលគោរពតាមការ សន្យារបស់គេ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[77] ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មាន ផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះ នឹងមិននិយាយរកពួកគេ និងមិនមើលពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹង ទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

[78] ហើយពិតប្រាកដណាស់នៅក្នុងចំណោមពួកគេ(អះលី គីតាប)គឺមានក្រុមមួយដែលរលាស់អណ្ដាតរបស់ពួកគេក្នុងការ សូត្រគម្ពីរ(តាវរ៉ត)ដើម្បីឱ្យពួកអ្នកស្មានថា វាជាផ្នែកមួយនៃគម្ពីរ តែតាមពិតវាមិនមែនជាផ្នែកមួយនៃគម្ពីរឡើយ។ ហើយពួកគេ និយាយថាៈវាមកពីអល់ឡោះ តែតាមការពិតវាមិនមែនមកពី អល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ

[79] មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវ គម្ពីរ និងភាពឈ្លាសវៃ និងការចាត់តាំងជាណាពី រួចគេពោលទៅ កាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមក ចំពោះខ្ញុំផេ្សងពីអល់ឡោះ។ តែ(ពួកគេត្រូវនិយាយថា) ចូរពួក អ្នកតាំងខ្លួនជារ៉ប់ហ្ពានី ឱ្យសមនឹងអ្វីដែលពួកអ្នកបានបង្រៀនគម្ពីរ (ដល់មនុស្សលោក)និងអ្វីដែលពួកអ្នកបានរៀនសូត្រកន្លងមក។

[80] ហើយគេក៏មិនគប្បីប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងណាពីធ្វើជាម្ចាស់ដែរ។ តើសមទេគេប្រើពួកអ្នកឱ្យប្រឆាំងនឹង អល់ឡោះបន្ទាប់ពីពួកអ្នកក្លាយជាអ្នកមូស្លីមហើយនោះ។

[81] ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយកកិច្ច សន្យាពីបណ្ដាណាពីថាៈ ពិតប្រាកដណាស់ អ្វីដែលយើងបានផ្តល់ឱ្យ ពួកអ្នកនូវគម្ពីរនិងភាពឈ្លាសវៃ បន្ទាប់មកអ្នកនាំសារបានមកដល់ ពួកអ្នក ដើម្បីបញ្ជាក់អំពីអ្វីដែលមាននៅជាមួយពួកអ្នក គឺពួកអ្នក ត្រូវតែជឿជាក់នឹងគេនិងជួយគាំទ្រគេ។ អល់ឡោះបានមានបន្ទូល ថាៈ តើពួកអ្នកព្រមទទួលនិងយកកិច្ចសន្យារបស់យើងទៅលើរឿង នោះដែរឬទេ? ពួកគេឆ្លើយថាៈ ពួកយើងព្រមទទួលហើយ។ ទ្រង់ បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សី(លើរឿងនេះ)ចុះ ហើយ យើងក៏ធ្វើសាក្សីជាមួយពួកអ្នកដែរ។

[82] តែបើអ្នកណាបានបែរចេញ(ពីកិច្ចសន្យា)ក្រោយពីនោះ គឺពួកទាំងនោះហើយជាពួកដែលមិនគោរពតាមបទបញ្ជា។

[83] តើពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់ អល់ឡោះឬ ខណៈដែលអ្នកនៅលើមេឃជាច្រើនជាន់ និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយស្ម័គ្រចិត្តនិងមិនស្ម័គ្រចិត្ដ ហើយចំពោះទ្រង់ដែលពួកគេត្រូវវិលត្រឡប់នោះ

[84] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកយើងមានជំនឿលើ អល់ឡោះ និងអ្វីដែលគេបានបញ្ចុះ មកលើពួកយើង និងអ្វីដែល គេបានបញ្ចុះ ទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និង បណ្តា កូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ ល់ឱ្យមូសា អ៊ីសា និងបណ្ដាណាពីៗ(ដែលបានចាត់តាំង)ពីម្ចាស់របស់ពួកគេ។ ពួក យើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួក យើងគឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់។

[85] ហើយអ្នកណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនា អ៊ីស្លាម អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយ នៅថ្ងៃបរលោកគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។

[86] តើឱ្យអល់ឡោះចង្អុលបង្ហាញយ៉ាងដូចម្តេច? ចំពោះក្រុម មួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ ហើយពួកគេក៏បាន ទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)គឺជា ការពិត ហើយភស្ដុតាងទាំងឡាយក៏បានមកដល់ពួកគេដែរ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

[87] ពួកទាំងនោះ ការតបស្នងរបស់ពួកគេគឺត្រូវបណ្តាសាពី អល់ឡោះ និងបណ្តា ម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់។

[88] ពួកគេនឹងស្ថិតនៅក្នុងនោះ(ភ្លើងនរក)ជាអមតៈ។ ទារុណកម្មមិនត្រូវបានបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេ ក៏មិនត្រូវបានពន្យារពេល(ឱ្យដោះសា)ដែរ។

[89] លើកលែងតែបណ្ដាអ្នកដែលបានសារភាពទោសកំហុស និងបានកែខ្លួនបន្ទាប់ពីនោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។

[90] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងក្រោយពីពួកគេ មានជំនឿរួច បន្ទាប់មកពួកគេនៅតែបន្ថែមការប្រឆាំងទៀត អល់ឡោះនឹងមិនទទួលយកការសារភាពទោសកំហុសរបស់ពួកគេ ឡើយ។ ហើយពួកទាំងនោះគឺជាពួកដែលវងេ្វង។

[91] ពិតប្រាកដណាស់ ពួកដែលប្រឆាំងហើយបានស្លាប់ក្នុងភាព ជាអ្នកប្រឆាំងនោះ បើមានមាសប្រាក់ពេញផែនដី ក៏គេមិនទទួល យកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ ទោះបីគេយកវាមកលោះ (ឱ្យរួចផុតពីទារុណកម្ម)ក៏ដោយ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏សែនឈឺចាប់ ហើយពួកគេគ្មានអ្នកណាជួយឡើយ។

[92] ពួកអ្នកនឹងមិនអាចទទួលបានផលល្អឡើយ លុះត្រាតែ ពួកអ្នកបរិច្ចាគមួយចំនួននូវអ្វីដែលពួកអ្នកស្រឡាញ់ ហើយអ្វី ក៏ដោយដែលពួកអ្នកបរិច្ចាគនោះ ពិតប្រាកដណាស់អល់ឡោះ ដឹងបំផុតចំពោះវា។

[93] ម្ហូបអាហារទាំងអស់សុទ្ធតែត្រូវបានអនុញ្ញាតសម្រាប់ អំបូរអ៊ីស្រាអែល លើកលែងតែអ្វីដែលអ៊ីស្រាអែល(យ៉ាក់កូប) បានហាមឃាត់ចំពោះខ្លួនឯងប៉ុណ្ណោះ មុនពេលដែលអល់ឡោះបាន បញ្ចុះ គម្ពីរតាវរ៉តនោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នក យកគម្ពីរតាវរ៉តមក ហើយពួកអ្នកអានវាមើល ប្រសិនបើពួកអ្នក ជាអ្នកត្រឹមត្រូវមែននោះ។

[94] ហើយអ្នកណាដែលប្រឌិតរឿងកុហកប្រឆាំងនឹង អល់ឡោះបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។

[95] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះបានមានបន្ទូល ពិត។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹម ត្រូវចុះ។ ហើយគេពុំមែនជាអ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិក ឡើយ។

[96] ពិតប្រាកដណាស់ ផ្ទះ(ទីកន្លែងគោរពសក្ការៈ)ដំបូងបង្អស់ ដែលគេបានដាក់សម្រាប់មនុស្សលោកនោះគឺនៅឯម៉ាក្កះដែលពោរ ពេញទៅដោយពរជ័យនិងជាការចង្អុលបង្ហាញសម្រាប់មនុស្សលោក ទាំងអស់។

[97] នៅទីនោះ មានភស្តតាងដ៏ច្បាស់លាស់ជាច្រើន ដូចជា ម៉ាកមអ៊ីព្រហ៊ីមជាដើម។ ហើយអ្នកណាបានចូលទៅទីនោះគេនឹង មានសុខសន្តិភាព។ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

[98] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ហេតុអ្វី បានជាពួកអ្នកប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែល អល់ឡោះជាសាក្សីទៅលើអ្វីដែលពួកអ្នកកំពុងធ្វើនោះ

[99] ចូរអ្នកពោលថាៈ ឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នក រារាំងអ្នកដែលមានជំនឿពីមាគ៌ា របស់អល់ឡោះដោយពួកអ្នកចង់ ឱ្យវាវៀចវេរ ខណៈដែលពួកអ្នកជាសាក្សីស្រាប់នោះ? ហើយ អល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងធ្វើឡើយ។

[100] ឱបណ្តាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកគោរព តាមក្រុមមួយនៃពួកដែលគេផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាស់រ៉នី) គឺពួកគេនឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ទៅជាអ្នកគ្មានជំនឿវិញ បន្ទាប់ ពីពួកអ្នកមានជំនឿរួច។

[101] ហើយហេតុដូចមេ្ដចបានជាពួកអ្នកប្រឆាំង ខណៈដែល គេសូត្រឱ្យពួកអ្នកស្ដាប់ ហើយនៅជាមួយពួកអ្នកមានអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ទៀតនោះ? ហើយអ្នកណាប្រកាន់ខ្ជាប់នឹង (សាសនា)អល់ឡោះ ដូចេ្នះអ្នកនោះត្រូវបានគេបង្ហាញទៅកាន់ផ្លូវ ដ៏ត្រឹមត្រូវ។

[102] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះនូវការកោតខ្លាចចំពោះទ្រង់ដ៏ពិតប្រាកដ ហើយចូរ ពួកអ្នកកុំស្លាប់ក្រៅពីពួកអ្នកជាអ្នកមូស្លីមឱ្យសោះ។

[103] ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ (សាសនាអ៊ីស្លាម)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បាន ប្រទានដល់ពួកអ្នក ខណៈដែលពួកអ្នកជាសត្រូវនឹងគ្នា(មុនចូល សាសនាអ៊ីស្លាម) ក្រោយមកទ្រង់បានផ្សះផ្សារវាងចិត្ដរបស់ពួក អ្នក ហើយពួកអ្នកក៏ក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)ដោយ សារនៀកម៉ាត់របស់ទ្រង់ ហើយកាលពីមុនពួកអ្នកស្ថិតនៅមាត់ រណ្ដៅនៃភ្លើងនរក ទ្រង់ក៏បានរំដោះពួកអ្នកចេញពីវា។ ដូច្នោះ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងរបស់ទ្រង់ជាច្រើន ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

[104] ហើយចូរឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នកអំពាវ នាវទៅរកផ្លូវល្អ និងប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់ អ៊ីស្លាម)និងហាមឃាត់គ្នាអំពីប្រការអាក្រក់។ ហើយអ្នកទាំងនោះ គឺជាអ្នកដែលជោគជ័យ។

[105] ហើយចូរពួកអ្នកកុំប្រព្រឹត្ដដូចពួកដែលបានបែកបាក់គ្នា និងខ្វែងយោបល់គ្នាបន្ទាប់ពីភស្ដុតាងយ៉ាងច្បាស់បានមកដល់ពួកគេ ឱ្យសោះ។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

[106] នៅថ្ងៃ(បរលោក)ដែលមុខអ្នកខ្លះសភ្លឺ និងមុខអ្នកខ្លះ ទៀតខ្មៅងងឹត។ រីឯអ្នកដែលមុខរបស់ពួកគេខ្មៅងងឹតនោះ(មាន គេសួរពួកគេថា) តើពួកអ្នកបានប្រឆាំងបន្ទាប់ពីពួកអ្នកមានជំនឿ ឬ? ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មដោយសារតែការ ប្រឆាំងរបស់ពួកអ្នកចុះ។

[107] ចំណែកឯបណ្ដាអ្នកដែលមុខរបស់ពួកគេសភ្លឺនោះ គឺ ពួកគេស្ថិតនៅក្នុងការអាណិតស្រឡាញ់របស់អល់ឡោះ(ឋានសួគ៌) ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[108] ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាប្រាប់អ្នក(មូហាំម៉ាត់)ដោយពិតប្រាកដ។ ហើយអល់ឡោះគ្មាន បំណងបំពានចំពោះពិភពទាំងអស់ឡើយ។

[109] ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែល មាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការ ទាំងអស់នឹងត្រូវវិលត្រឡប់ទៅរកអល់ឡោះវិញ។

[110] ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់)គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។ ប្រសិនបើពួកអះលី គីតាបមានជំនឿ(លើមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុត សម្រាប់ពួកគេ។ ពួកគេមួយចំនួនជាអ្នកមានជំនឿ តែពួកគេភាគ ច្រើនជាពួកដែលមិនគោរពតាមបទបញ្ជារបស់អល់ឡោះឡើយ។

[111] ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកបានឡើយ លើកលែងតែភាពស្មុគស្មាញបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយប្រសិនបើ ពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក គឺពួកគេនឹងបែរខ្នងដាក់ពួក អ្នក(ចុះចាញ់) ក្រោយមកពួកគេមិនត្រូវបានគេជួយឡើយ។

[112] ភាពអាម៉ាស់បានកើតមានចំពោះពួកគេ ទោះបីជាពួក គេនៅទីណាក៏ដោយ លើកលែងតែពួកដែលមានកិច្ចព្រមព្រៀង ជាមួយអល់ឡោះ និងជាមួយអ្នកអ៊ីស្លាមប៉ុណ្ណោះ។ ហើយពួកគេ បានត្រឡប់មកវិញដោយមានការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេត្រូវបានទទួលរងនូវភាពក្រខ្សត់។ នោះគឺដោយសារតែពួកគេ បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់អល់ឡោះ និងបានសម្លាប់ណាពី ជាច្រើនដោយអយុត្ដិធម៌។ នោះគឺដោយសារតែអ្វីដែលពួកគេបាន ប្រព្រឹត្ដបទល្មើស និងបានបំពានលើបទបញ្ជារបស់យើង។

[113] ពួកគេមិនដូចគ្នាទាំងអស់ទេ។ ក្នុងចំណោមពួកអះលី គីតាបមានក្រុមមួយដែលអនុវត្ដប្រការត្រឹមត្រូវដែលពួកគេសូត្រ អាយ៉ាត់ៗរបស់អល់ឡោះរាល់ៗយប់ដោយពួកគេស៊ូជូត(ចំពោះ អល់ឡោះ)។

[114] ពួកគេមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ដោយ ពួកគេប្រើគ្នាឱ្យធ្វើប្រការដែលត្រឹមត្រូវ(តាមច្បាប់អ៊ីស្លាម) និង ហាមឃាត់គ្នាអំពីប្រការអាក្រក់ ព្រមទាំងប្រញាប់ប្រញាល់ក្នុងការ ធ្វើអំពើល្អ។ អ្នកទាំងនោះស្ថិតនៅក្នុងចំណោមមនុស្សល្អត្រឹមត្រូវ។

[115] ហើយអ្វីដែលពួកគេធ្វើនូវប្រការល្អនោះ(ទោះតិច ឬ ច្រើន)គឺពួកគេមិនត្រូវគេបដិសេធនឹងវាឡើយ។ ហើយអល់ឡោះ មហាដឹងចំពោះអ្នកដែលកោតខ្លាចទ្រង់។

[116] ពិតប្រាកដណាស់ ពួកដែលប្រឆាំងទាំងនោះ ទ្រព្យ សម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេពុំអាចការពារពួកគេពី (ទារុណកម្ម)អល់ឡោះបានសោះឡើយ។ ហើយពួកទាំងនោះ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[117] ការប្រៀបធៀបនូវអ្វីដែលពួកគេ(អ្នកដែលគ្មានជំនឿ) បានបរិច្ចាគនៅក្នុងជីវិតលោកិយនេះហាក់ដូចជាខ្យល់ដែលមានភាព ត្រជាក់ខ្លាំងបក់មកប៉ះនឹងដំណាំរបស់ក្រុមមួយដែលបានបំពានលើ ខ្លួនឯង ហើយខ្យល់នោះក៏បានបំផ្លាញវា។ អល់ឡោះមិនបានបំពាន លើពួកគេឡើយ តែពួកគេទេដែលបំពានលើខ្លួនឯងនោះ។

[118] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំបង្កើតសម្ព័ន្ធមិត្ដជាមួយអ្នកផេ្សងពីក្រុមរបស់ពួកអ្នកឱ្យសោះ ពីព្រោះពួកគេមិន បោះបង់ការធ្វើអាក្រក់ចំពោះពួកអ្នកឡើយ។ ពួកគេមានបំណង បង្កផលលំបាកដល់ពួកអ្នក។ ជាការពិតណាស់ ពួកគេបានស្ដែង ចេញនូវភាពស្អប់ខ្ពើមពីមាត់របស់ពួកគេ តែអ្វីដែលចិត្ដរបស់ពួកគេ លាក់បាំងនោះ គឺមានភាពធំធេងជាងនេះទៅទៀត។ ពិតប្រាកដ ណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកនូវភស្ដុតាងជា ច្រើន ប្រសិនបើពួកអ្នកពិចារណា។

[119] ពួកអ្នកជាអ្នកដែលស្រឡាញ់ពួកគេ តែពួកគេមិន ស្រឡាញ់ពួកអ្នកឡើយ ខណៈដែលពួកអ្នកជឿនឹងគម្ពីរទាំងអស់។ នៅពេលពួកគេបានជួបពួកអ្នកពួកគេបាននិយាយថាៈ ពួកយើងបាន ជឿហើយ តែនៅពេលពួកគេនៅឆ្ងាយ(ពីពួកអ្នក) ពួកគេបានខាំ ចុងម្រាមដៃរបស់ពួកគេ ដោយមានកំហឹងចំពោះពួកអ្នក។ ចូរអ្នក (មូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ដោយ កំហឹងរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដ។

[120] ប្រសិនបើផលល្អកើតមានចំពោះពួកអ្នក វាប្រាកដជា ធ្វើឱ្យពួកគេមានទុក្ខព្រួយ ហើយប្រសិនបើផលអាក្រក់កើតមាន ចំពោះពួកអ្នក ប្រាកដជាពួកគេរីករាយនឹងវាជាមិនខាន។ តែបើ ពួកអ្នកអត់ធ្មត់(ចំពោះអ្វីដែលកើតមានដល់ពួកអ្នក) និងកោតខ្លាចអល់ឡោះនោះ គឺឧបាយកលរបស់ពួកគេមិនអាចបង្កគ្រោះ ថ្នាក់ដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់អល់ឡោះដឹងជ្រួត ជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[121] ហើយ(ចូរចងចាំ)នៅពេលដែលអ្នកបានចាកចេញពី លំនៅដ្ឋានរបស់អ្នកនាពេលព្រឹកដើម្បីរៀបចំដាក់អ្នកមានជំនឿ ទៅតាមទីតាំងសម្រាប់ធ្វើសង្គ្រាម។ ហើយអល់ឡោះមហាឮ មហាដឹង។

[122] នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នកបាន បាត់បង់ទឹកចិត្ដ(ក្នុងការប្រយុទ្ឋ)ខណៈដែលអល់ឡោះជាអ្នកគាំ ពារពួកគេទាំងពីរក្រុម។ ដូចេ្នះ ចូរឱ្យបណ្ដាអ្នកដែលមានជំនឿ ប្រគល់ការទុកចិត្ដលើអល់ឡោះចុះ។

[123] ពិតប្រាកដណាស់អល់ឡោះបានជួយពួកអ្នកនៅ សមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ(ដោយ មានគ្នាតិច)។ ដូចេ្នះចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។

[124] ចូរ(ចងចាំ)នៅពេលដែលអ្នកពោលទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកអ្នកទៀតឬ ដែលម្ចាស់របស់ពួកអ្នកបន្ថែម(ទ័ព)ឱ្យពួកអ្នកនូវម៉ាឡាអ៊ីកាត់ ចំនួនបីពាន់នាក់ដែលត្រូវបានគេបញ្ចុះមកនោះ

[125] មិនដូច្នោះទេ. ប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាច អល់ឡោះ ហើយបើសិនជាពួកសត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់ រហ័សនោះ ប្រាកដជាម្ចាស់របស់ពួកអ្នកនឹងបន្ថែមឱ្យពួកអ្នកនូវ ម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដែលមានសញ្ញាសំគាល់យ៉ាងច្បាស់។

[126] អល់ឡោះមិនធ្វើប្រការទាំងនេះក្រៅពីដើម្បីផ្ដល់ដំណឹង ល្អដល់ពួកអ្នក និងដើម្បីឱ្យចិត្ដរបស់ពួកអ្នកមានភាពនឹងនរនឹងវា ឡើយ។ ហើយគ្មានជោគជ័យទេ លើកលែងតែមានជំនួយមកពី អល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។

[127] ដើម្បីទ្រង់នឹងបំបែកក្រុមមួយក្នុងចំណោមពួកដែល ប្រឆាំង ឬធ្វើឱ្យពួកគេជួបប្រទះនូវភាពអាម៉ាស់ ពេលនោះពួកគេ នឹងដកថយវិញដោយបរាជ័យជាមិនខាន។

[128] ពុំមែនជាភារកិច្ចរបស់អ្នក(មូហាំម៉ាត់)ទេនៅក្នុងកិច្ច ការនេះ(តែវាជាសិទ្ធិរបស់អល់ឡោះក្នុងការបំបែកពួកគេ) ឬទ្រង់ ត្រូវអភ័យទោសដល់ពួកគេឬដាក់ទារុណកម្មពួកគេ ព្រោះពួកគេ គឺពិតជាពួកបំពាន។

[129] ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់នឹងអភ័យទោសចំពោះអ្នកណា ដែលទ្រង់មានចេតនា និងធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។

[130] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីការប្រាក់ ដែលនាំឱ្យមានការកើនឡើងទេ្វដងឬច្រើនជាងនេះ។ ហើយចូរពួក អ្នកកោតខ្លាចចំពោះអល់ឡោះ ដើម្បីឱ្យពួកអ្នកទទួលបាន ជោគជ័យ។

[131] ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលត្រូវបានគេរៀបចំ សម្រាប់ពួកដែលប្រឆាំង។

[132] ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ (មូហាំម៉ាត់) ដើម្បីឱ្យពួកអ្នកទទួលបានការអាណិតស្រឡាញ់។

[133] ហើយចូរពួកអ្នកប្រញាប់ប្រញាល់ទៅរកការអភ័យ ទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ដែលផ្ទៃរបស់វាដូច ផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលគេបានរៀបចំវាសម្រាប់បណ្ដា អ្នកដែលកោតខ្លាច។

[134] គឺបណ្ដាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ)ទាំងនៅពេល ធូរធារ និងពេលក្រខ្សត់ និងបណ្ដាអ្នកដែលមានភាពអត់ធ្មត់ចំពោះ កំហឹង ហើយនិងបណ្ដាអ្នកដែលមានការអធ្យាស្រ័យដល់មនុស្ស លោក។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

[135] និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។

[136] ពួកទាំងនោះ ការតបស្នងរបស់ពួកគេគឺការអភ័យទោស ពីម្ចាស់របស់ពួកគេ និងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនេះគឺជាការតប ស្នងដ៏ល្អប្រពៃសម្រាប់បណ្ដាអ្នកដែលធ្វើល្អ។

[137] ពិតប្រាកដណាស់ ព្រឹត្ដិការណ៍ជាច្រើនបានកន្លងផុត មុនពួកអ្នករួចទៅហើយ។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយគិតពិចារណាថាៈ តើលទ្ធផលចុងក្រោយរបស់ពួក ដែលបដិសេធនោះយ៉ាងដូចមេ្ដច

[138] នេះ(គម្ពីរគួរអាន) គឺជាការបញ្ជាក់យ៉ាងច្បាស់ដល់ មនុស្សលោក ហើយជាការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[139] ហើយចូរពួកអ្នកកុំទន់ខ្សោយ និងកុំកើតទុក្ខព្រួយ ដោយពួកអ្នកជាអ្នកខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

[140] ប្រសិនបើពួកអ្នករងរបួស(នៅសមរភូមិអ៊ូហុទ)គឺ ក្រុមនោះ(សត្រូវ)ក៏រងរបួស(នៅសមរភូមិហ្ពាទើរ)ដូចគ្នាដែរ។ នៅថ្ងៃទាំងនោះគឺយើងផ្លាស់ប្ដូរវារវាងមនុស្សលោក(ម្ដងទទួល ជោគជ័យ ម្ដងទទួលបរាជ័យ) និងដើម្បីអល់ឡោះដឹងចំពោះអ្នក ដែលមានជំនឿ និងដើម្បីយកក្នុងចំណោមពួកអ្នកធ្វើជាសាក្សី(ដល់ អ្នកដទៃ)។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ។

[141] និងដើម្បីអល់ឡោះសំអាតបណ្ដាអ្នកដែលមានជំនឿ (អំពីបាបកម្ម)និងបំផ្លាញពួកដែលប្រឆាំង។

[142] តើពួកអ្នកនឹកស្មានថាៈ ពួកអ្នកនឹងចូលឋានសួគ៌ឬ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់អ្នកដែលបាន តស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់អ្នក ដែលអត់ធ្មត់នៅឡើយនោះ

[143] ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានប្រាថ្នាចង់បាន សេចក្ដីស្លាប់(ស្លាប់ក្នុងសមរភូមិ)មុននឹងពួកអ្នកប្រឈមនឹងវា។ ពេលនេះពួកអ្នកពិតជាបានឃើញវាហើយ ខណៈដែលពួកអ្នកកំពុងតែមើលវានោះ។

[144] មូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដែលអ្នកនាំសារ ជាច្រើនបានកន្លងផុតទៅមុនគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ទទួល មរណភាព ឬត្រូវបានគេសម្លាប់ តើពួកអ្នកនឹងវិលត្រឡប់ទៅ ក្រោយ(សាសនាដើម)វិញឬ? បើអ្នកណាវិលត្រឡប់ទៅក្រោយ វិញនោះ គឺវាមិនប៉ះពាល់អ្វីដល់អល់ឡោះបន្ដិចណាឡើយ។ ហើយ អល់ឡោះនឹងតបស្នងដល់បណ្ដាអ្នកដែលដឹងគុណ។

[145] គ្មានបុគ្គលណាម្នាក់អាចស្លាប់បានទេ លើកលែងតែមាន ការអនុញ្ញាតពីអល់ឡោះដែលបានកំណត់ពេលរួចជាសេ្រច។ បុគ្គល ណាចង់បានផលនៅក្នុងលោកិយ យើងនឹងប្រទានឱ្យគេនូវផលនោះ ហើយបើបុគ្គលណាចង់បានផលនៅថ្ងៃបរលោក យើងនឹងប្រទាន ឱ្យគេនូវផលទាំងនោះ។ ហើយយើងនឹងតបស្នងដល់បណ្ដាអ្នកដែល ដឹងគុណ។

[146] ហើយមានបណ្ដាណាពីដែលអ្នកដើរតាមពួកគាត់ជា ច្រើនបានធ្វើសង្គ្រាមតស៊ូ(ក្នុងមាគ៌ា អល់ឡោះ)រួមជាមួយពួកគាត់ ហើយពួកគេមិនបាក់ទឹកចិត្ដនូវអ្វីដែលបានកើតឡើងចំពោះពួកគេ ក្នុងមាគា របស់អល់ឡោះឡើយ ហើយពួកគេមិនទន់ខ្សោយ និង មិនចុះចាញ់ឡើយ។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលអត់ធ្មត់។

[147] ហើយពាក្យសំដីរបស់ពួកគេ(អ្នកអត់ធ្មត់)គ្មានអ្វីក្រៅ ពីការបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យ ទោសដល់ពួកយើងនូវរាល់បាបកម្មរបស់ពួកយើងនិងការជ្រុលជ្រួស ក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្ដាពង្រឹងគោល ជំហររបស់ពួកយើង និងជួយពួកយើងឱ្យមានជ័យជំនះលើក្រុម ដែលប្រឆាំងផង។

[148] ដូចេ្នះ អល់ឡោះបានប្រទានឱ្យពួកគេ(ពួកអត់ធ្មត់)នូវ ផលបុណ្យក្នុងលោកិយ និងផលបុណ្យដ៏ល្អប្រពៃនៅថ្ងៃបរលោក។ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

[149] ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកប្រតិបត្ដិ តាមពួកដែលប្រឆាំងនោះ ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅ ក្រោយវិញ(សាសនាដើម) ពេលនោះពួកអ្នកត្រឡប់ទៅវិញដោយ ការខាតបង់។

[150] ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។

[151] យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដពួកដែល ប្រឆាំងដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយទ្រង់មិនបានបញ្ចុះភស្ដុតាងអ្វី(មកបញ្ជាក់)អំពីវាឡើយ។ កន្លែងស្នាក់នៅរបស់ពួកគេនោះគឺឋាននរក ហើយវាជាកន្លែងដ៏ អាក្រក់សម្រាប់ពួកដែលបំពាន។

[152] ហើយពិតប្រាកដណាស់ អល់ឡោះបានបំពេញការសន្យា របស់ទ្រង់ចំពោះពួកអ្នក ខណៈដែលពួកអ្នកសម្លាប់ពួកគេ(នៅ សមរភូមិអ៊ូហុទ) ដោយការអនុញ្ញាតរបស់ទ្រង់រហូតដល់ពួកអ្នក ទន់ខ្សោយ និងខ្វែងយោបល់គ្នាក្នុងរឿងនេះ ហើយពួកអ្នកបាន ប្រឆាំង(នឹងអ្នកនាំសារ) បន្ទាប់ពីអល់ឡោះបានធ្វើឱ្យពួកអ្នក ឃើញនូវអ្វីដែលពួកអ្នកចូលចិត្ដ(ជ័យភណ្ឌ)។ ក្នុងចំណោមពួកអ្នក មានអ្នកចង់បាន(ផលប្រយោជន៍)លោកិយ ហើយមួយចំនួនទៀត ក្នុងចំណោមពួកអ្នកមានអ្នកចង់បាន(ផលបុណ្យ)ថ្ងៃបរលោក។ ក្រោយមកអល់ឡោះធ្វើឱ្យពួកអ្នកបែរចេញពីពួកគេ(បរាជ័យ) ដើម្បីទ្រង់សាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បាន អធ្យាស្រ័យឱ្យពួកអ្នក។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណី ទៅចំពោះបណ្ដាអ្នកដែលមានជំនឿ។

[153] (ចូរចងចាំ)នៅពេលដែលពួកអ្នករត់ឡើងភ្នំ(ដោយ សារចាញ់សង្គ្រាម) ដោយមិនក្រឡេកមើលនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារនៅជាមួយក្រុមមួយទៀតរបស់ពួកអ្នក ស្រែកហៅពួកអ្នក។ ដូចេ្នះអល់ឡោះបានធ្វើឱ្យពួកអ្នកទទួលរង នូវទុក្ខសោកលើទុក្ខសោក ដើម្បីកុំឱ្យពួកអ្នកមានការសោកស្ដាយ នូវអ្វីដែលបានកន្លងហួសពីពួកអ្នកនិងអ្វីដែលបានធ្វើឱ្យពួកអ្នករង គ្រោះ។ អល់ឡោះមហាជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[154] បន្ទាប់មកអល់ឡោះបានបញ្ចុះឱ្យពួកអ្នកបន្ទាប់ពីទុក្ខ- សោក(ដោយសារចាញ់សង្គ្រាម)នោះនូវសុខសន្ដិភាពដូចជាភាព ងងុយមកគ្របដណ្ដប់ក្រុមមួយអំពីពួកអ្នក។ ដោយមួយក្រុមទៀត ដែលយកចិត្ដទុកដាក់តែចំពោះខ្លួនពួកគេប៉ុណ្ណោះ ដោយពួកគេ សង្ស័យចំពោះអល់ឡោះដោយគ្មានហេតុផលដូចជាការសង្ស័យ របស់ពួកល្ងង់ខ្លៅ(សម័យកាលមុនមូហាំម៉ាត់)ដោយពួកគេនិយាយ ថាៈ តើសម្រាប់ពួកយើងមានការជ្រើសរើសដែរឬទេនៅក្នុងរឿង នេះ(ការធ្វើសង្គ្រាម)? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដ ណាស់ គ្រប់កិច្ចការទាំងអស់គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ពួកគេ លាក់បាំងក្នុងចិត្ដរបស់ពួកគេនូវអ្វីដែលពួកគេមិនចង់បង្ហាញដល់អ្នក ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានការជ្រើសរើស នោះ ពួកយើងមិនត្រូវគេសម្លាប់នៅទីនេះទេ(សមរភូមិ)។ ចូរអ្នក ពោលថាៈ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏ពួកដែលគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងស្លាប់របស់ ពួកគេដែរ។ (ការធ្វើដូចេ្នះ)គឺដើម្បីអល់ឡោះសាកល្បងនូវអី្វដែល មាននៅក្នុងចិត្ដរបស់ពួកអ្នក និងដើម្បីសំអាតនូវអ្វីដែលមាននៅក្នុង ចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។

[155] ពិតប្រាកដណាស់ ពួកដែលបានរត់គេចនៅក្នុងចំណោម ពួកអ្នកនៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិអ៊ូហុទ) គឺស្ហៃតនបានអូសទាញពួកគេ ដោយសារតែទង្វើមួយចំនួនដែលពួក គេបានប្រព្រឹត្ដ។ តែអល់ឡោះពិតជាបានអធ្យាស្រ័យឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។

[156] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចជា ពួកប្រឆាំង ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេនៅពេលដែលបងប្អូនពួកគេបានធ្វើដំណើរនៅលើផែនដី(ដើម្ប ធ្វើជំនួញ) ឬទៅធ្វើសង្គ្រាមថាៈ ប្រសិនបើពួកគេនៅជាមួយពួក យើង គឺពួកគេមិនស្លាប់ និងមិនត្រូវគេសម្លាប់ឡើយ។ ដោយសារតែ ពាក្យសំដីដូចនោះហើយបានជាអល់ឡោះធ្វើឱ្យចិត្ដរបស់ពួកគេមាន ការសោកស្ដាយយ៉ាងខ្លាំង។ ហើយអល់ឡោះជាអ្នកធ្វើឱ្យរស់ និងជា អ្នកធ្វើឱ្យស្លាប់ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។

[157] (អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកត្រូវគេសម្លាប់ ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(នៅក្នុងសមរភូមិ)គឺការ អភ័យទោស និងការអាណិតស្រឡាញ់ពីអល់ឡោះប្រសើរជាងអ្វី ដែលពួកគេប្រមូលទុក(ទ្រព្យសម្បត្ដិ)នោះ។

[158] (អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកបានស្លាប់ ឬត្រូវ គេសម្លាប់នោះ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះអល់ឡោះ។

[159] ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន។ ដូចេ្នះចូរអ្នកអធ្យាស្រ័យដល់ពួកគេនិងសុំអភ័យទោស ឱ្យពួកគេ ហើយចូរអ្នកពិភាក្សាជាមួយពួកគេគ្រប់កិច្ចការ។ នៅ ពេលដែលអ្នកបានសមេ្រចចិត្ដហើយនោះ ចូរអ្នកប្រគល់ការទុកចិត្ដ លើអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលប្រគល់ការទុកចិត្ដ(លើទ្រង់)។

[160] ប្រសិនបើអល់ឡោះជួយដល់ពួកអ្នក គឺគ្មាននរណាម្នាក់ អាចយកឈ្នះលើពួកអ្នកបានឡើយ។ តែបើទ្រង់បោះបង់ពួកអ្នក ចោល តើមានអ្នកណាអាចជួយពួកអ្នកក្រោយពីទ្រង់បាននោះ? ហើយចូរឱ្យបណ្ដាអ្នកដែលមានជំនឿប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ។

[161] ហើយអំពើក្បត់មិនសក្ដិសមចំពោះណាពីឡើយ។ ហើយ អ្នកណាដែលក្បត់ នៅថ្ងៃបរលោកគេនឹងនាំមកជាមួយនូវអ្វីដែល គេបានក្បត់នោះ។ ក្រោយមកអល់ឡោះនឹងតបស្នងចំពោះបុគ្គល គ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេមិនត្រូវបានគេ បំពានឡើយ។

[162] តើអ្នកដែលបានប្រតិបត្ដិតាមការយល់ព្រមពីអល់ឡោះ (ដោយមិនបានយកផ្នែកណាមួយនៃជ័យភណ្ឌដោយខុសច្បាប់) ដូច អ្នកដែលបាននាំមកនូវការខឹងពីអល់ឡោះ(ដោយបានយកផ្នែកណា មួយនៃជ័យភណ្ឌដោយខុសច្បាប់)ដែរឬទេ? ហើយកន្លែងស្នាក់នៅ របស់គេគឺឋាននរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[163] ពួកគេស្ថិតនៅតាមលំដាប់ថ្នាក់ខុសៗគ្នាចំពោះ អល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[164] ពិតប្រាកដណាស់ អល់ឡោះបានប្រទាននៀកម៉ាត់ដ៏ធំ ធេងឱ្យបណ្ដាអ្នកមានជំនឿ នៅពេលដែលទ្រង់បានចាត់តាំងឱ្យពួក គេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដោយគេ(អ្នកនាំសារ)សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ និងសំអាតពួកគេ (អំពីប្រការស្ហ៊ីរិក)និងបង្រៀនគម្ពីរ(គួរអាន)និងហ៊ិកម៉ាត់ដល់ ពួកគេ។ ហើយពួកគេកាលពីមុនស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។

[165] ហេតុអ្វីបានជានៅពេលដែលពួកអ្នកទទួលរងនូវគ្រោះ ថ្នាក់(ស្លាប់ឬរបួសនៅសមរភូមិអ៊ូហ៊ុទ)ដែលពួកអ្នកបានធ្វើឱ្យពួក គេទទួលរងគ្រោះដូចគ្នាទេ្វដង(ស្លាប់ឬរបួសនៅសមរភូមិហ្ពាទើរ) ពួកអ្នកបែរជានិយាយថាៈ តើរឿងនេះមកពីណា? ចូរអ្នក(មូហាំម៉ាត់)ឆ្លើយថាៈ វាមកពីខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[166] ហើយអ្វីដែលពួកអ្នកបានទទួលរង(ការស្លាប់ ឬរបួស) នៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(ច្បាំងនៅសមរភូមិអ៊ូហ៊ុទ)គឺ ដោយសារតែការកំណត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញឱ្យដឹង ពីបណ្ដាអ្នកដែលមានជំនឿ។

[167] និងដើម្បីបង្ហាញឱ្យដឹងពីពួកពុតត្បុត។ មានគេពោល ទៅកាន់ពួកគេថាៈ ចូរពួកអ្នកមកចូលរួមក្នុងការធ្វើសង្គ្រាមក្នុង មាគ៌ារបស់អល់ឡោះ ឬជួយទប់ស្កាត់ចុះ។ ពួកគេបានឆ្លើយថាៈ ប្រសិនបើពួកយើងដឹងថាមានសង្គ្រាមនោះ ពួកយើងប្រាកដជា ចូលរួមជាមួយពួកអ្នកមិនខានឡើយ។ ពួកគេនៅថ្ងៃនោះ ភាព គ្មានជំនឿរបស់ពួកគេខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយតែ មាត់នូវអ្វីដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេ។ អល់ឡោះដឹងបំផុត នូវអ្វីដែលពួកគេលាក់បាំង។

[168] គឺពួកដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេ ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាមផងនោះថាៈ ប្រសិនបើពួក គេតាមយើង ពួកគេមិនត្រូវបានគេសម្លាប់ឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកច្រានសេចក្ដីស្លាប់ចេញពីខ្លួន របស់ពួកអ្នកមើល ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។

[169] ចូរពួកអ្នកកុំគិតថាៈ អ្នកដែលត្រូវបានគេសម្លាប់ក្នុង មាគ៌ារបស់អល់ឡោះនោះស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេរស់ នៅក្បែរម្ចាស់របស់ពួកគេ ដោយត្រូវទ្រង់ប្រទានលាភសក្ការៈដល់ ពួកគេ។

[170] ដោយពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបាន ប្រទានឱ្យពួកគេអំពីការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់ ហើយពួកគេរីករាយចំពោះបណ្ដាអ្នកដែលនៅរស់ក្រោយពីពួកគេ (អ្នកដែលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ) ដោយពួកគេគ្មាន ការភ័យខ្លាច និងគ្មានការព្រួយបារម្ភអ្វីឡើយ។

[171] ពួកគេសប្បាយរីករាយនឹងនៀកម៉ាត់ និងការសន្ដោស ប្រណីពីអល់ឡោះ។ ហើយពិតប្រាកដណាស់ អល់ឡោះមិនធ្វើឱ្យ បាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលមានជំនឿឡើយ។

[172] គឺបណ្ដាអ្នកដែលបានឆ្លើយតបចំពោះអល់ឡោះ និងអ្នក នាំសារ(ក្នុងការធ្វើសង្គ្រាមជាមួយពួកមូស្ហរីគីន)បន្ទាប់ពីពួកគេបាន ទទួលរងរបួស(នៅសមរភូមិអ៊ូហ៊ុទ)។ បណ្ដាអ្នកដែលបានធ្វើអំពើ ល្អ និងកោតខ្លាចអល់ឡោះក្នុងចំណោមពួកគេនឹងទទួលបានផល បុណ្យដ៏ធំធេង។

[173] និងបណ្ដាអ្នកដែលមនុស្សលោកបាននិយាយទៅកាន់ ពួកគេថាៈ ពិតប្រាកដណាស់មនុស្សលោកនឹងប្រមូលផ្ដុំគ្នាប្រឆាំង នឹងពួកអ្នក ដូចេ្នះចូរពួកអ្នកខ្លាចពួកគេ ផ្ទុយទៅវិញវាធ្វើឱ្យជំនឿ របស់ពួកគេកាន់តែកើនឡើងថែមទៀត ហើយពួកគេបាននិយាយ ថាៈ អល់ឡោះតែមួយគត់គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។

[174] បន្ទាប់មកពួកគេក៏បានវិលត្រឡប់(ពីសមរភូមិ)ដោយ នៀកម៉ាត់និងក្ដីសន្ដោសប្រណីពីអល់ឡោះ។ ដោយពួកគេមិនទទួល រងនូវគ្រោះថ្នាក់អ្វីឡើយ ហើយពួកគេគោរពតាមការយល់ព្រម របស់អល់ឡោះ។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណីដ៏ធំធេង។

[175] ពិតប្រាកដណាស់ រឿងនោះ(ការធ្វើសង្គ្រាម)គឺស្ហៃតន ជាអ្នកបំភិតបំភ័យពួកដែលគោរពតាមវា។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាច ពួកគេអី្វ តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែល មានជំនឿនោះ។

[176] ហើយចូរកុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំង នោះធ្វើឱ្យអ្នក(មូហាំម៉ាត់)ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អល់ឡោះបន្ដិចណាឡើយ។ អល់ឡោះមានបំណងមិនឱ្យពួកគេមានចំណែកអ្វីឡើយនៅថ្ងៃ បរលោក។ ហើយពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[177] ពិតប្រាកដណាស់ ពួកដែលយកជំនឿប្ដូរយកការគ្មាន ជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។

[178] ហើយកុំឱ្យពួកដែលប្រឆាំងនោះនឹកស្មានថាៈ ការដែល យើងពន្យារអាយុរបស់ពួកគេ គឺជាការប្រសើរសម្រាប់ពួកគេឱ្យសោះ។ តាមពិតយើងពន្យារអាយុរបស់ពួកគេនោះ គឺដើម្បីបន្ថែម បាបកម្មដល់ពួកគេប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេ គឺទារុណកម្ម ដ៏អាម៉ាស់បំផុត។

[179] អល់ឡោះមិនបណ្ដោយឱ្យបណ្ដាអ្នកដែលមានជំនឿ ស្ថិតនៅលើអ្វីដែលពួកអ្នកមាននោះទេ លុះត្រាតែទ្រង់បានបែង ចែកឱ្យដាច់ពីគ្នារវាងប្រការអាក្រក់ និងប្រការល្អ។ ហើយ អល់ឡោះក៏៏មិនបានលាតត្រដាងឱ្យពួកអ្នកនូវប្រការអាថ៌កំបាំង ដែរ។ ក៏ប៉ុន្ដែអល់ឡោះជ្រើសរើសក្នុងចំណោមអ្នកនាំសាររបស់ ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា(ឱ្យដឹងនូវអាថ៌កំបាំង)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសារ របស់ទ្រង់ចុះ។ ហើយប្រសិនបើពួកអ្នកមានជំនឿនិងកោតខ្លាច អល់ឡោះនោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏មហាធំធេង ជាមិនខាន។

[180] ហើយកុំឱ្យពួកដែលកំណាញ់ចំពោះអ្វីដែលអល់ឡោះ បានប្រទានឱ្យពួកគេអំពីលាភសក្ការៈរបស់ទ្រង់នោះស្មានថា វាជា ការប្រសើរសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញវាជាប្រការ អាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកទ្រព្យសម្បត្ដិដែល ពួកគេកំណាញ់នោះទៅរុំព័ទ្ធករបស់ពួកគេនៅថ្ងៃបរលោក។ ហើយ មរតកដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[181] ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។

[182] នោះគឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លង មក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។

[183] ពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ

[184] តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)ជាការ ពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបានគេបដិសេធដែរដែល ពួកគាត់បាននាំមកនូវមុជីហ្សាត់ជាច្រើន និងបណ្ដាគម្ពីរដែលបាន បញ្ចុះ ពីលើមេឃ ហើយនិងគម្ពីរដែលបានបំភ្លឺដ៏ច្បាស់លាស់។

[185] រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងតបស្នងនូវផលបុណ្យទាំង ឡាយរបស់ពួកអ្នកនាថ្ងៃបរលោក។ ដូចេ្នះ អ្នកណាហើយដែលត្រូវអល់ឡោះបញ្ចៀសពីភ្លើងនរក និងបានបញ្ចូលគេទៅក្នុងឋានសួគ៌នោះ គេប្រាកដជាទទួលបានជោគជ័យ។ ហើយការរស់នៅក្នុងលោកិយនេះ គ្មានអ្វីក្រៅពីការតេ្រកត្រអាលបោកបញ្ឆោត នោះឡើយ។

[186] ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេសាកល្បងនៅក្នុង ទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជាឮនូវ ការបញ្ឈឺចិត្ដជាច្រើនពីសំណាក់ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នកនិងពីសំណាក់ពួកដែលធ្វើស្ហ៊ិរិក។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់នោះគឺជាកិច្ចការមួយ ដែលសំខាន់។

[187] ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយក កិច្ចសន្យាពីពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី) ដើម្បីឱ្យពួកអ្នកបំភ្លឺវាដល់មនុស្សលោក ហើយកុំឱ្យពួកអ្នកលាក់ បាំងវា ប៉ុន្ដែពួកគេបានបោះបង់វានៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេបានលក់(ប្ដូរ)វានឹងតម្លៃដ៏តិចតួចបំផុត។ ដូចេ្នះ អ្វី ដែលពួកគេបានលក់(ប្ដូរ)នោះគឺអាក្រក់បំផុត។

[188] ចូរអ្នកកុំនឹកស្មានឱ្យសោះចំពោះពួកដែលកំពុងរីករាយ សប្បាយនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ហើយពួកគេពេញចិត្ដឱ្យគេ កោតសរសើរនូវអ្វីដែលពួកគេមិនបានធ្វើ។ ចូរអ្នកកុំនឹកស្មានឱ្យ សោះថា ពួកគេនេះរួចផុតពីទារុណកម្ម។ ហើយពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។

[189] ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមានអានុភាពលើ អ្វីៗទាំងអស់។

[190] ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយការផ្លាស់ប្ដូររវាងយប់និងថ្ងៃ គឺជាភស្ដុតាងយ៉ាង ច្បាស់លាស់សម្រាប់ពួកបញ្ញាជន។

[191] គឺបណ្ដាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជានិច្ចកាល (ក្នុងពេលសឡាត)ទាំងពេលឈរ និងពេលអង្គុយ ពេលទំរេត ផ្អៀង ហើយពួកគេសញ្ចឹងគិតពីការបង្កើតមេឃជាច្រើនជាន់ និង ផែនដី(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ទ្រង់មិនបាន បង្កើតអ្វីទាំងនេះដោយគ្មានគោលបំណងនោះឡើយ។ ទ្រង់មហា ស្អាតស្អំ. សូមទ្រង់ថែរក្សាពួកយើងពីទារុណកម្មភ្លើងនរកផង។

[192] ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អ្នកណាដែល ទ្រង់បានបញ្ចូលគេទៅក្នុងឋាននរក គឺទ្រង់បានធ្វើឱ្យគេអាម៉ាស់ ហើយសម្រាប់ពួកដែលបំពាននោះគ្មានអ្នកណាជួយឡើយ។

[193] ឱម្ចាស់របស់ពួកយើង. ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មាន ជំនឿ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយ សូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើង ផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នក ដែលសាងអំពើល្អផង។

[194] ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួក យើងនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកយើងតាមរយៈអ្នកនាំសារ ទាំងឡាយរបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង អាម៉ាស់នៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់កិច្ច សន្យាឡើយ។

[195] ដូចេ្នះម្ចាស់របស់ពួកគេបានទទួលយក(ការបួងសួងសុំ) ពីពួកគេ។ ពិតប្រាកដណាស់ យើងមិនបំបាត់ទង្វើរបស់អ្នកដែលធ្វើ ក្នុងចំណោមពួកអ្នកឡើយ ទោះបីជាបុរសឬស្ដ្រីក្ដី ដោយពួកអ្នកមកពីពូជអំបូរតែមួយ។ រីឯបណ្ដាអ្នកដែលបានភៀសខ្លួន និងត្រូវ បានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយត្រូវបានគេធ្វើ បាបក្នុងមាគ៌ារបស់យើង ហើយពួកគេបានធ្វើសង្គ្រាមនិងត្រូវបាន គេសម្លាប់នោះ យើងពិតជានឹងលុបលាងទោសឱ្យពួកគេនូវអំពើ អាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួក គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដែលជា ការតបស្នងពីអល់ឡោះ។ ហើយអល់ឡោះ ទ្រង់មានការតបស្នង ដ៏ល្អប្រពៃបំផុត។

[196] ចូរកុំឱ្យការប្ដូរទីតាំងរបស់ពួកដែលប្រឆាំង(ដើម្បី ស្វែងរកផលចំណេញ)នៅក្នុងស្រុកបោកប្រាស់អ្នក(មូហាំម៉ាត់) ឱ្យសោះ។

[197] វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លី ប៉ុណ្ណោះ។ ក្រោយមកទីជម្រករបស់ពួកគេគឺឋាននរកជើហាន់ណាំ ហើយជាកន្លែងដ៏អាក្រក់បំផុត។

[198] ក៏ប៉ុន្ដែបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេវិញ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពី អល់ឡោះ។ ហើយអ្វីៗដែលមកពីអល់ឡោះនោះ គឺប្រសើរបំផុត សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។

[199] ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកអះលីគីតាបមានអ្នកដែលមានជំនឿលើអល់ឡោះនិងអ្វីដែលគេបានបញ្ចុះ ឱ្យពួកអ្នក(គម្ពីរគួរអាន) ហើយនិងអ្វីដែលគេបានបញ្ចុះឱ្យពួកគេ (គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដោយពួកគេឱនលំទោនចំពោះ អល់ឡោះ។ ពួកគេមិនលក់(ប្ដូរ)អាយ៉ាត់ៗរបស់អល់ឡោះនឹង តម្លៃបន្ដិចបន្ដួចឡើយ។ អ្នកទាំងនោះនឹងទទួលបានផលបុណ្យពី ម្ចាស់របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។

[200] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអត់ធ្មត់ ហើយ អត់ធ្មត់ឱ្យបានច្រើន(ជាងសត្រូវរបស់អ្នក)។ ហើយចូរពួកអ្នកការ ពារទឹកដី និងកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងទទួលបាន ជោគជ័យ។

អាន-នីសា

Surah 4

[1] ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយ ទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់ បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅ មកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។

[2] ចូរពួកអ្នកប្រគល់ឱ្យកូនកំព្រាទាំងនោះនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយកុំប្ដូររបស់ដែលអាក្រក់ដោយរបស់ដែលល្អ (របស់កូនកំព្រា)ឱ្យសោះ។ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ របស់ពួកគេដោយលាយឡំជាមួយទ្រព្យសម្បត្ដិរបស់ពួកអ្នក។ ពិតប្រាកដណាស់ វាគឺជាបាបកម្មដ៏ធំធេងបំផុត។

[3] ហើយប្រសិនបើពួកអ្នកខ្លាចក្រែងមិនអាចផ្ដល់ភាពយុត្ដិធម៌ ចំពោះកេ្មងកំព្រាបាននោះ ចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយ នារីណាដែលជាទីពេញចិត្ដសម្រាប់ពួកអ្នកចំនួនពីរ ឬបី ឬបួននាក់។ តែប្រសិនបើពួកអ្នកមិនអាចផ្ដល់ភាពយុត្ដិធម៌(ដល់ពួកនាង)បាន នោះ ចូរពួកអ្នករៀបការតែម្នាក់ ឬ(រួមរស់ជាមួយ)ស្ដ្រីបម្រើដាច់ ថ្លៃរបស់ពួកអ្នក។ នេះគឺជាការប្រសើរបំផុតដើម្បីការពារពួកអ្នកពី ការប្រព្រឹត្ដអំពើអយុត្ដ្ដិធម៌។

[4] ហើយចូរពួកអ្នកផ្ដល់ឱ្យពួកស្ដ្រីទាំងនោះនូវខាន់ស្លារបស់ពួក នាងដែលជាកាតព្វកិច្ច។ តែប្រសិនបើពួកនាងរីករាយនឹងប្រគល់ ភាគខ្លះនៃខាន់ស្លានោះមកឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាដោយ រីករាយដោយគ្មានការភ័យខ្លាចប៉ះពាល់(ច្បាប់អ៊ីស្លាម)ឡើយ។

[5] ហើយចូរពួកអ្នកកុំផ្ដល់ឱ្យពួកដែលខ្ជះខ្ជាយនូវទ្រព្យសម្បត្ដិ របស់ពួកអ្នកដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវា។ ហើយចូរ ពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យ សម្បត្ដិទាំងនោះ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យ សំដីដែលល្អប្រពៃ។

[6] ហើយចូរពួកអ្នកសាកល្បងបញ្ញាកេ្មងកំព្រាទាំងនោះរហូត ដល់ពួកគេគ្រប់វ័យរៀបការ។ ហើយប្រសិនបើពួកអ្នកដឹងអំពីការ ឈ្លាសវៃរបស់ពួកគេ ចូរពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្ដិនោះដោយបំពាន និងឆ្លៀតឱកាសមុននឹងពួកគេធំដឹងក្ដ្ដី។ ហើយអ្នកណា(អាណាព្យាបាល)ដែលធូរធា ចូរឱ្យគេចៀសវាង(អំពីការយកទ្រព្យសម្បត្ដិ នោះ) តែបើអ្នកណាដែលក្រីក្រ ចូរឱ្យគេយកតាមចំនួនដែលសម ហេតុផល។ ហើយនៅពេលដែលពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យ សម្បត្ដិរបស់ពួកគេនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីឱ្យពួកគេផង។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំជំរះ ។

[7] សម្រាប់បុរសគឺទទួលបានចំណែកអំពីកេរមរតកដែលឪពុក ម្ដាយនិងសាច់សាលោហិតបានបន្សល់ទុក។ ហើយសម្រាប់ស្ដ្រីក៏ ទទួលបានចំណែកពីកេរមរតកដែលឪពុកម្ដាយ និងសាច់សាលោហិត បានបន្សល់ទុកដែរ ទោះបីជាកេរមរតកនោះតិចឬច្រើនក៏ដោយ។ វាជាចំណែកដែលបានកំណត់។

[8] បើកាលណាសាច់សាលោហិត(នៃសព)និងអ្នកក្រីក្រ ហើយ និងកេ្មងកំព្រាបានចូលរួមក្នុងការបែងចែកកេរមរតកនោះ ចូរពួក អ្នកផ្ដល់ឱ្យពួកគេមួយចំនួននៃកេរមរតកនោះ(មុនបែងចែក) ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដែលល្អប្រពៃ។

[9] ហើយចូរឱ្យបណ្ដាអាណាព្យាបាល(របស់កូនកំព្រា)កោត ខ្លាចអល់ឡោះ បើសិនជាពួកគេបានបន្សល់ទុកនូវកូនចៅតូចៗនៅ ពីក្រោយពួកគេដែលពួកគេតែងតែបារម្ភចំពោះកូនៗរបស់ពួកគេ។ ដូចេ្នះចូរឱ្យពួកគេកោតខ្លាចអល់ឡាះ និងត្រូវនិយាយនូវពាក្យ សំដីដ៏ត្រឹមត្រូវ។

[10] ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយ បំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយ ពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ។

[11] អល់ឡោះបញ្ជាឱ្យពួកអ្នកធ្វើការបែងចែកទ្រព្យសម្បត្ដិ ទាក់ទងនឹងកូនចៅរបស់ពួកអ្នក(បន្ទាប់ពីពួកអ្នកទទួលមរណភាព) គឺសម្រាប់កូនប្រុសម្នាក់ស្មើនឹងចំណែកកូនស្រីពីរនាក់។ តែប្រសិន បើសពមានតែកូនស្រីលើសពីពីរនាក់គឺពួកនាងទទួលបានពីរភាគបី នៃមរតកនោះ។ ហើយប្រសិនបើសពមានតែកូនស្រីម្នាក់ គឺនាង ទទួលបានពាក់កណ្ដាល។ ហើយចំពោះឪពុកម្ដាយនៃសពវិញម្នាក់ៗ ត្រូវទទួលបានមួយភាគប្រាំមួយនៃមរតក ប្រសិនបើសពនោះមាន កូន។ តែប្រសិនបើសពនោះគ្មានកូនទេគឺឪពុកម្ដាយជាអ្នកទទួល មរតកនោះទាំងស្រុង ដោយម្ដាយសពទទួលបានមួយភាគបី។ តែ ប្រសិនបើសពនោះមានបងប្អូនចាប់ពីពីរនាក់ឡើង គឺម្ដាយសព ទទួលបានមួយភាគប្រាំមួយបន្ទាប់ពីដកបណ្ដាំមរតករបស់សព ឬ បន្ទាប់ពីសងបំណុលរួច។ ឪពុកម្ដាយរបស់ពួកអ្នកនិងកូនៗរបស់ពួក អ្នក ពួកអ្នកមិនបានដឹងទេថា តើគេមួយណាដែលមានប្រយោជន៍ ច្រើនសម្រាប់ពួកអ្នក។ (ទាំងនេះ)ជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[12] ហើយសម្រាប់ពួកអ្នក(ជាប្ដី)ត្រូវទទួលបានពាក់កណ្ដាល នៃមរតកដែលបណ្ដាភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើ ពួកនាងគ្មានកូន។ តែបើពួកនាងមានកូនវិញ គឺពួកអ្នកទទួលបាន មួយភាគបួនពីមរតកដែលពួកនាងបានបន្សល់ទុក បន្ទាប់ពីដកបណ្ដាំ មរតកដែលពួកនាង(សព)ផ្ដែផ្ដាំ ឬសងបំណុលរួច។ រីឯពួកនាង(ជា ភរិយា)វិញត្រូវទទួលបានមួយភាគបួនពីមរតកដែលពួកអ្នក(ប្ដី) បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូនទេនោះ។ តែបើពួកអ្នក មានកូនវិញ គឺពួកនាងទទួលបានមួយភាគប្រាំបីប៉ុណ្ណោះពីមរតក ដែលពួកអ្នកបានបន្សល់ទុកបន្ទាប់ពីបណ្ដាំមរតកដែលពួកអ្នក(សព) ផ្ដែផ្ដាំ ឬសងបំណុលរួច។ ដោយឡែកបុរសឬស្រី្ដ(សព)ដែលគ្មាន កូនគ្មានឪពុក តែគាត់មានបងប្អូនប្រុសម្នាក់ ឬបងប្អូនស្រីម្នាក់គឺ គេម្នាក់ៗទទួលបានមួយភាគប្រាំមួយ។ តែបើពួកគេមានចំនួនលើស ពីពីរនាក់ គឺពួកគេទទួលបានមួយភាគបីរួមគ្នាបន្ទាប់ពីដកបណ្ដាំ មរតករបស់សពឬសងបំណុលរួចដោយគ្មានការប៉ះទង្គិច(លើអ្នក ទទួលមរតក)ឡើយ។ (ទាំងនេះ)ជាបពា្ជាមកពីអល់ឡោះ។ អល់ឡោះមហាដឹង មហាអត់ធ្មត់ ។

[13] ទាំងនេះគឺជាច្បាប់របស់អល់ឡោះ។ អ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អល់ឡោះនឹងបញ្ចូល គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួក គេនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាជោគជ័យមួយដ៏ធំធេង។

[14] ផ្ទុយទៅវិញអ្នកណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ដោយបំពានទៅលើក្រិត្យច្បាប់របស់ទ្រង់ អល់ឡោះនឹងបញ្ចូលគេទៅក្នុងឋាននរក ដោយគេនៅក្នុងនោះ ជាអមតៈ ហើយគេនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់បំផុត។

[15] ហើយស្ដ្រីដែលប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ក្នុង ចំណោមស្ដ្រីៗរបស់ពួកអ្នក ចូរពួកអ្នកស្វែងរកសាក្សីបួននាក់ជា បុរសក្នុងចំណោមពួកអ្នកដើម្បីធ្វើសាក្សីលើពួកនាង។ បន្ទាប់មកបើពួកគេព្រមធ្វើសាក្សីហើយនោះ ចូរពួកអ្នកឃុំខ្លូនពួកនាងក្នុងផ្ទះ រហូតដល់ស្លាប់ ឬរហូតដល់អល់ឡោះបើកផ្លូវឱ្យពួកនាង។

[16] ហើយបុរសនិងស្ដ្រីក្នុងចំណោមពួកដែលប្រព្រឹត្ដអំពើ អសីលធម៌(ហ្ស៊ីណា) ចូរពួកអ្នកដាក់ទោសគេទាំងពីរ តែបើគេទាំងពីរ សារភាពកំហុសចំពោះអល់ឡោះ និងកែខ្លួនវិញនោះ ចូរពួកអ្នក លើកលែងឱ្យគេទាំងពីរចុះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលការសារភាពទោសកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

[17] ជាការពិតណាស់ ការទទួលសារភាពកំហុសនោះជាតួនាទី របស់អល់ឡោះ សម្រាប់ពួកដែលធ្វើអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ បន្ទាប់មកពួកគេសារភាពកំហុសភ្លាមៗ ពួកទាំងនោះត្រូវបាន អល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[18] ផ្ទុយទៅវិញការទទួលសារភាពកំហុសនោះមិនមែន សម្រាប់ពួកដែលប្រព្រឹត្ដអំពើអាក្រក់ រហូតនៅពេលដែលសេចក្ដី ស្លាប់ចូលមកដល់ទើបនិយាយថា ខ្ញុំសូមសារភាពកំហុសហើយ ឥឡូវនេះ ហើយក៏មិនសម្រាប់ពួកដែលស្លាប់ក្នុងសភាពជាអ្នក ប្រឆាំងដែរ។ ពួកទាំងនោះគឺយើងបានត្រៀមសម្រាប់ពួកគេនូវ ទារុណកម្មដ៏សែនឈឺចាប់។

[19] ឱបណ្ដាអ្នកមានជំនឿ. គេមិនអនុញ្ញាតឱ្យពួកអ្នកយកស្រី្ដ (ដែលប្ដីស្លាប់ចោល)ធ្វើជាមរតកដោយបង្ខិតបង្ខំឡើយ។ ពួកអ្នក (ប្ដី)មិនត្រូវរារាំងស្ដ្រី(ប្រពន្ធ)ទាំងនោះ ដើម្បីពួកអ្នកទាញចំណេញ ពីខាន់ស្លាដែលពួកអ្នកផ្ដល់ឱ្យពួកនាងៗនោះឡើយ លើកលែងតែ ពួកនាងប្រព្រឹត្ដអំពើអាក្រក់(ហ្ស៊ីណា)ជាក់ស្ដែង។ ចូរពួកអ្នករួម រស់ជាមួយពួកនាងដោយគុណធម៌។ ប្រសិនបើពួកអ្នកមិនពេញចិត្ដ ពួកនាង(ចូរអត់ធ្មត់) ជួនកាលការមិនពេញចិត្ដរបស់ពួកអ្នកលើអ្វី មួយនោះ អល់ឡោះអាចនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញ។

[20] ហើយបើពួកអ្នកមានបំណងផ្លាស់ប្ដូរប្រពន្ធ ដោយយក ប្រពន្ធផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន (ខាន់ស្លា)ទៅឱ្យប្រពន្ធណាមួយហើយនោះ គឺពួកអ្នកមិនត្រូវយក វាមកវិញបន្ដិចឡើយ។ តើពួកអ្នកយកវាមកវិញដោយបំពាន និង បាបកម្មយ៉ាងពិតប្រាកដឬ

[21] តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច បើពួក អ្នកធ្លាប់បានរួមរក័ជាមួយគ្នាហើយនោះ? ហើយពួកនាងបានទទួល យកពីពួកអ្នកនូវកិច្ចសន្យាយ៉ាងមឺងម៉ាត់។

[22] ហើយពួកអ្នកមិនត្រូវរៀបការនឹងស្ដ្រីដែលឪពុករបស់ពួក អ្នកបានរៀបការនោះទេ លើកលែងតែអ្វីដែលបានកន្លងផុតទៅ (មុនពេលបម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាគឺជាទង្វើស្មោក គ្រោកមួយ និងទទួលការខឹងសម្បា(ពីអល់ឡោះ) និងជាមាគ៌ាមួយ ដ៏អាក្រក់បំផុត។

[23] អល់ឡោះបានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយ ម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីរបស់ពួកអ្នក ម្ដាយមីងខាងឪពុករបស់ពួកអ្នក ម្ដាយមីងខាងម្ដាយរបស់ពួកអ្នក កូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក កូនស្រីរបស់បងប្អូនស្រីរបស់ ពួកអ្នក មេដោះរបស់ពួកអ្នក បងប្អូនស្រីពីការបៅដោះតែមួយជា មួយពួកអ្នក ម្ដាយកេ្មករបស់ពួកអ្នក និងកូនស្រីចុងដែលនៅក្រោម ការគ្រប់គ្រងរបស់ពួកអ្នក ជាកូនស្រីរបស់ប្រពន្ធដែលពួកអ្នកបាន រួមរ័កជាមួយនាង។ តែបើពួកអ្នកមិនទាន់បានរួមរ័កជាមួយនាង (ប្រពន្ធ)ទេ (ហើយបានលែងលះគ្នារួច) គឺគ្មានបញ្ហាសម្រាប់ពួក អ្នកឡើយ(ក្នុងការរៀបការជាមួយកូនចុងនោះ)។ និង(បម្រាម ទៀត)ប្រពន្ធកូនបង្កើតរបស់ពួកអ្នក(កូនប្រសាស្រី) ហើយពួក

[24] ហើយ(អល់ឡោះបានបម្រាមផងដែរ ក្នុងការរៀបការ នឹង)ស្ដ្រីនៅមានប្ដី លើកលែងតែស្ដ្រីនោះជាជ័យភណ្ឌរបស់ពួក អ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញាតសម្រាប់ពួកអ្នកអ្វីដែលផេ្សងពីនោះ ដើម្បីឱ្យពួកអ្នកស្វែងរកស្ដ្រីដោយទ្រព្យសម្បត្ដិរបស់ពួកអ្នក ដើម្បី រៀបការគឺពុំមែនដើម្បីរួមរ័កខុសច្បាប់នោះឡើយ។ បើពួកអ្នកបាន រួមរ័កជាមួយពួកនាងដោយសារការរៀបការស្របច្បាប់នោះ ដូចេ្នះ ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងជាការចាំបាច់។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកទេនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា) បន្ទាប់ពីបានកំណត់រួចក៏ដោយ។ ពិតប្រាកដ ណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[25] ហើយអ្នកណាមួយក្នុងចំណោមពួកអ្នកគ្មានប្រាក់គ្រប់ គ្រាន់ ដើម្បី់រៀបការជាមួយស្រី្ដដែលមានសេរីភាព និងមានជំនឿ ទេនោះ គឺពួកអ្នកអាចរៀបការជាមួយអ្នកបម្រើដាច់ថ្លៃរបស់ពួក អ្នកដែលជាស្ដ្រីមានជំនឿ។ អល់ឡោះដឹងបំផុតពីជំនឿរបស់ពួក អ្នក ដោយពួកអ្នកមកពីអំបូរតែមួយ(អាដាំ)។ ដូចេ្នះចូរពួកអ្នក រៀបការជាមួយពួកនាង(ស្រីបម្រើដែលមានជំនឿ)ដោយមាន ការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកនាង ហើយចូរផ្ដល់ឱ្យពួក នាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យជាស្ដ្រីស្អាតស្អំ ដែលពុំ មែនជាស្ដ្រីពេស្យា និងពុំមែនជាស្ដ្រីដែលមានសាហាយស្មន់ឡើយ។ ហើយក្រោយពេលដែលពួកនាងបានរៀបការរួច ប្រសិនបើពួកនាង បានប្រព្រឹត្ដអំពើអសីលធម៌នោះ ពួកនាងនឹងទទួលនូវទណ្ឌកម្មពាក់ កណ្ដាលនៃទណ្ឌកម្មរបស់ស្ដ្រីដែលមានសេរីភាព។ (ការអនុញ្ញាត ឱ្យរៀបការជាមួយស្រី្ដបម្រើបែបនេះ) គឺសម្រាប់អ្នកដែលខ្លាចធ្លាក ខ្លួនក្នុងការប្រព្រឹត្ដអំពើខុសច្បាប់(ហ្ស៊ីណា)ក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់វាប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

[26] អល់ឡោះចង់បញ្ជាក់ ប្រាប់ពួកអ្នក និងចង្អុលបង្ហាញដល់ ពួកអ្នកនូវមាគ៌ារបស់ពួកដែលមុនពួកអ្នក ហើយទ្រង់ចង់ទទួលយក ការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត ។

[27] ហើយអល់ឡោះចង់ទទួលយកការសារភាពកំហុសរបស់ ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្ដវិញ ចង់ឱ្យពួកអ្នកងាកចេញ (ពីសាសនា)យ៉ាងឆ្ងាយបំផុត។

[28] អល់ឡោះចង់បន្ធូរបន្ថយ(បន្ទុក)ដល់ពួកអ្នកព្រោះមនុស្ស លោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។

[29] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ គ្នាឯងដោយផ្លូវខុសឱ្យសោះ លើកលែងតែការធ្វើជំនួញដែលមាន ការឯកភាពគ្នាទាំងសងខាងប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ ខ្លួនឯង(ឬសម្លាប់អ្នកដទៃ)ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ អាណិតស្រឡាញ់បំផុតចំពោះពួកអ្នក។

[30] ហើយអ្នកណាធ្វើដូច្នោះ(បំពានលើបម្រាមខាងលើ) ដោយការរំលោភបំពាននិងអយុត្ដិធម៌ យើងនឹងបញ្ចូលគេទៅក្នុង ភ្លើងនរក។ ហើយនេះគឺជាការងាយស្រួលបំផុតសម្រាប់អល់ឡោះ។

[31] ប្រសិនបើពួកអ្នកចៀសផុតពីបាបកម្មធំៗ ដែលគេហាម ឃាត់ពួកអ្នកមិនឱ្យធ្វើវា យើងនឹងលុបបំបាត់នូវកំហុសតូចៗរបស់ ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកន្លែងមួយដ៏ឧត្ដុង្គឧត្ដម (ឋានសួគ៌)។

[32] ចូរពួកអ្នកកុំទទូចចង់បានដូចអ្វីដែលអល់ឡោះបាន ប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក។ សម្រាប់បុរសៗនឹងទទួល ផលពីអ្វីដែលពួកគេបានសាង ហើយសម្រាប់ស្រី្ដៗក៏នឹងទទួលផល ពីអ្វីដែលពួកនាងបានសាងដែរ។ ចូរពួកអ្នកសុំពីអល់ឡោះនូវការ សន្ដោសប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុត នូវអ្វីៗទាំងអស់។

[33] គ្រប់ៗរូបយើងបានបង្កើតឱ្យមានអ្នកស្នងសម្រាប់ទទួល មរតកពីឪពុកម្ដាយ សាច់សាលោហិតដែលបានបន្សល់ទុក។ ហើយ អ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេ ចូរផ្ដល់ឱ្យពួកគេនូវ ចំណែករបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាសាក្សីលើ អ្វីៗទាំងអស់។

[34] បុរសទាំងឡាយជាអ្នកគ្រប់គ្រងលើពួកស្ដ្រីដោយសារ អល់ឡោះបានលើកតម្កើងពួកគេឱ្យមានលក្ខណៈពិសេសជាងគ្នា និងដោយសារតែបុរសមានភារកិច្ចផ្គត់ផ្គង់ទ្រព្យសម្បត្ដិរបស់ពួកគេ (ដល់ប្រពន្ធ)។ ស្ដ្រីគ្រប់លក្ខណ៍នោះគឺជាស្ដ្រីដែលគោរពប្រតិបតិ្ដ (ចំពោះអល់ឡោះ) ជាស្ដ្រីដែលថែរក្សាអ្វីៗពេលប្ដីមិននៅ ព្រោះ អល់ឡោះបានថែរក្សាពួកនាង។ ដោយឡែកស្ដ្រីដែលពួកអ្នក(បី្ដ) បារម្ភនូវការមិនគោរពរបស់ពួកនាង(ចំពោះប្ដី)នោះ ចូរពួកអ្នក ដាស់តឿនពួកនាង(បើគ្មានប្រសិទ្ធភាពទេ) ចូរពួកអ្នកចាកចេញ ពីកន្លែងគេងរបស់ពួកនាង(បើនៅតែគ្មានប្រសិទ្ធភាពទៀត) ចូរ វាយអប់រំពួកនាង។ តែប្រសិនបើពួកនាងងាកមកគោរពតាមពួក អ្នកវិញ ដូចេ្នះចូរពួកអ្នកកុំរកផ្លូវធ្វើឱ្យលំបាកដល់ពួកនាងទៀត ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ មហាធំធេង។

[35] ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមានការបែកបាក់រវាង អ្នកទាំងពីរ(បី្ដប្រពន្ធ) ដូចេ្នះចូរពួកអ្នកបញ្ចូនអ្នកសម្របសំរួលម្នាក ពីសាច់ញាតិខាងប្រុស និងអ្នកសម្របសម្រួលម្នាក់ទៀតពីសាច់ញាតិ ខាងស្រី បើអ្នកសម្របសម្រួលទាំងពីរនោះចង់ផ្សះផ្សា អល់ឡោះ នឹងផ្សះផ្សារវាងប្ដីប្រពន្ធគេទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប។

[36] ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយកុំធ្វើ ស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយជាដាច់ខាត។ ហើយចូរធ្វើល្អចំពោះឪពុក ម្ដាយ សាច់សាលោហិត កូនកំព្រា អ្នកក្រ អ្នកជិតខាងដែលជាសាច់ ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ និងអ្នករួមដំណើរ ជាមួយគ្នា ហើយនិងអ្នកធ្វើដំណើរដាច់ស្បៀង ព្រមទាំងទាសាទាសី របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែល អួតកេ្អងក្អាងឡើយ។

[37] ពួកដែលកំណាញ់ ហើយពួកគេប្រើមនុស្សឱ្យកំណាញ់ ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេអំពី ការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ យើងបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនូវទារុណកម្មដ៏អាម៉ាស់បំផុត។

[38] ហើយពួកដែលបរិច្ចាគទ្រព្យសម្បត្តិ របស់គេ ដើម្បីឱ្យ មនុស្សមើលឃើញ ហើយពួកគេគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃ បរលោកឡើយ។ អ្នកណាហើយយកស្ហៃតនធ្វើជាមិត្ដភកិ្ដរបស់គេ ស្ហៃតននោះគឺជាមិត្ដភកិ្ដដ៏អាក្រក់បំផុត។

[39] តើមានគ្រោះថ្នាក់អ្វីដល់ពួកគេ ប្រសិនបើពួកគេជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយនិងបរិច្ចាគទ្រព្យសម្បត្តិ ខ្លះដែល អល់ឡោះបានប្រទានឱ្យពួកគេនោះ? អល់ឡោះមហាដឹងចំពោះ ពួកគេ។

[40] ពិតប្រាកដណាស់ អល់ឡោះមិនបំពានអ្នកណាម្នាក់ឡើយ សូម្បីតែតូចប៉ុនលំអងធូលីក៏ដោយ។ ហើយប្រសិនបើទង្វើដ៏តូចនោះ ជាអំពើល្អ ទ្រង់នឹងបង្កើនវា និងប្រទានផលបុណ្យដ៏ធំធេងពីទ្រង់។

[41] តើ(ស្ថានភាពរបស់មនុស្សនៅថ្ងៃបរលោក)ដូចម្តេចទៅ នៅពេលដែលយើងនាំសាក្សី(អ្នកនាំសាររបស់ពួកគេ)មកកាន់ មនុស្សគ្រប់ជំនាន់់ ហើយយើងនាំអ្នក(មូហាំម៉ាត់)មកធើ្វជាសាក្សី លើពួកគេទាំងនោះ

[42] នៅថ្ងៃនោះ(ថ្ងៃបរលោក) ពួកដែលប្រឆាំង និងមិន គោរពតាមអ្នកនាំសារមានបំណងចង់ឱ្យផែនដីលេបពួកគេឱ្យបាត់ តែពួកគេមិនអាចលាក់បាំងអ្វីមួយពីអល់ឡោះបានឡើយ។

[43] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំសឡាត ខណៈ ដែលពួកអ្នកកំពុងស្រវឹងឱ្យសោះ ទាល់តែពួកអ្នកដឹងនូវអ្វីដែល ពួកអ្នកកំពុងនិយាយ។ ហើយចំពោះអ្នកមានជូនុបក៏មិនត្រូវទៅ សឡាត (ឬចូលម៉ាស្ជិទ)ដែរ ទាល់តែពួកអ្នកងូតទឹកសំអាតរួច ប៉ុន្ដែពួកអ្នកអាចឆ្លងកាត់បាន។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតនៅក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបាន បន្ទោបង់ ឬពួកអ្នកបានរួមរ័កជាមួយភរិយា ហើយពួកអ្នកមិនអាច រកទឹកបានទេនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយត្រូវ ជូតមុខ និងដៃរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។

[44] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្ដល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) នោះ? ដោយពួកគេផ្លាស់ប្ដូរ(ពីការចង្អុលបង្ហាញ)យកការវងេ្វង និងចង់ឱ្យពួកអ្នកវងេ្វងចេញពីមាគ៌ា (ដ៏ត្រឹមត្រូវ)។

[45] ហើយអល់ឡោះដឹងបំផុតពីស្ថានភាពសត្រូវរបស់ពួកអ្នក។ ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារពួកអ្នក ហើយ ក៏គ្រប់គ្រាន់ដែរដែលអល់ឡោះជាអ្នកជួយពួកអ្នក។

[46] នៅក្នុងចំណោមពួកយ៉ាហ៊ូទីមានអ្នកខ្លះកែប្រែបន្ទូលរបស់ អល់ឡោះឱ្យខុសពីកន្ល្លែងរបស់វា ហើយពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮហើយ តែពួកយើងមិនគោរពតាម ហើយចូរអ្នក(មូហាំម៉ាត់)ស្តាប់ពួកយើងដោយអ្នកមិនស្ដាប់ឮអ្វីៗទាំងអស់ ហើយ(ពួក គេនិយាយពាក្យថា)ឪរ៉អ៊ីណាឱដោយមិនដាច់ពីមាត់សោះ គឺដើម្បី បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថាៈ ពួកយើង បានស្តាប់ឮនិងគោរពតាម ហើយសូមអ្នក(មូហាំម៉ាត់)ស្តាប់ និង ថែរក្សាពួកយើងផងនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកគេ និង ជាពាក្យដែលត្រឹមត្រូវបំផុត។ ក៏ប៉ុន្តែអល់ឡោះបានដាក់បណ្ដាសា ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ហេតុនេះពួកគេគ្មាន ជំនឿឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[47] ឱបណ្តាអ្នកដែលគេបានផ្តល់គម្ពីរឱ្យ. ចូរពួកអ្នកជឿនឹង អ្វីដែលយើងបានបញ្ចុះ (គម្ពីរគួរអាន) ដើម្បីជាការបញ្ជាក់នូវគម្ពីរ ដែលមាននៅជាមួយពួកអ្នក មុនពេលដែលយើងបំផ្លាញមុខ(របស់ ពួកអ្នក) និងបង្វិលវាទៅខាងក្រោយខ្នង ឬយើងដាក់បណ្ដាសា ពួកគេ ដូចដែលយើងបានដាក់បណ្ដាសាចំពោះក្រុមដែលបានបំពាន នៅថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះនឹងត្រូវបានអនុវត្ដ។

[48] ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។

[49] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលអះអាង ថាខ្លួនជាអ្នកស្អាតស្អំនោះ? តាមពិតមានតែអល់ឡោះទេដែលជា អ្នកសំអាត(បាបកម្ម)អ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេ នឹងមិនត្រូវគេបំពានបន្តិចណាឡើយ។

[50] ចូរអ្នកមើលចុះ តើពួកគេ(ពួកយ៉ាហ៊ូទី)ប្រឌិតរឿងភូត កុហកចំពោះអល់ឡោះយ៉ាងដូចម្តេចខ្លះ? គ្រប់គ្រាន់ហើយទង្វើ នោះជាបាបកម្មដ៏ច្បាស់លាស់។

[51] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែល អល់ឡោះបានផ្តល់(ចំណេះដឹង)មួយចំណែកអំពីគម្ពីរ(តាវរ៉ត) ដោយពួកគេជឿចំពោះជិពទី និងតហ្គ៊ូតទៅវិញនោះ? ហើយពួក គេនិយាយទៅកាន់ពួកដែលប្រឆាំង(អារ៉ាប់គូរ៉ស្ហ)ថាៈ ពួកនេះ ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿ។

[52] ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ។ ហើយអ្នកណាដែលអល់ឡោះដាក់បណ្ដាសានោះ គឺអ្នក (មូហាំម៉ាត់)នឹងមិនអាចមានអ្នកជួយសម្រាប់គេឡើយ។

[53] ឬមួយពួកគេមានកម្មសិទិ្ធគ្រប់គ្រងមួយចំណែក? ប្រសិន បើដូច្នោះ ពួកគេនឹងមិនអាចផ្តល់ឱ្យមនុស្សលោកសូម្បីតែបន្តិច បានឡើយ។

[54] ឬមួយក៏ពួកគេច្រណែនឈ្នានីសនឹងមនុស្សដទៃចំពោះអ្វី ដែលអល់ឡោះបានប្រទានឱ្យពួកគេ(មូហាំម៉ាត់ និងសហាហ្ពះ) អំពីការប្រោសប្រទានរបស់ទ្រង់? ជាការពិតណាស់ យើងបាន ប្រទានឱ្យពូជពង្សអ៊ីព្រហ៊ីមនូវគម្ពីរ និងភាពឈ្លាសវៃ ហើយយើង ក៏បានប្រទានឱ្យពួកគេនូវអំណាចគ្រប់គ្រងដ៏ធំធេងដែរ។

[55] ដូចេ្នះក្នុងចំណោមពួកគេមានអ្នកខ្លះបានជឿនឹងគាត់ (មូហាំម៉ាត់) និងអ្នកខ្លះទៀតបានងាកចេញពីគាត់។ គ្រប់គ្រាន់ ហើយ(សម្រាប់ពួកគេ)នរកជើហាន់ណាំដែលឆេះសន្ធោសន្ធៅ។

[56] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបន្ទូលរបស់យើង យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរក។ រាល់ពេលដែលស្បែក របស់ពួកគេបានឆេះខ្លោចអស់ យើងក៏បានប្តូរស្បែកផេ្សងទៀតឱ្យ ពួកគេ ដើម្បីឱ្យពួកគេទទួលរសជាតិទារុណកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[57] ចំណែកឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អ វិញ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នៅ ក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន។ ហើយយើងនឹង បញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ(នៅក្នុងឋានសួគ៌)។

[58] ពិតប្រាកដណាស់ អល់ឡោះបញ្ជាពួកអ្នកឱ្យប្រគល់បញ្ញើ ទាំងឡាយទៅឱ្យម្ចាស់របស់គេវិញ។ ហើយកាលណាពួកអ្នកកាត់ សេចក្តី រវាងមនុស្សលោក ពួកអ្នកត្រូវកាត់សេចក្ដីដោយយុត្ដិធម៌។ ពិតប្រាកដណាស់ ជាការប្រសើរបំផុតដែលអល់ឡោះបានផ្តល់ដំបូ- ន្មានដល់ពួកអ្នក។ ពិតប្រាកដណាស់អល់ឡោះមហាឮ មហាឃើញ។

[59] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ ពួកអ្នក។ ក្រោយមក ប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាអំពីកិច្ចការ អ្វីមួយ ចូរពួកអ្នកត្រឡប់ប្រការនោះទៅរកអល់ឡោះ(គម្ពីរ គួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកមានជំនឿ លើអល់ឡោះ និងថ្ងៃបរលោកមែននោះ។ ការធ្វើដូចនេះ វាជាការប្រសើរបំផុត និងជាការសមេ្រចចិត្ដចុងក្រោយដ៏ល្អប្រពៃ។

[60] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួក(ពុតត្បុត) ដែលអះអាងថាៈ ពួកគេពិតជាបានជឿចំពោះអ្វីដែលអល់ឡោះបាន បញ្ចុះឱ្យអ្នក និងអ្វីដែលទ្រង់បានបញ្ចុះពីមុនអ្នកដោយពួកគេមាន បំណងចង់ឱ្យតហ្គ៊ូតកាត់សេចក្ដីឱ្យដែលអល់ឡោះបានបញ្ជាពួកគេ មិនឱ្យជឿវាឡើយ។ ហើយស្ហៃតនមានបំណងចង់ធ្វើឱ្យពួកគេវងេ្វង ដែលជាការវងេ្វងមួយដ៏សែនឆ្ងាយ។

[61] នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួក អ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះនិងមករកអ្នកនាំសារចុះ (ដើម្បីកាត់សេចក្ដី) អ្នក(មូហាំម៉ាត់)នឹងឃើញពួកពុតត្បុតទាំង នេះបែរចេញពីអ្នកដោយការស្អប់ខ្ពើម។

[62] តើស្ថានភាពរបស់ពួកគេយ៉ាងដូចម្តេច នៅពេលដែលមាន គ្រោះអាក្រក់អ្វីមួយកើតមានចំពោះពួកគេ ដោយសារតែអ្វីដែល ដៃរបស់ពួកគេបានប្រព្រឹត្ដនោះ? បន្ទាប់មកពួកគេនឹងមករកអ្នក (មូហាំម៉ាត់)ដោយស្បថនឹងអល់ឡោះថាៈ ពួកយើងគ្មានបំណង អ្វីក្រៅពីការផ្សះផ្សា និងធ្វើឱ្យពួកគេត្រូវរូវគ្នាវិញឡើយ។

[63] ពួកទាំងនោះហើយដែលអល់ឡោះដឹងនូវអ្វីដែលមានក្នុង ចិត្ត របស់ពួកគេ ដូចេ្នះចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ(កុំ យកទោសពៃរ៍) តែអ្នកត្រូវណែនាំពួកគេ ហើយនិងពោលទៅ កាន់ពួកគេនូវពាក្យសំដីណាដែលមានប្រសិទ្ធភាពដល់ខ្លួនពួកគេ។

[64] យើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែង តែដើម្បីឱ្យមនុស្សប្រតិបត្តិ តាមគេ ដោយមានការអនុញ្ញាតពី អល់ឡោះប៉ុណ្ណោះ។ ជាការពិតណាស់ ប្រសិនបើនៅពេលដែលពួក គេបានបំពានលើខ្លួនឯងបានមករកអ្នក(មូហាំម៉ាត់) ហើយបាន សុំអភ័យទោសពីអល់ឡោះ ហើយអ្នកនាំសារក៏ជួយសុំអភ័យទោស ឱ្យពួកគេដែរនោះ ពួកគេពិតជានឹងបានឃើញថា អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

[65] សូមស្បថនឹងម្ចាស់របស់អ្នក. ពួកគេគ្មានជំនឿទេ លុះត្រា តែពួកគេសុំឱ្យអ្នក(មូហាំម៉ាត់)កាត់សេចក្តី ចំពោះអ្វីដែលពួកគេបាន ឈ្លោះទាស់ទែងគ្នា បន្ទាប់មកពួកគេគ្មានការចង្អៀតចង្អល់ក្នុងចិត្ដ នូវអ្វីដែលអ្នកបានកាត់សេចក្ដីឡើយ ហើយទទួលយកដោយពេញ ចិត្ដ។

[66] ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ (ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសម្លាប់ខ្លួនឯង(ដើម្បីសារភាពកំហុស ដូចអំបូរអ៊ីស្រាអែល)ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នកនោះ ពួក គេនឹងមិនធ្វើវាឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបាន ទូន្មាននោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ និងធ្វើឱ្យជំនឿ របស់ពួកគេកាន់តែខ្លាំងថែមទៀត។

[67] ហើយបើធ្វើដូច្នោះ យើងពិតជានឹងផ្តល់ឱ្យពួកគេនូវផល បុណ្យដ៏ធំធេងពីយើង។

[68] ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។

[69] ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ គឺពួកគេនឹងស្ថិតនៅជាមួយបណ្ដាអ្នកដែលអល់ឡោះបានប្រទាន នៀកម៉ាត់ឱ្យពួកគេដូចជាបណ្ដាណាពី បណ្ដាអ្នកដែលជឿតាមណាពី ដ៏ពិតប្រាកដ បណ្ដាអ្នកដែលពលីកម្មក្នុងមាគ៌ារបស់អល់ឡោះ និង បណ្ដាអ្នកដែលសាងអំពើល្អ។ ហើយអ្នកទាំងនោះគឺជាមិត្ដភក្ដិដ៏ល្អ បំផុត។

[70] នោះគឺជាការប្រោសប្រទានពីអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកដែលដឹងបំផុត។

[71] ឱបណ្តា អ្នកដែលមានជំនឿ. ចូរពួកអ្នករៀបចំខ្លួនរបស់ ពួកអ្នកដោយប្រុងប្រយ័ត្ន(ពេលចេញទៅធ្វើសង្គ្រាម) ហើយចូរ ពួកអ្នកចេញទៅម្ដងមួយក្រុមៗ ឬចេញទៅទាំងអស់គ្នាតែម្ដង។

[72] ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នកមានអ្នក បង្អែបង្អង់(មិនចង់ចេញទៅធ្វើសង្គ្រាម)។ ហើយប្រសិនបើគ្រោះ ថ្នាក់បានកើតឡើងចំពោះពួកអ្នក(បរាជ័យ ឬត្រូវគេសម្លាប់) គេ នឹងនិយាយថាៈ អល់ឡោះពិតជាបានប្រទាននៀកម៉ាត់ដល់ខ្ញុំ ពី ព្រោះខ្ញុំមិនបានទៅចូលរួមធ្វើសង្គ្រាមជាមួយពួកគេ។

[73] ប៉ុន្តែ បើការប្រោសប្រទានពីអល់ឡោះ(ជោគជ័យ)បាន កើតមានចំពោះពួកអ្នកវិញនោះ គេពិតជានិយាយថាៈ ពួកអ្នកហាក់ ដូចជាគ្មានទំនាក់ទំនងមិត្ដភាពជាមួយនឹងគេអញ្ចឹង។ ខ្ញុំសោកស្ដាយ ណាស់. ប្រសិនបើខ្ញុំនៅជាមួយពួកគេ ខ្ញុំនឹងទទួលបានជោគជ័យដ៏ធំ ធេងជាមិនខាន។

[74] ដូចេ្នះ ចូរឱ្យពួកដែលយកការរស់នៅលើលោកិយប្តូរយក ថ្ងៃបរលោកធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ។ ហើយអ្នកណា ធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះ ហើយត្រូវគេសម្លាប់ ឬបរាជ័យ គឺយើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។

[75] តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗ(ដែលត្រូវគេបំពាន)ដែល ពួកគេកំពុងតែបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដា ជួយសង្គ្រោះពួកយើងចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលប្រជាជន របស់វាជាពួកដែលបំពាន ហើយមេត្ដាប្រទានដល់ពួកយើងនូវអ្នក គាំពារពីទ្រង់ និងប្រទានដល់ពួកយើងនូវអ្នកជួយពីទ្រង់ផង។

[76] បណ្ដាអ្នកដែលមានជំនឿនោះ ពួកគេធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ។ ចំណែកឯពួកដែលគ្មានជំនឿវិញ ពួកគេធ្វើសង្គ្រាម ក្នុងមាគ៌ារបស់តហ្គូត។ ដូចេ្នះ ចូរពួកអ្នកធ្វើសង្គ្រាមប្រឆាំងនឹង សម្ព័ន្ធមិត្ដរបស់ស្ហៃតនចុះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ស្ហៃតនគឺខ្សោយបំផុត។

[77] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួកដែលត្រូវគេ និយាយទៅកាន់ពួកគេ(មុនពេលអល់ឡោះដាក់កាតព្វកិច្ចឱ្យច្បាំង) ថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(អំពីការច្បាំង) ហើយ ត្រូវប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយនៅពេលដែល អល់ឡោះបានដាក់កាតព្វកិច្ចសង្គ្រាមលើពួកគេ ស្រាប់តែក្រុមខ្លះ នៃពួកគេខ្លាចមនុស្សលោកដូចជាខ្លាចអល់ឡោះ ឬខ្លាចជាង អល់ឡោះទៅទៀត។ ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួក យើង. ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្គ្រាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យារពេលដល់ពួកយើងទៅពេលក្រោយ ទៀត? ចូរអ្នកប្រាប់ពួកគេថាៈ ការតេ្រកត្រអាលនៅក្នុងលោកិយ នេះគឺតិចតួចណាស់ រីឯថ្ងៃបរលោកវិញគឺល្អប្រសើរបំផុតសម្រាប់ អ្នកដែលកោតខ្លាចអល់ឡោះ ហើយពួកអ្នកនិងមិនត្រូវគេបំពាន សូម្បីតែបន្តិចឡើយ។

[78] ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្តីស្លាប់ នឹងទៅដល់ពួកអ្នកដែរ សូម្បីតែពួកអ្នកនៅកុ្នងប៉មដែលត្រូវបាន ស្ថាបនាដ៏រឹងមាំ និងខ្ពស់យ៉ាងណាក៏ដោយ។ ហើយប្រសិនបើប្រការ ល្អកើតមានចំពោះពួកគេ ពួកគេនិយាយថាៈ ប្រការនេះមកពី អល់ឡោះ។ តែប្រសិនបើប្រការអាក្រក់កើតមានចំពោះពួកគេវិញ នោះ ពួកគេនិយាយថា ប្រការនេះមកពីអ្នក(មូហាំម៉ាត់)។ ចូរអ្នក ប្រាប់ពួកគេថាៈ ប្រការទាំងនេះសុទ្ធតែមកពីអល់ឡោះទាំងអស់។ ហេតុអ្វីបានជាក្រុមនេះស្ទើរតែមិនយល់នូវពាក្យសំដីដូចេ្នះ

[79] អ្វីដែលពួកអ្នកបានទទួលអំពីប្រការល្អនោះ គឺមកពី អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានទទួលអំពីប្រការអាក្រក់វិញ គឺមកពីខ្លួនឯង។ ហើយយើងបានចាត់តាំងអ្នក(មូហាំម៉ាត់)ជាអ្នក នាំសារសម្រាប់មនុស្សលោកទាំងអស់។ គ្រប់គ្រាន់ហើយអល់ឡោះ ជាសាក្សី។

[80] អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)គឺគេ ពិតជាបានប្រតិបត្តិតាមអល់ឡោះ។ តែអ្នកណាហើយងាកចេញ វិញនោះ គឺយើងមិនបានចាត់តាំងអ្នកជាអ្នកថែរក្សាពួកគេឡើយ។

[81] ហើយពួកគេនិយាយថាៈ យើងគោរពប្រតិបត្ដិតាម(អ្នក នាំសារ) តែនៅពេលដែលពួកគេចាកចេញពីអ្នក(មូហាំម៉ាត់)ក្រុម ខ្លះក្នុងចំណោមពួកគេរៀបចំផែនការនៅពេលយប់ផេ្សងពីអ្វីដែល អ្នកបាននិយាយ(នៅពេលថ្ងៃ)។ អល់ឡោះកត់ត្រាទុកនូវផែនការ ដែលពួកគេរៀបចំនៅពេលយប់នោះ។ ហេតុនេះ ចូរអ្នកងាកចេញ ពីពួកគេ ហើយត្រូវផ្ដល់ទំនុកចិត្ដទៅលើអល់ឡោះ។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ដ។

[82] តើពួកគេមិនត្រិះរិះពិចារណាអំពីគម្ពីរគួរអានទេឬ? ប្រសិនបើគម្ពីរនេះមិនមែនមកពីអល់ឡោះទេនោះ ពួកគេប្រាកដ ជាជួបប្រទះនូវការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវា។

[83] ហើយនៅពេលដែលពត៌មានស្ដីអំពីសន្ដិសុខនិងអសន្ដិសុខ បានមកដល់ពួកគេ គឺពួកគេផ្សព្វផ្សាយពត៌មាននោះភ្លាម។ តែ ប្រសិនបើពួកគេផ្ដល់ពត៌មាននោះទៅកាន់អ្នកនាំសារ និងមេដឹកនាំ របស់ពួកគេវិញ អ្នកដែលចង់ដឹងការពិតក្នុងចំណោមពួកគេពិតជា បានដឹងវាជាមិនខាន។ ហើយប្រសិនបើគ្មានក្ដីសន្ដោសប្រណី និងក្ដី មេត្ដាករុណាអំពីអល់ឡោះមកលើពួកអ្នកទេនោះ ពួកអ្នកនឹងប្រតិបត្ដិតាមស្ហៃតន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។

[84] ចូរអ្នក(មូហាំម៉ាត់)ធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ។ អល់ឡោះមិនដាក់បន្ទុកទៅលើអ្នកណាក្រៅពីអ្នកឡើយ។ ហើយ អ្នកត្រូវជំរុញបណ្ដាអ្នកដែលមានជំនឿ(ក្នុងការធ្វើសង្គ្រាម)។ សង្ឃឹមថា អល់ឡោះនឹងទប់ស្កាត់នូវអំពើព្រៃផ្សៃរបស់ពួកដែល ប្រឆាំង។ អល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[85] អ្នកណាដែលធ្វើអន្ដរាគមន៍ដោយអំពើល្អ(ដល់អ្នកដទៃ) គេប្រាកដជានឹងទទួលបានផលបុណ្យមួយចំណែកអំពីវា។ ហើយ អ្នកណាដែលធ្វើអន្ដរាគមន៍ដោយអំពើអាក្រក់វិញ គេប្រាកដជានឹង ទទួលបានផលអាក្រក់មួយចំណែកអំពីវាដែរ។ ហើយអល់ឡោះជា អ្នកថែរក្សាអ្វីៗទាំងអស់។

[86] ហើយនៅពេលដែលពួកអ្នកត្រូវបានគេស្វាគមន៍(ឱ្យសាឡាម) ចូរពួកអ្នកស្វាគមន៍វិញដោយប្រសើរជាងនេះ ឬដោយស្មើ គ្នា។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកជំនុំជំរះលើអ្វីៗទាំងអស់។

[87] អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ទ្រង់ប្រាកដជាប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ បរលោកដោយគ្មានការសង្ស័យឡើយ។ តើអ្នកណាដែលមានពាក្យ សំដីពិតជាងអល់ឡោះទៀតនោះ

[88] តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)បែកជាពីរក្រុម ក្នុងរឿងពួកពុតត្បុត ខណៈដែលអល់ឡោះបានបោះបង់ពួកគេ(ឱ្យ ស្ថិតក្នុងភាពគ្មានជំនឿ) ដោយសារទង្វើរបស់ពួកគេនោះ? តើពួក អ្នកចង់ចង្អុលបង្ហាញចំពោះអ្នកដែលអល់ឡោះបានធ្វើឱ្យគេវងេ្វង ឬ? អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វងគឺអ្នក(មូហាំម៉ាត់) នឹងមិនអាចមានផ្លូវណាមួយ(ការចង្អុលបង្ហាញ)សម្រាប់គេឡើយ។

[89] ពួកគេ(ពួកពុតត្បុត)ប៉ងប្រាថ្នាចង់ឱ្យពួកអ្នកប្រឆាំងដូច អ្វីដែលពួកគេបានប្រឆាំងដែរ ពេលនោះពួកអ្នកនឹងក្លាយដូចជា ពួកគេ។ ដូចេ្នះ ចូរពួកអ្នកកុំយកពួកគេធ្វើជាសម្ព័ន្ធមិត្ដ លុះត្រាតែ ពួកគេភៀសខ្លួនក្នុងមាគ៌ា របស់អល់ឡោះ។ តែប្រសិនបើពួកគេ ងាកចេញ(អំពីអ្វីដែលពួកអ្នកបានអំពាវនាវនោះ) ចូរពួកអ្នកចាប់ ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកបានជួប ប្រទះពួកគេ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេ ធ្វើជាអ្នកគាំពារ និងជាអ្នកជំនួយឱ្យសោះ។

[90] លើកលែងតែពួកដែលទៅសុំផ្សារភ្ជាប់ជាមួយនឹងក្រុមមួយ ដែលពួកអ្នក(មូស្លីម)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា។ ឬពួកដែលបានមកជួបពួកអ្នកដោយចិត្ដរបស់ពួកគេមានអារម្មណ៍ ធុញថប់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ឬធ្វើសង្គ្រាមប្រឆាំង នឹងក្រុមរបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើ សង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយធ្វើ ការចរចារជាមួយពួកអ្នកវិញនោះ គឺអល់ឡោះមិនបើកផ្លូវ(អនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ(ចាប់ឬសម្លាប់ពួកគេ)។

[91] ពួកអ្នកនឹងជួបប្រទះក្រុមពុតត្បុតមួយផេ្សងទៀតដែល ពួកគេចង់បានសន្ដិភាពពីពួកអ្នកនិងសន្ដិភាពពីក្រុមរបស់ពួកគេ។ រាល់ពេលដែលពួកគេត្រូវគេអូសទាញទៅកាន់ប្រការស្ហ៊ីរិកវិញ ពួក គេក៏លោតចូលទៅក្នុងវាយ៉ាងលឿន។ តែបើពួកគេមិនបែរចេញពី ពួកអ្នក និងមិនព្រមចរចារជាមួយពួកអ្នក ហើយនិងមិនបពា្ឈប់ដៃ របស់ពួកគេ(អំពីការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នក)ទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេនិងសម្លាប់ពួកគេ ទោះនៅទីណាក៏ដោយ ពេលដែលពួកអ្នកបានជួបប្រទះពួកគេ។ ពីព្រោះពួកទាំងនេះហើយ ដែលយើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកក្នុងការ ចាប់ខ្លួន ឬសម្លាប់ពួកគេ។

[92] ចំពោះអ្នកមានជំនឿមិនមានសិទ្ធិធ្វើឃាតអ្នកមានជំនឿ ដូចគ្នាទេ លើកលែងតែក្នុងករណីអចេតនា។ ហើយអ្នកណាបាន ជ្រុលជ្រួសធ្វើឃាតអ្នកមានជំនឿដោយអចេតនា គឺគេត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យ (ជាទ្រព្យសម្បត្ដិដែលត្រូវបានកំណត់)ទៅឱ្យក្រុមគ្រួសារជនរង គ្រោះ លើកលែងតែពួកគេ(ក្រុមគ្រួសារជនរងគ្រោះ)មានការ អធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតនៅក្នុងក្រុមសត្រូវ របស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺគេ(ឃាតករ)ត្រូវដោះ លែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែបើជនរង គ្រោះស្ថិតនៅក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិង ពួកគេ គឺគេ(ឃាតករ)ត្រូវបង់ពិន័យ(ទ្រព្យសម្បត្ដិ)ទៅឱ្យក្រុម គ្រួសារជនរងគ្រោះ(តាមការកំណត់) និងដោះលែងទាសីដែលមាន ជំនឿម្នាក់ឱ្យមានសេរីភាព។ ប៉ុន្ដែអ្នកណា(ឃាតករ)គ្មានលទ្ធភាព ទេនោះ គេត្រូវបួសរយៈពេលពីរខែជាប់គ្នា(ការធ្វើដូចេ្នះ)ដើម្បីឱ្យ អល់ឡោះទទួលនូវការសារភាពកំហុស(របស់គេ)។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[93] ហើយអ្នកណាធ្វើឃាតអ្នកមានជំនឿម្នាក់ដោយចេតនា ការតបស្នងសម្រាប់គេ គឺនរកជើហាន់ណាំដោយគេនៅក្នុងនោះជា អមតៈ ហើយអល់ឡោះខឹងសម្បា និងដាក់បណ្ដាសាចំពោះគេ ហើយទ្រង់រៀបចំសម្រាប់គេនូវទារុណកម្មដ៏ធ្ងន់ធ្ងរ។

[94] ឱបណ្ដាអ្នកដែលមានជំនឿ. កាលណាពួកអ្នកចេញដំណើរ ទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានឱ្យសាឡាមចំពោះ ពួកអ្នកថាៈ អ្នកពុំមែនជាអ្នកដែលមានជំនឿ (ពេលនោះពួកអ្នកក៏ សម្លាប់គេ)ដើម្បីចង់បានទ្រព្យសម្បត្ដិ(ជ័យភណ្ឌ)ក្នុងជីវិតលោកិយ ឱ្យសោះ។ តែនៅជាមួយអល់ឡោះវិញមានជ័យភណ្ឌដ៏ច្រើនលើស លប់។ ពួកអ្នកកាលពីមុនក៏ដូចេ្នះដែរ(អ្នកដទៃដឹងពីការចូល សាសនាអ៊ីស្លាមរបស់ពួកអ្នកក៏ដោយសារការឱ្យសាឡាមនេះដែរ) ពេលនោះអល់ឡោះក៏បានប្រទានលាភសក្ការៈឱ្យពួកអ្នក ដូចេ្នះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់(មុនសមេ្រចកិច្ចការអ្វីមួយ)។ ពិត ប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[95] មិនស្មើគ្នាទេពួកដែលមិនបានចេញទៅធ្វើសង្គ្រាមក្នុង ចំណោមអ្នកដែលមានជំនឿជាមួយនឹងអ្នកដែលតស៊ូក្នុងមាគ៌ារបស់ អល់ឡោះទាំងទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកគេ លើកលែង តែអ្នកដែលមានឧបសគ្គ(អ្នកជំងឺអ្នកពិការ...)ប៉ុណ្ណោះ។ អល់ឡោះ បានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមទាំងទ្រព្យសម្បត្ដិ និង ខ្លួនប្រាណរបស់ពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិន បានចេញទៅធ្វើសង្គ្រាម។ ហើយក្រុមទាំងពីរនេះអល់ឡោះបាន សន្យាថា នឹងប្រទានឋានសួគ៌(ដល់ពួកគេ)។ តែអល់ឡោះបាន ប្រទានឱ្យបណ្ដាអ្នកដែលតស៊ូធ្វើសង្គ្រាមនោះនូវផលបុណ្យដ៏ធំធេង លើសពីបណ្ដាអ្នកដែលមិនបានចេញទៅធ្វើសង្គ្រាម។

[96] គឺឋានៈដ៏ខ្ពង់ខ្ពស់(នៅក្នុងឋានសួគ៌) និងការអភ័យទោស ហើយនិងក្ដីអាណិតស្រឡាញ់ពីទ្រង់។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[97] ពិតប្រាកដណាស់ ពួកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិត របស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិន ព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)។ ម៉ាឡាអ៊ីកាត់បានសួរ ទៅពួកគេថាៈ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថាៈ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដី នេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថាៈ តើផែនដីរបស់អល់ឡោះមិន ធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ ដ៏អាក្រក់បំផុត។

[98] លើកលែងតែពួកដែលទន់ខ្សោយក្នុងចំណោមបុរស និង ស្ដ្រី និងកេ្មងតូចៗដែលគ្មានលទ្ធភាពរិះរកមធ្យោបាយ(ចាកចេញ) និងមិនស្គាល់ផ្លូវប៉ុណ្ណោះ។

[99] ពួកទាំងនោះ សង្ឃឹមថាអល់ឡោះនឹងអធ្យាស្រ័យដល់ ពួកគេ។ ហើយអល់ឡោះមហាអធ្យាស្រ័យ មហាអភ័យទោស។

[100] អ្នកណាដែលភៀសខ្លួនក្នុងផ្លូវអល់ឡោះ គេប្រាកដជា នឹងជួបប្រទះនៅលើផែនដីនេះនូវកន្លែងជ្រកកោនជាច្រើន និងលាភ សក្ការៈដ៏សំបូរបែប។ ហើយអ្នកណាដែលចាកចេញពីលំនៅដ្ឋាន របស់គេក្នុងនាមជាអ្នកភៀសខ្លួន ដើម្បីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ ក្រោយមកសេចក្ដីស្លាប់ក៏កើតមានចំពោះគេ(ក្នុងពេល ធ្វើដំណើរ) ប្រាកដណាស់ផលបុណ្យរបស់គេគឺស្ថិតនៅជាមួយ អល់ឡោះ។ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[101] ហើយនៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរ នៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ដែលពួក អ្នកបង្រួញសឡាតនោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំង វាយប្រហារមកលើពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលប្រឆាំង នោះ គឺជាសត្រូវរបស់ពួកអ្នកយ៉ាងពិតប្រាកដ។

[102] ហើយកាលណាអ្នក(មូហាំម៉ាត់)នៅជាមួយពួកគេ (ពួកសហាហ្ពាត់ក្នុងពេលធ្វើសង្គ្រាម) ពេលនោះអ្នកចង់ដឹកនាំ ពួកគេសឡាត ចូរឱ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជា មួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធជាប់នឹងខ្លួន។ ហើយនៅពេល ដែលពួកគេស៊ូជូតរួច ចូរឱ្យពួកគេនៅពីក្រោយពួកអ្នក(ដើម្បីការ ពារ) បន្ទាប់មកចូរឱ្យក្រុមផេ្សងទៀត(ក្រុមទីពីរ)ដែលមិនទាន់ សឡាតមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន និង កាន់អាវុធជាប់នឹងខ្លួនជានិច្ច។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នក ធេ្វសប្រហែសសព្វាវុធ និងសំភារៈផេ្សងៗរបស់ពួកអ្នក ដើម្បីពួកគេ វាយសង្គ្រប់មកលើពួកអ្នកតែម្ដង។ ហើយគ្មានទោសពៃរ៍អ្វីចំពោះ ពួកអ្នកក្នុងការទុកអាវុធរបស់ពួកអ្នករៀងៗខ្លួនឡើយ ប្រសិនបើ ពួកអ្នកជួបនឹងឧបសគ្គ ដូចជាភ្លៀង ឬជម្ងឺ តែពួកអ្នកត្រូវប្រកាន់ ការប្រុងប្រយ័ត្នជានិច្ច។ ពិតប្រាកដណាស់អល់ឡោះបានរៀបចំ សម្រាប់ពួកដែលប្រឆាំងនោះនូវទារុណកម្មដ៏អាម៉ាស់បំផុត។

[103] ហើយនៅពេលដែលពួកអ្នកបំពេញកាតព្វកិច្ចសឡាត រួច ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងពេលដេករបស់ពួកអ្នក។ ហើយនៅពេលណាដែលពួកអ្នកមាន សន្ដិភាពវិញ ចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ ពិតប្រាកដណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់។

[104] ចូរពួកអ្នកកុំបាត់បង់ស្មារតីក្នុងការប្រឈមមុខជាមួយ សត្រូវ។ ប្រសិនបើពួកអ្នកទទួលការឈឺចាប់(ដោយមុខរបួស) ពិត ប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចអ្វីដែលពួកអ្នកឈឺចាប់ដែរ។ ប៉ុន្ដែ ពួកអ្នកនៅមានសង្ឃឹម(ផលបុណ្យ និងការគាំទ្រ)ពីអល់ឡោះនូវ អ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[105] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដែលពោរពេញទៅដោយការពិត ដើម្បីឱ្យអ្នកកាត់សេចក្ដីរវាង មនុស្សលោកតាមអ្វីដែលអល់ឡោះបានបំភ្លឺដល់អ្នក។ ហើយចូរអ្នក កុំជួយការពារពួកជនក្បត់ឱ្យសោះ។

[106] ហើយចូរអ្នកសុំអភ័យទោសពីអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[107] ហើយចូរអ្នកកុំការពារពួកដែលក្បត់ខ្លួនឯងឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ចំពោះជនក្បត់ដែលសាង បាបកម្មឡើយ។

[108] ពួកគេអាចរកវិធីបិទបាំង(អំពើអាក្រក់នានា)ពីមនុស្ស បាន តែពួកគេមិនអាចរកវិធីបិទបាំងពីអល់ឡោះបានឡើយ ព្រោះ ទ្រង់នៅជាមួយពួកគេ(ដោយការដឹង) ខណៈដែលពួកគេបានរៀប ចំគំរោងក្បត់នៅពេលយប់នូវអ្វីដែលទ្រង់មិនយល់ព្រម។ ហើយ អល់ឡោះដឹងជ្រួតជ្រាបអំពីអ្វីដែលពួកគេប្រព្រឹត្ដ។

[109] ពួកអ្នកទាំងអស់នេះហើយជាអ្នកដែលបានជួយការពារ ពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ។ តើអ្នកណាដែលអាច ការពារពួកគេនៅចំពោះមុខអល់ឡោះនាថ្ងៃបរលោក? ឬអ្នកណា ដែលអាចគាំពារពួកគេ(អំពីទារុណកម្មរបស់អល់ឡោះ)បាន

[110] ហើយអ្នកណាដែលប្រព្រឹត្ដអំពើអាក្រក់ឬបំពានលើ ខ្លួនឯងផ្ទាល់(សាងបាបកម្ម) ក្រោយមកគេបានសុំអភ័យទោសពី អល់ឡោះនោះ គេប្រាកដជានឹងដឹងថា អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[111] ហើយអ្នកណាសាងបាបកម្ម អ្នកនោះពិតជាសាងបាបកម្មមកលើខ្លួនឯង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[112] ហើយអ្នកណាដែលប្រព្រឹត្ដខុស ឬសាងបាបកម្ម ក្រោយ មកគេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុស គេពិតជាបាន ទទួលរងនូវការមួលបង្កាច់ និងបាបកម្មនោះវិញយ៉ាងច្បាស់លាស់។

[113] ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងការអាណិតស្រឡាញ់របស់ទ្រង់មកលើអ្នក(មូហាំម៉ាត់)ទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកគេ(ពួកក្បត់)បានសមេ្រច បំណងក្នុងការធ្វើឱ្យអ្នកវងេ្វងជាមិនខាន។ ប៉ុន្ដែពួកគេមិនអាចធ្វើ ឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនរបស់ពួកគេឡើយ។ ហើយពួកគេ ក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកសូម្បីតែបន្ដិចបានដែរ។ ហើយ អល់ឡោះបានបញ្ចុះ មកឱ្យអ្នកនូវគម្ពីរ(គួរអាន)និងភាពឈ្លាសវៃ ហើយទ្រង់បានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនទាន់ដឹង។ ហើយ ការប្រោសប្រទានរបស់អល់ឡោះមកលើអ្នកគឺធំធេងបំផុត។

[114] ចំពោះការខ្សឹបខ្សៀវភាគច្រើនរបស់ពួកគេគ្មានភាពល្អ ឡើយ លើកលែងតែនរណាដែលបានប្រើគេឱ្យបរិច្ចាគទានឬ(ប្រើ គេ)ឱ្យធ្វើអំពើល្អ ឬការផ្សះផ្សារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយ អ្នកណាដែលធ្វើដូច្នោះដើម្បីចង់បានការយល់ព្រមពីអល់ឡោះ គឺ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងបំផុត។

[115] ហើយអ្នកណាប្រឆាំងនឹងអ្នកនាំសារបន្ទាប់ពីការពិតបាន លាតត្រដាងចំពោះគេ ហើយគេដើរតាមមាគ៌ាផេ្សងពីមាគ៌ា អ្នកមាន ជំនឿនោះ យើងនឹងទុកឱ្យគេនៅលើមាគ៌ាដែលគេបានជ្រើសរើស ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកជើហាន់ណាំ។ ហើយវាជា កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[116] ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នក ដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ តែទ្រង់នឹងអភ័យទោសចំពោះ បាបកម្មផេ្សងពីនោះឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្នក ណាធ្វើស្ហ៊ីរិករិកចំពោះអល់ឡោះ គេពិតជាបានវងេ្វង(ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយជាមិនខាន។

[117] ពួកគេមិនគោរពសក្ការៈនរណាផេ្សងពីអល់ឡោះឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនគោរព សក្ការៈនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។

[118] អល់ឡោះបានដាក់បណ្ដាសាវា(ស្ហៃតន) ហើយវាបាន និយាយថាៈ ខ្ញុំពិតជានឹងយកចំណែកមួយដែលបានកំណត់(ចំណែក អាក្រក់)ពីខ្ញុំទាំងឡាយរបស់ទ្រង់។

[119] ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេវងេ្វង និងបញ្ឆោត ពួកគេឱ្យរវើរវាយ ហើយនិងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វ ពាហនៈ ព្រមទាំងខ្ញុំនឹងប្រើពួកគេឱ្យផ្លាស់ប្ដូរធាតុដើមនៃការ បង្កើតរបស់អល់ឡោះ(សាសនាអ៊ីស្លាម)។ ហើយអ្នកណាដែល ទទួលយកស្ហៃតនធ្វើជាអ្នកគាំពារផេ្សងពីអល់ឡោះ ពិតប្រាកដ ណាស់ គេនឹងទទួលការខាតបង់យ៉ាងច្បាស់លាស់។

[120] ស្ហៃតនសន្យាជាមួយពួកគេ(ពួកដែលតាមវា) និង បញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយ ពួកគេក្រៅពីការបោកបបញ្ឆោតឡើយ។

[121] ពួកទាំងនោះ(ពួកតាមស្ហៃតន)ទីជម្រករបស់ពួកគេ គឺ នរកជើហាន់ណាំ ហើយពួកគេគ្មានវិធីណាអាចគេចចេញពីវាបាន ឡើយ។

[122] បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ ពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះ គឺជាការពិត។ តើនរណាដែលមានពាក្យសំដីពិតជាង អល់ឡោះទៀតនោះ

[123] (ផលបុណ្យទាំងឡាយ)វាពុំមែនអាស្រ័យទៅលើការ ស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ) ហើយក៏ពុំមែនជាការ ស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ អ្នកណាប្រព្រឹត្ដអំពើ អាក្រក់ អ្នកនោះនឹងទទួលនូវការតបស្នងវិញដោយអំពើនោះ ហើយ អ្នកនោះមិនអាចស្វែងរកអ្នកគាំពារឬអ្នកជំនួយសម្រាប់គេក្រៅពី អល់ឡោះបានឡើយ។

[124] ហើយអ្នកណាសាងអំពើល្អ ទោះជាបុរសឬស្រី្ដក្ដី ដោយ គេជាអ្នកមានជំនឿផងនោះ គឺអ្នកទាំងនោះនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំពានសូម្បីតែបន្ដិចក៏ដោយ។

[125] តើអ្នកណាដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ ខ្លួនរបស់គេទៅចំពោះអល់ឡោះ ហើយគេគឺជាអ្នកធ្វើល្អ និងប្រតិ-បត្ដិតាមសាសនារបស់អ៊ីព្រហ៊ីមដ៏ត្រឹមត្រូវនោះ? អល់ឡោះបាន ចាត់ទុកអ៊ីព្រហ៊ីមជាអ្នកជំនិត។

[126] ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ អល់ឡោះដឹងជ្រួត ជ្រាបនូវអ្វីៗទាំងអស់។

[127] ពួកគេនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបកស្រាយអំពីច្បាប់ ដែលទាក់ទងនឹងស្រី្ដ។ ចូរអ្នកពោលថាៈ អល់ឡោះនឹងបំភ្លឺដល់ ពួកអ្នកអំពីច្បាប់របស់ពួកនាង និងអ្វីដែលត្រូវគេសូត្រប្រាប់ពួកអ្នក នៅក្នុងគម្ពីរដែលទាក់ទងនឹងកេ្មងស្រីកំព្រាដែលពួកអ្នកមិនបាន ផ្ដល់ឱ្យពួកនាងនូវអ្វីដែលគេបានកំណត់ឱ្យពួកនាង ខណៈដែលពួក អ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពួកនាង និងច្បាប់ ដែលទាក់ទងជាមួយកុមារដែលមានភាពទន់ខ្សោយ។ ហើយពួក អ្នកត្រូវទទួលខុសត្រូវចំពោះកេ្មងកំព្រានោះដោយយុតិ្ដធម៌។ ហើយ អ្វីដែលពួកអ្នកសាងអំពីប្រការល្អនោះ គឺពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះវា។

[128] ហើយប្រសិនបើស្រី្ដមានការភ័យខ្លាចនូវការស្អប់ខ្ពើម ឬការបោះបង់ពីស្វាមីរបស់នាង គឺគ្មានទោសពៃរ៍អ្វីចំពោះគេទាំង ពីរក្នុងការផ្សះផ្សារវាងគេទាំងពីរឱ្យល្អឡើងវិញឡើយ។ ហើយការ ផ្សះផ្សានោះវាជាការប្រសើរបំផុត ព្រោះបុគ្គលគ្រប់រូបតែងតែមាន ភាពកំណាញ់នៅក្នុងខ្លួន (ដូចេ្នះគួរតែកាត់បន្ថយភាពកំណាញ់ នោះ)។ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះវិញ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[129] ហើយពួកអ្នក(ស្វាមី)នឹងមិនអាចផ្ដល់ភាពយុតិ្ដធម៌ រវាងបណ្ដាស្រី្ដ(ជាភរិយា)ទាំងនោះឡើយ បើទោះជាពួកអ្នកខិត ខំយ៉ាងណាក៏ដោយ។ ដូចេ្នះចូរពួកអ្នកកុំលំអៀងម្ខាងៗហួសពេក ដោយពួកអ្នកបោះបង់នាង(ភរិយាដែលមិនពេញចិត្ដ)ចោល ដូចជា វត្ថុដែលគេព្យួរចោលនោះឡើយ។ តែប្រសិនបើពួកអ្នកផ្សះផ្សាគ្នា និង កោតខ្លាចចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

[130] ប៉ុន្ដែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះគ្នា) វិញនោះ អល់ឡោះនឹងផ្គត់ផ្គង់ដល់គេម្ន្មាក់ៗនូវលាភសក្ការៈដ៏ទូលំទូលាយរបស់ទ្រង់។ អល់ឡោះមហាទូលំទូលាយ មហាគតិបណ្ឌិត។

[131] ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ យើងបានបង្គាប់ប្រើដល់បណ្ដាអ្នកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នក និងពួកអ្នកឱ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយ អល់ឡោះមានអ្វីគ្រប់យ៉ាង ជាទីកោតសរសើរបំផុត។

[132] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ គ្រប់គ្រាន់ហើយអល់ឡោះ ជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ដ។

[133] ឱមនុស្សលោក. ប្រសិនបើអល់ឡោះមានចេតនា ទ្រង់ នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងនាំក្រុមផេ្សងមកជំនួសវិញ។ ហើយអល់ឡោះមានអានុភាពបំផុតចំពោះរឿងនេះ។

[134] អ្នកណាហើយចង់បានផលបុណ្យនៅក្នុងលោកិយនេះ គឺអល់ឡោះមានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ហើយអល់ឡោះមហាឮ មហាឃើញ។

[135] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រកាន់ឱ្យបាន ខ្ជាប់ខ្ជួននូវភាពយុត្ដិធម៌ ដូចជាការធ្វើសាក្សីចំពោះអល់ឡោះ សូម្បី តែ(ធ្វើសាក្សី)លើខ្លួនឯង ឬឪពុកម្ដាយ និងញាតិសន្ដានក៏ដោយ។ ទោះបីគេជាអ្នកមាន ឬជាអ្នកក្រក៏ដោយគឺអល់ឡោះជាអ្នកដឹង បំផុតចំពោះគេទាំងពីរនោះ។ ដូចេ្នះចូរពួកអ្នកកុំប្រព្រឹត្ដតាមទំនើង ចិត្ដដែលនាំឱ្យឃ្លាតឆ្ងាយពីភាពយុត្ដិធម៌ឱ្យសោះ។ តែប្រសិនបើ ពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬបដិសេធវិញនោះ ពិត ប្រាកដណាស់អល់ឡោះដឹងបំផុតនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។

[136] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជឿលើ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងគម្ពីរដែលទ្រង់បានបញ្ចូលទៅលើអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរដែលទ្រង់បានបញ្ចុះពី មុនមក។ អ្នកណាដែលប្រឆាំងនឹងអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់ របស់ទ្រង់ និងបណ្ដាគម្ពីរបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោក អ្នកនោះពិតជាបានវងេ្វង(ពីមាគ៌ាដែលត្រឹមត្រូវ) ដ៏សែនឆ្ងាយ។

[137] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(ចំពោះ អល់ឡោះ) ក្រោយមកពួកគេប្រឆាំង ក្រោយមកមានជំនឿវិញ ក្រោយមកក៏ប្រឆាំងវិញទៀត ក្រោយមកពួកគេក៏បង្កើននូវការ ប្រឆាំងថែមទៀត អល់ឡោះនឹងមិនអភ័យទោសដល់ពួកគេ និង មិនចង្អុលបង្ហាញផ្លូវដល់ពួកគេជាដាច់ខាត។

[138] ចូរអ្នក(មូហាំមាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។

[139] គឺពួកដែលយកពួកគ្មានជំនឿធ្វើជាមិត្ដភក្ដិជិតស្និទ្ធ(ជា អ្នកការពារនិងអ្នកជួយ)ផេ្សងពីបណ្ដាអ្នកមានជំនឿ។ តើពួកគេ ស្វែងរកភាពឧត្ដុង្គឧត្ដមពីពួកទាំងនោះឬ? ពិតប្រាកដណាស់ ភាព ឧត្ដុង្គឧត្ដមទាំងឡាយគឺជាកម្មសិទិ្ធរបស់អល់ឡោះប៉ុណ្ណោះ ។

[140] ហើយពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទៅលើពួក អ្នកនៅក្នុងគម្ពីរ(គួរអាន)នេះថាៈ ពិតប្រាកដណាស់ នៅពេលដែល ពួកអ្នកបានឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវគេ(ពួកគ្មានជំនឿ) បដិសេធ និងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយ ពួកទាំងនោះឱ្យសោះ ទាល់តែពួកគេលើកទៅនិយាយពីរឿងផេ្សង ពីនេះ។ (បើមិនដូច្នោះទេ) ពិតប្រាកដណាស់ ពួកអ្នកក៏ដូចពួកគេ ដែរ។ ពិតប្រាកដណាស់ អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុត និងពួក ប្រឆាំងទាំងអស់ដាក់ក្នុងនរកជើហាន់ណាំ។

[141] គឺពួកដែលកំពុងរង់ចាំពួកអ្នក(អ្នកមានជំនឿ) ប្រសិន បើពួកអ្នកទទួលបានជោគជ័យអំពីអល់ឡោះ ពួកគេនិយាយថាៈ តើ ពួកយើងមិនបានរួមចំណែក(ធ្វើសង្គ្រាម)ជាមួយពួកអ្នកទេឬ? តែ នៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជំនះវិញនោះ ពួកគេ និយាយថាៈ តើពួកយើងមិនបានជួយពួកអ្នកនិងការពារពួកអ្នកអំពី ពួកមានជំនឿទេឬ? អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃ បរលោក។ ហើយអល់ឡោះមិនផ្ដល់ឱ្យពួកគ្មានជំនឿនូវមាគ៌ាជោគជ័យលើបណ្ដាអ្នកមានជំនឿឡើយ។

[142] ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោក បញ្ឆោតអល់ឡោះ ប៉ុន្ដែទ្រង់ទេជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត ពួកគេក្រោកឈរ ដោយខ្ជិលច្រអូស ដោយពួកគេចង់ឱ្យមនុស្សមើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអល់ឡោះឡើយ លើកលែងតែបន្ដិច បន្ដួចប៉ុណ្ណោះ។

[143] ពួកគេមានការស្ទាក់ស្ទើរអំពីបញ្ហានេះ ដោយពួកគេមិន ចូលជាមួយពួកនេះ(ពួកមានជំនឿ) ហើយក៏មិនចូលជាមួយពួក នោះ(ពួកគ្មានជំនឿ)ដែរ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វង គឺអ្នក(មូហាំម៉ាត់)នឹងមិនអាចមានផ្លូវណាមួយ(ការចង្អុល បង្ហាញ)សម្រាប់គេឡើយ។

[144] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំយកពួកប្រឆាំងធ្វើ ជាមិត្ដភ័ក្ដជិតស្និទ្ធ(អ្នកគាំពារ)ផេ្សងពីបណ្ដាអ្នកដែលមានជំនឿ ឱ្យសោះ។ តើពួកអ្នកចង់បង្កើតភស្ដុតាងដ៏ច្បាស់លាស់ណាមួយ សម្រាប់អល់ឡោះ(ដើម្បីធ្វើទារុណកម្ម)មកលើពួកអ្នកឬ

[145] ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុង បាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញ អ្នកណាម្នាក់ជួយពួកគេឡើយ។

[146] លើកលែងតែអ្នកដែលបានសារភាពកំហុស និងកែខ្លួន និងប្រកាន់់ខ្ជាប់នឹងមាគ៌ា របស់អល់ឡោះ ហើយនិងស្មោះសចំពោះ អល់ឡោះ(ក្នុងការអនុវត្ដន៍)សាសនារបស់ពួកគេ គឺពួកគេទាំងនោះ ហើយដែលស្ថិតនៅជាមួយបណ្ដាអ្នកដែលមានជំនឿ។ ហើយ អល់ឡោះនឹងប្រទានឱ្យបណ្ដាអ្នកមានជំនឿនូវផលបុណ្យដ៏ធំធេង។

[147] តើអល់ឡោះធ្វើទារុណកម្មពួកអ្នកយ៉ាងដូចមេ្ដច បើពួក អ្នកបានដឹងគុណ និងមានជំនឿហើយនោះ? ហើយអល់ឡោះមហា ដឹងគុណ មហាដឹង។

[148] អល់ឡោះមិនស្រឡាញ់ការលាតត្រដាងនូវពាក្យសំដី អាក្រក់ឡើយ លើកលែងតែអ្នកដែលត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយអល់ឡោះមហាឮ មហាដឹង។

[149] ប្រសិនបើពួកអ្នកលាតត្រដាងប្រការល្អ ឬលាក់បាំងវា ឬក៏អធ្យាស្រ័យអំពីប្រការអាក្រក់នោះ ពិតប្រាកដណាស់អល់ឡោះ មហាអធ្យាស្រ័យ មហាមានអានុភាព។

[150] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាង អល់ឡោះ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថាៈ ពួកយើងមានជំនឿលើអ្នកនាំសារមួយចំនួននិងបដិសេធមួយចំនួន។ ហើយពួកគេចង់ជ្រើសរើសយកមាគ៌ាមួយរវាងរឿងនោះ (មាន ជំនឿ និងគ្មានជំនឿ)។

[151] ពួកគេទាំងនោះ គឺជាពួកដែលប្រឆាំងយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកប្រឆាំងទាំងនោះនូវទារុណកម្ម យ៉ាងអាម៉ាស់បំផុត។

[152] រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្ដាអ្នក នាំសាររបស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងអ្នកណាម្នាក់ ក្នុងចំណោមពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះអល់ឡោះ នឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេ។ អល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

[153] ពួកអះលីគីតាបនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបញ្ចុះគម្ពីរ មួយពីលើមេឃឱ្យពួកគេ។ ជាការពិតណាស់ កាលពីមុនពួកគេបាន សុំមូសានូវប្រការមួយធំជាងនេះទៅទៀត ដោយពួកគេបាននិយាយ ថាៈ សូមអ្នកបង្ហាញដល់ពួកយើងឱ្យឃើញអល់ឡោះដោយផ្ទាល់ ភ្នែកផង។ ពេលនោះរន្ទះក៏បានបាញ់(សម្លាប់)ពួកគេភ្លាមដោយ សារការបំពានរបស់ពួកគេ។ ក្រោយមកពួកគេបានយករូបសំណាក កូនគោមកគោរពសក្ការៈបន្ទាប់ពីមានភស្ដុតាងជាច្រើនបានមកដល់ ពួកគេ។ ក្រោយមកយើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)អំពីបញ្ហានេះ។ ហើយយើងបានប្រទានឱ្យមូសានូវភស្ដុតាងដ៏ជាក់ច្បាស់ ។

[154] ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកគេដោយសារ (មិនអនុវត្ដ)ការសន្យារបស់ពួកគេ ហើយយើងបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនេះ(ទ្វារវិហារពិសិដ្ឋ)ដោយ ឱនលំទោន។ ហើយយើងបានបញ្ជាទៅកាន់ពួកគេថាៈ ចូរពួកអ្នក កុំបំពាន(ដោយទៅនេសាទ)នៅថ្ងៃសៅរ៍។ ហើយយើងក៏បាន ទទួលពីពួកគេនូវកិច្ចសន្យាដ៏ម៊ឺងម៉ាត់។

[155] (អល់ឡោះបានធ្វើឱ្យពួកគេក្លាយជាសត្វស្វា) ដោយ សារតែពួកគេបានក្បត់កិច្ចសន្យារបស់ពួកគេ ហើយពួកគេបាន ប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងបានសម្លាប់បណ្ដាណាពី ដោយអយុត្ដិធម៌ និងដោយសារពាក្យសំដីរបស់ពួកគេថាៈ ចិត្ដរបស់ ពួកយើងត្រូវបានបិទភ្ជិត។ ផ្ទុយទៅវិញ អល់ឡោះបានបោះត្រាភ្ជិត ទៅលើវាដោយសារការប្រឆាំងរបស់ពួកគេ។ ដូចេ្នះពួកគេគ្មានជំនឿ ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[156] ហើយដោយសារតែការប្រឆាំងរបស់ពួកគេ និងពាក្យ សំដីចោទប្រកាន់របស់ពួកគេទៅលើម៉ារយ៉ាំ ដោយការមួលបង្កាច់ ដ៏ធ្ងន់ធ្ងរ។

[157] និងដោយសារតែពាក្យសំដីរបស់ពួកគេថាៈ ពិតប្រាកដ ណាស់ ពួកយើងបានសម្លាប់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលជាអ្នក នាំសាររបស់អល់ឡោះ ខណៈដែលពួកគេមិនបានសម្លាប់គាត់ និង មិនបានចងឆ្កាងគាត់ឡើយ តែទ្រង់បានប្រដូចបុរសម្នាក់នឹងអ៊ីសា ដល់ពួកគេ។ ពិតប្រាកដណាស់ ពួកដែលបានខ្វែងយោបល់គ្នាក្នុង រឿងនេះ ពិតជាស្ថិតនៅក្នុងភាពសង្ស័យអំពីវា។ ពួកគេគ្មានចំណេះ ដឹងនៅក្នុងរឿងនេះឡើយ លើកលែងតែតាមការស្មានប៉ុណ្ណោះ។ ហើយពួកគេក៏ពុំបានសម្លាប់គាត់យ៉ាងពិតប្រាកដនោះដែរ។

[158] ផ្ទុយទៅវិញ អល់ឡោះបានលើកគាត់(អ៊ីសា)ទៅកាន់ ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[159] គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអះលីគីតាប(មាន ជំនឿ)ឡើយ លុះត្រាតែគេមានជំនឿលើអ៊ីសាមុននឹងការស្លាប របស់គាត់ ហើយនៅថ្ងៃបរលោកគាត់នឹងធ្វើសាក្សីលើពួកគេ។

[160] ដោយសារតែការបំពានពីពួកយ៉ាហ៊ូទីនោះ យើងបាន ដាក់បម្រាមលើពួកគេនូវចំណីអាហារដ៏ល្អៗដែលទ្រង់ធ្លាប់អនុញ្ញាត ឱ្យពួកគេ និងដោយសារតែការរារាំងរបស់ពួកគេដ៏ច្រើនពីមាគ៌ា របស់អល់ឡោះ។

[161] និងដោយសារតែពួកគេទទួលយការប្រាក់ដែល អល់ឡោះបានហាមឃាត់ពួកគេអំពីវា និងស៊ីទ្រព្យសម្បត្ដិអ្នកដទៃ ដោយខុសច្បាប់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលប្រឆាំង ក្នុងចំណោមពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។

[162] ប៉ុន្ដែអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងចំណោមពួកគេ និងបណ្ដាអ្នកដែលមានជំនឿ គឺអ្នកទាំងនោះជឿលើអ្វីដែល អល់ឡោះបានបញ្ចុះ(គម្ពីរគួរអាន)មកឱ្យអ្នក(មូហាំម៉ាត់) និងអ្វី ដែលអល់ឡោះបានបញ្ចុះមកពីមុនអ្នក។ ហើយបណ្ដាអ្នកដែល ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក អ្នកទាំងនោះយើងនឹង ផ្ដល់ឱ្យពួកគេនូវផលបុណ្យដ៏ធំធេង។

[163] ពិតប្រាកដណាស់ យើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់)ដូចដែលយើងបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហ និងបណ្ដាណាពី បន្ទាប់ពីគាត់ ហើយយើងបានផ្ដល់វ៉ាហ៊ីទៅឱ្យអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីសហាក យ៉ាក់កូប និងបណ្ដាកូនចៅរបស់គាត់ និងអ៊ីសា អៃយ៉ូប យូនូស ហារូន ហើយនិងស៊ូឡៃម៉ាន។ ហើយយើងក៏បានផ្ដល់គម្ពីរ ហ្សាពួរឱ្យដាវូដផងដែរ។

[164] ហើយ(យើងបានតែងតាំង)បណ្ដាអ្នកនាំសារមួយចំនួន ដែលយើងបានពណ៌នាជីវប្រវត្ដិរបស់ពួកគេប្រាប់អ្នក(មូហាំម៉ាត់) ពីមុននេះ និងបណ្ដាអ្នកនាំសារមួយចំនួនទៀតដែលយើងមិនបាន ពណ៌នាជីវប្រវតិ្ដរបស់ពួកគេប្រាប់អ្នក។ ហើយអល់ឡោះបានមាន បន្ទូលជាមួយមូសាដោយផ្ទាល់។

[165] គឺបណ្ដាអ្នកនាំសារដែលជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន ដើម្បីកុំឱ្យមនុស្សលោកមានហេតុផល តវ៉ាណាមួយចំពោះអល់ឡោះបន្ទាប់ពី(ការតែងតាំង)អ្នកនាំសារ ទាំងនោះ។ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត ។

[166] ប៉ុន្ដែអល់ឡោះនឹងធ្វើសាក្សីនូវអ្វី(គម្ពីរគួរអាន)ដែល ទ្រង់បានបញ្ចុះមកឱ្យអ្នក(មូហាំម៉ាត់)គឺទ្រង់បានបញ្ចុះវា ដោយ ចំណេះដឹងរបស់ទ្រង់ ហើយបណ្ដាម៉ាឡាអ៊ីកាត់ក៏ធ្វើជាសាក្សីដែរ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកធ្វើសាក្សី។

[167] ពិតប្រាកដណាស់ ពួកដែលប្រឆាំង ហើយបានរារាំងអ្នក ដទៃអំពីមាគ៌ារបស់អល់ឡោះ ពួកគេពិតជាបានវងេ្វង(ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយ។

[168] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនិងបំពានគឺ អល់ឡោះមិនអភ័យទោសដល់ពួកគេនិងមិនចង្អុលបង្ហាញផ្លូវណា មួយដល់ពួកគេឡើយ។

[169] លើកលែងតែផ្លូវទៅកាន់នរកជើហាន់ណាំ ដែលពួកគេ ស្ថិតនៅក្នុងនោះជាអមតៈប៉ុណ្ណោះ។ កិច្ចការទាំងនេះមានភាពងាយ ស្រួលបំផុតចំពោះអល់ឡោះ។

[170] ឱមនុស្សលោក. ជាការពិតណាស់ អ្នកនាំសារបាននាំ ការពិតពីម្ចាស់របស់ពួកអ្នកមកកាន់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកមាន ជំនឿចុះ វាជាការល្អប្រពៃសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញនោះ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើន ជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[171] ឱអះលីគីតាប. ចូរពួកអ្នកកុំពន្លើសក្នុងសាសនារបស់ ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយពីអល់ឡោះក្រៅពីការពិតឱ្យ សោះ។ តាមពិតម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំ នោះគឺជាអ្នកនាំសារ របស់អល់ឡោះ ហើយ(ទ្រង់បានបង្កើតពី)ពាក្យសំដីរបស់ទ្រង់ ដែលទ្រង់បានបញ្ជូនវាទៅកាន់ម៉ារយ៉ាំនិងវិញ្ញាណពីទ្រង់(តាម រយៈជីបព្រីល)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និង បណ្ដាអ្នកនាំសាររបស់ទ្រង់ចុះ ហើយកុំនិយាយថា បី។ ចូរពួក អ្នកឈប់(និយាយពាក្យនេះ)វាជាការប្រសើរសម្រាប់់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់់មានភាពស្អាត ស្អំអំពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និង អ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាអ្នកគ្រប់គ្រង។

[172] ម៉ាសៀហ(អ៊ីសា)នឹងមិនបដិសេធថា គេជាខ្ញុំរបស់ អល់ឡោះឡើយ ហើយម៉ាឡាអ៊ីកាត់ដែលជាអ្នកនៅជិតអល់ឡោះ ក៏មិនបដិសេធដែរ។ អ្នកណាហើយដែលបដិសេធនឹងការគោរព សក្ការៈចំពោះទ្រង់និងមានអំនួតនោះ អល់ឡោះនឹងប្រមូលផ្ដុំពួកគេ ទាំងអស់ទៅកាន់ទ្រង់។

[173] រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ អល់ឡោះនឹងបំពេញឱ្យពួកគេនូវផលបុណ្យ និងបន្ថែមដល់ពួកគេ នូវលាភសក្ការៈរបស់ទ្រង់ថែមទៀត។ ចំណែកពួកអ្នកដែលបាន បដិសេធ និងមានអំនួត គឺអល់ឡោះនឹងធ្វើទារុណកម្មពួកគេយ៉ាង ឈឺចាប់ ហើយសម្រាប់ពួកគេគ្មានអ្នកគាំពារ ឬអ្នកជួយណាក្រៅ ពីអល់ឡោះឡើយ។

[174] ឱមនុស្សលោក. ភស្ដុតាង(មូហាំម៉ាត់)ពីម្ចាស់របស់ ពួកអ្នកពិតជាបានមកដល់ពួកអ្នក ហើយយើងបានបញ្ចុះទៅឱ្យ ពួកអ្នកនូវពន្លឺយ៉ាងច្បាស់(គម្ពីរគួរអាន)។

[175] រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ ហើយពួកគេ ប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន)នោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដោយក្ដីមេត្ដាករុណានិងការប្រោសប្រទានពីទ្រង់ ព្រមទាំង ចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ទ្រង់។

[176] ពួកគេនឹងសួរអ្នក(អំពីកាឡាឡះ)។ ចូរអ្នកពោលថាៈ អល់ឡោះគឺជាអ្នកកាត់សេចក្ដីក្នុងរឿងកាឡាឡះនេះ។ ប្រសិនបើ បុរសដែលបានស្លាប់ដោយគ្មានបន្សល់ទុកកូន តែមានបង ឬប្អូនស្រី គឺសម្រាប់នាងត្រូវទទួលពាក់កណ្ដាលនៃកេរមរតក។ ហើយបុរស នោះនឹងត្រូវទទួលមរតកទាំងអស់ពីនាងវិញ ប្រសិនបើនាងគ្មាន កូន។ តែបើបុរសដែលស្លាប់នោះមានបងឬប្អូនស្រីពីរនាក់វិញគឺ សម្រាប់នាងទាំងពីរនាក់នឹងទទួលបានពីរភាគបីនៃកេរមរតកនោះ។ ហើយប្រសិនបើបុរសដែលស្លាប់នោះមានបងប្អូនប្រុស និងបងប្អូន ស្រីច្រើននាក់ គឺសម្រាប់បុរសម្នាក់ទទួលបានពីរចំណែកនៃស្ដ្រី ម្នាក់។ អល់ឡោះបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកអ្នកដើម្បីកុំឱ្យ ពួកអ្នកវងេ្វង។ ហើយអល់ឡោះដឹងនូវអ្វីៗទាំងអស់។

អាល់-ម៉ាអ៊ីដាះ

Surah 5

[1] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអនុវត្ដតាមពាក្យសន្យាចុះ។ គេបានអនុញ្ញាតឱ្យពួកអ្នកបរិភោគគ្រប់សត្វពាហនៈ លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ពួកអ្នក(អំពីការហាមឃាត់) ដោយមិនអនុញ្ញាតឱ្យពួកអ្នកប្រមាញ់សត្វ ខណៈដែលពួកអ្នកពាក់ អៀសរ៉ម(ពេលធ្វើហាជ្ជី ឬអ៊ំរ៉ោះ)។ ពិតប្រាកដណាស់ អល់ឡោះ កាត់សេចក្ដីលើអ្វីដែលទ្រង់មានចេតនា។

[2] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំល្មើសនឹងសញ្ញាណ របស់អល់ឡោះ និងកុំល្មើសនៅកុ្នងខែហារ៉ម និងអាល់ហាទយ៉ា ហើយនិងអាល់កឡាអ៊ិត និងអ្នកដែលមកពៃតាល់ហារ៉ម ដើម្បី ស្វែងរកលាភសក្ការៈ និងការអនុគ្រោះពីម្ចាស់របស់ពួកគេ។ ប៉ុន្ដែ នៅពេលណាពួកអ្នកបានបពា្ចប់អៀសរ៉ម(ហាជី្ជ ឬអ៊ំរ៉ោះ) គឺពួក អ្នកអាចបរបាញ់សត្វបាន។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើម របស់ក្រុមមួយដែលបានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉មធ្វើឱ្យពួក អ្នកបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អ និងកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្ម ដ៏ធ្ងន់ធ្ងរបំផុត។

[3] គេ(អល់ឡោះ)បានហាមឃាត់ចំពោះពួកអ្នក(បរិភោគ) សត្វស្លាប់ ឈាម សាច់ជ្រូក និងអ្វីដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងពីអល់ឡោះ និងសត្វដែលត្រូវគេសម្លាប់ដោយរឹតក និងដោយ គេវាយ និងដោយធ្លាក់ពីទីខ្ពស់ និងដោយគេជល់ និងអ្វីដែលសត្វ សាហាវបានខាំ លើកលែងតែពួកអ្នកបានសំឡេះវាមុននឹងស្លាប់។ ហើយ(ត្រូវគេហាមឃាត់ផងដែរ)អី្វដែលគេសំឡេះថ្វាយរូបសំណាក់ និងពួកទស្សន៍ទាយ ដោយដកឈើព្រួញផ្សងសំណាង។ ទាំង នោះគឺជាការប្រឆាំង(នឹងអល់ឡោះ)។ ថ្ងៃនេះពួកដែលគ្មានជំនឿ បានអស់សង្ឃឹមចំពោះសាសនា(អ៊ីស្លាម)របស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំខ្លាចពួកគេអ្វី តែចូរពួកអ្នកខ្លាចយើង(អល់ឡោះ)វិញ។ ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបាន បង្គ្រប់នៀកម៉ាត់របស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើស សាសនាអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ ចំពោះអ្នកដែលមានការ ចាំបាច់ដោយសារការសេ្រកឃ្លាន គ្មានចេតនាប្រព្រឹត្ដបាបកម្មនោះ ពិតប្រាកដណាស់អល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។

[4] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់) តើអ្វីទៅដែលគេបាន អនុញ្ញាតឱ្យពួកគេ(បរិភោគ)? ចូរអ្នកនិយាយប្រាប់ថាៈ គេបាន អនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(អាហារដែលហាឡាល់) និងសត្វ ទាំងឡាយណាដែលអ្នកទទួលបានពីសត្វដែលអ្នកបង្ហាត់វាឱ្យចេះ ប្រមាញ់ រួមមានពពួកឆ្កែដែលពួកអ្នកបានបង្ហាត់វា ដូចអ្វីដែល អល់ឡោះបានបង្រៀនពួកអ្នក។ ចូរពួកអ្នកបរិភោគនូវសត្វដែលពួក វាចាប់មកឱ្យពួកអ្នកចុះ ហើយពួកអ្នកត្រូវរំលឹកឈ្មោះអល់ឡោះ (សូត្រពិសមិលឡះ)ពេលដែលបញ្ជូនសត្វនោះទៅប្រមាញ់។ ចូរ ពួកអ្នកខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះ យ៉ាងរហ័សបំផុត។

[5] ថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។

[6] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកមាន បំណងសឡាត ចូរពួកអ្នកលាងមុខ និងដៃរហូតដល់កែងដៃ ព្រម ទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។ ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសំអាត ខ្លួនប្រាណ(ដោយងូតទឹក)។ ប្រសិនបើពួកអ្នកមានជម្ងឺ ឬធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬបានរួមរ័កជាមួយ ប្រពន្ធ ហើយគ្មានទឹកដើម្បីសំអាតនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយចូរពួកអ្នកជូតមុខនិងដៃទាំងពីររបស់ពួកអ្នកនឹង ដីនោះ។ អល់ឡោះមិនចង់ធ្វើឱ្យមានការលំបាកដល់ពួកអ្នកឡើយ ប៉ុន្ដែទ្រង់ចង់សំអាតពួកអ្នក និងដើម្បីបំពេញនៀកម៉ាត់របស់ទ្រង់ ដល់ពួកអ្នកប៉ុណ្ណោះ។ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ។

[7] ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។

[8] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[9] អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បណ្ដាអ្នកដែលសាងអំពើល្អថាៈ ពួកគេនឹងទទួលបានការអភ័យ ទោស និងផលបុណ្យដ៏ធំធេង។

[10] រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្ដាភស្ដុតាង របស់យើង ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។

[11] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នកនៅពេលដែល មនុស្សមួយក្រុមមានបំណងចង់សម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ ហើយទ្រង់បានការពារពួកអ្នកឱ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបណ្ដាអ្នកដែល មានជំនឿប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះ។

[12] ហើយជាការពិតណាស់ អល់ឡោះបានដាក់កិច្ចសន្យា ទៅលើអំបូរអ៊ីស្រាអែល។ ហើយយើងបានបញ្ជាមូសាឱ្យជ្រើស រើសដប់ពីរនាក់អំពីពួកគេជាមេដឹកនាំ ហើយអល់ឡោះបានមាន បន្ទូលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ក្នុងការការ ពារនិងផ្ដល់ជំនួយ) ប្រសិនបើពួកអ្នកបានបពា្ឈរសឡាត និងបាន បរិច្ចាគហ្សាកាត់ និងមានជំនឿលើបណ្ដាអ្នកនាំសាររបស់យើង និងបានជួយជ្រោមជ្រែងពួកគេ ព្រមទាំងពួកអ្នកបានឱ្យអល់ឡោះ ខ្ចីនូវកម្ចីដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ារបស់ អល់ឡោះ) យើងពិតជានឹងលុបបំបាត់ប្រការអាក្រក់ទាំងឡាយ របស់ពួកអ្នកចេញពីពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួក អ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ ដូចេ្នះ អ្នកណាហើយក្នុងចំណោមពួកអ្នកបានប្រឆាំងក្រោយពីនោះ គឺគេ ពិតជាបានវងេ្វងពីផ្លូវដែលត្រឹមត្រូវជាមិនខាន។

[13] ដោយសារតែការបោះបង់កិច្ចសន្យារបស់ពួកគេនោះ ហើយ ទើបយើងបានដាក់បណ្ដាសាពួកគេ ហើយយើងបានធ្វើឱ្យចិត្ដ ពួកគេរឹង(មិនទទួលការពិត)។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ)ឱ្យខុសពីកន្លែងដើម(អត្ថន័យ)របស់វា ហើយពួកគេ បានភេ្លច(បោះបង់ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេ នឹងវា។ ហើយអ្នក(មូហាំម៉ាត់)នៅតែឃើញទង្វើក្បត់របស់ពួកគេ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក អភ័យទោស និងបំភេ្លចចោលពីទោសកំហុសរបស់ពួកគេ។ ពិត ប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។

[14] ហើយយើងបានយកកិច្ចសន្យាពីពួកដែលបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាសរ៉ តែពួកគេបានភេ្លច(បោះបង់ ចោល)មួយចំណែកពីអ្វីដែលគេបានរំលឹកពួកគេពីវា។ ហើយយើង បានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នារហូតដល់ថ្ងៃ បរលោក។ ហើយអល់ឡោះនឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេ បានប្រព្រឹត្ដកន្លងមក។

[15] ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នកដែលគេបានបញ្ជាក់ប្រាប់ពួកអ្នក ជាច្រើនមកហើយអំពីអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងនៅក្នុង គម្ពីរ(តាវរ៉ត) ហើយគេក៏លើកលែង(មិនបញ្ជាក់ប្រាប់)ជាច្រើន ដែរ។ ពន្លឺ(មូហាំម៉ាត់)និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពី អល់ឡោះពិតជាបានមកដល់ពួកអ្នក។

[16] អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរគួរអានចំពោះ អ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមាន សុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺ ស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅ រកផ្លូវដ៏ត្រឹមត្រូវ។

[17] ជាការពិតណាស់ ពួកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំ នោះ គឺជា ពួកដែលគ្មានជំនឿ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើមាននរណា ម្នាក់អាចហាមឃាត់អ្វីមួយចំពោះអល់ឡោះក្នុងការដែលទ្រង់មានចេតនាបំផ្លាញម៉ាសៀហកូនរបស់ម៉ារយ៉ាំ និងម្ដាយរបស់គេ ព្រម ទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ការគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដីនិងអ្វីៗដែលមានរវាងវាទាំងពីរគឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[18] ពួកយ៉ាហ៊ូទី និងណាសរ៉នីបានអះអាងថាៈ ពួកយើងគឺជា កូនរបស់អល់ឡោះ និងជាបណ្ដូលចិត្ដរបស់ទ្រង់។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ដូចេ្នះហេតុអ្វីបានជាទ្រង់ធ្វើទារុណកម្មពួកអ្នក ដោយសារតែអំពើបាបរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកក៏ជា មនុស្សក្នុងចំណោមអ្នកដែលទ្រង់បានបង្កើតដែរ។ ទ្រង់អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ការគ្រប់ គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមានរវាងវាទាំងពីរជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយចំពោះទ្រង់តែមួយគត់ជា កន្លែងវិលត្រឡប់។

[19] ឱអះលីគីតាប. ជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់) របស់យើងបានមកដល់ពួកអ្នក ដោយគេបញ្ជាក់ប្រាប់ពួកអ្នក(នូវ ការពិត)ខណៈដែលបណ្ដាអ្នកនាំសារបានកាត់ផ្ដាច់មួយរយៈ ដើម្បី កុំឱ្យពួកអ្នកនិយាយថាៈ អ្នកផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿន ព្រមានមិនបានមកដល់ពួកយើងឡើយ។ ជាការពិតណាស់ អ្នក ផ្ដល់ដំណឹងរីករាយ និងអ្នកដាស់តឿនព្រមានបានមកដល់ពួកអ្នក។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[20] ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចងចាំនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលទ្រង់បាន ចាត់តាំងណាពីជាច្រើននៅក្នុងចំណោមពួកអ្នក ហើយទ្រង់បានចាត់ តាំងពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រង ហើយទ្រង់បានប្រទានឱ្យពួកអ្នក នូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅសម័យនោះ)។

[21] ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកចូលទៅក្នុងទឹកដីដ៏ស្អាតស្អំ (ប៉ាឡេស្ទីន)ដែលអល់ឡោះបានកំណត់ឱ្យពួកអ្នកចុះ ហើយពួក អ្នកកុំត្រឡប់ក្រោយឱ្យសោះ ជាហេតុធ្វើឱ្យពួកអ្នកនឹងក្លាយជា ពួកដែលខាតបង់។

[22] ពួកគេបានតបថាៈ ឱមូសា. ពិតប្រាកដណាស់ នៅក្នុង (ទឹកដីដ៏ស្អាតស្អំ)នោះ មានមួយក្រុមដែលមានឥទ្ធិពលខ្លាំងក្លា ហើយពិតប្រាកដណាស់ ពួកយើងមិនអាចចូលទៅទីនោះបានទេ លុះត្រាតែពួកគេចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញ ពីទីនោះ គឺពួកយើងពិតជានឹងចូល។

[23] បុរសពីរនាក់ក្នុងចំណោមបណ្ដាអ្នកដែលកោតខ្លាច អល់ឡោះដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេ ទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាម ច្រកទ្វារ។ បើកាលណាពួកអ្នកបានចូលតាមវា ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលមានជ័យជំនះ។ ហើយចូរពួកអ្នកប្រគល់ការ ទុកចិត្ដចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

[24] ពួកគេ(ក្រុមរបស់មូសា)បាននិយាយថាៈ ឱមូសា. ពិត ប្រាកដណាស់ ពួកយើងមិនអាចចូលទីនោះបានជាដាច់ខាត ដរាប ណាពួកគេនៅទីនោះ។ ចូរអ្នក និងម្ចាស់របស់អ្នកធ្វើដំណើរទៅ ហើយចូរអ្នកទាំងពីរច្បាំងចុះ ពិតប្រាកដណាស់ពួកយើងអង្គុយ នៅទីនេះហើយ។

[25] មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។

[26] អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។

[27] ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។

[28] ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំ ដើម្បីសម្លាប់ ខ្ញុំ ខ្ញុំមិនលើកដៃរបស់ខ្ញុំទៅចំពោះអ្នកដើម្បីសម្លាប់អ្នកវិញទេ។ ពិត ប្រាដកណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំង អស់។

[29] ពិតប្រាកដកណាស់ ខ្ញុំចង់ឱ្យអ្នក(ពេលដែលស្លាប់)នាំទៅជាមួយនូវបាបកម្មដោយសារការសម្លាប់ខ្ញុំ និងបាបកម្មរបស់ អ្នក(មានពីមុនមក)។ ដូចេ្នះអ្នកនឹងស្ថិតនៅក្នុងចំណោមពួក ឋាននរក។ ទាំងនោះគឺជាការតបស្នងរបស់ពួកដែលបំពាន។

[30] ហេតុនេះអារម្មណ៍របស់គេ(កពេល)បានជំរុញឱ្យគេ សម្លាប់ប្អូនរបស់គេ រួចមកគេក៏បានសម្លាប់ប្អូនរបស់គេមែន។ ដូចេ្នះ គេក៏ក្លាយជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។

[31] ក្រោយមកអល់ឡោះបានបញ្ជូនសត្វក្អែកមួយមកកកាយ ដីដើម្បីឱ្យគេ(កពេល)ឃើញរបៀបកប់សាកសពប្អូនរបស់គេ។ គេ បានត្អួញត្អែថាៈ ចង្រៃហើយខ្ញុំ. តើហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិន អាចធ្វើដូចសត្វក្អែកនេះ ដើម្បីបញ្ចុះសាកសពប្អូនរបស់ខ្ញុំបាន? បន្ទាប់មកគេក៏ក្លាយទៅជាអ្នកដែលស្ថិតនៅក្នុងចំណោមពួកដែល សោកស្ដាយ។

[32] ដោយមូលហេតុនេះហើយ ទើបយើងបានដាក់បញ្ញត្ដិទៅ លើអំបូរអ៊ីស្រាអែលថាៈ ជាការពិតណាស់ អ្នកណាហើយបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។ ហើយជាការពិតណាស់ បណ្ដា អ្នកនាំសាររបស់យើងបាននាំភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមក ឱ្យពួកគេ។ បន្ទាប់មក ពិតប្រាកដណាស់ពួកគេភាគច្រើនគឺជាពួក ដែលប្រព្រឹត្ដបទល្មើសនៅលើផែនដីក្រោយពីនោះ។

[33] ពិតប្រាកដណាស់ ការតបស្នងរបស់ពួកដែលធ្វើសង្គ្រាម ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបង្កវិនាសកម្ម នៅលើផែនដី (ទោសរបស់ពួកគេ)ពួកគេនឹងត្រូវគេប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃនិងជើងរបស់ពួកគេឆ្លាស់គ្នា ឬត្រូវគេនិរទេស ចេញពីទឹកដី។ ទាំងនោះគឺដើម្បីឱ្យពួកគេអាប់ឱនកិត្ដិយសនៅក្នុង លោកិយ ហើយនៅថ្ងៃបរលោកពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។

[34] លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសមុននឹង ពួកអ្នកចាប់ខ្លួនពួកគេបាន។ ដូចេ្នះចូរពួកអ្នកដឹងថាៈ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[35] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងត្រូវស្វែងរកមធ្យោបាយដើម្បីខិតជិតទ្រង់ ហើយនិង ត្រូវតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដើម្បីពួកអ្នកនឹងទទួលជោគជ័យ។

[36] ជាការពិតណាស់ ពួកដែលប្រឆាំង ប្រសិនបើពួកគេមាន អ្វីៗទាំងអស់នៅលើផែនដីនេះ និងមានដូចគ្នាទៀតដើម្បីលោះខ្លួន ពួកគេពីទារុណកម្មនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយកពី ពួកគេដែរ ហើយពួកគេនឹងត្រូវទទួលទារុណកម្មដ៏ឈឺចាប់។

[37] ពួកគេមានបំណងចេញពីឋាននរក តែពួកគេមិនអាចចេញ ពីទីនោះបានឡើយ ហើយសម្រាប់ពួកគេគឺទារុណកម្មជានិរន្ដរ៍។

[38] ចោរប្រុសនិងចោរស្រី ចូរពួកអ្នកកាត់ដៃគេទាំងពីរនាក់ ជាការតបស្នងនូវអ្វីដែលពួកគេទាំងពីរបានប្រព្រឹត្ដជាទណ្ឌកម្មមកពី អល់ឡោះ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[39] ប៉ុន្ដែអ្នកណាបានសុំអភ័យទោសបន្ទាប់ពីបានបំពាន(លួច) និងកែខ្លួនឡើងវិញ អល់ឡោះពិតជាទទួលយកនូវការសុំអភ័យ ទោសរបស់គេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[40] តើអ្នកមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះមាន អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីនោះ? ទ្រង់ធ្វើ ទារុណកម្មចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ អភ័យទោសចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[41] ឱអ្នកនាំសារ. ចូរកុំព្រួយបារម្ភដោយសារតែពួកដែល រហ័សទៅរកភាពគ្មានជំនឿក្នុងចំណោមពួកដែលបាននិយាយថាៈ ពួកយើងមានជំនឿតែមាត់របស់ពួកគេ តែក្នុងចិត្ដរបស់ពួកគេវិញ គ្មានជំនឿឱ្យសោះ។ ហើយពួកយ៉ាហ៊ូទីមួយចំនួនចូលចិត្ដស្ដាប់ការ ភូតកុហក ចូលចិត្ដស្ដាប់ពាក្យសំដីក្រុមដទៃដោយពួកគេមិនដែល មកជួបនឹងអ្នកឡើយ។ ពួកគេកែប្រែពាក្យសំដី(របស់អល់ឡោះ) ឱ្យខុសពីអត្ថន័យរបស់វាបន្ទាប់ពីគេបានដាក់បទបញ្ញតិ្ដរួច។ ពួកគេ បន្ដថាៈ ប្រសិនបើគេ(មូហាំម៉ាត់)បាននាំមកឱ្យពួកអ្នកដូចគ្នានេះ (អ្វីដែលបានកែប្រែ) ចូរពួកអ្នកទទួលយកវាចុះ។ តែបើគេមិននាំ មកដូចគ្នានេះទេ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយបើអ្នកណាដែល អល់ឡោះមានចេតនាឱ្យគេវងេ្វង អ្នក(មូហាំម៉ាត់)មិនអាចការពារ (ចង្អុលបង្ហាញ)អ្នកនោះពី(ទារុណកម្ម)អល់ឡោះបានឡើយ។ ពួកទាំងនោះជាពួកដែលអល់ឡោះមិនចង់សំអាតចិត្ដរបស់ពួកគេ។ ពួកគេនឹងអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយនេះ ហើយនៅថ្ងៃ បរលោកវិញពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

[42] ពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។

[43] តើពួកគេសុំឱ្យអ្នកកាត់សេចក្ដីយ៉ាងដូចមេ្ដច បើពួកគេ មានគម្ពីរតាវរ៉តដែលនៅក្នុងនោះមានបញ្ញត្ដិរបស់អល់ឡោះ បន្ទាប់ មកពួកគេនៅតែបែរចេញក្រោយពីកាត់សេចក្ដីនោះ? ហើយពួក ទាំងនោះជាពួកដែលពុំមែនជាអ្នកមានជំនឿឡើយ។

[44] ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។

[45] យើងបានដាក់បញ្ញត្ដិទៅលើពួកគេ(យ៉ាហ៊ូទី)នៅក្នុងគម្ពីរ (តាវរ៉ត)នោះ ពិតប្រាកដណាស់ជីវិតសងដោយជីវិត ភ្នែកសង ដោយភ្នែក ច្រមុះសងដោយច្រមុះ ធេ្មញសងដោយធេ្មញ ហើយ របួសស្នាមក៏ត្រូវសងវិញដែរ។ ដូចេ្នះអ្នកណាហើយបានអនុគ្រោះ ចំពោះគេ(ជនល្មើស) គឺអ្នកនោះត្រូវបានគេ(អល់ឡោះ)លុបលាង ទោសឱ្យគេ។ ហើយអ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែល អល់ឡោះបានបញ្ចុះ មកទេនោះ អ្នកទាំងនោះគឺជាពួកដែលបំពាន។

[46] ហើយយើងបានចាត់តាំងអ៊ីសាកូនម៉ារយ៉ាំ បន្ទាប់ពីពួកគេ (បណ្ដាណាពី) ដើម្បីបញ្ជាក់ពីអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរ តាវរ៉ត។ ហើយយើងបានប្រទានឱ្យគេ(អ៊ីសា)នូវគម្ពីរអ៊ីញជីល ដែលមានការចង្អុលបង្ហាញ និងពន្លឺនៅក្នុងនោះនិងដើម្បីបញ្ជាក់ នូវអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរតាវរ៉ត ហើយនិងដើម្បីចង្អុល បង្ហាញនិងជាការទូន្មានចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[47] ហើយចូរឱ្យអ្នកដែលកាន់តាមគម្ពីរអ៊ីញជីលកាត់សេចក្ដី នូវអ្វីដែលអល់ឡោះបានបញ្ចុះ មកនៅក្នុងវាចុះ។ ហើយអ្នកណាមិន កាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកទាំងនោះគឺជា ពួកដែលល្មើសនឹងបទបញ្ជា របស់អល់ឡោះ។

[48] ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកយ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរពីមុនមក និងបពា្ជក់ពីភាព ត្រឹមត្រូវនៃគម្ពីរទាំងនោះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងពួកគេ ទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(នៅក្នុងគម្ពីរគួរអាន)។ ហើយចូរអ្នកកុំធ្វើតាមចំណង់របស់ពួកគេអំពីអ្វីដែលបានមកដល់ អ្នកនូវការពិតនោះឱ្យសោះ។ រាល់ៗប្រជាជាតិក្នុងចំណោមពួកអ្ម្នក យើងបានបង្កើតច្បាប់និងមាគ៌ាយ៉ាងច្បាស់លាស់។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាបង្កើតពួកអ្នកស្ថិតក្នុងសាសនា តែមួយ ប៉ុន្ដែទ្រង់ចង់សាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទាន ដល់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកប្រណាំងប្រជែងគ្នាសាងអំពើល្អចុះ។ កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះតែ មួយគត់។ ដូចេ្នះទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ ខ្វែងយោបល់គ្នានៅក្នុងបញ្ហានោះ។

[49] ចូរអ្នក(មូហាំម៉ាត់)កាត់សេចក្ដីរវាងពួកគេទៅតាមអ្វី ដែលអល់ឡោះបានបញ្ចុះមក ហើយកុំធ្វើតាមចំណង់របស់ពួកគេ ឱ្យសោះនិងត្រូវប្រុងប្រយ័ត្នចំពោះពួកគេដើម្បីកុំឱ្យពួកគេអូសទាញ អ្នកឱ្យឃ្លាតចេញពីមួយចំនួននូវអ្វីដែលអល់ឡោះបានបញ្ចុះមកឱ្យ អ្នក។ តែប្រសិនបើពួកគេងាកចេញ(ពីច្បាប់អល់ឡោះ)វិញ ចូរអ្នក ជ្រាបថាៈ ការពិតអល់ឡោះមានបំណងឱ្យពួកគេរងទារុណកម្ម ដោយសារបាបកម្មមួយចំនួនរបស់ពួកគេ។ ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនគឺជាអ្នកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ

[50] តើពួកគេ(យ៉ាហ៊ូទី)ស្វែងរកច្បាប់របស់ពួកអវិជ្ជាឬ? តើ ច្បាប់អ្នកណាដែលប្រសើរជាងច្បាប់របស់អល់ឡោះចំពោះក្រុម ដែលជឿជាក់នោះ

[51] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកយ៉ាហ៊ូទី និងពួកណាសរ៉នីធ្វើជាមេដឹកនាំឱ្យសោះ។ ពួកគេជាអ្នកដឹកនាំគ្នាទៅ វិញទៅមក។ ហើយអ្នកណាក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាមេ ដឹកនាំនោះ អ្នកនោះពិតជាស្ថិតនៅក្នុងចំណោមពួកគេ។ ពិតប្រាកដ ណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

[52] អ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលនៅក្នុងចិត្ដរបស់ ពួកគេមានជំងឺ(ពុតត្បុត)ប្រញាប់ប្រញាល់ចងសម្ព័ន្ធមិត្ដជាមួយពួក យ៉ាហ៊ូទី និងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាច មានសំណាងអាក្រក់(បរាជ័យ)ធ្លាក់មកលើពួកយើង។ ជួនកាល អល់ឡោះអាចផ្ដល់ជ័យជំនះ ឬក៏សមេ្រចកិច្ចការអ្វីមួយតាមចេតនា របស់ទ្រង់។ ហេតុនេះពួកគេនឹងក្លាយជាពួកដែលសោកស្ដាយលើ អ្វីដែលពួកគេលាក់បាំងក្នុងខ្លួនរបស់ពួកគេ ។

[53] បណ្ដាអ្នកដែលមានជំនឿនិយាយថាៈ តើពួកនេះឬដែល បានស្បថនឹងអល់ឡោះយ៉ាងមឺងម៉ាត់ថាៈ ពិតប្រាកដណាស់ ពួកគេ នៅជាមួយពួកយើងនោះ? ទង្វើរបស់ពួកគេបានវិនាសអន្ដរាយ ហើយពួកគេក៏បានក្លាយជាពួកដែលខាតបង់។

[54] ឱបណ្ដាអ្នកដែលមានជំនឿ. អ្នកណាហើយក្នុងចំណោម ពួកអ្នកបោះបង់ចោលសាសនា(អ៊ីស្លាម)របស់គេ គឺអល់ឡោះនឹង នាំមកនូវក្រុមមួយផេ្សងទៀតជំនួសវិញ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយពួកគេទន់ភ្លន់ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងតឹងរឹងចំពោះពួកដែលគ្មានជំនឿ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្ដី បន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះគឺជាការសន្ដោសប្រណី របស់អល់ឡោះ ទ្រង់នឹងផ្ដល់ឱ្យអ្នកណាដែលទ្រង់មានចេតនា ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។

[55] ពិតប្រាកដណាស់ អ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ដោយពួកគេជាអ្នកឱនលំទោន (គោរពទៅចំពោះអល់ឡោះ)។

[56] ហើយអ្នកណាយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿធ្វើជាអ្នកគាំពារ ពិតប្រាកដណាស់ ក្រុម របស់អល់ឡោះគឺជាបណ្ដាអ្នកដែលជោគជ័យ។

[57] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកពួកដែល យកសាសនារបស់ពួកអ្នកជាការចំអក និងលេងសើចក្នុងចំណោម ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួកអ្នក និងពួកគ្មានជំនឿនោះធ្វើ ជាអ្នកដឹកនាំឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

[58] ហើយនៅពេលដែលពួកអ្នកបានអំពាវនាវ(ពួកគេ)ឱ្យទៅ សឡាត ពួកគេបានចាត់ទុកវាជាការចំអក និងលេងសើច។ នោះគឺ ដោយសារតែពួកគេជាក្រុមដែលមិនពិចារណា។

[59] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. តើពួកអ្នកស្អប់ពួកយើងដោយសារតែពួកយើងមានជំនឿលើអល់ឡោះ និងអ្វី ដែលគេបានបញ្ចុះ មកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះពី មុនមកឬ? ហើយពិតប្រាកដណាស់ ពួកអ្នកភាគច្រើនគឺជាពួកដែល ល្មើសនឹងច្បាប់អល់ឡោះ។

[60] ចូរអ្នកពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក(អ្នកមានជំនឿ) អំពីអ្នកដែលត្រូវទទួលផលអាក្រក់ពីអល់ឡោះជាងពួកនោះ(ពួក ពុតត្បត)ដែរឬទេ? នោះគឺជាអ្នកដែលអល់ឡោះបានដាក់បណ្ដាសា និងខឹងសម្បាចំពោះគេ ហើយទ្រង់បានធ្វើឱ្យពួកគេមួយចំនួនក្លាយ ទៅជាសត្វស្វា និងសត្វជ្រូក និងក្លាយទៅជាអ្នកដែលគោរពតាម តហ្គ៊ូត។ ពួកទាំងនោះនឹងទទួលកន្លែងអាក្រក់បំផុត(នៅថ្ងៃ បរលោក) និងវងេ្វងពីមាគ៌ាត្រឹមត្រូវ(នៅក្នុងលោកិយ)។

[61] ហើយនៅពេលពួកគេ(ពួកពុតត្បុតយ៉ាហ៊ូទី)បានមកជួប ពួកអ្នក(អ្នកមានជំនឿ) ពួកគេបាននិយាយថាៈ ពួកយើងជឿ ហើយ។ តែការពិតពួកគេបានចូល(មកជួបពួកអ្នក)ក្នុងលក្ខណៈ ប្រឆាំងទេ ហើយពួកគេក៏បានចេញទៅវិញក្នុងលក្ខណៈប្រឆាំង ដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេបានលាក់កំបាំង។

[62] ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី) ភាគច្រើនរហ័សក្នុងការធ្វើបាបកម្មនិងបំពាន ហើយនិងការស៊ីរបស់ ពួកគេចំពោះទ្រព្យដែលត្រូវបានហាមឃាត់។ អ្វីដែលពួកគេបាន ប្រព្រឹត្ដគឺអាក្រក់បំផុត។

[63] ហេតុអ្វីបានជាពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និង ពួកអ្នកដឹកនាំសាសនារបស់ពួកគេមិនហាមឃាត់ពួកគេអំពីការ និយាយកុហក និងការស៊ីរបស់ពួកគេចំពោះទ្រព្យដែលត្រូវបាន ហាមឃាត់? វាអាក្រក់បំផុតនូវអ្វីដែលពួកគេបានធ្វើនោះ។

[64] ពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។

[65] ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។

[66] ហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។

[67] ឱអ្នកនាំសារ(មូហាំម៉ាត់). ចូរអ្នកផ្ដល់នូវអ្វីដែលគេបាន បញ្ចុះ ឱ្យអ្នកពីម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះគឺ អ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងរក្សា អ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះ មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ។

[68] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ពួកអ្នក មិនស្ថិតនៅលើ(សាសនា)អ្វីឡើយ លុះត្រាតែពួកអ្នកប្រតិបត្ដិ តាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងអ្វីដែលត្រូវបានគេ បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលត្រូវបាន បញ្ចុះមកឱ្យអ្នកពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគ ច្រើនមានការបំពាន និងប្រឆាំងថែមទៀត។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភចំពោះក្រុមដែលប្រឆាំងនោះឱ្យសោះ ។

[69] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទី ហើយនិងពួកសពីអ៊ីន ព្រមទាំងពួកណាសរ៉នី បើបុគ្គលណា មានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានសាងអំពើ ល្អនោះ ពួកគេគ្មានការភ័យខ្លាច និងមិនព្រួយបារម្ភឡើយ។

[70] ពិតប្រាកដណាស់ យើងបានទទួលយកកិច្ចសន្យារបស់ អំបូរអ៊ីស្រាអែល ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ ពួកគេ។ រាល់ពេលដែលអ្នកនាំសារបានមកដល់ពួកគេដោយនាំអ្វី ដែលមិនត្រូវចិត្ដពួកគេ គឺពួកគេបានប្រឆាំងនឹងគាត់។ ពួកគេបាន បដិសេធនឹងអ្នកនាំសារមួយចំនួននិងមួយចំនួនទៀតពួកគេសម្លាប់។

[71] ហើយពួកគេនឹកស្មានថា (អំពើល្មើសរបស់ពួកគេ)គឺគ្មាន ទោសពៃរ៍ឡើយ ទើបពួកគេធ្វើជាខ្វាក់ និងធ្វើជាថ្លង់(មិនចង់ឃើញ មិនចង់ឮការពិត)។ បន្ទាប់មកអល់ឡោះបានអភ័យទោសឱ្យពួក គេ។ ក្រោយមកពួកគេភាគច្រើននៅតែធ្វើជាខ្វាក់ និងធ្វើជាថ្លង់ ដដែល។ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[72] ពួកដែលបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះគឺ ម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ ពិតជាក្លាយជាពួកដែល គ្មានជំនឿ។ ហើយម៉ាសៀហបានពោលថាៈ ឱអំបូរអ៊ីស្រាអែល. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អ្នកណាធ្វើស្ហ៊ីរិកនឹង អល់ឡោះ អល់ឡោះពិតជាបានហាមឃាត់គេអំពីឋានសួគ៌ ហើយ កន្លែងស្នាក់នៅរបស់គេគឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ។

[73] ជាការពិតណាស់ ពួកអ្នកដែលបាននិយាយថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺជាម្ចាស់ទីបីក្នុងចំណោមម្ចាស់ទាំងបីនោះ ពិតជា បានក្លាយជាពួកដែលគ្មានជំនឿ។ ហើយគ្មានម្ចាស់ណាផេ្សងដែល ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដឡើយ គឺមានតែម្ចាស់(អល់ឡោះ) តែមួយគត់។ ហើយប្រសិនបើពួកគេមិនព្រមបពា្ឈប់នូវអី្វដែលពួក គេនិយាយទេនោះ ទារុណកម្មដ៏សែនឈឺចាប់ពិតជានឹងធ្លាក់ទៅលើ ពយកដែលប្រឆាំងក្នុងចំណោមពួកគេជាមិនខាន។

[74] តើពួកគេនៅតែមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងមិនសុំអភ័យទោសអំពីទ្រង់ទៀតឬ? អល់ឡោះមហាអភ័យ ទោស មហាអាណិតស្រឡាញ់។

[75] ម៉ាសៀហកូនរបស់ម៉ារយ៉ាំគ្រាន់តែជាអ្នកនាំសារម្នាក់ ដូចបណ្ដាអ្នកនាំសារមុនៗគាត់ដែរ ហើយម្ដាយរបស់គាត់ជាស្ដ្រីត្រឹម ត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានចំណីអាហារ។ ចូរអ្នក (មូហាំម៉ាត់)ពិចារណាមើលចុះ តើយើងបង្ហាញភស្ដុតាងជាច្រើន ដល់ពួកគេ(ពួកប្រឆាំង)យ៉ាងដូចមេ្ដច? បន្ទាប់មកចូរអ្នកពិចារណា មើលទៀតចុះ តើពួកគេងាកចេញ(ពីការពិត)យ៉ាងដូចមេ្ដច

[76] ចូរអ្នកពោលថាៈ តើពួកអ្នកគោរពសក្ការៈផេ្សងពី អល់ឡោះនូវអ្វីដែលមិនអាចផ្ដល់គ្រោះថ្នាក់ និងមិនអាចផ្ដល់ផល ប្រយោជន៍ដល់ពួកអ្នកនោះឬ? ហើយអល់ឡោះ ទ្រង់មហាឮ មហាដឹង។

[77] ចូរអ្នកពោលថាៈ ឱអះលីគីតាប. ពួកអ្នកកុំជ្រុលនិយម នៅក្នុងសាសនារបស់ពួកអ្នកក្រៅពីការពិតឱ្យសោះ។ ហើយពួក អ្នកមិនត្រូវដើរតាមទំនើងចិត្ដរបស់ក្រុមណាមួយដែលពួកគេពិត ជាបានវងេ្វងពីមុនមកនោះឡើយ។ ហើយពួកគេបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង ហើយពួកគេទាំងអស់ក៏បានវងេ្វងចេញពីមាគ៌ាត្រឹម ត្រូវដែរ។

[78] គេបានដាក់បណ្ដាសាចំពោះពួកដែលប្រឆាំងក្នុងចំណោម អំបូរអីុស្រាអែលតាមរយៈគម្ពីរ(ហ្សាហ្ពួរ)របស់ដាវូដនិងអ៊ីសាកូន របស់ម៉ារយ៉ាំ (តាមរយៈគម្ពីរអ៊ីញជីល)។ នោះគឺដោយសារតែអ្វី ដែលពូកគេបានប្រឆាំងនិងបានបំពាន។

[79] ពួកគេមិនធ្លាប់បានហាមឃាត់គ្នាអំពីប្រការអាក្រក់ដែល ពួកគេបានប្រព្រឹត្ដវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ពិតជាអាក្រក់បំផុត។

[80] អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេ(យ៉ាហ៊ូទី)ភាគច្រើន យកពួកគ្មានជំនឿធ្វើជាអ្នកដឹកនាំ។ អ្វីដែលពួកគេបានធ្វើសម្រាប់ ខ្លួនរបស់ពួកគេពិតជាអាក្រក់បំផុត ជាហេតុធ្វើឱ្យអល់ឡោះខឹង សម្បាចំពោះពួកគេ ហើយពួកគេស្ថិតនៅក្នុងទារុណកម្មជាអមតៈ។

[81] ហើយប្រសិនបើពួកគេ(យ៉ាហ៊ូទី)មានជំនឿលើអល់ឡោះ និងណាពី និងអ្វីដែលគេបានបញ្ចុះ មកឱ្យគាត់ច្បាស់ជាពួកគេមិន យកពួកនោះ(អ្នកគ្មានជំនឿ)ធ្វើជាអ្នកដឹកនាំឡើយ ក៏ប៉ុន្ដែពួកគេ ភាគច្រើនជាពួកដែលល្មើសនឹងច្បាប់អល់ឡោះ។

[82] អ្នក(មូហាំម៉ាត់)ពិតជានឹងជួបប្រទះមនុស្សដែលជា សត្រូវធំបំផុតរបស់បណ្ដាអ្នកដែលមានជំនឿនោះ គឺពួកយ៉ាហ៊ូទី និងពួកដែលធ្វើស្ហ៊ីរិក។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរនូវ មនុស្សជំនិតរបស់ពួកគេមានចិត្ដស្រឡាញ់ចំពោះអ្នកមានជំនឿ ដែលពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាណាស-រ៉នី។ នោះគឺដោយសារតែពួកគេមួយចំនួនជាអ្នកចេះដឹងជ្រៅជ្រះ ផ្នែកសាសនា និងជាអ្នកគោរពសក្ការៈ(ទៅចំពោះអល់ឡោះ) ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។

[83] ហើយនៅពេលដែលពួកគេ(ណាសរ៉នី)បានឮនូវអ្វីដែល គេបានបញ្ចុះទៅឱ្យអ្នកនាំសារ(មូហាំម៉ាត់) អ្នកនឹងឃើញភ្នែក របស់ពួកគេហូរទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងនូវ ការពិត។ ពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាកត់បញ្ជូលពួកយើងជាមួយនឹង បណ្ដាអ្នកដែលធ្វើសាក្សីផង(ជឿលើអល់ឡោះ និងអ្នកនាំសារ)។

[84] ហើយតើមានអ្វីដែលធ្វើឱ្យពួកយើងគ្មានជំនឿលើ អល់ឡោះ និងអ្វីដែលបានមកដល់ពួកយើងអំពីការពិតនោះ? ហើយពួកយើងសង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងបញ្ចូលពួក យើងជាមួយក្រុមដែលសាងអំពើល្អត្រឹមត្រូវ(ទៅក្នុងឋានសួគ៌)។

[85] ហើយដោយសារតែអ្វីដែលពួកគេបាននិយាយនោះ អល់ឡោះបានតបស្នងដល់ពួកគេនូវឋានសួគ៌ជាច្រើនដែលមាន ទនេ្លហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ទាំងនោះហើយជាការតបស្នងចំពោះបណ្ដាអ្នកដែលធ្វើល្អ។

[86] ចំណែកឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើងនោះ ពយកទាំងនោះជាពួកឋាននរកជើហ៊ីម។

[87] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដាក់បម្រាម នូវប្រការល្អ(ហាឡាល់)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក ហើយចូរពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលបំពានឡើយ។

[88] ហើយចូរពួកអ្នកទទួលទានអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈដល់ពួកអ្នកដែលជាចំណីអាហារហាឡាល់ ហើយល្អ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកជា អ្នកមានជំនឿចំពោះទ្រង់។

[89] អល់ឡោះនឹងមិនយកទោសពៃរ៍ពួកអ្នកចំពោះការស្បថ របស់ពួកអ្នកដោយអចេតនាឡើយ។ ក៏ប៉ុន្ដែទ្រង់នឹងយកទោសពៃរ៍ ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានស្បថដោយចេតនា។ (ប្រសិនបើ ពួកអ្នកមិនធ្វើតាមសម្បថដោយចេតនានោះ ) ការពិន័យរបស់វា គឺផ្ដល់ចំណីអាហារដល់អ្នកក្រីក្រដប់នាក់(ចំណីមួយថ្ងៃ)អំពីចំណី មធ្យមដែលពួកអ្នកធ្លាប់ផ្ដល់ឱ្យក្រុមគ្រួសាររបស់ពួកអ្នក ឬផ្ដល់ សំលៀកបំពាក់ដល់ពួកគេឬក៏ដោះលែងទាសីម្នាក់ឱ្យមានសេរីភាព។ តែបើអ្នកណាគ្មានលទ្ធភាពទេនោះ ចូរឱ្យគេបួសចំនួនបីថ្ងៃ។ នោះ ហើយគឺជាការពិន័យនៃការស្បថរបស់ពួកអ្នកនៅពេលដែលពួកអ្នក បានស្បថ។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវ ស្បថផេ្ដសផ្ដាស)។ ទាំងនោះហើយដែលអល់ឡោះបញ្ជាក់ប្រាប់ពួក អ្នកនូវភស្ដុតាងជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

[90] ឱបណ្ដាអ្នកមានជំនឿ. ពិតប្រាកដណាស់សុរា ល្បែងស៊ី សង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជា អំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យ ឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

[91] ពិតប្រាកដណាស់ ស្ហៃតនចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវ និងស្អប់ខ្ពើមគ្នាតាមរយៈសុរា និងល្បែងស៊ីសង ហើយវារារាំងពួក អ្នកអំពីការរំលឹកទៅចំពោះអល់ឡោះ និងការសឡាត។ ដូចេ្នះ ចូរ ពួកអ្នកឈប់ជាបនា្ទន់។

[92] ហើយចូរពួកអ្នកប្រតិបត្តិ តាមអល់ឡោះ និងប្រតិបត្ដិ តាមអ្នកនាំសារ ហើយចូរពួកអ្នកប្រុងប្រយ័ត្ន(អំពីការប្រព្រឹត្ដបទ ល្មើស)។ តែប្រសិនបើពួកអ្នកបែរចេញវិញ ពួកអ្នកត្រូវដឹងថា ពិត ប្រាកដណាស់ កាតព្វកិច្ចអ្នកនាំសាររបស់យើង គឺគ្រាន់តែជាអ្នក ផ្ដល់សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។

[93] គ្មានបាបកម្មទេចំពោះបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អនូវអ្វីដែលពួកគេបានទទួលទាន(ការផឹកស្រាមុនពេល បម្រាម) កាលណាពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ ហើយ និងធ្វើអំពើល្អវិញ។ បន្ទាប់មក ពួកគេនៅតែកោតខ្លាចអល់ឡោះ និងមានជំនឿដដែល។ ក្រោយមកទៀតពួកគេកាន់តែកោតខ្លាច អល់ឡោះ និងធ្វើអំពើល្អថែមទៀត។ ហើយអល់ឡោះស្រឡាញ់ បណ្ដាអ្នកដែលសាងល្អ។

[94] ឱបណ្ដាអ្នកមានជំនឿ. អល់ឡោះពិតជានឹងសាកល្បង ពួកអ្នកពីគ្រប់ប្រភេទនៃការប្រមាញ់សត្វដែលពួកអ្នកអាចចាប់ ដោយដៃ និងដោយព្រួញរបស់ពួកអ្នក(ក្នុងពេលអៀសរ៉ម) ដើម្បី អល់ឡោះនឹងបង្ហាញយ៉ាងច្បាស់ថា បុគ្គលណាដែលកោតខ្លាចទ្រង់ ខណៈដែលគេមើលមិនឃើញទ្រង់។ ដូចេ្នះអ្នកណាបានបំពានបន្ទាប់ ពីនោះ គេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

[95] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសម្លាប់សត្វ ខណៈ ដែលពួកអ្នកស្ថិតនៅក្នុងអៀសរ៉ម។ ហើយអ្នកណាក្នុងចំណោមពួក អ្នកបានសម្លាប់វាដោយចេតនាគឺត្រូវពិន័យ(ឱ្យសំឡេះសត្វពាហនៈ) ដូចសត្វដែលគេបានសម្លាប់នោះដែលអ្នកយុត្ដិធម៌ពីរនាក់ក្នុងចំណោមពួកអ្នកកាត់សេចក្ដីក្នុងរឿងនេះ ដើម្បីចែកជូនដល់អ្នកក្រីក្រ នៅម៉ាក្កះ ឬពិន័យជាអាហារផ្ដល់ឱ្យអ្នកក្រីក្រ ឬបួសជំនួសអាហារ នោះ ដើម្បីឱ្យគេភ្លក្សលទ្ធផលនៃទង្វើអាក្រក់របស់គេ។ អល់ឡោះ បានអធ្យាស្រ័យនូវអ្វីៗដែលកន្លងទៅ។ ហើយអ្នកណាដែលបាន ត្រឡប់ទៅប្រព្រឹត្ដទៀតនោះ អល់ឡោះនឹងផ្ដន្ទាទោសចំពោះគេ។ ហើយអល់ឡោះមហាខ្លាំងពូកែមានអានុភាពផ្ដន្ទាទោស។

[96] គេ(អល់ឡោះ)បានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វ សមុទ្ររស់ និងយកសត្វសមុទ្រស្លាប់មកធ្វើជាអាហារសម្រាប់ពួក អ្នក និងសម្រាប់ពួកអ្នកដំណើរ។ ហើយគេបានហាមឃាត់ពួកអ្នក នូវការប្រមាញ់សត្វរស់នៅលើគោកដរាបណាពួកអ្នកស្ថិតកុ្នង អៀសរ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹង ត្រូវគេប្រមូលផ្តុំ ទៅកាន់ទ្រង់វិញ។

[97] អល់ឡោះបានបង្កើតកាក់ហ្ពះជាពៃតុលហារ៉មដែលជា កន្លែងជួបជុំសម្រាប់មនុស្សលោក។ ហើយ(ទ្រង់ហាមឃាត់មិនឱ្យ ធ្វើសង្គ្រាម)នៅបណ្ដាខែហារ៉ម និង(មិនឱ្យបំពានទៅលើ)អាល់ ហាទយ៉ា និងសត្វដែលគេបានពាក់ប្រឡៅក។ ទាំងនោះគឺដើម្បី ឱ្យពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

[98] ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាអ្នក ដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ហើយពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។

[99] អ្នកនាំសារ(មូហាំម៉ាត់)គ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្ត‏ល់ សារ(ដល់មនុស្សលោក)នោះឡើយ។ ហើយអល់ឡោះដឹងនូវអ្វី់ៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកលាក់បាំង។

[100] ចូរអ្នកពោលថាៈ ប្រការអាក្រក់ និងប្រការល្អមិនស្មើគ្មា ទេ ទោះបីជាប្រការអាក្រក់ជាច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាង ណាក៏ដោយ។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបណ្ដាបញ្ញាជន. សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

[101] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសួរដេញដោលពី ប្រការនោះឱ្យសោះ(អ្វីដែលគេមិនបានបង្គាប់នៅក្នុងសាសនា) ព្រោះបើសិនជាប្រការនោះត្រូវលាតត្រដាងចំពោះពួកអ្នក គឺវានឹង ធ្វើឱ្យពួកអ្នកមានផលអាក្រក់ជាមិនខាន។ តែប្រសិនបើពួកអ្នកសួរ អំពីប្រការនោះខណៈដែលគេបញ្ចុះគម្ពីរគួរអានវិញ ប្រការនោះនឹង ត្រូវលាតត្រដាងពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យ អំពីករណីនោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។

[102] ជាការពិតណាស់ មានក្រុមមួយនាសម័យមុនពួកអ្នក បានសួរដេញដោលប្រការនោះ ក្រោយមកពួកគេក៏ក្លាយជាពួក ប្រឆាំងទៅវិញដោយសារតែរឿងនោះ។

[103] អល់ឡោះមិនបានបង្កើត(ច្បាប់ដល់ពួកដែលធ្វើស្ហ៊ីរិក) ដូចជាបាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមឡើយ។ ប៉ុន្ដែ ពួកដែលគ្មានជំនឿទេដែលប្រឌិតឡើងនូវរឿងភូតកុហកចំពោះ អល់ឡោះនោះ។ ហើយពួកគេភាគច្រើនមិនពិចារណាឡើយ។

[104] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកនេះ (ពួកគ្មានជំនឿ)ថាៈ ចូរពួកអ្នកត្រឡប់មករកអ្វីដែលអល់ឡោះ បានបញ្ចុះ និងមករកអ្នកនាំសារចុះ(ដើម្បីកាត់សេចក្តី)។ ពួកគេ ឆ្លើយថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងអ្វីដែលពួកយើងបាន ទទួលពីដូនតារបស់ពួកយើង។ តើ(ពួកគេនិយាយដូចេ្នះ) ទោះបី ជាដូនតារបស់ពួកគេគ្មានការយល់ដឹងអ្វីសោះ និងមិនទទួលបាន ការចង្អុលបង្ហាញក៏ដោយឬ

[105] ឱបណ្ដាអ្នកមានជំនឿ. ពួកអ្នកត្រូវទទួលខុសត្រូវលើ ខ្លួនឯង។ អ្នកដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនៅ ពេលដែលពួកអ្នកបានទទួលការចង្អុលបង្ហាញនោះឡើយ។ កន្លែង វិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាទៅចំពោះអល់ឡោះ ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។

[106] ឱបណ្ដាអ្នកមានជំនឿ. នៅពេលអ្នកណាម្នាក់ក្នុង ចំណោមពួកអ្នកជិតស្លាប់ ពេលនោះគេចង់ធ្វើបណ្ដាំមរកត ចូរឱ្យ គេរកសាក្សីពីរនាក់ដែលមានភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក (មូស្លីម) ឬពីរនាក់ផ្សេងទៀតក្រៅពីពួកអ្នក(មិនមែនមូស្លីម) ប្រសិនបើពួកអ្នកធ្វើដំណើរនៅលើផែនដី នៅពេលនោះគ្រោះ មរណៈបានប៉ះទង្គិចដល់ពួកអ្នក។ ប្រសិនបើពួកអ្នកមានការមន្ទិល សង្ស័យ(ចំពោះសាក្សីពីរនាក់នោះ) ពួកអ្នកត្រូវហាមឃាត់គេ ទាំងពីរបន្ទាប់ពីសឡាតរួច ដើម្បីឱ្យគេទាំងពីរស្បថនឹងអល់ឡោះ ថា ពួកយើងមិនលក់ការស្បថនេះនឹងតម្លៃណាមួយឡើយ ទោះបី ជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សី របស់អល់ឡោះដែរ។ ពិតប្រាកដណាស់ បើមិនដូចេ្នះទេ ពួកយើង នឹងស្ថិតក្នុងចំណោមពួកដែលសាងបាបកម្មជាមិនខាន។

[107] ក្រោយមកប្រសិនបើគេ(អាណាព្យាបាលអ្នកស្លាប់) រកឃើញពិតប្រាកដថាសាក្សីទាំងពីរនោះបានធ្វើបាបកម្ម(ធ្វើសាក្សី កុហក)វិញ ដូចេ្នះពីរនាក់ផេ្សងទៀតក្នុងចំណោមសាច់ញាតិដែល ជិតបំផុតរបស់អ្នកស្លាប់មានសិទិ្ធត្រូវជំនួសតំណែងរបស់គេទាំងពីរ (ក្នុងការធ្វើសាក្សី) ហើយគេទាំងពីរត្រូវស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ការធ្វើសាក្សីរបស់ពួកយើងវាត្រឹមត្រូវជាងការ ធ្វើសាក្សីរបស់គេទាំងពីរ ហើយពួកយើងមិនបានបំពានឡើយ បើ មិនដូច្នោះទេ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមពួកដែលបំពាន ជាមិនខាន។

[108] ការធ្វើដូច្នោះ គឺជាការធ្វើសាក្សីដែលជិតទៅរកភាព ត្រឹមត្រូវជាងគេ ឬពួកគេភ័យខ្លាច គេនឹងបដិសេធនឹងសម្បថបន្ទាប់ ពីការស្បថរបស់ពួកគេ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និង ស្តាប់(ដំបូន្មានរបស់ទ្រង់)។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលល្មើសនឹងច្បាប់របស់អល់ឡោះឡើយ។

[109] នៅថ្ងៃដែលអល់ឡោះប្រមូលផ្តុំ អ្នកនាំសារទាំងឡាយ រួចទ្រង់សួរថាៈ តើពួកអ្នកត្រូវបានគេ(មនុស្សលោក)ឆ្លើយតប (ចំពោះការអំពាវនាវ)យ៉ាងដូចមេ្ដច? បណ្ដាអ្នកនាំសារបានឆ្លើយ ថាៈ ពួកយើងមិនបានដឹងទេ។ ពិតប្រាកដណាស់ ទ្រង់តែមួយគត់ មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។

[110] (ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។

[111] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានជំរុញចិត្ដដល់ ពួកហាវ៉ារីយូន(អ្នកតាមអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿលើយើង និងអ្នកនាំសាររបស់យើងចុះ។ ពួកគេបានឆ្លើយថាៈ ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាធ្វើសាក្សីថា ពួកយើងពិតជា ប្រគល់ខ្លួនចំពោះទ្រង់។

[112] (ចូរចងចាំ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយ ថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួក យើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? អ៊ីសាបានឆ្លើយថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ មែននោះ។

[113] ពួកគេបាននិយាយថាៈ ពួកយើងចង់ទទួលទានវា ព្រម ទាំងចង់ឱ្យចិត្ដរបស់ពួកយើងស្ងប់ និងដើម្បីពួកយើងដឹងថា អ្នកពិត ជាបាននិយាយប្រាប់ពួកយើងនូវការពិត ហើយពួកយើងនឹងស្ថិតក្នុង ចំណោមអ្នកដែលធ្វើសាក្សីនៅក្នុងរឿងនេះ។

[114] អ៊ីសាកូនម៉ារយ៉ាំ បានបួងសួងថាៈ ឱអល់ឡោះជាម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចុះ តុអាហារមួយពីលើមេឃមក ឱ្យពួកយើងផង ដើម្បីធ្វើជាថ្ងៃបុណ្យរបស់ពួកយើងសម្រាប់អ្នក ជំនាន់ពួកយើង និងអ្នកជំនាន់ក្រោយ ហើយនិងជាភស្តតាងមួយ អំពីទ្រង់។ ហើយសូមទ្រង់មេត្ដាប្រទានលាភសក្ការៈដល់ពួកយើង ផង។ ទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។

[115] អល់ឡោះបានឆ្លើយថាៈ ពិតប្រាកដណាស់ យើងនឹង បញ្ចុះវាឱ្យពួកអ្នក។ ប៉ុន្ដែបើជនណាក្នុងចំណោមពួកអ្នកនៅតែ ប្រឆាំងក្រោយពីនោះ យើងពិតជានឹងធ្វើទារុណកម្មគេនូវទារុណ កម្មមួយដែលយើងមិនធ្លាប់ធ្វើវាទៅលើអ្នកណាម្នាក់ក្នុងចំណោម មនុស្សលោកនៅលើលោកិយនេះ។

[116] ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសួរថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើអ្នកឬដែលបាននិយាយទៅកាន់មនុស្ស លោកថាៈ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរ ក្រៅពី អល់ឡោះ? អ៊ីសាបានឆ្លើយថាៈ ទ្រង់មហាស្អាតស្អំ. មិនសក្ដិសម ទេសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំ នោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបាន ជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំ មិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដ ណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។

[117] ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅពីអ្វីដែលទ្រង់បាន ប្រើខ្ញុំឱ្យនិយាយថា ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជា ម្ចាស់របស់ខ្ញុំនិងជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ហើយខ្ញុំជាសាក្សី លើពួកគេដរាបណាខ្ញុំនៅក្នុងចំណោមពួកគេ។ តែនៅពេលដែលទ្រង់ បានបពា្ចប់ជីវិតរបស់ខ្ញុំ ទ្រង់ជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយ ទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។

[118] ប្រសិនបើទ្រង់ធ្វើទារុណកម្មពួកគេ ពិតប្រាកដណាស់ ពួកគេជាខ្ញុំរបស់ទ្រង់។ តែបើទ្រង់អភ័យទោសឱ្យពួកគេវិញ ពិត ប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[119] អល់ឡោះបានមានបន្ទូលថាៈ នេះជាថ្ងៃ(ថ្ងៃបរលោក) ដែលបណ្ដាអ្នកដែលមានជំនឿពិតទទួលផលពីជំនឿពិតរបស់ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពី ក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបាន យល់ព្រមចំពោះពួកគេ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញ ដែរ។ នោះគឺជាជោគជ័យដ៏ធំធេង។

[120] ការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលមាននៅក្នុងវាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

អាល់-អានអ៉ាម

Surah 6

[1] រាល់ការសរសើរទាំងឡាយទៅចំពោះអល់ឡោះ ដែលទ្រង់ បានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបានបង្កើតភាពងងឹត (ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ក្រោយមកពួកដែលប្រឆាំងនោះ បែរជាធ្វើស្ហីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។

[2] ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដីឥដ្ឋបន្ទាប់មក ទ្រង់បានកំណត់អាយុជីវិត(របស់ពួកអ្នក)។ ហើយពេលវេលាមួយ ដែលត្រូវកំណត់(ថ្ងៃបរលោក)គឺនៅនឹងទ្រង់់។ ក្រោយមកពួកអ្នក នៅតែសង្ស័យ។

[3] ហើយទ្រង់ជាអល់ឡោះដែលត្រូវគេគោរពសក្ការៈទាំងអ្នក នៅលើមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ដឹងនូវអាថ៌កំបាំងរបស់ ពួកអ្នក និងការលាតត្រដាងរបស់ពួកអ្នក ហើយទ្រង់ក៏ដឹងផងដែរ នូវអ្វីដែលពួកអ្នកសាង។

[4] ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំងឡាយ នៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពីពួកគេជា អ្នកបែរចេញពីវានោះឡើយ។

[5] ពិតប្រាកដណាស់ ពួកគេបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់ពួកគេ។ ហើយដំណឹងទាំងឡាយដែលពួកគេ បានចំអកនោះនឹងមកដល់ពួកគេ។

[6] តើពួកគេមិនដឹងទេឬ យើងបានបំផ្លាញមនុស្សជាច្រើនជំនាន់ មកហើយមុនពួកគេ ដែលយើងបានផ្តល់លទ្ធភាពឱ្យពួកគេនៅលើ ផែនដីនូវអ្វីដែលយើងមិនធ្លាប់បានផ្ដល់ឱ្យពួកអ្នក។ ហើយយើងបាន បញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ ហើយយើងបានបង្កើតទនេ្ល ជាច្រើនហូរពីក្រោមពួកគេ។ តែក្រោយមកយើងក៏បានបំផ្លាញពួក គេដោយសារតែបាបកម្មរបស់ពួកគេ ហើយយើងបានបង្កើតបន្ទាប់ ពីពួកគេនូវមនុស្សជំនាន់ក្រោយៗមកទៀតនោះ

[7] ហើយប្រសិនបើយើងបានបញ្ចុះគម្ពីរឱ្យអ្នកនៅក្នុងក្រដាស បន្ទាប់មកពួកគេប៉ះវាដោយដៃរបស់ពួកគេផ្ទាល់ ពួកដែលប្រឆាំង ពិតជានិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងពិតប្រាកដ នោះឡើយ។

[8] ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបមកឱ្យគេ(មូហាំម៉ាត់)? ប្រសិនបើ យើងបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបវិញនោះ ប្រាកដជាកិច្ចការនោះ នឹងត្រូវបពា្ចប់ ក្រោយមកពួកគេមិនត្រូវបានគេពន្យារពេល(ដើម្បី សារភាពកំហុស)ឡើយ។

[9] ហើយប្រសិនបើយើងបានបង្កើតគេ(មូហាំម៉ាត់)ជាម៉ាឡាអ៊ីកាត់វិញនោះ យើងប្រាកដជានឹងប្រែក្លាយគេទៅជាបុរសមួយ រូប ហើយយើងពិតជាបានបំភាន់ពួកគេនូវអ្វីដែលពួកគេកំពុង តែភាន់ច្រឡំ។

[10] ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេចំអកដែរ ហើយ(ទណ្ឌកម្ម)ដោយសារតែអ្វី្វដែលពួកគេបាន ចំអកនោះបានធ្លាក់មកលើពួកដែលបានចំអកក្នុងចំណោមពួកគេ។

[11] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ បន្ទាប់មកចូរពួកអ្នកក្រឡេកមើលចុះថា តើលទ្ធផល ចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច

[12] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ ថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណា លើខ្លួនរបស់ទ្រង់។ ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកអ្នកទៅកាន់ថ្ងៃ បរលោកវិញដោយគ្មានការសង្ស័យចំពោះវាឡើយ។ ពួកដែលខាត បង់ខ្លួនឯងនោះ គឺជាពួកដែលគ្មានជំនឿ។

[13] អ្វីៗដែលមាននៅពេលយប់និងពេលថ្ងៃ គឺជាកម្មសិទិ្ធ របស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹង។

[14] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យខ្ញុំយកអ្នកគាំពារ ក្រៅពីអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកប្រទានអាហារ ហើយទ្រង់មិនត្រូវការគេប្រទានអាហារ ឱ្យឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេ(អល់ឡោះ) បញ្ជា ឱ្យក្លាយទៅជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេ ហើយចូរអ្នកកុំ ក្លាយខ្លួនក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។

[15] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្ដល្មើស នឹងម្ចាស់របស់ខ្ញុំនោះ។

[16] នាថ្ងៃនោះ បុគ្គលណាដែលត្រូវគេបញ្ជៀសពីវា(ទារុណកម្ម) ទ្រង់ពិតជាបានអាណិតស្រឡាញ់ដល់គេ។ ហើយនោះគឺជា ជោគជ័យដ៏ច្បាស់លាស់។

[17] ហើយប្រសិនបើអល់ឡោះធើ្វឱ្យអ្នកជួបប្រទះនូវគ្រោះ ថ្នាក់អ្វីមួយ គឺគ្មានអ្នកជួយសង្គ្រោះគេក្រៅពីទ្រង់ឡើយ។ ហើយ ប្រសិនបើទ្រង់ធ្វើឱ្យអ្នកជួបប្រទះនូវប្រការល្អណាមួយវិញ គឺទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

[18] ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។

[19] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្វីដែលធំជាងគេក្នុង ការធ្វើសាក្សីនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះគឺជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយគម្ពីរគួរអាននេះត្រូវបានគេបញ្ចុះមកឱ្យខ្ញុំ ដើម្បីដាស់តឿនព្រមានដល់ពួកអ្នក និងអ្នកណាដែលគម្ពីរគួរអាន បានទៅដល់គេ។ តើពួកអ្នកពិតជាធ្វើសាក្សីថា មានម្ចាស់ផេ្សង (ត្រូវគេគោរពសក្ការៈ) រួមជាមួយអល់ឡោះឬ? ចូរអ្នកពោលថាៈ ចំណែកខ្ញុំមិនធ្វើសាក្សីដូច្នោះឡើយ។ ចូរអ្នកពោលទៀតថាៈ ពិត ប្រាកដណាស់ ទ្រង់គឺជាម្ចាស់តែមួយគត់ ហើយខ្ញុំពិតជាមិនជាប់ ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងធ្វើស្ហ៊ីរិកឡើយ។

[20] ពួកដែលយើងបានផ្តល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេ ពួកនោះស្គាល់គេ(មូហាំម៉ាត់)ដូចជាស្គាល់កូនចៅរបស់ ពួកគេដែរ។ ពួកដែលបានខាតបង់ខ្លួនឯងនោះ គឺពួកគេគ្មានជំនឿ ឡើយ។

[21] គ្មានអ្នកណាអយុត្ដិធម៌ជាងពួកដែលប្រឌិតរឿងភូត កុហកចំណោះអល់ឡោះ ឬបដិសេធនឹងភស្ដុតាងនានារបស់ទ្រង់ ឡើយ។ ពិតប្រាកដណាស់ ពួកដែលអយុតិ្ដធម៌នោះនឹងមិនទទួល ជោគជ័យឡើយ។

[22] ហើយនៅថ្ងៃដែលយើងប្រមូលផ្តុំ ពួកគេទាំងអស់គ្នា ក្រោយមកយើងនឹងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថាៈ ឯណាទៅម្ចាស់របស់ពួកអ្នកដែលពួកអ្នកធ្លាប់អះអាងនោះ

[23] ក្រោយមកពួកគេគ្មានចម្លើយអ្វីក្រៅពីបាននិយាយថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង ពួក យើងមិនមែនជាអ្នកស្ហ៊ីរិកឡើយ។

[24] ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើពួកគេបានភូតកុហក ចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិត នោះបានបាត់ចេញពីពួកគេ។

[25] ហើយនៅក្នុងចំណោមពួកគេ មានអ្នកខ្លះស្តាប់អ្នក(សូត្រ គម្ពីរគួរអាន) ហើយយើងបានដាក់រនាំងបាំងនៅលើចិត្តរបស់ពួក គេដើម្បីកុំឱ្យពួកគេយល់វា ហើយនៅក្នុងត្រចៀករបស់គេមានឆ្នុក ចុក។ ហើយទោះបីជាពួកគេមើលឃើញគ្រប់អាយ៉ាត់ទាំងអស់ ក៏ ពួកគេមិនជឿនឹងវាដែរ។ ទោះបីពួកគេបានមកដល់អ្នកក៏ដោយ ក៏ ពួកគេនឹងប្រកែកជាមួយអ្នកដដែល។ ពួកដែលប្រឆាំងនោះនិយាយ ថាៈ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងពេ្រងនិទានរបស់ពួក ជំនាន់មុននោះឡើយ។

[26] ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យតាមគេ(មូហាំ-ម៉ាត់) ហើយពួកគេផ្ទាល់ក៏ចេញឆ្ងាយអំពីគេដែរ។ ហើយពួកគេ មិនបំផ្លាញអ្វីក្រៅពីខ្លួនឯងឡើយ តែពួកគេមិនដឹងខ្លួន។

[27] ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ. ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។

[28] ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុនបាន លាតត្រដាងចំពោះពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេឱ្យ វិលត្រឡប់ទៅ(លោកិយ)វិញមែននោះ ពួកគេពិតជានឹងវិលទៅ រកអ្វីដែលគេបានហាមឃាត់ពួកគេនឹងវាដដែល។ ហើយពិតប្រាកដ ណាស់ ពួកគេគឺជាពួកភូតកុហក។

[29] ហើយពួកគេបាននិយាយថាៈ គ្មានការរស់នៅណាក្រៅពី ការរស់នៅក្នុងលោកិយរបស់ពួកយើងឡើយ ហើយពួកយើងក៏មិន ត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។

[30] ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេ ខណៈដែលទ្រង់បានមាន បន្ទូលទៅកាន់គេថាៈ តើនេះមិនមែនជាការពិតទេឬ? ពួកគេនឹង ឆ្លើយថាៈ សូមស្បថនឹងម្ចាស់របស់ពួកយើង វាជាការពិត។ ទ្រង់ មានបន្ទូលទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។

[31] ពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។

[32] ហើយការរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ ហើយជាការពិតណាស់ លំនៅ-ដ្ឋាននាថ្ងៃបរលោកល្អបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច អល់ឡោះ។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ

[33] យើងពិតជាដឹងថា អ្វីដែលពួកគេនិយាយនោះពិតជា ធ្វើឱ្យអ្នកពិបាកចិត្ដ។ តាមពិតពួកគេមិនបដិសេធនឹងអ្នកឡើយ ប៉ុន្ដែពួកបំពានទាំងនោះគ្រាន់តែប្រឆាំងនឹងភស្ដុតាងនានារបស់ អល់ឡោះប៉ុណ្ណោះ។

[34] ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេបដិសេធដែរ ប៉ុន្ដែពួកគេបានអត់ធ្មត់ចំពោះអ្វីដែលត្រូវបាន គេបដិសេធ និងត្រូវបានគេធ្វើទុក្ខបុកមេ្នញនោះ រហូតទាល់តែ ជំនួយរបស់យើងបានទៅដល់ពួកគេដោយគ្មានការផ្លាស់ប្ដូរពាក្យ ពេចន៍ទាំងឡាយរបស់អល់ឡោះនោះឡើយ។ ហើយដំណឹងមួយ ចំនួនរបស់បណ្ដាអ្នកនាំសារពិតជាបានមកដល់អ្នក។

[35] តែប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាក ដល់អ្នក(មូហាំម៉ាត់) ហើយប្រសិនបើអ្នកមានលទ្ធភាពស្វែងរក ផ្លូវចូលទៅក្នុងដី ឬជណ្ដើរឡើងទៅលើមេឃ និងមានលទ្ធភាពនាំ ភស្ដុតាងណាមួយមកបង្ហាញពួកគេ(ចូរអ្នកធ្វើចុះ)។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ពិតជាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិត លើការចង្អុលបង្ហាញ។ ហេតុនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមពួក ល្ងង់ខ្លៅឡើយ។

[36] ការពិតមានតែពួកដែលស្តាប់ពាក្យសំដីអ្នក(មូហាំម៉ាត់) ទេដែលឆ្លើយតបនឹងការអំពាវនាវនោះ។ ចំណែកពួកដែលស្លាប់ (ដោយគ្មានជំនឿ) អល់ឡោះនឹងធ្វើឱ្យពួកគេរស់ឡើងវិញ បន្ទាប់ មកពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។

[37] ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបាន បញ្ចុះភស្ដុតាងណាមួយពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក តបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះមានលទ្ធភាពក្នុងការបញ្ចុះភស្ដុតាង ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

[38] គ្រប់សត្វទាំងអស់ដែលដើរនៅលើដី និងបក្សីទាំងអស់ ដែលហើរដោយស្លាបទាំងពីរ គឺសុទ្ធតែជាអំបូរ(ដែលទ្រង់បាន បង្កើត)ដូចពួកអ្នកដែរ។ យើងមិនបានបោះបង់ចោលអ្វីមួយនៅ កុ្នងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)ឡើយ។ បន្ទាប់មកពួក គេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញ។

[39] ហើយពួកដែលបានបដិសេធនឹងភស្តុតាងនានារបស់យើង គឺជាពួកថ្លង់ និងពួកគ ដែលស្ថិតនៅក្នុងភាពងងឹតបំផុត។ អ្នកណា ដែលអល់ឡោះមានចេតនា(ឱ្យវងេ្វង) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេ វងេ្វង ហើយបើអ្នកណាដែលទ្រង់មានចេតនា(ចង្អុលបង្ហាញវិញ) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

[40] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬក៏ថ្ងៃ បរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំក្រៅពី អល់ឡោះឬ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ

[41] ផ្ទុយទៅវិញចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងបួង សួងសុំ។ ហើយអល់ឡោះនឹងបំបាត់នូវអ្វី(ប្រការអាក្រក់)ដែល ពួកអ្នកសុំពីទ្រង់ ប្រសិនបើអល់ឡោះមានចេតនា។ ហើយពួកអ្នក នឹងភេ្លចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនោះ។

[42] ហើយជាការពិតណាស់ យើងបានបញ្ជូន(បណ្ដាអ្នក នាំសារ)ទៅចំពោះប្រជាជាតិជាច្រើនជំនាន់មុនអ្នក(មូហាំម៉ាត់)។ (តែពួកគេបានបដិសេធ) ដូចេ្នះយើងបានដាក់ទណ្ឌកម្មពួកគេឱ្យ ជួបប្រទះនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹង ឱនលំទោន(សារភាពកំហុស)។

[43] ហេតុអ្វីបានជានៅពេលដែលទណ្ឌកម្មរបស់យើងបានធ្លាក់ លើពួកគេ ពួកគេនៅតែមិនឱនលំទោន(សារភាពកំហុស)ទៀត។ ផ្ទុយទៅវិញចិត្ដរបស់ពួកគេមានះ រឹងរូស ហើយស្ហៃតនបានតែង លំអពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[44] ដូចេ្នះ នៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេ (អល់ឡោះ)បានរំលឹកពួកគេនោះ យើងបានបើកទ្វារទាំងឡាយ នៃអ្វីៗ(ប្រការល្អ)ទាំងអស់ឱ្យពួកគេ លុះនៅពេលដែលពួកគេបាន តេ្រកត្រអាលនឹងអ្វីដែលគេបានផ្ដល់ឱ្យនោះ យើងក៏ដាក់ទណ្ឌកម្ម ពួកគេភ្លាម ពេលនោះស្រាប់តែពួកគេបាត់បង់អស់នូវក្ដីសង្ឃឹម។

[45] ហើយក្រុមដែលបានបំពានត្រូវគេបំផ្លាញទាំងអស់។ ហើយរាល់ការសរសើរគឺចំពោះអល់ឡោះ ដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។

[46] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះដកយកការឮ និងការឃើញរបស់ពួកអ្នក ហើយទ្រង់បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកអ្នកនោះ តើមានម្ចាស់ ណាផេ្សងពីអល់ឡោះនឹងផ្ដល់វាឱ្យពួកអ្នកវិញ? ចូរអ្នកមើលចុះ តើយើងបញ្ជាក់ភស្ដុតាងនានាប្រាប់ពួកគេយ៉ាងដូចមេ្ដចខ្លះ បន្ទាប់ មកពួកគេនៅតែងាកចេញដដែលនោះ

[47] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬដោយចំហ(មានសញ្ញាសំគាល់មុន)នោះ តើមានអ្នកណាដែល ត្រូវគេបំផ្លាញក្រៅពីពួកបំពានដែរឬទេ

[48] ហើយយើងមិនបានបញ្ជូនបណ្តាអ្នកនាំសារក្រៅពីឱ្យពួក គេធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាននោះ ឡើយ។ ដូចេ្នះ បុគ្គលណាដែលមានជំនឿនិងបានកែខ្លួននោះ គឺគ្មាន ការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។

[49] រីឯពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើងវិញ ទារុណកម្មនឹងធ្លាក់ទៅលើពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់ បានល្មើសនឹងបទបញ្ជារបស់យើង។

[50] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ

[51] ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកដាស់តឿន ព្រមានបណ្ដាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ម្ចាស់របស់ពួកគេ ថាៈ ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយក៏គ្មានអ្នក ជួយអន្ដរាគមន៍ដែរ។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាចអល់ឡោះ។

[52] ចូរអ្នក(មូហាំម៉ាត់)កុំបណេ្ដញពួក(មូស្លីមទន់ខ្សោយ) ដែលបួងសួងសុំម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាច ដោយពួកគេ ចង់បានការយល់ព្រមពីទ្រង់ឱ្យសោះ។ ការជំនុំជំរះពួកគេមិនមែន ជាកាតព្វកិច្ចរបស់អ្នកឡើយ ហើយការជំនុំជំរះរបស់អ្នកក៏មិនមែន ជាកាតព្វកិច្ចរបស់ពួកគេដែរ។ ដូចេ្នះប្រសិនបើអ្នកបោះបង់ពួកគេ អ្នកនឹងស្ថិតក្នុងចំណោមពួកដែលបំពាន។

[53] ដូចេ្នះហើយ យើងបានសាកល្បងពួកគេមួយចំនួន(អ្នក មានដែលគ្មានជំនឿ)នឹងមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដែលពួកគេ(អ្នកមាន)នឹងនិយាយថាៈ តើពួក(អ្នកក្រ)ទាំងនេះឬ ដែលអល់ឡោះបានផ្ដល់នៀកម៉ាត់ឱ្យពួកគេនៅក្នុងចំណោមពួក យើងនោះ? (ទ្រង់មានបន្ទូលវិញថា) តើអល់ឡោះមិនមែនជា អ្នកដែលដឹងបំផុតចំពោះបណ្ដាអ្នកដែលដឹងគុណទេឬ

[54] ហើយនៅពេលបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើងបានមកដល់អ្នកនោះ ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ សូមភាពសុខសាន្ដកើតមានដល់ពួកអ្នក។ ម្ចាស់របស់ ពួកអ្នកបានកំណត់ក្ដីមេត្ដាករុណាលើខ្លួនរបស់ទ្រង់។ ពិតប្រាកដ ណាស់ អ្នកណាក្នុងចំណោមពួកអ្នកបានប្រព្រឹត្ដអំពើអាក្រក់ដោយ ល្ងង់ខ្លៅ ក្រោយមកគេបានសារភាពកំហុស និងបានកែខ្លួនវិញ បន្ទាប់ពីនោះ ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[55] ដូច្នោះដែរ យើងបញ្ជាក់ប្រាប់នូវអាយ៉ាត់ៗយ៉ាងក្បោះ ក្បាយ ដើម្បីស្ដែងឱ្យឃើញនូវមាគ៌ារបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់។

[56] ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេហាម ឃាត់អំពីការគោរពសក្ការៈចំពោះអ្វីៗដែលពួកអ្នកកំពុងបួងសួង សុំផេ្សងពីអល់ឡោះ។ ចូរអ្នកពោលទៀតថាៈ ខ្ញុំមិនធ្វើតាមចំណង់ របស់ពួកអ្នកឡើយ។ ប្រសិនបើខ្ញុំធ្វើដូចេ្នះ ខ្ញុំពិតជាវងេ្វង ហើយខ្ញុំ ក៏មិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញដែរ។

[57] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្ថិត នៅលើភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ តែពួកអ្នកបាន បដិសេធនឹងវា។ ខ្ញុំពុំមានអ្វីដែលពួកអ្នកកំពុងតក់ក្រហល់នឹងវា (ទារុណកម្ម)នោះឡើយ។ ការសមេ្រចច្បាប់ទាំងអស់ គឺស្ថិតនៅ លើអល់ឡោះដែលទ្រង់បញ្ជាក់យ៉ាងច្បាស់នូវការពិត។ ហើយ ទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។

[58] ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំមានអ្វីដែលពួកអ្នកនៅតក់-ក្រហល់នឹងវា(ទារុណកម្ម)នោះ បញ្ហារវាងខ្ញុំនិងពួកអ្នកពិតជាត្រូវ បានគេសមេ្រច។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

[59] ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។

[60] ទ្រង់ជាអ្នកដែលដកយកវិញ្ញាណរបស់ពួកអ្នក(ឱ្យដេក លក់)នៅពេលយប់ ហើយទ្រងក៏ដឹងរាល់កិច្ចការដែលពួកអ្នកបាន ធ្វើនៅពេលថ្ងៃដែរ។ បន្ទាប់មកទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ភ្ញាក់ ពីដេក)នៅពេលថ្ងៃ ដើម្បីគេបំពេញតាមការកំណត់ជីវិត(របស់ពួក អ្នក)។ ក្រោយមក ការវិលត្រឡប់របស់ពួកអ្នកគឺទៅចំពោះទ្រង់ បន្ទាប់មកទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[61] ហើយទ្រង់ជាអ្នកមានអានុភាពលើខ្ញុំទាំងឡាយរបស់ ទ្រង់់។ ហើយទ្រង់ជាអ្នកបញ្ជូនអ្នកថែរក្សា(ម៉ាឡាអ៊ីកាត់)មក កាន់ពួកអ្នក។ លុះពេលសេចក្ដីស្លាប់បានមកដល់អ្នកណាម្នាក់ក្នុង ចំណោមពួកអ្នក បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងជា អ្នកដកយកវិញ្ញាណរបស់គេ ដោយពួកគេមិនធេ្វសប្រហែសចំពោះ ភារៈកិច្ចរបស់ពួកគេឡើយ។

[62] បន្ទាប់មក អ្នកដែលស្លាប់ទាំងនោះត្រូវបានគេបញ្ជូនទៅ កាន់អល់ឡោះដែលជាអ្នកគ្រប់គ្រងពួកគេយ៉ាងពិតប្រាកដ។ ចូរ ដឹងថា. ការវិនិច្ឆ័យជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំរះក្ដីដ៏ រហ័សបំផុត។

[63] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកជួយ សង្គ្រោះពួកអ្នកពីភាពងងឹត(គ្រោះមហន្ដរាយ)នៅលើគោក និង សមុទ្រ ខណៈដែលពួកអ្នកកំពុងបួងសួងសុំពីទ្រង់ដោយឱនលំទោន និងស្ងាត់ស្ងៀមថាៈ ជាការពិតណាស់ ប្រសិនបើទ្រង់បានជួយ សង្គ្រោះពួកយើងឱ្យរួចផុតពីគ្រោះមហន្ដរាយទាំងនេះ ពួកយើង ពិតជានឹងក្លាយទៅជាអ្នកដឹងគុណនោះ

[64] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គឺអល់ឡោះជាអ្នកជួយ សង្គ្រោះពួកអ្នកឱ្យរួចផុតពីបពា្ហាទាំងនេះ និងពីទុក្ខសោកទាំង ឡាយ តែក្រោយមកពួកអ្នកបែរជាធ្វើស្ហ៊ីរិកទៅវិញ។

[65] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកមានអានុភាព បំផុតក្នុងការដាក់ទារុណកម្មលើពួកអ្នកពីខាងលើ(ដូចជារន្ទះ បាញ់...) ឬខាងក្រោមជើងរបស់ពួកអ្នក(ដូចជារញ្ជួយដី...) ឬធ្វើ ឱ្យពួកអ្នកច្របូកច្របល់ និងធ្វើឱ្យពួកអ្នកភ្លក្សនូវអំពើហិង្សា(កាប់ សម្លាប់គ្នា)ទៅវិញទៅមក។ ចូរអ្នកពិនិត្យមើលចុះ តើយើងបញ្ជាក់ ភស្ដុតាងទាំងនេះយ៉ាងដូចមេ្ដច ដើម្បីឱ្យពួកគេស្វែងយល់នោះ

[66] ក្រុមរបស់អ្នក(ក្រុមដែលប្រឆាំងនឹងមូហាំម៉ាត់)បាន បដិសេធនឹងគម្ពីរគួរអាន ខណៈដែលវាត្រឹមត្រូវបំផុត។ ចូរអ្នក ពោលថាៈ ខ្ញុំមិនមែនជាអ្នកគាំពារពួកអ្នកឡើយ។

[67] គ្រប់ដំណឹងទាំងអស់សុទ្ធតែបានកំណត់យ៉ាងជាក់ច្បាស់ ហើយពួកអ្នកគង់តែនឹងដឹង។

[68] ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានឃើញពួកគេ កំពុងបន្ដុះបង្អាប់អាយ៉ាត់ៗរបស់យើងនោះ ចូរអ្នកងាកចេញពី ពួកគេ ទាល់តែពួកគេជជែកគ្នាពីបញ្ហាផេ្សងវិញ។ តែប្រសិនបើ ស្ហៃតនធ្វើឱ្យអ្នកភេ្លច ក្រោយមកអ្នកបាននឹកឃើញវិញនោះ ចូរ អ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះឱ្យសោះ។

[69] ការជំនុំជំរះរបស់ពួកគេ(ពួកប្រឆាំង)ពុំមែនជាតួនាទី របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ក៏ប៉ុន្ដែវាគ្រាន់តែ ជាការក្រើនរំលឹកដើម្បីឱ្យពួកគេកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

[70] ហើយចូរអ្នក(មូហាំម៉ាត់)កុំរវីរវល់នឹងពួកដែលយក សាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងលេងសើច ហើយនិងពួក ដែលត្រូវជីវិតលោកិយបានបោកបញ្ឆោតពួកគេឱ្យសោះ។ តែអ្នក ត្រូវរំលឹក(ពួកគេ)តាមរយៈវា(គម្ពីរគួរអាន) ក្រែងបុគ្គលនោះត្រូវ ទទួលរងនូវអ្វី(ទារុណកម្ម)ដែលគេបានប្រព្រឹត្ដ ព្រោះរូបគេគ្មាន អ្នកណាជួយសង្គ្រោះក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកជួយ អន្ដរាគមន៍ដែរ។ ប្រសិនបើបុគ្គលនោះចង់លោះខ្លួនដោយជំនូនទាំង អស់ក៏មិនត្រូវគេទទួលយកដែរ។ ពួកទាំងនោះគឺជាពួកដែលត្រូវ ទទួលរងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ គ្រឿងផឹករបស់ពួកគេ (នៅក្នុងឋាននរក)គឺទឹកក្ដៅដែលកំពុងពុះ ហើយពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់ដោយសារតែអ្វីដែលពួកគេធ្លាប់ប្រឆាំង។

[71] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើឱ្យយើងបួងសួងសុំ ផេ្សងពីអល់ឡោះនូវអ្វីដែលមិនផ្ដល់ផលប្រយោជន៍ដល់ពួកយើង និងមិនផ្ដល់គ្រោះថ្នាក់ដល់ពួកយើង ហើយពួកយើងនឹងវិលត្រឡប់ ទៅក្រោយវិញ(ភាពគ្មានជំនឿ)បន្ទាប់ពីអល់ឡោះបានចង្អុល បង្ហាញដល់ពួកយើងដូចជនដែលស្ហៃតនបានអូសទាញគេឱ្យវងេ្វង នៅលើផែនដី ខណៈដែលរូបគេមានមិត្ដភកិ្ដកំពុងអំពាវនាវគេទៅ រកមាគ៌ាដែលមានការចង្អុលបង្ហាញ(ដោយនិយាយថា) ចូរអ្នកមក កាន់ពួកយើងមកនោះឬ? ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ការ ចង្អុលបង្ហាញរបស់អល់ឡោះវាជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយពួកយើងត្រូវបានគេប្រើដើម្បីប្រគល់ខ្លួនទៅចំពោះម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[72] ហើយពួកយើងត្រូវបានគេប្រើឱ្យប្រតិបត្ដិសឡាត និង កោតខ្លាចទ្រង់។ ហើយទ្រង់តែមួយគត់ដែលពួកអ្នកត្រូវគេប្រមូល ផ្ដុំទៅកាន់ទ្រង់នោះ។

[73] ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីយ៉ាងពិតប្រាកដ។ ហើយ(ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែល ទ្រង់នឹងមានបន្ទូលថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។ បន្ទូលរបស់ ទ្រង់គឺជាការពិត។ ហើយអំណាចនៅថ្ងៃគេផ្លុំត្រែ(ដើម្បីធ្វើឱ្យ មនុស្សលោករស់ឡើងវិញ)គឺជាកម្មសិទ្ធរបស់ទ្រង់តែមួយគត់។ ទ្រង់ជាអ្នកដឹងនូវប្រការអាថ៌កំបាំងនិងប្រការលាតត្រដាង។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹង។

[74] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលទៅ កាន់ឪពុករបស់គាត់អាហើ្សរថាៈ តើអ្នកយករូបសំណាកទាំងនេះ ធ្វើជាម្ចាស់ឬ? ពិតប្រាកដណាស់ ខ្ញុំមើលឃើញថាអ្នកនិងក្រុមរបស់ អ្នកស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

[75] ដូច្នោះហើយ យើងបង្ហាញដល់អ៊ីព្រហ៊ីមនូវការគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី និងដើម្បីឱ្យគេស្ថិតក្នុងចំណោមអ្នក មានជំនឿពិតប្រាកដ។

[76] នៅពេលដែលពេលយប់បានគ្របដណ្ដប់លើគាត់ គាត់ក៏ បានឃើញផ្កាយ។ គាត់បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែ នៅពេលវាបានលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ខ្ញុំមិនចូលចិត្ដ អ្វីដែលលិចបាត់ទៅវិញនោះទេ។

[77] នៅពេលដែលគាត់បានឃើញព្រះច័ន្ទរះឡើង គាត់បាន ពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ។ តែនៅពេលព្រះច័ន្ទលិចបាត់ ទៅវិញ គាត់ក៏បានពោលថាៈ ពិតប្រាកដណាស់ ប្រសិនបើគ្មានការ ចង្អុលបង្ហាញពីម្ចាស់របស់ខ្ញុំទេ ខ្ញុំពិតជាស្ថិតនៅក្នុងចំណោមពួក ដែលវងេ្វងជាមិនខាន។

[78] នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ បានពោលថាៈ នេះគឺជាម្ចាស់របស់ខ្ញុំ មួយនេះធំជាងគេ។ តែនៅ ពេលព្រះអាទិត្យលិចបាត់ទៅវិញ គាត់ក៏បានពោលថាៈ ឱក្រុម របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើ អំពើស្ហ៊ីរិកឡើយ។

[79] ពិតប្រាកដណាស់ ខ្ញុំបានតម្រង់មុខរបស់ខ្ញុំ(ក្នុងការគោរព សក្ការៈ)ដោយស្មោះត្រង់ចំពោះអ្នកដែលបានបង្កើតមេឃជាច្រើន ជាន់និងផែនដី។ ហើយរូបខ្ញុំមិនស្ថិតក្នុងចំណោមពួកធ្វើស្ហ៊ីរិកឡើយ។

[80] ហើយក្រុមរបស់គាត់(អ៊ីព្រហ៊ីម)បានប្រឆាំងនឹងគាត់។ គាត់បានពោលថាៈ ហេតុអ្វីពួកអ្នកប្រឆាំងនឹងខ្ញុំក្នុងការជឿលើ អល់ឡោះ ដោយទ្រង់បានចង្អុលបង្ហាញដល់រូបខ្ញុំហើយនោះ? ហើយរូបខ្ញុំមិនខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ លើក លែងតែអី្វដែលម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ខ្ញុំដឹង ជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចេ្នះ តើពួកអ្នកមិនចងចាំទេឬ

[81] តើឱ្យខ្ញុំខ្លាចនូវអ្វីដែលពួកអ្នកធ្វើស្ហ៊ីរិកយ៉ាងដូចមេ្ដចទៅ បើពួកអ្នកមិនខ្លាចថា ពួកអ្នកពិតជាបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះ នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្ដុតាងណាមួយឱ្យពួកអ្នកផងនោះ? ដូចេ្នះ តើក្រុមមួយណានៃក្រុមទាំងពីរនេះមានសិទ្ធិទទួលនូវសុខ សន្ដិភាពជាង ប្រសិនបើពួកអ្នកបានដឹងមែននោះ

[82] បណ្ដាអ្នកដែលមានជំនឿ ហើយពួកគេមិនយកជំនឿ របស់ពួកគេលាយឡំនឹងអំពើស្ហ៊ីរិកទេនោះ អ្នកទាំងនោះជាអ្នក ដែលទទួលបានសុខសន្ដិភាព ហើយពួកគេជាអ្នកដែលទទួលបាន ការចង្អុលបង្ហាញ។

[83] នោះគឺជាភស្ដុតាងរបស់យើងដែលយើងបានផ្ដល់វាឱ្យ អ៊ីព្រហ៊ីម(សម្រាប់ធ្វើជាភស្ដុតាង)ទៅលើក្រុមរបស់គេ។ យើង នឹងលើកឋានៈជាច្រើនចំពោះអ្នកណាដែលយើងមានចេតនា។ ពិត ប្រាកដណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។

[84] យើងបានប្រទានអ៊ីស្ហាក(ជាកូន)និងយ៉ាក់កូប(ជាចៅ) ដល់គេ(អ៊ីព្រហ៊ីម)។ យើងបានចង្អុលបង្ហាញពួកគេទាំងពីរ(នូវ មាគ៌ាដ៏ត្រឹមត្រូវ)។ ហើយនួហយើងក៏បានចង្អុលបង្ហាញពីមុន (ពួកគេ)ផងដែរ ព្រមទាំងកូនចៅរបស់គេ(នួហ)ដូចជា ដាវូដ ស៊ូឡៃម៉ាន អៃយ៉ូប យូសុហ្វ មូសា និងហារូន។ ដូចេ្នះដែរ យើង ប្រទានឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។

[85] ហើយ(យើងក៏បានប្រទានឱ្យ)ហ្សាការីយ៉ា យ៉ះយ៉ា អ៊ីសា និងអ៊ីលយ៉ាស។ អ្នកទាំងអស់នោះ ស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។

[86] រីឯអ៊ីស្មាអ៊ីល អ៊ីលយ៉ាសាក់ យូនុស និងលូត យើងបាន លើកតម្កើងអ្នកទាំងនេះឱ្យខ្ពង់ខ្ពស់ជាងគេនៅលើពិភពលោកទាំង មូល(នាសម័យនោះ)។

[87] ហើយដូនតារបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបងប្អូនរបស់ពួកគេមួយចំនួនយើងបានជ្រើសរើសពួកគេ និងចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវ។

[88] នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ ដោយទ្រង់ ចង្អុលបង្ហាញដល់បុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំ របស់ទ្រង់។ ប្រសិនបើពួកគេ(បណ្ដាណាពី)បានធ្វើស្ហ៊ីរិកនោះ អ្វី ដែលពួកគេធ្លាប់បានសាងពិតជាបាត់បង់ពីពួកគេជាមិនខាន។

[89] អ្នកទាំងនោះ គឺជាអ្នកដែលយើងបានផ្ដល់គម្ពីរ និងចំណេះ ដឹង ហើយនិងភាពជាណាពីឱ្យពួកគេ។ តែប្រសិនបើពួកគេ(អ្នក ស្រុកម៉ាក្កះ)ប្រឆាំងនឹងវា(អាយ៉ាត់) យើងពិតជាផ្ដល់វាឱ្យទៅ ក្រុមផេ្សងទៀត ពុំមែនជាពួកដែលប្រឆាំងនឹងវាជាមិនខាន។

[90] អ្នកទាំងនោះ គឺជាអ្នកដែលអល់ឡោះបានចង្អុលបង្ហាញ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមការចង្អុលបង្ហាញរបស់ពួកគេ ចុះ។ ចូរអ្នកពោលថាៈ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វ ផ្សាយ(គម្ពីរគួរអាន)នេះឡើយ។ វាគ្មានអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។

[91] ហើយពួកគេមិនបានលើកតម្កើងអល់ឡោះទៅតាមសិទ្ធិ នៃភាពខ្ពង់ខ្ពស់របស់ទ្រង់ឡើយ នៅពេលដែលពួកគេបាននិយាយ ថាៈ អល់ឡោះមិនបានបញ្ចុះអ្វីឱ្យមនុស្សលោកនោះ។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ ដែលមូសានាំវាមកដោយមានពន្លឺ និងការចង្អុលបង្ហាញដល់មនុស្ស លោកនោះ? បន្ទាប់មកពួកអ្នកចម្លងវាដាក់ក្នុងក្រដាស់ផេ្សងៗគ្នា ដោយពួកអ្នកលាតត្រដាងនូវផ្នែកខ្លះ និងលាក់ទុកនូវផ្នែកជាច្រើន ទៀត។ ហើយពួកអ្នកត្រូវបានគេបង្រៀនអំពីអ្វីដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹង។ ចូរអ្នកពោលថាៈ គឺ អល់ឡោះ(ជាអ្នកបញ្ចុះ)។ បន្ទាប់មកចូរអ្នកបណ្ដោយពួកគេឱ្យ លេងសើចសប្បាយក្នុងភាពវងេ្វងរបស់ពួកគេចុះ។

[92] ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាមក ប្រកបដោយពរជ័យដែលជាការបញ្ជាក់ពីអ្វីដែលមានពីមុនមក និង ដើម្បីដាស់តឿនព្រមានដល់ពួកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា។ ហើយបណ្ដាអ្នកដែលមានជំនឿនឹងថ្ងៃបរលោក គឺពួកគេមានជំនឿ នឹងវា ហើយពួកគេថែរក្សាសឡាតគ្រប់ពេលវេលា។

[93] តើអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិតពាក្យភូត-កុហកចំពោះអល់ឡោះ ឬអ្នកដែលបាននិយាយថាៈ ខ្ញុំត្រូវបានគេ បញ្ចុះវ៉ាហីុមកឱ្យខ្ញុំ ដោយគេមិនបានបញ្ចុះវ៉ាហ៊ីណាមួយដល់គេនិង អ្នកដែលបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចអ្វីដែលអល់ឡោះ បានបញ្ចុះដែរនោះ? ប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញពួក ដែលបំពាននៅពេលដែលពួកគេស្ថិតក្នុងភាពឈឺចាប់នៃសេចក្ដី ស្លាប់ ខណៈដែលម៉ាឡាអ៊ីកាត់លូកដៃទាញព្រលឹងរបស់ពួកគេ (ដោយពោលថា) ចូរពួកឯងចេញពីខ្លួនមក. ថ្ងៃនេះគេនឹងតបស្នង ពួកអ្នកនូវទារុណកម្មយ៉ាងអាម៉ាស់ ដោយសារតែអ្វីដែលពួកអ្នក បាននិយាយមួលបង្កាច់ទៅលើអល់ឡោះក្រៅពីការពិត ហើយពួក អ្នកបានក្រអឺតក្រទម(បដិសេធ)ចំពោះអាយ៉ាត់ៗរបស់ទ្រង់។

[94] ហើយជាការពិតណាស់ ពួកអ្នកបានមកកាន់យើង(ដើម្បី ជំនុំជំរះក្ដី)រៀងៗខ្លួន ដូចដែលយើងបានបង្កើតពួកអ្នកជាលើក ដំបូងដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបាន ផ្ដល់ឱ្យពួកអ្នកនៅខាងក្រោយខ្នងរបស់ពួកអ្នក។ ហើយ(នៅថ្ងៃ បរលោក)យើងមិនឃើញពួកជួយអន្ដរាគមន៍របស់ពួកអ្នក ដែល ពួកអ្នកបានអះអាងថាៈ ពួកគេពិតជាដៃគូជាមួយយើងក្នុងការជួយ ពួកអ្នកនោះនៅជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ទំនាក់ ទំនងរវាង ពួកអ្នកបានកាត់ផ្ដាច់់(តាំងពីនៅក្នុងលោកិយ) ហើយអ្វី ដែលពួកអ្នកបានអះអាងនោះបានបាត់បង់អស់ពីពួកអ្នក។

[95] ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យគ្រាប់ រុក្ខជាតិបេ្រះបែកនិងធ្វើឱ្យបណ្ដូលដុះចេញជារុក្ខជាតិ។ ទ្រង់ជាអ្នក បពោ្ចញរបស់រស់ពីរបស់ស្លាប់ ហើយទ្រង់ក៏ជាអ្នកបពោ្ចញរបស់ ស្លាប់ពីរបស់រស់ដែរ។ សកម្មភាពទាំងនោះគឺមកពីអល់ឡោះ។ ដូចេ្នះតើពួកអ្នកងាកចេញ(ពីការពិត)ដូចមេ្ដចទៅ

[96] ទ្រង់គឺជាអ្នកធ្វើឱ្យមានរស្មីពេលព្រឹក ហើយទ្រង់បាន បង្កើតឱ្យមានពេលយប់ដើម្បីសម្រាក និងបានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយធ្វើដំណើរតាមការកំណត់។ ទាំងនោះគឺជាការ កំណត់របស់អល់ឡោះ ដែលមហាខ្លាំងពូកែ មហាដឹង។

[97] ហើយអល់ឡោះជាអ្នកដែលបានបង្កើតផ្កាយជាច្រើន សម្រាប់ពួកអ្នក ដើម្បីជាសញ្ញាបង្ហាញដល់ពួកអ្នកតាមរយៈវាក្នុង ពេលងងឹតនៅលើតំបន់ដីគោក ឬលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបង្ហាញយ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែល យល់ដឹង។

[98] ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយ(អាដាំ) និងផ្ដល់កន្លែងស្នាក់នៅ(ក្នុងផ្ទៃម្ដាយ) ហើយនិង កន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបង្ហាញ យ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែលយល់ដឹង។

[99] ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយ យើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទតាមរយៈវា ហើយយើងក៏បាន បង្កើតពីរុក្ខជាតិទាំងនេះនូវដំណាំបៃតងដែរ ដោយយើងបពោ្ចញពី វាទាំងនោះនូវគ្រាប់ធញ្ញជាតិយ៉ាងច្រើនជាកួរៗ ហើយដើមល្មើយើង បានបពោ្ចញនូវចង្កោមផ្លែរបស់វានៅជិតស្រួលបេះ និងចំការទំពាំង បាយជូរ អូលីវ និងទទឹមជាច្រើនដែលមានស្លឹកប្រហាក់ប្រហែលគ្នា តែផ្លែនិងរសជាតិខុសៗគ្នា។ ចូរពួកអ្នកសម្លឹងមើលផ្លែរបស់វានៅ ពេលវាចាប់ផើ្ដមផ្លែនិងពេលវាទុំចុះ។ ពិតប្រាកដណាស់ នៅក្នុង រឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។

[100] ពួកគេបានចាត់ទុកជិនក្នុងការគោរពសក្ការៈជាដៃគូ ជាមួយអល់ឡោះ ខណៈដែលទ្រង់ជាអ្នកបង្កើតពួកគេនោះ ហើយ ពួកគេបានភូតកុហកដោយភាពល្ងង់ខ្លៅថាៈ ទ្រង់មានបុត្រា និង បុត្រី។ ទ្រង់ពិតជាបរិសុទ្ធអំពីអ្វីដែលពួកគេពិពណ៌នានោះ។

[101] អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី។ តើទ្រង់មានបុត្រាយ៉ាងដូចមេ្ដចទៅ បើទ្រង់គ្មានភរិយាផងនោះ? ទ្រង់បានបង្កើតអ្វីៗទាំងអស់ ហើយទ្រង់ជាអ្នកដឹងបំផុតនូវអ្វីៗទាំង អស់នោះ។

[102] (លក្ខណៈ)ទាំងនោះហើយគឺអល់ឡោះ ដែលជាម្ចាស់ របស់ពួកអ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈយ៉ាងពិត ប្រាកដ មានតែទ្រង់មួយគត់។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់ចុះ។ ហើយទ្រង់ជា អ្នកគ្រប់គ្រងអ្វីៗទាំងអស់។

[103] គ្មានអ្នកណាម្នាក់មើលឃើញទ្រង់(នៅក្នុងលោកិយ) ឡើយ ប៉ុន្ដែទ្រង់ទេដែលជាអ្នកមើលឃើញ(រាល់អ្វីៗទាំងអស់) នោះ។ អល់ឡោះមហាទន់ភ្លន់ មហាដឹង។

[104] ភស្ដុតាងជាច្រើនមកពីម្ចាស់របស់ពួកអ្នកពិតជាបានមក ដល់ពួកអ្នក។ បុគ្គលណាដែលបានឃើញ(អនុវត្ដតាមភស្ដុតាងទាំង នេះ) គឺ(មានប្រយោជន៍)សម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែល មិនមើល(មិនអនុវត្ដតាម) សេចក្ដីវិនាសគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយខ្ញុំ(មូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នក ឡើយ។

[105] ដូច្នោះដែរ យើងបញ្ជាក់នូវភស្ដុតាងជាច្រើនទៀត។ តែ ពួកគេ(ពួកមូស្ហរីគីន)បែរជានិយាយថាៈ អ្នក(មូហាំម៉ាត់)បានរៀន (ពីពួកយ៉ាហ៊ូទី និងណាសរ៉នី)ទៅវិញ។ ហើយយើងនឹងបកស្រាយ វា(គម្ពីរគួរអាន)ដល់ក្រុមដែលចេះដឹង។

[106] ចូរអ្នកអនុវត្ដតាមនូវអ្វីដែលត្រូវបានគេបញ្ចុះវ៉ាហ៊ីមក ឱ្យអ្នកអំពីម្ចាស់របស់អ្នក។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈ យ៉ាងពិតប្រាកដមានតែទ្រង់មួយគត់។ ហើយចូរអ្នកងាកចេញពី ពួកមូស្ហរីគីន។

[107] ប្រសិនបើអល់ឡោះមានចេតនា ពួកគេមិនបានធ្វើស្ហ៊ីរិកឡើយ។ ហើយយើងមិនបានចាត់តាំងអ្នកឱ្យទទួលខុសត្រូវចំពោះ ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងពួកគេដែរ។

[108] ចូរពួកអ្នក(អ្នកមូស្លីម)កុំជេរប្រមាថចំពោះព្រះដែល ពួកគេបួងសួងផេ្សងពីអល់ឡោះឱ្យសោះ ព្រោះវាជាហេតុធ្វើឱ្យពួក គេជេរប្រមាថអល់ឡោះទាំងបំពានដោយគ្មានចំណេះដឹង។ ដូចេ្នះ ដែរ យើងបានលំអសម្រាប់់ប្រជាជាតិទាំងអស់នូវទង្វើរបស់ពួកគេ បន្ទាប់មកកន្លែងវិលត្រឡប់របស់ពួកគេ គឺទៅកាន់ម្ចាស់របស់ពួក គេ។ ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[109] ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានស្បថនឹងអល់ឡោះនូវ ពាក្យសម្បថយ៉ាងមោះមុតថាៈ ប្រសិនបើមុជីហ្សាត់ណាមួយបាន មកដល់ពួកគេនោះ ប្រាកដជាពួកគេនឹងជឿចំពោះវា។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តាមពិតមុជីហ្សាត់ទាំងនោះគឺនៅនឹង អល់ឡោះ។ ពួកអ្នក(អ្នកមានជំនឿ)មិនដឹងទេឬថា ពិតប្រាកដ ណាស់ បើមុជីហ្សាត់បានមកដល់មែននោះ ក៏ពួកគេមិនជឿដែរ ។

[110] ហើយយើងបានបង្វែរចិត្ដគំនិត និងការមើលឃើញ (ការចង្អុលបង្ហាញ)របស់ពួកគេដូចដែលពួកគេគ្មានជំនឿនឹងវា (គម្ពីរគួរអាន)តាំងពីដំបូងមកម៉េ្លះ ហើយយើងនឹងបណ្ដោយ ពួកគេឱ្យស្ថិតនៅក្នុងបទល្មើសរបស់ពួកគេ ខណៈដែលពួកគេកំពុងវងេ្វងនោះ។

[111] ទោះបីជាយើងបានបញ្ចុះម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ និងឱ្យមនុស្សស្លាប់និយាយទៅកាន់ពួកគេ ព្រមទាំងបានប្រមូលផ្ដុំ អ្វីៗទាំងអស់ដាក់នៅពីមុខពួកគេក៏ដោយ ក៏ពួកគេមិនជឿដែរ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ប៉ុន្ដែពួកគេភាគ ច្រើនជាពួកដែលល្ងង់ខ្លៅ។

[112] ដូចេ្នះដែរ យើងបានចាត់តាំងរាល់ៗណាពីជាសត្រូវនឹង ស្ហៃតនរបស់មនុស្សនិងជិន ដែលពួកគេមួយចំនួនបានពាំនាំពាក្យសំដី ផ្អែមល្ហែមទៅវិញទៅមកដោយការបោកប្រាស់។ ប្រសិនបើម្ចាស់ របស់អ្នកមានចេតនា ពួកគេប្រាកដជាមិនធ្វើដូចេ្នះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយឱ្យពួកគេធ្វើអ្វីដែលពួកគេកំពុងប្រឌិតចុះ។

[113] និងដើម្បីឱ្យចិត្ដគំនិតរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកទោរទន់ទៅរកវា(ពាក្យសំដីផ្អែមល្ហែម) និងដើម្បីឱ្យ ពួកគេចូលចិត្ដពាក្យសំដីនោះ ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវអ្វី (ផលអាក្រក់)ដែលពួកគេជាអ្នកប្រព្រឹត្ដ។

[114] ហើយតើឱ្យខ្ញុំរកអ្នកកាត់សេចក្ដីផេ្សងពីអល់ឡោះឬ ខណៈដែលទ្រង់ជាអ្នកបញ្ចុះគម្ពីរយ៉ាងច្បាស់លាស់ឱ្យពួកអ្នក ហើយ ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យពួកគេ ដោយពួកគេដឹងថា គម្ពីរនោះពិតជាត្រូវបានបញ្ចុះមកពីម្ចាស់របស់ អ្នកយ៉ាងពិតប្រាកដនោះ? ដូចេ្នះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែល មានការសង្ស័យឱ្យសោះ។

[115] ពាក្យសំដីម្ចាស់របស់អ្នកបានបំពេញដោយត្រឹមត្រូវ និងយុត្ដិធម៌បំផុត។ គ្មានអ្នកណាអាចផ្លាស់ប្ដូរពាក្យសំដីរបស់ទ្រង់ បានឡើយ។ ហើយទ្រង់មហាឮ មហាដឹង។

[116] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)អនុវត្ដតាមមនុស្ស ភាគច្រើនលើលោកិយនេះ ពួកគេប្រាកដជានឹងធ្វើឱ្យអ្នកវងេ្វងពី មាគ៌ារបស់អល់ឡោះជាមិនខាន។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការ ស្មាននោះទេ ហើយពួកគេក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។

[117] ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះ អ្នកដែលវងេ្វងពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះ អ្នកដែលទទួលនូវការចង្អុលបង្ហាញនោះ។

[118] ចូរពួកអ្នកបរិភោគនូវអ្វី(សត្វដែលគេសំឡេះ)ដែលគេ រំលឹកឈ្មោះអល់ឡោះចំពោះវាចុះ ប្រសិនបើពួកអ្នកមានជំនឿនឹង អាយ៉ាត់ៗរបស់ទ្រង់មែននោះ។

[119] តើមូលហេតុអ្វីបានជាពួកអ្នកមិនបរិភោគនូវអ្វី(សត្វ ដែលគេសំឡេះ)ដែលគេរំលឹកឈ្មោះរបស់អល់ឡោះ ខណៈដែល ទ្រង់ពិតជាបានបកស្រាយប្រាប់ពួកអ្នកនូវអ្វីដែលទ្រង់បានហាម ឃាត់ចំពោះពួកអ្នក លើកលែងតែពួកអ្នកចាំបាច់បរិភោគវា(ដោយ បង្ខំចិត្ដ)នោះ? ហើយពិតប្រាកដណាស់ មនុស្សភាគច្រើនធ្វើឱ្យអ្នក ដទៃវងេ្វងតាមចំណង់របស់ពួកគេដោយគ្មានចំណេះដឹង។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។

[120] ចូរពួកអ្នកបោះបង់ចោលបាបកម្មទាំងចំហនិងអាថ៌-កំបាំងចុះ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មនោះ ពួកគេ នឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[121] ហើយចូរពួកអ្នកកុំបរិភោគនូវអ្វី(សត្វសំឡេះ)ដែល គេមិនរំលឹកឈ្មោះអល់ឡោះចំពោះវាឱ្យសោះ ព្រោះវាពិតជាធ្វើឱ្យ ប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ។ ពិតប្រាកដណាស់ ស្ហៃតន កំពុងញុះញង់អ្នកគាំពាររបស់ពួកវា ដើម្បីឱ្យពួកគេឈ្លោះប្រកែក ជាមួយពួកអ្នក។ ប្រសិនបើពួកអ្នកគោរពតាមពួកគេនោះ ពួកអ្នក ពិតជាក្លាយជាពួកមូស្ហរីគីនជាមិនខាន។

[122] តើបុគ្គលដែលបានស្លាប់(ស្លាប់ដួងចិត្ដ) រួចយើងបានធ្វើ ឱ្យ(ចិត្ដ)គេរស់ឡើងវិញ ហើយយើងបានបង្កើតពន្លឺមួយ(ជំនឿ) សម្រាប់គេ ដើម្បីឱ្យគេដើរ(ចូលរួម)ក្នុងចំណោមមនុស្សដទៃទៀត ដូចគ្នានឹងបុគ្គលដែលស្ថិតក្នុងភាពងងឹត(វងេ្វង គ្មានជំនឿ) ដែល បុគ្គលនោះមិនអាចចាកចេញពីវាបានដែរឬទេ? ដូចេ្នះដែរគេបាន លំអសម្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[123] ហើយដូចេ្នះដែរ យើងបានបង្កើតមេដឹកនាំរបស់ពួក ដែលប្រព្រឹត្ដអំពើអាក្រក់នៅគ្រប់តំបន់ ដើម្បីប្រើល្បិចក្នុងនោះ (រារាំងអ្នកដទៃក្នុងការចូលសាសនាអ៊ីស្លាម)។ ហើយពួកគេគ្មាន ប្រើល្បិចកលណាក្រៅពីការបោកប្រាស់លើខ្លួនឯងនោះឡើយ តែ ពួកគេមិនដឹងខ្លួន។

[124] ហើយនៅពេលដែលភស្ដុតាង(គម្ពីរគួរអាន)បានមក ដល់ពួកគេ ពួកគេបាននិយាយថាៈ ពួកយើងមិនជឿឡើយ លុះត្រា តែគេផ្ដល់ឱ្យពួកយើងដូចអ្វីដែលគេបានផ្ដល់ឱ្យបណ្ដាអ្នកនាំសារ របស់អល់ឡោះ។ (អល់ឡោះមានបន្ទូលតបវិញថា) អល់ឡោះ ដឹងបំផុតចំពោះអ្នកណាដែលទ្រង់នឹងផ្ដល់សាររបស់ទ្រង់។ ទ្រង់នឹង ធ្វើឱ្យពួកដែលប្រព្រឹត្ដបាបកម្មមានភាពទន់ខ្សោយចំពោះអល់ឡោះ និងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែអ្វីដែលពួកគេធ្លាប់ បានប្រើល្បិច។

[125] ដូចេ្នះអ្នកណាដែលអល់ឡោះមានបំណងចង្អុលបង្ហាញ ដល់គេ គឺទ្រង់ធ្វើឱ្យដើមទ្រូងរបស់គេមានភាពទូលំទូលាយដើម្បី ទៅរកសាសនាអ៊ីស្លាម។ តែអ្នកណាដែលទ្រង់មានបំណងឱ្យគេ វងេ្វងវិញ គឺទ្រង់ធ្វើឱ្យចិត្ដរបស់គេមានភាពចង្អៀតចង្អល់លំបាក វាហាក់ដូចជាគេកំពុងឡើងទៅលើមេឃ។ ដូចេ្នះដែរ អល់ឡោះ ធ្វើទារុណកម្មចំពោះពួកដែលគ្មានជំនឿ។

[126] នេះហើយ(គម្ពីរគួរអាន និងច្បាប់អ៊ីស្លាម)ជាមាគ៌ានៃ ម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ជាការពិតណាស់ យើងបានបញ្ជាក់នូវ ភស្ដុតាងជាច្រើនដល់ក្រុមដែលយកចិត្ដទុកដាក់។

[127] ពួកគេនឹងទទួលបានលំនៅដ្ឋានដែលមានសន្ដិភាព (ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកគាំពារពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។

[128] ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំពួកគេទាំងអស់ គ្នា(ទ្រង់មានបន្ទូលថា) ឱក្រុមជិន. ជាការពិតណាស់ ពួកអ្នកបាន ធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយមិត្ដភក្ដិរបស់ពួកគេអំពី មនុស្សលោកបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. យើងបាន ទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ហើយពួកយើងបានដល់ ពេលវេលាដែលទ្រង់បានកំណត់ឱ្យពួកយើងហើយ។ អល់ឡោះបាន មានបន្ទូលថាៈ ឋាននរកគឺជាកន្លែងដែលពួកអ្នករស់នៅជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។

[129] ដូចេ្នះដែរ យើងធ្វើឱ្យពួកដែលបំពានដឹកនាំគ្នាទៅវិញ ទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[130] ឱបណ្ដាក្រុមជិននិងមនុស្សលោក. តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នក ហើយពួកគេមិននិទាន រឿងប្រាប់ពួកអ្នកនូវភស្ដុតាងទាំងឡាយរបស់យើង ព្រមទាំងដាស់ តឿនព្រមានពួកអ្នកអំពីការជួបនៅថ្ងៃនេះ(បរលោក)ទេឬ? ពួក គេបានតបថាៈ យើងបានធ្វើសាក្សីលើខ្លួនយើងផ្ទាល់។ ហើយការ រស់នៅក្នុងលោកិយបានបោកបញ្ឆោតពួកគេ ព្រមទាំងពួកគេបាន ធ្វើសាក្សីលើខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ប្រឆាំងមែន។

[131] នោះគឺដោយសារតែម្ចាស់របស់អ្នកមិនបានបំផ្លាញភូមិ ស្រុកដោយបំពាន ខណៈដែលប្រជាជនភូមិស្រុកនោះមិនបានដឹង។

[132] ហើយគ្រប់ៗរូប(ជិននិងមនុស្ស)នឹងទទួលបានលំដាប់ ថ្នាក់(ឋានសួគ៌ ឬឋាននរក) ទៅតាមអ្វីដែលពួកគេបានប្រព្រឹត្ដ។ អល់ឡោះមិនធេ្វសប្រហែសនូវអ្វីដែលពួកគេប្រព្រឹត្ដឡើយ។

[133] ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)គឺជាអ្នកដែលមាន លើសលុបនិងជាអ្នកមានសេចក្ដីករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជានឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផេ្សង បន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បាន បង្កើតពួកអ្នកចេញពីពូជអំបូរនៃក្រុមផេ្សងៗ(មុនពួកអ្នក)ដែរ។

[134] ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺពិតជា មកដល់។ ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)បានឡើយ។

[135] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកប្រតិបត្ដិតាមមាគ៌ារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ ប្រតិបត្ដិតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងអ្នក ណា(ខ្ញុំឬពួកអ្នក)ដែលទទួលបានជោគជ័យនៅថ្ងៃបរលោកនោះ។ ពិតប្រាកដណាស់ ពួកដែលបំពានគឺគ្មានជ័យជំនះឡើយ។

[136] ហើយពួកគេ(ពួកមូស្ហរីគីន)បានរំលែកមួយចំណែក សម្រាប់អល់ឡោះអំពីអ្វីដែលទ្រង់បានបង្កើតនៃផលានុផលដែល បានមកពីការដាំដុះ និងសត្វពាហនៈ ហើយពួកគេបាននិយាយដោយ ការប៉ាន់ស្មានរបស់ពួកគេថាៈ នេះសម្រាប់អល់ឡោះ ហើយនេះគឺ សម្រាប់ព្រះរបស់ពួកយើង។ ហើយអ្វីដែលសម្រាប់ព្រះរបស់ពួកគេ គឺវាមិនទៅដល់អល់ឡោះឡើយ តែអ្វីដែលសម្រាប់អល់ឡោះ នោះគឺទៅដល់ព្រះរបស់ពួកគេ។ អ្វីដែលពួកគេកាត់សេចក្ដីនោះ គឺអាក្រក់បំផុត។

[137] ដូចេ្នះដែរ ស្ហៃតនបានលំអដល់ពួកមូស្ហរីគីនជាច្រើន ក្នុងការសម្លាប់កូនចៅរបស់ពួកគេ ដើម្បីពួកគេ(ស្ហៃតន)បំផ្លាញ ពួកទាំងនោះ និងដើម្បីបំភាន់ពួកគេនូវសាសនារបស់ពួកគេ។ ហើយ ប្រសិនបើអល់ឡោះមានចេតនា គឺពួកគេមិនធ្វើកិច្ចការនោះឡើយ។ ដូចេ្នះ ចូរអ្នកបណ្ដោយពួកគេ និងអ្វីដែលពួកគេប្រឌិតនោះចុះ។

[138] ពួកគេបាននិយាយដោយការប៉ាន់ស្មានថាៈ សត្វពាហនៈ និងផលានុផលទាំងនេះត្រូវបានគេហាមឃាត់មិនឱ្យបរិភោគវា ឡើយ លើកលែងតែបុគ្គលណាដែលពួកយើងអនុញ្ញាតប៉ុណ្ណោះ។ ហើយសត្វពាហនៈនេះដែរ ត្រូវបានគេហាមឃាត់ខ្នងរបស់វា(ក្នុង ការជិះនិងដឹកជញ្ជូន) ព្រមទាំងសត្វពាហនៈដែលពួកគេមិនរំលឹក ឈ្មោះអល់ឡោះចំពោះវា។ (ពួកគេធ្វើដូច្នោះ)គឺដើម្បីមួលបង្កាច់ ទៅលើអល់ឡោះ។ ទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេ បានមួលបង្កាច់នោះ។

[139] ហើយពួកគេបាននិយាយបន្ដទៀតថាៈ អ្វីដែលនៅក្នុង ពោះសត្វពាហនៈនេះ គឺសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយត្រូវហាមឃាត់ទៅលើស្ដ្រីៗរបស់ពួកយើង។ ប៉ុន្ដែបើវាកើត មកហើយស្លាប់ គឺពួកគេមានចំណែកស្មើគ្នានៅក្នុងការបរិភោគវា។ អល់ឡោះនឹងដាក់ទណ្ឌកម្មពួកគេចំពោះការដាក់ច្បាប់របស់ពួកគេ បែបនេះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។

[140] ពួកដែលបានសម្លាប់កូនរបស់ពួកគេដោយភាពល្ងង់ខ្លៅ អវិជ្ជាពិតជាបានខាតបង់។ ហើយពួកគេបានហាមឃាត់(ខ្លួនឯង) នូវអ្វីដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេដើម្បីមួល បង្កាច់ចំពោះអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវងេ្វង ហើយ ពួកគេមិនមែនជាពួកដែលទទួលបានការចង្អុលបង្ហាញឡើយ។

[141] ហើយទ្រង់ជាអ្នកដែលបានបង្កើតច្បារដំណាំជាច្រើន ដែលដុះឡើងទ្រើង(ដូចជាទំពាំងបាយជូរ) និងមិនឡើងទ្រើង ដូច ជាដើមល្មើ និងដំណាំផេ្សងៗទៀតដែលមានរសជាតិប្លែកៗពីគ្នាក្នុង ការបរិភោគ ហើយផ្លែអូលីវ និងផ្លែទទឹមស្រដៀងគ្នា និងមានខ្លះ ទៀតមិនដូចគ្នាឡើយ(រូបរាង និងរសជាតិ)។ ចូរពួកអ្នកបរិភោគ ផលានុផលរបស់វានៅពេលដែលវាឱ្យផល និងបរិច្ចាគហ្សាកាត់របស់ វានៅថ្ងៃប្រមូលផលវាចុះ។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ។

[142] ហើយសត្វពាហនៈមួយចំនួនអាចដឹកជញ្ជូនបាន(ដូចជា សត្វអូដ្ឋជាដើម) និងមួយចំនួនទៀតមិនអាចដឹកជញ្ជូនបានទេ(ដូច ជាពពែ ចៀម)។ ចូរពួកអ្នកបរិភោគអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈមកឱ្យពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំតាម មាគ៌ារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាង ពិតប្រាកដចំពោះពួកអ្នក។

[143] សត្វពាហនៈប្រាំបីគូ ក្នុងនោះមានសត្វចៀមមួយគូ និង សត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើ ឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់វាទាំងពីរ ឬ ដែលអល់ឡោះបានហាមឃាត់នោះ? ចូរពួកអ្នកប្រាប់ខ្ញុំតាម ការចេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកសច្ចៈមែននោះ។

[144] ហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។

[145] ចូរអ្នក(មូហាំម៉ាត់)ពោលថា ខ្ញុំមិនដែលជួបប្រទះនៅ ក្នុងអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំនូវការបម្រាមទៅលើអ្នក ដែលចង់បរិភោគវា(សត្វដែលពួកអ្នកហាមឃាត់)នោះទេ លើក លែងតែវាក្លាយជាសត្វស្លាប់(ដោយពុំបានសំឡេះតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូក ពីព្រោះវាជារបស់កខ្វក់ ឬជារបស់ ដែលមិនស្របច្បាប់ដែលត្រូវបានគេសំឡេះវាដោយរំលឹកនាមផេ្សង ពីអល់ឡោះ។ ប៉ុន្ដែបើបុគ្គលណាត្រូវបានបង្ខំចិត្ដ(ក្នុងការទទួល ទាន) ដោយគ្មានលើសពីតម្រូវការចាំបាច់ និងមិនរំលោភបំពានទេ នោះ គឺពិតប្រាកដណាស់ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់។

[146] ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។

[147] តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(មូហាំម៉ាត់) ចូរអ្នកប្រាប់ទៅពួកគេថាៈ ម្ចាស់របស់ពួកអ្នកមានក្ដីមេត្ដាករុណា ទូលំទូលាយបំផុត ហើយគ្មានអ្នកណាអាចច្រានទារុណកម្មរបស់ ទ្រង់ចេញពីពួកដែលប្រព្រឹត្ដអំពើអាក្រក់បានឡើយ។

[148] ពួកដែលបានធ្វើស្ហ៊ីរិកនឹងនិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនា ពួកយើងនិងជីដូនជីតារបស់ពួកយើងមិន បានធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនបម្រាម(លើខ្លួនឯង)នូវ ប្រការណាមួយដែរ។ ដូច្នោះដែរ ពួកដែលពីមុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ រហូតទាល់តែពួកគេបាន ភ្លក្សទារុណកម្មរបស់យើង។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើពួកអ្នកមានការចេះដឹងដែរឬទេ ចូរពួកអ្នកបង្ហាញវាដល់យើង មក? ពួកអ្នកមិនតាមអ្វីក្រៅតែពីការស្មានឡើយ ហើយពួកអ្នក ក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។

[149] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះមានភស្ដុតាង យ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជា ចង្អុលបង្ហាញដល់ពួកអ្នកទាំងអស់គ្នាជាមិនខាន។

[150] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលពួកគេធ្វើសាក្សីថា ពិតប្រាកដ ណាស់ អល់ឡោះបានហាមឃាត់របស់ទាំងនេះ។ ហើយប្រសិនបើ ពួកគេបានធ្វើសាក្សី(កុហក) ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំអនុវត្ដតាមទំនើងចិត្ដរបស់ពួកដែលបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងពួកដែលមិនជឿថ្ងៃបរលោក ហើយ ពួកគេជាពួកដែលធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេឱ្យសោះ។

[151] ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យ ពួកអ្នកស្ដាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នកថាៈ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អជាមួយ ឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នក ដោយសារភាពក្រខ្សត់នោះឡើយ។ យើងជាអ្នកផ្ដល់លាភសក្ការៈ ដល់ពួកអ្នក និងពួកគេ(កូនចៅ)។ ហើយចូរពួកអ្នកកុំបៀតបៀន អំពើអាក្រក់(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀម ក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលអល់ឡោះបាន ហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាម ច្បាប់អ៊ីស្លាម)។ ទាំងនោះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នកសង្ឃឹម ថា ពួកអ្នកគិតពិចារណា។

[152] ហើយចូរពួកអ្នកកុំបៀតបៀនទ្រព្យសម្បត្ដិកូនកំព្រា លើកលែងតែតាមវិធីដែលមានប្រយោជន៍រហូតដល់គេពេញវ័យ។ ហើយចូរពួកអ្នកបំពេញរង្វាល់ និងការថ្លឹងប្រកបដោយយុត្ដិធម៌។ យើងមិនដាក់បន្ទុកបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្ដី ចូរប្រកាន់ខ្ជាប់នូវ ភាពយុត្ដិធម៌ សូម្បីតែទាក់ទងនឹងសាច់សាលោហិតក៏ដោយ។ ហើយចូរពួកអ្នកបំពេញកិច្ចសន្យារបស់អល់ឡោះ។ ទាំងនេះទ្រង់ បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។

[153] ហើយពិតប្រាកដណាស់នេះជាមាគ៌ារបស់យើងដ៏ត្រឹម ត្រូវ ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា។ ហើយចូរពួកអ្នកកុំប្រតិបត្ដិ តាមផ្លូវនានា(ផ្លូវវងេ្វង) ព្រោះវានឹងបំបែកពួកអ្នកចេញពីមាគ៌ា ដ៏ត្រឹមត្រូវរបស់ទ្រង់។ ទាំងនេះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចអល់ឡោះ។

[154] ក្រោយមកយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា ដើម្បីបំពេញ(នៀកម៉ាត់) និងអធិប្បាយនូវរាល់កិច្ចការយ៉ាងច្បាស់ លាស់ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាសម្រាប់ អ្នកដែលសាងអំពើល្អ សង្ឃឹមថាពួកគេមានជំនឿនឹងការជួបម្ចាស់ របស់ពួកគេ(ថ្ងៃបរលោក)។

[155] នេះជាគម្ពីរ(គួរអាន)ដ៏ពិសិដ្ឋដែលយើងបានបញ្ចុះវា (ឱ្យមូហាំម៉ាត់) ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា និងកោតខ្លាច អល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។

[156] ដើម្បីកុំឱ្យពួកអ្នក(ពួកមូស្ហរីគីន)និយាយថាៈ ពិត ប្រាកដណាស់ គម្ពីរត្រូវបានគេ(អល់ឡោះ)បញ្ចុះឱ្យតែមនុស្សពីរ ក្រុម(យ៉ាហ៊ូទី និងណាសរ៉នី)មុនពួកយើងប៉ុណ្ណោះ។ ហើយពួក យើងពិតជាមិនចេះអំពីការសូត្រគម្ពីររបស់ពួកគេឡើយ។

[157] ឬដើម្បីកុំឱ្យពួកអ្នកនិយាយថាៈ ប្រសិនបើគេបានបញ្ចុះគម្ពីរមកឱ្យពួកយើង ប្រាកដជាពួកយើងទទួលបានការចង្អុលបង្ហាញ ជាងពួកគេ(ពួកយ៉ាហ៊ូទី និងណាសរ៉នី)។ ហើយជាការពិតណាស់ ភស្ដុតាងដ៏ជាក់ច្បាស់និងការចង្អុលបង្ហាញ ហើយនិងការអាណិត ស្រឡាញ់ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក។ ដូចេ្នះតើអ្នក ណាដែលអយុត្ដិធម៌ជាងអ្នកដែលបានបដិសេធនឹងបណ្ដាភស្ដុតាង របស់អល់ឡោះ និងបែរចេញពីវានោះ? យើងនឹងតបស្នងចំពោះ ពួកដែលបែរចេញពីបណ្ដាភស្ដុតាងរបស់យើងនោះនូវទារុណកម្ម ដ៏អាក្រក់ ដោយសារតែការបែរចេញរបស់ពួកគេ។

[158] ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ មកដល់ពួកគេ(ដើម្បីយកជីវិត)ឬម្ចាស់របស់អ្នកនឹងមកដល់(ដើម្បី កាត់ក្ដី) ឬសញ្ញា(ថ្ងៃបរលោក)មួយចំនួននៃម្ចាស់របស់អ្នកនឹងមក ដល់នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃម្ចាស់របស់អ្នកមក ដល់ ពេលនោះជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អនៅក្នុងពេល ដែលគេមានជំនឿនោះ។ ចូរអ្នកពោលថាៈ ចូរពួកអ្នករង់ចាំ(ថ្ងៃ បរលោក)ចុះ. ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។

[159] ពិតប្រាកដណាស់ ពួកដែលបានបំបែកសាសនារបស់ ពួកគេ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមៗនោះ អ្នក(មូហាំម៉ាត់) គ្មានការពាក់ព័ន្ធនឹងពួកគេបន្ដិចសោះឡើយ។ ពិតប្រាកដណាស់ កិច្ចការរបស់ពួកគេត្រូវប្រគល់ទៅចំពោះអល់ឡោះ បន្ទាប់មក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។

[160] អ្នកណាដែលបាននាំទៅជាមួយនូវអំពើល្អមួយ(នៅថ្ងៃ បរលោក) គេនឹងទទួលបានផលបុណ្យដប់ដងដូចនឹងអំពើល្អរបស់ គេ។ រីឯអ្នកណាដែលបាននាំទៅជាមួយនូវអំពើអាក្រក់មួយវិញ នោះ គេនឹងមិនត្រូវបានតបស្នងក្រៅពីអំពើអាក្រក់ដូចគ្នានោះ ឡើយ។ ហើយពួកគេមិនត្រូវគេបំពានឡើយ។

[161] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវជាសាសនាដ៏ពិត ដែលជាសាសនារបស់អ៊ីព្រហ៊ីមដ៏ជ្រះស្អាត។ ហើយគាត់ពុំមែនស្ថិត នៅក្នុងចំណោមពួកមូស្ហរីគីនឡើយ។

[162] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការ សឡាតរបស់ខ្ញុំ និងការបូជាសត្វរបស់ខ្ញុំ និងការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[163] ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។

[164] ចូរអ្នកពោលថាៈ តើឱ្យខ្ញុំយកម្ចាស់ផេ្សងក្រៅពី អល់ឡោះ ដោយទ្រង់ជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ឬ? ហើយ បុគ្គលគ្រប់រូបមិនសាងអំពើអាក្រក់ក្រៅពី(ផលអាក្រក់នោះ)ធ្លាក់ ទៅលើខ្លួនគេនោះឡើយ។ ហើយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់មិន អាចទទួលបន្ទុកអំពើបាបរបស់អ្នកដទៃបានឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នក ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា។

[165] ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នក គ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើក ឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

អាល់-អាអ៍រ៉ហ្វ

Surah 7

[1] អាលីហ្វ ឡាម មីម សទ។

[2] នេះគឺជាគមី្ពរ(គួរអាន)ដែលត្រូវបានគេបញ្ចុះទៅឱ្យអ្នក ហេតុនេះចូរអ្នកកុំមានការចង្អៀតចង្អល់ក្នុងទ្រូងរបស់អ្នកអំពីវា ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ដល់អ្នកប្រឆាំង)តាមរយៈវា និង ជាការរំលឹកចំពោះបណ្ដាអ្នកដែលមានជំនឿ។

[3] ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលគេបានបញ្ចុះឱ្យពួកអ្នកពី ម្ចាស់របស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមមេដឹកនាំ ក្រៅពីទ្រង់ឱ្យសោះ។ អ្វីដែលពួកអ្នកចងចាំគឺតិចតួចបំផុត។

[4] ហើយមានភូមិស្រុកជាច្រើនដែលយើងបានបំផ្លាញវា(ដោយ សារការប្រឆាំងនឹងអ្នកនាំសារ) ហើយទណ្ឌកម្មរបស់យើងបានមក ដល់វា(ក្នុងភូមិស្រុកភ្លាមៗ) ខណៈដែលពួកគេដេកលក់នៅពេល យប់ ឬពួកគេសម្រាកនៅពេលថ្ងៃ។

[5] ហើយគ្មានអ្វីដែលពួកគេត្រូវនិយាយនោះទេ នៅពេលដែល ទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ផ្ទុយទៅវិញពួកគេបាន និយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលបានបំពាន។

[6] ហើយយើងប្រាកដជានឹងសួរពួកដែលគេបានបញ្ជូនអ្នក នាំសារជាច្រើនទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្ដា អ្នកនាំសារទាំងនោះដែរ។

[7] ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(នូវអ្វីដែល ពួកគេបានសាង)ដោយការដឹង(របស់យើង) ហើយយើងពុំមែនជា អ្នកអវត្ដមាន(នៅឆ្ងាយពីពួកគេ)ឡើយ។

[8] ការថ្លឹង(ទង្វើរបស់មនុស្ស)នាថ្ងៃបរលោក គឺយុត្ដិធម៌បំផុត។ ដូចេ្នះអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ធ្ងន់ អ្នកទាំង នោះគឺជាអ្នកដែលជោគជ័យ។

[9] ចំណែកឯអ្នកណាដែលអំពើល្អរបស់គេមានទម្ងន់ស្រាល ពួកទាំងនោះគឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារតែពួកគេបាន បំពានលើអាយ៉ាត់ៗរបស់យើង។

[10] ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ ពួកអ្នកនៅលើផែនដី ហើយយើងបានរៀបចំការរស់នៅសម្រាប់ ពួកអ្នកនៅលើវា។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។

[11] ហើយជាការពិតណាស់ យើងបានបង្កើតពួកអ្នក(បិតា របស់ពួកអ្នកអាដាំ) បន្ទាប់មកយើងធ្វើឱ្យពួកអ្នកមានរូបរាង(ជា មនុស្សលោក)។ ក្រោយមកទៀតយើងបានបញ្ជាទៅពួកម៉ាឡាអ៊ីកាត់ថាៈ ឪចូរពួកអ្នកស៊ូជូតចំពោះអាដាំឱ ពួកគេក៏បានស៊ូជូត ទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលវាមិនស្ថិតក្នុង ចំណោមបណ្ដាអ្នកដែលស៊ូជូត។

[12] អល់ឡោះបានមានបន្ទូលថាៈ តើអ្វីដែលបានរារាំងឯងមិនឱ្យស៊ូជូតនៅពេលដែលយើងបានបញ្ជាឯង? អ៊ីព្លីសឆ្លើយថាៈ ខ្ញុំ ល្អប្រសើរជាងវា(អាដាំ)ដែលទ្រង់បានបង្កើតខ្ញុំពីភ្លើង ហើយទ្រង់ បានបង្កើតវាពីដី។

[13] អល់ឡោះបានមានបន្ទូលទៀតថាៈ ចូរឯងចុះចេញពី ឋានសួគ៌ភ្លាម. មិនសក្ដិសមទេចំពោះឯងដែលកេ្អងក្អាងនៅទីនេះ។ ដូចេ្នះចូរឯងចេញភ្លាម. ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោម ពួកដែលទាបថោកបំផុត។

[14] អ៊ីព្លីសបានតបថាៈ សូមទ្រង់មេត្ដាទុកពេលឱ្យខ្ញុំរហូតដល់ ថ្ងៃដែលពួកគេ(មនុស្ស)ត្រូវបានគេធ្វើឱ្យរស់ឡើងវិញផង(ថ្ងៃ បរលោក)។

[15] ទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល(រហូតដល់ថ្ងៃបរលោក)។

[16] អ៊ីព្លីសបានតបថាៈ ដោយសារតែទ្រង់បានធ្វើឱ្យខ្ញុំវងេ្វង ខ្ញុំប្រាកដជានឹងអូសទាញពួកគេ(កូនចៅអាដាំ)ចេញពីមាគ៌ារបស់ ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន។

[17] ក្រោយមកខ្ញុំ(អ៊ីព្លីស)ប្រាកដជានឹងទៅរំខានពួកគេ(កូន ចៅអាដាំគ្រប់ទិសទី) ទាំងខាងមុខ និងខាងក្រោយទាំងខាងស្ដាំ និងខាងឆេ្វងពួកគេ។ ហើយទ្រង់នឹងមិនជួបប្រទះពួកគេភាគច្រើន ជាអ្នកដឹងគុណនោះឡើយ។

[18] ទ្រង់បានមានបន្ទូលទៀតថាៈ ចូរឯងចាកចេញពីទីនេះ (ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងនិរទេស។ ជាការពិតណាស់ អ្នកណាហើយដែលបានតាមឯងក្នុងចំណោមពួកគេ គឺយើងប្រាកដ ជានឹងបំពេញនរកជើហាន់ណាំក្នុងចំណោមពួកអ្នកឯងទាំងអស់ គ្នាជាមិនខាន។

[19] ឱអាដាំ. ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌ នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានអំពីអ្វីដែលអ្នកទាំងពីរត្រូវ ការ។ តែអ្នកទាំងពីរកុំទៅជិតដើមឈើមួយនេះឱ្យសោះ ព្រោះវា នឹងធ្វើឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពាន។

[20] ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។

[21] ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។

[22] ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ

[23] គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និង អាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុង ចំណោមអ្នកដែលខាតបង់ជាមិនខាន។

[24] ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកចុះចេញ(ទៅរស់នៅ លើផែនដី)ដោយពួកអ្នកជាសត្រូវនឹងគ្នាចុះ។ ហើយនៅលើផែនដី គឺជាកន្លែងរស់នៅសម្រាប់ពួកអ្នក និងសោយសុខរហូតដល់ពេល អវសាន្ដ។

[25] ទ្រង់បានមានបន្ទូលទៀតថាៈ ពួកអ្នករស់នៅលើវា (ផែនដី) ហើយពួកអ្នកក៏ស្លាប់នៅលើវាដែរ ហើយ(នៅថ្ងៃ បរលោក)ពួកអ្នកនឹងត្រូវគេបពោ្ចញពីវាមកវិញ។

[26] ឱកូនចៅអាដាំ. យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសំលៀក បំពាក់ ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសំលៀកបំពាក់ សម្រាប់តែងលំអខ្លួន។ តែសំលៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែល អល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាង អ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ។

[27] ឱកូនចៅអាដាំ. ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូច ដែលវាធ្លាប់បានបពោ្ចញឪពុកម្ដាយរបស់ពួកអ្នកពីឋានសួគ៌ ដោយវា ដោះសំលៀកបំពាក់ចេញពីគេទាំងពីរ ដើម្បីវាលាតត្រដាងនូវភាព អាក្រាតរបស់គេទាំងពីរ។ ជាការពិតណាស់ វានិងបក្សពួករបស់វា ឃើញពួកអ្នក ដោយពួកអ្នកមិនអាចឃើញពួកវាបានឡើយ។ ពិត ប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាអ្នកដឹកនាំសម្រាប់ ពួកដែលគ្មានជំនឿ។

[28] ហើយនៅពេលដែលពួកគេបានប្រព្រឹត្ដអំពើអាក្រក់ ពួក គេតែងតែនិយាយថាៈ ពួកយើងបានទទួលវាពីជីដូនជីតារបស់យើង ហើយអល់ឡោះបានបញ្ជាពួកយើងឱ្យធ្វើវា។ ចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ពិតប្រាកដណាស់អល់ឡោះមិនបញ្ជាឱ្យធ្វើអាក្រក់នោះ ឡើយ។ តើពួកអ្នកកំពុងតែនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែល ពួកអ្នកមិនដឹងឬ

[29] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យ ប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌។ ហើយចូរពួកអ្នកប្រឈមមុខរបស់ ពួកអ្នក(ចំពោះទ្រង់)នៅរាល់ៗម៉ាស្ជិទ(ពេលសឡាត) ហើយចូរ ពួកអ្នកគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិន៍ចំពោះទ្រង់។ ពួកអ្នកនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដូចដែល ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដូច្នោះដែរ។

[30] មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ ទៅវិញ។

[31] ឱកូនចៅអាដាំ. ចូរពួកអ្នកលំអសំលៀកបំពាក់របស់ពួក អ្នកនៅរាល់ម៉ាស្ជិទ(ពេលសឡាត)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះ តែពួកអ្នកកុំខ្ជះខ្ជាយឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ ។

[32] ចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។

[33] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតម្ចាស់របស់ខ្ញុំ បានហាមឃាត់ពីការប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយ ទោះបីជា លាតត្រដាង ឬលាក់បាំងពីវាក៏ដោយ។ ហើយ(ទ្រង់បានហាម ឃាត់ទៀត)អំពីការប្រព្រឹត្ដបាបកម្ម និងការបំពានក្រៅពីការពិត ហើយនិងពួកស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភសុ្ដតាងណាមួយចំពោះវា ព្រមទាំងពួកដែលនិយាយបំផ្លើសលើ អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។

[34] រាល់ៗប្រជាជាតិគឺមានការកំណត់ជីវិតរួចជាសេ្រច។ ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេល ឬសុំមុនពេលកំណត់បានឡើយ ទោះបីជាមួយវិនាទីក៏ដោយ។

[35] ឱកូនចៅអាដាំ. ប្រសិនបើបណ្ដាអ្នកនាំសារក្នុងចំណោម ពួកអ្នកពិតជាមកដល់ពួកអ្នកដោយពួកគេនិទានឱ្យពួកអ្នកស្ដាប់ នូវបណ្ដាភស្ដុតាងរបស់យើង ដូចេ្នះបើអ្នកណាបានកោតខ្លាច អល់ឡោះ និងបានកែខ្លួននោះ ពួកគេគ្មានការភ័យខ្លាចឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។

[36] ហើយពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងអួតអាងប្រឆាំងនឹងវា ពួកទាំងនោះគឺជាពួកនរកដោយពួកគេ ស្ថិតនៅក្នុងនោះជាអមតៈ។

[37] តើអ្នកណាដែលបានបំពានជាងអ្នកដែលបានមួលបង្កាច់ លើអល់ឡោះដោយការភូតកុហក ឬបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់ទ្រង់នោះ? ពួកគេទាំងនោះនឹងទទួលបាននូវចំណែក(ល្អ និងអាក្រក់)របស់ពួកគេនៅក្នុងកំណត់ត្រា។ រហូតដល់ពេលដែល បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេ ដើម្បីយកជីវិតពួកគេ។ ពួកគេបានពោលថាៈ នៅឯណាទៅម្ចាស់ ដែលពួកអ្នកធ្លាប់បួងសួងផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយ ថាៈ ពួកនោះបានគេចចេញពីពួកយើងហើយ ដោយពួកគេទទួល ស្គាល់ខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកប្រឆាំង។

[38] អល់ឡោះបានមានបន្ទូលថាៈ ចូរពួកអ្នកចូលនរកជាមួយ បណ្ដាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកអំពីជិននិងមនុស្ស ចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(នរក) គេក៏បានដាក់ បណ្ដាសាមិត្ដភក្ដិរបស់គេ(អ្នកចូលមុន) រហូតដល់ពេលពួកគេចូល ទៅក្នុងវាទាំងអស់គ្នា ពួកដែលចូលក្រោយបាននិយាយទៅកាន់ពួក ដែលចូលមុនពួកគេថាៈ ឱម្ចាស់របស់ពួកយើង. ពួកនេះហើយដែល បានធ្វើឱ្យពួកយើងវងេ្វង ហេតុនេះសូមទ្រង់ធ្វើទារុណកម្មពួកគេ ទេ្វដងអំពីភ្លើងនរកផងចុះ។ ទ្រង់បានមានបន្ទូលថាៈ ពួកអ្នករាល់គ្នា នឹងទទួលទារុណកម្មទេ្វដង ប៉ុន្ដែពួកអ្នកមិនដឹងឡើយ ។

[39] ហើយពួកដែលចូលមុនបាននិយាយទៅកាន់ពួកដែលចូល ក្រោយពួកគេវិញថាៈ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងឡើយ។ (អល់ឡោះមានបន្ទូលទៅកាន់ពួកទាំងនោះថា) ដូចេ្នះ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដោយសារតែអ្វីដែលពួកអ្នកបានសាងចុះ។

[40] ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្ដុតាងទាំង ឡាយរបស់យើង និងអួតអាងប្រឆាំងចំពោះវា គេនឹងមិនបើកទ្វារ មេឃសម្រាប់ពួកនេះឡើយ(ពេលដែលពួកនេះស្លាប់) ហើយពួក នេះមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែសត្វអូដ្ឋអាចចូល ក្នុងរន្ធម្ជុលបាន។ ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលធ្វើ អាក្រក់។

[41] នៅពីក្រោមពួកគេមានកម្រាល និងមានភួយនៅពីលើ ពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ដូចនោះដែរយើងនឹងតបស្នង ចំពោះពួកដែលបំពាន។

[42] រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ គឺ យើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុង នោះជាអមតៈ។

[43] ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។

[44] ហើយបណ្ដាអ្នកឋានសួគ៌បានស្រែកប្រាប់ពួកអ្នកឋាននរក ថាៈ ពួកយើងបានទទួលយ៉ាងពិតប្រាកដមែននូវអ្វីដែលម្ចាស់របស់ ពួកយើងបានសន្យានឹងពួកយើង។ ចុះពួកអ្នកវិញ តើបានទទួលយ៉ាង ពិតប្រាកដនូវអ្វីដែលម្ចាស់របស់ពួកអ្នកបានសន្យាដែរឬទេ? ពួកគេ ឆ្លើយថាៈ ពិតមែន។ ពេលនោះអ្នកប្រកាសបានប្រកាសប្រាប់រវាង ពួកគេថាៈ ជាការពិតបណ្ដាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួក ដែលបំពាន។

[45] គឺជាពួកដែលរារាំងអ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងធ្វើឱ្យវា(មាគ៌ា)វៀចវេរ ដោយពួកគេជា អ្នកប្រឆាំងនឹងថ្ងៃបរលោក។

[46] ហើយរវាងពួកគេទាំងពីរ(ពួកឋានសួគ៌ និងពួកឋាននរក) គឺមានជញ្ជាំងខណ្ឌ។ ហើយនៅលើជញ្ជាំងខណ្ឌនេះមានបុរស ជាច្រើន ដែលពួកគេស្គាល់ពួកទាំងពីរក្រុមនោះតាមរយៈសញ្ញា របស់ពួកគេ។ ហើយពួកគេ(បុរស)បានស្រែកហៅពួកឋានសួគ៌ថាៈ សូមឱ្យមានសុខសន្ដិភាពលើពួកអ្នក (ដោយពេលនោះ)ពួកគេមិន ទាន់បានចូលឋានសួគ៌នៅឡើយទេ តែពួកគេសង្ឃឹមយ៉ាងខ្លាំង ថានឹងបានចូល(ឋានសួគ៌)។

[47] តែនៅពេលដែលពួកគេបង្វែរភ្នែករបស់ពួកគេមើលទៅ កាន់ពួកឋាននរកវិញ ពួកគេបានអង្វរសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ពួកយើងជាមួយក្រុមដែលបំពានអ្វី។

[48] ហើយពួកដែលនៅលើជញ្ជាំងនោះបានហៅពួកបុរស(ជា មេដឹកនាំរបស់ពួកគ្មានជំនឿ) ដែលពួកគេស្គាល់ពួកទាំងនោះតាម រយៈសញ្ញារបស់ពួកគេ ដោយនិយាយថាៈ តើការប្រមូល(ផល ប្រយោជន៍លោកិយ)របស់ពួកអ្នក និងអ្វីដែលពួកអ្នកធ្លាប់ក្រអឺត ក្រទមនោះវាមានផលប្រយោជន៍ដល់ពួកអ្នកអ្វីខ្លះ

[49] តើអ្នកទាំងនេះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួក អ្នកបានស្បថថា អល់ឡោះនឹងមិនផ្ដល់ការអាណិតស្រឡាញ់ដល់ ពួកគេទេនោះ? (មានគេនិយាយទៅកាន់ពួកនៅលើជញ្ជាំងថា) ចូរពួកអ្នកចូលឋានសួគ៌ចុះ ដោយគ្មានការភ័យខ្លាចចំពោះពួកអ្នក ឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភដែរ។

[50] ពួកនរកបានស្រែកអង្វរហៅពួកឋានសួគ៌ថា សូមជួយបន្ដក់ ទឹកឱ្យពួកយើងផឹកផង ឬជួយផ្ដល់ចំណីអាហារដែលអល់ឡោះបាន ផ្ដល់ឱ្យពួកអ្នកដល់ពួកយើងផង។ អ្នកឋានសួគ៌បានប្រាប់ទៅវិញថាៈ អល់ឡោះពិតជាបានដាក់បម្រាមរបស់ទាំងពីរនេះលើពួកប្រឆាំង។

[51] ពួកដែលបានយកសាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងការលេងសើច ហើយជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូចេ្នះថ្ងៃនេះ(បរលោក) យើងភេ្លចពួកគេដូចដែលពួកគេបានភេ្លច នូវថ្ងៃជំនួបរបស់ពួកគេនេះដែរ និងអ្វីដែលពួកគេធ្លាប់ប្រឆាំងនឹង បណ្ដាភស្ដុតាងរបស់យើង។

[52] ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ (គួរអាន)ដែលយើងបានពន្យល់វាយ៉ាងច្បាស់ ដោយចំណេះដឹងជា ការចង្អុលបង្ហាញ និងជាការអាណិតស្រឡាញ់ចំពោះក្រុមដែលមាន ជំនឿ។

[53] ពួកគេគ្មានរង់ចាំអ្វីក្រៅពីការសន្យានៅក្នុងគម្ពីរគួរអាន នោះឡើយ។ នៅថ្ងៃដែលការសន្យារបស់វាមកដល់ពួកដែលបាន ភេ្លចវាពីមុនមកនិយាយថាៈ ជាការពិតណាស់ បណ្ដាអ្នកនាំសារនៃ ម្ចាស់របស់យើងបានមកដល់ដោយនាំមកនូវការពិត។ តើពួកយើង មានអ្នកជួយអន្ដរាគមន៍ ដើម្បីនឹងជួយអន្ដរាគមន៍ដល់ពួកយើង ឬពួកយើងមានគេបញ្ជូន(ទៅក្នុងលោកិយវិញ) ដើម្បីយើងនឹងធ្វើ ក្រៅពីអ្វីដែលយើងធ្លាប់ធ្វើដែរឬទេ? ជាការពិតណាស់ ពួកគេបាន ខាតបង់ដោយខ្លួនឯង ហើយអ្វីដែលពួកគេធ្លាប់បង្កើត(ម្ចាស់ផេ្សង ពីអល់ឡោះ)នោះបានបាត់បង់ពីពួកគេ។

[54] ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេល ថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បាន បង្កើត)ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា. ការបង្កើត និងការគ្រប់គ្រងគឺជាកម្មសិទ្ធិ របស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។

[55] ចូរពួកអ្នក(អ្នកមានជំនឿ)បួងសួងសុំម្ចាស់របស់ពួកអ្នក ដោយឱនលំទោន និងទន់ភ្លន់ចុះ។ ពិតប្រាកដណាស់ ទ្រង់មិន ស្រឡាញ់ពួកដែលបំពានឡើយ។

[56] ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីបន្ទាប់ពី មានសេ្ថរភាពហើយនោះឱ្យសោះ។ ហើយចូរពួកអ្នកបួងសួងសុំពី ទ្រង់ដោយការកោតខ្លាច និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង។ ពិតប្រាកដ ណាស់ ការអាណិតស្រឡាញ់របស់អល់ឡោះ គឺនៅជិតនឹងបណ្ដាអ្នក ដែលសាងអំពើល្អ។

[57] ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ លុះដល់ ពេលដែលខ្យល់នោះបានរំកិលដុំពពកដ៏ធ្ងន់(ក្លាយជាទឹកភ្លៀង) យើងក៏បានស្រោចស្រពវាលើតំបន់ក្រៀមក្រោះ។ ហើយយើងបាន បញ្ចុះទឹកភ្លៀងតាមរយៈវា(ពពក) បន្ទាប់មកយើងបានបពោ្ចញ តាមរយៈវា(ទឹកភ្លៀង)នូវផលានុផលគ្រប់ប្រភេទ។ ដូច្នោះដែរ យើងនឹងបពោ្ចញសាកសព(ធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក) ដើម្បីឱ្យពួកអ្នកចងចាំ។

[58] ហើយតំបន់ដីដែលល្អនោះ(ពេលមានភ្លៀងធ្លាក់)ដំណាំ ដាំដុះ នៅទីនោះនឹងដុះឡើងតាមការអនុញ្ញាតពីម្ចាស់របស់វា។ រីឯតំបន់ដីដែលមិនល្អវិញនោះ វាមិនអាចបពោ្ចញអ្វីឡើយ លើក លែងតែដុះ(បន្ដិចបន្ដួច)ទាំងលំបាកប៉ុណ្ណោះ។ ដូច្នោះដែរ យើង នឹងបញ្ជាក់ប្រាប់នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលដឹងគុណ។

[59] ជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណាផេ្សងពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភខ្លាចពួកអ្នកទទួលទារុណកម្មនាថ្ងៃ ដ៏មហិមា(ថ្ងៃបរលោក)។

[60] មេដឹកនាំនៃក្រុមរបស់គេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងយល់ឃើញថា អ្នក(នួហ)គឺពិតជាស្ថិតនៅក្នុង ភាពវងេ្វងយ៉ាងជាក់ច្បាស់។

[61] នួហបានឆ្លើយតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនមែនជា អ្នកវងេ្វងទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារមកពីម្ចាស់នៃពិភពទាំងអស់។

[62] ខ្ញុំជាអ្នកផ្ដល់សារទាំងឡាយនៃម្ចាស់របស់ខ្ញុំឱ្យពួកអ្នក និងជាអ្នកណែនាំពួកអ្នក។ ហើយខ្ញុំដឹងពីអល់ឡោះនូវអ្វីដែលពួក អ្នកមិនដឹង។

[63] តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(នួហ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នក និងដើម្បីឱ្យពួកអ្នក កោតខ្លាចអល់ឡោះ ហើយនិងដើម្បីឱ្យពួកអ្នកត្រូវគេ(អល់ឡោះ) អាណិតស្រឡាញ់ឬ

[64] តែពួកគេបានបដិសេធចំពោះនួហ ហើយយើងបានសង្គ្រោះគេ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេនៅលើសំពៅ រួចយើងបាន ពន្លិចពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង។ ពិត ប្រាកដណាស់ ពួកគេជាក្រុមដែលងងឹតងងុល។

[65] ហើយយើងបានបញ្ជូនហ៊ូទទៅកាន់(កុលសម្ព័ន្ធ)អាដដែល ជាបងប្អូនរបស់ពួកគេ។ គេ(ហ៊ូទ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកមិនកោតខ្លាចទេឬ

[66] មេដឹកនាំរបស់ពួកដែលប្រឆាំងក្នុងចំណោមប្រជាជនរបស់ គាត់បាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នក ស្ថិតក្នុងលក្ខណៈមិនគ្រប់គ្រាន់។ ហើយពិតប្រាកដណាស់ ពួកយើង គិតថា អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលភូតកុហក។

[67] ហ៊ូទបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពុំមែនមានលក្ខណៈ មិនគ្រប់គ្រាន់នោះទេ ក៏ប៉ុន្ដែខ្ញុំជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់ គ្រងពិភពទាំងអស់។

[68] ខ្ញុំផ្ដល់ឱ្យពួកអ្នកនូវសារទាំងឡាយនៃម្ចាស់របស់ខ្ញុំ ហើយ ខ្ញុំគឺជាអ្នកផ្តល់ដំបូន្មានម្នាក់ដែលទៀងត្រង់សម្រាប់ពួកអ្នក។

[69] តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។

[70] ពួកគេបាននិយាយថាៈ តើអ្នកបានមកដល់ពួកយើងដើម្បី ឱ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឱ្យយើង បោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈ ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នកបាន ដាស់តឿនព្រមានពួកយើងមើល ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នក សច្ចៈមែននោះ។

[71] គេ(ហ៊ូទ)បានពោលថាៈ ទណ្ឌកម្មនិងការខឹងសម្បាពី ម្ចាស់របស់ពួកអ្នកពិតជាបានធ្លាក់មកលើពួកអ្នក។ តើពួកអ្នកនៅ ឈ្លោះប្រកែកជាមួយខ្ញុំពីឈ្មោះទាំងអស់(បដិមា)ដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានឱ្យឈ្មោះវា ដោយអល់ឡោះមិនបាន បញ្ចុះភស្ដុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូចេ្នះ ចូរពួកអ្នករង់ចាំ (ទណ្ឌកម្ម)ចុះ. ពិតប្រាកដណាស់ ខ្ញុំក៏រង់ចាំជាមួយពួកអ្នកដែរ។

[72] ដូចេ្នះ យើងបានសង្គ្រោះគេ(ហ៊ូទ)និងអ្នកដែលរួមជំនឿ ជាមួយគេ(ពីទណ្ឌកម្មដោយខ្យល់ព្យុះ)ដោយការអាណិតស្រឡាញ់ ពីយើង ហើយយើងបានបំផ្លាញទាំងអស់ពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់យើង។ ហើយពួកគេមិនមែនជាអ្នកមានជំនឿ ឡើយ។

[73] ហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។

[74] ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។

[75] ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេ(សឡេះ) បាននិយាយទៅកាន់ពួកដែលគេគិតថាជាពួកទន់ខ្សោយនៃអ្នកដែលមានជំនឿក្នុងចំណោមពួកគេថាៈ តើពួកអ្នកដឹងច្បាស់ទេថា សឡេះ ពិតជាត្រូវគេបញ្ជូនមកពីម្ចាស់របស់គេមែននោះ? ពួកគេបានឆ្លើយ ថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលមានជំនឿចំពោះអ្វីដែល គេបានបញ្ជូនមក។

[76] ពួកដែលក្រអឺតក្រទមបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿនឹងអ្វីដែលពួកអ្នកមានជំនឿចំពោះ វាឡើយ។

[77] ហេតុនេះ ពួកគេក៏បានសម្លាប់សត្វអូដ្ឋញីនោះ ដោយពួក គេបានបំពានលើបទបញ្ជានៃម្ចាស់របស់ពួកគេ។ ហើយពួកគេបាន និយាយថាៈ ឱសឡេះ. ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម) ដែលអ្នកព្រមានពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមបណ្តាអ្នក ដែលត្រូវគេបញ្ជូនមកមែននោះ។

[78] ពេលនោះការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យ ពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។

[79] បន្ទាប់មកគេ(សឡេះ)បានបែរចេញពីពួកគេ ហើយ ក៏ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់ឱ្យពួកអ្នកនូវសារពី ម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ ប៉ុន្ដែពួក អ្នកមិនពេញចិត្ដនឹងបណ្ដាអ្នកដែលផ្ដល់ដំបូន្មាននោះឡើយ។

[80] ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គេថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ ដែលគ្មាននរណាម្នាក់ប្រព្រឹត្ដវាមុនពួកអ្នកនៅលើពិភពទាំងអស់ ដូចេ្នះ

[81] ពិតប្រាកដណាស់ ពួកអ្នកពិតជាយកបុរសមកបំពេញ ចំណង់តណ្ហាក្រៅពីស្ដ្រី។ ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែល បំពាន។

[82] ហើយក្រុមរបស់គេ(លូត)មិនបានឆ្លើយតបអ្វីក្រៅពី ពួកគេនិយាយថាៈ ចូរពួកអ្នកបណេ្ដញពួកគេ(លូត និងសមាជិក របស់គេ)ចេញពីភូមិស្រុករបស់ពួកអ្នកនោះឡើយ។ ការពិត ពួកគេគឺជាមនុស្សចង់សំអាតខ្លួន(មិនរួមរ័កជាមួយបុរស)។

[83] បន្ទាប់មកយើងបានសង្គ្រោះគេ(លូត) និងបណ្ដាអ្នក ដែលតាមគេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលស្ថិតនៅ ក្នុងចំណោមពួកដែលត្រូវទទួលទារុណកម្ម។

[84] យើងបានបញ្ចុះភ្លៀង(ជាដុំថ្មដ៏សែនក្ដៅ)ជាច្រើនទៅលើ ពួកគេ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុង ក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់យ៉ាងដូចមេ្ដចទៅ

[85] ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែប ទៅកាន់កុលសម្ព័ន្ធម៉ាដយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិត ជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការ ថ្លឹងចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តិបទល្មើសនៅលើផែនដីក្រោយពេលដែល វាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួក អ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។

[86] ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវ ដើម្បីគំរាម កំហែង និងរារាំងអ្នកដែលមានជំនឿលើអល់ឡោះអំពីមាគ៌ារបស់ ទ្រង់ ដោយពួកអ្នកស្វែងរកមាគ៌ាមិនត្រឹមត្រូវនោះទេ។ ហើយចូរ ពួកអ្នកចងចាំ. នៅពេលដែលពួកអ្នកមានគ្នាតិច ហើយទ្រង់បាន ធ្វើឱ្យពួកអ្នកមានគ្នារឹតតែច្រើន។ ចូរពួកអ្នកមើលចុះ. តើលទ្ធផល ចុងក្រោយរបស់ពួកល្មើសនោះយ៉ាងណាដែរ

[87] ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿ លើអ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំ(ស៊្ហូអែប) ហើយក្រុមមួយចំនួន ទៀតគ្មានជំនឿនោះ ចូរពួកអ្នកទាំងអស់អត់ធ្មត់ចុះ រហូតដល់ អល់ឡោះវិនិច្ឆ័យរវាងពួកយើង។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យ ដ៏ប្រសើរបំផុត។

[88] ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេបាន និយាយថាៈ ឱស្ហ៊ូអែប. ពួកយើងពិតជានឹងបណ្តេញអ្នក និងបណ្ដា អ្នកដែលបានរួមជំនឿជាមួយអ្នកចេញពីភូមិស្រុករបស់ពួកយើង លុះត្រាតែពួកអ្នកវិលមករកសាសនារបស់ពួកយើងវិញ។ គាត់បាន ឆ្លើយថាៈ ទោះបីជាពួកយើងមិនពេញចិត្តក៏ដោយឬ

[89] ពួកយើងពិតជាបានប្រឌិតនូវការភូតកុហកចំពោះ អល់ឡោះជាមិនខាន ប្រសិនបើពួកយើងបានវិលទៅរកសាសនា របស់ពួកអ្នកវិញ ក្រោយពេលដែលអល់ឡោះបានជួយសង្គ្រោះពួក យើងឱ្យចេញផុតពីវា(សាសនាដើម)ហើយនោះ។ ហើយចំពោះពួក យើងនឹងមិនវិលទៅរកវាវិញទេ លើកលែងតែអល់ឡោះជាម្ចាស់ របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ពួកយើងដឹងជ្រួត ជ្រាបលើអ្វីៗទាំងអស់។ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង ប្រគល់ការទុកចិត្ដ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកាត់ សេចក្តី រវាងពួកយើង និងក្រុមរបស់ពួកយើងដោយយុត្ដិធម៌ផង ចុះ។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត។

[90] ពួកមេដឹកនាំដែលគ្មានជំនឿនៃក្រុមរបស់គេបាននិយាយ ថាៈ ប្រសិនបើពួកអ្នកតាមស្ហ៊ូអែបនោះ ពិតប្រាកដណាស់ ពួកអ្នក នឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។

[91] ពេលនោះការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ និង ធ្វើឱ្យពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។

[92] ពួកដែលបានបដិសេធនឹងស្ហ៊ូអែបគឺហាក់ដូចជាមិនបានរស់ នៅទីនេះ(ភូមិស្រុកដែលអល់ឡាះបានបំផ្លាញ)។ ពួកដែលបាន បដិសេធនឹងស្ហ៊ូអែប ពួកគេគឺជាពួកដែលខាតបង់។

[93] បន្ទាប់មកគេ(ស្ហ៊ូអែប)បានបែរចេញពីពួកគេ ហើយបាន ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់សារនៃម្ចាស់របស់ខ្ញុំឱ្យ ពួកអ្នក ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ។ ដូចេ្នះ តើឱ្យ ខ្ញុំសោកស្ដាយចំពោះក្រុមដែលគ្មានជំនឿយ៉ាងដូចមេ្ដចទៅ

[94] ហើយយើងមិនបានបញ្ជូនណាពីទៅក្នុងភូមិស្រុកណាមួយ ឡើយ លើកលែងតែយើងឱ្យពួកគេនោះជួបប្រទះនូវភាពវេទនាក្រ ខ្សត់ និងគ្រោះមហន្ដរាយ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន(សារភាព កំហុស)។

[95] ក្រោយមកយើងបានផ្លាស់ប្តូរពីស្ថានភាពអាក្រក់ទៅល្អ វិញ រហូតដល់ពួកគេមានសុខភាពល្អ(មានកូនចៅនិងទ្រព្យសម្បត្តិ ច្រើន) ហើយពួកគេបែរជាបាននិយាយថាៈ ជាការពិតណាស់ ជីដូន ជីតារបស់ពួកយើងក៏ធ្លាប់ជួបប្រទះនូវគ្រោះមហន្ដរាយ និងភាព សប្បាយរីករាយនេះដែរ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅ លើពួកគេភ្លាមៗដោយពួកគេមិនដឹងខ្លួន។

[96] ប្រសិនបើអ្នកភូមិស្រុកទាំងនោះបានជឿ និងកោតខ្លាច អល់ឡោះ យើងពិតជាផ្ដល់ឱ្យពួកគេនូវពរជ័យជាច្រើនពីលើមេឃ និងផែនដីជាមិនខាន តែពួកគេបែរជាបានបដិសេធទៅវិញ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅលើពួកគេដោយសារតែអ្វីដែលពួក គេបានប្រព្រឹត្ដ។

[97] តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុត ពីទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលយប់ ខណៈ ដែលពួកគេកំពុងដេកលក់នោះឬ

[98] តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុតពី ទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលព្រឹក ខណៈដែល ពួកគេកំពុងលេងសប្បាយនោះឬ

[99] តើពួកគេគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឬ? គ្មានអ្នកណាគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឡើយ លើកលែងតែពួកដែលខាតបង់ប៉ុណ្ណោះ។

[100] តើមិនទាន់ច្បាស់លាស់សម្រាប់ពួកដែលទទួលមរតក នៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុន(បានវិនាសអន្តរាយ)ទេឬ ប្រសិនបើយើងមានចេតនានោះ យើងនឹងដាក់ទារុណកម្មទៅលើ ពួកគេរួចទៅហើយដោយសារបាបកម្មរបស់ពួកគេ ហើយយើងនឹង បោះត្រាភ្ជិតទៅលើចិត្តរបស់ពួកគេ ក្រោយមកពួកគេមិនស្តាប់ឮ (ដំបូន្មានល្អ)នោះ

[101] ភូមិស្រុកទាំងនោះ យើងនឹងនិទានប្រាប់អ្នក(មូហាំ-ម៉ាត់) នូវរឿងរ៉ាវរបស់វា។ ហើយពិតប្រាកដណាស់ បណ្ដាអ្នក នាំសាររបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្ដុតាង ជាច្រើន ក៏ប៉ុន្ដែពួកគេមិនបានជឿនូវអ្វីដែលពួកគេបានបដិសេធ ពីមុននោះឡើយ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើចិត្ដ ពួកដែលគ្មានជំនឿ។

[102] ហើយភាគច្រើននៃពួកគេដែលយើងបានជួបប្រទះនោះ មិនមែនជាអ្នកគោរពកិច្ចសន្យាឡើយ។ តែយើងបានជួបប្រទះពួក គេភាគច្រើនជាពួកប្រព្រឹត្ដបទល្មើស។

[103] បន្ទាប់មក យើងបានបញ្ជូនមូសាក្រោយពីពួកគេ(អ្នក នាំសារមុនៗ)ជាមួយនឹងមុជីហ្សាត់ជាច្រើនរបស់យើងទៅកាន់ ហ្វៀរអោន និងបណ្តាមេដឹកនាំរបស់គេ តែពួកគេបានប្រឆាំងនឹងវា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុងក្រោយ របស់ពួកល្មើសនោះយ៉ាងណាដែរ

[104] មូសាបានពោលថាៈ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

[105] សមរម្យសម្រាប់ខ្ញុំនោះ គឺខ្ញុំមិននិយាយអ្វីអំពីអល់ឡោះ ក្រៅពីការពិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់អ្នក ដូចេ្នះសូមអ្នកមេត្ដាដោះ លែងអំបូរអ៊ីស្រាអែលឱ្យធ្វើដំណើរចាកចេញទៅជាមួយខ្ញុំផង។

[106] ហ្វៀរអោនបាននិយាយថាៈ ប្រសិនបើអ្នកបាននាំ ភស្ដុតាងមកមែន ចូរអ្នកបង្ហាញវាមក ប្រសិនបើអ្នកស្ថិតក្នុង ចំណោមអ្នកដែលនិយាយពិតមែននោះ។

[107] បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។

[108] ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ)រំពេច នោះវាក៏ក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។

[109] ពួកមេដឹកនាំនៃក្រុមហ្វៀរអោនបាននិយាយថាៈ តាម ពិត នេះគ្រាន់តែជាអ្នកមន្តអាគមដ៏ស្ទាត់ជំនាញប៉ុណ្ណោះ។

[110] គេចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហ្វៀរអោនបានសួរថា) ដូចេ្នះតើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច

[111] ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេ និងបង ប្អូនរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុង ដើម្បីប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។

[112] ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។

[113] ពួកដែលប្រើមន្តអាគមទាំងអស់បានមកដល់ហ្វៀរអោន ហើយពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ តើមានរង្វាន់សម្រាប់ ពួកយើងដែរឬទេ ប្រសិនបើពួកយើងជាអ្នកទទួលជ័យជំនះនោះ

[114] គេ(ហ្វៀរអោន)បានឆ្លើយថាៈ ពិតជាមាន. ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។

[115] ពួកគេ(គ្រូមន្តអាគម)បាននិយាយថាៈ ឱមូសា. តើអ្នក បោះ(ដំបងរបស់អ្នក)មុន ឬពួកយើងបោះមុន

[116] គេ(មូសា)បានឆ្លើយថាៈ ចូរពួកអ្នកបោះមុនចុះ. នៅ ពេលដែលពួកគេបានបោះហើយនោះ ពួកគេបានប្រើមន្តអាគម បំភាន់ភ្នែកមនុស្ស(ធ្វើឱ្យមើលឃើញដំបង និងខ្សែថាជាសត្វពស់ ដ៏ធំ) ហើយបានធ្វើឱ្យពួកគេ(មនុស្ស)ភ័យខ្លាច និងបាននាំមកនូវ មន្តអាគមដ៏អស្ចារ្យ។

[117] យើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នកបោះដំបង របស់អ្នកទៅ. (មូសាក៏បានបោះដំបង)រំពេចនោះវាក៏ទៅលេប អ្វីៗដែលពួកគេកំពុងបំភាន់នោះ។

[118] បន្ទាប់មក ការពិតក៏បានលេចឡើង ហើយអ្វីដែលពួក គេបានធ្វើគ្មានប្រសិទ្ធភាពឡើយ។

[119] ដូចេ្នះពួកគេត្រូវបានបរាជ័យនៅទីនោះ ហើយពួកគេ (ហ្វៀរអោននិងបរិវា)ក៏បានចាកចេញដោយអាម៉ាស់បំផុត។

[120] ហើយពួកដែលប្រើមន្តអាគមទាំងអស់នោះក៏លំឱន កាយស៊ូជូត។

[121] ដោយពួកគេបាននិយាយថាៈ ពួកយើងជឿនឹងម្ចាស់ ពិភពទាំងអស់ហើយ។

[122] ដែលជាម្ចាស់របស់មូសា និងហារូន។

[123] ហ្វៀរអោនបានស្រែកថាៈ តើពួកឯងជឿនឹងវា(មូសា) មុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជា ល្បិចកលដែលពួកអ្នកបានប្រើវានៅក្នុងទីក្រុង(អេហ្ស៊ីប)នេះ ដើម្បីពួកអ្នកបណេ្ដញអ្នកដែលនៅទីនេះចេញពីវា(ទីក្រុង)។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។

[124] យើងពិតជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា(កាត់ ដៃស្ដាំនិងជើងឆេ្វង ឬដៃឆេ្វងនិងជើងស្ដាំ) ក្រោយមកយើងពិតជា នឹងឆ្កាងពួកឯងទាំងអស់គ្នា។

[125] ពួកគេ(មន្ដអាគម)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងវិលទៅរកម្ចាស់(អល់ឡោះ)របស់ពួកយើងវិញហើយ។

[126] អ្នកមិនត្រូវសងសឹកនឹងពួកយើងដោយសារតែពួកយើង មានជំនឿនឹងបណ្ដាភសុ្ដតាងនៃម្ចាស់របស់ពួកយើងពេលដែលវាបាន មកដល់ពួកយើងនោះឡើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាប្រទានការអត់ធ្មត់ដល់ពួកយើង និងប្រទានឱ្យពួកយើងបាន ស្លាប់ក្នុងនាមជាមូស្លីមផងចុះ។

[127] ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។

[128] មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[129] ពួកគេបាននិយាយថាៈ ពួកយើងត្រូវបានគេធ្វើបាបតាំង ពីមុនអ្នកមកដល់ពួកយើង(មុនពេលអ្នកនាំភស្ដុតាងមក)មកម្លេះ និងក្រោយពេលដែលអ្នកបានមកដល់ពួកយើងទៀតផង។ គាត់ បានឆ្លើយថាៈ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងកំទេចសត្រូវរបស់ ពួកអ្នក រួចទ្រង់នឹងឱ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីវិញ ហើយ ទ្រង់នឹងរង់ចាំមើលតើពួកអ្នកនឹងធ្វើយ៉ាងណា(ដឹងគុណឬប្រឆាំង)

[130] ជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុម ហ្វៀរអោននូវគ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល ជាច្រីនដើម្បីឱ្យពួកគេចងចាំ។

[131] ហើយនៅពេលដែលផលល្អបានមកដល់ពួកគេ ពួកគេ និយាយថាៈ ទាំងនេះវាសមជារបស់ពួកយើងណាស់ តែប្រសិនបើ ផលអាក្រក់់(គ្រោះរាំងស្ងួតជាដើម)បានមកដល់ពួកគេវិញនោះ ពួកគេចោទថា គឺបណ្ដាលមកពីមូសា និងអ្នកដែលនៅជាមួយគេ។ ត្រូវដឹងថា ពិតប្រាកដណាស់ ផលអាក្រក់របស់ពួកគេនោះគឺមកពី អល់ឡោះទេ ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

[132] ហើយពួកគេបាននិយាយថាៈ ទោះបីជាអ្នក(មូសា) យកភសុ្ដតាងណាមួយមកបង្ហាញពពួកយើង ដើម្បីអូសទាញពួកយើង តាមរយៈវា(ឱ្យចេញពីហ្វៀរអោន)ក៏ដោយ ក៏ពួកយើងមិនជឿ អ្នកដែរ។

[133] ដូចេ្នះ យើងបានបញ្ជូនទៅលើពួកគេ(ជាការដាក់ ទណ្ឌកម្ម)នូវទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម ដែលជាភសុ្ដតាងៗដាច់ដោយឡែកពីគ្នា។ ទោះជាដូចនោះក្ដី ក៏ពួក គេនៅតែក្រអឺតក្រទមដដែល។ ហើយពួកគេគឺជាក្រុមដែលបាន ប្រព្រឹត្ដអាក្រក់មែន។

[134] នៅពេលដែលទណ្ឌកម្មបានធ្លាក់មកលើពួកគេ ពួកគេ បាននិយាយ(អង្វរ)ថាៈ ឱមូសា. សូមអ្នកបួងសួងសុំពីម្ចាស់របស់ អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាជាមួយអ្នក(ថានឹងដក ទណ្ឌកម្ម បើពួកយើងសារភាពកំហុស)ផង។ ជាការពិតណាស់ បើ អ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើងបាន ពួកយើងច្បាស់ជានឹង ជឿលើអ្នក ហើយពួកយើងពិតជានឹងដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយអ្នក។

[135] នៅពេលដែលយើងបានដកទណ្ឌកម្មចេញពីពួកគេទៅ កាន់ពេលកំណត់ដាក់លើពួកគេនោះ ស្រាប់តែពួកគេក្បត់កិច្ចសន្យា ទៅវិញ។

[136] ដូចេ្នះយើងបានផ្ដន្ទាទោសពួកគេដោយយើងបានពន្លិច ពួកគេទៅក្នុងសមុទ្រ ដោយសារតែពួកគេបានបដិសេធនឹងបណ្ដា ភសុ្ដតាងរបស់យើង និងបានធេ្វសប្រហែសចំពោះវា។

[137] ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។

[138] យើងបានចម្លងអំបូរអ៊ីស្រាអែលឱ្យផុតពីសមុទ្រ ហើយ ពួកគេបានទៅជួបក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូប សំណាករបស់ពួកគេ។ ពួកគេបាននិយាយថាៈ ឱមូសា. សូមអ្នកធ្វើ ឱ្យពួកយើងមានម្ចាស់(ដើម្បីគោរពសក្ការៈ) ដូចដែលពួកគេមាន ម្ចាស់ផង។ គេ(មូសា)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក គឺជាក្រុមដែលល្ងង់ខ្លៅ។

[139] ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយ សារតែអ្វីដែលពួកគេងប់ងុលនឹងវា(អំពើស្ហ៊ីរិក) ហើយអ្វីដែលពួក គេធ្លាប់ធ្វើនោះគឺគ្មានផលឡើយ។

[140] មូសាបានពោលថាៈ តើសមដែរឬទេដែលខ្ញុំត្រូវស្វែង រកម្ចាស់ផេ្សងពីអល់ឡោះសម្រាប់ពួកអ្នក ខណៈដែលទ្រង់បាន លើកតម្កើងពួកអ្នកជាងគេ(ដោយតែងតាំងអ្នកនាំសារជាច្រើន ចេញពីពួកអ្នក)នៅលើពិភពទាំងអស់នោះ

[141] ហើយចូរពួកអ្នកចងចាំ. នៅពេលដែលយើងបានរំដោះ ពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដោយពួកគេឱ្យពួកអ្នក ភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និង ទុកជីវិតកូនស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំ ពីម្ចាស់របស់ពួកអ្នក។

[142] យើងបានសន្យាជាមួយមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀត ទើបពេលវេលាជួបម្ចាស់របស់ គេគ្រប់ចំនួនសែសិបយប់។ ហើយមូសាបានពោលទៅកាន់បងប្រុស របស់គេហារូនថាៈ អ្នកត្រូវជំនួសកន្លែងខ្ញុំ និងត្រូវណែនាំក្រុមរបស់ ខ្ញុំ(ឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះតែមួយ) ហើយកុំដើរ តាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឱ្យសោះ។

[143] ហើយនៅពេលមូសាបានមកតាមការកំណត់របស់យើង ហើយម្ចាស់របស់គេបានមានបន្ទូលទៅកាន់គេ(ដាក់បញ្ជា និងហាម ឃាត់) មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញ ដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបានមើលឃើញទ្រង់ផង។ ទ្រង់បានមានបន្ទូលថាៈ អ្នកនឹងមិនអាចមើលឃើញយើងបានឡើយ ប៉ុន្ដែចូរអ្នកក្រឡេក មើលទៅភ្នំនោះ(ភ្នំតូរ) បើភ្នំនោះស្ថិតនៅនឹងថ្កល់មួយកន្លែងរបស់ វា អ្នកប្រាកដជានឹងឃើញយើង។ ហើយនៅពេលដែលម្ចាស់របស់ គេបានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឱ្យភ្នំនោះក្លាយជា ធូលី ពេលនោះមូសាបានដួលសន្លប់នៅលើដី។ នៅពេលដែលមូសា ដឹងខ្លួនឡើងវិញ គាត់បានពោលថាៈ ទ្រង់មហាស្អាតស្អំ. ខ្ញុំសូម សារភាពកំហុសចំពោះទ្រង់ ហើយខ្ញុំជាអ្នកមានជំនឿមុនគេ។

[144] អល់ឡោះបានមានបន្ទូលថាៈ ឱមូសា. ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកទៅកាន់មនុស្សលោកដោយនាំសារ និង បន្ទូលផ្ទាល់របស់យើង។ ហេតុនេះ ចូរអ្នកទទួលយកនូវអ្វីដែល យើងបានផ្ដល់ឱ្យអ្នក ហើយអ្នកត្រូវស្ថិតនៅក្នុងចំណោមអ្នកដែល ដឹងគុណ។

[145] យើងបានកត់ត្រាឱ្យមូសានៅក្នុងគម្ពីរតាវរ៉តគ្រប់អ្វីៗ ទាំងអស់ ជាការទូន្មាននិងជាការបំភ្លឺនូវអ្វីៗទាំងនោះ។ ហេតុនេះ ចូរអ្នកទទួលយកវា(គម្ពីរតាវរ៉ត)ដោយខ្ជាប់ខ្ជួន ហើយចូរអ្នក បង្គាប់បញ្ជាក្រុមរបស់អ្នកឱ្យពួកគេទទួលយកវាដោយប្រសើរ បំផុត។ យើងនឹងបង្ហាញដល់ពួកអ្នកនូវកន្លែងរបស់ពួកជនល្មើស។

[146] យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដី ដោយគ្មានការពិតចេញពីបណ្ដាភស្ដុតាងរបស់យើង ហើយបើពួកគេ ឃើញរាល់ភសុ្ដតាងវិញនោះ ក៏ពួកគេគ្មានជំនឿនឹងវាដែរ។ ហើយ បើពួកគេឃើញមាគ៌ាត្រឹមត្រូវ ពួកគេក៏មិនទទួលយកវាធ្វើជាមាគ៌ា ដែរ។ តែបើពួកគេឃើញមាគ៌ាដែលវងេ្វងវិញនោះ ពួកគេទទួល យកវាធ្វើជាមាគ៌ាភ្លាម។ នោះដោយសារតែពួកគេបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងបានធេ្វសប្រហែសពីវា។

[147] ពួកដែលបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់យើង និងបានបដិសេធនឹងជំនួបថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ ពួកគេបានវិនាសអន្ដរាយ។ គេ(អល់ឡោះ)មិនតបស្នងឱ្យពួកគេ ក្រៅពីអ្វីដែលពួកគេបានសាងនោះឡើយ។

[148] ក្រុមរបស់មូសាបានយកគ្រឿងអលង្ការបស់ពួកគេធ្វើ ជារូបរាងកូនគោដែលវាមានសំឡេងក្រោយពីគេអវត្ដមាន។ តើ ពួកគេមិនឃើញទេឬថា វា(កូនគោ)ពិតជាមិនអាចនិយាយ និង មិនអាចចង្អុលបង្ហាញផ្លូវដល់ពួកគេនោះ? ពួកគេបានយកវា(ធ្វើ ជាម្ចាស់) ហើយពួកគេជាពួកដែលបំពាន។

[149] នៅពេលពួកគេមានការសោកស្ដាយយ៉ាងខ្លាំងដោយ ទង្វើរបស់ពួកគេ ហើយពួកគេបានឃើញថា ពិតប្រាកដណាស់ ពួក គេពិតជាស្ថិតក្នុងភាពវងេ្វង។ ពួកគេក៏បានអង្វរថាៈ ពិតប្រាកដ ណាស់ ប្រសិនបើម្ចាស់របស់ពួកយើងមិនអាណិតស្រឡាញ់ និងមិន អភ័យទោសដល់ពួកយើងទេនោះ ច្បាស់ជាពួកយើងនឹងក្លាយជាពួក ដែលខាតបង់ជាមិនខាន។

[150] នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។

[151] មូសាបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា អភ័យទោសដល់ខ្ញុំ និងបងប្រុសរបស់ខ្ញុំ ព្រមទាំងបញ្ចូលពួកយើង ឱ្យស្ថិតក្រោមការអាណិតស្រឡាញ់របស់ទ្រង់ផង។ ហើយទ្រង់ជា អ្នកដែលអាណិតស្រឡាញ់ជាងគេបំផុត។

[152] ពិតប្រាកដណាស់ ចំពោះពួកដែលបានយកកូនគោ(ធ្វើ ជាម្ចាស់) ពួកគេនឹងទទួលបាននូវការខឹងសម្បាពីម្ចាស់របស់ពួកគេ និងភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ ដូច្នោះដែរ យើង តបស្នងចំពោះពួកដែលប្រឌិតភូតកុហក។

[153] ចំពោះពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ ក្រោយមក ពួកគេបានសុំអភ័យទោស ហើយពួកគេមានជំនឿបន្ទាប់ពីនោះ ពិតប្រាកដណាស់ម្ចាស់របស់អ្នកក្រោយពីនោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[154] ហើយនៅពេលដែលកំហឹងបានរំសាយចេញពីមូសា គាត់ បានយកផែនចារិកមកវិញ ហើយនៅក្នុងការសរសេររបស់វានោះ គឺមានការចង្អុលបង្ហាញនិងការអាណិតស្រឡាញ់ចំពោះបណ្ដាអ្នក ដែលកោតខ្លាចម្ចាស់របស់ពួកគេ។

[155] ហើយមូសាបានជ្រើសរើសបុរសចិតសិបនាក់(អ្នកគ្រាន់ បើ)ពីក្រុមរបស់គេចំពោះការកំណត់របស់យើង។ ហើយពេលដែល ការរញ្ជួយដីបានឆក់យកជីវិតពួកគេ មូសាបានពោលថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់គួរតែបំផ្លាញពួកគេ និងខ្ញុំមុនទៅ។ តើទ្រង់បំផ្លាញពួកយើងដោយសារតែអ្វីដែលពួក ល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្ដឬ? ទង្វើទាំងនេះ(ការ គោរពរូបសំណាកកូនគោ)គ្រាន់តែជាការសាកល្បងរបស់ទ្រង់ ដែលធ្វើឱ្យវងេ្វងដោយសារវាចំពោះអ្នកណាដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ហើយទ្រង់ចង្អុលបង្ហាញអ្នកណាដែលទ្រង់មានចេតនា។ ទ្រង់គឺជាអ្នកគ្រប់គ្រងពួកយើង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស ឱ្យពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ហើយទ្រង់គឺ ជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។

[156] ហើយសូមទ្រង់មេត្ដាកំណត់អំពើល្អសម្រាប់ពួកយើង នៅក្នុងលោកិយនេះ និងថ្ងៃបរលោកផង ពិតប្រាកដណាស់ ពួក យើងបានវិលត្រឡប់ទៅរកទ្រង់វិញហើយ។ អល់ឡោះបានមាន បន្ទូលថាៈ ទារុណកម្មរបស់យើងគឺយើងនឹងដាក់វាលើអ្នកណាដែល យើងមានចេតនា ហើយការអាណិតស្រឡាញ់របស់យើងគឺបាន ជ្រួតជ្រាបទៅលើអ្វីៗទាំងអស់។ យើងនឹងកំណត់វា(ការអាណិត ស្រឡាញ់)សម្រាប់បណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែល បរិច្ចាគហ្សាកាត់ ព្រមទាំងអ្នកដែលមានជំនឿនឹងភស្ដុតាងទាំង ឡាយរបស់យើង។

[157] បណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។

[158] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។

[159] ក្នុងចំណោមក្រុមរបស់មូសាមានមួយក្រុមដែលចង្អុល បង្ហាញអ្នកដទៃទៅរកការពិត និងកាត់សេចក្ដីដោយយុត្ដិធម៌។

[160] យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។

[161] ហើយ(ចូរចងចាំ)នៅពេលដែលមានគេនិយាយទៅ កាន់ពួកគេថាៈ ចូរពួកអ្នករស់នៅទីក្រុង(ក្រុងយេរូសាឡឹម)នេះ ចុះ ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលមាននៅទីនោះតាមសេច-ក្ដីត្រូវការរបស់ពួកអ្នក ហើយពួកអ្នកត្រូវសុំថាៈ សូមអល់ឡោះ មេត្ដាលើកលែងទោសឱ្យយើងខ្ញុំផង ហើយពួកអ្នកត្រូវចូលតាម ទ្វារដោយឱនលំទោន យើងនឹងលើកលែងឱ្យពួកអ្នកនូវកំហុសឆ្គង របស់ពួកអ្នក។ យើងនឹងបន្ថែម(ផលបុណ្យ)ទៅលើបណ្ដាអ្នក ដែលសាងអំពើល្អ។

[162] ប៉ុន្ដែពួកបំពានមួយចំនួនបានកែប្រែពាក្យផេ្សងដែលគេ បានប្រើទៅចំពោះពួកគេ។ ហេតុនេះ យើងបានបញ្ចុះទារុណកម្មពី លើមេឃទៅលើពួកគេតាមអ្វីដែលពួកគេបានបំពាន។

[163] ហើយចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អំបូរអ៊ីស្រា-អែល)អំពីភូមិស្រុកដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួក គេបំពាននៅថ្ងៃសៅរ៍ នាពេលដែលត្រីរបស់ពួកគេបានផុសយ៉ាង ច្រើនមកកាន់ពួកគេនៅថ្ងៃសៅរ៍ ហើយនៅថ្ងៃក្រៅពីថ្ងៃសៅរ៍ ត្រី ទាំងនោះមិនមកកាន់ពួកគេឡើយ។ ដូចេ្នះហើយយើងសាកល្បង ពួកគេនូវអ្វីដែលពួកគេធ្លាប់ប្រឆាំង(បទបញ្ជារបស់អល់ឡោះ)។

[164] (ចូរចងចាំ)នៅពេលដែលប្រជាជាតិមួយនៃពួកគេបាន និយាយថាៈ តើហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះ ជិតនឹងបំផ្លាញពួកគេ ឬធ្វើទារុណកម្មពួកគេនូវទារុណកម្មយ៉ាងខ្លាំង ក្លានោះ? ពួកគេ(អ្នកណែនាំ)បានតបថាៈ គឺដើម្បីដោះសាចំពោះ ម្ចាស់របស់ពួកអ្នក ហើយសង្ឃឹមថាពួកគេនឹងកោតខ្លាចអល់ឡោះ។

[165] ហើយនៅពេលដែលពួកគេបានភេ្លចនូវអ្វីដែលគេបាន ក្រើនរំលឹកនោះ យើងបានរំដោះតែពួកដែលហាមឃាត់គ្នាអំពី ប្រការអាក្រក់ ហើយយើងបានដាក់ទៅលើពួកដែលបានបំពាន (នេសាទនៅថ្ងៃសៅរ៍)នូវទារុណកម្មយ៉ាងខ្លាំងដោយសារតែពួកគេ ធ្លាប់ប្រព្រឹត្ដបទល្មើស។

[166] ហើយនៅពេលដែលពួកគេបានបំពានហួសពីអ្វីដែលគេ បានហាមឃាត់នោះ ពេលនោះយើងបានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកក្លាយជាសត្វស្វាដ៏វេទនាចុះ។

[167] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំ-ម៉ាត់)បានប្រកាសថាៈ ទ្រង់ប្រាកដជានឹងបញ្ជូនអ្នកដែលធ្វើបាប ពួកគេ(យ៉ាហ៊ូទី)ដោយទារុណកម្មដ៏អាក្រក់ទៅកាន់ពួកគេរហូត ដល់ថ្ងៃបរលោក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដាក់ ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហា អភ័យទោស មហាអាណិតស្រឡាញ់។

[168] ហើយយើងបានបំបែកពួកគេ(អំបូរអ៊ីស្រាអែល)ជា ក្រុមៗនៅលើផែនដីនេះ។ មួយចំនួននៃពួកគេជាអ្នកសាងអំពើល្អ និងមួយចំនួនទៀតមិនបានសាងដូចេ្នះទេ។ យើងបានសាកល្បង ពួកគេនូវប្រការល្អ និងប្រការអាក្រក់ជាច្រើន។ សង្ឃឹមថាពួកគេ នឹងវិលត្រលប់(ទៅសាងអំពើល្អ)។

[169] ហើយមានអ្នកជំនាន់ក្រោយបានស្នងបន្ទាប់ពីពួកគេ ដែលអ្នកទាំងនោះបានទទួលមរតកគម្ពីរ(តាវរ៉ត)ហើយនោះ ពួក គេបែរជាទទួលយកទ្រព្យសម្បត្ដិដ៏តិចតួចក្នុងលោកិយនេះទៅវិញ ហើយពួកគេនិយាយថាៈ ពួកយើងនឹងត្រូវអល់ឡោះអភ័យទោស ឱ្យ។ ប្រសិនបើទ្រព្យសម្បត្ដិដូចនោះមកដល់ពួកគេ ពួកគេពិតជា ទទួលយកវា។ តើគេមិនបានដាក់កិច្ចសន្យាទៅលើពួកគេក្នុង (ការអនុវត្ដតាម)គម្ពីរតាវរ៉តដោយមិនឱ្យពួកគេនិយាយទៅលើ អល់ឡោះក្រៅពីការពិតនោះទេឬ? ហើយពួកគេក៏បានសិក្សានូវអ្វី ដែលមាននៅក្នុងគម្ពីរនោះដែរ។ លំនៅដ្ឋាននាថ្ងៃបរលោកគឺប្រសើរ បំផុតចំពោះអ្នកដែលកោតខ្លាច។ តើពួកអ្នកមិនស្វែងយល់ទេឬ

[170] ចំពោះបណ្ដាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាវរ៉ត និងប្រតិបត្ដិសឡាត ពិតប្រាកដណាស់យើងមិនធ្វើឱ្យបាត់បង់នូវ ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។

[171] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានលើកភ្នំដាក់ ពីលើពួកគេ(អំបូរអ៊ីស្រាអែល) វាហាក់ដូចជាពពក ហើយពួកគេ បាននឹកស្មានថា ពិតប្រាកដណាស់ ភ្នំនោះធ្លាក់សង្កត់ពួកគេ។ (យើង បានមានបន្ទូលថា) ចូរពួកអ្នកទទួលយក(គម្ពីរតាវរ៉ត)ដោយខ្ជាប់ ខ្ជួននូវអ្វីដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកចងចាំនូវអ្វី ដែលមាននៅក្នុងវា ដើម្បីឱ្យពួកអ្នកកោតខ្លាច។

[172] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបាន បពោ្ចញអំបូរអាដាំអំពីខ្នងរបស់ពួកគេនូវកូនចៅរបស់ពួកគេ ហើយ ទ្រង់បានឱ្យពួកគេធ្វើសាក្សីលើខ្លួនឯងថាៈ តើយើងមិនមែនជាម្ចាស់ របស់ពួកអ្នកទេឬ? ពួកគេបាននិយាយថាៈ មិនដូច្នោះទេ. ពួកយើង បានធ្វើសាក្សីថា ទ្រង់ជាម្ចាស់របស់ពួកយើង។ (យើងសួរដូចេ្នះ) ខ្លាចក្រែងពួកអ្នកនិយាយនៅថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់បានដឹងពីបញ្ហានេះឡើយ។

[173] ឬពួកអ្នកនិយាយថាៈ តាមពិតជីដូនជីតារបស់ពួកយើង បានធ្វើស្ហ៊ីរិកតាំងពីមុនមកម៉េ្លះ ហើយពួកយើងខ្ញុំគ្រាន់តែជាកូនចៅ ជំនាន់ក្រោយពីពួកគាត់ប៉ុណ្ណោះ។ តើទ្រង់បំផ្លាញពួកយើងដោយ សារតែពួកដែលប្រព្រឹត្ដខុស(ជំនាន់មុន)ធ្លាប់បានប្រព្រឹត្ដឬ

[174] ហើយដូចេ្នះដែរ យើងបញ្ជាក់់នូវភស្ដុតាងយ៉ាងច្បាស់ ជាច្រើន ហើយសង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅរកមាគ៌ាត្រឹមត្រូវវិញ)។

[175] ចូរអ្នក(មូហាំម៉ាត់)អធិប្បាយដល់ពួកគេនូវដំណឹង របស់អ្នកដែលយើងបានផ្ដល់ឱ្យគេនូវបណ្ដាភស្ដុតាងរបស់យើង។ តែគេបានបោះបង់វា ហើយស្ហៃតនបានអូសទាញគេ រួចគេក៏ស្ថិត ក្នុងចំណោមពួកដែលវងេ្វង។

[176] ប្រសិនបើយើងមានចេតនា យើងពិតជាលើកតម្កើង គេតាមរយៈវា(អាយ៉ាត់)។ ក៏ប៉ុន្ដែបុគ្គលនោះបានរេទៅរកជីវិត លោកិយវិញ និងបានធ្វើតាមចំណង់ចិត្ដរបស់គេ។ ដូចេ្នះបុគ្គលនោះ ប្រៀបដូចជាសត្វឆ្កែ ប្រសិនបើអ្នកដេញវា ឬលែងវាចោល ក៏វា នៅតែលៀនអណ្ដាតដដែល។ នោះហើយគឺជាការប្រៀបធៀបក្រុម ដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង។ ដូចេ្នះ ចូរអ្នក(មូហាំ-ម៉ាត់)និទានរឿងទាំងនោះដើម្បីឱ្យពួកគេគិតពិចារណាចុះ។

[177] ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗ របស់យើង ហើយពួកគេធ្លាប់បានបំពានលើខ្លួនឯងនោះគឺអាក្រក់ បំផុត។

[178] អ្នកណាហើយដែលអល់ឡោះចង្អុលបង្ហាញ អ្នកនោះ ពិតជាអ្ម្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នកណាហើយដែល គេធ្វើឱ្យវងេ្វង ពួកទាំងនោះគឺជាពួកដែលខាតបង់។

[179] ហើយជាការពិតណាស់ យើងបានបង្កើតជិន និងមនុស្ស លោកភាគច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ។ ពួកគេមានចិត្ដ តែពួកគេមិនចេះស្វែងយល់នឹងវា។ ពួកគេមានភ្នែក តែពួកគេមិន មើលនឹងវា។ ពួកគេមានត្រចៀក តែពួកគេមិនស្ដាប់នឹងវា។ ពួក ទាំងនោះប្រៀបដូចជាសត្វពាហនៈ តែផ្ទុយទៅវិញពួកគេវងេ្វងជាង សត្វពាហនៈទៅទៀត។ ពួកទាំងនោះជាពួកដែលធេ្វសប្រហែស។

[180] ហើយបណ្ដាឈ្មោះដ៏ល្អប្រពៃជាកម្មសិទ្ធិរបស់ អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំទ្រង់តាមរយៈឈ្មោះទាំង នោះចុះ។ ហើយចូរពួកអ្នកបោះបង់ចោលពួកដែលកែប្រែបណ្ដា ឈ្មោះរបស់ទ្រង់។ ពួកគេនឹងត្រូវគេតបស្នងនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។

[181] ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺ ប្រជាជាតិដែលពួកគេចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវ ហើយដោយ ភាពត្រឹមត្រូវនេះ ពួកគេអនុវត្ដនូវភាពយុតិ្ដធម៌។

[182] ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង យើងនឹងអូសទាញពួកគេបន្ដិចម្ដងៗ(ទៅរកសេចក្ដីវិនាសអន្ដរាយ និងផ្ដន្ទាទោស)តាមរូបភាពដែលពួកគេមិនដឹងខ្លួន។

[183] តែយើងពន្យារពេលឱ្យពួកគេ។ ពិតប្រាកដណាស់ វិធី សាស្ដ្ររបស់យើងគឺរឹងមាំបំផុត។

[184] តើពួកគេមិនពិចារណាទេឬ? មិត្ដរបស់ពួកគេ(មូហាំ-ម៉ាត់)មិនមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វីក្រៅពីជាអ្នក ដាស់តឿនព្រមានដ៏ជាក់ច្បាស់នោះឡើយ។

[185] តើពួកគេមិនសម្លឹងមើលការគ្រប់គ្រងមេឃជាច្រើន ជាន់ និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលអល់ឡោះបាន បង្កើត ហើយ(ភាពអន្ដរាយ)អាចនឹងមកដល់ចុងបពា្ចប់នៃជីវិត របស់ពួកគេទេឬ? តើមានពាក្យសំដីណាបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ

[186] អ្នកណាហើយដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ចង្អុលបង្ហាញដល់គេឡើយ។ ហើយអល់ឡោះបោះបង់ចោលពួក ទាំងនោះឱ្យស្ថិតក្នុងភាពវងេ្វងរបស់ពួកគេដោយពួកគេមានការ ស្ទាក់ស្ទើរ។

[187] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃបរលោកថាៈ តើ ពេលណាទើបវាកើតឡើង? ចូរអ្នកពោលថាៈ តាមពិតការដឹងពី បញ្ហាវានៅលើម្ចាស់របស់ខ្ញុំតែមួយគត់។ គ្មាននរណាម្នាក់អាច បញ្ជាក់ប្រាប់ពីពេលកំណត់របស់វាក្រៅពីទ្រង់ឡើយ។ វាអាថ៌កំបាំង បំផុតសម្រាប់អ្នកដែលរស់នៅលើមេឃជាច្រើនជាន់ និងផែនដី។ វានឹងកើតឡើងដល់ពួកអ្នកភ្លាមៗ។ ពួកគេសួរអ្នកហាក់ដូចជាអ្នក ដឹងពិតប្រាកដអំពីបញ្ហានេះ។ ចូរអ្នកពោលថាៈ ជាការពិតណាស់ ការដឹងពីបញ្ហារបស់វាគឺនៅលើអល់ឡោះតែមួយគត់ តែមនុស្ស ភាគច្រើនមិនដឹងឡើយ។

[188] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។

[189] អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

[190] ក្រោយមកនៅពេលដែលអល់ឡោះបានប្រទានឱ្យពួក គាត់ទាំងពីរនូវកូនដ៏ល្អម្នាក់ ពួកគាត់ទាំងពីរក៏បានធ្វើស្ហ៊ីរិកចំពោះ អល់ឡោះ(ក្នុងការដាក់ឈ្មោះកូន)នូវអ្វីដែលទ្រង់បានប្រទានឱ្យ ពួកគេទាំងពីរនេះទៅវិញ។ ហើយអល់ឡោះខ្ពង់ខ្ពស់អំពីអ្វីដែល ពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[191] តើពួកអ្នកប្រព្រឹត្ដស្ហ៊ីរិកចំពោះអល់ឡោះនូវវត្ថុដែលមិន អាចបង្កើតអ្វីបាន តែពួកគេត្រូវបានគេបង្កើតនោះឬ

[192] ហើយវាទាំងនោះ(រូបសំណាក)គ្មានលទ្ធភាពជួយដល់ ពួកគេ(ពួកមូស្ហរីគីន)បានឡើយ ហើយពួកវាផ្ទាល់ក៏គ្មានលទ្ធភាព ជួយខ្លួនឯងដែរ។

[193] ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនអាចធ្វើតាមពួកអ្នកឡើយ។ វាដូចតែ គ្នាទេ ទោះបីជាពួកអ្នកបានបួងសួងសុំពួកវា ឬពួកអ្នកនៅស្ងៀម ក៏ដោយ។

[194] ពិតប្រាកដណាស់ ពួកដែលពួកអ្នកកំពុងបួងសួងសុំផេ្សង ពីអល់ឡោះនោះ គឺជាខ្ញុំរបស់អល់ឡោះដូចពួកអ្នកដែរ។ ដូចេ្នះ ចូរ ពួកអ្នកបួងសួងសុំពួកគេ ហើយឱ្យពួកគេឆ្លើយតបចំពោះពួកអ្នក មើល. ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។

[195] តើពួកវា(រូបសំណាក)មានជើងអាចដើរ ឬពួកវាមាន ដៃអាចកាន់ ឬពួកវាមានភ្នែកអាចមើល ឬពួកវាមានត្រចៀកអាច ស្ដាប់បានឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបួងសួងសុំ ម្ចាស់(រូបសំណាក)របស់ពួកអ្នក បន្ទាប់មកពួកអ្នកប្រើល្បិចកល តតាំងជាមួយខ្ញុំចុះ ហើយកុំបន្ធូរដៃឱ្យខ្ញុំឱ្យសោះ។

[196] ពិតប្រាកដណាស់ អ្នកគាំពាររបស់ខ្ញុំនោះ គឺអល់ឡោះ ដែលបានបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ជាអ្នកគាំពារបណ្ដាអ្នក ដែលធ្វើអំពើល្អ។

[197] ហើយពួកដែលពួកអ្នកកំពុងតែបួងសួងសុំផេ្សងពីទ្រង់ នោះ ពួកគេមិនអាចជួយពួកអ្នកបានឡើយ ហើយពួកគេក៏មិនអាច ជួយខ្លួនឯងបានដែរ។

[198] ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនឮឡើយ។ អ្នកឃើញពួកវា ខណៈដែល ពួកវាកំពុងសម្លឹងមើលអ្នក តែពួកវាមើលមិនឃើញឡើយ។

[199] ចូរអ្នក(មូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ និង ប្រើគ្នាឱ្យធ្វើល្អ និងចៀសវាងពីទង្វើរបស់ពួកដែលល្ងង់ខ្លៅ(កុំផ្ដ ន្ទាទោសពួកគេ)។

[200] ហើយប្រសិនបើមានការអុចអាលពីស្ហៃតនកើតមាន ចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

[201] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ នៅពេលក្រុមស្ហៃតនបានមករំខានដល់ពួកគេ ពួកគេនឹកឃើញ អល់ឡោះ។ ហើយនៅពេលនោះពួកគេគឺជាពួកដែលមើលឃើញ (ប្រការដែលត្រឹមត្រូវ)។

[202] តែបងប្អូនរបស់ពួកគេ(ស្ហៃតននិងជិន)នៅតែជំរុញពួក គេឱ្យធ្លាក់ក្នុងភាពវងេ្វង ក្រោយមកពួកគេគ្មានទីបពា្ចប់ឡើយ។

[203] ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)មិនបាននាំមក ដល់ពួកគេនូវអាយ៉ាត់ណាមួយនោះ ពួកគេបាននិយាយថាៈ ហេតុ អ្វីបានជាអ្នកមិនប្រឌិតវាមក? ចូរអ្នកពោលថាៈ តាមពិតខ្ញុំធ្វើតាម អ្វីដែលគេបញ្ចុះមកឱ្យខ្ញុំពីម្ចាស់របស់ខ្ញុំតែប៉ុណ្ណោះ។ នេះ(គម្ពីរ គួរអាន)គឺជាភស្ដុតាងទាំងឡាយមកពីម្ចាស់របស់ពួកអ្នក និងជា ការចង្អុលបង្ហាញ ហើយនិងជាការអាណិតស្រឡាញ់សម្រាប់ក្រុម ដែលមានជំនឿ។

[204] នៅពេលដែលមានគេសូត្រគម្ពីរគួរអាន ចូរពួកអ្នក ស្ដាប់វា និងត្រូវស្ងៀមស្ងាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបានការ អាណិតស្រឡាញ់។

[205] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកទៅចំពោះម្ចាស់របស់ អ្នកនៅក្នុងខ្លួនប្រាណរបស់អ្នកដោយឱនលំទោន និងកោតខ្លាចចុះ ហើយមិនត្រូវបពោ្ចញសំឡេងខ្លាំងៗនៅពេលព្រឹកនិងពេលរសៀល ឡើយ ហើយកុំធ្វើឱ្យខ្លួនរបស់អ្នកស្ថិតនៅក្នុងចំណោមពួកដែល ធេ្វសប្រហែសឱ្យសោះ។

[206] ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅជិតម្ចាស់របស់អ្នក (ម៉ាឡាអ៊ីកាត់) ពួកគេមិនដែលក្រអឺតក្រទមអំពីការគោរពប្រតិបត្ដិចំពោះអល់ឡោះឡើយ ផ្ទុយទៅវិញពួកគេលើកតម្កើងទ្រង់ និង ស៊ូជូតចំពោះទ្រង់។

អាល់-អាន់ហ្វាល

Surah 8

[1] ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីជ័យភណ្ឌ។ ចូរអ្នកពោល ថាៈ ជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះនិងអ្នកនាំសារ។ ចូរ ពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សាគ្នារាល់បញ្ហា ដែលកើត មានរវាងពួកអ្នក។ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។

[2] តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។

[3] គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគអំពីអ្វីដែល យើងបានផ្ដល់ឱ្យពួកគេ។

[4] អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួក គេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់ និងការអភ័យទោស ហើយនិង លាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)ពីម្ចាស់របស់ពួកគេ។

[5] (ពួកអ្នកបានខ្វែងយោបល់គ្នាពីបញ្ហាជ័យភណ្ឌ)ដូចនេះម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានប្រើឱ្យអ្នកចាកចេញពីលំនៅដ្ឋានរបស់ អ្នកយ៉ាងពិតប្រាកដ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃអ្នក មានជំនឿមិនពេញចិត្ដ(ក្នុងការចាកចេញពីលំនៅដ្ឋាន)ឡើយ។

[6] ពួកគេជជែកដេញដោលជាមួយអ្នកនៅក្នុងរឿងពិតបន្ទាប់ពី វាបានលាតត្រដាងហើយនោះ ហាក់បីដូចជាពួកគេត្រូវបានគេជំរុញ ឱ្យទៅរកសេចក្ដីស្លាប់ ខណៈដែលពួកគេកំពុងមើលឃើញ(សេចក្ដី ស្លាប់នៅចំពោះមុខ)។

[7] ហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសន្យាជា មួយពួកអ្នក(មូស្លីមឱ្យមានជ័យជំនះ)លើក្រុមមួយនៃក្រុមទាំង ពីរ(កងទ័ព ឬក្រុមសត្វអូដ្ឋដឹកទំនិញ)ថាៈ ពិតប្រាកដណាស់ វាគឺ សម្រាប់ពួកអ្នក។ ហើយពួកអ្នកចង់បានក្រុមដែលគ្មានអាវុធ(ក្រុម សត្វអូដ្ឋដឹកទំនិញ)ជារបស់ពួកអ្នក។ ហើយអល់ឡោះចង់ពង្រឹង ការពិត(សាសនាអ៊ីស្លាម)តាមរយៈពាក្យពេចន៍របស់ទ្រង់ ហើយ ទ្រង់នឹងកាត់ផ្ដាច់ឫសគល់ពួកគ្មានជំនឿ(ឧ.នៅសមរភូមិបាទើរ)។

[8] (ទង្វើដូចនោះ)ដើម្បីអល់ឡោះនឹងបង្ហាញនូវការពិត (សាសនាអ៊ីស្លាម) ហើយទ្រង់នឹងលុបបំបាត់ការភូតកុហក(ស្ហ៊ីរិក) ទោះបីជាពួកដែលធ្វើអំពើអាក្រក់ស្អប់ខ្ពើមក៏ដោយ។

[9] (ចូរចងចាំ)នៅពេលដែលពួកអ្នកបានបួងសួងសុំជំនួយពី ម្ចាស់របស់ពួកអ្នក ហើយទ្រង់បានទទួលយកការបួងសួងសុំនោះ ពីពួកអ្នក(ដោយមានបន្ទូលថា) ជាការពិតណាស់ យើងជាអ្នកជួយ ពួកអ្នកដោយបញ្ជូនម៉ាឡាអ៊ីកាត់មួយពាន់រូបជាបន្ដបន្ទាប់។

[10] ហើយអល់ឡោះធ្វើយ៉ាងនេះគ្មានអ្វីក្រៅពីការផ្ដល់ដំណឹង រីករាយ និងដើម្បីធ្វើឱ្យចិត្ដរបស់ពួកអ្នកនឹងនរដោយសារវា(ជ័យជំនះ)នោះទេ។ ហើយគ្មានជ័យជំនះណាក្រៅពីជ័យជំនះមកពី អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[11] (ចូរចងចាំ)នៅពេលដែលទ្រង់គ្របដណ្ដប់ពួកអ្នកដោយ ការងងុយគេងជាសុវត្ថិភាពពីទ្រង់។ ហើយទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នក ដើម្បីសំអាតពួកអ្នកតាមរយៈវា និងដើម្បី បំបាត់ការរំខានរបស់ស្ហៃតនចេញពីពួកអ្នក ហើយនិងដើម្បីពង្រឹង ចិត្ដរបស់ពួកអ្នក(ដោយមានភាពអត់ធ្មត់) ព្រមទាំងទ្រង់ធ្វើឱ្យ មានការងាយស្រួលក្នុងការដើរដោយសារទឹកភ្លៀងនោះ។

[12] (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកផ្ដល់វ៉ាហ៊ីទៅ កាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងនៅជាមួយ(ជួយ) ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកពង្រឹងគោលជំហរបណ្ដាអ្នកដែលមាន ជំនឿចុះ យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកដែល គ្មានជំនឿ។ ហើយចូរពួកអ្នកកាត់ក្បាលពួកគេ និងកាត់គ្រប់សន្លាក់ ឆ្អឹងទាំងអស់(ដៃជើង)ក្នុងចំណោមពួកគេ។

[13] ទាំងនោះគឺដោយសារពួកគេបានប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ជនណាដែលប្រឆាំងនឹងអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់អល់ឡោះគឺជាអ្នកដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។

[14] ទាំងនោះ(គឺជាទណ្ឌកម្ម)។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិវាចុះ។ ហើយពិតប្រាកដណាស់ ទារុណកម្មនៃភ្លើងនរក នោះគឺសម្រាប់ពួកដែលគ្មានជំនឿ។

[15] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលណាពួកអ្នកបានជួប ប្រទះពួកគ្មានជំនឿ(ជាសត្រូវរបស់អ្នក)នៅក្នុងសមរភូមិ ចូរពួក អ្នកកុំបែរខ្នងដាក់ពួកគេ(រត់ចោលជួរ)ឱ្យសោះ។

[16] ហើយនៅថ្ងៃនោះ អ្នកណារត់ចោលជួររបស់គេក្រៅពីការ រកល្បិចកលដើម្បីធ្វើសង្គ្រាម ឬដកថយទៅរកក្រុមរបស់គេផេ្សង ទៀតនោះ អ្នកនោះពិតជាបានវិលត្រឡប់មកវិញដោយទទួលការ ខឹងសម្បាពីអល់ឡោះ ហើយទីកន្លែងរបស់គេគឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[17] ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

[18] ដូច្នោះ(ការដែលពួកអ្នកទទួលបានជោគជ័យគឺមកពី អល់ឡោះ)។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែល ធ្វើឱ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយ។

[19] ប្រសិនបើពួកអ្នក(ពួកគ្មានជំនឿ)សុំពីអល់ឡោះ ដើម្បី ទទួលបានជ័យជំនះ(លើពួកបំពាន) ភាពជោគជ័យពិតជាបានមក ដល់ពួកអ្នកជាមិនខាន។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកបពា្ឈប់ការប្រឆាំង (ចំពោះអល់ឡោះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប្រសិន បើពួកអ្នកវិលត្រឡប់(ទៅរកការប្រឆាំង)វិញ យើងនឹងធ្វើឱ្យពួក អ្នកទទួលការបរាជ័យទៀតជាមិនខាន។ វាគ្មានប្រយោជន៍អ្វី សម្រាប់ពួកអ្នកឡើយ ទោះបីជាក្រុមរបស់ពួកអ្នកមានចំនួនច្រើន លើសលប់យ៉ាងណាក៏ដោយ។ ហើយអល់ឡោះពិតជានៅជាមួយ បណ្ដាអ្នកដែលមានជំនឿ។

[20] ឱបណ្ដាអ្នកមានជំនឿ. ចូរគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយកុំបោះបង់ចោលការគោរពប្រតិបត្ដិ នេះឱ្យសោះនៅពេលដែលពួកអ្នកបានដឹងឮ(គម្ពីរគួរអាន)ហើយ នោះ។

[21] ចូរពួកអ្នកកុំធ្វើឱ្យដូចពួកដែលបាននិយាយថាៈ ពួកយើង បានឮហើយ តែពួកគេមិនយកចិត្ដទុកដាក់នូវអ្វីដែលពួកគេបាន ឮឱ្យសោះ។

[22] ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់នៅចំពោះមុខ អល់ឡោះនោះ គឺអ្នកថ្លង់(បិទត្រចៀកមិនស្ដាប់) គ(មិននិយាយ ពីការពិត)ដែលមិនយល់អ្វីទាំងអស់។

[23] ហើយអល់ឡោះបានដឹងពីលក្ខណៈល្អប្រសើររបស់ពួកគេ ក្នុងការធ្វើឱ្យពួកគេបានយល់។ តែទោះបីជាទ្រង់ធ្វើឱ្យពួកគេស្ដាប់ យល់ក៏ដោយ ក៏ពួកគេនៅតែបែរចេញដដែល ថែមទាំងពួកគេជា អ្នកដែលប្រឆាំងទៀតផង។

[24] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។

[25] ចូរពួកអ្នកកោតខ្លាចចំពោះភាពវឹកវរដែលមិនត្រឹមតែ ប៉ះពាល់ចំពោះពួកដែលបំពានក្នុងចំណោមពួកអ្នកប៉ុណ្ណោះទេ(តែ វាអាចប៉ះពាល់ទាំងអ្នកធ្វើល្អ និងអ្នកធ្វើអាក្រក់)។ ចូរពួកអ្នក ជ្រាបថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មយ៉ាងខ្លាំង ក្លាបំផុត។

[26] ចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកមានគ្នាតិច ហើយ ទន់ខ្សោយនៅទឹកដីនេះ(ម៉ាក្កះ) ខណៈដែលពួកអ្នកខ្លាចពួកប្រឆាំង ចាប់ជំរិតពួកអ្នក តែទ្រង់បានផ្ដល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅ ម៉ាឌីណះ) និងពង្រឹងពួកអ្នកដោយជំនួយពីទ្រង់ ព្រមទាំងទ្រង់បាន ផ្ដល់លាភសក្ការៈដ៏ល្អសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។

[27] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំក្បត់នឹង អល់ឡោះ និងអ្នកនាំសារ ហើយនិងកុំក្បត់បណ្ដាអ្នកដែលមាន ទំនុកចិត្ដលើពួកអ្នក ខណៈដែលពួកអ្នកដឹងឱ្យសោះ។

[28] ហើយចូរពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិ របស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកគឺជាការសាកល្បង(ពី អល់ឡោះ) ហើយពិតប្រាកដណាស់ នៅជាមួយអល់ឡោះនោះ គឺមានការតបស្នងដ៏ធំធេង។

[29] ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកកោតខ្លាច អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែកខុសត្រូវ ហើយ ទ្រង់នឹងលុបបំបាត់ចោលអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ព្រម ទាំងទ្រង់អភ័យទោសដល់ពួកអ្នក។ អល់ឡោះគឺជាអ្នកដែលមាន ភាពសប្បុរសបំផុត។

[30] ហើយ(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានប្រើ ល្បិចកលចំពោះអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬបណេ្ដញ អ្នកចេញ(ពីស្រុកកំណើត)។ ពួកគេកំពុងប្រើល្បិចកល ហើយ អល់ឡោះក៏ប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ អល់ឡោះគឺ ជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។

[31] ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។

[32] ហើយ(ចូរចងចាំ)នៅពេលដែលពួកគេ(ពួកមូស្ហរីគីន) បាននិយាយថាៈ ឱអល់ឡោះ. ប្រសិនបើ(គម្ពីរគួរអាន) នេះវាជា ការពិតមកពីទ្រង់មែននោះ សូមទ្រង់មេត្ដាបញ្ចុះភ្លៀងជាដុំថ្មពីលើ មេឃលើពួកយើង ឬផ្ដល់ឱ្យពួកយើងនូវទារុណកម្មដ៏ឈឺចាប់មក។

[33] អល់ឡោះមិនបានធ្វើទារុណកម្មពួកគេ ខណៈដែលអ្នក (មូហាំម៉ាត់)ស្ថិតនៅជាមួយពួកគេទេ។ ហើយអល់ឡោះក៏មិនមែន ជាអ្នកធ្វើទារុណកម្មពួកគេនៅពេលដែលមានពួកគេសុំអភ័យទោស នោះដែរ។

[34] ហើយតើពួកគេមានអ្វីដែលអាចឱ្យអល់ឡោះមិនធ្វើ ទារុណកម្មពួកគេ ខណៈដែលពួកគេហាមឃាត់(អ្នកមានជំនឿក្នុង ការតវ៉ាហ្វ និងការគោរពសក្ការៈ)ពីម៉ាស្ជិទហារ៉មនោះ? ពួកគេមិន មែនជាអ្នកគ្រប់គ្រងវាឡើយ។ អ្នកដែលគ្រប់គ្រងវាគ្មានអ្នកណា ក្រៅពីបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះឡើយ ប៉ុន្ដែពួកគេភាគ ច្រើនមិនដឹង។

[35] ការគោរពសក្ការៈរបស់ពួកគេ(ពួកមូស្ហរីគីន)នៅម៉ាស្ជិទ ហារ៉មនោះ គឺគ្មានអ្វីក្រៅពីការហួចលេង និងទះដៃឡើយ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មនូវអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។

[36] ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំណាយទ្រព្យសម្បត្ដិ របស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួក គេនឹងចំណាយវា បន្ទាប់មកការចំណាយនោះនឹងធ្វើឱ្យពួកគេមាន ការសោកស្ដាយ។ បន្ទាប់មកទៀតពួកគេនឹងត្រូវបរាជ័យ។ ហើយ ពួកដែលបានប្រឆាំងនឹងត្រូវគេប្រមូលផ្ដុំទៅកាន់នរកជើហាន់ណាំ។

[37] គឺដើម្បីអល់ឡោះនឹងបែងចែករវាងអ្នកអាក្រក់ និងអ្នក ល្អ(អ្នកគ្មានជំនឿ និងមានជំនឿ)។ ហើយទ្រង់នឹងដាក់ពួកអាក្រក់ ជាគំនរលើគ្នា ហើយទ្រង់នឹងប្រមូលគេទាំងអស់ ក្រោយមកទ្រង់ ក៏ដាក់គេទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះគឺជាពួកដែលខាត បង់។

[38] ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលប្រឆាំងថាៈ ប្រសិនបើពួកគេបពា្ឈប់(ការប្រឆាំងនឹងអល់ឡោះ) គេនឹងអភ័យ-ទោសឱ្យពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក។ តែបើពួក គេវិលត្រឡប់(ទៅរកការប្រឆាំង)ម្ដងទៀត គឺមាគ៌ារបស់ពួក ជំនាន់មុនបានកើតមានឡើងរួចទៅហើយ។

[39] ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួក មូស្ហរីគីន)រហូតដល់ភាពវឹកវរ(ប្រការស្ហ៊ីរិក)លែងកើតមាន និង ធ្វើឱ្យការគោរពសក្ការៈទាំងអស់ទៅចំពោះអល់ឡោះតែមួយគត់។ ហើយប្រសិនបើពួកគេបានបពា្ឈប់(ភាពវឹកវរ) ពិតប្រាកដណាស់ អល់ឡោះឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[40] តែប្រសិនបើពួកគេបានបែរចេញវិញនោះ ចូរពួកអ្នកជ្រាប ថាៈ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារពួកអ្នក។ ទ្រង់ជាអ្នក គាំពារ និងជាអ្នកជួយដ៏ប្រសើរបំផុត។

[41] ចូរពួកអ្នកជ្រាបថាៈ អ្វីដែលពួកអ្នកទទួលបានពីជ័យភណ្ឌ នោះ គឺមួយភាគប្រាំសម្រាប់អល់ឡោះនិងសម្រាប់អ្នកនាំសារ សាច់ សារលោហិតរបស់អ្នកនាំសារ កូនកំព្រា អ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះ និងអ្វីដែល យើងបានបញ្ចុះមកឱ្យខ្ញុំរបស់យើងនៅថ្ងៃបែងចែក(រវាងខុសនិង ត្រូវ) ជាថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិបាទើរ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[42] (ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

[43] (ចូរចងចាំ)នៅពេលដែលអល់ឡោះបានបង្ហាញអ្នកឱ្យ ឃើញពួកគេ(សត្រូវ)នៅក្នុងសុបិនរបស់អ្នកនូវចំនួនដ៏តិចតួច។ ប្រសិនបើទ្រង់បានឱ្យអ្នកឃើញពួកគេមានចំនួនច្រើនវិញនោះ ពួក អ្នកពិតជាបរាជ័យ ហើយពួកអ្នកពិតជាមានការខ្វែងយោបល់គ្នាក្នុង រឿងនោះ(សង្គ្រាម)។ ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នកមានសុវត្ថិភាព។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។

[44] ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបានជួប(កងទ័ព សត្រូវនៅសមរភូមិបាទើរ) អល់ឡោះបានធ្វើឱ្យពួកអ្នកឃើញ ពួកគេ(សត្រូវ)មានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកអ្នក ហើយ អល់ឡោះក៏ធ្វើឱ្យពួកអ្នកមានចំនួនតិចនៅក្នុងកែវភ្នែករបស់ពួកគេ ដែរ ដើម្បីអល់ឡោះសមេ្រចនូវកិច្ចការដែលទ្រង់បានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះវិញ។

[45] ឱបណ្ដាអ្នកមានជំនឿ. នៅពេលពួកអ្នកបានជួបក្រុមមួយ (កងទ័ពសត្រូវ) ចូរពួកអ្នកមានភាពនឹងនរ និងនឹកឃើញអល់ឡោះ ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ។

[46] ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ ហើយកុំឱ្យពួកអ្នកខ្វែងយោបល់គ្នាឱ្យសោះ ពី ព្រោះវាធ្វើឱ្យពួកអ្នកបរាជ័យនិងបាត់បង់ភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះនៅជាមួយ បណ្ដាអ្នកដែលអត់ធ្មត់។

[47] ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ចាកចេញពីលំនៅដ្ឋានរបស់ពួកគេដោយភាពកេ្អងក្អាង និងដើម្បីឱ្យ មនុស្សឃើញ ថែមទាំងហាមឃាត់អ្នកដទៃអំពីមាគ៌ា របស់អល់ឡោះ ឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[48] ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[49] (ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែលនៅក្នុង ចិត្ដរបស់ពួកគេមានជំងឺបាននិយាយថាៈ សាសនារបស់ពួកគេបាន បោកប្រាស់ពួកគេ។ ហើយអ្នកណាដែលបានប្រគល់ការទុកចិត្ដទៅ ចំពោះអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[50] ប្រសិនបើអ្នក(មូហាំម៉ាត់)អាចមើលឃើញនៅពេល ម៉ាឡាអ៊ីកាត់យកព្រលឹងអ្នកដែលប្រឆាំងនោះ(អ្នកនឹងឃើញ) ម៉ាឡាអ៊ីកាត់វាយមុខនិងខ្នងរបស់ពួកគេ(ដោយពោលថា) ចូរពួក អ្នក(ពួកមូស្ហរីគីន)ភ្លក្សទារុណកម្មនៃភ្លើងឆេះដ៏សន្ធោសន្ធៅចុះ។

[51] ទាំងនោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ កន្លងមក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។

[52] វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ ដែលពួកគេបានប្រឆាំងនឹងភស្ដុតាងៗរបស់អល់ឡោះ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារ បាបកម្មរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

[53] នោះគឺដោយសារតែអល់ឡោះមិនមែនជាអ្នកផ្លាស់ប្ដូរ នៀកម៉ាត់ដែលទ្រង់បានផ្ដល់វាទៅលើក្រុមណាមួយឡើយ លុះត្រា តែពួកគេផ្លាស់ប្ដូរអ្វីមួយនោះដោយខ្លួនឯង។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាឮ មហាដឹង។

[54] វាដូចជាអត្ដចរិតរបស់ពួកដែលតាមហ្វៀរអោន និងពួក ដែលពីមុនពួកគេ។ ពួកគេបានបដិសេធនឹងភស្ដុតាងៗនៃម្ចាស់របស់ ពួកគេ។ ដូចេ្នះយើងក៏បានបំផ្លាញពួកគេដោយសារតែទោសកំហុស របស់ពួកគេ ហើយយើងបានធ្វើឱ្យក្រុមរបស់ហ្វៀរអោនលង់ទឹក។ ហើយពួកគេទាំងអស់គ្នាគឺជាពួកដែលបំពាន។

[55] ពិតប្រាកដណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះ មុខអល់ឡោះនោះគឺពួកដែលប្រឆាំងដោយពួកគេគ្មានជំនឿ។

[56] គឺពួកដែលអ្នក(មូហាំម៉ាត់)បានធ្វើកិច្ចសន្យាជាមួយ ពួកគេ បន្ទាប់មកពួកគេក្បត់កិច្ចសន្យារបស់ពួកគេនោះរាល់ៗ លើក ហើយពួកគេមិនកោតខ្លាចអល់ឡោះឡើយ។

[57] ប្រសិនបើអ្នក(មូហាំម៉ាត់)អាចយកជ័យជំនះលើពួកគេ (អ្នកមិនគោរពកិច្ចសន្យា)ក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេ ដើម្បីបំបែកពួកគេចេញពីអ្នកដែលនៅខាងក្រោយពួកគេ សង្ឃឹមថា ពួកគេនឹងចងចាំ។

[58] ប៉ុន្ដែប្រសិនបើអ្នកមានការភ័យខ្លាចអំពីក្រុមដែលមិន គោរពកិច្ចសន្យានោះ ចូរអ្នកបង្ហាញ(កិច្ចសន្យា)ដល់ពួកគេ ដើម្បី ឱ្យក្រុមទាំងពីរបានដឹងដូចគ្នា(ដើម្បីបពា្ចប់កិច្ចសន្យា)។ ពិតប្រាកដ ណាស់ អល់ឡោះមិនចូលចិត្ដពួកដែលក្បត់កិច្ចសន្យាឡើយ។

[59] ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតថា ពួកគេអាចគេចផុត (ពីទណ្ឌកម្ម)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេគ្មានលទ្ធភាពរត់ គេចបានឡើយ។

[60] ចូរពួកអ្នក(អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួក អ្នកនូវកម្លាំងទ័ពនិងសេះសង្គ្រាម ដោយពួកអ្នកត្រូវបន្លាចនឹងវា ដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងពួក ផេ្សងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេ តែអល់ឡោះ ស្គាល់ពួកគេ។ អ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់ អល់ឡោះនោះ គេប្រាកដជានឹងតបស្នងដល់ពួកអ្នកវិញ។ ហើយ ពួកអ្នកមិនត្រូវបានគេបំពានឡើយ។

[61] ហើយប្រសិនបើពួកគេទោរទន់ទៅរកសន្ដិភាពអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវទោរទន់ទៅរកសន្ដិភាពវិញដែរ។ ហើយចូរអ្នកប្រគល់ ការទុកចិត្ដទៅចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

[62] ប្រសិនបើពួកគេ(ពួកចុះកិច្ចព្រមព្រៀង)មានបំណងប្រើ ល្បិចក្បត់អ្នក(មូហាំម៉ាត់) ពិតប្រាកដណាស់ អល់ឡោះគឺគ្រប់ គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់គឺជាអ្នកដែលគាំទ្រអ្នកតាមរយៈ ជំនួយរបស់ទ្រង់ និងបណ្ដាអ្នកមានជំនឿ។

[63] ហើយទ្រង់បានបង្រួបបង្រួមឱ្យមានសាមគ្គីភាពរវាង ដួងចិត្ដរបស់ពួកគេ(អ្នកមានជំនឿ)។ ប្រសិនបើអ្នកបានចំណាយ ទ្រព្យសម្បត្ដិនៅលើផែនដីនេះទាំងអស់ ក៏អ្នកមិនអាចបង្រួបបង្រួម រវាងចិត្ដរបស់ពួកគេបានដែរ ប៉ុន្ដែអល់ឡោះអាចបង្រួបបង្រួមរវាង ពួកគេ(ឱ្យមានជំនឿ)បាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[64] ឱណាពី. អល់ឡោះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក និង អ្នកដែលបានប្រតិបត្ដិតាមអ្នកក្នុងចំណោមអ្នកដែលមានជំនឿ។

[65] ឱណាពី. ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។

[66] ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។

[67] មិនគួរគប្បីចំពោះណាពីទុកឈ្លើយសឹក(ដើម្បីទទួលយក ការលោះនោះឡើយ) លុះត្រាតែគាត់សម្លាប់រង្គាល(ដើម្បីបំបាត់ ពួកសត្រូវ)នៅលើផែនដីនេះសិន។ ពួកអ្នក(អ្នកមានជំនឿ)ចង់ បានសម្បត្ដិលោកិយ(ដោយទទួលយកការលោះឈ្លើយសឹកពី ពួកសត្រូវ) តែអល់ឡោះចង់ផ្ដល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃ បរលោក ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[68] ប្រសិនបើគ្មានការកំណត់ពីអល់ឡោះ(អនុញ្ញាតឱ្យនូវ ជ័យភណ្ឌនិងទ្រព្យនៃការលោះឈ្លើយសឹក)ពីមុនមកទេនោះ ពួក អ្នកប្រាកដជាទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ តែពួកអ្នកបានទទួលយក(នូវការលោះចំណាប់ខ្មាំង)នោះ។

[69] ដូចេ្នះ ចូរពួកអ្នកទទួលទានអំពីអ្វីដែលបានមកពីជ័យ- ភណ្ឌដែលហាឡាល់ស្អាតស្អំចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[70] ឱណាពី. ចូរអ្នកពោលទៅកាន់ពួកឈ្លើយសឹកដែលនៅ ក្នុងកណ្ដាប់ដៃពួកអ្នកថាៈ ប្រសិនបើអល់ឡោះដឹងថា នៅក្នុងចិត្ដ របស់ពួកអ្នកល្អមែននោះ ទ្រង់ច្បាស់ជានឹងផ្ដល់ឱ្យពួកអ្នកនូវ សេចក្ដីល្អជាងអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក ហើយ ទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់។

[71] ប៉ុន្ដែបើពួកគេមានបំណងក្បត់អ្នក(មូហាំម៉ាត់) ពួកគេ ពិតជាបានក្បត់អល់ឡោះពីមុនរួចមកហើយ ដូចេ្នះទ្រង់បានជួយ អ្នកឱ្យឈ្នះពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[72] ពិតប្រាកដណាស់ បណ្ដាអ្នកមានជំនឿដែលបានចំណាក ស្រុក ហើយបានតស៊ូទាំងទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេក្នុង មាគ៌ា របស់អល់ឡោះ ហើយបណ្ដាអ្នក(អ្នកអាន់ស័រ)ដែលបានផ្ដល់ ជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នកមូហាជីរីន) អ្នកទាំងនោះគឺជាសម្ព័ន្ធមិត្ដនឹងគ្នា។ រីឯបណ្ដាអ្នកដែលមានជំនឿ តែពួកគេមិនបានភៀសខ្លួនទេនោះ ពួកអ្នកមិនត្រូវទទួលបន្ទុកការ ពារពួកគេនូវប្រការណាមួយឡើយ លុះត្រាតែពួកគេភៀសខ្លួនដែរ។ ប្រសិនបើពួកគេសុំជំនួយពីពួកអ្នកនៅក្នុងកិច្ចការសាសនា(ដូចជា ត្រូវពួកដែលគ្មានជំនឿបំពាន)នោះ ជាកាតព្វកិច្ចរបស់ពួកអ្នកត្រូវ តែជួយ លើកលែងតែទៅលើក្រុមដែលមានកិច្ចព្រមព្រៀងរវាងពួក អ្នកនិងពួកគេ។ ហើយអល់ឡោះឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[73] ហើយពួកដែលគ្មានជំនឿ ពួកគេជាសម័្ពន្ធមិត្ដនឹងគ្នា។ ប្រសិនបើពួកអ្នកមិនធ្វើតាមវា(បទបញ្ជារបស់អល់ឡោះ) ភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងពិតជានឹងកើតឡើងនៅលើផែនដី នេះជាមិនខាន។

[74] ហើយបណ្ដាអ្នកមានជំនឿដែលបានភៀសខួ្លន និងបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងបណ្ដាអ្នក(អ្នកអាន់ស័រ)ដែល បានផ្ដល់ជាទីជំរក ទ្រព្យសម្បត្ដិ និងជំនួយផេ្សងៗដល់ពួកគេ(អ្នក មូហាជីរីន) អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(នៅ ក្នុងឋានសួគ៌)។

[75] ហើយបណ្ដាអ្នកដែលមានជំនឿបន្ទាប់ពីអ្នកទាំងនេះ (មូហាជីរីន និងអាន់ស័រ) ពួកគេបានភៀសខ្លួន និងបានចូលរួម តស៊ូជាមួយពួកអ្នក ដូចេ្នះពួកទាំងនោះគឺស្ថិតក្នុងចំណោមពួកអ្នក ដែរ។ ហើយសាច់សាលោហិតទាំងឡាយរបស់ពួកគេមានសិទ្ធិ (ទទួលមរតក)ទៅវិញទៅមក ស្របតាមក្រឹត្យច្បាប់របស់ អល់ឡោះ។ ពិតប្រាកដណាស់អល់ឡោះដឹងនូវរាល់អ្វីៗទាំងអស់។

អាត-តៅបាះ

Surah 9

[1] (នេះគឺជា)ការកាត់ផ្ដាច់ទំនាក់ទំនងរបស់អល់ឡោះ និង អ្នកនាំសាររបស់ទ្រង់ចំពោះពួកមូស្ហរីគីនដែលពួកអ្នក(អ្នកមាន ជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេ។

[2] ដូចេ្នះហើយ ចូរពួកអ្នក(ពួកមូស្ហរីគីន)ធ្វើដំណើរនៅលើ ផែនដីចំនួនបួនខែ ហើយត្រូវដឹងថា ពិតប្រាកដណាស់ ពួកអ្នកមិន អាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ហើយពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកដែលគ្មានជំនឿ អាម៉ាស់មុខ។

[3] ហើយនេះជាសេចក្ដីប្រកាសពីអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទៅកាន់មនុស្សលោកនាថ្ងៃបុណ្យហាជ្ជីដ៏ធំបំផុតថាៈ ពិត ប្រាកដណាស់ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹង ពួកមូស្ហរីគីនទៀតឡើយ។ ហើយប្រសិនបើពួកអ្នកសារភាពទោស កំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែបើពួកអ្នក បានងាកចេញវិញនោះ ពួកអ្នកត្រូវដឹងថា ពួកអ្នកមិនអាចគេចផុត ពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ ពួកដែលបានប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់ចុះ។

[4] លើកលែងតែពួកមូស្ហរីគីនដែលពួកអ្នកបានចុះកិច្ចព្រម ព្រៀងជាមួយពួកគេ បន្ទាប់មកពួកគេមិនក្បត់នឹងពួកអ្នកនូវប្រការ ណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់ដែលប្រឆាំងនឹងពួក អ្នកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកបំពេញកិច្ចសន្យាទាំងនេះ ជាមួយពួកគេរហូតដល់ពេលកំណត់របស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់អ្នកដែលកោតខ្លាចទ្រង់។

[5] កាលណាខែពិសិដ្ឋបានកន្លងផុតទៅ ចូរពួកអ្នកសម្លាប់ពួក មូស្ហរិគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅទីណាក៏ដោយ ហើយចូរចាប់ពួកគេ និងឡោមព័ទ្ធពួកគេ ហើយពួកអ្នកត្រូវឃ្លាំ មើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេបានសារភាពកំហុស ហើយប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះ ចូរពួកអ្នកដោះ លែងពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[6] ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមូស្ហរីគីនបានសុំឱ្យអ្នក ជួយការពារគេ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេស្ដាប់ពាក្យសំដី របស់អល់ឡោះ(គម្ពីរគួរអាន) បន្ទាប់មកចូរអ្នកបញ្ជូនគេទៅ កន្លែងដែលមានសុវត្ថិភាព។ ការធ្វើដូចេ្នះ គឺដោយសារតែពួកគេ ជាក្រុមដែលមិនដឹង(អំពីសាសនាអ៊ីស្លាម)។

[7] តើពួកមូស្ហរីគីនអាចមានកិច្ចព្រមព្រៀងជាមួយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ក្រៅពីពួកដែលបានចុះកិច្ចព្រមព្រៀង ជាមួយពួកអ្នកនៅឯម៉ាស្ជីទីលហារ៉មបានយ៉ាងដូចមេ្ដច? ហេតុនេះ បើពួកគេនៅតែគោរពកិច្ចសន្យាចំពោះពួកអ្នក គឺពួកអ្នកត្រូវតែ គោរពកិច្ចសន្យាចំពោះពួកគេវិញ។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[8] ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក(នៅក្នុង សមរភូមិ)នោះ ពួកគេមិនគោរពពួកអ្នកដែលជាសាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងនោះទេ តើ(ពួកមូស្ហរីគីនអាចមានកិច្ច ព្រមព្រៀង)យ៉ាងដូចមេ្ដច?។ ពួកគេយល់ព្រមជាមួយពួកអ្នកតែ មាត់របស់ពួកគេប៉ុណ្ណោះ តែចិត្ដរបស់ពួកគេបដិសេធ ហើយពួក គេភាគច្រើនជាពួកដែលក្បត់កិច្ចសន្យា ។

[9] ពួកគេបានប្ដូរអាយ៉ាត់ៗរបស់អល់ឡោះដោយសម្បត្ដិ លោកិយដ៏តិចតួច រួចពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់ទ្រង់។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺអាក្រក់បំផុត។

[10] ពួកគេ(ពួកមូស្ហរីគីន)មិនគោរពអ្នកមានជំនឿដែលជា សាច់សាលោហិត និងមិនគោរពកិច្ចព្រមព្រៀងឡើយ។ ហើយ ពួកទាំងនោះជាពួកដែលបំពាន។

[11] ប្រសិនបើពួកគេសារភាពកំហុស(មានជំនឿ) និងប្រតិបត្ដិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះគឺពួកគេជាបងប្អូនរួម សាសនារបស់ពួកអ្នក។ ហើយយើង(អល់ឡោះ)នឹងបកស្រាយ បំភ្លឺអាយ៉ាត់ៗសម្រាប់ក្រុមដែលយល់ដឹង។

[12] ប៉ុន្ដែប្រសិនបើពួកគេបានរំលាយពាក្យសម្បថរបស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀងរបស់ពួកគេ ហើយពួកគេបានវាយ ប្រហារលើសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងមេដឹក នាំរបស់ពួកប្រឆាំងទាំងអស់។ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺ គ្មានកិច្ចព្រមព្រៀងឡើយ។ (ការធ្វើដូចេ្នះ) សង្ឃឹមថាពួកគេនឹង បពា្ឈប់(ការវាយប្រហារ)។

[13] ហេតុអ្វីបានជាពួកអ្នកមិនប្រយុទ្ធជាមួយក្រុមដែលបាន រំលាយកិច្ចព្រមព្រៀង និងប៉ុនប៉ងនិរទេសអ្នកនាំសារ(មូហាំម៉ាត់) ចេញ(ពីទីក្រុងម៉ាក្កះ) ដោយពួកគេបានផ្ដើម(ប្រយុទ្ធ)ជាមួយពួក អ្នកដំបូងបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ដូចេ្នះ អល់ឡោះ ទេដែលពួកអ្នកត្រូវកោតខ្លាច ប្រសិនបើពួកអ្នកជាអ្នកដែលមាន ជំនឿមែននោះ។

[14] ចូរពួកអ្នកប្រយុទ្ធជាមួយពួកគេចុះ អល់ឡោះនឹងធ្វើ ទារុណកម្មពួកគេដោយថ្វីដៃរបស់ពួកអ្នក ហើយទ្រង់នឹងធ្វើឱ្យ ពួកគេអាម៉ាស់ និងជួយពួកអ្នកឱ្យមានជ័យជំនះលើពួកគេ ព្រម ទាំងធ្វើឱ្យរំសាយកង្វល់ពីក្នុងចិត្ដរបស់ក្រុមដែលមានជំនឿ។

[15] ហើយទ្រង់នឹងលុបបំបាត់កំហឹងពីក្នុងចិត្ដរបស់ពួកគេ ហើយអល់ឡោះនឹងទទួលយកការសារភាពទោសកំហុសចំពោះ អ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[16] ឬមួយក៏ពួកអ្នក(អ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវ គេបោះបង់ចោល នៅពេលដែលអល់ឡោះមិនទាន់បានសាកល្បង ពួកដែលបានតស៊ូប្រយុទ្ធក្នុងចំណោមពួកអ្នក ហើយពួកគេមិនយក អ្នកផេ្សងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបណ្ដាអ្នក មានជំនឿធ្វើជាអ្នកគាំពារឬ? ហើយអល់ឡោះមហាដឹងនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។

[17] មិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាង ឬថែទាំវិហាររបស់អល់ឡោះ ដោយពួកគេបានធ្វើជាសាក្សីខ្លួនឯង ថាៈ ពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែលស្ថិតនៅក្នុងឋាននរក ជាអមតៈ។

[18] ការពិតអ្នកដែលកសាង ឬថែទាំវិហាររបស់អល់ឡោះ នោះ គឺមានតែអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក និងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគេមិនកោតខ្លាច អ្នកណាក្រៅពីអល់ឡោះប៉ុណ្ណោះ។ ហើយសង្ឃឹមថា អ្នកទាំងនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។

[19] តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។

[20] បណ្ដាអ្នកដែលមានជំនឿ ហើយបានភៀសខ្លួន(ចេញពី ទឹកដីគ្មានជំនឿ) និងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ពួកគេ និងជីវិតរបស់ពួកគេផ្ទាល់នោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅជាមួយអល់ឡោះ។ ហើយអ្នកទាំង នោះជាអ្នកជោគជ័យ។

[21] ម្ចាស់របស់ពួកគេបានផ្ដល់ដំណឹងរីករាយដល់ពួកគេដោយ ក្ដីមេត្ដាករុណា និងក្ដីសោមនស្សរីករាយ ហើយផ្ដល់ឋានសួគ៌ដែល មានសេចក្ដីរីករាយជានិរន្ដរ៍នៅក្នុងនោះ។

[22] ដោយពួកគេស្ថិតក្នុងឋានសួគ៌នោះជាអមតៈ។ ពិតប្រាកដ ណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេង(សម្រាប់ អ្នកមានជំនឿ)។

[23] ឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។

[24] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈប្រសិនបើឪពុកម្ដាយ កូនចៅ បងប្អូន ប្រពន្ធ សាច់សាលោហិតរបស់ពួកអ្នក និងទ្រព្យ សម្បត្ដិដែលពួកអ្នករកបាន និងជំនួញដែលពួកអ្នកខ្លាចខាតបង់ ហើយនិងលំនៅដ្ឋានដែលពួកអ្នកពេញចិត្ដវា ពួកអ្នកស្រឡាញ់ជាង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់ នោះ ចូរពួកអ្នករង់ចាំចុះ រហូតទាល់តែអល់ឡោះនាំមកនូវការ សមេ្រច(ទណ្ឌកម្ម)របស់ទ្រង់។ អល់ឡោះមិនចង្អុលបង្ហាញក្រុម ដែលប្រព្រឹត្ដល្មើសឡើយ។

[25] អល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។

[26] ក្រោយមកអល់ឡោះ បានបញ្ចុះភាពនឹងនររបស់ទ្រង់ ទៅលើអ្នកនាំសាររបស់ទ្រង់ និងពួកដែលមានជំនឿ(ឱ្យមាន ស្មារតីប្រយុទ្ធឡើងវិញ)។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡា-អ៊ីកាត់មកជួយពួកអ្នក) ដែលពួកអ្នកមិនបានឃើញគេ ហើយទ្រង់ ក៏បានដាក់ទារុណកម្មទៅលើពួកដែលបានប្រឆាំង។ នោះហើយគឺ ជាការតបស្នងចំពោះពួកដែលប្រឆាំង។

[27] បន្ទាប់មកអល់ឡោះទទួលយកការសារភាពក្រោយពី (ទារុណកម្ម)នោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[28] ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[29] ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់តាមសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)ក្នុងចំណោមពួក ដែលគេបានផ្ដល់គម្ពីរឱ្យចុះ លុះត្រាតែពួកគេព្រមបង់ពន្ធដោយ ផ្ទាល់ដៃ(ពេញចិត្ដ)ប្រកបដោយការចុះញ៉ម។

[30] ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច

[31] ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[32] ពួកគេ(ពួកគ្មានជំនឿ)មានបំណងពន្លត់ពន្លឺ(សាសនា) របស់អល់ឡោះតាមរយៈមាត់របស់ពួកគេប៉ុណ្ណោះ តែអល់ឡោះ មិនអនុញ្ញាតឡើយ ផ្ទុយទៅវិញទ្រង់នឹងបំពេញពន្លឺរបស់ទ្រង់ថែម ទៀត ទោះបីពួកដែលប្រឆាំងមិនពេញចិត្ដក៏ដោយ។

[33] ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់) ដោយនាំមកជាមួយនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និង សាសនាដ៏ពិត ដើម្បីធ្វើឱ្យវាមានប្រៀបលើសាសនាដ៏ទៃទៀត ទោះ បីពួកមូស្ហរីគីនមិនពេញចិត្ដក៏ដោយ។

[34] ឱបណ្ដាអ្នកដែលមានជំនឿ ពិតប្រាកដណាស់ ភាគច្រើន នៃអ្នកចេះដឹង និងបុព្វជិត(របស់ពួកយ៉ាហ៊ូទី និងណាសរ៉នី) ពួកគេ ស៊ីទ្រព្យសម្បត្ដិមនុស្សលោកដោយខុសច្បាប់ ហើយពួកគេរារាំង អ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ចំណែកពួកដែលប្រមូលមាស ប្រាក់ ហើយមិនព្រមបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះនោះ ចូរ អ្នក(មូហាំម៉ាត់)ប្រាប់ពួកគេនូវទារុណកម្មដ៏ឈឺចាប់ចុះ។

[35] នាថ្ងៃ(បរលោក)ដែលគេនឹងដុតវា(មាសប្រាក់)ក្នុងនរក ជើហាន់ណាំ រួចគេយកវាទៅដុតថ្ងាសរបស់ពួកគេ និងចំហៀងខ្លួន របស់ពួកគេ ហើយនិងខ្នងរបស់ពួកគេ (ព្រមទាំងគេនិយាយទៅកាន់ ពួកនោះថា) នេះហើយជាអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ ខ្លួនពួកអ្នកនោះ។ ដូចេ្នះចូរពួកអ្នកភ្លក្សនូវអ្វីដែលពួកអ្នកបាន ប្រមូលទុកចុះ។

[36] ពិតប្រាកដណាស់ ចំនួនខែរបស់អល់ឡោះមានដប់ពីរខែ និងបានចារនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហុលម៉ះហ្វ៊ូស)តាំងពី ថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីមកម្លេះ។ ក្ន្នុង នោះគឺមានបួនខែដែលត្រូវបានគេហាមឃាត់(មិនឱ្យធ្វើសង្គ្រាម)។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពាន ខ្លួនឯងនៅក្នុងខែបម្រាមទាំងនេះ។ ហើយចូរពួកអ្នកប្រយុទ្ធជាមួយ ពួកមូស្ហរីគីនទាំងឡាយ ដូចដែលពួកគេបានប្រយុទ្ធជាមួយពួកអ្នក រាល់គ្នាដែរ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះ នៅជាមួយ(ជួយ)បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[37] តាមការពិតការពន្យារ(លើកខែ)បែបនេះគឺជាការបង្កើន ភាពគ្មានជំនឿ ។ ដោយសារការពន្យារនេះ ពួកដែលគ្មានជំនឿត្រូវ គេ(ស្ហៃតន)ធ្វើឱ្យវងេ្វងដោយពួកគេអនុញ្ញាតឱ្យប្រយុទ្ធក្នុង(ខែ ទាំងបួន)មួយឆ្នាំ ហើយពួកគេបានហាមឃាត់មួយឆ្នាំ ដើម្បីឱ្យ ស្របនឹងចំនួន(បួនខែ)ដែលអល់ឡោះបានហាមឃាត់ និងពួកគេ អនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់(នៅក្នុងខែទាំងនេះ) ខណៈដែលគេ(ស្ហៃតន)បានតុបតែងលំអសម្រាប់ពួកគេនូវអំពើ អាក្រក់នានារបស់ពួកគេ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ ក្រុមដែលគ្មានជំនឿឡើយ។

[38] ឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។

[39] ប្រសិនបើពួកអ្នកមិនព្រមចេញទៅប្រយុទ្ធទេនោះ ទ្រង់ ប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់ ហើយ ទ្រង់នឹងផ្លាស់ប្ដូរក្រុមមួយផេ្សងពីពួកអ្នក ហើយ(បើពួកអ្នកគេច ចេញពីការប្រយុទ្ធនោះ) ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ ទ្រង់ដែរ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[40] ប្រសិនបើពួកអ្នកមិនជួយគេ(មូហាំម៉ាត់)ទេ អល់ឡោះ ពិតជាបានជួយដល់គេនៅពេលពួកដែលប្រឆាំង(ពួកគូរ៉ស្ហទីក្រុង ម៉ាក្កះ)បានបណេ្ដញគេទាំងពីរ(មូហាំម៉ាត់ និងអាពូហ្ពាកើរ) ខណៈ ដែលគេទាំងពីរស្ថិតក្នុងរូងភ្នំ(ភ្នំសូរ)ដោយគេ(មូហាំម៉ាត់)បាន ពោលទៅកាន់មិត្ដរបស់គេ(អាពូហ្ពាកើរ)ថាៈ ចូរអ្នកកុំព្រួយ. ពិត ប្រាកដណាស់អល់ឡោះនៅជាមួយពួកយើង។ ពេលនោះអល់ឡោះ ក៏បានបញ្ចុះភាពនឹងនររបស់ទ្រង់ដល់គេ ហើយជួយពង្រឹងគេដោយ មានកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញ ពួកគេ។ ទ្រង់បានចាត់ទុកពាក្យសំដី(ពាក្យស្ហ៊ីរិក)របស់ពួកដែល ប្រឆាំងយ៉ាងទាបបំផុត។ រីឯបន្ទូលរបស់អល់ឡោះ វិញខ្ពង់ខ្ពស់ បំផុត។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[41] ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។

[42] ប្រសិនបើជ័យភណ្ឌនៅជិត ហើយការធ្វើដំណើរមានភាព ងាយស្រួលនោះ(នៅជិត) ប្រាកដជាពួកគេតាមអ្នក ក៏ប៉ុន្ដែ(សមរភូមិនោះ)នៅឆ្ងាយ ព្រមទាំងលំបាកសម្រាប់ពួកគេ។ ហើយពួកគេ នឹងស្បថចំពោះអល់ឡោះថាៈ ប្រសិនបើពួកយើងមានលទ្ធភាព ពួក យើងពិតជាចេញទៅជាមួយពួកអ្នក។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង (ដោយភាពពុតត្បុត) ហើយអល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកគេជាពួកដែលភូតកុហក។

[43] សង្ឃឹមថាអល់ឡោះអភ័យទោសឱ្យអ្នក(មូហាំម៉ាត់) ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(ពួកអវត្ដមានពីសង្គ្រាម)? លុះត្រាតែអ្នកដឹងច្បាស់អំពីបណ្ដាអ្នកដែលស្មោះត្រង់ និងដឹងអំពី ពួកដែលភូតកុហកសិន។

[44] បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក មិនសុំអនុញ្ញាតពីអ្នក(មូហាំម៉ាត់)ក្នុងការដកខ្លួនពីការប្រយុទ្ធទាំង ទ្រព្យសម្បត្ដិ និងជីវិតរបស់ពួកគេឡើយ។ ហើយអល់ឡោះមហា ដឹងចំពោះបណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[45] ពិតប្រាកដណាស់ មានតែពួកដែលគ្មានជំនឿលើអល់ឡោះ ហើយនឹងថ្ងៃបរលោកទេដែលសុំអនុញ្ញាតពីអ្នក(ដើម្បីដកខ្លួនពីការ ធ្វើសង្គ្រាម) ហើយចិត្ដរបស់ពួកគេមានការសង្ស័យ(ចំពោះសាសនា អ៊ីស្លាម)នោះ។ ដូចេ្នះ ពួកគេស្ទាក់ស្ទើរនៅក្នុងការសង្ស័យរបស់ ពួកគេ។

[46] ហើយបើពួកគេមានបំណងចេញ(ទៅប្រយុទ្ធរួមជាមួយ ពួកអ្នក)មែននោះ ប្រាកដជាពួកគេរៀបចំវា(ការចេញទៅធ្វើ សង្គ្រាម)នូវសំភារៈសឹក ក៏ប៉ុន្ដែអល់ឡោះមិនពេញចិត្ដចំពោះការ ចាកចេញរបស់ពួកគេឡើយ។ ដូចេ្នះទ្រង់បានធ្វើឱ្យពួកគេខ្ជិល ច្រអូស ហើយមានគេនិយាយថាៈ ចូរពួកអ្នកអង្គុយនៅជាមួយ បណ្ដាអ្នកដែលអង្គុយ(នៅផ្ទះ)ចុះ

[47] ប្រសិនបើពួកគេបានចេញទៅជាមួយពួកអ្នក(ដើម្បីធ្វើ សង្គ្រាម) ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកអ្នកឡើយ មាន តែការបង្កគ្រោះថ្នាក់ និងញុះញង់ក្នុងចំណោមពួកអ្នក ដោយពួកគេ ចង់ឱ្យមានភាពវឹកវរដល់ពួកអ្នក។ ហើយនៅក្នុងចំណោមពួកអ្នក ថែមទាំងមានអ្នកស្ដាប់យកការណ៍ឱ្យពួកគេទៀតផង។ ហើយ អល់ឡោះមហាដឹងចំពោះពួកដែលបំពាន។

[48] ពិតប្រាកដណាស់ ពួកគេមានផែនការបង្កភាពចលាចល តាំងពីមុនមកម្លេះ(មុនសង្គ្រាមនៅតាប៊ូក) ហើយពួកគេបានធ្វើ ការផ្លាស់បូ្ដរសភាពការណ៍ទាំងឡាយចំពោះអ្នក(មូហាំម៉ាត់) រហូត ទាល់តែការពិត(ជំនួយ)បានមកដល់ និងសាសនារបស់អល់ឡោះ បានជោគជ័យ តែពួកគេមិនពេញចិត្ដឡើយ។

[49] ហើយក្នុងចំណោមពួកគេមានអ្នកខ្លះនិយាយថាៈ សូម អនុញ្ញាតឱ្យខ្ញុំ(មិនទៅធ្វើសង្គ្រាម)ផង ហើយកុំឱ្យខ្ញុំប្រឈមមុខ នឹងគ្រោះថ្នាក់អ្វី។ តាមពិតពួកគេបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ (ដោយអំពើពុតត្បុត)ទៅហើយ។ ហើយពិតប្រាកដណាស់ នរក ជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។

[50] ប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។

[51] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ វាមិនអាចធ្លាក់មកលើ ពួកយើងឡើយ លើកលែងតែអ្វីដែលអល់ឡោះបានចារកំណត់ សម្រាប់ពួកយើងប៉ុណ្ណោះ ព្រោះទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះអល់ឡោះតែមួយគត់ដែលបណ្ដាអ្នកមានជំនឿត្រូវ ប្រគល់ការទុកចិត្ដ។

[52] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នករង់ចាំយើងក្រៅ ពីផលមួយនៃផលល្អទាំងពីរ(ស្លាប់ស្ហាហ៊ីទ ឬជ័យជំនះ)នេះឬ? ហើយពួកយើងចាំមើលពួកអ្នកថា អល់ឡោះនឹងធ្វើឱ្យពួកអ្នក ឈឺចាប់ដោយទណ្ឌកម្មពីទ្រង់ផ្ទាល់ ឬដោយដៃផ្ទាល់របស់ពួកយើង។ ដូចេ្នះចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ពួកយើងក៏រង់ចាំជាមួយ ពួកអ្នកដែរ។

[53] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទោះបីពួកអ្នកបានបរិច្ចាគ ដោយពេញចិត្ដ ឬមិនពេញចិត្ដក៏ដោយ ក៏គេ(អល់ឡោះ)មិន ទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកជាពួកដែល ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[54] ហើយគ្មានអ្វីរារាំងពួកគេមិនឱ្យគេទទួលយកការបរិច្ចាគ របស់ពួកគេក្រៅពីការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះឡើយ។ ហើយពួកគេមិនមក សឡាតឡើយ លើកលែងតែពួកគេមកដោយខ្ជិលច្រអូសប៉ុណ្ណោះ។ ហើយពួកគេក៏មិនបរិច្ចាគដែរ លើកលែងតែពួកគេបរិច្ចាគដោយ មិនពេញចិត្ដប៉ុណ្ណោះ។

[55] ដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។

[56] ពួកគេស្បថនឹងអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេ ពិតជាមកពីក្រុមពួកអ្នក(អ្នកមានជំនឿ)ដែរ ខណៈដែលពួកគេ មិនមែនជាក្រុមពួកអ្នកទេនោះ។ ក៏ប៉ុន្ដែពួកគេជាក្រុមដែលខ្លាច។

[57] ប្រសិនបើពួកគេមានកន្លែងការពារខ្លួន ឬមានរូងភ្នំ ឬមាន រូងដី ពួកគេពិតជាទៅរកទីនោះដោយប្រញាប់ប្រញាល់ជាមិនខាន។

[58] ហើយក្នុងចំណោមពួកគេ មានអ្នកចោទប្រកាន់អ្នក (មូហាំម៉ាត់)ក្នុង(រឿងបែងចែក)ការបរិច្ចាគ។ បើពួកគេត្រូវបាន គេចែកឱ្យមួយផ្នែកពីវា ពួកគេសប្បាយរីករាយ តែបើពួកគេមិន ត្រូវបានគេចែកឱ្យអំពីវាវិញនោះ ស្រាប់តែពួកគេខឹង។

[59] ហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។

[60] តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដា អ្នកក្រខ្សត់ និងបណ្ដាអ្នកក្រ និងបណ្ដាអ្នកប្រមូលហ្សាកាត់ និង បណ្ដាអ្នកដែលទើបតែចូលសាសនាអ៊ីស្លាម និងបណ្ដាអ្នកចង់រំដោះ ខ្លួនពីទាសករគេ និងបណ្ដាអ្នកជំពាក់បំណុលគេ និងបណ្ដាអ្នកដែល តស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀង ប៉ុណ្ណោះ។ (ទាំងនេះគឺជា)កាតព្វកិច្ចពីអល់ឡោះ។ ហើយអល់-ឡោះមហាដឹង មហាគតិបណ្ឌិត។

[61] ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានពួកដែលធ្វើ បាបណាពី(មូហាំម៉ាត់) ហើយពួកគេនិយាយថាៈ គាត់ជាអ្នកស្ដាប់ និងជឿអ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ (ពិត ប្រាកដណាស់) គេស្ដាប់តែអ្វីដែលល្អសម្រាប់ពួកអ្នក ហើយគេជឿ លើអល់ឡោះ និងទុកចិត្ដលើបណ្ដាអ្នកមានជំនឿ ហើយនិងអាណិត ស្រឡាញ់បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។ ហើយពួកដែលធ្វើបាបអ្នកនាំសាររបស់អល់ឡោះ ពួកគេនឹងទទួល ទារុណកម្មយ៉ាងឈឺចាប់។

[62] ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(អ្នកមាន ជំនឿ)ដើម្បីផ្គាប់ចិត្ដពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ដ បើពួកគេ ពិតជាពួកមានជំនឿមែននោះ។

[63] តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អ្នកណាហើយ ដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដ ណាស់ សម្រាប់គេគឺនរកជើហាន់ណាំ ដោយគេស្ថិតនៅក្នុងនោះជា អមតៈនោះ? ទាំងនោះគឺជាការអាម៉ាស់ដ៏ធំបំផុត។

[64] ពួកពុតត្បុតព្រួយបារម្ភខ្លាចជំពូកណាមួយត្រូវគេបញ្ចុះ មកលើពួកគេ ដើម្បីលាតត្រដាងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ចូរពួកអ្នកសើចចំអក ចុះ. ពិតប្រាកដណាស់ អល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួក អ្នកកំពុងព្រួយបារម្ភនោះ។

[65] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ

[66] ពួកអ្នកមិនចាំបាច់ដោះសាទៀតទេ ជាការពិតណាស់ ពួក អ្នកបានប្រឆាំងក្រោយពីពួកអ្នកមានជំនឿហើយនោះ។ បើយើង លើកលែងទោសឱ្យក្រុមមួយក្នុងចំណោមពួកអ្នក ក៏យើងនឹងធ្វើ ទារុណកម្មក្រុមមួយផេ្សងទៀតដែរ ព្រោះពួកគេជាពួកដែលបាន ប្រព្រឹត្ដបាបកម្ម។

[67] ពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។

[68] អល់ឡោះបានសន្យាផ្ដល់ឱ្យពួកពុតត្បុតទាំងប្រុស ទាំង ស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដែលពួកនេះត្រូវស្ថិតនៅ ក្នុងនោះជាអមតៈ។ វា(នរក)គ្រប់គ្រាន់ហើយសម្រាប់ពួកគេ។ ហើយអល់ឡោះបានដាក់បណ្ដាសាពួកគេ ហើយពួកគេនឹងទទួល ទារុណកម្មជានិរន្ដរ៍។

[69] ដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។

[70] តើប្រវត្ដិរឿងរបស់ពួកមុនៗពួកគេ(ពួកពុតត្បុត)ដូចជា ក្រុមនួហ ក្រុមអាដ ក្រុមសាមូដ ក្រុមអ៊ីព្រហ៊ីម និងអ្នកភូមិម៉ាទយ៉ាន់ និងទីក្រុងដែលគេបានបំផ្លាញចោល(ក្រុមលូត)មិនបានមក ដល់ពួកគេទេឬ? បណ្ដាអ្នកនាំសាររបស់ពួកគេ(ពួកមុនៗ)បាននាំ មកនូវភស្ដុតាងនានាមកដល់ពួកគេ។ ហើយអល់ឡោះមិនបានធើ្វ បាបពួកគេទេ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

[71] ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួក គេជួយគ្នាទៅវិញទៅមក។ ពួកគេប្រើគ្នាឱ្យសាងអំពើល្អ និងហាម ឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ហើយពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)។ អ្នកទាំងនោះអល់ឡោះនឹង អាណិតស្រឡាញ់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំង ពូកែ មហាគតិបណ្ឌិត។

[72] អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកមានជំនឿទាំង ប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោម វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅដ្ឋានជា ច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្ដពី អល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។

[73] ឱណាពី(មូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មាន ជំនឿ និងពួកពុតត្បុត ហើយអ្នកត្រូវប្រឆាំងឱ្យខ្លាំងនឹងពួកគេ។ ហើយទីលំនៅរបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។

[74] ពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថាៈ ពួកគេមិន បាននិយាយអ្វីឡើយ តែតាមពិតពួកគេបាននិយាយនូវពាក្យសំដី ដែលគ្មានជំនឿ។ ហើយពួកគេបានប្រឆាំងវិញ បន្ទាប់ពីការចូល សាសនាអ៊ីស្លាមរបស់ពួកគេហើយនោះ។ ហើយពួកគេប៉ុនប៉ងនូវ អ្វីដែលពួកគេមិនអាចសមេ្រចបាន។ ហើយពួកគេមិនអាចធ្វើអ្វី បានឡើយ លើកលែងតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ធ្វើ ឱ្យពួកគេមានបានដោយការប្រោសប្រទានរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើពួកគេសារភាពកំហុសនោះ វាជាការប្រសើរសម្រាប់ ពួកគេ។ តែបើពួកគេបែរចេញវិញ អល់ឡោះនឹងធ្វើទារុណកម្ម ពួកគេនូវទារុណកម្មមួយដ៏ឈឺចាប់ទាំងនៅក្នុងលោកិយ និងថ្ងៃ បរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

[75] ក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលបានសន្យា ជាមួយអល់ឡោះថាៈ ប្រសិនបើទ្រង់បានផ្ដល់ការប្រោសប្រទាន (លាភសក្ការៈ)របស់ទ្រង់ដល់ពួកយើងនោះ ពួកយើងពិតជាជឿ លើទ្រង់ ហើយពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អជាមិនខាន។

[76] តែនៅពេលដែលទ្រង់បានផ្ដល់ឱ្យពួកគេនូវការប្រោស ប្រទាន(លាភសក្ការៈ)របស់ទ្រង់នោះ ពួកគេបែរជាកំណាញ់ (មិនបរិច្ចាគ)ទៅវិញ។ ហើយពួកគេបានបែរចេញក្នុងនាមពួកគេជាពួក ដែលប្រឆាំង ។

[77] ហើយទ្រង់ក៏ដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុត ទៅក្នុងចិត្ដរបស់ពួកគេរហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ដោយសារតែពួកគេបានក្បត់នឹងអល់ឡោះនូវអ្វីដែលពួកគេបានសន្យាជាមួយទ្រង់ និងដោយសារតែអ្វីដែលពួកគេធ្លាប់ភូតកុហកនោះ។

[78] តើពួកគេមិនដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងពី អាថ៌កំបាំង និងការខ្សឹបខ្សៀវ(ផែនការអាក្រក់)របស់ពួកគេទេ ឬ? ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងបំផុតចំពោះរឿង អាថ៌កំបាំងទាំងអស់។

[79] ពួកដែលបង្ខូចកេរ្ដិ៍ឈ្មោះសប្បុរសជនទាំងឡាយក្នុង ចំណោមអ្នកមានជំនឿដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ) និងពួកដែល គ្មានអ្វី(បរិច្ចាគ)ក្រៅពីតាមលទ្ធភាពរបស់ពួកគេនោះ ពួកគេ(ពួក ពុតត្បុត)ចំអកដល់ពួកទាំងនោះ(អ្នកមានជំនឿ)។ អល់ឡោះនឹង ចំអកឱ្យពួកគេវិញ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។

[80] ទោះបីជាអ្នក(មូហាំម៉ាត់)សុំអភ័យទោសឱ្យពួកគេ ឬមិន សុំអភ័យទោសឱ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឱ្យ ដែរ)។ ប្រសិនបើអ្នកសុំអភ័យទោសឱ្យពួកគេចំនួនចិតសិបដង ក៏ដោយ ក៏អល់ឡោះមិនអភ័យទោសឱ្យពួកគេដែរ ព្រោះពួកគេ គ្មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្ដល្មើសឡើយ។

[81] ពួកប្រឆាំងបានរីករាយនឹងការស្នាក់នៅរបស់ពួកគេពី ក្រោយអ្នកនាំសាររបស់អល់ឡោះ(ដោយមិនចេញទៅប្រយុទ្ធ)។ ហើយពួកគេមិនពេញចិត្ដក្នុងការតស៊ូដោយទ្រព្យសម្បត្ដិរបស់ពួក គេ និងជីវិតរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ព្រមទាំង ពួកគេនិយាយថាៈ ពួកអ្នកមិនត្រូវចេញទៅនៅពេលថ្ងៃក្ដៅនោះ ទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ភ្លើងនរកជើហាន់ណាំ គឺក្ដៅ ខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

[82] ដូចេ្នះ ចូរឱ្យពួកគេសើចសប្បាយរីករាយ(នៅក្នុងលោ-កិយ)បន្ដិចសិនចុះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើន(នៅថ្ងៃ បរលោក)ជាមិនខាន។ នេះគឺជាការតបស្នងដោយសារតែអ្វីដែល ពួកគេធ្លាប់បានប្រព្រឹត្ដ។

[83] ប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។

[84] ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវ ឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។ ពិត ប្រាកដណាស់ ពួកគេមិនបានជឿលើអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ឡើយ ហើយពួកគេបានស្លាប់ ខណៈដែលពួកគេជាជនល្មើស។

[85] ហើយចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេជាមួយប្រការទាំងនេះនៅលើ លោកិយ ហើយដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ(ស្លាប់) ខណៈ ដែលពួកគេជាពួកគ្មានជំនឿ។

[86] ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះ ដោយឱ្យពួកគេមានជំនឿលើអល់ឡោះ និងឱ្យពួកគេតស៊ូច្បាំង (នឹងសត្រូវ)ជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យ សម្បតិ្ដក្នុងចំណោមពួកគេបានសុំអនុញ្ញាតពីអ្នក ដោយពួកគេបាន និយាយថាៈ សូមអ្នកមេត្ដាទុកពួកយើងឱ្យនៅជាមួយពួកដែល អង្គុយ(នៅផ្ទះមិនបាច់ទៅច្បាំង ដូចជាស្ដ្រីភេទ ចាស់ជរា...)ផង។

[87] ពួកគេរីករាយនឹងនៅជាមួយពួកដែលមិនបានទៅធ្វើ សង្គ្រាម ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតលើចិត្ដរបស់ពួក គេ។ ដូច្នោះហើយពួកគេមិនយល់អី្វឡើយ។

[88] ប៉ុន្ដែអ្នកនាំសារ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគេ (មូហាំម៉ាត់)ពួកគេបានតស៊ូធ្វើសង្គ្រាមដោយទ្រព្យសម្បតិ្ដ និងខ្លួន ប្រាណរបស់ពួកគេ(ដើម្បីអល់ឡោះ)។ ហើយអ្នកទាំងនោះនឹង ទទួលបានផលល្អ ហើយអ្នកទាំងនោះជាអ្នកដែលជោគជ័យ។

[89] អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ទាំងនោះហើយជាជោគជ័យដ៏ធំធេង។

[90] ហើយពួកដែលដោះសាក្នុងចំណោមពួកអារ៉ាប់ជនបទបាន មកជួប(មូហាំម៉ាត់) ដើម្បីសុំគាត់ឱ្យអនុញ្ញាតដល់ពួកគេ(មិនទៅ ធ្វើសង្គ្រាម)។ ហើយពួកដែលបានភូតកុហកអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់បានអង្គុយនៅផ្ទះ(យ៉ាងព្រហើនដោយមិនបានមក សុំការអនុញ្ញាតពីមូហាំម៉ាត់)។ ពួកដែលបានប្រឆាំងក្នុងចំណោម ពួកគេនឹងត្រូវទទួលទារុណកម្មយ៉ាងឈឺចាប់។

[91] គ្មានទោសពៃរ៍ចំពោះអ្នកទន់ខ្សោយ និងអ្នកមានជំងឺ និងអ្នកគ្មានលទ្ធភាពបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)ឡើយ ប្រសិនបើពួកគេស្មោះត្រង់នឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ នោះ។ គ្មានហេតុផលណាដែលត្រូវបន្ទោសបណ្ដាអ្នកដែលសាង អំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។

[92] ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបាន មកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេដោយអ្នក បានពោលថាៈ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខ ព្រួយព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ។

[93] តាមពិត វិធីដាក់ទោសនោះ គឺចំពោះតែពួកដែលសុំអនុ-ញ្ញាតពីអ្នក(មិនទៅធ្វើសង្គ្រាម)ក្នុងករណីពួកគេជាអ្នកមានទ្រព្យ សម្បត្ដិប៉ុណ្ណោះ។ ពួកគេពេញចិត្ដនៅជាមួយពួកដែលអសមត្ថភាព ហើយអល់ឡោះក៏បានបោះត្រាភ្ជិតលើចិត្ដពួកគេ។ ដូចេ្នះពួកគេមិន ដឹងឡើយ។

[94] ពួកគេ(ពួកពុតត្បុត)នឹងឆ្លើយដោះសាចំពោះពួកអ្នក(អ្នក មានជំនឿ) នៅពេលដែលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេ វិញ(ក្រោយចប់សង្គ្រាម)។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នក មិនបាច់ឆ្លើយដោះសាទេ ពួកយើងនឹងមិនជឿលើពួកអ្នកឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងពីដំណឹង(ភូតកុហក) ទាំងឡាយរបស់ពួកអ្នកអស់ហើយ។ ហើយអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់នឹងមើលឃើញអំពើរបស់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់អ្នកដែលដឹងប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ដ។

[95] ពួកគេនឹងស្បថជាមួយនឹងអល់ឡោះ ដើម្បី(យកចិត្ដ)ពួក អ្នក នៅពេលពួកអ្នកបានវិលត្រឡប់ទៅកាន់ពួកគេវិញ(ក្រោយ ចប់សង្គ្រាម)ដើម្បីកុំឱ្យពួកអ្នកងាកចេញពីពួកគេ។ ហេតុនេះ ចូរ ពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេកខ្វក់។ ហើយទីជំរករបស់ពួកគេគឺនរកជើហាន់ណាំដែលជាការតបស្នងនូវ អ្វីដែលពួកគេបានប្រព្រឹត្ដ។

[96] ពួកគេបានស្បថចំពោះពួកអ្នក ដើម្បីឱ្យពួកអ្នកអនុគ្រោះ ដល់ពួកគេ។ តែទោះបីជាពួកអ្នកអនុគ្រោះដល់ពួកគេក៏ដោយ ក៏ អល់ឡោះពិតជាមិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្ដល្មើសដែរ។

[97] ពួកអារ៉ាប់ជនបទគ្មានជំនឿ និងមានពុតត្បុតខ្លាំងជាង គេ ហើយជាងនេះទៅទៀតពួកគេថែមទាំងមិនដឹងពីព្រំដែនច្បាប់ ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់ទៀតផង។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[98] ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកខ្លះបានចាត់ ទុកអ្វីដែលគេបានបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះ)គឺជាការខាតបង់ ហើយគេនឹងរង់ចាំមើលគ្រោះថ្នាក់កើតឡើងចំពោះពួកអ្នក។ តែ គ្រោះអាក្រក់នោះកើតមានចំពោះពួកគេទៅវិញទេ។ ហើយ អល់ឡោះមហាឮ មហាដឹង។

[99] ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ អ្នកខ្លះជឿលើ អល់ឡោះ និងថ្ងៃបរលោក ហើយគេចាត់ទុកអ្វីដែលគេបរិច្ចាគ គឺ ដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះ និងទទួលការបួងសួងពីអ្នកនាំ សារផងដែរ។ ចូរជ្រាបថា ពិតប្រាកដណាស់វាជាការបញ្ជិតខ្លួន សម្រាប់ពួកគេ។ អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[100] ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀប ចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពី ក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេង។

[101] ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលនៅជុំវិញពួក អ្នក មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយនៅក្នុងចំណោមប្រជាជន នៅក្រុងម៉ាឌីណះខ្លះ ពួកគេរឹងរូសក្នុងភាពពុតត្បុតនៅឡើយ ដែល អ្នក(មូហាំម៉ាត់)មិនស្គាល់ពួកគេទេ តែយើង(អល់ឡោះ)ស្គាល់ ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង ក្រោយមកពួកគេនឹង ត្រូវគេបញ្ជូនទៅកាន់ទារុណកម្មដ៏ធ្ងន់ធ្ងរ។

[102] ហើយមានក្រុមផេ្សងទៀត បានទទួលស្គាល់បាបកម្ម របស់ពួកគេ ដោយពួកគេបានលាយឡំអំពើល្អជាមួយនឹងអំពើ អាក្រក់ផេ្សងទៀត។ សង្ឃឹមថា អល់ឡោះនឹងទទួលយកការ សារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[103] ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិ របស់ពួកគេ(ពួកសារភាពកំហុស)មួយចំនួនដើម្បីជំរះ និងសំអាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួង សុំឱ្យពួកគេផង ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការ ស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹង។

[104] តើពួកគេ(ពួកមិនទាន់សារភាពកំហុស)មិនបានដឹងទេ ឬថា អល់ឡោះពិតជាអ្នកទទួលយកការសារភាពកំហុស និងទទួល យកការបរិច្ចាគនានាពីខ្ញុំទាំងឡាយរបស់ទ្រង់ ហើយអល់ឡោះពិត ជាអ្នកទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត នោះ

[105] ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកពុតត្បុត)ថាៈ ចូរពួកអ្នកសាងអំពើល្អ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបណ្ដាអ្នកដែលមានជំនឿនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេបញ្ជូន ត្រឡប់ទៅកាន់ម្ចាស់ដែលដឹងប្រការ អាថ៌កំបាំង និងប្រការលាតត្រដាង រួចទ្រង់នឹងបញ្ជាក់ប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកបានសាង។

[106] ហើយមួយក្រុមទៀត(ក្នុងចំណោមពួកពុតត្បុត)ត្រូវ បានគេពន្យារពេលដើម្បីរង់ចាំការសមេ្រចរបស់អល់ឡោះ ថាតើ ទ្រង់ធ្វើទារុណកម្មពួកគេ ឬក៏ទ្រង់ទទួលការសារភាពពីពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[107] ហើយពួកដែលបានកសាងម៉ាស្ជិទដើម្បីបង្កគ្រោះថ្នាក់ (ដល់អ្នកមានជំនឿ)និងនាំឱ្យគ្មានជំនឿ ហើយនិងបង្កភាពបែក បាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងត្រៀមសម្រាប់ជន ណាដែលបានធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់តាំងពីមុនមក។ ហើយពួកគេប្រាកដជានឹងស្បថថាៈ យើងមិន ចង់បានអ្វីក្រៅពីផលល្អ(ការសាងសង់ម៉ាស្ជិទនេះ)ឡើយ។ ហើយ អល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ពួកគេជាពួកដែល ភូតកុហក។

[108] ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។

[109] តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។

[110] សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[111] ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។

[112] បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។

[113] ចំពោះណាពី និងបណ្ដាអ្នកមានជំនឿពួកគេមិនត្រូវសុំ អភ័យទោសឱ្យពួកមូស្ហរីគីនឡើយ ទោះបីពួកគេជាសាច់ញាតិ ក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិត ប្រាកដណាស់ពួកគេជាពួកនរកជើហ៊ីមហើយនោះ។

[114] ការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។

[115] ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវងេ្វងក្រោយ ពីទ្រង់បានចង្អុលបង្ហាញពួកគេឡើយ ទាល់តែទ្រង់បញ្ជាក់ប្រាប់ពួក គេនូវអ្វីដែលពួកគេត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។

[116] ពិតប្រាកដណាស់អល់ឡោះ ទ្រង់មានអំណាចគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី។ ទ្រង់ជាអ្នកធ្វើឱ្យរស់ និងជាអ្នកធ្វើ ឱ្យស្លាប់។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយអន្ដរាគមន៍ដែរ។

[117] ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។

[118] ហើយ(ទ្រង់ក៏បានទទួលយកការសារភាពកំហុសផង ដែរ)ទៅលើអ្នកទាំងបី ដែលត្រូវគេទៅចោល រហូតដល់ផែនដី ដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយ ចិត្ដរបស់ពួកគេក៏ចង្អៀតចង្អល់ចំពោះពួកគេដែរ ហើយពួកគេដឹង យ៉ាងច្បាស់ថា គ្មានកន្លែងគេចពីអល់ឡោះឡើយ មានតែវិលទៅ កាន់ទ្រង់វិញប៉ុណ្ណោះ។ បន្ទាប់មកទ្រង់បានទទួលយកការសារភាព កំហុសរបស់ពួកគេ ដើម្បីឱ្យពួកគេសារភាពកំហុស។ ពិតប្រាកដ ណាស់អល់ឡោះ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស និងអាណិតស្រឡាញ់បំផុត។

[119] ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀង ត្រង់។

[120] ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។

[121] ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្តី ឬ ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមូយក៏ដោយ គឺសុទ្ធតែត្រូវបានកត់ត្រាសម្រាប់ពួកគេ ដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។

[122] ហើយបណ្ដាអ្នកដែលមានជំនឿ គឺមិនត្រូវចេញទៅធ្វើ សង្គ្រាមទាំងអស់គ្នានោះទេ។ ដូចេ្នះ ហេតុអ្វីបានជារាល់កុលសម្ព័ន្ធ ក្នុងចំណោមពួកគេមិនមានក្រុមណាមួយចេញទៅដើម្បីស្វែងយល់ ពីសាសនា និងដើមី្បក្រើនរំលឹកដល់ក្រុមរបស់ពួកគេពេលដែល ពួកគេត្រឡប់មករកក្រុមរបស់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹង កោតខ្លាច។

[123] ឱបណ្តាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រយុទ្ធនឹងពួក គ្មានជំនឿដែលនៅជិតពួកអ្នកបំផុតចុះ ហើយត្រូវបង្ហាញឱ្យពួកគេ ឃើញនូវភាពខ្លាំងក្លារបស់ពួកអ្នក។ ពួកអ្នកត្រូវដឹងថា ពិតប្រាកដ ណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។

[124] ហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។

[125] ហើយចំណែកឯពួកដែលនៅក្នុងចិត្តរបស់ពួកគេមាន ជំងឺ(ពុតត្បុត)វិញនោះ វា(ជំពូក)បានធ្វើឱ្យពួកគេកាន់តែគ្មាន ជំនឿលើភាពគ្មានជំនឿរបស់ពួកគេថែមទៀត ហើយពួកគេបាន ស្លាប់ក្នុងពេលដែលពួកគេជាពួកគ្មានជំនឿ។

[126] តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ ពួកគេត្រូវ បានគេសាកល្បង(ផ្ដល់គ្រោះថ្នាក់)រាល់ៗឆ្នាំចំនួនមួយដង ឬពីរដង ក្រោយមកពួកគេនៅតែមិនសារភាពកំហុស ហើយពួកគេក៏មិន ទទួលយកការក្រើនរំលឹកដែរនោះ

[127] ហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។

[128] ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពី ពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ គាត់ជាអ្នកទទួលរង ការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជា អ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ។

[129] ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)បានបែរចេញវិញ នោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះតែមួយគត់គឺគ្រប់ គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបាន ប្រគល់ការទុកចិត្ដ ហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។

យូណុស

Surah 10

[1] អាលីហ្វ ឡាម រ៉។ ទាំងនេះគឺជាបណ្តាអាយ៉ាត់ៗនៃគម្ពីរ គួរអានដែលប្រកបដោយគតិបណ្ឌិត។

[2] តើវាជាការភ្ញាក់ផ្អើលសម្រាប់មនុស្សលោកឬ ដែលយើង បានផ្ដល់វាហ៊ីទៅឱ្យបុរសម្នាក់(មូហាំម៉ាត់)ក្នុងចំណោមពួកគេ (ដោយយើងមានបន្ទូលថា) ចូរអ្នកដាស់តឿនព្រមានមនុស្សលោក និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនោះ? ពួក ដែលគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ នេះ(មូហាំម៉ាត់) គឺជាអ្នកមន្ដអាគមយ៉ាងច្បាស់លាស់។

[3] ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់បាននៅលើអារ៉ស្ហ។ ទ្រង់ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង អស់។ គ្មានការអន្តរាគមន៍ណាមួយឡើយ លើកលែងតែបន្ទាប់ពី មានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ នោះហើយគឺអល់ឡោះដែលជា ម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ ដូចេ្នះ តើពួកអ្នកមិនសញ្ជឹងគិតទេឬ

[4] ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។

[5] ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឱ្យមានពន្លឺបង្កើត ព្រះច័ន្ទឱ្យមានរស្មី និងបានកំណត់ឱ្យព្រះច័ន្ទនូវទីតាំងជាច្រើន ដើម្បី ឱ្យពួកអ្នកដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះ ពិតជាបានបង្កើតអ្វីៗទាំងអស់នោះដោយពិតប្រាកដ។ ទ្រង់បញ្ជាក់ នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។

[6] ពិតប្រាកដណាស់ ភាពខុសគ្នារវាងយប់ និងថ្ងៃ និងអ្វីៗ ដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាភស្ដុតាងសម្រាប់ក្រុមដែលកោតខ្លាចអល់ឡោះ។

[7] ពិតប្រាកដណាស់ ពួកដែលមិនសង្ឃឹមថា នឹងជួបជាមួយ យើង ហើយពួកគេពេញចិត្ដនឹងការរស់នៅក្នុងលោកិយនេះ ថែម ទាំងពួកគេស្ងប់ចិត្ដនឹងវា និងពួកដែលព្រងើយកន្ដើយនឹងអាយ៉ាត់ៗ របស់យើង។

[8] ពួកទាំងនោះ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[9] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញដល់ពួកគេ ដោយសារតែជំនឿរបស់ពួកគេ។ មានទនេ្លជាច្រើនហូរពីក្រោម ពួកគេនៅក្នុងឋានសួគ៌ដ៏សែនរីករាយ។

[10] ការបួងសួងសុំរបស់ពួកគេនៅក្នុងនោះ(ឋានសួគ៌)ថាៈ ឱអល់ឡោះ. ទ្រង់ដ៏មហាបរិសុទ្ធ និងពាក្យគោរពស្វាគមន៍របស់ ពួកគេនៅទីនោះគឺភាពសុខសាន្ត ហើយនៅចុងបពា្ចប់នៃការបួង សួងសុំរបស់ពួកគេថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់ នៃពិភពទាំងអស់។

[11] ហើយប្រសិនបើអល់ឡោះឆាប់ផ្តល់ឱ្យមនុស្សនូវប្រការ អាក្រក់(តាមការបួងសួងសុំរបស់ពួកគេ) ដូចដែលពួកគេចង់ឱ្យ ទ្រង់ឆាប់ផ្ដល់ឱ្យពួកគេ(តាមការបួងសួង)នូវប្រការល្អនោះ ពេល កំណត់ជីវិតរបស់ពួកគេពិតជានឹងត្រូវបានគេបពា្ចប់(ពួកគេនឹងត្រូវ វិនាស)។ ដូចេ្នះយើងបានទុកឱ្យពួកអ្នកដែលមិនសង្ឃឹមថា នឹងជួប យើងឱ្យស្ថិតនៅក្នុងភាពវងេ្វងខុសឆ្គងរបស់ពួកគេដោយពួកគេ ស្រពេចស្រពិល។

[12] ហើយនៅពេលដែលមានគ្រោះអ្វីមួយបានប៉ះពាល់ដល់ មនុស្ស គេបានបួងសួងសុំពីយើងដោយដេកផ្អៀង ឬអង្គុយ ឬឈរ ប៉ុន្ដែនៅពេលដែលយើងបានបំបាត់គ្រោះនោះពីគេ គេក៏បន្ដ(ធ្វើដូច ដើម)ហាក់បីដូចជាគេមិនបានបួងសួងសុំពីយើងឱ្យជួយបំបាត់គ្រោះ ដែលបានប៉ះពាល់គេអញ្ចឹង។ ដូច្នោះដែរ គេបានលំអសម្រាប់ពួក ដែលបំពាននូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[13] ហើយពិតប្រាកដណាស់ យើងបានបំផ្លាញជាច្រើនជំនាន់ មកហើយមុនពួកអ្នក ពេលដែលពួកគេបានបំពានខណៈដែលបណ្ដា អ្នកនាំសាររបស់ពួកគេបាននាំមកដល់ពួកគេនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន ប៉ុន្ដែពួកគេពិតជាមិនបានជឿឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលប្រព្រឹត្ដអំពើអាក្រក់។

[14] ក្រោយមកយើងបានបង្កើតពួកអ្នកឱ្យបន្ដវេននៅលើ ផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើ ដូចម្តេ‏ច

[15] ហើយនៅពេលដែលគេសូត្រអាយ៉ាត់ៗរបស់យើងដ៏ជាក់ ច្បាស់ទៅលើពួកគេ ពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយ ថាៈ ចូរអ្នក(មូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផេ្សងពីនេះ ឬផ្លាស់ ប្ដូរវាទៅ។ ចូរអ្នកតបវិញថាៈ ខ្ញុំគ្មានសិទ្ធិក្នុងការផ្លាស់ប្ដូរវាតាម ចំណង់ចិត្ដរបស់ខ្ញុំនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្ម នាថ្ងៃដ៏ធំធេង បើខ្ញុំល្មើសនឹងបទបញ្ជានៃម្ចាស់របស់ខ្ញុំនោះ។

[16] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើអល់ឡោះមាន ចេតនា(មិនឱ្យខ្ញុំសូត្រគម្ពីរគួរអាន) ខ្ញុំក៏មិនបានសូត្រវាឱ្យពួកអ្នក ស្ដាប់ដែរ ហើយទ្រង់ក៏មិនបានធ្វើឱ្យពួកអ្នកដឹងអំពីវាដែរ។ ពិត ប្រាកដណាស់ ខ្ញុំបានរស់នៅក្នុងចំណោមពួកអ្នកអស់មួយរយៈកាល ដែរមុនវា(មុនពេលគេបញ្ចុះវ៉ាហ៊ី)។ តើពួកអ្នកមិនពិចារណាទេឬ

[17] ដូចេ្នះ គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិត ការភូតកុហកលើអល់ឡោះ ឬបដិសេធនឹងអាយ៉ាត់ៗរបស់ទ្រង់ នោះឡើយ។ ជាការពិតណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់នឹង មិនទទួលបានជោគជ័យឡើយ។

[18] ពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះដែលវាមិនអាច ផ្ដល់គ្រោះថ្នាក់ ឬផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេ និយាយថាៈ ពួកវាទាំងនេះជាអ្នកជួយអន្ដរាគមន៍ដល់ពួកយើងនៅ ចំពោះមុខអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)តបថាៈ តើពួកអ្នក កំពុងតែប្រាប់អល់ឡោះអំពីអ្វីដែល(ពួកអ្នកគិតថា)ទ្រង់មិនដឹង ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[19] មនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ(សាសនា អ៊ីស្លាមតែមួយ) តែក្រោយមកពួកគេបានខ្វែងគំនិតគ្នា។ ហើយ ប្រសិនបើគ្មានពាក្យពេចន៍កំណត់ណាមួយពីមុនមកពីម្ចាស់របស់ អ្នកទេនោះ គេពិតជានឹងកាត់សេចក្តីរវាងពួកទាំងនោះដោយសារ តែអ្វីដែលពួកគេកំពុងខ្វែងគំនិតគ្នាក្នុងរឿងនោះ។

[20] ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។

[21] នៅពេលដែលយើងបានឱ្យមនុស្សលោក(ពួកមូស្ហរីគីន) ស្គាល់រសជាតិនៃក្ដីមេត្ដាករុណា(ភាពសុខសាន្ដ)បន្ទាប់ពីគ្រោះ ផេ្សងៗបានកើតឡើងចំពោះពួកគេ ស្រាប់តែពួកគេមានល្បិចកល ប្រឆាំងនឹងភស្ដុតាងរបស់យើងទៅវិញ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ អល់ឡោះគឺជាអ្នកតបឧបាយកលដ៏លឿនបំផុត។ ពិតប្រាកដ ណាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់យើងកំពុងតែកត់ត្រានូវអ្វីដែល ពួកគេកំពុងប្រើឧបាយកលនោះ។

[22] ទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។

[23] ហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។

[24] ជាការពិតណាស់ ការប្រៀបធៀបនៃការរស់នៅក្នុង លោកិយនេះគឺដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃ ហើយវាបានធ្វើឱ្យរុក្ខជាតិដុះចំរុះគ្នានូវអ្វីដែលមនុស្សនិងសត្វ បរិភោគ។ លុះដល់ពេលដែលដីនោះបានបពោ្ចញនូវភាពស្រស់ បំព្រងនិងសោភ័ណភាពរបស់វា ហើយម្ចាស់របស់វាស្មានថា ពួក គេនឹងមានលទ្ធភាពលើវា(អាចប្រមូលផលបាន) ស្រាប់តែបទ បញ្ជារបស់យើងបានមកដល់ដីនោះនៅពេលយប់ឬពេលថ្ងៃ ហើយ យើងធ្វើឱ្យវាខេ្ទចខ្ទីអស់ហាក់ដូចជាមិនធ្លាប់មាន(រុក្ខជាតិ)សោះ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ យើងបញ្ជាក់ប្រាប់យ៉ាងច្បាស់ នូវអាយ៉ាត់ៗសម្រាប់ក្រុមដែលគិតពិចារណា។

[25] ហើយអល់ឡោះអំពាវនាវ(មនុស្សលោក)ឱ្យទៅរក លំនៅដ្ឋានដែលសុខសាន្ត(ឋានសួគ៌) ហើយទ្រង់ចង្អុលបង្ហាញ បុគ្គលណាដែលទ្រង់មានចេតនាឆ្ពោះទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។

[26] សម្រាប់បណ្ដាអ្នកដែលបានធ្វើល្អ គឺការតបស្នងល្អ (ឋានសួគ៌) និងការបន្ថែមលើសពីនេះទៅទៀត(គឺអាចមើល ឃើញអល់ឡោះ)។ ហើយគ្មានធូលីខ្មៅគ្របដណ្តប់នៅលើមុខ របស់ពួកគេ ហើយក៏គ្មានភាពអាប់ឱនដែរ។ អ្នកទាំងនោះជា បណ្ដាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[27] ចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[28] ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងប្រមូលផ្តុំពួកគេទាំង អស់គ្នា បន្ទាប់មកយើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិក ថាៈ ចូរពួកអ្នក និងម្ចាស់ដែលពួកអ្នកគោរពនោះប្រកាន់ខ្ជាប់ទី កន្លែងរបស់ពួកអ្ម្នកចុះ។ ហើយយើងបានបំបែកពួកគេ។ ហើយ ម្ចាស់ដែលពួកគេបានគោរពនោះបាននិយាយថាៈ ពួកអ្នកមិនធ្លាប់ គោរពសក្ការៈមកចំពោះពួកយើងឡើយ។

[29] ដូចេ្នះ គ្រប់គ្រាន់ហើយដែលអល់ឡោះធ្វើជាសាក្សីរវាង ពួកយើងនិងពួកអ្នក។ ពួកយើងពិតជាមិនដឹងមិនឮចំពោះការ គោរពសក្ការៈរបស់ពួកអ្នកឡើយ។

[30] នៅទីនោះ(កន្លែងកាត់សេចក្ដី)គ្រប់ៗរូបនឹងដឹងទាំងអស់ ពីអ្វីដែលខ្លួនបានសាងពីមុនមក។ ហើយពួកគេត្រូវបានគេឱ្យវិល ត្រឡប់ទៅកាន់អល់ឡោះដែលជាម្ចាស់របស់ពួកគេយ៉ាងពិតប្រាកដ (ដើម្បីកាត់សេចក្ដី)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បាន ប្រឌិត(គោរព)នោះបានបាត់បង់ពីពួកគេ។

[31] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកប្រទាន លាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នក គ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបពោ្ចញ របស់រស់ពីរបស់ស្លាប់ និងបពោ្ចញរបស់ស្លាប់ពីរបស់រស់ ? ហើយ តើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះចូរអ្នកពោលថាៈ តើពួកអ្នកមិន កោតខ្លាចទេឬ

[32] ហើយ(អ្នកដែលធ្វើប្រការ)ទាំងនោះគឺអល់ឡោះដែល ជាម្ចាស់របស់ពួកអ្នកដ៏ពិតប្រាកដ។ ដូចេ្នះតើមានអ្វីទៀតបន្ទាប់ពី ភាពពិតក្រៅពីភាពវងេ្វងនោះ? ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរ យ៉ាងដូចម្តេចទៅ

[33] ដូចេ្នះ បន្ទូលនៃម្ចាស់របស់អ្នកចំពោះពួកដែលប្រព្រឹត្ដ ល្មើសបានបញ្ជាក់យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេគ្មាន ជំនឿឡើយ។

[34] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នក តើមានអ្នកណាដែលជាអ្នកផ្ដល់កំណើត បន្ទាប់មក ធ្វើឱ្យវារស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ? ចូរអ្នកពោលថាៈ គឺ អល់ឡោះ ទេដែលជាអ្នកផ្ដល់កំណើត និងធ្វើឱ្យវារស់ឡើងវិញ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូចមេ្ដច

[35] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នកមានអ្នកណាដែលអាចចង្អុលបង្ហាញទៅរកការពិត នោះ? ចូរអ្នកពោលថាៈ មានតែអល់ឡោះទេដែលអាចចង្អុល បង្ហាញទៅរកការពិតបាន។ តើអ្នកដែលចង្អុលបង្ហាញទៅរកការ ពិតជាអ្នកដែលត្រូវគេគោរពតាមដ៏ពិតប្រាកដ ឬអ្នកដែលមិនអាច ចង្អុលបង្ហាញមានតែត្រូវការគេចង្អុលបង្ហាញវាវិញនោះ? តើពួក អ្នកមានបញ្ហាអ្វី? តើពួកអ្នកវិនិច្ឆ័យយ៉ាងដូចមេ្ដច

[36] ហើយភាគច្រើននៃពួកគេមិនតាមអ្វីក្រៅពីការស្មាននោះ ឡើយ។ ពិតប្រាកដណាស់ ការស្មានមិនអាចជំនួសប្រការត្រឹមត្រូវ បន្ដិចបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្តិ។

[37] ហើយគម្ពីរគួរអាននេះមិនអាចត្រូវគេបង្កើតផេ្សងពី អល់ឡោះបានឡើយ ប៉ុន្ដែវាបញ្ជាក់ពីអ្វីដែលមានពីមុនវា ហើយវា (គម្ពីរគួរអាន)អធិប្បាយបញ្ជាក់ពីក្បួនច្បាប់ដោយគ្មានការមន្ទិល សង្ស័យក្នុងវា(ដែលបញ្ចុះ)មកពីម្ចាស់នៃពិភពទាំងអស់។

[38] ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានបង្កើតវា ឡើង? ចូរអ្នក(មូហាំម៉ាត់ )តបវិញថាៈ ដូចេ្នះ ចូរពួកអ្នកនាំមក នូវជំពូកណាមួយដែលដូចវា ហើយចូរពួកអ្នកហៅអ្នកណាដែល ពួកអ្នកអាចហៅបានផេ្សងពីអល់ឡោះចុះ ប្រសិនបើពួកអ្នកជា អ្នកត្រឹមត្រូវមែននោះ។

[39] ផ្ទុយទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលពួកគេមិន ជ្រាបពីចំណេះរបស់វា(គម្ពីរគួរអាន) ខណៈដែលភាពជាក់ស្ដែង របស់វា មិនទាន់បានមកដល់ពួកគេនោះ។ ដូច្នោះ ពួកជំនាន់មុន ពួកគេក៏បានបដិសេធដែរ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុង ក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា

[40] ហើយក្នុងចំណោមពួកគេមានអ្នកខ្លះជឿនឹងវា(គម្ពីរ គួរអាន) ហើយក្នុងចំណោមពួកគេក៏មានអ្នកខ្លះទៀតមិនជឿនឹង វា។ ហើយម្ចាស់របស់អ្នកដឹងបំផុតចំពោះពួកដែលបំផ្លិចបំផ្លាញ។

[41] ហើយប្រសិនបើពួកគេបានបដិសេធអ្នក(មូហាំម៉ាត់) ដូចេ្នះ ចូរអ្នកពោលថាៈ សម្រាប់ខ្ញុំគឺកិច្ចការរបស់ខ្ញុំ ហើយសម្រាប់ ពួកអ្នកគឺកិច្ចការរបស់ពួកអ្នក។ ពួកអ្នកមិនពាក់ព័ន្ធនឹងអ្វីដែលខ្ញុំ ធ្វើ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកធ្វើដែរ។

[42] ហើយក្នុងចំណោមពួកគេមានអ្នកខ្លះកំពុងស្តាប់អ្នក។ ដូចេ្នះតើអ្នកអាចធ្វើឱ្យមនុស្សថ្លង់អាចស្តាប់ឮឬ បើពួកគេមិនចេះ ពិចារណាផងនោះ

[43] ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមើលទៅអ្នក។ ដូចេ្នះ តើអ្នកអាចចង្អុលបង្ហាញមនុស្សខ្វាក់បានឬ បើពួកគេមិន ធ្លាប់មើលឃើញផងនោះ

[44] ពិតប្រាកដណាស់ អល់ឡោះមិនបំពានលើមនុស្សលោក បន្តិចណាឡើយ ប៉ុន្ដែមនុស្សលោកទេដែលបំពានលើខ្លួនឯងនោះ។

[45] នៅថ្ងៃបរលោកទ្រង់នឹងប្រមូលផ្តុំពួកគេ ពួកគេហាក់ដូច ជាមិនធ្លាប់បានរស់នៅ(លើលោកិយ)ឡើយ លើកលែងតែរយៈ ពេលមួយដ៏ខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ ពួកគេនឹងស្គាល់គ្នាទៅវិញ ទៅមក។ ពួកដែលបានបដិសេធនឹងការជួបអល់ឡោះពិតជាបាន ខាតបង់ ហើយពួកគេមិនបានទទួលការចង្អុលបង្ហាញឡើយ។

[46] ហើយទោះបីជាយើងឱ្យអ្នក(មូហាំម៉ាត់)មើលឃើញ ទារុណកម្មខ្លះ(នៅលើលោកិយ)ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមកកាន់យើងដដែល។ បន្ទាប់ មកអល់ឡោះគឺជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[47] រាល់ប្រជាជាតិ(គ្រប់ជំនាន់)មានអ្នកនាំសារម្នាក់។ ហើយ នៅពេលដែលអ្នកនាំសាររបស់ពួកគេបានមកដល់ គេបានវិនិច្ឆ័យ រវាងពួកគេដោយយុត្ដិធម៌ ហើយពួកគេមិនត្រូវបានគេបំពាន ឡើយ។

[48] ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។

[49] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួន ខ្ញុំពីគ្រោះថ្នាក់ណាមួយឡើយ ហើយខ្ញុំក៏មិនអាចនាំផលប្រយោជន៍ ណាមួយសម្រាប់ខ្លួនខ្ញុំដែរ លើកលែងតែអ្វីដែលអល់ឡោះមាន ចេតនាប៉ុណ្ណោះ។ គ្រប់ប្រជាជាតិសុទ្ធតែមានពេលកំណត់។ នៅ ពេលដែលការកំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំ ពន្យារពេល ឬសុំឱ្យកើតឡើងមុនពេលកំណត់បានឡើយ សូម្បីតែ មួយវិនាទីក៏ដោយ។

[50] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់ទ្រង់បានមកដល់ពួកអ្នកនៅពេលយប់ ឬពេលថ្ងៃ តើពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះនៅតក់ក្រហល់ចង់ បានអ្វីទៀត

[51] តើពួកអ្នករង់ចាំរហូតដល់ទណ្ឌកម្មធ្លាក់មកលើពួកអ្នក ទើបពួកអ្នកជឿលើវាឬ? តើពេលនេះឬ(ទើបពួកអ្នកជឿ)? ហើយ ជាការពិតណាស់ ពួកអ្នកធ្លាប់បានតក់ក្រហល់នឹងទណ្ឌកម្មនេះ។

[52] ក្រោយមកគេបាននិយាយទៅកាន់ពួកដែលបានបំពានថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មជាអមតៈចុះ។ ពួកអ្នកមិនត្រូវ បានគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ។

[53] ពួកគេសុំសួរអ្នក(មូហាំម៉ាត់)ថាៈ តើទណ្ឌកម្មនោះពិត ឬទេ? ចូរអ្នកពោលថាៈ បាទ ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំ វាគឺជា ការពិត ហើយពួកអ្នកមិនអាចគេចរួចឡើយ។

[54] ប្រសិនបើមនុស្សគ្រប់រូបធ្លាប់បានបំពាននោះ មានទ្រព្យ សម្បត្ដិទាំងអស់នៅលើផែនដី ប្រាកដជាគេសុខចិត្ដលោះខ្លួននឹងវា។ ហើយពួកទាំងនេះបានលាក់បាំងភាពសោកស្ដាយនៅពេលដែល ពួកគេបានឃើញទារុណកម្មនោះ។ ហើយគេបានវិនិច្ឆ័យរវាងពួកគេ ដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។

[55] តើអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីពិតជា មិនមែនជាកម្មសិទិ្ធរបស់អល់ឡោះទេឬ? តើការសន្យារបស់ អល់ឡោះពិតជាមិនមែនជាការពិតទេឬ? ក៏ប៉ុន្ដែពួកគេភាគច្រើន មិនដឹងឡើយ។

[56] ទ្រង់គឺជាអ្នកផ្ដល់ជីវិត និងជាអ្នកយកជីវិតទៅវិញ ហើយ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

[57] ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។

[58] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដោយក្ដីប្រោសប្រទាន របស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ ដូចេ្នះសូមឱ្យពួកគេ សប្បាយរីករាយចុះ។ វានោះប្រសើរជាងអ្វីដែលពួកគេប្រមូលទុក ទៅទៀត។

[59] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកមើល អ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកនូវលាភសក្ការៈ ហើយ ពួកអ្នកបានធ្វើវាមួយចំនួនទៅជារបស់ហាមឃាត់ និងជារបស់ អនុញ្ញាត(តាមទំនើងចិត្ដ)។ ចូរអ្នកពោលថាៈ តើអល់ឡោះបាន អនុញ្ញាតឱ្យពួកអ្នក ឬមួយពួកអ្នកប្រឌិតកុហកចំពោះអល់ឡោះ

[60] ហើយតើពួកដែលប្រឌិតកុហកចំពោះអល់ឡោះគិតយ៉ាង ដូចមេ្ដចនាថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះមាន ការប្រោសប្រទានលើមនុស្សលោក ប៉ុន្ដែភាគច្រើននៃពួកគេមិន ដឹងគុណឡើយ។

[61] ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

[62] តើមិនមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើ អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏ គ្មានទុក្ខព្រួយអ្វីដែរនោះ

[63] គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាច អល់ឡោះ។

[64] ពួកគេនឹងទទួលបានដំណឹងរីករាយទាំងការរស់នៅក្នុង លោកិយ និងនៅថ្ងៃបរលោក។ មិនអាចមានការផ្លាស់ប្ដូរពាក្យ សំដីទាំងឡាយរបស់អល់ឡោះបានឡើយ។ នោះគឺជាជោគជ័យដ៏ធំធេង។

[65] ហើយចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ។ ពិតប្រាកដណាស់ អំណាចខ្លាំងក្លាជាកម្មសិទិ្ធ របស់អល់ឡោះទាំងអស់។ ទ្រង់មហាឮ មហាដឹង។

[66] តើមិនមែនទេឬ អ្នកដែលនៅលើមេឃជាច្រើនជាន់ និង ផែនដីនោះពិតជាកម្មសិទ្ធិរបស់អល់ឡោះ? ហើយពួកដែលអំពាវ នាវផេ្សងពីអល់ឡោះមិនប្រតិបត្ដិតាមម្ចាស់ដែលពួកគេធ្វើស្ហ៊ីរិក នោះទេ។ ពួកគេមិនប្រតិបត្ដិតាមឡើយ លើកលែងតែតាមការនឹក ស្មានប៉ុណ្ណោះ ហើយពួកគេក៏គ្មានអ្វីក្រៅពីប្រឌិតកុហកនោះដែរ។

[67] ទ្រង់គឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកនៅក្នុងវា និងបានបង្កើតពេលថ្ងៃជាពន្លឺ (សម្រាប់ពួកអ្នកមើលឃើញ)។ ពិតប្រាកដណាស់ នៅក្នុងរឿង ទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។

[68] ពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ អល់ឡោះមាន បុត្រ។ ទ្រង់មហាស្អាតស្អំ។ ទ្រង់ជាអ្នកមានជាទីបំផុត។ អ្វីៗនៅ លើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ពួកអ្នកគ្មានភស្ដុតាងណាមួយបញ្ជាក់ពីរឿងនេះ(ការមានបុត្រ) ឡើយ។ តើពួកអ្នកនិយាយចំពោះអល់ឡោះនូវអ្វីដែលពួកអ្នក មិនដឹងឬ

[69] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ពួកដែល ប្រឌិតរឿងភូតកុហកចំពោះអល់ឡោះមិនទទួលជោគជ័យឡើយ។

[70] (សម្រាប់ពួកគេ)គឺការសប្បាយរីករាយនៅក្នុងលោកិយ (មួយរយៈពេលខ្លីប៉ុណ្ណោះ) ក្រោយមកចំពោះយើងជាកន្លែងវិល ត្រឡប់របស់ពួកគេ បន្ទាប់មកយើងនឹងឱ្យពួកគេភ្លក្សទារុណកម្ម ដ៏ខ្លាំងក្លាដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។

[71] ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលគាត់បានពោលទៅកាន់ប្រជាជនរបស់គាត់ថាៈ ឱប្រជាជន របស់ខ្ញុំ. ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាម រយៈភស្ដុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក នោះ ដូចេ្នះចំពោះអល់ឡោះតែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក និងម្ចាស់របស់ ពួកអ្នកមក បន្ទាប់មកកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿង អាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមកចូរ ពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។

[72] ប៉ុន្ដែប្រសិនបើពួកអ្នកបានបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ខ្ញុំពិតជាមិនស្នើសុំកម្រៃពីពួកអ្នកឡើយ។ កម្រៃរបស់ខ្ញុំ គឺមកពីអល់ឡោះតែមួយគត់ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យក្លាយ ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកមូស្លីម។

[73] តែពួកគេបានបដិសេធចំពោះគេ(នួហ) ហេតុនេះយើង ក៏បានជួយសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេក្នុងសំពៅនោះ។ យើងបានចាត់តាំងពួកគេ(ក្រុមដែលតាមនួហ)ជាពួកបន្ដវេន(នៅ លើផែនដី) ហើយយើងបានពន្លិចពួកដែលបានប្រឆាំងនឹងភស្ដុតាង នានារបស់យើង។ ដូចេ្នះចូរអ្នកពិនិត្យមើល ថាតើលទ្ធផលចុង ក្រោយរបស់ពួកដែលត្រូវគេព្រមាននោះយ៉ាងដូចមេ្ដចដែរ

[74] ក្រោយមកយើងបានបញ្ជូនបន្ទាប់ពីគេ(នួហ)នូវអ្នក នាំសារជាច្រើនមកកាន់ក្រុមរបស់ពួកគេ ហើយពួកគេក៏បាននាំមក ឱ្យពួកគេនូវមុជីហ្សាត់យ៉ាងច្រើនដ៏ជាក់ច្បាស់។ ប៉ុន្ដែពួកគេនៅតែ មិនបានជឿនូវអ្វីដែលពួកគេបានបដិសេធនឹងគេ(នួហ)កាលពី មុន។ ដូចនេះដែរ យើងក៏បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកដែល បំពាន។

[75] ក្រោយមកយើងបានបញ្ជូនមូសា និងហារូនបន្ទាប់ពី ពួកគេ(អ្នកនាំសារ)ទៅកាន់ហ្វៀរអោន និងមេដឹកនាំរបស់គេនូវ បណ្ដាមុជីហ្សាត់របស់យើង ប៉ុន្ដែពួកគេនៅតែក្រអឺតក្រទម និង ជាក្រុមដែលធ្លាប់បានប្រព្រឹត្ដបាបកម្ម។

[76] ហើយនៅពេលដែលការពិតពីយើងបានមកដល់ពួកគេ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ នេះគឺជាមន្ដអាគមយ៉ាង ជាក់ច្បាស់។

[77] មូសាបានពោលថាៈ តើពួកអ្នកមួលបង្កាច់ការពិត(ថា ជាមន្ដអាគម)នៅពេលដែលវាបានមកដល់ពួកអ្នកឬ? តើនេះជា មន្ដអាគមឬ? តែពួកដែលប្រើមន្ដអាគមមិនជោគជ័យឡើយ។

[78] ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើង ដើម្បីឱ្យពួកយើងបែរចេញពីអ្វី(ជំនឿ)ដែលពួកយើងបានទទួល វាពីដូនតារបស់យើង និងដើម្បីអ្នកទាំងពីរអាចទទួលបាននូវភាព ខ្ពង់ខ្ពស់នៅលើផែនដីឬ? ចំណែកពួកយើងវិញមិនមានជំនឿលើ អ្នកទាំងពីរឡើយ។

[79] ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកនាំអ្នកដែល ពូកែខាងមន្ដអាគមទាំងអស់មកកាន់យើង។

[80] ហើយនៅពេលដែលពួកមន្ដអាគមបានមកដល់(ជួប ហ្វៀរអោន) មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះ ចុះនូវអ្វីដែលពួកអ្នកចង់បោះនោះ ។

[81] ហើយនៅពេលពួកគេបានបោះនោះ មូសាក៏បានពោល ថាៈ អ្វីដែលពួកអ្នកបានបោះនោះ វាគឺជាមន្ដអាគម។ ពិតប្រាកដ ណាស់ អល់ឡោះនឹងធ្វើឱ្យវាគ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដ ណាស់ អល់ឡោះមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។

[82] អល់ឡោះនឹងបញ្ជាក់ឱ្យឃើញនូវការពិតតាមរយៈបន្ទូល ទាំងឡាយរបស់ទ្រង់ ទោះបីជាពួកប្រព្រឹត្ដអាក្រក់ទាំងនោះមិន ពេញចិត្ដក៏ដោយ។

[83] តែគ្មានអ្នកណាម្នាក់ជឿលើមូសាឡើយ លើកលែងតែ ពូជពង្សនៃក្រុមរបស់គេប៉ុណ្ណោះ ដោយសារតែពួកគេភ័យខ្លាច ហ្វៀរអោននិងមេដឹកនាំរបស់ពួកគេធ្វើទុក្ខទោសដល់ពួកគេ។ តែ តាមពិតហ្វៀរអោន គឺជាអ្នកដែលកេ្អងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ គេស្ថិតនៅក្នុងចំណោមពួកដែលបំពាន។

[84] ហើយមូសាបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ប្រសិនបើ ពួកអ្នកបានជឿលើអល់ឡោះហើយនោះ ពួកអ្នកត្រូវប្រគល់ការ ទុកចិត្ដទៅចំពោះទ្រង់ ប្រសិនបើពួកអ្នកជាមូស្លីមមែននោះ។

[85] ហើយពួកគេបានតបវិញថាៈ ពួកយើងបានប្រគល់ការទុក ចិត្ដទៅចំពោះអល់ឡោះហើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ កុំយកពួកយើងធ្វើជាការសាកល្បងចំពោះក្រុមបំពានអី្វ។

[86] ហើយសូមទ្រង់មេត្ដាជួយសង្គ្រោះពួកយីងខ្ញុំចេញពីពួក គ្មានជំនឿដោយក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។

[87] យើងបានបញ្ចុះ វ៉ាហ៊ីឱ្យមូសានិងបងប្រុសរបស់គេ(ហារូន) ថាៈ អ្នកទាំងពីរត្រូវតាំងលំនៅដ្ឋាននៅប្រទេសអេហ្ស៊ីបឱ្យក្រុម របស់អ្នកទាំងពីរ ហើយចូរពួកអ្នកធ្វើឱ្យលំនៅដ្ឋានរបស់ពួកអ្នក ជាកន្លែងសម្រាប់តម្រង់ទិស(គោរពសក្ការៈ)។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមាន ជំនឿចុះ។

[88] ហើយមូសាបានពោលថាៈ ឱម្ចាស់របស់យើងខ្ញុំ. ពិត ប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោន និងមន្ដ្រីរបស់គេនូវ ភាពត្រចះត្រចង់ និងទ្រព្យសម្បត្ដិនៅក្នុងជីវិតលោកិយនេះ។ ឱ ម្ចាស់របស់យើងខ្ញុំ. (ការប្រទានរបស់ទ្រង់នោះ)ធើ្វឱ្យពួកគេវងេ្វង ពីមាគ៌ារបស់ទ្រង់។ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់បំផ្លាញទ្រព្យ សម្បត្ដិរបស់ពួកគេ និងបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេផងចុះ ដោយសារតែពួកគេគ្មានជំនឿ រហូតដល់ពួកគេបានឃើញទារុណកម្មដ៏ឈឺចាប់។

[89] អល់ឡោះបានមានបន្ទូលថាៈ ជាការពិតណាស់ យើងបាន ទទួលយកការបួងសួងសុំរបស់អ្នកទាំងពីរ។ ដូចេ្នះ ចូរអ្នកទាំងពីរ ប្រកាន់ខ្ជាប់នូវមាគ៌ាដ៏ត្រឹមត្រូវនេះចុះ ហើយសូមអ្នកទាំងពីរកុំ ប្រតិបត្ដិតាមមាគ៌ារបស់ពួកដែលមិនដឹងឱ្យសោះ។

[90] យើងបានញែកទឹកសមុទ្រដើម្បីឱ្យអំបូរអ៊ីស្រាអែលបាន ដើរឆ្លងផុត ហើយហ្វៀរអោននិងទាហានរបស់គេបានតាមពីក្រោយ ពួកគេដោយការការបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែល ទឹកបានលិចគ្របដណ្ដប់គេ(ហ្វៀរអោន) ទើបគេនិយាយថាៈ ខ្ញុំបាន ជឿហើយថា ពិតប្រាកដណាស់គ្មានម្ចាស់ណាដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអំបូរអ៊ីស្រាអែលបានជឿលើទ្រង់នោះ ឡើយ។ ហើយខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកមូស្លីមដែរ។

[91] ពេលនេះឬ(ទើបអ្នកមានជំនឿ) ខណៈដែលអ្នកធ្លាប់ ប្រឆាំងកាលពីមុន ហើយអ្នកបានស្ថិតក្នុងចំណោមពួកដែលបង្ក វិនាសកម្មនោះ

[92] ដូចេ្នះនៅថ្ងៃនេះយើងនឹងជួយអ្នក ដោយស្រង់សាកសព របស់អ្នក(ចេញពីសមុទ្រ) ដើម្បីធ្វើជាភស្ដុតាងដល់មនុស្សជំនាន់ ក្រោយអ្នក។ តែជាការពិតណាស់ មនុស្សលោកភាគច្រើនព្រងើយ កន្ដើយនឹងបណ្ដាភស្ដុតាងរបស់យើង។

[93] ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។

[94] ប្រសិនបើអ្នក(មូហាំម៉ាត់)មានការសង្ស័យអំពីអ្វី(រឿង អ្នក ឧ. លក្ខណៈសម្បត្ដិ ឈ្មោះ...) ដែលយើងបានបញ្ចុះប្រាប់អ្នក នោះ ចូរអ្នកសួរទៅពួកដែលអានគម្ពីរ(តាវរ៉ត អ៊ីញជីល)ពីមុនអ្នក ចុះ។ ជាការពិតណាស់ ភាពពិតពីម្ចាស់របស់អ្នកបានមកដល់អ្នក រួចមកហើយ ហេតុនេះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលសង្ស័យ ឱ្យសោះ។

[95] ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់អល់ឡោះ ព្រោះ(បើធ្វើដូចនេះ)អ្នកនឹងស្ថិតក្នុង ចំណោមពួកដែលខាតបង់ជាមិនខាន។

[96] ពិតប្រាកដណាស់ ពាក្យសំដី(ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកបានកំណត់ធ្លាក់ទៅលើពួកគេ គឺពួកគេគ្មានជំនឿឡើយ។

[97] ទោះបីជាភស្ដុតាងនានាបានមកដល់ពួកគេក៏ដោយ(វា គ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ) លុះត្រាតែពួកគេឃើញ ទារុណកម្មដ៏ឈឺចាប់។

[98] ហេតុអ្វីបានជាគ្មានភូមិស្រុកណាមួយមានជំនឿ ហើយ ជំនឿរបស់វាមានផលប្រយោជន៍ដល់វា ក្រៅពីប្រជាជនរបស់ យូនូសនោះ? នៅពេលពួកគេបានជឿ យើងបានលុបបំបាត់ទារុណកម្មដ៏អាម៉ាស់នៅក្នុងលោកិយចេញពីពួកគេ ហើយយើងបានផ្ដល់ ភាពសុខសាន្ដដល់ពួកគេរហូតដល់ពេលកំណត់។

[99] ប្រសិនបើម្ចាស់របស់អ្នកមានចេតនា អ្នកដែលនៅលើ ផែនដីទាំងអស់ពិតជាមានជំនឿ។ ដូចេ្នះ តើអ្នកបង្ខំមនុស្សលោក រហូតដល់ពួកគេក្លាយជាអ្នកមានជំនឿឬ

[100] ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែង តែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ ទារុណកម្ម និងភាពអាម៉ាស់ទៅលើពួកដែលមិនគិតពិចារណា។

[101] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកពិចារណា មើលចុះ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី? ប៉ុន្ដែភស្ដុតាងនិងការដាស់តឿនព្រមាននានាពុំមានប្រយោជន៍ដល់ ក្រុមដែលគ្មានជំនឿឡើយ។

[102] ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពី(សេចក្ដីវិនាស)ដូចថ្ងៃ (វិនាស)របស់ពួកដែលបានកន្លងផុតទៅមុនពួកគេនោះឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ពួកអ្នករង់ចាំចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។

[103] បន្ទាប់មកយើងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿ។ ដូច្នោះដែរ កាតព្វកិច្ចរបស់ យើងគឺត្រូវជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។

[104] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ប្រសិន បើពួកអ្នកមានការសង្ស័យអំពីសាសនារបស់ខ្ញុំ គឺខ្ញុំមិនគោរពសក្ការៈ ចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្ដែខ្ញុំគោរពសក្ការៈចំពោះអល់ឡោះដែលទ្រង់ជាអ្នកបពា្ចប់ជីវិត របស់ពួកអ្នក។ ហើយខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យស្ថិតក្នុងចំណោម អ្នកដែលមានជំនឿ។

[105] ហើយចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅរក សាសនាដ៏ត្រឹមត្រូវ ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីន ឱ្យសោះ។

[106] ចូរអ្នកកុំបួងសួងសុំចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ដល់អ្នក និងមិនបង្កគ្រោះថ្នាក់ដល់អ្នកផេ្សងពីអល់ឡោះឱ្យសោះ។ តែប្រសិនបើអ្នកបានធ្វើដូចេ្នះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួក ដែលបំពាន។

[107] ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់ មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញនោះ ក៏គ្មានអ្នកណា អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹង ផ្ដល់វាឱ្យអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[108] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. ពិតជា បានមកដល់ពួកអ្នកនូវសច្ចភាពអំពីម្ចាស់របស់ពួកអ្នក។ ហើយ បុគ្គលណាដែលបានទទួលការចង្អុលបង្ហាញ គេនឹងទទួលបានផល ល្អសម្រាប់តែខ្លួនគេប៉ុណ្ណោះ។ តែបើបុគ្គលណាបានវងេ្វងវិញគេនឹង ធ្វើឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ ហើយខ្ញុំមិនមែនជាអ្នកទទួល ខុសត្រូវលើពួកអ្នកឡើយ។

[109] ហើយចូរអ្នក(មូហាំម៉ាត់)អនុវត្ដតាមអ្វីដែលគេផ្ដល់ វ៉ាហ៊ីមកឱ្យអ្នក ហើយចូរអ្នកអត់ធ្មត់រហូតដល់ពេលអល់ឡោះ កាត់សេចក្ដី។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។

ហ៊ូដ

Surah 11

[1] អាលីហ្វ ឡាម រ៉។ (នេះជា)គម្ពីរមួយដែលអាយ៉ាត់ៗរបស់ វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់ (អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពី ទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹង។

[2] ដើម្បីកុំឱ្យពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ ពិត ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយ មកពីទ្រង់ដល់ពួកអ្នកទាំងអស់គ្នា។

[3] ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។

[4] កន្លែងវិលត្រឡប់របស់ពួកអ្នកគឺទៅកាន់អល់ឡោះតែមួយ គត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[5] ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។

[6] គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពី អល់ឡោះផ្ដល់លាភសក្ការៈដល់ពួកគេឡើយ ហើយទ្រង់ដឹងពី កន្លែងស្នាក់នៅរបស់វា(ក្នុងលោកិយ និងថ្ងៃបរលោក) ហើយ ទ្រង់ដឹងទៀតពីកន្លែងដែលវាស្លាប់។ ទាំងអស់នោះមាននៅក្នុង គម្ពីរ(ឡាវហុលម៉ាសហ្វ៊ូស)យ៉ាងជាក់ច្បាស់។

[7] ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។

[8] ប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូត ដល់ពេលកំណត់នោះ ប្រាកដជាពួកគេនឹងនិយាយថាៈ តើអ្វីទៅដែល រារាំងវា(ទារុណកម្ម)នោះ? ចូរដឹងថា. នៅថ្ងៃដែលវាមកដល់ពួក គេ គ្មានអ្នកណាម្នាក់អាចយកវាចេញពីពួកគេបានឡើយ។ ហើយអ្វី (ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាបានហ៊ុមព័ទ្ធ ពួកគេ។

[9] តែប្រសិនបើយើងបានឱ្យមនុស្សលោកស្គាល់រសជាតិនៃក្ដី មេត្ដាករុណាពីយើង បន្ទាប់មកយើងបានដកយកវាពីគេវិញ គេពិត ជាអស់សង្ឃឹមនិងប្រឆាំងថែមទៀតជាមិនខាន។

[10] ហើយប្រសិនបើយើងបានឱ្យគេស្គាល់រសជាតិនៃសេចក្ដី សុខក្រោយពីភាពលំបាកបានកើតមានចំពោះគេនោះ គេពិតជា និយាយថាៈ ទុក្ខលំបាកទាំងឡាយបានចាកឆ្ងាយពីខ្ញុំហើយ។ គេ ប្រាកដជារីករាយនិងមោទនភាពបំផុត។

[11] លើកលែងតែបណ្ដាអ្នកដែលបានអត់ធ្មត់ និងបានធ្វើអំពើ ល្អប៉ុណ្ណោះ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និងផល បុណ្យដ៏មហិមា(ឋានសួគ៌)។

[12] ដូចេ្នះប្រហែលជាអ្នក(មូហាំម៉ាត់)នឹងបោះបង់ចោល មួយចំនួននូវអ្វីដែលគេផ្ដល់វ៉ាហ៊ីមកឱ្យអ្នក ហើយធ្វើឱ្យទ្រូងរបស់ អ្នកមានភាពចង្អៀតដោយសារវា ដោយខ្លាចក្រែងពួកគេនឹង និយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់ ឬ បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិតអ្នកគ្រាន់តែជា អ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកថែរក្សា ការពារលើអ្វីៗទាំងអស់។

[13] ឬពួកគេនឹងនិយាយថាៈ គាត់(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ចូរពួកអ្នកយកដប់ជំពូកដូច ការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយ ដែលពួកអ្នកអាចហៅបានក្រៅពីអល់ឡោះ(ឱ្យជួយ) ប្រសិនបើ ពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ។

[14] តែប្រសិនបើពួកគេមិនបានឆ្លើយតបចំពោះពួកអ្នកទេនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អ្វីដែលគេបានបញ្ចុះ(គម្ពីរគួរ-អាន) គឺដោយចំណេះដឹងរបស់អល់ឡោះ។ ហើយគ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួក អ្នកនឹងក្លាយទៅជាមូស្លីមឬទេ

[15] អ្នកណាដែលប្រាថ្នាចង់បានការរស់នៅក្នុងលោកិយ និង ភាពត្រចះត្រចង់របស់វា យើងនឹងប្រទានឱ្យពួកគេយ៉ាងពេញលេញ ទៅតាមទង្វើរបស់ពួកគេនៅក្នុងលោកិយនេះ។ ហើយពួកគេនៅ ក្នុងលោកិយនេះនឹងមិនត្រូវគេកាត់បន្ថយ(ផល)ឡើយ។

[16] ពួកទាំងនោះហើយគឺជាពួកដែលនៅថ្ងៃបរលោកគ្មានអ្វី សម្រាប់ពួកគេក្រៅពីភ្លើងនរកនោះ។ ហើយអ្វីដែលពួកគេបានសាង នៅក្នុងលោកិយនេះបានរលាយសាបសូន្យអស់។ ហើយអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដកន្លងមកទុកជាមោឃៈ។

[17] តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។

[18] ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិត រឿងភូតកុហកប្រឆាំងនឹងអល់ឡោះទៅទៀតនោះ? ពួកទាំងនោះ នឹងត្រូវគេលាតត្រដាងនៅចំពោះមុខម្ចាស់របស់ពួកគេ(នៅថ្ងៃបរ-លោក) ហើយសាក្សីជាច្រើននឹងនិយាយប្រាប់ថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូកកុហកចំពោះម្ចាស់របស់ពួកគេ។ ចូរដឹងថា. បណ្ដាសារបស់អល់ឡោះគឺធ្លាក់លើពួកដែលបំពាន។

[19] ពួកដែលហាមឃាត់អ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងចង់ឱ្យវាទៅជាមាគ៌ាវៀចវេរ ពួកគេគឺជា ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។

[20] ពួកទាំងនោះគ្មានលទ្ធភាពគេចផុត(ពីទណ្ឌកម្មរបស់ អល់ឡោះ)នៅលើផែនដីនេះបានឡើយ ហើយពួកគេក៏មិនធ្លាប់ មានអ្នកគាំពារក្រៅពីអល់ឡោះដែរ។ គេនឹងបន្ថែមទារុណកម្ម ដល់ពួកគេទេ្វដង។ ពួកគេគ្មានលទ្ធភាពស្ដាប់ឮ(គម្ពីរគួរអាន) ឡើយ ហើយពួកគេក៏មិនធ្លាប់មើលឃើញ(ភស្ដុតាងរបស់ អល់ឡោះ)ដែរ។

[21] ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ហើយអ្វី ដែលពួកគេធ្លាប់បានប្រឌិតនោះក៏បានបាត់បង់ពីពួកគេដែរ។

[22] គ្មានការសង្ស័យឡើយថា ពួកគេពិតជាពួកដែលខាតបង់ បំផុតនៅថ្ងៃបរលោក។

[23] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ព្រមទាំងបានឱនលំទោនទៅកាន់ម្ចាស់របស់ពួក គេ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។

[24] ការប្រៀបធៀបរវាងពីរក្រុម(អ្នកគ្មានជំនឿនិងអ្នកមាន ជំនឿ) ដូចជាអ្នកពិកាភ្នែកហើយថ្លង់ និងអ្នកមើលឃើញហើយ ស្ដាប់ឮ។ តើការប្រៀបធៀបក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? តើ ពួកអ្នកមិនពិចារណាទេឬ

[25] ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ(ហើយគេបានពោលថា ពិតប្រាកដណាស់ ខ្ញុំជាអ្នក ដាស់តឿនព្រមានយ៉ាងច្បាស់(អំពីទារុណកម្មរបស់អល់ឡោះ) ដល់ពួកអ្នក។

[26] ដោយពួកអ្នកមិនត្រូវគោរពសក្ការៈផេ្សងពីអល់ឡោះ ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភចំពោះពួកអ្នកនូវទារុណ-កម្មដ៏ឈឺចាប់នៅថ្ងៃមួយ។

[27] ហើយមេដឹកនាំរបស់ពួកដែលគ្មានជំនឿក្នុងចំណោមក្រុម របស់គេ(នួហ)បាននិយាយថាៈ ពួកយើងមិនមើលឃើញអ្នកក្រៅពី មនុស្សធម្មតាដូចពួកយើងនោះឡើយ ហើយពួកយើងក៏មិនមើល ឃើញអ្នកណាប្រតិបត្ដិតាមអ្នកក្រៅពីពួកដែលទន់ខ្សោយនៃពួក យើងដែរ ដែលឆាប់ជឿដោយគ្មានការពិចារណានោះ។ ពួកយើង មិនឃើញពួកអ្នកមានគុណសម្បត្ដិប្រសើរជាងពួកយើងឡើយ។ ផ្ទុយទៅវិញពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។

[28] គាត់(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកប្រាប់ ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជាអ្នកនាំសារ) អំពីទ្រង់ តែគេបានបិទបាំងវាអំពីពួកអ្នក តើចាំបាច់យើងជំរុញពួក អ្នកឱ្យទទួលយកវា ខណៈដែលពួកអ្នកមិនពេញចិត្ដចំពោះវានោះ ឬ

[29] ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនស្នើសុំទ្រព្យសម្បត្ដិពីពួកអ្នកលើការ អំពាវនាវរបស់ខ្ញុំឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺ នៅលើអល់ឡោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណេ្ដញបណ្ដា អ្នកដែលមានជំនឿដែរ។ ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់ របស់ពួកគេ(នៅថ្ងៃបរលោក)។ ប៉ុន្ដែខ្ញុំយល់ឃើញថា ពួកអ្នកជា ក្រុមល្ងង់ខ្លៅ។

[30] ហើយ(គាត់ពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. តើអ្នកណា នឹងជួយខ្ញុំឱ្យរួចផុតពី(ទារុណកម្ម)អល់ឡោះ ប្រសិនបើខ្ញុំដេញពួក គេ(អ្នកមានជំនឿ)នោះ? តើពួកអ្នកមិនពិចារណាទេឬ

[31] ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ខ្ញុំមានឃ្លាំង ទ្រព្យរបស់អល់ឡោះជាច្រើន និងមិននិយាយថាៈ ខ្ញុំដឹងពីប្រការ អាថ៌កំបាំង និងមិននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់ពួកដែលកែវភ្នែករបស់ ពួកអ្នកមើលងាយពួកគេថាៈ អល់ឡោះនឹងមិនផ្ដល់ផលល្អណាឱ្យ ពួកគេដែរ ។ អល់ឡោះដឹងបំផុតអំពីអ្វីដែលមាននៅក្នុងខ្លួនរបស់ ពួកគេ។ ប្រសិនបើខ្ញុំនិយាយដូច្នោះមែន ខ្ញុំពិតជានឹងស្ថិតនៅក្នុង ចំណោមពួកដែលបំពានជាមិនខាន។

[32] ពួកគេបាននិយាយថាៈ ឱនួហ. អ្នកពិតជាបានឈ្លោះ ប្រកែកជាមួយពួកយើង និងបានបង្កជម្លោះជាមួយពួកយើងច្រើន ដងមកហើយ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វីដែលអ្នកបាន សន្យាជាមួយពួកយើង(ទណ្ឌកម្មរបស់អល់ឡោះ) ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវមែននោះ។

[33] នួហបានតបវិញថាៈ ពិតប្រាកដណាស់ មានតែអល់ឡោះ ទេដែលនាំវា(ទណ្ឌកម្ម)មកឱ្យពួកអ្នក ប្រសិនបើទ្រង់មានចេតនា នោះ។ ហើយពួកអ្នកនឹងមិនអាចគេចផុតបានឡើយ។

[34] ហើយដំបូន្មានរបស់ខ្ញុំមិនផ្ដល់ផលប្រយោជន៍ដល់ពួកអ្នក ឡើយ ទោះបីជាខ្ញុំចង់ណែនាំពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះ មានបំណងចង់ឱ្យពួកអ្នកវងេ្វងនោះ។ ទ្រង់ជាម្ចាស់របស់ពួកអ្នក ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

[35] ឬពួកគេនឹងនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកតបវិញថាៈ ប្រសិនបើខ្ញុំបានប្រឌិតវាមែន នោះ ខ្ញុំនឹងទទួលទោសដោយខ្លួនឯង។ ប៉ុន្ដែខ្ញុំមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកប្រព្រឹត្ដបាបកម្មនោះឡើយ។

[36] ហើយគេបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមក្រុមរបស់អ្នក(នួហ)មានជំនឿឡើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដឱ្យសោះ។

[37] ហើយចូរអ្នក(នួហ)ធ្វើសំពៅមួយក្រោមការត្រួតពិនិត្យ របស់យើង និងការបញ្ជាប្រាប់របស់យើងចុះ។ ហើយចូរអ្នកកុំសុំពី យើង(ឱ្យលើកលែងទោស)ដល់ពួកដែលបានបំពានឱ្យសោះ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចក្នុងទឹក។

[38] ខណៈដែលគេ(នួហ)កំពុងធ្វើសំពៅ ហើយគ្រប់ពេល ដែលអ្នកដឹកនាំនៃក្រុមរបស់គេបានដើរឆ្លងកាត់គាត់នោះ(នៅ កន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បាន តបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិត ជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។

[39] ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទារុណកម្មនឹង ធ្លាក់មកលើគេដែលធ្វើឱ្យគេអាម៉ាស់(ក្នុងលោកិយ) និងត្រូវទទួល ទារុណកម្មជាអមតៈ(នៅថ្ងៃបរលោក)នោះ

[40] លុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[41] ហើយគាត់បានពោល(ទៅកាន់អ្នកដែលរួមជំនឿជាមួយ គាត់)ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅក្នុងនាមអល់ឡោះ ដែលធ្វើ ឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឱ្យវាឈប់។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។

[42] ហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។

[43] គេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។

[44] ហើយទ្រង់បានមានបន្ទូលថាៈ ឱដី. ចូរឯងលេបទឹករបស់ ឯងវិញចុះ។ ឱមេឃ. ចូរឯងឈប់ភ្លៀងទៅ។ ពេលនោះទឹកក៏បាន ស្រកចុះ។ ហើយបទបញ្ជានោះត្រូវបានគេសមេ្រច(បានកំទេចអ្នក គ្មានជំនឿពីក្រុមរបស់នួហ) ហើយសំពៅនោះក៏បានចតនៅលើភ្នំ ជូទី(នៅរវាងប្រទេសអ៊ីរ៉ាក់និងអាម៉េនី)។ ហើយទ្រង់បានមាន បន្ទូលបន្ដទៀតថាៈ មហន្ដរាយចុះចំពោះក្រុមដែលបំពាននោះ។

[45] ហើយនួហបានស្រែកសុំពីម្ចាស់របស់គាត់ដោយបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ កូនរបស់ខ្ញុំគឺជាគ្រួសាររបស់ ខ្ញុំ ហើយប្រាកដណាស់ ការសន្យារបស់ទ្រង់គឺជាការពិត។ ហើយ ទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។

[46] ទ្រង់មានបន្ទូលតបវិញថាៈ ឱនួហ. ពិតប្រាកដណាស់ គេ មិនមែនជាក្រុមគ្រួសាររបស់អ្នកទេ។ ពិតប្រាកដណាស់ ទង្វើរបស់ គេមិនល្អឡើយ។ ដូចេ្នះចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនបាន ដឹងពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងទូន្មានអ្នកខ្លាចក្រែងអ្នក ស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។

[47] គាត់(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសផងចុះដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំ មិនបានដឹងអំពីវា ប្រសិនបើទ្រង់មិនអភ័យទោស និងអាណិត ស្រឡាញ់ខ្ញុំទេនោះ ខ្ញុំនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ ជាមិនខាន។

[48] អល់ឡោះបានមានបន្ទូលថាៈ ឱនួហ. ចូរអ្នកចុះពីសំពៅ ទៅលើដីដោយមានភាពសុខសាន្ដពីយើង និងប្រកបដោយប្រសិទ្ធ ពរជ័យដល់អ្នក និងប្រជាជនដែលរួមជំនឿជាមួយអ្នក។ ហើយ ប្រជាជនដទៃទៀត(កូនចៅជំនាន់ក្រោយមកមានអ្នកខ្លះបានក្លាយ ជាអ្នកគ្មានជំនឿ) យើងនឹងផ្ដល់ភាពសប្បាយរីករាយដល់ពួកគេ ក្រោយមកពួកគេនឹងទទួលទារុណកម្មពីយើងយ៉ាងឈឺចាប់។

[49] នោះគឺជាដំណឹងអាថ៌កំបាំងដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក (មូហាំម៉ាត់)។ អ្នកនិងក្រុមរបស់អ្នកមិនធ្លាប់បានដឹងវាពីមុននេះ ទេ។ ដូចេ្នះ ចូរអ្នកអត់ធ្មត់ ពិតប្រាកដណាស់លទ្ធផលល្អចុងក្រោយ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[50] ហើយ(យើងបានបញ្ជូន)ហ៊ូទទៅកាន់ក្រុមអាដដែលជា បងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នក គោរពសក្ការៈចំពោះអល់ឡោះចុះ។ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពួកអ្នក គ្មានអ្វីក្រៅពីជាអ្នកប្រឌិតភូតកុហកនោះឡើយ។

[51] ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ។ ការតបស្នងរបស់ខ្ញុំគឺមកពីទ្រង់ដែលបានបង្កើត ខ្ញុំ។ តើពួកអ្នកមិនចេះពិចារណាទេឬ

[52] ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួក អ្នក ព្រមទាំងសារភាពទោសកំហុសចំពោះទ្រង់ចុះ។ ទ្រង់នឹងបពា្ចុះ ទឹកភ្លៀងយ៉ាងច្រើនឱ្យពួកអ្នក ហើយបន្ថែមកម្លាំងលើភាពខ្លាំងក្លា របស់ពួកអ្នកថែមទៀត។ ចូរពួកអ្នកកុំបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ដោយត្រឡប់ទៅធ្វើជាអ្នកប្រព្រឹត្ដបាបកម្មវិញឱ្យសោះ។

[53] ពួកគេ(ពួកប្រឆាំង)បានតបថាៈ ឱហ៊ូទ. អ្នកមិនបាន នាំភស្ដុតាងជាក់ច្បាស់មកឱ្យពួកយើងទេ ហើយពួកយើងមិនបោះ បង់ម្ចាស់ទាំងឡាយរបស់ពួកយើងដោយសារតែសំដីរបស់អ្នក ឡើយ ហើយពួកយើងក៏គ្មានជំនឿលើអ្នកដែរ។

[54] ពួកយើងមិននិយាយអ្វីក្រៅពីនិយាយថាៈ ព្រះរបស់ពួក យើងមួយចំនួនបានធ្វើឱ្យអ្នកវិកលចរិតឡើយ។ ហ៊ូទក៏បានតប វិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឱ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ខ្ញុំពិតជាមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកយកមកធ្វើជាព្រះ

[55] ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំ ផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំអ្វី។

[56] ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ ដែលជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មាន សត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់ គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតលើមាគ៌ា ដែលត្រឹមត្រូវ។

[57] ប្រសិនបើពួកអ្នកបែរចេញ ក៏ខ្ញុំនៅតែផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំទៅកាន់ពួកអ្នកដែរ។ ហើយម្ចាស់ របស់ខ្ញុំនឹងជំនួសក្រុមមួយផេ្សងក្រៅពីពួកអ្នក ហើយពួកអ្នកក៏មិន អាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់ដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់ ខ្ញុំជាអ្នកថែរក្សាការពារលើអ្វីៗទាំងអស់។

[58] ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់យើង បានមកដល់ យើងក៏បានសង្គ្រោះហ៊ូទ និងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយយើងបានសង្គ្រោះ ពួកគេពីទារុណកម្មដ៏ខ្លាំងក្លានេះ។

[59] ហើយក្រុមអាដនោះ ពួកគេបានបដិសេធនឹងអាយ៉ាត់ៗ នៃម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងបានដើរតាមរាល់បទបញ្ជារបស់ពួកដែលអួតកេ្អងក្អាង ចចេសរឹងរូសទៀតផង។

[60] ហើយពួកគេនឹងត្រូវគេដាក់បណ្ដាសាទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមអាដបាន ប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. ទទួលមហន្ដរាយហើយ ចំពោះក្រុមអាដដែលជាក្រុមរបស់ហ៊ូទ។

[61] ហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។

[62] ពួកគេបានតបវិញថាៈ ឱសឡេះ. ជាការពិតណាស់ អ្នក ធ្លាប់ជាមនុស្សដែលជាទីសង្ឃឹមក្នុងចំណោមពួកយើង(ជាមេដឹកនាំ)កាលពីមុននេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈ ចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈឬ? ហើយ ពិតប្រាកដណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងនូវអ្វីដែលអ្នក អំពាវនាវចំពោះពួកយើង។

[63] គាត់(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នក ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជា)ពី ទ្រង់នោះ តើមានអ្នកណាអាចជួយខ្ញុំបានពី(ទណ្ឌកម្ម)អល់ឡោះ ប្រសិនបើខ្ញុំមិនបានគោរពចំពោះទ្រង់? ពួកអ្នកមិនបង្កើនអ្វីដល់ខ្ញុំ ក្រៅពីភាពខាតបង់នោះឡើយ។

[64] ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។

[65] តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។

[66] នៅពេលដែលបទបញ្ជា (ទណ្ឌកម្ម)របស់យើងបានមក ដល់ យើងក៏បានសង្គ្រោះសឡេះ និងបណ្ដាអ្នកដែលមានជំនឿជា មួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយ(យើងបានសង្គ្រោះ ពួកគេ)ពីភាពអាម៉ាស់របស់ពួកគេនៅថ្ងៃនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាខ្លាំងក្លា មហាខ្លាំងពូកែ។

[67] ហើយពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួក ដែលបំពាន ហើយបានធ្វើឱ្យពួកគេស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ ពួកគេ។

[68] វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមសាមូដបានប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. មហន្ដរាយហើយចំពោះក្រុមសាមូដ។

[69] ហើយជាការពិតណាស់ បណ្ដាអ្នកនាំសាររបស់យើង (ម៉ាឡាអ៊ីកាត់)បាននាំដំណឹងល្អមកឱ្យអ៊ីព្រហ៊ីម(ប្រាប់ថាប្រពន្ធ គាត់នឹងមានកូន)។ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម ហើយ គាត់ក៏បានឆ្លើយតបនឹងពាក្យសាឡាមវិញដែរ។ ហើយមិនយូរ ប៉ុន្មានគាត់ក៏បាននាំមកនូវកូនគោអាំងមួយ(មកទទួលពួកគេ)។

[70] ប៉ុន្ដែនៅពេលអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡា-អ៊ីកាត់)មិនលូកចាប់យកសាច់កូនគោអាំងនោះ គាត់បានសង្ស័យ លើពួកគេ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេ បាននិយាយថាៈ ចូរអ្នកកុំភ័យខ្លាចអ្វីតាមពិតពួកយើងត្រូវបានគេ (អល់ឡោះ)បញ្ជូនទៅក្រុមលូតទេ។

[71] ហើយប្រពន្ធរបស់គាត់(អ៊ីព្រហ៊ីម)បានឈរស្ដាប់នៅ ទីនោះ ដោយនាងបានញញឹមសើច។ ហើយ(ម៉ាឡាអ៊ីកាត់បាន ប្រាប់ថា) ពួកយើងបានផ្ដល់ដំណឹងល្អអំពីអ៊ីសហាកដល់នាង និង ក្រោយពីអ៊ីសហាកនោះគឺយ៉ាក់កូប។

[72] នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ អស្ចារ្យហើយ ខ្ញុំ. តើខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំចាស់ជរាហើយនោះ ហើយប្ដី របស់ខ្ញុំនេះក៏ចាស់ជរាដែរ? ពិតប្រាកដណាស់ នេះគឺជារឿងចម្លែក មែន។

[73] ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ តើនាងភ្ញាក់ផ្អើលនឹង បទបញ្ជារបស់អល់ឡោះឬ? ក្ដីមេត្ដាករុណារបស់អល់ឡោះ និង ពរជ័យរបស់ទ្រង់គឺផ្ដល់ឱ្យពួកអ្នក ឱក្រុមគ្រួសារ(របស់អ៊ីព្រហ៊ីម). ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ ថ្កុំថ្កើងបំផុត។

[74] ហើយនៅពេលដែលការភ័យខ្លាចបានរំសាយចេញពី អ៊ីព្រហ៊ីម ស្រាប់តែដំណឹងល្អ(មានកូន)បានមកដល់គាត់ គាត់ក៏ ជជែកតវ៉ាជាមួយពួកយើង(ម៉ាឡាអ៊ីកាត់)ពីរឿង(បំផិ្លចបំផ្លាញ)របស់ក្រុមលូត។

[75] ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកទន់ភ្លន់ ជាអ្នកអត់ធ្មត់ ជាអ្នកបួងសួងសុំអភ័យទោសពីអល់ឡោះជានិច្ច។

[76] ឱអ៊ីព្រហ៊ីម. ចូរអ្នកបោះបង់ការតវ៉ានេះចុះ តាមពិតបទ បញ្ជានៃម្ចាស់់របស់អ្នកបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទារុណកម្មនឹងមកដល់ពួកគេ(ក្រុមលូត) ដោយគ្មានអ្នកណាអាច រារាំងបានឡើយ។

[77] ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារតែ ពួកគេ។ ហើយគាត់បានពោលថាៈ នេះជាថ្ងៃមួយដ៏លំបាកបំផុត។

[78] ហើយក្រុមរបស់គាត់(លូត)បានមកជួបគាត់ទាំងប្រញាប់ ប្រញាល់ ខណៈដែលពួកគេធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ជាច្រើន កាលពីមុន(បុរសរួមភេទជាមួយបុរស)។ គាត់បានពោលថាៈ ឱ ក្រុមរបស់ខ្ញុំ. ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ ពួកនាងស្អាតបរិសុទ្ធ សម្រាប់ពួកអ្នក(ប្រសិនបើពួកអ្នករៀបការជាមួយនាងស្រប ច្បាប់)។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំធើ្វឱ្យខ្ញុំអាម៉ាស់ចំពោះភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោម ពួកអ្នកគ្មានបុរសណាឈ្លាសវៃទេឬ

[79] ពួកគេបានតបវិញថាៈ អ្នកពិតជាបានដឹងរួចហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកឡើយ ហើយពិត ប្រាកដណាស់ អ្នកដឹងយ៉ាងច្បាស់នូវអ្វីដែលពួកយើងត្រូវការ។

[80] គាត់(លូត)បានពោលថាៈ ប្រសិនបើខ្ញុំមានអំណាចអាច ទប់ទល់នឹងពួកអ្នក ឬខ្ញុំអាចរកអ្នកមានអំណាចខ្លាំងក្លាជួយ(ខ្ញុំនឹង តទល់ជាមួយពួកអ្នកវិញ)ជាមិនខាន។

[81] ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ឱលូត. ជាការពិតណាស់ ពួកយើងគឺជាអ្នកនាំសារនៃម្ចាស់របស់អ្នក។ ពួកគេនឹងមិន អាចប៉ះពាល់ដល់អ្នកបានឡើយ។ ចូរអ្នកនាំគ្រួសាររបស់អ្នកចាក ចេញ(ពីភូមិនេះ)នៅពាក់កណ្ដាលយប់ លើកលែងតែភរិយារបស់ អ្នកប៉ុណ្ណោះ ហើយកុំឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើល ក្រោយឱ្យសោះ ព្រោះទារុណកម្មនឹងធ្លាក់ទៅលើនាងដូចអ្វីដែល ពួកគេ(ក្រុមរបស់លូត)នឹងទទួលរងដែរ។ ពិតប្រាកដណាស់ ពេល សន្យា(ដាក់ទណ្ឌកម្ម)របស់ពួកគេគឺនៅពេលទៀបភ្លឺ។ តើពេល ទៀបភ្លឺមិនមែនជិតមកដល់ទេឬ

[82] ដូចេ្នះនៅពេលដែលបទបញ្ជា(ទណ្ឌកម្ម)របស់យើងបាន មកដល់ យើងបានធ្វើឱ្យ(ភូមិសាដូមនៅប៉ាឡេស្ទីន)ក្រឡាប់ពីលើ ចុះក្រោម ហើយបានបញ្ចុះភ្លៀងថ្មពីដីដុតទៅលើវាជាបន្ដបន្ទាប់។

[83] ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ហើយ វា(ថ្ម ឬភូមិ)មិនឆ្ងាយពីពួកដែលបំពានឡើយ។

[84] ហើយ(យើងបានបញ្ជូន)ស៊្ហូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ។ ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ចូរ ពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹង។ ខ្ញុំពិតជាឃើញពួក អ្នកមានភាពល្អប្រសើរ រីកចំរើន ហើយពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មហុំព័ទ្ធពួកអ្នកគ្រប់ទិសទីនៅថ្ងៃណាមួយ។

[85] ហើយ(ស៊្ហូអែបបានពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកវាល់ និងថ្លឹងឱ្យគ្រប់ចំនួនដោយយុត្ដិធម៌ ហើយចូរពួកអ្នក កុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទិ្ធរបស់ពួកគេ។ ហើយចូរពួក អ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។

[86] អ្វីដែលបានបន្សល់ពីអល់ឡោះ(បានមកពីការរកស៊ី ត្រឹម ត្រូវ)គឺល្អបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿ។ ហើយ ខ្ញុំ(ស៊្ហូអែប)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកឡើយ។

[87] ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. តើការសឡាតរបស់ អ្នកបញ្ជាអ្នកឱ្យពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ ពួកយើងធ្លាប់គោរពសក្ការៈ ឬក៏មិនឱ្យពួកយើងប្រើប្រាស់ទ្រព្យ សម្បត្ដិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់? ជាការពិតណាស់ អ្នកជាអ្នកទន់ភ្លន់ ឈ្លាសវៃ(និយាយចំអកឡកឡើយ)។

[88] ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. តើពួកអ្នកយល់ ឃើញយ៉ាងណាប្រសិនបើខ្ញុំមានភស្ដុតាងច្បាស់លាស់ពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានផ្ដល់ឱ្យខ្ញុំនូវលាភសក្ការៈដ៏ប្រសើរពីទ្រង់ហើយនោះ? ហើយខ្ញុំក៏មិនចង់ប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំហាមឃាត់ដល់ ពួកអ្នកអំពីវានោះដែរ។ ខ្ញុំគ្មានបំណងអ្វីក្រៅពីការសម្របសម្រួល តាមអ្វីដែលខ្ញុំអាចធ្វើបាននោះឡើយ។ ហើយគ្មានការណែនាំរបស់ ខ្ញុំទេ លើកលែងតែមកពីអល់ឡោះប៉ុណ្ណោះ។ ចំពោះទ្រង់ដែលខ្ញុំ បានប្រគល់ការទុកចិត្ដ ហើយខ្ញុំនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។

[89] ឱក្រុមរបស់ខ្ញុំ. ចូរកុំឱ្យកំហឹងរបស់ខ្ញុំបង្កជាសត្រូវនឹង ពួកអ្នក ដែលវាអាចធ្វើឱ្យពួកអ្នកទទួលរងទារុណកម្មដូចអ្វីដែល ក្រុមនួហ ឬក្រុមហ៊ូទ ឬក្រុមសឡេះបានទទួលឱ្យសោះ។ ចំណែក (ទារុណកម្ម)ក្រុមលូតក៏នៅមិនឆ្ងាយពីពួកអ្នកដែរ។

[90] ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដ ណាស់ ម្ចាស់របស់ខ្ញុំមហាអាណិត មហាស្រឡាញ់។

[91] ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. ពួកយើងមិនសូវយល់ ច្រើនទេនូវអ្វីដែលអ្នកនិយាយ ហើយពិតប្រាកដណាស់ យើងមើល ឃើញអ្នកជាអ្នកទន់ខ្សោយនៅក្នុងចំណោមពួកយើង។ ហើយ ប្រសិនបើគ្មានគ្រួសារអ្នកទេនោះ ពួកយើងនឹងគប់អ្នកនឹងដុំថ្មទៅ ហើយ។ ហើយអ្នកមិនមែនជាអ្នកខ្លាំងសម្រាប់ពួកយើងឡើយ។

[92] ស៊្ហូអែបបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. តើគ្រួសាររបស់ ខ្ញុំមានឥទ្ធិពលចំពោះពួកអ្នកជាងអល់ឡោះឬ? ដោយពួកអ្នកបាន យកទ្រង់ដាក់ក្រោយខ្នងរបស់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំដឹងជ្រួតជ្រាបនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។

[93] ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ចុះ ចំណែកខ្ញុំក៏អនុវត្ដតាមផ្លូវរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹង ពីជនដែលទារុណកម្មនឹងធ្លាក់ទៅលើគេដែលធ្វើឱ្យគេអាម៉ាស់ និង ជនដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើលចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

[94] ហើយនៅពេលដែលបទបញ្ជា (ទារុណកម្ម)របស់យើង បានមកដល់ យើងបានសង្គ្រោះស៊្ហូអែបនិងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាពីយើង ហើយពេលនោះសម្រែក យ៉ាងខ្លាំងបានឆក់យកជីវិតពួកដែលបំពាន ហើយបានធ្វើឱ្យពួកគេ ស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ពួកគេ។

[95] វាហាក់ដូចជាពួកគេមិនបានរស់នៅទីនោះ។ ចូរដឹងថា. មហន្ដរាយចំពោះអ្នកភូមិម៉ាទយ៉ាន់ក៏ដូចជាក្រុមសាមូដបានទទួល រងមហន្ដរាយដែរ។

[96] ហើយពិតប្រាកដណាស់ យើងបានបញ្ជូនមូសាជាមួយនឹង អាយ៉ាត់ៗរបស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។

[97] ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ ប៉ុន្ដែពួកគេបាន ធ្វើតាមបទបញ្ជារបស់ហ្វៀរអោន ខណៈដែលបទបញ្ជារបស់ ហ្វៀរអោនពុំមានការចង្អុលបង្ហាញត្រឹមត្រូវ។

[98] គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនៅថ្ងៃបរលោក រហូតដល់ពួកគេចូលភ្លើងនរក ហើយជាកន្លែងដ៏អាក្រក់បំផុត សម្រាប់អ្នកដែលនៅទីនោះ។

[99] ហើយបណ្ដាសានឹងត្រូវគេដាក់ទៅលើពួកគេនៅក្នុង លោកិយ និងថ្ងៃបរលោក។ (បណ្ដាសា)នេះជារង្វាន់ដ៏អាក្រក់ បំផុតសម្រាប់អ្នកដែលត្រូវទទួល។

[100] នោះគឺជាដំណឹងមួយចំនួនអំពីភូមិស្រុកដែលយើង និទានវាប្រាប់ដល់អ្នក(មូហាំម៉ាត់)។ ភូមិស្រុកមួយចំនួនបាន បន្សល់ទុកស្លាកស្នាម និងមួយចំនួនទៀតមិនបានបន្សល់ទុក អ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។

[101] ហើយយើងមិនបានបំពានលើពួកគេទេ ប៉ុន្ដែពួកគេទេ ដែលបានបំពានលើខ្លួនឯងនោះ។ ដូចេ្នះហើយព្រះនានារបស់ពួកគេ ដែលពួកគេបានបួងសួងសុំក្រៅពីអល់ឡោះមិនអាចផ្ដល់ប្រយោជន៍ អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)នៃម្ចាស់ របស់អ្នក(មូហាំម៉ាត់)បានមកដល់។ ហើយព្រះនានារបស់ពួកគេ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីគ្រោះមហន្ដរាយឡើយ។

[102] នោះហើយជាទារុណកម្មនៃម្ចាស់របស់អ្នក។ នៅពេល ណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយគឺដោយសារតែ ភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទារុណកម្មរបស់ ទ្រង់គឺឈឺចាប់បំផុត។

[103] ពិតប្រាកដណាស់ នៅក្នុង(ការដាក់ទារុណកម្ម)នោះ គឺជាភស្ដុតាងមួយសម្រាប់អ្នកដែលបានខ្លាចទារុណកម្មនាថ្ងៃបរលោក។ នៅថ្ងៃនោះមនុស្សលោកត្រូវបានគេប្រមូលផ្ដុំសម្រាប់ ទ្រង់។ ហើយនៅថ្ងៃនោះដែរ អ្វីៗទាំងអស់គឺនឹងត្រូវមានវត្ដមាន (ដើម្បីកាត់សេចក្ដី)។

[104] ហើយយើងមិនបានពន្យារពេលថ្ងៃបរលោកក្រៅពី ពេលដែលបានកំណត់នោះឡើយ។

[105] ថ្ងៃបរលោកមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយ បានទេ លុះត្រាតែមានការអនុញ្ញាតពីទ្រង់។ ដូចេ្នះពួកគេមួយចំនួន ទទួលសំណាងអាក្រក់ និងមួយចំនួនទៀតទទួលសំណាងល្អ។

[106] ចំណែកឯពួកដែលមានសំណាងអាក្រក់ គឺស្ថិតក្នុងឋាននរកដែលសម្រាប់ពួកគេនៅក្នុងនោះ(ទទួលទារុណកម្មដ៏ឈឺចាប់) ដោយដកដង្ហើមចេញចូលស្ទើរមិនដល់គ្នា។

[107] ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជា ច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វី ដែលម្ចាស់របស់អ្នកមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកធ្វើអ្វីក៏ដោយតាមតែទ្រង់ចង់។

[108] រីឯបណ្ដាអ្នកដែលមានសំណាងល្អ គឺស្ថិតក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅស្ថិតសេ្ថរ លើកលែងតែអ្វីដែលម្ចាស់ របស់អ្នកមានចេតនាប៉ុណ្ណោះ។ ទ្រង់នឹងផ្ដល់ឱ្យពួកគេដោយគ្មាន ការកាត់ផ្ដាច់ឡើយ ។

[109] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យនូវអ្វី ដែលពួកគេ(ពួកមូស្ហរីគីន)គោរពសក្ការៈ។ ពួកគេមិនគោរព សក្ការៈឡើយ លើកលែងតែដូចអ្វីដែលជីដូនជីតារបស់ពួកគេគោរព សក្ការៈពីមុនមកប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងនឹងបំពេញឱ្យ ពួកគេនូវទារុណកម្ម ដោយគ្មានការបន្ធូរបន្ថយឡើយ។

[110] ហើយជាការពិតណាស់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត) ឱ្យមូសា តែបែរជាមានគេខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយ ប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ) ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិល សង្ស័យយ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។

[111] ហើយពិតប្រាកដណាស់ គ្រប់ក្រុមទាំងអស់(ដែលខ្វែង គំនិតគ្នា) គឺម្ចាស់របស់អ្នក ពិតជានឹងតបស្នងឱ្យពួកគេនូវគ្រប់ទង្វើ របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែល ពួកគេប្រព្រឹត្ដ។

[112] ដូចេ្នះចូរអ្នក(មូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវគោលជំហរ ឱ្យរឹងប៉ឹង ដូចអ្វីដែលគេ(អល់ឡោះ)បានបញ្ជា ចំពោះអ្នក និងអ្នក ដែលបានសារភាពកំហុស(ចំពោះអល់ឡោះ)ជាមួយអ្នក ហើយចូរ ពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញទាំង អស់នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[113] ហើយចូរពួកអ្នកកុំលំអៀងទៅចំពោះពួកដែលបាន បំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវនរកឱ្យសោះ។ ហើយពួក អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ បន្ទាប់មកពួកអ្នក ក៏គ្មានអ្នកណាជួយដែរ។

[114] ហើយចូរអ្នកប្រតិបត្ដិសឡាតនៅចុងទាំងពីរនៃពេល ថ្ងៃ(ព្រឹកល្ងាចគឺៈ ស៊ូពូស ស៊ូហូរ និងអាសើរ)និងរយៈពេលដំបូង នៃពេលយប់(ម៉ាហ្គរិប និងអ៊ីស្ហា)។ ពិតប្រាកដណាស់ អំពើល្អលុប បំបាត់អំពើអាក្រក់។ នោះគឺជាការរំលឹកទូន្មានសម្រាប់បណ្ដាអ្នក ដែលមានសតិសម្បជញ្ញៈ។

[115] ហើយចូរអ្នកអត់ធ្មត់ចុះ ពិតប្រាកដណាស់ អល់ឡោះ មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើ ល្អនោះឡើយ។

[116] ហេតុអ្វីបានជាកាលពីជំនាន់មុនៗពួកអ្នកគ្មានអ្នកមាន ឧត្ដមគតិនៅសេសសល់ ដើម្បីពួកគេហាមឃាត់គ្នាអំពីការបង្ក វិនាសកម្មនៅលើផែនដីនេះក្រៅពីមួយចំនួនតូចនៃអ្នកដែលយើង បានសង្គ្រោះក្នុងចំណោមពួកគេ? ហើយពួកដែលបំពានបានធ្វើតាម អ្វីដែលពួកគេសប្បាយរីករាយនៅក្នុងលោកិយ។ ហើយពួកគេជា ពួកដែលប្រព្រឹត្ដបាបកម្ម។

[117] ម្ចាស់របស់អ្នកមិនដែលកំទេចភូមិស្រុកណាមួយដោយ អយុត្ដិធម៌ ខណៈដែលអ្នកភូមិស្រុកនោះជាអ្នកដែលសាងអំពើល្អ នោះឡើយ។

[118] ប្រសិនបើម្ចាស់របស់អ្នកមានចេតនា ទ្រង់ប្រាកដជា នឹងធ្វើឱ្យមនុស្សលោកក្លាយជាប្រជាជាតិតែមួយ(សាសនាអ៊ីស្លាម តែមួយ)។ ប៉ុន្ដែពួកគេនៅតែខ្វែងគំនិតគ្នា។

[119] លើកលែងតែអ្នកណាដែលម្ចាស់របស់អ្នកបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយទើបទ្រង់បានបង្កើតពួកគេ។ ហើយពាក្យសន្យានៃម្ចាស់របស់អ្នកបានកំណត់រួចជាសេ្រច(ដោយ ទ្រង់ពោលថា) ពិតប្រាកដណាស់ យើងនឹងបំពេញនរកជើហាន់ណាំ ដោយជិននិងមនុស្សលោកមួយចំនួនជាមួយគ្នាទាំងអស់។

[120] ហើយគ្រប់រឿងទាំងអស់ដែលយើងនិទានប្រាប់អ្នក (មូហាំម៉ាត់)អំំពីដំណឹងរបស់បណ្ដាអ្នកនាំសារ គឺដើម្បីយើងនឹង ពង្រឹងចិត្ដរបស់អ្នកតាមរយៈវា។ ហើយរឿងពិតនៅក្នុង(ជំពូក គម្ពីរគួរអាន)នេះបានមកដល់អ្នក និងជាដំបូន្មាន ហើយនិងជាការ ក្រើនរំលឹកមួយសម្រាប់អ្នកដែលមានជំនឿទាំងអស់។

[121] ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មាន ជំនឿថាៈ ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ជាការពិតណាស់ ពួកយើងជាអ្នកអនុវត្ដ(តាមផ្លូវរបស់ពួកយើង)។

[122] ហើយចូរពួកអ្នករង់ចាំ(លទ្ធផលចុងក្រោយរបស់ពួក យើង)ចុះ ពិតប្រាកដណាស់ពួកយើងក៏ជាអ្នករង់ចាំ(លទ្ធផលចុង ក្រោយរបស់ពួកអ្នក)ដែរ។

[123] ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជា ច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ហើយកិច្ចការទាំង អស់នឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈ ចំពោះទ្រង់ និងប្រគល់ការទុកចិត្ដចំពោះទ្រង់ចុះ។ ហើយម្ចាស់ របស់អ្នកមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដឡើយ។

យូសុហ្វ

Surah 12

[1] អាលីហ្វ ឡាម រ៉ ។ ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ (គួរអាន)ដ៏ច្បាស់លាស់។

[2] ពិតប្រាកដណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភាសាអារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។

[3] យើងនិទានរឿងមួយដែលល្អជាងគេក្នុងចំណោមរឿង ប្រវត្ដិសាស្ដ្រទាំងឡាយនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក (មូហាំម៉ាត់)តាមរយៈគម្ពីរគួរអាននេះឱ្យអ្នកស្ដាប់។ ហើយ ពីមុននេះអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលមិនដឹងអ្វីសោះ។

[4] (ចូរចងចាំ)នៅពេលដែលយូសុហ្វបានពោលទៅកាន់ឪពុក របស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញ ផ្កាយដប់មួយដួង និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ខ្ញុំបានឃើញ ពួកវាស៊ូជូតចំពោះខ្ញុំ។

[5] គាត់(ឪពុកយូសុហ្វ)បានពោលថាៈ ឱកូនសម្លាញ់របស់ខ្ញុំ. ចូរ កុំនិទានរឿងសុបិនរបស់ឯងឱ្យបងប្អូនឯងស្ដាប់ឱ្យសោះ ជាហេតុនាំ ឱ្យពួកគេរៀបចំគ្រប់ឧបាយកលដើម្បីបោកប្រាស់ឯង។ ពិតប្រាកដ ណាស់ ស្ហៃតនគឺជាសត្រូវនឹងមនុស្សលោកយ៉ាងច្បាស់លាស់។

[6] ដូចេ្នះហើយម្ចាស់របស់ឯងនឹងជ្រើសរើសឯង និងបង្រៀនឯង ឱ្យចេះកាត់សុបិន ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យឯង និងពូជពង្សរបស់យ៉ាក់កូបក៏ដូចជាទ្រង់បានបំពេញវាឱ្យជីតាទាំងពីរ នាក់របស់ឯង អ៊ីព្រហ៊ីម និងអ៊ីសហាកពីមុនមកដែរ។ ពិតប្រាកដ ណាស់ ម្ចាស់របស់ឯងមហាដឹង មហាគតិបណ្ឌិត។

[7] ជាការពិតណាស់ នៅក្នុងរឿងរបស់យូសុហ្វនិងបងប្អូនរបស់ គាត់ គឺជាភស្ដុតាងៗសម្រាប់ពួកដែលសួរ ។

[8] នៅពេលដែលពួកគេ(កូនៗ)បាននិយាយថាៈ ពិតប្រាកដ ណាស់ យូសុហ្វនិងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន)ជាទីស្រឡាញ់ របស់ឪពុកយើងជាងពួកយើង ទោះបីពួកយើងជាក្រុមដែលខ្លាំង ក្លាក៏ដោយ។ ពិតប្រាកដណាស់ ឪពុករបស់ពួកយើងជាអ្នកដែល ស្ថិតក្នុងភាពលំអៀងយ៉ាងច្បាស់លាស់។

[9] ចូរពួកអ្នកសម្លាប់យូសុហ្វ ឬយកគេទៅបោះចោលនៅតំបន់ ដែលឆ្ងាយ ពេលនោះឪពុករបស់ពួកអ្នកនឹងបែរមករកពួកអ្នកវិញ ហើយពួកអ្នកនឹងក្លាយជាក្រុមដែលល្អត្រឹមត្រូវបន្ទាប់ពីនោះ។

[10] ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកកុំ សម្លាប់យូសុហ្វអី្វ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្ដូង វិញ ពេលនោះក្បួនអ្នកដំណើរមួយចំនួននឹងរើសគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើ។

[11] ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង. ហេតុអ្វី បានជាអ្នកមិនទុកចិត្ដពួកយើងចំពោះយូសុហ្វ? ពិតប្រាកដណាស់ ពួកយើងសុទ្ធតែជាអ្នកស្មោះត្រង់ចំពោះគេ។

[12] សូមឪពុកឱ្យគេទៅជាមួយពួកខ្ញុំនៅថ្ងៃស្អែកនេះ ដើម្បី ឱ្យគេបានរីករាយ និងបានលេងសប្បាយ។ ហើយពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកដែលមើលថែរក្សាគេ ។

[13] គាត់(ឪពុក)បានពោលថាៈ តាមពិតវាធ្វើឱ្យយើងព្រួយ បារម្ភពេលដែលពួកឯងនាំគេទៅ ហើយយើងខ្លាចតែឆ្កែចចកស៊ីគេ នៅពេលដែលពួកឯងព្រងើយកន្ដើយនឹងគេ។

[14] ពួកគេ(កូនៗ)បាននិយាយថាៈ ប្រសិនបើចចកស៊ីគេ ដោយ ពួកយើងជាក្រុមដែលខ្លាំងក្លានោះ ពួកយើងពិតជាអ្នកខាតបង់ជា មិនខានបើដូច្នោះមែន។

[15] ហើយនៅពេលដែលពួកគេនាំយូសុហ្វទៅជាមួយ និងបាន ឯកភាពគ្នាដើម្បីយកគេទៅចោលក្នុងបាតអណ្ដូង យើងក៏បានផ្ដល់ វ៉ាហ៊ីដល់គេថាៈ ឯងប្រាកដជានឹងប្រាប់ពួកគេ(នៅថ្ងៃណាមួយ)អំពី ទង្វើរបស់ពួកគេនេះ ដោយពួកគេមិនដឹងខ្លួនឡើយ។

[16] ហើយពួកគេបានវិលត្រឡប់មកជួបឪពុករបស់ពួកគេវិញ ក្នុងពេលព្រលប់ ដោយពួកគេនាំគ្នាយំ។

[17] ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកខ្ញុំ. ពិតប្រាកដ ណាស់ ពួកខ្ញុំបានទៅរត់ប្រណាំងគ្នាលេង ហើយពួកខ្ញុំបានទុក យូសុហ្វនៅជាមួយឥវ៉ាន់របស់ពួកខ្ញុំ ស្រាប់តែឆ្កែចចកបានស៊ីគេ។ ប៉ុន្ដែឪពុកនៅតែមិនជឿពួកខ្ញុំឡើយ ទោះបីជាពួកយើងនិយាយ ការពិតយ៉ាងណាក៏ដោយ។

[18] ហើយពួកគេបាននាំអាវរបស់គេ(យូសុហ្វ)ដែលប្រឡាក់ ឈាមក្លែងក្លាយមកជាមួយ។ គាត់(ឪពុក)បានពោលថាៈ ទេ. តាមពិតពួកអ្នកទាំងអស់គ្នាទេដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះ ការអត់ធ្មត់វាជាការប្រសើរបំផុត(សម្រាប់យើង) ហើយ មានតែអល់ឡោះទេដែលត្រូវសុំឱ្យជួយបង្ហាញនូវអ្វីដែលពួកអ្នក កំពុងតែរ៉ាយរ៉ាប់នោះ។

[19] ក្រោយមកក្បួនអ្នកដំរណីរក៏បានមកដល់ ហើយពួកគេ បានបញ្ជូនអ្នកដងទឹកម្នាក់របស់ពួកគេ ហើយគេក៏បានទម្លាក់យោង ទឹករបស់គេចូលទៅក្នុងអណ្ដូងនោះ។ គេក៏និយាយថាៈ អូ អស្ចារ្យ មែន. នេះជាកេ្មងប្រុសទេតើ. ហើយពួកគេក៏យកគេ(យូសុហ្វ) លាក់ទុកធ្វើជាទំនិញ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

[20] ហើយពួកគេបានលក់យូសុហ្វដោយតម្លៃថោកបំផុតតែ ប៉ុន្មានទៀរហាំប៉ុណ្ណោះ ហើយពួកគេជាពួកដែលមិនឱ្យតម្លៃចំពោះ យូសុហ្វឡើយ។

[21] បុរសម្នាក់មកពីអេហ្ស៊ីបដែលបានទិញយូសុហ្វបាននិយាយ ទៅកាន់ភរិយារបស់គេថាៈ ចូររៀបចំកន្លែងស្នាក់នៅរបស់គេឱ្យ បានសមរម្យផង សង្ឃឹមថាគេអាចផ្ដល់ផលប្រយោជន៍ដល់យើង ឬក៏យើងអាចយកគេធ្វើជាកូនតែម្ដង។ ដូច្នោះដែរ យើងបានផ្ដល់ ការរស់នៅសម្រាប់យូសុហ្វនៅលើផែនដី ដើម្បីបង្រៀនគេអំពីការ ចេះបកស្រាយគ្រប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើង ហើយ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើភារកិច្ចរបស់ទ្រង់។ ប៉ុន្ដែមនុស្សភាគច្រើនមិនដឹងឡើយ។

[22] ហើយនៅពេលគេ(យូសុហ្វ)ធំពេញវ័យ យើងបានផ្ដល់ ឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ហើយដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។

[23] ហើយស្រី្ដដែលយូសុហ្វនៅផ្ទះរបស់នាងចង់ប្រលោមកាម គុណជាមួយគេ ហើយនាងបានបិទទ្វារទាំងអស់ រួចនិយាយថាៈ សូម អ្នកមកទីនេះ. យូសុហ្វឆ្លើយថាៈ ខ្ញុំសុំពីអល់ឡោះឱ្យចៀសផុត(អំពី ប្រការនេះ)។ ពិតប្រាកដណាស់ គាត់(ស្វាមីរបស់នាង)ជាចៅហ្វាយ របស់ខ្ញុំដែលបានផ្ដល់ការរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ពិតប្រាកដ ណាស់ ពួកដែលបំពាននោះនឹងមិនទទួលជោគជ័យឡើយ។

[24] ស្ដ្រីនោះមានចំណង់លើយូសុហ្វ ហើយយូសុហ្វក៏មានចំណង់ ទៅលើនាងវិញដែរ បើសិនជាមិនបានឃើញភស្ដុតាងនៃម្ចាស់របស់ គេទេនោះ។ ដូច្នោះដែរ គឺដើម្បីយើងនឹងបញ្ចៀសគេឱ្យឆ្ងាយពីអំពើ អាក្រក់ និងអំពើកាមគុណខុសច្បាប់ទាំងឡាយ។ តាមការពិត យូសុហ្វគឺស្ថិតក្នុងចំណោមខ្ញុំទាំងឡាយរបស់យើង ដែលយើងបាន ជ្រើសរើស(ធ្វើជាអ្នកនាំសារ)ដែរ។

[25] ហើយពួកគេទាំងពីរបានប្រតាយប្រតប់គ្នាទៅរកទ្វារ ហើយនាងក៏បានហែកអាវគេពីក្រោយ ហើយគេទាំងពីរបានប្រទះ ឃើញស្វាមីរបស់នាងនៅមាត់ទ្វារ នាងក៏បានសួរថាៈ លទ្ធផលអ្នក ដែលមានបំណងអាក្រក់ទៅលើភរិយារបស់លោកគ្មានអ្វីក្រៅពីការ ឃុំឃាំង ឬដាក់ទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។

[26] យូសុហ្វបានពោលថាៈ នាងទេដែលជាអ្នកចង់ប្រលោម មកលើខ្លួនខ្ញុំនោះ។ ហើយសាក្សីម្នាក់ពីគ្រួសាររបស់នាងបានអះ អាងថាៈ ប្រសិនបើអាវរបស់គាត់(យូសុហ្វ)រហែកពីមុខនោះ នាង ជាអ្នកស្មោះត្រង់ ហើយគាត់ស្ថិតក្នុងចំណោមអ្នកភូតកុហក។

[27] តែប្រសិនបើអាវរបស់គាត់រហែកពីខាងក្រោយវិញ គឺនាង ជាអ្នកកុហក ហើយគាត់ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវ។

[28] ហើយនៅពេលដែលគេ(ស្វាមី)បានឃើញអាវរបស់ យូសុហ្វរហែកខាងក្រោយ គេក៏និយាយថាៈ តាមពិតវាជាឧបាយ កលរបស់ពួកនាង។ ពិតប្រាកដ ឧបាយកលរបស់ពួកនាងធំធេង បំផុត។

[29] (ស្វាមីរបស់នាងបាននិយាយថា) ឱយូសុហ្វ. ចូរអ្នក បំភេ្លចរឿងនេះចោលចុះ។ ហើយចូរនាងសុំអភ័យទោសនូវកំហុស របស់នាង តាមពិតនាងស្ថិតក្នុងចំណោមអ្នកដែលមានកំហុស។

[30] ហើយបណ្ដាស្ដ្រីដែលនៅក្នុងទីក្រុងបាននិយាយថាៈ ភរិយារបស់អាហ្ស៊ីសចង់ប្រលោមទៅលើអ្នកបម្រើរបស់ខ្លួន តាម ពិតសេចក្ដីស្រឡាញ់បានធ្វើឱ្យនាងងប់ងុល។ ពិតប្រាកដណាស់ ពួកយើងឃើញនាងស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

[31] នៅពេលដែលនាងបានស្ដាប់ឮពាក្យរិះគន់របស់ពួកគេ នាងក៏បានអញ្ជើញស្ដ្រីទាំងនោះ និងបានរៀបចំសម្រាប់ពួកនាង នូវពិធីជប់លៀងមួយ ហើយបានផ្ដល់កាំបិតឱ្យពួកនាងម្នាក់មួយ គ្រប់ៗគ្នា(ដើម្បីចិតផ្លែឈើហូប) ហើយនាងបាននិយាយថាៈ ចូរ ឯង(យូសុហ្វ)ចេញទៅខាងមុខពួកនាង។ នៅពេលដែលពួកនាង បានឃើញយូសុហ្វពួកនាងក៏ភ្ញាក់ផ្អើលនឹងគាត់(ដោយសារសម្រស់ របស់គាត់់) ហើយបានចិតដៃខ្លូនឯងព្រមទាំងនិយាយថាៈ អល់ឡោះ មហាស្អាតស្អំ. នេះមិនមែនជាមនុស្សទេ. តាមពិតនេះជាម៉ាឡា-អ៊ីកាត់ដ៏ឧត្ដុង្គឧត្ដម។

[32] នាងបាននិយាយថាៈ គេនេះហើយដែលធ្វើឱ្យពួកអ្នក បន្ទោសខ្ញុំ។ ហើយតាមពិតខ្ញុំចង់ប្រលោមទៅលើគេមែន តែគេ បានបដិសេធ។ ប្រសិនបើគេមិនធ្វើតាមអ្វីដែលខ្ញុំបញ្ជានោះទេ គេពិតជានឹងត្រូវឃុំឃាំង ហើយគេស្ថិតក្នុងចំណោមអ្នកដែល អាម៉ាស់ជាទីបំផុត។

[33] យូសុហ្វបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. មន្ទីរឃុំឃាំង ជាទីស្រឡាញ់របស់ខ្ញុំជាងអ្វីដែលពួកនាងបានលួងលោមខ្ញុំឱ្យទៅ រកវា(អំពើទុច្ចរិត)។ ប្រសិនបើទ្រង់មិនបញ្ជៀសឧបាយកលរបស់ ពួកនាងអំពីខ្ញុំទេនោះ ខ្ញុំនឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតនៅក្នុងចំណោមអ្នកដែលល្ងង់ខ្លៅជាមិនខាន។

[34] ពេលនោះម្ចាស់របស់គេបានទទួលយកការទទូចសុំរបស់ គេ ហើយទ្រង់បានបញ្ជៀសឧបាយកលរបស់ពួកនាងឱ្យឆ្ងាយពីគេ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង ។

[35] បន្ទាប់មកគំនិតផេ្សងក៏បានកើតឡើងចំពោះពួកគេ (អាហ្ស៊ីស និងមន្ដ្រី) ក្រោយពីពួកគេបានឃើញភស្ដុតាងនានា (ភាពស្អាតស្អំរបស់យូសុហ្វ) ពួកគេត្រូវតែឃុំឃាំងយូសុហ្វមួយ រយៈកាលសិន។

[36] ហើយយុវជនពីរនាក់បានចូលទៅក្នុងមន្ទីរឃុំឃាំងជា មួយគេ(យូសុហ្វ)។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុងច្របាច់(ទំពាំងបាយជូរ)ធ្វើជាស្រា ហើយម្នាក់ទៀតបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុង ទូលនំបុ័ងលើក្បាលរបស់ខ្ញុំដែលសត្វកំពុងចឹកនំបុ័ងងនោះ។ សូមអ្នក ប្រាប់ពួកយើងអំពីអត្ថន័យរបស់វាផងចុះ។ ពិតប្រាកដណាស់ ពួក យើងឃើញថាៈ អ្នកគឺជាមនុស្សល្អម្នាក់។

[37] យូសុហ្វបានឆ្លើយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែ ម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរក៏ខ្ញុំអាចប្រាប់ពីប្រភេទ របស់វាបានដែរមុននឹងវាមកដល់អ្នកទាំងពីរ។ នោះហើយជាអ្វី ដែលម្ចាស់របស់ខ្ញុំបានបង្រៀនខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានចៀស ឆ្ងាយពីសាសនារបស់ក្រុមដែលគ្មានជំនឿលើអល់ឡោះ ដោយពួក គេបដិសេធនឹងថ្ងៃបរលោក។

[38] ហើយខ្ញុំបានអនុវត្ដតាមសាសនាជីដូនជីតារបស់ខ្ញុំ គឺ អ៊ីព្រហ៊ីម អ៊ីសហាកនិងយ៉ាក់កូប។ សម្រាប់ពួកយើង យើងមិន ដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះបន្ដិចសោះឡើយ។ នោះជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោក ទាំងអស់ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនរមិលគុណ។

[39] (យូសុហ្វបានពោលថា) ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីរ របស់ខ្ញុំ. តើម្ចាស់នានាគ្រប់ទីកន្លែងប្រសើរជាង ឬអល់ឡោះតែ មួយគត់ដែលមានឥទ្ធិពលខ្លាំងក្លាប្រសើរជាង

[40] អ្វីដែលពួកអ្នកកំពុងគោរពសក្ការៈផេ្សងពីទ្រង់នោះ គ្រាន់ តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវា ប៉ុណ្ណោះ ដែលអល់ឡោះមិនបានបញ្ចុះភស្ដុតាងណាមួយបញ្ជាក់ អំពីវាឡើយ។ ការកាត់សេចក្ដីនោះគ្មានអ្នកណាម្នាក់ក្រៅពី អល់ឡោះឡើយ។ ទ្រង់បានបញ្ជាំមិនឱ្យពួកអ្នកគោរពសក្ការៈ ក្រៅពីទ្រង់ឡើយ។ នោះជាសាសនាដ៏ត្រឹមត្រូវតែមនុស្សលោក ភាគច្រើនមិនដឹងឡើយ។

[41] ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ. រីឯម្នាក់នៃអ្នក ទាំងពីរគឺនឹងចាក់ស្រាឱ្យចៅហ្វាយប្រុសរបស់គេ រីឯម្នាក់ទៀតត្រូវ គេចងឆ្កាង ហើយមានសត្វមកចឹកស៊ីក្បាលរបស់គេ។ រឿងរ៉ាវដែល ត្រូវបានគេវិនិច្ឆ័យនេះ វាទាក់ទងទៅនឹងអ្វីដែលអ្នកទាំងពីរសួរ។

[42] ហើយយូសុហ្វបានពោលទៅកាន់អ្នកដែលគាត់បានដឹងថា គេពិតជានឹងរួចផុតពីទោសម្នាក់ក្នុងចំណោមគេទាំងពីរថាៈ ចូរអ្នក ជួយរំលឹកខ្ញុំឱ្យលោកម្ចាស់របស់អ្នកបានដឹងផង(ដើម្បីយកចេញពី មន្ទីរឃុំឃាំង) ប៉ុន្ដែស្ហៃតនបានធ្វើឱ្យគេភេ្លចពាក្យបណ្ដាំនេះទៅឱ្យ លោកម្ចាស់របស់គេ ដូចេ្នះគេ(យូសុហ្វ)ក៏បានស្ថិតនៅក្នុងមន្ទីរ ឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំតទៅទៀត។

[43] ហើយសេ្ដចនោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាល ស៊ីពួកវា ហើយឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សង ទៀតស្ងួត។ ឱពួកលោកមន្ដ្រី. ចូរពួកអ្នកពន្យល់អំពីសុបិនរបស់ យើង ប្រសិនបើពួកអ្នកចេះកាត់សុបិន។

[44] ពួកគេបានឆ្លើយថាៈ សុបិនច្របូកច្របល់ទាំងនេះគ្មាន អត្ថន័យអ្វីឡើយ ហើយពួកយើងពុំមែនជាអ្នកមានចំណេះដឹងអំពី ការកាត់សុបិននេះឡើយ។

[45] ហើយអ្នកដែលបានរួចផុតពីទោសក្នុងចំណោមគេទាំងពីរ បាននឹកឃើញ(យូសុហ្វ)បន្ទាប់ពីគេភេ្លចមួយរយៈកន្លងមកបាន និយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកអំពីអត្ថន័យរបស់វា។ ដូចេ្នះ សូម ពួកអ្នកបញ្ជូនខ្ញុំទៅ(កាន់យូសុហ្វ)។

[46] យូសុហ្វ ឱអ្នកសច្ចៈអើយ. ចូរជួយពន្យល់យើងអំពីគោ ញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយស្រូវ សាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សងទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ ទៅកាន់ពួកគេវិញ សង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យសុបិននេះ)។

[47] យូសុហ្វបានពោលថាៈ អ្នកទាំងអស់គ្នានាំគ្នាដាំដំណាំប្រាំ ពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូត ចូរពួកអ្នករក្សាទុកវា ទាំងកួររបស់វា លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះអំពីអ្វីដែលពួកអ្នក ចង់បរិភោគ។

[48] បន្ទាប់មក ភាពរាំងស្ងួតរយៈពេលប្រាំពីរឆ្នាំនឹងមកដល់ ក្រោយពីនោះ(ការប្រមូលផលប្រាំពីរឆ្នាំរួច) ដែលវានឹងបរិភោគ អស់នូវអ្វីដែលពួកអ្នកបានសន្សំទុកពីមុនសម្រាប់រយៈពេលប្រាំពីរ ឆ្នាំ(ដែលរាំងស្ងួត) លើកលែងតែបន្ដិចបន្ដួចនូវអ្វីដែលពួកអ្នក រក្សាទុក។

[49] បន្ទាប់មក មានមួយឆ្នាំនឹងមកដល់ក្រោយពីនោះ ដែលក្នុងឆ្នាំនោះគេបញ្ចុះទឹកភ្លៀងឱ្យមនុស្សលោកបានគ្រប់គ្រាន់ ហើយ នៅក្នុងឆ្នាំនោះដែរពួកគេនឹងផលិត(ស្រានិងបេ្រង...)។

[50] ហើយសេ្ដចនោះបានមានបន្ទូលថាៈ ចូរពួកអ្នកនាំយូសុហ្វ មកឱ្យយើង។ ហើយនៅពេលដែលអ្នកនាំសារបានមកដល់យូសុហ្វ យូសុហ្វបានពោលថាៈ ចូរអ្នកត្រឡប់ទៅកាន់លោកម្ចាស់របស់អ្នក វិញ ហើយសួរគាត់អំពីមូលហេតុដែលស្ដ្រីៗបានចិតដៃខ្លួនឯងនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ)ដឹងច្បាស់អំពីឧបាយកលរបស់ពួកនាង។

[51] សេ្ដចបានមានបន្ទូល(ទៅកាន់ពួកនាង)ថាៈ តើមានអ្វី កើតឡើងនៅពេលដែលពួកអ្នកលួងលោមយូសុហ្វចង់បានខ្លួនគេ នោះ? ពួកនាងបានឆ្លើយថាៈ អល់ឡោះមហាស្អាតស្អំ. យើងខ្ញុំមិន ធ្លាប់ដឹងពីភាពអាស្រូវរបស់គេឡើយ។ ភរិយារបស់អាហ្ស៊ីសបាន ឆ្លើយថាៈ ពេលនេះការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែល បានលួងលោមចង់បានខ្លួនគេ។ ហើយពិតប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវ។

[52] (បន្ទាប់មកយូសុហ្វបានពោលថា) នោះគឺដើម្បីឱ្យគាត់ (អាហ្ស៊ីស)ដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេល ដែលគាត់មិននៅនោះទ។ ហើយពិតប្រាដកណាស់ អល់ឡោះមិន បង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។

[53] ហើយខ្ញុំ(ភរិយាអាហ្ស៊ីស)មិនបដិសេធកំហុសខ្លូនឯង ឡើយ។ តាមពិតតណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែអ្នកណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់។

[54] ហើយសេ្ដចមានបន្ទូលថាៈ ចូរពួកអ្នកនាំគេមកជួបយើង ដើម្បីយើងយកគេធ្វើជាមនុស្សជំនិតរបស់យើង។ នៅពេលដែល សេ្ដចមានបន្ទូលជាមួយយូសុហ្វ រួចក៏មានបន្ទូលថាៈ ពិតប្រាកដ ណាស់ អ្នកឯងពីថ្ងៃនេះតទៅគឺជាអ្នកដែលមានបុណ្យសក្ដិខ្ពង់ខ្ពស់ គួរជាទីទុកចិត្ដសម្រាប់យើង។

[55] យូសុហ្វបានពោលថាៈ ចូរអ្នកតែងតាំងខ្ញុំឱ្យគ្រប់គ្រងឃ្លាំង ទូទាំងនគរនេះ(ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប)។ ពិតប្រាកដ ណាស់ខ្ញុំជាអ្នកគ្រប់គ្រងថែរក្សាវាប្រកបដោយចំណេះចេះដឹងខ្ពស់។

[56] ដូចច្នោះហើយទើបយើងបានប្រទានអំណាចឱ្យយូសុហ្វនៅ លើផែនដី ដើម្បីឱ្យគេមានសិទិ្ធអំណាចគ្រប់គ្រងនៅកន្លែងណាដែល គេប្រាថ្នា។ យើងផ្ដល់ការអាណិតស្រឡាញ់សម្រាប់អ្នកណាដែល យើងមានចេតនា ហើយយើងមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នក ដែលធ្វើល្អឡើយ។

[57] ហើយពិតប្រាកដណាស់ ផលបុណ្យនៅថ្ងៃបរលោកគឺល្អ ប្រសើរសម្រាប់បណ្ដាអ្នកដែលមានជំនឿ និងធ្លាប់បានកោតខ្លាច អល់ឡោះ។

[58] ហើយបងប្អូនរបស់យូសុហ្វបានមកដល់ រួចក៏បានចូលទៅ ជួបគេ ពេលនោះយូសុហ្វបានស្គាល់ពួកគេទាំងអស់ តែពួកគេមិន បានស្គាល់យូសុហ្វឡើយ។

[59] ហើយនៅពេលដែលគេ(យូសុហ្វ)បានរៀបចំរបស់របរ ផ្ដល់ឱ្យពួកគេរួច យូសុហ្វក៏បានពោលថាៈ ចូរពួកអ្នកនាំប្អូនប្រុស របស់ពួកអ្នក(ពុនយ៉ាមីន)ពីឪពុករបស់ពួកអ្នកមកឱ្យខ្ញុំ។ តើពួក អ្នកមិនឃើញទេថា យើងពិតជាបានវាល់(ឱ្យពួកអ្នក)គ្រប់ចំនួន ហើយយើងជាអ្នកទទួលភ្ញៀវដែលល្អជាងគេទេឬ

[60] តែប្រសិនបើពួកអ្នកមិននាំគេមកជួបយើងទេនោះ គឺខ្ញុំ គ្មានការវាល់(ដោះដូរស្បៀង)សម្រាប់ពួកអ្នកទៀតឡើយ ហើយ ពួកអ្នកកុំមករកយើងទៀតឱ្យសោះ។

[61] ពួកគេបាននិយាយថាៈ ពួកយើងនឹងព្យាយាមសុំពីឪពុក របស់គេ ឱ្យគេ(មកជាមួយពួកយើង) ហើយពួកយើងពិតជាធ្វើ បាន។

[62] ហើយគេ(យូសុហ្វ)បានពោលទៅកាន់ពួកអ្នកបម្រើរបស់ គេថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ ពួកគេវិញ(ដោយសម្ងាត់) សង្ឃឹមថាពួកគេអាចដឹងវាពេលពួកគេ ត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេវិញ សង្ឃឹមថាពួកគេអាច ត្រឡប់មកវិញទៀត។

[63] នៅពេលដែលពួកគេបានត្រឡប់ទៅជួបឪពុករបស់ពួកគេ វិញ ពួកគេក៏និយាយថាៈ ឱឪពុករបស់យើង. ការវាល់(ដោះដូរ ស្បៀង)ត្រូវបានគេហាមឃាត់ពីពួកយើង ដូចេ្នះសូមលោកឪពុក មេត្ដាបញ្ជូនប្អូនរបស់ពួកយើងទៅជាមួយយើងផង ពួកយើងនឹង ទទួលបានការវាល់(ដោះដូរស្បៀង)ជាមិនខាន។ ហើយពួកយើង ពិតជានឹងថែរក្សាគេឱ្យបានល្អ។

[64] គាត់(យ៉ាក់កូប)បានតបថាៈ តើឱ្យយើងទុកចិត្ដពួកឯង ចំពោះគេ(ពុនយ៉ាមីន)ដូចដែលយើងបានទុកចិត្ដពួកឯងចំពោះបង របស់គេ(យូសុហ្វ)ពីមុនឬ? ប៉ុន្ដែអល់ឡោះជាអ្នកថែរក្សាដ៏ប្រសើរ បំផុត។ ហើយទ្រង់ជាអ្នកអាណិតស្រឡាញ់ជាងគេបំផុត។

[65] ហើយនៅពេលដែលពួកគេបានបើកមើលទំនិញរបស់ពួក គេ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេដែលត្រូវបានគេ បង្វិលមកឱ្យពួកគេវិញ ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួក យើង. តើពួកយើងចង់បានអ្វីទៀត? នេះជាលុយកាក់របស់ពួកយើង ដែលត្រូវបានគេបង្វិលមកឱ្យពួកយើងវិញ។ ហើយពួកយើងអាច ផ្គត់ផ្គង់ម្ហូបដល់គ្រួសាររបស់ពួកយើង និងអាចថែរក្សាបងប្អូនរបស់ ពួកយើង ហើយនិងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុក សត្វអូដ្ឋទៀត។ នោះជាការវាល់(ដោះដូរស្បៀង)ដ៏ងាយស្រួល។

[66] យ៉ាក់កូបបានពោលថាៈ យើងមិនអាចបញ្ជូនគេទៅជាមួយ ពួកអ្នកបានឡើយ លុះត្រាតែពួកអ្នកធ្វើកិច្ចសន្យាជាមួយយើង ដោយស្បថនឹងអល់ឡោះថាៈ ពួកអ្នកពិតជានឹងនាំគេត្រឡប់មកជួប យើងវិញ លើកលែងតែពួកអ្នកត្រូវឡោមព័ទ្ធ(ដោយពួកសត្រូវ) ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់ គាត់ក៏ពោលថាៈ អល់ឡោះជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកយើង និយាយ។

[67] ហើយយ៉ាក់កូបបានពោលថាៈ ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកកុំចូលតាមទ្វារតែមួយ តែពួកអ្នកត្រូវចូលតាមច្រកទ្វារ ផេ្សងៗគ្នា ហើយយើងមិនអាចជួយឱ្យពួកអ្នករួចផុតពីការកំណត់ របស់អល់ឡោះបានឡើយ សូម្បីតែបន្ដិចក៏ដោយ។ គ្មានទេការ កំណត់នោះ លើកលែងតែជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចំពោះទ្រង់ដែលខ្ញុំបានប្រគល់ការទុកចិត្ដ។ ហើយបណ្ដាអ្នកដែល ទុកចិត្ដត្រូវតែប្រគល់ការទុកចិត្ដចំពោះទ្រង់។

[68] ហើយនៅពេលដែលពួកគេបានចូលដោយធ្វើតាមអ្វីដែល ឪពុករបស់ពួកគេបានណែនាំនោះ វាមិនអាចធ្វើឱ្យពួកគេរួចផុតពីការ កំណត់របស់អល់ឡោះបន្ដិចឡើយ តែនេះគ្រាន់តែជាតម្រូវការដែល មាននៅក្នុងចិត្ដរបស់យ៉ាក់កូបដែលចង់បំពេញវាប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ យ៉ាក់កូបមានចំណេះដឹងខ្ពស់ ដោយសារតែអ្វីដែល យើងបានបង្រៀនគេ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[69] ហើយនៅពេលដែលពួកគេបានចូលទៅដល់យូសុហ្វ គាត់ ក៏ទៅអោបប្អូនប្រុសរបស់គាត់ដោយពោលថាៈ តាមពិតខ្ញុំជាបង របស់អ្នក ហេតុនេះសូមអ្នកកុំព្រួយបារម្ភនូវអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដឱ្យសោះ។

[70] ហើយនៅពេលដែលគាត់(យូសុហ្វ)បានរៀបចំទុកដាក់ ស្បៀងដែលជាតម្រូវការបស់ពួកគេនោះ គាត់ក៏បានដាក់ផ្ដិលមាស ទៅក្នុងថង់ប្អូនរបស់គាត់។ បន្ទាប់មកមានម្នាក់បានស្រែកថាៈ ឱ ពួកអ្នកធ្វើដំណើរ. ពិតប្រាកដណាស់ ពួកអ្នកជាអ្នកលួច។

[71] ពួកគេ(ពួកអ្នកធ្វើដំណើរ)បានសួរដោយដើរឆ្ពោះទៅកាន់ មន្ដ្រីទាំងនោះថាៈ តើពួកអ្នកបាត់អ្វី

[72] ពួកគេ(មន្ដ្រី)បានតបវិញថាៈ ពួកយើងបាត់ផ្ដិលមាស របស់សេ្ដច ហើយសម្រាប់អ្នកណាដែលរកឃើញវា គឺយើងជាអ្នក ធានាឱ្យរង្វាន់ដល់គេមួយបន្ទុកសត្វអូដ្ឋ។

[73] ពួកគេ(ពួកអ្នកធ្វើដំណើរ)បានឆ្លើយថាៈ យើងសូមស្បថ នឹងអល់ឡោះ. តាមពិតអ្នកទាំងអស់គ្នាដឹងហើយថា យើងមិនមែន មកដើម្បីបង្កបញ្ហានៅលើទឹកដីនេះទេ ហើយពួកយើងក៏មិនមែន ជាចោរដែរ។

[74] ពួកគេ(មន្ដ្រី)បានសួរវិញថាៈ តើការពិន័យរបស់គេយ៉ាង ដូចមេ្ដចដែរ បើពួកអ្នកជាអ្នកភូតកុហកវិញនោះ

[75] ពួកគេ(បងប្អូនរបស់យូសុហ្វ)បានឆ្លើយថាៈ ការពិន័យ របស់គេគឺចំពោះអ្នកណាដែលត្រូវបានគេរកឃើញ(ផ្ដិលមាស)នៅ ក្នុងថង់របស់គេ នោះហើយជាការពិន័យរបស់គេ។ ដូច្នោះហើយ យើងនឹងពិន័យ(ដាក់ទណ្ឌកម្ម)ចំពោះពួកដែលធ្វើខុស។

[76] ហើយ(យូសុហ្វ)បានចាប់ផ្ដើមឆែកឆេរគ្រប់ថង់របស់ ពួកគេ មុននឹងឆែកថង់ប្អូនប្រុសរបស់គេ។ បន្ទាប់មកគាត់ក៏បាន យកវា(ផ្ដិលមាស)ចេញពីថង់ប្អូនប្រុសរបស់គាត់។ នោះហើយ ជាផែនការដែលយើង(អល់ឡោះ)បានរៀបចំសម្រាប់យូសុហ្វ។ តាមពិតគេមិនអាចយកប្អូនប្រុសរបស់គេដោយអនុវត្ដតាមច្បាប់ របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះមានចេតនា ប៉ុណ្ណោះ។ យើងលើកកម្ពស់ឋានៈចំពោះអ្នកណាដែលយើងមាន ចេតនា ហើយរាល់អ្នកដែលមានចំណេះដឹងគឺមានអ្នកចេះដឹងខ្ពស់ ជាងទៅទៀត(អល់ឡោះ)។

[77] ពួកគេ(បងប្អូនយូសុហ្វ)បាននិយាយថាៈ ប្រសិនបើគេ (ពុនយ៉ាមីន)បានលួច ប្រាកដជាបងរបស់គេធ្លាប់លួចពីមុនមក។ ហើយយូសុហ្វបានលាក់ទុករឿងនេះក្នុងខ្លួនរបស់គាត់ ដោយគាត់ មិនបានបង្ហាញវាប្រាប់ពួកគេឡើយ។ ហើយគាត់(យូសុហ្វ)បាន និយាយក្នុងចិត្ដថាៈ ពួកអ្នកពិតជាអាក្រក់ឫកមែន ហើយអល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកនៅរ៉ាយរ៉ាប់។

[78] ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ). តាម ពិតគេមានឪពុកចាស់ជរាម្នាក់(ដែលព្រួយបារម្ភចំពោះគេ) ដូចេ្នះ សូមអ្នកយកនរណាម្នាក់ពីពួកយើងជំនួសគេចុះ។ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ។

[79] យូសុហ្វបានពោលថាៈ សូមអល់ឡោះបញ្ចៀសពួកយើង កុំឱ្យឃាត់ខ្លួនអ្នកណាម្នាក់ឡើយ លើកលែងតែអ្នកណាដែលពួក យើងបានប្រទះឃើញឥវ៉ាន់របស់ពួកយើងនៅជាមួយគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើពួកយើងបានធ្វើដូច្នោះ ពួកយើងគឺជាអ្នកដែល បំពានជាមិនខាន។

[80] ដូច្នោះ នៅពេលពួកគេបានអស់សង្ឃឹមចំពោះគេ(យូសុហ្វ) ពួកគេក៏បានទៅពិភាក្សាដោយស្ងាត់ស្ងៀម។ បងរបស់ពួកគេបាន ពោលថាៈ តើពួកឯងមិនបានដឹងទេឬ ? តាមពិតឪពុករបស់ពួកឯង បានឱ្យពួកឯងធ្វើកិច្ចសន្យា(ស្បថ)ចំពោះអល់ឡោះ ហើយកាលពី មុនពួកឯងបានធ្វើឱ្យបាត់យូសុហ្វ ដូច្នោះហើយខ្ញុំនឹងមិនចាកចេញ ពីទឹកដីនេះឡើយ ទាល់តែឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ ឬអល់ឡោះ កាត់សេចក្ដីឱ្យខ្ញុំ ហើយទ្រង់ជាអ្នកកាត់សេចក្ដីដ៏ល្អប្រសើរបំផុត។

[81] (បងគេបង្អស់បាននិយាយថា) ចូរពួកឯងត្រឡប់់ទៅកាន់ ឪពុករបស់ពួកឯងវិញចុះ ហើយចូរពួកឯងប្រាប់ថាៈ ឱលោកឪពុក របស់ពួកយើង. ពិតប្រាកដណាស់ កូន(ពុនយ៉ាមីន)របស់ឪពុកបាន លួចរបស់គេ ហើយពួកយើងមិនអាចធ្វើសាក្សីបានឡើយ លើកលែង តែអ្វីដែលយើងបានដឹង ហើយពួកយើងមិនអាចការពារនូវអ្វីដែល អាថ៌កំបាំងបានឡើយ។

[82] ហើយសូមឪពុកសួរអ្នកស្រុកដែលពួកយើងបាននៅទីនោះ និងក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នា ហើយជាការពិតណាស់ ពួកយើងជាអ្នកនិយាយពិត។

[83] គាត់(ឪពុក)បានពោលថា ផ្ទុយទៅវិញ ពួកអ្នកទេ ដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះការអត់ធ្មត់ វាជាការ ប្រសើរបំផុត(សម្រាប់ខ្ញុំ)។ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេ ទាំងអស់គ្នាមកជួបយើងវិញ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។

[84] ហើយគាត់(ឪពុក)បានបែរចេញពីពួកគេ ដោយគាត់បាន ពោលថាៈ គួរឱ្យអាណោចអាធ័មណាស់ចំពោះយូសុហ្វ. ហើយ ភ្នែកទាំងពីររបស់គាត់បានប្រែជាពណ៌ស(មើលមិនឃើញ)ដោយ សារភាពទុក្ខព្រួយ តែគាត់លាក់បាំងមិនឱ្យគេដឹង។

[85] ពួកគេ(កូនរបស់គាត់)បាននិយាយថាៈ សូមស្បថនឹង អល់ឡោះ. ឪពុកនៅតែនឹកដល់យូសុហ្វរហូតដល់ឪពុកចាស់ជរា ឬរហូតដល់ឪពុកស្លាប់។

[86] គាត់បានពោលថាៈ ពិតប្រាកដណាស់ យើងគ្រាន់តែត្អូញ ត្អែរនូវការសោកសៅ និងទុក្ខព្រួយរបស់យើងចំពោះអល់ឡោះ ប៉ុណ្ណោះ ហើយយើងដឹងពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។

[87] ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកទៅ ហើយស៊ើបសួរ រកយូសុហ្វ និងប្អូនប្រុស(ពុនយ៉ាមីន)របស់គេ ហើយកុំអស់សង្ឃឹម ពីការប្រោសប្រណីរបស់អល់ឡោះ ។ ពិតប្រាកដណាស់ គ្មានអ្នក ណាម្នាក់អស់សង្ឃឹមពីការប្រោសប្រណីរបស់អល់ឡោះឡើយ លើក លែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ។

[88] បន្ទាប់មកនៅពេលដែលពួកគេបានចូលទៅជួបគេ(យូ-សុហ្វ) ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ)អើយ. ពួក យើងនិងគ្រួសារបស់ពួកយើងបានជួបនឹងគ្រោះរាំងស្ងួត ហើយយើង បាននាំមកនូវលុយកាក់បន្ដិចបន្ដួច ហេតុនេះសូមលោកមេត្ដាជួយ បំពេញនូវការវាល់(ដោះដូរស្បៀង)ឱ្យពួកយើង ហើយសូមលោក មេត្ដាបរិច្ចាគឱ្យពួកយើងផង។ ពិតប្រាកដណាស់ អល់ឡោះតបស្នង ផលបុណ្យចំពោះបណ្ដាអ្នកដែលបរិច្ចាគ។

[89] គាត់(យូសុហ្វ)បានពោលថាៈ តើពួកអ្នកបានដឹងឬទេនូវ អី្វដែលពួកអ្នកបានធ្វើទៅលើយូសុហ្វ និងប្អូនប្រុសរបស់គេនៅ ពេលដែលពួកអ្នកជាអ្នកល្ងង់ខ្លៅនោះ

[90] ពួកគេ(បងយូសុហ្វ)បាននិយាយថាៈ តើលោកប្រាកដជា យូសុហ្វឬ? គាត់បានឆ្លើយថាៈ យើងជាយូសុហ្វ ហើយនេះជាប្អូន របស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះបានប្រោស ប្រទានដល់ពួកយើង(ឱ្យយើងបានជួបគ្នាវិញ)។ ពិតប្រាកដណាស់ អ្នកណាហើយដែលកោតខ្លាចនិងអត់ធ្មត់ អល់ឡោះពិតជាមិន បំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលធ្វើល្អនោះឡើយ។

[91] ពួកគេ(បងយូសុហ្វ)បាននិយាយថាៈ ស្បថនឹងអល់ឡោះ ចុះ. ជាការពិតអល់ឡោះបានលើកតម្កើងលោកខ្ពស់ជាងពួកយើង ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកធ្លាប់មានកំហុស។

[92] គាត់(យូសុហ្វ)បានពោលថាៈ ពួកអ្នកកុំបន្ទោសខ្លួនឯង នៅថ្ងៃនេះអ្វី. អល់ឡោះនឹងអភ័យទោសដល់ពួកអ្នក ហើយទ្រង់់ ជាអ្នកអាណិតស្រឡាញ់បំផុត។

[93] (យូសុហ្វបានពោលថា)ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយគ្រវាសលើផ្ទៃមុខរបស់ឪពុកខ្ញុំទៅ គាត់នឹងមើលឃើញឡើង វិញ ហើយចូរពួកអ្នកនាំគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។

[94] ហើយនៅពេលក្បួនអ្នកដំណើរបានចាកចេញ(ពីអេហ្ស៊ីប) ឪពុករបស់ពួកគេ(នៅភូមិកាន់អានប្រទេសស្ហាម)បានពោលថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុហ្វប្រសិនបើពួកអ្នកមិនគិតថា យើងរវើរវាយទេនោះ។

[95] ពួកគេ(អ្នកនៅជាមួយយ៉ាក់កូប)បាននិយាយថាៈ ស្បថ នឹងអល់ឡោះចុះ. ពិតប្រាកដណាស់ លោកឪពុកស្ថិតក្នុងភាពវងេ្វង វង្វាន់ដូចមុនដដែល។

[96] ក្រោយមក នៅពេលដែលអ្នកនាំដំណឹងរីករាយបានមក ដល់ គេ(បងយូសុហ្វ)ក៏បានគ្រវាសអាវនោះលើផ្ទៃមុខរបស់គាត់ (ឪពុក) ហើយគាត់ក៏បានមើលឃើញឡើងវិញ។ គាត់បានពោល ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា យើងពិតជាដឹងពី អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះ

[97] ពួកគេ(កូនយ៉ាក់កូប)បាននិយាយថាៈ ឱឪពុករបស់ពួក យើង. សូមលោកឪពុកជួយសុំអភ័យទោស(ពីអល់ឡោះ)ឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើងផង ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលធ្លាប់មានកំហុស។

[98] គាត់(ឪពុក)ក៏បានតបវិញថាៈ យើងនឹងជួយសុំអភ័យ ទោសពីម្ចាស់របស់យើងឱ្យពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់ជា ម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[99] ក្រោយមក នៅពេលដែលពួកគេ(ក្រុមគ្រួសារយូសុហ្វ) បានចូលទៅជួបយូសុហ្វ គាត់ក៏ស្ទុះទៅឱបឪពុកម្ដាយរបស់គាត់ ដោយពោលថាៈ ចូរអ្នកទាំងអស់ចូលមករស់នៅប្រទេសអេហ្ស៊ីប ដោយសុវត្ថិភាពចុះអ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមាន ចេតនា)។

[100] ហើយយូសុហ្វបាននាំឪពុកម្ដាយរបស់គេទៅអង្គុយលើ បល្ល័ង្គ ហើយពួកគេបានឱនគោរពចំពោះគាត់ ហើយគាត់ក៏បាន ពោលថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. នេះជាអត្ថន័យនៃសុបិន របស់ខ្ញុំកាលពីមុន ពិតប្រាកដណាស់ម្ចាស់របស់ខ្ញុំបានធ្វើឱ្យវាក្លាយ ជាការពិតមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ដោយ ទ្រង់បានធ្វើឱ្យខ្ញុំរួចផុតពីមន្ទីរឃុំឃាំង ហើយទ្រង់បាននាំអ្នកទាំង អស់គ្នាចេញពីទីជនបទក្រោយពីស្ហៃតនបានបំបែកបំបាក់រវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហា ដឹង មហាគតិបណ្ឌិត។

[101] ឱម្ចាស់របស់ខ្ញុំ. តាមពិតទ្រង់បានផ្ដល់ឱ្យខ្ញុំនូវអំណាច មួយចំនួន ហើយបានបង្រៀនខ្ញុំឱ្យចេះកាត់សុបិន ទ្រង់ជាម្ចាស់ ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ទ្រង់ជាអ្នកគាំពារខ្ញុំ នៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ សូមទ្រង់មេត្ដាឱ្យខ្ញុំស្លាប់ក្នុង នាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្ដាអ្នកដែលសាងអំពើ ល្អត្រឹមត្រូវផង។

[102] នោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់វា ឱ្យអ្នក(មូហាំម៉ាត់)។ ហើយអ្នកមិនធ្លាប់នៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានរៀបចំផែនការរបស់ពួកគេជាមួយគ្នា ខណៈដែលពួកគេប្រើឧបាយកលនោះ។

[103] ហើយមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ សូម្បីតែ អ្នកបានព្យាយាម(ពន្យល់)យ៉ាងណាក៏ដោយ។

[104] ហើយអ្នកមិនបានសុំកម្រៃពីពួកគេនៅក្នុងរឿងនេះ ឡើយ។ វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការរំលឹកទូន្មានដល់ពិភព ទាំងអស់(មនុស្សលោកនិងជិន...)នោះឡើយ។

[105] ហើយមានភស្ដុតាងជាច្រើននៅលើមេឃជាច្រើនជាន់ និងផែនដី ដែលពួកគេឆ្លងកាត់(មើលឃើញ)វា តែពួកគេបែរចេញ (មិនពិចារណា)ពីវាទៅវិញ។

[106] ហើយពួកគេភាគច្រើនគ្មានជំនឿលើអល់ឡោះឡើយ លើកលែងតែពួកគេជឿដោយធ្វើស្ហ៊ីរិកប៉ុណ្ណោះ។

[107] តើពួកគេមានសុវត្ថិភាពដែរឬទេ នៅពេលដែលទណ្ឌកម្មរបស់អល់ឡោះបានគ្របដណ្ដប់លើពួកគេ ឬមួយនៅពេលដែល ថ្ងៃបរលោកមកដល់ពួកគេជាបន្ទាន់ ដោយពួកគេមិនដឹងខ្លួននោះ

[108] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ ដែលខ្ញុំអំពាវនាវទៅកាន់អល់ឡោះ ដោយមានការចេះដឹងច្បាស់ លាស់ ខ្ញុំនិងអ្នកដែលបានដើរតាមខ្ញុំ(ត្រូវអំពាវនាវអ្នកផេ្សងទៀត ទៅកាន់អល់ឡោះ)។ ហើយអល់ឡោះមហាជ្រះស្អាត ហើយខ្ញុំ មិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។

[109] ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក ក្រៅពី បុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេក្នុងចំណោមអ្នកភូមិស្រុកនោះ ឡើយ។ តើពួកគេមិនបានធ្វើដំណើរនៅលើផែនដីនិងពិនិត្យមើលទេ ឬថា តើលទ្ធផលចុងក្រោយរបស់ពួកដែលពីមុនពួកគេនោះយ៉ាងដូច មេ្ដចទៅ? ហើយជាការពិតណាស់ លំនៅដ្ឋាននៅថ្ងៃបរលោកគឺ ប្រសើរសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តើពួកអ្នកមិន គិតពិចារណាទេឬ

[110] លុះដល់ពេលដែលអ្នកនាំសារទាំងឡាយអស់សង្ឃឹម ដោយពួកគេបានគិតថា ពួកគេពិតជាត្រូវបានគេបដិសេធ។ (ពេល នោះ)ជំនួយរបស់យើងក៏បានមកដល់ពួកគេ ហើយយើងនឹងសង្គ្រោះ អ្នកណាដែលយើងមានចេតនា។ ហើយទណ្ឌកម្មរបស់យើងនឹងមិន ត្រូវបានគេបញ្ចៀសពីក្រុមដែលប្រព្រឹត្ដអំពើអាក្រក់នោះឡើយ។

[111] តាមពិតនៅក្នុងប្រវត្ដិសាស្ដ្រនានារបស់ពួកគេ គឺជាមេរៀនសម្រាប់អ្នកដែលមានបញ្ញាញាណ។ វា(គម្ពីរគួរអាន)មិនមែន ជាពាក្យសំដីដែលត្រូវគេប្រឌិតនោះឡើយ ក៏ប៉ុន្ដែជាការបញ្ជាក់ ចំពោះអ្វីដែលមានពីមុនមក(គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) និងជា ការបរិយាយដ៏លំអិតនូវអ្វីគ្រប់បែបយ៉ាង ហើយនិងជាការចង្អុល បង្ហាញ ព្រមទាំងជាការប្រោសប្រណីសម្រាប់ក្រុមដែលមានជំនឿ។

អើរ-រ៉អ៍ដ

Surah 13

[1] អាលីហ្វ ឡាម មីម រ៉។ នោះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន) និងអ្វីដែលត្រូវបានគេបញ្ចុះឱ្យអ្នកពីម្ចាស់របស់អ្នកដ៏ពិតប្រាកដ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនជឿឡើយ។

[2] អល់ឡោះជាម្ចាស់ដែលបានលើកមេឃជាច្រើនជាន់ ដោយ គ្មានសសរដែលពួកអ្នកមើលឃើញវា។ បន្ទាប់មកទ្រង់នៅលើ អារ៉ស្ហ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទទាំងនោះឱ្យដើរ តាមគន្លងរហូតដល់ពេលវេលាដែលបានកំណត់។ ទ្រង់ជាអ្នករៀបចំ គ្រប់កិច្ចការ ដោយទ្រង់បញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកជឿជាក់ថានឹងបានជួបម្ចាស់របស់ពួកអ្នក។

[3] ហើយទ្រង់ជាម្ចាស់ដែលបានពង្រាបផែនដី ហើយទ្រង់បាន បង្កើតភ្នំជាច្រើន(ជាលំនឹង) និងទនេ្លជាច្រើននៅលើវា(ផែនដី) ហើយទ្រង់ក៏បានបង្កើតនៅលើវានូវរាល់ផលានុផលទាំងអស់ឱ្យ មានជាគូៗ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់ពេលថ្ងៃ។ ពិតប្រាកដ ណាស់ ទាំងអស់នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះ ពិចារណា។

[4] ហើយនៅលើផែនដី មានតំបន់ជាប់ៗគ្នា និងមានចំការជា ច្រើនដូចជាទំពាំងបាយជូរ និងដំណាំ និងល្មើ ដោយមានខ្នែងនិងគ្មាន ខ្នែងដែលត្រូវបានគេស្រោចស្រពនឹងទឹកតែមួយ តែយើងផ្ដល់គុណ ភាពខុសគ្នាពីមួយទៅមួយក្នុងការបរិភោគ។ ពិតប្រាកដណាស់ ទាំង អស់នោះគឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

[5] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។

[6] ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវប្រការអាក្រក់ ភ្លាមៗមុននឹងប្រការល្អមកដល់ ហើយតាមការពិតរឿងរ៉ាវបែប នេះបានកើតឡើងជាច្រើនដងមកហើយមុនពួកគេ។ ហើយជាការ ពិតណាស់ ម្ចាស់របស់អ្នកគឺពោរពេញទៅដោយសេចក្ដីអនុគ្រោះ ចំពោះមនុស្សលោកលើការបំពានរបស់ពួកគេ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកគឺដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។

[7] ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយ រាល់ៗក្រុមតែងតែមានអ្នកចង្អុលបង្ហាញ។

[8] អល់ឡោះដឹងនូវអ្វីដែលស្ដ្រីទាំងអស់មានគភ៌ហើយអ្វីដែល ស្បូនកើតមិនគ្រប់ខែ(ឬរលូត) និងកើតលើសខែ។ ហើយអ្វីៗទាំង អស់ទ្រង់មានការកំណត់រួចជាសេ្រច។

[9] ទ្រង់ជាម្ចាស់ដែលដឹងពីភាពអាថ៌កំបាំងនិងភាពលាតត្រដាង (ហើយទ្រង់ជាម្ចាស់)ដ៏មហិមា មហាឧត្ដុង្គឧត្ដម។

[10] គឺ(អល់ឡោះដឹង)ដូចតែគ្នាទេចំពោះអ្នកដែលបាន និយាយខ្សឹប និងអ្នកដែលបាននិយាយខ្លាំង ហើយនិងអ្នកដែល លាក់បាំង(ទង្វើ)នៅពេលយប់ និងបើកចំហនៅពេលថ្ងៃក្នុង ចំណោមពួកអ្នក។

[11] សម្រាប់គេ(មនុស្ស)មានអ្នកនៅឃ្លាំមើល(ម៉ាឡាអី-កាត់)នៅពីមុខគេ និងពីក្រោយគេដែលពួកគេនៅការពារគេ (មនុស្ស)តាមបទបញ្ជារបស់អល់ឡោះ។ ជាការពិតណាស់ អល់ឡោះនឹងមិនផ្លាស់ប្ដូរនូវអ្វីដែលមាននៅក្នុងក្រុមណាមួយ ឡើយ លុះត្រាតែពួកគេផ្លាស់ប្ដូរនូវអ្វីនោះដោយខ្លួនឯងផ្ទាល់។ ហើយនៅពេលដែលអល់ឡោះចង់ដាក់ទណ្ឌកម្មទៅលើក្រុមណា មួយ គឺគ្មានអ្នកណាអាចរារាំងវាបានឡើយ។ ហើយពួកគេក៏គ្មាន អ្នកគាំពារណាក្រៅពីទ្រង់ដែរ។

[12] ទ្រង់ជាម្ចាស់ដែលបង្ហាញឱ្យពួកអ្នកឃើញផេ្លកបន្ទោរ ដោយមានការភ័យខ្លាច និងមានសង្ឃឹម(ថានឹងមានទឹកភ្លៀង) ហើយទ្រង់បង្កើតឱ្យមានដុំពពកជាច្រើន(ក្លាយជាទឹកភ្លៀង)។

[13] ហើយផ្គរលាន់និងម៉ាឡាអ៊ីកាត់លើកតម្កើង(អល់ឡោះ) ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ដោយសារតែការកោត ខ្លាចចំពោះទ្រង់។ ហើយទ្រង់បញ្ជូនរន្ទះជាច្រើន រួចទ្រង់ក៏ធ្វើឱ្យ រងគ្រោះដោយសារវាចំពោះនរណាដែលទ្រង់មានចេតនា ដោយ ពួកគេ(ពួកគ្មានជំនឿ)ឈ្លោះប្រកែកគ្នាពីរឿងអល់ឡោះ ហើយ ទ្រង់ជាអ្នកធ្វើទារុណកម្មដ៏ខ្លាំងក្លាបំផុត។

[14] ការបួងសួងដ៏ពិតប្រាកដនោះ គឺចំពោះអល់ឡោះតែមួយ គត់។ ហើយព្រះនានាដែលពួកគេបួងសួងក្រៅពីអល់ឡោះនោះ ព្រះទាំងនោះមិនអាចឆ្លើយតបអ្វីចំពោះពួកគេឡើយ។ ផ្ទុយទៅវិញ វាប្រៀបដូចជាអ្នកដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បី យកទឹកមកដាក់ក្នុងមាត់របស់គេប៉ុណ្ណោះ តែគេមិនអាចយកទឹក នោះមកដល់មាត់របស់គេបានឡើយ។ ហើយការបួងសួងរបស់ពួក ដែលគ្មានជំនឿនោះគ្មានអ្វីក្រៅពីភាពវងេ្វងឡើយ។

[15] ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីស៊ូជូត ចំពោះអល់ឡោះតែមួយគត់ដោយការស្ម័គ្រចិត្ដ ឬមិនស្ម័គ្រចិត្ដ ហើយស្រមោលរបស់ពួកគេនៅពេលព្រឹក និងពេលល្ងាច(ក៏ស៊ូជូត ដែរ)។

[16] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាម្ចាស់នៃ មេឃច្រើនជាន់ និងផែនដីនោះ? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកបានយកម្ចាស់ក្រៅពីទ្រង់ធ្វើជាអ្នកគាំ-ពារដែលព្រះទាំងនោះគ្មានលទ្ធភាពចំពោះខ្លួនឯងក្នុងការផ្ដល់ផល ប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់នោះឬ? ចូរអ្នកពោលថាៈ តើអ្នកដែល ងងឹតភ្នែក និងអ្នកដែលមើលឃើញស្មើគ្នាដែរឬទេ? ឬមួយភាព ងងឹត និងភាពមានពន្លឺស្មើគ្នា? ឬមួយក៏ពួកគេបានយកព្រះនានាមក ធ្វើជាដៃគូជាមួយអល់ឡោះដែលថា ព្រះទាំងនោះបានបង្កើតអ្វីៗ ដូចនឹងការបងើ្កតរបស់ទ្រង់ដែរ រហូតដល់ការបង្កើត(ទាំងពីរ)បាន ធ្វើឱ្យភ័ន្ដច្រឡំចំពោះពួកគេឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺជា អ្នកបង្កើតនូវអ្វីៗទាំងអស់ ហើយទ្រង់ជាម្ចាស់តែមួយគត់ដែល មហាខ្លាំងពូកែ។

[17] ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយជ្រលងនានា បានហូរទៅតាមគន្លងរបស់វា ដោយការហូរនោះបាននាំមកនូវពពុះ រីកខ្ពស់ជាច្រើន។ ហើយអ្វីៗដែលគេយកទៅដុតវានៅក្នុងភ្លើង ដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ក៏មានពពុះដូច គ្នាដែរ។ ដូច្នោះដែរអល់ឡោះប្រៀបធៀបរឿងពិត និងរឿងមិន ពិត។ ចំណែកឯពពុះគឺនឹងត្រូវរលាយបាត់។ ហើយចំណែកឯអ្វីដែល មានប្រយោជន៍ដល់មនុស្សលោក វានឹងស្ថិតនៅលើផែនដី។ ដូច្នោះ ដែរ អល់ឡោះលើកឧទាហរណ៍ផេ្សងៗជាច្រើនទៀត។

[18] សម្រាប់បណ្ដាអ្នកដែលបានឆ្លើយតបនឹងម្ចាស់របស់ពួក គេ(ជឿលើអល់ឡោះនិងអ្នកនាំសារ)គឺទទួលបានផលល្អ(ចូលឋានសួគ៌)។ រីឯពួកដែលមិនបានឆ្លើយតបនឹងទ្រង់ ប្រសិនបើពួកគេមាន អ្វីៗគ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដងវិញ ពួកគេប្រាកដជានឹង យកទ្រព្យសម្បត្ដិទាំងនោះទៅដោះដូរខ្លួនរបស់ពួកគេ(ចេញពី ទារុណកម្ម)ជាមិនខាន។ ពួកទាំងនោះសម្រាប់ពួកគេគឺការជំនុំជំរះ ដ៏អាក្រក់ ហើយលំនៅដ្ឋានរបស់ពួកគេ គឺនរកជើហាន់ណាំដែលជា កន្លែងដ៏អាក្រក់បំផុត។

[19] តើអ្នកដែលដឹងថា អ្វីដែលត្រូវបានគេបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកគឺជាការពិតនោះ ដូចជាអ្នកដែល ងងឹត(មិនដឹងការពិត)ឬ? តាមពិតមានតែបណ្ដាបញ្ញាជនទេដែល ចេះគិតពិចារណា ។

[20] គឺបណ្ដាអ្នកដែលបំពេញកិច្ចសន្យារបស់អល់ឡោះ ហើយ ពួកគេមិនក្បត់នូវកិច្ចសន្យាឡើយ។

[21] និងបណ្ដាអ្នកដែលផ្សារភ្ជាប់នូវអ្វីដែលអល់ឡោះបាន បញ្ជាឱ្យផ្សារភ្ជាប់(សាច់ញាតិ អ្នកជិតខាង...) ហើយពួកគេកោត ខ្លាចម្ចាស់របស់ពួកគេ និងពួកគេភ័យខ្លាចនូវការជំនុំជំរះដ៏អាក្រក់។

[22] ហើយនិងបណ្ដាអ្នកដែលបានអត់ធ្មត់ ដើម្បីស្វែងរកការ យល់ព្រមពីម្ចាស់របស់ពួកគេ ហើយពួកគេបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានផ្ដល់លាភសក្ការៈឱ្យពួកគេដោយ អាថ៌កំបាំងនិងលាតត្រដាង ហើយពួកគេច្រានចោលអំពើអាក្រក់ ដោយអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានលទ្ធផលចុងក្រោយដ៏ ល្អប្រសើរ។

[23] គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវា និងអ្នក ដែលបានធ្វើល្អក្នុងចំណោមជីដូនជីតារបស់ពួកគេ ហើយនិងភរិយា របស់ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ។ ហើយបណ្ដាម៉ាឡា-អ៊ីកាត់ក៏ចូលទៅជួបពួកគេ(ដើម្បីជូនពរ)តាមរាល់ៗទ្វារផងដែរ។

[24] (ម៉ាឡាអ៊ីកាត់ពោលថា) សូមសុខសន្ដិភាពកើតមាន ចំពោះពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូចេ្នះ លំនៅដ្ឋានចុងក្រោយគឺល្អបំផុត។

[25] រីឯពួកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីមាន ការព្រមព្រៀងវាហើយនោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែល អល់ឡោះបានបញ្ជាឱ្យផ្សារភ្ជាប់ ព្រមទាំងពួកគេបង្កវិនាសកម្ម នៅលើផែនដី។ ពួកទាំងនោះនឹងត្រូវទទួលរងបណ្ដាសា និងទទួល បានលំនៅដ្ឋានដ៏អាក្រក់។

[26] អល់ឡោះបើកទូលាយ និងដាក់កំណត់នូវលាភសក្ការៈ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកគេសប្បាយរីក រាយនឹងការរស់នៅលើលោកិយនេះ ហើយការរស់នៅលើលោកិយ នេះគ្មានអ្វី(សំខាន់)សម្រាប់ថ្ងៃបរលោកឡើយ ផ្ទុយទៅវិញវា គ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលតែប៉ុណ្ណោះ។

[27] ហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះមុជីហ្សាត់ពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វង ចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញដល់ អ្នកណាដែលបានសារភាពកំហុសចំពោះទ្រង់។

[28] បណ្ដាអ្នកដែលមានជំនឿ ហើយចិត្ដរបស់ពួកគេមានការ នឹងនរដោយសារតែការរំលឹកទៅចំពោះអល់ឡោះ។ តើការរំលឹក ទៅចំពោះអល់ឡោះមិនធ្វើឱ្យចិត្ដនឹងនរទេឬ

[29] បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ សុភមង្គលនឹងមានសម្រាប់ពួកគេ ហើយជាកន្លែងវិលត្រឡប់ ដ៏ល្អប្រពៃ។

[30] ដូច្នោះហើយ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ទៅចំពោះ ប្រជាជាតិទូទៅ ក៏ដូចជាប្រជាជាតិសម័យមុនបានឆ្លងកាត់ដែរ គឺ ដើម្បីឱ្យអ្នកសូត្រប្រដៅពួកគេអំពីអី្វដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក ខណៈដែលពួកគេប្រឆាំងនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរស។ ចូរអ្នកពោលថាៈ ទ្រង់គឺជាម្ចាស់របស់ខ្ញុំដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ខ្ញុំបានប្រគល់ការទុក ចិត្ដចំពោះទ្រង់តែមួយគត់ ហើយខ្ញុំក៏សារភាពទោសកំហុសទៅ ចំពោះទ្រង់ដែរ។

[31] ហើយប្រសិនបើគម្ពីរគួរអាន(ត្រូវបានគេសូត្រ) គឺភ្នំនានា ត្រូវបានរំកិលដោយសារវា ឬផែនដីត្រូវបានបែកខ្ញែក ដោយសារវា ឬមួយសាកសពទាំងឡាយត្រូវបានគេធ្វើឱ្យចេះនិយាយដោយសារ វា។ ផ្ទុយទៅវិញកិច្ចការទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ តើបណ្ដាអ្នកដែលមានជំនឿមិនបានដឹងទេឬថា ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ប្រាកដជាចង្អុលបង្ហាញចំពោះមនុស្ស លោកទាំងអស់។ ហើយពួកដែលបានប្រឆាំងនោះក្ដីអន្ដរាយនៅតែ បន្ដធ្លាក់លើពួកគេ ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ ឬមហន្ដរាយនឹងកើតឡើងនៅជិតលំនៅដ្ឋានរបស់ពួកគេរហូតទាល់តែកិច្ចសន្យារបស់អល់ឡោះមកដល់។ ពិតប្រាកដណាស់ អល់ឡោះមិនក្បត់កិច្ចសន្យាឡើយ។

[32] ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារពីមុន អ្នក(មូហាំម៉ាត់)ក៏ត្រូវបានគេសើចចំអកដែរ ហើយយើងបាន ពន្យារពេល(ធ្វើទារុណកម្ម)ពួកដែលប្រឆាំង តែក្រោយមកយើង ក៏បានដាក់ទណ្ឌកម្មពួកគេវិញ។ តើទារុណកម្មរបស់យើងយ៉ាង ដូចមេ្ដចដែរ

[33] ដូចេ្នះ តើអ្នកដែលគ្រប់គ្រងបុគ្គលគ្រប់រូបនូវអ្វីដែលគេ បានប្រព្រឹត្ដនោះ(ដូចនឹងអ្នកដែលគ្មានសមត្ថភាពដែរឬ?) ហើយ ពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះ។ ចូរ អ្នកពោលថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះ(លក្ខណៈ)របស់ពួកគេ (ព្រះនានា) ឬមួយក៏ពួកអ្នកប្រាប់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ? ឬគ្រាន់តែស្ដែងចេញដោយពាក្យសំដីប៉ុណ្ណោះ ទេឬ? ផ្ទុយទៅវិញវា(ស្ហៃតន)បានលំអចំពោះពួកដែលប្រឆាំង នោះនូវឧបាយកលរបស់ពួកគេ ហើយវាបានរារាំងពួកគេអំពីមាគ៌ា អល់ឡោះ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យគេវងេ្វងនោះ គឺ គ្មានអ្នកចង្អុលបង្ហាញសម្រាប់គេឡើយ។

[34] ពួកគេនឹងទទួលទណ្ឌកម្មក្នុងការរស់នៅក្នុងលោកិយ ហើយទារុណកម្មថ្ងៃបរលោកវិញធ្ងន់ធ្ងរជាងនេះទៅទៀត។ ហើយ គ្មានអ្នកណាម្នាក់អាចការពារពួកគេពីទារុណកម្មរបស់អល់ឡោះ បានឡើយ។

[35] លក្ខណៈនៃឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះនោះ គឺមានទនេ្លជាច្រើនហូរពីក្រោមវា ដែលផលានុផលនិងម្លប់របស់វាមានជារៀងរហូត។ នោះគឺជា លទ្ធផលចុងក្រោយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកដែលប្រឆាំងនោះគឺនរក។

[36] ហើយបណ្ដាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ (តាវរ៉ត អ៊ីញជីល) ដោយពួកគេរីករាយនឹងអ្វីដែលគេបានបញ្ចុះឱ្យ អ្នក។ ហើយក្នុងចំណោមក្រុមទាំងនោះ មានអ្នកដែលបដិសេធអំពី វា(គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបាន គេញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះ ហើយមិនឱ្យខ្ញុំធ្វើស្ហ៊ីរិក ចំពោះទ្រង់ឡើយ។ ខ្ញុំអំពាវនាវ(មនុស្សលោក)ទៅចំពោះទ្រង់តែ មួយគត់ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំក៏ទៅចំពោះទ្រង់ដែរ។

[37] ដូច្នោះហើយ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាបញ្ញត្ដិ តាមភាសាអារ៉ាប់។ តែប្រសិនបើអ្នក(មូហាំម៉ាត់)បានធ្វើតាម ទំនើងចិត្ដរបស់ពួកគេក្រោយពីចំណេះដឹងបានមកដល់អ្នក ហើយ នោះ អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ ហើយក៏គ្មាន អ្នកណាការពារ(ពីទារុណកម្មរបស់ទ្រង់)ដែរ។

[38] ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើន មុនអ្នក(មូហាំម៉ាត់)ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវ មុជីហ្សាត់បានឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ សម្រាប់រាល់ៗហេតុការណ៍ត្រួវកំណត់រួចជាសេ្រច។

[39] អល់ឡោះនឹងលុបបំបាត់និងរក្សាទុកនូវអ្វីដែលទ្រង់មាន ចេតនា ហើយអ៊ំមុលគីតាប(ឡាវហុលម៉ះហ្វ៊ូស)នោះមាននៅជា មួយទ្រង់។

[40] ហើយទោះបីជាយើងនឹងបង្ហាញអ្នក(មូហាំម៉ាត់)មួយចំនួន (នៃទណ្ឌកម្ម)ដែលយើងសន្យាចំពោះពួកគេ ឬក៏យើងនឹងយកជីវិត របស់អ្នក(មុនការកើតឡើងនូវទណ្ឌកម្ម)ពិតមែនក៏ដោយ ក៏តួនាទី របស់អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ រីឯការជំនុំជំរះគឺជា តួនាទីរបស់យើង។

[41] តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដ ណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ) ដោយយើងកាត់ បន្ថយវា(ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ។ ហើយ អល់ឡោះជាអ្នកកាត់សេចក្ដីដោយគ្មាននរណាម្នាក់អាចបដិសេធ នូវការសមេ្រចរបស់ទ្រង់បានឡើយ។ ហើយទ្រង់ជាអ្នកជំនុំជំរះ យ៉ាងលឿនបំផុត។

[42] ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេបានប្រើ ឧបាយកលបោកប្រាស់(អ្នកនាំសារ)ប៉ុន្ដែរាល់ឧបាយកលទាំង ឡាយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ដឹងនូវអ្វីៗដែលបុគ្គល គ្រប់រូបប្រព្រឹត្ដ។ ហើយពួកប្រឆាំងនឹងដឹងថា តើនរណានឹងទទួល លទ្ធផលចុងក្រោយដ៏ប្រសើរនោះ

[43] ហើយពួកដែលប្រឆាំងបាននិយាយថាៈ អ្នកមិនមែនជា អ្នកនាំសារទេ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ គ្រប់គ្រាន់ហើយ អល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ) អ្នកដែលមានចំណេះដឹងខាងគម្ពីរ ។

អ៊ីប្រាហ៊ីម

Surah 14

[1] អាលីហ្វ ឡាម រ៉ ។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះឱ្យ អ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដឹកនាំមនុស្សលោកចេញពីភាពងងឹត (គ្មានជំនឿ)ទៅរកភាពមានពន្លឺ(មានជំនឿ)តាមការអនុញ្ញាតពី ម្ចាស់របស់ពួកគេទៅរកមាគ៌ារបស់ទ្រង់ដែលមហាខ្លាំងពូកែ ជាទីកោតសរសើរបំផុត។

[2] អល់ឡោះជាម្ចាស់ដែលគ្រប់គ្រងនូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយភាព អន្ដរាយនោះ គឺសម្រាប់ពួកដែលគ្មានជំនឿដែលជាការដាក់ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។

[3] ពួកដែលស្រឡាញ់ការរស់នៅក្នុងលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ហើយពួកគេ ចង់ធ្វើឱ្យមាគ៌ានោះវៀចវេរ។ ពួកទាំងនោះស្ថិតក្នុងភាពវងេ្វងដ៏ ឆ្ងាយ(ពីការពិត)។

[4] ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ លើកលែង តែតាមភាសានៃក្រុមរបស់គេប៉ុណ្ណោះ ដើម្បីពន្យល់យ៉ាងច្បាស់ដល់ពួកគេ។ ហើយអល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត ។

[5] ហើយតាមការពិតយើងបានបញ្ជូនមូសាជាមួយនឹងមុជីហ្សាត់នានារបស់យើង(ទៅកាន់អំបូរអ៊ីស្រាអែល ព្រមទាំងយើង បញ្ជាថា) ចូរអ្នក(មូសា)ដឹកនាំក្រុមរបស់អ្នកចេញពីភាពងងឹត ទៅរកភាពមានពន្លឺ ហើយចូរអ្នករំលឹកពួកគេនូវថ្ងៃៗ(នៀកម៉ាត់ និងទណ្ឌកម្ម)របស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាបណ្ដាភស្ដុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់អ្នកដែល ដឹងគុណ។

[6] ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ចូរពួកអ្នករំឭកនូវនៀកម៉ាត់របស់អល់ឡោះ ដែលបានផ្ដល់ឱ្យពួកអ្នកនៅពេលដែលទ្រង់បានរំដោះពួកអ្នកឱ្យ រួចផុតពីបក្សពួកហ្វៀរអោនដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងព្រឹត្ដិការណ៍ នោះគឺជាការសាកល្បងមួយយ៉ាងធំធេងពីម្ចាស់របស់ពួកអ្នក។

[7] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់ពួកអ្នកបាន ប្រកាសថាៈ ប្រាកដណាស់ ប្រសិនបើពួកអ្នកដឹងគុណ(នូវនៀក-ម៉ាត់របស់យើង) យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ ពួកអ្នកទៀត។ ប៉ុន្ដែប្រសិនបើពួកអ្នករមិលគុណវិញនោះ ពិតប្រាកដណាស់ទារុណកម្មរបស់យើងគឺធ្ងន់ធ្ងរបំផុត។

[8] ហើយមូសាបានពោលថាៈ ប្រសិនបើពួកអ្នកនិងអ្នកដែល នៅលើផែនដីទាំងអស់ប្រឆាំង(នឹងនៀកម៉ាត់របស់អល់ឡោះនោះ ក៏ទ្រង់មិនត្រូវការនូវការដឹងគុណរបស់ពួកអ្នកដែរ) ហើយពិត ប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ដែលជាទីកោត សរសើរបំផុត។

[9] តើដំណឹងនៃពួកជំនាន់មុនពួកអ្នក ដូចជាក្រុមរបស់នួហ អាដ និងសាមូដ និងពួកជំនាន់ក្រោយពួកគេមិនបានមកដល់ពួកអ្នកដែល គ្មានអ្នកណាម្នាក់អាចដឹងពីពួកគេក្រៅពីអល់ឡោះទេឬ? បណ្ដាអ្នក នាំសាររបស់ពួកគេបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន ដល់ពួកគេ ប៉ុន្ដែពួកគេបានយកដៃរបស់ពួកគេមកដាក់ក្នុងមាត់របស់ ពួកគេ(ខាំដោយកំហឹង) ហើយពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងមិនជឿនូវអ្វីដែលគេបានបញ្ជូនវាមកជាមួយពួក អ្នកឡើយ។ ហើយពិតប្រាកដណាស់ ពួកយើងមានការសង្ស័យ យ៉ាងខ្លាំងអំពីអ្វីដែលពួកអ្នកអំពាវនាវពួកយើងទៅរកវា(ភាព មានជំនឿ)នោះ។

[10] បណ្ដាអ្នកនាំសាររបស់ពួកគេបានពោលថាៈ តើ(ពួកអ្នក) មានការសង្ស័យចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើន ជាន់ និងផែនដីនោះឬ? ទ្រង់អំពាវនាវពួកអ្នក(ឱ្យមានជំនឿ)ដើម្បី ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់បានពន្យារពេលពួកអ្នករហូតដល់ពេលមួយដែលត្រូវបាន កំណត់។ ពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ពួកអ្នកគ្រាន់តែជា មនុស្សធម្មតាដូចពួកយើងដែលពួកអ្នកចង់រារាំងពួកយើងនូវអ្វីដែល ជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ដូចេ្នះ ចូរ ពួកអ្នកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ដល់ពួកយើងមក

[11] បណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថាៈ ពួកយើងគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែអល់ឡោះ លើកតម្កើងចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីបណ្ដាខ្ញុំរបស់ ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាង ណាមួយបានឡើយលុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះ អល់ឡោះតែមួយគត់។

[12] ហើយចុះហេតុអ្វីបានជាពួកយើងមិនប្រគល់ការទុកចិត្ដ ចំពោះអល់ឡោះ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញផ្លូវដល់ ពួកយើងនោះ? ហើយពួកយើងត្រូវតែអត់ធ្មត់ទៅលើអ្វីដែលពួក អ្នកបានធ្វើបាបពួកយើង។ ហើយបណ្ដាអ្នកដែលទុកចិត្ដត្រូវប្រគល់ ការទុកចិត្ដចំពោះអល់ឡោះតែមួយគត់។

[13] ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកនាំ សាររបស់ពួកគេថាៈ យើងពិតជានឹងបណេ្ដញពួកអ្នកចេញពីទឹកដី របស់យើង ឬពួកអ្នកត្រូវតែត្រឡប់មកកាន់សាសនារបស់ពួកយើង វិញ។ ពេលនោះម្ចាស់របស់ពួកគេបានផ្ដល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ យើងប្រាកដជានឹងបំផ្លិចបំផ្លាញពួកដែលបំពានជាមិនខាន។

[14] ហើយយើងពិតជានឹងឱ្យពួកអ្នក(អ្នកនាំសារ)រស់នៅលើ ទឹកដីនេះក្រោយពី(ភាពវិនាសរបស់)ពួកគេ។ នោះគឺសម្រាប់អ្នក ណាដែលភ័យខ្លាចកន្លែង(កាត់សេចក្ដី)របស់យើង ហើយនិងភ័យ ខ្លាចការព្រមាន(ទណ្ឌកម្ម)របស់យើង។

[15] ហើយពួកគេ(អ្នកនាំសារ)បានសុំ(ពីអល់ឡោះ)ឱ្យមាន ជ័យជំនះ(លើសត្រូវរបស់ពួកគេ) ហើយរាល់អ្នកដែលកេ្អងក្អាង ចចេសរឹងរូសបានបរាជ័យ។

[16] នៅខាងមុខគេ គឺនរកជើហាន់ណាំ ហើយគេនឹងឱ្យអ្នក នោះផឹកនូវទឹកខ្ទុះឈាម។

[17] គេផឹកខ្ទុះនោះដែរ ប៉ុន្ដែគេស្ទើរតែលេបវាមិនចូល។ (ការឈឺចាប់)នៃសេចក្ដីស្លាប់មកដល់គេគ្រប់ទីកន្លែង(នៃខ្លួនប្រាណ) តែ គេមិនស្លាប់ឡើយ។ ហើយនៅខាងមុខគេគឺទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។

[18] ការប្រៀបធៀបរបស់ពួកដែលបានប្រឆាំងនឹងម្ចាស់ របស់ពួកគេ គឺទង្វើរបស់ពួកគេប្រៀបដូចជាផេះដែលត្រូវបានខ្យល់ បក់បោកយ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរា។ ពួកគេមិនអាច ទទួលបានអ្វីសោះឡើយអំពីអ្វីដែលពួកគេបានធ្វើកន្លងមក។ នោះ វាជាការវងេ្វងដ៏សែនឆ្ងាយ។

[19] តើអ្នកមិនបានឃើញទេឬ អល់ឡោះពិតជាបានបង្កើត មេឃជាច្រើនជាន់ និងផែនដីយ៉ាងពិតប្រាកដនោះ? ប្រសិនបើទ្រង់ មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នក ថ្មីមកជំនួសវិញ។

[20] ហើយរឿងនោះ មិនមែនជារឿងដែលលំបាកចំពោះ អល់ឡោះឡើយ។

[21] ហើយពួកគេទាំងអស់បានបង្ហាញខ្លួនចំពោះមុខអល់ឡោះ (នៅថ្ងៃបរលោក) ហើយពួកដែលទន់់ខ្សោយបាននិយាយទៅកាន់ ពួកដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានធ្វើ តាមពួកអ្នក។ ដូចេ្នះ តើពួកអ្នកអាចកាពោរពួកយើងអំពីទារុណកម្មរបស់អល់ឡោះបានដែរឬទេ? ពួកគេបានតបវិញថាៈ ប្រសិនបើ អល់ឡោះបានចង្អុលបង្ហាញដល់ពួកយើងនោះ ពួកយើងពិតជាចង្អុល បង្ហាញដល់ពួកអ្នកជាមិនខាន។ វាមិនខុសគ្នាទេចំពោះពួកយើង ទោះបីជាពួកយើងត្អូញត្អែរ ឬអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ពួកយើង នៅតែគ្មានកន្លែងគេចផុតដែរ។

[22] ហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

[23] ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។

[24] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ អល់ឡោះបាន លើកយកឧទាហរណ៍យ៉ាងដូចមេ្ដចចំពោះពាក្យសំដីដែលល្អប្រៀប ដូចជាដើមឈើមួយដែលល្អដែលឬសរបស់វារឹងមាំ ហើយមែកធាង របស់វាចាក់ឆ្ពោះទៅលើមេឃនោះ

[25] វា(ដើមឈើនោះ)នឹងផ្ដល់ផលានុផលគ្រប់ពេលវេលា ដោយមានការអនុញ្ញាតពីម្ចាស់របស់វា។ ហើយអល់ឡោះលើក យកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីឱ្យពួកគេ ចងចាំ។

[26] ហើយការប្រៀបធៀបពាក្យសំដីដែលអាក្រក់ប្រៀបដូច ជាដើមឈើមួយដែលអាក្រក់ ដែលត្រូវបានគេដកទាំងឫសចេញ ពីដីដែលវាគ្មានភាពរឹងមាំទៀតឡើយ។

[27] អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹង ពាក្យសំដីដែលរឹងមាំ(កាលីម៉ះស្ហាហាដះ)ទាំងការរស់នៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះនឹងធ្វើឱ្យវងេ្វងដល់ ពួកដែលបំពាន។ ហើយអល់ឡោះធ្វើនូវអ្វីដែលទ្រង់មានចេតនា។

[28] តើអ្នកមិនបានឃើញទេឬ ចំពោះពួកដែលបានផ្លាស់ប្ដូរ នៀកម៉ាត់របស់អល់ឡោះទៅយកភាពគ្មានជំនឿ ហើយពួកគេ បានធ្វើឱ្យក្រុមរបស់ពួកគេធ្លាក់ទៅកន្លែងវិនាសអន្ដរាយ(នៅ សមរភូមិបាទើរ)នោះ

[29] គឺនរកជើហាន់ណាំដែលពួកគេត្រូវដុតក្នុងវា ហើយជា កន្លែងស្នាក់នៅដែលអាក្រក់បំផុត។

[30] ហើយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយ អល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់។ ចូរអ្នកពោលថាៈ ចូរពួកអ្នកសប្បាយរីករាយមួយរយៈពេលសិន ចុះ. ប៉ុន្ដែកន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនោះគឺទៅ កាន់នរក។

[31] ចូរអ្នកពោលទៅកាន់បណ្ដាខ្ញុំរបស់យើងដែលមានជំនឿ ឱ្យពួកគេប្រតិបត្ដិសឡាតនិងឱ្យពួកគេបរិច្ចាគអំពីអ្វីៗដែលយើង បានផ្ដល់លាភសក្ការៈឱ្យពួកគេ ដោយអាថ៌កំបាំង និងលាតត្រដាង មុននឹងថ្ងៃដែលគ្មានការលក់ដូរនិងថ្ងៃដែលគ្មានមិត្ដភក្ដិមកដល់។

[32] អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បាន បពោ្ចញពីទឹកភ្លៀងនោះនូវភោគផលជាច្រើនដែលជាលាភសក្ការៈ សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតឱ្យមានសំពៅជាប្រយោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យវាធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់។ ហើយទ្រង់ក៏បានបង្កើតឱ្យពួកអ្នកមានទនេ្លជាច្រើន ទៀតផងដែរ។

[33] ហើយទ្រង់បានបង្កើតព្រះអាទិត្យ និងព្រះច័ន្ទដោយដើរ តាមគន្លងរបស់វាជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតយប់ និងថ្ងៃក៏ជាប្រយោជន៍សម្រាប់ពួកអ្នកដែរ ។

[34] ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នក បានបួងសួងសុំពីទ្រង់ ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់ របស់អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដ ណាស់ មនុស្សលោកគឺបំពាននិងប្រឆាំងយ៉ាងខ្លាំង។

[35] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទីក្រុងនេះ(ម៉ាក្កះ)មានសុខ សន្ដិភាព និងបញ្ចៀសរូបខ្ញុំ ហើយនិងកូនចៅរបស់ខ្ញុំអំពីការគោរព សក្ការៈរូបសំណាកនានាផងចុះ។

[36] ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកវា(រូបសំណាក) បានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយបុគ្គលណាដែលបាន តាម(មាគ៌ា)ខ្ញុំ គឺបុគ្គលនោះពិតជាស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ។ រីឯ បុគ្គលណាដែលបានប្រឆាំងនឹង(មាគ៌ា)ខ្ញុំវិញ គឺទ្រង់ពិតជាមហា អភ័យទោស មហាអាណិតស្រឡាញ់។

[37] ឱម្ចាស់របស់យើងខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានឱ្យកូនចៅ របស់ខ្ញុំមួយចំនួនរស់នៅទីជ្រលងភ្នំដែលគ្មានដំណាំទាល់តែសោះនៅ ឯពៃតុលឡោះ។ ឱម្ចាស់របស់យើងខ្ញុំ. (ខ្ញុំប្រតិបត្ដិតាមទ្រង់ដូច នេះ)គឺដើម្បីឱ្យពួកគេប្រតិបត្ដិសឡាត។ ដូចេ្នះ សូមទ្រង់មេត្ដាធ្វើ ឱ្យដួងចិត្ដមនុស្សលោកមួយចំនួនចូលចិត្ដពួកគេ និងប្រទានលាភ សក្ការៈដល់ពួកគេនូវភោគផលនានាផង ដើម្បីពួកគេនឹងដឹងគុណ។

[38] ឱម្ចាស់របស់យើងខ្ញុំ. តាមពិតទ្រង់ដឹងនូវអ្វីដែលយើង ខ្ញុំលាក់បាំង និងអ្វីដែលយើងខ្ញុំលាតត្រដាង ហើយគ្មានអ្វីអាចលាក់ បាំងចំពោះអល់ឡោះបន្ដិចណាឡើយ ទោះបីជានៅលើផែនដី ឬ នៅលើមេឃក៏ដោយ។

[39] រាល់ការសរសើរ គឺចំពោះអល់ឡោះ ដែលទ្រង់បាន ប្រទានអ៊ីស្មាអ៊ីល និងអ៊ីសហាកឱ្យខ្ញុំក្នុងវ័យចាស់ជរាហើយនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំឮនូវរាល់ការបួងសួងសុំ។

[40] ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំនិងកូនចៅរបស់ ខ្ញុំមួយចំនួនក្លាយជាអ្នកដែលប្រតិបត្ដិសឡាតផងចុះ។ ឱម្ចាស់ របស់យើងខ្ញុំ. សូមទ្រង់ទទួលយកនូវការបួងសួងសុំរបស់ខ្ញុំផង។

[41] ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ និងបណ្ដាអ្នកដែលមានជំនឿនៅថ្ងៃជំនុំជំរះ នឹងកើតឡើងផង។

[42] ហើយចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះមិនដឹង ចំពោះអ្វីដែលពួកបំពានប្រព្រឹត្ដឱ្យសោះ។ តាមពិតទ្រង់គ្រាន់តែ ពន្យារពេល(ធ្វើទារុណកម្ម)ពួកគេរហូតដល់ថ្ងៃដែលភ្នែក(របស់ ពួកគេ)សម្លឹងមើលដោយតក់ស្លុតនៅថ្ងៃនោះប៉ុណ្ណោះ។

[43] (នៅថ្ងៃដែលពួកបំពានក្រោកពីផ្នូរ)ដោយប្រញាប់ ប្រញាល់ទៅទាំងងើយក្បាលរបស់ពួកគេ(តាមការអំពាវនាវ) ដែលក្រសែភ្នែករបស់ពួកគេមិនងាកមើលគ្នាឡើយ ហើយចិត្ដ របស់ពួកគេទទេធ្លុង(ដោយសារការភ័យខ្លាចយ៉ាងខ្លាំង)។

[44] ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ

[45] ហើយពួកអ្នកបានមករស់នៅក្នុងផ្ទះសម្បែងរបស់ពួក ដែលបានបំពានលើខ្លួនឯង(កាលពីមុន)។ ហើយ(ផ្ទះសម្បែងនោះ) បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកថាៈ តើយើងបានធ្វើដូចមេ្ដច ចំពោះពួកគេ? ហើយយើងបានលើកឧទាហរណ៍ជាច្រើនទៀត សម្រាប់ពួកអ្នក។

[46] ហើយជាការពិតណាស់ ពួកគេបានរៀបចំនូវឧបាយកល របស់ពួកគេ(ដើម្បីសម្លាប់មូហាំម៉ាត់) ហើយឧបាយកលរបស់ពួក គេនោះគឺអល់ឡោះដឹង។ ទោះបីជាឧបាយកលរបស់ពួកគេនោះ អាចធ្វើឱ្យភ្នំនានារលាយបាត់ក៏ដោយ (ក៏មិនអាចធ្វើអ្វីបានដែរ)។

[47] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគិតថា អល់ឡោះជាអ្នក ធ្វើខុសការសន្យារបស់ទ្រង់ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោស។

[48] នៅថ្ងៃដែលផែនដីនឹងត្រូវគេផ្លាស់ប្ដូរទៅជាផែនដីផេ្សង និងមេឃជាច្រើនជាន់(ក៏ត្រូវគេផ្លាស់ប្ដូរដែរ)។ ហើយពួកគេ (មនុស្សលោក)បានបង្ហាញខ្លួននៅចំពោះមុខអល់ឡោះដែលមហា ខ្លាំងពូកែតែមួយគត់។

[49] ហើយអ្នក(មូហាំម៉ាត់)នឹងឃើញពួកដែលប្រព្រឹត្ដអំពើ អាក្រក់នៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងត្រូវគេចង(ដៃជើងរបស់ ពួកគេ)ភ្ជាប់នឹងច្រវ៉ាក់។

[50] ខោអាវរបស់ពួកគេធ្វើអំពីជ័រ ហើយភ្លើងនរកនឹងគ្រប ដណ្ដប់លើមុខរបស់ពួកគេ។

[51] ដើម្បីអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែល ពួកគេបានប្រព្រឹត្ដកន្លងមក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។

[52] នេះ(គម្ពីរគួរអាន)ជាសារផ្សព្វផ្សាយមួយសម្រាប់មនុស្ស លោក និងដើម្បីដាស់តឿនព្រមានដល់ពួកគេតាមរយៈវា និងដើម្បី ឱ្យពួកគេដឹងថាៈ ជាការពិតណាស់ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវ គេគោរពសក្ការៈដ៏ពិតប្រាកដ។ ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយ ចេះគិតពិចារណាផងដែរ។

អាល់-ហ៊ីច់រ

Surah 15

[1] អាលិហ្វ ឡាម រ៉។ ទាំងនោះគឺជាអាយ៉ាត់ៗនៃគម្ពីរ និងជា អាយ៉ាត់ៗគួរអានយ៉ាងច្បាស់លាស់។

[2] ពួកដែលគ្មានជំនឿស្រមើស្រមៃថា (ពួកគេនឹងបានចូល ឋានសួគ៌ដែរ) បើពួកគេជាមូស្លីមវិញនោះ។

[3] ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេបរិភោគ និង សប្បាយរីករាយ ហើយនិងឱ្យការស្រមើស្រមៃធ្វើឱ្យពួកគេងប់ងុល ចុះ. ដូចេ្នះ ពួកគេគង់តែនឹងដឹង។

[4] ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លុះត្រា តែមានការកំណត់ច្បាស់លាស់សម្រាប់វា។

[5] គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើតឡើង មុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចពន្យារ ពេល(សេចក្ដីស្លាប់)បានដែរ។

[6] ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ឱអ្នកដែលត្រូវ បានគេបញ្ចុះគម្ពីរគួរអានឱ្យ. ពិតប្រាកដណាស់ អ្នកគឺជាមនុស្ស វិកលចរិត។

[7] ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកឱ្យយើង ប្រសិន បើអ្នកស្ថិតក្នុងចំណោមអ្នកដែលសច្ចៈមែននោះ

[8] (អល់ឡោះតបវិញថា) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់ទេ លើកលែងតែមានមូលហេតុត្រឹមត្រូវ ដូចេ្នះហើយពួកគេមិនត្រូវ បានគេពន្យារពេលឡើយ។

[9] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាន ហើយពិត ប្រាកដណាស់ យើងជាអ្នកថែរក្សាវា។

[10] ហើយជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ ជាច្រើន)មុនអ្នក(មូហាំម៉ាត់)នៅក្នុងចំណោមប្រជាជាតិជំនាន់ មុនៗ។

[11] ហើយរាល់ៗអ្នកនាំសារដែលបានមកដល់ពួកគេ គឺពួកគេ តែងតែចំអកឡកឡឺយចំពោះគេ(អ្នកនាំសារ)ជានិច្ច។

[12] ដូច្នោះហើយ យើងបានបញ្ចូលវា(ភាពប្រឆាំង)ទៅក្នុង ចិត្ដរបស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់។

[13] ពួកគេគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ឡើយ។ ហើយជា ការពិតណាស់ មាគ៌ារបស់ពួកជំនាន់មុនបានកើតឡើងរួចមកហើយ។

[14] ហើយប្រសិនបើយើង(អល់ឡោះ)បានបើកទ្វារណាមួយ ពីលើមេឃឱ្យពួកគេនោះ ពួកគេនៅតែបន្ដឡើងទៅលើវារហូត។

[15] ពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួក យើងត្រូវបានគេបំភាន់។ ផ្ទុយទៅវិញពួកយើងគឺជាក្រុមដែលត្រូវ មន្ដអាគម។

[16] ហើយជាការពិតណាស់ យើងបានបង្កើតផ្កាយជាច្រើននៅ លើមេឃ ហើយយើងបានលំអវាសម្រាប់អ្នកដែលសញ្ជឹងមើល។

[17] ហើយយើងបានការពារវា(មេឃ)អំពីរាល់ស្ហៃតនដែល ត្រូវគេដាក់បណ្ដាសា។

[18] លើកលែងតែស្ហៃតនណាដែលបានលួចស្ដាប់(ដំណឹងពី ម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយភ្លើងផ្កាយដ៏ភ្លឺច្បាស់បានតាមដុត កមេ្ទចវា។

[19] ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះរាល់អ្វីៗទាំងអស់នៅលើវាតាម ការកំណត់។

[20] ហើយយើងបានបង្កើតការរស់នៅនៅលើវា(ផែនដី) សម្រាប់ពួកអ្នក និងអ្នកដែលពួកអ្នកពុំមែនជាអ្នកផ្ដល់លាភសក្ការៈ ដល់គេ។

[21] ហើយអ្វីៗទាំងអស់គឺយើង(អល់ឡោះ)មានឃ្លាំងស្ដុក របស់វា ហើយយើងមិនបញ្ចុះវាឡើយ លើកលែងតែក្នុងកំរិតមួយ ច្បាស់លាស់ប៉ុណ្ណោះ។

[22] ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅផ្ដុំជាមួយពពក បន្ទាប់ មកយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយយើងបានផ្ដល់វាឱ្យ អ្នកទាំងអស់គ្នាផឹកដោយពួកអ្នកពុំមែនជាអ្នកស្ដុកវាទុកឡើយ។

[23] ហើយពិតប្រាកដណាស់ យើងគឺជាអ្នកផ្ដល់ជីវិត និងជា អ្នកដកយកជីវិតវិញ ហើយយើងក៏ជាអ្នកទទួលមរតក(អ្វីៗដែល មាននៅលើផែនដី)ដែរ។

[24] ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុន (ដែលបានស្លាប់)ក្នុងចំណោមពួកអ្នក ហើយយើងក៏ពិតជាបានដឹង អំពីពួកជំនាន់ក្រោយ(ដែលត្រូវរស់រហូតដល់ថ្ងៃបរលោក)ដែរ។

[25] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់នឹងប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)ជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់ មហាគតិបណ្ឌិត មហាដឹង។

[26] ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោកអំពី ដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូបរាង។

[27] ហើយជិន(អ៊ីព្លីស)យើងបានបង្កើតវាមុន(អាដាំ)អំពី ភ្លើងដែលក្ដៅបំផុត។

[28] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមាន បន្ទូលទៅកាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ យើងជា អ្នកបង្កើតមនុស្សលោកអំពីដីស្អិតស្ងួតចេញពីដីភក់ខ្មៅដែលត្រូវ គេសូនជារូបរាង។

[29] ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំវិញ្ញាណរបស់យើងបញ្ចូលទៅក្នុងខ្លួន របស់គេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ក្រាបគោរពចំពោះ គេចុះ។

[30] ពេលនោះបណ្ដាម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

[31] លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធក្នុងការ ចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត។

[32] ទ្រង់បានមានបន្ទូលថាៈ ឱអ៊ីព្លីស. ហេតុអ្វីបានជាឯងមិន ព្រមចូលរួមជាមួយបណ្ដាអ្នកដែលស៊ូជូត

[33] វាបានឆ្លើយថាៈ ខ្ញុំមិនស៊ូជូតទៅចំពោះមនុស្សដែលទ្រង់ បានបង្កើតគេអំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវគេសូនជារូប រាងនោះទេ។

[34] ទ្រង់បានមានបន្ទូលថាៈ ចូរឯងចាកចេញពីវា(ឋានសួគ៌) ចុះ ពិតប្រាកដណាស់ ឯងត្រូវគេដាក់បណ្ដាសា។

[35] ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារហូតដល់ថ្ងៃ ជំនុំជំរះ(បរលោក)។

[36] វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាពន្យារ ពេលឱ្យខ្ញុំរហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ ឡើងវិញផងចុះ។

[37] ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ឯងពិតជានឹងស្ថិតក្នុង ចំណោមពួកដែលត្រូវគេពន្យារពេល

[38] រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

[39] វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ដោយសារតែទ្រង់ បានកំណត់ថា ខ្ញុំវងេ្វងទៅហើយនោះ ខ្ញុំប្រាកដជានឹងលំអ(ប្រការ អាក្រក់)សម្រាប់ពួកគេនៅលើផែនដីនេះ ហើយខ្ញុំពិតជានឹងធ្វើឱ្យ ពួកគេវងេ្វងទាំងអស់គ្នា។

[40] លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលស្មោះត្រង់ក្នុង ចំណោមពួកគេប៉ុណ្ណោះ។

[41] ទ្រង់បានមានបន្ទូលថាៈ នេះគឺជាមាគ៌ាមួយដែលត្រឹមត្រូវ ឆ្ពោះមកកាន់យើង។

[42] ពិតប្រាកដណាស់ ខ្ញុំរបស់យើងទាំងអស់ ឯងគ្មានអំណាច អ្វីទៅលើពួកគេឡើយ លើកលែងតែអ្នកណាដែលបានដើរតាមឯង ក្នុងចំណោមពួកដែលវងេ្វងប៉ុណ្ណោះ។

[43] ហើយពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែង សន្យាសម្រាប់ពួកគេទាំងអស់គ្នា។

[44] វានោះ(នរកជើហាន់ណាំ)មានទ្វារចំនួនប្រាំពីរ។ ក្នុង ចំណោមពួកគេ(ពួកតាមអ៊ីព្លីស)មានការបែងចែកខុសៗគ្នាទៅតាម ទ្វារនីមួយៗ(តាមកំរិតបាបកម្មរបស់ខ្លួន)។

[45] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺស្ថិតក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

[46] ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌) ដោយសេចក្ដីសុខ សន្ដិភាពចុះ។

[47] ហើយយើងបានបំបាត់ពីចិត្ដរបស់ពួកគេនូវភាពឈ្នានីស ឱ្យចេះស្រឡាញ់គ្នាជាបងប្អូនដែលអង្គុយលើគ្រែទល់មុខគ្នា(ដោយ សប្បាយរីករាយ)។

[48] ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេនៅក្នុងវា (ឋានសួគ៌)ឡើយ ហើយពួកគេក៏មិនត្រូវគេបណេ្ដញចេញពីទីនោះ វិញដែរ។

[49] ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថាៈ ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[50] ហើយពិតប្រាកដណាស់ ទារុណកម្មរបស់យើងគឺជា ទារុណកម្មដ៏ឈឺចាប់បំផុត។

[51] ហើយចូរអ្នកប្រាប់ពួកគេ(ពួកគ្មានជំនឿ)អំពីភ្ញៀវរបស់ អ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)។

[52] (ចូរចងចាំ)នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បាន ចូលទៅជួបគាត់(អ៊ីព្រហ៊ីម) រួចពួកគេក៏បានពោលពាក្យសាឡាម។ គាត់បានតបថាៈ ពិតប្រាកដណាស់ពួកយើងភ័យខ្លាចចំពោះពួកអ្នក។

[53] ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ ចូរអ្នកកុំខ្លាចអ្វី. ពិតប្រាកដណាស់ យើងមកផ្ដល់ដំណឹងរីករាយដល់អ្នកអំពី(ការ ប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។

[54] គាត់បានតបថាៈ តើពួកអ្នកមកប្រាប់ដំណឹងរីករាយដល់ ខ្ញុំយ៉ាងដូចមេ្ដច ខណៈដែលភាពជរាបានបៀតបៀនខ្ញុំទៅហើយ នោះ? ហេតុនេះ តើពួកអ្នកចង់ផ្ដល់ដំណឹងរីករាយអ្វីទៀត

[55] ពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថាៈ យើងបានផ្ដល់ ដំណឹងរីករាយដ៏ពិតប្រាកដដល់អ្នក ហេតុនេះចូរអ្នកកុំស្ថិតក្នុង ចំណោមពួកដែលអស់សង្ឃឹមឱ្យសោះ។

[56] គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ហើយគ្មានអ្នកដែលអស់ សង្ឃឹមចំពោះការប្រោសប្រណីពីម្ចាស់របស់គេឡើយ លើកលែងតែ ពួកដែលវងេ្វងប៉ុណ្ណោះ។

[57] គាត់បានពោលថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)

[58] ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ពិតប្រាកដណាស់ ពួក យើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដអំពើ អាក្រក់។

[59] លើកលែងតែបណ្ដាអ្នកដែលតាមលូតប៉ុណ្ណោះ។ ពិត ប្រាកដណាស់ យើងគឺជាអ្នកសង្គ្រោះពួកគេទាំងអស់គ្នា។

[60] លើកលែងតែភរិយារបស់គាត់ ដែលយើងបានកំណត់រួច ថា ពិតប្រាកដណាស់ នាងស្ថិតក្នុងចំណោមពួកដែលត្រូវគេបោះ បង់ចោល(ឱ្យរងទារុណកម្ម)។

[61] ហើយនៅពេលដែលបណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បាន មកដល់ពួកដែលតាមលូត។

[62] គាត់(លូត)ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នក (ម៉ាឡាអ៊ីកាត់)ជាក្រុមដែលគេមិនស្គាល់ឡើយ។

[63] ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថាៈ ផ្ទុយទៅវិញយើងបាន នាំមកឱ្យអ្នកនូវអ្វី(ទារុណកម្ម)ដែលពួកគេបានសង្ស័យចំពោះវា។

[64] ហើយយើងបាននាំមកឱ្យអ្នកនូវការពិត។ ហើយពិត ប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រឹមត្រូវ។

[65] ដូចេ្នះ ចូរអ្នកនាំគ្រួសារបស់អ្នកចាកចេញ(ពីភូមិនេះ)នៅ ពាក់កណ្ដាលយប់ ហើយអ្នកត្រូវដើរតាមក្រោយពួកគេ ហើយកុំឱ្យ អ្នកណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឱ្យសោះ ហើយ ចូរពួកអ្នកបន្ដដំណើរទៅកន្លែងណាដែលត្រូវគេបញ្ជាពួកអ្នក។

[66] ហើយយើងបានផ្ដល់ដំណឹងដល់គាត់(លូត)ចំពោះរឿង នោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេកំទេចទាំងពូជនៅ វេលាទៀបភ្លឺ។

[67] ហើយប្រជាជននៅក្នុងទីក្រុងបានមកដល់(លូត)ដោយ ពួកគេសប្បាយរីករាយ។

[68] គាត់បានពោលថាៈ ពិតប្រាកដណាស់ ពួកគេទាំងអស់គ្នា នេះជាភ្ញៀវរបស់ខ្ញុំ។ ដូចេ្នះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់ឱ្យសោះ។

[69] ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱនឱ្យសោះ។

[70] ពួកគេ(ពួកប្រឆាំងនឹងលូត)បាននិយាយថាៈ តើពួកយើង មិនបានហាមឃាត់អ្នក(អំពីការទទួលភ្ញៀវណាម្នាក់)លើពិភព លោកនេះទេឬ

[71] គាត់បានពោលថាៈ គេទាំងនេះ គឺជាកូនស្រីរបស់យើង (ចូររៀបការនឹងពួកនាងចុះ) ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះ។

[72] (អល់ឡោះមានបន្ទូលថា) យើងស្បថនឹងជីវិតរបស់អ្នក (មូហាំម៉ាត់) ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវងេ្វងរបស់ ពួកគេដោយពួកគេមិនដឹងអ្វីឡើយ។

[73] ដូចេ្នះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅ វេលាថ្ងៃរះ។

[74] ដូចេ្នះយើងបានធ្វើឱ្យភូមិស្រុកនោះ(ភូមិសាដូមនៅ ប៉ាឡេស្ទីន)ក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះភ្លៀង ថ្មពីដីដុតទៅលើពួកគេ។

[75] ពិតប្រាកដណាស់ ចំពោះរឿងទាំងនោះគឺជាភស្ដុតាង សម្រាប់បណ្ដាអ្នកដែលមើលដោយពិចារណា។

[76] ហើយពិតប្រាកដណាស់វា(ទីក្រុងសាដូម)នោះគឺស្ថិតនៅ ចំផ្លូវធំ(ដែលអ្នកដំណើរមើលឃើញវា) ។

[77] ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាភស្ដុតាង មួយសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

[78] ហើយពិតប្រាកដណាស់ ពួកដែលរស់នៅក្នុងព្រៃ(ប្រជាជនស៊្ហូអែប)គឺជាពួកដែលបំពាន។

[79] ហើយយើងក៏បានផ្ដន្ទាទោសចំពោះពួកគេ(ប្រជាជនរបស់ស៊្ហូអែប)។ ហើយពិតប្រាកដណាស់ កន្លែងទាំងពីរ(កន្លែងរបស់ ប្រជាជនលូត និងស៊្ហូអែប)នោះ គឺស្ថិតនៅតាមផ្លូវធំមួយដ៏ច្បាស់ លាស់។

[80] ហើយជាការពិតណាស់ ពួក(សាមូដ)ដែលរស់នៅដោយ ចោះភ្នំធ្វើជាផ្ទះបានបដិសេធចំពោះបណ្ដាអ្នកនាំសារ។

[81] ហើយយើងបានផ្ដល់ភស្ដុតាងរបស់យើងជាច្រើនដល់ពួក គេ ក៏ប៉ុន្ដែពួកគេបែរជាបានងាកចេញពីវាទៅវិញ។

[82] ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋានដោយសុវត្ថិភាព។

[83] ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅវេលា ទៀបភ្លឺ។

[84] ហើយអ្វីដែលពួកគេបានធ្វើកន្លងមកមិនអាចការពារ ពួកគេ(ពីទារុណកម្ម)បានឡើយ។

[85] ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនោះឡើយ លើកលែងតែ មានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ថ្ងៃ បរលោកនឹងឈានមកដល់ជាមិនខាន។ ហេតុនេះចូរអ្នក(មូហាំម៉ាត់)អនុគ្រោះ(ដល់ពួកមូស្ហរីគីន)នូវការអនុគ្រោះមួយ ដ៏ល្អប្រពៃ។

[86] ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាអ្នកបង្កើត មហាដឹង។

[87] ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់) ប្រាំពីរឃ្លានៃអាល់ម៉ាសានី(សូរ៉ោះអាល់ហា្វតីហះ)រួមជាមួយនឹង គម្ពីរគួរអានដ៏ឧត្ដុង្គឧត្ដម។

[88] ហើយអ្នក(មូហាំម៉ាត់)កុំសម្លឹងភ្នែកទាំងពីររបស់អ្នក មើលទៅកាន់អ្វី(ទ្រព្យសម្បត្ដិ បុណ្យសក្ដិ)ដែលយើងបានផ្ដល់ ឱ្យក្រុមមួយចំនួនក្នុងចំណោមពួកគេ(ពួកគ្មានជំនឿ) ហើយចូរអ្នក កុំពិបាកចិត្ដចំពោះពួកគេឱ្យសោះ។ ហើយចូរអ្នកលំទោនកាយរបស់ អ្នកចំពោះបណ្ដាអ្នកដែលមានជំនឿចុះ។

[89] ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំ ជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់។

[90] ក៏ដូចជាយើងបានបញ្ចុះ(ទារុណកម្ម)ទៅលើពួកដែលបែង ចែក(ពួកអារ៉ាប់គ្មានជំនឿ ពួកយ៉ាហ៊ូទី និងណាសរ៉នី)ផងដែរ។

[91] គឺពួកដែលបានបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ(មាន ជំនឿផ្នែកខ្លះ បដិសេធផ្នែកខ្លះ) ។

[92] ដូចេ្នះ ម្ចាស់របស់អ្នកបានស្បថថាៈ (ឱមូហាំម៉ាត់.)យើង ពិតជានឹងសួរពួកគេទាំងអស់គ្នា

[93] អំពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដជាមិនខាន។

[94] ហេតុនេះ ចូរអ្នកអំពាវនាវដោយចំហនូវអ្វី(សាររបស់ អល់ឡោះ)ដែលគេ(អល់ឡោះ)បញ្ជា ហើយចូរអ្នកងាកចេញ ពីពួកមូស្ហរីគីន។

[95] ពិតប្រាកដណាស់ យើងបានបំពេញបំណងឱ្យអ្នក(មូហាំម៉ាត់)ទៅលើពួកដែលសើចចំអកនោះ។

[96] គឺជាពួកដែលបង្កើតម្ចាស់ផេ្សងដើម្បីគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។

[97] ហើយជាការពិតណាស់ យើងដឹងថាអ្នក(មូហាំម៉ាត់) ពិត ជាតឹងទ្រូងណាស់់ចំពោះអ្វីដែលពួកគេនិយាយ។

[98] ហេតុនេះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះ ម្ចាស់របស់អ្នក ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលស៊ូជូត (ថ្វាយបង្គំ)។

[99] ហើយចូរអ្នកគោរពសក្ការៈចំពោះម្ចាស់របស់អ្នក រហូត ដល់សេចក្ដីស្លាប់មកដល់អ្នកចុះ។

អាន-ណាហ៊្ល

Surah 16

[1] បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[2] ទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។

[3] ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិត ប្រាកដ។ ទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[4] ទ្រង់បានបង្កើតមនុស្សលោកពីទឹកកាម តែគេបែរជាក្លាយ ទៅជាអ្នកដែលរឹងរូសប្រឆាំងដ៏ពិតប្រាកដទៅវិញ។

[5] ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់)ផ្ដល់ ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។

[6] ហើយនៅក្នុងនោះដែរ វាក៏ផ្ដល់សោភ័ណភាពដល់ពួកអ្នក នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនាពេលព្រឹក។

[7] ហើយវាថែមទាំងដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកឆ្ពោះ ទៅកាន់ប្រទេសមួយដែលពួកអ្នកអាចទៅដល់ទាំងការលំបាកខ្លួន។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិត ស្រឡាញ់។

[8] ហើយ(ទ្រង់បានបងើ្កត)សត្វសេះ និងសត្វសេះទេស ហើយ និងសត្វលាដើម្បីឱ្យពួកអ្នកជិះវា និងជាការលំអ។ ហើយទ្រង់បង្កើត អ្វីៗផេ្សងទៀតដែលពួកអ្នកមិនដឹង។

[9] ហើយតួនាទីរបស់អល់ឡោះ គឺការបង្ហាញមាគ៌ាដែលត្រឹម ត្រូវ ប៉ុន្ដែមានមាគ៌ាខ្លះងាករេ(ដូចជាមាគ៌ារបស់ពួកអារ៉ាប់គ្មាន ជំនឿ យ៉ាហ៊ូទី និងណាសរ៉នី)។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នា ។

[10] ទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃសម្រាប់ ពួកអ្នក ដែលវាមួយចំនួនសម្រាប់ផឹក និងវាមួយចំនួនទៀតសម្រាប់ រុក្ខជាតិ ដែលក្នុង(កន្លែងរុក្ខជាតិដុះ)នោះ ពួកអ្នកអាចឃ្វាលសត្វ ផងដែរ។

[11] ដោយសារទឹកភ្លៀងនោះ ទ្រង់ធ្វើឱ្យដុះចេញនូវដំណាំជា ច្រើន និងអូលីវ និងល្មើ និងទំពាំងបាយជូរ ហើយនិងផលានុផល គ្រប់ប្រភេទសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

[12] ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកឱ្យមានពេលយប់ និងពេលថ្ងៃ និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ព្រមទាំងហ្វូងតារា ត្រូវបានគេ(អល់ឡោះ)ឱ្យធ្វើដំណើរតាមបទបញ្ជារបស់ទ្រង់។ ពិត ប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល ស្វែងយល់។

[13] ហើយអ្វីៗដែលទ្រង់បានបង្កើតឱ្យពួកអ្នកនៅលើផែនដី គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងៗសម្រាប់ក្រុមដែលចងចាំ។

[14] ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យមានសមុទ្រ ដើម្បីឱ្យ ពួកអ្នកបានទទួលទានពីវានូវសាច់ស្រស់ៗ ហើយពួកអ្នកអាចយក ចេញពីវានូវគ្រឿងលំអដើម្បីពាក់វា ហើយអ្នកក៏មើលឃើញសំពៅ អណ្ដែតនៅលើវា និងដើម្បីឱ្យពួកអ្នកស្វែងរកនូវសេចក្ដីប្រោស ប្រទានពីទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះ អល់ឡោះ)។

[15] ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើន ដើម្បី កុំឱ្យវារញ្ជួយដល់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)ទនេ្ល និងផ្លូវជា ច្រើន ដើម្បីពួកអ្នកធ្វើជាត្រីវិស័យ។

[16] និងមានសញ្ញាសំគាល់ជាច្រើនទៀត(នៅពេលថ្ងៃ)។ ហើយចំពោះផ្កាយវិញ(ជាសញ្ញានៅពេលយប់)ដែលពួកគេធ្វើ ជាត្រីវិស័យ។

[17] ដូចេ្នះ តើអ្នកដែលបង្កើត ដូចនឹងអ្នកដែលមិនបានបង្កើត ឬ? តើពួកអ្នកមិនចងចាំទេឬ

[18] ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។

[19] ហើយអល់ឡោះដឹងច្បាស់នូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។

[20] ហើយព្រះនានាដែលពួកគេ(ពួកមូស្ហរីគីន)បួងសួងសុំ ក្រៅពីអល់ឡោះនោះ គឺពួកវា(ព្រះនានា)មិនអាចបង្កើតអ្វីបាន ទាល់តែសោះ តែពួកវាវិញទេដែលត្រូវគេ(មនុស្សលោក)បង្កើត នោះ។

[21] (ព្រះទាំងអស់នោះ)គឺស្លាប់ មិនមានជីវិតឡើយ។ ហើយ ពួកវាក៏មិនដឹងថា ពួកគេ(ពួកដែលគោរពពួកវា)ត្រូវគេធ្វើឱ្យរស់ ឡើងវិញនៅពេលណាដែរ។

[22] ម្ចាស់ដែលត្រូវពួកអ្នកគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺ ជាម្ចាស់តែមួយគត់(អល់ឡោះ)។ តែពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកនោះ គឺចិត្ដរបស់ពួកគេបដិសេធដោយពួកគេថែមទាំង ក្រអឺតក្រទមទៀតផង។

[23] គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អល់ឡោះដឹង នូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទមនោះឡើយ។

[24] ហើយនៅពេលដែលមានគេសួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេបាន តបថាៈ វាគឺជារឿងពេ្រងនិទានតែប៉ុណ្ណោះ។

[25] (ពាក្យសំដីនោះ)ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេ យ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួក ដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា. អ្វីដែលពួកគេរែកនោះវាជាប្រការអាក្រក់បំផុត។

[26] ជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។

[27] បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងធ្វើឱ្យពូកគេអាម៉ាស់ ហើយទ្រង់នឹងមានបន្ទូលថាៈ តើឯណាទៅដៃគូបស់យើងដែល ពួកអ្នកធ្លាប់បានប្រឆាំង(នឹងអ្នកនាំសារនិងអ្នកមានជំនឿ)ដើម្បី ពួកវានោះ? បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យបាន និយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់ និងទារុណកម្មនៅ ថ្ងៃនេះគឺត្រូវធ្លាក់លើពួកដែលប្រឆាំង។

[28] ពួកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈដែល ពួកគេបំពានដោយខ្លួនឯង ពេលនោះពួកគេសម្ដែងការគោរពនិង ប្រគល់ខ្លួន(ចំពោះអល់ឡោះ ដោយនិយាយកុហកថា) ពួកយើង មិនធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ។ (ម៉ាឡាអ៊ីកាត់ បានតបវិញថា) មិនមែនដូច្នោះទេ. ពិតប្រាកដណាស់ អល់ឡោះ ដឹងទាំងអស់នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[29] ហេតុនេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់-ណាំ ដោយពួកអ្នកនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួក ដែលក្រអឺតក្រទមគឺអាក្រក់បំផុត។

[30] ហើយមានគេនិយាយទៅកាន់បណ្ដាអ្នកដែលកោតខ្លាច ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេ បានឆ្លើយថាៈ គឺជារឿងល្អ។ សម្រាប់បណ្ដាអ្នកដែលបានសាងអំពើ ល្អនៅលើលោកិយនេះ គឺទទួលបានផលល្អ។ ហើយចំពោះលំនៅ ដ្ឋាននាថ្ងៃបរលោកវិញ គឺរឹតតែប្រសើរជាងនេះទៅទៀត។ ហើយ លំនៅដ្ឋាន(ឋានសួគ៌)របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺពិតជាល្អប្រសើរបំផុត។

[31] ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និនដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ ពួកគេនឹងមានអ្វីៗគ្រប់បែបយ៉ាង ដែលពួកគេប្រាថ្នានៅក្នុងនោះ។ ដូច្នោះហើយអល់ឡោះតបស្នង ដល់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[32] បណ្ដាអ្នកដែលម៉ាឡាអ៊ីកាត់យកជីវិតរបស់ពួកគេ ខណៈ ដែលពួកគេជាអ្នកល្អបរិសុទ្ធ ដោយម៉ាឡាអ៊ីកាត់ពោល(ទៅកាន់ ពួកគេ)ថាៈ សូមសុខសន្ដិភាពកើតមានដល់ពួកអ្នក. ចូរពួកអ្នក ចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ។

[33] ពួកគេ(ពួកប្រឆាំង)គ្មានរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់មក ដល់(ហូតយកជីវិត)ពួកគេ ឬបទបញ្ជា (ធ្វើទារុណកម្ម)នៃម្ចាស់ របស់អ្នកមកដល់នោះឡើយ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏ បានធ្វើដូច្នោះដែរ។ អល់ឡោះមិនបានធ្វើបាបពួកគេឡើយ ប៉ុន្ដែពួក គេវិញទេដែលបានធ្វើបាបខ្លួនឯងនោះ ។

[34] ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានប្រព្រឹត្ដ បានធ្លាក់លើពួកគេ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បាន សើចចំអកនឹងវានោះក៏បានហ៊ុមព័ទ្ធពួកគេ។

[35] ហើយពួកដែលបានធ្វើស្ហ៊ីរិកបាននិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនានោះ ពួកយើងនិងជីដូនជីតារបស់ពួកយើង មិនបានគោរពសក្ការៈអ្វីមួយផេ្សងពីទ្រង់ឡើយ។ ហើយពួកយើង ក៏មិនបានហាមឃាត់(ខ្លួនឯង)នូវអ្វីមួយផេ្សងពីអ្វីដែលទ្រង់បាន ហាមឃាត់នោះដែរ។ ពួក(គ្មានជំនឿ)ដែលពីមុនពួកគេក៏បានធ្វើ ដូច្នោះដែរ។ ដូចេ្នះ តួនាទីរបស់បណ្ដាអ្នកនាំសារគ្មានអ្វីក្រៅពីការ ផ្សព្វផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។

[36] ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច

[37] ទោះបីជាអ្នក(មូហាំម៉ាត់)ព្យាយាមបង្ហាញផ្លូវល្អដល់ ពួកគេ(ពួកមូស្ហរីគីន)យ៉ាងណាក៏ដោយ ក៏អល់ឡោះពិតជានឹងមិន ចង្អុលបង្ហាញចំពោះអ្នកដែលទ្រង់ធ្វើឱ្យគេវងេ្វងនោះដែរ។ ហើយ ពួកគេនឹងពុំមានអ្នកជួយឡើយ។

[38] ពួកគេបានស្បថនឹងអល់ឡោះនូវពាក្យសម្បថយ៉ាងមោះ មុតថាៈ អល់ឡោះនឹងមិនប្រោសអ្នកណាដែលស្លាប់ឱ្យរស់ឡើងវិញ ឡើយ។ ផ្ទុយទៅវិញមិនដូច្នោះទេ ការសន្យាអំពីវា(ការប្រោស)គឺ ជាការពិត ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[39] ដើម្បីទ្រង់បញ្ជាក់ទៅដល់ពួកគេដែលខ្វែងគំនិតគ្នានៅក្នុង រឿងនោះ ហើយក៏ដើម្បីឱ្យពួកដែលបានប្រឆាំងដឹងថាៈ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។

[40] ពិតប្រាកដណាស់ បន្ទូលរបស់យើងទៅកាន់អ្វីមួយ ប្រសិន បើយើងមានបំណងឱ្យវាកើតនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់ វាថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

[41] ហើយបណ្ដាអ្នកដែលបានភៀសខ្លួនក្នុងមាគ៌ារបស់ អល់ឡោះ ក្រោយពីពួកគេត្រូវបានគេធ្វើបាប យើងពិតជានឹងផ្ដល់ កន្លែងស្នាក់នៅយ៉ាងល្អប្រសើរដល់ពួកគេនៅក្នុងលោកិយនេះ។ ហើយចំពោះផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅ ទៀត ប្រសិនបើពួកគេ(ពួកដែលធ្វើបាបគេ)បានដឹង។

[42] (អ្នកដែលភៀសខ្លួននោះ)គឺបណ្ដាអ្នកដែលអត់ធ្មត់ ហើយ ពួកគេប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់។

[43] ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីនម៉ាក្កះ)សួរពួកដែលមានចំណេះដឹង (យ៉ាហ៊ូទី និងណាសរ៉នី)ចុះ ប្រសិនបើពួកអ្នកមិនបានដឹង។

[44] (យើងបានបញ្ជូនបណ្ដាអ្នកនាំសារ)ជាមួយភស្ដុតាងៗនិង គម្ពីរជាច្រើនផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបាន បញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា។

[45] ដូចេ្នះ តើពួកដែលបានរៀបចំផែនការអាក្រក់នានាមាន សុវត្ថិភាពដែរឬទេ បើអល់ឡោះឱ្យពួកគេលិចចូលទៅក្នុងដី(ដី លេប)ឬទារុណកម្មមកដល់ពួកគេខណៈដែលពួកគេមិនដឹងខ្លួននោះ

[46] ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលធ្វើដំណើរចុះឡើង (រកស៊ី)របស់ពួកគេ? ហេតុនេះពួកគេមិនអាចគេចផុតបានឡើយ។

[47] ឬទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងពេលដែលពួកគេភ័យ រន្ធត់(ដោយសារការបាត់បង់ទ្រព្យសម្បត្ដិនិងសុខភាព)។ ដូចេ្នះ ហើយម្ចាស់របស់ពួកអ្នក គឺមហាមេត្ដាករុណា មហាអាណិត ស្រឡាញ់។

[48] តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬ ចំពោះអ្វីមួយ ដែលអល់ឡោះបានបង្កើតដែលស្រមោលរបស់វារេម្ដងទៅខាងស្ដាំ ហើយម្ដងទៅខាងឆេ្វង ដោយក្រាបគោរពទៅចំពោះអល់ឡោះ ខណៈដែលពួកគេឱនលំទោននោះ

[49] ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងសត្វដែល មានជីវិតទាំងអស់នៅលើផែនដី ព្រមទាំងបណ្ដាម៉ាឡាអ៊ីកាត់ ពួក គេទាំងអស់នោះក្រាបស៊ូជូតទៅចំពោះអល់ឡោះតែមួយគត់ ហើយ ពួកគេមិនក្រអឺតក្រទមឡើយ។

[50] ដោយពួកគេភ័យខ្លាចម្ចាស់របស់ពួកគេ ដែលនៅពីលើពួក គេ ហើយពួកគេប្រតិបត្ដិនូវអ្វីដែលពួកគេត្រូវបានអល់ឡោះបញ្ជា។

[51] ហើយអល់ឡោះបានមានបន្ទូល(ទៅកាន់មនុស្សលោក) ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ ជាការពិតណាស់ ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដ។ ដូចេ្នះចំពោះយើងតែមួយគត់ ពួកអ្នកត្រូវតែកោតខ្លាច។

[52] ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទិ្ធរបស់ទ្រង់ ហើយសាសនា(អ៊ីស្លាម)ដ៏ស្ថិតសេ្ថរក៏ជា កម្មសិទិ្ធរបស់ទ្រង់ដែរ។ ដូចេ្នះតើពួកអ្នកនៅតែគោរពកោតខ្លាច អ្នកផេ្សងពីអល់ឡោះឬ

[53] ហើយអ្វីៗដែលជានៀកម៉ាត់ដែលពួកអ្នកមានគឺមកពី អល់ឡោះ។ បន្ទាប់មកប្រសិនបើគ្រោះថ្នាក់បានកើតឡើងចំពោះ ពួកអ្នក ពួកអ្នកនឹងទទូចសុំទ្រង់ឱ្យជួយ។

[54] បន្ទាប់មកនៅពេលដែលទ្រង់បានបំបាត់គ្រោះថ្នាក់ចេញ ពីពួកអ្នកវិញនោះ ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកធ្វើ ស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។

[55] ដោយសារតែពួកគេបដិសេធនឹងអ្វីៗដែលយើងបានប្រទាន ឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយ(មួយរយៈ) សិនចុះ. ដូចេ្នះ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

[56] ហើយពួកគេរៀបចំមួយចំណែកនូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈឱ្យពួកគេទៅឱ្យព្រះនានា ដែលព្រះទាំងនោះ មិនដឹងអ្វីទាល់តែសោះ។ អល់ឡោះស្បថថាៈ ពួកអ្នកប្រាកដជា នឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានប្រឌិតនោះ។

[57] ហើយពួកគេ(ពួកមូស្ហរីគីន)ចាត់ទុកកូនស្រីគឺជាកូនរបស់ អល់ឡោះ។ ទ្រង់មហាជ្រះស្អាត(អំពីអ្វីដែលពួកគេចោទប្រកាន់) ហើយអ្វី(កូនប្រុស)ដែលពួកគេចូលចិត្ដ ពួកគេចាត់ទុកជារបស់ ពួកគេ។

[58] ហើយនៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានគេផ្ដល់ដំណឹងថាកើតបានកូនស្រីនោះ មុខរបស់គេប្រែទៅជា ខ្មៅ ហើយគេពោរពេញទៅដោយទុក្ខសោក។

[59] គេលាក់ខ្លួនអំពីក្រុមមនុស្ស ព្រោះតែដំណឹងអាក្រក់ដែល ត្រូវបានផ្ដល់ឱ្យគេ។ (គេគិតថា)តើគេគួររក្សាទុកកូននេះឱ្យអាប់ ឱនកិត្ដិយសឬក៏កប់វាទាំងរស់់ទៅក្នុងដី? តើវាមិនអាក្រក់ទេឬ អ្វីដែលពួកគេសមេ្រចចិត្ដនោះ

[60] សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនោះគឺជាគំរូ ដ៏អាក្រក់បំផុត។ ប៉ុន្ដែចំពោះអល់ឡោះវិញ ទ្រង់ជាគំរូដ៏ខ្ពង់ខ្ពស់ បំផុត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[61] ហើយប្រសិនបើអល់ឡោះយកទោសមនុស្សលោកដោយ សារតែកំហុសរបស់ពួកគេនោះ ទ្រង់នឹងមិនទុកឱ្យសត្វដែលមាន ជីវិតនៅលើផែនដីរស់ឡើយ។ តែទ្រង់ពន្យារពេលឱ្យពួកគេរហូត ដល់ពេលមួយដែលត្រូវបានកំណត់។ ហើយនៅពេលដែលការ កំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេលបាន ឡើយ ហើយពួកគេក៏មិនអាចសុំឱ្យកើតឡើងមុនពេលកំណត់បាន ដែរ សូម្បីតែមួយវិនាទីក៏ដោយ។

[62] ហើយពួកគេចាត់ទុកអ្វីដែលពួកគេស្អប់ខ្ពើមជារបស់ អល់ឡោះ ហើយអណ្ដាតរបស់ពួកគេនិយាយដោយកុហកថាៈ ពិត ប្រាកដណាស់ ពួកគេនឹងទទួលបានភាពល្អប្រសើរ។ គ្មានការសង្ស័យ ឡើយ ពិតប្រាកដណាស់សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតប្រាកដ ណាស់ ពួកគេនឹងត្រូវបានគេបោះបង់ចោល(ក្នុងភ្លើងនរក)។

[63] អល់ឡោះស្បថថាៈ ជាការពិតណាស់ យើងបានបញ្ជូន (អ្នកនាំសារ)ទៅកាន់បណ្ដាប្រជាជាតិជំនាន់មុនៗអ្នក(មូហាំ-ម៉ាត់)។ ហើយស្ហៃតនបានលំអទង្វើរបស់ពួកគេសម្រាប់ពួកគេ។ ដូចេ្នះវា(ស្ហៃតន)ជាអ្នកដឹកនាំពួកគេនៅក្នុងលោកិយនេះ ហើយ (នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

[64] ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នកឡើយ លើកលែងតែដើម្បីឱ្យអ្នកពន្យល់ណែនាំពួកដែលបានខ្វែងគំនិតគ្នា នៅក្នុងវា និងជាការចង្អុលបង្ហាញ ហើយនិងជាការប្រោសប្រណី សម្រាប់ក្រុមដែលមានជំនឿប៉ុណ្ណោះ។

[65] ហើយអល់ឡោះបានបបញ្ចុះទឹកភ្លៀងពីលើមេឃ បន្ទាប់ មកដោយសារទឹកភ្លៀងនោះទ្រង់ក៏ធ្វើឱ្យដីរស់(មានជីជាតិ)ឡើង វិញក្រោយពីការស្លាប់(គ្មានជីជាតិ)របស់វា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់ក្រុមដែលស្ដាប់(បញ្ជា របស់អល់ឡោះ)។

[66] ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ គឺជា មេរៀនមួយសម្រាប់ពួកអ្នក។ យើងផ្ដល់ឱ្យពួកអ្នកទទួលទាននូវអ្វី ដែលនៅក្នុងពោះរបស់វារវាងលាមក និងឈាមនូវទឹកដោះដ៏ បរិសុទ្ធដែលមានរសជាតិសម្រាប់បណ្ដាអ្នកដែលទទួលទាន។

[67] ហើយអំពីផ្លែល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវា ធ្វើជាគ្រឿងស្រវឹង និងជាចំណីដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់់ក្រុមដែលចេះគិត ពិចារណា។

[68] ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ជាទៅសត្វឃ្មុំ ថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងដើមឈើទាំងឡាយ ហើយនិងនៅតាមអ្វីដែលពួកគេ(មនុស្សលោក)សាងសង់។

[69] ក្រោយមកចូរឯង(ឃ្មុំ)ស៊ីនូវរាល់ភោគផលទាំងឡាយរួច ហើយ ចូរឯងហោះហើរតាមផ្លូវនៃម្ចាស់របស់ឯងដោយងាយស្រួល ចុះ។ ទឹកដែលចេញពីពោះរបស់វាមានពណ៌ផេ្សងៗគ្នាដែលនៅក្នុង នោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់មនុស្សលោកដែលចេះ គិតពិចារណា។

[70] ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមកទ្រង់នឹង យកជីវិតពួកអ្នកវិញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែល ត្រូវគេធ្វើឱ្យវិលត្រឡប់ទៅរកភាពចាស់ជរា ដើម្បីកុំឱ្យគេដឹងអី្វ ទាំងអស់បន្ទាប់ពីគេដឹងរួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាមានអានុភាព។

[71] ហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ

[72] ហើយអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នក នូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នក នូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើពួកគេបែរជាមានជំនឿលើ ប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹងនៀកម៉ាត់របស់អល់ឡោះឬ

[73] ហើយពួកគេគោរពសក្ការៈចំពោះព្រះផេ្សងពីអល់ឡោះ ដែលវាមិនអាចផ្ដល់លាភសក្ការៈអ្វីសោះពីលើមេឃជាច្រើនជាន់ និងផែនដីឱ្យពួកគេ ហើយពួកវាក៏គ្មានសមត្ថភាពដែរ។

[74] ហេតុនេះ ចូរពួកអ្នកកុំ(យកអ្វីមួយ)ប្រៀបប្រដូចនឹង អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង(នូវអ្វីៗ ទាំងអស់) តែពួកអ្នកមិនដឹងឡើយ។

[75] អល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

[76] ហើយអល់ឡោះបានលើកយកបុរសពីរនាក់មកធ្វើជា ឧទាហរណ៍ ដែលម្នាក់នៃគេទាំងពីរនោះជាមនុស្សគដែលគ្មាន សមត្ថភាពអ្វីសោះ ហើយគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេ។ ទោះជាគេ(អាណាព្យាបាល)ប្រើឱ្យគេទៅទីណា ក៏ដោយ គឺគេមិនដែលនាំមកវិញនូវប្រការល្អឡើយ។ តើមានភាព ស្មើគ្នាដែរឬទេរវាងគេ(មនុស្សគ) ហើយនិងអ្នកដែលប្រើឱ្យគេ ប្រព្រឹត្ដអំពើយុត្ដិធម៌ ហើយគេខ្លួនឯងស្ថិតលើមាគ៌ាត្រឹមត្រូវនោះ

[77] ហើយប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកិច្ចការនៃថ្ងៃបរលោកហាក់ បីដូចជាមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ឬក៏ឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[78] ហើយអល់ឡោះបានបពោ្ចញពួកអ្នកពីផ្ទៃមាតារបស់ពួក អ្នកខណៈដែលពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើ ឱ្យពួកអ្នកមានការចេះស្ដាប់ និងចេះមើល ហើយនិងមានបេះដូង (ចេះគិតពិតចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។

[79] តើពួកគេមិនបានឃើញសត្វស្លាបហោះហើរយ៉ាងងាយ ស្រួលនៅលើអាកាសទេឬ ដែលគ្មាននរណាទប់ពួកវា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមអ្នកដែលមានជំនឿ។

[80] ហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។

[81] ហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។

[82] តែប្រសិនបើពួកគេងាកចេញ(ពីការអំពាវនាវ)វិញនោះ តាមពិតតួនាទីរបស់អ្នក(មូហាំម៉ាត់) គឺគ្រាន់តែជាអ្នកផ្សព្វផ្សាយ សារដ៏ច្បាស់លាស់ប៉ុណ្ណោះ។

[83] ពួកគេ(ពួកមូស្ហរីគីន)ទទួលស្គាល់នៀកម៉ាត់របស់ អល់ឡោះ បន្ទាប់មកពួកគេបែរជាប្រឆាំងនឹងវាទៅវិញ ហើយ ពួកគេភាគច្រើនជាពួកដែលប្រឆាំង។

[84] ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងសាក្សី ម្នាក់(អ្នកនាំសាររបស់ពួកគេ)អំពីប្រជាជាតិគ្រប់ជំនាន់(ដើម្បី ធ្វើសាក្សីលើពួកគេ)។ បន្ទាប់មកគេ(អល់ឡោះ)មិនអនុញ្ញាត ឱ្យពួកដែលប្រឆាំង(និយាយអ្វី)ឡើយ ហើយគេក៏មិនអនុញ្ញាត ឱ្យពួកគេសុំអភ័យទោសដែរ។

[85] ហើយនៅពេលពួកដែលបំពានបានឃើញទារុណកម្ម ពេល នោះគេ(អល់ឡោះ)មិនបន្ធូរបន្ថយ(ទារុណកម្ម)ចំពោះពួកគេ ឡើយ ហើយគេក៏មិនពន្យារពេល(ធ្វើទារុណកម្ម)ដល់ពួកគេដែរ។

[86] ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានា របស់ពួកគេ ពួកគេបាននិយាយថាៈ ឱម្ចាស់(អល់ឡោះ)របស់ យើងខ្ញុំ. ពួកទាំងនេះហើយ គឺជាព្រះរបស់យើងខ្ញុំ ដែលពួកយើង ធ្លាប់បានបួងសួងសុំផេ្សងពីទ្រង់នោះ ពេលនោះពួកវាឆ្លើយចំពោះ ពួកគេវិញថាៈ ពិតប្រាកដណាស់ពួកអ្នកគឺជាពួកដែលភូតកុហក។

[87] ហើយពួកគេ(ពួកមូស្ហរីគីន)បានប្រគល់ខ្លួនទៅចំពោះ អល់ឡោះនៅថ្ងៃនោះ(ថ្ងៃបរលោក)។ ហើយអ្វីដែលពួកគេធ្លាប់ បានបង្កើតឡើង(ដើម្បីគោរពសក្ការៈ)នោះបានបាត់បង់ពីពួកគេ ទាំងអស់។

[88] ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃពីមាគ៌ា របស់អល់ឡោះ យើងបានបន្ថែមទារុណកម្មលើពួកគេផ្ទួនៗ ដោយសារតែពួកគេធ្លាប់បានបង្កវិនាសកម្ម។

[89] ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួក ទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង និង ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណា ហើយនិងជាការផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។

[90] ពិតប្រាកដណាស់ អល់ឡោះបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌ និងគុណធម៌ និងផ្ដល់ជំនួយដល់ញាតិសន្ដាន ហើយទ្រង់ហាម ឃាត់ពីអំពើកាមគុណខុសច្បាប់ទាំងឡាយ និងប្រការដែលត្រូវ ហាមឃាត់ ហើយនិងអំពើបំពាននានា។ ទ្រង់ដាស់តឿនពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។

[91] ហើយចូរពួកអ្នកគោរពកិច្ចសន្យារបស់អល់ឡោះនៅពេល ដែលពួកអ្នកបានសន្យាហើយនោះ។ ហើយចូរពួកអ្នកកុំក្បត់ពាក្យ សម្បថទាំងឡាយក្រោយពីបានបញ្ជាក់វាយ៉ាងច្បាស់លាស់ហើយ នោះ។ ហើយជាការពិតណាស់ ពួកអ្នកបានយកអល់ឡោះធ្វើជា អ្នកធានាចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។

[92] ហើយចូរពួកអ្នកកុំធ្វើដូចស្រី្ដម្នាក់ដែលបានធ្វើឱ្យអំបោះ ហុងរបស់នាងខូចក្រោយពីនាងបានមូរវាណែនហើយនោះឱ្យសោះ។ ពួកអ្នកយកការស្បថរបស់ពួកអ្នកមកបោកបញ្ឆោតរវាងពួកអ្នក ខ្លួនឯងព្រោះតែយល់ថាៈ ក្រុមមួយប្រសើរជាងក្រុមមួយទៀត ។ ពិតប្រាកដណាស់ អល់ឡោះគ្រាន់តែសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយទ្រង់ពិតជានឹងបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនៅថ្ងៃបរលោក នូវអ្វីៗដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នានោះ។

[93] ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជាធ្វើឱ្យ ពួកអ្នកក្លាយជាប្រជាជាតិតែមួយ។ ប៉ុន្ដែទ្រង់ធ្វើឱ្យវងេ្វងចំពោះអ្នក ណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏ចង្អុលបង្ហាញចំពោះជនណា ដែលទ្រង់មានចេតនាដែរ។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពី អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[94] ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។

[95] ហើយចូរពួកអ្នកកុំប្ដូរកិច្ចសន្យារបស់អល់ឡោះជាមួយ នឹងតម្លៃមួយដ៏តិចតួចបំផុតឱ្យសោះ។ ពិតប្រាកដណាស់ អ្វីដែល មាននៅជាមួយអល់ឡោះគឺវាប្រសើរសម្រាប់ពួកអ្នក ប្រសិនបើ ពួកអ្នកបានដឹង។

[96] អ្វីដែលមាននៅជាមួយពួកអ្នក(នៅក្នុងលោកិយនេះ) វា នឹងរលាយសាបសូន្យ ហើយអ្វីដែលមាននៅជាមួយអល់ឡោះនោះ គឺអមតៈ។ ហើយយើងពិតជានឹងតបស្នងឱ្យបណ្ដាអ្នកដែលបាន អត់ធ្មត់នូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេ ធ្លាប់បានសាងកន្លងមក។

[97] អ្នកណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬ ស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេ មានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យ របស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង។

[98] នៅពេលដែលអ្នកចង់សូត្រគម្ពីរគួរអានអ្នកត្រូវសូត្រ

[99] ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីលើបណ្ដា អ្នកដែលមានជំនឿនោះឡើយ ហើយពួកគេប្រគល់ការទុកចិត្ដទៅ ចំពោះម្ចាស់របស់ពួកគេតែមួយគត់។

[100] តាមពិត អំណាចរបស់វាគឺមានតែនៅលើពួកដែល គោរពតាមវា និងពួកដែលធ្វើស្ហ៊ីរិកនឹងទ្រង់ប៉ុណ្ណោះ។

[101] ហើយនៅពេលយើងបានប្ដូរអាយ៉ាត់(ច្បាប់)មួយ(នៃ គម្ពីរគួរអាន)ដោយអាយ៉ាត់មួយទៀត ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលទ្រង់បញ្ចុះមកនោះ ពួកគេ(ពួកប្រឆាំង)បែរជានិយាយ ថាៈ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាមនុស្សភូត កុហកទៅវិញ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។

[102] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ជីព្រីលបានបញ្ចុះវា (គម្ពីរគួរអាន)មកពីម្ចាស់របស់អ្នកដោយពិតប្រាកដ ដើម្បីពង្រឹង ដល់បណ្ដាអ្នកដែលមានជំនឿ និងជាការចង្អុលបង្ហាញ ហើយនិង ជាការផ្ដល់ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។

[103] ហើយជាការពិតណាស់ យើងដឹងថាពួកគេ(ពួកមូស្ហរី-គីន)ពិតជានឹងនិយាយថាៈ តាមពិតអ្នកដែលបង្រៀនគេ(មូហាំ-ម៉ាត់)គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ភាសាដែលពួកគេចោទ ប្រកាន់គេជាភាសាផេ្សង ហើយ(គម្ពីរគួរអាន)នេះជាភាសាអារ៉ាប់ យ៉ាងច្បាស់លាស់។

[104] ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗ របស់អល់ឡោះនោះ គឺអល់ឡោះមិនចង្អុលបង្ហាញពួកគេឡើយ ហើយពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។

[105] តាមពិត ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់ អល់ឡោះគ្រាន់តែប្រឌិតរឿងភូតកុហកប៉ុណ្ណោះ។ ហើយពួកទាំង នោះ គឺជាពួកដែលភូតកុហក។

[106] អ្នកណាហើយបានប្រឆាំងនឹងអល់ឡោះក្រោយពីគេ មានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ហើយចិត្ដរបស់គេនឹង នរនឹងជំនឿប៉ុណ្ណោះ។ ប៉ុន្ដែអ្នកណាហើយដែលព្រមទទួលយកភាព គ្មានជំនឿនោះ គឺពួកគេនឹងទទួលការខឹងសម្បាពីអល់ឡោះ ហើយ ពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

[107] នោះដោយសារតែពួកគេបានស្រឡាញ់ការរស់នៅក្នុង លោកិយជាងថ្ងៃបរលោក ហើយពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។

[108] ពួកទាំងនោះ គឺជាពួកដែលអល់ឡោះបានបោះត្រាភ្ជិត លើចិត្ដរបស់ពួកគេ និងត្រចៀករបស់ពួកគេ ហើយនិងភ្នែករបស់ ពួកគេ។ ហើយពួកទាំងនោះគឺជាពួកដែលព្រងើយកន្ដើយ។

[109] គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ពួកគេគឺជាពួក ដែលខាតបង់នៅថ្ងៃបរលោក។

[110] ក្រោយមក ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក ជួយដល់បណ្ដាអ្នកដែលបានភៀសខ្លួន(ចេញពីម៉ាក្កះ) ក្រោយពី ពួកគេត្រូវបានគេធ្វើទុក្ខបុកមេ្នញ បន្ទាប់មកពួកគេបានតស៊ូ(ក្នុង មាគ៌ារបស់អល់ឡោះ) និងបានអត់ធ្មត់។ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺមហាអភ័យទោស មហាអាណិតស្រឡាញ់ក្រោយពីការ សារភាពកំហុសរបស់ពួកគេ។

[111] (ចូរចងចាំ)នៅថ្ងៃ(បរលោក)ដែលបុគ្គលគ្រប់រូបដេញ ដោលចំពោះខ្លួនឯង ហើយបុគ្គលគ្រប់រូបនឹងត្រូវគេ(អល់ឡោះ) តបស្នងនូវអ្វីដែលគេបានប្រព្រឹត្ដ ដោយពួកគេនឹងមិនត្រូវគេបំពាន ឡើយ។

[112] ហើយអល់ឡោះបានលើកយកឧទាហរណ៍ក្រុងមួយ (ម៉ាក្កះ)ដែលមានសុខសន្ដិភាព ដែលលាភសក្ការៈរបស់វាមាន គ្រប់បែបយ៉ាងមកពីគ្រប់ទិសទី។ ក្រោយមកវា(អ្នកក្រុងម៉ាក្កះ) បានបដិសេធនឹងនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ។ ហើយ អល់ឡោះបានឱ្យវាភ្លក្សនូវភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយ សារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[113] ហើយជាការពិតណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែល ចេញពីចំណោមពួកគេបានមកដល់ពួកគេ តែពួកគេបែរជាបាន បដិសេធនឹងគេទៅវិញ។ បន្ទាប់មកទារុណកម្មបានធ្លាក់លើពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។

[114] ដូចេ្នះ ចូរពួកអ្នក(មានជំនឿ)បរិភោគនូវអ្វីដែល ហាឡាល់ស្អាតស្អំដែលអល់ឡោះបានប្រទានឱ្យពួកអ្នកចុះ។ ហើយ ចូរពួកអ្នកថ្លែងអំណរគុណចំពោះនៀកម៉ាត់របស់អល់ឡោះ ប្រសិន បើពួកអ្នកគោរពសកា្ករៈទៅចំពោះទ្រង់នោះ។

[115] ការពិតទ្រង់បានហាមឃាត់ចំពោះពួកអ្នកនូវសត្វស្លាប់ និងឈាម និងសាច់ជ្រូកហើយនិងអី្វដែលគេសំឡេះដើម្បីបូជាម្ចាស់ ផេ្សងក្រៅពីអល់ឡោះ។ ហេតុនេះ បុគ្គលណាត្រូវបានគេបង្ខំ(ឱ្យ ទទួលទានអ្វីៗទាំងនេះ)ដោយពុំមានចេតនានិងមិនលើសពីតំរូវ ការចាំបាច់នោះ ពិតប្រាដកណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[116] ហើយចូរពួកអ្នកកុំនិយាយនូវពាក្យភូតកុហកចំពោះ អ្វីដែលអណ្ដាតរបស់ពួកអ្នកពណ៌នាថាៈ នេះជារបស់ហាឡាល់ (ស្របនឹងច្បាប់អ៊ីស្លាម)ហើយនេះជារបស់ហារ៉ម(ផ្ទុយនឹងច្បាប់ អ៊ីស្លាម)ដើម្បីពួកអ្នកប្រឌិតឡើងនូវពាក្យភូតកុហកទៅលើ អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះនោះ គឺពួកគេមិនជោគជ័យឡើយ។

[117] ការសប្បាយរីករាយ(របស់ពួកគេនៅលើលោកិយនេះ) គឺរយៈពេលខ្លីបំផុត ហើយ(នៅថ្ងៃបរលោកវិញ) ពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។

[118] ហើយយើងបានហាមឃាត់ពួកយ៉ាហ៊ូទីចំពោះអ្វីដែល យើងបាននិទានប្រាប់អ្នក(មូហាំម៉ាត់)ពីមុនមក។ ហើយយើងមិន បានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេវិញទេដែលបានបំពានលើ ខ្លួនឯងនោះ។

[119] បន្ទាប់មកពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នក អភ័យទោសចំពោះពួកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ ក្រោយមកពួកគេបានសារភាពទោសកំហុស និងបានកែខ្លួន វិញ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់បន្ទាប់ពីការសារភាពកំហុសនោះ។

[120] ពិតប្រាកដណាស់ អ៊ីព្រហ៊ីមជាអ្នកដឹកនាំដែលគោរព តាមអល់ឡោះដោយចិត្ដស្មោះស ហើយគេមិនស្ថិតនៅក្នុងចំណោម ពួកមូស្ហរីគីនឡើយ។

[121] គេជាអ្នកដឹងគុណចំពោះនៀកម៉ាត់ទាំងឡាយរបស់ ទ្រង់។ ទ្រង់បានជ្រើសរើសគេ និងបានចង្អុលបង្ហាញគេទៅកាន់ មាគ៌ាដ៏ត្រឹមត្រូវ។

[122] ហើយយើងបានប្រទានឱ្យគេនូវប្រការល្អៗនៅក្នុង លោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគេនឹង ស្ថិតក្នុងចំណោមអ្នកដែលបានសាងអំពើល្អ។

[123] ក្រោយមកយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក(មូហាំម៉ាត់) ថាៈ ចូរអ្នកដើរតាមសាសនារបស់អ៊ីព្រហ៊ីមឱ្យបានត្រឹមត្រូវចុះ ហើយគេមិនស្ថិតក្នុងចំណោមពួកមូស្ហរីគីនឡើយ។

[124] តាមពិតគេ(អល់ឡោះ)បានបង្កើតថ្ងៃសៅរ៍ឱ្យទៅពួក (យ៉ាហ៊ូទី)ដែលខ្វែងគំនិតគ្នានៅក្នុងរឿងនោះ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកនឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរ-លោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

[125] ចូរអ្នក(មូហាំម៉ាត់)អំពាវនាវ(មនុស្សលោក)ទៅកាន់ មាគ៌ានៃម្ចាស់របស់អ្នកដោយគតិបណ្ឌិត និងប្រៀនប្រដៅតាមវិធី សាស្ដ្រដ៏ល្អចុះ។ ហើយចូរអ្នកជជែកជាមួយពួកគេតាមមធ្យោបាយ ណាដែលល្អបំផុត។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងបំផុត ចំពោះអ្នកដែលវងេ្វងចេញពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ដឹងបំផុត ចំពោះបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ។

[126] ហើយប្រសិនបើពួកអ្នកដាក់ទណ្ឌកម្ម(លើសត្រូវរបស់ ពួកអ្នក) ចូរពួកអ្នកដាក់ទណ្ឌកម្មដូចនឹងអ្វីដែលពួកគេបានដាក់ ទណ្ឌកម្មមកលើពួកអ្នកចុះ។ តែប្រសិនបើពួកអ្នកអត់ធ្មត់វិញ វា ពិតជាប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលអត់ធ្មត់។

[127] ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ព្រោះការអត់ធ្មត់របស់ អ្នកគ្មានអ្វីក្រៅពីការជួយពង្រឹងពីអល់ឡោះឡើយ។ ហើយចូរ អ្នកកុំព្រួយបារម្ភចំពោះពួកគេ និងមិនត្រូវកើតទុក្ខអំពីអ្វីដែល ពួកគេរៀបចំល្បិចកលនោះឡើយ។

[128] ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែល កោតខ្លាច និងបណ្ដាអ្នកដែលសាងអំពើល្អ។

អាល់-អ៊ីសរ៉

Surah 17

[1] អល់ឡោះមហាជ្រះស្អាតដែលបាននាំយកខ្ញុំរបស់ទ្រង់់ (មូហាំម៉ាត់)ធ្វើដំណើរនៅពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម (ម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(យេរូសាឡឹម) ដែលយើង បានប្រសិទ្ធពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) គឺដើម្បី យើងនឹងបង្ហាញឱ្យគេឃើញពីភស្ដុតាងនានារបស់យើង។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាឃើញ។

[2] ហើយយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា និងបាន បង្កើតវាឡើងជាការចង្អុលបង្ហាញសម្រាប់អំបូរអ៊ីស្រាអែល ដើម្បី កុំឱ្យពួកអ្នកយកអ្នកគាំពារណាក្រៅពីយើង។

[3] ឱកូនចៅរបស់អ្នកដែលយើងបាននាំយកទៅ(នៅក្នុង សំពៅ) ជាមួយនឹងនួហ. ពិតប្រាកដណាស់ គេគឺជាខ្ញុំម្នាក់ដែល ដឹងគុណបំផុត។

[4] ហើយយើងបានប្រាប់ទៅអំបូរអ៊ីស្រាអែលតាមរយៈគម្ពីរ (តាវរ៉ត)ឱ្យដឹងថាៈ ពួកអ្នកពិតជានឹងបង្កវិនាសកម្មនៅលើផែនដី ចំនួនពីរដង ហើយពួកអ្នកនឹងរំលោភបំពានដោយក្រអើតក្រទម ជាទីបំផុត។

[5] ហើយនៅពេលដែលកិច្ចសន្យាទីមួយនៃកិច្ចសន្យាទាំងពីរ បានមកដល់ យើងក៏បានចាត់តាំងខ្ញុំរបស់យើង(ពួកចាលូត)ដែល មានភាពក្លាហានខ្លាំងក្លាបំផុតប្រឆាំងនឹងពួកអ្នក(ពួកអ៊ីស្រាអែល) ដោយពួកគេបានចូលលុកលុយទៅផ្នែកខាងក្នុងនៃលំនៅដ្ឋាន(របស់ ពួកអ្នក)។ នោះហើយជាកិច្ចសន្យាដែលត្រូវបានគេអនុវត្ដ។

[6] ក្រោយមក យើងបានផ្ដល់ឱ្យពួកអ្នក(ពួកអ៊ីស្រាអែល)នូវ ជ័យជំនះលើពួកគេ(ពួកចាលូត)វិញ និងបានបន្ថែមឱ្យពួកអ្នកនូវ ទ្រព្យសម្បត្ដិ និងកូនចៅជាច្រើន ព្រមទាំងបានធ្វើឱ្យពួកអ្នកមាន ធនធានមនុស្សច្រើន(ជាងសត្រូវ)ទៀតផង។

[7] ប្រសិនបើពួកអ្នកបានសាងអំពើល្អ គឺពួកអ្នកបានសាងអំពើ ល្អសម្រាប់ខ្លួនឯង។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់ វិញ គឺពួកអ្នកនឹងទទួលវា។ បន្ទាប់មកនៅពេលដែលកិច្ចសន្យាចុង ក្រោយបានមកដល់(យើងបានចាត់តាំងបណ្ដាអ្នកក្លាហាន) ដើម្បី ពួកគេធ្វើឱ្យពួកអ្នកអាម៉ាស់មុខវិញ និងដើម្បីពួកគេចូលទៅក្នុង ម៉ាស្ជិទ(ពៃតុលមឹកទីស)ដូចដែលពួកគេបានចូលកាលពីលើកដំបូង ដែរ ព្រមទាំងពួកគេបំផ្លាញខេ្ទចខី្ទនូវអ្វីៗដែលនៅក្រោមការត្រួតត្រារបស់ពួកគេ។

[8] សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងសន្ដោសប្រណីដល់ពួកអ្នក តែប្រសិនបើពួកអ្នកត្រឡប់ទៅ(ធ្វើអំពើអាក្រក់)វិញនោះគឺយើង ក៏ត្រឡប់(ទៅដាក់ទណ្ឌកម្ម)វិញដែរ ហើយយើងបានបង្កើតនរក ជើហាន់ណាំជាគុកសម្រាប់ពួកដែលប្រឆាំង។

[9] ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុលបង្ហាញ(មនុស្ស លោក)ទៅរកមាគ៌ាដែលត្រឹមត្រូវ និងផ្ដល់ដំណឹងរីករាយដល់ បណ្ដាអ្នកមានជំនឿដែលសាងនូវអំពើល្អថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។

[10] ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោក គឺយើងបានរៀបចំសម្រាប់ពួកគេនូវទារុណកម្មយ៉ាង ឈឺចាប់បំផុត។

[11] ហើយមនុស្សលោក(ពេលខ្លះ)បួងសួងសុំប្រការអាក្រក់ (ពីអល់ឡោះនៅពេលដែលគេមានកំហឹង)ដូចជាការបួងសួងសុំ របស់គេនូវប្រការល្អដែរ។ ហើយមនុស្សលោក គឺទំលាប់ប្រញាប់ ប្រញាល់(ក្នុងការសុំឬធ្វើអ្វីមួយ)។

[12] ហើយយើងបានបង្កើតពេលយប់ និងពេលថ្ងៃជាសញ្ញាពីរ។ ក្រោយមកយើងបានបំបាត់នូវសញ្ញាពេលយប់(ភាពងងឹត) ដោយយើងបានបង្កើតសញ្ញាពេលថ្ងៃជាពន្លឺដើម្បីឱ្យពួកអ្នកស្វែង រកលាភសក្ការៈពីម្ចាស់របស់ពួកអ្នក និងដើម្បីឱ្យពួកអ្នកដឹងចំនួន ឆ្នាំ និងការគណនា។ ហើយអ្វីៗគ្រប់បែបយ៉ាងគឺយើងបានបញ្ជាក់ វាយ៉ាងល្អិតល្អន់។

[13] ហើយមនុស្សលោកគ្រប់រូប គឺយើងបានចងភ្ជាប់ទង្វើ របស់ពួកគេទៅនឹងកញ្ចឹងករបស់គេ ហើយយើងនឹងបង្ហាញដល់គេ វិញនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុ ដែលគេនឹងឃើញវា ដោយចំហ។

[14] (មានគេនិយាយទៅកាន់អ្នកនោះថា) ចូរអ្នកអាន សៀវភៅកំណត់ហេតុរបស់អ្នកចុះ គ្រប់គ្រាន់ហើយនៅថ្ងៃនេះ អ្នកត្រូវគិតគូរដោយខ្លួនឯង។

[15] អ្នកណាដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ អ្នកនោះនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនឯង។ ហើយអ្នកណាដែលបានវងេ្វង គឺពិតប្រាកដណាស់ អ្នកនោះនឹង វងេ្វងដោយខ្លួនឯង។ ហើយអ្នកដែលធើ្វអាក្រក់មិនអាចទទួល បន្ទុកចំពោះបាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយយើងមិន ដែលដាក់ទណ្ឌកម្មនរណាម្នាក់ឡើយ លុះត្រាតែយើងតែងតាំង អ្នកនាំសារណាម្នាក់(ដើម្បីអំពាវនាវពួកគេ)ជាមុនសិន។

[16] ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិ ស្រុកណាមួយ យើងបានបញ្ជាមេដឹកនាំរបស់វា(ឱ្យគោរពតាម អល់ឡោះ) តែពួកគេបែរជាប្រព្រឹត្ដបទល្មើសនៅក្នុង(ភូមិស្រុក) នោះទៅវិញ ពេលនោះពាក្យដាក់ទារុណកម្មត្រូវធ្លាក់ទៅលើវា (ភូមិស្រុក) ក្រោយមកយើងបានបំផ្លាញវាខេ្ទចខ្ទីអស់។

[17] ហើយយើងបានបំផ្លាញប្រជាជាតិជាច្រើនជំនាន់មកហើយ ក្រោយពីនួហ។ គ្រប់គ្រាន់ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)ជា អ្នកដឹង ជាអ្នកឃើញបំផុតនូវបាបកម្មនៃខ្ញុំទាំងអស់របស់ទ្រង់។

[18] អ្នកណាហើយប្រាថ្នាចង់បាន(ការសប្បាយរីករាយនៅលើ លោកិយ)ភ្លាមៗ យើងនឹងផ្ដល់ឱ្យគេវិញភ្លាមៗដែរ នូវអ្វីដែលយើង មានចេតនាចំពោះអ្នកណាដែលយើងមានចេតនា។ បន្ទាប់មកយើង បានរៀបចំនរកជើហាន់ណាំឱ្យគេដែលគេនឹងចូលទៅក្នុងនោះដោយ ការស្ដីបន្ទោសឃ្លាតឆ្ងាយពីការសន្ដោសប្រណីរបស់អល់ឡោះ។

[19] រីឯនរណាហើយដែលប្រាថ្នាចង់បានថ្ងៃបរលោក(ឋាន សួគ៌) ហើយគេតស៊ូប្រឹងប្រែងធ្វើវាសម្រាប់វា(ថ្ងៃបរលោក)ដោយ គេជាអ្នកមានជំនឿ គឺអ្នកទាំងនោះហើយដែលការខំប្រឹងប្រែង របស់ពួកគេត្រូវទទួលបានការថ្លែងអំណរគុណ(ពីអល់ឡោះ)។

[20] យើងនឹងបន្ថែមឱ្យក្រុមនីមួយៗនៃពួកគេនូវលាភសក្ការៈ ពីម្ចាស់របស់អ្នក។ ហើយលាភសក្ការៈនៃម្ចាស់របស់អ្នកគឺគ្មាន អ្នកណាអាចហាមឃាត់បានឡើយ។

[21] ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើយើងបានលើកតម្កើង ពួកគេឱ្យប្រសើរជាងគ្នាយ៉ាងដូចមេ្ដច(នៅក្នុងលោកិយនេះ)? ហើយនៅថ្ងៃបរលោកវិញ ពួកគេទទួលបានឋានៈ និងភាពថ្កុំថ្កើង ធំធេងជាងនេះទៅទៀត។

[22] (ឱមនុស្សលោក.)ចូរកុំបង្កើតម្ចាស់ផេ្សងមកគោរព សក្ការៈរួមជាមួយអល់ឡោះ ដែលជាហេតុនាំឱ្យអ្នកទទួលរងនូវ ការស្ដីបន្ទោសនិងត្រូវគេបោះបង់ចោល(ក្នុងភ្លើងនរក)ឱ្យសោះ។

[23] ហើយម្ចាស់របស់អ្នកបានបញ្ជាថាៈ ពួកអ្នកមិនត្រូវគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុក ម្ដាយ។ ប្រសិនបើម្នាក់នៃគាត់ទាំងពីរ ឬគាត់ទាំងពីរមានភាពចាស់ ជរារស់នៅជាមួយអ្នក ចូរអ្នកកុំនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យ សំដីមិនសមរម្យ ឬគំហកដាក់គាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ និយាយទៅកាន់គាត់ទាំងពីរនូវពាក្យសំដីណាដែលទន់ភ្លន់បំផុត។

[24] ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយក្ដីអាណិត ស្រឡាញ់។ ហើយចូរអ្នកបួងសួងសុំថាៈ ឱមា្ចស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាអាណិតស្រឡាញ់គាត់ទាំងពីរដូចដែលគាត់ទាំងពីរបានចិញ្ចឹម បីបាច់ថែរក្សាខ្ញុំកាលពីនៅតូចផង។

[25] ម្ចាស់របស់ពួកអ្នកដឹងបំផុតនូវអ្វីដែលមាននៅក្នុងខ្លួន របស់ពួកអ្នក។ ប្រសិនបើពួកអ្នកជាអ្នកល្អត្រឹមត្រូវនោះ គឺពិត ប្រាកដណាស់ទ្រង់មហាអភ័យទោសចំពោះបណ្ដាអ្នកដែលសារ-ភាពកំហុស។

[26] ហើយចូរអ្នកផ្ដល់ឱ្យញាតិសន្ដាន និងជនក្រីក្រ ហើយនិង អ្នកដំណើរដាច់ស្បៀងនូវសិទ្ធិរបស់គេ។ ហើយចូរអ្នកកុំខ្ជះខ្ជាយ ដោយការចាយវាយខ្ជះខ្ជាយឱ្យសោះ។

[27] ពិតប្រាកដណាស់ ពួកដែលខ្ជះខ្ជាយគឺជាបងប្អូននឹងស្ហៃតន ហើយស្ហៃតនគឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់វា។

[28] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ (ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀងដោយអ្នកគ្មាន អ្វីឱ្យពួកគេ)ដើម្បីស្វែងរកលាភសក្ការៈពីម្ចាស់របស់អ្នកដែលអ្នក នៅសង្ឃឹមវានោះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសំដីណា ដែលទន់ភ្លន់បំផុត។

[29] ហើយចូរអ្នកកុំធ្វើឱ្យដៃរបស់អ្នកក្ដាប់ជាប់ទៅនឹងករបស់ អ្នក(កំណាញ់លើការចាយវាយក្នុងមាគ៌ាអល់ឡោះ)ឱ្យសោះ។ តែ អ្នកក៏មិនត្រូវលាឱ្យអស់ពីអ្វីដែលនៅនឹងដៃរបស់អ្នកដែរ ជាហេតុ នាំឱ្យអ្នកត្រូវទទួលរងនូវការស្ដីបន្ទោស និងខាតបង់់។

[30] ពិតប្រាកដណាស់ ម្ចាស់របស់អ្នកបើកទូលាយ និងដាក់ កំណត់នូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនា។ ពិត ប្រាកដណាស់ទ្រង់ជាអ្នកដឹង ជាអ្នកឃើញបំផុតចំពោះខ្ញុំរបស់ទ្រង់់។

[31] ហើយចូរពួកអ្នកកុំសម្លាប់កូនចៅរបស់ពួកអ្នក ព្រោះតែ ខ្លាចភាពក្រីក្រឱ្យសោះ។ យើងទេដែលផ្ដល់លាភសក្ការៈឱ្យពួកគេ និងពួកអ្នក។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេគឺជាកំហុស មួយដ៏ធំ។

[32] ហើយចូរពួកអ្នកកុំទៅក្បែរប្រការហ្ស៊ីណាឱ្យសោះ។ ពិត ប្រាកដណាស់ វាជាអំពើអសីលធម៌និងជាមាគ៌ាមួយដ៏អាក្រក់បំផុត។

[33] ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែល អល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹម ត្រូវប៉ុណ្ណោះ។ ហើយអ្នកណាដែលត្រូវបានគេសម្លាប់ដោយអយុត្ដិ-ធម៌ គឺពិតណាស់យើងបានប្រគល់សិទ្ធិ(សងសឹក)ឱ្យអ្នកគាំពាររបស់ គេ។ ហេតុនេះ ចូរកុំឱ្យគេធ្វើហួសព្រំដែនកំណត់(របស់អល់ឡោះ) នៅក្នុងការសម្លាប់វិញឱ្យសោះ។ ពិតប្រាកដណាស់ គេ(អ្នកគាំពារ) គឺត្រូវបានគេជួយការពារ(ដោយច្បាប់អ៊ីស្លាម)។

[34] ហើយចូរពួកអ្នកកុំទៅក្បែរ(ចាយវាយ)ទ្រព្យសម្បត្ដិ របស់កេ្មងកំព្រាឱ្យសោះ លើកលែងតែលើប្រការណាដែលល្អ(ផ្ដល់ ប្រយោជន៍ដល់គេ) រហូតទាល់តែគេធំពេញវ័យ។ ហើយពួកអ្នក ត្រូវតែគោរពកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវ បានគេសួរ។

[35] ហើយចូរពួកអ្នកបំពេញរង្វាស់រង្វាល់នៅពេលណាដែល ពួកអ្នកបានវាស់ឬវាល់នោះ ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែល ត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតនៅថ្ងៃបរលោក។

[36] (ឱមនុស្សលោក) ចូរកុំនិយាយនូវអ្វីដែលអ្នកមិនបាន ដឹង។ ពិតប្រាកដណាស់ ត្រចៀក និងភ្នែក ហើយនិងចិត្ដទាំងអស់ នោះនឹងត្រូវបានគេសួរអំពីវា ។

[37] ហើយចូរអ្នកកុំដើរនៅលើផែនដីដោយភាពក្រអឺតក្រទម ឱ្យសោះ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះជ្រែកផែនដីបាន ឡើយ។ ហើយអ្នកក៏មិនអាចឈោងខ្ពស់ដូចភ្នំបានដែរ។

[38] រាល់ប្រការទាំងនោះ សុទ្ធតែជាប្រការអាក្រក់ដែលត្រូវ ស្អប់ខ្ពើមពីម្ចាស់របស់អ្នក។

[39] នេះគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពី ភាពឈ្លាសវៃ។ ហើយចូរអ្នកកុំបង្កើតម្ចាស់ផេ្សងមកគោរពសក្ការៈ រួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកត្រូវគេបោះ ចូលទៅក្នុងនរកជើហាន់ណាំ ដោយការស្ដីបន្ទោសនិងឃ្លាតឆ្ងាយ ពីការសន្ដោសប្រណីរបស់អល់ឡោះ។

[40] (ឱពួកមូស្ហរីគីនម៉ាក្កះ) តើសមរម្យដែរឬទេដែលថា ម្ចាស់ របស់ពួកអ្នកបានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយយក ម៉ាឡាអ៊ីកាត់ធ្វើជាកូនស្រីរបស់ទ្រង់នោះ? ពិតប្រាកដណាស់ ពួក អ្នកពិតជានិយាយនូវពាក្យសំដីដែលអាក្រក់បំផុត។

[41] ហើយជាការពិត យើងបានបញ្ជាក់នៅក្នុងគម្ពីរគួរអាននេះ ដើម្បីឱ្យពួកគេត្រិះរិះពិចារណា។ ហើយទ្រង់មិនបន្ថែមអ្វីដល់ពួកគេ ក្រៅពីភាពឃ្លាតឆ្ងាយពីការពិតនោះឡើយ។

[42] ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ប្រសិនបើមានម្ចាស់ផេ្សងៗរួមជាមួយទ្រង់ ដូចដែលពួកគេនិយាយ មែននោះ ពេលនោះពួកគេ(ម្ចាស់ផេ្សងៗ) ពិតជាស្វែងរកមាគ៌ាទៅកាន់ម្ចាស់នៃអារ៉ស្ហជាមិនខានឡើយ។

[43] ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេ (ពួកមូស្ហរីគីន)និយាយទៅទៀត។

[44] មេឃទាំងប្រាំពីរជាន់ និងផែនដី ហើយនិងអ្វីៗដែលមាន នៅក្នុងនោះ លើកតម្កើងសរសើរចំពោះទ្រង់។ ហើយគ្មានអ្វីមួយ ដែលមិនលើកតម្កើងដោយសរសើរទៅចំពោះទ្រង់នោះឡើយ។ ក៏ប៉ុន្ដែពួកអ្នកមិនយល់ពីការលើកតម្កើងរបស់ពួកវាឡើយ។ ពិត ប្រាកដណាស់ ទ្រង់មហាមេត្ដាករុណា មហាអភ័យទោស។

[45] ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានសូត្រគម្ពីរ គួរអាននោះ គឺយើងបានដាក់រនាំងបាំងភ្ជិតរវាងអ្នក និងពួកដែល គ្មានជំនឿនឹងថ្ងៃបរលោក។

[46] ហើយយើងបានដាក់គំរបគ្របលើចិត្ដរបស់ពួកគេ ដើម្បី កុំឱ្យពួកគេយល់អំពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួក គេថ្លង់។ ហើយនៅពេលដែលអ្នកបានរំលឹកអំពីម្ចាស់របស់អ្នកតែ មួយគត់នៅក្នុងគម្ពីរគួរអាននោះ ពួកគេបានបែរខ្នងរបស់ពួកគេ ដោយគេចវេះទៅវិញ។

[47] យើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែស្ដាប់វានៅពេល ដែលពួកគេបានស្ដាប់អ្នក(សូត្រ)នោះ ហើយនិងនៅពេលដែលពួក គេខ្សឹបខ្សៀវគ្នា ពេលនោះពួកបំពានបាននិយាយថាៈ ពួកអ្នកមិន តាមអ្នកណាក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។

[48] ចូរអ្នកគិតមើល តើពួកគេបានប្រៀបប្រដូចអ្នកយ៉ាងដូច មេ្ដចខ្លះ? ដូចេ្នះហើយពួកគេបានវងេ្វង ហើយពួកគេមិនអាចស្វែង រកមាគ៌ាដ៏ត្រឹមត្រូវបានឡើយ។

[49] ហើយពួកគេនិយាយថាៈ នៅពេលដែលពួកយើងបានក្លាយ ជាឆ្អឹង និងរលួយទៅជាធូលីហើយនោះ តើពួកយើងពិតជានឹងត្រូវ គេធ្វើឱ្យរស់សាជាថ្មីឬ

[50] ចូរអ្នក(ណាពីមូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកក្លាយទៅជាថ្ម ឬដែក។

[51] ឬជាវត្ថុអ្វីមួយដែលក្នុងចិត្ដរបស់ពួកអ្នកគិតថាវាធំចុះ. ពេលនោះពួកគេនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឱ្យពួក យើងរស់ឡើងវិញ? ចូរអ្នកពោលថាៈ គឺអ្នកដែលបានបង្កើតពួក អ្នកតាំងពីដំបូងមក។ ពេលនោះពួកគេនឹងងក់ក្បាលរបស់ពួកគេ ដាក់អ្នកដោយនិយាយថាៈ តើវានឹងកើតឡើងនៅពេលណា? ចូរ អ្នកពោលថាៈ សង្ឃឹមថាវានឹងកើតឡើងឆាប់ៗនេះ។

[52] នៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ចេញពីផ្នូរ) ពេលនោះ ពួកអ្នកនឹងឆ្លើយតបវិញដោយការសរសើរចំពោះទ្រង់ ហើយពួក អ្នកនឹងគិតថា ពួកអ្នកបាននៅ(ក្នុងលោកិយនេះ)តែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។

[53] ហើយចូរអ្នកពោលទៅកាន់ខ្ញុំរបស់យើង ដោយឱ្យពួកគេ និយាយតែពាក្យសំដីដែលល្អប្រសើរ។ ពិតប្រាកដណាស់ ស្ហៃតនគឺ ជាអ្នកបង្កជម្លោះរវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនជាសត្រូវ យ៉ាងពិតប្រាកដចំពោះមនុស្សលោក។

[54] ម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងសន្ដោសប្រណីដល់ពួកអ្នក ឬប្រសិនបើ ទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិន បញ្ជូនអ្នក(មូហាំម៉ាត់)ធ្វើជាអ្នកគាំពារចំពោះពួកគេឡើយ។

[55] ហើយម្ចាស់របស់អ្នកដឹងបំផុត នូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់និងផែនដី។ ហើយជាការពិតណាស់យើងបាន លើកតម្កើងបណ្ដាណាពីឱ្យប្រសើរជាងគ្នា ហើយយើងបានផ្ដល់ឱ្យ ដាវូដនូវគម្ពីរហ្សាពួរ។

[56] ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នកបួង សួងសុំពីពួកដែលពួកអ្នកបានអះអាងថាជាម្ចាស់ក្រៅពីទ្រង់ គឺពួក គេគ្មានលទ្ធភាពបំបាត់គ្រោះថ្នាក់ចេញពីពួកអ្នក និងមិនអាចផ្លាស់ ប្ដូរវាពីពួកអ្នកទៅអ្នកផេ្សងបានឡើយ។

[57] ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។

[58] ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ ហើយ ប្រឆាំងនឹងអ្នកនាំសារ) ក្រៅពីយើងបំផ្លាញវាមុនថ្ងៃបរលោក ឬ ក៏យើងនឹងដាក់ទណ្ឌកម្មវានូវទារុណកម្ម្មយ៉ាងធ្ងន់ធ្ងរនោះឡើយ។ រឿងទាំងនោះត្រូវបានគេសរសេរនៅក្នុងសៀវភៅកំណត់ត្រារួច ជាសេ្រច(ឡាវហុលម៉ះហ្វ៊ូស)។

[59] ហើយគ្មានអ្វីដែលហាមឃាត់យើងមិនឱ្យបញ្ចុះមុជីហ្សាត់ ឡើយ តែមនុស្សនៅជំនាន់មុនៗបែរជាបដិសេធនឹងវាទៅវិញ។ ហើយយើងបានផ្ដល់ឱ្យសាមូដ(ក្រុមរបស់សឡេះ)នូវសត្វអូដ្ឋញី មួយក្បាលយ៉ាងច្បាស់លាស់ តែពួកគេបានប្រឆាំងនឹងវា។ ហើយ យើងមិនបានបញ្ចុះមុជីហ្សាត់ឡើយ លើកលែងតែជាការបន្លាច ប៉ុណោ្ណះ។

[60] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានប្រាប់អ្នក (មូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាប អំពីមនុស្សលោក។ ហើយយើងមិនបានបង្កើតនូវចក្ខុវិស័យដែល យើង បានបង្ហាញអ្នក(នៅយប់អ៊ីសរ៉ក មៀករ៉ជ) និងដើមឈើ (ហ្សឹកគូម)ដែលត្រូវគេដាក់បណ្ដាសា(ដែលបានពណ៌នា)នៅក្នុង គម្ពីរគួរអានឡើយ លើកលែងតែជាការសាកល្បងសម្រាប់មនុស្ស លោកប៉ុណ្ណោះ។ ហើយយើងបានបន្លាចពួកគេ(នូវទារុណកម្ម) ហើយទ្រង់មិនបន្ថែមដល់ពួកគេក្រៅពីការវងេ្វងដ៏សែនឆ្ងាយនោះ ឡើយ។

[61] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបាននិយាយ ថាៈ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលទ្រង់បានបង្កើតអំពីដីស្អិតឬ

[62] វា(អ៊ីព្លីស)បាននិយាយថាៈ សូមទ្រង់ប្រាប់ខ្ញុំមក តើនេះ ឬដែលអ្នកបានលើកតម្កើងជាងខ្ញុំនោះ? ប្រសិនបើទ្រង់ពន្យារពេល ឱ្យខ្ញុំរស់រហូតដល់ថ្ងៃបរលោក ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់ គេ(ឱ្យដើរតាមផ្លូវវងេ្វង) លើកលែងតែបន្ដិចបន្ដួច(នៃអ្នកដែល មានជំនឿ)ប៉ុណ្ណោះ។

[63] ទ្រង់បានមានបន្ទូលថាៈ ចូរឯងទៅចុះ. អ្នកណាហើយ បានដើរតាមឯងក្នុងចំណោមពួកគេ ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាការតបស្នងរបស់ពួកឯង ដែលជាការតបស្នងមួយ យ៉ាងពេញលេញ ។

[64] ហើយចូរឯងលួងលោមចំពោះអ្នកណាដែលអ្នកអាចលួង លោមបានក្នុងចំណោមពួកគេដោយសំឡេងរបស់ឯង(ដោយអំពាវ នាវឱ្យដើរផ្លូវខុសពីការណែនាំរបស់អល់ឡោះ)ចុះ។ ហើយចូរអ្នក ប្រមូលទ័ពសេះរបស់ឯងនិងទ័ពថើ្មរជើងរបស់ឯងប្រឆាំងនឹងពួក គេ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្ដិនិងកូន ចៅ(ដូចជារកប្រាក់កាសក្នុងផ្លូវខុសច្បាប់ចងការ និងការរួមភេទ)។ ហើយចូរឯងសន្យានឹងពួកគេចុះ។ ប៉ុន្ដែស្ហៃតនមិនបាន សន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។

[65] ពិតប្រាកដណាស់ ខ្ញុំរបស់យើង(ដែលគោរពប្រតិបត្ដិតាម យើង) គឺឯងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ គ្រប់គ្រាន់ ហើយម្ចាស់របស់អ្នកជាអ្នកគាំពារ។

[66] ម្ចាស់របស់ពួកអ្នកជាអ្នកធ្វើឱ្យសំពៅដំណើរការបាននៅ លើសមុទ្រសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកស្វែងរកនូវលាភសក្ការៈ របស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រឡាញ់ចំពោះ ពួកអ្នក។

[67] ហើយនៅពេលដែលគ្រោះថ្នាក់បានកើតឡើងចំពោះពួក អ្នកនៅលើសមុទ្រ គឺអ្នក(ព្រះនានា)ដែលពួកអ្នកបួងសួងសុំនោះ បានបាត់បង់អស់ លើកលែងតែទ្រង់មួយគត់។ ក៏ប៉ុន្ដែនៅពេលដែល ទ្រង់បានសង្គ្រោះពួកអ្នកទៅលើគោកពួកអ្នកបែរជាងាកចេញ(ពីទ្រង់)ទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលប្រឆាំង(រមិលគុណ ចំពោះនៀកម៉ាត់របស់អល់ឡោះ)។

[68] តើពួកអ្នកគិតថាបានសុខដែរឬទេ ដែលទ្រង់ធ្វើឱ្យដីគោក បាក់ស្រូបយកពួកអ្នក ឬទ្រង់បញ្ចុះភ្លៀងថ្មទៅលើពួកអ្នក បន្ទាប់ មកពួកអ្នកគ្មានអ្នកការពារពួកអ្នកនោះ

[69] ឬមួយក៏ពួកអ្នកគិតថាបានសុខឬ នៅពេលដែលទ្រង់ បញ្ជូនពួកអ្នកត្រឡប់ទៅក្នុងសមុទ្រម្ដងទៀត រួចទ្រង់នឹងបញ្ជូន ខ្យល់ព្យុះទៅលើពួកអ្នក ពេលនោះទ្រង់ធ្វើឱ្យពួកអ្នកលិចលង់ ដោយសារតែពួកអ្នកបានប្រឆាំង បន្ទាប់មកពួកអ្នកគ្មានអ្នកតាម ជួយពួកអ្នកប្រឆាំងនឹងយើងទៀតនោះ

[70] ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាដាំ ហើយយើងបានផ្ដល់ឱ្យពួកគេមានមធ្យោបាយធ្វើដំណើរនៅលើដី គោកនិងសមុទ្រ និងបានផ្ដល់ឱ្យពួកគេនូវលាភសក្ការៈល្អៗ ហើយនិង បានលើកតម្កើងពួកគេប្រសើរជាងអ្វីៗដែលយើងបានបង្កើតមក។

[71] (ចូរចងចាំ)នៅថ្ងៃដែលយើងហៅមនុស្សលោកគ្រប់គ្នា ជាមួយអ្នកដឹកនាំរបស់ពួកគេ។ អ្នកណាហើយដែលត្រូវបានគេផ្ដល់ ឱ្យនូវសៀវភៅកំណត់ហេតុរបស់គេនៅដៃស្ដាំរបស់គេ អ្នកទាំងនោះ នឹងអានសៀវភៅកំណត់ហេតុរបស់ខ្លួន។ ហើយពួកគេនឹងមិនត្រូវ គេបំពានសូម្បីតែបន្តិចឡើយ។

[72] អ្នកណាហើយដែលងងឹត នៅក្នុងលោកិយនេះ គឺអ្នក នោះកាន់តែងងឹតថែមទៀតនៅថ្ងៃបរលោក ហើយរឹតតែវងេ្វងពី មាគ៌ាដែលត្រឹមត្រូវ។

[73] ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ស្ទើរតែធើ្វ ឱ្យអ្នកឃ្លាតឆ្ងាយពីអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) ដើម្បីឱ្យអ្នកប្រឌិតអ្វីផេ្សងមកកុហកលើយើងទៅហើយ។ តែបើ ដូច្នោះមែន ពួកគេពិតជាយកអ្នកធ្វើជាមិត្ដសម្លាញ់ជាមិនខាន។

[74] ហើយប្រសិនបើយើងមិនបានផ្ដល់ភាពរឹងប៉ឹងដល់អ្នកទេ នោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្ដិចបន្ដួច ទៅហើយ។

[75] បើអ្នកទោរទន់តាមពួកគេមែននោះ យើងនឹងឱ្យអ្នកភ្លក្ស (ទារុណកម្ម)ទេ្វដងនៃការរស់នៅ(ក្នុងលោកិយ) និងទេ្វដងក្រោយ ពីស្លាប់ បន្ទាប់មកអ្នកគ្មានអ្នកណាជួយអ្នកប្រឆាំងនឹងយើងឡើយ។

[76] ពិតប្រាកដណាស់ ពួកគេស្ទើរតែបំភិតបំភ័យឱ្យអ្នកចេញ ពីទឹកដី(ម៉ាឌីណះ)ដើម្បីបណេ្ដញអ្នកចេញពីទីនោះ។ តែបើដូច្នោះ មែន ពួកគេនឹងមិនអាចនៅ(ទីកន្លែងនោះ)ក្រោយពីអ្នកបានឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។

[77] (នេះហើយ)ជាច្បាប់របស់យើងចំពោះអ្នកដែលយើងបាន បញ្ជូនមកក្នុងចំណោមអ្នកនាំសាររបស់យើងមុនអ្នក(មូហាំម៉ាត់) ហើយអ្នកមិនអាចកែប្រែច្បាប់របស់យើងបានឡើយ។

[78] ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់ (ហ៊្សូហូរ អាសើរ ម៉ាហ្គរិប និងអ៊ីស្ហា) និងសឡាតស៊ូពូស ។ ពិត ប្រាកដណាស់ ការសឡាតស៊ូពូសគឺត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ធ្វើ ជាសាក្សី។

[79] ហើយនៅក្នុងផ្នែកមួយនៃពេលយប់ ចូរអ្នកប្រតិបត្ដិ សឡាតតះជុតនឹងវា(សូត្រគម្ពីរគួរអានឱ្យបានវែង) ជាការបន្ថែម សម្រាប់អ្នក សង្ឃឹមថាម្ចាស់របស់អ្នកនឹងតែងតាំងអ្នកនៅកន្លែង មួយដែលត្រូវបានគេកោតសរសើរ។

[80] ហើយចូរអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាបញ្ចូលខ្ញុំទៅ(ទីក្រុងម៉ាឌីណះ)ឱ្យបានល្អ និងបពោ្ចញខ្ញុំ(ពី ទីក្រុងម៉ាក្កះ)ឱ្យបានល្អ ហើយសូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវអំណាច និងជំនួយពីទ្រង់ផង។

[81] ហើយចូរអ្នកពោលថាៈ ភាពពិតបានមកដល់ ហើយការ ប្រឌិតបានរលាយសាបសូន្យ។ ពិតប្រាកដណាស់ ការប្រឌិតគឺត្រូវ បានរលាយសាបសូន្យ។

[82] ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការ ព្យាបាល ហើយជាការប្រោសប្រណីសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ ហើយទ្រង់មិនបន្ថែមឱ្យពួកដែលបំពានក្រៅពីការខាតបង់ នោះឡើយ។

[83] ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបានបែរចេញដោយក្រអឺតក្រទម(ពីមាគ៌ាដែល ត្រឹមត្រូវ)។ ហើយនៅពេលដែលគ្រោះអាក្រក់បានធ្លាក់ត្រូវលើ គេ គឺគេអស់សង្ឃឹមជាទីបំផុត។

[84] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មនុស្សគ្រប់រូបតែងតែ ប្រព្រឹត្ដទៅតាមលក្ខណៈ(មាគ៌ាសាសនា ចំណង់)របស់គេ ហេតុ នេះម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះអ្នកណាដែលប្រតិបត្ដិតាម មាគ៌ាដែលត្រឹមត្រូវជាងគេ។

[85] ហើយពួកគេ(ពួកប្រឆាំង)សួរអ្នកអំពីវិញ្ញាណ។ ចូរអ្នក ឆ្លើយថាៈ វិញ្ញាណនោះគឺជាកិច្ចការមួយនៃម្ចាស់របស់ខ្ញុំ ហើយពួក អ្នកមិនត្រូវបានគេផ្ដល់ឱ្យនូវចំណេះដឹង(អំពីវិញ្ញាណនោះ)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[86] ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបំបាត់ ចោលនូវអ្វីដែលយើងបានផ្ដល់ឱ្យអ្នក(គម្ពីរគួរអាន) បន្ទាប់មកអ្នក គ្មានអ្នកគាំពារណាអាចប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។

[87] លើកលែងតែមានការប្រោសប្រណីពីម្ចាស់របស់អ្នក។ ពិត ប្រាកដណាស់ការប្រោសប្រទានរបស់ទ្រង់គឺធំធេងបំផុតចំពោះអ្នក។

[88] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើមនុស្សលោក និងជិនបានរួមគ្នាដើម្បីចងក្រងឱ្យដូចនឹងគម្ពីរគួរអាននេះ គឺពួកគេ មិនអាចចងក្រងឱ្យដូចនឹងវាបានឡើយ ទោះបីជាពួកគេបានជួយគ្នា ទៅវិញទៅមកក៏ដោយ។

[89] ហើយជាការពិត យើងបានបញ្ជាក់ចំពោះមនុស្សលោក នៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហណ៍ ក៏ប៉ុន្ដែមនុស្សលោក ភាគច្រើនមិនទទួលយកការពិតក្រៅពីការប្រឆាំងឡើយ។

[90] ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនជឿអ្នក(មូហាំ-ម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកធ្វើឱ្យប្រភពទឹកផុសចេញពីដី (នៅម៉ាក្កះ)សម្រាប់ពួកយើងសិន។

[91] ឬអ្នកមានចំការល្មើ និងទំពាំងបាយជូរ ហើយអ្នកអាចធ្វើ ឱ្យមានទនេ្លហូរតាមចន្លោះៗវាជាច្រើន។

[92] ឬអ្នកអាចធ្វើឱ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើងដូច អ្វីដែលអ្នកបានអះអាង ឬអ្នកនាំអល់ឡោះ និងម៉ាឡាអ៊ីកាត់មក ជួបយើងផ្ទាល់។

[93] ឬអ្នកមានផ្ទះអំពីមាស ឬអ្នកឡើងទៅលើមេឃ។ ហើយ (ទោះបីជាអ្នកឡើងទៅលើមេឃក៏ដោយ) ក៏យើងមិនជឿនឹងការ ឡើងរបស់អ្នកដែរ លុះត្រាតែអ្នកបញ្ចុះមកឱ្យពួកយើងនូវគម្ពីរមួយ (ពីអល់ឡោះ)ដើម្បីយើងនឹងសូត្រវាជាមុនសិន។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធ. ខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សដែលគេ តែងតាំងជាអ្នកនាំសារនោះឡើយ។

[94] ហើយគ្មានអ្វីហាមឃាត់មនុស្សលោកមិនឱ្យមានជំនឿនៅ ពេលដែលការចង្អុលបង្ហាញ(របស់អល់ឡោះ)បានមកដល់ពួកគេ នោះឡើយ។ ផ្ទុយទៅវិញពួកគេបាននិយាយថាៈ តើអល់ឡោះបាន តែងតាំងមនុស្សធម្មតាឱ្យធ្វើជាអ្នកនាំសារឬ

[95] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើមានបណ្ដា ម៉ាឡាអ៊ីកាត់ដើរនៅលើផែនដីដោយសុខសាន្ដនោះ យើងពិតជា បញ្ចុះអ្នកនាំសារពីលើមេឃឱ្យពួកគេក៏ជាម៉ាឡាអ៊ីកាត់ដែរ។

[96] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយអល់ឡោះ ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញចំពោះខ្ញុំរបស់ទ្រង់់។

[97] ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញផ្លូវអ្នកនោះ ជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ ហើយអ្នកណាដែលទ្រង់ ធ្វើឱ្យវងេ្វងនោះ គឺអ្នកមិនអាចរកអ្នកគាំពារសម្រាប់ពួកគេក្រៅពី ទ្រង់បានឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយនៅលើផ្ទៃមុខរបស់ពួកគេខ្វាក់ គ ហើយនិងថ្លង់។ ទីកន្លែង របស់ពួកគេគឺនរកជើហាន់ណាំ។ រាល់ពេលដែលវាជិតរលត់ យើង បានបន្ថែមអណ្ដាតភ្លើងឱ្យឆាបឆេះលើពួកគេថែមទៀត។

[98] នោះគឺជាលទ្ធផលរបស់ពួកគេ ដោយសារតែពួកគេបាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។ ហើយពួកគេបាននិយាយ ថាៈ នៅពេលដែលពួកយើងបានក្លាយជាឆ្អឹង និងរលួយទៅជាធូលី ហើយនោះ តើពួកយើងពិតជានឹងត្រូវគេធ្វើឱ្យរស់សាជាថ្មីឬ

[99] តើពួកគេមិនបានឃើញទេឬថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី គឺទ្រង់មានសមត្ថភាពក្នុងការបង្កើតពួកគេដូចដើមនោះ? ហើយ ទ្រង់បានកំណត់ពេលវេលាមួយយ៉ាងជាក់លាក់សម្រាប់ពួកគេ ដោយគ្មានការសង្ស័យចំពោះរឿងនោះឡើយ។ ក៏ប៉ុន្ដែពួកដែល បំពានមិនទទួលស្គាល់ការពិតក្រៅពីការប្រឆាំងឡើយ។

[100] ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងលាភសក្ការៈនៃម្ចាស់របស់ ខ្ញុំមែននោះ ពួកអ្នកនឹងកំណាញ់ព្រោះតែភ័យខ្លាចក្នុងការចំណាយ ជាមិនខាន។ ហើយមនុស្សលោកគឺកំណាញ់បំផុត។

[101] ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវមុជី-ហ្សាត់ចំនួនប្រាំបួនយ៉ាងច្បាស់លាស់។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរអំបូរអ៊ីស្រាអែលចុះ. នៅពេលដែលគេ(មូសា)បានមកជួប ពួកគេ ពេលនោះហ្វៀរអោនបាននិយាយទៅកាន់គេថាៈ ឱមូសា. ពិតប្រាកដណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នកត្រូវមន្ដអាគមហើយ។

[102] គេ(មូសា)បានតបថាៈ អ្នកពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់បានបញ្ចុះ មុជីហ្សាត់ទាំងនេះឡើយ លើកលែង តែ ម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដើមី្បជាភស្ដុតាងយ៉ាង ច្បាស់លាស់ប៉ុណ្ណោះ។ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំដឹងយ៉ាង ច្បាស់ថា អ្នកនឹងត្រូវវិនាសអន្ដរាយជាមិនខាន។

[103] ហើយហ្វៀរអោនចង់បណេ្ដញពួកគេ(មូសា និងអំបូរ អ៊ីស្រាអែល)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និង អ្នកដែលនៅជាមួយគេលិចលង់ទាំងអស់។

[104] ហើយយើងបានមានបន្ទូលទៅកាន់អំបូរអ៊ីស្រាអែល បន្ទាប់ពី(ហ្វៀរអោនបានវិនាសរួច)នោះថាៈ ចូរពួកអ្នករស់នៅ លើទឹកដី(ស្ហាម)នេះចុះ. ហើយនៅពេលដែលកិច្ចសន្យានៃថ្ងៃ បរលោកបានមកដល់ យើងនឹងនាំពួកអ្នកមកជាក្រុមៗដោយ លាយឡំគ្នា(ចេញមកពីផ្នូរទៅកាន់កន្លែងកាត់ក្ដី)។

[105] ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)យ៉ាងពិតប្រាកដ ហើយវាបានចុះមកដោយនាំរឿងពិត។ ហើយយើងមិនបានបញ្ជូន អ្នក(មូហាំម៉ាត់)មកក្រៅពីជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នក ដាស់តឿនព្រមាន(ដល់មនុស្សលោក)នោះឡើយ។

[106] ហើយ(យើងបានបញ្ចុះឱ្យអ្នក)នូវគម្ពីរគួរអានដែល យើងបានបញ្ជាក់វា(ជាផ្នែកៗ)ដើម្បីអ្នកនឹងសូត្រវាឱ្យមនុស្ស លោកស្ដាប់ទៅតាមអន្ដរវេលា(តាមសាច់រឿងរបស់វា)។ ហើយ យើងបានបញ្ចុះវាបនិ្ដចម្ដងៗ(ក្នុងរយៈពេលម្ភៃបីឆ្នាំ) ។

[107] ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកជឿលើវា(គម្ពីរគួរអាន)ឬមិនជឿលើវា។ ពិតប្រាកដ ណាស់ ពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេផ្ដល់ចំណេះ ដឹងពីមុនវា នៅពេលដែលមានគេសូត្រវាឱ្យពួកគេស្ដាប់ គឺពួកគេ លំឱនកាយដោយស៊ូជូត(ចំពោះអល់ឡោះ)។

[108] ហើយពួកគេនិយាយថាៈ ម្ចាស់របស់ពួកយើងមហា បរិសុទ្ធ. ពិតប្រាកដណាស់ កិច្ចសន្យានៃម្ចាស់របស់ពួកយើងគឺ ត្រូវបានអនុវត្ដ។

[109] ហើយពួកគេលំឱនកាយដោយយំ ហើយវា(គម្ពីរ គួរអាន)កាន់តែបន្ថែមដល់ពួកគេនូវភាពកោតខ្លាច ឱនលំទោន ថែមទៀត។

[110] ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នក បួងសួងសុំពីអល់ឡោះ ឬពួកអ្នកបួងសួងសុំពីម្ចាស់ដ៏មហាសប្បុរស ចុះ. ក្នុងឈ្មោះមួយណាក៏ដោយដែលពួកអ្នកបួងសួងសុំចំពោះទ្រង់ គឺសុទ្ធតែជាឈ្មោះដ៏ឧត្ដុង្គឧត្ដមទាំងអស់។ ហើយចូរអ្នកកុំបពោ្ចញ សំឡេងខ្លាំងពេកក្នុងការប្រតិបត្ដិសឡាត ហើយក៏មិនត្រូវបពោ្ចញ សំឡេងតិចពេកដែរ ប៉ុន្ដែអ្នកត្រូវជ្រើសរើសយកផ្លូវកណា្ដល។

[111] ហើយចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះ ដែលជាអ្នកគ្មានបុត្រ និងគ្មានដៃគូក្នុងការគ្រប់ គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។

អាល់-កាហ្វ

Surah 18

[1] រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។

[2] (តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។

[3] ដោយពួកគេរស់នៅក្នុងនោះ(ឋានសួគ៌)ជាអមតៈ។

[4] ហើយវាជាការដាស់តឿនព្រមានដល់ពួក(យ៉ាហ៊ូទី ណាសរ៉នី និងមូស្ហរីគីន)ដែលបាននិយាយថាៈ អល់ឡោះមានបុត្រ។

[5] ពួកគេ និងជីដូនជីតារបស់ពួកគេពុំមានចំណេះដឹងពីវា(ថា អល់ឡោះមានបុត្រ)ឡើយ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសំដីដែល ចេញពីមាត់របស់ពួកគេ។ ពួកគេមិននិយាយអ្វីក្រៅពីការភូតកុហក នោះឡើយ។

[6] ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ។

[7] ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗនៅលើផែនដីនេះជា ការលំអសម្រាប់វា ដើម្បីយើងនឹងសាកល្បងពួកគេ ថាតើពួកណា ដែលមានទងើ្វល្អជាងគេ។

[8] ហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលនៅលើវា (ផែនដី)ទៅជាធូលីស្ងួតហួតហែងជាមិនខាន។

[9] តើអ្នក(មូហាំម៉ាត់)បានគិតថា ក្រុមដែលនៅក្នុងរូងភ្នំ និង សិលាចារិកឈ្មោះរបស់ពួកគេ វាពិតជារឿងចម្លែកក្នុងចំណោម ភស្ដុតាងៗរបស់យើងឬ

[10] (ចូរចងចាំ)នៅពេលដែលក្រុមយុវជនបានភៀសខ្លួន(ពី ពួកដែលគ្មានជំនឿ)ចូលទៅជ្រកកោននៅក្នុងរូងភ្នំ ហើយពួកគេ បានបួងសួងសុំថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាផ្ដល់ឱ្យ យើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។

[11] ហើយយើងបានធ្វើឱ្យពួកគេដេកលក់នៅក្នុងរូងភ្នំអស់ រយៈពេលជាច្រើនឆ្នាំ។

[12] បន្ទាប់មកយើងបានដាស់ពួកគេឱ្យភ្ញាក់ពីដំណេកវិញ ដើម្បី យើងចង់ដឹងថា តើក្រុមមួយណានៃក្រុមទាំងពីរ(ក្រុមមានជំនឿ និងគ្មានជំនឿ)ដែលអាចដឹងច្បាស់អំពីថេរវេលានៃការស្នាក់នៅ របស់ពួកគេនោះ។

[13] យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរបស់ពួកគេ ដោយពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមាន ជំនឿលើម្ចាស់របស់ពួកគេ ហើយយើងបានបន្ថែមឱ្យពួកគេនូវការ ចង្អុលបង្ហាញថែមទៀត។

[14] ហើយយើងបានពង្រឹងចិត្ដរបស់ពួកគេនៅពេលដែលពួកគេ បានឈរ(ចំពោះមុខសេ្ដចដែលគ្មានជំនឿ) ពេលនោះពួកគេបាន និយាយថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី។ ពួកយើងមិនគោរពសក្ការៈម្ចាស់ណាក្រៅពីទ្រង់ជា ដាច់ខាត។ (ប្រសិនបើយើងនិយាយផេ្សងពីនេះ) ពួកយើងពិត ជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។

[15] (ក្រុមយុវជនរូងភ្នំដែលមានជំនឿលើអល់ឡោះបាន និយាយថា)ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើង គឺពួកគេបានយកម្ចាស់នានាមកគោរពសក្ការៈក្រៅពីទ្រង់។ ហេតុ អ្វីបានជាពួកគេមិននាំមកនូវភស្ដុតាងមួយយ៉ាងច្បាស់លាស់ដល់ ពួកគេ(ដើម្បីបញ្ជាក់ថា ការគោរពសក្ការៈរបស់ពួកគេត្រឹមត្រូវ)? តើមាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហក ចំពោះអល់ឡោះទៀតនោះ

[16] (យុវជនម្នាក់និយាយទៅកាន់គ្នារបស់គេថា) នៅពេល ដែលពួកអ្នកដកខ្លួនចេញពីពួកគេ(ពួកគ្មានជំនឿ)និងពីអ្វីដែលពួក គេគោរពក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោននៅក្នុងរូង ភ្នំចុះ ម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឱ្យពួកអ្នកនូវក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរស់នៅរបស់ពួកអ្នក។

[17] ហើយអ្នក(មូហាំម៉ាត់)នឹងឃើញព្រះអាទិត្យនៅពេលដែលវារះ គឺជេ្រទៅខាងស្ដ្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេល ដែលវាលិច គឺជេ្រទៅខាងឆេ្វងវិញ ខណៈដែលពួកគេស្ថិតនៅ កន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺជាភស្ដុតាងមួយកុ្នងចំណោម ភស្ដុតាងៗរបស់អល់ឡោះ។ អ្នកណាហើយដែលអល់ឡោះចង្អុល បង្ហាញគឺអ្នកនោះជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ រីឯអ្នក ណាដែលទ្រង់ធ្វើឱ្យគេវងេ្វងគឺអ្នកនឹងមិនអាចរកអ្នកគាំពារមកដឹក នាំគេ(ឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត។

[18] ហើយអ្នកនឹកស្មានថាៈ ពួកគេភ្ញាក់ពីដំណេក ខណៈដែល ពួកគេគេងលក់។ ហើយយើង(អល់ឡោះ)បានប្រែខ្លួនពួកគេម្ដង ទៅខាងស្ដាំម្ដងទៅខាងឆេ្វង។ ហើយឆ្កែរបស់ពួកគេបានដេក សណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកបាន ឃើញពួកគេ អ្នកពិតជានឹងរត់គេចពីពួកគេ ហើយធ្វើឱ្យអ្នកមាន ការភ័យខ្លាចពួកគេជាមិនខាន។

[19] ហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។

[20] ពិតប្រាកដណាស់ ប្រសិនបើពួកគេបានដឹងពីទីកន្លែងរបស់ ពួកអ្នក ពួកគេនឹងគប់ពួកអ្នកនឹងដុំថ្ម ឬក៏ឱ្យពួកអ្នកវិលទៅរក សាសនារបស់ពួកគេវិញជាមិនខាន។ ហើយបើដូចេ្នះមែន ពួកអ្នក នឹងមិនទទួលបានជោគជ័យជាដាច់ខាត។

[21] ហើយដូច្នោះដែរ យើងបានលាតត្រដាងរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេ(មនុស្សលោក)ដឹងថាៈ ពិតប្រាកដណាស់ កិច្ចសន្យា របស់អល់ឡោះគឺជាការពិត ហើយថ្ងៃបរលោកគឺពុំមានការសង្ស័យ ឡើយ។ នៅពេលដែលពួកគេខ្វែងគំនិតគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ(អ្នកនៅក្នុងរូងភ្នំ) ពេលនោះពួកគេបាននិយាយថាៈ ចូរពួកអ្នកកសាងអគារមួយនៅលើរូងភ្នំរបស់ពួកគេ។ ម្ចាស់របស់ ពួកគេដឹងបំផុតពីរឿងរបស់ពួកគេ។ បណ្ដាអ្នកដែលមានឥទ្ធិពល លើកិច្ចការរបស់ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើង នឹងយកកន្លែងរបស់ពួកគេនេះធ្វើជាម៉ាស្ជិទតែម្ដង ។

[22] ពួកគេមួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានចំនួនបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយពួកគេខ្លះទៀត និយាយថាៈ មានប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ពួកគេ (ទាំងពីរក្រុម)គ្រាន់តែនិយាយស្មានទៅលើអ្វីដែលពួកគេមិនបាន ឃើញប៉ុណ្ណោះ។ រីឯពួកគេមួយចំនួនទៀតនិយាយថាៈ មានប្រាំពីរ នាក់ ហើយទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតនូវចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ អាចដឹងពីចំនួនពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំដេញដោលគ្នាអំពីចំនួនរបស់ពួកគេ លើកលែងតែ អ្វីដែលមានភស្ដុតាងច្បាស់លាស់ ហើយចូរអ្នកកុំពិគ្រោះយោបល់ ជាមួយអ្នកណាម្នាក់ក្នុងចំណោមពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) អំពីពួកដែលនៅក្នុងរូងភ្នំនោះឱ្យសោះ។

[23] ហើយចូរអ្នក(មូហាំម៉ាត់)កុំពោលអ្វីមួយថាៈ ខ្ញុំពិតជានឹង ធ្វើវានៅថ្ងៃស្អែកឱ្យសោះ។

[24] លើកលែងតែអ្នកពោលថាៈ អ៊ិនស្ហាអល់ឡោះ(បើសិនជា អល់ឡោះមានចេតនា)។ ចូរអ្នករំលឹកទៅចំពោះម្ចាស់របស់អ្នក នៅពេលណាដែលអ្នកបានភេ្លច ហើយចូរអ្នកពោលថាៈ សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅរកមាគ៌ាដែលត្រឹមត្រូវជិតជាង នេះទៅទៀត។

[25] ហើយពួកគេបានដេកក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេល បីរយឆ្នាំ និងថែមប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។

[26] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះដឹងនូវរយៈពេល ដែលពួកគេបានដេក។ ភាពអាថ៌កំបាំងនៃមេឃជាច្រើនជាន់ និង ផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ទ្រង់ឃើញនិងឮនូវអ្វីៗទាំងអស់។ ពួកគេគ្មានអ្នកគាំពារក្រៅពីទ្រង់ឡើយ។ហើយទ្រង់មិនយកអ្នកណា ម្នាក់មកចូលរួមជាដៃគូក្នុងការសមេ្រចបទបញ្ញត្ដិរបស់ទ្រង់ឡើយ។

[27] ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក អំពីគមី្ពរ(គួរអាន)នៃម្ចាស់របស់អ្នក។ គ្មាននរណាម្នាក់អាចប្ដូរ ពាក្យពេចន៍របស់ទ្រង់បានឡើយ។ ហើយអ្នកនឹងមិនអាចស្វែង រកកន្លែងជ្រកកោនក្រៅពីទ្រង់បានឡើយ។

[28] ចូរអ្នកអត់ធ្មត់ខ្លួនឯងជាមួយនឹងបណា្ដអ្នកដែលគោរព សក្ការៈចំពោះម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយពួកគេចង់ បានការយល់ព្រមពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយ អ្នកចង់បានភាពអស្ចារ្យនៃការរស់នៅក្នុងលោកិយ។ ហើយចូរអ្នកកុំគោរពតាមអ្នកដែលយើងបានធ្វើឱ្យចិត្ដរបស់គេមិនយកចិត្ដទុក ដាក់ក្នុងការរំលឹកមកចំពោះយើង និងបានធ្វើតាមតែអំពើចិត្ដរបស់ គេឱ្យសោះ។ ហើយកិច្ចការរបស់គេក្លាយទៅជាអន្ដរាយទៅវិញ។

[29] ចូរអ្នកពោលថាៈ ភាពពិតគឺមកពីម្ចាស់របស់ពួកអ្នក។ ហើយបើអ្នកណាមានបំណង(មានជំនឿ)ចូរឱ្យគេមានជំនឿចុះ។ តែបើអ្នកណាមានបំណង(គ្មានជំនឿ)វិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពាននូវភ្លើង នរក ដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំ ឱ្យជួយ(សុំទឹកផឹក) ពួកគេត្រូវបានគេផ្ដល់ឱ្យនូវទឹកដូចជាបេ្រង កំពុងពុះធ្វើឱ្យរលាកផ្ទៃមុខរបស់ពួកគេ។ គ្រឿងផឹកនិងកន្លែងរស់ នៅរបស់ពួកគេគឺអាក្រក់ជាទីបំផុត។

[30] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អនោះ គឺយើងពិតជានឹងមិនឱ្យបាត់បង់នូវផលបុណ្យរបស់ អ្នកដែលបានសាងអំពើល្អនោះឡើយ។

[31] អ្នកទាំងនោះ ពួកគេនឹងទទួលបានឋានសួគ៌អាត់និនដែល មានទនេ្លជាច្រើនហូរពីក្រោម ដោយពួកគេត្រូវបានតុបតែងដោយ កងដៃធ្វើអំពីមាសនិងស្លៀកសំលៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រ ម៉ដ្ឋខៃ និងក្រាស់ដ៏ប្រណីត ដោយពួកគេអង្គុយផ្អែកទៅលើកៅអី។ ផលបុណ្យនិងកន្លែងរស់នៅគឺល្អប្រសើរបំផុត។

[32] ចូរអ្នក(មូហាំម៉ាត់)លើកយកបុរសពីរនាក់(មានជំនឿ និងគ្មានជំនឿ)មកធ្វើជាឧទាហរណ៍ដល់ពួកគេ(ពួកគ្មានជំនឿ) ដែលយើងបានប្រទានឱ្យគេ(អ្នកគ្មានជំនឿ)ម្នាក់នៃគេទាំងពីរនូវ ចំការទំពាំងបាយជូរពីរ ហើយយើងបានធ្វើរបងពីដើមល្មើព័ទ្ធជុំវិញ វាទាំងពីរ ព្រមទាំងយើងបានធ្វើឱ្យមានដំណាំផេ្សងៗនៅចន្លោះ ចំការទាំងពីរនោះទៀត។

[33] ចំការទាំងពីរនោះបានផ្ដល់ផលដោយគ្មានខ្វះអ្វីឡើយ។ ហើយយើងបានធ្វើឱ្យមានទនេ្លមួយមានទឹកផុសចេញមករវាង ចំការទាំងពីរ។

[34] ហើយគេនោះមានទ្រព្យសម្បត្ដិជាច្រើន បន្ទាប់មកគេបាន និយាយទៅកាន់មិត្ដភក្ដិ(មានជំនឿ)របស់គេដោយជជែកគ្នាថាៈ ខ្ញុំមានទ្រព្យសម្បត្ដិ និងមានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក។

[35] ហើយគេបានចូលទៅក្នុងចំការរបស់គេ ខណៈដែលគេជា អ្នកបំពានលើខ្លួនឯង ដោយគេបាននិយាយថាៈ ខ្ញុំមិនគិតថាចំការ នេះនឹងវិនាសអន្ដរាយឡើយ។

[36] ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតមានដែរ។ តែ ប្រសិនបើខ្ញុំត្រូវបានគេឱ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងបានជួបនូវកន្លែងវិលត្រឡប់មួយដែលប្រសើរជាងចំការ នេះទៅទៀត។

[37] មិត្ដភក្ដិ(អ្នកមានជំនឿ)របស់គេបានតបទៅកាន់គេ(អ្នក គ្មានជំនឿ)វិញដោយនិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបាន បង្កើតអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកទៀតធ្វើឱ្យអ្នកមាន រូបរាងជាមនុស្សឬ

[38] ប៉ុន្ដែសម្រាប់ខ្ញុំវិញ ខ្ញុំជឿថាទ្រង់គឺជាអល់ឡោះដែលជា ម្ចាស់របស់ខ្ញុំ។ ហើយខ្ញុំមិនយកអ្នកណាម្នាក់ធ្វើជាដៃគូជាមួយ ម្ចាស់របស់ខ្ញុំឡើយ។

[39] ហេតុអ្វីបានជានៅពេលដែលអ្នកបានចូលទៅក្នុងចំការ របស់អ្នកមិនសូត្រថាៈ لاَ قُوَّةَ إِلاَّ بِاللهِ مَاشَاءَ اللهُ (មានន័យថាៈ អ្វីៗ ដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ឋិពលណាក្រៅពីអល់ឡោះ ឡើយ) ប្រសិនបើអ្នកឃើញខ្ញុំមានទ្រព្យសម្បត្ដិនិងកូនចៅតិច ជាងអ្នកនោះ

[40] សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងផ្ដល់ឱ្យខ្ញុំនូវអ្វីផេ្សងប្រសើរជាង ចំការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ចុះទារុណកម្មដ៏ធ្ងន់ធ្ងរពី លើមេឃមកលើវា ហើយវានឹងក្លាយទៅជាដីទទេជាមិនខាន។

[41] ឬក៏ទឹករបស់វាត្រូវដីស្រូបអស់ ហើយអ្នកនឹងមិនអាចរក ទឹកនោះបានឡើយ។

[42] ហើយភោគផលរបស់គេត្រូវវិនាស ហើយគេបានទះដៃទាំង ពីររបស់គេ(ដោយការសោកស្ដាយ) ទៅលើអ្វីដែលគេបានចំណាយ ចំពោះវា(ចំការ) ខណៈដែលជន្លង់ទាំងអស់របស់វាត្រូវបំផ្លាញ។ ហើយគេបាននិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ. ខ្ញុំមិនបានយកអ្នកណា ម្នាក់ធ្វើជាដៃគូគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់ខ្ញុំឡើយ។

[43] ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយគេក៏មិនអាចជួយខ្លួនឯងបានដែរ។

[44] នៅថ្ងៃនោះ(ថ្ងៃបរលោក)សិទ្ធិអំណាចជាកម្មសិទ្ធិរបស់ អល់ឡោះដ៏ពិតប្រាកដ។ ទ្រង់ជាអ្នកផ្ដល់ផលបុណ្យដ៏ប្រសើរ ហើយក៏ជាអ្នកតបស្នងដ៏ប្រសើរដែរ។

[45] ហើយចូរអ្នក(មូហាំម៉ាត់)លើកជាឧទាហរណ៍ដល់ពួកគេ អំពីការរស់នៅក្នុងលោកិយនេះគឺប្រៀបដូចជាទឹកភ្លៀងដែលយើង បានបញ្ចុះពីលើមេឃ ហើយរុក្ខជាតិក៏បានដុះចេញមកចំរុះគ្នាដោយ សារទឹកភ្លៀងនោះ។ ក្រោយមកវាក៏បានប្រែក្លាយទៅជាស្ងួតដែល ត្រូវខ្យល់បក់បោកវិនាសអន្ដរាយទៅវិញ។ ហើយអល់ឡោះមាន អានុភាពទៅលើអ្វីៗទាំងអស់។

[46] ទ្រព្យសម្បត្ដិនិងកូនចៅគឺជាគ្រឿងលំអនៃជីវិតលោកិយ។ ប៉ុន្ដែអំពើល្អដែលស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់ អ្នកក្នុងការផ្ដល់ផលបុណ្យនិងកី្ដសង្ឃឹមដ៏ល្អប្រពៃ។

[47] ហើយនៅថ្ងៃដែលយើងធ្វើឱ្យភ្នំទាំងឡាយរសាត់(ដូច ពពក) ហើយអ្នកនឹងឃើញផែនដីរាបស្មើ ហើយយើងនឹងប្រមូល ពួកគេទាំងអស់ ដោយយើងមិនបន្សល់ទុកនរណាម្នាក់ឡើយ។

[48] ពួកគេទាំងអស់ត្រូវបានបង្ហាញខ្លួនជាជួរៗនៅពីមុខម្ចាស់ របស់អ្នក។ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងដូចពេលដែល យើងបានបង្កើតពួកអ្នកជាលើកដំបូងដែរ។ ប៉ុន្ដែពួកអ្នកបានគិតថា យើងនឹងមិនកំណត់ពេលសម្រាប់ពួកអ្នកជួបនឹងយើងឡើយ។

[49] ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង. តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ. ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។

[50] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកស៊ូជូតចំពោះអាដាំ” ពេល នោះពួកគេបានស៊ូជូត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលស្ថិតក្នុង ចំណោមពួកជិន ដែលវាបានល្មើសនឹងបទបញ្ជា នៃម្ចាស់របស់វា ។ តើពួកអ្នកយកវានិងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើង ខណៈដែលពួកវាជាសត្រូវចំពោះពួកអ្នកឬ? ហើយពួកបំពានដែល គោរពស្ហៃតនជំនួសយើងនោះគឺអាក្រក់បំផុត។

[51] យើងមិនបានយកពួកវាមកធ្វើជាសាក្សីនៃការបង្កើតមេឃ ជាច្រើនជាន់និងផែនដី ហើយនិងការបង្កើតពួកគេផ្ទាល់នោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវងេ្វងធ្វើជាអ្នកជួយដែរ។

[52] ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងមានបន្ទូលថាៈ ចូរ ពួកអ្នកហៅមកនូវបណ្ដាដៃគូរបស់យើងដែលពួកអ្នកបានអះអាង (ថាជាព្រះ)កន្លងមកនោះ។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្ដែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយយើងបាន បង្កើតកន្លែងអន្ដរាយមួយ(ក្នុងនរកជើហាន់ណាំ)រវាងពួកគេ(ពួក គោរពព្រះនានា និងព្រះនានា)។

[53] ហើយ(នៅពេលដែល)ពួកប្រព្រឹត្ដអំពើអាក្រក់់បានឃើញ ភ្លើងនរក ពួកគេដឹងច្បាស់ថាៈ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ទៅ ក្នុងនោះ ហើយពួកគេនឹងមិនអាចរកផ្លូវគេចចេញពីវាបានឡើយ។

[54] ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នូវ គ្រប់ឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ ក៏ប៉ុន្ដែមនុស្សលោកវិញទេ ដែលជជែកដេញដោលគ្នាជាងអ្វីៗទាំង អស់នោះ។

[55] ហើយគ្មានអ្វីដែលអាចហាមឃាត់មនុស្សលោកមិនឱ្យពួក គេមានជំនឿនៅពេលដែលការចង្អុលបង្ហាញ(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងហាមឃាត់មិនឱ្យពួកគេសុំអភ័យទោសពីម្ចាស់ របស់ពួកគេក្រៅពីមាគ៌ា(ភាពវិនាសកម្ម)របស់ពួកជំនាន់មុនមក ដល់ពួកគេ ឬក៏ទារុណកម្មមកដល់ពួកគេចំពោះមុខនោះឡើយ។

[56] ហើយយើងមិនបានបញ្ជូនអ្នកនាំសារមកក្រៅពីធ្វើជាអ្នក ផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់មនុស្ស លោក)នោះឡើយ។ តែពួកដែលបានប្រឆាំងជជែកដេញដោលគ្នា នឹងប្រការមិនត្រឹមត្រូវ ដើម្បីបំបាត់នូវប្រការត្រឹមត្រូវដោយពួកគេ បានយកបណ្ដាភស្ដុតាងរបស់យើង និងអ្វីដែលត្រូវបានព្រមានពួកគេ នោះមកលេងសើចចំអកឡកឡឺយទៅវិញ។

[57] ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវបានគេ រំលឹកនូវភស្ដុតាងៗនៃម្ចាស់របស់គេ ហើយគេបែរជាងាកចេញពីវា ព្រមទាំងបានភេ្លចនូវអ្វីដែលគេបានប្រព្រឹត្ដកន្លងមកនោះ? ពិត ប្រាកដណាស់ យើងបានដាក់គំរបលើចិត្ដរបស់ពួកគេ ដើម្បីកុំឱ្យពួក គេយល់ដឹងពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួកគេថ្លង់។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេឱ្យទៅរកការចង្អុលបង្ហាញ មែននោះពួកគេនឹងមិនទទួលបានការចង្អុលបង្ហាញជាដាច់ខាត។

[58] ហើយម្ចាស់របស់អ្នក គឺមហាអភ័យទោស មានក្ដីមេត្ដាករុណា។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដកន្លងមកនោះ ទ្រង់ពិតជាធ្វើទារុណកម្មពួកគេភ្លាមៗជាមិន ខាន។ ប៉ុន្ដែសម្រាប់ពួកគេ គឺមានពេលកំណត់(ក្នុងការធ្វើទារុណកម្ម)ដោយពួកគេនឹងមិនអាចគេចវេះពីវាបានជាដាច់ខាត។

[59] ហើយអ្នកភូមិស្រុក(របស់ហ៊ូទ សឡេះ លូត និងស៊្ហូអែប) ទាំងនោះយើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពាន ហើយយើងបានកំណត់ពេលជាក់លាក់មួយចំពោះភាពអន្ដរាយ របស់ពួកគេ។

[60] ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ កេ្មងបម្រើប្រុសរបស់គាត់ថាៈ ខ្ញុំនឹងមិនឈប់ធ្វើដំណើរឡើយ រហូត ទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើ ដំណើរអស់រយៈពេលយូរប៉ុណ្ណាក៏ដោយ(ក៏ខ្ញុំមិនឈប់ដែរ)។

[61] ហើយនៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វ នៃសមុទ្រទាំងពីរ គេទាំងពីរបានភេ្លចត្រីរបស់គេពេលនោះវាក៏បាន ននៀលតាមរូងចូលទៅក្នុងសមុទ្រ។

[62] ហើយនៅពេលដែលគេទាំងពីរបានធ្វើដំណើរហួស(ចំណុច ប្រសព្វនោះ) គាត់(មូសា)បានពោលទៅកាន់កេ្មងបម្រើរបស់គាត់ ថាៈ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ក្នុងការធ្វើដំណើររបស់យើងនេះហើយ។

[63] កេ្មងបម្រើនោះបានតបវិញថាៈ តើអ្នកនឹកឃើញឬទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិត ប្រាកដណាស់ ខ្ញុំបានភេ្លចត្រីនោះ ហើយគ្មាននរណាម្នាក់់ធ្វើឱ្យខ្ញុំ ភេ្លចរំលឹកវា(ប្រាប់អ្នក)ក្រៅពីស្ហៃតននោះឡើយ។ ហើយវាបាន ននៀលចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។

[64] គាត់(មូសា)បានឆ្លើយថាៈ ទីនោះហើយដែលយើងកំពុង តែស្វែងរក។ រួចពួកគេទាំងពីរបានត្រឡប់ក្រោយទៅតាមដាន ជើងរបស់ពួកគេវិញ។

[65] បន្ទាប់មកពួកគេទាំងពីរ(មូសានិងកេ្មងបម្រើ)ក៏បានជួបខ្ញុំ របស់យើងម្នាក់(ខទៀរ)នៃខ្ញុំទាំងអស់របស់យើងដែលយើងបាន ផ្ដល់ឱ្យគេនូវក្ដីមេត្ដាករុណាពីយើង និងបានបង្រៀនគេនូវចំណេះដឹង ពីយើង។

[66] គាត់(មូសា)បានពោលទៅកាន់គេ(ខទៀរ)ថាៈ តើអ្នក អនុញ្ញាតឱ្យខ្ញុំតាមអ្នក ដើម្បីឱ្យអ្នកបង្រៀនខ្ញុំនូវអ្វីដែលគេ (អល់ឡោះ)បានបង្រៀនអ្នកនូវចំណេះដឹងដ៏ត្រឹមត្រូវបានទេ

[67] គាត់(ខទៀរ)បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិន អាចអត់ធ្មត់ជាមួយខ្ញុំបានទេ។

[68] តើអ្នកអាចអត់ធ្មត់ទៅលើអ្វីដែលអ្នកមិនបានដឹងយ៉ាងដូច មេ្ដចទៅ

[69] គាត់(មូសា)បានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិន បើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកអត់ធ្មត់ម្នាក់ ហើយខ្ញុំនឹងមិនធ្វើខុសនឹងបទបញ្ជារបស់អ្នកឡើយ។

[70] គាត់(ខទៀរ)បានពោលថាៈ ដូចេ្នះ ប្រសិនបើអ្នកតាមខ្ញុំ សូមអ្នកកុំសួរខ្ញុំអំពីអ្វីឱ្យសោះ លុះត្រាតែខ្ញុំបញ្ជាក់ប្រាប់អ្នកអំពីវា។

[71] ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតនៅពេលដែល គាត់ទាំងពីរបានជិះសំពៅ គាត់(ខទៀរ)ក៏បានទំលុះសំពៅនោះ។ គាត់(មូសា)បានពោលថាៈ ឪតើអ្នកចោះទំលុះវាដើម្បីឱ្យអ្នកដែល នៅលើសំពៅនេះលិចលង់ឬ? ជាកាពិតណាស់ អ្នកបានធ្វើនូវអំពើ មួយដែលអាក្រក់។

[72] គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ

[73] គាត់(មូសា)បានពោលថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំ នូវអ្វីដែលខ្ញុំបានភេ្លច ហើយសូមកុំធ្វើឱ្យខ្ញុំលំបាកព្រោះតែកិច្ចការ របស់ខ្ញុំអ្វី។

[74] ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតដល់ពេលគាត់ ទាំងពីរបានជួបកេ្មងប្រុសម្នាក់។ ពេលនោះគាត់(ខទៀរ)បាន សម្លាប់កេ្មងនោះ។ គាត់(មូសា)បានពោលថាៈ តើអ្នកសម្លាប់ជីវិត មនុស្សដែលស្អាតស្អំដែលគេមិនបានសម្លាប់អ្នកណាម្នាក់នោះឬ? ជាការពិតណាស់ អ្នកបានធ្វើអំពើមួយដែលអាក្រក់។

[75] គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ

[76] គាត់(មូសា)បានពោលថាៈ ប្រសិនបើខ្ញុំសួរអ្វីបន្ទាប់ពីនេះ អ្នកមិនបាច់យកខ្ញុំធ្វើជាដៃគូទៀតទេ។ ជាការពិតណាស់អ្នកបាន អភ័យទោសដល់ខ្ញុំច្រើនលើកទៅហើយ។

[77] ហើយពួកគាត់ទាំងពីរ(ខទៀរ និងមូសា)បានបន្ដដំណើរ រហូតទៅដល់ទីប្រជុំជននៃភូមិមួយ ពួកគាត់ទាំងពីរបានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ ទាំងពីរជាភ្ញៀវឡើយ។ បន្ទាប់មកពួកគាត់ទាំងពីរបានឃើញ ជញ្ជាំងមួយនៅក្នុងភូមិនោះជិតរលំ គាត់(ខទៀរ)ក៏បានធ្វើឱ្យវា ត្រង់ឡើងវិញ។ គាត់(មូសា)បានពោលថាៈ ប្រសិនបើអ្នកចង់ធ្វើ ដូចេ្នះ អ្នកអាចយកថ្លៃឈ្នួលពីការងារនេះ។

[78] គាត់(ខទៀរ)បានពោលថាៈ នេះគឺជាការបែកគ្នារវាងខ្ញុំ និងអ្នក។ ខ្ញុំនឹងបកស្រាយប្រាប់់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ នឹងវាបាននោះ។

[79] ចំពោះរឿងសំពៅនោះ វាជាកម្មសិទ្ធិរបស់អ្នកក្រីក្រ ដែល ប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំបានធ្វើឱ្យវាធ្លុះធ្លាយ ដោយសារតែនៅខាងមុខមានសេ្ដចមួយអង្គនឹងរឹបអូសយកសំពៅ (ណាដែលល្អ)។

[80] ចំណែកឯកេ្មងប្រុសនោះ ឪពុកម្ដាយរបស់គេជាអ្នកដែល មានជំនឿ ហើយយើងខ្លាចគេអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ ទៅក្នុងភាពវងេ្វងនិងភាពគ្មានជំនឿ។

[81] ហើយខ្ញុំចង់ឱ្យម្ចាស់(អល់ឡោះ)របស់គេទាំងពីរផ្លាស់ប្ដូរ (ដោយបង្កើត)កូនម្នាក់ផេ្សងទៀតដែលល្អបរិសុទ្ធ និងគួរឱ្យ ស្រឡាញ់ជាងកូនដែលបានស្លាប់ទៅទៀត។

[82] ចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។

[83] ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីហ្ស៊ុលករណៃ។ ចូរអ្នកពោលថាៈ ខ្ញុំនឹងនិទានរឿងរបស់គេប្រាប់ពួកអ្នក។

[84] ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់សិទ្ធិអំណាច ដល់គេនៅលើផែនដីនេះ ហើយយើងបានផ្ដល់ឱ្យគេនូវមាគ៌ាគ្រប់ បែបយ៉ាង។

[85] ហើយគេក៏បានដើរតាមមាគ៌ាមួយ។

[86] លុះដល់ពេលគេបានទៅដល់កន្លែងនៃថ្ងៃលិច គេបានឃើញ វាលិចនៅក្នុងប្រភពទឹកភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុម (ពួកគ្មានជំនឿ)នៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ឱ ហ៊្សុលករណៃ. អ្នកអាចធ្វើបាបពួកគេបាន(ប្រសិនបើពួកគេមិន ទទួលស្គាល់ថាអល់ឡោះមានតែមួយគត់)ឬក៏អ្នកអាចធ្វើល្អចំពោះ ពួកគេ(ដោយអំពាវនាវពួកគេឱ្យគោរពប្រតិបត្ដិតាមអល់ឡោះ)។

[87] គេ(ហ៊្សុលករណៃ)បាននិយាយថាៈ ចំពោះអ្នកណាដែល បានបំពាន គឺយើងនឹងធ្វើទារុណកម្មអ្នកនោះ។ បន្ទាប់មកអ្នកនោះ ត្រូវគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ។ ពេលនោះទ្រង់ នឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។

[88] ហើយចំណែកឯអ្នកណាដែលបានជឿ និងបានសាងអំពើ ល្អវិញនោះ គេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)ជាមិន ខាន។ ហើយយើង(ហ្ស៊ុលករណៃ)នឹងនិយាយទៅកាន់គេ(អ្នក មានជំនឿ)នូវពាក្យសំដីទន់ភ្លន់បំផុត។

[89] បន្ទាប់មកគេក៏បានដើរតាមមាគ៌ាមួយទៀត។

[90] លុះដល់ពេលគេបានទៅដល់កន្លែងថ្ងៃរះ គេបានឃើញវា រះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រក ដល់ពួកគេដើម្បីការពារកំដៅព្រះអាទិត្យឡើយ។

[91] ដូច្នោះហើយ យើង(អល់ឡោះ)ពិតជាបានដឹងនូវអ្វីៗអំពី គេ(ហ៊្សុលករណៃ)។

[92] បន្ទាប់មកគេបានដើរតាមមាគ៌ាផេ្សងទៀត។

[93] រហូតនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរគេបាន ឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែ មិនយល់នូវពាក្យសំដី(ដែលហ្ស៊ុលករណៃនិយាយ)នោះឡើយ។

[94] ពួកគេបាននិយាយថាៈ ឱហ៊្សុលករណៃ. ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកបង្កវិនាសកម្មនៅលើផែនដី។ តើពួក យើងអាចផ្ដល់ថ្លៃឈ្នួលឱ្យអ្នក ដើម្បីឱ្យអ្នកសាងសង់របាំងការពារ រវាងពួកយើងនិងពួកគេបានដែរឬទេ

[95] គាត់(ហ៊្សុលករណៃ)បានតបថាៈ អ្វី់(ទ្រព្យសម្បត្ដិសិទ្ធិ អំណាច)ដែលម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំគឺវាប្រសើរជាង(ទ្រព្យ សម្បត្ដិរបស់អ្នក)។ ដូចេ្នះ សូមពួកអ្នកជួយខ្ញុំជាកម្លាំង ខ្ញុំនឹង កសាងរបាំងការពាររវាងពួកអ្នកនិងពួកគេ។

[96] សូមពួកអ្នកយកដែកមួយបន្ទះៗឱ្យខ្ញុំ។ (គាត់បានដាក់ដែក នោះ)រហូតទាល់់តែវាពេញនៃចន្លោះភ្នំទាំងពីរ។ គាត់បាននិយាយ ថាៈ ចូរពួកអ្នកផ្លុំ(ភើ្លងដុតដែក)ចុះ រហូតទាល់តែដែកទាំងនោះ (ក្រហម)ក្លាយទៅជាភ្លើង គាត់បាននិយាយថាៈ ចូរអ្នកទាំងអស់ គ្នាយកទង់ដែងរលាយមកឱ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។

[97] ធ្វើដូច្នោះពួកគេ(យ៉ាក់ជូចនិងម៉ាក់ជូច)មិនអាចឡើងឆ្លង ជញ្ជាំងដែក និងមិនអាចចោះទំលុះវាបានឡើយ។

[98] គាត់(ហ៊្សុលករណៃ)បាននិយាយថាៈ នេះគឺជាក្ដីមេត្ដា ករុណាពីម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃម្ចាស់របស់ ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឱ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃម្ចាស់របស់ខ្ញុំគឺជាការពិត។

[99] ហើយយើងបានព្រលែងពួកវា(យ៉ាក់ជូចនិងម៉ាក់ជូច) ចោលនៅថ្ងៃនោះ(ថ្ងៃដែលកិច្ចសន្យារបស់យើងបានមកដល់) ដោយពួកវាពពាក់ពពូនគ្នា។ បន្ទាប់មកគេបានផ្លុំត្រែ ហើយយើង បានប្រមូលផ្ដុំពួកគេទាំងអស់។

[100] ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យ ពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់។

[101] ពួកដែលភ្នែករបស់ពួកគេបានបិទបាំងអំពីការរំលឹករបស់ យើង(គម្ពីរគួរអាន) គឺពួកគេពុំអាចឮវាឡើយ។

[102] តើពួកដែលគ្មានជំនឿគិតថា ពួកគេអាចយកខ្ញុំរបស់យើង (ម៉ាឡាអ៊ីកាត់ និងអ៊ីសា)ធ្វើជាអ្នកគាំពារ(ម្ចាស់)របស់ពួកគេក្រៅ ពីយើងឬ? ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំជា កន្លែងជ្រកកោនសម្រាប់ពួកដែលគ្មានជំនឿ។

[103] ចូរអ្នកពោលថាៈ តើចង់ឱ្យយើងប្រាប់ពួកអ្នកអំពីពួក ដែលខាតបង់ជាងគេនូវទង្វើនានា(របស់ពួកគេ)ដែរឬទេ

[104] ពួកនោះហើយ ដែលការខំប្រឹងប្រែងរបស់ពួកគេបាន ខាតបង់នៅក្នុងជីវិតលោកិយនេះ ដោយពួកគេគិតថា ពិតប្រាកដ ណាស់ ពួកគេកំពុងសាងអំពើល្អ។

[105] ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿនឹងភស្ដុតាងនៃ ម្ចាស់របស់់ពួកគេ និងការជួបទ្រង់(នៅថ្ងៃបរលោក)។ ហើយទង្វើ ល្អទាំងឡាយរបស់ពួកគេត្រូវអសារបង់ ហើយនៅថ្ងៃបរលោក យើងនឹងមិនផ្ដល់តម្លៃសម្រាប់ពួកគេឡើយ។

[106] នរកជើហាន់ណាំនោះហើយគឺជាការតបស្នងរបស់ពួកគេ ដោយសារតែពួកគេបានប្រឆាំង និងបានយកភស្ដុតាង និងបណ្ដា អ្នកនាំសាររបស់យើងធ្វើជាការចំអកឡកឡឺយ។

[107] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ពួកគេនឹងទទួលបានឋានសួគ៌ឪហ្វៀរដោសឱជាលំនៅដ្ឋាន របស់ពួកគេ ។

[108] ពួកគេស្ថិតនៅក្នុងនោះជានិរន្ដរ៍ ដោយពួកគេមិនចង់ផ្លាស់ ប្ដូរវាឡើយ។

[109] ចូរអ្នកពោលថាៈ ប្រសិនបើទឹកសមុទ្រជាទឹកខ្មៅសម្រាប់ សរសេរពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុន នឹងបពា្ចប់ពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ សូម្បីតែពួកយើងយកទឹក សមុទ្រផេ្សងទៀតមកបន្ថែមធ្វើជាទឹកខ្មៅក៏ដោយ។

[110] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្ស លោកដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ អ្នកណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេ សាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។

ម៉ារយ៉ាម

Surah 19

[1] កាហ្វ ហា យ៉ា អ៊ីន សទ ។

[2] នេះគឺជាការរំលឹកនៃក្ដីមេត្ដាករុម្ចាស់របស់អ្នកចំពោះខ្ញុំ របស់ទ្រង់ហ្សាការីយ៉ា។

[3] នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេនូវ ការបួងសួងមួយយ៉ាងស្ងៀមស្ងាត់ ។

[4] គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ឆ្អឹងឆ្អែងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ហើយសក់ក្បាលក៏ស្កូវ ព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធនឹងការ បួងសួងសុំចំពោះទ្រង់ដែរ ឱម្ចាស់របស់ខ្ញុំ

[5] ហើយពិតប្រាកដណាស់់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំបន្ទាប់ ពីខ្ញុំ(មិនអាចពង្រឹងសាសនារបស់ទ្រង់បាន) ហើយភរិយារបស់ខ្ញុំ ជាស្ដ្រីដែលមិនអាចមានកូន។ ដូចេ្នះហើយសូមទ្រង់មេត្ដាប្រទាន អ្នកស្នងត្រកូលម្នាក់ពីទ្រង់ដល់ខ្ញុំផង។

[6] គេនឹងទទួលមរតករបស់ខ្ញុំ និងមរតកពីសាច់សាលោហិត របស់យ៉ាក់កូប ហើយសូមទ្រង់មេត្ដាធ្វើឱ្យគេក្លាយជាអ្នកដែលទ្រង់ គាប់ចិត្ដផង ឱម្ចាស់របស់ខ្ញុំ.។

[7] (អល់ឡោះមានបន្ទូលថា) ឱហ្សាការីយ៉ា. ពិតប្រាកដ ណាស់ យើងនឹងផ្ដល់ដំណឹងរីករាយដល់អ្នក(ដោយប្រទាន)នូវ កេ្មងប្រុសម្នាក់ឈ្មោះរបស់គេគឺយ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ ឈ្មោះនេះឱ្យអ្នកណាម្នាក់ទេពីមុនមក។

[8] គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើខ្ញុំអាច មានកូនយ៉ាងដូចមេ្ដចទៅ បើភរិយារបស់ខ្ញុំជាស្ដ្រីអាម្នាក់ ហើយខ្ញុំ ក៏ចាស់ជរាណាស់ទៅហើយនោះ

[9] គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់របស់ អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់យើង។ ហើយជាការពិតណាស់ យើងបានបង្កើតអ្នកពីមុនមកដោយអ្នក ពុំទាន់មានសោះ។

[10] គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាផ្ដល់ជាសញ្ញាណាមួយ(ពីការមានគភ៌)ដល់ខ្ញុំផង។ ទ្រង់មាន បន្ទូលថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយទៅកាន់មនុស្ស លោកបានទេក្នុងរយៈពេលបីយប់ដោយមានសុខភាពធម្មតា។

[11] ពេលនោះហ្សាការីយ៉ាបានចេញពីមាសរ៉ប(កន្លែងថ្វាយបង្គំ)ទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាឱ្យពួកគេ លើកតម្កើងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។

[12] (អល់ឡោះបានមានបន្ទូលថា) ឱយ៉ះយ៉ា. ចូរអ្នកប្រកាន់ តាមគម្ពីរ(តាវរ៉ត)នេះឱ្យបានខ្ជាប់ខ្ជួន។ ហើយយើងបានប្រទាន ឱ្យគេនូវគតិបណ្ឌិតតាំងពីកុមារភាព។

[13] និងក្ដីមេត្ដាករុណា ហើយនិងភាពស្អាតសំ្អអំពីយើង ហើយ គេគឺជាអ្នកកោតខ្លាច(ចំពោះអល់ឡោះ)។

[14] ហើយគេគឺជាកូនកតញ្ញូចំពោះមាតាបិតារបស់គេ។ ហើយ គេមិនដែលព្រហើនកោងកាចប្រឆាំង(ចំពោះអល់ឡោះ និងមាតា បិតារបស់គេ)ឡើយ។

[15] ហើយសូមសុខសន្ដិភាពកើតមានដល់គេ(យ៉ះយ៉ា)នៅថ្ងៃ ដែលគេត្រូវបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ ហើយនិងថ្ងៃដែល គេត្រូវគេធ្វើឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។

[16] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងម៉ារយ៉ាំនៅក្នុង គម្ពីរ(គួរអាន)ដែលនៅពេលនោះនាងបានចាកឆ្ងាយពីក្រុមគ្រួសារ របស់នាងឆ្ពោះទៅកន្លែងមួយនៅទិសខាងកើត។

[17] រួចមកនាងបានយករបាំងមួយមកបិទបាំងពីពួកគេ(អ្នក ដទៃ)។ ក្រោយមក យើងបានបញ្ជូ នរួហ(ជីព្រីល)របស់យើងទៅ កាន់នាង។ ហើយគេ(ជីព្រីល)បានក្លែងខ្លួនជាមនុស្សម្នាក់ពេញ លក្ខណៈទៅជួបនាង។

[18] នាងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់មហា សប្បុរសឱ្យបញ្ចៀសខ្ញុំ(ពីភាពអាក្រក់)ពីអ្នកប្រសិនបើអ្នកគឺជា អ្នកកោតខ្លាចអល់ឡោះ។

[19] គេ(ជីព្រីល)បានតបវិញថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំ សារពីម្ចាស់របស់អ្នក ដើម្បីឱ្យខ្ញុំប្រទានដល់អ្នកនូវកូនប្រុសម្នាក់ ដែលស្អាតស្អំ។

[20] នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ តើឱ្យខ្ញុំមានកូន ប្រុសយ៉ាងដូចមេ្ដច បើគ្មាននរណាម្នាក់ធ្លាប់ប៉ះពាល់ខ្ញុំ(រៀប អាពាហ៍ពិពាហ៍) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្ដអំពើអសីលធម៌ (ហ្ស៊ីណា)ផងនោះ

[21] គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់ របស់អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់ យើង។ ហើយយើងយកគេ(កេ្មងប្រុស)ធ្វើជាភស្ដុតាងសម្រាប់ មនុស្សលោក និងជាក្ដីមេត្ដាករុណាពីយើង។ ហើយរឿងនេះ អល់ឡោះបានចារទុករួចជាសេ្រចមកហើយ។

[22] ដូចេ្នះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងបានចាកចេញ ទៅកន្លែងដែលឆ្ងាយ(ជ្រលងភ្នំហ្ពៃឡាហាំទីក្រុងយេរូសាឡឹម)។

[23] ហើយការឈឺចាប់នៅពេលមុនសំរាលកូនបានជំរុញឱ្យ នាងទៅកាន់ដើមល្មើមួយដើម ហើយនាងក៏និយាយថាៈ ឱខ្លួនខ្ញុំ អើយ. ប្រសិនបើខ្ញុំបានស្លាប់មុននេះ ប្រហែលជាខ្ញុំត្រូវបានគេ បំភេ្លច និងគេមិននឹកឃើញខ្ញុំឡើយ។

[24] ហើយពេលនោះមានសំឡេងមួយ(ជីព្រីល)បានស្រែក ប្រាប់នាងពីខាងក្រោមមកថាៈ សូមអ្នកកុំព្រួយបារម្ភអ្វី ជាការ ពិតណាស់ម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពី ក្រោមអ្នក។

[25] ហើយសូមអ្នកអង្រួនគល់ដើមល្មើនេះ វានឹងជ្រុះនូវផ្លែទុំ ស្រស់ៗឱ្យអ្នក។

[26] ដូចេ្នះ ចូរអ្នកទទួលទានផ្លែល្មើ និងផឹកទឹកនេះ ហើយនិង រីករាយ(ដោយការប្រទានកូនពីអល់ឡោះចំពោះអ្នក)ចុះ។ ហើយ ប្រសិនបើអ្នកជួបមនុស្សណាម្នាក់(ហើយគេសួរអ្នកអំពីកូន) សូម អ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះ ម្ចាស់មហាសប្បុរស។ ដូចេ្នះ ខ្ញុំនឹងមិននិយាយរកអ្នកណាម្នាក់ ឡើយនៅថ្ងៃនេះ។

[27] បន្ទាប់មក នាងបាននាំទារកនោះ ឆ្ពោះទៅកាន់ក្រុមរបស់ នាងដោយបីទារកនោះ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ពួក គេបាននិយាយថាៈ ឱម៉ារយ៉ាំ. ជាការពិតណាស់ អ្នកបាននាំមកនូវ រឿងមួយចម្លែកបំផុត។

[28] ឱប្អូនស្រីហារូន. ឪពុករបស់អ្នកពុំមែនជាមនុស្សអាក្រក់ (ហ្ស៊ីណា)ទេ ហើយម្ដាយរបស់អ្នកក៏ពុំមែនជាស្រីខូចដែរ។

[29] នាងបានចង្អុលទៅទារកនោះ(ដើម្បីឱ្យពួកគេសួរ)។ ពួក គេបាននិយាយថាៈ តើឱ្យពួកយើងសួរទៅកាន់ទារកនៅក្នុងអង្រឹង យ៉ាងដូចមេ្ដច

[30] ទារកនោះ(អ៊ីសា)បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគឺ ជាខ្ញុំរបស់អល់ឡោះ ដែលទ្រង់បានប្រទានគម្ពីរមួយ(អ៊ីញជីល)ឱ្យ ខ្ញុំ ហើយទ្រង់បានបង្កើតខ្ញុំជាណាពីម្នាក់។

[31] ហើយទ្រង់បានប្រទានពរជ័យដល់ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំ មានវត្ដមាន ហើយទ្រង់បានផ្ដែផ្ដាំខ្ញុំឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគ ហ្សាកាត់ដរាបណាខ្ញុំនៅមានជីវិត។

[32] ហើយធ្វើឱ្យខ្ញុំក្លាយជាកូនកតញ្ញូចំពោះម្ដាយរបស់ខ្ញុំ ហើយ ទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកកេ្អងក្អាងប្រឆាំង(នឹងទ្រង់)ឡើយ។

[33] ហើយសូមសុខសន្ដិភាពកើតមានដល់ខ្ញុំ(អ៊ីសា) នៅថ្ងៃ ដែលគេបានប្រសូតខ្ញុំ និងនៅថ្ងៃដែលខ្ញុំស្លាប់ ហើយនិងនៅថ្ងៃដែល គេធ្វើឱ្យខ្ញុំរស់ឡើងវិញ(ថ្ងៃបរលោក)។

[34] ដំណើររឿងនោះគឺអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាគឺជា ពាក្យពិតដែលពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)មានការសង្ស័យ (ឬឈ្លោះប្រកែកគ្នា)ចំពោះវា។

[35] វាមិនសក្ដិសមទេសម្រាប់អល់ឡោះដែលថា ទ្រង់មាន បុត្រ។ ទ្រង់មហាស្អាតស្អំ. នៅពេលដែលទ្រង់សមេ្រចចង់ឱ្យអ្វី មួយកើតឡើង គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វត្ថុនោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។

[36] (អ៊ីសាបានពោលថា) ហើយពិតប្រាកដណាស់ អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ពួកអ្នកត្រូវ គោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។ នេះគឺជាមាគ៌ាដ៏ត្រឹម ត្រូវ។

[37] ក្រោយមក បក្សពួកទាំងឡាយ(របស់យ៉ាហ៊ូទី និង ណាសរ៉នី)បានខ្វែងគំនិតគ្នារវាងពួកគេ។ ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគ្មានជំនឿនឹងការជួបជុំគ្នានៃថ្ងៃដ៏ ធំធេង(ថ្ងៃបរលោក)។

[38] ពួកគេនឹងឮ និងឃើញច្បាស់នៅថ្ងៃដែលពួកគេវិលមកជួប យើង(អល់ឡោះ)វិញ។ ក៏ប៉ុន្ដែពួកដែលបំពាននៅថ្ងៃនេះ(លោកិយ)ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

[39] ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោក ស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច (ឱ្យអ្នកមានជំនឿចូលឋានសួគ៌ និងអ្នកគ្មានជំនឿចូលឋាននរក) ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយនិងគ្មានជំនឿ(នៅ ក្នុងលោកិយ)។

[40] ពិតប្រាកដណាស់ យើងនឹងទទួលមរតកផែនដី និងអ្វីៗ ទាំងអស់ដែលនៅលើវា ហើយពួកគេនឹងត្រូវវិលត្រឡប់មកកាន់ យើងវិញ(ដើម្បីជំនុំជំរះ)។

[41] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីព្រហ៊ីមនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។

[42] នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានពោលទៅកាន់ឪពុក (អាហ្សើរ)របស់គេថាៈ ឱឪពុករបស់ខ្ញុំ. ហេតុអ្វីបានជាឪពុកគោរព សក្ការៈចំពោះអ្វីដែលស្ដាប់មិនឮ និងមើលមិនឃើញ ហើយនិងមិន អាចផ្ដល់ផលប្រយោជន៍អ្វីដល់ឪពុកទាល់តែសោះនោះ

[43] ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពី អល់ឡោះ)បានមកដល់ខ្ញុំ ដែលវាមិនបានមកដល់លោកឪពុក។ ដូចេ្នះ សូមលោកឪពុកធ្វើតាមខ្ញុំចុះ ខ្ញុំនឹងបង្ហាញលោកឪពុកនូវ មាគ៌ាដ៏ត្រឹមត្រូវ។

[44] ឱឪពុករបស់ខ្ញុំ. សូមលោកឪពុកកុំគោរពសក្ការៈទៅចំពោះ ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលបានប្រឆាំងនឹង ម្ចាស់មហាសប្បុរស។

[45] ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្មពីម្ចាស់ មហាសប្បុរសត្រូវទៅលើលោកឪពុក ហើយលោកឪពុកនឹងក្លាយជា មិត្ដភក្ដិរបស់ស្ហៃតន(នៅក្នុងឋាននរក)។

[46] ឪពុករបស់គេបានតបវិញថាៈ តើឯងស្អប់ខ្ពើមព្រះរបស់ យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបពា្ឈប់(និយាយ)ទេ យើងពិតជានឹងគប់សម្លាប់ឯងនឹងដុំថ្ម។ ដូចេ្នះ ចូរឯងចាកចេញឱ្យ ឆ្ងាយពីយើង។

[47] គេ(អ៊ីព្រហ៊ីម)បានពោលថាៈ សូមឱ្យសេចក្ដីសុខកើតមាន ដល់លោកឪពុក. ខ្ញុំនឹងសុំអភ័យទោសពីម្ចាស់របស់ខ្ញុំឱ្យលោក ឪពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែផ្ដល់ក្ដីមេត្ដាករុណាដល់ខ្ញុំ ជានិច្ច។

[48] ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងពីអ្វីដែលពួកអ្នកកំពុង គោរពបួងសួងសុំក្រៅពីអល់ឡាះ។ ហើយខ្ញុំនឹងបួងសួងសុំទៅចំពោះ ម្ចាស់របស់ខ្ញុំ សង្ឃឹមថាខ្ញុំនឹងមិនត្រូវគេបដិសេធក្នុងការបួងសួងសុំ ចំពោះម្ចាស់របស់ខ្ញុំឡើយ។

[49] ដូចេ្នះ នៅពេលដែលអ៊ីព្រហ៊ីមបានចាកចេញពីពួកគេនិងពី អ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ យើងបានប្រទាន អ៊ីសហាក(កូន) និងយ៉ាកកូប(ចៅ)ដល់គេ ហើយយើងបានបង្កើត ពួកគេទាំងពីរជាណាពី។

[50] ហើយយើងបានប្រទានដល់ពួកគេនូវក្ដីមេត្ដាករុណារបស់យើង ហើយយើងបានធ្វើឱ្យពួកគេមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្ពង់ ខ្ពស់។

[51] ចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងមូសានៅក្នុងគម្ពីរ (គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកដែលត្រូវបានជ្រើសរើស ហើយគេគឺជាអ្នកនាំសារនិងជាណាពីម្នាក់។

[52] ហើយយើងបានហៅគេនៅក្បែរភ្នំតូរប៉ែកខាងស្ដាំ ហើយ យើងធ្វើឱ្យគេមកជិតយើង ដើម្បីនិយាយជាមួយគេ។

[53] ហើយយើងបានប្រទានដល់គេនូវបងប្រុសរបស់គេហារូន ដែលជាណាពីម្នាក់ដោយក្ដីមេត្ដាករុណារបស់យើង។

[54] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីស្មាអ៊ីលនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកសច្ចៈ គោរពកិច្ច សន្យា ហើយគេជាអ្នកនាំសារ និងជាណាពីម្នាក់។

[55] ហើយគេ(អ៊ីស្មាអ៊ីល)បានបង្គាប់គ្រួសាររបស់គេឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយគេជាអ្នកត្រូវបានពេញ ចិត្ដពីម្ចាស់របស់គេ។

[56] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ិតទ្រីសនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។

[57] ហើយយើងបានលើកតម្កើងគេ(អ៊ិតទ្រីស)ឱ្យមានឋានៈ ខ្ពង់ខ្ពស់។

[58] អ្នកទាំងនោះហើយដែលអល់ឡោះបានប្រទាននៀកម៉ាត់ ដល់ពួកគេឱ្យកើតជាណាពីក្នុងចំណោមកូនចៅអាដាំ និងអំពីបណ្ដា អ្នកដែលយើងបានសង្គ្រោះជាមួយនឹងនួហ និងកូនចៅអ៊ីព្រហ៊ីម និងអ៊ីស្រាអែល ហើយនិងអំពីបណ្ដាអ្នកដែលយើងបានចង្អុល បង្ហាញ និងបានជ្រើសរើស។ នៅពេលដែលមានគេសូត្រអាយ៉ាត់ៗ របស់ម្ចាស់មហាសប្បុរសឱ្យពួកគេស្ដាប់ ពួកគេបានក្រាបស៊ូជូត និងយំ(ដោយសារកោតខ្លាចអល់ឡោះ)។

[59] ហើយក្រោយមក មានមនុស្សមួយចំនួនបានបោះបង់ការ ប្រតិបត្ដិសឡាត និងបានធ្វើតាមតណ្ហាបន្ទាប់ពីពួកគេ(ណាពី)។ ដូចេ្នះ ពួកគេគង់តែជួបនឹងភាពវិនាសអន្ដរាយជាមិនខាន។

[60] លើកលែងតែអ្នកដែលបានសារភាពកំហុស និងមានជំនឿ ហើយនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះពួកទាំងនោះ នឹងចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំបាត់អ្វី(អំពើល្អ)ឡើយ។

[61] (ពួកគេនឹងចូល)ឋានសួគ៌អាត់និន ដែលម្ចាស់មហាសប្បុរសបានសន្យាចំពោះខ្ញុំទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ ការសន្យារបស់ទ្រង់គឺត្រូវតែមកដល់។

[62] ដោយពួកគេមិនឮអ្វីដែលឥតប្រយោជន៍នៅក្នុងនោះ ឡើយគឺមានតែពាក្យគោរពជូនពរឪសិរីសួស្ដីឱប៉ុណ្ណោះ។ ហើយ នៅក្នុងនោះពួកគេមានចំណីអាហាររបស់ពួកគេ(តាមសេចក្ដី ប្រាថ្នា)ទាំងព្រឹកទាំងល្ងាច។

[63] ឋានសួគ៌នោះហើយ ដែលយើងនឹងប្រទានជាមរតកឱ្យ អ្នកណាដែលកោតខ្លាចយើងក្នុងចំណោមខ្ញុំទាំងអស់របស់យើង។

[64] ហើយយើង(ជីព្រីល)មិនអាចចុះ(ពីលើមេឃដោយពាំនាំ មកឱ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ទេ លើកលែងតែតាមការបញ្ជានៃ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីៗដែលនៅខាងមុខយើង (នាថ្ងៃបរលោក)និងអ្វីៗដែលនៅខាងក្រោយយើង(នៅក្នុង លោកិយ) ហើយនិងអ្វីៗដែលនៅចន្លោះទាំងពីរនោះគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយម្ចាស់របស់អ្នកគឺមិនដែលភេ្លចឡើយ។

[65] ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ

[66] ហើយមនុស្ស(គ្មានជំនឿ)បែរជាសួរថាៈ តើនៅពេលដែល ខ្ញុំបានស្លាប់ទៅ ខ្ញុំនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញមែនឬ

[67] តើមនុស្សលោក(អ្នកគ្មានជំនឿ)មិននឹកឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេកាលពីមុន ដោយគេមិនទាន់ មានអ្វីសោះនោះ

[68] ហើយម្ចាស់របស់អ្នកបានស្បថថាៈ យើងនឹងប្រមូលផ្ដុំ ពួកគេទាំងនោះជាមួយពួកស្ហៃតន បន្ទាប់មកយើងនឹងនាំពួកគេ មកលុតជង្គង់នៅជុំវិញនរកជើហាន់ណាំ។

[69] បន្ទាប់មក យើងពិតជានឹងដកយកអ្នកណាដែលប្រឆាំង នឹងម្ចាស់មហាសប្បុរសខ្លាំងជាងគេពីគ្រប់ៗក្រុម(មកធ្វើទារុណកម្មមុនគេ)។

[70] ក្រោយមក យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសម ត្រូវចូលនរកមុនគេ។

[71] ហើយក្នុងចំណោមពួកអ្នក គ្មានអ្នកណាម្នាក់អាចគេចផុត ពីការឆ្លងវា(ស្ពាននរក)បានឡើយ។ (ការឆ្លងស្ពាននរកនេះ)គឺត្រូវ បានសមេ្រចយ៉ាងដាច់ខាតពីម្ចាស់របស់អ្នក។

[72] បន្ទាប់មក យើងនឹងសង្គ្រោះបណ្ដាអ្នកដែលបានកោតខ្លាច យើង ហើយយើងទុកឱ្យពួកដែលបំពានលុតជង្គង់ក្នុងវា(នរក)។

[73] ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យ ពួកគេស្ដាប់យ៉ាងច្បាស់លាស់ ពួកគ្មានជំនឿ(អ្នកមានអំណាច និង មានទ្រព្យសម្បត្ដិក្នុងចំណោមអារ៉ាប់កូរ៉ស្ហ)បាននិយាយទៅកាន់ បណ្ដាអ្នកដែលមានជំនឿ(អ្នកក្រីក្រគ្មានអំណាច និងអ្នកដើរតាម មូហាំម៉ាត់)ថាៈ តើក្រុមណាមួយនៃក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងរស់នៅល្អ និងកន្លែងជួបជុំ(ក្រុមប្រឹក្សា)ល្អជាងគេ

[74] ហើយយើងបានបំផ្លាញមុនពួកគេ(ពួកគ្មានជំនឿអារ៉ាប់ កូរ៉ស្ហ)អស់ជាច្រើនជំនាន់មកហើយ ដែលពួកទាំងនោះមានទ្រព្យ សម្បត្ដិ និងរូបសម្បត្ដិល្អប្រសើរជាង(ពួកនេះទៅទៀត)។

[75] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកណាហើយដែលស្ថិត ក្នុងភាពវងេ្វង គឺម្ចាស់មហាសប្បុរសនឹងពន្យារពេលឱ្យគេកាន់តែ វងេ្វងថែមទៀត រហូតដល់ពេលពួកគេបានឃើញនូវអ្វីដែលគេ (អល់ឡោះ)បានសន្យាជាមួយពួកគេ(ពួកគ្មានជំនឿ)អាចជា ទារុណកម្ម(នៅក្នុងលោកិយ) ឬនៅថ្ងៃបរលោក។ ដូចេ្នះ ពួកគេ នឹងដឹងថា អ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានកម្លាំង ពលំខ្សោយជាង។

[76] ហើយអល់ឡោះនឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួល ការចង្អុលបង្ហាញនូវការចង្អុលបង្ហាញថែមទៀត។ ប៉ុន្ដែអំពើល្អដែល ស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់អ្នកក្នុងការផ្ដល់ ផលបុណ្យនិងជាកន្លែងវិលត្រឡប់ដ៏ប្រពៃ។

[77] តើអ្នកបានឃើញអ្នកដែលបានប្រឆាំងនឹងអាយ៉ាត់ៗរបស់ យើង ហើយគេបាននិយាយថាៈ ខ្ញុំពិតជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យ សម្បត្ដិ និងកូនចៅ(នៅថ្ងៃបរលោក)ដែរឬទេ

[78] តើគេបានដឹងនូវរឿងអាថ៌កំបាំង ឬមួយគេបានទទួលយក ការសន្យាណាមួយពីម្ចាស់មហាសប្បុរសឬ

[79] មិនដូច្នោះទេ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមឱ្យគេនូវទារុណកម្មដ៏យូរអង្វែងថែមទៀត។

[80] ហើយយើងនឹងយកមរតកពីគេ(ពេលគេស្លាប់)ចំពោះអ្វី ដែលគេបាននិយាយថា(មានទ្រព្យសម្បត្ដិ និងកូនចៅ)ហើយគេ នឹងត្រឡប់មករកយើងវិញដោយខ្លួនទទេ។

[81] ហើយពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពី អល់ឡោះ ដើម្បីឱ្យព្រះទាំងនោះការពារពួកគេ។

[82] មិនដូច្នោះទេ ផ្ទុយទៅវិញព្រះទាំងនោះនឹងបដិសេធនឹង ការគោរពសក្ការៈរបស់ពួកគេ ហើយព្រះទាំងនោះនឹងក្លាយទៅជា សត្រូវនឹងពួកគេវិញ(នៅថ្ងៃបរលោក)។

[83] តើអ្នកមិនបានឃើញទេឬ យើងបានបញ្ជូនពួកស្ហៃតនទៅ ចំពោះពួកប្រឆាំង ដើម្បីបង្វក់ពួកគេ(ឱ្យប្រព្រឹត្ដអំពើអាក្រក់ និង ស្ថិតក្នុងភាពវងេ្វង)នោះ

[84] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំប្រញាប់(សុំឱ្យយើងធ្វើ ទារុណកម្ម)ចំពោះពួកគេឱ្យសោះ។ តាមពិតយើងគ្រាន់តែគិតគូ ពេលវេលាឱ្យបានច្បាស់លាស់សម្រាប់ពួកគេប៉ុណ្ណោះ។

[85] នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅ កាន់ម្ចាស់មហាសប្បុរសជាភ្ញៀវកិត្ដិយស។

[86] ហើយយើងនឹងគៀងពួកដែលប្រព្រឹត្ដអំពើអាក្រក់ទៅកាន់ នរកជើហាន់ណាំ ដោយពួកគេសេ្រកឃ្លានយ៉ាងខ្លាំង។

[87] ពួកគេ(ពួកគ្មានជំនឿ)គ្មានសិទ្ធិទទួលការអន្ដរាគមន៍ ឡើយ លើកលែងតែអ្នកដែលបានទទួលយកការសន្យាពីម្ចាស់ មហាសប្បុរសប៉ុណ្ណោះ។

[88] ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។

[89] ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយអាក្រក់ បំផុត។

[90] ដោយពាក្យសំដីនេះ ធ្វើឱ្យមេឃជាច្រើនជាន់ស្ទើរតែបេ្រះ បែក និងផែនដីស្ទើរតែបែកខេ្ទចខ្ទី និងភ្នំទាំងឡាយស្ទើរតែរលំ រលាយ។

[91] ដោយពួកគេបានចោទប្រកាន់ថាៈ ម្ចាស់មហាសប្បុរស មានបុត្រ។

[92] ហើយមិនសក្ដិសមទេ ដែលថាម្ចាស់មហាសប្បុរស មានបុត្រនោះ។

[93] រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីគឺត្រូវ តែត្រឡប់ទៅកាន់ម្ចាស់មហាសប្បុរសក្នុងលក្ខណៈជាខ្ញុំរបស់ទ្រង់។

[94] ជាការពិតណាស់ ទ្រង់បានដឹងពីចំនួនពួកគេ និងបានរាប់ ចំនួនពួកគេយ៉ាងច្បាស់លាស់។

[95] ហើយពួកគេទាំងអស់នឹងត្រឡប់ទៅកាន់ទ្រង់វិញនៅថ្ងៃ បរលោករៀងៗខ្លួន។

[96] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ម្ចាស់មហាសប្បុរសនឹងផ្ដល់ក្ដីអាណិតស្រឡាញ់ដល់ពួកគេ។

[97] ដូចេ្នះ ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន) ជាភាសារបស់អ្នក(មូហាំម៉ាត់) ដើម្បីអ្នកនឹងផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ និងដាស់តឿនព្រមាន ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នាតាមរយៈវា។

[98] ហើយយើងបានបំផ្លាញអស់ជាច្រើនជំនាន់មកហើយមុន ពួកគេ(មូស្ហរីគីនម៉ាក្កះ) តើអ្នក(មូហាំម៉ាត់)ឃើញអ្នកណាម្នាក់ ក្នុងចំណោមពួកគេ ឬឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ

ត̣អា-ហ̣៉ា

Surah 20

[1] ត ហា

[2] យើងមិនបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក ដើម្បីឱ្យអ្នក លំបាកនោះឡើយ។

[3] លើកលែងតែជាការរំលឹកដល់អ្នកណាដែលកោតខ្លាច អល់ឡោះប៉ុណ្ណោះ។

[4] (គម្ពីរគួរអាននេះ)គឺជាការបញ្ចុះមកពីម្ចាស់ដែលបានបង្កើត ផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។

[5] ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។

[6] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរ ព្រមទាំងអ្វីៗដែលនៅក្រោមដី គឺជាកម្មសិទ្ធិ របស់ទ្រង់។

[7] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បពោ្ចញសំឡេង(បួងសួង សុំ ឬរំលឹកឈ្មោះអល់ឡោះ)ខ្លាំងៗ គឺពិតប្រាកដណាស់ ទ្រង់ដឹង ការសម្ងាត់ និងអ្វីដែលអាថ៌កំបាំងបំផុត។

[8] អល់ឡោះគឺជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានឈ្មោះជាច្រើនដ៏ ល្អប្រពៃ។

[9] តើរឿងរបស់មូសាបានមកដល់អ្នកហើយឬនៅ

[10] នៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។

[11] ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះ គេ បានហៅគាត់ថាៈ ឱមូសា

[12] ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក. ដូចេ្នះ ចូរអ្នក ដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិត ក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។

[13] ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវ ហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីចុះ។

[14] ពិតប្រាកដណាស់ យើងគឺជាអល់ឡោះ ដែលគ្មានម្ចាស់ណា ផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បី ជាការរំលឹកដល់យើង។

[15] ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ យើងស្ទើរតែ លាក់បាំងវា ដើម្បីគេនឹងតបស្នងឱ្យរាល់ៗរូបនូវអ្វីដែលគេកំពុងខំ ប្រឹងប្រែង។

[16] ដូចេ្នះ ចូរកុំបណ្ដោយឱ្យអ្នកដែលគ្មានជំនឿនឹងវា(ថ្ងៃ បរលោក) និងអ្នកដែលបានធ្វើតាមចំណង់ចិត្ដរបស់គេមករារាំង អ្នក(មូសា)អំពីវា(ជំនឿនឹងថ្ងៃបរលោក) ដែលជាហេតុធ្វើឱ្យអ្នក វិនាសអន្ដរាយឱ្យសោះ។

[17] តើអ្វីទៅនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា

[18] គាត់បានពោលថាៈ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំទប់ជំហរ នឹងវា ហើយខ្ញុំអង្រួន(ស្លឹកឈើ)នឹងវាឱ្យពពែរបស់ខ្ញុំ ហើយនិង សម្រាប់ប្រើវាជាផលប្រយោជន៍ផេ្សងៗទៀត។

[19] ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា

[20] ហើយគាត់ក៏បានបោះវា រំពេចនោះដំបងបានក្លាយទៅជា សត្វពស់មួយវារយ៉ាងរហ័ស។

[21] ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកចាប់យកវាមកវិញ ហើយ សូមអ្នកកុំខ្លាច យើងនឹងធ្វើឱ្យវាប្រែទៅជារូបភាពដើមវិញ។

[22] ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នក វានឹងចេញពន្លឺសចែងចាំងដោយមិនមែន ជាប្រការអាក្រក់ឡើយ តែវាជាមុជីហ្សាត់មួយផេ្សងទៀត។

[23] ដើម្បីយើងនឹងបង្ហាញអ្នក ពីភស្ដុតាងៗរបស់យើងមួយ ចំនួនដ៏ធំអស្ចារ្យ។

[24] ចូរអ្នកទៅកាន់ហ្វៀរអោន. ពិតប្រាកដណាស់ គេគឺជាអ្នក ដែលបានបំពាន(គ្មានជំនឿ ផ្ដាច់ការ)។

[25] គាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបំភ្លឺ ចិត្ដរបស់ខ្ញុំ(ឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហាន)ផង។

[26] ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។

[27] ហើយសូមទ្រង់មេត្ដាស្រាយចំណងពីអណ្ដាតរបស់ខ្ញុំ(ឱ្យ និយាយច្បាស់ និងប៉ិនប្រសប់)ផង។

[28] ដើម្បីឱ្យពួកគេងាយយល់ពាក្យសំដីរបស់ខ្ញុំ។

[29] ហើយសូមទ្រង់មេត្ដាតែងតាំងជំនួយការម្នាក់អំពីគ្រួសារ របស់ខ្ញុំឱ្យខ្ញុំផង។

[30] គឺហារូនជាបងប្រុសរបស់ខ្ញុំ។

[31] សូមទ្រង់មេត្ដាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។

[32] ហើយសូមទ្រង់មេត្ដាធ្វើឱ្យគាត់រួមសហការក្នុងកិច្ចការ របស់ខ្ញុំផង(ការផ្សព្វផ្សាយសាររបស់អល់ឡោះ)។

[33] ដើម្បីឱ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន។

[34] ហើយនិងរំលឹកដល់ទ្រង់ឱ្យបានកាន់តែច្រើន។

[35] ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញបំផុតចំពោះពួកយើង។

[36] ទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ អ្នកត្រូវបានគេ ប្រទានឱ្យតាមសំណើររបស់អ្នក ឱមូសា

[37] ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ឱ្យអ្នក ម្ដងទៀត។

[38] នៅពេលដែលយើងបានផ្ដល់ប្រផ្នូលមួយទៅកាន់ម្ដាយ របស់អ្នកឱ្យដឹង។

[39] ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។

[40] នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា

[41] ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់ (ដើម្បីផ្សព្វផ្សាយសាររបស់យើង)។

[42] ចូរអ្នកនិងបងប្រុសរបស់អ្នកនាំយកភស្ដុតាងៗរបស់យើង ហើយអ្នកទាំងពីរកុំព្រងើយកន្ដើយក្នុងការរំលឹកមកចំពោះយើងឱ្យ សោះ។

[43] ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោន ពិតប្រាកដណាស់ គេគឺ ជាអ្នកដែលបានបំពាន។

[44] ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន) ដោយពាក្យសំដីទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬ កោតខ្លាច(អល់ឡោះ)។

[45] គេទាំងពីរបានពោលទៅកាន់ទ្រង់ថាៈ ឱម្ចាស់របស់យើង ខ្ញុំ. ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើពួកយើងភ្លាមៗ។

[46] ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)។

[47] ដូចេ្នះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន) ហើយ និយាយប្រាប់គេថាៈ ពិតប្រាកដណាស់ យើងខ្ញុំទាំងពីរគឺជាអ្នក នាំសារនៃម្ចាស់របស់អ្នក។ ដូចេ្នះ សូមអ្នកដោះលែងអំបូរអ៊ីស្រាអែលមកឱ្យយើងខ្ញុំវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេ ទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឱ្យអ្នកនូវភស្ដុតាងពី ម្ចាស់របស់អ្នក។ ហើយសូមសុខសន្ដិភាពកើតមានចំពោះអ្នកណា ដែលបានដើរតាមការចង្អុលបង្ហាញនេះ។

[48] ពិតប្រាកដណាស់ គេបានផ្ដល់វាហ៊ីមកឱ្យយើងយ៉ាងច្បាស់ ថាៈ ពិតប្រាកដណាស់ ទារុណកម្មនឹងធ្លាក់លើអ្នកណាដែលបាន បដិសេធ និងងាកចេញ(ពីការដាស់តឿននេះ)។

[49] គេ(ហ្វៀរអោន)បានតបវិញថាៈ ហើយតើអ្នកណាជាម្ចាស់ របស់អ្នកទាំងពីរ ឱមូសា

[50] គាត់(មូសា)បានតបថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់ ដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់ (សមទៅតាមរូបរាងរបស់វា) បន្ទាប់មកទ្រង់បានចង្អុលបង្ហាញ (ពីការរស់នៅ)។

[51] គេ(ហ្វៀរអោន)បាននិយាយថាៈ ហើយចុះរឿងរ៉ាវអ្នក ជំនាន់មុនៗនោះយ៉ាងដូចមេ្ដចដែរ

[52] គាត់(មូសា)បានតបថា ការដឹងពីរឿងរ៉ាវនេះគឺមានតែ ម្ចាស់របស់ខ្ញុំទេដែលដឹង ដែលមាននៅក្នុងសៀវភៅកំណត់ហេតុ (ឡាវហុលម៉ាស់ហ្វ៊ូស)។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ ហើយក៏មិន ភេ្លចភ្លាំងដែរ។

[53] ទ្រង់គឺជាម្ចាស់ដែលបានបង្កើតផែនដីរាបស្មើសម្រាប់ពួក អ្នក និងបានធ្វើឱ្យមានផ្លូវជាច្រើនសម្រាប់ពួកអ្នកនៅលើវា ហើយ និងបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មកយើងបានបពោ្ចញ នូវរុក្ខជាតិគ្រប់ប្រភេទខុសៗគា្នដោយសារទឹកភ្លៀងនេះ។

[54] ចូរពួកអ្នកទទួលទាន(ចំណីដែលល្អ)និងឃ្វាលសត្វពាហនៈ របស់ពួកអ្នក។ ពិតប្រាកដណាស់ ក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។

[55] អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)។

[56] ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវភស្ដុតាងៗរបស់យើង តែគេបែរជាបានបដិសេធ និងបាន ប្រឆាំងទៅវិញ។

[57] គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា

[58] ដូចេ្នះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នកនូវ មន្ដអាគមដូចនេះដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នក កំណត់ពេលជួបគ្នានៅទីកន្លែងណាមួយចំកណ្ដាលរវាងយើង និងអ្នក ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។

[59] គាត់(មូសា)បានតបថាៈ ពេលវេលាណាត់ជួបពួកអ្នកគឺនៅ ថ្ងៃបុណ្យ ហើយត្រូវឱ្យប្រជាជនមកជួបជុំគ្នានៅពេលថ្ងៃរះ។

[60] ហើយហ្វៀរអោនបានត្រឡប់ទៅវិញ រួចមកគេក៏បាន ប្រមូលអ្នកចេះមន្ដអាគមនរបស់គេ បន្ទាប់មកគេបានមកដល់ (តាមពេលកំណត់)។

[61] មូសាបានពោលទៅកាន់ពួកគេថាៈ វិនាសអន្ដរាយហើយ ពួកអ្នក។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកប្រឆាំងនឹងអល់ឡោះ ដែលជាហេតុនាំឱ្យទ្រង់បំផ្លាញពួកអ្នកដោយទារុណកម្មណាមួយ ឱ្យសោះ។ ហើយអ្នកដែលបានប្រឌិតភូតកុហកនោះពិតជាខាត បង់មិនខាន។

[62] រួចមកពួកគេក៏បានពិភាក្សាគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ ហើយពួកគេបានរក្សាការសម្ងាត់។

[63] ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ គេទាំងពីរអ្នក នេះគឺជាគ្រូមន្ដអាគម ដែលគេទាំងពីរចង់បណេ្ដញពួកអ្នកចេញពី ទឹកដីរបស់ពួកអ្នកដោយមន្ដអាគមរបស់គេទាំងពីរ។ ហើយគេទាំង ពីរចង់បំបាត់នូវទំនៀមទម្លាប់របស់ពួកអ្នកដែលល្អប្រសើរខ្ពង់ខ្ពស់។

[64] ដូចេ្នះ ចូរពួកអ្នកប្រមូលអ្នកចេះមន្ដអាគមរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកមកឈរជាជួរ(ដើម្បីតទល់ជាមួយនឹងគេទាំង ពីរ)ព្រោះនៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹង ទទួលបានជ័យជំនះ។

[65] ពួកគេក៏បាននិយាយថា ឱមូសា. តើអ្នកបោះ(ដំបង) មុន ឬក៏ពួកយើងបោះមុន

[66] គាត់(មូសា)បានឆ្លើយថា ទេ. ចូរពួកអ្នកបោះមុនចុះ. រំពេចនោះខ្សែពួរនិងដំបងរបស់ពួកគេចេញពីមន្ដអាគមរបស់ ពួកគេ វាធ្វើឱ្យគាត់ឆ្ពិនភ្នែកហាក់ដូចជាសត្វពស់កំពុងតែវារ។

[67] ពេលនោះមូសាមានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់ គាត់។

[68] យើង(អល់ឡោះ)បានមានបន្ទូលថាៈ ចូរអ្នកកុំភ័យខ្លាច ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលមានប្រៀបជាងគេ។

[69] ហើយចូរអ្នកបោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើ។ តាមពិតអ្វីដែល ពួកគេបានធ្វើគឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគម ប៉ុណ្ណោះ។ ហើយគ្រូមន្ដអាគមមិនអាចមានជ័យជំនះឡើយ ទោះបី ជាគេមកពីទីណាក៏ដោយ។

[70] រំពេចនោះពួកគ្រូមន្ដអាគមបាននាំគ្នាលុតជង្គង់ស៊ូជូតដោយ និយាយថាៈ ពួកយើងព្រមជឿនឹងម្ចាស់របស់ហារូននិងមូសាហើយ។

[71] គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម

[72] ពួកគេ(គ្រូមន្ដអាគម)បាននិយាយថាៈ ពួកយើងមិនអាច លើកតម្កើងអ្នកជាងអ្វីដែលបានមកដល់ពួកយើងនូវភស្ដុតាងៗយ៉ាង ច្បាស់លាស់ និងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូចេ្នះ ចូរ អ្នកសមេ្រចចុះនូវអ្វីដែលអ្នកចង់ធ្វើ។ តាមពិតអ្នកអាចធ្វើ(ទារុណកម្មពួកយើង)បានតែនៅក្នុងលោកិយនេះប៉ុណ្ណោះ។

[73] ពិតប្រាកដណាស់ ពួកយើងបានជឿនឹងម្ចាស់របស់ពួកយើង ដើម្បីទ្រង់នឹងអភ័យទោសឱ្យពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ ពួកយើង និងអ្វីដែលអ្នកបានបង្ខំពួកយើងឱ្យធ្វើទៅលើគេ(មូសា) អំពីមន្ដអាគមនោះ។ ហើយអល់ឡោះគឺប្រសើរជាង(ចំពោះការ តបស្នង)និងស្ថិតសេ្ថរជាង(ក្នុងការធ្វើទារុណកម្ម)។

[74] ពិតប្រាកដណាស់ អ្នកណាហើយមកជួបម្ចាស់របស់គេជា អ្នកប្រឆាំង(នឹងអល់ឡោះ) ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំដោយគេស្ទើរស្លាប់ និងស្ទើររស់នៅក្នុងនោះ។

[75] ប៉ុន្ដែអ្នកណាហើយដែលមកជួបនឹងទ្រង់ជាអ្នកមានជំនឿ ដែលបានសាងអំពើល្អមែននោះ អ្នកទាំងនោះនឹងទទួលបានឋានៈ ដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។

[76] ឋានសួគ៌អាត់និន ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតប ស្នងចំពោះអ្នកដែលបានសំអាតខ្លួន(ពីបាបកម្ម)។

[77] ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពី ការលង់ទឹក)ដែរ។

[78] បន្ទាប់មក ហ្វៀរអោនបាននាំទាហានរបស់គេដេញតាម ពួកគេ(អំបូរអ៊ីស្រាអែល) តែទឹកសមុទ្របានគ្របដណ្ដប់លើពួក គេ(ហ្វៀរអោន)រហូតដល់ពួកគេលង់ស្លាប់។

[79] ហើយហ្វៀរអោនបាននាំឱ្យក្រុមរបស់គេវងេ្វង ហើយគេ មិនបានណែនាំផ្លូវត្រឹមត្រូវ(ដល់ពួកគេ)ឡើយ។

[80] ឱអំបូរអ៊ីស្រាអែល. ជាការពិតណាស់ យើងបានរំដោះពួក អ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅក្បែរ ភ្នំតូរផ្នែកខាងស្ដាំ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត) ហើយយើងបានបញ្ចុះម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចឱ្យ ពួកគេ។

[81] ចូរពួកអ្នកទទួលទានពីចំណីល្អៗនូវអ្វីដែលយើងបានប្រទាន ឱ្យពួកអ្នក ហើយពួកអ្នកកុំបំពាន(ខ្ជះខ្ជាយក្នុងការទទួលទាន)នឹងវា ដែលជាហេតុនាំឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើគេ អ្នក នោះពិតជាវិនាសអន្ដរាយ។

[82] ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។

[83] តើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចោលក្រុមរបស់អ្នក ឱមូសា

[84] គេ(មូសា)បានពោលថាៈ ពួកទាំងនោះនៅពីក្រោយខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់ ដើម្បីឱ្យទ្រង់បន្ថែមការ ស្រឡាញ់ និងការយល់ព្រម ឱម្ចាស់របស់ខ្ញុំ

[85] ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ យើងបាន សាកល្បងក្រុមរបស់អ្នកក្រោយពីអវត្ដមានរបស់អ្នក ហើយសាមីរី បាននាំពួកគេឱ្យវងេ្វង។

[86] បន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ

[87] ពួកគេបាននិយាយថាៈពួកយើងមិនបានក្បត់កិច្ចសន្យា របស់អ្នក ដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់ឡើយ។ ក៏ប៉ុន្ដែ ពួកយើងត្រូវបានគេបង្ខំឱ្យទទួលបន្ទុកមួយយ៉ាងធ្ងន់ធ្ងរពីការប្រមូល គ្រឿងអលង្ការរបស់ក្រុម(ហ្វៀរអោន)។ ក្រោយមកពួកយើងក៏ បានបោះវា(ចូលទៅក្នុងភ្លើងតាមការណែនាំរបស់សាមីរី)។ បន្ទាប់ មកសាមីរីក៏បានធ្វើដូច្នោះដែរ។

[88] បន្ទាប់មក គេ(សាមីរី)បានយកចេញ(ពីភ្លើង)នូវរូបកូន គោមួយដែលមានសំឡេងស្រែក។ ពួកគេនិយាយថាៈ នេះគឺជា ម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់មូសា តែគេបានភេ្លច។

[89] តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់វា(កូនគោ) មិនអាចឆ្លើយតបនូវពាក្យសំដីណាមួយទៅកាន់ពួកគេឡើយ ហើយវាក៏គ្មានលទ្ធភាពធ្វើឱ្យគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ ដល់ពួកគេបានដែរ។

[90] ហើយជាការពិតណាស់ ហារូនបាននិយាយប្រាប់ពួកគេតាំង ពីមុនមកថាៈ ឱក្រុមរបស់ខ្ញុំ. តាមពិតពួកអ្នកគ្រាន់តែត្រូវបានគេ សាកល្បងនឹងវា(ការគោរពសក្ការៈកូនគោ)ប៉ុណ្ណោះ។ ហើយពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់មហាសប្បុរស។ ដូចេ្នះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។

[91] ពួកគេបានឆ្លើយថាៈ ពួកយើងនៅតែបន្ដគោរពសក្ការៈទៅ ចំពោះវា(កូនគោនោះ)ជានិច្ច រហូតទាល់តែមូសាត្រឡប់មកកាន់ ពួកយើងវិញ។

[92] គេ(មូសា)បានពោលថាៈ ឱហារូន. តើអ្វីទៅដែលបាន រារាំងអ្នកនៅពេលដែលអ្នកបានឃើញពួកគេស្ថិតក្នុងភាពវងេ្វង (ពីសាសនាអល់ឡោះ)។

[93] ដោយអ្នកមិនធ្វើតាម(បណ្ដាំរបស់)ខ្ញុំនោះ? តើអ្នកមិន គោរពតាមបញ្ជារបស់ខ្ញុំទេឬ

[94] គេ(ហារូន)បានតបថាៈ ឱកូនម្ដាយរបស់ខ្ញុំ. សូមអ្នកកុំ ចាប់ពុកចង្ការបស់ខ្ញុំ និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំ ខ្លាចអ្នកស្ដីបន្ទោសខ្ញុំថាៈ អ្នក(ហារូន)បានបំបែកបំបាក់អំបូរ អ៊ីស្រាអែល និងមិនគោរពតាមពាក្យសំដីរបស់ខ្ញុំ(មូសា)។

[95] គេ(មូសា)បានពោលថាៈ តើរឿងរ៉ាវរបស់អ្នកយ៉ាង ដូចមេ្ដចឱសាមីរី

[96] គេបានឆ្លើយថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបាន ឃើញវា(ជីព្រីលជិះសេះ) ហើយខ្ញុំបានយក(ដី)មួយក្ដាប់ពីដាន (ជើងសេះ)អ្នកនាំសារ(ជីព្រីល)។ ក្រោយមកខ្ញុំបានបោះវា(ទៅ លើគ្រឿងអលង្ការដែលរលាយក្លាយជារាងកូនគោ)។ ហើយខ្លួន របស់ខ្ញុំបានផុសជាគំនិតឱ្យខ្ញុំធ្វើដូច្នោះ។

[97] គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។

[98] តាមពិតម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានម្ចាស់ ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។

[99] ដូច្នោះដែរ យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរ៉ាវ (របស់ប្រជាជាតិ)មួយចំនួនដែលបានកន្លងផុតទៅ។ ហើយជាការ ពិតណាស់ យើងបានផ្ដល់ឱ្យអ្នកនូវការក្រើនរំលឹកមួយ(គម្ពីរ គួរអាន)ពីយើង។

[100] អ្នកណាហើយបានងាកចេញពីវា(គម្ពីរគួរអាន) ពិត ប្រាកដណាស់ គេនឹងត្រូវរែកនូវបាបកម្មដ៏ធ្ងន់នៅថ្ងៃបរលោក។

[101] ដោយពួកគេស្ថិតនៅក្នុងនោះ(នរក)ជាអមតៈ។ ហើយ ពួកគេនឹងទទួលបន្ទុកដ៏អាក្រក់បំផុត(បាបកម្ម)នៅថ្ងៃបរលោក។

[102] នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។

[103] ពួកគេខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅ(ក្នុង លោកិយនេះ)ឡើយ លើកលែងតែចំនួនដប់ថ្ងៃប៉ុណ្ណោះ។

[104] យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយនៅពេលដែលអ្នក មានបញ្ញាចេះដឹងជាងគេនៃពួកគេនិយាយថាៈ ពួកអ្នកមិនបានស្នាក់ នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។

[105] ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីភ្នំទាំងឡាយ ដូចេ្នះចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំនឹងបំបែកវាឱ្យប៉ើងខេ្ទចខី្ទ។

[106] ហើយទ្រង់នឹងទុកឱ្យដីរាបស្មើធេង។

[107] ដោយអ្នកនឹងមើលមិនឃើញវៀច ហើយក៏មិនឃើញ កន្លែងដែលទាប ឬខ្ពស់នៅលើវាឡើយ។

[108] នៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។

[109] នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។

[110] ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ (ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ) ហើយពួកគេមិនដឹងជ្រួតជ្រាបអំពីទ្រង់ឡើយ។

[111] ហើយមុខរបស់ពួកគេបានឱនឈ្ងោកទៅចំពោះម្ចាស់ ដែលរស់ជាអមតៈ ជាអ្នករៀបចំអ្វីៗទាំងអស់។ ហើយអ្នកដែល បាននាំមកជាមួយនូវប្រការស្ហ៊ីរិកពិតជាបានខាតបង់។

[112] ហើយអ្នកណាដែលសាងនូវអំពើល្អ ដោយគេជាអ្នក មានជំនឿ(លើអល់ឡោះ)នោះ គេមិនភ័យខ្លាចពីភាពអយុត្ដិធម៌ (បន្ថែមអំពើអាក្រក់) និងភាពខ្វះខាត(ពីអំពើល្អ)នោះឡើយ។

[113] ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងនោះយ៉ាងក្បោះ ក្បាយអំពីការព្រមាន(ទារុណកម្មគ្រប់ប្រភេទ) សង្ឃឹមថាពួកគេ នឹងកោតខ្លាចអល់ឡោះ ឬវា(គម្ពីរគួរអាននេះ)នាំឱ្យមានការរំលឹក ដល់ពួកគេ។

[114] ហើយអល់ឡោះមហាខ្ពង់ខ្ពស់ ជាសេ្ដចដ៏ពិតប្រាកដ។ ហើយចូរអ្នក(មូហាំម៉ាត់)កុំអន្ទះសានឹង(ការសូត្រ)គមី្ពរគួរអាន មុននឹងគេផ្ដល់វ៉ាហ៊ីឱ្យអ្នកចប់សព្វគ្រប់។ ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។

[115] ហើយជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជា ទៅចំពោះអាដាំកាលពីមុន(កុំឱ្យគេបរិភោគផ្លែឈើនេះ) តែគេ បែរជាបានភេ្លច(ល្មើស)ទៅវិញ ហើយយើងមិនបានឃើញគេ តាំងចិត្ដធ្វើអំពើនោះឡើយ។

[116] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានប្រកែក។

[117] ហើយយើងបានមានបន្ទូលថា ឱអាដាំ. ពិតប្រាកដ ណាស់ នេះ(អ៊ីព្លីស)ជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក ដូចេ្នះ ចូរកុំបណ្ដោយឱ្យគេបណេ្ដញអ្នកទាំងពីរចេញពីឋានសួគ៌ជាហេតុ នាំឱ្យអ្នកមានការលំបាកឱ្យសោះ។

[118] ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងនោះ(ឋានសួគ៌) គឺអ្នកមិនអត់ឃ្លាន ហើយក៏មិនអាក្រាតដែរ។

[119] ហើយពិតប្រាកដណាស់ នៅក្នុងនោះអ្នកមិនសេ្រកទឹក ហើយក៏មិនត្រូវកំដៅព្រះអាទិត្យដែរ។

[120] ក្រោយមកស្ហៃតនបានញុះញង់គាត់ថាៈ ឱអាដាំ. តើចង់ ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើអមតៈ និងភាពជាអ្នកគ្រប់គ្រងដែលគ្មាន ពេលអន្ដរាយដែរឬទេ

[121] ហើយគេទាំងពីរនាក់បានទទួលទានផ្លែឈើនោះ ស្រាប់ តែភាពអាក្រាតរបស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំង ពីរ ហើយគេទាំងពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើ រាងកាយរបស់គេទាំងពីរ។ ហើយអាដាំបានធ្វើខុសនឹងបទបញ្ជានៃ ម្ចាស់របស់គេ និងបានវងេ្វង(ពីការពិត)។

[122] ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ ហើយ ទ្រង់បានអភ័យទោសឱ្យគាត់ និងបានចង្អុលបង្ហាញគាត់(ទៅរក មាគ៌ាដ៏ត្រឹមត្រូវ)វិញ។

[123] ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។

[124] តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរ គួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាង លំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមាន ឋានៈខ្ពង់ខ្ពស់ក៏ដោយ) ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោក ដោយភ្នែកខ្វាក់។

[125] គេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ហេតុអ្វីបានជាទ្រង់ ប្រមូលផ្ដុំខ្ញុំមកវិញដោយពិការភ្នែក ហើយជាការពិតណាស់ ខ្ញុំធ្លាប់ ជាអ្នកភ្នែកភ្លឺទេតើ

[126] ទ្រង់បានមានបន្ទូលថាៈ ដូច្នោះហើយ អាយ៉ាត់ៗរបស់ យើងបានមកដល់អ្នក តែអ្នកបានភេ្លចវា(ដោយបោះបង់មិនព្រម ជឿ)។ ដូចេ្នះថ្ងៃនេះអ្នកក៏ត្រូវគេភេ្លចវិញដែរ។

[127] យើងក៏តបស្នងដូច្នោះដែរចំពោះអ្នកដែលបានល្មើស (នឹងបទបញ្ជា) និងមិនព្រមជឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់គេ។ ហើយទារុណកម្មនៅថ្ងៃបរលោកគឺខ្លាំងក្លាបំផុត និងជាអមតៈ។

[128] តើវា(គម្ពីរគួរអាន)មិនបានបង្ហាញដល់ពួកគេ(ពួក មូស្ហរីគីន)ទេឬថា យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មក ហើយ ដោយសារតែពួកគេ(ពួកជំនាន់មុន)ធ្វើដំណើរឆ្លងកាត់ លំនៅដ្ឋាន(បែកបាក់)របស់ពួកគេនោះ? ពិតប្រាកដណាស់ ក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។

[129] ហើយប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពី ម្ចាស់របស់ពួកអ្នក និងគ្មានការកំណត់ពេលវេលាច្បាស់លាស់ទេនោះ គេពិតជានឹងទទួលរង(ទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។

[130] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។

[131] ហើយចូរអ្នកកុំសម្លឹងមើលដោយភ្នែកទាំងពីររបស់ អ្នកទៅចំពោះអ្វីដែលយើងបានប្រទានភាពរីករាយឱ្យពួកគេគ្រប់ ប្រភេទ ដែលជាការលំអនឹងវានៃជីវិតរស់នៅក្នុងលោកិយនេះដើម្បី យើងនឹងសាកល្បងពួកគេចំពោះវាឱ្យសោះ។ ហើយលាភសក្ការៈនៃ ម្ចាស់របស់អ្នកគឺល្អប្រសើរ និងស្ថិតសេ្ថរជាអមតៈ។

[132] ហើយចូរអ្នក(មូហាំម៉ាត់)បង្គាប់ឱ្យក្រុមគ្រួសាររបស់ អ្នកប្រតិបត្ដិសឡាត និងអត់ធ្មត់ចំពោះវា។ យើងមិនសុំលាភសក្ការៈ ពីអ្នកឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈឱ្យអ្នក នោះ។ ហើយលទ្ធផលចុងក្រោយ(ឋានសួគ៌)គឺសម្រាប់អ្នកដែល កោតខ្លាចអល់ឡោះ។

[133] ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ហេតុអ្វីបានជា គេ(មូហាំម៉ាត់)មិននាំភស្ដុតាងណាមួយពីម្ចាស់របស់គេមកឱ្យពួក យើង(បញ្ជាក់ថាគេជាព្យាការីពិតប្រាកដ)។ តើភស្ដុតាងច្បាស់ លាស់ដែលមាននៅក្នុងគម្ពីរមុនៗ(គម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល)មិនបានមកដល់ពួកគេទេឬ

[134] ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ

[135] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់ៗគ្នា(អ្នកមានជំនឿ និងគ្មានជំនឿ)គឺសុទ្ធតែរង់ចាំមើល(ការសន្យារបស់ទ្រង់) ដូចេ្នះ ចូរអ្នកទាំងអស់គ្នារង់ចាំមើលចុះ. ពួកអ្នកនឹងដឹងថាៈ អ្នកណាដើរ តាមមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលបានទទួលការចង្អុលបង្ហាញ (ពីអល់ឡោះ)។

អាល់-អាំប៊ីយ៉ា

Surah 21

[1] ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។

[2] គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច

[3] ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ

[4] គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។

[5] ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។

[6] គ្មានភូមិស្រុក(ប្រជាជន)មានជំនឿណាមួយដែលយើងបាន បំផ្លាញវាមុនពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)នោះឡើយ។ ដូចេ្នះ តើ ពួកគេនឹងមានជំនឿឬទេ

[7] ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។

[8] ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារ)ដោយមាន ខ្លួនប្រាណមិនចេះបរិភោគចំណីអាហារនោះទេ ហើយពួកគេក៏គ្មាន ជីវិតអមតៈដែរ។

[9] បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។

[10] ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ

[11] ហើយយើងបានបំផ្លាញភូមិស្រុក(ប្រជាជន)ដែលបាន បំពាននោះជាច្រើនមកហើយ រួចយើងបានបង្កើតក្រុមមួយផេ្សង ទៀតបន្ទាប់ពីពួកគេ។

[12] ហើយនៅពេលដែលពួកគេ(អ្នកភូមិស្រុក)បានឃើញ ទារុណកម្មរបស់យើង(មកដល់)ស្រាប់តែពួកគេរត់គេចពីវា។

[13] (ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថា) ពួកអ្នកកុំ រត់គេចឱ្យសោះ ហើយចូរពួកអ្នកត្រឡប់ទៅរកភាពសប្បាយរីករាយ និងលំនៅដ្ឋាន(ដ៏ប្រណីត)របស់ពួកអ្នកវិញចុះ ពួកអ្នកនឹង ត្រូវគេសួរជាមិនខាន។

[14] ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពានមែន។

[15] ហើយការស្រែកហៅរបស់ពួកគេនោះនៅតែបន្ដរហូត ទាល់តែយើងធ្វើឱ្យពួកគេដូចជាដំណាំដែលត្រូវបានគេច្រូតកាត់ ដែលមិនអាចរស់បានទៀតឡើយ។

[16] ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរជាការលេងសើចនោះឡើយ។

[17] ប្រសិនបើយើងមានបំណងយកជាល្បែងលេងសើច (មហេសី ឬបុត្រ) គឺយើងនឹងយកវាពីអ្នកដែលនៅក្បែរយើង ប្រសិនបើយើងចង់ធ្វើមែននោះ។

[18] ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិត(គម្ពីរគួរអាន)ទៅលើ ភាពមិនពិត។ ហើយវាបំផ្លាញភាពមិនពិត ពេលនោះភាពមិនពិត ស្រាប់តែរលាយសាបសូន្យ។ ហើយទារុណកម្មគឺសម្រាប់ពួកអ្នក ដោយសារតែអ្វីដែលពួកអ្នក និយាយប្រឌិត(ថាអល់ឡោះមាន មហេសី និងបុត្រ)នោះ។

[19] ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីជា កម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយអ្នកនៅក្បែរទ្រង់គឺពួកគេ មិនក្រអឺតក្រទម និងមិននឿយហត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់ឡើយ។

[20] ដោយពួកគេនាំគ្នាលើកតម្កើងទ្រង់ទាំងយប់ទាំងថ្ងៃមិន ធុញទ្រាន់ឡើយ។

[21] តើពួកគេ(ពួកមូស្ហរីគីន)បានយកព្រះនានាដែលធ្វើអំពីដី (មកគោរពសក្ការៈ) ដែលព្រះទាំងនោះគ្មានលទ្ធភាពអាចប្រោស ជីវិតដែលស្លាប់បានឬ

[22] ប្រសិនបើនៅលើមេឃ និងផែនដីមានម្ចាស់ច្រើនក្រៅពី អល់ឡោះមែននោះ វាទាំងពីរច្បាស់ជាអន្ដរាយជាមិនខាន។ ដូចេ្នះ អល់ឡោះជាម្ចាស់នៃអារ៉ស្ហមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះទៅទៀត។

[23] ទ្រង់មិនត្រូវគេសួរដេញដោលនូវអ្វីដែលទ្រង់ធ្វើនោះ ឡើយ តែពួកគេទេដែលត្រូវគេ(អល់ឡោះ)សួរដេញដោលនោះ។

[24] តើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។

[25] ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅ ពីយើងផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។

[26] ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។ ទ្រង់មហាស្អាតស្អំ(អំពីអ្វីដែលពួកគេនិយាយ)។ ផ្ទុយទៅ វិញ ពួកគេ(ម៉ាឡាអ៊ីកាត់)គឺជាខ្ញុំរបស់អល់ឡោះដែលត្រូវគេលើក តម្កើង។

[27] ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្ដើមសំដីមុនទ្រង់ឡើយ ហើយពួកគេប្រតិបតិ្ដតាមការបញ្ជារបស់ទ្រង់។

[28] ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រមឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោតខ្លាចទៅចំពោះទ្រង់។

[29] ហើយអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាម្ចាស់ផេ្សងពីទ្រង់នោះ យើងនឹងតបស្នង ដល់គេនូវនរកជើហាន់ណាំជាមិនខាន។ ដូច្នោះដែរ យើងនឹងតប ស្នងចំពោះពួកដែលបំពាន។

[30] តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថាៈ ពិតប្រាកដ ណាស់ មេឃជាច្រើនជាន់ និងផែនដីវាទាំងពីរបានជាប់គ្នា តែយើង បានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើត អ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះតើពួកគេនៅតែមិន ជឿទៀតឬ

[31] ហើយយើងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកគេ និងយើងបានបង្កើតឱ្យមានផ្លូវជាច្រើន ដែលទូលាយនៅលើវា សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ (ក្នុងកិច្ចការរស់នៅ)។

[32] ហើយយើងបានបង្កើតមេឃធ្វើជាដំបូលការពារ(ផែនដី)។ តែពួកគេនៅតែងាកចេញពីភស្ដុតាងនានា(ព្រះអាទិត្យ ព្រះច័ន្ទ ហ្វូងតារា...)របស់វា។

[33] ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ និងពេលថ្ងៃ ហើយនិងព្រះអាទិត្យ ព្រមទាំងព្រះច័ន្ទ។ ដោយពួកវាទាំងអស់ ដើរតាមគន្លងរបស់វា។

[34] ហើយយើងមិនបានប្រទានជីវិតអមតៈឱ្យមនុស្សលោកណា ម្នាក់មុនអ្នក(មូហាំម៉ាត់)ឡើយ។ ដូចេ្នះ ប្រសិនបើអ្នកស្លាប់ តើពួកគេ(ពួកប្រឆាំង)មានជីវិតអមតៈឬ

[35] រាល់ៗរបស់ដែលមានជីវិតនឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នកនូវប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។

[36] ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(មូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយថាៈ តើគេនេះ ឬជាអ្នក ដែលនិយាយអាក្រក់ពីម្ចាស់(ព្រះនានា)របស់ពួកអ្នកនោះ? ដោយ ពួកគេគ្មានជំនឿនឹងការរំលឹកនៃម្ចាស់មហាសប្បុរសឡើយ។

[37] គេបានបង្កើតមនុស្សលោកមកគឺមានលក្ខណៈអន្ទះសា។ យើងនឹងបង្ហាញពួកអ្នកនូវភស្ដុតាង(ទារុណកម្ម)របស់យើង។ ដូចេ្នះ ចូរពួកអ្នកកុំអន្ទះសាសុំពីយើងពេក។

[38] ហើយពួកគេសួរថាៈ តើការសន្យា(ទារុណកម្ម)នេះនឹង មកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិត មែននោះ

[39] ប្រសិនបើពួកដែលប្រឆាំងដឹងពីពេលវេលាដែលពួកគេមិន អាចការពារភ្លើងនរកចេញពីមុខ និងខ្នងរបស់ពួកគេ ហើយគ្មានអ្នក ណាជួយពួកគេនោះ (ប្រាកដជាពួកគេមិនទាមទារចង់ឃើញទារុណកម្មរបស់អល់ឡោះឡើយ)។

[40] ផ្ទុយទៅវិញ វា(ភ្លើងនរក)នឹងមកដល់ពួកគេភ្លាមៗ ហើយ វាធ្វើឱ្យពួកគេស្រឡាំងកាំង។ ពេលនោះពួកគេមិនអាចទប់ទល់នឹង វាបានឡើយ ហើយពួកគេក៏មិនត្រូវគេពន្យារ(ទារុណកម្ម)ដែរ។

[41] ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនៗអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ(ទារុណកម្ម) បានហ៊ុំព័ទ្ធពួកដែលបានប្រមាថមើលងាយបណ្ដាអ្នកនាំសារនូវអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។

[42] ចូរអ្នក(មូហាំម៉ាត់ )សួរថាៈ តើមានអ្នកណាការពារពួកអ្នកនៅពេលយប់ និងពេលថ្ងៃពីទារុណកម្មរបស់ម្ចាស់មហា សប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការរំលឹក នៃម្ចាស់របស់ពួកគេ។

[43] ឬមួយពួកគេមានព្រះផេ្សងពីយើង ដែលអាចការពារពួក គេ(ពីទារុណកម្មរបស់យើង)? ពួកគេ(ព្រះនានា)គ្មានសមត្ថភាព នឹងជួយខ្លួនឯង ហើយពួកគេក៏គ្មានការគាំពារពីយើងដែរ។

[44] ផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ

[45] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែដាស់ តឿនព្រមានពួកអ្នកដោយវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់ ស្ដាប់មិនឮការអំពាវនាវឡើយ កាលបើមានគេដាស់តឿនព្រមាន ពួកគេនោះ។

[46] ហើយជាការពិតណាស់ ប្រសិនបើទារុណកម្មពីម្ចាស់របស់ អ្នកប៉ះពួកគេតែបន្ដិច ពួកគេពិតជានិយាយ(ដោយស្រែកយំ)ថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជា ពួកដែលបានបំពាន។

[47] ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយ សូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជំរះ។

[48] ហើយជាការពិតណាស់់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា និងហារូន ជាពន្លឺ(ការចង្អុលបង្ហាញទៅរកផ្លូវល្អ)និងជាការ រំលឹកសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។

[49] គឺបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។

[50] ហើយនេះ(គម្ពីរគួរអាន)គឺជាការរំលឹកដ៏មានពរជ័យដែល យើងបានបញ្ចុះវាមក។ ដូចេ្នះហេតុអ្វីបានជាពួកអ្នកបដិសេធនឹងវា

[51] ហើយជាការពិតណាស់ យើងបានប្រទានឱ្យអ៊ីព្រហ៊ីម នូវ ការចង្អុលបង្ហាញរបស់គេកាលពីមុន(កេ្មងវ័យ) ហើយយើងដឹង យ៉ាងច្បាស់អំពីគេ។

[52] នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុក និង ប្រជាជនរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈ ចំពោះវាទាំងនេះជាអ្វី

[53] ពួកគេឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួក យើងគោរពសក្ការៈចំពោះពួកគេ។

[54] គាត់បានពោលថាៈ ជាការពិតណាស់ ពួកអ្នកនិងជីដូនជីតា របស់ពួកអ្នកបានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

[55] ពួកគេតបវិញថាៈ តើអ្នកនាំមកឱ្យយើងនូវការពិត ឬមួយ អ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកដែលនិយាយលេងសើច

[56] គេ(អ៊ីព្រហ៊ីម)បានពោលទៅវិញថាៈ ផ្ទុយទៅវិញ ម្ចាស់ របស់ពួកអ្នកគឺជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីដែល ទ្រង់បានបង្កើតវាទាំងនោះ ហើយខ្ញុំជាសាក្សីម្នាក់លើរឿងទាំង នោះ។

[57] ខ្ញុំស្បថនឹងអល់ឡោះថាៈ ខ្ញុំនឹងរៀបគម្រោងកំចាត់រូប បដិមាទាំងអស់របស់ពួកអ្នក ក្រោយពេលដែលពួកអ្នកត្រឡប់មក (ពីពិធីបុណ្យ)វិញ។

[58] ពេលនោះគេ(អ៊ីព្រហ៊ីម)ក៏បានវាយកំទេចរូបបដិមាទាំង នោះឱ្យទៅជាបំណែកៗ លើកលែងតែរូបបដិមាមួយធំជាងគេ ប៉ុណ្ណោះ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។

[59] ពួកគេ(ពួកគ្មានជំនឿ)បាននិយាយថាៈ តើអ្នកណាបានធ្វើ មកលើព្រះនានារបស់ពួកយើងបែបនេះ? ពិតប្រាកដណាស់ អ្នក នោះពិតជាស្ថិតក្នុងចំណោមពួកដែលល្មើស។

[60] ពួកគេមួយចំនួនបាននិយាយថាៈពួកយើងបានឮយុវជនម្នាក់ និយាយ(អាក្រក់)ពីពួកវា(រូបបដិមា) គេហៅគាត់ថាអ៊ីព្រហ៊ីម ។

[61] ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកនាំគេមកនៅចំពោះមុខ មហាជន ដើម្បីឱ្យពួកគេធ្វើជាសាក្សី(ចំពោះការប្រព្រឹត្ដរបស់គេ)។

[62] ពួកគេបានសួរថាៈ តើអ្នកឬដែលបានធ្វើបែបនេះមកលើ ព្រះរបស់ពួកយើងឱអ៊ីព្រហ៊ីម

[63] គេ(អ៊ីព្រហ៊ីម)បានឆ្លើយថា ផ្ទុយទៅវិញ គឺរូបបដិមា ធំជាងគេនេះហើយដែលបានធ្វើវានោះ។ ដូចេ្នះ ចូរពួកអ្នកសួរ ពួកវាចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។

[64] ហើយ(ដោយពាក្យសំដីនេះ) ពួកគេបានបែរមកបន្ទោស គ្នារបស់ពួកគេវិញ ហើយក៏បាននិយាយថាៈ ពិតប្រាកដណាស់ ពួក អ្នកគឺជាពួកដែលបំពាន។

[65] បន្ទាប់មក ពួកគេបានឱនក្បាលរបស់ពួកគេ(ដោយខ្មាស់ អៀន រួចក៏និយាយទៅកាន់អ៊ីព្រហ៊ីមថា) ជាការពិតណាស់ អ្នក បានដឹងហើយថា ពួកវាទាំងនេះមិនចេះនិយាយឡើយ។

[66] គាត់បានតបវិញថាៈ ដូចេ្នះ តើពួកអ្នកនៅគោរពសក្ការៈ ចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ឬមិនផ្ដល់គ្រោះថ្នាក់អ្វីសោះ ដល់ពួកអ្នកផេ្សងពីអល់ឡោះឬ

[67] គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីៗដែល ពួកអ្នកនៅគោរពសក្ការៈក្រៅពីអល់ឡោះនោះ។ តើពួកអ្នកមិន ត្រិះរិះពិចារណាទេឬ

[68] ពួកគេបាននិយាយថាៈ ចូរពួកអ្នកដុតគេ(អ៊ីព្រហ៊ីម) និង នាំគ្នាជួយសង្គ្រោះព្រះរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ធ្វើ។

[69] យើងបានមានបន្ទូលថាៈ ឱភ្លើង. ចូរប្រែក្លាយទៅជា ត្រជាក់ និងផ្ដល់សុវត្ថិភាពដល់អ៊ីព្រហ៊ីម ចុះ។

[70] ហើយពួកគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគេ (អ៊ីព្រហ៊ីម) ប៉ុន្ដែយើងបានធ្វើឱ្យពួកគេវិនាសខាតបង់។

[71] ហើយយើងបានសង្គ្រោះគេ(អ៊ីព្រហ៊ីម) និងលូត(ពីទឹកដី អ៊ីរ៉ាក់)ទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះ ទឹកដីនេះសម្រាប់ពិភពលោក។

[72] ហើយយើងបានប្រទានអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជា ចៅ)ឱ្យគេ(អ៊ីព្រហ៊ីម)ថែមទៀត។ ហើយយើងបានធ្វើឱ្យពួកគេ ក្លាយជាអ្នកដែលល្អត្រឹមត្រូវ។

[73] ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដើម្បី ចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់យើង។ ហើយយើងបានផ្ដល់វ៉ាហ៊ីដល់ពួកគេឱ្យសាងអំពើល្អ និងប្រតិបត្ដិ សឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេគឺជាអ្នកដែល បានគោរពសក្ការៈមកចំពោះយើង។

[74] ហើយលូតវិញ យើងបានប្រទានឱ្យគេនូវគតិបណ្ឌិត និង ចំណេះដឹង ហើយយើងបានសង្គ្រោះគេឱ្យផុតពីអ្នកភូមិដែលបាន ប្រព្រឹត្ដអំពើស្មោកគ្រោក។ ពិតប្រាកដណាស់ ពួកគេជាក្រុមអាក្រក់ ដែលល្មើសនឹងបទបញ្ជារបស់យើង។

[75] ហើយយើងបានបញ្ចូលគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ គេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អ។

[76] ហើយ(ចូរចងចាំអំពីរឿង)នួហ នៅពេលដែលគេបានបួង សួងសុំកាលពីមុន យើងក៏បានឆើ្លយតបចំពោះគេ។ ហើយយើងបាន សង្គ្រោះគេនិងអ្នករួមជំនឿរបស់គេឱ្យផុតពីគ្រោះមហន្ដរាយ(ទឹក ជំនន់)ដ៏ធំ។

[77] ហើយ យើងបានជួយគេឱ្យរួចផុតពីក្រុមដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម អាក្រក់។ ដូចេ្នះហើយយើងបានពន្លិចពួកគេក្នុងទឹកទាំងអស់គ្នា។

[78] ហើយ(ចូរចងចាំអំពីរឿង)ដាវូដ(ឪពុក)និងស៊ូឡៃម៉ាន (កូន)កាលនោះគេទាំងពីរបានកាត់ក្ដ្ដីពីរឿងចំការដំណាំមួយដែល ហ្វូងពពែរបស់ក្រុមអ្នកស្រុកបានចូលស៊ីខេ្ទចខ្ទីនៅយប់មួយ ហើយ យើង(អល់ឡោះ)ជាសាក្សីចំពោះការកាត់ក្ដីរបស់ពួកគេ។

[79] ក្រោយមកយើងបានធ្វើឱ្យស៊ូឡៃម៉ានយល់អំពីរឿងក្ដីនេះ។ ហើយយើងបានប្រទានភាពឈ្លាសវៃ និងចំណេះដឹងដល់គេទាំងពីរ។ រួចហើយយើងបានធ្វើឱ្យភ្នំនិងហ្វូងសត្វស្លាបជាច្រើនលើកតម្កើង សរសើរ(ចំពោះយើង)រួមជាមួយដាវូដ។ ហើយយើងគឺជាអ្នកធ្វើ រឿងទាំងនេះ។

[80] ហើយយើងបានបង្រៀនគេ(ដាវូដ)ឱ្យចេះធ្វើអាវក្រោះ សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកក្នុងការធ្វើសង្គ្រាមរបស់ ពួកអ្នក។ តើពួកអ្នកដឹងគុណឬទេ

[81] ហើយយើងបានផ្ដល់ឱ្យស៊ូឡៃម៉ាននូវវាយោដែលបក់បោក តាមបញ្ជារបស់គេទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះ វា(ទឹកដីស្ហាម)។ ហើយយើងដឹងបំផុតនូវអ្វីៗទាំងអស់។

[82] ហើយក្នុងចំណោមពួកស្ហៃតនមានអ្នកជ្រមុជទឹក(រក កំណប់ក្នុងបាតសមុទ្រ)ឱ្យគេ(ស៊ូឡៃម៉ាន) និងធ្វើកិច្ចការផេ្សង ពីនោះទៀត ហើយយើងគឺជាអ្នកថែរក្សាពួកគេទាំងនោះ។

[83] ហើយ(ចូរចងចាំអំពីរឿង)អៃយ៉ូបនៅពេលដែលគេបាន បួងសួងសុំម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ភាពគ្រោះថ្នាក់បាន មកបៀតបៀនខ្ញុំ ហើយមានតែទ្រង់ទេគឺជាអ្នកដែលអាណិត ស្រឡាញ់ជាងគេបំផុត។

[84] ដូចេ្នះហើយ យើងបានឆ្លើយតបនូវការបួងសួងសុំរបស់គេ ហើយយើងបានរំដោះភាពគ្រោះថ្នាក់ឱ្យចេញពីខ្លួនគេ។ ហើយយើង បានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេឡើងវិញ ហើយនិងផ្ដល់ឱ្យ ពួកគេដូចអ្វីដែលមាននៅជាមួយពួកគេពីមុនដោយក្ដីមេត្ដាករុណា ពីយើង និងជាការរំលឹកដល់បណ្ដាអ្នកដែលគោរពសក្ការៈចំពោះ យើង។

[85] (ចូរអ្នកចងចាំអំពីរឿង)អ៊ីស្មាអ៊ីល អ៊ីទ្រីស និងហ៊្សុល គីហ្វលី គេទាំងអស់គឺស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។

[86] ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។

[87] ហើយ(ចូរអ្នកចងចាំអំពីរឿង)ហ្សាន់នូន(យូនូស)នៅ ពេលដែលគេចាកចេញទៅដោយកំហឹង ហើយគេបានគិតថា យើង (អល់ឡោះ)មិនធ្វើទណ្ឌកម្មលើរូបគេទេ ក្រោយមកគេបានបួង សួងសុំក្នុងពេលងងឹតថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហា ស្អាតស្អំ. ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែល បំពាននោះ។

[88] ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានសង្គ្រោះគេឱ្យផុតពីភាពទុក្ខព្រួយ។ ហើយដូច្នោះ ដែរ យើងសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។

[89] ហើយ(ចូរចងចាំអំពីរឿង)ហ្សាការីយ៉ានៅពេលដែលគេ បានបួងសួងសុំម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំ ទុកឱ្យខ្ញុំនៅម្នាក់ឯង(ដោយគ្មានអ្នកបន្ដត្រកូល)អ្វី ហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។

[90] ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានប្រទានយ៉ះយ៉ាឱ្យគេ ហើយយើងបានព្យាបាលភរិយា របស់គេឱ្យគេ(មានកូន)។ ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុង ការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើង ដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោន មកចំពោះយើង។

[91] ហើយ(ចូរចងចាំអំពីរឿងម៉ារយ៉ាំ) ដែលនាងបានរក្សា ភាពបរិសុទ្ធរបស់នាង ហើយយើងបានផ្លុំរួហ(ព្រលឹង)របស់យើង ទៅក្នុងខ្លួនរបស់នាង ហើយយើងបានយកនាងនិងបុត្រារបស់នាង ធ្វើជាភស្ដុតាងមួយសម្រាប់ពិភពទាំងអស់។

[92] ពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺសាសនា តែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង។

[93] ក៏ប៉ុន្ដែពួកគេបានបែកបាក់គ្នា(ជាច្រើនក្រុម)ក្នុងកិច្ចការ សាសនារបស់ពួកគេ (ដោយគោរពសក្ការៈក្រៅពីអល់ឡោះ)។ ពួកគេទាំងអស់នឹងវិលត្រឡប់មកចំពោះយើងវិញ។

[94] ដូចេ្នះ អ្នកណាហើយដែលសាងអំពើល្អ ខណៈដែលគេជា អ្នកមានជំនឿ គឺគ្មានការបដិសេធ(បាត់បង់)ចំពោះការតស៊ូប្រឹង ប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងជាអ្នកកត់ ត្រាទុកសម្រាប់គេ(ក្នុងសៀវភៅកំណត់ហេតុ)។

[95] ហើយគេ(អល់ឡោះ)មិនអនុញ្ញាតឱ្យត្រឡប់(មកលើ លោកិយនេះដើម្បីលុបលាងកំហុស)វិញទេចំពោះអ្នកភូមិស្រុក ណាដែលយើងបានបំផ្លាញវារួច។

[96] រហូតទាល់តែនៅពេលដែលយ៉ាក់ជូច និងម៉ាក់ជូចត្រូវបាន គេ(អល់ឡោះ)ដោះលែង(ពីរនាំង) ហើយពួកគេចេញពីតំបន់ខ្ពស់ ទាំងហ្វូងៗ(ទៅគ្រប់ច្រកល្ហក)។

[97] ហើយការសន្យាពិតប្រាកដ(ថ្ងៃបរលោក)បានជិតមក ដល់។ ពេលនោះ ចក្ខុរបស់ពួកដែលគ្មានជំនឿសម្លឹងមើល(ហេតុការណ៍ទាំងនេះ ដោយនិយាយថា) ឱវិនាសអន្ដរាយហើយពួកយើង. ជាការពិតណាស់ ពួកយើងបានធេ្វសប្រហែសអំពីរឿងនេះ។ ផ្ទុយ ទៅវិញ ពួកយើងជាពួកដែលបានបំពាន។

[98] ពិតប្រាកដណាស់ ពួកអ្នកនិងអ្វីៗដែលពួកអ្នកនៅគោរព សក្ការៈផេ្សងពីអល់ឡោះនោះ គឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើ ហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា។

[99] ប្រសិនបើពួកវាទាំងនេះ ជាព្រះ(ដូចដែលពួកអ្នកអះអាង) មែននោះ គឺពួកវាមិនបានចូលនរកទេ។ ហើយពួកវាទាំងអស់នោះ គឺស្ថិតនៅក្នុងវា(នរកជើហាន់ណាំ)ជាអមតៈ។

[100] ពួកគេនឹងស្រែកថ្ងូរយ៉ាងខ្លាំងនៅក្នុងឋាននរកនោះ ហើយ ពួកគេនៅក្នុងនោះគឺមិនឮអ្វីឡើយ។

[101] ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វ សំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពី ភ្លើងនរក(ដូចជា អ៊ីសា ម៉ារយ៉ាំ អ៊ូហ្សៃរ)។

[102] ពួកគេមិនឮសំឡេងអណ្ដាតភ្លើងនរកបន្ដិចណាឡើយ ដោយពួកគេស្ថិត(នៅក្នុងឋានសួគ៌)ជាអមតៈតាមអ្វីដែលខ្លួនរបស់ ពួកគេប្រាថ្នា។

[103] ភាពតក់ស្លុតយ៉ាងខ្លាំង(នៅថ្ងៃបរលោក)មិនធ្វើឱ្យពួក គេ(អ្នកមានជំនឿ)ព្រួយបារម្ភឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ ទទួលរាក់ទាក់ពួកគេ(ដោយពោលថា) នេះគឺជាថ្ងៃរបស់ពួកអ្នក ដែលគេបានសន្យានឹងពួកអ្នក។

[104] នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាស ទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដង ទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុន ដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះ ខ្លួនរបស់យើង ពិតប្រាកដណាស់យើងជាអ្នកធ្វើ(នូវអ្វីដែលយើង បានសន្យា)។

[105] ហើយជាការពិតណាស់ យើងបានសរសេរក្នុងគម្ពីរហ្សាពួរ (ស៊ូហូហ្វអ៊ីព្រហ៊ីម គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល គម្ពីរគួរអាន)ក្រោយ ពី(យើងបានចាររួចនៅក្នុង)ឡាវហុលម៉ះហ្វ៊ូសថាៈ ពិតប្រាកដ ណាស់ផែនដី គឺខ្ញុំរបស់យើងដែលល្អត្រឹមត្រូវនឹងទទួលមរតកវា។

[106] ពិតប្រាកដណាស់ នៅក្នុង(គម្ពីរគួរអាន)នេះគឺជាមេរៀន គ្រប់គ្រាន់សម្រាប់ក្រុមដែលគោរពសក្ការៈមកចំពោះយើង។

[107] ហើយយើងមិនបានបញ្ជូនអ្នកឡើយ លើកលែងតែដើម្បី ផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ។

[108] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតគេគ្រាន់តែ ផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជា ម្ចាស់តែមួយគត់(អល់ឡោះ)។ ដូចេ្នះ តើពួកអ្នកព្រមប្រគល់ខ្លួន (ទៅចំពោះទ្រង់)ដែរឬទេ? (គោរពសក្ការៈចំពោះអល់ឡោះតែ មួយគត់)។

[109] ហើយប្រសិនបើពួកគេងាកចេញ(ពីសាសនាអ៊ីស្លាម) នោះ ចូរអ្នកប្រាប់ពួកគេថាៈ ខ្ញុំបានជូនដំណឹងឱ្យពួកអ្នកដឹងដូចៗ គ្នាហើយ។ តែខ្ញុំមិនបានដឹងទេថា អ្វី(ទារុណកម្មនៃថ្ងៃបរលោក) ដែលគេសន្យានឹងពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយឡើយ

[110] ពិតប្រាកដណាស់ ទ្រង់ដឹងនូវពាក្យសំដីខ្លាំងៗ(ជាចំហរ) និងដឹងនូវអ្វីដែលពួកអ្នកបិទបាំង។

[111] ហើយខ្ញុំ(មូហាំម៉ាត់)ក៏មិនដឹងដែរ(ការពន្យារពេលធ្វើ ទារុណកម្មលើពួកអ្នកនោះ)ប្រហែលវាជាការសាកល្បងមួយ សម្រាប់ពួកអ្នកនិងជាការសប្បាយរីករាយមួយរយៈកាលប៉ុណ្ណោះ។

[112] គេ(មូហាំម៉ាត់)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាវិនិច្ឆ័យ(រវាងពួកយើង និងពួកប្រឆាំង)ដោយសច្ចៈ ធម៌ផង។ ហើយម្ចាស់របស់ពួកយើងគឺជាម្ចាស់មហាសប្បុរស ជា ម្ចាស់ដែលពួកយើងសុំជំនួយប្រឆាំងនឹងអ្វីដែលពួកអ្នកចោទប្រកាន់ (ថាអល់ឡោះមានកូន មូហាំម៉ាត់ជាគ្រូមន្ដអាគម គម្ពីរគួរអានជា កំណាព្យ)។

អាល់-ហាច

Surah 22

[1] ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួក អ្នក។ ពិតប្រាកដណាស់ ការរញ្ជួយផែនដីនៃថ្ងៃបរលោកគឺជា ព្រឹត្ដិការណ៍មួយដ៏ធំធេង។

[2] ថ្ងៃនោះ ពួកអ្នកនឹងឃើញព្រឹត្ដិការណ៍ថ្ងៃបរលោករាល់ៗស្ដ្រី ដែលបំបៅកូនគឺភេ្លចភ្លាំងស្មារតីពីកូនដែលគេបំបៅ ហើយរាល់ៗស្ដ្រី ដែលមានផ្ទៃពោះវិញ គឺរលូតកូនរបស់គេ(ដោយក្ដីរន្ធត់)។ ហើយ អ្នក(មូហាំម៉ាត់)នឹងឃើញមនុស្សទាំងអស់(វងេ្វងវង្វាន់)ដូចជា ស្រវឹង ខណៈដែលពួកគេមិនមែនស្រវឹងឡើយ ក៏ប៉ុន្ដែទារុណកម្ម របស់អល់ឡោះ(នៅថ្ងៃនោះ)គឺខ្លាំងក្លាបំផុត។

[3] ហើយក្នុងចំណោមមនុស្សលោក មានអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹង ហើយគេដើរតាមរាល់ ជំហានរបស់ស្ហៃតនដែលរឹងរូស។

[4] គេ(អល់ឡោះ)បានចារទៅលើវា(ស្ហៃតន)រួចជាសេ្រច ហើយថាៈ ពិតប្រាកដណាស់ អ្នកណាហើយតាមវា វាពិតជាធ្វើឱ្យ អ្នកនោះវងេ្វង និងបង្ហាញផ្លូវគេទៅកាន់ទារុណកម្មនៃភ្លើងនរកជា មិនខាន។

[5] ឱមនុស្សលោក. ប្រសិនបើពួកអ្នកមានការសង្ស័យចំពោះ ថ្ងៃដែលគេធ្វើឱ្យមនុស្សរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមាន រូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះគឺ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការ កកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែល យើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មកយើងបពោ្ចញ ពួកអ្នកមកជាទារក។ បន្ទាប់មកទៀតធ្វើឱ្យពួកអ្នកលូតលាស់ធំ ពេញវ័យ។ ហើយក្នុងចំណោមពួកអ្នកមានអ្នកត្រូវគេកំណត់ឱ្យស្លាប់ ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នកក៏មានអ្នកដែលត្រូវ គេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង (គ្មានអ្វីដុះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត)និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះ ចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។

[6] ទាំងនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលធ្វើឱ្យអ្នកដែលស្លាប់រស់ ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នក មានអានុភាពលើអ្វីៗទាំងអស់។

[7] ហើយពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មាន ការសង្ស័យអំពីវាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យ អ្នកដែលនៅក្នុងផ្នូរទាំងអស់រស់ឡើងវិញ។

[8] ហើយក្នុងចំណោមមនុស្សលោក មានអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិងគ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរណាមួយដែលបំភ្លឺច្បាស់លាស់ឡើយ។

[9] ដោយអ្នកនោះបែរចេញ(ពីការពិត)ទាំងក្រអឺតក្រទមដើម្បី ពង្វក់(អ្នកដទៃ)ឱ្យវងេ្វងពីមាគ៌ារបស់អល់ឡោះ។ គេនឹងមានការ អាម៉ាស់ក្នុងលោកិយនេះ។ ហើយយើងនឹងឱ្យគេភ្លក្សទារុណកម្មនៃ ភ្លើងនរកដែលឆាបឆេះនៅថ្ងៃបរលោក។

[10] នោះគឺដោយសារតែអ្វីដែលដៃទាំងពីររបស់អ្នកបាន ប្រព្រឹត្ដ។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកដែល បំពានលើខ្ញុំរបស់ទ្រង់ឡើយ។

[11] ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរព សក្ការៈចំពោះអល់ឡោះដោយចិត្ដរារែក(ក្រោយពីបានចូលសាសនា អ៊ីស្លាមរួច)។ ហើយប្រសិនបើគេបានជួបប្រទះនឹងប្រការល្អ គឺគេ សប្បាយរីករាយនឹងវា(សាសនាអ៊ីស្លាម)។ តែប្រសិនបើគេបានជួប ប្រទះនឹងប្រការអាក្រក់ គេច្បាស់ជាត្រឡប់ទៅរកភាពដើមវិញ (ភាពគ្មានជំនឿ) ដោយបានខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរ-លោក។ នោះវាគឺជាការខាតបង់ដ៏ច្បាស់លាស់។

[12] ពួកគេបួងសួងសុំផេ្សងពីអល់ឡោះនូវអ្វីដែលមិនអាចធ្វើ ឱ្យគេមានគ្រោះថ្នាក់ និងមិនផ្តល់ផលប្រយោជន៍ដល់គេឡើយ។ នោះវាគឺជាការវងេ្វងដ៏សែនឆ្ងាយ។

[13] ពួកគេបួងសួងសុំពីអ្នកដែលផ្ដល់គ្រោះថ្នាក់ដល់គេជាង ផ្ដល់ផលប្រយោជន៍ដល់គេ។ នេះពិតជាអ្នកជួយដ៏អាក្រក់ និងជា គូកនដ៏អាក្រក់បំផុត។

[14] ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ ពិតប្រាកដណាស់ អល់ឡោះធ្វើអ្វីដែលទ្រង់មាន បំណង ។

[15] អ្នកណាហើយដែលបានគិតថា អល់ឡោះនឹងមិនជួយគេ (មូហាំម៉ាត់)នៅលើលោកិយ និងថ្ងៃបរលោកនោះ ចូរឱ្យគេចង ខ្សែទៅនឹងដំបូលផ្ទះ បន្ទាប់មកចូរឱ្យគេចងកសម្លាប់ខ្លួនឯង ហើយ ចូរឱ្យគេមើលចុះ ថាតើឧបាយកលរបស់គេពិតជានឹងបំបាត់នូវអ្វី ដែលគេខឹងសម្បាឬទេ? (គឺអល់ឡោះនៅតែជួយមូហាំម៉ាត់)។

[16] ហើយដូចេ្នះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភស្ដុតាងៗយ៉ាងច្បាស់លាស់(ដើម្បីឱ្យមនុស្សលោកស្វែងយល់) ហើយពិតប្រាកដណាស់ អល់ឡោះនឹងចង្អុលបង្ហាញចំពោះអ្នក ណាដែលទ្រង់មានបំណង។

[17] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួកយ៉ាហ៊ូទី និងសពីអ៊ីន និងពួកណាសរ៉នី និងពួកម៉ាជូស៊ី និងពួកមូស្ហរី-គីន ពិតប្រាកដណាស់អល់ឡោះនឹងវិនិច្ឆ័យរវាងពួកគេនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះគឺជាសាក្សីលើអ្វីៗទាំងអស់។

[18] តើអ្នកមិនបានឃើញទេឬថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺត្រូវអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងព្រះអាទិត្យ និងព្រះច័ន្ទ និងហ្វូងផ្កាយ និងភ្នំ និងដើមឈើនានា និងសត្វ ធាតុទាំងអស់និងមនុស្សលោកភាគច្រើនស៊ូជូតចំពោះទ្រង់នោះ? ហើយ(មនុស្សលោក)ភាគច្រើន គឺត្រូវទទួលទារុណកម្ម។ ហើយ អ្នកណាដែលត្រូវអល់ឡោះធ្វើឱ្យគេអាម៉ាស់មុខ គឺគ្មានអ្នកណាលើក តម្កើងគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះធ្វើនូវអ្វីដែលទ្រង់ មានចេតនា។

[19] ក្រុមជម្លោះទាំងពីរ(អ្នកមានជំនឿ និងគ្មានជំនឿ)នេះបាន ឈ្លោះទាស់ទែងគ្នាក្នុងរឿងម្ចាស់របស់ពួកគេ។ ហើយពួកដែលគ្មាន ជំនឿ គឺត្រូវបានគេកាត់សំលៀកបំពាក់ពីភ្លើងនរកឱ្យពួកគេ រួចគេ ចាក់ទឹកពុះលើក្បាលពួកគេ។

[20] អ្វីៗដែលនៅក្នុងពោះរបស់ពួកគេ និងស្បែកគឺនឹងត្រូវ រលាយដោយសារទឹកពុះនោះ។

[21] ហើយរំពាត់ធ្វើអំពីដែកគឺសម្រាប់(ធ្វើទារុណកម្ម)ពួកគេ។

[22] រាល់ពេលដែលពួកគេព្យាយាមចង់ចាកចេញពីវា(ភ្លើង នរក)ដោយសារភាពឈឺចាប់នោះ ពួកគេត្រូវគេរុញត្រឡប់ទៅក្នុង វាវិញ។ ហើយ(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្ស នូវទារុណកម្មនៃភ្លើងឆាបឆេះនេះចុះ។

[23] ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែលមាន ជំនឿនិងបានសាងអំពើល្អទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា ដោយគេតុបតែងលំអឱ្យពួកគេនៅក្នុងនោះជាមួយ នឹងកងដៃកងជើងធ្វើពីមាសនិងគជ់ខ្យង។ ហើយសំលៀកបំពាក់ របស់ពួកគេនៅក្នុងនោះគឺក្រណាត់សូត្រ។

[24] ហើយពួកគេត្រូវបានគេចង្អុលបង្ហាញ(នៅក្នុងលោកិយ) ទៅរកពាក្យសំដីដែលល្អៗ(ឡាអ៊ីឡាហាអ៊ិលឡល់ឡោះ ការរំលឹក ឈ្មោះអល់ឡោះ ការសូត្រគម្ពីរគួរអាន...)។ ហើយពួកគេត្រូវ បានគេចង្អុលបង្ហាញទៅរកមាគ៌ារបស់ទ្រង់ដែលជាទីកោតសរសើរ (សាសនាអ៊ីស្លាម)។

[25] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ និងម៉ាស្ជីទិលហារ៉មដែលយើងបាន បង្កើតវាសម្រាប់មនុស្សលោកទូទៅ(ក្នុងការគោរពសក្ការៈ) ទោះបីអ្នករស់នៅទីនោះ ឬអ្នកមកពីក្រៅ(ពួកគេនឹងទទួលទារុណកម្ម ដ៏សែនឈឺចាប់)។ ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើ អាក្រក់ទាំងបំពាននៅទីនោះ យើងនឹងឱ្យគេភ្លក្សទារុណកម្មដ៏សែន ឈឺចាប់ជាមិនខាន។

[26] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្ហាញកន្លែង សាងសង់ផ្ទះ(កាក់ហ្ពះ)ដល់អ៊ីព្រហ៊ីម(យើងបានមានបន្ទូលថា)ចូរ អ្នកកុំប្រព្រឹត្ដអំពើស្ហ៊ីរិកមកចំពោះយើងឱ្យសោះ ហើយអ្នកត្រូវ សំអាតផ្ទះរបស់យើងទុកសម្រាប់បណ្ដាអ្នកដែលតវ៉ាហ្វ និងបណ្ដា អ្នកដែលឈរ(ថ្វាយបង្គំ) ហើយនិងបណ្ដាអ្នកដែលរូកុស៊ូជូត។

[27] ហើយចូរអ្នកប្រកាសអំពាវនាវដល់មនុស្សលោកអំពីការ ធ្វើហាជ្ជី។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយថ្មើរ ជើងនិងដោយជិះសត្វអូដ្ឋដែលពួកគេនឹងមកពីគ្រប់ច្រកល្ហកដ៏សែន ឆ្ងាយ។

[28] ដើម្បីពួកគេនឹងឃើញផលប្រយោជន៍សម្រាប់ពួកគេ(ផលបុណ្យហាជ្ជី និងផលចំណេញពីជំនួញ) ហើយពួកគេរំលឹកឈ្មោះ របស់អល់ឡោះក្នុងអំឡុងថ្ងៃដែលគេបានកំណត់(ថ្ងៃទីដប់ ដប់មួយ ដប់ពីរ ដប់បី នៃខែហ៊្សុលហិជ្ជះ)ចំពោះអ្វីដែលទ្រង់បានប្រទានលាភ សក្ការៈដល់ពួកគេអំពីសត្វពាហនៈ។ ដូចេ្នះ ចូរពួកអ្នកបរិភោគអំពី វា និងបរិច្ចាគឱ្យអ្នកក្រលំបាក។

[29] បន្ទាប់មកចូរឱ្យពួកគេបំពេញករណីយកិច្ចរបស់ពួកគេឱ្យ បានចប់សព្វគ្រប់ ហើយចូរឱ្យពួកគេបំពេញនូវការសច្ចារបស់ពួកគេ (សច្ចានឹងសំឡេះសត្វ នៅរដូវហាជ្ជី និងក្នុងកាតព្វកិច្ចផេ្សងៗទៀត) និងឱ្យពួកគេតវ៉ាហ្វជុំវិញកាក់ហ្ពះចុះ។

[30] នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ អ្នកណាហើយ ដែលលើកតម្កើងនូវបទបញ្ញត្ដិរបស់អល់ឡោះ គឺជាការប្រសើរ សម្រាប់គេចំពោះម្ចាស់របស់គេ។ ហើយសត្វពាហនៈគ្រប់ប្រភេទ ត្រូវបានគេអនុញ្ញាតឱ្យពួកអ្នក លើកលែងតែអ្វីដែលត្រូវគេសូត្រ (ហាមឃាត់)ចំពោះពួកអ្នកប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកចៀសវាង ពីប្រការកខ្វក់អំពី(ការគោរព)រូបសំណាកនានា និងត្រូវចៀសវាង ពីការនិយាយកុហក។

[31] ដោយពួកគេស្មោះត្រង់ចំពោះអល់ឡោះតែមួយគត់មិន មែនជាពួកស្ហ៊ីរិកនឹងទ្រង់ឡើយ។ ហើយអ្នកណាដែលធ្វើស្ហ៊ីរិកនឹង អល់ឡោះនោះ គឺហាក់បីដូចជាគេបានធ្លាក់ពីលើមេឃ ហើយត្រូវ សត្វស្លាប(សាហាវ)មួយបានឆក់យកគេ ឬក៏ត្រូវខ្យល់ព្យុះបក់កួច យកគេទៅធ្លាក់កន្លែងមួយដ៏ឆ្ងាយ។

[32] នោះគឺជា(បទបញ្ជារបស់អល់ឡោះ)។ ហើយអ្នកណា ដែលបានលើកតម្កើងនិមិត្ដសញ្ញានានារបស់អល់ឡោះ គឺពិតប្រាកដ ណាស់ វាបញ្ជាក់ពីទឹកចិត្ដដែលកោតខ្លាចអល់ឡោះ។

[33] ចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក(ជិះ ឬ ច្របាច់យកទឹកដោះ)រហូតដល់ពេលកំណត់(ត្រូវសំឡេះ)។ បន្ទាប់ មកកន្លែងដែលត្រូវសំឡេះនោះគឺនៅទឹកដីអាល់ហារ៉ម។

[34] ហើយរាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានកំណត់ឱ្យមាន ពិធីសំឡេះសត្វ ដើម្បីឱ្យពួកគេរំលឹកឈ្មោះរបស់អល់ឡោះ(សូត្រ بِسْمِ اللهِ )ទៅលើអ្វីដែលទ្រង់បានប្រទានលាភសក្ការៈដល់ពួកគេ អំពីសត្វពាហនៈទាំងឡាយ។ ដូចេ្នះម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែ មួយគត់ ហើយចូរពួកអ្នកប្រគល់ខ្លួនទៅចំពោះទ្រង់។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលគោរពប្រតិបត្ដិ (តាមបទបញ្ញតិ្ដរបស់ទ្រង់)។

[35] គឺបណ្ដាអ្នកដែលចិត្ដរបស់ពួកគេភ័យរន្ធត់នៅពេលដែល មានគេរំលឹកពីអល់ឡោះ ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលបាន កើតឡើងទៅលើពួកគេ(គ្រោះថ្នាក់ ភាពក្រីក្រ ឈឺថ្កាត់...) ហើយ ពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈដល់ពួកគេ។

[36] ហើយសត្វអូដ្ឋ យើងបានបង្កើតវាជានិមិត្ដសញ្ញាមួយនៃ និមិត្ដសញ្ញាជាច្រើនរបស់អល់ឡោះសម្រាប់ពួកអ្នកដោយសត្វនោះ មានប្រយោជន៍បំផុតសម្រាប់ពួកអ្នក ។ ដូចេ្នះ ចូរពួកអ្នករំលឹក ឈ្មោះរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះសត្វអូដ្ឋ) ខណៈ ដែលវាឈរ។ ហើយនៅពេលដែលខ្លួនរបស់វាបានដួល(ស្លាប់) ហើយនោះ ចូរពួកអ្នកទទួលទានមួយចំនួនអំពីវា ហើយត្រូវចែក ចាយដល់អ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្ដសុំ។ ដូច្នោះហើយ យើងបានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(មកចំពោះយើង)។

[37] សាច់របស់វា និងឈាមរបស់វាទាំងអស់មិនអាចទៅដល់ អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រ-យោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ។

[38] ពិតប្រាកដណាស់ អល់ឡោះនឹងការពារបណ្ដាអ្នកដែល មានជំនឿ(ពីឧបាយកលរបស់ពួកដែលគ្មានជំនឿ)។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់រាល់អ្នកដែលក្បត់រមិលគុណឡើយ។

[39] (ឥឡូវនេះ)គេបានអនុញ្ញាត(ឱ្យធ្វើសង្គ្រាម)ឱ្យបណ្ដា អ្នក(ដែលមានជំនឿ)ដែលត្រូវគេធ្វើសង្គ្រាមមកលើ ដោយសារ តែពួកគេត្រូវបានគេបំពាន។ ហើយពិតប្រាកដណាស់ អល់ឡោះ មានអានុភាពជួយដល់ពួកគេ។

[40] គឺបណ្ដាអ្នកដែលត្រូវបានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ ពួកគេ ដោយគ្មានកំហុសអ្វីក្រៅពីពួកគេនិយាយថាៈ ម្ចាស់របស់ពួក យើងគឺអល់ឡោះនោះឡើយ។ ហើយប្រសិនបើគ្មានការទប់ស្កាត់ របស់អល់ឡោះចំពោះមនុស្សលោកពីក្រុមមួយទៅក្រុមមួយទេ នោះ ប្រាកដជាអាស្រមរបស់ឥសីនិងវិហារ(របស់ណាសរ៉នី) និង ទីបូជា(របស់យ៉ាហ៊ូទី) ហើយនិងបណ្ដាវិហារអ៊ីស្លាមដែលគេកំពុង រំលឹកឈ្មោះរបស់អល់ឡោះជាច្រើននៅក្នុងនោះនឹងត្រូវគេបំផ្លាញ ខេ្ទចខ្ទីអស់ជាមិនខាន។ ហើយអល់ឡោះពិតជានឹងជួយអ្នកណា ដែលជួយទ្រង់(ក្នុងការផ្សព្វផ្សាយសាសនា)។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។

[41] គឺបណ្ដាអ្នក(ដែលយើងបានសន្យាថាជួយពួកគេ) ប្រសិន បើយើងបានផ្ដល់សិទ្ធិអំណាចឱ្យពួកគេនៅលើផែនដីនេះ ពួកគេបាន ប្រតិបត្ដិសឡាត និងបានបរិច្ចាគហ្សាកាត់ ព្រមទាំងបានប្រើគ្នាឱ្យ ធ្វើប្រការល្អ និងបានហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងអស់គឺវិលត្រឡប់ទៅរកអល់ឡោះ វិញ។

[42] តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)វិញនោះ ជាការពិតណាស់ ក្រុមរបស់នួហ និងក្រុមអាដ ហើយនិងក្រុម សាមូដក៏បានបដិសេធមុនពួកគេដែរ។

[43] ហើយក្រុមអ៊ីព្រហ៊ីម និងក្រុមលូត(ក៏បានបដិសេធដែរ)។

[44] ព្រមទាំងអ្នកស្រុករបស់ម៉ាទយ៉ាន់ផងដែរ។ ហើយមូសា ក៏ត្រូវបានគេបដិសេធ(មិនទទួលយកការដាស់តឿនពីគេដែរ)យើង ក៏បានពន្យារពេលឱ្យពួកដែលប្រឆាំងមួយរយៈ បន្ទាប់មកយើងបាន ធ្វើទារុណកម្មពួកគេ។ តើការបំផ្លាញរបស់យើង(ចំពោះពួកគេ) យ៉ាងដូចមេ្ដចដែរ

[45] ហើយភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកដែលបំពាន ដូចេ្នះវាក៏បាក់ខេ្ទច ខ្ទីអស់(មនុស្សនិងលំនៅដ្ឋាន) ហើយអណ្ដូងទឹកត្រូវបោះបង់ចោល ហើយវិមានដ៏ស្កឹមស្កៃក៏ត្រូវវិនាសដែរ។

[46] ដូចេ្នះ តើពួកគេ(ពួកប្រឆាំងនឹងមូហាំម៉ាត់)មិនបានធ្វើ ដំណើរនៅលើផែនដីនេះ ហើយពួកគេមិនមានចិត្ដគិតពិចារណា លើវា ឬមិនយកត្រចៀកស្ដាប់វាទេឬ? ហើយពិតប្រាកដណាស់ រឿងរ៉ាវនោះភ្នែក(របស់ពួកគេ)មិនងងឹតទេ តែចិត្ដដែលនៅក្នុង ទ្រូងទេដែលងងឹតនោះ។

[47] ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ ហើយអល់ឡោះមិនធ្វើខុសសន្យារបស់ទ្រង់ឡើយ។ ហើយ ពិតប្រាកដណាស់ មួយថ្ងៃសម្រាប់ម្ចាស់របស់អ្នក(ថ្ងៃបរលោក) គឺ ដូចជាមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។

[48] ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេលឱ្យ វា(ក្នុងការធ្វើទារុណកម្ម) ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នក ដែលបំពាន។ បន្ទាប់មកយើងបានធ្វើទារុណកម្មវា។ ហើយចំពោះ យើងតែមួយគត់ដែលជាកន្លែងវិលត្រឡប់។

[49] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោក. តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់សម្រាប់ពួកអ្នក ប៉ុណ្ណោះ។

[50] ដូចេ្នះ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវ ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ (នៅថ្ងៃបរលោក)។

[51] ហើយពួកដែលបានព្យាយាមប្រឆាំងនឹងភស្ដុតាងៗរបស់ យើងដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះគឺជាពួកនរក ជើហ៊ីម។

[52] ហើយគ្រប់អ្នកនាំសារ និងណាពីដែលយើងមិនបានបញ្ជូន មកមុនអ្នក ស្ហៃតនតែងតែឆាឆៅក្នុងការសូត្ររបស់គេនៅពេល ដែលគេសូត្រ(អាយ៉ាត់របស់យើង)។ តែអល់ឡោះលុបបំបាត់នូវ អ្វីដែលស្ហៃតនបានឆាឆៅនោះ។ បន្ទាប់មកអល់ឡោះពង្រឹងអាយ៉ាត់ៗរបស់ទ្រង់វិញ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[53] ដើម្បីទ្រង់នឹងធ្វើនូវអ្វីដែលស្ហៃតនឆាឆៅជាការសាកល្បង មួយសម្រាប់ពួកដែលមានជំងឺផ្លូវចិត្ដ និងសម្រាប់ពួកដែលមានចិត្ដ រឹងរូស។ ហើយពិតប្រាកដណាស់ ពួកដែលបំពានគឺស្ថិតក្នុងភាព វងេ្វងដ៏សែនឆ្ងាយ។

[54] និងដើម្បីឱ្យបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាដឹង ច្បាស់ថា ពិតប្រាកដណាស់វាជាការពិតដែលមកពីម្ចាស់របស់អ្នកនិង ដើម្បីឱ្យពួកគេមានជំនឿនឹងវា ហើយនិងដើម្បីឱ្យចិត្ដរបស់ពួកគេ នឹងនរចំពោះវា។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកចង្អុល បង្ហាញដល់បណ្ដាអ្នកដែលមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

[55] ហើយពួកដែលគ្មានជំនឿនៅតែមានការសង្ស័យអំពីវា (គម្ពីរគួរអាន)រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ឬ ទារុណកម្មនៃថ្ងៃបរលោកមកដល់ពួកគេ។

[56] សិទ្ធិអំណាចនៅថ្ងៃនោះជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់ ដែលទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ(អ្នកមានជំនឿនិងគ្មាន ជំនឿ)។ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។

[57] រីឯពួកដែលគ្មានជំនឿ និងបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងវិញ ពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងអាម៉ាស់។

[58] ហើយបណ្ដាអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ បន្ទាប់មកពួកគេត្រូវបានគេសម្លាប់ ឬក៏ពួកគេបានស្លាប់(ដោយ ប្រការណាមួយ)នោះ អល់ឡោះពិតជានឹងផ្ដល់ឱ្យពួកគេនូវលាភ សក្ការៈមួយដ៏ប្រសើរ(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាអ្នកផ្ដល់លាភសក្ការៈដ៏ប្រសើរបំផុត។

[59] ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅតាមច្រកចូលដែលពួកគេ ពេញចិត្ដវា(ឋានសួគ៌)។ ហើយពិតប្រាកដណាស់ អល់ឡោះមហា ដឹង មហាអត់ធ្មត់។

[60] ដូច្នោះ អ្នកណាហើយដែលបានសងសឹកដូចអ្វីដែលត្រូវ បានគេធ្វើបាប បន្ទាប់មកអ្នកនោះត្រូវបានគេធ្វើបាបទៀតនោះ អល់ឡោះពិតជានឹងជួយគេ។ ពិតប្រាកដណាស់ អល់ឡោះមហា អធ្យាស្រ័យ មហាអភ័យទោស។

[61] នោះគឺព្រោះតែអល់ឡោះ(មានសមត្ថភាព)បញ្ចូលពេល យប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញ។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាឃើញ។

[62] នោះគឺព្រោះតែអល់ឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ហើយពិត ប្រាកដណាស់ អ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់ វាគឺជាប្រការ មោឃៈ។ ហើយពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

[63] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចដីក៏ក្លាយទៅជាបៃតង នោះ? ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹង។

[64] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាមាន លើសលប់ ជាទីកោតសរសើរបំផុត។

[65] តើអ្នកមិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បានបង្កើតអ្វីដែលមាននៅលើផែនដី និង(បានបង្កើត)ឱ្យមានសំពៅ ដើម្បីធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់ជាប្រយោជន៍ សម្រាប់ពួកអ្នក។ ហើយទ្រង់ទប់មេឃដើម្បីកុំឱ្យវាបាក់ធ្លាក់មកលើ ផែនដី លើកលែងតែមានការអនុញ្ញាតពីទ្រង់នោះ? ពិតប្រាកដ ណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះ មនុស្សលោក។

[66] ហើយទ្រង់គឺជាអ្នកដែលបានធ្វើឱ្យពួកអ្នករស់ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកស្លាប់ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើង វិញ។ ប្រាកដណាស់ មនុស្សលោកពិតជាអ្នកដែលប្រឆាំងបំផុត។

[67] រាល់ប្រជាជាតិគ្រប់ជំនាន់់ យើងបានកំណត់ឱ្យមានច្បាប់ (ក្នុងការគោរពសក្ការៈ) ដែលពួកគេជាអ្នកដែលអនុវត្ដវា។ ដូចេ្នះ ចូរកុំឱ្យពួកគេខ្វែងគំនិតនឹងអ្នកក្នុងកិច្ចការនេះឱ្យសោះ។ ហើយចូរ អ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ម្ចាស់របស់អ្នក។ ពិតប្រាកដ ណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

[68] ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បានឈ្លោះប្រកែក ជាមួយអ្នក(ពីការសំឡេះសត្វ) ចូរអ្នកពោលថាៈ អល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកកំពុងធ្វើ។

[69] អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នក(អ្នកមានជំនឿនិង អ្នកគ្មានជំនឿ)នៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែង គំនិតគ្នា។

[70] តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះដឹង នូវអ្វីដែលមាននៅលើមេឃនិងផែនដីនោះ? ពិតប្រាកដណាស់ រឿង នោះគឺមាននៅក្នុងគម្ពីរឡាវហុលម៉ះហ្វ៊ូស។ ពិតប្រាកដណាស់ រឿង នោះគឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។

[71] តែពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែលទ្រង់ មិនបានបញ្ចុះភស្ដុតាងណាមួយនឹងវា និងអ្វីដែលពួកគេគ្មានចំណេះ ដឹងនឹងវា ហើយពួកដែលបំពានគ្មានអ្នកជួយឡើយ។

[72] ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ អ្នកអាចសងេ្កតឃើញការខឹងសម្បានៅ លើទឹកមុខរបស់ពួកដែលបានប្រឆាំង ដោយពួកគេស្ទើរតែហក់ទៅ វាយប្រហារបណ្ដាអ្នកដែលកំពុងសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួក គេស្ដាប់នោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួក អ្នកនូវអ្វីដែលអាក្រក់ជាងនេះទៅទៀតទេ? នោះគឺភ្លើងនរកដែល អល់ឡោះបានសន្យាវាចំពោះពួកដែលបានប្រឆាំង ហើយជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។

[73] ឱមនុស្សលោក. គេបានលើកជាឧទាហរណ៍មួយ ដូចេ្នះ ចូរពួកអ្នកស្ដាប់ទៅចំពោះវា។ ពិតប្រាកដណាស់ ពួក(ព្រះនានា) ដែលពួកអ្នកកំពុងបួងសួងសុំផេ្សងពីអល់ឡោះនោះគឺពួកគេ(ព្រះ នានា)គ្មានសមត្ថភាពបង្កើត សូម្បីតែសត្វរុយមួយឡើយ ហើយ ទោះបីជាពួកគេសហការគ្នាបង្កើតវាក៏ដោយ។ ហើយប្រសិនបើ មានសត្វរុយមកទំស៊ីសំណែនរបស់ពួកគេនោះ ពួកគេក៏គ្មានសមត្ថភាពនឹងដេញ ឬបក់រុយនោះចេញដែរ។ អ្នកដែលបួងសួងសុំនិងអ្នក ដែលត្រូវគេបួងសួងសុំ(ព្រះនានា)គឺទន់ខ្សោយបំផុត។

[74] ពួកគេមិនបានស្គាល់សមត្ថភាពរបស់អល់ឡោះពិតប្រាកដ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មានអានុភាព បំផុត។

[75] អល់ឡោះជ្រើសរើសអ្នកនាំសារអំពីម៉ាឡាអ៊ីកាត់ និង មនុស្សលោក។ ពិតប្រាកដណាស់អល់ឡោះមហាឮ មហាឃើញ។

[76] ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃ បរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅចំពោះអល់ឡោះវិញ។

[77] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករូកុនិងស៊ូជូត ហើយ និងគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកសាង អំពើល្អដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ(នៅថ្ងៃបរលោក)។

[78] ហើយពួកគេបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវ ការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់ មិនបានធ្វើឱ្យពួកអ្នកមានការលំបាកនៅក្នុងសាសនាឡើយ។ (ចូរ ពួកអ្នកប្រកាន់ខ្ជាប់នូវ)សាសនាឪពុករបស់ពួកអ្នកអ៊ីព្រហ៊ីម។ ទ្រង់ បានដាក់ឈ្មោះឱ្យពួកអ្នកជាអ្នកមូស្លីមតាំងពីមុនមកម្លេះ។ ហើយ នៅក្នុង(គម្ពីរគួរអាន)នេះក៏ដូច្នោះដែរ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកនិងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើ មនុស្សលោក។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សា-កាត់ ហើយនិងប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ ដោយទ្រង់ គឺជាអ្នកគាំពារពួកអ្នក។ ដូចេ្នះទ្រង់ជាអ្នកគ្រប់គ្រង និងជាអ្នកជួយ ដ៏ប្រសើរបំផុត។

អាល់-មូអ៍មីនូន

Surah 23

[1] បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។

[2] គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។

[3] និងបណ្ដាអ្នកដែលបោះបង់ចោលនូវរាល់ទង្វើដែលគ្មាន ប្រយោជន៍។

[4] និងបណ្ដាអ្នកដែលបានបរិច្ចាគហ្សាកាត់។

[5] និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ។

[6] លើកលែងតែចំពោះភរិយារបស់ពួកគេ និងពួកខ្ញុំបម្រើស្រី ដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។

[7] អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នេះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់ទ្រង់)។

[8] ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។

[9] ព្រមទាំងបណ្ដាអ្នកដែលថែរក្សាការប្រតិបត្ដិសឡាតរបស់ ពួកគេ។

[10] អ្នកទាំងនោះហើយគឺជាអ្នកដែលត្រូវទទួលមរតក(ឋាន សួគ៌)។

[11] ដែលពួកគេនឹងត្រូវទទួលមរកតឋានសួគ៌ហ្វៀរដោស(ឋាន សួគ៌ដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ) ដោយពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។

[12] ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក (អាដាំ)ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។

[13] ក្រោយមកយើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែង ដែលមានសុវត្ថិភាព(នៅក្នុងស្បូន)។

[14] បន្ទាប់មកយើងបានបង្កើតទឹកកាមនោះឱ្យទៅជាឈាម មួយដុំ ហើយយើងបានបង្កើតដុំឈាមនោះទៅជាសាច់មួយដុំ រួច យើងបានបង្កើតដុំសាច់នោះឱ្យមានជាឆ្អឹង ហើយយើងបានគ្រប ដណ្ដប់ឆ្អឹងនោះដោយសាច់ ក្រោយមកទៀតយើងបានបង្កើតវាទៅ ជារូបរាងមួយផេ្សងទៀត(ដោយផ្លុំជីវិតទៅក្នុងរូបនោះ)។ ហើយ អល់ឡោះ មហាឧត្ដុង្គឧត្ដម ដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។

[15] បន្ទាប់មកពួកអ្នកពិតជាស្លាប់ក្រោយពីនោះ(ពេលកំណត់ អាយុកាល)។

[16] បន្ទាប់មក ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនៅ ថ្ងៃបរលោក។

[17] ហើយជាការពិតណាស់ យើងបានបង្កើតមេឃប្រាំពីរជាន់ នៅខាងលើពួកអ្នក ហើយយើងមិនបានព្រងើយកន្ដើយចំពោះសត្វ លោកឡើយ។

[18] ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមការកំណត់ រួចយើងបានផ្ទុកវានៅលើផែនដី។ ហើយពិតប្រាកដណាស់ យើងក៏ ជាអ្នកមានសមត្ថភាពធ្វើឱ្យវារីងទៅវិញដែរ។

[19] ហើយដោយសារទឹកភ្លៀងនេះ យើងបានបង្កើតច្បារដំណាំ អំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នកដោយនៅក្នុងនោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកបរិភោគវា។

[20] ហើយ(យើងបានបង្កើតឱ្យមាន)ដើមឈើ(ហ្សៃទូន)ដែល ដុះនៅជុំវិញភ្នំតូរសៃណាកដែលអាចចម្រាញ់ជាបេ្រង និងជាចំណី អាហារដ៏ឆ្ងាញ់សម្រាប់អ្នកដែលបរិភោគ។

[21] ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈគឺជាមេរៀន មួយសម្រាប់ពួកអ្នក(ទុកពិចារណា)។ យើងផ្ដល់ឱ្យពួកអ្នកទទួល ទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់ពួកវា។ ហើយ ចំពោះសត្វនោះ វាមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ហើយវាមួយចំនួនពួកអ្នកក៏អាចទទួលទានបានផងដែរ។

[22] ហើយពួកអ្នកត្រូវដឹកជញ្ជូននៅលើវា(សត្វអូដ្ឋ)និងនៅ លើសំពៅ។

[23] ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរព សក្ការៈចំពោះអល់ឡោះ សម្រាប់ពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅ ពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[24] ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿបាន និយាយថាៈ គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតា ដូចពួកអ្នក ដែលគេចង់លើកតម្កើង(ខ្លួនគេ) ឱ្យខ្ពស់ជាងពួកអ្នក នោះឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជា បញ្ចុះម៉ាឡាអ៊ីកាត់(មកធ្វើជាអ្នកនាំសារ)។ ពួកយើងមិនដែលបាន ឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងពីមុនមកម្លេះ។

[25] គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីបុរសដែលមានរោគ វិកលចរិតឡើយ។ ដូចេ្នះ ចូរពួកអ្នករង់ចាំមើលគេមួយរយៈកាល សិនចុះ។

[26] គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។

[27] ដូចេ្នះ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ចូរអ្នកធ្វើសំពៅ មួយ(យ៉ាងធំ)ដោយមានការឃ្លាំមើលរបស់យើង និងតាមការវ៉ាហ៊ី (ចង្អុលបង្ហាញ)របស់យើង។ក្រោយមកនៅពេលបទបញ្ជា(ទារុណ-កម្ម)របស់យើងបានមកដល់ ហើយទឹកបានផ្ទុះចេញពីដីយ៉ាងខ្លាំង (យើងបានមានបន្ទូលថា) ចូរអ្នក(នួហ)ផ្ទុក(សត្វពាហនៈ)នៅលើ វា(សំពៅ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) និងក្រុម គ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបាន កំណត់ជាមុនក្នុងចំណោមពួកគេ(ក្នុងការពន្លិចក្នុងទឹកជំនន់)។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យ(សង្គ្រោះ)ពួកដែលបានបំពាន នោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេពន្លិច។

[28] ហើយនៅពេលដែលអ្នកនិងអ្នករួមជំនឿជាមួយអ្នកបាន ឡើងទៅលើសំពៅហើយនោះ ចូរអ្នកពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះតែមួយគត់ ដែលទ្រង់បានសង្គ្រោះពួកយើងឱ្យ រួចផុតពីក្រុមដែលបំពាន។

[29] ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាឱ្យ ខ្ញុំចុះចតនៅកន្លែងមួយដ៏មានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នក ប្រទានកន្លែងដ៏ល្អប្រសើរបំផុត។

[30] ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ (បញ្ជាក់ពីភាពខ្លាំងក្លារបស់អល់ឡោះ)។ ហើយយើងពិតជាបាន សាកល្បងពួកគេ។

[31] ក្រោយមក យើងបានបង្កើតមនុស្សជំនាន់ផេ្សងៗទៀត បន្ទាប់ពីពួកគេ។

[32] ហើយយើងបានចាត់តាំងឱ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុង ចំណោមពួកគេ (ដោយឱ្យគេអំពាវនាវថា) ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ព្រោះពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅពីទ្រង់ ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[33] ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿ និង បានបដិសេធនឹងការជួបនៃថ្ងៃបរលោក ហើយនិងពួកដែលយើង បានផ្ដល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយបាននិយាយថាៈ គេ(ហ៊ូទ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចពួកអ្នកដែល គេបរិភោគនូវអ្វីដែលពួកអ្នកបរិភោគ និងផឹកនូវអ្វីដែលពួកអ្នកផឹក នោះឡើយ។

[34] ហើយប្រសិនបើពួកអ្នកប្រតិបត្ដិតាមមនុស្សធម្មតាដូច ពួកអ្នកដែរនោះ ដូចេ្នះពួកអ្នកពិតជាខាតបង់ជាមិនខាន។

[35] តើគេសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ នៅពេល ដែលពួកអ្នកស្លាប់ ហើយបានក្លាយជាធូលី និងឆ្អឹង ពួកអ្នកពិតជា នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញម្ដងទៀតឬ

[36] អ្វីដែលពួកអ្នកត្រូវគេសន្យានោះគឺឆ្ងាយជាទីបំផុត។

[37] គ្មានការរស់នៅណាក្រៅពីការរស់នៅរបស់ពួកយើងក្នុង លោកិយឡើយ ដោយពួកយើងស្លាប់និងពួកយើងរស់ ហើយពួក យើងក៏មិនត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។

[38] គេ(ហ៊ូទ)មិនមែនជាអ្វីក្រៅពីជាបុរសដែលបានប្រឌិត រឿងភូតកុហកទៅលើអល់ឡោះនោះឡើយ។ ហើយពួកយើងក៏ មិនមានជំនឿនឹងគេដែរ។

[39] គេ(ហ៊ូទ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំអំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។

[40] អល់ឡោះបានមានបន្ទូលថាៈ ក្នុងរយៈពេលបន្ដិចទៀត ពួកគេពិតជានឹងក្លាយទៅជាពួកដែលមានវិប្បដិសារីជាមិនខាន ។

[41] ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតរបស់ពួកគេយ៉ាង ពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេដូចសំរាម(ដែលអណ្ដែត លើទឹក)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលបំពាន។

[42] ក្រោយមក យើងបានបង្កើតមនុស្សជាច្រើនជំនាន់ផេ្សង ទៀតបន្ទាប់ពីពួកគេ។

[43] គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើត ឡើងមុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចសុំ ពន្យារពេល(សេចក្ដីស្លាប់)បានដែរ។

[44] ក្រោយមក យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់យើង ជាបន្ដបន្ទាប់។ រាល់ពេលដែលអ្នកនាំសារបានមកដល់ប្រជាជាតិ នោះ ពួកគេតែងតែបដិសេធនឹងគេ។ ហើយយើងបានធ្វើឱ្យពួកគេ វិនាសអន្ដរាយជាបន្ដបន្ទាប់ ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅ ជារឿងនិយាយតៗគ្នា(សម្រាប់អ្នកជំនាន់ក្រោយពិចារណា)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលគ្មានជំនឿ។

[45] ក្រោយមកទៀត យើងបានបញ្ជូនមូសា និងបងរបស់គេ ហារូនជាមួយនឹងមុជីហ្សាត់របស់យើងជាច្រើន និងភស្ដុតាងយ៉ាង ច្បាស់លាស់

[46] ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ តែពួកគេបែរជា ក្រអឺតក្រទម ហើយពួកគេជាក្រុមដែលធ្លាប់ព្រហើនកេ្អងក្អាង។

[47] ហើយពួកគេបាននិយាយថា តើឱ្យពួកយើងជឿលើជន ទាំងពីរដែលជាមនុស្សធម្មតាដូចពួកយើងដោយក្រុមរបស់គេទាំងពីរគឺជាពួកដែលគោរពមកចំពោះយើងឬ

[48] ហើយពួកគេបានបដិសេធនឹងគេទាំងពីរ ដូចេ្នះពួកគេក៏បាន ស្ថិតក្នុងចំណោមពួកដែលត្រូវគេបំផ្លិចបំផ្លាញ។

[49] ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត) សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ។

[50] ហើយយើងបានធ្វើឱ្យកូនរបស់ម៉ារយ៉ាំ (អ៊ីសា) និងម្ដាយ របស់គេជាភស្ដុតាងមួយ(បញ្ជាក់ ពីសមត្ថភាពរបស់យើង)។ ហើយ យើងបានផ្ដល់ឱ្យគេទាំងពីរនូវកន្លែងខ្ពស់ ប្រកបដោយសុវត្ថិភាព និងមានប្រភពទឹក។

[51] ឱបណ្ដាអ្នកនាំសារ. ចូរអ្នកទាំងអស់ទទួលទានចំណីអាហារ ណាដែលល្អ(ហាឡាល់) ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[52] ហើយពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺ សាសនាតែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។

[53] ក្រោយមក ពួកគេបានខ្វែងគំនិតគ្នានៅក្នុងកិច្ចការសាសនា របស់ពួកគេ ដោយបែកខ្ញែកជាច្រើនក្រុម។ ក្រុមនីមួយៗសប្បាយ ចិត្ដនូវអ្វីដែលពួកគេមាន(គម្ពីររៀងៗខ្លួន)។

[54] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេស្ថិតក្នុងភាព វងេ្វងរបស់ពួកគេរហូតដល់ពេលមួយសិនចុះ(ពួកគេនឹងដឹងខ្លួនជា មិនខាន)។

[55] តើពួកគេគិតថា ពិតប្រាកដណាស់ អ្វីដែលយើងផ្ដល់ឱ្យពួក គេអំពីទ្រព្យសម្បត្ដិ និងកូនចៅ

[56] គឺយើងរួសរាន់ប្រទានឱ្យពួកគេនូវប្រការល្អឬ? ផ្ទុយទៅ វិញ ពួកគេមិនដឹងខ្លួនឡើយ។

[57] ពិតប្រាកដណាស់ បណ្ដាអ្នកដែលប្រុងប្រយ័ត្នដោយការ កោតខ្លាចចំពោះ(ទារុណកម្ម)ម្ចាស់របស់ពួកគេ។

[58] ហើយបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់ ពួកគេ។

[59] និងបណ្ដាអ្នកដែលមិនធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេ។

[60] ហើយនិងបណ្ដាអ្នកដែលបរិច្ចាគនូវអ្វីដែលពួកគេមាន ដោយចិត្ដរបស់ពួកគេភ័យខ្លាចថា (អល់ឡោះមិនទទួលយក ព្រោះ ពួកគេគិតថា) ពិតប្រាកដណាស់ ពួកគេនឹងវិលត្រឡប់ទៅរកម្ចាស់ របស់ពួកគេវិញ។

[61] អ្នកទាំងនោះគឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដំបូងគេបង្អស់ចំពោះការសាងអំពើល្អនោះ។

[62] ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពី សមត្ថភាពរបស់គេឡើយ។ ហើយយើងមានសៀវភៅកំណត់ហេតុ មួយដែលបញ្ជាក់យ៉ាងពិតប្រាកដ។ ហើយពួកគេមិនត្រូវគេបំពាន ឡើយ។

[63] ផ្ទុយទៅវិញចិត្ដរបស់ពួកគេស្ថិតក្នុងភាពវងេ្វងអំពី (គម្ពីរ គួរអាន)នេះ ហើយពួកគេមានអំពើ(អាក្រក់)ជាច្រើនផេ្សងពីនោះ ដែលពួកគេកំពុងតែប្រព្រឹត្ដវា។

[64] រហូតទាល់តែនៅពេលដែលយើងបានឆក់យកជីវិតពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកគេដោយទារុណកម្ម ស្រាប់តែពួកគេស្រែកសុំជំនួយ។

[65] ពួកអ្នកមិនត្រូវស្រែកសុំជំនួយនៅថ្ងៃនេះទេ។ ពិតប្រាកដណាស់ ពួកអ្នកមិនត្រូវគេជួយឱ្យរួចផុតពី(ទារុណកម្ម)យើងឡើយ។

[66] ជាការពិតណាស់ អាយ៉ាត់ៗរបស់យើងត្រូវបានគេសូត្រឱ្យ ពួកអ្នកស្ដាប់ តែពួកអ្នកបែរជាបានបែរត្រឡប់ក្រោយ(មិនយកចិត្ដ ទុកដាក់ស្ដាប់)ទៅវិញ។

[67] ដោយពួកអ្នកក្រអឺតក្រទមព្រោះតែ(ពួកអ្នកគិតថាជា ម្ចាស់)ម៉ាស្ជីទិលហារ៉ម ថែមទាំងពួកអ្នកនិយាយអាក្រក់(អំពី គម្ពីរគួរអាន)នៅពេលយប់ទៀតផង។

[68] ដូចេ្នះ តើពួកគេមិនបានពិចារណាចំពោះពាក្យសំដី(នៅ ក្នុងគម្ពីរគួរអាន)ឬអ្វីដែលបានមកដល់ពួកគេ(គម្ពីរគួរអាន)ដែល ជីដូនជីតារបស់ពួកគេជំនាន់មុនមិនបានទទួលទេឬ

[69] ឬមួយពួកគេមិនបានស្គាល់អ្នកនាំសារ(មូហាំម៉ាត់)របស់ ពួកគេ ទើបពួកគេបដិសេធនឹងគេឬ

[70] ឬមួយពួកគេចោទគេថាជាមនុស្សវិកលចរិត? ផ្ទុយទៅ វិញ គេបានពាំនាំឱ្យពួកគេនូវការពិត(ការគោរពសក្ការៈចំពោះ អល់ឡោះ គម្ពីរគួរអាន និងសាសនាអ៊ីស្លាម) តែពួកគេភាគច្រើន មិនពេញចិត្ដនឹងការពិតនោះទៅវិញ។

[71] ហើយប្រសិនបើ(អល់ឡោះបណ្ដោយឱ្យ)ការពិតទៅតាម ចំណង់របស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅក្នុងនោះ ពិតជាត្រូវវិនាសអន្ដរាយជាមិនខាន។ ផ្ទុយ ទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវកិត្ដិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្ដិយសដ៏ថ្លៃថ្នូរនោះទៅវិញ។

[72] ឬមួយក៏អ្នក(មូហាំម៉ាត់)សុំពួកគេឱ្យផ្ដល់ថ្លៃឈ្នួលដល់ អ្នក? ដូចេ្នះ ការតបស្នងនៃម្ចាស់របស់អ្នកគឺល្អប្រសើរជាង។ ហើយ ទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អប្រសើរបំផុត។

[73] ហើយពិតប្រាកដណាស់ អ្នកគឺជាអ្នកអំពាវនាវពួកគេឱ្យ ទៅរកមាគ៌ាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។

[74] ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេនឹងងាកចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។

[75] ហើយប្រសិនបើយើងអាណិតអាសូរដល់ពួកគេ និងលុប បំបាត់អ្វីដែលកើតឡើងចំពោះពួកគេអំពីគ្រោះថ្នាក់(គ្រោះរាំងស្ងួត និងភាពអត់ឃ្លាន)នោះ ច្បាស់ជាពួកគេនៅតែស្ថិតក្នុងភាពវងេ្វង របស់ពួកគេ ដោយស្រពេចស្រពិលដដែល។

[76] ហើយជាការពិតណាស់ យើងបានសាកល្បងពួកគេដោយ ការដាក់ទណ្ឌកម្ម(នៅក្នុងលោកិយ) តែពួកគេនៅតែមិនព្រម បន្ទាបខ្លួន និងមិនទទូចបួងសួងសុំដោយឱនលំទោនចំពោះម្ចាស់ របស់ពួកគេឡើយ។

[77] លុះនៅពេលដែលយើងបើកទ្វារទារុណកម្មដ៏ធ្ងន់ធ្ងរឱ្យពួក គេ(នៅថ្ងៃបរលោក) ស្រាប់តែពួកគេអស់សង្ឃឹម សោកស្ដាយ ចំពោះវាយ៉ាងខ្លាំង។

[78] ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យពួកអ្នកមានត្រចៀក និងភ្នែក ហើយនិងបេះដូង។ បន្ដិចបន្ដួចបំផុតដែលពួកអ្នកដឹងគុណ។

[79] ហើយទ្រង់ជាអ្នកដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើ ផែនដី ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃ បរលោក)។

[80] ហើយទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពួកអ្នកមិនគិតពិចារណាទេឬ

[81] ផ្ទុយទៅវិញ ពួកគេបែរជាបាននិយាយដូចអ្វី(សំដី)ដែល ពួកជំនាន់មុនបាននិយាយដែរ។

[82] ពួកគេបាននិយាយថាៈ តើនៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹងទៅហើយនោះ តើពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ

[83] ហើយជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួក យើងត្រូវបានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ) តាំងពីមុនមកម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទាន របស់អ្នកជំនាន់មុននោះឡើយ។

[84] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើផែនដី និងអ្វីៗដែល មាននៅលើវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបាន ដឹងមែននោះ

[85] ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ

[86] ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃ មេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ

[87] ពួកគេនឹងឆ្លើយថា ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច អល់ឡោះទេឬ

[88] ចូរអ្នកពោលទៀតថាៈ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗ ទាំងអស់ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បាន ប្រសិនបើ ពួកអ្នកបានដឹងមែននោះ

[89] ពួកគេនឹងឆ្លើយថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ ចូរអ្នកតបថាៈ ដូចេ្នះតើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យ ងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច

[90] ផ្ទុយទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវការពិត ហើយពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក ។

[91] អល់ឡោះពុំមានបុត្រឡើយ ហើយក៏ពុំមានម្ចាស់ណាដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់ដែរ។ ប្រសិនបើ មានមែន ម្ចាស់នីមួយៗពិតជានាំយកទៅគ្រប់គ្រងនូវអ្វីដែលគេបាន បង្កើត ហើយពួកគេនឹងយកប្រៀបលើគ្នាទៅវិញទៅមក(ក្នុងការ គ្រប់គ្រង)។ អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះ។

[92] ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនិងប្រការលាត ត្រដាង។ ហើយទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេប្រព្រឹត្ដស្ហ៊ីរិក។

[93] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ប្រសិនបើ ទ្រង់ពិតជាបង្ហាញឱ្យខ្ញុំឃើញនូវអី្វ(ទារុណកម្ម)ដែលពួកគេត្រូវគេ សន្យាមែននោះ។

[94] ឱម្ចាស់របស់ខ្ញុំ. ដូចេ្នះ សូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំស្ថិតក្នុង ចំណោមពួកដែលបំពានអី្វ។

[95] ហើយពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពក្នុង ការបង្ហាញអ្នក(មូហាំម៉ាត់)នូវអ្វី(ទារុណកម្ម)ដែលយើងសន្យា នឹងពួកគេ។

[96] ចូរអ្នក(មូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែល ជាប្រការល្អបំផុត។ យើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង។

[97] ហើយចូរអ្នកពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ ឱ្យបញ្ចៀសខ្ញុំពីការពង្វក់របស់ស្ហៃតនផង។

[98] ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសខ្ញុំពីវត្ដមានរបស់ ពួកគេមកក្បែរខ្ញុំផង។

[99] លុះនៅពេលដែលសេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុង ចំណោមពួកគេ(ពួកមូស្ហរីគីន) គេបាននិយាយថាៈ ឱម្ចាស់របស់ ខ្ញុំ. សូមទ្រង់មេត្ដាឱ្យខ្ញុំត្រឡប់ទៅ(លោកិយ)វិញម្ដងទៀតផង។

[100] ដើម្បីខ្ញុំនឹងសាងអំពើល្អចំពោះអ្វីដែលខ្ញុំបានបោះបង់ ចោលកន្លងមក។ មិនដូច្នោះទេ. ពិតប្រាកដណាស់ វាគ្រាន់តែជា ពាក្យសំដីដែលគេនិយាយទទេៗតែប៉ុណ្ណោះ។ ហើយនៅខាងមុខ ពួកគេមានជញ្ជាំង(ឃាំងពួកគេមិនឱ្យត្រឡប់ទៅលោកិយវិញ) រហូតដល់ថ្ងៃដែលពួកគេត្រូវគេធ្វើឱ្យរស់ឡើងវិញ។

[101] ហើយនៅពេលដែលគេផ្លុំត្រែ(នៅថ្ងៃបរលោក)គឺគ្មាន សាច់សាលោហិតរវាងពួកគេទៀតទេនៅថ្ងៃនោះ ហើយពួកគេក៏ គ្មានការសួរគ្នាដែរ។

[102] ហើយអ្នកណាដែលភ្នែកជញ្ជីង (នៃអំពើល្អ)របស់គេធ្ងន់ នោះ អ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ(ឋានសួគ៌)។

[103] តែអ្នកណាដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេស្រាល វិញនោះ ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ដោយពួក គេស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។

[104] ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញ ក្រញង់នៅក្នុងនោះ។

[105] (អល់ឡោះមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃនោះថា) តើ គេមិនបានសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកអ្នកស្ដាប់ ហើយពួកអ្នក ធ្លាប់បានបដិសេធនឹងវាទេឬ

[106] ពួកគេបានតបវិញថាៈ ឱម្ចាស់របស់ពួកយើង. ចំណង់ចិត្ដ របស់ពួកយើងបានគ្របដណ្ដប់លើពួកយើង។ ហើយពួកយើងក៏បាន ក្លាយជាក្រុមដែលវងេ្វងដែរ។

[107] ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ពីនរកផង (ហើយឱ្យពួកយើងវិលទៅរស់នៅក្នុងលោកិយម្ដងទៀត ដើម្បីសាងអំពើល្អផង)។ ហើយប្រសិនបើពួកយើងវិលត្រលប់ទៅ (រកភាពវងេ្វង)ម្ដងទៀតនោះ ពួកយើងពិតជាពួកដែលបំពានជា មិនខាន។

[108] ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកនៅក្នុងនរកទាំង វេទនាចុះ ហើយពួកអ្នកកុំនិយាយជាមួយយើងទៀតឱ្យសោះ។

[109] ពិតប្រាកដណាស់មានមួយក្រុមក្នុងចំណោមខ្ញុំរបស់យើង បួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើង ផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។

[110] ហើយពួកអ្នក(ពួកមូស្ហរីគីន)បានប្រមាថមើលងាយពួក គេ(អ្នកមានជនឿ) រហូតធ្វើឱ្យពួកអ្នកភេ្លចនូវការរំលឹកមកចំពោះ យើង។ ហើយពួកអ្នកបានសើចចំអកឡកឡឺយដាក់ពួកគេ។

[111] ពិតប្រាកដណាស់ យើងបានតបស្នងឱ្យពួកគេនៅថ្ងៃនេះ (ថ្ងៃបរលោក) ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់កន្លងមក ពិតប្រាកដណាស់ពួកគេគឺជាអ្នកដែលជោគជ័យ។

[112] ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅលើផែនដី រយៈពេលប៉ុន្មានឆ្នាំហើយ

[113] ពួកគេឆ្លើយថាៈ ពួកយើងបានរស់នៅតែមួយថ្ងៃ ឬកន្លះ ថ្ងៃប៉ុណ្ណោះ ដូចេ្នះសូមទ្រង់មេត្ដាសួរអ្នកដែលចេះគណនា(ពីថ្ងៃខែ) ទៅ។

[114] ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅ(លើ លោកិយ)ឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប្រសិន បើពួកអ្នកពិតជាបានដឹងមែននោះ។

[115] តើពួកអ្នកគិតថាៈ យើងបានបង្កើតពួកអ្នកគ្រាន់តែជា ការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មក ជួបយើងវិញ(ដើម្បីជំនុំជំរះ)ទេឬ

[116] ហើយអល់ឡោះដែលជាសេ្ដចដ៏ពិតប្រាកដ មហាខ្ពង់ ខ្ពស់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ដែលជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងឡើយ។

[117] អ្នកណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយ អល់ឡោះដែលគ្មានភស្ដុតាងបញញ្ជាក់សម្រាប់គេចំពោះការគោរព នោះ ពិតប្រាកដណាស់ ការទូរទាត់(ទង្វើអាក្រក់)របស់គេគឺស្ថិត នៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះពុំ មានជ័យជំនះឡើយ។

[118] ហើយចូរអ្នក(មូហាំម៉ាត់)បួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ដល់ខ្ញុំផង។ ហើយទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។

អាន-នូរ

Surah 24

[1] នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា ហើយយើងបាន ដាក់កាតព្វកិច្ចវា ព្រមទាំងយើងបានបញ្ចុះអាយ៉ាត់ៗយ៉ាងជាក់ ច្បាស់នៅក្នុងវាដើម្បីឱ្យពួកអ្នកចងចាំ។

[2] ស្ដ្រីនិងបុរសដែលហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេក្នុងម្នាក់ៗ មួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរដល់គេទាំងពីរ ក្នុង(ការអនុវត្ដន៍ច្បាប់)សាសនារបស់អល់ឡោះឡើយ ប្រសិនបើ ពួកអ្នកមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកមែននោះ។ ហើយ ចូរឱ្យមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿធ្វើជាសាក្សីលើការដាក់ ទណ្ឌកម្មចំពោះគេទាំងពីរ។

[3] បុរសដែលហ្ស៊ីណាគេមិនត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយស្ដ្រី ណាក្រៅពីស្ដ្រីហ្ស៊ីណាដូចគ្នា ឬស្ដ្រីមូស្ហរីគីននោះឡើយ។ ហើយស្ដ្រី ហ្ស៊ីណាគឺគ្មានបុរសណារៀបអាពាហ៍ពិពាហ៍ជាមួយនាងក្រៅពីបុរស ហ្ស៊ីណា ឬបុរសមូស្ហរីគីននោះឡើយ។ ហើយការរៀបអាពាហ៍ពិ-ពាហ៍នោះត្រូវបានគេហាមឃាត់ទៅលើបណ្ដាអ្នកដែលមានជំនឿ។

[4] ហើយពួកដែលចោទប្រកាន់ស្ដ្រីដែលល្អបរិសុទ្ធ(ថាបាន ហ្ស៊ីណា) បន្ទាប់មកពួកគេមិនបាននាំមកនូវសាក្សីបុរសចំនួនបួន នាក់ទេនោះ ចូរពួកអ្នកពិន័យពួកគេចំនួនប៉ែតសិបរំពាត់ ហើយពួក អ្នកមិនត្រូវទទួលពួកគេ(ពួកចោទប្រកាន់គេ)ធ្វើជាសាក្សីជាដាច់ ខាត។ ហើយពួកទាំងនោះគឺជាពួកដែលល្មើសនឹងច្បាប់អល់ឡោះ។

[5] លើកលែងតែពួកដែលបានសារភាពកំហុសបន្ទាប់ពីនោះ ហើយបានកែខ្លួនវិញ ពិតប្រាកដណាស់អល់ឡោះ មហាអភ័យ ទោស មហាអាណិតស្រឡាញ់ ។

[6] ហើយពួកដែលចោទប្រកាន់ភរិយារបស់ពួកគេ(ថាបាន ហ្ស៊ីណា) តែពួកគេគ្មានសាក្សីណាក្រៅពីខ្លួនឯងនោះ ចូរឱ្យពួកគេ ម្នាក់ៗស្បថនឹងអល់ឡោះចំនួនបួនដងថាៈ ប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវ។

[7] ហើយត្រូវឱ្យគេស្បថជាលើកទីប្រាំថាៈ សូមឱ្យបណ្ដាសា របស់អល់ឡោះធ្លាក់មកលើខ្លួនគេ ប្រសិនបើគេស្ថិតក្នុងចំណោម អ្នកដែលភូតកុហកមែននោះ។

[8] ហើយត្រូវឱ្យគេការពារនាងពីទណ្ឌកម្ម(គប់នឹងដុំថ្មរហូត ស្លាប់)ដោយឱ្យនាងធ្វើជាសាក្សីស្បថនឹងអល់ឡោះចំនួនបួនដង ថាៈ ពិតណាស់គេ(ប្ដី)ពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។

[9] ហើយត្រូវឱ្យនាងស្បថជាលើកទីប្រាំថាៈ សូមឱ្យការខឹងរបស់ អល់ឡោះធ្លាក់ទៅលើនាង ប្រសិនបើគេ(ប្ដី)ស្ថិតក្នុងចំណោមអ្នក ដែលនិយាយត្រឹមត្រូវ។

[10] ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ(ទ្រង់នឹងដាក់ ទណ្ឌកម្មភ្លាម)។ ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ទទួលយកការសារភាពកំហុស មហាគតិបណ្ឌិត។

[11] ពិតប្រាកដណាស់ ពួកដែលបាននាំមកនូវការមួលបង្កាច់ ក្នុងរឿងអាស្រូវនេះ គឺជាក្រុមមួយដែលនៅក្នុងចំណោមពួកអ្នក នេះឯង។ ចូរពួកអ្នកកុំគិតថា វាជាប្រការអាក្រក់សម្រាប់ពួកអ្នក តាមពិតវាគឺជាប្រការល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់ បុគ្គលគ្រប់រូបក្នុងចំណោមពួកគេនឹងត្រូវទទួលបាបកម្មទៅតាម អ្វីដែលគេបានប្រព្រឹត្ដ។ ហើយអ្នកដែលនៅក្នុងចំណោមពួកគេ ដែលបានបំផុសបំផុល(ការមួលបង្កាច់)ឱ្យទៅជារឿងធំនោះ គេ នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

[12] ហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮវា(ការចោទ ប្រកាន់) បណ្ដាអ្នកដែលមានជំនឿប្រុសស្រីមិនគិតល្អសម្រាប់ខ្លួន ឯង ហើយនិយាយថាៈ នេះគឺជាការភូតកុហកយ៉ាងពិតប្រាកដនោះ

[13] ហេតុអ្វីបានជាពួកគេមិននាំសាក្សីចំនួនបួននាក់ចំពោះរឿង ចោទប្រកាន់នោះមក? តែប្រសិនបើពួកគេមិនបាននាំសាក្សីទាំង នោះមកទេ ពួកទាំងនោះគឺជាពួកដែលភូតកុហកចំពោះអល់ឡោះ។

[14] ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកនៅក្នុងលោកិយ និង ថ្ងៃបរលោកទេនោះ ច្បាស់ជាទារុណកម្មដ៏ធ្ងន់ធ្ងរនឹងធ្លាក់លើពួក អ្នកចំពោះអ្វីដែលពួកអ្នកបាននិយាយមួលបង្កាច់នោះជាមិនខាន។

[15] នៅពេលដែលពួកអ្នកបាននិយាយផ្សព្វផ្សាយវា(ការមួល បង្កាច់)តៗគ្នាដោយអណ្ដាតរបស់ពួកអ្នក ហើយពួកអ្នកនិយាយ ចេញពីមាត់របស់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹងច្បាស់ពីវា។ ហើយពួកអ្នកគិតថា វាជារឿងតូចតាច ខណៈដែលវាគឺជារឿងធំ បំផុតចំពោះអល់ឡោះ។

[16] ហើយហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮវា ពួក អ្នកមិនបាននិយាយថាៈ ពួកយើងមិនគប្បីនិយាយរឿងនេះតៗគ្នា ទេនោះ? អល់ឡោះមហាស្អាតស្អំ. នេះគឺជាការមួលបង្កាច់មួយ យ៉ាងធំបំផុត។

[17] អល់ឡោះទូន្មានពួកអ្នកកុំំឱ្យត្រឡប់មកធ្វើដូចេ្នះម្ដងទៀត ជាដាច់ខាត ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។

[18] ហើយអល់ឡោះបញ្ជាក់នូវភស្ដុតាងៗយ៉ាងច្បាស់ដល់ពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[19] ពិតប្រាកដណាស់ ពួកដែលចូលចិត្ដចង់ឱ្យរឿងអាស្រូវលេច ឮសុសសាយក្នុងចំណោមអ្នកដែលមានជំនឿនោះ ពួកគេនឹងត្រូវ ទទួលទារុណកម្មយ៉ាងឈឺចាប់ទាំងនៅក្នុងលោកិយនិងថ្ងៃបរ-លោក។ ហើយអល់ឡោះដឹង តែពួកអ្នកដែលមិនដឹងឡើយ។

[20] ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់នឹងដាក់ ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។

[21] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដើរតាមមាគ៌ា របស់ស្ហៃតន។ ហើយអ្នកណាដែលដើរតាមមាគ៌ារបស់ស្ហៃតន គឺ ពិតប្រាកដណាស់ វានឹងប្រើឱ្យប្រព្រឹត្ដអំពើអសីលធម៌និងប្រការ អាក្រក់ផេ្សងៗ។ ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់ អល់ឡោះនិងក្ដីមេត្ដាករុណារបស់ទ្រង់ទេនោះ គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកអ្នកបានជ្រះស្អាត(ពីអំពើបាប)ឡើយ។ ប៉ុន្ដែ អល់ឡោះនឹងជម្រះ(បាបកម្ម)ចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាឮ មហាដឹង។

[22] ហើយចូរកុំឱ្យអ្នកដែលមានកិត្ដិយសថ្លៃថ្នូរនិងមានទ្រព្យ សម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកអ្នក(អ្នកមានជំនឿ)ស្បថថាៈ ឈប់បរិច្ចាគទានដល់បងប្អូនសាច់ញាតិ(របស់គេ) និងបណ្ដាអ្នក ក្រីក្រ ហើយនិងបណ្ដាអ្នកភៀសខ្លួនក្នុងមាគ៌ាអល់ឡោះឱ្យសោះ។ ហើយចូរឱ្យពួកគេអភ័យទោស និងចេះអធ្យាស្រ័យឱ្យគ្នា។ តើពួក អ្នកមិនចូលចិត្ដចង់ឱ្យអល់ឡោះអភ័យទោសដល់ពួកអ្នកទេឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់ ។

[23] ពិតប្រាកដណាស់ ពួកដែលចោទប្រកាន់(អំពីរឿងហ្ស៊ីណា ទៅលើ)ស្ដ្រីៗដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផេ្ដសផ្ដាស និងមាន ជំនឿនោះ ពួកគេនឹងត្រូវបានគេដាក់បណ្ដាសាទាំងក្នុងលោកិយ និង ថ្ងៃបរលោក ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

[24] នៅថ្ងៃ(បរលោក)អណ្ដាតនិងដៃជើងរបស់ពួកគេនឹងធ្វើជា សាក្សីចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ(នៅក្នុងលោកិយនេះ)។

[25] នៅថ្ងៃនោះអល់ឡោះនឹងតបស្នងរាល់ការប្រព្រឹត្ដរបស់ ពួកគេមិនឱ្យខ្វះចន្លោះឡើយ។ ហើយពួកគេនឹងដឹងថា ពិតប្រាកដ ណាស់អល់ឡោះគឺជាអ្នកដែលយុត្ដិធម៌ច្បាស់លាស់បំផុត។

[26] ពួកស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់គឺសម្រាប់ពួកបុរសដែល ប្រព្រឹត្ដអាក្រក់។ ហើយពួកបុរសដែលប្រព្រឹត្ដអំពើអាក្រក់ គឺ សម្រាប់ស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់។ រីឯបណ្ដាស្ដ្រីដែលសាង អំពើល្អគឺសម្រាប់បុរសដែលសាងអំពើល្អ ហើយបុរសដែលសាង អំពើល្អគឺសម្រាប់ស្ដ្រីដែលសាងអំពើល្អ។ អ្នក(ដែលធ្វើល្អ)ទាំង នោះ(ដូចជាសហ្វវ៉ាន និងអាអ៊ីស្ហះ)ហើយគឺជាអ្នកដែលស្អាតស្អំ អំពីអ្វីដែលពួកគេចោទប្រកាន់។ ពួកគេនឹងទទួលបានការអភ័យ ទោស និងលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)។

[27] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំចូលក្នុងលំនៅដ្ឋាន(អ្នកដទៃ) ក្រៅពីលំនៅដ្ឋានរបស់ពួកអ្នកឱ្យសោះ លុះត្រាតែ ពួកអ្នកសុំការអនុញ្ញាតនិងឱ្យសាឡាម ទៅម្ចាស់ផ្ទះរបស់គេជា មុនសិន។ ទាំងនោះជាប្រការល្អសម្រាប់ពួកអ្នក សង្ឃឹមថា ពួក អ្នកនឹងចងចាំ។

[28] តែប្រសិនបើពួកអ្នកមិនបានជួបអ្នកណាម្នាក់នៅក្នុងផ្ទះទេ នោះ ពួកអ្នកមិនត្រូវចូលទៅក្នុងផ្ទះនោះជាដាច់ខាត លុះត្រាតែមាន គេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេបាននិយាយទៅកាន់ពួក អ្នកថាៈ សូមពួកអ្នកត្រឡប់ទៅវិញចុះ ពួកអ្នកត្រូវតែត្រឡប់ទៅ វិញ វា(ការត្រឡប់ទៅវិញ)គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួក អ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[29] គ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ប្រសិនបើពួកអ្នក ចូល(ដោយគ្មានការអនុញ្ញាត)ទៅសម្រាកកាយក្នុងលំនៅដ្ឋាន នានា ដែលគេសាងសង់មិនមែនសម្រាប់រស់នៅនោះ(ដូចជាសាលា ឆទាន)។ ហើយអល់ឡោះដឹងនូវអ្វីដែលពួកអ្នកលាតត្រដាង និង អ្វីដែលពួកអ្នកលាក់់កំបាំង។

[30] ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាបុរសដែលមាន ជំនឿឱ្យពួកគេដាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល (ស្ដ្រី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)ហើយឱ្យពួកគេថែរក្សានូវប្រដាប់ភេទរបស់ពួកគេ(អំពីប្រការហ្ស៊ីណា)។ នោះគឺជា ប្រការស្អាតស្អំបំផុតសម្រាប់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

[31] ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងដាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាង ថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយ កុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបាន ស្ដែងចេញជាធម្មតា(មុខប្រអប់ដៃប្រអប់ជើង)។ ហើយឱ្យពួកនាង យកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិន ឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃ បងប្អូនប្រុសស្រីរបស់ពួកនាង ស្ដ្រីគ្នាឯង ខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ ពួកនាង ឬអ្នកបម្រើប្រុសៗដែលគ្មានកាមតណ្ហា ព្រមទាំងកេ្មងតូចៗ ដែលពុំទាន់ដឹងពីកេរ្ដិ៍ខ្មាស់របស់ស្រី្ដនោះឡើយ។ ដូច្នោះដែរកុំឱ្យពួក នាងដើរទន្ទ្រាំជើងបន្លឺសំឡេង ដើម្បីឱ្យគេដឹងនូវអ្វីដែលពួកនាង លាក់បាំងអំពីការតុបតែងរបស់ពួកនាងឱ្យសោះ។ ឱបណ្ដាអ្នកដែល មានជំនឿ. ចូរពួកអ្នកសារភាពកំហុសទៅចំពោះអល់ឡោះទាំង អស់គ្នាចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

[32] ហើយចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ឱ្យអ្នកដែលនៅលីវ ក្នុងចំណោមពួកអ្នក និងពួកខ្ញុំបម្រើដាច់ថ្លៃប្រុសស្រីរបស់ពួកអ្នក ដែលជាអ្នកល្អត្រឹមត្រូវ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់នោះ អល់ឡោះនឹងផ្ដល់ភាពមានបានដល់ពួកគេដោយក្ដីប្រោសប្រទាន ពីទ្រង់។ អល់ឡោះមហាទូលំទូលាយ មហាដឹង។

[33] ហើយចូរឱ្យពួកដែលគ្មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ រក្សាខ្លួនប្រាណ(អំពីប្រការហ្ស៊ីណា) រហូតទាល់តែអល់ឡោះផ្ដល់ ភាពមានបានដល់ពួកគេតាមការប្រោសប្រទានរបស់ទ្រង់។ ហើយ ក្នុងចំណោមខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលចង់បានកិច្ចសន្យា (ដើម្បីស្វែងរកសិទ្ធិសេរីភាពរបស់ខ្លួន)នោះ ចូរពួកអ្នកធើ្វកិច្ចសន្យា ជាមួយពួកគេចុះ ប្រសិនបើពួកអ្នកយល់ឃើញថាជាការប្រសើរ ចំពោះពួកគេ។ ហើយចូរពួកអ្នកផ្ដល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិខ្លះ ដែលអល់ឡោះបានប្រទានឱ្យពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខិត បង្ខំស្រីបម្រើរបស់ពួកអ្នកឱ្យធើ្វជាស្រីពេស្យា ដើម្បីស្វែងរកទ្រព្យ សម្បត្ដិ និងសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅក្នុងលោកិយឡើយ ប្រសិន បើពួកនាងចង់ក្លាយជាអ្នកស្អាតស្អំនោះ។ ហើយអ្នកណាដែលបង្ខិត បង្ខំពួកនាង(ឱ្យធើ្វជាស្រីពេស្យា) ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់ចំពោះពួកនាងក្រោយ ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។

[34] ហើយជាការពិតណាស់ យើងបានបញ្ចុះឱ្យពួកអ្នកនូវ អាយ៉ាត់ៗយ៉ាងច្បាស់លាស់ និងរឿងរ៉ាវនៃពួកជំនាន់មុនពីមុនពួក អ្នក ហើយនិងដំបូន្មានសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។

[35] អល់ឡោះគឺជាពន្លឺនៃមេឃជាច្រើនជាន់ និងផែនដី។ ពន្លឺ ដ៏ត្រចះត្រចង់របស់ទ្រង់ប្រៀបដូចជាកពា្ចក់គោមមួយដែលមាន ចង្កៀងនៅក្នុងនោះ។ ចង្កៀងនោះស្ថិតនៅក្នុងកពា្ចក់មួយ ហើយ កពា្ចក់នោះប្រៀបដូចជាតារាមួយដួងភ្លឺចិញ្ចាចដែលគេអុជវាអំពី បេ្រងអូលីវដែលចម្រាញ់ចេញពីដើមឈើដ៏មានពរជ័យដែលមិនត្រូវ ពន្លឺថ្ងៃ(ពេលថ្ងៃរះ) ហើយក៏មិនត្រូវពន្លឺថ្ងៃ(ពេលថ្ងៃលិច)ដែល បេ្រងរបស់វាស្ទើរតែជះពនឺ្លចែងចាំង សូម្បីពុំទាន់អុជភ្លើងក៏ដោយ។ នេះពិតជាពន្លឺត្រួតលើពន្លឺ។ អល់ឡោះនឹងចង្អុលបង្ហាញដោយពន្លឺ របស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា។ អល់ឡោះតែង តែលើកជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយអល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។

[36] (ពន្លឺដ៏ត្រចះត្រចង់នោះ)មាននៅក្នុងបណ្ដាម៉ាស្ជិទដែល អល់ឡោះបង្គាប់ឱ្យលើកតម្កើង(ការសំអាត ការធ្វើឱ្យមានកិត្ដិ-យស) និងឱ្យគេរំលឹកឈ្មោះរបស់ទ្រង់នៅក្នុងនោះកោតសរសើរ លើកតម្កើងទ្រង់នៅក្នុងនោះទាំងព្រឹកទាំងល្ងាច។

[37] គឺបុរសៗ(ដែលកោតសរសើរលើកតម្កើងទ្រង់) ការងារ ជំនួញនិងការលក់ដូរផេ្សងៗពុំអាចធ្វើឱ្យពួកគេភេ្លចពីការរំលឹក អល់ឡោះ និងការប្រតិបត្ដិសឡាត និងការបរិច្ចាគហ្សាកាត់ឡើយ។ ពួកគេភ័យខ្លាចចំពោះថ្ងៃដែលចិត្ដនិងភ្នែកភ័យរន្ធត់(ថ្ងៃបរលោក)។

[38] ដើម្បីអល់ឡោះនឹងតបស្នងផលបុណ្យដ៏ប្រសើរបំផុតដល់ ពួកគេនូវអ្វីដែលពួកគេបានសាងកន្លងមក ហើយទ្រង់នឹងបន្ថែមឱ្យ ពួកគេលើសពីនេះទៀតដោយការប្រោសប្រទានរបស់ទ្រង់់។ ហើយ អល់ឡោះនឹងផ្ដល់លាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនា ដោយគ្មានការកំណត់ឡើយ។

[39] រីឯពួកដែលគ្មានជំនឿ អំពើល្អរបស់ពួកគេប្រៀបដូចជាថ្ងៃ បណ្ដើរកូននៅទីវាលទំនាបក្នុងវាលខ្សាច់ដែលអ្នកសេ្រកទឹកខ្លាំងគិត ថាវាជាទឹក លុះនៅពេលដែលគេបានទៅដល់កន្លែងនោះ គេមិនបាន ឃើញអ្វីនៅទីនោះឡើយ។ ហើយ(នៅទីបពា្ចប់)គេបានជួប អល់ឡោះនៅចំពោះមុខគេ(ថ្ងៃបរលោក) ហើយទ្រង់ក៏បានផ្ដល់ ឱ្យគេនូវផលកម្មរបស់គេយ៉ាងពេញលេញ(នរក)។ ហើយអល់ឡោះ គឺជាអ្នកវិនិច្ឆ័យយ៉ាងរហ័សបំផុត។

[40] ឬ(អ្នកដែលគ្មានជំនឿនិងប្រព្រឹត្ដអំពើអាក្រក់)ប្រៀបបាន ទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗ គ្របពីលើវាផ្ទួនៗគ្នា បន្ថែមពីនេះមានផ្ទាំងពពកខ្មៅធំមួយគ្រប ដណ្ដប់លើរលកនោះទៀត។ នេះគឺជាភាពងងឹតត្រួតលើភាពងងឹត នៅពេលដែលគេដកដៃរបស់គេចេញ(ក្នុងបាតសមុទ្រនោះ)គេស្ទើរ តែមើលមិនឃើញវា។ ហើយអ្នកណាដែលអល់ឡោះមិនបានផ្ដល់ ពន្លឺ(ការចង្អុលបង្ហាញ)ឱ្យគេទេនោះគឺគ្មានពន្លឺសម្រាប់គេឡើយ។

[41] តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដី ហើយនិងសត្វស្លាបដែលហើរត្រដាងស្លាបទាំងគូនៅលើអាកាស លើកតម្កើងសរសើរចំពោះទ្រង់នោះ? រាល់សត្វលោកទាំងអស់ សុទ្ធតែបានដឹងពីរបៀបគោរពសក្ការៈ និងការកោតសរសើរលើក តម្កើងទ្រង់។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេធ្វើ។

[42] ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជា កម្មសិទ្ធិរបស់អល់ឡោះ។ ហើយទៅចំពោះអល់ឡោះតែមួយគត់ ដែលជាកន្លែងវិលត្រឡប់។

[43] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេថា ពិតប្រាកដណាស់ អល់ឡោះបានធ្វើឱ្យពពករសាត់ បន្ទាប់មកទ្រង់ប្រមូលផ្ដុំវា បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យវាទៅជាដុំក្រាស់ឃ្មឹក ពេលនោះអ្នកនឹងឃើញ ទឹកភ្លៀងចេញពីចន្លោះរបស់វា។ ហើយទ្រង់បញ្ចុះពីលើមេឃនូវភ្នំ ពពកជាច្រើនដែលនៅក្នុងនោះមានព្រិល។ ហើយទ្រង់នឹងធ្វើឱ្យវា ធ្លាក់ទៅលើអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ក៏នឹងបញ្ចៀស វាចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ពន្លឺនៃផេ្លកបន្ទោរ របស់វាស្ទើរតែឆក់យកក្រសែភ្នែក។

[44] អល់ឡោះជាអ្នកដែលផ្លាស់ប្ដូរពេលយប់ និងពេលថ្ងៃ។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាមេរៀនមួយសម្រាប់ ពួកដែលមានការស្វែងយល់។

[45] ហើយអល់ឡោះបានបង្កើតសត្វដែលមានជីវិតទាំងអស់ អំពីទឹក។ ហើយក្នុងចំណោមពួកវាមានសត្វដែលវារនឹងពោះរបស់ វា ហើយមួយចំនួនទៀតមានសត្វដែលដើរជើងពីរ ហើយមួយចំនួន ទៀតមានសត្វដែលដើរជើងបួន។ អល់ឡោះនឹងបង្កើតនូវអ្វីដែល ទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើ អ្វីៗទាំងអស់។

[46] ជាការពិតណាស់ យើងបានបញ្ចុះនូវភស្ដុតាងយ៉ាងច្បាស់ លាស់។ ហើយអល់ឡោះចង្អុលបង្ហាញដល់អ្នកណាដែលទ្រង់មាន ចេតនាទៅកាន់មាគ៌ាដែលត្រឹមត្រូវ។

[47] ហើយពួកគេ(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿ លើអល់ឡោះ និងអ្នកនាំសារ ហើយពួកយើងក៏បានប្រតិបត្ដិតាម ដែរ។ បន្ទាប់មកមានមួយក្រុមក្នុងចំណោមពួកគេងាកចេញក្រោយ ពីនោះ។ ហើយពួកគេទាំងនោះពុំមែនជាអ្នកដែលមានជំនឿឡើយ។

[48] ហើយនៅពេលដែលពួកគេត្រូវបានគេអំពាវនាវទៅកាន់ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ដើម្បីកាត់សេចក្ដីរវាងពួកគេ ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកគេងាកចេញទៅវិញ។

[49] តែប្រសិនបើ(ការកាត់សេចក្តីឃើញថា)ត្រឹមត្រូវសម្រាប់ ពួកគេនោះ ពួកគេពិតជានាំគ្នាមកកាន់អ្នកនាំសារ(មូហាំម៉ាត់) ដោយក្ដីគោរព។

[50] តើនៅក្នុងចិត្ដរបស់ពួកគេមានជំងឺ(ពុតត្បុត)ឬពួកគេមាន ការសង្ស័យ ឬក៏ពួកគេខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់គ្មាន សច្ចធម៌ចំពោះពួកគេ? ផ្ទុយទៅវិញ ពួកទាំងនោះទេគឺជាពួកដែល បំពាននោះ។

[51] ជាការពិតណាស់ ចម្លើយរបស់បណ្ដាអ្នកដែលមានជំនឿ នៅពេលដែលគេបានអំពាវនាវពួកគេទៅកាន់អល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ដើម្បីកាត់សេចក្ដីរវាងពួកគេគឺពួកគេឆ្លើយថាៈ ពួកយើងបានឮ ហើយពួកយើងបានប្រតិបត្ដិតាម។ ហើយអ្នកទាំង នោះជាបណ្ដាអ្នកដែលទទួលបានជោគជ័យ។

[52] ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ ហើយភ័យខ្លាច(ទារុណកម្ម)អល់ឡោះ និងកោតខ្លាច ទ្រង់ អ្នកទាំងនោះគឺជាបណ្ដាអ្នកដែលទទួលជ័យជំនះ។

[53] ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះដោយ ការស្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ប្រសិនបើអ្នក(មូហាំម៉ាត់) បានបញ្ជាពួកគេ(ឱ្យធ្វើសង្គ្រាម)នោះ ពួកគេប្រាកដជានឹងចេញទៅ ភ្លាម។ ចូរអ្នកពោលថាៈ ចូរពួកអ្នកកុំស្បថអ្វី ការគោរពប្រតិបត្ដិ (របស់ពួកអ្នក)គេដឹងហើយ(ថាវាមិនពិត)។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[54] ចូរអ្នកពោលថាៈ ចូរពួកអ្នកគោរពប្រតិបត្ដិតាមអល់ឡោះ ហើយចូរពួកអ្នកគោរពប្រតិបត្ដិតាមអ្នកនាំសាររបស់ទ្រង់ចុះ។ តែ ប្រសិនបើពួកគេបែរចេញវិញនោះ ពិតប្រាកដណាស់កាតព្វកិច្ចរបស់ គេ(មូហាំម៉ាត់)គឺគ្រាន់តែអនុវត្ដតាមអ្វីដែលគេ(អល់ឡោះ)បាន បញ្ជាប៉ុណ្ណោះ។ ហើយកាតព្វកិច្ចរបស់ពួកអ្នកក៏ត្រូវអនុវត្ដតាមអ្វី ដែលគេ(មូហាំម៉ាត់)បានបញ្ជាពួកអ្នកដែរ។ ហើយប្រសិនបើពួក អ្នកគោរពប្រតិបត្ដិតាមគេនោះ ពួកអ្នកនឹងទទួលបានការចង្អុល បង្ហាញជាមិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារគ្មានអ្វីក្រៅពី ការផ្ដល់សារដ៏ច្បាស់លាស់នោះឡើយ។

[55] អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកអ្នកថាៈ ទ្រង់ពិតជាធ្វើឱ្យ ពួកគេមានអំណាចគ្រប់គ្រងនៅលើផែនដីដូចដែលទ្រង់ធ្លាប់បានធ្វើ ឱ្យបណ្ដាអ្នកពីមុនពួកគេមានអំណាចគ្រប់គ្រងនោះដែរ។ ហើយ ទ្រង់ពិតជាធ្វើឱ្យសាសនារបស់ពួកគេមានអានុភាពខ្ពង់ខ្ពស់សម្រាប់ ពួកគេដែលទ្រង់គាប់ចិត្ដឱ្យពួកគេ។ ហើយទ្រង់ពិតជានឹងជំនួសឱ្យ ពួកគេនូវសុខសន្ដិភាពបន្ទាប់ពីការភ័យខ្លាចរបស់ពួកគេ។ ពួកគេ គោរពសក្ការៈមកចំពោះយើងតែមួយគត់ ដោយពួកគេមិនធ្វើស្ហ៊ីរិក មកចំពោះយើងនូវប្រការណាមួយឡើយ។ តែអ្នកណាហើយដែល បានប្រឆាំងបន្ទាប់ពីនោះ ពួកទាំងនោះគឺជាពួកដែលល្មើស ។

[56] ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្ដិតាមអ្នកនាំសារ។ សង្ឃឹមថាពួកអ្នកនឹងទទួល បានការអាណិតស្រឡាញ់ពីអល់ឡោះ។

[57] ចូរអ្នក(មូហាំម៉ាត់)កុំគិតថាៈ ពួកដែលបានប្រឆាំងមាន សមត្ថភាពរារាំង(ទារុណកម្មរបស់អល់ឡោះ)នៅលើផែនដី ឱ្យសោះ។ ហើយទីជំរករបស់ពួកគេគឺភ្លើងនរក។ ហើយវាពិតជា ទីកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[58] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរណែនាំពួកខ្ញុំបម្រើ និងពួក ដែលមិនទាន់ពេញវ័យក្នុងចំណោមពួកអ្នកឱ្យសុំការអនុញ្ញាតពីពួក អ្នកនូវវេលាបី(មុននឹងចូលទៅរកពួកអ្នក)គឺមុនសឡាតពេលទាប ភ្លឺ និងពេលដែលពួកអ្នកដោះសំលៀកបំពាក់នៅពេលថ្ងៃត្រង់ និង ក្រោយពេលសឡាតអីុស្ហាក។ ពេលទាំងបីនេះជាពេលដែលច្រើន តែអាក្រាតសំលៀកបំពាក់សម្រាប់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយ ចំពោះពួកអ្នក និងពួកគេក្រៅពីវេលាទាំងបីនេះ ដែលពួកគេចេញ ចូលទៅរកពួកអ្នក។ ដូចេ្នះហើយអល់ឡោះបញ្ជាក់អាយ៉ាត់ៗយ៉ាង ក្បោះក្បាយសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត។

[59] ហើយនៅពេលដែលកេ្មងៗក្នុងចំណោមពួកអ្នកបានធំពេញ វ័យ ចូរឱ្យពួកគេសុំការអនុញ្ញាតដូចដែលពួកចាស់ៗបានសុំការអនុ-ញ្ញាតនោះដែរ។ ដូច្នោះហើយអល់ឡោះបញ្ជាក់នូវអាយ៉ាត់ៗរបស់ ទ្រង់យ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[60] ហើយអ្នកដែលចាស់ជរាក្នុងចំណោមស្ដ្រីដែលគ្មានចំណង់ ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយ សម្រាប់ពួកនាងក្នុងការដោះសំលៀកបំពាក់(ខាងក្រៅ)របស់ពួក នាងដោយពុំមែនក្នុងលក្ខណៈបង្ហាញសម្រស់ទេនោះ។ ហើយការរក្សាភាព ខ្មាស់អៀនគឺប្រសើរសម្រាប់ពួកនាង។ ហើយអល់ឡោះ មហាឮ មហាដឹង។

[61] ចំពោះជនដែលពិកាភ្នែក ឬពិកាជើង ឬអ្នកជម្ងឺ ឬក៏ខ្លួន ពួកអ្នកផ្ទាល់ គឺគ្មានទោសពៃរ៍អ្វីឡើយក្នុងការទទួលទាន(ចំណី អាហារ)ពីក្នុងផ្ទះរបស់ពួកអ្នក ឬផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយ របស់ពួកអ្នក ឬផ្ទះបងប្អូនរបស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមាខាងឪពុក របស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមាខាងម្ដាយរបស់ពួកអ្នក ឬអ្វីដែលអ្នក បានកាន់កាប់កូនសោររបស់វា ឬក៏ផ្ទះមិត្ដភក្ដិ(ជិតស្និទ្ធ)របស់ពួក អ្នក។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរក្នុងការទទួលទាន(ចំណីពីក្នុង ផ្ទះទាំងនោះ)ជាលក្ខណៈជួបជុំគ្នា ឬជាលក្ខណៈដោយឡែក។ ហើយ នៅពេលដែលពួកអ្នកបានចូលទៅក្នុងផ្ទះនោះ ចូរពួកអ្នកឱ្យសាឡាម គ្នាទៅវិញទៅមកដោយពាក្យគោរពជូនពរដែលមានពរជ័យដ៏ល្អ ប្រសើរពីអល់ឡោះ។ ដូច្នោះហើយអល់ឡោះបញ្ជាក់នូវអាយ៉ាត់ៗ យ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងយល់។

[62] តាមពិតបណ្ដាអ្នកដែលមានជំនឿ(ពិតប្រាកដ)នោះ គឺ បណ្ដាអ្នកដែលមានជំនឿនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេមានកិច្ចការប្រជុំជាមួយគាត់(មូហាំ-ម៉ាត់) ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំ ការអនុញ្ញាតពីគាត់សិន។ ពិតប្រាកដណាស់ បណ្ដាអ្នកដែលសុំ ការអនុញ្ញាតពីអ្នក អ្នកទាំងនោះគឺជាបណ្ដាអ្នកដែលមានជំនឿនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកគេបានសុំ ការអនុញ្ញាតពីអ្នកសម្រាប់កិច្ចការចាំបាច់ខ្លះៗរបស់ពួកគេ ចូរអ្នក អនុញ្ញាតឱ្យចំពាះអ្នកណាក្នុងចំណោមពួកគេដែលអ្នកចង់ ហើយអ្នក ត្រូវសុំការអភ័យទោសពីអល់ឡោះឱ្យពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[63] ចូរពួកអ្នក(អ្នកមានជំនឿ)កុំហៅ(ឈ្មោះ)អ្នកនាំសារ ត្រង់ៗនៅក្នុងចំណោមពួកអ្នក ដូចជាការហៅ(ឈ្មោះត្រង់ៗ)របស់ ពួកអ្នកទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះដឹង ចំពោះពួកដែលលួចគេចចេញ(ពីអង្គប្រជុំរបស់អ្នកនាំសារ)ក្នុង ចំណោមពួកអ្នក។ ដូចេ្នះចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់ គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទារុណកម្មយ៉ាង ឈឺចាប់ធ្លាក់លើពួកគេ។

[64] គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ពិតជាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដវា និង(ទ្រង់ដឹង)នៅថ្ងៃ ដែលពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ហើយទ្រង់នឹង ប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ(នៅក្នុងលោកិយ នេះ)។ ហើយអល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។

អាល់-ហ្វួរក̣ន

Surah 25

[1] ទ្រង់មហាមានពរជ័យដែលបានបញ្ចុះ អាល់ហ្វូរកន(គម្ពីរ គួរអាន)ទៅចំពោះខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ដើម្បីឱ្យគាត់ដាស់ តឿនព្រមានដល់ពិភពលោកទាំងអស់(ដូចជាមនុស្ស និងជិនជាដើម)។

[2] គឺជាអ្នកដែលមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់គ្មានបុត្រ និងគ្មានអ្នកណាចូលរួមជាមួយទ្រង់ក្នុង ការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់ បន្ទាប់មកបានកំណត់វាយ៉ាងច្បាស់លាស់។

[3] តែពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពីទ្រង់ ដែលពួកវាមិនអាចបង្កើតអ្វីបានទាល់តែសោះ តែពួកវាវិញទេដែល ត្រូវគេ(មនុស្សលោក)បង្កើតនោះ។ ហើយព្រះទាំងនោះគ្មានលទ្ធភាពក្នុងការការពារគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង ឡើយ។ ហើយពួកគេគ្មានលទ្ធភាពធ្វើឱ្យស្លាប់ និងធ្វើឱ្យរស់ឡើយ ហើយក៏គ្មានលទ្ធភាពធើ្វឱ្យរស់ឡើងវិញដែរ(នៅថ្ងៃបរលោក)។

[4] ហើយពួកដែលប្រឆាំងបាននិយាយថាៈ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហក ដែលគេ(មូហាំម៉ាត់)បានប្រឌិតឡើង និងក្រុមផេ្សងៗទៀតបានជួយជ្រោមជ្រែងគេចំពោះការប្រឌិតនោះ ឡើយ។ ដូចេ្នះ ពួកគេពិតជាបានបំពាននិងភូតកុហក។

[5] ពួកគេបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានរបស់ពួក ជំនាន់មុនខណៈដែលគេ(មូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវគេ សូត្រឱ្យគេស្ដាប់ទាំងព្រឹកទាំងល្ងាច។

[6] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលបានបញ្ចុះវា(គម្ពីរ គួរអាន) គឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំងនៅលើមេឃ ជាច្រើនជាន់ និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[7] ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់

[8] ឬ(ហេតុអ្វីបានជា)គេមិនផ្ដល់កំណប់ឱ្យគាត់ ឬឱ្យគាត់មាន សួនដំណាំផ្លែឈើដែលគាត់អាចទទួលទានពីវា? ហើយពួកដែល បំពានបាននិយាយថាៈ ពួកអ្នក(អ្នកមានជំនឿ)មិនតាមអ្នកណា ក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។

[9] ចូរអ្នកវិភាគមើលចុះ. តើពួកគេបានប្រដូចជាឧទាហរណ៍ ផេ្សងៗចំពោះអ្នកយ៉ាងដូចមេ្ដចខ្លះ? ដូចេ្នះ ពួកគេបានវងេ្វង ហើយ ពួកគេមិនអាចជួបមាគ៌ាត្រឹមត្រូវឡើយ។

[10] ទ្រង់មហាមានពរជ័យ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹង បង្កើតឱ្យអ្នកប្រសើរជាង(សួនដំណាំ ផ្លែឈើ)នោះទៅទៀត គឺសួន ដំណាំផ្លែឈើដែលមានទនេ្លជាច្រើនហូរពីក្រោមវា ហើយទ្រង់នឹង បង្កើតវិមានជាច្រើនសម្រាប់អ្នកថែមទៀត។

[11] ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយ យើងបានរៀបចំភ្លើងនរកដែលឆាបឆេះដ៏សន្ធោសន្ធៅរួចជាសេ្រច សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃបរលោក។

[12] នៅពេលដែលវា(នរក)ឃើញពួកគេពីកន្លែងដែលឆ្ងាយ ពួកគេនឹងឮសំឡេងខឹង និងគ្រហឹមយ៉ាងខ្លាំងពីនរកនោះ។

[13] ហើយនៅពេលដែលពួកគេត្រូវបោះទម្លាក់ទៅក្នុងទីកន្លែង ដែលចង្អៀតនៃភ្លើងនរកជាមួយនឹងដៃដែលត្រូវគេចង(ព្យួរទៅ នឹងក) ទីនោះហើយដែលពួកគេស្រែកយំសុំឱ្យស្លាប់(ដើម្បីឱ្យរួច ផុតពីការឈឺចាប់)។

[14] នៅថ្ងៃនេះចូរពួកអ្នកកុំស្រែកសុំឱ្យស្លាប់តែមួយដងអ្វី តែ ពួកអ្នកគួរតែស្រែកសុំឱ្យស្លាប់ឱ្យបានច្រើនដង។

[15] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើ(ទារុណកម្ម)នោះ ប្រសើរជាង ឬមួយឋានសួគ៌អមតៈដែលគេ(អល់ឡោះ)បានសន្យា ចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ(ប្រសើរជាង)? វាគឺជា ការតបស្នងនិងជាកន្លែងវិលត្រឡប់សម្រាប់ពួកគេ។

[16] នៅក្នុងឋានសួគ៌នោះពួកគេនឹងទទួលបាននូវអ្វីៗដែលពួក គេប្រាថ្នាជារៀងរហូត។ វាជាការសន្យាមួយចំពោះម្ចាស់របស់អ្នក ដែលត្រូវបំពេញ។

[17] ហើយនៅថ្ងៃ(បរលោក)ដែលទ្រង់នឹងប្រមូលផ្ដុំពួកគេ (ពួកមូស្ហរីគិន)និងអ្វីៗ(ព្រះនានា)ដែលពួកគេគោរពសក្ការៈផេ្សង ពីអល់ឡោះ។ ហើយទ្រង់នឹងសួរ(ពួកវា)ថាៈ តើពួកអ្នកពិតជា បានធ្វើឱ្យខ្ញុំរបស់យើងទាំងអស់នេះវងេ្វង ឬមួយពួកគេបានវងេ្វង ពីមាគ៌ាត្រឹមត្រូវដោយខ្លួនឯង

[18] ពួកវាបានតបវិញថាៈ អល់ឡោះមហាស្អាតស្អំ. វាមិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកគាំពារនានាផេ្សងពីទ្រង់។ ក៏ប៉ុន្ដែទ្រង់វិញទេដែលបានផ្ដល់ការសោយសុខដល់ពួកគេ និងជីដូន ជីតារបស់ពួកគេ រហូតដល់ពួកគេបានភេ្លចនូវការរំលឹក(ទៅចំពោះ ទ្រង់) ហើយពួកគេបានក្លាយជាក្រុមដែលវិនាសអន្ដរាយ។

[19] ដូចេ្នះ ពួកវា(ព្រះនានា)ពិតជាបានបដិសេធនឹងពួកអ្នកនូវ អ្វីដែលពួកអ្នកនិយាយ(ថាពួកវានោះជាព្រះ)។ ហើយពួកអ្នកមិន អាចគេចផុត(ពីទារុណកម្មរបស់យើង)បានឡើយ ហើយក៏គ្មានអ្នក ណាជួយដែរ។ ហើយអ្នកណាដែលបំពានក្នុងចំណោមពួកអ្នកនោះ យើងនឹងឱ្យគេភ្លក្សនូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[20] ហើយយើងមិនដែលបានបញ្ជូនមុនអ្នក(មូហាំម៉ាត់)នូវ បណ្ដាអ្នកនាំសារណាក្រៅពីពួកគេ(ជាមនុស្សធម្មតា)ចេះទទួលទាន ចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ហើយយើងបានធ្វើការ សាកល្បងចំពោះពួកអ្នកទៅវិញទៅមក(នូវប្រការល្អ ឬអាក្រក់ មានឬក្រ ឈឺ ឬ ជា...)។ តើពួកអ្នកនឹងមានការអត់ធ្មត់ដែរឬទេ? ហើយម្ចាស់របស់អ្នកជាអ្នកឃើញបំផុត(នូវអ្វីៗទាំងអស់)។

[21] ហើយពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មកឱ្យពួកយើង ឬឱ្យពួក យើងឃើញម្ចាស់របស់ពួកយើង? ជាការពិតណាស់ ពួកគេមាន មោទភាពចំពោះខ្លួនឯង និងមានអំនួតកេ្អងក្អាងហួសប្រមាណ។

[22] នៅថ្ងៃ(បរលោក)ដែលពួកគេនឹងឃើញម៉ាឡាអ៊ីកាត់ (ពោលទៅកាន់ពួកគេថា)គ្មានដំណឹងរីករាយចំពោះជនដែលប្រព្រឹត្ដ អាក្រក់នៅថ្ងៃនោះឡើយ ហើយពួកគេនឹងនិយាយទៀតថាៈ (ឋាន សួគ៌)គឺជាកន្លែងដែលត្រូវបានគេហាមឃាត់ចំពោះពួកអ្នក។

[23] ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានសាងអំពី ប្រការល្អ រួចយើងធ្វើឱ្យវារលាយសាបសូន្យដូចធូលីដែលរសាត់តាម ខ្យល់ ។

[24] នៅថ្ងៃនោះបណ្ដាអ្នកឋានសួគ៌ គឺមានកន្លែងស្នាក់នៅដ៏ល្អ ប្រសើរ និងកន្លែងសម្រាកដ៏ប្រពៃបំផុត។

[25] ហើយ(ចូរចងចាំ)នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយ នឹងដុំពពកជាច្រើន ហើយគេបានបញ្ចុះម៉ាឡាអ៊ីកាត់មកជាបន្ដបន្ទាប់។

[26] ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃនោះគឺជាកម្មសិទ្ធិរបស់ ម្ចាស់មហាសប្បុរស។ ហើយវាគឺជាថ្ងៃដែលលំបាកជាទីបំផុត ចំពោះពួកដែលគ្មានជំនឿ។

[27] ហើយ(ចូរចងចាំ)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីរ របស់គេ(ព្រោះសោកស្ដាយពីកំហុសរបស់ខ្លួន)ដោយនិយាយថាៈ ឱខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានជ្រើសរើសផ្លូវដែលត្រឹមត្រូវជាមួយនឹង អ្នកនាំសារ។

[28] ឱអនិច្ចាខ្លួនខ្ញុំអើយ. មិនគួរណាខ្ញុំបានយកអ្នក(អ្នកប្រឆាំង ឬស្ហៃតន)ណាម្នាក់ធ្វើជាមិត្ដភកិ្ដឡើយ។

[29] ជាការពិតណាស់ គេ(មិត្ដភក្ដិ)បានធ្វើឱ្យខ្ញុំវងេ្វងចេញពីការ រំលឹក(គម្ពីរគួរអាន)បន្ទាប់ពីវាបានមកដល់ខ្ញុំហើយ។ ហើយស្ហៃតន គឺជាអ្នកដែលបានបោកប្រាស់ចំពោះមនុស្សលោក។

[30] ហើយអ្នកនាំសារបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបោះបង់ចោលគម្ពីរគួរអាននេះ(ដោយមិន អនុវត្ដតាមវាឡើយ)។

[31] ហើយដូចេ្នះដែរយើងបានបង្កើតចំពោះរាល់ៗណាពីឱ្យមាន សត្រូវដែលស្ថិតក្នុងចំណោមពួកដែលសាងបាបកម្ម។ គ្រប់គ្រាន់ ហើយដែលម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញនិងជាអ្នកជួយនោះ។

[32] ហើយពួកដែលប្រឆាំងបាននិយាយថាៈហេតុអ្វីបានជាគេ មិនបញ្ចុះគម្ពីរគួរអានទៅឱ្យគេ(មូហាំម៉ាត់)ទាំងមូលតែម្ដងទៅ? (យើងបានបញ្ចុះមួយផ្នែកៗ)ដូចេ្នះ គឺដើម្បីយើងនឹងពង្រឹងចិត្ដ របស់អ្នកឱ្យកាន់តែនឹងនរនឹងវា។ ហើយយើងបានបកស្រាយ ដល់គេបន្ដិចម្ដងៗយ៉ាងក្បោះក្បាយ។

[33] ហើយពួកគេមិនអាចនាំមកឱ្យអ្នកនូវឧទាហរណ៍ណាមួយ ដូច(គម្ពីរគួរអាន)ឡើយ តែយើងទេដែលបាននាំមកឱ្យអ្នកនូវការ ពិត និងការបកស្រាយដ៏ប្រសើរបំផុតនោះ ។

[34] (ពួកទាំងនោះគឺជា)ពួកដែលត្រូវគេប្រមូលផ្ដុំដោយអូស ផ្កាប់មុខទៅរកនរកជើហាន់ណាំ។ ពួកទាំងនោះគឺស្ថិតក្នុងសភាព ដ៏អាក្រក់និងវងេ្វងបំផុតពីមាគ៌ា(ដែលត្រឹមត្រូវ)។

[35] ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត)ហើយយើងក៏បានឱ្យហារូនដែលជាបងរបស់គេនៅជាមួយ គេធ្វើជាអ្នកជំនួយការ។

[36] ហើយយើងបានមានបន្ទូល(ទៅកាន់គេទាំងពីរ)ថាៈ ចូរ អ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុម(ហ្វៀរអោន)ដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើងចុះ។ បន្ទាប់មកយើងក៏បានបំផ្លាញពួក គេឱ្យវិនាសសាបសូន្យ។

[37] ហើយក្រុមរបស់នួហ នៅពេលដែលពួកគេបានបដិសេធ នឹងបណ្ដាអ្នកនាំសារ យើងបានពន្លិចពួកគេ ហើយយើងក៏បានយក ពួកគេធ្វើជាមេរៀនសម្រាប់មនុស្សលោក។ ហើយយើងបានរៀប ចំសម្រាប់ពួកដែលបំពាននូវទារុណកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃ បរលោក)។

[38] ហើយ(យើងបានបំផ្លាញ)ក្រុមអាដ សាមូដនិងក្រុមរ៉ស (ក្រុមរបស់ស្ហ៊ូអែប) ហើយនិងក្រុមមនុស្សជាច្រើនជំនាន់ទៀត រវាងពួកគេទាំងនោះ។

[39] ហើយរាល់ៗក្រុម យើងបានលើកឧទាហរណ៍ជាច្រើន បង្ហាញដល់គេ។ ហើយរាល់ៗក្រុមនោះ យើងក៏បានបំផ្លាញឱ្យ វិនាសសាបសូន្យដែរ។

[40] ហើយជាការពិតណាស់ ពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាន ធ្វើដំណើរឆ្លងកាត់ភូមិមួយដែលត្រូវបានគេបំផ្លាញដោយទឹកភ្លៀង (ភ្លៀងអំពីដុំថ្ម)ដ៏កំណាច។ តើពួកគេមិនបានឃើញ(ពីភាពវិនាស នៃ)ភូមិនោះទេឬ? ផ្ទុយទៅវិញពួកគេមិនធ្លាប់រំពឹងថាមានការ រស់ឡើងវិញឡើយ(នៅថ្ងៃបរលោក)។

[41] ហើយនៅពេលដែលពួកគេបានឃើញអ្នក(មូហាំម៉ាត់) ពួកគេតែងតែចំអកឱ្យថាៈ តើម្នាក់នេះឬដែល(អះអាងថា) អល់ឡោះបានតែងតាំងជាអ្នកនាំសារនោះ

[42] ពិតប្រាកដណាស់ គេ(មូហាំម៉ាត់)ស្ទើរតែបានធ្វើឱ្យពួក យើងវងេ្វងពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើង មិនបានអត់ធ្មត់(ក្នុងការគោរពសក្ការៈ)ចំពោះព្រះនានាទេនោះ។ ហើយពួកគេ(ពួកមូស្ហរីគីន)នឹងដឹងនៅពេលដែលពួកគេឃើញ ទារុណកម្ម ថាតើនរណាដែលវងេ្វងជាងគេពីមាគ៌ា(ដ៏ត្រឹមត្រូវ) នោះ

[43] តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែលបានយកចំណង់ របស់គេធ្វើជាព្រះរបស់គេឬទេ? ដូចេ្នះ តើអ្នកជាអ្នកទទួលខុស ត្រូវចំពោះគេឬ

[44] ឬមួយអ្នកគិតថា ពួកគេភាគច្រើនពិតជាស្ដាប់ ឬត្រិះរិះ ពិចារណាឬ? ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះឡើយ។ ផ្ទុយ ទៅវិញពួកគេវងេ្វងពីមាគ៌ា(ដ៏ត្រឹមត្រូវ)ជាងនេះទៅទៀត។

[45] តើអ្នកមិនបានមើលឃើញទេថា តើម្ចាស់របស់អ្នកបាន បន្លាយស្រមោលយ៉ាងដូចមេ្ដច(នៅពេលព្រលឹមរហូតដល់ថ្ងៃរះ)? ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាធ្វើឱ្យវា(ស្រមោល)នៅ នឹងមួយកន្លែង(គ្មានពន្លឺថ្ងៃ)។ ប៉ុន្ដែក្រោយមកយើងធ្វើឱ្យមាន ព្រះអាទិត្យជាសញ្ញាចំពោះវា។

[46] បន្ទាប់មក យើងបានដកយកវាមកកាន់យើងវិញបន្ដិចម្ដងៗ (ថ្ងៃកាន់តែខ្ពស់ស្រមោលកាន់តែបាត់បង់)។

[47] ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យមានពេលយប់ជាការបិទ បាំង និង(ធ្វើឱ្យមាន)ពេលដេកជាការសម្រាកសម្រាប់ពួកអ្នក។ ហើយទ្រង់ធ្វើឱ្យមានពេលថ្ងៃ(សម្រាប់ឱ្យពួកអ្នក)ក្រោកពីដំណេក (ដើម្បីរកស៊ីចិញ្ចឹមជីវិត)។

[48] ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ ហើយ យើងបានបញ្ចុះទឹកភ្លៀងដ៏ជ្រះស្អាតពីលើមេឃ។

[49] ដើម្បីយើងធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត (ជីជាតិ)ឡើងវិញដោយសារវា(ទឹកភ្លៀង)។ ហើយយើងបាន ផ្ដល់វាឱ្យសត្វពាហនៈ និងមនុស្សលោកហើយនិងអ្វីៗជាច្រើន ដែលយើងបានបង្កើត។

[50] ហើយជាការពិតណាស់ យើងបានបញ្ចុះវា(ទឹកភ្លៀង)ទៅ ក្នុងចំណោមពួកគេ(ម្ដងនៅតំបន់នេះ ម្ដងនៅតំបន់នោះ) ដើម្បី ឱ្យពួកគេរំលឹកដឹងគុណ(មកចំពោះយើង)។ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនទទួលស្គាល់ និងរមិលគុណ។

[51] ហើយប្រសិនបើយើងមានចេតនា យើងពិតជាបញ្ជូនអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទៅរាល់ៗភូមិស្រុកជាមិនខាន។

[52] ដូចេ្នះចូរអ្នកកុំគោរពតាមពួកប្រឆាំង តែអ្នកត្រូវតស៊ូឱ្យ បានខ្លាំងក្លាជាមួយពួកគេ ដើម្បីផ្សព្វផ្សាយវា(គម្ពីរគួរអាន)។

[53] ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង។ ហើយ ទ្រង់បានធ្វើឱ្យមានរនាំងបាំងរវាងវាទាំងពីរ និងរារាំងមិនឱ្យជ្រាប ចូលគ្នា។

[54] ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកអំពីទឹក (ទឹកកាម) ហើយទ្រង់បានបង្កើតវាឱ្យមានពូជពង្ស និងសាច់ថ្លៃ។ ហើយម្ចាស់របស់អ្នកជាអ្នកដែលមានអានុភាពបំផុត។

[55] តែពួកគេបែរជាគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែល ពុំអាចផ្ដល់ប្រយោជន៍ ហើយផ្ដល់គ្រោះថ្នាក់ដល់ពួកគេទៅវិញ។ ហើយអ្នកដែលប្រឆាំងគឺជាអ្នកដែលជួយគាំទ្រ(ស្ហៃតន)ប្រឆាំងនឹង ម្ចាស់របស់គេ។

[56] ហើយយើងមិនបានបញ្ជូនអ្នកមកឡើយ លើកលែងតែ ជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់ មនុស្សលោក)តែប៉ុណ្ណោះ។

[57] ចូរអ្នកពោលថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ លើកលែងតែអ្នកណាដែលចង់ប្រកាន់យកមាគ៌ា (ដ៏ត្រឹមត្រូវ)ឆ្ពោះទៅកាន់ម្ចាស់របស់គេប៉ុណ្ណោះ។

[58] ហើយចូរអ្នក(មូហាំម៉ាត់)ប្រគល់ការទុកចិត្ដលើអ្នកដែល រស់ អ្នកដែលមិនស្លាប់(អល់ឡោះ) ហើយអ្នកត្រូវលើកតម្កើង ដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នក ដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំរបស់ទ្រង់។

[59] គឺអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់ បានស្ថិតលើអារ៉ស្ហ។ (ទ្រង់គឺជា)ម្ចាស់ដែលមហាសប្បុរស ដូចេ្នះ ចូរអ្នកបួងសួងសុំពីទ្រង់ដែលមហាដឹងជ្រួតជ្រាបចុះ។

[60] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរ ពួកអ្នកស៊ូជូតចំពោះម្ចាស់មហាសប្បុរសនោះ ពួកគេបានតបវិញ ថាៈ តើម្ចាស់មហាសប្បុរសជាអ្វី? តើឱ្យពួកយើងស៊ូជូតនូវអ្វីដែល អ្នក(មូហាំម៉ាត់)បានបញ្ជាពួកយើងឬ? ផ្ទុយទៅវិញពួកគេកាន់តែ ឃ្លាតឆ្ងាយ(ពីជំនឿ)ថែមទៀត។

[61] ទ្រង់មហាមានពរជ័យ ដែលបានបង្កើតឱ្យមានផ្កាយជា ច្រើននៅលើមេឃ និងបង្កើតឱ្យមានព្រះអាទិត្យ និងព្រះច័ន្ទជា ពន្លឺនៅលើវា។

[62] ហើយទ្រង់គឺជាអ្នកដែលបានបង្កើតឱ្យមានពេលយប់និង ពេលថ្ងៃដោយមានការផ្លាស់គ្នាសម្រាប់អ្នកដែលចង់រំលឹក ឬចង់ ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)។

[63] ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅ កាន់ពួកគេ ពួកគេបានតបវិញនូវពាក្យសំដីទន់ភ្លន់សុភាពរាបសា។

[64] និងបណ្ដាអ្នកដែលចំណាយពេលវេលានៅពេលយប់ ដើម្បី ស៊ូជូតនិងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេ។

[65] និងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង ខ្ញុំ. សូមទ្រង់មេត្ដាបញ្ចៀសពួកយើងខ្ញុំពីទារុណកម្មនរកជើហាន់ណាំផង។ ពិតប្រាកដណាស់ ទារុណកម្មរបស់វាគឺអមតៈ។

[66] ពិតប្រាកដណាស់ វាជាទីលំនៅនិងជាកន្លែងស្នាក់អាស្រ័យ មួយដ៏អាក្រក់បំផុត។

[67] និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។

[68] ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជា មួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបាន ហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ។ តែ បើអ្នកណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទារុណកម្ម។

[69] ទារុណកម្មនឹងត្រូវបន្ថែមទៅលើគេទេ្វដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងវាយ៉ាងអាម៉ាស់ជារៀងរហូត។

[70] លើកលែងតែអ្នកណាដែលបានសារភាពកំហុស និងមាន ជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយ ដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[71] ហើយអ្នកណាដែលបានសារភាពកំហុស និងបានសាងអំពើ ល្អត្រឹមត្រូវ ពិតប្រាកដណាស់ គេជាអ្នកដែលសារភាពកំហុសចំពោះ អល់ឡោះពិតប្រាកដមែន។

[72] និងបណ្ដាអ្នកដែលមិនធ្វើសាក្សីភូតកុហក។ ហើយនៅ ពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយឥត ប្រយោជន៍ ពួកគេដើរឆ្លងកាត់ដោយសេចក្ដីថ្លៃថ្នូរ។

[73] និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវ អាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ។

[74] ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។

[75] អ្នកទាំងនោះហើយដែលនឹងត្រូវគេតបស្នងនូវកន្លែងមួយ ដ៏ប្រសើរបំផុត(ឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេនឹងត្រូវគេទទួលស្វាគមន៍និងជូនពរឱ្យមានសេចក្ដីសុខ។

[76] ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដែលជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុត។

[77] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំនឹងមិនអើពើ ចំពោះពួកអ្នកឡើយ ប្រសិនបើគ្មានការបួងសួងសុំរបស់ពួកអ្នក (ចំពោះទ្រង់)ទេនោះ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធ នឹងទ្រង់។ ដូចេ្នះទារុណកម្មនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។

អាស-ស៊ូអ៉ារ៉

Surah 26

[1] ត ស៊ីន មីម ។

[2] ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

[3] ប្រហែលជាអ្នក(មូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯង(ដោយ សារទុក្ខព្រួយ) ព្រោះតែពួកគេមិនក្លាយជាអ្នកមានជំនឿ។

[4] ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះមុជីហ្សាត់ពីលើ មេឃទៅលើពួកគេ(ពួកគ្មានជំនឿ)។ ហើយក្បាលរបស់ពួកគេនឹង ឱនលំទោនមករកវាជារៀងរហូត។

[5] ហើយគ្មានការរំលឹកណាមួយដែលថ្មីពីម្ចាស់មហាសប្បុរសមក ដល់ពួកគេ ក្រៅពីពួកគេជាអ្នកដែលបានបែរចេញពីវាឡើយ។

[6] ដូចេ្នះ ជាការពិតណាស់ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន) ហើយដំណឹង(អាក្រក់)នឹងមកដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បាន សើចចំអកចំពោះវា។

[7] តើពួកគេមិនបានមើលទៅលើផែនដីដែលយើងបានបណុ្ដះ នូវរាល់រុក្ខជាតិហូបផ្លែល្អៗជាច្រើនចេញពីវាទេឬ

[8] ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងមួយយ៉ាងច្បាស់។ ប៉ុន្ដែពួកគេភាគច្រើនគ្មានជំនឿឡើយ។

[9] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ មហាខ្លាំង ពូកែ មហាអាណិតស្រឡាញ់។

[10] ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានហៅមូសាថាៈ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន ចុះ។

[11] គឺជាក្រុមរបស់ហ្វៀរអោន។ តើពួកគេមិនកោតខ្លាច (ទណ្ឌកម្ម)អល់ឡោះទេឬ

[12] គេ(មូសា)បានតបវិញថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំ។

[13] ហើយទ្រូងរបស់ខ្ញុំតឹងណែន ហើយអណ្ដាតរបស់ខ្ញុំ ក៏និយាយមិនច្បាស់។ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូន(ជីព្រីលឱ្យនាំសារ) ទៅកាន់ហារូន(ដើម្បីជួយខ្ញុំ)ផង។

[14] ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋចំពោះពួកគេ។ ដូចេ្នះខ្ញុំខ្លាច ពួកគេនឹងសម្លាប់ខ្ញុំវិញ។

[15] ទ្រង់បានមានបន្ទូលថាៈ ទេ. (ពួកគេមិនអាចសម្លាប់អ្នក បានឡើយ) ដូចេ្នះចូរអ្នកទាំងពីរនាំមុជីហ្សាត់របស់យើងទៅចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកជាអ្នកដឹងឮ។

[16] ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយប្រាប់គេ ថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់គឺជាអ្នកនាំសារនៃម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[17] (មូសាបានពោលថា) សូមអ្នកដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយពួកយើងផង។

[18] ហ្វៀរអោនបានតបវិញថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ ថែរក្សាអ្នកក្នុងក្រុមគ្រួសារបស់យើងតាំងពីតូច និងមិនបានរស់នៅ ជាមួយក្រុមគ្រួសាររបស់យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ

[19] ហើយអ្នកបានប្រព្រឹត្ដអំពើ(ឧក្រិដ្ឋ)មួយដែលអ្នកបាន ប្រព្រឹត្ដកន្លងមក។ ហើយអ្នកគឺជាអ្នកដែលស្ថិតក្នុងចំណោមពួក ដែលរមិលគុណ។

[20] គាត់(មូសា)បានឆ្លើយវិញថាៈ ខ្ញុំបានប្រព្រឹត្ដវាដូច្នោះមែន តែ(ពេលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលល្ងង់ខ្លៅ។

[21] ដូចេ្នះហើយបានជាខ្ញុំរត់គេចពីពួកអ្នក នៅពេលនោះខ្ញុំមាន ការភ័យខ្លាចចំពោះពួកអ្នក។ ក្រោយមកម្ចាស់របស់ខ្ញុំបានប្រទាន នូវគតិបណ្ឌិតដល់ខ្ញុំ ហើយទ្រង់បានតែងតាំងខ្ញុំជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ។

[22] ហើយនោះ(ការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ)គឺជានៀកម៉ាត់ មួយដែលអ្នកបានផ្ដល់វាឱ្យខ្ញុំឬ កាលដែលអ្នកបានយកអំបូរអ៊ីស្រាអែលធ្វើជាទាសករនោះ

[23] ហ្វៀរអោនបានសួរថាៈ ហើយអ្វីទៅដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់នោះ

[24] គាត់(មូសា)បានឆ្លើយថាៈ គឺម្ចាស់ដែលគ្រប់គ្រងមេឃ ជាច្រើនជាន់ និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿច្បាស់មែននោះ។

[25] គេ(ហ្វៀរអោន)បាននិយាយទៅកាន់អ្នកនៅជុំវិញគេថាៈ តើពួកអ្នកមិនឮ(ពាក្យសំដីរបស់មូសាដែលនិយាយថា មានម្ចាស់ ក្រៅពីយើង)ទេឬ

[26] គាត់(មូសា)បានពោលថាៈ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកតាំងពីមុនមក។

[27] គេ(ហ្វៀរអោន)បាននិយាយថាៈ ពិតប្រាកដណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបានបញ្ជូនមកកាន់ពួកអ្នកគឺពិតជា វិកលចរិត។

[28] គាត់(មូសា)បានពោលថាៈ ទ្រង់គឺម្ចាស់គ្រប់គ្រងទិស ខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកបានគិតពិចារណា។

[29] គេ(ហ្វៀរអោន)បាននិយាយថាៈ ប្រសិនបើអ្នកយកម្ចាស់ ណាមួយមកគោរពសក្ការៈក្រៅពីយើងនោះ យើងពិតជានឹងដាក់ អ្នកទៅក្នុងចំណោមពួកដែលត្រូវឃុំឃាំងជាមិនខាន។

[30] គាត់(មូសា)បានតបវិញថាៈ ទោះបីជាខ្ញុំបាននាំមកឱ្យអ្នក នូវ(ភស្ដុតាង)អ្វីមួយដ៏ច្បាស់លាស់ក៏ដោយឬ

[31] គេ(ហ្វៀរអោន)បាននិយាយថាៈ ដូចេ្នះ ចូរអ្នកនាំវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតមែននោះ។

[32] បន្ទាប់មកមូសាបានបោះដំបងរបស់គេ រំពេចនោះវាក៏ ក្លាយជាពស់យ៉ាងពិតប្រាកដ។

[33] ហើយមូសាក៏បានដកដៃរបស់គេ(ចេញពីហោប៉ៅ) រំពេច នោះវាក្លាយជាពន្លឺពណ៌សចែងចាំងសម្រាប់អ្នកទស្សនាទាំងអស់។

[34] គេ(ហ្វៀរអោន)បាននិយាយទៅកាន់មន្ដ្រីដែលនៅជុំវិញ គេថាៈ ពិតប្រាកដណាស់ នេះគឺជាគ្រូមន្ដអាគមដ៏ប៉ិនប្រសប់។

[35] គេ(មូសា)ចង់បណេ្ដញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ដោយមន្ដអាគមរបស់គេ។ ដូចេ្នះ តើពួកអ្នកត្រូវឱ្យខ្ញុំធ្វើដូចម្តេច

[36] ពួកគេបានឆ្លើយថាៈ សូមអ្នកពន្យារពេលឱ្យគេនិងបងប្អូន របស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងដើម្បី ប្រមូល(អ្នកចេះប្រើមន្តអាគមទាំងអស់)។

[37] ពួកគេនឹងនាំមកឱ្យអ្នកនូវរាល់អ្នកចេះមន្តអាគមដែល ស្ទាត់ជំនាញបំផុត។

[38] ក្រោយមកគេក៏បានប្រមូលផ្ដុំពួកចេះមន្ដអាគមនៅពេល កំណត់ជួបគ្នានៃថ្ងៃមួយដែលជាក់លាក់។

[39] ហើយគេ(ហ្វៀរអោន)បាននិយាយទៅកាន់មនុស្សទូទៅ ថាៈ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ

[40] សង្ឃឹមថាពួកយើងនឹងតាមគ្រូមន្ដអាគមទាំងនោះ ប្រសិន បើពួកគេគឺជាពួកដែលទទួលបានជ័យជំនះ។

[41] ហើយនៅពេលដែលពួកគ្រូមន្តអាគមបានមកដល់ ពួកគេ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើពួកយើងនឹងទទួលបាន រង្វាន់មែនឬ ប្រសិនបើពួកយើងជាអ្នកមានជ័យជំនះនោះ

[42] គេបានឆ្លើយថាៈ ប្រាកដជាមាន. ហើយពិតប្រាកដណាស់ ពេលនោះពួកអ្នកនឹងស្ថិតក្នុងចំណោមអ្នកជំនិត(របស់យើង)។

[43] មូសាបានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបោះចុះនូវ អ្វីដែលពួកអ្នកចង់បោះនោះ ។

[44] ពេលនោះពួកគេក៏បានបោះខ្សែ និងដំបងរបស់ពួកគេ ហើយពួកគេស្បថនឹងអំណាចរបស់ហ្វៀរអោនថាៈ ប្រាកដណាស់ ពួកយើងពិតជាអ្នកឈ្នះ។

[45] ហើយមូសាក៏បានបោះដំបងរបស់គេ រំពេចនោះវាក៏ទៅ លេបអ្វីៗដែលពួកគេកំពុងបំភាន់នោះ។

[46] ហើយពួកប្រើមន្តអាគមទាំងអស់នោះក៏លំឱនកាយ ស៊ូជូត។

[47] ដោយពួកគេ(ពួកមន្ដអាគម)បាននិយាយថាៈ ពួកយើង ជឿលើម្ចាស់ពិភពទាំងអស់

[48] ដែលជាម្ចាស់របស់មូសា និងហារូនហើយ។

[49] គេ(ហ្វៀរអោន)បានស្រែកថាៈ តើពួកអ្នកជឿនឹងគេ (មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាគ្រូរបស់ពួកអ្នក ដែលបានបង្រៀនមន្ដអាគមដល់ពួកអ្នក។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។ យើងពិតជានឹងកាត់ដៃជើងរបស់ ពួកអ្នកឆ្លាស់គ្នា(កាត់ដៃស្ដាំ និងជើងឆេ្វង ឬដៃឆេ្វង និងជើងស្ដាំ) ក្រោយមកយើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នា។

[50] ពួកគេបានតបវិញថាៈ គ្មានគ្រោះថ្នាក់(ចំពោះពួកយើង) ឡើយ។ ពិតប្រាកដណាស់ពួកយើងនឹងវិលទៅរកម្ចាស់(អល់ឡោះ) របស់ពួកយើងវិញជាមិនខាន។

[51] ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថាៈ ម្ចាស់របស់ពួកយើង នឹងអភ័យទោសឱ្យពួកយើងនូវរាល់កំហុសឆ្គងរបស់យើងដោយសារ ពួកយើងជាអ្នកមានជំនឿមុនគេ។

[52] ហើយយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាឱ្យនាំខ្ញុំរបស់យើង (អំបូរអ៊ីស្រាអែល និងអ្នកដែលមានជំនឿនឹងមូសា)ភៀសខ្លួនចេញ ទាំងយប់ ពិតប្រាកដណាស់ ពួកអ្នកត្រូវគេតាមចាប់ខ្លួនហើយ។

[53] ក្រោយមកហ្វៀរអោនបានបញ្ជូន(មេទាហាន)ប្រមូល កងទ័ពតាមបណ្ដាក្រុងនានា។

[54] (ដោយហ្វៀរអោនបានប្រកាសប្រាប់ពលទាហានរបស់គេ ថា)ពិតប្រាកដណាស់ ពួកទាំងនេះគឺជាកុលសម្ព័ន្ធតូចមួយប៉ុណ្ណោះ។

[55] ហើយពិតប្រាកដណាស់ ពួកគេធ្វើឱ្យយើងក្ដៅក្រហាយ យ៉ាងខ្លាំង។

[56] ហើយពិតប្រាកដណាស់ ពួកយើងទាំងអស់គ្នាត្រៀម លក្ខណៈ(ដើម្បីតាមចាប់ពួកគេ)។

[57] ដូចេ្នះ យើងបានបណេ្ដញពួកគេ(ហ្វៀរអោន និងទាហាន របស់គេ)ចេញពី(ទឹកដីអេហ្ស៊ីប)ដែលមានសួនឧទ្យាន និងប្រភព ទឹកជាច្រើន។

[58] និងកំណប់ទ្រព្យដ៏មានតម្លៃ និងឋានៈដ៏ខ្ពង់ខ្ពស់។

[59] ដូចេ្នះដែរ យើងបានប្រទានកេរមរតកទាំងនេះដល់អំបូរ អ៊ីស្រាអែល។

[60] ហើយហ្វៀរអោន និងពលទាហានរបស់គេបានតាមទាន់ ក្រុមមូសានៅពេលថ្ងៃរះ។

[61] ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមមូសា បាននិយាយថាៈ ពួកយើងពិតជាត្រូវគេតាមទាន់ហើយ។

[62] គេ(មូសា)បានពោលថាៈ ទេ. ពួកគេពុំអាចតាមទាន់ទេ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំស្ថិតនៅជាមួយខ្ញុំ ទ្រង់នឹងបង្ហាញផ្លូវ ដល់ខ្ញុំ។

[63] ពេលនោះយើងបានផ្ដល់វ៉ាហ៊ីទៅកាន់មូសាថាៈ ចូរអ្នក វាយទឹកសមុទ្រនឹងដំបងរបស់អ្នកចុះ. រំពេចនោះទឹកសមុទ្រ ក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ) ហើយរាល់ៗបំណែកទឹក (ដែលញែកចេញពីគ្នា)នោះប្រៀបដូចជាភ្នំដ៏ធំ។

[64] ហើយយើងបានធ្វើឱ្យក្រុមដទៃ(ហ្វៀរអោន និងក្រុម របស់គេ)កាន់តែទៅជិតទីនោះ(រហូតទាល់តែពួកគេចូលទៅក្នុង ទឹកសមុទ្រ)។

[65] ក្រោយមកយើងបានសង្គ្រោះមូសា និងអ្នកដែលនៅជា មួយគេទាំងអស់គ្នា ។

[66] បន្ទាប់មកយើងបានពន្លិចក្រុមដទៃទៀត(ហ្វៀរអោន និង ក្រុមរបស់គេ)។

[67] ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

[68] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[69] ហើយចូរអ្នក(មូហាំម៉ាត់)សូត្រពីដំណើររឿងរបស់ អ៊ីព្រហ៊ីមឱ្យពួកគេ(ពួកគ្មានជំនឿ)ស្ដាប់ចុះ។

[70] ខណៈដែលគាត់(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុករបស់ គាត់ និងក្រុមរបស់គាត់ថាៈ តើអ្វីទៅដែលពួកអ្នកកំពុងគោរព សក្ការៈនោះ

[71] ពួកគេបានឆ្លើយថាៈ យើងកំពុងតែគោរពសក្ការៈចំពោះ រូបសំណាកទាំងអស់នេះ ហើយយើងនឹងបន្ដការគោរពទៅចំពោះ ពួកគេជារៀងរហូត។

[72] គាត់(អ៊ីព្រហ៊ីម)បានសួរថាៈ តើពួកវា(រូបសំណាក)ឮ ពួកអ្នកនៅពេលដែលពួកអ្នកបួងសួងសុំដែរឬទេ

[73] ឬមួយពួកវាអាចផ្ដល់ផលប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់ ដល់ពួកអ្នកដែរឬទេ

[74] ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយីងបានឃើញជីដូន ជីតារបស់ពួកយើងធ្វើដូចេ្នះ ។

[75] គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ តើពួកអ្នកបានឃើញនូវ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឬទេ

[76] ពួកអ្នក និងជីដូនជីតារបស់ពួកអ្នកតាំងពីបុរាណកាលមក នោះ

[77] ហើយពិតប្រាកដណាស់ ពួកវា(រូបសំណាក)គឺជាសត្រូវ របស់ខ្ញុំ លើកលែងតែម្ចាស់គ្រប់គ្រងពិភពទាំងអស់ប៉ុណ្ណោះ។

[78] ដែលទ្រង់ជាអ្នកបង្កើតខ្ញុំ និងជាអ្នកចង្អុលបង្ហាញដល់ខ្ញុំ (នូវមាគ៌ាដ៏ត្រឹមត្រូវ)។

[79] ហើយទ្រង់គឺជាអ្នកដែលផ្ដល់ចំណីអាហារដល់ខ្ញុំ និងផ្ដល់ ទឹកដល់ខ្ញុំ។

[80] ហើយនៅពេលខ្ញុំមានជម្ងឺ គឺទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំជាសះ ស្បើយ។

[81] ហើយទ្រង់ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ បន្ទាប់មកទ្រង់ធ្វើឱ្យ ខ្ញុំរស់ឡើងវិញ។

[82] ហើយទ្រង់គឺជាអ្នកដែលខ្ញុំសង្ឃឹមយ៉ាងច្បាស់ថាៈ ទ្រង់ នឹងអភ័យទោសឱ្យខ្ញុំនូវរាល់កំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជុំនំជំរះ(ថ្ងៃ បរលោក)។

[83] ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានដល់ខ្ញុំនូវភាព ឈ្លាសវៃ និងបញ្ចូលខ្ញុំទៅក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវផងចុះ។

[84] ហើយសូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវការកោតសរសើរពីបណ្ដា អ្នកជំនាន់ក្រោយផងចុះ។

[85] ហើយសូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែល ទទួលមរតកនៃឋានសួគ៌ណាអ៊ីមផងចុះ។

[86] ហើយសូមទ្រង់មេត្ដាអភ័យទោសដល់ឪពុករបស់ខ្ញុំផង។ ពិតប្រាកដណាស់ គាត់បានស្ថិតក្នុងចំណោមពួកដែលវងេ្វង។

[87] ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែល មនុស្សលោកត្រូវគេធ្វើឱ្យរស់ឡើងវិញអ្វី។

[88] គឺនៅថ្ងៃដែលទ្រព្យសម្បត្ដិ និងកូនចៅគ្មានប្រយោជន៍ (ចំពោះអ្នកណាម្នាក់)ឡើយ។

[89] លើកលែងតែអ្នកណាដែលបានវិលទៅជួបអល់ឡោះ ដោយដួងចិត្ដបរិសុទ្ធប៉ុណ្ណោះ។

[90] ហើយឋានសួគ៌ត្រូវបានគេធ្វើឱ្យជិតទៅចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។

[91] ហើយនរកជើហ៊ីមត្រូវបានគេបង្ហាញចំពោះពួកដែល វងេ្វង។

[92] ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ឯណាទៅអ្វី (ព្រះនានា)ដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ

[93] ផេ្សងពីអល់ឡោះនោះ? តើពួកវា(ព្រះនានា)ជួយពួកអ្នក ឬមួយក៏ពួកវាជួយខ្លួនឯង

[94] ហើយពួកវា និងពួកដែលវងេ្វងត្រូវបានគេបោះផ្កាប់មុខ ចូលទៅក្នុងវា(នរក)។

[95] ព្រមទាំងពលទាហានរបស់អ៊ីព្លីស(មនុស្សនិងជិន) ទាំងអស់។

[96] ពួកគេ(ពួកគោរពព្រះនានា)បាននិយាយដោយពួកគេ ឈ្លោះប្រកែកគ្នានៅក្នុងនរកនោះថាៈ

[97] សូមស្បថនឹងអល់ឡោះថាៈ ប្រាកដណាស់ ពួកយើងពិត ជាធ្លាប់បានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់

[98] នៅពេលដែលពួកយើងបានឱ្យតម្លៃពួកអ្នកស្មើនឹងម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[99] ហើយគ្មានអ្នកណាម្នាក់បានធ្វើឱ្យពួកយើង(ពួកគោរពព្រះ នានា)វងេ្វងក្រៅពីពួកដែលប្រព្រឹត្ដអំពើបាបនោះឡើយ។

[100] ដូចេ្នះ គ្មានអ្នកណាអាចជួយអន្ដរាគមន៍ដល់ពួកយើង ឡើយ។

[101] ហើយក៏គ្មានមិត្ដជិតស្និទ្ធណាម្នាក់(ជួយពួកយើង)ដែរ។

[102] តែប្រសិនបើពួកយើងពិតជាមានឱកាសត្រឡប់ទៅ រស់នៅក្នុងលោកិយម្ដងទៀត ពួកយើងនឹងក្លាយជាអ្នកមានជំនឿ (លើអល់ឡោះ)មិនខាន។

[103] ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

[104] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់គឺជាម្ចាស់ មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[105] ក្រុមរបស់នួហបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

[106] នៅពេលនួហដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[107] ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

[108] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[109] ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

[110] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[111] ពួកគេបានឆ្លើយថាៈ តើឱ្យពួកយើងជឿចំពោះអ្នកយ៉ាង ដូចមេ្ដច ខណៈដែលមានតែពួកក្រីក្រទន់ខ្សោយបានតាមអ្នកនោះ

[112] គេ(នួហ)បានតបថាៈ តើវាជាការងាររបស់ខ្ញុំដែលខ្ញុំ ត្រូវដឹងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះឬ

[113] ការជំនុំជំរះ(អំពើ)របស់ពួកគេគឺស្ថិតលើម្ចាស់របស់ខ្ញុំ តែមួយគត់ ប្រសិនបើពួកអ្នកដឹង។

[114] ហើយខ្ញុំមិនមែនជាអ្នកដែលបណេ្ដញបណ្ដាអ្នកមាន ជំនឿចោលឡើយ។

[115] ខ្ញុំមិនមែនជាអ្វី ក្រៅពីជាអ្នកដែលដាស់តឿនព្រមាន នោះឡើយ។

[116] ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមបពា្ឈប់ (ការអំពាវនាវ)ទេ ឱនួហ. អ្នកពិតជានឹងក្លាយទៅជាអ្នកដែល ត្រូវសម្លាប់ដោយគប់នឹងដុំថ្មជាមិនខាន។

[117] គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបដិសេធនឹងខ្ញុំ។

[118] ដូចេ្នះសូមទ្រង់មេត្ដាវិនិច្ឆ័យរវាងខ្ញុំ និងពួកគេនូវការ វិនិច្ឆ័យមួយយ៉ាងយុត្ដិធម៌ផង ហើយសូមទ្រង់មេត្ដាសង្គ្រោះខ្ញុំ និង អ្នកដែលនៅជាមួយខ្ញុំអំពីបណ្ដាអ្នកដែលមានជំនឿផងចុះ។

[119] ហើយយើងបានសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេ (បណ្ដាអ្នកមានជំនឿ)ទៅក្នុងសំពៅមួយដែលពេញដោយបន្ទុក។

[120] បន្ទាប់មកយើងក៏បានពន្លិចពួកដែលសេសសល់(ពួកគ្មាន ជំនឿ)ក្រោយពីនោះ។

[121] ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

[122] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[123] ក្រុមរបស់អាដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

[124] នៅពេលហ៊ូទដែលជាបងប្អូនរបស់ពួកគេបានពោលទៅ កាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[125] ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

[126] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[127] ខ្ញុំមិនស្នើរសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

[128] តើពួកអ្នកសាងសង់អាគារស្កឹមស្កៃនៅគ្រប់ទីកន្លែងដែល ខ្ពស់ដើម្បីជាការលេងសើចឬ

[129] ហើយតើពួកអ្នកសាងសង់បណ្ដាវិមានដ៏ប្រណីតនេះពួក អ្នកសង្ឃឹមថានឹងមានជីវិតអមតៈឬ

[130] ហើយនៅពេលពួកអ្នកបានវាយធ្វើបាប(នរណាម្នាក់) ពួកអ្នកបានវាយធ្វើបាបដោយព្រហើនកោងកាច។

[131] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[132] ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានប្រទាន ឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកដឹង។

[133] ទ្រង់បានប្រទានឱ្យពួកអ្នកនូវសត្វពាហនៈនិងកូនចៅ។

[134] និងបណ្ដាសួនឧទ្យាន ហើយនិងប្រភពទឹកជាច្រើន។

[135] ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទារុណកម្ម នៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ។

[136] ពួកគេបានតបថាៈ គឺស្មើគ្នាទេសម្រាប់ពួកយើង ទោះបី ជាអ្នកបានដាស់តឿន ឬមិនមែនជាអ្នកដាស់តឿន(ពួកយើង) ក៏ដោយ។

[137] (សាសនារបស់ពួកយើង)នេះគ្មានអ្វីក្រៅពីសាសនា របស់អ្នកជំនាន់មុននោះឡើយ។

[138] ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ ទារុណកម្មនោះដែរ។

[139] ដូចេ្នះ ពួកគេបានបដិសេធនឹងគេ(ហ៊ូទ) ហើយយើង ក៏បានបំផ្លាញពួកគេឱ្យវិនាសអន្ដរាយ។ ពិតប្រាកដណាស់ នៅក្នុង ព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគ ច្រើនគឺគ្មានជំនឿឡើយ។

[140] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[141] ក្រុមរបស់សាមូដបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

[142] នៅពេលសឡេះដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[143] ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

[144] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[145] ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។

[146] តើពួកអ្នក(នឹកស្មានថា) គេនឹងទុកឱ្យពួកអ្នកសប្បាយ នឹងអ្វីដែលមាននៅទីនេះ(សម្បត្ដិលោកិយ)ដោយសុវតិ្ថភាពឬ

[147] នៅក្នុងសួនឧទ្យាននានា ហើយនិងប្រភពទឹកជាច្រើន។

[148] និងដំណាំដាំដុះ និងដើមល្មើដែលផ្លែរបស់វាទន់ផ្អែម ឆ្ងាញ់។

[149] ហើយពួកអ្នកចោះភ្នំជាច្រើនធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។

[150] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[151] ហើយចូរពួកអ្នកកុំប្រតិបត្ដិតាមបទបញ្ជារបស់ពួកដែល បំពានឱ្យសោះ។

[152] ដែលពួកគេបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួន ឡើយ។

[153] ពួកគេបានឆ្លើយថាៈ តាមពិតអ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។

[154] អ្នកមិនមែនជាអ្វី ក្រៅពីជាមនុស្សធម្មតាដូចពួកយើង នោះឡើយ។ ដូចេ្នះ ចូរអ្នកនាំភស្ដុតាងណាមួយមក ប្រសិនបើអ្នក ជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។

[155] គាត់(សឡេះ)បានពោលថាៈ នេះគឺជាសត្វអូដ្ឋញីមួយ ដែលវាមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នកក៏មានចំណែក ផឹកទឹកនៃថ្ងៃដែលគេកំណត់ជាក់លាក់(ទៅតាមវេនដែលគេកំណត់) ដែរ។

[156] ហើយពួកអ្នកកុំប៉ះពាល់វា ដោយប្រការអាក្រក់ណាមួយ ឱ្យសោះ ព្រោះវាជាហេតុនាំឱ្យទារុណកម្មនៃថ្ងៃដ៏ធំធេងនឹងធ្លាក់មក លើពួកអ្នកជាមិនខាន។

[157] តែពួកគេបានសំឡេះវាទៅវិញ រួចមកពួកគេក៏បាន ក្លាយជាអ្នកដែលមានវិប្បដិសារី។

[158] ក្រោយមកទារុណកម្មបានឆក់យកពួកគេ។ ពិតប្រាកដ ណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាងមួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

[159] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[160] ក្រុមរបស់លូតបានបដិសេធនឹងបណ្ដាអ្នកនាំសារ។

[161] នៅពេលលូតដែលជាបងប្អូនរបស់ពួកគេបានពោល ទៅកាន់ពួកគេថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[162] ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

[163] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[164] ខ្ញុំមិនស្នើសុំពីពួកអ្នកនូវកម្រៃណាមួយចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។

[165] ហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា (ដែលមិនធ្លាប់មានពីមុនមក)នៅក្នុងពិភពលោកយ៉ាងដូចេ្នះ

[166] ហើយពួកអ្នកបែរជាបោះបង់នូវអ្វី(ស្រី្ដ)ដែលម្ចាស់ របស់ពួកអ្នកបានបង្កើតសម្រាប់ពួកអ្នក ដែលជាភរិយារបស់ពួក អ្នកទៅវិញ។ ផ្ទុយទៅវិញ ពួកអ្នកជាក្រុមដែលបំពាន(នឹងបទ បញ្ជារបស់អល់ឡោះ)។

[167] ពួកគេបាននិយាយថាៈ ប្រសិនបើអ្នកមិនព្រមឈប់ទេ នោះ ឱលូត. អ្នកច្បាស់ជាស្ថិតក្នុងចំណោមពួកដែលត្រូវគេ បណេ្ដញចេញ(ពីភូមិស្រុក)មិនខាន។

[168] គាត់(លូត)បានតបទៅវិញថាៈ ពិតប្រាកដណាស់ ខ្ញុំជា អ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។

[169] (លូតបានបួងសួងសុំថា)ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា សង្គ្រោះខ្ញុំព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំពីអ្វីដែលពួកគេកំពុងធ្វើនេះ ផង។

[170] ដូចេ្នះ យើងក៏បានសង្គ្រោះគេ ព្រមទាំងក្រុមគ្រួសារ របស់គេ(ឱ្យរួចផុតពីទារុណកម្មរបស់យើង)ទាំងអស់គ្នា។

[171] លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលវិនាស(ក្នុងទារុណកម្ម)។

[172] បន្ទាប់មកយើងបានបំផ្លាញពួកដ៏ទៃទៀត។

[173] ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)ទៅលើពួកគេ។ ហើយភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះ អាក្រក់បំផុត។

[174] ជាការពិតណាស់នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគ្មានជំនឿឡើយ។

[175] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[176] ក្រុមរបស់អៃកាស់បានបដិសេធនឹងបណ្ដាអ្នកនាំសារ។

[177] នៅពេលដែលស្ហ៊ូអែបបានពោលទៅកាន់ពួកគេថាៈ តើ ពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ

[178] ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់ដ៏ស្មោះត្រង់ សម្រាប់ពួកអ្នក។

[179] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាម ខ្ញុំចុះ។

[180] ខ្ញុំមិនស្នើសុំកម្រៃណាមួយពីពួកអ្នកចំពោះការអំពាវ នាវនោះឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺនៅលើ ម្ចាស់ ដែលគ្រប់គ្រងពិភពទាំងអស់។

[181] ចូរពួកអ្នកបំពេញរង្វាល់ឱ្យបានត្រឹមត្រូវ ហើយចូរពួក អ្នកកុំធ្វើខ្លួនជាអ្នកដែលគៃបំបាត់ឱ្យសោះ។

[182] ចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែលត្រឹមត្រូវ។

[183] ហើយចូរពួកអ្នកកុំកេងប្រវ័ពា្ចមនុស្សលោកនូវកម្មសិទ្ធិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ឱ្យសោះ។

[184] ហើយចូរពួកអ្នកកោតខ្លាចចំពោះអ្នកដែលបានបង្កើត ពួកអ្នក និងពួកជំនាន់មុន។

[185] ពួកគេបានឆ្លើយថាៈ តាមពិត អ្នកគ្រាន់តែជាអ្នកដែល ស្ថិតក្នុងចំណោមពួកដែលត្រូវមន្ដអាគមប៉ុណ្ណោះ។

[186] ហើយអ្នកក៏មិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចជា ពួកយើងនោះឡើយ ហើយយើងជឿជាក់ថា អ្នកពិតជាស្ថិតនៅ ក្នុងចំណោមអ្នកដែលភូតកុហក។

[187] ដូចេ្នះ ចូរអ្នកទម្លាក់មួយបំណែក(ទារុណកម្ម)ពីលើ មេឃមកលើពួកយើងចុះ ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នក ដែលត្រឹមត្រូវមែននោះ។

[188] គាត់(ស៊្ហូអែប)បាននិយាយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុត ចំពោះអ្វីដែលពួកអ្នកកំពុងធ្វើ។

[189] ហើយពួកគេបានបដិសេធនឹងគាត់ ដូចេ្នះទារុណកម្មនៃថ្ងៃ ដែលភ្លើងចេញពីម្លប់ពពកបានធ្លាក់មកលើពួកគេ។ ពិតប្រាកដណាស់ វាគឺជាទារុណកម្មនៃថ្ងៃដ៏ធំធេង។

[190] ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាភស្ដុតាង មួយដ៏ច្បាស់លាស់។ តែពួកគេភាគច្រើនគឺគ្មានជំនឿឡើយ។

[191] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់មហា ខ្លាំងក្លា មហាអាណិតស្រឡាញ់។

[192] ហើយពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការបញ្ចុះរបស់ ម្ចាស់នៃពិភពទាំងអស់។

[193] ដែលរ៉ួហុលអាមីន(ជីព្រីល)បាននាំវាមក។

[194] (ដោយបានសូត្រវា)ទៅលើដួងចិត្ដរបស់អ្នកដើម្បីឱ្យអ្នក ក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន ។

[195] តាមភាសាអារ៉ាប់យ៉ាងជាក់ច្បាស់។

[196] ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺមាន(បញ្ជាក់ ប្រាប់)នៅក្នុងបណ្ដាគម្ពីរមុនៗ។

[197] តើវាមិនមែនជាភស្ដុតាងមួយសម្រាប់ពួកគេ(ពួកមូស្ហរីគីន)ទេឬ ដែលមានអ្នកចេះដឹងនៃអំបូរអ៊ីស្រាអែលដឹងពីវានោះ

[198] ហើយប្រសិនបើយើងបានបញ្ចុះវាទៅលើពូជសាសន៍ មួយចំនួនក្រៅពីជនជាតិអារ៉ាប់។

[199] ហើយគេ(អ្នកដែលមិនមែនជនជាតិអារ៉ាប់)បានសូត្រ វាឱ្យពួកគេស្ដាប់ ពួកគេនៅតែមិនជឿនឹងវាដដែល។

[200] ដូច្នោះហើយ យើងបានបញ្ចូលវា (ការប្រឆាំង)ទៅក្នុង ដួងចិត្ដពួកដែលប្រព្រឹត្ដអំពើអាក្រក់។

[201] ពួកគេនឹងមិនជឿចំពោះវាឡើយ លុះត្រាតែពួកគេឃើញ នូវទារុណកម្មយ៉ាងឈឺចាប់។

[202] ក្រោយមក ទារុណកម្មក៏មកដល់ពួកគេមួយរំពេច ដោយ ពួកគេមិនដឹងខ្លួនឡើយ។

[203] ពេលនោះពួកគេនិយាយថាៈ តើពួកយើងគឺជាអ្នកដែល ត្រូវគេពន្យារពេល(ដើម្បីសារភាពនូវទោសកំហុស)ដែរឬទេ

[204] ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មក លើពួកគេភ្លាមៗឬ

[205] តើអ្នក(មូហាំម៉ាត់)ដឹងទេ ប្រសិនបើយើងបានឱ្យពួកគេ សោយសុខជាច្រើនឆ្នាំ

[206] បន្ទាប់មកអ្វី(ទារុណកម្ម)ដែលគេបានសន្យាចំពោះពួក គេបានធ្លាក់មកលើពួកគេ

[207] វាមិនអាចជួយពួកគេបានឡើយនូវអ្វីៗដែលគេ (អល់ឡោះ)ធ្លាប់ឱ្យពួកគេសោយសុខនោះ

[208] ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានអ្នកដាស់តឿនព្រមានជាមុន។

[209] ដើម្បីជាការរំលឹក(ដល់ពួកគេ)។ ហើយយើងមិនមែន ជាអ្នកដែលបំពានឡើយ។

[210] ហើយស្ហៃតនមិនមែនជាអ្នកបញ្ចុះវា(គម្ពីរគួរអាន) មកឡើយ។

[211] ហើយវាមិនសក្ដិសមទេចំពោះពួកវា(ស្ហៃតន) ហើយ ពួកវាក៏គ្មានសមត្ថភាព(បញ្ចុះវា)ដែរ។

[212] (ព្រោះ)ពួកវាពិតជាត្រូវបានគេបណេ្ដញចេញពីការលប ស្ដាប់(គម្ពីរគួរអាន)។

[213] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំគោរពសក្ការៈម្ចាស់ណា ផេ្សងរួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិត ក្នុងចំណោមអ្នកដែលត្រូវគេធ្វើទារុណកម្ម។

[214] ហើយចូរអ្នកដាស់តឿនព្រមានដល់សាច់ញាតិរបស់អ្នក ដែលជិតបំផុតចុះ។

[215] ហើយចូរអ្នកបន្ទាបខ្លួនប្រាណរបស់អ្នកចំពោះអ្នកណា ដែលបានធ្វើតាមអ្នកអំពីបណ្ដាអ្នកដែលមានជំនឿ។

[216] តែប្រសិនបើពួកគេប្រឆាំងនឹងអ្នកវិញនោះ ចូរអ្នកពោល ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្ដ ឡើយ។

[217] ហើយចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះម្ចាស់មហា ខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[218] ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្ដិសឡាត (នាពេលយប់អាធ្រាត)។

[219] និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្ដាអ្នក ដែលសឡាត។

[220] ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

[221] តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកដែរទេថា ស្ហៃតនចុះទៅលើអ្នក ណា

[222] ពួកវាចុះទៅលើរាល់ពួកភូតកុហកបោកប្រាស់ដែលមាន បាបកម្មច្រើន។

[223] ដោយពួកវាផ្ដល់រាល់ការឮ(ពីម៉ាឡាអ៊ីកាត់ទៅចំពោះ គ្រូមន្ដអាគម) ហើយពួកគេភាគច្រើនជាពួកភូតកុហក។

[224] ហើយពួកកវីនិពន្ធនោះ គឺពួកវងេ្វងនឹងដើរតាមពួកគេ។

[225] តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ ពួកគេ(ពួក កវីនិពន្ធ)និយាយគ្រប់បែបយ៉ាង(ពាក្យភូតកុហក និងពាក្យអាក្រក់ ផេ្សងៗទៀត)នៅក្នុងកំណាព្យរបស់ពួកគេនោះ

[226] ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេ មិនធ្វើ។

[227] លើកលែងតែបណ្ដាអ្នកដែលមានជំនឿ(កវីនិពន្ធ) និង បានសាងអំពើល្អ ហើយនិងបានរំលឹកអល់ឡោះយ៉ាងច្រើន ព្រមទាំង ពួកគេទទួលបានជ័យជំនះក្រោយពីពួកគេត្រូវគេបំពានរួចប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថាៈ តើកន្លែងវិលត្រឡប់ណាមួយដែល ពួកគេនឹងវិលត្រឡប់ទៅវិញនោះ

អាន-ណាំល

Surah 27

[1] ត ស៊ីន។ នេះគឺជាអាយ៉ាត់ៗនៃគមី្ពរគួរអាននិងជាអាយ៉ាត់ៗ នៃគម្ពីរដ៏ច្បាស់លាស់

[2] ដែលជាការចង្អុលបង្ហាញ(ដល់មនុស្សលោក)និងជាដំណឹង រីករាយដល់បណ្ដាអ្នកមានជំនឿ។

[3] គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដោយពួកគេជឿជាក់យ៉ាងច្បាស់ចំពោះថ្ងៃបរលោក។

[4] ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើង បានលំអសម្រាប់ពួកគេនូវអំពើ(អាក្រក់)របស់ពួកគេ។ ហើយ ពួកគេនឹងវងេ្វងជារៀងរហូត។

[5] ពួកទាំងនោះហើយជាពួកដែលនឹងទទួលទារុណកម្មយ៉ាង ឃោរឃៅ(នៅក្នុងលោកិយនេះ) ហើយនៅថ្ងៃបរលោកពួកគេគឺ ជាពួកដែលខាតបង់បំផុត។

[6] ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)ត្រូវគេផ្ដល់ឱ្យនូវ គម្ពីរគួរអានពីម្ចាស់មហាគតិបណ្ឌិត មហាដឹង។

[7] (ចូរចងចាំ)ខណៈដែលមូសាបានពោលទៅកាន់ក្រុមគ្រួសារ របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ ខ្ញុំនឹងនាំ ដំណឹងខ្លះៗ(ពីការបង្ហាញផ្លូវ)ឱ្យពួកអ្នក ឬយកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកកំដៅខ្លួន។

[8] ហើយនៅពេលដែលគាត់(មូសា)ទៅដល់ពន្លឺភ្លើងនោះ ស្រាប់តែមានសំឡេងស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់គេបាន ប្រសិទ្ធពរដល់អ្នកដែលនៅជិតពន្លឺភ្លើង និងអ្នកដែលនៅជុំវិញវា (ម៉ាឡាអ៊ីកាត់) ហើយអល់ឡោះមហាស្អាតស្អំ ជាម្ចាស់គ្រប់គ្រង នៃពិភពទាំងអស់។

[9] ឱមូសា. ពិតប្រាកដណាស់ យើងនេះហើយជាអល់ឡោះដែល មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[10] ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា)ឱមូសា. ចូរ អ្នកកុំភ័យខ្លាចឱ្យសោះ ពិតប្រាកដណាស់អ្នកនាំសារមិនភ័យខ្លាច នៅចំពោះមុខយើងឡើយ។

[11] ប៉ុន្ដែអ្នកណាហើយដែលបានបំពាន បន្ទាប់មកគេបានយក អំពើល្អមកជំនួសវិញក្រោយពីគេបានប្រព្រឹត្ដអំពើអាក្រក់ហើយ នោះ ពិតប្រាកដណាស់ យើងមហាអភ័យទោស មហាអាណិត ស្រឡាញ់។

[12] ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់អ្នកចុះ នោះវានឹងចេញពន្លឺសចែងចាំង ដោយមិនមែនជាប្រការអាក្រក់ ឡើយ។ (មុជីហ្សាត់ទាំងពីរនោះ)ក្នុងចំណោមមុជីហ្សាត់ទាំងប្រាំ- បួន(ដើម្បីឱ្យអ្នក)នាំទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ពិត ប្រាកដណាស់ ពួកគេគឺជាក្រុមដែលល្មើសនឹងបទបញ្ជារបស់យើង។

[13] តែនៅពេលដែលមុជីហ្សាត់របស់យើងបានមកដល់ពួកគេ យ៉ាងជាក់ស្ដែងហើយនោះ ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគមយ៉ាងច្បាស់លាស់។

[14] ហើយពួកគេបានបដិសេធនឹងវា(មុជីហ្សាត់)ទាំងបំពាននិង ក្រអឺតក្រទម ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ជឿជាក់យ៉ាងច្បាស់ នឹងវា។ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុងក្រោយរបស់ ពួកដែលបង្កវិនាសកម្ម(នៅក្នុងលោកិយ)យ៉ាងដូចមេ្ដច

[15] ហើយជាការពិតណាស់ យើងបានផ្ដល់ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ឱ្យដាវូដនិងស៊ូឡៃម៉ាន។ ហើយគាត់ទាំងពីរបានពោលថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះដែលបានលើកតម្កើងយើងខ្ញុំទាំងពីរ ច្រើនជាងគេក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលមានជំនឿ។

[16] ក្រោយមកស៊ូឡៃម៉ានបានទទួលមរតកពី(បិតារបស់គាត់) ដាវូដ។ ហើយគាត់បានពោលថាៈ ឱមនុស្សលោក. គេបានបង្រៀន យើងឱ្យចេះនិយាយភាសាសត្វ និងបានផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់បែប យ៉ាង។ ពិតប្រាកដណាស់ នេះគឺជាការប្រោសប្រទានដ៏ច្បាស់លាស់។

[17] គេបានប្រមូលឱ្យស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីជិននិង មនុស្ស ហើយនិងសត្វស្លាប រួចមកពួកគេត្រូវគេបែងចែកជាក្រុមៗ។

[18] លុះនៅពេលពួកគេបានទៅដល់ជ្រលងសត្វស្រមោចមេ ក្រុមស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់. ចូរពួកអ្នក ចូលសំបុករបស់ពួកអ្នក ដើម្បីកុំឱ្យស៊ូឡៃម៉ាន និងកងទ័ពរបស់គាត់ ជាន់ពួកអ្នក ខណៈដែលពួកគេមិនដឹងខ្លួន។

[19] ពេលនោះគាត់(ស៊ូឡៃម៉ាន)បានញញឹមដោយអស់សំណើច នឹងសំដីរបស់មេស្រមោច។ ហើយគាត់បានបួងសួងសុំថាៈ ឱម្ចាស់ របស់ខ្ញុំ. សូមទ្រង់មេត្ដាចង្អុលបង្ហាញខ្ញុំ ដើម្បីឱ្យខ្ញុំអរគុណចំពោះ នៀកម៉ាត់របស់ទ្រង់ដែលបានប្រទានឱ្យខ្ញុំ និងមាតាបិតារបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំសាងអំពើល្អដែលទ្រង់គាប់ចិត្ដ ហើយសូមទ្រង់មេត្ដា បញ្ចូលខ្ញុំទៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលល្អត្រឹមត្រូវដោយ ក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។

[20] ហើយគាត់(ស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វ ស្លាបរួចក៏ពោលថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬ មួយក៏វាអវត្ដមាន

[21] ខ្ញុំពិតជានឹងធ្វើទារុណកម្មវាយ៉ាងធ្ងន់ធ្ងរ ឬក៏ខ្ញុំសំឡេះវា ចោល ឬមួយវាត្រូវនាំហេតុផលណាមួយដ៏ច្បាស់លាស់មកឱ្យខ្ញុំ។

[22] តែមិនយូរប៉ុន្មានវាក៏បានមកដល់ ហើយបាននិយាយថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងវា ហើយខ្ញុំបាននាំមកឱ្យអ្នកនូវ ដំណឹងមួយយ៉ាងជាក់លាក់ពីទីក្រុងសាបាក។

[23] ពិតប្រាកដណាស់ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលជាសេ្ដចគ្រប់គ្រង ពួកគេ(ប្រជាជនសាបាក) ហើយនាងត្រូវបានគេផ្ដល់ឱ្យនូវអ្វីៗគ្រប់ បែបយ៉ាង ព្រមទាំងនាងមានរាជបល្ល័ង្គមួយដ៏អស្ចារ្យផងដែរ។

[24] ហើយខ្ញុំបានឃើញនាងនិងប្រជាជនរបស់នាង ពួកគេក្រាប ថ្វាយបង្គំព្រះអាទិត្យផេ្សងពីអល់ឡោះ ហើយស្ហៃតនបានលំអពួក គេនូវទង្វើទាំងឡាយរបស់ពួកគេ ហើយវាបានរារាំងពួកគេពីមាគ៌ាដ៏ត្រឹមត្រូវ ដូចេ្នះពួកគេមិនទទួលបានការចង្អុលបង្ហាញឡើយ។

[25] (ស្ហៃតនធ្វើដូចេ្នះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះ អល់ឡោះដែលជាអ្នកលាតត្រដាងនូវអ្វីដែលលាក់ទុកលើមេឃជា ច្រើនជាន់ និងផែនដី(អំពីទឹកភ្លៀង រុក្ខជាតិ និងអ្វីផេ្សងៗទៀត) ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាត ត្រដាង។

[26] អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ ដែលជាម្ចាស់នៃអារ៉ស្ហដ៏ធំ ស្កឹមស្កៃឡើយ។

[27] គាត់(ស៊ូឡៃម៉ាន)បានតបវិញថាៈ យើងនឹងចាំមើលថា តើឯងបាននិយាយពិត ឬក៏និយាយកុហក

[28] ចូរឯងនាំសាររបស់ខ្ញុំនេះ ហើយទម្លាក់ឱ្យពួកគេ បន្ទាប់មក ចូរឯងទៅឱ្យឆ្ងាយពីពួកគេបន្ដិច រួចឯងត្រូវចាំមើល តើ(ចម្លើយ) អ្វីដែលពួកគេនឹងឆ្លើយតបមកវិញ

[29] នាងបាននិយាយថាៈ ឱមន្ដ្រីទាំងឡាយ. ពិតប្រាកដណាស់ គេបានប្រគល់សារដ៏វិសេសមួយដល់ខ្ញុំ។

[30] ពិតប្រាកដណាស់ សារនោះមកពីស៊ូឡៃម៉ាន ហើយពិត ប្រាកដណាស់វានោះគឺ بِسْمِ اللهِ الرَّحْمَنِ الرَّحِيْمِ (ក្នុងនាម អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់)។

[31] ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះខ្ញុំ(ស៊ូឡៃម៉ាន) ហើយ ចូរពួកអ្នកមកប្រគល់ខ្លួនឱ្យខ្ញុំ។

[32] នាងបាននិយាយថាៈ ឱពួកមន្ត្រីទាំងឡាយ. ចូរពួកអ្នក ផ្ដល់យោបល់ឱ្យខ្ញុំនៅក្នុងរឿងរបស់ខ្ញុំ ខ្ញុំមិនបានសមេ្រចកិច្ចការ ណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្ដមានជាមួយខ្ញុំ។

[33] ពួកគេបានឆ្លើយថាៈ ពួកយើងសុទ្ធសឹងជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត(ក្នុងការធ្វើសង្គ្រាម)។ ហើយរឿង នេះប្រគល់ឱ្យម្ចាស់ក្សត្រី(ជាអ្នកសមេ្រច) ដូចេ្នះសូមម្ចាស់ក្សត្រី ពិចារណាមើលចុះ តើត្រូវសមេ្រចធ្វើយ៉ាងណា

[34] នាងបានឆ្លើយថាៈ ពិតប្រាកដណាស់ក្សត្រទាំងឡាយ កាល បើពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជា បំផ្លាញវា និងធ្វើឱ្យអ្នកដែលមានកិត្ដិយសក្នុងភូមិស្រុកនោះក្លាយ ជាជនទាបថោកជាមិនខាន។ ហើយពួកគេតែងតែធ្វើដូច្នោះ។

[35] ប៉ុន្ដែខ្ញុំពិតជានឹងបញ្ជូនជំនូនមួយទៅថ្វាយពួកគេ ហើយ រង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញ

[36] ហើយនៅពេលដែលអ្នកនាំសារបានទៅជួបស៊ូឡៃម៉ាន (ជាមួយនឹងជំនូនទាំងនេះ) គាត់បានពោលថាៈ តើពួកអ្នកផ្ដល់ ទ្រព្យសម្បត្ដិទាំងនេះឱ្យខ្ញុំឬ? តែអ្វីដែលអល់ឡោះបានប្រទានឱ្យ ខ្ញុំគឺប្រសើរជាងអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នកទៅទៀត។ ផ្ទុយ ទៅវិញពួកអ្នកទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្ដល់ឱ្យ ពួកអ្នកនោះ។

[37] ចូរអ្នកត្រឡប់ទៅប្រាប់ពួកគេវិញចុះ យើងពិតជានឹងដឹក នាំកងទ័ពឆ្ពោះទៅកាន់ពួកគេ ដែលពួកគេមិនអាចទប់ទល់នឹង កងទ័ពទាំងនេះបានឡើយ។ ហើយយើងពិតជានឹងបណេ្ដញពួកគេ ចេញពីទីនោះ(ទឹកដីសាបាក)យ៉ាងអាម៉ាស់ ហើយពួកគេជាពួក ដែលទាបថោកបំផុត។

[38] គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ឱមន្ដ្រីទាំងឡាយ. តើ អ្នកណាក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់នាងមកឱ្យខ្ញុំ មុននឹងពួកនាងមកប្រគល់ខ្លួនឱ្យខ្ញុំ(ចូលសាសនាអ៊ីស្លាម)

[39] អ៊ីហ្វ្រីតជាជិន(ដ៏ខ្លាំង)បាននិយាយថាៈ ខ្ញុំអាចនាំរាជបល័្លង្គ នោះមកឱ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយ ប្រាកដណាស់ ខ្ញុំគឺជាអ្នកខ្លាំងពូកែស្មោះត្រង់បំផុតលើការងារនេះ។

[40] អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរបាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គនោះមកឱ្យអ្នកមុននឹងការសម្លឹងរបស់អ្នកត្រឡប់ មកវិញ(ក្នុងមួយប៉ប្រិចភ្នែក)។ ហើយនៅពេលដែលស៊ូឡៃម៉ាន បានឃើញរាជបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បាន ពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំ ដើម្បីនឹងសាក ល្បងខ្ញុំ តើខ្ញុំដឹងគុណឬរមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ)គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង។ តែអ្នកណាហើយរមិលគុណវិញនោះ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំមហាមានលើសលប់ មហាសប្បុរស។

[41] គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ចូរពួកអ្នកប្ដូររូបរាង បល័្លង្គរបស់នាង យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុល បង្ហាញ(ឱ្យស្គាល់)ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលការ ចង្អុលបង្ហាញ

[42] ហើយនៅពេលដែលនាងបានមកដល់ មានគេសួរថាៈ នេះ ជាបល័្លង្គរបស់អ្នកឬ? នាងបានឆ្លើយថាៈ ដូចជាវាមែន។ (ស៊ូឡៃម៉ានបានពោលថា) យើងត្រូវបានគេប្រទានឱ្យនូវចំណេះដឹងមុន នាង ហើយពួកយើងជាអ្នកប្រគល់ខ្លួន(ចូលអ៊ីស្លាមមុននាង)។

[43] ហើយអ្វីៗដែលនាងធ្លាប់បានគោរពសក្ការៈផេ្សងពី អល់ឡោះនោះ បានរារាំងនាង(មិនឱ្យចូលសាសនាអ៊ីស្លាម)។ ពិតប្រាកដណាស់ នាងជាស្ដ្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុម ដែលគ្មានជំនឿ។

[44] មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។

[45] ហើយយើងបានបញ្ជូនសឡេះទៅកាន់ក្រុមសាមូដដែលជា បងប្អូនរបស់ពួកគេ(ដោយគេបានពោលថា)ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះ។ ហើយពេលនោះស្រាប់តែពួកគេបានបែកជាពីរ ក្រុម(ក្រុមមានជំនឿ និងគ្មានជំនឿ)ឈ្លោះប្រកែកគ្នាទៅវិញ។

[46] គេ(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ(ក្រុមគ្មាន ជំនឿ). ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំអំពើអាក្រក់(ទារុណកម្ម) មុនអំពើល្អដូចេ្នះ? ហេតុអ្វីបានជាពួកអ្នកមិនសុំអភ័យទោសពី អល់ឡោះដើម្បីឱ្យទ្រង់ផ្ដល់ក្ដីមេត្ដាករុណាដល់ពួកអ្នក

[47] ពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។

[48] ហើយមានបុរសប្រាំបួននាក់នៅក្នុងទីក្រុង(ហ៊ីជរី) ពួកគេ តែងតែបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួនឡើយ។

[49] ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកស្បថនឹងអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅ យប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថាៈ ពួក យើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយ ពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។

[50] ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ)។ តែយើង(អល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញ ដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។

[51] ដូចេ្នះ ចូរអ្នកពិចារណាមើលចុះ តើលទ្ធផលចុងក្រោយនៃ ឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើង បានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេឱ្យវិនាសទាំងអស់។

[52] ហើយលំនៅដ្ឋានរបស់ពួកគេទាំងនោះបាក់ខេ្ទចខ្ទី(ស្ងាត់ ជ្រងំ)ដោយសារតែពួកគេបានបំពាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនេះគឺជាមេរៀនមួយសម្រាប់ក្រុមអ្នកដែលចេះដឹង។

[53] ហើយយើងបានសង្គ្រោះបណ្ដាអ្នកដែលមានជំនឿដែលពួក គេធ្លាប់បានកោតខ្លាចចំពោះយើង។

[54] ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ខណៈដែលពួកអ្នកឃើញច្បាស់(ថាវាជាប្រការអាក្រក់)នោះ

[55] តើពួកអ្នកពិតជាយកបុរសមកបំពេញចំណង់តណ្ហាក្រៅពី ស្ត្រីមែនឬ? ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែលល្ងង់ខ្លៅ។

[56] ហើយការឆ្លើយតបនៃក្រុមរបស់គេ(លូត)គ្មានអ្វីក្រៅពី ពួកគេនិយាយគ្នាថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញ ពីភូមិរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ពួកគេជាមនុស្សដែល ស្អាតស្អំ(មិនរួមរ័កជាមួយបុរស)។

[57] បន្ទាប់មក យើងបានសង្គ្រោះគេ(លូត) និងពួកដែលតាម គេ លើកលែងតែភរិយារស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យគេ ស្ថិតនៅក្នុងចំណោមពួកដែលទទួករងទារុណកម្ម។

[58] ហើយយើងបានបញ្ចុះភ្លៀង(ថ្ម)ទៅលើពួកគេ។ ហើយ ភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះអាក្រក់ បំផុត។

[59] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ហើយសូមឱ្យមានសុខសន្ដិភាពចំពោះបណ្ដាខ្ញុំរបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស។ តើអល់ឡោះប្រសើរជាង ឬអ្វីដែលពួក អ្នកកំពុងធ្វើស្ហ៊ីរិកនោះប្រសើរជាង

[60] ឬអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបាន បញ្ចុះទឹកភ្លៀងពីលើមេឃឱ្យពួកអ្នកប្រសើរជាង? ហើយដោយ សារទឹកភ្លៀងនោះ យើងបានបណ្ដុះចេញជាសួនឧទ្យានជាច្រើនដែល មានភាពស្រស់បំព្រងដែលពួកអ្នកគ្មានសមត្ថភាពនឹងបណ្ដុះដើម ឈើទាំងនោះបានឡើយ។ តើមានម្ចាស់ផេ្សងដែលត្រូវគោរព សក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល ងាកចេញពីការពិត។

[61] ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។

[62] ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានទុក្ខព្រួយនៅ ពេលដែលគេបួងសួងសុំពីទ្រង់ និងជាអ្នកដែលបំបាត់គ្រោះអាសន្ន ព្រមទាំងបង្កើតពួកអ្នកជាអ្នកគ្រប់គ្រងផែនដីប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? តិចតួច បំផុតដែលពួកអ្នកនឹកឃើញ។

[63] ឬអ្នកដែលបានចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំង នៅលើគោក និងលើផ្ទៃសមុទ្រប្រសើរជាង? ហើយអ្នកណាដែល បញ្ជូនខ្យល់ជាដំណឹងល្អមួយមុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹក ភ្លៀង)មកដល់? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជា មួយអល់ឡោះឬ? អល់ឡោះមហាខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេធ្វើ ស្ហ៊ីរិក។

[64] ឬអ្នកដែលផ្ដល់កំណើតដល់សត្វលោក បន្ទាប់មកទ្រង់នឹង បង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)ប្រសើរជាង? ហើយ អ្នកណាដែលប្រទានឱ្យពួកអ្នកនូវលាភសក្ការៈពីលើមេឃ និង ផែនដីនោះ? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយ អល់ឡោះឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបង្ហាញ ភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ មែននោះ។

[65] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។

[66] តែពួកគេនឹងដឹងយ៉ាងច្បាស់នៅថ្ងៃបរលោក។ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យចំពោះវា(នៅក្នុងលោកិយ) ថែមទាំងពួកគេ ងងឹតមិនដឹងអ្វីសោះអំពីវាទៀតផង។

[67] ពួកដែលប្រឆាំងបាននិយាយថាៈ តើនៅពេលដែលពួកយើង និងជីដូនជីតារបស់ពួកយើងបានក្លាយជាដីហើយនោះ ពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ

[68] ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងត្រូវ បានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ)តាំងពីមុនមក ម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។

[69] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថាតើលទ្ធផលចុងក្រោយ របស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះយ៉ាងដូចម្តេច

[70] ហើយចូរអ្នក(មូហាំម៉ាត់)កុំព្រួយបារម្ភចំពោះពួកគេ និង កុំពិបាកចិត្ដចំពោះអ្វីដែលពួកគេរៀបចំល្បិចកលនោះឱ្យសោះ។

[71] ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។

[72] ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ជួនកាលហេតុការណ៍ (ទារុណកម្ម)ខ្លះដែលពួកអ្នកសុំឱ្យប្រញាប់មកដល់នោះបានខិតមកជិតពួកអ្នករួចទៅហើយ។

[73] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ដែលមាន ការប្រោសប្រទានចំពោះមនុស្សលោក ប៉ុន្ដែពួកគេភាគច្រើនមិនដឹង គុណឡើយ។

[74] ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងនូវអ្វីដែលចិត្ដ របស់ពួកគេលាក់បាំងនិងអ្វីដែលពួកគេលាតត្រដាង។

[75] ហើយគ្មានទេអាថ៌កំបាំងនៅលើមេឃ និងផែនដី លើក លែងតែមាន(ការកត់ត្រា)នៅក្នុងគមី្ពរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាង ច្បាស់លាស់ ។

[76] ពិតប្រាកដណាស់ គមី្ពរគួរអាននេះគឺវាបកស្រាយប្រាប់ដល់ អំបូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាពីវា។

[77] ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការចង្អុល បង្ហាញ និងជាក្ដីមេត្ដាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

[78] ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)នឹងកាត់ សេចក្ដីរវាងពួកគេ(អំបូរអ៊ីស្រាអែល)ដោយការវិនិច្ឆ័យរបស់ ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹង។

[79] ដូចេ្នះ ចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។

[80] ពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ឮបាន ឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅបាន ដែរ នៅពេលដែលពួកគេបែរខ្នងងាកចេញហើយនោះ។

[81] ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកពីការវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើឱ្យអ្នក ណាអាចស្ដាប់ឮក្រៅពីអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង នោះឡើយ។ ដូចេ្នះពួកគេគឺជាពួកដែលប្រគល់ខ្លួន(ទទួលយក សាសនាអ៊ីស្លាម)។

[82] ហើយនៅពេលដែលពាក្យសំដី(ទារុណកម្ម)ធ្លាក់លើពួកគេ យើងបានបពោ្ចញសម្រាប់ពួកគេនូវសត្វមួយដែលផុសចេញពីដី ដោយវានិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ មនុស្សលោក មិនបានជឿជាក់នឹងអាយ៉ាត់ៗរបស់យើងឡើយ។

[83] ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នកដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវគេបែងចែកជាក្រុមៗ។

[84] លុះនៅពេលដែលពួកគេបានមកដល់(កន្លែងកាត់សេចក្ដី) ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះ? ឬអ្វីខ្លះដែល ពួកអ្នកបានធ្វើ

[85] ហើយពាក្យសំដី(ទារុណកម្ម)ត្រូវបានធ្លាក់លើពួកគេដោយ សារតែអ្វីដែលពួកគេបានបំពាន។ ដូចេ្នះពួកគេមិនអាចនិយាយដោះ សាបានឡើយ។

[86] តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតពេលយប់ដើម្បីឱ្យពួកគេសម្រាកក្នុងវា និងពេលថ្ងៃឱ្យមាន ការមើលឃើញ(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតប្រាកដ ណាស់ នៅក្នុងរឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល មានជំនឿ។

[87] ហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។

[88] ហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។

[89] អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។

[90] តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។

[91] (ឱមូហាំម៉ាត់ ចូរអ្នកពោលទៅកាន់មនុស្សលោកថា) តាម ពិតខ្ញុំត្រូវបានគេបង្គាប់ឱ្យគោរពសក្ការៈចំពោះម្ចាស់របស់ទឹកដី (ម៉ាក្កះ)នេះ ដែលទ្រង់បានហាមឃាត់ នៅក្នុងនោះ។ ហើយអ្វីៗ ទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់។ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យស្ថិត នៅក្នុងចំណោមអ្នកមូស្លីម។

[92] និងឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្ដាប់)។ ដូចេ្នះ អ្នកណាហើយដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ គេនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនគេផ្ទាល់។ តែអ្នកណា ហើយដែលបានវងេ្វងវិញនោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាម ពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់ តឿនទាំងឡាយប៉ុណ្ណោះ។

[93] ហើយចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់នឹងបង្ហាញភស្ដុតាងរបស់ទ្រង់ឱ្យពួកអ្នកឃើញ។ ហើយ ពួកអ្នកនឹងដឹងពីវា។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែល ពួកអ្នកប្រព្រឹត្ដនោះឡើយ។

អាល់-ក̣សស

Surah 28

[1] ត ស៊ីន មីម ។

[2] ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

[3] យើងនឹងនិទានឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់នូវដំណើររឿង មួយចំនួនរបស់មូសា និងហ្វៀរអោនយ៉ាងពិតប្រាកដសម្រាប់ ក្រុមដែលមានជំនឿ។

[4] ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។

[5] ហើយយើងចង់ប្រទាននូវនៀកម៉ាត់ដល់បណ្ដាអ្នក(អំបូរ អ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើង ធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែល ទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។

[6] ហើយយើងនឹងផ្ដល់អំណាចឱ្យពួកគេគ្រប់គ្រងនៅលើទឹកដី (អេហ្ស៊ីប និងស្ហាម)ហើយយើងនឹងធ្វើឱ្យហ្វៀរអោន និងហ៊ើម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរឃើញនូវអ្វី(គ្រោះថ្នាក់)ដែល ពួកគេតែងតែប្រុងប្រយ័ត្នពីអំបូរអ៊ីស្រាអែល។

[7] ហើយយើងបានផ្ដល់ប្រផ្នូលទៅកាន់ម្ដាយមូសាថាៈ ចូរអ្នក បំបៅគេចុះ។ តែប្រសិនបើអ្នកព្រួយបារម្ភចំពោះគេ(មូសា) ចូរអ្នក ដាក់បណ្ដែតគេតាមទនេ្ល(នីល)ចុះ ហើយចូរអ្នកកុំភ័យខ្លាច និងកុំ ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់គេឱ្យអ្នក វិញ ហើយយើងនឹងតែងតាំងគេជាអ្នកនាំសារមួយរូបក្នុងចំណោម អ្នកនាំសារទាំងឡាយរបស់យើង។

[8] ពេលនោះបរិវារបស់ហ្វៀរអោនបានរើសមូសាដែលគេនឹង អាចជាសត្រូវនិងជាកង្វល់របស់ពួកគេ។ ពិតប្រាកដណាស់ ហ្វៀរអោន និងហ៊ើម៉ាន និងពលទាហានរបស់គេទាំងពីរគឺជាពួកដែល ធ្លាប់បានសាងអំពើបាប។

[9] ហើយភរិយារបស់ហ្វៀរអោនបាននិយាយថាៈ (កេ្មងនេះ) គួរឱ្យស្រឡាញ់ណាស់សម្រាប់ខ្ញុំនិងអ្នក។ ចូរពួកអ្នកកុំសម្លាប់គេ អី្វ សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ចំពោះពួកយើង ឬក៏យក គេធ្វើជាកូន។ ហើយពួកគេពុំបានដឹង(ពីលទ្ឋផលនេះ)ឡើយ។

[10] ហើយដួងចិត្ដម្ដាយរបស់មូសាវិញក្លាយទៅជាទទេស្អាត (មិនខ្វល់អ្វីក្រៅពីមូសាឡើយ)។ ពិតប្រាកដណាស់ នាងស្ទើរតែ បង្ហាញប្រាប់(អ្នកឯទៀត) អំពីរឿងមូសា(ថាជាកូនរបស់នាង) ទៅហើយ ប្រសិនបើយើង(អល់ឡោះ)មិនបានទប់អារម្មណ៍របស់ នាង ដើម្បីឱ្យនាងស្ថិតនៅក្នុងចំណោមអ្នកដែលមានជំនឿទេនោះ។

[11] ហើយនាង(ម្ដាយរបស់មូសា)បាននិយាយប្រាប់បងស្រី របស់គេថាៈ ឯងត្រូវតាមឃ្លាំមើលគេផង។ ហើយនាងបានឃើញគេ ពីចម្ងាយ ខណៈដែលពួកគេមិនដឹង(ថានាងជាបងស្រីរបស់មូសា)។

[12] ហើយយើងបានធ្វើឱ្យមូសាបដិសេធរាល់ម៉ែដោះតាំងពីមុនមក។ ដូចេ្នះនាង(បងរបស់មូសា)បាននិយាយថាៈ តើចង់ឱ្យខ្ញុំចង្អុល ប្រាប់ពួកអ្នកអំពីគ្រួសារមួយដែលអាចមើលថែបំបៅគេសម្រាប់ពួក អ្នក ដោយពួកគេចេះថ្នាក់ថ្នមគេបានល្អដែរឬទេ

[13] ពេលនោះយើង(អល់ឡោះ)បានប្រគល់គេឱ្យទៅម្ដាយ របស់គេវិញ ដើម្បីឱ្យនាងរំភើបរីករាយ និងឈប់ព្រួយបារម្ភ ហើយ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់់ឡោះ គឺជាការពិត ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

[14] ហើយនៅពេលដែលគេបានធំពេញវ័យ មានកំលាំងមាំមួន យើងបានប្រទានឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹងខ្ពស់។ ហើយ ដូចេ្នះដែរ យើងនឹងតបស្នងឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។

[15] ហើយគេ(មូសា)បានចូលទៅក្នុងទីក្រុង ខណៈដែលមនុស្ស ម្នានៅទីនោះមិនបានដឹង ហើយគេក៏បានប្រទះឃើញបុរសពីរនាក់ កំពុងវាយតប់គ្នា ដោយម្នាក់ជាក្រុមរបស់មូសា ហើយម្នាក់ទៀត ជា(ក្រុមរបស់ហ្វៀរអោន)សត្រូវរបស់គេ។ ពេលនោះបុរសដែល ជាក្រុមរបស់មូសាសុំឱ្យមូសាជួយគេតទល់នឹងអ្នកដែលជាសត្រូវ របស់គេ។ ហើយមូសាក៏បានដាល់គេមួយដៃ ពេលនោះគេក៏បាន ស្លាប់។ ហើយមូសាបានពោលថាៈ នេះជាទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ វា(ស្ហៃតន)គឺជាសត្រូវដែលជាអ្នកធ្វើឱ្យមនុស្ស លោកវងេ្វងយ៉ាងច្បាស់លាស់។

[16] គាត់(មូសា)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជា បានធ្វើខុសដោយខ្លួនឯង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យខ្ញុំ ផង។ ហើយទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់ ។

[17] គាត់បានស្បថថាៈ ឱម្ចាស់របស់ខ្ញុំ. អ្វីដែលទ្រង់បានប្រទាន នៀកម៉ាត់ឱ្យខ្ញុំ ខ្ញុំនឹងមិនជួយពួកដែលប្រព្រឹត្ដអំពើបាបទៀតជាដាច់ ខាត។

[18] ហើយគាត់ស្ថិតនៅក្នុងទីក្រុង ដោយមានការភ័យខ្លាច ចាំតាមដានមើល(ពត៌មានអំពីឃាតកម្មរបស់គាត់) ពេលនោះស្រាប់ តែអ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញបានស្រែកសុំឱ្យគាត់ជួយម្ដងទៀត។ គាត់បានពោលថាៈ ពិតប្រាដកណាស់ អ្នកគឺជាអ្នក ដែលវងេ្វងយ៉ាងច្បាស់លាស់។

[19] ហើយនៅពេលដែលគាត់ចង់ចាប់អ្នកដែលជាសត្រូវរបស់ គេទាំងពីរ(មូសា និងបុរសអំបូរអ៊ីស្រាអែល) គេ(សត្រូវ)បាន និយាយថាៈ ឱមូសា. តើអ្នកចង់សម្លាប់ខ្ញុំដូចដែលអ្នកបានសម្លាប់ មនុស្សម្នាក់ពីម្សិលឬ? បំណងរបស់អ្នកគ្មានអ្វីក្រៅពីចង់ធ្វើជាអ្នក ដែលអួតកេ្អងក្អាងនៅលើផែនដីនេះឡើយ ហើយអ្នកក៏មិនចង់ធ្វើ ជាអ្នកសម្រុះសម្រួលដែរ។

[20] ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ពីជាយក្រុងមកប្រាប់ថាៈ ឱមូសា. ពិតប្រាកដណាស់ ក្រុមមន្ដ្រី(របស់ហ្វៀរអោន)កំពុងពិគ្រោះយោបល់គ្នាអំពីរឿងអ្នក ដើម្បីសម្លាប់អ្នក។ ដូចេ្នះចូរអ្នកចាកចេញ(ពីទីក្រុងនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺ ជាអ្នកដែលណែនាំល្អម្នាក់ដល់អ្នក។

[21] ហើយគាត់ក៏បានចាកចេញពីទីក្រុងនោះទាំងភ័យខ្លាចនិង ប្រុងប្រយ័ត្នបំផុត(ខ្លាចក្រែងគេចាប់)។ គាត់បានបួងសួងសុំថាៈ ឱ ម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផង។

[22] ហើយនៅពេលដែលគាត់ធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី ម៉ាទយ៉ាន់ គាត់បានពោលថាៈ ខ្ញុំសង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុល បង្ហាញខ្ញុំនូវមាគ៌ាមួយដ៏ត្រឹមត្រូវ(ទៅកាន់ម៉ាទយ៉ាន់)។

[23] ហើយនៅពេលដែលគាត់បានទៅដល់កន្លែង(អណ្ដូង)ទឹក នៅទឹកដីម៉ាទយ៉ាន់ គាត់បានជួបមនុស្សមួយក្រុមកំពុងដងទឹកឱ្យ សត្វចៀមរបស់ពួកគេផឹក ហើយគាត់បានជួបស្ដ្រីពីរនាក់ទៀតក្រៅ ពីពួកគេ ដែលកំពុងដឹកសត្វចៀមថយចេញពីទីនោះ។ មូសាក៏បាន សួរថាៈ តើអ្នកទាំងពីរមានបញ្ហា អ្វី? នាងទាំងពីរបានឆ្លើយថាៈ ពួកខ្ញុំមិនអាច ដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកបានទេ ទាល់តែពួក គង្វាលទាំងនោះចេញទៅសិន។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជា មនុស្សចាស់ជរា(មិនអាចជួយពួកខ្ញុំបានឡើយ)។

[24] ពេលនោះ គាត់ក៏បានដងទឹកឱ្យសត្វចៀមរបស់នាងទាំង ពីរផឹក។ បន្ទាប់មកគាត់បានត្រឡប់ទៅរកម្លប់វិញ ហើយបានបួង សួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែល ល្អដែលទ្រង់ប្រទានឱ្យខ្ញុំ។

[25] ហើយនារីម្នាក់ក្នុងចំណោមគេទាំងពីរបានមកជួបគាត់ ដោយដើរយ៉ាងអៀនខ្មាស់ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំអញ្ជើញអ្នកទៅដើម្បីគាត់នឹងឱ្យថ្លៃឈ្នួលដល់អ្នកដែល អ្នកបានដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកនោះ។ នៅពេលដែល មូសាបានទៅជួបគាត់ ហើយមូសាបាននិយាយរឿង(ការតាមចាប់ ខ្លួនរបស់ហ្វៀរអោន)ប្រាប់គាត់ គាត់ក៏បាននិយាយថាៈ សូមអ្នក កុំខ្លាច អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។

[26] នារីម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថាៈ ឱលោក ឪពុកជាទីស្រឡាញ់. សូមលោកឪពុកជួលគាត់(ធ្វើជាអ្នកគង្វាល សត្វចៀមរបស់យើង)ទៅ ពិតប្រាកដណាស់ មនុស្សល្អដែលលោក ឪពុកត្រូវជួលនោះ គឺមានកម្លាំងខ្លាំងក្លា និងស្មោះត្រង់។

[27] គាត់បានពោល(ទៅកាន់មូសា)ថាៈ ខ្ញុំមានបំណងរៀប អាពាហ៍ពិពាហ៍កូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់ខ្ញុំទាំងពីរនេះ ឱ្យអ្នក ដោយអ្នកនៅបម្រើខ្ញុំ(គង្វាលសត្វចៀម)ក្នុងរយៈពេល ប្រាំបីឆ្នាំ។ តែបើអ្នកចង់បង្គ្រប់វាឱ្យពេញរយៈពេលដប់ឆ្នាំវាគឺជាការ ស្ម័គ្រចិត្ដរបស់អ្នក។ ខ្ញុំគ្មានបំណងចង់ឱ្យអ្នកលំបាកឡើយ។ អ្នកនឹង ដឹងថា ខ្ញុំគឺជាមនុស្សល្អត្រឹមត្រូវ ប្រសិនបើអល់ឡោះមានចេតនា។

[28] គាត់(មូសា)បានតបថាៈ នោះគឺ(ជាការព្រមព្រៀង)រវាង ខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរ (ប្រាំបីឆ្នាំឬដប់ឆ្នាំ)ដែលខ្ញុំបានបំពេញគឺគ្មានការបំពាន(សុំបន្ថែម) មកលើខ្ញុំឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើង និយាយ(ព្រមព្រៀង)។

[29] ក្រោយមកនៅពេលដែលមូសាបានបំពេញតាមពេលកំណត់ រួច(រយៈពេលដប់ឆ្នាំ) ហើយគាត់បានធ្វើដំណើរជាមួយនឹងគ្រួសារ របស់គាត់(ទៅកាន់ទឹកដីអេហ្ស៊ីប) គាត់ក៏បានឃើញពន្លឺភ្លើងមួយ នៅក្បែរជើងភ្នំតួរ។ គាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ សូមពួកអ្នកនៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើង មួយ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវា ឬក៏យកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកកំដៅខ្លួន។

[30] ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះគេ (អល់ឡោះ)បានហៅគាត់ចេញពីដើមឈើមួយដើមនៅក្បែរជ្រលង ភ្នំខាងស្ដាំនៅទីកន្លែងដ៏មានពរជ័យថាៈ ឱមូសា. ពិតប្រាកដណាស់ យើងគឺអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

[31] ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់នោះ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា) ឱមូសា. ចូរ អ្នកដើរចូលមក ហើយកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ អ្នក គឺស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាព។

[32] ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់ អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនជាប្រការអាក្រក់ ឡើយ។ ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នកដើម្បីចៀសវាងពីការភ័យខ្លាច។ ដូចេ្នះ ទាំងពីរនេះគឺជាភស្ដុតាងពីម្ចាស់់របស់អ្នកទៅកាន់ហ្វៀរអោន និង ពួកមន្ដ្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រាស់ ចាកពីការប្រតិបត្ដិមកចំពោះយើង។

[33] គាត់(មូសា)បានពោលថាៈ ឪម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំបានសម្លាប់ពួកគេម្នាក់ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំ វិញ។

[34] ហើយបងរបស់ខ្ញុំហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ដូចេ្នះ សូមទ្រង់មេត្ដាបញ្ជូនគាត់ទៅជាមួយខ្ញុំ ដើម្បីគាត់ធ្វើជាអ្នកជួយ បញ្ជាក់ពីភាពសច្ចៈរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកគេបដិសេធ នឹងខ្ញុំ។

[35] ទ្រង់បានមានបន្ទូលថាៈ យើងនឹងពង្រឹងកិច្ចការរបស់អ្នក ដោយបងប្រុសរបស់អ្នក ហើយយើងនឹងប្រទានអំណាចដល់អ្នក ទាំងពីរ។ ហើយពួកគេមិនអាចធ្វើទុក្ខទោសដល់អ្នកទាំងពីរបាន ឡើយ។ ដោយសារភស្ដុតាងរបស់យើង អ្នកទាំងពីរនិងអ្នកដែល បានតាមអ្នកទាំងពីរគឺជាអ្នកដែលមានជ័យជំនះ។

[36] ហើយនៅពេលដែលមូសាបាននាំមកបង្ហាញពួកគេនូវ ភស្ដុតាងរបស់យើងយ៉ាងជាក់ច្បាស់នោះ ពួកគេនិយាយថាៈ នេះ គ្មានអ្វីក្រៅពីជាមន្ដអាគមដែលគេបានប្រឌិតឡើយ។ ហើយពួក យើងមិនដែលបានឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួក យើងមុនមកម្លេះ។

[37] ហើយមូសាបានឆ្លើយថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតចំពោះ អ្នកណាដែលបាននាំមកនូវការចង្អុលបង្ហាញពីទ្រង់ និងអ្នកណាដែល ទទួលបានលទ្ធផលល្អនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ ពួកដែល បំពានគឺមិនទទួលជោគជ័យឡើយ។

[38] ហើយហ្វៀរអោនបាននិយាយថាៈ ឱពួកមន្ដ្រី. យើងមិន ដែលដឹងសោះថា ពួកអ្នកមានម្ចាស់ផេ្សងក្រៅពីយើង។ ហើយចូរ អ្នកដុតដីធ្វើជាដុំឥដ្ឋឱ្យយើង ឱហើម៉ាន. រួចសាងសង់វិមានមួយ យ៉ាងខ្ពស់ឱ្យយើង ដើម្បីយើងនឹងឡើងទៅមើលម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា គេជាអ្នកដែលស្ថិតក្នុង ចំណោមពួកដែលភូតកុហក។

[39] ហើយហ្វៀរអោននិងពលទាហានរបស់គេបានក្រអឺត ក្រទមនៅលើទឹកដីនេះ(អេហ្ស៊ីប)ដោយគ្មានមូលហេតុត្រឹមត្រូវ ឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ ពួកគេនឹងមិន ត្រូវគេឱ្យវិលត្រឡប់មកជួបយើងវិញឡើយ(នៅថ្ងៃបរលោក)។

[40] ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះ យ៉ាងដូចម្តេច

[41] ហើយយើង(អល់ឡោះ)បានធ្វើឱ្យពួកគេក្លាយជាមេដឹក នាំដែលអំពាវនាវ(មនុស្សលោក)ទៅកាន់នរក។ ហើយនៅថ្ងៃ បរលោកពួកគេគ្មានអ្នកណាជួយឡើយ។

[42] ហើយយើងបានដាក់បណ្ដាសាឱ្យតាមចងពៀរពួកគេនៅ ក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោកវិញ ពួកគេស្ថិតក្នុង ចំណោមពួកដែលឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ)។

[43] ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត) ឱ្យមូសាបន្ទាប់ពីយើងបានបំផ្លាញពួកជំនាន់មុនឱ្យវិនាស ដើម្បីជា ការបំភ្លឺ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះ មនុស្សលោក។ សង្ឃឹមថា ពួកគេនឹកឃើញ។

[44] ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំខាងលិចនោះទេ នៅពេលដែលយើងបានដាក់បញ្ញត្ដិ(តែងតាំងធ្វើជាអ្នកនាំសារ)ដល់ មូសា។ ហើយអ្នកក៏មិនបានស្ថិតក្នុងចំណោមអ្នកដែលបានឃើញ ហេតុការណ៍នោះដែរ។

[45] ប៉ុន្ដែយើងបានបង្កើតមនុស្សជាច្រើនជំនាន់(បន្ទាប់ពី មូសា)។ ហើយពួកគេបានរស់នៅក្នុងរយៈពេលដ៏យូរអង្វែង(រហូត ភេ្លចគិតពីការសន្យារបស់អល់ឡោះ និងបោះបង់ការប្រតិបត្ដិទៅ ចំពោះទ្រង់)។ ហើយអ្នក(មូហាំម៉ាត់)ក៏ពុំបានរស់នៅជាមួយអ្នក ស្រុកម៉ាទយ៉ាន់ ដោយអ្នកសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេ ស្ដាប់ដែរ។ ប៉ុន្ដែយើងទេគឺជាអ្នកផ្ដល់ដណឹង(រឿងរ៉ាវរបស់មូសា) ឱ្យអ្នកដឹងនោះ។

[46] ហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំតួរនោះទេនៅ ពេលដែលយើងបានស្រែកហៅ(មូសា)នោះ។ ប៉ុន្ដែដោយក្ដីមេត្ដា ករុណាពីម្ចាស់របស់អ្នក (ទ្រង់បានតែងតាំងអ្នកជាអ្នកនាំសារ) ដើម្បីដាស់តឿនព្រមានដល់ក្រុមដែលគ្មានអ្នកដាស់តឿនណាម្នាក់ ទៅដល់ពួកគេកាលពីមុនអ្នក។ សង្ឃឹមថា ពួកគេនឹកឃើញ។

[47] ប្រសិនបើគ្មានគ្រោះមហន្ដរាយធ្លាក់មកលើពួកគេដោយ សារតែទង្វើរបស់ពួកគេបានសាងកន្លងមក ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិនបានបញ្ជូនអ្នកនាំសារ ម្នាក់មកឱ្យពួកយើង ដើម្បីឱ្យពួកយើងអនុវត្ដតាមអាយ៉ាត់ៗរបស់ ទ្រង់ និងដើម្បីឱ្យពួកយើងក្លាយជាអ្នកដែលមានជំនឿទេនោះ (យើងពិតជាមិនតែងតាំងអ្នកជាអ្នកនាំសារឡើយ)។

[48] តែនៅពេលដែលការពិត(មូហាំម៉ាត់)របស់យើងបានមក ដល់ពួកគេ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិន ប្រទានឱ្យគេ(មូហាំម៉ាត់)ដូចអ្វីដែលគេបានប្រទានឱ្យមូសា? (ឱ មូហាំម៉ាត់. ចូរអ្នកពោលទៅកាន់ពួកមូស្ហរីគីនថា) តើពួកគេ(ពួកយ៉ាហ៊ូទី)មិនបានបដិសេធនឹងអ្វីដែលគេបានប្រទានឱ្យមូសាពីមុន ទេឬ? ពួកគេ(ពួកមូស្ហរីគីន)បានតបថាៈ ទាំងពីរនេះ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)គឺជាមន្ដអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅ វិញទៅមក។ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួក យើងគឺជាអ្នកបដិសេធរាល់អ្វី(ដែលមាននៅក្នុងគម្ពីរទាំងពីរនេះ)។

[49] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ ចូរពួកអ្នកនាំគម្ពីរ ណាមួយពីអល់ឡោះដែលវាមានការចង្អុលបង្ហាញប្រសើរជាងវា ទាំងពីរ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)មកចុះ ខ្ញុំនឹងប្រតិបត្ដិតាមវា ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយត្រឹមត្រូវមែននោះ។

[50] តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះអ្នកបានទេនោះ ចូរអ្នកដឹងថាៈ តាមពិតពួកគេគ្រាន់តែធ្វើតាមចំណង់ចិត្ដរបស់ពួកគេ ប៉ុណ្ណោះ។ ហើយគ្មានអ្នកណាដែលវងេ្វងជាងអ្នកដែលធ្វើតាម ចំណង់ចិត្ដរបស់គេដោយគ្មានការចង្អុលបង្ហាញពីអល់ឡោះនោះ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុម ដែលបំពានឡើយ។

[51] ហើយជាការពិតណាស់ យើងបានបញ្ជាក់ក្នុងគម្ពីរគួរអាន ជារឿយៗ(នូវហេតុការណ៍មហន្ដរាយរបស់ពួកជំនាន់មុន)សម្រាប់ ពួកគេ សង្ឃឹមថាពួកគេនឹងនឹកឃើញ។

[52] ពួកដែលយើងបានប្រទានគម្ពីរ(តាវរ៉ត និងអ៊ីញជីល)ឱ្យ ពួកគេមុនវា(គម្ពីរគួរអាន)គឺពួកគេមានជំនឿនឹងវា។

[53] ហើយនៅពេលដែលគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវាហើយ។ ពិតប្រាកដណាស់ វាគឺជាការពិតមកពីម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួក យើងជាអ្នកដែលព្រមទទួលយកសាសនាអ៊ីស្លាមមុននឹងការបញ្ចុះវាទៅទៀត។

[54] ពួកទាំងនោះហើយជាពួកដែលគេផ្ដល់ផលបុណ្យឱ្យពួកគេ ទេ្វដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់(ព្រមជឿនឹងគម្ពីរ តាវរ៉ត និងគម្ពីរគួរអាន)និងច្រានចោលប្រការអាក្រក់ដោយប្រការ ល្អ ហើយនិងបរិច្ចាគអំពីអ្វីដែលយើងប្រទានលាភសក្ការៈឱ្យពួកគេ។

[55] ហើយនៅពេលដែលពួកគេបានស្ដាប់ឮរឿងគ្មានផល ប្រយោជន៍ ពួកគេងាកចេញពីវា ហើយបានពោលថាៈ ការប្រព្រឹត្ដ របស់ពួកយើងគឺវាសម្រាប់ពួកយើង ហើយការប្រព្រឹត្ដរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ សូមឱ្យមានសុខសន្ដិភាពចំពោះពួកអ្នក។ ពួកយើងមិនត្រូវការនិយាយជាមួយអ្នកដែលល្ងង់ខ្លៅទេ។

[56] ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។

[57] ហើយពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាននិយាយថាៈ ប្រសិន បើពួកយើងព្រមតាមការចង្អុលបង្ហាញជាមួយនឹងអ្នក ពួកយើងពិត ជាត្រូវគេបណេ្ដញចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង មិនបានផ្ដល់ឱ្យពួកគេនូវទឹកដីហារ៉ម(ម៉ាក្កះ) ដែលប្រកបដោយ សុវត្ថិភាពដែលគេនាំទៅទីនោះនូវដំណាំផ្លែឈើគ្រប់ប្រភេទជាលាភ សក្ការៈពីយើងទេឬ? ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

[58] ហើយយើងបានបំផ្លាញភូមិស្រុកអស់ជាច្រើនមកហើយ ដែលមិនបានដឹងគុណដល់ការរស់នៅរបស់គេ។ ហើយលំនៅដ្ឋាន របស់ពួកគេគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែង តែបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមរតក។

[59] ម្ចាស់របស់អ្នកមិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណា មួយឡើយ លុះត្រាតែទ្រង់ចាត់តាំងក្នុងភូមិស្រុកនោះនូវអ្នកនាំសារ ម្នាក់ ដើម្បីសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកគេស្ដាប់សិន។ ហើយ យើងមិនមែនជាអ្នកបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែ អ្នកភូមិស្រុកនោះជាពួកដែលបំពានប៉ុណ្ណោះ។

[60] ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នកគ្រាន់តែជា ការសប្បាយនៃជីវិតលោកិយនិងជាការលំអរបស់វាប៉ុណ្ណោះ។ តែ អ្វីដែលនៅជាមួយអល់ឡោះគឺវាល្អប្រសើរជាង ហើយគង់វង្សជា អមតៈទៀតផង។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ

[61] តើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ

[62] ហើយនៅថ្ងៃនោះអល់ឡោះនឹងហៅពួកគេ រួចទ្រង់មាន បន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នកធ្លាប់បាន អះអាងនោះនៅឯណា

[63] ពួកដែលទារុណកម្មត្រូវធ្លាក់លើពួកគេ(ពួកមេដឹកនាំរបស់ ពួកដែលវងេ្វង)បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកទាំង នេះហើយដែលពួកយើងបានធ្វើឱ្យវងេ្វង(ពីមាគ៌ារបស់ទ្រង់)។ ពួក យើងក៏បានធ្វើឱ្យពួកគេវងេ្វងដូចដែលពួកយើងបានវងេ្វងនោះដែរ។ ពួកយើងសូមដកខ្លួន(ចេញពីពួកគេ)ទៅរកទ្រង់វិញ។ ពួកគេមិន បានគោរពសក្ការៈចំពោះពួកយើងឡើយ (តាមពិតពួកគេគោរព សក្ការៈតាមចំណង់ចិត្ដរបស់ពួកគេ)។

[64] ហើយមានគេពោល(ទៅកាន់ពួកគេថា) ចូរពួកអ្នកបួង សួងសុំពីព្រះនានារបស់ពួកអ្នកមើល. ពួកគេក៏បានបួងសួងសុំព្រះ ទាំងនោះ តែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយ ពួកគេក៏បានឃើញទារុណកម្ម (រួចបានគិតថា) ពិតប្រាកដណាស់ ប្រសិនបើពួកគេព្រមទទួលយកការចង្អុលបង្ហាញនោះ (ពួកគេពិត ជាពុំត្រូវបានទទួលនូវទារុណកម្មឡើយ)។

[65] ហើយនៅថ្ងៃដែលអល់ឡោះហៅពួកគេ រួចទ្រង់មានបន្ទូល ថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះបណ្ដាអ្នកនាំសារ

[66] ហើយអំណះអំណាងទាំងឡាយនៅថ្ងៃនោះបានធ្វើឱ្យពួក គេងងឹត(មិនដឹងអ្វីឡើយ) ហើយពួកគេក៏មិនអាចសួរគ្នាទៅវិញ ទៅមកបានដែរ។

[67] រីឯអ្នកណាហើយដែលបានសារភាពទោសកំហុស និងមានជំនឿ ហើយនិងបានធ្វើអំពើល្អត្រឹមត្រូវនោះ សង្ឃឹមថាគេនឹងក្លាយ ជាអ្នកដែលស្ថិតកុ្នងចំណោមអ្នកដែលទទួលបានជោគជ័យ។

[68] ហើយម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែល ទ្រង់មានចេតនា។ ពួកគេគ្មានជម្រើសឡើយ។ អល់ឡោះមហា ស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។

[69] ហើយម្ចាស់របស់អ្នកដឹងនូវអ្វីដែលទ្រូងរបស់ពួកគេលាក់ បាំង និងអ្វីដែលពួកគេលាតត្រដាង។

[70] ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរនៅក្នុងលោកិយ និងថ្ងៃបរលោកគឺចំពោះទ្រង់តែមួយគត់។ ហើយការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹង ត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

[71] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលយប់សិ្ថតសេ្ថរ រហូតដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះ ដែលអាចនាំពន្លឺមកឱ្យពួកអ្នក? ដូចេ្នះតើពួកអ្នកមិនស្ដាប់ឮទេឬ

[72] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យពួកអ្នកមានពេលថ្ងៃស្ថិតសេ្ថររហូត ដល់ថ្ងៃបរលោកនោះ តើមានម្ចាស់ណាផេ្សងពីអល់ឡោះដែលអាចនាំពេលយប់មកឱ្យពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា? ដូចេ្នះ តើពួកអ្នកមិនឃើញទេឬ

[73] ហើយដោយមានក្ដីមេត្ដាករុណារបស់ទ្រង់ទ្រង់បានបង្កើត ពេលយប់និងពេលថ្ងៃសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុង វា និងដើម្បីស្វែងរកលាភសក្ការៈរបស់ទ្រង់ ហើយនិងដើម្បីឱ្យពួក អ្នកដឹងគុណ។

[74] ហើយនៅថ្ងៃនោះ(ថ្ងៃបរលោក)អល់ឡោះនឹងហៅពួកគេ រួចទ្រង់មានបន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នក ធ្លាប់បានអះអាងនោះនៅឯណា

[75] ហើយ(នៅថ្ងៃបរលោក)យើងបានដកយកពីប្រជាជាតិ នីមួយៗនូវសាក្សីម្នាក់(គឺអ្នកនាំសាររបស់ពួកគេ) រួចយើងមាន បន្ទូលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមក(ចំពោះអ្វីដែល ពួកអ្នកគោរពផេ្សងពីអល់ឡោះ) ពេលនោះពួកគេដឹងច្បាស់ថាៈ ភាពពិតគឺសម្រាប់អល់ឡោះ តែអ្វីដែលពួកគេធ្លាប់បានប្រឌិតភូត កុហកនោះបានបាត់បង់អស់ពីពួកគេ។

[76] ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងក្រុមរបស់មូសា តែគេបាន រំលោភបំពានលើពួកទាំងនោះ។ ហើយយើងបានប្រទានឱ្យគេនូវ កំណប់ទ្រព្យមួយចំនួនដែលកូនសោររបស់វាពិតជាធ្ងន់ក្នុងការលី ចំពោះពួកបុរសៗដែលមានកំលាំងខ្លាំងក្លា ខណៈដែលក្រុមរបស់គេ បាននិយាយទៅកាន់គេថាៈ ចូរអ្នកកុំសប្បាយហួសហេតុ(រមិលគុណ) ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលសប្បាយ ហួសហេតុឡើយ។

[77] ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកនូវអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកចុះ តែកុំភេ្លចនូវលាភសំណាង ចំណែករបស់អ្នកនៅក្នុងលោកិយនេះឱ្យសោះ។ ហើយចូរអ្នកសាង អំពើល្អដូចអ្វី ដែលអល់ឡោះបានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នក កុំស្វែងរកភាពវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។

[78] គេ(ករូន)បាននិយាយថាៈ តាមពិត អ្វីដែលគេបានប្រទាន វាឱ្យខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមាន។ តើគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញជាច្រើនជំនាន់មកហើយ មុនរូបគេ ដែលគេ(ពួកជំនាន់មុន)ជាអ្នកខ្លាំង និងមានទ្រព្យសម្បត្ដិ ច្រើនជាងរូបគេទៅទៀតនោះ? ហើយពួកដែលប្រព្រឹត្ដបាបកម្មមិន ត្រូវគេសួរអំពីបាបកម្មរបស់ពួកគេឡើយ។

[79] រួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎. ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។

[80] រីឯបណ្ដាអ្នកដែលគេបានផ្ដល់ចំណេះដឹងឱ្យបាននិយាយថាៈ មហន្ដរាយហើយពួកអ្នក. ផលបុណ្យរបស់អល់ឡោះគឺប្រសើរបំផុត សម្រាប់អ្នកដែលមានជំនឿ និងអ្នកដែលបានប្រព្រឹត្ដអំពើល្អត្រឹមត្រូវ។ ហើយគ្មាននរណាទទួលបានវា(ផលបុណ្យ)ឡើយ លើកលែង តែបណ្ដាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។

[81] ដូចេ្នះយើងក៏បានឱ្យដីលេបខ្លួនគេ(ករូន) និងលំនៅដ្ឋាន របស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។

[82] ហើយពួកដែលបានប្រាថ្នាចង់បានបុណ្យសក្ដិរបស់គេ(ករូន) កាលពីថ្ងៃមុននោះចាប់ផ្ដើមនិយាយថាៈ តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងដាក់កំណត់លាភ សក្ការៈចំពោះអ្នកណាម្នាក់ក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលទ្រង់មាន ចេតនា។ ប្រសិនបើអល់ឡោះមិនបានផ្ដល់ក្ដីមេត្ដាចំពោះ(ពាក្យ សំដី)ពួកយើងទេនោះ ទ្រង់ពិតជាពន្លិចពួកយើង(ទៅក្នុងដីដូច ករូន)ជាមិនខាន។ ហើយអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះមិនបានទទួលជោគជ័យឡើយ។

[83] លំនៅដ្ឋាន(ឋានសួគ៌)នៅថ្ងៃបរលោកនោះ យើងនឹងផ្ដល់ វាសម្រាប់បណ្ដាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏ល្អប្រពៃ(ឋាន សួគ៌)នោះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[84] អ្នកណាហើយបាននាំមកនូវអំពើល្អ គេនឹងទទួលបានការ តបស្នងល្អប្រសើរជាងអំពើនោះទៅទៀត(នៅថ្ងៃបរលោក)។ ចំណែកឯអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញ គឺគេ មិនតបស្នងចំពោះពួកដែលប្រព្រឹត្ដអំពើអាក្រក់ក្រៅពីអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដនោះឡើយ។

[85] ពិតប្រាកដណាស់ អ្នកដែលបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកគឺ ជាអ្នកដែលបញ្ជូនអ្នកទៅកាន់កន្លែងដើមវិញ(ម៉ាក្កះឬឋានសួគ៌)។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតចំពោះអ្នកណាដែលបាននាំ មកនូវការចង្អុលបង្ហាញ និងអ្នកណាដែលគេស្ថិតក្នុងភាពវងេ្វងយ៉ាង ច្បាស់លាស់។

[86] ហើយអ្នកមិនធ្លាប់សង្ឃឹមថា គេនឹងបញ្ចុះគម្ពីរ(គួរអាន) ឱ្យអ្នកឡើយ។ ប៉ុន្ដែដោយសារក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក (ទ្រង់់បានបញ្ចុះវាឱ្យអ្នក)។ ដូចេ្នះ ចូរអ្នកកុំធ្វើជាអ្នកជ្រោមជ្រែង ដល់ពួកប្រឆាំងឱ្យសោះ។

[87] ហើយចូរកុំឱ្យពួកគេ(ពួកមូស្ហរីគីន)រារាំងអ្នកពី(ការផ្សព្វ ផ្សាយ)អាយ៉ាត់ៗរបស់អល់ឡោះជាដាច់ខាត ក្រោយពេលដែលគេ បានបញ្ចុះវាឱ្យអ្នកហើយនោះ។ ចូរអ្នកអំពាវនាវ(មនុស្សលោក) ទៅកាន់ម្ចាស់របស់់អ្នក។ ហើយចូរកុំធ្វើឱ្យខ្លួនអ្នកស្ថិតក្នុងចំណោម ពួកដែលធ្វើស្ហ៊ីរិកឱ្យសោះ។

[88] ហើយចូរអ្នកកុំបួងសួងសុំម្ចាស់ណាផេ្សងរួមជាមួយ អល់ឡោះឱ្យសោះ ព្រោះគ្មានម្ចាស់ណាផេ្សងដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់គឺនឹងត្រូវ វិនាស លើកលែងតែវង់ភក្ដ្រ របស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់ សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែល ពួកអ្នកត្រូវវិលត្រឡប់។

អាល់-អាំងកាប៊ូត

Surah 29

[1] អាលីហ្វ ឡាម មីម។

[2] តើមនុស្សលោកគិតថា ពួកគេត្រូវគេបណ្ដោយឱ្យនិយាយថា “ពួកយើងបានជឿហើយ”ដោយពួកគេមិនត្រូវគេសាកល្បងឬ

[3] ហើយជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុន ពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះបណ្ដាអ្នក ដែលទៀងត្រង់ និងដឹងបំផុតចំពោះពួកដែលភូតកុហក។

[4] ឬមួយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់គិតថាៈ ពួកគេអាចគេច ផុតពីទារុណកម្មរបស់យើងឬ? អ្វីដែលពួកគេកំពុងវិនិច្ឆ័យនោះគឺ អាក្រក់បំផុត។

[5] នរណាហើយដែលសង្ឃឹមថានឹងបានជួបអល់ឡោះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះនោះគឺនឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹង។

[6] ហើយអ្នកណាបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) ពិត ប្រាកដណាស់ គេគ្រាន់តែតស៊ូសម្រាប់ខ្លួនគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីពីភពទាំងអស់ឡើយ។

[7] ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវ យើងពិតជានឹងលុបបំបាត់អំពើអាក្រក់របស់ពួកគេចេញពីពួក គេ។ ហើយយើងពិតជានឹងតបស្នងឱ្យពួកគេប្រសើរជាងអ្វីដែល ពួកគេធ្លាប់បានសាងទៅទៀត។

[8] ហើយយើងបានបង្គាប់មនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ តែប្រសិនបើគាត់ទាំងពីរបង្ខំអ្នកឱ្យធ្វើស្ហ៊ីរិកចំពោះ យើងនូវអ្វីដែលអ្នកគ្មានចំណេះដឹងនឹងវាទេនោះ ចូរអ្នកកុំប្រតិបត្ដិ តាមពួកគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺ មកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[9] ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ យើងពិតជានឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលត្រឹមត្រូវ។

[10] ហើយមានមនុស្សលោកមួយចំនួននិយាយថាៈ យើងបានជឿលើអល់ឡោះហើយ។ តែនៅពេលដែលគេទទួលរងនូវការឈឺ ចាប់ដោយសារ(មានជំនឿលើ)អល់ឡោះនោះ គេក៏បានចាត់ទុក ការធ្វើបាបរបស់មនុស្សលោកដូចជាទារុណកម្មរបស់អល់ឡោះដែរ។ ហើយប្រសិនបើជំនួយពីម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ នោះ ពួកគេពិតជានឹងនិយាយថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់ នៅជាមួយពួកអ្នកដែរ(ក្នុងសាសនាអ៊ីស្លាមនិងជួយគ្នាទៅវិញទៅមក)។ តើមិនមែនអល់ឡោះទេឬដែលដឹងបំផុតនូវអ្វីដែលមាននៅ ក្នុងចិត្ដនៃសត្វលោកទាំងអស់នោះ

[11] ហើយអល់ឡោះដឹងយ៉ាងច្បាស់ចំពាះបណ្ដាអ្នកដែលមាន ជំនឿ និងដឹងយ៉ាងច្បាស់ចំពោះពួកពុតត្បុត។

[12] ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែល មានជំនឿថាៈចូរពួកអ្នកធ្វើតាមមាគ៌ារបស់ពួកយើងហើយយើង នឹងទទួលខុសត្រូវនូវកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក ខណៈដែល ពួកគេមិនមែនជាអ្នកដែលអាចទទួលខុសត្រូវអំពីកំហុសឆ្គងរបស់ ពួកគេបន្ដិចណាឡើយនោះ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែល ភូតកុហក។

[13] ហើយពួកគេពិតជានឹងរែកពន់បាបកម្មទាំងឡាយរបស់ ពួកគេ និងបាបកម្មផេ្សងទៀតជាមួយនឹងបាបកម្មរបស់ពួកគេ។ ហើយពួកគេពិតជានឹងត្រូវគេសួរនាថ្ងៃបរលោកអំពីអ្វីដែលពួកគេ ធ្លាប់បានប្រឌិតភូតកុហក។

[14] ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលមួយពាន់ ឆ្នាំខ្វះតែហាសិបឆ្នាំប៉ុណ្ណោះ(៩៥០ឆ្នាំ)។ ក្រោយមកទឹកជំនន់បាន ឆក់យកពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។

[15] ពេលនោះយើងក៏បានសង្គ្រោះគេនិងអ្នកនៅលើនាវាទាំង អស់(ឱ្យរួចផុតពីគ្រោះមហន្ដរាយនេះ) ហើយយើងបានបង្កើត រឿងនេះជាមេរៀនមួយសម្រាប់ពិភពលោកទាំងមូល។

[16] ហើយ(ចូរចងចាំ)រឿងអ៊ីព្រហ៊ីម នៅពេលដែលគេបាន ពោលទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះ អល់ឡោះ និងកោតខ្លាចចំពោះទ្រង់់។ ទាំងនោះគឺប្រសើរសម្រាប់ ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។

[17] ជាការពិតណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពី អល់ឡោះនោះ គឺគ្រាន់តែជារូបសំណាក ហើយពួកអ្នកបង្កើតឡើង គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួក(ព្រះ នានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះគឺពួក វាមិនអាចផ្ដល់លាភសក្ការៈដល់ពួកអ្នកបានឡើយ។ ដូចេ្នះ ចូរពួក អ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ និងត្រូវគោរពសក្ការៈចំពោះ ទ្រង់ ហើយនិងត្រូវដឹងគុណចំពោះទ្រង់។ ចំពោះទ្រង់តែមួយគត់ ដែលពួកអ្នកត្រូវវិលត្រឡប់។

[18] តែប្រសិនបើពួកអ្នកបដិសេធ(នឹងមូហាំម៉ាត់)វិញនោះ ពិតប្រាកដណាស់ប្រជាជាតិជំនាន់មុនពួកអ្នកក៏បានបដិសេធ(នឹង អ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារគ្មានអ្វី ក្រៅពីការផ្សព្វផ្សាយដ៏ច្បាស់លាស់នោះឡើយ។

[19] តើពួកគេមិនបានឃើញទេថា អល់ឡោះចាប់ផ្ដើមបង្កើត សត្វលោក បន្ទាប់មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃ បរលោក)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយ បំផុតសម្រាប់អល់ឡោះ។

[20] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះថា តើទ្រង់បានចាប់ផ្ដើម បង្កើតសត្វលោកយ៉ាងដូចមេ្ដច? បន្ទាប់មកអល់ឡោះបង្កើតម្ដង ទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាព លើអ្វីៗទាំងអស់។

[21] ទ្រង់ធ្វើទារុណកម្មលើអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏អាណិតស្រឡាញ់អ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកត្រូវវិលត្រឡប់។

[22] ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដី ហើយក៏មិនអាចគេចផុតដែរនៅលើមេឃ។ ហើយពួកអ្នកគ្មានអ្នកគាំពារនិងអ្នកជួយក្រៅពីអល់ឡោះ ឡើយ។

[23] ហើយពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់អល់ឡោះ និងការជួបនឹងទ្រង់នោះ ពួកទាំងនោះគឺអស់សង្ឃឹមពីក្ដីមេត្ដាករុណា របស់យើង។ ហើយពួកទាំងនោះនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។

[24] ហើយការឆ្លើយតបនៃក្រុមរបស់គាត់(អ៊ីព្រហ៊ីម)គ្មានអ្វី ក្រៅពីពាក្យសម្ដីរបស់ពួកគេថាៈ ចូរពួកអ្នកសម្លាប់គេ ឬដុតគេ នោះឡើយ។ ពេលនោះអល់ឡោះក៏បានសង្គ្រោះគាត់ឱ្យរួចផុត ពីភ្លើងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលមានជំនឿ។

[25] ហើយគាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ រូប សំណាកដែលពួកអ្នកបានយកមកគោរពសក្ការៈផេ្សងពីអល់ឡោះ នោះ គឺដើម្បីធ្វើជាការស្និទ្ធស្នាលរវាងពួកអ្នកក្នុងជីវិតលោកិយ ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងបដិសេធមិន ទទួលស្គាល់គ្នា ហើយពួកអ្នកក៏ដាក់បណ្ដាសាឱ្យគ្នាដែរ។ ហើយ ទីកន្លែងរបស់ពួកអ្នកគឺនរក ហើយពួកអ្នកគ្មានអ្នកណាជួយឡើយ។

[26] ពេលនោះលូតក៏បានជឿលើគាត់(អ៊ីព្រហ៊ីម)។ ហើយគាត់ បានពោលថាៈ ខ្ញុំនឹងភៀសខ្លួនទៅរក(មាគ៌ា)ម្ចាស់របស់ខ្ញុំ។ ពិត ប្រាកដណាស់ទ្រង់ជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[27] ហើយយើងបានប្រទានអ៊ីស្ហាកនិងយ៉ាក់កូបឱ្យគាត់។ ហើយ យើងបានបង្កើតនៅក្នុងពូជពង្សរបស់គាត់ជាណាពីៗ និង(យើងបាន បញ្ចុះ)គម្ពីរ។ ហើយយើងបានប្រទានឱ្យគាត់នូវរង្វាន់របស់គាត់នៅ ក្នុងលោកិយនេះ (ភរិយា និងកូនចៅ)។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកគាត់នឹងស្ថិតក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។

[28] ហើយ(ចូរចងចាំ)រឿងរបស់លូត នៅពេលដែលគាត់បាន ពោលទៅកាន់ក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ពួកអ្នកកំពុង ប្រព្រឹត្ដអំពើអសីលធម៌បំផុត ដែលគ្មានអ្នកណាម្នាក់ពីមុនពួកអ្នក ធ្លាប់ប្រព្រឹត្ដវានៅក្នុងលោកិយនេះឡើយ។

[29] តើហេតុអ្វីបានជាពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា និង ឆក់ប្លន់អ្នកដំណើរ ហើយនិងប្រព្រឹត្ដអំពើអាក្រក់នៅកន្លែងជួបជុំ របស់ពួកអ្នកដូចេ្នះ? ហើយចម្លើយនៃក្រុមរបស់គាត់(លូត)គ្មានអ្វី ក្រៅពីនិយាយថាៈ ចូរអ្នកនាំទារុណកម្មរបស់អល់ឡោះឱ្យពួកយើង មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវមែននោះ។

[30] គាត់បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដា ជួយខ្ញុំឱ្យមានជ័យជំនះលើក្រុមដែលបង្កវិនាសកម្ម(នៅលើផែនដី នេះ)ផង។

[31] ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់ យើងបាននាំដំណឹងរីករាយ មកប្រាប់អ៊ីព្រហ៊ីម ពួកគេបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបំផ្លាញអ្នកភូមិស្រុក នេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះជាពួកដែលបានបំពាន។

[32] គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ លូត នៅក្នុងភូមិស្រុកនោះ។ ពួកគេបានតបវិញថាៈ ពួកយើងដឹងបំផុត ថាអ្នកណានៅក្នុងនោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(លូត) និង ក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះ ដែលស្ថិត ក្នុងចំណោមពួកដែលត្រូវទារុណកម្ម។

[33] ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារ ពួកគេ។ ហើយពួកគេបានពោលថាៈ ចូរអ្នកកុំភ័យខ្លាច និងកុំព្រួយ បារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមពួកដែលត្រូវទារុណកម្ម។

[34] ពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកបញ្ចុះ ទារុណកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះ ដោយសារតែអ្វីដែលពួកគេ ធ្លាប់ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[35] ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុក នេះ ជាភស្ដុតាងមួយដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិត ពិចារណា។

[36] ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ ហើយគាត់បានពោលថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងសង្ឃឹម(ថានឹងទទួលបានការតបស្នង ល្អ)នៅថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើ ផែនដីនេះឱ្យសោះ។

[37] ហើយពួកគេបានបដិសេធនឹងគាត់(ស្ហ៊ូអែប) ពេលនោះ ការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យពួកគេស្លាប់នៅក្នុង ផ្ទះរបស់ពួកគេ។

[38] ហើយ(យើងបានបំផ្លាញ)ក្រុមអាដ និងក្រុមសាមូដដែល វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកអំពីលំនៅដ្ឋានទាំង ឡាយរបស់ពួកគេ។ ហើយស្ហៃតនបានលំអចំពោះពួកគេនូវទង្វើ (អាក្រក់)របស់ពួកគេ និងវាបានរារាំងពួកគេអំពីមាគ៌ា(របស់ អល់ឡោះ)ខណៈដែលពួកគេជាអ្នកដឹងច្បាស់ហើយនោះ។

[39] ហើយ(យើងបានបំផ្លាញ)ករូន និងហ្វៀរអោន និង ហ៊ើម៉ាន។ ហើយជាការពិតណាស់ មូសាបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ តែពួកគេបែរជាក្រអឺតក្រទមនៅលើ ផែនដីនេះទៅវិញ។ ហើយពួកគេមិនអាចគេចផុត(ពីទារុណកម្ម របស់យើង)បានឡើយ។

[40] ដូចេ្នះ យើងបានបំផ្លាញក្រុមនីមួយៗដោយសារតែបាបកម្ម របស់គេ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះយើងបានបញ្ចុះភ្លៀងថ្មទៅលើគេ និងអ្នកខ្លះក្នុងចំណោមពួកគេត្រូវសម្រែកយ៉ាង ខ្លាំងឆក់យកគេ ហើយអ្នកខ្លះក្នុងចំណោមពួកគេយើងបានធ្វើឱ្យដី ស្រូបយកជីវិតរបស់គេ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកគេ យើងបានពន្លិចក្នុងទឹក។ ហើយអល់ឡោះមិនចង់ធ្វើបាបពួកគេ ឡើយ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

[41] ការប្រៀបធៀបនៃពួកដែលបានយកអ្នកគាំពារផេ្សងពី អល់ឡោះនោះ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុក។ ហើយពិតប្រាកដណាស់ សំបុកដែលអន់ជាងគេបំផុតនោះគឺសំបុក ពីងពាងប្រសិនបើពួកគេបានដឹង។

[42] ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីក៏ដោយដែល ពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[43] ហើយការប្រៀបធៀបទាំងនោះ យើងបានលើកវាឡើង ជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយគ្មាននរណាអាចយល់ ពីវាក្រៅពីអ្នកដែលចេះដឹងនោះឡើយ។

[44] អល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយ ពិតប្រាកដ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាភស្ដុតាងមួយ សម្រាប់បណ្ដាអ្នកដែលមានជំនឿ។

[45] ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក នៃគម្ពីរ(គួរអាន) ហើយចូរអ្នកប្រតិបត្ដិសឡាត។ ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត។ ហើយការរំលឹកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយ អល់ឡោះដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[46] ចូរពួកអ្នកកុំជជែករកខុសត្រូវជាមួយនឹងពួកអះលីគីតាប ក្រៅពីមធ្យោបាយណាដែលល្អបំផុតឱ្យសោះ លើកលែងតែអ្នកដែល បំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកនិយាយថាៈ ពួកយើងបានជឿនឹងអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើង និងបាន បញ្ចុះមកឱ្យពួកអ្នក។ ហើយម្ចាស់របស់ពួកយើង និងម្ចាស់របស់ពួក អ្នកគឺតែមួយ។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួនទៅចំពោះ ទ្រង់តែមួយគត់។

[47] ដូចេ្នះហើយបានជាយើងបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក។ ហើយពួកដែលយើងបានផ្ដល់គម្ពីរឱ្យពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) ពួកគេមានជំនឿនឹងវា។ ហើយក្នុងចំណោមពួកទាំងនេះ(អារ៉ាប់ ម៉ាក្កះ)មានអ្នកខ្លះក៏ជឿលើវាដែរ។ ហើយគ្មានអ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែលប្រឆាំងឡើយ។

[48] ហើយអ្នក(មូហាំម៉ាត់)មិនធ្លាប់ចេះសូត្រគម្ពីរណាមួយពី មុនវា(គម្ពីរគួរអាន)ឡើយ។ ហើយដៃស្ដាំរបស់អ្នកក៏ពុំចេះសរសេរ វាដែរ។ បើមិនដូច្នោះទេ ពួកដែលប្រឆាំងនឹងមានការសង្ស័យ(ថា អ្នកបានចម្លងពីគម្ពីរមុនៗ)ជាមិនខាន។

[49] ផ្ទុយទៅវិញ វាគឺជាអាយ៉ាត់ៗយ៉ាងច្បាស់លាស់ដែលមាន នៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលគេផ្ដល់ចំណេះដឹងឱ្យ។ ហើយគ្មាន អ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែល បំពានឡើយ។

[50] ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគេ(អល់ឡោះ) មិនបានបញ្ចុះ ឱ្យគេ(មូហាំម៉ាត់)នូវមុជីហ្សាត់ពីម្ចាស់របស់គេ? ចូរ អ្នកពោលថាៈ ពិតប្រាកដណាស់ មុជីហ្សាត់ទាំងឡាយនៅនឹង អល់ឡោះ។ ហើយតាមការពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមាន យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។

[51] តើមិនគ្រប់គ្រាន់សម្រាប់ពួកគេទេឬ គម្ពីរដែលយើងបាន បញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ដែលត្រូវគេសូត្រឱ្យពួកគេស្ដាប់នោះ? ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះគឺជាក្ដីមេត្ដាករុណា និងជា ការរំលឹកសម្រាប់ក្រុមដែលមានជំនឿ។

[52] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយដែល អល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ទ្រង់ដឹងនូវអ្វីដែលមាននៅ លើមេឃជាច្រើនជាន់និងផែនដី។ ហើយពួកដែលបានជឿលើប្រការ មិនត្រឹមត្រូវ និងបានប្រឆាំងនឹងអល់ឡោះ ពួកទាំងនោះគឺជាពួក ដែលខាតបង់។

[53] ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ប្រសិនបើគ្មានពេលកំណត់ច្បាស់លាស់ទេនោះ ទារុណកម្ម ពិតជាបានមកដល់ពួកគេ និងធ្លាក់លើពួកគេភ្លាមៗដោយពួកគេមិន ដឹងខ្លួនជាមិនខាន។

[54] ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំពិតជាឡោមព័ទ្ធ ពួកដែលប្រឆាំង។

[55] នៅថ្ងៃ(បរលោក) ទារុណកម្មនឹងគ្របដណ្ដប់ពួកគេពីលើ ពួកគេ និងក្រោមជើងពួកគេ ហើយទ្រង់មានបន្ទូលថាៈ ចូរពួកអ្នក ភ្លក្សនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដកន្លងមកចុះ។

[56] ឱបណ្ដាខ្ញុំរបស់យើងដែលមានជំនឿ. ពិតប្រាកដណាស់ ផែនដីរបស់យើងគឺធំទូលាយ(ដូចេ្នះចូរពួកអ្នកភៀសខ្លួនទៅកន្លែង ដែលមានសុវត្ថិភាព) ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះ យើងតែមួយគត់។

[57] រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃសេចក្ដីស្លាប់។ បន្ទាប់ មកពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។

[58] ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងរៀបចំឱ្យពួកគេនូវវិមានដ៏ស្កឹមស្កៃនៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ការតបស្នងចំពោះបណ្ដាអ្នកសាងអំពើល្អគឺឧត្ដុង្គឧត្ដមបំផុត។

[59] គឺបណ្ដាអ្នកដែលអត់ធ្មត់(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ) និងបណ្ដាអ្នកដែលប្រគល់ការទុកចិត្ដទៅលើម្ចាស់ របស់ពួកគេ។

[60] ហើយមានសត្វធាតុជាច្រើនដែលមិនត្រៀមទុកចំណី អាហាររបស់វា តែអល់ឡោះទេដែលជាអ្នកប្រទានចំណីអាហារ ដល់ពួកវា និងពួកអ្នក។ ហើយទ្រង់មហាឮ មហាដឹង។

[61] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយបាន ធ្វើឱ្យព្រះអាទិត្យនិងព្រះច័ន្ទមានចលនានោះ? ពួកគេពិតជានឹង ឆ្លើយថាៈ គឺអល់ឡោះ។ ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពី ការពិតទៅវិញ

[62] អល់ឡោះបើកទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែល ទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀត ចំពោះខ្ញុំរបស់ទ្រង់មួយចំនួនដែរ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

[63] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)នោះ? ពួកគេពិតជា នឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺ ចំពោះអល់ឡោះ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។

[64] ហើយការរស់នៅក្នុងលោកិយនេះគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ តែថ្ងៃបរលោកវិញទេទើបវាជា ការរស់នៅយ៉ាងពិតប្រាកដប្រសិនបើពួកគេបានដឹងមែននោះ។

[65] ហើយនៅពេលដែលពួកគេជិះសំពៅ(ជួបប្រទះនឹងគ្រោះ ថ្នាក់)នោះ ពួកគេបួងសួងសុំទៅចំពោះអល់ឡោះដោយចិត្ដស្មោះ សក្នុងការប្រណិប័តន៍ចំពោះទ្រង់។ តែនៅពេលដែលទ្រង់បាន សង្គ្រោះពួកគេឱ្យទៅដល់ត្រើយ ពេលនោះពួកគេបែរជាធ្វើស្ហ៊ីរិក នឹងទ្រង់ទៅវិញ។

[66] ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ និងដើម្បីពួកគេសប្បាយរីករាយ។ ដូចេ្នះពួកគេគង់តែនឹងដឹង។

[67] តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតទឹកដី(ម៉ាក្កះ)ជាកន្លែងស្អាតស្អំមានសុវត្ថិភាព ខណៈដែល មនុស្សលោកនៅជុំវិញពួកគេកំពុងឆក់ប្លន់ កាប់សម្លាប់គ្នានោះ? ដូចេ្នះ តើពួកគេនៅតែជឿលើប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹង នៀកម៉ាត់របស់អល់ឡោះឬ

[68] ហើយគ្មានអ្នកណាម្នាក់បំពានជាងអ្នកដែលបានប្រឌិតរឿង ភូតកុហកចំពោះអល់ឡោះ ឬអ្នកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាមកដល់គេនោះឡើយ។ តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកដែលប្រឆាំងទេឬ

[69] រីឯបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ារបស់យើងវិញ យើងពិតជានឹងចង្អុលបង្ហាញមាគ៌ារបស់យើងដល់ពួកគេជាមិនខាន។ ហើយពិតប្រាកដណាស់ អល់ឡោះគឺស្ថិតនៅជាមួយបណ្ដាអ្នក ដែលធ្វើល្អ។

អើរ-រ៉ូម

Surah 30

[1] អាលីហ្វ ឡាម មីម។

[2] ពួករ៉ូមត្រូវបានគេ(ពួកហ្វារីស៊ី)ផ្ដួលរំលំ។

[3] នៅលើទឹកដីដ៏ជិតបំផុត(ទឹកដីស្ហាម)។ ហើយពួកគេ(រ៉ូម) បន្ទាប់ពីបានដួលរលំនឹងទទួលបានជ័យជំនះវិញ

[4] ក្នុងអំឡុងពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ព្រឹត្ដិការណ៍ទាំងមុន (ការបរាជ័យ)ទាំងក្រោយ(ជ័យជំនះ) គឺជាការកំណត់របស់ អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលរ៉ូមមានជ័យជំនះ)គឺជា ថ្ងៃដែលបណ្ដាអ្នកមានជំនឿសប្បាយរីករាយ

[5] ដោយសារតែមានជំនួយពីអល់ឡោះ ទ្រង់ជួយអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិត ស្រឡាញ់។

[6] ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនដែលធ្វើឱ្យ ខុសការសន្យារបស់ទ្រង់ឡើយ ប៉ុន្ដែមនុស្សលោកភាគច្រើនគឺមិន ដឹងឡើយ។

[7] ពួកគេដឹងនូវការលាតត្រដាង(ជំនួញ ការងារកសិកម្ម ឧស្សាហកម្ម...)អំពីការរស់នៅក្នុងលោកិយនេះតែប៉ុណ្ណោះ តែ ពួកគេមិនយកចិត្ដទុកដាក់អំពីកិច្ចការថ្ងៃបរលោកឡើយ។

[8] តើពួកគេមិនធ្លាប់បានគិតពិចារណាអំពីខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ និងពេលកំណត់ច្បាស់លាស់។ ហើយពិតប្រាកដណាស់ មនុស្ស លោកភាគច្រើនជាអ្នកបដិសេធនឹងការជួបនឹងម្ចាស់របស់ពួកគេ។

[9] តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។

[10] បន្ទាប់មកលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់ គឺទារុណកម្មដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗ របស់អល់ឡោះ និងបានសើចចំអកចំពោះវា។

[11] អល់ឡោះជាអ្នកដែលចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់ មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ក្រោយ មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។

[12] ហើយនៅថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដអំពើ អាក្រក់នឹងអស់សង្ឃឹមយ៉ាងខ្លាំង។

[13] ហើយគ្មានការអន្ដរាគមន៍ពីព្រះនានារបស់ពួកគេដល់ពួក គេឡើយ(នៅថ្ងៃបរលោក)។ ហើយពួកគេបានបដិសេធនឹងព្រះ នានារបស់ពួកគេ។

[14] ហើយនៅថ្ងៃបរលោកមកដល់ នៅថ្ងៃនោះពួកគេបែកចេញ ពីគ្នា(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)។

[15] រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អគឺពួកគេ នឹងស្ថិតក្នុងសួនមួយដែលពួកគេសប្បាយរីករាយ(ឋានសួគ៌)។

[16] ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។

[17] ដូចេ្នះ ចូរសរសើរ និងលើកតម្កើងចំពោះអល់ឡោះរៀង រាល់ពេលល្ងាច និងពេលព្រឹក។

[18] ហើយរាល់ការសរសើរនៅលើមេឃជាច្រើនជាន់ និង ផែនដីទាំងពេលល្ងាចនិងពេលថ្ងៃត្រង់គឺចំពោះទ្រង់តែមួយគត់។

[19] ទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់និងបពោ្ចញរបស់ស្លាប់ ពីរបស់រស់ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ ពីវាស្លាប់(គ្មានជីជាតិ)។ ដូច្នោះដែរពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ) មកវិញ។

[20] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ពួកអ្នកអំពីដី(អាដាំ) បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជា មនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។

[21] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

[22] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃ ជាច្រើនជាន់ និងផែនដី និងភាពខុសគ្នានៃភាសា ហើយនិងពណ៌ សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។

[23] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់គឺការសម្រាន្ដរបស់ ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការ ប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។

[24] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។

[25] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺមេឃ និងផែនដី ក្រោកឈរឡើងតាមបទបញ្ជារបស់ទ្រង់។ ក្រោយមកនៅពេល ដែលទ្រង់បានហៅពួកអ្នកឱ្យចេញពីផែនដីតែមួយដង ពេលនោះ ពួកអ្នកក៏ចេញមក(ពីផ្នូរ)។

[26] ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីគឺ ជាកម្មសិទ្ធិរបស់ទ្រង់។ ទាំងអស់នោះគឺសុទ្ធតែគោរពឱនលំទោន ចំពោះទ្រង់តែមួយគត់។

[27] ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាងាយ ស្រួលបំផុតសម្រាប់ទ្រង់។ ហើយចំពោះទ្រង់គឺជាគំរូដ៏ឧត្ដុង្គឧត្ដម ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ជាម្ចាស់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

[28] ទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។

[29] ផ្ទុយទៅវិញ ពួកដែលបំពានទេដែលបានធ្វើតាមទំនើងចិត្ដ របស់ពួកគេដោយគ្មានចំណេះដឹងនោះ។ តើអ្នកណាដែលអាចចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះបានធ្វើឱ្យវងេ្វងនោះ? ហើយពួកគេគ្មានអ្នកជួយឡើយ។

[30] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។ វាជាសាសនារបស់ អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការ ផ្លាស់ប្ដូរចំពោះការបង្កើតរបស់អល់ឡោះឡើយ។ នោះហើយជា សាសនាដ៏ត្រឹមត្រូវ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[31] ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសចំពោះ ទ្រង់ និងកោតខ្លាចទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត ហើយ ពួកអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។

[32] គឺជាពួកដែលបានធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ដោយ ពួកគេក្លាយទៅជាក្រុមៗ។ ក្រុមនីមួយៗពួកគេសប្បាយរីករាយនឹង អ្វីដែលពួកគេមាន(ក្នុងសាសនា)។

[33] ហើយនៅពេលដែលគ្រោះថ្នាក់បានប៉ះទង្គិចចំពោះមនុស្ស លោក ពួកគេក៏បានបួងសួងសុំម្ចាស់របស់ពួកគេដោយចិត្ដបរិសុទ្ធ ចំពោះទ្រង់។ ក្រោយមកនៅពេលដែលទ្រង់បានឱ្យពួកគេស្គាល់នូវ ក្ដីមេត្ដាករុណាពីទ្រង់ ពេលនោះមួយក្រុមក្នុងចំណោមពួកគេបែរជា ធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។

[34] ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយសិនចុះ ពួកអ្នកគង់តែនឹងដឹង។

[35] ឬយើងបានបញ្ចុះភស្ដុតាងឱ្យពួកគេ ដែលវានិយាយអំពី អ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។

[36] ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។

[37] តើពួកគេមិនដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបើក ទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។

[38] ដូចេ្នះចូរអ្នកផ្ដល់ឱ្យញាតិសន្ដាននូវសិទ្ធិរបស់គេ(ការភ្ជាប់ សាច់សារលោហិត និងបរិច្ចាគទាន) និងអ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង។ នោះគឺជាការប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលចង់ បានការយល់ព្រមពីអល់ឡោះ។ ហើយអ្នកទាំងនោះគឺពួកគេជាអ្នក ដែលជោគជ័យ។

[39] ហើយអ្វីដែលពួកអ្នកបានផ្ដល់ជាការប្រាក់ដើម្បីចង់ឱ្យវា កើនក្នុងទ្រព្យសម្បត្ដិអ្នកដទៃនោះ គឺវាមិនកើនចំពោះអល់ឡោះឡើយ។ តែអ្វីដែលពួកអ្នកបានបរិច្ចាគហ្សាកាត់ដើម្បីចង់បានការ យល់ព្រមពីអល់ឡោះ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានការ ប្រទានដ៏ច្រើនលើសលប់។

[40] អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក រួចទ្រង់បានផ្ដល់ លាភសក្ការៈឱ្យពួកអ្នក ក្រោយមកទ្រង់ក៏ធ្វើឱ្យពួកអ្នកស្លាប់បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានា របស់ពួកអ្នក មានអ្នកណាដែលអាចធ្វើអ្វីបានដូច្នោះទេ? ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[41] គ្រោះមហន្ដរាយបានលេចឡើងនៅលើផែនដី និងផ្ទៃ សមុទ្រដោយសារស្នាដៃរបស់មនុស្សលោក ដើម្បីទ្រង់ធ្វើឱ្យពួកគេ ភ្លក្សរសជាតិនូវទង្វើខ្លះដែលពួកគេបានប្រព្រឹត្ដ។ សង្ឃឹមថាពួកគេ នឹងវិលត្រឡប់(កែខ្លួន)។

[42] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើ ផែនដីនិងពិនិត្យមើលចុះ តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុន (ក្រុមនួហ ក្រុមអាដ និងក្រុមសាមូដ)យ៉ាងដូចមេ្ដច? ពួកគេភាគ ច្រើនជាពួកមូស្ហរីគីន។

[43] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)មុននឹងថ្ងៃ(បរលោក) មកដល់ពីអល់ឡោះដែលមិនអាចរារាំងវាបានឡើយ។ នៅថ្ងៃនោះ ពួកគេបែកខ្ញែកជាក្រុមៗ ។

[44] អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) គឺការប្រឆាំង របស់គេនឹងធ្លាក់ទៅលើខ្លួនគេ។ ហើយអ្នកណាបានសាងអំពើល្អ ត្រឹមត្រូវ គឺពួកគេរៀបចំ(កន្លែងដ៏ល្អនៅក្នុងឋានសួគ៌)សម្រាប់ ខ្លួនពួកគេ។

[45] ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវនូវការប្រោសប្រទានរបស់ទ្រង់។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។

[46] ហើយក្នុងចំណោមភសុ្ដតាងរបស់ទ្រង់ គឺទ្រង់បញ្ជូនខ្យល់ ដោយនាំដំណឹងល្អ(ទឹកភ្លៀង) និងដើម្បីឱ្យពួកអ្នកស្គាល់រសជាតិ នៃក្ដីមេត្ដាករុណារបស់ទ្រង់ និងដើម្បីឱ្យសំពៅធ្វើដំណើរតាមបទ បញ្ជារបស់ទ្រង់ ហើយនិងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

[47] ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេ ដោយពួកគេ(អ្នកនាំសារ)បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដល់ពួកគេ (តែពួកគេបានបដិសេធ)។ ដូចេ្នះ យើងបានផ្ដន្ទាទោសចំពោះពួក ដែលបានប្រព្រឹត្ដអំពើអាក្រក់។ ហើយជាការពិតណាស់ ភារកិច្ច របស់យើងគឺជួយបណ្ដាអ្នកមានជំនឿ។

[48] អល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។

[49] ហើយពិតប្រាកដណាស់ ពួកគេកាលពីមុន មុនពេលគេបញ្ចុះ(ទឹកភ្លៀង)ឱ្យពួកគេគឺពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំង។

[50] ដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដា ករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវា ស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ អ្នកដែលអាច ធ្វើដូចនោះ គឺជាអ្នកដែលធ្វើឱ្យមនុស្សរស់ឡើងវិញ។ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

[51] ហើយប្រសិនបើយើងបានបញ្ជូនខ្យល់(ដើម្បីបំផ្លាញចំការ ពួកគេ) ហើយពួកគេបានឃើញចំការនោះក្លាយជាពណ៌លឿង (បន្ទាប់ពីមានពណ៌ខៀវស្រងាត់) ច្បាស់ជាពួកគេនៅតែប្រឆាំង បន្ទាប់ពីនោះដដែល។

[52] ហើយពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ ឮឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅ បានដែរ នៅពេលដែលពួកគេបែរខ្នងចេញហើយនោះ។

[53] ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកចំពោះភាពវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើ ឱ្យ(អ្នកណាម្នាក់)ស្ដាប់ឮឡើយ លើកលែងតែអ្នកដែលមានជំនឿ នឹងអាយ៉ាត់ៗរបស់យើងប៉ុណ្ណោះ។ ហើយពួកគេគឺជាពួកដែល ប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។

[54] អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកពីភាពទន់ខ្សោយ ក្រោយមកទ្រង់បានធ្វើឱ្យមានភាពខ្លាំងក្លាបន្ទាប់ពីទន់ខ្សោយ ក្រោយមកទៀតទ្រង់បានធ្វើឱ្យទៅជាទន់ខ្សោយ និងចាស់ជរាវិញ បន្ទាប់ពីភាពខ្លាំងក្លា។ ទ្រង់បង្កើតអ្វីៗតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាព។

[55] ហើយនៅពេលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដ អំពើអាក្រក់ស្បថថាៈ ពួកគេមិនបានរស់នៅ(លើលោកិយ)ក្រៅពី មួយរយៈពេលខ្លីឡើយ។ ដូច្នោះដែរ ពួកគេធ្លាប់ត្រូវបានគេបោក បញ្ឆោត។

[56] ហើយបណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង និងមានជំនឿ បាននិយាយថាៈ ជាការពិតណាស់ ពួកអ្នកបានរស់នៅតាមការកំណត់ របស់អល់ឡោះរហូតដល់ថ្ងៃដែលគេធ្វើឱ្យមនុស្សលោករស់ឡើង វិញ(នៅថ្ងៃបរលោក)។ ដូចេ្នះនេះជាថ្ងៃដែលគេធ្វើឱ្យមនុស្សលោក រស់ឡើងវិញ ប៉ុន្ដែពួកអ្នកមិនធ្លាប់បានដឹងឡើយ។

[57] ហើយនៅថ្ងៃនោះ ពួកដែលបានបំពានការដោះសាររបស់ ពួកគេគឺគ្មានផលប្រយោជន៍អ្វីឡើយ ហើយពួកគេក៏មិនត្រូវគេ ទាមទារឱ្យត្រឡប់ទៅសារភាពទោសកំហុសវិញដែរ។

[58] ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ តែប្រសិនបើអ្នក (មូហាំម៉ាត់)បាននាំភស្ដុតាងណាមួយដល់ពួកគេ ពួកដែលបាន ប្រឆាំងពិតជានិយាយថាៈ ពួកអ្នកមិនមែនជាអ្វីក្រៅពីពួកដែល បោកប្រាស់នោះឡើយ។

[59] ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតលើចិត្ដរបស់ពួកដែល មិនដឹងការពិត។

[60] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ពិតប្រាកដណាស់ ការ សន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរកុំឱ្យពួកដែលមិន ជឿជាក់(លើអល់ឡោះ)ធ្វើឱ្យអ្នកទន់ខ្សោយឱ្យសោះ។

លូក̣ម៉ាន

Surah 31

[1] អាលីហ្វ ឡាម មីម។

[2] នេះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន)ដែលពោរពេញទៅ ដោយគតិបណ្ឌិត។

[3] ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណាចំពោះបណ្ដាអ្នក ដែលសាងអំពើល្អ។

[4] គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងច្បាស់នឹងថ្ងៃបរលោក។

[5] អ្នកទាំងនោះស្ថិតលើការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។

[6] ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះទិញពាក្យសំដី លេងសើច(អ្វីៗដែលនាំឱ្យភេ្លចអល់ឡោះ) ដើម្បីធ្វើឱ្យអ្នកដទៃ វងេ្វងពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយគេយក វា(អាយ៉ាត់គួរអាន)ទុកជាការចំអក។ ពួកទាំងនោះនឹងទទួល ទារុណកម្មយ៉ាងអាម៉ាស់បំផុត។

[7] ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងត្រូវសូត្រឱ្យគេ ស្ដាប់ គេបានងាកចេញទាំងក្រអឺតក្រទមហាក់ដូចជាមិនបានឮ ហាក់ដូចជាក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកចុក។ ដូចេ្នះ ចូរ អ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងដល់គេនូវទារុណកម្មដ៏ឈឺចាប់ចុះ។

[8] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម ។

[9] ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះគឺជាការពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[10] ទ្រង់បានបង្កើតមេឃជាច្រើនជាន់់ដោយគ្មានសសរដែល ពួកអ្នកមើលឃើញវា។ ហើយទ្រង់បានបោះភ្នំជាច្រើនជាប់នៅលើ ផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយសត្វ គ្រប់ប្រភេទនៅលើវា។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រងនៅលើវា។

[11] នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នក បង្ហាញយើងមក តើអ្វីដែលអ្នកផេ្សងពីទ្រង់បានបង្កើតនោះ? ផ្ទុយ ទៅវិញ ពួកដែលបំពានគឺស្ថិតកុ្នងភាពវងេ្វងដ៏ច្បាល់លាស់។

[12] ហើយជាការពិតណាស់ យើងបានប្រទានឱ្យលុកម៉ាននូវ ភាពឈ្លាសវៃ (ដោយយើងមានបន្ទូលថា) ចូរអ្នកដឹងគុណចំពោះ អល់ឡោះ។ ហើយអ្នកណាដែលដឹងគុណ(ចំពោះទ្រង់) ពិតប្រាកដ ណាស់ គេដឹងគុណចំពោះខ្លួនគេផ្ទាល់។ តែជនណាហើយបានរមិល គុណវិញនោះ ពិតប្រាកដណាស់អល់ឡោះមហាមានលើសលប់(មិន ត្រូវការអ្វីទាំងអស់) ជាទីកោតសរសើរ។

[13] ហើយ(ចូរចងចាំ)នៅពេលដែលលុកម៉ានបានពោលទៅ កាន់កូនរបស់គាត់ដោយគាត់ទូន្មានគេថាៈ ឱកូនសម្លាញ់. ឯងកុំធ្វើ ស្ហ៊ីរិកនឹងអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិកគឺជា បាបកម្មមួយដ៏ធំ។

[14] ហើយយើងបានផ្ដែផ្ដាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះ ឪពុកម្ដាយរបស់គេ។ (ដោយសារ)ម្ដាយរបស់គេបានពរពោះរូបគេ ដោយលំបាកថែមលើលំបាកបំផុត។ ហើយការផ្ដាច់បំបៅរូបគេក្នុង អំឡុងពេលពីរឆ្នាំ។ ដូចេ្នះ ចូរអ្នកដឹងគុណចំពោះយើង និងឪពុកម្ដាយរបស់អ្នកចុះ។ ចំពោះយើងគឺជាកន្លែងវិលត្រឡប់។

[15] ហើយប្រសិនបើគាត់ទាំងពីរ(ឪពុកម្ដាយ)ព្យាយាមជម្រុញ ឱ្យអ្នកធ្វើស្ហ៊ីរិកជាមួយយើង(អល់ឡោះ)នូវអ្វីដែលអ្នកមិនបានដឹង វាទេនោះ ចូរអ្នកកុំស្ដាប់បង្គាប់ពួកគាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ កតញ្ញូចំពោះគាត់ទាំងពីរនៅក្នុងលោកិយនេះដោយអំពើល្អ។ ហើយ ចូរអ្នកដើរតាមមាគ៌ាអ្នកដែលបានវិលត្រឡប់មករកយើង។ បន្ទាប់ មកកន្លែងវិលត្រឡប់របស់ពួកអ្នកគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[16] ឱកូនសម្លាញ់. ពិតប្រាកដណាស់ ទោះបីជាវា(អំពើល្អ ឬ អំពើអាក្រក់)មានទម្ងន់ប៉ុនគ្រាប់ស្ពៃ ហើយវានៅក្នុងថ្ម ឬនៅលើ មេឃជាច្រើនជាន់ ឬនៅលើផែនដីក៏ដោយ ក៏អល់ឡោះនាំវាមក (ដើម្បីតបស្នង)ដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាជ្រួតជ្រាប។

[17] ឱកូនសម្លាញ់. ចូរឯងប្រតិបត្ដិសឡាត និងប្រើគ្នាឱ្យធ្វើ ប្រការល្អ និងហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយនិងអត់ធ្មត់ទៅ លើអ្វីដែលកើតឡើងចំពោះឯង។ ពិតប្រាកដណាស់ ទាំងនោះគឺនៅ ក្នុងចំណោមបទបញ្ជាដែលចាំបាច់ត្រូវអនុវត្ដ។

[18] ហើយចូរឯងកុំងាកមុខចេញពីមនុស្សលោក(ដោយអំនួត) និងកុំដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឱ្យសោះ។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែលក្រអឺតក្រទមនិងអំនួតនោះ ឡើយ។

[19] ហើយចូរឯងបន្ទន់ឥរិយាបថក្នុងដំណើររបស់ឯង និងបន្ទន់ សំឡេងរបស់ឯង។ ពិតប្រាកដណាស់ សំឡេងទាំងឡាយដ៏អាក្រក់ នោះ គឺជាសំឡេងសត្វលា។

[20] តើពួកអ្នកមិនឃើញទេឬ ពិតប្រាកដណាស់អល់ឡោះបាន បង្កើតអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើ ផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នកទាំងផ្នែកខាងក្រៅ(ខ្លួនប្រាណ) និងផ្នែក ខាងក្នុង(ចិត្ដគំនិត)នោះ? ហើយក្នុងចំណោមមនុស្សលោក មាន អ្នកខ្លះឈ្លោះប្រកែកគ្នាក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិង គ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរបំភ្លឺការពិត។

[21] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដើរតាមអី្វ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះ ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយើងកំពុងតែដើរតាម អី្វដែលពួកយើងទទួលបានពីដូនតារបស់ពួកយើង។ (តើពួកគេធ្វើ តាមដែរឬ)បើទោះបីជាស្ហៃតនអូសទាញពួកគេទៅកាន់ភ្លើងនរក ដែលឆេះសន្ធោសន្ធៅនោះ

[22] ហើយអ្នកណាដែលប្រគល់ខ្លួនរបស់គេទៅចំពោះ អល់ឡោះដោយគេជាអ្នកដែលសាងអំពើល្អនោះ គេពិតជាបាន ប្រកាន់ខ្ជាប់នឹងខ្សែដ៏រឹងមាំ(គម្ពីរគួរអាន)។ ហើយលទ្ធផលចុង ក្រោយនៃកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះវិញ។

[23] តែអ្នកណាហើយបានប្រឆាំងវិញនោះ ចូរកុំឱ្យការប្រឆាំង របស់គេធ្វើឱ្យអ្នក(មូហាំម៉ាត់)ព្រួយបារម្ភឱ្យសោះ។ កន្លែងវិល ត្រឡប់របស់ពួកគេគឺមកកាន់យើងតែមួយគត់។ ហើយយើងនឹង ប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ(របស់ពួកគេ)។

[24] យើងឱ្យពួកគេសប្បាយរីករាយ(នៅក្នុងលោកិយ)បន្ដិច បន្ដួចប៉ុណ្ណោះ។ បន្ទាប់មកយើងនឹងរុញច្រានពួកគេទៅកាន់ទារុណកម្មដ៏ឃោរឃៅ(នៅថ្ងៃបរលោក)។

[25] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ(ពួកមូស្ហរីគីន) ថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី? ពួកគេពិតជានឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើន មិនដឹងឡើយ។

[26] អី្វៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាមាន លើសលប់ និងជាទីកោតសរសើរ។

[27] ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដីនេះគឺជា ស្លាបប៉ាកា និងទឹកសមុទ្រ(គឺជាទឹកខ្មៅ) ដែលក្រោយពីនោះមាន សមុទ្រប្រាំពីរទៀតថែមពីលើវា(បន្ទាប់ពីវាស្ងួតអស់)ក៏ដោយ ក៏នៅ តែមិនគ្រប់គ្រាន់(ក្នុងការកត់ត្រា)បន្ទូលទាំងឡាយរបស់អល់ឡោះដែរ។ ពិតប្រាកដណាស់អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[28] ការបង្កើតពួកអ្នក និងការធ្វើឱ្យពួកអ្នករស់ឡើងវិញ(នាថ្ងៃបរលោក) គឺដូចជាការបង្កើតជីវិតមួយប៉ុណ្ណោះ(សម្រាប់អល់ឡោះ)។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ ។

[29] តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់អល់ឡោះ បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេល យប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យវាទាំង ពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[30] នោះដោយសារតែអល់ឡោះគឺជាម្ចាស់ដ៏ពិតប្រាកដ។ ហើយអ្វីដែលពួកគេបួងសួងសុំផេ្សងពីទ្រង់នោះគឺជាប្រការមោឃៈ។ ហើយពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

[31] តើពួកអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ នាវាដែល រត់នៅលើសមុទ្រជានៀកម៉ាត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញពួក អ្នកនូវភស្ដុតាងមួយចំនួនរបស់ទ្រង់នោះ? ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។

[32] ហើយនៅពេលដែលរលកសមុទ្រគ្របដណ្ដប់លើពួកគេ (ពួកមូស្ហរីគីន)ដូចជាដុំពពកដ៏ងងឹតនោះ ពួកគេបានបួងសួងសុំ អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិចំពោះទ្រង់។ តែនៅ ពេលដែលទ្រង់បានសង្គ្រោះពួកគេឱ្យដល់ត្រើយ គឺពួកគេមួយចំនួន មិនសូវដឹងគុណឡើយ។ ហើយគ្មានអ្នកណាបដិសេធនឹងអាយ៉ាត់ៗ របស់យើងក្រៅពីពួកដែលក្បត់ និងប្រឆាំងឡើយ។

[33] ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក និងខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយកូនរបស់គេ ហើយកូនមិន អាចជួយអ្វីដល់ឪពុករបស់គេបាន។ ពិតប្រាកដណាស់ ការសន្យា របស់អល់ឡោះគឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោក ប្រាស់ពួកអ្នក និងកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស) បោកប្រាស់ពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។

[34] ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។

អាស-សាច់ដាះ

Surah 32

[1] អាលីហ្វ ឡាម មីម។

[2] ការបញ្ចុះគម្ពីរ(គួរអាន)គឺមកពីម្ចាស់គ្រប់គ្រងពិភពទាំង អស់ដោយគ្មានការសង្ស័យក្នុងវាឡើយ។

[3] ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។

[4] អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអី្វៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ក្រោយមកទ្រង់នៅលើអារ៉ស្ហ។ ពួកអ្នកគ្មានអ្នកគាំពារនិងគ្មានអ្នក អន្ដរាគមន៍ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះតើពួកអ្នកមិនចងចាំទេឬ

[5] ទ្រង់រៀបចំភារកិច្ចពីលើមេឃរហូតដល់ផែនដី ក្រោយមក ភារកិច្ចនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេល របស់វាសើ្មនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់ ។

[6] នោះគឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំង និងប្រការលាត ត្រដាងដែលទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[7] គឺជាអ្នកដែលបានធ្វើឱ្យរាល់អ្វីៗដែលទ្រង់បានបង្កើតវាមក ល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្ដើមបង្កើតមនុស្សលោកពីដីឥដ្ឋ។

[8] ក្រោយមក ទ្រង់បានបង្កើតពូជពង្សរបស់គេចេញពីទឹកកាម ដែលគ្មានតម្លៃ ។

[9] បន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។

[10] ហើយពួកគេបាននិយាយថាៈ នៅពេលដែលពួកយើងបាន រលាយទៅក្នុងដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឡើង សាជាថ្មីម្ដងទៀតឬ? ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធនឹង ជំនួបជាមួយម្ចាស់របស់ពួកគេ។

[11] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម៉ាឡាអ៊ីកាត់យកជីវិត មនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នក វិញ។

[12] ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។

[13] ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងប្រទាន ដល់មនុស្សគ្រប់រូបនូវការចង្អុលបង្ហាញដល់គេជាមិនខាន។ ក៏ប៉ុន្ដែ បន្ទូលរបស់យើងបានសមេ្រចរួចហើយថាៈ យើងនឹងដាក់បំពេញ នរកជើហាន់ណាំអំពីជិន និងមនុស្សលោកជាមួយគ្នាទាំងអស់។

[14] ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណកម្ម) ដោយសារតែ អី្វដែលពួកអ្នកបានភេ្លចនូវជំនួបនៃថ្ងៃរបស់ពួកអ្នកនេះចុះ ពិត ប្រាកដណាស់ យើងក៏បានភេ្លចពួកអ្នកវិញដែរ។ ហើយចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដ៏យូរអង្វែងដោយសារតែអី្វដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដ។

[15] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើង នៅពេលដែលមានគេរំលឹកពួកគេអំពីវា គឺពួកគេក្រាប ស៊ូជូត និងលើកតម្កើងសរសើរចំពោះម្ចាស់របស់ពួកគេ ដោយពួកគេ មិនក្រអឺតក្រទមឡើយ ។

[16] ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេងទៅបួងសួងសុំម្ចាស់ របស់ពួកគេដោយការភ័យខ្លាចនិងក្ដីសង្ឃឹម ព្រមទាំងពួកគេបាន បរិច្ចាគនូវអី្វដែលយើងបានប្រទានលាភសក្ការៈដល់ពួកគេ។

[17] គ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេ ពីភាពសប្បាយរីករាយ ជាការតបស្នងទៅនឹងអ្វីដែលពួកគេប្រព្រឹត្ដ ឡើយ។

[18] ដូចេ្នះ តើអ្នកដែលមានជំនឿដូចអ្នកដែលល្មើសនឹងបទ បញ្ជារបស់អល់ឡោះដែរឬ? ពួកគេមិនដូចគ្នាឡើយ។

[19] រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវ នោះ ពួកគេនឹងទទួលបានឋានសួគ៌ជាកន្លែងស្នាក់នៅ ដែលជាការ តបស្នងនូវអ្វីដែលពួកគេធ្លាប់បានសាង។

[20] ចំណែកឯពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះវិញ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក។ រាល់ពេលដែលពួកគេចង់ ចេញពីវា ពួកគេត្រូវបានគេបញ្ជូនទៅក្នុងវាវិញ ហើយមានគេ ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មនៃ ភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ ។

[21] ហើយយើងពិតជានឹងឱ្យពួកគេភ្លក្សរសជាតិទារុណកម្មធុន ស្រាល(ក្នុងលោកិយ)មុនទារុណកម្មធ្ងន់ធ្ងរ(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(សុំអភ័យទោសពីទ្រង់)វិញ។

[22] ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។

[23] ហើយជាការពិតណាស់យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យពីជំនួបនឹងគេ (ជំនួបរវាងមូហាំម៉ាត់ និងមូសាពេលឡើងទៅលើមេឃ)ឱ្យសោះ។ ហើយយើងបានបង្កើតវា(គម្ពីរតាវរ៉ត)ទុកជាការចង្អុលបង្ហាញ ដល់អំបូរអ៊ីស្រាអែល។

[24] ហើយយើងបានធ្វើឱ្យពួកគេមួយចំនួនក្លាយទៅជាអ្នកដឹកនាំ ដើម្បីចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់ យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេជឿយ៉ាង ច្បាស់លើអាយ៉ាត់ៗរបស់យើង។

[25] ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាង ពួកគេ(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)នៅថ្ងៃបរលោកនូវអី្វ ដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាអំពីវា(កិច្ចការសាសនា) ។

[26] តើវាមិនទាន់ច្បាស់សម្រាប់ពួកគេទេឬ ដែលយើងបាន បំផ្លាញមនុស្សជាច្រើនជំនាន់មុនពួកគេ ដែលពួកគេធ្វើដំណើរឆ្លង កាត់លំនៅដ្ឋានរបស់ពួកគេនោះ? ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងជាច្រើន។ ដូចេ្នះ តើពួកគេមិនស្ដាប់ឮទេឬ

[27] តើពួកគេមិនឃើញទេឬ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ ដីដែលហួតហែង ហើយដោយសារទឹកភ្លៀងនោះយើងបណ្ដុះរុក្ខជាតិ ដែលសត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទានអំពីវា នោះ? ដូចេ្នះ តើពួកគេមិនឃើញទេឬ

[28] ហើយពួកគេនិយាយថាៈ តើការកាត់សេចក្ដីនេះ(ថ្ងៃបរលោក)នឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយ ពិតនោះ

[29] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នៅថ្ងៃកាត់សេចក្ដីពួកដែល ប្រឆាំងនោះ ជំនឿរបស់ពួកគេគ្មានផលប្រយោជន៍អ្វីឡើយ ហើយ ពួកគេក៏មិនត្រូវគេពន្យារពេល(ឱ្យសារភាពកំហុស)ដែរ។

[30] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសចេញពីពួកគេ ហើយ រង់ចាំ(លទ្ធផលចុងក្រោយ)ចុះ។ ពិតប្រាកដណាស់ ពួកគេក៏កំពុងរង់ចាំដែរ។

អាល់-អាហ្សាប

Surah 33

[1] ឱណាពី(មូហាំម៉ាត់). ចូរអ្នកកោតខ្លាចអល់ឡោះ ហើយកុំ គោរពតាមពួកដែលប្រឆាំងនិងពួកពុតត្បុតឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[2] ហើយចូរអ្នកប្រតិបត្ដតាមអី្វដែលគេផ្ដល់វ៉ាហ៊ីឱ្យអ្នកពីម្ចាស់ របស់អ្នក។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកសាង។

[3] ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ ហើយអល់ឡោះជាអ្នកគាំពារ។

[4] អល់ឡោះមិនបានបង្កើតសម្រាប់មនុស្សម្នាក់ឱ្យមានបេះដូង ពីរនៅក្នុងខ្លួនរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយា ពួកអ្នកដែលពួកអ្នកធ្វើហ្ស៊ីហ៊ើរ ពួកនាងនោះជាម្ដាយរបស់ពួកអ្នក ឡើយ។ ហើយទ្រង់មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើត របស់ពួកអ្នកឡើយ។ ទាំងនោះគឺជាពាក្យសំដីដែលចេញពីមាត់របស់ ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះមានបន្ទូលពិត និងចង្អុលបង្ហាញ មាគ៌ាដែលត្រឹមត្រូវ។

[5] ចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

[6] ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។

[7] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានទទួលយកពីបណ្ដា ណាពីនូវកិច្ចសន្យារបស់ពួកគេ និងពីអ្នក(មូហាំម៉ាត់)និងនួហ និង អ៊ីព្រហ៊ីម និងមូសា ហើយនិងអ៊ីសាកូនម៉ារយ៉ាំ។ ហើយយើងបាន ទទួលយកកិច្ចសន្យាមួយដ៏រឹងមាំពីពួកគេ។

[8] ដើម្បីទ្រង់នឹងសួរបណ្ដាអ្នកដែលស្មោះត្រង់(អ្នកនាំសារ) អំពីសច្ចភាពរបស់ពួកគេ។ ហើយទ្រង់បានរៀបចំសម្រាប់ពួកដែល ប្រឆាំងនូវទារុណកម្មដ៏ឈឺចាប់។

[9] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកនូវនៀកម៉ាត់ របស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកនៅពេលដែលក្រុម ទាហាន(ទ័ពអះហ្សាប)បានមកដល់ពួកអ្នក ពេលនោះយើងបាន បញ្ជូនខ្យល់ព្យុះ និងក្រុមទាហាន(ម៉ាឡាអ៊ីកាត់)ទៅលើពួកទាំង នោះ(ទ័ពអះហ្សាប)ដែលពួកអ្នកមើលមិនឃើញពួកគេឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[10] (ចូរចងចាំ)នៅពេលដែលពួកគេ(ទ័ពអះហ្សាប)បានមក ដល់ពួកអ្នកពីខាងលើពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងកើត) និងពីខាងក្រោមពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងលិច) និង នៅពេលដែលភ្នែកឡើងស(ដោយសារភ័យខ្លាច) ហើយចិត្ដពោរ ពេញដោយក្ដីរន្ធត់។ ហើយពួកអ្នកគិតអាក្រក់ចំពោះអល់ឡោះ គ្រប់បែបគ្រប់យ៉ាង។

[11] នៅទីនោះ បណ្ដាអ្នកដែលមានជំនឿត្រូវបានគេសាក ល្បង(អំពីជំនឿ) ហើយពួកគេត្រូវគេធ្វើឱ្យមានភាពចលាចល យ៉ាងខ្លាំង។

[12] ហើយ(ចូរចងចាំ)នៅពេលដែលពួកពុតត្បុតនិងពួកដែល នៅក្នុងចិត្ដរបស់ពួកគេមានជម្ងឺ(សង្ស័យ)និយាយថាៈ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មិនបានសន្យាអ្វីចំពោះពួកយើងក្រៅពី ការបោកប្រាស់នោះឡើយ។

[13] ហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។

[14] ហើយប្រសិនបើមានគេ(កងទ័ពសត្រូវ)ចូលទៅវាយ ប្រហារពួកគេពីគ្រប់ទិសទីនៃទីក្រុងនោះ ក្រោយមកពួកគេត្រូវគេ (សត្រូវ)តម្រូវឱ្យចាកចេញពីសាសនាអ៊ីស្លាម ពួកគេច្បាស់ជាធ្វើ វា ហើយពួកគេមិនរង់ចាំវាយូរឡើយ ។

[15] ហើយជាការពិតណាស់ ពួកគេធ្លាប់សន្យាជាមួយ អល់ឡោះពីមុនមកថាៈ ពួកគេនឹងមិនវិលត្រឡប់ក្រោយវិញឡើយ (ប្រសិនបើមានសង្គ្រាម)។ ហើយការសន្យារបស់អល់ឡោះ គឺ តម្រូវឱ្យមានការទទួលខុសត្រូវ។

[16] ចូរអ្នកពោលថាៈ ការគេចវេះគឺមិនអាចផ្ដល់ប្រយោជន៍អ្វី ដល់ពួកអ្នកឡើយ ទោះបីជាពួកអ្នករត់គេចពីការស្លាប់ ឬសង្គ្រាមក៏ដោយ។ ហើយទោះបីជាដូច្នោះក៏ដោយ ក៏ពួកអ្នកមិនត្រូវគេផ្ដល់ ឱ្យមានសេចក្ដីសុខឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[17] ចូរអ្នកពោលថាៈ តើអ្នកណាម្នាក់អាចការពារពួកអ្នកពី (ទារុណកម្ម)អល់ឡោះ ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកជួបគ្រោះ ថ្នាក់ ឬចង់ឱ្យពួកអ្នកជួបសេចក្ដីសុខនោះ។ ហើយពួកគេគ្មានអ្នក គាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។

[18] ជាការពិតណាស់ អល់ឡោះដឹងចំពោះពួកដែលរារាំងអ្នក ដទៃពីការធ្វើសង្គ្រាមក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅ កាន់បងប្អូនរបស់ពួកគេថាៈ សូមចូលរួមជាមួយពួកយើងមក។ ហើយពួកគេមិនទៅធ្វើសង្គ្រាមឡើយ លើកលែងតែបន្ដិចបន្ដួច ប៉ុណ្ណោះ។

[19] ដោយការកំណាញ់ចំពោះពួកអ្នក(ពីការបរិច្ចាគខ្លួនប្រាណ និងទ្រព្យសម្បតិ)។ ហើយនៅពេលដែលការភ័យខ្លាច(គ្រោះ អាសន្ន)បានមកដល់ អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេសម្លឹងមក រកអ្នក ដោយភ្នែករបស់ពួកគេវិលចុះឡើងដូចអ្នកដែលជិតស្លាប់។ ហើយនៅពេលដែលការភ័យខ្លាចបានរលាយបាត់ពួកគេបែរជាវាយ ប្រហារពួកអ្នកដោយពាក្យសំដីយ៉ាងមុតស្រួច(បញ្ឈឺ)ដោយមាន ចិត្ដកំណាញ់ទៅលើប្រការល្អ។ ពួកទាំងនោះគឺគ្មានជំនឿឡើយ ហើយអល់ឡោះបានរំលាយនូវទង្វើទាំងឡាយរបស់ពួកគេ។ ហើយ កិច្ចការទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។

[20] ពួកគេ(ពួកពុតត្បុត)ស្មានថាៈ អះហ្សាប មិនទាន់ដកថយ នៅឡើយទេ។ ហើយប្រសិនបើអះហ្សាបមកដល់(ម៉ាឌីណះ)ម្ដង ទៀត ពួកគេមានបំណងថា បើពួកគេបាននៅជាមួយអារ៉ាប់ជនបទ ពួកគេនឹងអាចស៊ើបសួរពីដំណឹងរបស់ពួកអ្នក។ ហើយទោះបីជាពួក គេនៅជាមួយពួកអ្នក ក៏ពួកគេមិនចូលរួមធ្វើសង្គ្រាម(ជាមួយពួកអ្នក)ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[21] ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។

[22] ហើយនៅពេលដែលបណ្ដាអ្នកមានជំនឿបានឃើញអះហ្សាប(បរាជ័យ) ពួកគេនិយាយថាៈ នេះគឺជាអ្វីដែលអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានប្រាប់គឺជាការពិត។ ហើយគ្មានអ្វីថែមដល់ពួកគេក្រៅពីការជឿជាក់និងការប្រគល់ខ្លួននោះឡើយ។

[23] ក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ មានបុរសជាច្រើន ដែលបានអនុវត្ដតាមអី្វដែលពួកគេបានសន្យាជាមួយអល់ឡោះ។ តែ ក្នុងចំណោមពួកគេក៏មានអ្នកខ្លះបានសមេ្រចនូវគោលបំណងរបស់ ពួកគេ(ស្លាប់ក្នុងសមរភូមិ)។ ហើយក្នុងចំណោមពួកគេក៏មានអ្នក ខ្លះទៀតនៅរង់ចាំ(ទទួលជ័យជំនះ ឬស្លាប់ក្នុងសមរភូមិ)ដែរ។ ហើយពួកគេមិនបានផ្លាស់ប្ដូរ(ការសន្យារបស់ពួកគេជាមួយ អល់ឡោះ)ឡើយ។

[24] ដើម្បីអល់ឡោះនឹងតបស្នងចំពោះបណ្ដាអ្នកដែលស្មោះ ត្រង់ដោយសារតែសច្ចភាពរបស់ពួកគេ។ ហើយទ្រង់នឹងធ្វើទារុណកម្មចំពោះពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬក៏អភ័យទោស ឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

[25] ហើយអល់ឡោះបានបណេ្ដញពួកដែលបានប្រឆាំងតាម កំហឹងរបស់ពួកគេ ដោយពួកគេមិនទទួលបានផលល្អ(ជ័យជំនះ) ឡើយ។ ហើយអល់ឡោះបានជ្រោមជ្រែងបណ្ដាអ្នកដែលមាន ជំនឿក្នុងការធ្វើសង្គ្រាម(អះហ្សាប)។ ហើយអល់ឡោះខ្លាំងពូកែ មានអានុភាពបំផុត។

[26] ហើយទ្រង់បានបញ្ចុះពួកដែលជួយពួកគេ(ពួកអះហ្សាប) អំពីអះលីគីតាប(យ៉ាហ៊ូទីអំបូរកូរ៉យហ្សោះ)ពីបន្ទាយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ។ មួយ ក្រុមត្រូវពួកអ្នកសម្លាប់ និងមួយក្រុមទៀតត្រូវពួកអ្នកចាប់ជា ចំណាប់ខ្មាំង។

[27] ហើយទ្រង់បានបន្សល់ទុកឱ្យពួកអ្នក(អ្នកមានជំនឿ)នូវ ដីធ្លីរបស់ពួកគេ និងផ្ទះសំបែងរបស់ពួកគេ(យ៉ាហ៊ូទី) ហើយនិង ទ្រព្យសម្បតិ្ដរបស់ពួកគេ និងដីដែលពួកអ្នកមិនធ្លាប់ទៅដល់វា។ ហើយអល់ឡោះមានអានុភាពលើរាល់អ្វីៗទាំងអស់។

[28] ឱណាពី(មូហាំម៉ាត់). ចូរអ្នកពោលទៅកាន់ភរិយាទាំង ឡាយរបស់អ្នកថាៈ ប្រសិនបើពួកនាងត្រូវការតែការរស់នៅក្នុង លោកិយ និងភាពត្រចះត្រចង់របស់វា ចូរពួកនាងមក ខ្ញុំនឹងផ្ដល់ ភាពសប្បាយរីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយខ្ញុំនឹងលែង លះពួកនាងតាមវិធីមួយដ៏ល្អ។

[29] តែប្រសិនបើពួកនាងត្រូវការ(ការយល់ព្រមពី)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ អល់ឡោះពិត ជាបានរៀបចំសម្រាប់បណ្ដាអ្នកដែលធ្វើល្អក្នុងចំណោមពួកនាងនូវ ផលបុណ្យដ៏ធំធេង។

[30] ឱបណ្ដាភរិយារបស់ណាពី. អ្នកណាហើយក្នុងចំណោមពួក នាងប្រព្រឹត្ដអំពើអសីលធម៌(ផិតក្បត់)ដែលច្បាស់លាស់ នាងនឹង ត្រូវគេធ្វើទារុណកម្មទេ្វដង។ ហើយរឿងនោះគឺងាយស្រួលបំផុត ចំពោះអល់ឡោះ។

[31] ហើយអ្នកណាក្នុងចំណោមពួកនាងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងសាងអំពើល្អ យើងនឹងប្រទានឱ្យ នាងនូវផលបុណ្យទេ្វដង។ ហើយយើងបានរៀបចំសម្រាប់នាងនូវ លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

[32] ឱបណ្ដាភរិយារបស់ណាពី. ពួកនាងមិនដូចអ្នកណាម្នាក់ ក្នុងចំណោមស្ដ្រីដទៃឡើយ។ ប្រសិនបើពួកនាងកោតខ្លាចអល់ឡោះ ពួកនាងកុំប្រើពាក្យសំដីទន់ភ្លន់ម្ញ៉ិកម្ញ៉ក់(ជាមួយបុរសដែលមិនមែន ជាស្វាមី)ឱ្យសោះ ជាហេតុធ្វើឱ្យបុរសដែលមានជម្ងឺ(ចំណង់តណ្ហា) នៅក្នុងចិត្ដរបស់គេមានអារម្មណ៍(ចំពោះពួកនាង)។ តែពួកនាងត្រូវ និយាយនូវពាក្យសំដីណាដែលល្អ។

[33] ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយ ពួកនាងកុំបង្ហាញភាពឆើតឆាយ ដូចភាពឆើតឆាយនៃសម័យកាល ល្ងង់ខ្លៅដំបូង(មុនសម័យអ៊ីស្លាម)ឱ្យសោះ។ ហើយចូរពួកនាង ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នកឱគ្រួសារណាពី. ហើយទ្រង់ នឹងសំអាតពួកអ្នកឱ្យស្អាតស្អំ។

[34] ហើយចូរពួកនាងរំលឹកនូវអ្វីដែលគេសូត្រនៅក្នុងផ្ទះរបស់ ពួកនាងអំពីអាយ៉ាត់ៗរបស់អល់ឡោះ និងការទូន្មានរបស់ណាពី។ ពិតប្រាកដណាស់ អល់ឡោះមហាទន់ភ្លន់ មហាដឹងជ្រួតជ្រាប។

[35] ពិតប្រាកដណាស់ បណ្ដាមូស្លីមប្រុសស្រី និងបណ្ដាអ្នក មានជំនឿប្រុសស្រី និងបណ្ដាអ្នកគោរពប្រតិបត្ដិប្រុសស្រី និង បណ្ដាអ្នកសច្ចៈប្រុសស្រី និងបណ្ដាអ្នកដែលអត់ធ្មត់ប្រុសស្រី និង បណ្ដាអ្នកឱនលំទោនប្រុសស្រី និងបណ្ដាអ្នកបរិច្ចាគទានប្រុសស្រី និងបណ្ដាអ្នកបួសប្រុសស្រី និងបណ្ដាអ្នកដែលរក្សាកេរិ៍្ដខ្មាស់របស់ ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្ដាអ្នកដែលរំលឹកចំពោះ អល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អល់ឡោះបានរៀបចំ សម្រាប់ពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

[36] ហើយមិនសក្ដិសមឡើយចំពោះអ្នកមានជំនឿប្រុសស្រី នៅពេលដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវ កិច្ចការណាមួយនោះ ពួកគេមានជម្រើសផេ្សងអំពីកិច្ចការរបស់ ពួកគេទៅវិញ។ ហើយអ្នកណាប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសារ របស់ទ្រង់គឺគេពិតជាវងេ្វងនូវការវងេ្វងមួយដ៏ច្បាស់លាស់។

[37] ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានពោលទៅកាន់ អ្នកដែលអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យគេ(ហេ្សតកូនហារីសះ) ហើយអ្នកក៏បានផ្ដល់នៀកម៉ាត់(សេរីភាព)ឱ្យគេដែរនោះថាៈ ចូរ អ្នក(ហេ្សត)រក្សាភរិយារបស់អ្នកឱ្យបានល្អ(កុំលែងលះនាងឱ្យ សោះ) និងកោតខ្លាចអល់ឡោះ។ ហើយអ្នកលាក់ទុកនៅក្នុងចិត្ដ របស់អ្នកនូវអ្វីដែលអល់ឡោះនឹងលាតត្រដាងវា ដោយអ្នកខ្លាច (ខ្មាស់)មនុស្សលោក។ ផ្ទុយទៅវិញ អល់ឡោះទេដែលសក្ដិសមឱ្យ អ្នកកោតខ្លាចទ្រង់។ ហើយនៅពេលដែលហេ្សតបានលែងលះប្រពន្ធ រួច យើងក៏បានរៀបការនាងឱ្យអ្នក ដើម្បីកុំឱ្យមានការពិបាកដល់ បណ្ដាអ្នកមានជំនឿក្នុងរឿងរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹម នៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះប្រពន្ធរបស់ពួកគេរួច។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ដ។

[38] គ្មានទោសពៃរ៍អ្វីចំពោះណាពី(មូហាំម៉ាត់)ក្នុងរឿងដែល អល់ឡោះបានអនុញ្ញាតឱ្យគាត់(រៀបការជាមួយប្រពន្ធរបស់កូន ចិញ្ចឹម)ឡើយ។ នោះគឺជាច្បាប់របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយកិច្ចការរបស់អល់ឡោះ គឺជាការ កំណត់ដែលត្រូវបានកំណត់រួច។

[39] បណ្ដាអ្នកដែលផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ និងកោតខ្លាចចំពោះទ្រង់ ដោយពួកគេមិនកោតខ្លាចអ្នកណាម្នាក់ ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំ ជំរះ។

[40] មូហាំម៉ាត់មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោម បុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាណាពីចុងក្រោយបង្អស់។ ហើយអល់ឡោះដឹងបំផុតនូវរាល់ អ្វីៗទាំងអស់។

[41] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករំលឹកចំពោះ អល់ឡោះឱ្យបានច្រើន។

[42] ហើយចូរលើកតម្កើងទ្រង់ទាំងពេលព្រឹក និងពេលល្ងាច។

[43] ទ្រង់ផ្ដល់ពរជ័យឱ្យពួកអ្នក និងបណ្ដាម៉ាឡាអ៊ីកាត់របស់ ទ្រង់(ក៏សុំពរជ័យពីអល់ឡោះឱ្យពួកអ្នកដែរ) ដើម្បីទ្រង់បពោ្ចញ ពួកអ្នកពីភាពងងឹតទៅកាន់ភាពមានពន្លឺ។ ហើយទ្រង់មហាអាណិត ស្រឡាញ់ចំពោះបណ្ដាអ្នកដែលមានជំនឿ។

[44] ការស្វាគមន៍របស់ពួកគេនៅថ្ងៃដែលពួកគេជួបទ្រង់ គឺ សាឡាម(សន្ដិភាព)។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវ ផលបុណ្យដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

[45] ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបានបញ្ជូន អ្នកជាអ្នកធ្វើជាសាក្សី និងជាអ្នកផ្ដល់ដំណឹងរីករាយ ហើយនិងជា អ្នកដាស់តឿនព្រមាន។

[46] ហើយក៏ជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ អល់ឡោះដោយការអនុញ្ញាតរបស់ទ្រង់និងជាពនឺ្លដើម្បីបំភ្លឺ។

[47] ហើយចូរអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿថាៈ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺទទួលបានការប្រោសប្រទាន ដ៏ធំធេងពីអល់ឡោះ។

[48] ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតឱ្យសោះ ហើយចូរអ្នកកុំចាប់អារម្មណ៍នឹងការធ្វើបាបរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្ដលើអល់ឡោះ។ គ្រប់គ្រាន់ហើយ អល់ឡោះជាអ្នកគាំពារ។

[49] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកបាន រៀបអាពាហ៍ពិពាហ៍ជាមួយបណ្ដាស្ដ្រីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងមុនពេលរួមដំណេកជាមួយពួកនាង នោះ ពួកអ្នកមិនចាំបាច់រាប់អ៊ីតដះ(ការជ្រះស្អាតពីឈាមរដូវចំនួន បីដង)របស់ពួកនាងឡើយ។ ដូចេ្នះ ចូរពួកអ្នកផ្ដល់ភាពសប្បាយ រីករាយ(ទ្រព្យសម្បត្ដិ)ដល់ពួកនាង ហើយចូរពួកអ្នកលែងលះពួក នាងតាមវិធីមួយដ៏ល្អ។

[50] ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបាន អនុញ្ញាតឱ្យអ្នកនូវបណ្ដាភរិយារបស់អ្នកដែលអ្នកបានផ្ដល់ប្រាក់ខាន់ ស្លាដល់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នកដែលអល់ឡោះបាន ប្រទានជាជ័យភណ្ឌដល់អ្នក។ ហើយ(យើងបានអនុញ្ញាតឱ្យអ្នករៀប ការជាមួយ)កូនស្រីរបស់មាខាងឪពុករបស់អ្នក និងកូនស្រីរបស់មីង ខាងឪពុករបស់អ្នក និងកូនស្រីរបស់មាខាងម្ដាយរបស់អ្នក ហើយ និងកូនស្រីរបស់មីងខាងម្ដាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនជាមួយអ្នក។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នកដែរនូវ)ស្ដ្រីមានជំនឿដទៃទៀតដែលនាងបានប្រគល់ខ្លួនរបស់នាងជូនណាពី(ដោយ មិនទាមទារខាន់ស្លា) ប្រសិនបើណាពីមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនាងគឺសម្រាប់តែអ្នកម្នាក់គត់ដោយមិនអនុញ្ញាត ចំពោះអ្នកមានជំនឿទូទៅឡើយ។ ពិតណាស់ យើងបានដឹងពីអ្វី ដែលយើងបានដាក់បញ្ញត្ដិចំពោះពួកគេក្នុងរឿងភរិយារបស់ពួកគេ (អនុញ្ញាតត្រឹមបួននាក់)និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកគេ ដើម្បី កុំឱ្យមានការលំបាកដល់អ្នក។ ហើយអល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។

[51] ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។

[52] មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។

[53] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំចូលផ្ទះរបស់ណាពី លើកលែងតែគេអនុញ្ញាតិឱ្យពួកអ្នកចូលរួមទទួលទានអាហារដោយ ពួកអ្នកមិនត្រូវទៅរង់ចាំមុនពេលចំអិនអាហារឡើយ។ ក៏ប៉ុន្ដែនៅ ពេលដែលគេបានអញ្ចើញពួកអ្នក ចូរពួកអ្នកចូលទៅចុះ។ ហើយនៅ ពេលដែលពួកអ្នកទទួលទានរួច ចូរពួកអ្នកចាកចេញរៀងៗខ្លួន ហើយមិនត្រូវបន្ដជជែកគ្នាឡើយ។ ពិតប្រាកដណាស់ ប្រការទាំង នោះគឺវាប៉ះពាល់ដល់ណាពី ហើយគាត់មានការខ្មាស់អៀនពួកអ្នក (ក្នុងការប្រាប់ឱ្យពួកអ្នកចាកចេញ)។ ហើយអល់ឡោះមិនខ្មាស់អៀនចំពោះរឿងពិតឡើយ។ ហើយនៅពេលពួកអ្នកសុំរបស់របរ ប្រើប្រាស់អ្វីមួយពីពួកនាង(ភរិយាណាពី) ចូរពួកអ្នកសុំពីពួកនាង ពីខាងក្រៅរបាំង។ ទាំងនោះគឺជាការស្អាតស្អំបំផុតចំពោះចិត្ដពួកអ្នក និងចិត្ដពួកនាង។ ហើយវាមិនសក្ដិសមឡើយចំពោះពួកអ្នកដែលពួក អ្នករំខានដល់អ្នកនាំសាររបស់អល់ឡោះ។ ហើយពួកអ្នកមិនអាច រៀបការជាមួយនឹងបណ្ដាភរិយារបស់គាត់បន្ទាប់ពីគាត់(មរណៈ)ជា ដាច់ខាត។ ពិតប្រាកដណាស់ ប្រការទាំងនោះគឺធំធេងបំផុតចំពោះ អល់ឡោះ។

[54] ប្រសិនបើពួកអ្នកលាតត្រដាងអ្វីមួយ ឬលាក់បាំងវានោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់។

[55] គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាង ពេលដែលពួកនាង នៅជាមួយឪពុករបស់ពួកនាង និងកូនប្រុសរបស់ពួកនាង និងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនប្រុសរបស់ពួកនាង និងក្មួយប្រុសខាងបងប្អូនស្រីរបស់ពួកនាង និងស្រី្ដនានាដែលមាន ជំនឿរបស់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកនាង(ដោយ គ្មានរបាំង)នោះ។ ចូរពួកនាងកោតខ្លាចអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់។

[56] ពិតប្រាកដណាស់ អល់ឡោះប្រទានពរជ័យដល់ណាពី ហើយបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បួងសួងសុំពរជ័យដល់ណាពី ដែរ។ ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំ ឱ្យមានសុខសន្ដិភាពដល់គាត់។

[57] ពិតប្រាកដណាស់ ពួកដែលបញ្ឈឺ អល់ឡោះនិងអ្នកនាំសារ របស់ទ្រង់ អល់ឡោះបានដាក់បណ្ដាសាពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវទារុណ-កម្មយ៉ាងអាម៉ាស់បំផុត។

[58] ហើយពួកដែលធ្វើបាបបណ្ដាអ្នកមានជំនឿទាំងប្រុសទាំង ស្រីចំពោះអ្វីដែលពួកគេមិនបានប្រព្រឹត្ដ ពួកគេពិតជាទទួលខុសត្រូវ ចំពោះការចោទប្រកាន់ និងទទួលបាបកម្មយ៉ាងច្បាស់លាស់។

[59] ឱណាពី. ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នកនិងកូន ស្រីទាំងឡាយរបស់អ្នក និងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំង ទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្រប ពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះងាយស្រួល បំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរី ភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[60] ប្រសិនបើពួកពុតត្បុត និងពួកដែលមានជម្ងឺ(ការសង្ស័យ) នៅក្នុងចិត្ដរបស់ពួកគេ និងពួកផ្សព្វផ្សាយដំណឹងភូតកុហកនៅ ម៉ាឌីណះមិនព្រមឈប់(នូវទង្វើ្វអាក្រក់)ទេនោះ យើងនឹងឱ្យអ្នក (មូហាំម៉ាត់)គ្រប់គ្រងលើពួកគេ។ ក្រោយមកពួកគេមិនអាចរស់ នៅក្បែរអ្នកនៅទីនោះ(ម៉ាឌីណះ)ឡើយ លើកលែងតែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។

[61] ដោយពួកគេត្រូវបណ្ដាសា(ពីអល់ឡោះ)។ នៅទីណាក៏ ដោយដែលពួកគេត្រូវគេជួប ពួកគេនឹងត្រូវគេចាប់ និងត្រូវគេ សម្លាប់ដ៏សាហាវ។

[62] នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះសម្រាប់អ្នកជំនាន់ មុនដែលកន្លងផុតទៅ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវការ ផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

[63] មនុស្សលោកនឹងសួរអ្នកអំពីថ្ងៃបរលោក។ ចូរអ្នកប្រាប់ ថាៈ ពិតប្រាកដណាស់ ការដឹងពីវាគឺនៅលើអល់ឡោះ។ តើអ្វីទៅ ដែលធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនោះ

[64] ពិតប្រាកដណាស់ អល់ឡោះបានដាក់បណ្ដាសាពួកប្រឆាំង ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវនរកដែលឆេះសន្ធោសន្ធៅ។

[65] ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេគ្មានអ្នក គាំពារនិងគ្មានអ្នកជួយឡើយ។

[66] នៅថ្ងៃដែលមុខរបស់ពួកគេត្រូវគេដាក់ផ្កាប់ទៅក្នុងភ្លើង នរកពួកគេនឹងនិយាយថាៈ ឱខ្លួនពួកយើងអើយ. ពួកយើងគួរណាស់ តែបានគោរពតាមអល់ឡោះ និងគោរពតាមអ្នកនាំសារ។

[67] ហើយពួកគេបាននិយាយទៀតថាៈ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ពួកយើងបានគោរពតាមមេដឹកនាំ និងអ្នកមាន ឋានៈរបស់ពួកយើង ហើយពួកគេបានធ្វើឱ្យពួកយើងវងេ្វងពីមាគ៌ា ដែលត្រឹមត្រូវ។

[68] ឱម្ចាស់របស់ពួកយើង. សូមទ្រង់ធ្វើទារុណកម្មពួកគេ (មេដឹកនាំនិងពួកមានឋានៈ)ទេ្វដង និងដាក់បណ្ដាសាពួកគេនូវ បណ្ដាសាដ៏ធំធេងផង។

[69] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចពួកដែលបានធ្វើ បាបមូសាឱ្យសោះ។ ហើយអល់ឡោះបានធ្វើឱ្យគាត់ស្អាតស្អំពីអ្វីដែល ពួកគេបានចោទប្រកាន់។ ហើយគាត់មានឋានៈដ៏ឧត្ដុង្គឧត្ដមចំពោះ អល់ឡោះ។

[70] ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវនិយាយពាក្យសំដីណាដែលល្អត្រឹមត្រូវ។

[71] ទ្រង់នឹងកែលំអពួកអ្នកនូវទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មនានារបស់ពួក អ្នក។ ហើយអ្នកណាដែលគោរពតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ អ្នកនោះពិតជាទទួលបានជោគជ័យដ៏ធំធេង។

[72] ពិតប្រាកដណាស់ យើងបានបង្ហាញនូវការទទួលខុសត្រូវ ទៅឱ្យមេឃជាច្រើនជាន់ និងផែនដី ហើយនិងភ្នំ។ តែពួកវាបាន បដិសេធមិនព្រមទទួលយកវាឡើយ។ ហើយពួកវាខ្លាចមិនអាច អនុវត្ដតាមបាន។ ហើយមនុស្សលោកក៏បានទទួលយកវា។ ពិតប្រាកដណាស់ គេ(មនុស្សលោក)គឺជាអ្នកបំពានដ៏ល្ងង់ខ្លៅបំផុត។

[73] ដើម្បីអល់ឡោះនឹងធ្វើទារុណកម្មពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រី។ ហើយអល់ឡោះនឹង ទទួលយកនូវការសារភាពកំហុសពីបណ្ដាអ្នកដែលមានជំនឿទាំង ប្រុសទាំងស្រី។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

សាបា

Surah 34

[1] រាល់ការសរសើរ គឺចំពោះអល់ឡោះដែលអ្វីៗនៅលើមេឃ ជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ហើយ រាល់ការសរសើរនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយ ទ្រង់មហាគតិបណ្ឌិត មហាដឹងជ្រួតជ្រាប។

[2] ទ្រង់ដឹងនូវអ្វីដែលជ្រាបចូលទៅក្នុងដី និងអ្វីដែលផុសចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ និងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់មហាអាណិតស្រឡាញ់ មហាអភ័យទោស ។

[3] ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃបរលោកមិនអាច កើតឡើងចំពោះពួកយើងឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនដូច្នោះទេ. ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំដែលជាអ្នកដឹងពីអាថ៌កំបាំងថា វាពិតជានឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ វាគ្មាន កំបាំងពីទ្រង់ឡើយ សូម្បីតែវត្ថុដែលមានទម្ងន់តូចនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏ដោយ ហើយក៏គ្មានវត្ថុដែលតូច ឬធំជាងនោះក្រៅពីមាន(ការកត់ត្រា)នៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។

[4] ដើម្បីទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកមានជំនឿ និងបាន សាងអំពើល្អ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និង លាភសក្ការៈដ៏ឧត្ដុង្គឧត្ដម(ឋានសួគ៌)។

[5] ហើយពួកដែលបានព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងទទួលទារុណ-កម្មដ៏សែនឈឺចាប់។

[6] ហើយបណ្ដាអ្នកដែលគេបានផ្ដល់ឱ្យនូវចំណេះដឹងយល់ឃើញ ថាៈ អ្វីដែលគេបានបញ្ចុះ ឱ្យអ្នក(មូហាំម៉ាត់)ពីម្ចាស់របស់អ្នក វាជា ការពិត។ ហើយវាចង្អុលបង្ហាញទៅរកមាគ៌ារបស់ម្ចាស់ដែលមហា ខ្លាំងពូកែ ជាទីកោតសរសើរ។

[7] ហើយពួកដែលប្រឆាំងបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ តើ ចង់ឱ្យយើងបង្ហាញពួកអ្នកដែរឬទេអំពីបុរសម្នាក់(មូហាំម៉ាត់)ដែល គេប្រាប់ពួកអ្នកថា នៅពេលដែលពួកអ្នកត្រូវគេរំលាយខេ្ទចខ្ទីទៅ ជាដី ពួកអ្នកពិតជានឹងត្រូវគេបង្កើតសាជាថ្មីឡើងវិញនោះ

[8] តើគេនោះ(មូហាំម៉ាត់)បានប្រឌិតនូវពាក្យភូតកុហកទៅ លើអល់ឡោះឬក៏គេវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿ នឹងថ្ងៃបរលោកនោះ គឺស្ថិតនៅក្នុងទារុណកម្មនិងភាពវងេ្វងដ៏សែន ឆ្ងាយ។

[9] តើពួកគេ(ពួកគ្មានជំនឿ)មិនបានមើលទៅចំពោះអ្វីដែលនៅ ខាងមុខពួកគេនិងអ្វីដែលនៅខាងក្រោយពួកគេអំពីមេឃនិងដីទេ ឬ? ប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេចូលទៅក្នុងដី (ដូចករូន)ឬយើងនឹងទម្លាក់ទារុណកម្មជាដុំៗពីលើមេឃទៅលើ ពួកគេ(ដូចក្រុមស្ហ៊ូអែប)ជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងមួយសម្រាប់រាល់ខ្ញុំរបស់អល់ឡោះដែល សារភាពទោសកំហុស។

[10] ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យដាវូដនូវការប្រោស ប្រទានមួយពីយើង។ (ហើយយើងមានបន្ទូលថា) ឱភ្នំ និងបក្សី ទាំងឡាយ. ចូរពួកឯងទាំងអស់គ្នាសរសើរលើកតម្កើងយើងជាមួយ គេ(ដាវូដ)ចុះ។ ហើយយើងបានធ្វើឱ្យដែកទន់សម្រាប់គេ។

[11] ចូរអ្នកធ្វើអាវដែកការពារ និងត្រូវកំណត់ទំហំ(តាមអ្នក ប្រាថ្នា)ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងឃើញបំផុតនូវអី្វដែលពួកអ្នកប្រព្រឹត្ដ។

[12] ហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។ ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។

[13] ពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ. ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ(ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។

[14] ហើយនៅពេលដែលយើងបានកំណត់សេចក្ដីស្លាប់ទៅលើ គេ(ស៊ូឡៃម៉ាន) គ្មានសញ្ញាបញ្ជាក់ដល់ពួកគេ(ជិន)ពីមរណភាព របស់គេឡើយ ទាល់តែដង្កូវដីស៊ីឈើច្រត់របស់គេ។ ហើយនៅ ពេលដែលសាកសពរបស់គេបានដួលចុះ ពួកជិនក៏បានជ្រាបថាៈ ប្រសិនបើពួកគេបានដឹងនូវអាថ៌កំបាំងនោះ ពួកគេក៏មិនស្ថិតក្នុង ទារុណកម្មដ៏អាម៉ាស់នោះដែរ។

[15] ជាការពិតណាស់ សម្រាប់កុលសម្ព័នសាហ្ពាកដែលនៅក្នុង ភូមិស្រុករបស់ពួកគេមានភស្ដុតាង(បង្ហាញពីភាពខ្លាំងពូកែរបស់ អល់ឡោះ) គឺចំការពីរដែលនៅខាងស្ដាំនិងខាងឆេ្វង(នៃភូមិស្រុក របស់ពួកគេ)។ ចូរពួកអ្នកបរិភោគចុះនូវលាភសក្ការៈពីម្ចាស់របស់ ពួកអ្នក និងត្រូវដឹងគុណចំពោះទ្រង់។ នេះជាទឹកដីដែលល្អ ហើយ ទ្រង់ជាម្ចាស់ មហាអភ័យទោស។

[16] តែពួកគេបែរជាប្រឆាំង(នឹងបទបញ្ជា)។ ដូចេ្នះ យើងក៏ បញ្ជូនទឹកជំនន់ដែលហូរខ្លាំងទៅកាន់ពួកគេ(ធ្វើឱ្យបាក់ទំនប់ និង ខូចចំការ)។ ហើយយើងបានផ្លាស់ប្ដូរចំការទាំងពីររបស់ពួកគេទៅ ជាចំការដែលមានផ្លែរសជាតិល្វីង និងរុក្ខជាតិគ្មានផ្លែ និងមានតែ ដើមពុទ្ទ្រាតិចតួចតែប៉ុណ្ណោះ។

[17] ដូច្នោះ យើងបានតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេ បានប្រឆាំង។ ហើយយើងមិនតបស្នង(បែបនេះ)ឡើយ លើកលែង តែពួកដែលប្រឆាំងប៉ុណ្ណោះ។

[18] ហើយយើងបានបង្កើតរវាងពួកគេនូវទីក្រុងនានានិងបណ្ដា ទីក្រុងដែលយើងបានធ្វើឱ្យរីកចម្រើននៅក្នុងនោះឱ្យនៅជិតគ្នា។ ហើយយើងបានកំណត់ការធ្វើដំណើរនៅលើវា(ដោយងាយស្រួល)។ ចូរពួកអ្នកធ្វើដំណើរនៅលើវាទាំងពេលយប់ និងពេលថ្ងៃដោយ សុវត្ថិភាពចុះ។

[19] (ដោយអំនួតនិងធុញទ្រាន់ពីសន្ដិភាព)ពួកគេក៏បាន និយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាធ្វើឱ្យឆ្ងាយចុះ រវាងការធ្វើដំណើររបស់ពួកយើង(ពីតំបន់មួយទៅតំបន់មួយ)។ ហើយពួកគេក៏បានបំពានលើខ្លួនឯង។ បន្ទាប់មកយើងបានធ្វើឱ្យ រឿងពួកគេក្លាយជារឿងនិទាន(សម្រាប់និយាយតៗគ្នា) ហើយ យើងបានកំចាត់ពួកគេឱ្យខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។

[20] ហើយជាការពិតណាស់ អ៊ីព្លីសបានបញ្ជាក់ពីភាពពិតនូវ ការស្មានរបស់វាដាក់ពួកគេទាំងនោះ ពេលនោះពួកគេក៏តាមវា លើកលែងតែមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿប៉ុណ្ណោះ។

[21] ហើយវាគ្មានអំណាចទៅលើពួកគេឡើយ លើកលែងតែ ដើម្បីយើងសាកល្បងថា នរណាដែលមានជំនឿនឹងថ្ងៃបរលោក ក្នុងចំណោមអ្នកដែលសង្ស័យអំពីវា។ ហើយម្ចាស់របស់អ្នកជាអ្នក ថែរក្សាលើអ្វីៗទាំងអស់។

[22] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកអំពាវនាវពួក ដែលពួកអ្នកបានគិតថាជាព្រះក្រៅពីអល់ឡោះ ដែលពួកគេគ្មាន កម្មសិទ្ធិគ្រប់គ្រងសូម្បីតែវត្ថុដែលមានទម្ងន់តូចបំផុតនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏គ្មានដែរ។ ហើយពួកគេក៏គ្មានសិទ្ធិ ចូលរួម(ក្នុងការបង្កើត និងគ្រប់គ្រង)ចំពោះវាទាំងពីរដែរ។ ហើយ ទ្រង់មិនត្រូវការអ្នកជួយពីពួកគេឡើយ។

[23] ហើយការធ្វើអន្ដរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីចំពោះទ្រង់ឡើយ លើកលែងតែចំពោះអ្នកណាដែលទ្រង់បានអនុញ្ញាតឱ្យ គេប៉ុណ្ណោះ។ លុះនៅពេលដែលគេបានបំបាត់ការភ័យខ្លាចចេញពី ចិត្ដរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេបាននិយាយគ្នាថាៈ តើម្ចាស់ របស់ពួកអ្នកមានបន្ទូលអ្វី? ពួកគេបានឆ្លើយថាៈ គឺមានបន្ទូលដ៏ពិតប្រាកដ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។

[24] ចូរអ្នកពោលថាៈ អ្នកណាជាអ្នកផ្ដល់លាភសក្ការៈឱ្យពួកអ្នក ពីលើមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ហើយពិតប្រាកដណាស់ ពួកយើងឬក៏ពួកអ្នកដែលស្ថិតនៅលើការ ចង្អុលបង្ហាញ ឬស្ថិតក្នុងភាពវងេ្វងច្បាស់លាស់នោះ។

[25] ចូរអ្នកពោលថាៈ ពួកអ្នកមិនត្រូវគេសួរអំពីអ្វីដែលពួក យើងបានប្រព្រឹត្ដខុសនោះទេ ហើយពួកយើងក៏មិនត្រូវគេសួរអំពី អ្វីដែលពួកអ្នកប្រព្រឹត្ដដែរ។

[26] ចូរអ្នកពោលថាៈ ម្ចាស់របស់ពួកយើងនឹងប្រមូលផ្ដុំពួក យើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។ បន្ទាប់មកទ្រង់នឹងកាត់ សេចក្ដីរវាងពួកយើងដោយយុតិ្ដធម៌។ ហើយទ្រង់គឺជាអ្នកកាត់ សេចក្ដីដ៏យុត្ដិធម៌ដឹងបំផុត។

[27] ចូរអ្នកពោលថាៈ ចូរពួកអ្នកបង្ហាញខ្ញុំមកពួក(ព្រះនានា) ដែលពួកអ្នកបានយកមកគោរពសក្ការៈធ្វើជាដៃគូនឹងទ្រង់។ មិន ដូច្នោះទេ ផ្ទុយទៅវិញទ្រង់គឺជាអល់ឡោះតែមួយគត់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត។

[28] ហើយយើងមិនបានបញ្ជូនអ្នក(មូហាំម៉ាត់) លើកលែងតែ ទៅកាន់មនុស្សលោកទូទៅ ដើម្បីផ្ដល់ដំណឹងរីករាយ និងដាស់តឿន ព្រមានតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[29] ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។

[30] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចំពោះពួកអ្នក គឺមានការ សន្យានៅថ្ងៃមួយដែលពួកអ្នកមិនអាចសុំពន្យារ ឬសុំឱ្យវាមកដល់ មុនពេលកំណត់មួយវិនាទីបានឡើយ។

[31] ហើយពួកដែលប្រឆាំងបាននិយាយថាៈ ពួកយើងមិនជឿ នឹងគម្ពីរគួរអាននេះជាដាច់ខាត។ ហើយក៏មិនជឿនឹងអ្វីដែលមាន ពីមុនវា(គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដែរ។ ហើយប្រសិនបើអ្នក ឃើញនៅពេលដែលពួកបំពានត្រូវបានគេរៀបឱ្យឈរនៅមុខម្ចាស់ របស់ពួកគេ ពួកគេនឹងស្ដីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែល ត្រូវគេជិះជាន់និយាយទៅកាន់ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)ថាៈ ប្រសិនបើគ្មានពួកអ្នក(ធ្វើឱ្យពួកយើងវងេ្វង)ទេនោះ ពួក យើងពិតជាក្លាយជាបណ្ដាអ្នកមានជំនឿជាមិនខាន។

[32] ពួកដែលក្រអឺតក្រទមបាននិយាយទៅកាន់ពួកដែលត្រូវ គេជិះជាន់វិញថាៈ តើពួកយើងបានហាមឃាត់ពួកអ្នកពីការចង្អុល បង្ហាញក្រោយពេលដែលវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកទេដែលជាពួកសាងបាបកម្មនោះ។

[33] ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។

[34] ហើយរាល់ៗអ្នកដាស់តឿនព្រមានដែលយើងបានបញ្ជូន ទៅកាន់ភូមិស្រុកណាមួយ គឺពួកដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ នៃភូមិស្រុកនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឱ្យនាំវាមក។

[35] ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។

[36] ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[37] ហើយពុំមែនទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ ពួកអ្នកដែលធ្វើឱ្យពួកអ្នកជិតមកចំពោះយើងនោះឡើយ លើក លែងតែអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះ អ្នកទាំងនោះនឹងទទួលបានការតបស្នងទេ្វដងដោយសារតែអ្វី ដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសន្ដិភាពបំផុត នៅកន្លែងដ៏ខ្ពង់ខ្ពស់(ឋានសួគ៌)។

[38] ហើយពួកដែលព្យាយាមប្រឆាំងនឹងភស្ដុតាងរបស់យើង ដោយពួកគេប្រជែងចង់ឈ្នះនោះ ពួកទាំងនោះនឹងត្រូវគេនាំទៅ កាន់ទារុណកម្ម។

[39] ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបើក ទូលាយនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីខ្ញុំ របស់ទ្រង់ ហើយទ្រង់ក៏ក្បិតក្បៀតចំពោះគេដែរ។ ហើយអ្វីបន្ដិច ក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ គឺទ្រង់នឹងតបស្នងវាវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អបំផុត។

[40] ហើយ(ចូរចងចាំ)នៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេទាំង អស់គ្នា ក្រោយមកទ្រង់ក៏មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើ អ្នកទាំងនេះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នក

[41] ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបវិញថាៈ ទ្រង់មហាស្អាត ស្អំ. ទ្រង់ជាអ្នកគាំពារពួកយីង មិនមែនពួកគេឡើយ។ ផ្ទុយទៅ វិញពួកគេធ្លាប់បានគោរពសក្ការៈចំពោះជិនដោយពួកគេភាគច្រើន ជាអ្នកមានជំនឿនឹងពួកវា។

[42] ហើយនៅថ្ងៃនេះ(ថ្ងៃបរលោក)ពួកអ្នកមិនអាចផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់គ្នាបានឡើយ។ ហើយយើងមាន បន្ទូលទៅកាន់ពួកដែលបំពានថាៈ ចូរពួកអ្នកភ្លក្សទារុណកម្មនៃ នរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

[43] ហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងដ៏ច្បាស់លាស់ ត្រូវបានសូត្រឱ្យពួកគេស្ដាប់ ពួកគេបាននិយាយថាៈ បុរសម្នាក់នេះ (មូហាំម៉ាត់)មានបំណងចង់រារាំងពួកអ្នកអំពីអ្វីដែលជីដូនជីតារបស់ ពួកអ្នកធ្លាប់បានគោរព។ ហើយពួកគេបាននិយាយទៀតថាៈ នេះ (គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការភូតកុហកដែលត្រូវគេប្រឌិតនោះឡើយ។ ហើយពួកប្រឆាំងបាននិយាយចំពោះការពិត នៅពេល ដែលវាបានមកដល់ពួកគេថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមយ៉ាង ច្បាស់លាស់នោះឡើយ។

[44] ហើយយើងមិនបានផ្ដល់ឱ្យពួកគេនូវគម្ពីរណាដែលពួកគេ អាចរៀនសូត្រវានោះឡើយ។ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់ តឿនព្រមានណាមុនអ្នក(មូហាំម៉ាត់)ទៅកាន់ពួកគេដែរ។

[45] ហើយពួកដែលពីមុនពួកគេបានបដិសេធ(នឹងបណ្ដាអ្នកនាំ សាររបស់ពួកគេ)។ហើយពួកគេ(មូស្ហរីគីន)មិនទាន់បានទទួលសូម្បី តែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឱ្យពួកគេ(ពួកជំនាន់មុន) ផង ស្រាប់តែពួកគេបានបដិសេធនឹងបណ្ដាអ្នកនាំសាររបស់យើង។ តើទារុណកម្មរបស់យើង(ចំពោះពួកគេ)យ៉ាងដូចមេ្ដច

[46] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំទូន្មាន ពួកអ្នកតែមួយគត់ គឺឱ្យពួកអ្នកប្រឈមមុខពីរនាក់ ឬម្នាក់ឯង ដើម្បីអល់ឡោះ។ ក្រោយមកចូរពួកអ្នកពិចារណាថាៈ មិត្ដរបស់ ពួកអ្នក(មូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិតឡើយ។ គេគ្មានអ្វី ក្រៅពីជាអ្នកដាស់តឿនព្រមានសម្រាប់ពួកអ្នក មុននឹងទារុណកម្ម ដ៏ខ្លាំងក្លាមកដល់នោះឡើយ។

[47] ចូរអ្នកពោលថាៈ អ្វីដែលខ្ញុំទាមទារថ្លៃឈ្នួលពីពួកអ្នកនោះ គឺវាសម្រាប់ពួកអ្នកប៉ុណ្ណោះ។ តែផលបុណ្យនៃការអំពាវនាវរបស់ ខ្ញុំគឺនៅលើអល់ឡោះ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។

[48] ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំបញ្ចុះវ៉ាហ៊ីដោយការពិត ដែលទ្រង់មហាដឹងនូវអាថ៌កំបាំងទាំងឡាយ។

[49] ចូរអ្នកពោលថាៈ ការពិតបានមកដល់ ហើយប្រការមិនពិត ក៏រលាយបាត់ ហើយវាក៏មិនអាចវិលត្រឡប់មកវិញបានដែរ។

[50] ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំវងេ្វង(ប្រាសចាកពីមាគ៌ា ត្រឹមត្រូវ)មែននោះ គឺពិតប្រាកដណាស់ ខ្ញុំវងេ្វងដោយខ្លួនឯង។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារ តែអ្វីដែលម្ចាស់របស់ខ្ញុំផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ ជិតបំផុត។

[51] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)មើលឃើញនៅពេល ដែលពួកគេភ័យខ្លាច(ទារុណកម្មរបស់អល់ឡោះ) គឺគ្មានការគេច វេះបានឡើយ ហើយពួកគេត្រូវបានគេចាប់មកពីកន្លែងដែលជិត បំផុត។

[52] ហើយពួកគេបាននិយាយថាៈ ពួកយើងជឿលើទ្រង់ហើយ។ ហើយតើពួកគេទទួលជំនឿពីកន្លែងដែលឆ្ងាយបានយ៉ាងដូចមេ្ដច

[53] ហើយជាការពិតណាស់ ពួកគេបានប្រឆាំងនឹងទ្រង់តាំងពី មុនមកម្លេះ។ ហើយអ្វីដែលពួកគេចោទប្រកាន់ក្នុងរឿងអាថ៌កំបាំង នោះ គឺខុសដ៏សែនឆ្ងាយ។

[54] ហើយពួកគេត្រូវបានគេរារាំងអំពីអ្វីដែលពួកគេចូលចិត្ដ ដូចអ្វីដែលត្រូវបានគេធ្វើចំពោះពួកដែលដូចពួកគេកាលពីមុនដែរ។ ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យដ៏ជ្រាលជ្រៅ។

ហ្វាទីរ

Surah 35

[1] រាល់ការសរសើរគឺចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃ ជាច្រើនជាន់និងផែនដី ដែលជាអ្នកបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលមានស្លាបជាច្រើន មានពីរ មានបី និងមានបួន។ ទ្រង់ បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[2] អ្វីក៏ដោយដែលអល់ឡោះប្រទានឱ្យមនុស្សលោកនូវក្ដីមេត្ដា ករុណា(ដូចជាផ្ដល់ទឹកភ្លៀង លាភសក្ការៈ សុខភាព ចំណេះដឹង)គឺ គ្មានអ្នកណាម្នាក់អាចរារាំងវាឡើយ។ ហើយអ្វីដែលទ្រង់រារាំង គឺ គ្មានអ្នកណាម្នាក់អាចបញ្ជូនវាបន្ទាប់ពីទ្រង់ឡើយ។ ហើយទ្រង់ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[3] ឱមនុស្សលោក. ចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះ ដែលបានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតផេ្សងពីអល់ឡោះ ដែលវាអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរ ឬទេ? គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូច ម្តេច

[4] ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បដិសេធនឹងអ្នក (មូហាំម៉ាត់) ជាការពិតណាស់បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវបាន គេបដិសេធដែរ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ អល់ឡោះវិញ។

[5] ឱមនុស្សលោក. ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោកបញ្ឆោតពួកអ្នកឱ្យ សោះ។ ហើយកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស)បោក បញ្ឆោតពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។

[6] ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិតវាគ្រាន់តែអំពាវនាវ បក្សពួករបស់វាឱ្យសិ្ថតក្នុងចំណោមពួកដែលចូលនរកដែលឆេះ សន្ធោសន្ធៅប៉ុណ្ណោះ។

[7] ពួកដែលប្រឆាំងនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ រីឯបណ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ ពួកគេនឹងទទួលបាន ការអភ័យទោសនិងផលបុណ្យដ៏ធំធេង។

[8] ហើយតើអ្នកដែលត្រូវបានស្ហៃតនតុបតែងលំអសម្រាប់គេ នូវអំពើអាក្រក់របស់គេ ហើយគេយល់ឃើញថា វាជាប្រការល្អ (ដូចអ្នកដែលអល់ឡោះចង្អុលបង្ហាញ)ឬ? ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយ ទ្រង់ក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ដូចេ្នះ ចូរអ្នកកុំបំផ្លាញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេ ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

[9] ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់។ ហើយយើងបានស្រោចស្រពវា(ទឹកភ្លៀង)ទៅលើស្រុក ទេសដែលស្លាប់(ដីគ្មានជីជាតិ) បន្ទាប់មកយើងបានធ្វើឱ្យដីនោះ រស់ឡើងវិញ(មានជីជាតិ)តាមរយៈវាក្រោយពីវាស្លាប់។ ការធ្វើ ឱ្យរស់ឡើងវិញ(ចេញពីផ្នូរ)ក៏ដូច្នោះដែរ។

[10] អ្នកណាហើយដែលចង់បានភាពថ្កុំថ្កើង គឺភាពថ្កុំថ្កើង ទាំងអស់នោះជាកម្មសិទ្ធិរបស់អល់ឡោះ។ ពាក្យសំដីដែលល្អនឹង ឡើងទៅកាន់ទ្រង់ ហើយអំពើល្អលើកតម្កើងវា(សំដីល្អ)។ រីឯពួក ដែលប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។ ហើយទង្វើអាក្រក់របស់ពួកទាំងនោះនឹងវិនាស។

[11] ហើយអល់ឡោះបានបង្កើតពួកអ្នកអំពីដី(គឺអាដាំ) បន្ទាប់ មកពីទឹកកាម(មនុស្សគ្រប់រូប) ក្រោយមកទ្រង់បានបង្កើតពួកអ្នក ជាគូៗ។ ហើយគ្មានស្ដ្រីណាដែលពពោះ និងគ្មានស្ដ្រីណាដែល ប្រសូត្របុត្រក្រៅពីស្ថិតក្រោមការដឹងរបស់ទ្រង់ឡើយ។ ហើយ អ្នកដែលមានអាយុវែងគ្មានអ្នកណាពន្យារនិងកាត់បន្ថយអាយុរបស់ គេបានឡើយ លើកលែងតែមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវ-ហុលម៉ះហ៊្វូស)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ រឿងនោះគឺងាយស្រួល បំផុតសម្រាប់អល់ឡោះ។

[12] ហើយសមុទ្រពីរមិនអាចស្មើគ្នាបានឡើយ មួយនេះជាទឹក សាបបំបាត់ការសេ្រក និងងាយស្រួលទទួលទានវា និងមួយទៀត ប្រៃល្វីង។ ហើយរាល់សមុទ្រទាំងអស់ពួកអ្នកអាចបរិភោគនូវសាច់ ស្រស់ៗ និងពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងអលង្ការ ដើម្បីពួកអ្នកពាក់វា។ ហើយអ្នកក៏អាចមើលឃើញនាវាអណ្ដែត នៅលើវាដែរ ដើម្បីពួកអ្នកស្វែងរកនូវការប្រោសប្រទានរបស់ទ្រង់ និងសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

[13] ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃ ទៅក្នុងពេលយប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទ ឱ្យវាទាំងពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ នោះហើយ គឺអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលអំណាចទាំងអស់ជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពួកដែលពួកអ្នកបួងសួងសុំផេ្សងពីទ្រង់នោះ ពួក គេគ្មានអំណាចឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។

[14] ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា(ព្រះនានា)ក៏ដោយ ក៏ ពួកវាមិនស្ដាប់ឮការបួងសួងសុំរបស់ពួកអ្នកដែរ។ តែប្រសិនបើពួក វាបានឮ ក៏ពួកវាមិនអាចឆ្លើយតបចំពោះពួកអ្នកបានដែរ។ ហើយ នៅថ្ងៃបរលោកពួកវានឹងបដិសេធនូវទង្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់អាចផ្ដល់ដំណឹងឱ្យអ្នក(មូហាំម៉ាត់)ដូចអ្នក ដែលមហាដឹងជ្រួតជ្រាបបានឡើយ។

[15] ឱមនុស្សលោក. ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះ បំផុត។ ហើយអល់ឡោះមហាមានលើសលប់ ជាទីកោតសរសើរ។

[16] ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នកថ្មីទៀតមកជំនួសវិញ។

[17] ហើយរឿងនោះ គ្មានការលំបាកចំពោះអល់ឡោះឡើយ។

[18] ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមាន បាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេគឺគ្មាន អ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយ អ្នកណាដែលបានសំអាតខ្លួន(អំពីអំពើស្ហ៊ីរិកនិងអំពើអាក្រក់) ពិត ប្រាកដណាស់ គេបានសំអាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយ ទៅចំពោះអល់ឡោះគឺជាកន្លែងវិលត្រឡប់ចុងក្រោយ។

[19] ហើយអ្នកដែលងងឹតភ្នែក និងអ្នកដែលមើលឃើញមិនស្មើ គ្នាឡើយ។

[20] ហើយភាពងងឹត និងភាពមានពន្លឺមិនស្មើគ្មាឡើយ។

[21] ហើយកន្លែងម្លប់ និងកន្លែងក្ដៅក៏មិនស្មើគ្នាដែរ។

[22] ហើយអ្នកដែលរស់ និងអ្នកដែលស្លាប់ក៏មិនសើ្មគ្នាដែរ។ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យស្ដាប់ឮចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នក(មូហាំម៉ាត់)ពុំមែនជាអ្នកដែលធ្វើឱ្យអ្នក ដែលនៅក្នុងផ្នូរស្ដាប់ឮបានឡើយ។

[23] អ្នក(មូហាំម៉ាត់)ពុំមែនជាអ្វីក្រៅពីជាអ្នកដាស់តឿន ព្រមាននោះឡើយ។

[24] ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាមួយ នឹងការពិត ដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿន ព្រមាន។ ហើយរាល់ប្រជាជាតិនីមួយៗគឺតែងតែមានអ្នកដាស់តឿន ព្រមានទៅដល់ពួកគេ។

[25] ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក គឺពិតណាស់ពួក ជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្ដាអ្នកនាំសាររបស់ពួកគេ) ដែរ ខណៈដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន និងបណ្ដាគម្ពីរ(ដូចជាស៊ូហុហ្វ អ៊ីព្រហ៊ីម)និងគម្ពីរដ៏ត្រចះត្រចង់(ដូចជាគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល)។

[26] ក្រោយមកយើងបានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ដូចេ្នះ តើទារុណកម្មរបស់យើងយ៉ាងដូចមេ្ដចដែរ

[27] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈវា យើង បានបពោ្ចញផលានុផលគ្រប់ប្រភេទដែលពណ៌របស់វាខុសៗគ្នា ហើយភ្នំមួយចំនួនមានឆ្នូតដែលពណ៌របស់វាខុសៗគ្នា គឺមានពណ៌ស ពណ៌ក្រហម និងពណ៌ខ្មៅងងឹតនោះ

[28] ហើយមនុស្សលោកមួយចំនួន និងសត្វល្មូន និងសត្វពាហនៈ ក៏ពណ៌របស់វាខុសៗគ្នាដូច្នោះដែរ។ ពិតប្រាកដណាស់ អ្នកដែល កោតខ្លាចអល់ឡោះក្នុងចំណោមខ្ញុំរបស់ទ្រង់នោះ គឺបណ្ដាអ្នកដែល មានចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហា អភ័យទោស។

[29] ពិតប្រាកដណាស់ បណ្ដាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្ដិសឡាត និងបានបរិច្ចាគនូវអ្វីដែលយើងបានប្រទាន ឱ្យពួកគេដោយអាថ៌កំបាំង និងលាតត្រដាងនោះ ពួកគេសង្ឃឹមថា ជំនួញនេះនឹងមិនវិនាសឡើយ។

[30] ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេ នូវផលបុណ្យរបស់ពួកគេ និងបន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស ដឹងគុណបំផុត។

[31] ហើយអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពីគម្ពីរ(គួរអាន) នោះវាជាការពិត ដើម្បីបញ្ជាក់នូវអ្វី(គម្ពីរ)ដែលមានពីមុនវា។ ពិត ប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាប ឃើញបំផុតចំពោះ (ទង្វើ)ខ្ញុំរបស់ទ្រង់។

[32] បន្ទាប់មកយើងបានផ្ដល់គម្ពីរដល់បណ្ដាអ្នកដែលយើងបាន ជ្រើសរើសក្នុងចំណោមខ្ញុំរបស់យើង។ ហើយក្នុងចំណោមពួកគេមាន អ្នកដែលបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ មានអ្នកធុន កណ្ដាល ហើយក្នុងចំណោមពួកគេទៀតក៏មានអ្នកដែលនាំមុខគេ ក្នុងការធ្វើអំពើល្អតាមការអនុញ្ញាតរបស់អល់ឡោះដែរ។ នោះគឺ ជាការប្រោសប្រទានដ៏ធំធេង។

[33] គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយ ពួកគេត្រូវគេតុបតែងនៅក្នុងនោះអំពីខ្សែដៃមាសនិងគជ់។ ហើយ សំលៀកបំពាក់របស់ពួកគេនៅក្នុងនោះគឺអំពីក្រណាត់សូត្រ។

[34] ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំបាត់នូវភាពទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើងមហាអភ័យទោស ដឹងគុណ បំផុត។

[35] ដែលទ្រង់បានអនុញ្ញាតឱ្យពួកយើងស្នាក់នៅក្នុងកន្លែង អមតៈ(ឋានសួគ៌)តាមការប្រោសប្រទានរបស់ទ្រង់។ ការនឿយ ហត់មិនដែលបៀតបៀនពួកយើងនៅក្នុងវាឡើយ ហើយការ លំបាកក៏មិនដែលបៀតបៀនពួកយើងនៅក្នុងវាដែរ។

[36] រីឯពួកដែលប្រឆាំង សម្រាប់ពួកគេគឺនរកជើហាន់ណាំ ដោយពួកគេមិនត្រូវគេកំណត់ឱ្យស្លាប់ ជាហេតុធ្វើឱ្យពួកគេអាច សម្រាកបានឡើយ។ តែពួកគេមិនត្រូវគេសម្រាលពីទារុណកម្មនៃ នរកឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះរាល់ៗពួកដែល ប្រឆាំង។

[37] ដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។

[38] ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងពីអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយពិតប្រាកដណាស់ ទ្រង់មហា ដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។

[39] ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យស្នងតំណែងពីគ្នា(ពី មួយជំនាន់ទៅមួយជំនាន់)ក្នុងការគ្រប់គ្រងនៅលើផែនដី។ ដូចេ្នះ អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) ការប្រឆាំងរបស់គេគឺ ធ្លាក់ទៅលើខ្លួនគេ។ ហើយការប្រឆាំងរបស់ពួកគេមិនកើនអ្វីដល់ ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេឡើយ លើកលែងតែការខឹង សម្បាប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ មិនកើនអ្វីដល់ពួក ដែលប្រឆាំងក្រៅពីការខាតបង់នោះឡើយ។

[40] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះ នានារបស់ពួកអ្នក ដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះមក។ ចូរពួកអ្នកបង្ហាញខ្ញុំមក តើផ្នែកមួយណានៃផែនដីដែលពួកវាបាន បង្កើតនោះ? ឬមួយក៏ពួកវាមានការចូលរួម(ជាមួយអល់ឡោះ) ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយយើងបានផ្ដល់ឱ្យពួកគេ (ពួកមូស្ហរីគីន)នូវគម្ពីរ ហើយពួកគេស្ថិតនៅលើភស្ដុតាងច្បាស់ លាស់អំពីវា(អំពីការគោរពព្រះនានា)? ផ្ទុយទៅវិញ ពួកដែល បំពានសន្យាគ្នាទៅវិញទៅមកគ្មានអ្វីក្រៅពីការបោកប្រាស់នោះ ឡើយ។

[41] ពិតប្រាកដណាស់ អល់ឡោះទប់មេឃជាច្រើនជាន់ និង ផែនដីមិនឱ្យវារង្គើ។ ហើយប្រសិនបើវាទាំងពីររង្គើ គ្មានអ្នកណា ម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់ មហាអភ័យទោស។

[42] ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះ ដោយ សម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ជាការពិតណាស់ ប្រសិនបើ អ្នកដាស់តឿនព្រមានបានមកដល់ពួកគេនោះ ពួកគេពិតជានឹង ក្លាយជាប្រជាជាតិមួយដែលទទួលបានការចង្អុលបង្ហាញជាងគេក្នុង ចំណោមប្រជាជាតិទាំងឡាយជាមិនខាន។ តែនៅពេលដែលអ្នក ដាស់តឿនព្រមានបានមកដល់ពួកគេ គ្មានអ្វីបន្ថែមដល់ពួកគេក្រៅ ពីការគេចវេះឡើយ។

[43] ដោយសារការអំនួតកេ្អងក្អាងនៅលើផែនដី និងល្បិចកល ដ៏អាក្រក់(របស់ពួកគេ)។ ហើយល្បិចកលដ៏អាក្រក់នោះ វានឹង មិនធ្លាក់ទៅលើអ្នកដទៃឡើយ លើកលែងតែអ្នកដែលប្រព្រឹត្ដវា ប៉ុណ្ណោះ។ ហើយពួកគេមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់អ្នកជំនាន់មុន ឡើយ(ត្រូវទារុណកម្មដូចអ្នកជំនាន់មុនដែរ)។ ហើយអ្នក(មូហាំ-ម៉ាត់)នឹងមិនជួបប្រទះនូវការផ្លាស់ប្ដូរចំពោះមាគ៌ារបស់អល់ឡោះ ជាដាច់ខាត ហើយអ្នកក៏នឹងមិនជួបប្រទះនូវការប្រែប្រួលចំពោះ មាគ៌ារបស់អល់ឡោះដែរ។

[44] តើពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)មិនបានធ្វើដំណើរនៅលើ ផែនដី និងពិនិត្យមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដនិងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុមអាដនិងសាមូដ)គឺជាអ្នកដែលខ្លាំងជាងពួកគេ(ពួក មូស្ហរីគីនម៉ាក្កះ)ទៅទៀត។ ហើយអល់ឡោះគ្មានអ្វីមួយនៅលើ មេឃជាច្រើនជាន់ និងនៅលើផែនដីធ្វើឱ្យទ្រង់ទន់ខ្សោយបាន ឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។

[45] ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកនូវ អ្វីដែលពួកគេបានប្រព្រឹត្ដនោះ ទ្រង់នឹងមិនបានបន្សល់ទុកសត្វ លោកនៅលើផែនដីនេះឡើយ។ ប៉ុន្ដែទ្រង់ពន្យារពេលឱ្យពួកគេ រហូតដល់ពេលកំណត់។ ហើយនៅពេលដែលពេលកំណត់របស់ ពួកគេបានមកដល់ ពេលនោះពិតប្រាកដណាស់ អល់ឡោះមហា ឃើញចំពោះ(ទង្វើ)ខ្ញុំរបស់ទ្រង់។

យ៉ាស៊ីន

Surah 36

[1] យ៉ា ស៊ីន

[2] (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលពោរពេញទៅដោយ គតិបណ្ឌិត។

[3] ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គឺជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ

[4] ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។

[5] (គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីម្ចាស់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។

[6] ដើម្បីឱ្យអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់ក្រុមដែល ជីដូនជីតារបស់ពួកគេមិនធ្លាប់ទទួលការដាស់តឿនព្រមាន(អំពី អ្នកណាម្នាក់ឡើយ)។ ដូចេ្នះពួកគេជាពួកដែលធេ្វសប្រហែស។

[7] ជាការពិតណាស់ ទារុណកម្មបានកំណត់ធ្លាក់ទៅលើពួកគេ ភាគច្រើន(ពួកមូស្ហរីគីនម៉ាក្កះ) ដោយសារតែពួកគេគ្មានជំនឿ។

[8] ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់ករបស់ពួកគេ ហើយ វាបានរុំរហូតដល់ចង្កាធ្វើឱ្យពួកគេងើយក្បាលឡើងលើ(មិនអាច ងាកបានឡើយ)។

[9] ហើយយើងបានដាក់រនាំងមួយបាំងពីមុខពួកគេនិងរនាំង មួយទៀតបាំងពីក្រោយពួកគេ។ បន្ទាប់មកយើងបានបំបាំងពួកគេ ដោយពួកគេមិនអាចមើលឃើញឡើយ។

[10] ហើយវាស្មើគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(មូហាំម៉ាត់) បានដាស់តឿនព្រមានពួកគេ ឬមិនបានដាស់តឿន ព្រមានពួកគេ ក៏ដោយ ក៏ពួកគេមិនជឿដែរ។

[11] ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់ តឿនព្រមានចំពោះអ្នកដែលបានដើរតាមគម្ពីរគួរអាន និងបានខ្លាច ម្ចាស់មហាសប្បុរសទាំងអាថ៌កំបាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកផ្ដល់ ដំណឹងរីករាយពីការអភ័យទោស និងផលបុណ្យដ៏ឧត្ដុង្គឧត្ដមដល់ គេចុះ។

[12] ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យមនុស្សស្លាប់រស់ឡើង វិញ ហើយយើងកត់ត្រានូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក និង កេរដំណែលរបស់ពួកគេ។ ហើយរាល់អ្វីៗទាំងអស់ គឺយើងបានកត់ ត្រាវាទុកនៅក្នុងបញ្ជីមួយដ៏ច្បាស់លាស់(ឡាវហុលម៉ះហ្វ៊ូស)។

[13] ចូរអ្នក(មូហាំម៉ាត់)លើកឧទាហរណ៍ប្រាប់ពួកគេអំពី រឿងរបស់អ្នកភូមិស្រុកមួយនៅពេលដែលបណ្ដាអ្នកនាំសារបាន ទៅដល់ពួកគេ។

[14] នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ទៅកាន់ ពួកគេ(អ្នកភូមិស្រុក) ពេលនោះពួកគេបានបដិសេធនឹងគេទាំង ពីរ។ បន្ទាប់មក យើងបានពង្រឹង(គេទាំងពីរ)នឹងអ្នកនាំសារទីបី ទៀត។ ហើយពួកគេបានពោលថាៈ ពិតប្រាកដណាស់ ពួកយើងគឺ ជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ពួកអ្នក។

[15] ពួកគេ(អ្នកភូមិស្រុក)បាននិយាយថាៈ ពួកអ្នកគ្រាន់តែ ជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ហើយម្ចាស់ដ៏មហាសប្បុរស ក៏មិនបានបញ្ចុះអ្វីដែរ។ តាមពិតពួកអ្នកគឺជាពួកភូតកុហក។

[16] ពួកគាត់បានតបវិញថាៈ ម្ចាស់របស់ពួកយើងដឹងថា ពិត ប្រាកដណាស់ពួកយើង គឺជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ ពួកអ្នក។

[17] ហើយកាតព្វកិច្ចរបស់ពួកយើងគឺគ្មានអ្វីក្រៅពីការផ្សព្វ ផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។

[18] ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមាន ប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកពិតជាមិន ព្រមបពា្ឈប់(ការផ្សព្វផ្សាយសារ)ទេនោះ យើងប្រាកដជានឹងគប់ ពួកអ្នកនឹងដុំថ្ម ហើយពួកអ្នកនឹងទទួលរងទារុណកម្មដ៏ឈឺចាប់ពី ពួកយើងជាមិនខាន។

[19] ពួកគាត់បានតបវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺនៅ ជាមួយនឹងពួកអ្នក។ តើ(វាជាប្រផ្នូលអាក្រក់ឬ) ប្រសិនបើពួកអ្នក ត្រូវបានគេក្រើនរំលឹកនោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែល បំពាន។

[20] ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់ទាំង ប្រញាប់ប្រញាល់ដោយគេបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកអនុវត្ដតាមអ្នកនាំសារទាំងនោះចុះ។

[21] ចូរពួកអ្នកអនុវត្ដតាមអ្នកដែលមិនទាមទារកម្រៃពីពួក អ្នកចុះ ពីព្រោះពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ(ពី អល់ឡោះ)។

[22] តើហេតុអ្វីបានជាខ្ញុំមិនគោរពសក្ការៈចំពោះអ្នកដែលបាន បង្កើតខ្ញុំ ខណៈដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់នោះ

[23] តើឱ្យខ្ញុំយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅពីទ្រង់ឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ គឺការ អន្ដរាគមន៍របស់ពួកវាមិនអាចការពារអ្វីដល់ខ្ញុំ និងមិនអាចសង្គ្រោះ ខ្ញុំបានឡើយ។

[24] ពិតប្រាកដណាស់ បើដូច្នោះមែន ខ្ញុំពិតជាស្ថិតក្នុងភាព វងេ្វងដ៏ច្បាស់លាស់។

[25] ពិតប្រាកដណាស់ ខ្ញុំមានជំនឿលើម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរអ្នកស្ដាប់ខ្ញុំ។

[26] (បន្ទាប់ពីបុរសនោះត្រូវបានសម្លាប់)មានគេ(ម៉ាឡាអ៊ី-កាត់)ពោលថាៈ ចូរអ្នកចូលឋានសួគ៌ចុះ។ គេបានតបវិញថាៈ ខ្ញុំចង់ តែឱ្យក្រុមរបស់ខ្ញុំដឹង

[27] នូវអ្វីដែលម្ចាស់របស់ខ្ញុំបានអភ័យទោសឱ្យខ្ញុំ និងបានធ្វើឱ្យ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលបានកិត្ដិយសខ្ពង់ខ្ពស់

[28] ហើយយើងមិនបានបញ្ចុះកងទ័ពពីលើមេឃទៅលើក្រុម របស់គេបន្ទាប់ពីគេឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបញ្ចុះដែរ។

[29] ការវិនាសរបស់ពួកគេ គ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះទេ ហើយពេលនោះពួកគេក៏ស្លាប់គ្មានសល់ឡើយ។

[30] គួរឱ្យស្ដាយបំផុតចំពោះមនុស្សលោក. គ្មានអ្នកនាំសារ ណាម្នាក់មកដល់ពួកគេក្រៅពីពួកគេបានចំអកឡកឡឺយនឹងគេ ឡើយ។

[31] តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនដឹងទេឬ ប៉ុន្មានជំនាន់មក ហើយដែលយើងបានបំផ្លាញមុនពួកគេ? ពិតប្រាកដណាស់ ពួកគេ (អ្នកជំនាន់មុន)មិនអាចវិលត្រឡប់ទៅរកពួកគេបានឡើយ។

[32] ហើយរាល់ពួកគេ នឹងត្រូវគេប្រមូលមកកាន់យើងទាំងអស់គ្នា។

[33] ហើយដីស្លាប់(គ្មានជីជាតិ) ដែលយើងបានធ្វើឱ្យវារស់ ឡើងវិញ(មានជីជាតិ)និងបានបពោ្ចញគ្រាប់ធញ្ញជាតិពីវា ព្រមទាំង ពួកគេអាចទទួលទានពីវាបាននោះគឺជាភស្ដុតាងសម្រាប់ពួកគេ។

[34] ហើយយើងបានបង្កើតនៅលើផែនដីឱ្យមានចំការល្មើ និង ទំពាំងបាយជូរ ហើយយើងបានធ្វើឱ្យប្រភពទឹកជាច្រើនផុសចេញ ពីក្នុងវា។

[35] ដើម្បីពួកគេនឹងទទួលទាននូវភោគផលរបស់វា និងអ្វី ដែលដៃរបស់ពួកគេបានធ្វើវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ

[36] ទ្រង់មហាស្អាតស្អំដែលបានបង្កើតអ្វីៗទាំងអស់ជាគូៗ អំពីអ្វីដែលដុះចេញពីដី និងអំពីខ្លួនរបស់ពួកគេផ្ទាល់ ហើយនិងអំពី អ្វីដែលពួកគេមិនដឹង។

[37] ហើយពេលយប់ ដែលយើងបានដកយកពេលថ្ងៃចេញពីវា គឺជាភស្ដុតាងសម្រាប់ពួកគេ។ ហើយពួកគេស្រាប់តែស្ថិតនៅក្នុង ភាពងងឹតសូន្យសុង។

[38] ហើយព្រះអាទិត្យធ្វើដំណើរទៅតាមគន្លងរបស់វា។ នោះ គឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹង។

[39] រីឯព្រះច័ន្ទ យើងបានកំណត់វាជាកំរិតៗ រហូតទាល់តែវា ត្រឡប់មកភាពដើមវិញ ប្រៀបដូចជាចង្កោមផ្លែល្មើដែលស្ងួត។

[40] ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះច័ន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃបានដែរ។ ហើយអ្វីៗ ទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន។

[41] ហើយពិតប្រាកណាស់ យើងបានដឹកជញ្ជូនកូនចៅរបស់ ពួកគេនៅក្នុងសំពៅដែលពេញដោយបន្ទុកនោះគឺជាភស្ដុតាង សម្រាប់ពួកគេ។

[42] ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេ អាចជិះដូចគ្នានឹងវា(សំពៅ)ដែរ។

[43] ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេ។ ដូចេ្នះ ពួកគេគ្មានអ្នកជួយឡើយ ហើយពួកគេក៏មិនត្រូវគេជួយ សង្គ្រោះដែរ។

[44] លុះត្រាតែមានក្ដីមេត្ដាករុណា និងមានសេចក្ដីសុខពីយើង រហូតដល់ពេលកំណត់។

[45] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។

[46] ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំង ឡាយនៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពី ពួកគេជាអ្នកបែរចេញពីវាឡើយ។

[47] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។

[48] ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ

[49] ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។

[50] ពេលនោះពួកគេមិនអាចផ្ដាំផ្ញើ(អ្នកណាម្នាក់)បានឡើយ ហើយពួកគេក៏មិនអាចវិលត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេ បានដែរ។

[51] ហើយគេបានផ្លុំត្រែ ពេលនោះពួកគេស្រាប់តែផុសចេញ ពីផ្នូរឆ្ពោះទៅកាន់ម្ចាស់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។

[52] ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។

[53] ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។

[54] ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។

[55] ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅក្នុងឋានសួគ៌នៅថ្ងៃ នោះ ពួកគេរវល់នឹងភាពសប្បាយរីករាយ។

[56] ពួកគេនិងភរិយារបស់ពួកគេអង្គុយផ្អែកខ្លួនលើគ្រែដ៏ ប្រណីតក្រោមម្លប់។

[57] នៅក្នុងឋានសួគ៌នោះ មានផ្លែឈើគ្រប់ប្រភេទសម្រាប់ ពួកគេ ហើយពួកគេទទួលបាននូវអ្វីៗដែលពួកគេសុំ។

[58] សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។

[59] ឱពួកដែលប្រព្រឹត្ដអំពើបាប. នៅថ្ងៃនេះ ចូរពួកអ្នកចៀស ឱ្យឆ្ងាយ(ពីបណ្ដាអ្នកដែលមានជំនឿ)។

[60] ឱកូនចៅអាដាំ. តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។

[61] ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើង។ នេះ ហើយជាមាគ៌ាដ៏ត្រឹមត្រូវ។

[62] ហើយជាការពិតណាស់ វា(ស្ហៃតន)បានធ្វើឱ្យវងេ្វងមួយ ចំនួនធំក្នុងចំណោមពួកអ្នក។ ដូចេ្នះ តើពួកអ្នកមិនបានពិចារណា ទេឬ

[63] នេះគឺជានរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេ សន្យា។

[64] ចូរពួកអ្នកចូលទៅក្នុងវា(នរក)ចុះនៅថ្ងៃនេះដោយសារ តែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។

[65] នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។

[66] ហើយប្រសិនបើយីងមានចេតនា យើងពិតជានឹងធ្វើឱ្យ ភ្នែករបស់ពួកគេងងឹត ហើយពួកគេដណ្ដើមគ្នារកផ្លូវរៀងៗខ្លួន។ ដូចេ្នះ តើពួកគេអាចមើលឃើញយ៉ាងដូចមេ្ដច

[67] ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។

[68] ហើយអ្នកណាដែលយើងឱ្យគេមានអាយុវែង(រហូតដល់ ចាស់ជរា) យើងនឹងធ្វើឱ្យគេត្រឡប់ទៅភាពដើមវិញ(ទន់ខ្សោយ ដូចទារក)។ ដូចេ្នះ តើពួកគេមិនគិតពិចារណាទេឬ

[69] ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(មូហាំម៉ាត់) ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេដែរ។ វាមិនមែនជាអ្វីក្រៅពី ជាការរំលឹក និងគមី្ពរគួរអានដ៏ច្បាស់លាស់នោះឡើយ។

[70] ដើម្បីឱ្យគេ(មូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នក ដែលនៅរស់ និងដើម្បីឱ្យទារុណកម្មធ្លាក់ទៅលើពួកដែលប្រឆាំង។

[71] តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬ ពិតប្រាកដ ណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេដែល ដៃរបស់យើងបានបង្កើតដោយផ្ទាល់ ហើយពួកគេជាអ្នកគ្រប់គ្រង វានោះ

[72] ហើយយើងបានធ្វើឱ្យពួកវា(សត្វពាហនៈ)ស្ដាប់បង្គាប់ ពួកគេ ហើយពួកវាមួយចំនួនជាជំនិះរបស់ពួកគេ និងមួយចំនួនទៀត ពួកគេអាចបរិភោគបាន។

[73] ហើយពួកគេទទួលបានផលប្រយោជន៍ និងទឹកដោះជា ច្រើនពីពួកវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ

[74] ហើយពួកគេបានយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅ ពីអល់ឡោះ ដោយពួកគេសង្ឃឹមថា ពួកគេនឹងត្រូវគេ(ម្ចាស់ផេ្សង) ជួយ។

[75] ពួកវា(ម្ចាស់ផេ្សង)មិនអាចជួយពួកគេបានឡើយ តែពួក គេវិញទេដែលជាទាហានត្រូវគេប្រមូលផ្ដុំសម្រាប់ការពារពួកវា នោះ។

[76] ដូចេ្នះ ចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ ព្រោះយើងពិតជាដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។

[77] តើមនុស្សលោកមិនឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេអំពីទឹកកាម រួចមកស្រាប់តែគេក្លាយជាអ្នក ដែលប្រឆាំងដ៏ច្បាស់លាស់នោះ

[78] ហើយគេហ៊ានលើកឧទាហរណ៍សម្រាប់យើង និងបានភេ្លច កំណើតរបស់គេ ដោយគេបានសួរថាៈ តើអ្នកណាអាចធ្វើឱ្យឆ្អឹងរស់ ឡើងវិញខណៈដែលវាបានពុកផុយហើយនោះ

[79] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលធ្វើឱ្យវារស់ឡើង វិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូង។ ហើយទ្រង់ដឹងបំផុតពីអ្វី ដែលទ្រង់បានបង្កើត។

[80] ទ្រង់ជាអ្នកបង្កើតភ្លើងអំពីឈើបៃតងសម្រាប់ពួកអ្នក ហើយពេលនោះពួកអ្នកអាចបង្កាត់ភ្លើងពីវាបាន។

[81] តើអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដីមិនមែន ជាអ្នកដែលមានសមត្ថភាពលើការបង្កើតឱ្យដូចពួកគេទេឬ ? ផ្ទុយ ទៅវិញ ទ្រង់ជាអ្នកមានអានុភាពបង្កើត មហាដឹង។

[82] ពិតប្រាកដណាស់ បញ្ជារបស់ទ្រង់ ពេលណាទ្រង់មាន បំណងបង្កើតអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរ កើតចុះ វាក៏កើតឡើងភ្លាម។

[83] ដូចេ្នះ មហាស្អាតស្អំចំពោះអ្នកដែលគ្រប់គ្រងរាល់អ្វីៗ ទាំងអស់ក្នុងកណ្ដាប់ដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

អាស-ស̣ॉफាត

Surah 37

[1] អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។

[2] អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។

[3] អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។

[4] ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។

[5] ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះ អាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។

[6] ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។

[7] ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។

[8] ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី

[9] ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ

[10] លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។

[11] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។

[12] ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។

[13] ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។

[14] ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។

[15] ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។

[16] តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ

[17] ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ

[18] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។

[19] ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។

[20] ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។

[21] នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។

[22] (អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ

[23] ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។

[24] ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។

[25] ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកទៅ

[26] ផ្ទុយទៅវិញពួកគេនៅថ្ងៃនេះ គឺជាពួកដែលប្រគល់ខ្លួន។

[27] ហើយពួកគេសំដៅទៅរកគ្នា ដោយពួកគេសួរ(ឈ្លោះប្រកែក)គ្នាទៅវិញទៅមក។

[28] ដោយពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ ពួកគេ)ថាៈ ពិតប្រាកដណាស់ ពួកអ្នកបានបោកប្រាស់ពួកយើងថា សាសនាដែលពួកអ្នកនាំមកគឺត្រឹមត្រូវ។

[29] ពួកគេ(មេដឹកនាំ)បានតបវិញថាៈ ផ្ទុយទៅវិញ ពួកអ្នក ទេដែលគ្មានជំនឿ(លើអល់ឡោះ)។

[30] ហើយពួកយើងក៏គ្មានអំណាចគៀបសង្កត់ពួកអ្នក(មិន ឱ្យជឿលើអល់ឡោះ)ដែរ។ ផ្ទុយទៅវិញ ពួកអ្នកទេជាក្រុមដែល វងេ្វងនោះ។

[31] ហើយការព្រមាន(ទារុណកម្ម)នៃម្ចាស់របស់ពួកយើង បានធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួក ដែលត្រូវភ្លក្សទារុណកម្ម។

[32] ហើយពួកយើងបានធ្វើឱ្យពួកអ្នកវងេ្វង។ ពិតប្រាកដ ណាស់ ពួកយើងគឺជាពួកដែលបានវងេ្វង។

[33] ដូចេ្នះ នៅថ្ងៃនោះពួកគេពិតជាត្រូវទទួលរងនូវទារុណកម្មរួមជាមួយគ្នាទាំងអស់។

[34] ពិតប្រាកដណាស់ យើង(អល់ឡោះ)ក៏ធ្វើដូចេ្នះដែរ ចំពោះពួកដែលប្រព្រឹត្ដបាបកម្ម។

[35] ពិតប្រាកដណាស់ ពួកគេកាលពីមុននៅពេលដែលមានគេ និយាយទៅកាន់ពួកគេថាៈ គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់នោះ គឺពួកគេក្រអឺតក្រទម។

[36] ហើយពួកគេនិយាយថាៈ តើពិតជាឱ្យពួកយើងបោះបង់ ចោលព្រះនានារបស់ពួកយើង ព្រោះតែកវីវិកលចរិតម្នាក់នេះឬ

[37] ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បាននាំមកនូវការពិតហើយ បានបញ្ជាក់ពីបណ្ដាអ្នកនាំសារមុនៗ។

[38] ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភ្លក្សរសជាតិ ទារុណកម្មដ៏ឈឺចាប់។

[39] ហើយពួកអ្នកមិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដនោះឡើយ។

[40] ក៏ប៉ុន្ដែ បណ្ដាខ្ញុំរបស់អល់ឡោះដែលបរិសុទ្ធ(ក្នុងការ គោរពសក្ការៈ)

[41] អ្នកទាំងនោះនឹងទទួលបានលាភសក្ការៈ ដែលគេកំណត់ រួចជាសេ្រច(ក្នុងឋានសួគ៌)។

[42] វានោះគឺផ្លៃឈើគ្រប់ប្រភេទ។ ហើយពួកគេត្រូវបានគេ លើកតម្កើង

[43] នៅក្នុងឋានសួគ៌ណាអ៊ីម។

[44] ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។

[45] គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ

[46] មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។

[47] ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។

[48] ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។

[49] ពួកនាងប្រៀបដូចជាពងសត្វដែលគេថែរក្សាយ៉ាងល្អ បំផុត។

[50] ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។

[51] ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្ដភកិ្ដម្នាក់(ក្នុងលោកិយ)

[52] ដែលគេនិយាយថាៈ តើអ្នកពិតជាស្ថិតក្នុងចំណោមអ្នក ដែលមានជំនឿ(នឹងការរស់ចេញពីផ្នូរឡើងវិញ)ឬ

[53] តើនៅពេលដែលយើងស្លាប់ ហើយយើងបានក្លាយទៅជាដីនិងឆ្អឹងហើយនោះ តើពួកយើងពិតជាត្រូវគេតបស្នង(នូវទង្វើ ទាំងឡាយរបស់ពួកយើង)ឬ

[54] ម្នាក់នោះបាននិយាយទៀតថាៈ តើពួកអ្នកឃើញ(មិត្ដភកិ្ដ របស់យើងកាលនៅលោកិយ)ដែរឬទេ

[55] រួចមកគេក៏ទៅរកមើល ពេលនោះគេស្រាប់តែឃើញមិត្ដ របស់គេស្ថិតនៅកណ្ដាលនរកជើហ៊ីម។

[56] គេក៏បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ តាមពិត អ្នកស្ទើរតែធ្វើឱ្យខ្ញុំធ្លាក់ក្នុងនរក(ដូចអ្នក)។

[57] ហើយប្រសិនបើគ្មាននៀកម៉ាត់នៃម្ចាស់របស់ខ្ញុំទេ ខ្ញុំពិត ជាស្ថិតក្នុងចំណោមអ្នកដែលត្រូវគេប្រមូល(ធ្វើទារុណកម្ម)ជា មិនខាន។

[58] (អ្នកឋានសួគ៌បានសួរគ្នាថា) ដូចេ្នះតើពួកយើងមិនស្លាប់

[59] ក្រៅពីការស្លាប់របស់ពួកយើងជាលើកដំបូង(ក្នុងលោ-កិយ) ហើយពួកយើងមិនមែនជាអ្នកដែលត្រូវគេធ្វើទារុណកម្ម ទេឬ

[60] ពិតប្រាកដណាស់ នេះហើយជាជោគជ័យដ៏ធំធេង។

[61] ដើម្បីចង់បានដូចនេះ ដូចេ្នះចូរឱ្យបណ្ដាអ្នកដែលសាងអំពើ ល្អខិតខំសាងអំពើល្អ(នៅក្នុងលោកិយ)។

[62] តើអ្វី(ចំណីអាហារ)ដែលគេត្រៀមឱ្យ(អ្នកឋានសួគ៌) នោះល្អជាង ឬដើមហ្សឹកគូម(ដែលជាចំណីពួកនរក)ល្អជាង

[63] ពិតប្រាកដណាស់ យើងបានបង្កើតវា(ដើមហ្សឹកគូម)ជា ទារុណកម្មសម្រាប់ពួកបំពាន។

[64] ពិតប្រាកដណាស់ វាគឺជាដើមឈើដែលដុះចេញពីបាតនរក ជើហ៊ីម។

[65] ផ្លែរបស់វាហាក់បីដូចជាក្បាលពួកស្ហៃតន។

[66] ដូចេ្នះ ពិតប្រាកដណាស់ពួកគេគឺត្រូវបរិភោគអំពីដើមឈើ នោះ ហើយពោះរបស់ពួកគេពេញទៅដោយវា។

[67] បន្ទាប់មក ពិតប្រាកដណាស់ ពួកគេនឹងត្រូវផឹកទឹកក្ដៅ បំផុតលាយជាមួយវា។

[68] ក្រោយមក ពិតប្រាកដណាស់កន្លែងវិលត្រឡប់របស់ពួគេ គឺឆ្ពោះទៅកាន់នរកជើហ៊ីម។

[69] ពិតប្រាកដណាស់ ពួកគេបានប្រទះឃើញជីដូនជីតារបស់ ពួកគេវងេ្វង។

[70] រួចពួកគេប្រញាប់ប្រញាល់អនុវត្ដតាមគំរូរបស់(ជីដូនជីតា) ពួកគេ។

[71] ហើយជាការពិតណាស់ ពួកជំនាន់មុនភាគច្រើនបានវងេ្វង មុនពួកគេទៅទៀត។

[72] ហើយជាការពិតណាស់ យើងបានចាត់តាំងក្នុងចំណោម ពួកគេ(ពួកជំនាន់មុន)នូវអ្នកដាស់តឿនព្រមានជាច្រើន។

[73] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុង ក្រោយរបស់អ្នកដែលត្រូវគេដាស់តឿនព្រមានទាំងនោះយ៉ាងដូចមេ្ដច

[74] លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដបរិសុទ្ធ ប៉ុណ្ណោះ។

[75] ហើយជាការពិតណាស់ នួហបានបួងសួងសុំពីយើង ពេល នោះយើងគឺជាអ្នកផ្ដល់ចម្លើយដ៏ប្រសើរបំផុត។

[76] ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពី គ្រោះមហន្ដរាយ(ទឹកជំនន់)ដ៏ធ្ងន់ធ្ងរ។

[77] ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។

[78] ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។

[79] សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។

[80] ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។

[81] ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។

[82] ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។

[83] ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។

[84] (ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។

[85] (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី

[86] តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ

[87] ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់

[88] រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។

[89] ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។

[90] ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។

[91] បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ

[92] ហេតុអ្វីបានជាពួកឯងមិននិយាយ

[93] ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។

[94] ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។

[95] គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់

[96] ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ

[97] ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។

[98] ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។

[99] ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។

[100] ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។

[101] ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។

[102] ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។

[103] ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។

[104] ពេលនោះយើងបានហៅគេថាៈ ឱអ៊ីព្រហ៊ីម

[105] អ្នកពិតជាបានបំពេញតាមសុបិន(របស់អ្នក)ហើយ។ ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរ ចំពោះអ្នកដែលសាង អំពើល្អ។

[106] ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាង ច្បាស់លាស់។

[107] ហើយយើងបានសង្គ្រោះគេ(អ៊ីស្មាអ៊ីល)ដោយប្ដូរនឹង ការសំឡេះសត្វមួយដ៏ធំ។

[108] ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។

[109] សូមសុខសន្ដិភាពកើតមានដល់អ៊ីព្រហ៊ីម។

[110] ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលសាងអំពើល្អ។

[111] ពិតប្រាកដណាស់ គេ(អ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមខ្ញុំ របស់យើងដែលមានជំនឿ។

[112] យើងបានផ្ដល់ដំណឹងរីករាយដល់គេនូវអ៊ីសហាកជា ណាពីម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។

[113] យើងបានប្រទានពរជ័យទៅដល់គេ និងអ៊ីសហាក។ ហើយក្នុងចំណោមកូនចៅរបស់គេទាំងពីរមានអ្នកដែលល្អត្រឹមត្រូវ និងអ្នកដែលបំពានលើខ្លួនឯងដ៏ច្បាស់លាស់។

[114] ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ ទៅលើមូសានិងហារ៉ូន។

[115] ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេ ទាំងពីរឱ្យរួចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ។

[116] ហើយយើងបានជួយពួកគេ ហើយពួកគេក៏បានក្លាយជា ពួកដែលមានជ័យជំនះ។

[117] ហើយយើងបានផ្ដល់ឱ្យគេទាំងពីរនូវគម្ពីរដ៏ច្បាស់ លាស់។

[118] ហើយយើងចង្អុលបង្ហាញដល់គេទាំងពីរនូវមាគ៌ាដ៏ត្រឹម ត្រូវ។

[119] ហើយយើងបន្សល់ទុករឿងរបស់គេទាំងពីរ(ជាការ រំលឹកដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។

[120] សូមសុខសន្ដិភាពកើតមានចំពោះមូសា និងហារូន។

[121] ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះ អ្នកដែលសាងអំពើល្អ។

[122] ពិតប្រាកដណាស់ គេទាំងពីរគឺស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។

[123] ហើយពិតប្រាកដណាស់ អ៊ីលយ៉ាសគឺជាអ្នកនាំសារ ម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។

[124] (ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ក្រុម របស់គេ(អំបូរអ៊ីស្រាអែល)ថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះ ទេឬ

[125] តើពួកអ្នកគោរពសក្ការៈចំពោះរូបសំណាកហ្ពាកឡាន់ ហើយពួកអ្នកបោះបង់ចោល(ការគោរពសក្ការៈ)អ្នកដែលបង្កើត ដ៏ប្រសើរជាងគេ

[126] ខណៈដែលអល់ឡោះ គឺជាម្ចាស់របស់ពួកអ្នក និងជា ម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នកនោះ

[127] តែពួកគេបែរជាបានបដិសេធនឹងគេ(អ៊ីលយ៉ាស)ទៅ វិញ។ ដូចេ្នះ ពិតប្រាកដណាស់ពួកគេនឹងត្រូវគេប្រមូលផ្ដុំ(ធ្វើ ទារុណកម្ម)

[128] លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។

[129] ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។

[130] សូមសុខសន្ដិភាពកើតមានចំពោះអ៊ីលយ៉ាស៊ីន។

[131] ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។

[132] ពិតប្រាកដណាស់ គេគឺស្ថិតក្នុងចំណោមខ្ញុំរបស់យើង ដែលមានជំនឿ។

[133] ហើយពិតប្រាកដណាស់ លូតគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។

[134] (ចូរចងចាំ)នៅពេលដែលយើងបានសង្គ្រោះគេនិងក្រុម គ្រួសាររបស់គេទាំងអស់គ្នា

[135] លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទារុណកម្ម។

[136] បន្ទាប់មក យើងបានបំផ្លាញអ្នកដទៃទៀត។

[137] ហើយពិតប្រាកដណាស់ ពួកអ្នកធ្វើដំណើរឆ្លងកាត់ (ភូមិស្រុក)ពួកគេជារៀងរាល់ព្រឹក

[138] និងពេលយប់។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណា ទេឬ

[139] ហើយពិតប្រាកដណាស់ យូនូសគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។

[140] (ចូរចងចាំ)នៅពេលដែលគេបានរត់គេចចូលទៅក្នុង សំពៅដែលពេញដោយបន្ទុក។

[141] ក្រោយមកគេបានផ្សងសំណាង ពេលនោះគេក៏ស្ថិតក្នុង ចំណោមអ្នកដែលចាញ់ក្នុងការផ្សងសំណាង(ដោយត្រូវគេបោះចូល ទៅក្នុងសមុទ្រ)។

[142] រួចមកត្រីដ៏ធំមួយបានលេបគេ ខណៈដែលគេគឺជាអ្នក ដែលត្រូវគេស្ដីបន្ទោស។

[143] ដូចេ្នះ ពិតប្រាកដណាស់ប្រសិនបើគេមិនមែនជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលសរសើរលើកតមើ្កងយើងទេនោះ

[144] គេប្រាកដជាស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ រហូតដល់ថ្ងៃ ដែលគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញ(ថ្ងៃបរលោក)។

[145] ហើយយើងបានបោះគេទៅលើដីវាល ដែលគ្មានអ្វីសោះ ហើយគេស្ថិតក្នុងភាពមានជម្ងឺ។

[146] ហើយយើងបានបណ្ដុះដើមរុក្ខជាតិមួយដើមជាប្រភេទ ដើមល្ពៅ(ជាម្លប់)សម្រាប់គេ។

[147] ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមមនុស្សដែលមាន ចំនួនមួយរយពាន់នាក់ ឬច្រើនជាងនេះ។

[148] ក្រោយមក ពួកគេមានជំនឿ រួចយើងបានឱ្យពួកគេ សោយសុខ(ក្នុងការរស់នៅ)រហូតដល់ពេលកំណត់។

[149] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អារ៉ាប់ម៉ាក្កះ) ថាៈ តើកូនស្រីសម្រាប់ម្ចាស់របស់អ្នក ហើយកូនប្រុសសម្រាប់ ពួកគេឬ

[150] ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ជាភេទស្រី ដោយ ពួកគេមើលឃើញ(ថាដូច្នោះ)ឬ

[151] ចូរដឹងថា ពិតប្រាកដណាស់ ក្នុងចំណោមពាក្យសំដី ប្រឌិតភូតកុហករបស់ពួកគេ គឺពួកគេនិយាយថាៈ

[152] អល់ឡោះបានបង្កើតកូន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។

[153] តើហេតុអ្វីបានជាទ្រង់ជ្រើសរើសយកកូនស្រី(លើក តម្កើង)ជាងកូនប្រុសទៅវិញ

[154] តើមានអ្វីកើតឡើងចំពោះពួកអ្នកបានជាពួកអ្នកសន្និ-ដ្ឋានបែបនេះ

[155] ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ

[156] ឬមួយពួកអ្នកមានភស្ដុតាងបញ្ជាក់ច្បាស់លាស់

[157] ដូចេ្នះ ចូរពួកអ្នកនាំគម្ពីររបស់ពួកអ្នកមក ប្រសិនបើ ពួកអ្នកជាអ្នកដែលនិយាយពិតមែននោះ។

[158] ហើយពួកគេ(មូស្ហរីគីន)បានចាត់ទុករវាងទ្រង់ និងជិន ជាសាច់ញាតិនឹងគ្នា។ ហើយជាការពិតណាស់ ជិនបានដឹងថាៈ ពួកគេ ពិតជានឹងត្រូវគេប្រមូលផ្ដុំ(នៅថ្ងៃបរលោក)។

[159] អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតភូតកុហក។

[160] លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។

[161] ព្រោះពិតប្រាកដណាស់ ពួកអ្នកនិងអ្វីដែលពួកអ្នក គោរពសក្ការៈ

[162] គឺពួកអ្នកមិនមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់ វងេ្វងបានឡើយ។

[163] លើកលែងតែអ្នកណាដែលជាអ្នកចូលនរកជើហ៊ីម ប៉ុណ្ណោះ។

[164] ហើយ(ម៉ាឡាអ៊ីកាត់បានពោលថា)គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកយើង លើកលែងតែគេមានកន្លែងដែលគេកំណត់ រួចជាសេ្រចប៉ុណ្ណោះ។

[165] ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជា ជួរៗ(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ)។

[166] ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសរសើរ លើកតម្កើងអល់ឡោះ។

[167] ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ធ្លាប់បាន និយាយថាៈ

[168] ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានគម្ពីរដូចពួកជំនាន់មុនមាននោះ

[169] ពួកយើងពិតជានឹងក្លាយជាខ្ញុំរបស់អល់ឡោះដែល មានចិត្ដស្មោះត្រង់មិនខាន។

[170] តែ(នៅពេលដែលគេបានបញ្ចុះគម្ពីរគួរអានមក) ពួក គេបែរជាបានបដិសេធនឹងវាទៅវិញ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។

[171] ហើយជាការពិតណាស់ ពាក្យសំដី(ការសន្យា)របស់ យើងបានសមេ្រចរួចជាសេ្រចសម្រាប់បណ្ដាខ្ញុំរបស់យើងដែលជា អ្នកនាំសារ។

[172] ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេជួយ។

[173] ហើយពិតប្រាកដណាស់ ទាហានរបស់យើងគឺជាអ្នក ដែលទទួលបានជោគជ័យ។

[174] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយរយៈ ពេល។

[175] ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។

[176] ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មកលើ ពួកគេភ្លាមៗឬ

[177] ហើយនៅពេលដែលទារុណកម្មបានធ្លាក់ទៅលើទីធ្លា លំនៅដ្ឋានរបស់ពួកគេ ការវិនាសរបស់ពួកដែលត្រូវគេព្រមាននោះ គឺអាក្រក់បំផុត។

[178] ហើយចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយ រយៈពេលសិនចុះ។

[179] ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។

[180] ម្ចាស់របស់អ្នកមហាស្អាតស្អំ ជាម្ចាស់មហាខ្ពង់ខ្ពស់អំពី អ្វីដែលពួកគេនិយាយប្រឌិត។

[181] ហើយសូមសុខសន្ដិភាពកើតមានដល់បណ្ដាអ្នកនាំសារ។

[182] ហើយរាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។

ស̣៉ដ

Surah 38

[1] សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។

[2] ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។

[3] យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។

[4] ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។

[5] តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។

[6] ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។

[7] យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។

[8] តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។

[9] ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស

[10] ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។

[11] ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។

[12] ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។

[13] ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។

[14] ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។

[15] ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។

[16] ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រញាប់ផ្ដល់ចំណែក(ទារុណកម្ម)របស់ពួកយើង មុនថ្ងៃជំនុំជំរះផងចុះ។

[17] ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយ ហើយអ្នកត្រូវរំលឹកខ្ញុំរបស់យើងដាវូដដែលមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ គេជាអ្នកដែលតែងតែសារភាពកំហុសជានិច្ច។

[18] ពិតប្រាកដណាស់ យើងបានបញ្ជាឱ្យភំ្នទាំងឡាយលើក តម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេទាំងល្ងាចទាំងព្រឹក។

[19] ហើយ(យើងក៏បានបញ្ជា)សត្វស្លាបទាំងអស់ឱ្យប្រមូលផ្ដុំ គ្នាលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេដែរ។ ពួកវា ទាំងអស់ស្ដាប់បង្គាប់គេ។

[20] ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យ គេនូវភាពឈ្លាសវៃ ហើយនិងការវិនិច្ឆ័យយ៉ាងច្បាស់លាស់ក្នុងការ ដោះស្រាយទំនាស់។

[21] ហើយតើដំណឹងនៃការឈ្លោះប្រកែកគ្នានៅពេលដែលពួក គេបានផ្លោះរបងមាសរ៉ប(កន្លែងគោរពសក្ការៈរបស់ដាវូដ)បានមក ដល់អ្នកដែរឬទេ

[22] នៅពេលដែលពួកគេបានចូលទៅជួបដាវូដ ហើយគេមាន ការភ័យខ្លាចពួកគេ ពួកគេបាននិយាយថាៈ សូមអ្នកកុំខ្លាចអ្វី។ ពួក យើងទាំងពីរឈ្លោះប្រកែកគ្នា ដោយពួកយើងបានបំពានទៅលើគ្នា។ ដូចេ្នះ សូមអ្នកមេត្ដាកាត់សេចក្ដីរវាងពួកយើងដោយយុត្ដិធម៌ផង ហើយសូមអ្នកកុំលំអៀងឱ្យសោះ និងសូមអ្នកចង្អុលបង្ហាញពួកយើង ទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។

[23] ពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។

[24] ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។

[25] ហើយយើងបានអភ័យទោសឱ្យគេចំពោះរឿងនោះ។ ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និង មានកន្លែងវិលត្រឡប់ដ៏ល្អប្រសើរបំផុត។

[26] ឱដាវូដ. ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងមនុស្ស លោកដោយយុត្ដិធម៌ ហើយកុំធ្វើតាមទំនើងចិត្ដឱ្យសោះ ជាហេតុ ធ្វើឱ្យអ្នកវងេ្វងពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដណាស់ ពួក ដែលវងេ្វងពីមាគ៌ារបស់អល់ឡោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែអ្វីដែលពួកគេបានភេ្លចថ្ងៃជំនុំជំរះ។

[27] ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះ ហើយគឺជាការស្មានរបស់ពួកដែលគ្មានជំនឿ។ ដូចេ្នះ ការវិនាសអន្ដរាយដោយភ្លើងនរកគឺសម្រាប់ពួកដែលគ្មានជំនឿ។

[28] ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ

[29] នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ។

[30] ហើយយើងបានប្រទានស៊ូឡៃម៉ានឱ្យដាវូដដែលជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ស៊ូឡៃម៉ាន)គឺជាអ្នកដែលតែង តែសារភាពកំហុស(ចំពោះអល់ឡោះ)។

[31] (ចូរចងចាំ)នៅពេលដែលគេបានបង្ហាញឱ្យស៊ូឡៃម៉ាន ឃើញនៅពេលល្ងាចនូវសត្វសេះដែលឈរជើងបី និងលើកជើង មួយ ហើយរត់លឿន ។

[32] ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្រឡាញ់ ចូលចិត្ដប្រការល្អ(សេះ)ដែលធ្វើឱ្យភេ្លចការរំលឹក(ថ្វាយបង្គំ)ទៅ ចំពោះម្ចាស់របស់ខ្ញុំរហូតដល់ថ្ងៃលិច។

[33] ចូរពួកអ្នកយកវាត្រឡប់មកឱ្យយើង។ ពេលនោះគេក៏ បានកាត់ជើងនិងកសេះនោះ។

[34] ហើយជាការពិតណាស់ យើងបានសាកល្បងស៊ូឡៃម៉ាន ហើយយើងបានដាក់រូបមួយ(ស្ហៃតន)ទៅលើកៅអីរបស់គេ។ បន្ទាប់មកគេក៏បានសារភាពទោសកំហុស។

[35] គេបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យ ទោសដល់ខ្ញុំ និងផ្ដល់អំណាចដល់ខ្ញុំ ដែលមិនសក្ដិសមសម្រាប់អ្នក ណាម្នាក់(មានសិទ្ធិគ្រប់គ្រង)បន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ អ្នកគឺជាម្ចាស់ដ៏មហាសប្បុរស។

[36] ដូចេ្នះ យើងបានធ្វើឱ្យខ្យល់ស្ថិតក្រោមអំណាចរបស់គេ ដោយវាបក់បោកយ៉ាងល្អតាមការបញ្ជារបស់គេទៅទីណាដែលគេ ចង់។

[37] ហើយពួកស្ហៃតន(ក៏យើងបានធ្វើឱ្យស្ថិតនៅក្រោមបញ្ជារបស់គេដែរ)ពួកវាទាំងអស់ អ្នកខ្លះជាអ្នកសាងសង់ និងជាអ្នក ជ្រមុជទឹក។

[38] និងអ្នកដទៃទៀតត្រូវគេចងច្រវាក់។

[39] នេះហើយគឺជាការប្រទានរបស់យើង។ ដូចេ្នះចូរអ្នកផ្ដល់ (វាឱ្យអ្នកដទៃ) ឬអ្នកទុកវាដោយគ្មានទោសពៃរ៍អ្វីឡើយ(ចំពោះ អ្នក)។

[40] ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត។

[41] ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំនូវរឿងនៃខ្ញុំរបស់យើង អៃយ៉ូប នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេ ថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំមានការឈឺចាប់ និងទារុណកម្ម។

[42] ចូរអ្នក(អៃយ៉ូប)ទន្ទ្រាំជើងរបស់អ្នក(ពេលនោះមានទឹក ផុសចេញពីដី)។ នេះគឺជាទឹកត្រជាក់សម្រាប់ងូតនិងផឹក។

[43] ហើយយើងបានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេវិញ ហើយនិងផ្ដល់ឱ្យពួកគេដូចអ្វីដែលពួកគេមានពីមុនមកជាក្ដីមេត្ដា ករុណាពីយើង និងជាការរំលឹកដល់បញ្ញាជនទាំងឡាយ។

[44] ហើយចូរអ្នកយកស្មៅមួយកណ្ដ្ដាប់ដៃរបស់អ្នក រួចចូរអ្នក វាយ(ប្រពន្ធអ្នក)នឹងវាចុះ ហើយចូរអ្នកកុំធ្វើខុសនឹងសម្បថ។ ពិត ប្រាកដណាស់ យើងបានប្រទះឃើញគេជាអ្នកអត់ធ្មត់។ គេជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែសារភាព កំហុស(ចំពោះអល់ឡោះ)។

[45] ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំពីបណ្ដាខ្ញុំរបស់យើង អ៊ីព្រហ៊ីម និងអ៊ីសហាក ហើយនិងយ៉ាក់កូបដែលជាអ្នកខ្លាំងពូកែ និងមានប្រាជ្ញាឈ្លាសវៃ។

[46] ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួក គេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា។

[47] ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែល ត្រូវគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។

[48] ចូរអ្នកចងចាំនូវរឿងអ៊ីស្មាអ៊ីល និងអ៊ីលយ៉ាសាក់ និង ហ៊្សុលគិហ្វលី។ ហើយអ្នកទាំងអស់នោះគឺស្ថិតក្នុងចំណោមអ្នក ដែលល្អប្រសើរបំផុត។

[49] នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។

[50] (វានោះគឺ)ឋានសួគ៌អាត់និន ដែលទ្វារទាំងឡាយត្រូវគេ បើកសម្រាប់ទទួលពួកគេ។

[51] ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។

[52] ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។

[53] នេះហើយគឺជាអ្វីដែលពួកអ្នកត្រូវគេសន្យានៅថ្ងៃជំនុំ ជំរះ។

[54] ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើងដែលវា មិនចេះអស់ឡើយ។

[55] នេះហើយ(គឺជាការតបស្នងចំពោះអ្នកដែលកោតខ្លាច អល់ឡោះ)។ ហើយពិតប្រាកដណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់ គឺសម្រាប់ពួកដែលបំពាន។

[56] គឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា។ ហើយ វាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

[57] នេះគឺជាទឹកក្ដៅបំផុត និងខ្ទុះដែលស្រក់ចេញពីខ្លួនប្រាណ របស់ពួកនរក។ ដូចេ្នះ ចូរឱ្យពួកគេភ្លក្សវាចុះ។

[58] និងមានទារុណកម្មផេ្សងៗទៀតស្រដៀងនឹងវាគ្រប់បែប យ៉ាង។

[59] (មានគេនិយាយទៅកាន់មេដឹកនាំរបស់ពួកដែលគ្មានជំនឿ ថា) នេះគឺជាក្រុម(ដែលបានតាមពួកអ្នក)ដែលប្រជ្រៀតគ្នាចូល នរកជាមួយនឹងពួកអ្នក។ (ពួកមេដឹកនាំបានតបថា) គ្មានការស្វា-គមន៍ចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេបានចូលនរក ទាំងអស់គ្នា។

[60] ពួកគេ(ពួកតាមមេដឹកនាំ)បានតបថាៈ ផ្ទុយទៅវិញពួក អ្នក(ក៏ដូច្នោះដែរ)គ្មានការស្វាគមន៍ចំពោះពួកអ្នកឡើយ ពីព្រោះ ពួកអ្នកបានធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងនរក។ ដូចេ្នះ(នរក)ជា កន្លែងអចិន្ដ្រៃយ៍ដ៏អាក្រក់(សម្រាប់ពួកគេ)។

[61] ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. អ្នកណា ដែលបានធ្វើឱ្យពួកយើងធ្លាក់ក្នុងនរកនោះ សូមទ្រង់បន្ថែមទារុណ-កម្មទៅលើគេនៅក្នុងនរកទេ្វដងផងចុះ។

[62] ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាពួក យើងមិនឃើញពួកបុរសៗដែលកាលពីមុនពួកយើងធ្លាប់បានចាត់ ទុកពួកគេក្នុងចំណោមពួកដែលអាក្រក់ជាងគេនោះ

[63] តើពួកយើងបានសើចចំអកឱ្យពួកគេដោយច្រឡំឬក៏ភ្នែក (របស់ពួកយើង)មើលមិនឃើញពួកគេ(នៅក្នុងឋាននរក)

[64] ពិតប្រាកដណាស់ រឿងនោះគឺជារឿងពិតដែលពួកនរក ឈ្លោះប្រកែកគ្នា។

[65] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។

[66] ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយ និងអ្វីដែលនៅចន្លោះវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែ មហាអភ័យ ទោស។

[67] ចូរអ្នក(មូហាំម៉ាត់)ពោលទៀតថាៈ វា(គម្ពីរគួរអាន) គឺជាដំណឹង(ដែលមានប្រយោជន៍)ដ៏ធំធេង

[68] ដែលពួកអ្នកងាកចេញពីវា។

[69] ខ្ញុំមិនបានដឹងអំពីរឿងម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ ខណៈដែលពួកគេប្រកែកគ្នា(ពីរឿងបង្កើតអាដាំ)ឡើយ។

[70] គេមិនផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ ក្រៅពីឱ្យខ្ញុំធ្វើជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់នោះឡើយ។

[71] (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថា ពិតប្រាកដណាស់ យើងជាអ្នកបង្កើត មនុស្សអំពីដីស្អិត។

[72] ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំបញ្ចូលទៅក្នុងខ្លួនគេនូវវិញ្ញាណរបស់ យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ស៊ូជូតចំពោះគេចុះ។

[73] ដូចេ្នះម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។

[74] លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានក្រអឺតក្រទម។ ហើយវាបានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។

[75] អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីព្លីស. តើអ្វីដែលរារាំង អ្នកមិនឱ្យស៊ូជូតចំពោះអ្វីដែលយើងបានបង្កើតដោយដៃទាំងពីរ របស់យើង? តើឯងក្រអឺតក្រទម ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែល មានអំនួតកេ្អងក្អាង។

[76] វាបានតបវិញថាៈ ខ្ញុំល្អជាងគេ(អាដាំ) ព្រោះទ្រង់បាន បង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគេអំពីដីស្អិត។

[77] ហើយអល់ឡោះបានមានបន្ទូលថាៈ ដូចេ្នះ ចូរឯងចាក ចេញពីវា(ឋានសួគ៌)ចុះ ហើយពិតប្រាកដណាស់ ឯងគឺជាអ្នកដែល ត្រូវគេដាក់បណ្ដាសា។

[78] ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារបស់យើងរហូត ដល់ថ្ងៃបរលោក។

[79] វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមពន្យារពេលឱ្យខ្ញុំ រស់រហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ឡើង វិញផង។

[80] ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ អ្នកនឹង ស្ថិតក្នុងចំណោមពួកដែលត្រូវគេពន្យារពេល

[81] រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។

[82] វាបាននិយាយថាៈ ដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ ខ្ញុំពិតជា នឹងធ្វើឱ្យពួកគេទាំងអស់វងេ្វង។

[83] លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលមានចិត្ដស្មោះត្រង់ ក្នុងចំណោមពួកគេប៉ុណ្ណោះ។

[84] ទ្រង់បានមានបន្ទូលថាៈ វាគឺជាការពិត។ ហើយយើង បន្ទូលនូវពាក្យពិតថាៈ

[85] យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នក ឯង និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោម ពួកគេ។

[86] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនស្នើសុំពីពួកអ្នកនូវ កម្រៃណាមួយឡើយ ហើយខ្ញុំក៏មិនស្ថិតក្នុងចំណោមអ្នកដែលប្រឌិត នោះដែរ។

[87] វា(គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។

[88] ហើយពួកអ្នក(ពួកមូស្ហរីគីន)ពិតជានឹងដឹងពីដំណឹងរបស់ វា(គម្ពីរគួរអាន)ក្រោយពីពេលនេះទៅ។

អάζ-ហ្សូម៉ា

Surah 39

[1] ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

[2] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរឱ្យអ្នក(មូហាំម៉ាត់) យ៉ាងពិតប្រាកដ។ ដូចេ្នះចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍ចំពោះទ្រង់ចុះ។

[3] ចូរដឹងថាៈ សាសនាដែលបរិសុទ្ធគឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់ (បាននិយាយថា) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតបំផុតទៅចំពោះ អល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់អល់ឡោះនឹងកាត់សេចក្ដីរវាង ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញអ្នកណាដែលជាអ្នក ភូតកុហក និងប្រឆាំងឡើយ។

[4] ប្រសិនបើអល់ឡោះមានបំណងយកអ្នកណាម្នាក់ធ្វើជាបុត្រ ទ្រង់ពិតជានឹងជ្រើសរើសអំពីអ្វីដែលទ្រង់បង្កើតតាមតែទ្រង់មាន ចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ ទ្រង់គឺអល់ឡោះដែលជា ម្ចាស់តែមួយគត់ មហាខ្លាំងក្លា។

[5] ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីយ៉ាងពិត ប្រាកដ។ ទ្រង់ធ្វើឱ្យពេលយប់គ្របលើពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យ ពេលថ្ងៃគ្របលើពេលយប់។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យដើរតាមគន្លងរៀងៗខ្លួនរហូតដល់ពេលកំណត់។ តើ ទ្រង់មិនមែនមហាខ្លាំងពូកែ មហាអភ័យទោសទេឬ

[6] ទ្រង់បានបង្កើតពួកអ្នកមកពីមនុស្សតែមួយគត់(អាដាំ) បន្ទាប់មកទ្រង់បានបង្កើតចេញពីគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសត្វពាហនៈប្រាំបីប្រភេទសម្រាប់ពួកអ្នក។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដំណាក់កាលៗ នៅក្នុងទីងងឹតទាំងបី(ពោះ ស្បូន និងសុក)។ នោះហើយគឺ អល់ឡោះដែលជាម្ចាស់របស់ពួកអ្នកដែលទ្រង់មានអំណាច។ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបង្វែរយ៉ាងដូចម្តេ ច

[7] ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។

[8] ហើយនៅពេលដែលគ្រោះថ្នាក់បានបៀតបៀនមនុស្សលោក គេក៏បានបួងសួងសុំពីម្ចាស់របស់គេ ដោយសារភាពកំហុសទៅចំពោះ ទ្រង់។ បន្ទាប់មកនៅពេលដែលទ្រង់បានប្រទាននៀកម៉ាត់របស់ទ្រង់ ឱ្យគេវិញនោះ គេក៏ភេ្លចនូវអ្វីដែលគេធ្លាប់បួងសួងសុំពីទ្រង់កាលពី មុន ថែមទាំងបានបង្កើតព្រះនានាសម្រាប់ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់ទៀតផង។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ចូរអ្នកសប្បាយរីករាយនឹងភាពគ្មាន ជំនឿរបស់អ្នកមួយរយៈពេលសិនចុះ។ ពិតប្រាកដណាស់ អ្នកគឺ ស្ថិតក្នុងចំណោមពួកនរក។

[9] (តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។

[10] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។

[11] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេបញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស ក្នុងការប្រណិប័តន៍ចំពោះទ្រង់។

[12] ហើយខ្ញុំក៏ត្រូវបានគេបញ្ជាដើម្បីឱ្យក្លាយជាអ្នកដែលកាន់ សាសនាអ៊ីស្លាមមុនគេបង្អស់ដែរ។

[13] ចូរអ្នកពោលថា ពិតប្រាកដណាស់ ខ្ញុំខ្លាចត្រូវទារុណកម្មនាថ្ងៃដ៏ធំធេង ប្រសិនបើខ្ញុំប្រឆាំងនឹងម្ចាស់របស់ខ្ញុំ។

[14] ចូរអ្នកពោលថាៈ អល់ឡោះតែមួយគត់ដែលខ្ញុំគោរព សក្ការៈដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍របស់ខ្ញុំចំពោះទ្រង់។

[15] ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈអ្វីផេ្សងក្រៅពីទ្រង់តាម តែចិត្ដរបស់ពួកអ្នកចុះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកដែល ខាតបង់ គឺជាពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ ពួកគេនៅថ្ងៃបរលោក។ តើនោះមិនមែនជាការខាតបង់ដ៏ច្បាស់ លាស់បំផុតទេឬ

[16] មានភ្លើងជាស្រទាប់ៗនៅពីលើពួកគេ និងនៅពីក្រោមពួក គេ។ (ទារុណកម្ម)នោះហើយដែលអល់ឡោះគំរាមខ្ញុំទាំងឡាយ របស់ទ្រង់ឱ្យភ័យខ្លាច។ ឱខ្ញុំទាំងឡាយរបស់យើង. ចូរពួកអ្នកកោត ខ្លាចយើងចុះ។

[17] ហើយបណ្ដាអ្នកដែលចៀសឆ្ងាយពីពួកស្ហៃតនដោយ មិនគោរពសក្ការៈចំពោះពួកវា និងបានសារភាពទោសកំហុសទៅ ចំពោះអល់ឡោះ ពួកគេនឹងទទួលបានដំណឹងរីករាយ(ឋានសួគ៌)។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយនេះដល់បណ្ដាខ្ញុំរបស់ យើងចុះ។

[18] គឺបណ្ដាអ្នកដែលស្ដាប់នូវពាក្យសម្ដី និងអនុវត្ដតាមវា យ៉ាងល្អបំផុត។ អ្នកទាំងនោះហើយដែលអល់ឡោះបានចង្អុល បង្ហាញដល់ពួកគេ។ ហើយអ្នកទាំងនោះ ពួកគេក៏ជាបញ្ញាជនដែរ។

[19] ដូចេ្នះ តើអ្នកដែលទារុណកម្មបានកំណត់ធ្លាក់ទៅលើ គេនោះ អ្នក(មូហាំម៉ាត់)អាចជួយសង្គ្រោះអ្នកដែលនៅក្នុងនរក បានឬ

[20] ផ្ទុយទៅវិញ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ សម្រាប់ពួកគេគឺវិមានដ៏ស្កឹមស្កៃជាច្រើនដែលនៅលើវាមានសំណង់ វិមានជាច្រើនទៀតដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នេះ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនក្បត់សន្យាឡើយ។

[21] តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះ បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បញ្ចូលវាទៅក្នុងដីឱ្យ ក្លាយជាប្រភពទឹក។ បន្ទាប់មក ទ្រង់បពោ្ចញដំណាំដាំដុះដែលពណ៌ របស់វាខុសៗគ្នាដោយសារវា។ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យវាស្ងួត ហើយអ្នកមើលឃើញវាពណ៌លឿង។ ក្រោយមកទ្រង់ធ្វើឱ្យវា រលាយខេ្ទចខ្ទីនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះជាការ រំលឹកចំពោះបញ្ញាជនទាំងឡាយ។

[22] ដូចេ្នះ តើអ្នកដែលអល់ឡោះបានបើកទ្រូងរបស់គេឱ្យទូលំ ទូលាយទៅរកសាសនាអ៊ីស្លាម រួចគេក៏បានទទួលពន្លឺពីម្ចាស់របស់ គេនោះ(ដូចអ្នកដែលអល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់គេ ឬ?)។ ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលចិត្ដរបស់ពួក គេមានភាពរឹងរូសមិនព្រមទទួលការរំលឹករបស់អល់ឡោះ។ ពួក ទាំងនោះគឺស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

[23] អល់ឡោះបានបញ្ចុះពាក្យពេចន៍ដ៏ល្អប្រពៃជាគម្ពីរ (គួរអាន)ដែល(អាយ៉ាត់របស់វា)ប្រហាក់ប្រហែលគ្នាសាចុះសា ឡើង។ ស្បែករបស់បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេព្រឺ ញាប់ញ័រដោយសារវា(នៅពេលបានស្ដាប់ឮឃ្លាទាំងនេះ)។ បន្ទាប់ មកស្បែករបស់ពួកគេ និងចិត្ដរបស់ពួកគេនឹងនរទន់ភ្លន់ឆ្ពោះទៅរក ការរំលឹករបស់អល់ឡោះ។ នោះហើយគឺជាការចង្អុលបង្ហាញរបស់ អល់ឡោះ ដែលទ្រង់ចង្អុលបង្ហាញតាមរយៈវាដល់អ្នកណាដែលទ្រង់ មានចេតនា។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង គឺគ្មានអ្នក ណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

[24] ដូចេ្នះ តើអ្នកដែលប្រឈមមុខរបស់គេនឹងទារុណកម្មដ៏ អាក្រក់នៅថ្ងៃបរលោកនោះ(ដូចអ្នកដែលបានចូលឋានសួគ៌ឬ?)។ ហើយមានគេនិយាយទៅកាន់ពួកបំពានថាៈ ចូរពួកអ្នកភ្លក្ស (ទារុណកម្ម)នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។

[25] ពួកជំនាន់មុនពួកគេបានបដិសេធ(នឹងអ្នកនាំសាររបស់ ពួកគេ) រួចមកទារុណកម្មបានមកដល់ពួកគេពីកន្លែងមួយដោយ ពួកគេមិនដឹងខ្ល្លួនឡើយ។

[26] ហើយអល់ឡោះបានឱ្យពួកគេភ្លក្សរសជាតិវេទនាដ៏ អាម៉ាស់ក្នុងជីវិតលោកិយ។ តែទារុណកម្មនៅថ្ងៃបរលោកវិញ ពិត ជាធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើពួកគេបានដឹង។

[27] ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ សង្ឃឹមថាពួកគេនឹង យកធ្វើជាមេរៀន។

[28] (យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មាន ភាពវៀចវេរឡើយ សង្ឃឹមថាពួកគេនឹងកោតខ្លាចយើង។

[29] អល់ឡោះបានលើកឧទាហរណ៍បុរសម្នាក់មានចៅហ្វាយ ជាច្រើននាក់ដែលទាស់ទែងគ្នាចំពោះរឿងរបស់គេ និងបុរសម្នាក់ ទៀតមានចិត្ដស្មោះត្រង់ចំពោះចៅហ្វាយតែម្នាក់។ តើការប្រៀប ធៀបទាំងពីរនោះស្មើរគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះ អល់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

[30] ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងស្លាប់ ហើយពិត ប្រាកដណាស់ ពួកគេក៏នឹងស្លាប់ដែរ។

[31] បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែក គ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក។

[32] ដូចេ្នះ តើអ្នកណាដែលបំពានជាងអ្នកដែលបាននិយាយ ភូតកុហកចំពោះអល់ឡោះ និងបានបដិសេធនឹងការពិតនៅពេល ដែលវាបានមកដល់គេទៀតនោះ? តើនៅក្នុងនរកជើហាន់ណាំមិន មែនជាកន្លែងសម្រាប់ពួកប្រឆាំងទេឬ

[33] រីឯអ្នកដែលនាំមកនូវការពិត និងអ្នកដែលបានជឿលើវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាចអល់ឡោះ។

[34] ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេចង់បានពីម្ចាស់ របស់ពួកគេ។ នោះហើយគឺជាការតបស្នងរបស់បណ្ដាអ្នកដែល សាងអំពើល្អ។

[35] ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើដ៏អាក្រក់ ដែលពួកគេបានប្រព្រឹត្ដកន្លងមក ហើយទ្រង់នឹងតបស្នងឱ្យពួកគេ វិញនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បាន សាងទៅទៀត។

[36] តើអល់ឡោះមិនមែនជាអ្នកថែរក្សាខ្ញុំរបស់ទ្រង់(មូហាំ-ម៉ាត់)ទេឬ ខណៈដែលពួកគេបំភិតបំភ័យអ្នកពីសំណាក់ពួកផេ្សង ពីទ្រង់(ព្រះនានាដែលពួកគេអះអាងថា ព្រះទាំងនោះអាចបង្ក គ្រោះថ្នាក់ដល់អ្នក)នោះ? ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យ វងេ្វងនោះ គឺគ្មានអ្នកណាម្នាក់ចង្អុលបង្ហាញដល់គេឡើយ។

[37] ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញនោះក៏គ្មាន អ្នកណាម្នាក់អាចធ្វើឱ្យគេវងេ្វងបានដែរ។ តើអល់ឡោះមិនមែន ជាអ្នកដែលមហាខ្លាំងពូកែ មានអានុភាពផ្ដន្ទាទោសទេឬ

[38] ហើយពិតប្រាកដណាស់ ប្រសិនបើអ្នក(មូហាំម៉ាត់)សួរ ពួកគេថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ ដូចេ្នះ តើពួកអ្នកបានឃើញអ្វីដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះ ប្រសិនបើអល់ឡោះមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ តើពួកវា(ព្រះ នានា)អាចបំបាត់គ្រោះថ្នាក់របស់ទ្រង់នោះបានដែរឬទេ? ឬទ្រង់ មានបំណងប្រទានក្ដីមេត្ដាករុណាដល់ខ្ញុំ តើពួកវាអាចរារាំងក្ដីមេត្ដា ករុណារបស់ទ្រង់បានឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ចំពោះទ្រង់តែមួយគត់ដែលបណ្ដាអ្នកដែលទុក ចិត្ដប្រគល់ការទុកចិត្ដ។

[39] ចូរអ្នកពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាម មាគ៌ារបស់ពួកអ្នកចុះ ចំណែកខ្ញុំក៏អនុវត្ដតាមមាគ៌ារបស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថាៈ

[40] អ្នកណាហើយដែលទារុណកម្មនឹងធ្លាក់ទៅលើគេ ធ្វើឱ្យគេ វេទនាយ៉ាងអាម៉ាស់។ ហើយទារុណកម្មអមតៈនឹងធ្លាក់ទៅលើគេ។

[41] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក (មូហាំម៉ាត់)ដោយការពិតសម្រាប់មនុស្សលោក។ ហើយអ្នកណា ដែលទទួលបានការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ។ តែអ្នកណាដែលបានវងេ្វងវិញ ពិតប្រាកដណាស់គេវងេ្វងដោយខ្លួន ឯង។ ហើយអ្នកមិនមែនជាអ្នកទទួលខុសត្រូវលើពួកគេឡើយ។

[42] អល់ឡោះគឺជាអ្នកដកយកព្រលឹងរាល់ៗរូបនៅពេលដែល វាស្លាប់ និងរូបដែលមិនទាន់ស្លាប់នៅពេលដែលវាដេកលក់។ ហើយ ទ្រង់រក្សាទុកព្រលឹងរបស់បុគ្គលណាដែលទ្រង់បានកំណត់ឱ្យវាស្លាប់ រួចទ្រង់បញ្ជូនព្រលឹងផេ្សងទៀត(ដែលដេកលក់)ឱ្យត្រឡប់មក(រក រូប)វិញរហូតដល់ពេលកំណត់(ស្លាប់)។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

[43] ផ្ទុយទៅវិញ ពួកគេបានយកអ្នកអន្ដរាគមន៍(ព្រះនានា) ផេ្សងពីអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើទោះបីជា ពួកវាគ្មានលទ្ធភាពអ្វីសោះនិងគ្មានសតិក៏ដោយឬ

[44] ចូរអ្នកពោលថាៈ ការធ្វើអន្ដរាគមន៍ទាំងអស់គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជា កម្មសិទិ្ធរបស់ទ្រង់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់តែមួយគត់។

[45] ហើយនៅពេលដែលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែ មួយគត់ ចិត្ដរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកខ្ពើមរអើម យ៉ាងខ្លាំង។ តែនៅពេលដែលគេរំលឹកពីពួក(ព្រះនានា)ដែលផេ្សង ពីទ្រង់ ស្រាប់តែពួកគេសប្បាយរីករាយ។

[46] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល បានបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដឹងពីប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង. ទ្រង់ហើយដែលជាអ្នកកាត់សេចក្ដី រវាងខ្ញុំទាំងឡាយរបស់ទ្រង់នូវអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នា ចំពោះវា។

[47] ហើយពិតប្រាកដណាស់ ប្រសិនបើពួកដែលបំពានមានអ្វីៗ គ្រប់បែបយ៉ាងនៅលើផែនដីនេះទេ្វដង ពួកគេពិតជានឹងយកទ្រព្យ សម្បត្ដិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទារុណកម្មដ៏អាក្រក់នៅ ថ្ងៃបរលោកជាមិនខាន។ ហើយអ្វីៗដែលពួកគេមិនធ្លាប់នឹកគិតនោះ បានលាតត្រដាងចំពោះពួកគេតាមការរៀបចំរបស់អល់ឡោះ។

[48] ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេប្រព្រឹត្ដកន្លង មកក៏បានលាតត្រដាងចំពោះពួកគេដែរ។ ហើយអ្វីៗ(ទារុណកម្ម) ដែលពួកគេធ្លាប់បានសើចចំអកនឹងវាបានហ៊ុមព័ទ្ធពួកគេ។

[49] ក្រោយមក នៅពេលដែលគ្រោះថ្នាក់បានបៀតបៀន មនុស្សលោក គេបានបួងសួងសុំពីយើង។ បន្ទាប់មកនៅពេលដែល យើងបានប្រទានឱ្យគេនូវនៀកម៉ាត់ពីយើងវិញនោះ គេបែរជា និយាយថាៈ តាមពិតគេបានផ្ដល់វាឱ្យខ្ញុំ គឺដោយសារតែការចេះដឹង របស់ខ្ញុំប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាគឺជាការសាកល្បងមួយ ក៏ប៉ុន្ដែ ពួកគេភាគច្រើនមិនដឹងឡើយ។

[50] ជាការពិតណាស់ពួកជំនាន់មុនពួកគេក៏បាននិយាយដូចនោះ ដែរ។ ដូចេ្នះ អ្វីដែលពួកគេធ្លាប់ប្រឹងប្រែង(រកទ្រព្យសមត្ដិ និងកូន ចៅ)កន្លងមកមិនអាចការពារពួកគេ(ពីទារុណកម្ម)បានឡើយ។

[51] ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាងបាន ធ្លាក់ទៅលើពួកគេ។ ហើយពួកដែលបានបំពានក្នុងចំណោមពួកទាំង នោះ(ពួកមូស្ហរីគីន) អំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បាន សាងក៏នឹងធ្លាក់លើពួកគេដែរ ហើយពួកគេមិនអាចគេចផុតឡើយ។

[52] តើពួកគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។

[53] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱខ្ញុំទាំងឡាយរបស់យើង ដែលបានបំពានលើខ្លួនឯង. ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដា ករុណារបស់អល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះនឹង អភ័យទោសនូវរាល់ទោសកំហុសទាំងអស់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[54] ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសទៅ ចំពោះម្ចាស់របស់ពួកអ្នក និងប្រគល់ខ្លួនចំពោះទ្រង់មុននឹងទារុណកម្មមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ។

[55] ហើយចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលល្អបំផុតដែលគេបាន បញ្ចុះមកឱ្យពួកអ្នកពីម្ចាស់របស់ពួកអ្នកមុននឹងទារុណកម្មមកដល់ ពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមិនដឹងខ្លួននោះ។

[56] ដើម្បីកុំឱ្យបុគ្គលណាមួយនិយាយថាៈ គួរឱ្យសោកស្ដាយ ណាស់ខ្ញុំ ទៅលើអ្វីដែលខ្ញុំបានធ្វើឱ្យបាត់បង់នូវកាតព្វកិច្ចរបស់ អល់ឡោះ ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមពួកដែលចំអក មើលងាយ(សាសនារបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់)។

[57] ឬនិយាយថាៈ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះ បានចង្អុលបង្ហាញខ្ញុំ ខ្ញុំពិតជាស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច អល់ឡោះជាមិនខាន។

[58] ឬនិយាយនៅពេលដែលគេឃើញទារុណកម្មថាៈ ពិត ប្រាកដណាស់ ប្រសិនបើខ្ញុំមានឱកាសត្រឡប់ទៅលោកិយវិញ ខ្ញុំ នឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។

[59] មិនដូច្នោះទេ ជាការពិតណាស់អាយ៉ាត់ៗរបស់យើងបាន មកដល់អ្នក តែអ្នកបែរជាបានបដិសេធនឹងវា និងបានក្រអឺតក្រទម ព្រមទាំងបានស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងទៅវិញ។

[60] ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហក ចំពោះអល់ឡោះ មុខរបស់ពួកគេខ្មៅងងឹត។ តើនៅក្នុងនរក ជើហាន់ណាំមិនមែនជាកន្លែងសម្រាប់ពួកដែលក្រអឺតក្រទមទេឬ

[61] ហើយអល់ឡោះនឹងជួយសង្គ្រោះបណ្ដាអ្នកដែលកោតខ្លាច ទ្រង់ ដោយសារភាពជ័យជំនះរបស់ពួកគេដែលទារុណកម្មមិនអាច បៀតបៀនពួកគេបានឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។

[62] អល់ឡោះគឺជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់គឺជាអ្នកថែរក្សារាល់អ្វីៗទាំងអស់។

[63] កូនសោមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ ហើយពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពួក ទាំងនោះហើយគឺជាពួកដែលខាតបង់។

[64] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ តើពួកអ្នកបញ្ជាខ្ញុំ ឱ្យគោរពសក្ការៈក្រៅពីអល់ឡោះឬ ឱពួកល្ងង់ខ្លៅ

[65] ហើយជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលពីមុនអ្នក។ ពិតប្រាកដណាស់ ប្រសិនបើ អ្នកបានធ្វើស្ហ៊ីរិក ទង្វើល្អរបស់អ្នកពិតជារលាយសាបសូន្យ ហើយ អ្នកនឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន។

[66] ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ។ ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

[67] ហើយពួកគេ(ពួកមូស្ហរីគីន)មិនបានលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែល ផែនដីទាំងមូលស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃជាច្រើនជាន់ គឺត្រូវបានមូរដោយដៃស្ដាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិក។

[68] ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជា ច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែង តែអ្នកណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មកគេបាន ផ្លុំវាម្ដងទៀត ពេលនោះពួកគេស្រាប់តែក្រោកឈររង់ចាំមើល (ការកាត់សេចក្ដី)។

[69] ហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។

[70] ហើយបុគ្គលគ្រប់រូបត្រូវបានគេផ្ដល់ឱ្យយ៉ាងពេញលេញ នូវអ្វីដែលគេបានប្រព្រឹត្ដ ដោយទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

[71] ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។

[72] មានគេនិយាយថាៈ ចូរពួកអ្នកចូលតាមទ្វារនានារបស់ នរកជើហាន់ណាំ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈចុះ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមគឺអាក្រក់បំផុត។

[73] ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។

[74] ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់ចំពោះពួក យើង។ ហើយទ្រង់បានប្រទានកេរមរតកឱ្យពួកយើងនូវទឹកដី ឋានសួគ៌ដើម្បីពួកយើងរស់នៅទីណាក៏ដោយតាមតែពួកយើងចង់។ ដូចេ្នះ ការតបស្នងរបស់បណ្ដាអ្នកដែលសាងអំពើល្អគឺល្អប្រសើរ បំផុត។

[75] ហើយអ្នក(មូហាំម៉ាត់)នឹងឃើញម៉ាឡាអ៊ីកាត់នៅព័ទ្ធ ជុំវិញអារ៉ស្ហ ដោយពួកគេលើកតម្កើងជាមួយនឹងការសរសើរ ចំពោះម្ចាស់របស់ពួកគេ។ ហើយគេ(អល់ឡោះ)បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌។ ហើយមានគេនិយាយថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

ហ្អាហ្វិរ

Surah 40

[1] ហា មីម។

[2] ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាដឹង។

[3] ទ្រង់ជាអ្នកអភ័យទោសនូវរាល់បាបកម្មទាំងឡាយនិងជា អ្នកទទួលការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងជា អ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានម្ចាស់ណាផេ្សងដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ មួយគត់ជាកន្លែងវិលត្រឡប់។

[4] គ្មានអ្នកណាម្នាក់ជជែកដេញដោលក្នុងអាយ៉ាត់ៗរបស់ អល់ឡោះឡើយ លើកលែងតែពួកដែលប្រឆាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរកុំឱ្យការចេញចូល(ធ្វើជំនួញ)របស់ពួកគេនៅក្នុងទឹកដីនេះ បោកប្រាស់អ្នកឱ្យសោះ។

[5] ក្រុមនួហ និងប្រជាជាតិជាច្រើនបន្ទាប់ពីពួកគេបានបដិសេធ មុនពួកគេ(ពួកគ្មានជំនឿ)ទៅទៀត។ ហើយរាល់ៗប្រជាជាតិមាន បំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេ។ ហើយពួកគេជជែកដេញដោលគ្នានឹងប្រការមិនពិត ដើម្បីបំបាត់ ភាពពិតនឹងវា រួចយើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះតើទណ្ឌ-កម្មរបស់យើងយ៉ាងដូចមេ្ដចដែរ

[6] ហើយដូច្នោះដែរ ការដាក់ទារុណកម្មនៃម្ចាស់របស់អ្នក បានកំណត់ធ្លាក់ទៅលើពួកដែលបានប្រឆាំង។ ពិតប្រាកដណាស់ ពួកគេគឺជាពួកនរក។

[7] បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែលទ្រអារ៉ស្ហ និងអ្នកដែលនៅ ជុំវិញវា ពួកគេលើកតម្កើងជាមួយនឹងការសរសើរចំពោះម្ចាស់របស់ ពួកគេ ហើយពួកគេមានជំនឿលើទ្រង់។ ហើយពួកគេសុំអភ័យ ទោស(ពីអល់ឡោះ)ឱ្យបណ្ដាអ្នកដែលមានជំនឿថាៈ ឱម្ចាស់របស់ ពួកយើង. ក្ដីមេត្ដាករុណា និងចំណេះដឹងរបស់ទ្រង់បានគ្របដណ្ដប់ រាល់អ្វីៗទាំងអស់។ ដូចេ្នះ សូមទ្រង់មេត្ដាអភ័យទោសចំពោះបណ្ដា អ្នកដែលបានសារភាពកំហុស និងបានតាមមាគ៌ារបស់ទ្រង់ផង ហើយ សូមទ្រង់មេត្ដាថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីមផង។

[8] ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចូលពួកគេទៅក្នុង ឋានសួគ៌អាត់និន ដែលទ្រង់បានសន្យាចំពោះពួកគេ និងអ្នកដែល បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ពួកគេ និង ភរិយារបស់ពួកគេ ហើយនិងកូនចៅរបស់ពួកគេផង។ ពិតប្រាកដ ណាស់ ទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[9] ហើយសូមទ្រង់មេត្ដាថែរក្សាពួកគេអំពីប្រការអាក្រក់ទាំង ឡាយផង។ ហើយអ្នកណាដែលទ្រង់ថែរក្សាអំពីប្រការអាក្រក់ ទាំងឡាយនៅថ្ងៃនោះ(បរលោក) គឺទ្រង់ពិតជាបានផ្ដល់ក្ដីមេត្ដា ករុណាដល់គេ។ ហើយនោះគឺជាជ័យជំនះដ៏ធំធេង។

[10] ពិតប្រាកដណាស់ ពួកដែលប្រឆាំងត្រូវបានគេប្រាប់ថាៈ ការស្អប់ខ្ពើមរបស់អល់ឡោះ គឺពិតជាធំធេងជាងការស្អប់ខ្ពើមរបស់ ពួកអ្នកចំពោះខ្លួនឯងទៅទៀត នៅពេលដែលពួកអ្នកត្រូវបានគេ អំពាវនាវទៅរកភាពមានជំនឿ ពួកអ្នកបែរជាគ្មានជំនឿនោះ។

[11] ពួកគេបានឆ្លើយថាៈ ឱម្ចាស់របស់ពួកយើង. ទ្រង់បានធ្វើឱ្យពួកយើងស្លាប់ចំនួនពីរដង ហើយទ្រង់បានធ្វើឱ្យពួកយើងរស់ចំនួន ពីរដង ហើយពួកយើងក៏បានទទួលស្គាល់នូវបាបកម្មរបស់ពួកយើងដែរ។ ដូចេ្នះ តើមានមធ្យោបាយណាដែលអាច(ឱ្យពួកយើង)ចេញ ពីនរកបានដែរឬទេ

[12] នោះគឺដោយសារតែនៅពេលដែលគេអំពាវនាវពួកអ្នក ទៅកាន់អល់ឡោះតែមួយគត់ ពួកអ្នកបែរជាប្រឆាំង។ តែប្រសិនបើមានគេធ្វើស្ហ៊ីរិកនឹងទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូចេ្នះការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់មហាឧត្ដុង្គឧត្ដម។

[13] ទ្រង់ជាអ្នកដែលបង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាង នានារបស់ទ្រង់ និងជាអ្នកដែលបញ្ចុះលាភសក្ការៈពីលើមេឃឱ្យ ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់ចងចាំឡើយ លើកលែងតែអ្នក ដែលវិលត្រឡប់(ទៅកាន់អល់ឡោះ)ប៉ុណ្ណោះ។

[14] ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយ ចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះទ្រង់ ទោះបីជាពួកគ្មាន ជំនឿស្អប់ខ្ពើមយ៉ាងណាក៏ដោយ។

[15] ទ្រង់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ជាម្ចាស់នៃអារ៉ស្ហ ទ្រង់បញ្ចុះវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅលើអ្នកណាដែលទ្រង់ មានចេតនាក្នុងចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ដើម្បីឱ្យគេដាស់ តឿនព្រមានអំពីថ្ងៃជួបជុំគ្នា(ថ្ងៃបរលោក)។

[16] គឺជាថ្ងៃមួយដែលពួកគេបង្ហាញខ្លួន(ចេញពីផ្នូរ)ដោយគ្មាន អ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (អល់ឡោះសួរថា)តើការគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នក ណា? (ទ្រង់បានតបដោយអង្គឯងថា) គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់តែមួយគត់ដែលមហាខ្លាំងក្លា។

[17] នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងនូវអ្វីដែលគេ បានប្រព្រឹត្ដ។ គ្មានការបំពានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជំរះយ៉ាងរហ័សបំផុត។

[18] ហើយចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពី ថ្ងៃមួយ(ថ្ងៃបរលោក)ដែលជិតបំផុត នៅពេលដែលបេះដូងពុះ កញ្ជ្រោលឡើងដល់ដើមកដោយភាពទុក្ខព្រួយ។ សម្រាប់ពួក បំពានគ្មានមិត្ដជិតស្និទ្ធ និងគ្មានអ្នកជួយអន្ដរាគមន៍ណាដែលត្រូវ គេទទួលយកឡើយ។

[19] ទ្រង់ដឹងនូវភាពក្បត់នៃកែវភ្នែក(មើលប្រការហាម ឃាត់) និងអ្វីដែលលាក់កំបាំងនៅក្នុងចិត្ដ។

[20] ហើយអល់ឡោះគឺជាអ្នកកាត់សេចក្ដីដោយយុត្ដិធម៌។ ហើយពួក(ព្រះនានា)ដែលពួកគេបួងសួងសុំផេ្សងពីទ្រង់នោះ ពួក វាមិនអាចកាត់សេចក្ដីអ្វីបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះ ទ្រង់មហាឮ មហាឃើញ។

[21] តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេ(ក្រុម អាដនិងសាមូដ)គឺជាអ្នកដែលមានកម្លាំងខ្លាំងក្លា និងបានបន្សល់ ទុកកេរដំណែលនៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅ ទៀត។ ពេលនោះ អល់ឡោះក៏បានយកជីវិតពួកគេដោយសារ បាបកម្មទាំងឡាយរបស់ពួកគេ។ ហើយពួកគេគ្មានអ្នកការពារពី (ទារុណកម្ម)អល់ឡោះឡើយ។

[22] នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ មកដល់ពួកគេនូវភស្ដុតាងជាក់ច្បាស់ជាច្រើន ពេលនោះពួកគេបាន ប្រឆាំង ហើយអល់ឡោះក៏បានយកជីវិតពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។

[23] ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងនិងភស្ដុតាងដ៏ច្បាស់លាស់។

[24] ទៅកាន់ហ្វៀរអោន និងហ៊ើម៉ាន ហើយនិងករូន តែពួក គេបាននិយាយថាៈ គេ(មូសា)ជាគ្រូមន្ដអាគមជាអ្នកភូតកុហក ទៅវិញ។

[25] ហើយនៅពេលដែលគាត់បាននាំការពិតពីយើងមកដល់ ពួកគេ ពួកគេបាននិយាយថាៈ ចូរពួកអ្នកសម្លាប់កូនប្រុសរបស់ពួក ដែលមានជំនឿរួមជាមួយគាត់ និងទុកជីវិតកូនស្រីរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកដែលប្រឆាំងនោះគឺគ្មានអ្វីក្រៅពីភាព វងេ្វងឡើយ។

[26] ហើយហ្វៀរអោនបាននិយាយថាៈ ចូរពួកអ្នកទុកឱ្យខ្ញុំ សម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីម្ចាស់របស់គេចុះ។ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភខ្លាចគេផ្លាស់ប្ដូរសាសនារបស់ពួកអ្នក ឬបង្កភាព វិនាសកម្មនៅលើផែនដីនេះ។

[27] ហើយមូសាបានតបថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់ របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកឱ្យបញ្ចៀសរូបខ្ញុំពីរាល់ៗអ្នកក្រអឺត ក្រទមដែលមិនជឿនឹងថ្ងៃជំនុំជំរះ។

[28] ហើយបុរសមានជំនឿម្នាក់នៃពូជពង្សរបស់ហ្វៀរអោន ដែលលាក់បាំងជំនឿរបស់គេបាននិយាយថាៈ តើពួកអ្នកចង់សម្លាប់ បុរសម្នាក់ដែលគេពោលថាៈ ម្ចាស់របស់ខ្ញុំគឺអល់ឡោះឬ? ហើយជា ការពិតណាស់ គេបាននាំមកឱ្យពួកអ្នកនូវភស្ដុតាងជាច្រើនពីម្ចាស់ របស់ពួកអ្នក។ ហើយប្រសិនបើគេជាអ្នកភូតកុហក គឺគេនឹងទទួល ខុសត្រូវ(បាបកម្ម)ចំពោះការភូតកុហករបស់គេ។ តែប្រសិនបើគេ ជាអ្នកនិយាយពិតវិញ អ្វីៗ(ទារុណកម្ម)មួយចំនួនដែលគេព្រមាន ពួកអ្នកនោះនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះអ្នកណាដែលបំពាននិងភូតកុហក នោះឡើយ។

[29] (បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. អំណាចនៅថ្ងៃនេះជាកម្មសិទ្ធិរបស់ពួកអ្នក ដោយពួកអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ តើអ្នកណាអាចជួយពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបាន ប្រសិនបើវាបានធ្លាក់មកលើពួក យើងនោះ? ហ្វៀរអោនបាននិយាយថាៈ ខ្ញុំគ្មានអ្វីបង្ហាញពួកអ្នក ក្រៅពីអ្វីដែលខ្ញុំឃើញនោះឡើយ ហើយខ្ញុំក៏មិនចង្អុលបង្ហាញពួក អ្នកក្រៅពីមាគ៌ាដែលត្រឹមត្រូវនោះដែរ។

[30] ហើយអ្នកដែលមានជំនឿនោះបាននិយាយទៀតថាៈ ឱ ក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទណ្ឌកម្ម) ដូចថ្ងៃនៃក្រុមជំនាន់មុន។

[31] ដូចជាស្ថានភាពរបស់ក្រុមនួហ និងអាដ និងសាមូដ ហើយនិងពួកជំនាន់ក្រោយពួកគេ។ ហើយអល់ឡោះគ្មានបំណង បំពានលើខ្ញុំទាំងឡាយឡើយ។

[32] ហើយ(បុរសនោះបាននិយាយថា) ឱក្រុមរបស់ខ្ញុំ. ពិត ប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកត្រូវ(ទារុណកម្ម)នាថ្ងៃដែល មនុស្សលោកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។

[33] គឺថ្ងៃដែលពួកអ្នករត់ចេញដោយបែរខ្នងដាក់គ្នា។ ពួកអ្នក គ្មានអ្នកជួយសង្គ្រោះពី(ទារុណកម្ម)អល់ឡោះឡើយ។ ហើយអ្នក ណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នកណាចង្អុលបង្ហាញ គេឡើយ។

[34] ហើយជាការពិតណាស់ យូសុហ្វបាននាំមកឱ្យពួកអ្នកនូវ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនតាំងពីមុន(មូសា)មកម្លេះ តែពួក អ្នកនៅតែមានការសង្ស័យអំពីអ្វីដែលគេបាននាំវាមកឱ្យពួកអ្នក ដដែល។ លុះនៅពេលដែលគេបានស្លាប់ ពួកអ្នកបែរជានិយាយថាៈ អល់ឡោះនឹងមិនចាត់តាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគេទៅវិញ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលជាអ្នកបំពាន ជាអ្នកសង្ស័យ។

[35] ពួកដែលជជែកដេញដោលនៅក្នុងអាយ៉ាត់ៗរបស់ អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ វា គួរឱ្យស្អប់ខ្ពើមដ៏ធំបំផុតចំពោះអល់ឡោះ និងចំពោះបណ្ដាអ្នកដែល មានជំនឿ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើរាល់ៗចិត្ដ របស់អ្នកដែលក្រអឺតក្រទមផ្ដាច់ការ។

[36] ហើយហ្វៀរអោនបាននិយាយថាៈ ឱហ៊ើម៉ាន. ចូរអ្នកសង់ វិមានមួយដ៏ខ្ពស់ឱ្យយើង ដើម្បីយើងឡើងទៅដល់ទ្វារទាំងឡាយ។

[37] គឺទ្វារមេឃជាច្រើនជាន់ ដើម្បីយើងនឹងឡើងទៅមើល ម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថាគេជាអ្នក ភូតកុហក។ ហើយដូច្នោះដែរ វា(ស្ហៃតន)បានលំអចំពោះហ្វៀរ-អោននូវទង្វើអាក្រក់របស់គេ និងបានរារាំងគេពីមាគ៌ាដ៏ត្រឹមត្រូវ។ ហើយឧបាយកលរបស់ហ្វៀរអោនគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវិនាស ខាតបង់នោះឡើយ។

[38] ហើយអ្នកដែលមានជំនឿបាននិយាយថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកដើរតាមខ្ញុំ ខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។

[39] ឱក្រុមរបស់ខ្ញុំ. តាមពិតការរស់នៅក្នុងលោកិយគ្រាន់តែ ជាការសប្បាយមួយរយៈពេលប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ថ្ងៃបរលោកវាគឺជាកន្លែង(រស់នៅ)អមតៈ។

[40] អ្នកណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេ តបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯអ្នកណាហើយដែលបានសាងអំពើល្អត្រឹមត្រូវមិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿនោះ គឺអ្នកទាំងនោះនឹងចូលឋានសួគ៌ ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥត គណនាឡើយ។

[41] ហើយ(បុរសនោះបាននិយាយទៀតថា) ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅកាន់ភាពសុខសាន្ដ តែពួកអ្នក បែរជាអំពាវនាវខ្ញុំទៅកាន់នរកទៅវិញ

[42] ពួកអ្នកអំពាវនាវខ្ញុំដើម្បីឱ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និង ធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ តែខ្ញុំអំពាវនាវពួក អ្នកទៅកាន់ម្ចាស់ដែលមហាខ្លាំងពូកែ មហាអភ័យទោស។

[43] គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អ្វីដែលពួកអ្នក អំពាវនាវខ្ញុំទៅកាន់វានោះ គឺវាមិនអាចឆ្លើយតបចំពោះការអំពាវ នាវបានឡើយទាំងនៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ ហើយ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកយើងគឺទៅចំពោះ អល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន គឺជាពួកនរក។

[44] ដូចេ្នះ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំនិយាយប្រាប់ពួក អ្នក។ ហើយខ្ញុំប្រគល់កិច្ចការរបស់ខ្ញុំទៅចំពោះអល់ឡោះ។ ពិត ប្រាកដណាស់ អល់ឡោះឃើញបំផុតចំពោះបណ្ដាខ្ញុំ(របស់ទ្រង់)។

[45] ហើយអល់ឡោះបានថែរក្សាគេពីប្រការអាក្រក់ទាំងឡាយ ដែលពួកគេបានប្រើឧបាយកល។ ហើយទារុណកម្មដ៏អាក្រក់បាន ហ៊ុមព័ទ្ធពូជពង្សរបស់ហ្វៀរអោន។

[46] ភ្លើងនរកត្រូវគេបង្ហាញចំពោះពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង (អល់ឡោះបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកបញ្ចូលពូជពង្សរបស់ហ្វៀរអោនទៅ ក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរចុះ។

[47] ហើយ(ចូរចងចាំ)នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា នៅក្នុងនរក ពេលនោះពួកដែលទន់ខ្សោយ និយាយទៅកាន់ពួក ដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់តាមពួក អ្នក ដូចេ្នះតើពួកអ្នកអាចការពារពួកយើងមួយផ្នែកពីភ្លើងនរក បានដែរឬទេ

[48] ពួកដែលក្រអឺតក្រទមបានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងទាំងអស់ស្ថិតនៅក្នុងនរកដូចគ្នាទេ។ ពិតប្រាកដណាស់ អល់ឡោះពិតជាបានកាត់សេចក្ដីរវាងខ្ញុំទាំងឡាយ(របស់ទ្រង់)។

[49] ហើយពួកដែលនៅក្នុងនរកបាននិយាយទៅកាន់អ្នកយាម នរកជើហាន់ណាំថាៈ សូមពួកអ្នកមេត្ដាបួងសួងសុំពីម្ចាស់របស់ពួក អ្នកឱ្យសម្រាលទារុណកម្មដល់ពួកយើងចំនួនមួយថ្ងៃផង។

[50] ពួកគេបានតបវិញថាៈ តើបណ្ដាអ្នកនាំសាររបស់ពួកអ្នក មិនធ្លាប់បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ឱ្យពួកអ្នកទេឬ? ពួក គេ(ពួកនរក)បានឆ្លើយថាៈ ពិតជាបាននាំមកមែន។ ពួកគេបាន និយាយទៀតថាៈ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំ(ដោយខួ្លនឯង)ចុះ។ ហើយការបួងសួងសុំរបស់ពួកដែលគ្មានជំនឿ គឺគ្មានផលប្រយោជន៍ ឡើយ។

[51] ពិតប្រាកដណាស់ យើងនឹងជួយបណ្ដាអ្នកនាំសាររបស់ យើង និងបណ្ដាអ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយ និង ថ្ងៃដែលបណ្ដាសាក្សីមកធ្វើសាក្សី(ថ្ងៃបរលោក)។

[52] គឺជាថ្ងៃដែលការដោះសារបស់ពួកដែលបំពានគ្មានផល ប្រយោជន៍ចំពោះពួកគេឡើយ។ ហើយពួកគេនឹងទទួលនូវបណ្ដាសា ហើយកន្លែងដ៏អាក្រក់នោះគឺសម្រាប់ពួកគេ។

[53] ហើយជាការពិតណាស់ យើងបានប្រទានការចង្អុល បង្ហាញដល់មូសា ហើយយើងក៏បានប្រទានគម្ពីរ(តាវរ៉ត)ជាកេរ មរតកដល់អំបូរអ៊ីស្រាអែលដែរ។

[54] ដើម្បីជាការចង្អុលបង្ហាញ និងជាការរំលឹកសម្រាប់បញ្ញា-ជនទាំងឡាយ។

[55] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរអ្នកសុំអភ័យ-ទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយកោត សរសើរចំពោះម្ចាស់របស់អ្នកទាំងល្ងាចទាំងព្រឹកចុះ។

[56] ពិតប្រាកដណាស់ ពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ នៅក្នុងចិត្ដរបស់ពួកគេគ្មានអ្វីក្រៅពីភាពក្រអឺតក្រទមដែលពួកគេ មិនអាចឈានទៅដល់វាឡើយ។ ដូចេ្នះ ចូរអ្នកសុំពីអល់ឡោះឱ្យ កំបាំង(អំពីប្រការអាក្រក់របស់ពួកគេ)ចុះ។ ពិតប្រាកដណាស់ ទ្រង់ មហាឮ មហាឃើញ។

[57] ការបង្កើតមេឃជាច្រើនជាន់ និងផែនដី គឺពិតជាធំធេង ជាងការបង្កើតមនុស្សលោកទៅទៀត ក៏ប៉ុន្ដែមនុស្សលោកភាគ ច្រើនមិនដឹងឡើយ។

[58] ហើយអ្នកងងឹតភ្នែក និងអ្នកមើលឃើញមិនស្មើគ្នាឡើយ ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ក៏មិន ស្មើគ្នានឹងពួកដែលប្រព្រឹត្ដអំពើអាក្រក់ដែរ។ អ្វីដែលពួកអ្នកយក ធ្វើជាមេរៀនគឺតិចតួចបំផុត។

[59] ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការ សង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿ (នឹងវា)ឡើយ។

[60] ហើយម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ចូរពួកអ្នកបួង សួងសុំចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួក អ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរព សក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាង អាម៉ាស់បំផុត។

[61] អល់ឡោះគឺជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួក អ្នក ដើម្បីឱ្យពួកអ្នកសម្រាកក្នុងវា ហើយ(ទ្រង់បានបង្កើត)ពេល ថ្ងៃជាពន្លឺ(ដើម្បីធ្វើការងារផេ្សងៗ)។ ពិតប្រាកដណាស់ អល់ឡោះ មានការប្រោសប្រទានដល់មនុស្សលោក ប៉ុន្ដែមនុស្សលោកភាគ ច្រើនរមិលគុណ។

[62] នោះហើយអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាអ្នក បង្កើតរាល់អ្វីៗទាំងអស់។ គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកនៅតែឱ្យគេបោក បញ្ឆោតបានយ៉ាងដូចម្តេច

[63] ដូច្នោះដែរ ពួកដែលធ្លាប់ប្រឆាំងនឹងអាយ៉ាត់ៗរបស់ អល់ឡោះ ក៏ត្រូវគេបោកបញ្ឆោតដែរ។

[64] អល់ឡោះគឺជាអ្នកដែលបានបង្កើតផែនដីជាកន្លែងរស់នៅ សម្រាប់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)មេឃជាដំបូល។ ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជារូបរាង និងបានធ្វើឱ្យរូបរាងរបស់ ពួកអ្នកល្អប្រណីត ព្រមទាំងបានប្រទានលាភសក្ការៈដ៏ល្អដល់ពួកអ្នក ទៀតផង។ នោះហើយគឺអល់ឡោះជាម្ចាស់របស់ពួកអ្នក។ ហើយ អល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

[65] ទ្រង់គឺជាអ្នកដែលរស់ជាអមតៈ ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះត្រង់ក្នុងការប្រណិប័តន៍ចំពោះ ទ្រង់។ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។

[66] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេហាមឃាត់ពីការគោរពសក្ការៈចំពោះពួកដែលពួកអ្នក គោរពសក្ការៈផេ្សងពីអល់ឡោះនៅពេលដែលភស្ដុតាងជាច្រើន ពីម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ ហើយខ្ញុំក៏ត្រូវគេបញ្ជោឱ្យ ប្រគល់ខ្លួនទៅចំពោះម្ចាស់គ្រប់គ្រងពិភពទាំងអស់ដែរ។

[67] ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មកពី ទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទ្រង់បពោ្ចញពួកអ្នក មកជាទារក បន្ទាប់មកពួកអ្នកបានលូតលាស់ធំពេញវ័យ បន្ទាប់មក ទៀតពួកអ្នកនឹងក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះត្រូវស្លាប់មុននោះ(ចាស់ជរា)។ ហើយ(យើងធ្វើដូចេ្នះ) ដើម្បីឱ្យពួកអ្នករស់រហូតដល់ពេលមួយដែលត្រូវគេកំណត់។ ហើយ សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។

[68] ទ្រង់គឺជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ដូចេ្នះ នៅ ពេលណាដែលទ្រង់សមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូល ទៅកាន់វាថាៈ ចូរកើតចុះ វានឹងកើតឡើងភ្លាម។

[69] តើអ្នកមិនបានមើលទៅពួកដែលជជែកដេញដោលនៅក្នុង អាយ៉ាត់ៗរបស់អល់ឡោះទេឬ? តើពួកគេនៅតែឱ្យគេបោកបញ្ឆោត បានយ៉ាងដូចម្តេច

[70] ពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) និងអ្វីដែលយើង បានបញ្ជូនទៅចំពោះបណ្ដាអ្នកនាំសាររបស់យើងពួកគេគង់តែនឹង ដឹងជាមិនខាន។

[71] នៅពេលដែលខ្នោះ និងច្រវាក់ត្រូវគេដាក់ជាប់នឹងករបស់ពួកគេ ដោយពួកគេត្រូវគេអូស

[72] ចូលក្នុងទឹកយ៉ាងក្ដៅ បន្ទាប់មកពួកគេត្រូវគេដុតនៅក្នុង ភ្លើងនរក។

[73] បន្ទាប់មក មានគេនិយាយទៅចំពោះពួកគេថាៈ តើនៅ ឯណាទៅអ្វី(ព្រះនានា)ដែលពួកអ្នកធ្លាប់គោរពសក្ការៈ

[74] ផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថាៈ ពួកវាបាន គេចបាត់ពីពួកយើងហើយ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរព សក្ការៈអ្វីមួយកាលពីមុនឡើយ។ ដូច្នោះដែរ អល់ឡោះធ្វើឱ្យពួក ដែលគ្មានជំនឿវងេ្វង។

[75] ទាំងនោះគឺដោយសារតែពួកអ្ម្នកធ្លាប់សប្បាយរីករាយនៅ លើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកធ្លាប់ក្រអឺត ក្រទម។

[76] (មានគេនិយាយទៅកាន់ពួកគេទៀតថា) ចូរពួកអ្នកចូល តាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។ ដូចេ្នះកន្លែងរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។

[77] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចុះ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ហើយទោះបីជាយើងឱ្យ អ្នក(មូហាំម៉ាត់)មើលឃើញទារុណកម្មខ្លះ(នៅលើលោកិយ) ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញ ទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមក កាន់យើងដដែល។

[78] ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)។ ក្នុងចំណោមពួកគេមានអ្នកខ្លះយើងបាន និទានប្រាប់អ្នក និងក្នុងចំណោមពួកគេទៀតមានអ្នកខ្លះយើងមិន បាននិទានប្រាប់អ្នកទេ។ ហើយចំពោះអ្នកនាំសារមិនបាននាំមកនូវ ភស្ដុតាងណាមួយឡើយ លើកលែងតែមានការអនុញ្ញាតរបស់ អល់ឡោះ។ ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់ អល់ឡោះបានមកដល់នោះ គឺត្រូវបានគេសមេ្រចដោយយុត្ដិធម៌ ហើយពេលនោះពួកដែលអនុវត្ដតាមប្រការមិនពិតបានខាតបង់។

[79] អល់ឡោះជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ ពួកអ្នក ពួកវាមួយចំនួនសម្រាប់ឱ្យពួកអ្នកជិះ ហើយពួកវាមួយ ចំនួនទៀតពួកអ្នកអាចបរិភោគបាន។

[80] ហើយចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក និងដើម្បីឱ្យពួកអ្នកទៅដល់គោលដៅដោយសារវាតាមតម្រូវការ ដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយពួកអ្នកត្រូវគេដឹកជញ្ជូន នៅលើវា និងនៅលើសំពៅ។

[81] ហើយទ្រង់បង្ហាញឱ្យពួកអ្នកឃើញនូវភស្ដុតាងជាច្រើន របស់ទ្រង់ ដូចេ្នះតើភស្ដុតាងរបស់អល់ឡោះណាមួយដែលពួកអ្នក ប្រឆាំងនោះ

[82] តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេមានចំនួន ច្រើន និងមានកម្លាំងខ្លាំងក្លា ហើយនិងបានបន្សល់ទុកកេរដំណែល នៅលើផែនដីច្រើនជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀតតែអ្វីដែល ពួកគេធ្លាប់ប្រឹងប្រែងរកនោះគ្មានប្រយោជន៍សម្រាប់ពួកគេឡើយ។

[83] ហើយនៅពេលដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមកឱ្យពួកគេ ពួកគេបែរជា សប្បាយ(ទាំងអំនួត)នូវអ្វីដែលមាននៅជាមួយពួកគេអំពីចំណេះ ដឹង(មិនត្រឹមត្រូវ)ទៅវិញ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេ ធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។

[84] ហើយនៅពេលដែលពួកគេបានឃើញទារុណកម្មរបស់ យើង ពួកគេក៏បាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះ តែមួយគត់ ហើយពួកយើងបានបដិសេធនឹងអ្វីដែលពួកយើងធ្លាប់ ធ្វើស្ហ៊ីរិកនឹងវា។

[85] តែជំនឿរបស់ពួកគេមិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគេឡើយ នៅពេលដែលពួកគេបានឃើញទារុណកម្មរបស់យើង។ មាគ៌ា (ច្បាប់)របស់អល់ឡោះ ពិតជាបានកើតឡើងចំពោះខ្ញុំទាំងឡាយ របស់ទ្រង់។ ហើយនៅពេលនោះពួកដែលប្រឆាំងបានខាតបង់។

ហ្វុសស៊ីឡាត់

Surah 41

[1] ហា មីម។

[2] វា(គម្ពីរគួរអាន)គឺជាការបញ្ចុះពីម្ចាស់ដែលមហាសប្បុរស មហាអាណិតស្រឡាញ់។

[3] ជាគម្ពីរដែលអាយ៉ាត់ៗរបស់វាត្រូវបានគេពន្យល់យ៉ាង ច្បាស់លាស់ជាភាសាអារ៉ាប់សម្រាប់បណ្ដាអ្នកដែលចេះដឹង។

[4] ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។

[5] ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។

[6] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោក ដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដ ណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ ចូរពួកអ្នក អនុវត្ដឱ្យបានត្រឹមត្រូវចំពោះទ្រង់ និងត្រូវសុំអភ័យទោសពីទ្រង់។ ហើយភាពអន្ដរាយគឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។

[7] ពួកដែលមិនបរិច្ចាគហ្សាកាត់នោះ ពួកគេគឺជាពួកដែលគ្មាន ជំនឿនឹងថ្ងៃបរលោក។

[8] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ ពួកគេនឹងទទួលបានផលបុណ្យដោយឥតគណនា។

[9] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកពិតជាគ្មានជំនឿ លើម្ចាស់ដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នក បង្កើតព្រះនានាយកមកធ្វើស្ហ៊ីរិកនឹងទ្រង់ឬ? នោះហើយគឺជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[10] ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារ នៅលើវារយៈពេលបួនថ្ងៃ(ពីរថ្ងៃបង្កើតផែនដី និងពីរថ្ងៃទៀត បង្កើតអ្វីដែលនៅលើវា)សម្រាប់បណ្ដាអ្នកដែលសួរ។

[11] បន្ទាប់មកទ្រង់ឆ្ពោះទៅលើមេឃ ខណៈដែលវាគឺជាផ្សែង នៅឡើយ។ ហើយទ្រង់បានមានបន្ទូលទៅកាន់វា(មេឃ)និងផែនដី ថាៈ ចូរអ្នកទាំងពីរមក ទោះដោយស្ម័គ្រចិត្ដឬមិនស្ម័គ្រចិត្ដក៏ដោយ។ ពួកវាទាំងពីរបានតបថាៈ ពួកខ្ញុំទាំងពីរបានមកទាំងស័្មគ្រចិត្ដ។

[12] ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់រួចរាល់ក្នុងរយៈពេល ពីរថ្ងៃ។ ហើយទ្រង់បានរៀបចំឱ្យមេឃរាល់ៗជាន់នូវកិច្ចការរបស់ វា។ ហើយយើងបានតុបតែងលំអមេឃជាន់ក្រោមដោយហ្វូងតារា និងការពារ(អំពីស្ហៃតន)។ នោះគឺជាការកំណត់របស់ម្ចាស់ដែល មហាខ្លាំងពូកែ មហាដឹង។

[13] តែប្រសិនបើពួកគេបានបដិសេធ ដូចេ្នះចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ខ្ញុំបានដាស់តឿនព្រមានពួកអ្នកនូវទារុណកម្មមួយ ដូចជា ទារុណកម្ម(ដែលធ្លាក់ទៅលើ)ក្រុមអាដ និងក្រុមសាមូដដែរ។

[14] នៅពេលដែលបណ្ដាអ្នកនាំសារបានមកដល់ពួកគេ(ក្រុម អាដនិងសាមូដ)ទាំងមុនពួកគេ និងក្រោយពួកគេ(ដោយបាន ពោលថាៈ) ចូរពួកអ្នកកុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ។ ពួកគេបានតបវិញថាៈ ប្រសិនបើម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ពិតជាបញ្ចុះម៉ាឡាអ៊ីកាត់(ធ្វើជាអ្នកនាំសារ)។ ដូចេ្នះ ពិត ប្រាកដណាស់ ពួកយើងគ្មានជំនឿនឹងអ្វីដែលគេបានបញ្ជូនវាមកឱ្យ ពួកអ្នកនោះឡើយ។

[15] រីឯក្រុមអាដវិញ គឺពួកគេបានក្រអឺតក្រទមនៅលើផែនដី ដោយមិនត្រឹមត្រូវឡើយ។ ហើយពួកគេបាននិយាយថាៈ តើមាន អ្នកណាដែលខ្លាំងជាងពួកយើងទៅទៀតនោះ? តើពួកគេមិនបាន ឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលបានបង្កើត ពួកគេ ទ្រង់ជាអ្នកខ្លាំងជាងពួកគេនោះ? ហើយពួកគេធ្លាប់បាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។

[16] ហើយយើងបានបញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាបក់បោកទៅលើ ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្ដបន្ទាប់គ្នា ដើម្បីយើងឱ្យពួកគេ ភ្លក្សទារុណកម្មដ៏អាម៉ាស់ក្នុងការរស់នៅលើលោកិយនេះ។ រីឯ ទារុណកម្មនៅថ្ងៃបរលោកវិញគឺអាម៉ាស់ជាងនេះទៅទៀត ហើយ ពួកគេមិនត្រូវបានគេជួយឡើយ។

[17] ហើយចំណែកឯក្រុមសាមូដ គឺយើងបានចង្អុលបង្ហាញពួក គេ តែពួកគេបែរជាពេញចិត្ដនឹងភាពងងឹតជាងការចង្អុលបង្ហាញទៅ វិញ។ ហើយរន្ទះនៃទារុណកម្មដ៏អាម៉ាស់បានឆក់យកជីវិតពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[18] ហើយយើងបានជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ ដែលពួកគេធ្លាប់បានកោតខ្លាចយើង។

[19] ហើយ(ចូរចងចាំ)នៅថ្ងៃដែលសត្រូវរបស់អល់ឡោះនឹង ត្រូវគេប្រមូលទៅកាន់ភ្លើងនរក ពេលនោះពួកគេនឹងត្រួវគេរុញ បញ្ចូលទៅក្នុងភ្លើងនរក។

[20] លុះនៅពេលពួកគេបានទៅដល់ភ្លើងនរកនោះ ត្រចៀក និងភ្នែក ហើយនិងស្បែករបស់ពួកគេធ្វើសាក្សីទៅលើពួកគេនូវអ្វី ដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

[21] ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ស្បែកបានតបថាៈ អល់ឡោះជាអ្នកដែលធ្វើឱ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយបាន ធ្វើឱ្យពួកយើងចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួក អ្នកជាលើកដំបូង ហើយពួកអ្នកក៏នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់ វិញដែរ។

[22] ពួកអ្នកមិនអាចលាក់បាំងពីត្រចៀករបស់ពួកអ្នក និងភ្នែក របស់ពួកអ្នក ហើយនិងស្បែករបស់ពួកអ្នកពីការធ្វើសាក្សីប្រឆាំង នឹងពួកអ្នកបានឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា អល់ឡោះ មិនដឹងច្រើនឡើយអំពីអ្វីដែលពួកអ្នកប្រព្រឹត្ដនោះ។

[23] ហើយនោះគឺជាការគិត(ផេ្ដសផ្ដាស)របស់ពួកអ្នកដែល បានគិតចំពោះម្ចាស់របស់ពួកអ្នក ដោយវាបានធ្វើឱ្យពួកអ្នកវិនាស អន្ដរាយ។ ហើយពួកអ្នកក៏បានក្លាយជាពួកដែលខាតបង់។

[24] ហើយទោះបីជាពួកគេអត់ធ្មត់(នឹងទារុណកម្ម)យ៉ាងណា ក៏ដោយ ក៏ភ្លើងនរកនៅតែជាលំនៅដ្ឋានសម្រាប់ពួកគេដែរ។ តែ ទោះបីជាពួកគេទទួចសុំការប្រោសប្រណី(ពីអល់ឡោះ)យ៉ាងណាក្ដី ក៏ពួកគេនៅតែមិនសិ្ថតនៅក្នុងចំណោមអ្នកដែលត្រូវបានគេប្រោស ប្រណីដែរ។

[25] ហើយយើងបានរៀបចំឱ្យពួកគេមានគូកនដ៏ជិតស្និទ្ធ (ស្ហៃតននិងមនុស្សលោក) រួចមកគូកននោះបានលំអសម្រាប់ ពួកគេនូវអ្វីដែលនៅចំពោះមុខពួកគេ(អំពើអាក្រក់នៅក្នុងលោកិយ នេះ) និងអ្វីដែលនៅខាងក្រោយពួកគេ(មិនជឿនឹងថ្ងៃបរលោក)។ ហើយទារុណកម្មបានធ្លាក់ទៅលើពួកគេ ដូចជាទារុណកម្មដែលបាន ធ្លាក់ទៅលើប្រជាជាតិដែលបានកន្លងផុតមុនពួកគេអំពីជិន និង មនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។

[26] ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ចូរពួកអ្នកកុំ ស្ដាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវស្រែកឡូឡានៅពេល គេសូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។

[27] ដូចេ្នះយើងពិតជានឹងឱ្យពួកដែលគ្មានជំនឿភ្លក្សនូវទារុណ-កម្មដ៏ធ្ងន់ធ្ងរ ហើយយើងពិតជានឹងតបស្នងដល់ពួកគេអាក្រក់ជាងអ្វី ដែលពួកគេបានប្រព្រឹត្ដទៅទៀត។

[28] ការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះនោះគឺភ្លើង នរក។ នៅក្នុងនោះជាកន្លែងអមតៈសម្រាប់់ពួកគេ។ ជាការតបស្នង នូវអ្វីដែលពួកគេធ្លាប់បានប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។

[29] ហើយពួកដែលគ្មានជំនឿបាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. សូមទ្រង់មេត្ដាបង្ហាញឱ្យពួកយើងឃើញពួកជិន និងមនុស្ស លោកដែលធ្វើឱ្យពួកយើងវងេ្វងផង ពួកយើងនឹងដាក់ពួកគេទាំងពីរ ក្រោមបាតជើងរបស់ពួកយើងនិងដើម្បីឱ្យពួកគេទាំងពីរក្លាយជាអ្នក ដែលស្ថិតនៅក្នុងចំណោមពួកដែលនៅបាតនរកក្រោមគេបង្អស់។

[30] ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រតិបត្ដិយ៉ាងខ្ជាប់ ខ្ជួន(តាមបទបញ្ជារបស់ទ្រង់)នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួក គេ (នៅពេលដែលពួកគេហៀបនឹងស្លាប់)ដោយពោលថាៈ សូមពួក អ្នកកុំខ្លាច ហើយកុំកើតទុក្ខឱ្យសោះ។ ហើយសូមពួកអ្នករីករាយ ជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាចំពោះពួកអ្នកចុះ។

[31] ពួកយើង(ម៉ាឡាអ៊ីកាត់)គឺជាអ្នកថែរក្សាពួកអ្នកក្នុង ការរស់នៅលើលោកិយ និងនៅថ្ងៃបរលោក(តាមបទបញ្ជារបស់ អល់ឡោះ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងទទួលបាន នូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរពួកអ្នកនឹង ទទួលបាននូវអ្វីដែលពួកអ្នកសុំ។

[32] វាគឺជាអំណោយស្វាគមន៍ពីម្ចាស់ដែលមហាអភ័យទោស មហាអាណិតស្រឡាញ់។

[33] ហើយគ្មានអ្នកណាម្នាក់ដែលមានពាក្យសំដីល្អប្រសើរ ជាងអ្នកដែលបានអំពាវនាវទៅចំពោះអល់ឡោះ និងបានសាងអំពើ ល្អត្រឹមត្រូវ ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយនោះឡើយ។

[34] ប្រការល្អនិងប្រការអាក្រក់មិនអាចស្មើគ្នាបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)តបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់ អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ។

[35] ហើយគ្មានអ្នកណាម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះ ឡើយ លើកលែងតែបណ្ដាអ្នកដែលអត់ធ្មត់ ហើយក៏គ្មានអ្នកណា ម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះដែរ លើកលែងតែអ្នកដែល មានសំណាងដ៏ធំប៉ុណ្ណោះ។

[36] តែប្រសិនបើមានការញុះញង់អ្នក(មូហាំម៉ាត់)ពីសំណាក់ ស្ហៃតននោះ ចូរអ្នកសុំពីអល់ឡោះឱ្យកំបាំងពីវាចុះ។ ពិតប្រាកដ ណាស់ ទ្រង់មហាឮ មហាដឹង។

[37] ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពី អានុភាព)របស់ទ្រង់នោះ គឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យ និង ព្រះច័ន្ទ។ ចូរពួកអ្នកកុំស៊ូជូតចំពោះព្រះអាទិត្យ និងព្រះច័ន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជូតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយ មែននោះ។

[38] តែទោះបីពួកគេ(ពួកមូស្ហរីគីន)ក្រអឺតក្រទម(មិនគោរព សក្ការៈចំពោះអល់ឡោះ)ក៏ដោយ ក៏បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែល នៅក្បែរម្ចាស់របស់អ្នកនៅតែលើកតម្កើងដោយសរសើរចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃដែរ ដោយពួកគេមិនដែលធុញទ្រាន់ឡើយ។

[39] ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ជាច្រើនទៀតនោះ គឺពិតប្រាកដណាស់ អ្នកឃើញផែនដីរាំងស្ងួតគ្មានជីជាតិ។ តែនៅ ពេលដែលយើងបានបញ្ចុះទឹកភ្លៀងមកលើផែនដីនោះ វាក៏រស់រាន មានជីវិតនិងធ្វើឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញ។ ពិតប្រាកដ ណាស់ អ្នកដែលធ្វើឱ្យផែនដីរស់ឡើងវិញ(មានជីជាតិ) គឺជាអ្នក ដែលធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញ។ ពិតប្រាកដណាស់ ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

[40] ពិតប្រាកដណាស់ ពួកដែលងាកចេញ(បដិសេធ ប្រមាថ និងកែប្រែ)ពីអាយ៉ាត់ៗរបស់យើងគឺពួកគេមិនអាចលាក់បាំងពី យើងបានឡើយ។ ដូចេ្នះ តើអ្នកដែលត្រូវគេបោះចូលទៅក្នុងភ្លើង នរកប្រសើរជាង ឬអ្នកដែលមកដោយសុវតិ្ថភាពនៅថ្ងៃបរលោក ប្រសើរជាង? ចូរពួកអ្នកធ្វើចុះនូវអ្វ្វីដែលពួកអ្នកចង់។ ពិតប្រាកដ ណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[41] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅ ពេលដែលវាបានមកដល់ពួកគេនោះ(ពួកគេនឹងទទួលទារុណកម្ម)។ ពិតប្រាកដណាស់ គម្ពីរគួរអានជាគម្ពីរដ៏ពិសិដ្ឋ។

[42] ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)ទាំងនៅ ពីមុខវា និងពីក្រោយវាឡើយ។ វាជាការបញ្ចុះមកពីម្ចាស់មហា គតិបណ្ឌិត ជាទីកោតសរសើរបំផុត។

[43] គេ(អ្នកគ្មានជំនឿ)មិននិយាយអ្វីទៅកាន់អ្នក(មូហាំ-ម៉ាត់)ក្រៅពីអ្វីដែលគេបាននិយាយទៅកាន់បណ្ដាអ្នកនាំសារមុន អ្នកឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាអ្នកដែលមាន ការអភ័យទោស និងជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់។

[44] ហើយប្រសិនបើយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាភាសា ផេ្សង(ក្រៅពីភាសាអារ៉ាប់) ពួកគេ(ពួកគ្មានជំនឿ)ពិតជានិយាយ ថាៈ ហេតុអ្វីបានជាគេមិនពន្យល់លំអិតនូវអាយ៉ាត់ៗរបស់វា(ដើម្បី ឱ្យពួកយើងបានយល់ផង)? តើអាចទេវាជាភាសាផេ្សង ហើយ (អ្នកនាំសារ)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដា អ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀក របស់ពួកគេមានឆ្នុកចុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់ដូចជា)ត្រូវគេហៅពីទីកន្លែងដ៏ឆ្ងាយ។

[45] ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ (តាវរ៉ត) បន្ទាប់មកមានគេខ្វែងគំនិតគ្នានៅក្នុងវា។ ហើយប្រសិន បើគ្មានការកំំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិត ជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ)ជាមិន ខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យ យ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។

[46] អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញគឺវានឹងធ្លាក់ទៅ លើខ្លួនឯង។ ហើយម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានទៅលើ ខ្ញុំណាម្នាក់ឡើយ។

[47] ដំណឹងនៃថ្ងៃបរលោកគឺត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែ មួយគត់។ ហើយគ្រប់ផ្លែឈើដែលចេញពីស្រទាប់របស់វា និងសត្វ លោកភេទញីណាមានផ្ទៃពោះនិងកើតកូននោះ គឺសុទ្ធតែស្ថិតក្រោម ការដឹងរបស់ទ្រង់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកមូស្ហរី-គីន)ថាៈ តើឯណាទៅដៃគូរបស់យើង(ដែលពួកអ្នកធ្លាប់គោរព សក្ការៈផេ្សងពីយើង)នោះ? ពួកគេបានតបវិញថាៈ ពួកយើងសូម ជំរាបទ្រង់ថាៈ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើសាក្សី(ថា ទ្រង់មានដៃគូ)នោះឡើយ។

[48] ហើយអ្វីដែលពួកគេធ្លាប់បានគោរពសក្ការៈពីមុន(នៅក្នុង លោកិយ)នោះបានបាត់បង់ពីពួកគេ។ ហើយពួកគេដឹងយ៉ាងច្បាស់ ថាៈ សម្រាប់ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បានឡើយ។

[49] មនុស្សលោកមិនធុញទ្រាន់ក្នុងការបួងសួងសុំប្រការល្អ (ទ្រព្យសម្បត្ដិ និងភាពសុខសាន្ដពីអល់ឡោះ)ទេ តែប្រសិនបើ ប្រការអាក្រក់(ភាពក្រីក្រនិងទុក្ខលំបាក)បានធ្លាក់មកលើគេវិញ ពេលនោះគេនឹងអស់សង្ឃឹមយ៉ាងខ្លាំង។

[50] តែប្រសិនបើយើងឱ្យគេភ្លក្សនូវក្ដីមេត្ដាករុណាពីយើង បន្ទាប់ពីគ្រោះមហន្ដរាយបានបៀតបៀនគេហើយនោះ គេពិតជា នឹងនិយាយថាៈ នេះដោយសារតែគុណសម្បត្ដិរបស់ខ្ញុំ ហើយខ្ញុំមិន គិតថា ថ្ងៃបរលោកនឹងកើតឡើងឡើយ។ ហើយប្រសិនបើខ្ញុំត្រូវ បានគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ពិតប្រាកដណាស់ខ្ញុំនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)ដែលមាននៅជាមួយ នឹងទ្រង់។ ដូចេ្នះ យើងប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វី ដែលពួកគេបានប្រព្រឹត្ដ។ ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក្ស នូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។

[51] ហើយនៅពេលដែលយើងបានប្រទាននៀកម៉ាត់ដល់ មនុស្សលោក គេបែរជាប្រឆាំង និងគេចចេញឆ្ងាយទៅវិញ។ តែ នៅពេលដែលផលអាក្រក់បានធ្លាក់មកលើគេវិញនោះ គឺគេបួង សួងសុំយ៉ាងច្រើន(ពីយើង)។

[52] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះ ក្រោយមកពួកអ្នក បានបដិសេធនឹងវានោះ តើមានអ្នកណាដែលវងេ្វងជាងអ្នកដែល ស្ថិតក្នុងភាពវងេ្វង(ពីមាគ៌ារបស់អល់ឡោះ)ដ៏ឆ្ងាយនោះ

[53] យើងនឹងបង្ហាញឱ្យពួកគេឃើញនូវភស្ដុតាងៗរបស់យើង នៅក្នុងពិភពលោកនេះ និងក្នុងខ្លួនរបស់ពួកគេផ្ទាល់រហូតទាល់តែ វាជាក់ច្បាស់សម្រាប់ពួកគេថាៈ ពិតប្រាកដណាស់ វា(គម្ពីរគួរ-អាន)គឺជាការពិត។ តើម្ចាស់របស់អ្នកមិនគ្រប់គ្រាន់ទេឬ ដែល ទ្រង់ពិតជាអ្នកធ្វើសាក្សីលើអ្វីៗទាំងអស់នោះ

[54] ចូរដឹងថា ពិតប្រាកដណាស់ ពួកគេស្ថិតនៅក្នុងភាពសង្ស័យ អំពីជំនួបនឹងម្ចាស់របស់ពួកគេ។ ចូរដឹងទៀតថា ពិតប្រាកដណាស់ ទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីៗទាំងអស់។

អាស-ស៊ូរ៉

Surah 42

[1] ហា មីម

[2] អ៊ីន ស៊ីន កហ្វ

[3] ដូច្នោះហើយអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត ដែលបញ្ចុះវ៉ាហ៊ីឱ្យអ្នក(មូហាំម៉ាត់) និងឱ្យបណ្ដាអ្នកនាំសារពីមុន អ្នក។

[4] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហា ឧត្ដុង្គឧត្ដម។

[5] មេឃជាច្រើនជាន់ស្ទើរតែបែកធ្លាក់មកនៅលើគ្នា(ដោយ សារភាពឧត្ដុង្គឧត្ដមរបស់អល់ឡោះ)។ ហើយម៉ាឡាអ៊ីកាត់កំពុង លើកតម្កើងដោយសរសើរទៅចំពោះម្ចាស់របស់ពួកគេ និងសុំពី ម្ចាស់របស់ពួកគេឱ្យអភ័យទោសដល់អ្នកដែលនៅលើផែនដី(អ្នក ដែលមានជំនឿ)។ ចូរដឹងថា ពិតប្រាកដណាស់អល់ឡោះ ទ្រង់ មហាអភ័យទោស មហាអាណិតស្រឡាញ់។

[6] ហើយពួកដែលយកអ្នកគាំពារផេ្សងពីទ្រង់នោះ អល់ឡោះ ជាអ្នកឃ្លាំមើលពួកគេ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកដែល ទទួលខុសត្រូវលើពួកគេឡើយ។

[7] ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។

[8] ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជា បង្កើតពួកគេជាប្រជាជាតិនៅក្នុងសាសនាតែមួយ។ ក៏ប៉ុន្ដែទ្រង់ នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះអ្នកណាដែល ទ្រង់មានចេតនា។ ហើយពួកដែលបំពានគ្មានអ្នកគាំពារ និងអ្នក ជួយសង្គ្រោះសម្រាប់ពួកគេឡើយ។

[9] ឬមួយពួកគេ(ពួកមូស្ហរីគីន)បានយកអ្នកគាំពារផេ្សងពី ទ្រង់ឬ? ដូចេ្នះ អល់ឡោះទេដែលជាអ្នកគាំពារ និងជាអ្នកដែល ធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។

[10] ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។

[11] ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វ ពាហនៈក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើត អ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយ ទ្រង់មហាឮ មហាឃើញ។

[12] កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។

[13] ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួក អ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែល យើងបានបង្គាប់ទៅលើអ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយ ឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកបែកបាក់គ្នាក្នុងកិច្ចការ សាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកមូស្ហរីគីននូវអ្វីដែល អ្នកអំពាវនាវពួកគេទៅកាន់វា(សាសនា)នោះ។ អល់ឡោះជ្រើស រើសអ្នកណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់អ្នកណាដែលវិលត្រឡប់ទៅកាន់ទ្រង់ (ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)។

[14] ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។

[15] ដូចេ្នះ ចំពោះសាសនាអ៊ីស្លាមនេះ អ្នក(មូហាំម៉ាត់)ត្រូវ អំពាវនាវ(មនុស្សលោកឱ្យមានជំនឿ) និងត្រូវកាន់ឱ្យបានខ្ជាប់ខ្ជួន តាមអ្វីដែលគេបានដាក់បញ្ជាមកលើអ្នក ហើយចូរអ្នកកុំធ្វើតាម ចំណង់ចិត្ដរបស់ពួកគេឱ្យសោះ។ ហើយចូរអ្នកពោលថាៈ ខ្ញុំមាន ជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះអំពីគម្ពីរទាំងនោះ ហើយខ្ញុំ ត្រូវបានគេបញ្ជាឱ្យប្រកាន់នូវភាពយុត្ដិធម៌រវាងពួកអ្នក(ក្នុងការ កាត់សេចក្ដី)។ អល់ឡោះគឺជាម្ចាស់របស់ពួកយើង និងជាម្ចាស់ របស់ពួកអ្នក។ ទង្វើរបស់យើងគឺសម្រាប់ពួកយើង ហើយទង្វើ របស់ពួកអ្នកគឺសម្រាប់ពួកអ្នក។ គ្មានជម្លោះរវាងពួកយើង និង ពួកអ្នកឡើយ។ អល់ឡោះនឹងប្រមូលផ្ដុំរវាងពួកយើងទាំងអស់គ្នា (នៅថ្ងៃបរលោក)។ ហើយទៅចំពោះទ្រង់តែមួយគត់ដែលជា កន្លែងវិលត្រឡប់។

[16] ហើយពួកដែលឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ អល់ឡោះ បន្ទាប់ពីគេ(មនុស្សលោក)បានទទួលយកវាហើយនោះ ការឈ្លោះប្រកែករបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយចំពោះ ម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលការខឹងសម្បាពីទ្រង់ ហើយពួកគេក៏នឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរដែរ។

[17] អល់ឡោះជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន និងគម្ពីរ ផេ្សងៗទៀត)ដោយភាពត្រឹមត្រូវ និងយុត្ដិធម៌។ តើអ្វីទៅដែល ធ្វើឱ្យអ្នកដឹងថា កាលកំណត់នៃថ្ងៃបរលោកជិតមកដល់នោះ

[18] ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក សុំឱ្យវាកើតឡើង ភ្លាមៗ។ រីឯបណ្ដាអ្នកមានជំនឿវិញ គឺពួកគេមានការភ័យខ្លាច ចំពោះវា ហើយពួកគេដឹងថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។ ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកដែលឈ្លោះប្រកែកគ្នាចំពោះ ការកើតឡើងនៃថ្ងៃបរលោកនេះ គឺពិតជាស្ថិតនៅក្នុងភាពវងេ្វង ដ៏សែនឆ្ងាយ។

[19] អល់ឡោះទន់ភ្លន់បំផុតចំពោះខ្ញុំទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា។ ហើយ ទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

[20] អ្នកណាហើយចង់បានផលបុណ្យនៅថ្ងៃបរលោក យើងនឹង បន្ថែមឱ្យគេនូវផលបុណ្យរបស់គេថែមទៀត។ រីឯអ្នកណាហើយចង់ បានការតបស្នងនៅក្នុងលោកិយនេះ យើងនឹងផ្ដល់វាឱ្យគេ តែនៅ ថ្ងៃបរលោកគេនឹងមិនទទួលបានចំណែក(ផលបុណ្យ)អ្វីឡើយ។

[21] ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)ដែលពួក វាបានដាក់ច្បាប់សាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតចំពោះវាឬ? ហើយប្រសិនបើគ្មានការកំណត់(ពន្យារការ ធ្វើទារុណកម្មនៅថ្ងៃបរលោក)ទេនោះ គេពិតជានឹងកាត់សេចក្ដី រវាងពួកគេ(ធ្វើទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។ ពិត ប្រាកដណាស់ ពួកដែលបំពាននឹងទទួលទារុណកម្មដ៏ឈឺចាប់។

[22] អ្នក(មូហាំម៉ាត់)នឹងឃើញពួកបំពាន(នៅថ្ងៃបរលោក) ភ័យខ្លាចនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមកខណៈ ដែលទារុណ-កម្មធ្លាក់មកលើពួកគេ។ រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវវិញ ពួកគេស្ថិតនៅក្នុងសួនច្បារជាច្រើននៃ ឋានសួគ៌។ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បានពីម្ចាស់របស់ ពួកគេ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។

[23] ការប្រោសប្រទាននោះហើយដែលអល់ឡោះផ្ដល់ដំណឹង រីករាយទៅចំពោះបណ្ដាខ្ញុំរបស់ទ្រង់ដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនសុំកម្រៃ ពីពួកអ្នកលើការអំពាវនាវនោះឡើយ លើកលែងតែដើម្បីឱ្យមាន ការអាណិតស្រឡាញ់គ្នាក្នុងនាមជាញាតិសន្ដានប៉ុណ្ណោះ។ ហើយ អ្នកណាដែលសាងនូវអំពើល្អមួយយើងនឹងបន្ថែមផលបុណ្យឱ្យគេ ជាច្រើនទៀត។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស ដឹងគុណបំផុត។

[24] ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតនូវ ពាក្យភូតកុហកទៅលើអល់ឡោះឬ? ដូចេ្នះ ប្រសិនបើអល់ឡោះ មានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើចិត្ដរបស់អ្នក(ឱ្យភេ្លចគម្ពីរគួរ-អាន)ជាមិនខាន។ ហើយអល់ឡោះបំបាត់ចោលនូវអំពើមិនត្រឹម ត្រូវ ហើយទ្រង់បញ្ជាក់នូវការពិតតាមរយៈពាក្យសំដីរបស់ទ្រង់ (គម្ពីរគួរអាន)។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាន នៅក្នុងចិត្ដ។

[25] ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពទោសកំហុស ពីបណ្ដាខ្ញុំរបស់ទ្រង់ និងលើកលែងទោសនូវបាបកម្មទាំងឡាយ ហើយទ្រង់ដឹងពីអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[26] ហើយទ្រង់ឆ្លើយតប(ទទួលយកការបួងសួងសុំ)ចំពោះ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ព្រមទាំង បន្ថែមឱ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ទៀត។ រីឯពួកដែល គ្មានជំនឿវិញ ពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

[27] ហើយប្រសិនបើអល់ឡោះបើកទូលាយនូវលាភសក្ការៈ ចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ពួកគេពិតជាប្រព្រឹត្ដល្មើសនៅលើ ផែនដីនេះជាមិនខាន។ ក៏ប៉ុន្ដែទ្រង់ប្រទានតាមកំរិតដែលទ្រង់មាន ចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញចំពោះ (ទង្វើ)ខ្ញុំទាំងឡាយរបស់ទ្រង់។

[28] ហើយទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងបន្ទាប់ពីពួកគេអស់ សង្ឃឹម(ថាគ្មានទឹកភ្លៀង) និងស្រោចស្រពនូវក្ដីមេត្ដាករុណា របស់ទ្រង់ ហើយទ្រង់ជាអ្នកគាំពារ ជាទីកោតសរសើរបំផុត។

[29] ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់(ដែល បញ្ជាក់ពីអានុភាពរបស់ទ្រង់)គឺការបង្កើតមេឃជាច្រើនជាន់ និង ផែនដី ព្រមទាំងទ្រង់បានដាក់នូវអ្វីៗដែលមានជីវិតឱ្យរស់នៅពាស ពេញវាទាំងពីរ។ ហើយទ្រង់មានអានុភាពគ្រប់គ្រាន់ក្នុងការប្រមូល ផ្ដុំពួកគេ(នៅថ្ងៃបរលោក)នៅពេលដែលទ្រង់មានចេតនា។

[30] ហើយអ្វីដែលបានធ្លាក់មកលើពួកអ្នកអំពីប្រការអាក្រក់ នោះ គឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លងមក ហើយ ទ្រង់ក៏លើកលែងទោសយ៉ាងច្រើនឥតគណនាដែរ។

[31] ហើយពួកអ្នកមិនអាចគេចផុត(ពីទារុណកម្មរបស់ អល់ឡោះ)នៅលើផែនដីឡើយ។ ពួកអ្នកក៏គ្មានអ្នកគាំពារ និង អ្នកជួយសង្គ្រោះណាផេ្សងពីអល់ឡោះដែរ។

[32] ហើយក្នុងចំណោមភស្ដុតាងទាំងឡាយរបស់ទ្រង់នោះដែរ គឺសំពៅដ៏ធំដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រប្រៀបដូចជាភ្នំ។

[33] ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បក់ ហើយសំពៅនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រ។ ពិតប្រាកដណាស់ នៅ ក្នុងរឿងនោះគឺជាភស្ដុតាងជាច្រើនសម្រាប់រាល់អ្នកដែលអត់ធ្មត់ ដឹងគុណបំផុត។

[34] ឬទ្រង់អាចបំផ្លាញសំពៅទាំងនេះ ដោយសារតែអ្វីដែល ពួកគេបានប្រព្រឹត្ដ។ ហើយទ្រង់លើកលែងទោសយ៉ាងច្រើនឥត គណនា។

[35] ហើយដើម្បីឱ្យពួកដែលជជែកដេញដោលក្នុងអាយ៉ាត់ៗ របស់យើងដឹងថា ពួកគេគ្មានកន្លែងគេចចេញ(ពីទារុណកម្ម)បាន ឡើយ។

[36] ហើយអ្វីៗដែលគេបានប្រទានឱ្យពួកអ្នក គឺគ្រាន់តែជា ភាពសប្បាយរីករាយនៃជីវិតលោកិយប៉ុណ្ណោះ។ តែអ្វីដែលមាននៅ ជាមួយអល់ឡោះ គឺល្អប្រសើរនិងនៅស្ថិតសេ្ថរជាអមតៈសម្រាប់ បណ្ដាអ្នកដែលមានជំនឿ។ ហើយទៅចំពោះម្ចាស់របស់ពួកគេតែ មួយគត់ដែលពួកគេប្រគល់ការទុកចិត្ដ។

[37] និងបណ្ដាអ្នកដែលចៀសពីអំពើបាបធំៗ និងទង្វើអាក្រក់ ផេ្សងៗ ហើយពេលដែលពួកគេខឹងសម្បាចំពោះជនណាម្នាក់ ពួក គេតែងតែអភ័យទោសដល់ជននោះ។

[38] និងបណ្ដាអ្នកដែលបានទទួលយកការអំពាវនាវចំពោះ ម្ចាស់របស់ពួកគេ និងបានប្រតិបត្ដិសឡាត។ ហើយពួកគេមានការ ពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ព្រមទាំងពួកគេបរិច្ចាគអំពី អី្វដែលយើងបានប្រទានឱ្យពួកគេ។

[39] និងបណ្ដាអ្នកដែលតបតវិញ នៅពេលដែលពួកគេទទួល រងនូវការបំពាន។

[40] ហើយការតបស្នងចំពោះប្រការអាក្រក់មួយគឺទទួលបាន បាបកម្មមួយដែរ។ តែអ្នកណាដែលចេះអធ្យាស្រ័យ និងផ្សះផ្សាគ្នា គឺអល់ឡោះនឹងប្រទានផលបុណ្យដល់គេ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលបំពានឡើយ។

[41] ហើយជាការពិតណាស់ អ្នកដែលបានតបតវិញបន្ទាប់ពី ទទួលរងនូវការបំពាន ពួកគេទាំងនោះគ្មានទោសពៃរ៍អ្វីឡើយ។

[42] ការពិតទោសពៃរ៍នោះសម្រាប់តែពួកដែលបំពានទៅលើ មនុស្សលោក និងប្រព្រឹត្ដបទល្មើសនៅលើផែនដីនេះដោយគ្មាន ហេតុផលត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះនឹងទទួលទារុណកម្មដ៏ ឈឺចាប់។

[43] ហើយជាការពិតណាស់ អ្នកណាហើយបានអត់ធ្មត់ និង អធ្យាស្រ័យនោះ ពិតប្រាកដណាស់នោះគឺជាប្រការមួយក្នុងចំណោម ប្រការដែលអល់ឡោះបង្គាប់ប្រើ។

[44] ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វងនោះ គឺគ្មានអ្នក គាំពារណាសម្រាប់គេក្រៅពីទ្រង់ឡើយ។ ហើយអ្នក(មូហាំម៉ាត់) នឹងឃើញពួកដែលបំពាននៅពេលដែលពួកគេបានឃើញទារុណកម្ម (នៅថ្ងៃបរលោក)និយាយថាៈ តើមានផ្លូវណាអាចត្រឡប់ទៅ (លោកិយ)វិញបានទេ

[45] ហើយអ្នកនឹងឃើញពួកគេត្រូវគេនាំទៅកាន់នរក ដោយ ឱនលំទោនទាំងអាម៉ាស់ ព្រមទាំងពួកគេលួចមើលទៅនរកនោះ (ដោយភ័យខ្លាច)។ រីឯបណ្ដាអ្នកដែលមានជំនឿវិញបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកដែលខាតបង់គឺជាពួកដែលខាតបង់ខ្លួន ឯង និងគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ពួកដែលបំពានគឺស្ថិតនៅក្នុងទារុណកម្មជារៀងរហូត។

[46] ហើយពួកគេគ្មានអ្នកគាំពារណាជួយពួកគេក្រៅពី អល់ឡោះឡើយ។ ហើយអ្នកណាដែលអល់ឡោះធ្វើឱ្យវងេ្វង នោះ គឺគ្មានមាគ៌ា(ការចង្អុលបង្ហាញ)ណាមួយសម្រាប់គេឡើយ។

[47] ចូរពួកអ្នក(ពួកគ្មានជំនឿ)ទទួលយកចុះនូវការអំពាវនាវ ពីម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃដែលគ្មានអ្នកណាអាចរារាំងវាពី អល់ឡោះមកដល់។ នៅថ្ងៃនោះពួកអ្នកគ្មានកន្លែងគេចពីទារុណកម្ម ឡើយ ហើយក៏គ្មានការបដិសេធ(អំពីទោសកំហុស)នោះដែរ។

[48] តែប្រសិនបើពួកគេងាកចេញ(ពីជំនឿ)វិញ យើងមិនបាន បញ្ជូនអ្នក(មូហាំម៉ាត់)ដើម្បីការពារពួកគេឡើយ។ តួនាទីរបស់អ្នក គ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក្សនូវក្ដីមេត្ដាករុណាពី យើង គេសប្បាយរីករាយនឹងវា។ តែប្រសិនបើអំពើអាក្រក់បាន ធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក (ពួកគេបែរជារមិលគុណទៅវិញ)។ ដូចេ្នះ ពិតប្រាកដណាស់មនុស្ស លោកគឺរមិលគុណបំផុត។

[49] អំណាចនៅលើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិ របស់អល់ឡោះ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ទ្រង់ ប្រទានឱ្យមានតែកូនស្រីចំពោះអ្នកណាម្នាក់ដែលទ្រង់មានចេតនា ហើយទ្រង់ក៏ប្រទានឱ្យមានតែកូនប្រុសចំពោះអ្នកណាម្នាក់ដែល ទ្រង់មានចេតនាដែរ។

[50] ឬទ្រង់ប្រទានឱ្យពួកគេមានទាំងកូនប្រុសទាំងកូនស្រី ហើយទ្រង់ក៏ធ្វើឱ្យអ្នកណាម្នាក់គ្មានកូនតាមតែទ្រង់មានចេតនា ដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាព។

[51] ហើយគ្មានមនុស្សណាម្នាក់ដែលអល់ឡោះមានបន្ទូលទៅ កាន់គេដោយផ្ទាល់ឡើយ លើកលែងតែតាមរយៈវ៉ាហ៊ីឬមានបន្ទូល ពីខាងក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)ដើម្បី មកប្រាប់តាមការអនុញ្ញាតរបស់ទ្រង់នូវអ្វីដែលទ្រង់មានចេតនា ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។

[52] ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នកតាម បទបញ្ជារបស់យើង ដោយអ្នកមិនធ្លាប់បានដឹងថាអ្វីជាគម្ពីរឡើយ ហើយអ្នកក៏មិនដឹងថាអ្វីជាជំនឿនោះដែរ។ ក៏ប៉ុន្ដែយើងបានបង្កើត វា(គម្ពីរគួរអាន)ជាពន្លឺមួយដែលយើងនឹងចង្អុលបង្ហាញតាមរយៈ វាចំពោះអ្នកណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំរបស់យើង។ ហើយពិតប្រាកដណាស់ អ្នកនឹងចង្អុលបង្ហាញ(មនុស្សលោក)ទៅ កាន់មាគ៌ាដ៏ត្រឹមត្រូវ។

[53] គឺជាមាគ៌ារបស់អល់ឡោះ ដែលអ្វីៗនៅលើមេឃជាច្រើនជាន់ និងអ្វីៗនៅលើផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ ចូរដឹងថា កិច្ចការ ទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះវិញ។

អάζ-ហ្សូគ្រុហ្វ

Surah 43

[1] ហា មីម

[2] អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

[3] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។

[4] ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។

[5] ដូចេ្នះ តើឱ្យយើងឈប់បញ្ចុះគម្ពីរគួរអាននេះឱ្យពួកអ្នក ដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ

[6] ហើយណាពីជាច្រើនដែលយើងបានបញ្ជូនទៅកាន់ប្រជា-ជាតិមុនៗ។

[7] ហើយគ្មានណាពីណាម្នាក់មកដល់ពួកគេ ក្រៅពីពួកគេធ្លាប់ បានចំអកឡកឡឺយចំពោះគេនោះឡើយ។

[8] ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។

[9] ហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។

[10] គឺជាអ្នកដែលបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ សម្រាប់ពួកអ្នក ហើយបានបង្កើតឱ្យមានផ្លូវជាច្រើននៅលើវា សម្រាប់ពួកអ្នក(ដើម្បីស្វែងរកលាភសក្ការៈ) សង្ឃឹមថាពួកអ្នក នឹងទទួលបានការចង្អុលបង្ហាញ ។

[11] និងជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមចំនួន កំណត់។ ហើយយើងបានធ្វើឱ្យទឹកដីដែលស្លាប់(គ្មានជីជាតិ)រស់ ឡើងវិញដោយសារវា។ ពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ)មកវិញ ក៏ដូច្នោះដែរ។

[12] និងជាអ្នកដែលបានបង្កើតអ្វីទាំងអស់សុទ្ធតែមានគូ របស់វា ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវនាវា និងសត្វ ពាហនៈដែលពួកអ្នកអាចជិះបាន។

[13] ដើម្បីឱ្យពួកអ្នកជិះលើវា(នាវានិងសត្វពាហនៈ)។ បន្ទាប់ មកពួកអ្នកត្រូវរំលឹកចំពោះនៀកម៉ាត់នៃម្ចាស់របស់ពួកអ្នក នៅ ពេលណាដែលពួកអ្នកជិះលើវា ហើយពួកអ្នកត្រូវបួងសួងសុំថាៈ (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِيْنَ، وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُوْنَ) ទ្រង់មហាជ្រះស្អាតដែលបានបង្កើតអ្វីៗទាំងនេះជាប្រយោជន៍ដល់ ពួកយើង ហើយពួកយើងគ្មានសមត្ថភាពបង្កើតអ្វីៗទាំងនេះឡើយ។

[14] ហើយពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅ កាន់ម្ចាស់របស់ពួកយើងវិញ។

[15] ហើយពួកគេ(ពួកមូស្ហរីគីន)បានចាត់ទុកខ្ញុំរបស់ទ្រង់ មួយ ចំនួនជាផ្នែកមួយនៃទ្រង់ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិល គុណយ៉ាងច្បាស់លាស់។

[16] ឬមួយ(ពួកអ្នកអះអាងថា)ទ្រង់បានជ្រើសរើសកូនស្រីពី អ្វីដែលទ្រង់បានបង្កើត ហើយបានជ្រើសរើសកូនប្រុសសម្រាប់ពួក អ្នកវិញឬ

[17] ហើយនៅពេលដែលគេប្រាប់ដំណឹងដល់អ្នកណាម្នាក់ក្នុង ចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានប្រដូចនឹងម្ចាស់មហា សប្បុរសនោះ មុខរបស់គេប្រែជាខ្មៅ ហើយគេពោរពេញទៅដោយ ភាពទុក្ខសោក។

[18] តើ(សមជាកូនអល់ឡោះដែរឬទេ)អ្នកដែលត្រូវគេចិញ្ចឹម ដោយការតុបតែង(សំលៀកបំពាក់ និងគ្រឿងអលង្កា) ហើយគេមិន អាចលើកហេតុផលមកបញ្ជាក់ឱ្យច្បាស់នៅពេលមានជម្លោះនោះ

[19] ហើយពួកគេបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលពួកគេជាខ្ញុំ របស់ម្ចាស់មហាសប្បុរសនោះជាស្ដ្រី។ តើពួកគេបានឃើញផ្ទាល់ ភ្នែកពីការបង្កើតម៉ាឡាអ៊ីកាត់ឬ? ការអះអាងរបស់ពួកគេនឹងត្រូវ គេកត់ត្រាទុក ហើយពួកគេនឹងត្រូវគេសួរ(នៅថ្ងៃបរលោក)។

[20] ហើយពួកគេបាននិយាយថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានចេតនា ពួកយើងមិនគោរពសក្ការៈពួកគេ(ម៉ាឡា-អ៊ីកាត់)ឡើយ។ ពួកគេមិនបានដឹងអំពីរឿងនោះឡើយ។ ពួកគេ គ្មានអ្វីក្រៅពីនិយាយភូតកុហកឡើយ។

[21] ឬមួយយើងបានផ្ដល់គម្ពីរណាមួយឱ្យពួកគេមុនគម្ពីរ គួរអានដោយពួកគេជាអ្នកប្រតិបត្ដិតាមវានោះ

[22] ផ្ទុយទៅវិញ ពួកគេបែរជានិយាយថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាតែ មួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកទទួលបានការចង្អុល បង្ហាញតាមកេរដំណែលរបស់ពួកគេ។

[23] ដូច្នោះដែរ រាល់ៗអ្នកដាស់តឿនព្រមានដែលយើងបាន បញ្ជូនទៅកាន់អ្នកភូមិស្រុកណាមួយមុនអ្នក(មូហាំម៉ាត់) គឺពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភនៃភូមិស្រុកនោះតែងតែនិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើង ស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជា អ្នកដើរតាមកេរដំណែលរបស់ពួកគេ។

[24] គេ(អ្នកដាស់តឿនព្រមាន)បានពោលថាៈ តើទោះបីជា ខ្ញុំបាននាំមកឱ្យពួកអ្នកប្រសើរជាងអ្វីៗដែលពួកអ្នកទទួលបានវាពី ជីដូនជីតារបស់ពួកអ្នកក៏ដោយឬ? ពួកគេបាននិយាយថាៈ ពិតប្រាកដ ណាស់ ពួកយើងជាអ្នកបដិសេធនឹងអ្វីដែលគេបានបញ្ជូនពួកអ្នកមក ជាមួយនឹងវា។

[25] ហើយយើងក៏ដាក់ទណ្ឌកម្មពួកគេ។ ដូចេ្នះ ចូរអ្នកមើលចុះ តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចមេ្ដច

[26] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅ កាន់ឪពុក និងក្រុមរបស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធ នឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ។

[27] ក៏ប៉ុន្ដែ(ខ្ញុំគោរពសក្ការៈចំពោះ)អ្នកដែលបានបង្កើតខ្ញុំ ប៉ុណ្ណោះ ព្រោះទ្រង់ពិតជានឹងចង្អុលបង្ហាញដល់ខ្ញុំ។

[28] ហើយគាត់(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ: គ្មាន ទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)ជា ពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គាត់។ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅគោរពអល់ឡោះ)វិញ។

[29] ផ្ទុយទៅវិញ យើងបានឱ្យពួកទាំងនោះ និងជីដូនជីតា របស់ពួកគេសោយសុខរហូតទាល់តែការពិត(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងអ្នកនាំសារដែលបញ្ជាក់យ៉ាងច្បាស់លាស់។

[30] តែនៅពេលដែលការពិតបានមកដល់ពួកគេ ពួកគេបែរ ជានិយាយថាៈ នេះគឺជាមន្ដអាគម ហើយពិតប្រាកដណាស់យើង គឺជាអ្នកដែលបដិសេធនឹងវា។

[31] ហើយពួកគេបាននិយាយថាៈ ហេតុអ្វីបានជាគម្ពីរគួរអាន នេះមិនត្រូវគេបញ្ចុះទៅឱ្យបុរសម្នាក់ដែលមានកិត្ដិយសខ្ពង់ខ្ពស់ នៅក្នុងទីក្រុងណាមួយនៃទីក្រុងទាំងពីរនេះ(ម៉ាក្កះ និងតអ៊ីហ្វ)

[32] តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។

[33] ហើយប្រសិនបើមនុស្សលោកមិនប្រមូលផ្ដុំជាប្រជាជាតិ (ដែលគ្មានជំនឿ)តែមួយទេនោះ យើងពិតជាផ្ដល់ឱ្យអ្នកដែលគ្មាន ជំនឿលើម្ចាស់មហាសប្បុរសនូវដំបូលផ្ទះរបស់ពួកគេ និងជណ្ដើរ ដែលពួកគេឡើងអំពីប្រាក់ជាមិនខាន។

[34] ហើយផ្ទះរបស់ពួកគេដែលមានទ្វារនិងគ្រែជាច្រើនដែល ពួកគេទំរេតលើវា(ក៏ធ្វើពីប្រាក់ដែរ)។

[35] ព្រមទាំងមានការតុបតែងដោយមាសទៀតផង។ ហើយ ទាំងអស់នោះគ្មានអ្វីក្រៅពីការលំអសប្បាយសម្រាប់ជីវិតលោកិយឡើយ។ រីឯ(សុភមង្គល)នៅជាមួយម្ចាស់របស់អ្នកនាថ្ងៃបរលោក វិញ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

[36] ហើយអ្នកណាដែលគេចចេញពីការរំលឹកទៅចំពោះម្ចាស់ មហាសប្បុរសនោះ យើងនឹងឱ្យស្ហៃតនញុះញង់គេ ហើយវាជាមិត្ដ ជិតស្និទ្ធសម្រាប់គេ។

[37] ហើយពិតប្រាកដណាស់ ពួកវា(ស្ហៃតន)នឹងរារាំងពួកគេ អំពីមាគ៌ាដែលត្រឹមត្រូវ ដោយពួកគេគិតថា ពិតប្រាកដណាស់ ពួក គេជាអ្នកទទួលបានការចង្អុលបង្ហាញ។

[38] លុះនៅពេលដែលគេបានជួបយើង(នាថ្ងៃបរលោក) គេ បាននិយាយ(ទៅកាន់មិត្ដរបស់គេ)ថាៈ ឱអនិច្ចា. សង្ឃឹមថារវាង ខ្ញុំនិងអ្នកគឺឆ្ងាយពីគ្នាដូចទិសទាំងពីរ(ខាងកើត និងខាងលិច) ដូចេ្នះ វា(ស្ហៃតន)គឺជាមិត្ដដ៏អាក្រក់បំផុត។

[39] ហើយ(ក្ដីសង្ឃឹមរបស់ពួកគេ)នឹងមិនផ្ដល់ផលប្រយោជន៍ សម្រាប់ពួកអ្នកជាដាច់ខាតនៅថ្ងៃនេះ ដោយសារពួកអ្នកបានបំពាន (លើខ្លួនឯង)។ ពិតប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងទារុណកម្មជា មួយគ្នាពុំខានឡើយ។

[40] តើអ្នក(មូហាំម៉ាត់)អាចធ្វើឱ្យអ្នកដែលថ្លង់ស្ដាប់ឮ ឬអាច ចង្អុលបង្ហាញអ្នកដែលខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវងេ្វង យ៉ាងច្បាស់លាស់នោះបានឬ

[41] ហើយបើទោះជាយើងឱ្យអ្នក(មូហាំម៉ាត់)ស្លាប់(មុននឹង ទារុណកម្មមកដល់ពួកគេ)ក៏ដោយ ក៏យើងពិតជានឹងធ្វើទារុណកម្ម ពួកគេ(នៅថ្ងៃបរលោក)ដែរ។

[42] ឬក៏យើងនឹងបង្ហាញឱ្យអ្នកឃើញនូវអ្វី(ទារុណកម្ម)ដែល យើងបានសន្យានឹងពួកគេ។ ហើយពិតប្រាកដណាស់ យើងមាន អំណាចលើពួកគេ។

[43] ដូចេ្នះ ចូរអ្នកកាន់ឱ្យបានខ្ជាប់ខ្ជួននូវអ្វី(គម្ពីរគួរអាន)ដែល គេបានបញ្ចុះឱ្យអ្នក។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅលើផូ្លវដ៏ ត្រឹមត្រូវ។

[44] ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការដាស់ តឿនសម្រាប់អ្នកនិងក្រុមរបស់អ្នក។ ហើយពួកអ្នកនឹងត្រូវគេសួរ។

[45] ចូរអ្នក(មូហាំម៉ាត់)សួរបណ្ដាអ្នកនាំសាររបស់យើងដែល យើងបានបញ្ជូនមុនអ្នកថាៈ តើយើងធ្លាប់បានបង្កើតឱ្យមានព្រះនានា ផេ្សងពីម្ចាស់មហាសប្បុរសដើម្បីឱ្យពួកគេគោរពសក្ការៈឬទេ

[46] ហើយជាការពិតណាស់ យើងបានបញ្ជូនមូសាជាមួយនឹង មុជីហ្សាត់របស់យើងទៅកាន់ហ្វៀរអោននិងមន្ដ្រីៗរបស់គេ។ ពេល នោះមូសាបានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ ម្ចាស់គ្រប់គ្រងពិភពទាំងអស់។

[47] ហើយនៅពេលដែលគាត់បាននាំមុជីហ្សាត់របស់យើងទៅ ដល់ពួកគេ ពេលនោះពួកគេបែរជាសើចចំអកចំពោះវាទៅវិញ។

[48] ហើយយើងនឹងមិនបង្ហាញមុជីហ្សាត់ណាមួយដល់ពួកគេ ទៀតឡើយ លុះត្រាតែវាមានលក្ខណៈធំធេងជាងមុជីហ្សាត់មុន។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ ដើម្បីឱ្យពួកគេវិលត្រឡប់ (ទៅរកមាគ៌ាត្រឹមត្រូវ)វិញ។

[49] ហើយពួកគេបាននិយាយ(ទៅកាន់មូសា)ថាៈ ឱគ្រូធ្មប់. ចូរអ្នកបួងសួងសុំពីម្ចាស់របស់អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បាន សន្យាជាមួយអ្នក(ការបញ្ចៀសពីទណ្ឌកម្ម)ចុះ ពួកយើងពិតជា នឹងទទួលបានការចង្អុលបង្ហាញជាមិនខាន។

[50] ហើយនៅពេលដែលយើងបានបំបាត់ទណ្ឌកម្មចេញពីពួកគេ ពេលនោះពួកគេបែរជាក្បត់(ពាក្យសន្យា)ទៅវិញ។

[51] ហើយហ្វៀរអោនបានអំពាវនាវទៅកាន់ក្រុមរបស់គេ ដោយនិយាយថាៈ ឱក្រុមរបស់យើង. តើអាណាចក្រអេហ្ស៊ីប ដោយមានទនេ្លហូរពីក្រោមវិមានរបស់យើងទាំងនេះមិនមែនជា កម្មសិទ្ធិរបស់យើងទេឬ? តើពួកអ្នកមិនឃើញទេឬ

[52] ផ្ទុយទៅវិញ ខ្ញុំជាមនុស្សប្រសើរជាងមនុស្សនេះ(មូសា) ដែលគេជាមនុស្សថោកទាបនិងនិយាយមិនសូវច្បាស់លាស់។

[53] ដូចេ្នះ ហេតុអ្វីបានជាគេមិនត្រូវបំពាក់កងដៃអំពីមាស ឬ ម៉ាឡាអ៊ីកាត់មិនរួមដំណើរមកជាមួយគេ

[54] ពេលនោះគេ(ហ្វៀរអោន)បានបំភិតបំភ័យក្រុមរបស់គេ ដូចេ្នះពួកគេក៏ប្រតិបត្ដិតាមគេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម មួយដែលប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ ។

[55] ហើយនៅពេលដែលពួកគេបានធ្វើឱ្យយើងខឹងសម្បា យើង ក៏ដាក់ទណ្ឌកម្មពួកគេ ដោយយើងពន្លិចពួកគេទាំងអស់គ្នា(ទៅក្នុង ទឹកសមុទ្រ)។

[56] ហើយយើងបានយកពួកគេធ្វើជាគំរូ និងធ្វើជាឧទាហរណ៍ សម្រាប់មនុស្សជំនាន់ក្រោយ។

[57] ហើយនៅពេលដែលគេយកកូនប្រុសរបស់ម៉ារយ៉ាំ (អ៊ីសា) ធ្វើជាឧទាហរណ៍ ពេលនោះក្រុមដែលប្រឆាំងនឹងអ្នក(មូហាំម៉ាត់) រីករាយនឹងវា។

[58] ហើយពួកគេបាននិយាយថាៈ តើព្រះនានារបស់យើង ប្រសើរជាង ឬមួយគេ(អ៊ីសា)ប្រសើរជាង? ពួកគេមិនលើក ឧទាហរណ៍ពីរឿងគេប្រាប់អ្នក(មូហាំម៉ាត់)ក្រៅពីការប្រកែក យកឈ្នះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលចូលចិត្ដ ឈ្លោះប្រកែកគ្នា។

[59] គេ(អ៊ីសា)គ្រាន់តែជាខ្ញុំម្នាក់ដែលយើងបានប្រទាន នៀកម៉ាត់ដល់គេប៉ុណ្ណោះ ហើយយើងបានយកគេធ្វើជាឧទាហរណ៍ សម្រាប់អំបូរអ៊ីស្រាអែល។

[60] ហើយប្រសិនបើយើងមានចេតនា យើងពិតជាចាត់ម៉ាឡា-អ៊ីកាត់មកគ្រប់គ្រងនៅលើផែនដីនេះជំនួសពួកអ្នកជាមិនខាន។

[61] ហើយពិតប្រាកដណាស់ (ការចុះពីលើមេឃរបស់)គេ (អ៊ីសា)គឺជាសញ្ញាកំណត់នៃថ្ងៃបរលោក។ ដូចេ្នះ ចូរពួកអ្នកកុំ មន្ទិលសង្ស័យអំពីវាឱ្យសោះ ហើយពួកអ្នកត្រូវប្រតិបត្ដិតាមយើង។ នេះហើយគឺជាមាគ៌ាដែលត្រឹមត្រូវ។

[62] ហើយកុំបណ្ដោយឱ្យស្ហៃតនមករារាំងពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់។

[63] ហើយនៅពេលអ៊ីសាបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន(មកកាន់អំបូរអ៊ីស្រាអែល)គាត់ក៏បានពោលថាៈ ជា ការពិតណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវហ៊ិកម៉ាត់(ភាពជាណាពី) និងដើម្បីឱ្យខ្ញុំបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងមួយចំនួន ដែលពួកអ្នក កំពុងខ្វែងគំនិតគ្នាអំពីវា។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។

[64] ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។

[65] ហើយក្រុមនានាក្នុងចំណោមពួកគេបានខ្វែងគំនិតគ្នា(ក្នុង រឿងអ៊ីសា) ។ ហើយភាពវិនាសអន្ដរាយចំពោះពួកដែលបានបំពាន គឺទារុណកម្មនៅថ្ងៃមួយយ៉ាងឈឺចាប់(ថ្ងៃបរលោក)។

[66] ពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួក គេភ្លាមៗ ដោយពួកគេមិនដឹងខ្លួននោះឡើយ។

[67] មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

[68] ឱបណ្ដាខ្ញុំរបស់យើង. គ្មានការភ័យខ្លាចចំពោះពួកអ្នកទេ នៅថ្ងៃនេះ ហើយពួកអ្នកក៏មិនមានទុក្ខព្រួយដែរ។

[69] គឺបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង ហើយ ពួកគេជាអ្នកដែលបានប្រគល់ខ្លួនចំពោះអល់ឡោះ។

[70] ចូរពួកអ្នក និងភរិយាៗរបស់ពួកអ្នកចូលឋានសួគ៌ដោយ រីករាយចុះ។

[71] ថាសនិងពែងធ្វើពីមាសត្រូវគេដាក់នៅជុំវិញពួកគេ។ ហើយនៅក្នុងឋានសួគ៌នោះមានអ្វីៗតាមចំណង់ចិត្ដ ព្រមទាំង សប្បាយភ្នែកផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងនោះជាអមតៈ។

[72] នោះហើយគឺជាឋានសួគ៌ដែលគេបានប្រទានវាឱ្យពួកអ្នក ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមក។

[73] មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកនៅក្នុងនោះដែលពួក អ្នកអាចបរិភោគអំពីវាបាន។

[74] ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើបាបនោះ ពួកគេ ស្ថិតនៅក្នុងទារុណកម្មនៃនរកជើហាន់ណាំជាអមតៈ។

[75] គេមិនសម្រាល(ទារុណកម្ម)ដល់ពួកគេឡើយ។ ហើយ ពួកគេស្ថិតនៅក្នុងនោះទាំងក្ដីអស់សង្ឃឹម។

[76] ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្ដែពួកគេ ទេដែលជាអ្នកបានបំពាននោះ។

[77] ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក . ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។

[78] ជាការពិតណាស់យើង(អល់ឡោះ)បាននាំមកឱ្យពួកអ្នក នូវការពិត(តាមរយៈអ្នកនាំសាររបស់យើង) ក៏ប៉ុន្ដែពួកអ្នកភាគ ច្រើនបែរជាស្អប់ខ្ពើមចំពោះការពិតនោះទៅវិញ។

[79] ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល(ចំពោះមូហាំ-ម៉ាត់) តែតាមពិតយើងទេដែលជាអ្នករៀបចំល្បិចកលនោះ។

[80] ឬមួយពួកគេគិតថា ពិតប្រាកដណាស់ យើងមិនស្ដាប់ឮនូវ ការសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេទេឬ? មិន ដូច្នោះទេ តាមពិតយើងស្ដាប់ឮ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់) របស់យើងដែលនៅជាមួយពួកគេកំពុងកត់ត្រា(រាល់ទង្វើរបស់ ពួកគេ)។

[81] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានកូនប្រុសពិតមែននោះ គឺខ្ញុំជាអ្នកគោរពសក្ការៈ (ចំពោះកូននោះ)មុនគេបង្អស់។

[82] មហាស្អាតស្អំ ម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ម្ចាស់ នៃអារ៉ស្ហអំពីអ្វីដែលពួកគេនិយាយប្រឌិត។

[83] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃដែល គេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)ចុះ។

[84] ហើយទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹង។

[85] ហើយមហាឧត្ដុង្គឧត្ដម ម្ចាស់ដែលការគ្រប់គ្រងមេឃជា ច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលមាននៅរវាងវាទាំងពីរជា កម្មសិទ្ធិរបស់ទ្រង់។ ហើយមានតែទ្រង់ប៉ុណ្ណោះដែលដឹងពីកាល កំណត់នៃថ្ងៃបរលោក។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ ទ្រង់វិញ។

[86] ហើយពួក(ព្រះនានា)ដែលពួកគេ(ពួកមូស្ហរីគីន)បួងសួង សុំក្រៅពីទ្រង់នោះ គ្មានអំណាចក្នុងការជួយអន្ដរាគមន៍ឡើយ លើក លែងតែអ្នកដែលបានទទួលស្គាល់ការពិត(មានជំនឿ) ដោយពួក គេជឿជាក់ប៉ុណ្ណោះ។

[87] ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។ ដូចេ្នះ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច

[88] ហើយ(អល់ឡោះដឹងពី)ការត្អូញត្អែររបស់មូហាំម៉ាត់ ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកទាំងនេះជាក្រុមដែល គ្មានជំនឿ។

[89] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចាកចេញឱ្យឆ្ងាយពីពួកគេ ហើយពោលថាៈ សូមឱ្យមានសន្ដិភាព។ ពួកគេគង់តែនឹងដឹង ជាមិនខាន។

អัด-ឌុក̣ហ៉ាន

Surah 44

[1] ហា មីម

[2] អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដែលច្បាស់លាស់។

[3] ពិតប្រាកដណាស់ យើងបានបញ្ចុះវានៅក្នុងរាត្រីដ៏ឧត្ដុង្គឧត្ដម(យប់មួយនៃខែរ៉ម៉ាដនដែលគេឱ្យឈ្មោះថា ឡៃឡាតុលក ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលដាស់តឿនព្រមាន (ដល់មនុស្សលោក)។

[4] នៅក្នុងយប់នោះត្រូវគេបែងចែកនូវរាល់បទបញ្ជាដែល ប្រកបដោយគតិបណ្ឌិត

[5] គឺជាបទបញ្ជាដែលចេញពីយើង។ ពិតប្រាកដណាស់ យើង គឺជាអ្នកបញ្ជូនបណ្ដាអ្នកនាំសារ(ទៅកាន់មនុស្សលោក)

[6] ដែលជាក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក(មូហាំម៉ាត់)។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។

[7] ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់នោះ។

[8] គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ទ្រង់ជាម្ចាស់របស់ពួក អ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នក។

[9] ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)ស្ថិតក្នុងភាពសង្ស័យទាំង លេងសើច។

[10] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំថ្ងៃមួយដែលមេឃនឹងនាំ មកនូវផ្សែងយ៉ាងច្បាស់។

[11] វានឹងគ្របដណ្ដប់លើមនុស្សលោក។ នេះគឺជាទារុណកម្ម ដ៏ឈឺចាប់។

[12] (ពួកគេនិយាយថា) ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាបញ្ចៀសទណ្ឌកម្មនេះពីពួកយើងផង ពួកយើងពិតជាអ្នក ដែលមានជំនឿ។

[13] តើពួកគេអាចភ្ញាក់រលឹកបានយ៉ាងដូចមេ្ដច(នៅពេល ទណ្ឌកម្មបានធ្លាក់លើពួកគេ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ បានមកដល់ពួកគេហើយនោះ

[14] បន្ទាប់មកពួកគេបានបែរចេញពីគេ(អ្នកនាំសារ) ហើយ បាននិយាយថាៈ គេជាមនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកល-ចរិតទៅវិញ។

[15] ពិតប្រាកដណាស់ យើងជាអ្នកដកទណ្ឌកម្មចេញមួយ រយៈខ្លី។ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រឡប់ទៅធាតុដើមវិញ

[16] នៅថ្ងៃដែលយើងដាក់ទារុណកម្មយ៉ាងខ្លាំងក្លា(ទៅលើ ពួកប្រឆាំង)។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទារុណកម្ម។

[17] ហើយជាការពិតណាស់ យើងបានសាកល្បងក្រុមរបស់ ហ្វៀរអោនមុនពួកគេ(ពួកមូស្ហរីគីន)ទៅទៀត ដោយអ្នកនាំសារ ម្នាក់ដ៏ថ្លៃថ្នូរ(មូសា)បានមកកាន់ពួកគេ។

[18] (មូសាបានពោលថា) ចូរពួកអ្នកប្រគល់់បណ្ដាខ្ញុំរបស់ អល់ឡោះ(អំបូរអ៊ីស្រាអែល)មកឱ្យខ្ញុំវិញផង។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសារម្នាក់ដែលជាទីទុកចិត្ដបំផុតសម្រាប់ពួកអ្នក។

[19] ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះឱ្យ សោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដែលនាំភស្ដុតាងយ៉ាងជាក់ ច្បាស់មកឱ្យពួកអ្នក។

[20] ហើយពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់របស់ខ្ញុំ និងជាម្ចាស់ របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់ខ្ញុំនឹងដុំថ្ម។

[21] ហើយប្រសិនបើពួកអ្នកមិនជឿខ្ញុំទេនោះ សូមពួកអ្នកទុក ឱ្យខ្ញុំនៅម្នាក់ឯងចុះ។

[22] ពេលនោះ គាត់(មូសា)បានពោលទៅកាន់ម្ចាស់របស់ គាត់ថាៈ ពិតប្រាកដណាស់ ពួកទាំងនោះគឺជាក្រុមដែលប្រព្រឹត្ដ បាបកម្ម។

[23] (អល់ឡោះមានបន្ទូលតបវិញថា) ដូចេ្នះចូរអ្នក(មូសា) នាំខ្ញុំទាំងឡាយរបស់យើង(អ្នកមានជំនឿ)ចាកចេញនៅពេលយប់ ចុះ។ ពួកអ្នកពិតជានឹងត្រូវគេដេញតាម។

[24] ហើយចូរអ្នក(មូសា)ទុកឱ្យទឹកសមុទ្រនោះមានចន្លោះ ដូចនេះចុះ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមទាហានដែលត្រូវគេ ពន្លិច(នៅក្នុងសមុទ្រ)។

[25] ជាច្រើនមកហើយដែលពួកគេបានបន្សល់ទុកនូវសួនច្បារ និងប្រភពទឹក។

[26] និងចំការ ហើយនិងភូមិគ្រឹះដ៏ប្រណីត ។

[27] ព្រមទាំងសេចក្ដីសុខដែលពួកគេធ្លាប់ទទួលបាននៅក្នុង លោកិយនេះ។

[28] ដូច្នោះដែរ យើងបានបន្សល់វាទុកជាមរតកដល់ក្រុមដទៃ ទៀត។

[29] ហើយមេឃនិងផែនដីមិនបានយំស្រណោះចំពោះពួកគេ ឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម) ដែរ។

[30] ហើយជាការពិតណាស់ យើងបានជួយសង្គ្រោះអំបូរ អ៊ីស្រាអែលអំពីទណ្ឌកម្មដ៏អាម៉ាស់។

[31] (គឺទណ្ឌកម្ម)របស់ហ្វៀរអោន។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។

[32] ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ (អំបូរអ៊ីស្រាអែល)ឱ្យគ្រប់គ្រងពិភពលោក(នៅសម័យនោះ) តាមការដឹងរបស់យើង។

[33] ហើយយើងបានផ្ដល់មុជីហ្សាត់ជាច្រើនដល់ពួកគេ ដោយ ក្នុងនោះមានការសាកល្បងយ៉ាងច្បាស់លាស់។

[34] ពិតប្រាកដណាស់ ពួកទាំងនេះ(ពួកគ្មានជំនឿគូរ៉ស្ហ)នឹង និយាយថាៈ

[35] វាគ្មានអ្វីក្រៅពីសេចក្ដីស្លាប់លើកទីមួយរបស់ពួកយើង នោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ដែរ។

[36] (ពួកគេបាននិយាយទៀតថា) ដូចេ្នះចូរពួកអ្នក(មូហាំ-ម៉ាត់ និងអ្នកដែលមានជំនឿ)នាំយកជីដូនជីតារបស់ពួកយើង ត្រឡប់មកវិញមើល. ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែន នោះ។

[37] តើពួកគេ(ពួកគ្មានជំនឿគូរ៉ស្ហ)ប្រសើរជាង ឬក្រុមអំបូរ តុបបាក់(ក្រុមមួយដែលមកពីយ៉េមែន) និងអ្នកជំនាន់មុនពួកគេ ប្រសើរជាង? យើងបានបំផ្លាញពួកគេដោយសារតែពួកគេជាពួក ដែលប្រព្រឹត្ដបាបកម្ម។

[38] យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយ និងអ្វីៗដែលមាននៅរវាងវាទាំងពីរជាការលេងសើចឡើយ។

[39] ហើយយើងមិនបានបង្កើតវាទាំងពីរ ក្រៅពីការពិតនោះ ទេ។ ក៏ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។

[40] ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដី គឺជាពេលកំណត់ជួប របស់ពួកគេទាំងអស់គ្នា។

[41] គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។

[42] លើកលែងតែអ្នកណាដែលអល់ឡោះបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហា អាណិតស្រឡាញ់។

[43] ពិតប្រាកដណាស់ ដើមហ្សឹកគូម(ដើមឈើនៅក្នុងនរក)

[44] ជាចំណីសម្រាប់ពួកប្រព្រឹត្ដបាបកម្មច្រើន។

[45] (ដែលមានកំដៅខ្លាំង)ដូចសំណកំពុងពុះនៅក្នុងពោះ។

[46] ដូចទឹកពុះដ៏សែនក្ដៅ។

[47] ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ចាប់យកគេ(អ្នកដែលប្រព្រឹត្ដ អំពើបាប) ហើយទាញគេបោះទៅកណ្ដាលនរកជើហ៊ីម។

[48] បន្ទាប់មក ចូរពួកអ្នកចាក់ទារុណកម្មអំពីទឹកដ៏សែនក្ដៅ ទៅលើក្បាលរបស់គេចុះ។

[49] ចូរអ្នកភ្លក្សចុះ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំង ពូកែ និងថ្លៃថ្នូរ(នៅក្នុងលោកិយ)។

[50] ពិតប្រាកដណាស់ នេះគឺជាអ្វី(ទារុណកម្ម)ដែលពួកអ្នក ធ្លាប់សង្ស័យចំពោះវា(នៅក្នុងលោកិយ)។

[51] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះវិញ គឺស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាពបំផុត។

[52] គឺនៅក្នុងឋានសួគ៌ ហើយមានប្រភពទឹកជាច្រើន។

[53] ពួកគេស្លៀកពាក់សូត្រដែលម៉ដ្ឋខៃ និងគ្រើមដោយពួកគេ អង្គុយនៅទល់មុខគ្នា។

[54] ដូចេ្នះដែរ យើងបានរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយ នឹងស្រីទេពអប្សរ។

[55] នៅក្នុងឋានសួគ៌នោះ ពួកគេអាចសុំបាននូវរាល់ប្រភេទ ផ្លែឈើដោយសុវត្ថិភាពបំផុត។

[56] នៅក្នុងនោះដែរ ពួកគេមិនស្គាល់រសជាតិនៃការស្លាប់ក្រៅ ពីការស្លាប់លើកទីមួយ(នៅក្នុងលោកិយ)នោះឡើយ។ ហើយទ្រង់ បានថែរក្សាពួកគេពីទារុណកម្មនៃនរកជើហ៊ីម។

[57] ជាការប្រោសប្រទានពីម្ចាស់របស់អ្នក។ នោះគឺជា ជោគជ័យដ៏ធំធេង។

[58] ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជា ភាសារបស់អ្នក ដើម្បីឱ្យពួកគេចងចាំ។

[59] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រង់ចាំ(នូវអ្វីដែលយើងបាន សន្យាចំពោះអ្នក)ចុះ ពិតប្រាកដណាស់ពួកគេក៏ជាអ្នករង់ចាំដែរ។

អាល់-យ៉ាស៊ីយ៉ាះ

Surah 45

[1] ហា មីម

[2] ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

[3] ពិតប្រាកដណាស់ នៅលើមេឃជាច្រើនជាន់ និងផែនដីគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានជំនឿ។

[4] ហើយនៅក្នុងការបង្កើតពួកអ្នក និងសត្វទាំងឡាយ ដែល ទ្រង់ដាក់ពង្រាយ(នៅលើផែនដី)នោះ គឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលមានជំនឿយ៉ាងពិតប្រាកដ។

[5] ហើយការផ្លាស់ប្ដូររវាងពេលយប់និងពេលថ្ងៃ និងលាភ សក្ការៈ(ទឹកភ្លៀង)ដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយ ដោយសារវាទ្រង់បានធ្វើឱ្យដីមានជីវិតឡើងវិញបន្ទាប់ពីការស្លាប់ (គ្មានជីជាតិ)របស់វា ព្រមទាំងការផ្លាស់ប្ដូរទិសរបស់ខ្យល់នោះ ជាភស្ដុតាងៗសម្រាប់ក្រុមដែលស្វែងយល់។

[6] ទាំងនោះគឺជាភស្ដុតាងរបស់អល់ឡោះដែលយើងនិយាយ ប្រាប់អ្នក(មូហាំម៉ាត់)យ៉ាងពិតប្រាកដ។ ដូចេ្នះ តើមានពាក្យសំដី ណាក្រោយពីពាក្យសំដីអល់ឡោះ និងភស្ដុតាងៗរបស់ទ្រង់ដែល ពួកគេមានជំនឿនោះ

[7] វិនាសអន្ដរាយចំពោះរាល់អ្នកដែលភូតកុហកនិងអ្នកដែល ប្រព្រឹត្ដបាបកម្មច្រើន។

[8] ដោយគេស្ដាប់ឮអាយ៉ាត់ៗរបស់អល់ឡោះដែលត្រូវបានគេ សូត្រឱ្យស្ដាប់ បន្ទាប់មកគេនៅតែចចេសដោយក្រអឺតក្រទម ហាក់បី ដូចជាគេមិនបានស្ដាប់ឮវាសោះ។ ដូចេ្នះចូរអ្នក(មូហាំម៉ាត់)ផ្ដល់ ដំណឹងដល់គេនូវទារុណកម្មដ៏ឈឺចាប់។

[9] ហើយនៅពេលដែលគេបានដឹងអ្វីមួយអំពីអាយ៉ាត់ៗរបស់ យើង គេបែរជាបានយកវាធ្វើជាការចំអកទៅវិញ។ ពួកទាំងនោះ នឹងទទួលទារុណកម្មដ៏អាម៉ាស់។

[10] នៅខាងមុខពួកគេគឺនរកជើហាន់ណាំ។ ហើយអ្វីដែលពួក គេបានប្រព្រឹត្ដ និងអ្វីដែលពួកគេបានយកធ្វើជាអ្នកគាំពារផេ្សងពី អល់ឡោះនោះ គឺមិនអាចការពារពួកគេបានបន្ដិចសោះឡើយ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ។

[11] (គម្ពីរគួរអាន)នេះគឺជាការចង្អុលបង្ហាញ។ ហើយពួក ដែលប្រឆាំងនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកគេនោះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនឈឺចាប់។

[12] អល់ឡោះជាម្ចាស់ដែលបានបង្កើតសមុទ្រជាផលប្រ-យោជន៍សម្រាប់ពួកអ្នកដើម្បីឱ្យសំពៅធ្វើដំណើរលើវាតាមបទ បញ្ជារបស់ទ្រង់ និងដើម្បីឱ្យពួកអ្នកស្វែងរកលាភសក្ការៈរបស់ ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។

[13] ហើយទ្រង់បានបង្កើតអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក។ ទាំងអស់ នេះគឺ(ជាការប្រោសប្រទាន)មកពីទ្រង់។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។

[14] ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាអ្នកដែលមាន ជំនឿឱ្យពួកគេអធ្យាស្រ័យដល់ពួកដែលគ្មានសង្ឃឹមចំពោះផល បុណ្យរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងចំពោះក្រុមមួយនូវអ្វី ដែលពួកគេធ្លាប់បានសាង។

[15] អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញ គឺវានឹងធ្លាក់លើខ្លួន ឯង។ ក្រោយមកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួក អ្នកវិញ។

[16] ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរ(តាវរ៉ត និង អ៊ីញជីល)និងក្រមច្បាប់ ហើយនិងភាពជាណាពីដល់អំបូរអ៊ីស្រា-អែល ហើយយើងបានប្រទានលាភសក្ការៈដ៏ល្អជាច្រើនដល់ពួកគេ ព្រមទាំងយើងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់(ជាងប្រជាជាតិ នានា)លើពិភពលោក(នាសម័យនោះ)។

[17] ហើយយើងបានផ្ដល់ឱ្យពួកគេនូវក្រមច្បាប់ជាច្រើនយ៉ាង ច្បាស់លាស់(អំពីរឿងសាសនា)។ ហើយពួកគេមិនបានខ្វែងគំនិតគ្នា ឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេដោយ សារតែភាពឈ្នានីសរវាងពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក (មូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វី ដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាអំពីវា។

[18] ក្រោយមកយើងបានធ្វើឱ្យអ្នក(មូហាំម៉ាត់)ស្ថិតនៅលើ មាគ៌ានៃសាសនាដ៏ពិតមួយ។ ដូចេ្នះ ចូរអ្នកដើរតាមវាចុះ ហើយ ចូរអ្នកកុំធ្វើតាមចំណង់របស់ពួកដែលគ្មានចំណេះដឹងឱ្យសោះ។

[19] ពិតប្រាកដណាស់ ពួកគេមិនអាចការពារអ្នកពី(ទារុណ-កម្ម)អល់ឡោះបានបន្ដិចណាឡើយ។ ហើយពិតប្រាកដណាស់ ពួក ដែលបំពានយកគ្នារបស់ពួកគេធ្វើជាអ្នកគាំពារទៅវិញទៅមក។ ហើយអល់ឡោះ គឺជាអ្នកគាំពារបណ្ដាអ្នកដែលកោតខ្លាចទ្រង់។

[20] (គម្ពីរគួរអាន)នេះគឺជាការឆ្លុះបញ្ចាំងដ៏ច្បាស់លាស់ សម្រាប់មនុស្សលោក និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដា ករុណាសម្រាប់ក្រុមដែលមានជំនឿពិតប្រាកដ។

[21] តើពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ទាំងឡាយគិតថាៈ យើងនឹងចាត់ទុកពួកគេដូចបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវនោះស្មើភាពគ្នាក្នុងការរស់នៅរបស់ពួកគេ និងការ ស្លាប់របស់ពួកគេឬ? អ្វីដែលពួកគេវិនិច្ឆ័យនេះគឺអាក្រក់បំផុត។

[22] ហើយអល់ឡោះបានបង្កើតមេឃជាច្រើនជាន់ និងផែនដី យ៉ាងពិតប្រាកដ និងដើម្បីគេនឹងតបស្នងដល់បុគ្គលគ្រប់រូបតាមអ្វី ដែលគេបានសាង ដោយពួកគេមិនត្រូវគេបំពានឡើយ។

[23] តើអ្នក(មូហាំម៉ាត់)បានឃើញដែរឬទេ អ្នកដែលយក ចំណង់របស់ខ្លួនធ្វើជាម្ចាស់របស់គេ ហើយអល់ឡោះបានធ្វើឱ្យគេ វងេ្វងទៅតាមការចេះដឹងរបស់គេ(ដែលគេដឹងពីការពិតតែជ្រើស រើសយកប្រការវងេ្វង) ហើយទ្រង់បានបិទត្រចៀក និងចិត្ដរបស់គេ ព្រមទាំងធ្វើឱ្យភ្នែករបស់គេមានរនាំងបិទបាំងយ៉ាងជិតនោះ? ដូចេ្នះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់គេបន្ទាប់ពីអល់ឡោះ (ធ្វើឱ្យគេវងេ្វង)នោះ? តើពួកអ្នកមិនគិតពិចារណាទេឬ

[24] ហើយពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ វាគ្មានអ្វី ក្រៅពីជីវិតរស់នៅរបស់ពួកយើងនៅលើលោកិយនេះឡើយ ពួក យើងស្លាប់ ហើយពួកយើងរស់។ ហើយគ្មានអ្វីមកបំផ្លាញពួកយើង ក្រៅពីពេលវេលានោះទេ។ ហើយពួកគេគ្មានចំណេះដឹងក្នុងរឿង នោះឡើយ ពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។

[25] ហើយនៅពេលដែលគេសូត្រនូវអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ ពេលនោះការអះអាងរបស់ពួកគេគ្មាន អ្វីក្រៅពីនិយាយថាៈ ចូរពួកអ្នក(មូហាំម៉ាត់ និងអ្នកមានជំនឿ)នាំ ជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់)ឱ្យត្រឡប់មកវិញមើល ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។

[26] ចូរអ្នកពោលថាៈ អល់ឡោះគឺជាអ្នកដែលធ្វើឱ្យពួកអ្នករស់ បន្ទាប់មកធ្វើឱ្យពួកអ្នកស្លាប់ បន្ទាប់មកទៀត ទ្រង់នឹងប្រមូល ផ្ដុំពួកអ្នកទៅកាន់ថ្ងៃបរលោកដោយគ្មានមន្ទិលសង្ស័យចំពោះវា ឡើយ។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។

[27] ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជាកម្ម-សិទ្ធិរបស់អល់ឡោះ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង នៅថ្ងៃនោះពួកដែលអនុវត្ដតាមប្រការមិនត្រឹមត្រូវនឹងខាតបង់។

[28] ហើយអ្នក(មូហាំម៉ាត់)នឹងឃើញរាល់ប្រជាជាតិទាំងអស់ លុតជង្គង់ក្រាប(រង់ចាំការកាត់ក្ដី)។ រាល់ប្រជាជាតិទាំងនោះនឹង ត្រូវគេហៅទៅកាន់សៀវភៅកំណត់ហេតុរបស់ពួកគេ។ នៅថ្ងៃ នោះពួកអ្នកនឹងត្រូវគេតបស្នងនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[29] នេះគឺជាសៀវភៅកំណត់ហេតុរបស់យើងដែលនិយាយអំពី ពួកអ្នកដោយយុត្ដិធម៌។ ពិតប្រាកដណាស់ យើងបានកត់ត្រាទុកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។

[30] ចំណែកឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ ត្រឹមត្រូវ ម្ចាស់របស់ពួកគេនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណា របស់ទ្រង់។ នោះគឺជាជោគជ័យយ៉ាងច្បាស់លាស់។

[31] រីឯពួកដែលប្រឆាំងវិញ (មានគេសួរទៅកាន់ពួកគេថា) តើអាយ៉ាត់ៗរបស់យើងមិនត្រូវបានគេសូត្រឱ្យពួកអ្នកស្ដាប់ទេឬ? ហើយពួកអ្នកបានក្រអឺតក្រទម និងជាក្រុមដែលធ្លាប់ប្រព្រឹត្ដបាប កម្មទៀតផង។

[32] ហើយនៅពេលដែលមានគេនិយាយថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត ហើយកាលកំណត់នៃថ្ងៃ បរលោកគ្មានមន្ទិលសង្ស័យអំពីវាឡើយ តែពួកអ្នកបែរជានិយាយ ថាៈ ពួកយើងមិនដឹងទេ អ្វីទៅជាកាលកំណត់នៃថ្ងៃបរលោកនោះ? ហើយពួកយើងមិនគិត(ថាវានឹងកើតឡើង)ក្រៅពីការស្មាននោះ ឡើយ ហើយពួកយើងក៏មិនជឿជាក់ដែរ។

[33] ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានប្រព្រឹត្ដ នោះ បានលាតត្រដាងចំពោះពួកគេ ហើយអ្វី(ទារុណកម្ម)ដែល ពួកគេធ្លាប់បានសើចចំអកនឹងវាបានរុំព័ទ្ធពួកគេ។

[34] ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថាៈ ថ្ងៃនេះយើង បំភេ្លចពួកអ្នក ដូចដែលពួកអ្នកបានបំភេ្លចនូវជំនួបថ្ងៃរបស់ពួកអ្នក នេះដែរ។ ហើយទីជម្រករបស់ពួកអ្នកគឺនរក។ ហើយពួកអ្នកគ្មាន អ្នកណាជួយឡើយ។

[35] ទាំងនោះ ដោយសារតែពួកអ្នកបានយកអាយ៉ាត់ៗរបស់ អល់ឡោះធ្វើជាការសើចចំអក។ ហើយជីវិតលោកិយបានបោក ប្រាស់ពួកអ្នក។ ដូចេ្នះ ថ្ងៃនេះពួកគេមិនត្រូវគេបពោ្ចញពីនរកឡើយ ហើយពួកគេក៏មិនត្រូវគេផ្ដល់ឱកាសឱ្យត្រឡប់ទៅសារភាពទោស កំហុសដែរ។

[36] រាល់ការសរសើរទាំងឡាយគឺចំពោះអល់ឡោះដែល ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងជាម្ចាស់គ្រប់គ្រងផែនដី ហើយនិងជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

[37] ហើយភាពឧត្ដុង្គឧត្ដមនៅលើមេឃជាច្រើនជាន់ និង ផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មហាខ្លាំង ពូកែ មហាគតិបណ្ឌិត។

អាល់-អាហ៍ក̣อฟ

Surah 46

[1] ហា មីម។

[2] ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[3] យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិង អ្វីៗដែលនៅរវាងវាទាំងពីរក្រៅពីការពិត និងមានរយៈពេលមួយ ដែលបានកំណត់ឡើយ។ ហើយពួកដែលប្រឆាំងគឺជាពួកដែលបែរ ចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។

[4] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាង ដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើលតើផ្នែកណាមួយនៃផែនដី ដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយ អល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមក ឱ្យខ្ញុំនូវគម្ពីរមុនគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់ (ពីអ្នកជំនាន់មុន) ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។

[5] ហើយអ្នកណាដែលវងេ្វងជាងអ្នកដែលបួងសួងសុំ(ព្រះ នានា)ក្រៅពីអល់ឡោះដែលវាមិនអាចទទួលនូវការបួងសួងសុំ របស់គេរហូតដល់ថ្ងៃបរលោកដោយពួកវា(ព្រះនានា)មិនដឹងនូវ ការបួងសួងរបស់ពួកគេនោះ

[6] ហើយនៅពេលដែលមនុស្សលោកត្រូវបានគេប្រមូលផ្ដុំ(នៅ ថ្ងៃបរលោក) ពួកវាបានក្លាយជាសត្រូវរបស់ពួកគេ ហើយពួកវាបាន បដិសេធនឹងការគោរពសក្ការៈរបស់ពួកគេ។

[7] ហើយនៅពេលដែលអាយ៉ាត់ៗដ៏ច្បាស់លាស់របស់យើងត្រូវ បានគេសូត្រឱ្យពួកគេស្ដាប់ ពួកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាបានមកដល់ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគម ដ៏ច្បាស់លាស់។

[8] ផ្ទុយទៅវិញពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ឡើង។ ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំប្រឌិតវា មែននោះ ពួកអ្នកគ្មានលទ្ធភាពអ្វីជួយការពារខ្ញុំពី(ទារុណកម្ម) អល់ឡោះបានឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកនិយាយ អំពីវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[9] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនមែនជាអ្នកដំបូងគេ ក្នុងចំណោមអ្នកនាំសារទាំងឡាយនោះឡើយ ហើយខ្ញុំក៏មិនដឹង ដែរថាអ្វីទៅដែលគេនឹងធ្វើមកចំពោះខ្ញុំ និងចំពោះពួកអ្នកនោះ។ ខ្ញុំមិនធ្វើតាមក្រៅពីអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំនោះឡើយ។ ហើយខ្ញុំក៏មិនមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់ លាស់នោះដែរ។

[10] ចូរអ្នកពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើវា(គមី្ពរគួរអាន)មកពីអល់ឡោះ ហើយពួកអ្នកបានបដិ-សេធនឹងវានោះ? ហើយមានសាក្សីម្នាក់ក្នុងចំណោមអំបូរអ៊ីស្រា-អែលបានអះអាងទទួលស្គាល់វាដូច្នោះដែរ រួចគេក៏បានជឿ តែពួក អ្នកបែរជាក្រអឺតក្រទមទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

[11] ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ ប្រសិនបើវា(គម្ពីរគួរអាន)ជាប្រការដែលល្អ ប្រសើរមែននោះ ពួកគេមិនអាចមានជំនឿលើវាមុនពួកយើង ឡើយ។ ហើយនៅពេលដែលពួកគេពុំទាន់មានការចង្អុលបង្ហាញ ពីវាទេនោះ ពួកគេនឹងនិយាយថាៈ នេះគឺជារឿងភូតកុហកជាយូរ ណាស់មកហើយ។

[12] ហើយពីមុនវា(គម្ពីរគួរអាន)មានគម្ពីរមួយរបស់មូសា (តាវរ៉ត)ជាការដឹកនាំ និងជាក្ដីមេត្ដាករុណា។ ហើយនេះ(គម្ពីរ គួរអាន)គឺជាគម្ពីរដែលបញ្ជាក់(ពីគម្ពីរមុនៗ)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយ សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។

[13] ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រកាន់យ៉ាងខ្ជាប់ ខ្ជួន(នូវគោលជំហរ)នោះ គឺគ្មានការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏គ្មានទុក្ខព្រួយដែរ។

[14] អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះ ជាអមតៈ ជាការតបស្នងនូវអ្វីដែលពួកគេបានសាង។

[15] ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបាន ប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេ និងការឈប់ បំបៅគេគឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹង ក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់ របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយ របស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំ ផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ (ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។

[16] អ្នកទាំងនោះហើយ ដែលយើងទទួលយកពីពួកគេនូវអំពើ ល្អដែលពួកគេបានសាង និងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ របស់ពួកគេ។ (ពួកគេ)ស្ថិតនៅក្នុងចំណោមអ្នកឋានសួគ៌។ គឺជាការ សន្យាដ៏ពិតប្រាកដដែលពួកគេត្រូវបានគេសន្យា។

[17] ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្ដាយរបស់គេ ថាៈ ហ៊ឺអ្នកទាំងពីរ. តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា គេនឹងបពោ្ចញ ខ្ញុំ(ពីផ្នូរ)មកវិញយ៉ាងណាទៅ ខណៈដែលមនុស្សជំនាន់មុនៗខ្ញុំបាន កន្លងផុតទៅជាច្រើនមកហើយ(មិនត្រូវបពោ្ចញផង)នោះ? ពេល នោះគាត់ទាំងពីរ(ឪពុកម្ដាយ)បួងសួងសុំពីអល់ឡោះឱ្យជួយ(ដោយ និយាយទៅកាន់កូនថា)ចង្រៃហើយឯង. ចូរឯងជឿជាក់ចុះ ពិត ប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ពេលនោះ គេ(កូន)ក៏និយាយថាៈ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នក ជំនាន់មុននោះឡើយ។

[18] ពួកទាំងនោះហើយដែលទារុណកម្មត្រូវធ្លាក់លើពួកគេ ជាមួយនឹងប្រជាជាតិដែលបានកន្លងផុតទៅមុនពួកគេអំពីជិន និង មនុស្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់ ។

[19] ហើយរាល់ៗក្រុមមានឋានៈជាច្រើនទៅតាមអ្វីដែលពួក គេបានសាង និងដើម្បីទ្រង់នឹងតបស្នងឱ្យពួកគេនូវទង្វើទាំងឡាយ របស់ពួកគេដោយពួកគេនឹងមិនត្រូវគេបំពានឡើយ។

[20] ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ ពួកអ្នកក្នុងការរស់នៅរបស់ពួកអ្នកនៅលើលោកិយ ហើយពួកអ្នក បានសោយសុខនឹងវា។ ដូចេ្នះថ្ងៃនេះពួកអ្នកនឹងត្រូវគេតបស្នងនូវ ទារុណកម្មដ៏អាម៉ាស់ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានក្រអឺត ក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែល ពួកអ្នកធ្លាប់បានបំពាន។

[21] ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកដល់បងប្អូនរបស់អាដ (ហ៊ូទ)នៅពេលដែលគាត់បានដាស់តឿនព្រមានក្រុមរបស់គាត់នៅ អះកហ្វ។ ហើយជាការពិតណាស់បណ្ដាអ្នកដាស់តឿនព្រមានបាន កន្លងផុតទៅមុនគាត់ និងក្រោយគាត់(ដោយទូន្មានថា) ចូរពួកអ្នក កុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ធ្លាក់ទៅលើពួកអ្នក។

[22] ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើងដើម្បី បង្វែរពួកយើងចេញពី(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើង ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នក សន្យាជាមួយពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែល និយាយពិតមែននោះ

[23] គាត់បានពោលថាៈ ពិតប្រាកដណាស់ ការដឹង(ក្នុងរឿង នោះ)មានតែអល់ឡោះ ហើយខ្ញុំគ្រាន់តែជាអ្នកផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានចាត់តាំងខ្ញុំឱ្យនាំវាមកប៉ុណ្ណោះ ក៏ប៉ុន្ដែខ្ញុំឃើញថាពួក អ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។

[24] ហើយនៅពេលដែលពួកគេបានឃើញវា(ទារុណកម្ម)ដូច ជាដុំពពកដ៏ធំតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេបែរជានាំ គ្នានិយាយថាៈ នេះគឺជាដុំពពកដែលនាំទឹកភ្លៀងមកឱ្យពួកយើង។ ផ្ទុយទៅវិញវាគឺជាទារុណកម្មដែលពួកអ្នកបានសុំឱ្យកើតឡើងភ្លាមៗនោះ។ វាគឺជាខ្យល់ដែលផ្ទុកដោយទារុណកម្មដ៏ឈឺចាប់បំផុត។

[25] វាបំផ្លាញអ្វីៗទាំងអស់តាមបទបញ្ជានៃម្ចាស់របស់វា។ ដូចេ្នះ ពួកគេក្លាយជាអ្នកដែលមិនឃើញអ្វីក្រៅពី(កំទេចកំទី) លំនៅដ្ឋានរបស់ពួកគេនោះឡើយ។ ដូច្នោះដែរ យើងតបស្នង ចំពោះក្រុមដែលប្រព្រឹត្ដបាបកម្ម។

[26] ហើយជាការពិតណាស់ យើងបានផ្ដល់សិទ្ធិអំណាចឱ្យពួក គេ(ក្រុមអាដ)នូវអ្វីដែលយើងមិនបានផ្ដល់ឱ្យពួកអ្នក(ពួកគូរ៉ស្ហ) អំពីវា។ ហើយយើងបានបង្កើតឱ្យពួកគេមានត្រចៀក និងភ្នែក ហើយនិងបេះដូង ក៏ប៉ុន្ដែត្រចៀករបស់ពួកគេ និងភ្នែករបស់ពួកគេ ហើយនិងបេះដូងរបស់ពួកគេមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពួកគេ ឡើយ ដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអក នឹងវាបានហ៊ុមព័ទ្ធពួកគេ។

[27] ហើយជាការពិតណាស់ យើងបានបំផ្លាញភូមិស្រុកមួយ ចំនួនដែលនៅជុំវិញពួកអ្នក ហើយយើងបានបង្ហាញភស្ដុតាងនានា (ដល់ពួកគេ) សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។

[28] ហើយហេតុអ្វីបានជាពួក(ព្រះនានា)ដែលពួកគេយកធ្វើ ជាម្ចាស់ក្រៅពីអល់ឡោះ ដើម្បីបញ្ជិតខ្លួន(ទៅចំពោះអល់ឡោះ) នោះមិនជួយពួកគេ? ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេ។ ហើយនោះគឺជាការភូតកុហករបស់ពួកគេ និងជាអ្វីដែលពួកគេបាន ប្រឌិតឡើងប៉ុណ្ណោះ។

[29] ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបញ្ជូនមួយ ក្រុមអំពីជិនទៅកាន់អ្នក(មូហាំម៉ាត់)ដើម្បីឱ្យពួកគេស្ដាប់គម្ពីរ គួរអាន។ ហើយនៅពេលដែលពួកគេបានទៅដល់គេ ពួកគេបាន និយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នកស្ងៀមស្ងាត់. ហើយនៅ ពេលដែលគេសូត្រចប់ពួកគេបានត្រឡប់ទៅកាន់ក្រុមរបស់ពួកគេ វិញ ដើម្បីធ្វើជាអ្នកដាស់តឿនព្រមាន។

[30] ពួកគេបាននិយាយថាៈ ឱក្រុមរបស់ពួកយើង. ពិតប្រាកដ ណាស់ យើងបានឮគម្ពីរ(គួរអាន)ដែលគេបានបញ្ចុះក្រោយពីមូសា ដែលជាការបញ្ជាក់នូវអ្វីៗដែលបានបញ្ចុះពីមុនវា ដែលចង្អុលបង្ហាញ ទៅកាន់ភាពពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

[31] ឱក្រុមរបស់ពួកយើង. ចូរពួកអ្នកឆ្លើយតបចំពោះអ្នក អំពាវនាវរបស់អល់ឡោះ(មូហាំម៉ាត់) និងមានជំនឿលើគេចុះ ទ្រង់ នឹងអភ័យទោសដល់ពួកអ្នកនូវទោសកំហុសទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឱ្យរួចផុតពីទារុណកម្មដ៏ឈឺចាប់។

[32] ហើយអ្នកណាដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវ របស់អល់ឡោះទេនោះ គឺអ្នកនោះមិនអាចគេចផុត(ពីទារុណកម្ម) បានឡើយនៅលើផែនដីនេះ ហើយគេក៏គ្មានអ្នកគាំពារណាផេ្សង ពីទ្រង់ដែរ។ ពួកទាំងនោះគឺស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។

[33] តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់មិនលំបាកក្នុងការបង្កើតវា គឺទ្រង់មានសមត្ថភាពគ្រប់ គ្រាន់ធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញនោះ? ពិតហើយ ទ្រង់ពិតជាមានអានុភាពលើអ្វីៗទាំងអស់។

[34] ហើយនៅថ្ងៃដែលគេនាំពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) តើនេះមិនមែនជាការពិតទេឬ? ពួកគេបាន តបវិញថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង។ ទ្រង់មានបន្ទូលថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សនូវទារុណកម្មនេះដោយ សារតែពួកអ្នកធ្លាប់បានប្រឆាំងចុះ។

[35] ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមាន ឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់ បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែង តែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយ ដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅ ពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។

ម៉ូហាំម៉ัด

Surah 47

[1] ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃអំពីមាគ៌ារបស់ អល់ឡោះ គឺទ្រង់លុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។

[2] រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។

[3] នោះគឺដោយសារតែពួកដែលប្រឆាំងបានធ្វើតាមប្រការ ដែលមិនត្រឹមត្រូវ។ តែពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ បានធ្វើតាមប្រការដែលត្រឹមត្រូវដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នោះដែរ អល់ឡោះលើកយកពួកគេមកធ្វើជាឧទាហរណ៍សម្រាប់ មនុស្សលោក។

[4] ហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។

[5] ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលំអស្ថានភាពរបស់ ពួកគេ។

[6] ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បាន ណែនាំវាឱ្យពួកគេស្គាល់។

[7] ឱបណ្ដាអ្នកមានជំនឿ. ប្រសិនបើពួកអ្នកជួយ(សាសនា) អល់ឡោះ គឺទ្រង់នឹងជួយពួកអ្នកវិញ ហើយទ្រង់នឹងពង្រឹងនូវ គោលជំហររបស់ពួកអ្នក។

[8] រីឯពួកដែលប្រឆាំងវិញ ការវិនាសនឹងធ្លាក់ទៅលើពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។

[9] នោះគឺដោយសារតែពួកគេបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះ បានបញ្ចុះ(គម្ពីរគួរអាន)។ ដូចេ្នះ ទ្រង់នឹងរំលាយអំពើល្អទាំងឡាយ របស់ពួកគេ។

[10] ដូចេ្នះ តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅ លើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? អល់ឡោះបានបំផ្លាញពួកគេឱ្យខេ្ទចខ្ទី។ ហើយសម្រាប់ពួកដែល ប្រឆាំងវិញនឹងទទួលលទ្ធផលដូចគ្នាដែរ។

[11] នោះគឺដោយសារតែអល់ឡោះជាអ្នកគាំពារបណ្ដាអ្នក ដែលមានជំនឿ។ ហើយពិតប្រាកដណាស់ ពួកដែលប្រឆាំង ពួកគេ គ្មានអ្នកគាំពារឡើយ។

[12] ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែល មានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ រីឯពួកដែលប្រឆាំងវិញ ពួកគេសោយ សុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះ ដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ។

[13] ហើយមានអ្នកភូមិស្រុកជាច្រើនដែលពួកគេមានអំណាច ខ្លាំងក្លាជាងអ្នកភូមិស្រុករបស់អ្នក(មូហាំម៉ាត់)ទៅទៀតដែលពួក គេបានបណេ្ដញអ្នកចេញនោះ គឺយើងបានបំផ្លាញពួកគេ ហើយគ្មាន អ្នកណាម្នាក់ជួយពួកគេឡើយ។

[14] ដូចេ្នះ តើអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់លាស់ពី ម្ចាស់របស់គេ ដូចអ្នកដែលស្ហៃតនបានលំអសម្រាប់គេនូវអំពើ អាក្រក់របស់គេ និងពួកដែលបានធ្វើតាមចំណង់របស់ពួកគេឬ

[15] លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដា អ្នកដែលកោតខ្លាចអល់ឡោះ ដែលនៅក្នុងនោះមានទនេ្លជាច្រើន អំពីទឹកដែលមិនប្រែក្លិន និងរសជាតិ និងមានទនេ្លជាច្រើនអំពីទឹក ដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយមានទនេ្លជាច្រើន អំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន ហើយ និងមានទនេ្លជាច្រើនទៀតអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងនោះ ដែរ ពួកគេមានផ្លែឈើគ្រប់ប្រភេទ និងមានការអភ័យទោសពី ម្ចាស់របស់ពួកគេនោះ តើវាដូចនឹងអ្នកដែលរស់ជាអមតៈនៅក្នុង ឋាននរក ហើយគេបានឱ្យពួកគេផឹកទឹកដ៏សែនក្ដៅ រួចវាបានកាត់ ផ្ដាច់ពោះវៀនរបស់ពួកគេឬ

[16] ហើយនៅក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែល ស្ដាប់អ្នក(មូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញពី អ្នក ពួកគេបាននិយាយទៅកាន់បណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង ឱ្យថាៈ តើគេ(មូហាំម៉ាត់)បាននិយាយអ្វីអំបាញ់មិញ? ពួកទាំងនោះ ហើយដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកគេ និង ជាពួកដែលបានធ្វើតាមចំណង់របស់ពួកគេ។

[17] ហើយបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់ បានបន្ថែមការចង្អុលបង្ហាញដល់ពួកគេ និងបានផ្ដល់ឱ្យពួកគេនូវការ កោតខ្លាចរបស់ពួកគេថែមទៀត។

[18] ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពីកាលកំណត់នៃថ្ងៃបរលោក ដែលនឹងមកដល់ពួកគេភ្លាមៗនោះឡើយ។ ហើយជាការពិតណាស់ សញ្ញាណទាំងឡាយរបស់វាក៏បានលេចឡើងហើយដែរ។ ដូចេ្នះ តើ ការភ្ញាក់រលឹករបស់ពួកគេមានប្រយោជន៍អ្វីសម្រាប់ពួកគេនៅពេល ដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ

[19] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ដឹងថាៈ ពិតប្រាកដណាស់ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយចូរអ្នកសុំអភ័យទោស(ពីអល់ឡោះ)ចំពោះបាបកម្ម របស់អ្នកនិង(បាបកម្ម)បណ្ដាអ្នកមានជំនឿប្រុស និងបណ្ដាអ្នកមាន ជំនឿស្រីចុះ។ ហើយអល់ឡោះដឹងនូវសកម្មភាពរបស់ពួកអ្នក និង កន្លែងស្នាក់នៅរបស់ពួកអ្នក។

[20] ហើយបណ្ដាអ្នកដែលមានជំនឿនិយាយថាៈ ហេតុអ្វីបាន ជាគេមិនបញ្ចុះជំពូក(បង្គាប់ឱ្យពួកយើងធ្វើសង្គ្រាម)? តែនៅពេល ដែលជំពូកដ៏ច្បាស់លាស់ត្រូវបានគេបញ្ចុះនិងបទបញ្ជាធ្វើសង្គ្រាម ត្រូវបានគេរំលឹកនៅក្នុងវានោះ អ្នកនឹងបានឃើញពួកដែលមានជំងឺ ក្នុងចិត្ដរបស់ពួកគេ(ពួកពុតត្បុត)សម្លឹងមើលអ្នក(មូហាំម៉ាត់) ដូច ជាការសម្លឹងមើលរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះ សេចក្ដីស្លាប់ដែរ។ ដូចេ្នះ ជាការល្អប្រសើរសម្រាប់ពួកគេ។

[21] គឺការគោរពប្រតិបត្ដិតាមអល់ឡោះនិងការនិយាយស្ដីល្អ។ ហើយនៅពេលដែលបទបញ្ជាធ្វើសង្គ្រាមបានកំណត់(ពួក ពុតត្បុត បែរជាស្អប់ខ្ពើមវាទៅវិញ)។ តែប្រសិនបើពួកគេជឿជាក់ ចំពោះអល់ឡោះវិញនោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ។

[22] ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នក បែរចេញ(ពីការប្រតិបត្ដិតាមអល់ឡោះ)ទៅបង្កវិនាសកម្មនៅ លើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ

[23] ពួកទាំងនោះហើយដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ និងបានធ្វើឱ្យពួកគេថ្លង់ ហើយនិងធ្វើឱ្យភ្នែករបស់ពួកគេ ងងឹត។

[24] ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរ គួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វី សោះអំពីគម្ពីរគួរអាន)

[25] ពិតប្រាកដណាស់ ពួកដែលបានបែរខ្នងរបស់ពួកគេ(ចេញ ពីសាសនាអ៊ីស្លាម)បន្ទាប់ពីការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ចំពោះពួកគេហើយនោះ គឺស្ហៃតនបានលំអ(បាបកម្ម)សម្រាប់ពួក គេ ហើយវាបានពន្យារនូវក្ដីស្រមើស្រមៃរបស់ពួកគេ។

[26] នោះគឺដោយសារតែពួកគេ(ពួកពុតត្បុត)បាននិយាយ ទៅកាន់ពួក(យ៉ាហ៊ូទី)ដែលបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះបាន បញ្ចុះ(ឱ្យមូហាំម៉ាត់)ថាៈ ពួកយើងនឹងប្រតិបត្ដិតាមពួកអ្នកនូវ កិច្ចការមួយចំនួនប៉ុណ្ណោះ។ ហើយអល់ឡោះដឹងនូវអាថ៌កំបាំង ទាំងឡាយរបស់ពួកគេ។

[27] ដូចេ្នះ នៅពេលដែលម៉ាឡាអ៊ីកាត់យកជីវិតពួកគេ ដោយ វាយមុខរបស់ពួកគេ និងខ្នងរបស់ពួកគេនោះ តើយ៉ាងដូចមេ្ដចវិញ

[28] នោះគឺដោយសារតែពួកគេធ្វើតាមអ្វីដែលធ្វើឱ្យអល់ឡោះ ខឹង។ ហើយពួកគេបានស្អប់ខ្ពើមចំពោះការយល់ព្រមរបស់ទ្រង់។ ដូចេ្នះ ទ្រង់ក៏លុបបំបាត់អំពើល្អរបស់ពួកគេ។

[29] ឬមួយពួកដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេគិតថាៈ អល់ឡោះនឹងមិនលាតត្រដាងនូវការគុំគួនឈ្នានីសរបស់ពួកគេ (ចំពោះអ្នកមានជំនឿ)ទេឬ

[30] ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបង្ហាញ ឱ្យអ្នកឃើញពួកគេ ហើយអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញា (ពុតត្បុត)របស់ពួកគេជាមិនខាន។ ហើយអ្នកពិតជានឹងស្គាល់ពួក គេទៀតតាមរយៈអត្ថន័យនៃពាក្យសំដីរបស់ពួកគេ។ ហើយ អល់ឡោះដឹងនូវទង្វើរបស់ពួកអ្នក។

[31] ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក ដើម្បីយើង ដឹងនូវបណ្ដាអ្នកដែលតស៊ូ(ក្នុងសង្គ្រាម)និងបណ្ដាអ្នកដែលអត់ធ្មត់ ក្នុងចំណោមពួកអ្នក ព្រមទាំងយើងសាកល្បងចំពោះស្ថានភាពរបស់ ពួកអ្នក។

[32] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ហើយនិងបានប្រឆាំងនឹងអ្នកនាំសារ បន្ទាប់ពីមានការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ហើយនោះ ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ។ ហើយទ្រង់ នឹងលុបបំបាត់អំពើល្អរបស់ពួកគេ។

[33] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារចុះ និងកុំធ្វើឱ្យខូចអំពើល្អ របស់ពួកអ្នកឱ្យសោះ។

[34] ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ក្រោយមកពួកគេបានស្លាប់ក្នុងពេល ដែលពួកគេជាពួកប្រឆាំងនោះ គឺអល់ឡោះមិនអភ័យទោសឱ្យ ពួកគេជាដាច់ខាត។

[35] ដូចេ្នះ ចូរពួកអ្នកកុំទន់ជ្រាយ និងកុំអំពាវនាវទៅរកសន្ដិ-ភាព(ជាមួយពួកសត្រូវ) ខណៈដែលពួកអ្នកជាអ្នកដែលមានប្រៀប ជាងពួកគេឱ្យសោះ។ ហើយអល់ឡោះនៅជាមួយពួកអ្នកជានិច្ច ហើយទ្រង់មិនកាត់បន្ថយអំពើល្អរបស់ពួកអ្នកជាដាច់ខាត។

[36] តាមពិត ការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការ លេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ តែប្រសិនបើពួកអ្នក មានជំនឿ និងកោតខ្លាចអល់ឡោះវិញនោះ ទ្រង់នឹងប្រទានឱ្យ ពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក ហើយទ្រង់មិនសុំពីពួកអ្នក (ឱ្យបរិច្ចាគទាន)នូវទ្រព្យសម្បត្ដិទាំងអស់របស់ពួកអ្នកឡើយ។

[37] ប្រសិនបើទ្រង់សុំវាពីពួកអ្នក រួចទទូចសុំពីពួកអ្នក(ឱ្យ បរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹង លាតត្រដាងនូវរាល់ការកំណាញ់ឈ្នានីសរបស់ពួកអ្នកជាមិនខាន។

[38] ឱអ្នកទាំងអស់គ្នា(អ្នកមានជំនឿ). ពួកអ្នកត្រូវគេអំពាវ នាវឱ្យបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ តែក្នុងចំណោមពួកអ្នកមាន អ្នកដែលកំណាញ់។ ហើយអ្នកណាដែលកំណាញ់ ពិតប្រាកដណាស់ គេកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាមានលើស លប់ រីឯពួកអ្នកវិញជាអ្នកដែលក្រខ្សត់។ តែប្រសិនបើពួកអ្នកបែរ ចេញ(ពីភាពមានជំនឿទ្រង់នឹងបំផ្លាញពួកអ្នក) ទ្រង់នឹងប្ដូរក្រុម មួយផេ្សងទៀតក្រៅពីពួកអ្នក បន្ទាប់មកពួកគេទាំងនោះនឹងមិន មានលក្ខណៈដូចពួកអ្នកឡើយ។

អាល់-ហ្វាតហ៍

Surah 48

[1] ពិតប្រាកដណាស់ យើងបានផ្ដល់ឱ្យអ្នក(មូហាំម៉ាត់)នូវ ជ័យជំនះយ៉ាងជាក់ស្ដែង។

[2] ដើម្បីអល់ឡោះអភ័យទោសឱ្យអ្នកចំពោះបាបកម្មរបស់ អ្នកដែលបានសាងកន្លងទៅ និងបាបកម្មដែលមិនទាន់បានសាង។ ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យអ្នក និងចង្អុលបង្ហាញ អ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។

[3] ហើយអល់ឡោះជួយអ្នកនូវជំនួយដ៏រឹងមាំ(ដើម្បីឱ្យមាន ជ័យជំនះ)។

[4] ទ្រង់ជាអ្នកដែលបានបញ្ចុះភាពនឹងនរនៅក្នុងចិត្ដរបស់បណ្ដា អ្នកដែលមានជំនឿ(នៅថ្ងៃអាល់ហ៊ូទៃពីយ៉ះ)ដើម្បីឱ្យពួកគេបន្ថែម នូវភាពមានជំនឿរួមជាមួយនឹងជំនឿរបស់ពួកគេថែមទៀត។ ហើយ កងទ័ពនៃមេឃជាច្រើនជាន់និងផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[5] ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។

[6] ហើយដើម្បីទ្រង់ធ្វើទារុណកម្មចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រីដែលពួកគេគិតអាក្រក់ ចំពោះអល់ឡោះ។ អំពើអាក្រក់ទាំងនោះនឹងធ្លាក់ទៅលើពួកគេ វិញ។ ហើយអល់ឡោះខឹងសម្បាយ៉ាងខ្លាំងចំពោះពួកគេ និងបាន ដាក់បណ្ដាសាពួកគេ ថែមទាំងបានរៀបចំនរកជើហាន់ណាំសម្រាប់ ពួកគេ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[7] ហើយកងទ័ពនៃមេឃជាច្រើន និងផែនដី គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[8] ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(មូហាំម៉ាត់)ជាអ្នក ធ្វើសាក្សី និងផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

[9] ដើម្បីឱ្យពួកអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ ទ្រង់(មូហាំម៉ាត់) និងជួយជ្រោមជ្រែងសាសនារបស់ទ្រង់ និងលើក តម្កើងទ្រង់ ហើយនិងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។

[10] ពិតប្រាកដណាស់ បណ្ដាអ្នកដែលធ្វើកិច្ចព្រមព្រៀង(នៅ ថ្ងៃអាល់ហូទៃពីយ៉ះ)ជាមួយអ្នក(មូហាំម៉ាត់) តាមពិតគឺពួកគេធ្វើ កិច្ចព្រមព្រៀងជាមួយនឹងអល់ឡោះ។ ដៃរបស់អល់ឡោះគ្រប ដណ្ដប់លើដៃរបស់ពួកគេ។ ដូចេ្នះ អ្នកណាហើយក្បត់នូវកិច្ចព្រម ព្រៀងនោះ គឺពិតប្រាកដណាស់ គេក្បត់ចំពោះខ្លួនឯង។ ហើយអ្នក ណាដែលបំពេញនូវអ្វីដែលបានសន្យាចំពោះអល់ឡោះនោះ គឺទ្រង់ នឹងប្រទានឱ្យគេនូវផលបុណ្យយ៉ាងធំធេង។

[11] ពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។

[12] ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។

[13] ហើយអ្នកណាដែលគ្មានជំនឿលើអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពិតប្រាកដណាស់ យើងបានរៀប ចំសម្រាប់ពួកដែលគ្មានជំនឿនូវនរកដែលឆេះសន្ធោសន្ធៅ។

[14] ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់់អល់ឡោះ។ ទ្រង់អភ័យទោសឱ្យអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ក៏ធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនាដែរ។ ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។

[15] ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

[16] ចូរអ្នក(មូហាំំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវគេទៅ ចោលអំពីពួកអារ៉ាប់ជនបទថាៈ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅ (ច្បាំងជាមួយ)ក្រុមដែលមានកម្លាំងខ្លាំងក្លាដែលពួកអ្នកនឹងត្រូវ ច្បាំងជាមួយពួកគេ ឬពួកគេប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)។ ហើយប្រសិនបើពួកអ្នកគោរពតាម(បទបញ្ជារបស់អល់ឡោះ) គឺ អល់ឡោះនឹងផ្ដល់ឱ្យពួកអ្នកនូវផលបុណ្យយ៉ាងល្អប្រសើរ។ តែ ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកអ្នកបានប្រឆាំងពីមុនមកនោះ ទ្រង់នឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់។

[17] គ្មានទោសពៃរ៍អ្វីចំពោះអ្នកដែលងងឹតភ្នែក និងគ្មានទោស ពៃរ៍អ្វីចំពោះអ្នកដែលពិការឡើយ ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះ អ្នកដែលមានជម្ងឺ(ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាម)ដែរ។ ហើយអ្នកណាដែលគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)គឺទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា។ តែអ្នកណាហើយដែលប្រឆាំង វិញ ទ្រង់នឹងធ្វើទារុណកម្មគេនូវទារុណកម្មដ៏ឈឺចាប់។

[18] ជាការពិតណាស់ អល់ឡោះបានយល់ព្រមចំពោះបណ្ដា អ្នកមានជំនឿនៅពេលដែលពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយ អ្នក(មូហាំម៉ាត់)នៅក្រោមដើមឈើ ហើយទ្រង់បានដឹងនូវអ្វីដែល មាននៅក្នុងចិត្ដរបស់ពួកគេ និងបានបញ្ចុះភាពនឹងនរទៅលើពួកគេ ហើយទ្រង់ប្រទានឱ្យពួកគេនូវជ័យជំនះក្នុងពេលឆាប់ៗ។

[19] និងជ័យភណ្ឌជាច្រើនទៀតដែលពួកគេនឹងយកវា(ពីពួក យ៉ាហ៊ូទីនៅខយពើរ)។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិ-បណ្ឌិត។

[20] អល់ឡោះបានសន្យាជាមួយពួកអ្នកនូវជ័យភណ្ឌជាច្រើន ដែលពួកអ្នកនឹងរឹបអូសវា និងឱ្យពួកអ្នកយកវាយ៉ាងឆាប់រហ័ស បំផុត។ ហើយទ្រង់បានរារាំងពួកអ្នកពីដៃមនុស្សទាំងឡាយ(ក្នុង ការវាយតបចំពោះពួកអ្នក) និងដើម្បីឱ្យវាក្លាយជាភស្ដុតាងសម្រាប់ បណ្ដាអ្នកដែលមានជំនឿ និងដើម្បីទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវ មាគ៌ាដែលត្រឹមត្រូវ។

[21] ហើយ(ជ័យជំនះ និងជ័យភណ្ឌ)ផេ្សងៗទៀតដែលពួកអ្នក នៅមិនទាន់ទទួលវាបាន គឺអល់ឡោះបានកំណត់វារួចជាសេ្រច។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

[22] ហើយប្រសិនបើពួកដែលប្រឆាំងបានច្បាំងជាមួយពួកអ្នក ពួកគេពិតជានឹងរត់ត្រឡប់ទៅក្រោយវិញ(បរាជ័យ)ជាមិនខាន។ បន្ទាប់មកពួកគេគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។

[23] នោះគឺជាមាគ៌ា(ច្បាប់)របស់អល់ឡោះដែលបានកន្លង ផុតទៅតាំងពីមុនមកហើយ។ ហើយអ្នកនឹងមិនអាចជួបប្រទះនូវ ការផ្លាស់ប្ដូរនៃមាគ៌ារបស់អល់ឡោះឡើយ។

[24] ហើយទ្រង់ជាអ្នកដែលបានរារាំងពួកអ្នកពីដៃរបស់ពួកគេ (ពួកមូស្ហរីគីន) ហើយក៏ជាអ្នកដែលបានរារាំងពួកគេពីដៃរបស់ពួក អ្នកនៅចំកណ្ដាលក្រុងម៉ាក្កះក្រោយពេលដែលទ្រង់បានធ្វើឱ្យពួក អ្នកទទួលជ័យជំនះលើពួកគេវិញដែរ។ ហើយអល់ឡោះឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[25] ពួកគេ(ពួកមូស្ហរីគីន)ជាពួកដែលបានប្រឆាំង(នឹង អល់ឡោះ) និងបានរារាំងពួកអ្នកមិនឱ្យចូលទៅក្នុងម៉ាស្ជិទហារ៉ម និងបានហាមឃាត់មិនឱ្យមានការសមេ្លះសត្វ(គូរហ្ពាន)នៅកន្លែង របស់វា។ ហើយប្រសិនបើគ្មានបុរស និងស្ដ្រីដែលមានជំនឿដែល ពួកអ្នកមិនស្គាល់ពួកគេទេនោះ ពួកអ្នកអាចនឹងសម្លាប់ពួកគេ ជា ហេតុធ្វើឱ្យបាបកម្មធ្លាក់ទៅលើពួកអ្នកដោយមិនដឹងខ្លួនដោយសារ តែពួកគេ(ដូច្នោះហើយបានជាទ្រង់រារាំងពួកអ្នក)។ ដើម្បីអល់ឡោះ នឹងបញ្ចូលអ្នកណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ ទ្រង់។ ប្រសិនបើពួកគេនៅឱ្យដាច់ពីគ្នា(រវាងអ្នកមានជំនឿ និងអ្នក គ្មានជំនឿ)នោះ យើងប្រាកដជានឹងធ្វើទារុណកម្មពួកដែលគ្មាន ជំនឿក្នុងចំណោមពួកគេនូវទារុណកម្មដ៏ឈឺចាប់។

[26] (ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានបង្កើនភាព ក្រអឺតក្រទមនៅក្នុងចិត្ដរបស់ពួកគេដែលជាភាពក្រអឺតក្រទមនៃ សម័យល្ងង់ខ្លៅ(មុនសាសនាអ៊ីស្លាមមកដល់)នោះ អល់ឡោះបាន បញ្ចុះ ភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្ដាអ្នក ដែលមានជំនឿ។ ហើយទ្រង់បានដាក់បញ្ញតិទៅលើពួកគេនូវពាក្យ កោតខ្លាច ហើយពួកគេជាអ្នកដែលសក្ដិសមបំផុតនឹងវា និងជាអ្នក គ្រប់គ្រងវា។ ហើយអល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

[27] ជាការពិតណាស់ អល់ឡោះបានធ្វើឱ្យសុបិនអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)ក្លាយជាការពិត គឺពួកអ្នកពិតជានឹងចូលទៅ ក្នុងម៉ាស្ជិតហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុខសន្ដិភាព ដោយពួកអ្នក កោរ និងកាត់សក់របស់ពួកអ្នកដោយមិនខ្លាចអ្វីឡើយ ប្រសិនបើ ទ្រង់មានចេតនា។ ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកមិនដឹង។ ហើយ ទ្រង់បានផ្ដល់ក្រៅពីនោះ(ជ័យជំនះនៅខយពើរ) គឺជ័យជំនះ ដ៏ឆាប់ៗខាងមុខ(ជ័យជំនះនៅម៉ាក្កះ)។

[28] ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ និងសាសនា(អ៊ីស្លាម)ដ៏ត្រឹមត្រូវ ដើម្បីបង្ហាញឥទ្ធិពលរបស់វាទៅលើសាសនាទាំងអស់។ គ្រប់គ្រាន់ ហើយដែលអល់ឡោះជាសាក្សី។

[29] មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្ដាអ្នក ដែលនៅជាមួយគេ គឺមានភាពតឹងរឹងចំពោះពួកដែលប្រឆាំងមានក្ដី មេត្ដាករុណារវាងពួកគេ(អ្នកមានជំនឿ)។ អ្នក(មូហាំម៉ាត់)នឹង ឃើញពួកគេ(អ្នកមានជំនឿ)ក្រាបស៊ូជូត ដើម្បីស្វែងរកការប្រោស ប្រទាន និងការទទួលស្គាល់ពីអល់ឡោះ។ សញ្ញាសំគាល់របស់ពួកគេ គឺដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេអំពីស្លាកស្នាមនៃការស៊ូជូត។ ទាំងនោះគឺជាលក្ខណៈរបស់ពួកគេដែលមាន(រៀបរាប់)នៅក្នុងគម្ពីរ តាវរ៉ត។ តែលក្ខណៈរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ីញជីល វិញគឺបីដូចជារុក្ខជាតិដែលបពោ្ចញពន្លករបស់វា ក្រោយមកពន្លក នោះក៏រឹងមាំ ហើយក្លាយជាធំ និងដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ដ។ (ការប្រៀបធៀប ដូចេ្នះ) ដើម្បីវាធ្វើឱ្យពួកដែលប្រឆាំងទាំងនោះខឹងសម្បាទៅលើ ពួកគេ(អ្នកមានជំនឿ)។ អល់ឡោះបានសន្យាចំពោះបណ្ដាអ្នក ដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។

អាល់-ហ៊្សុជូរ៉ត

Surah 49

[1] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំធ្វើការវិនិច្ឆ័យមុននឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់)ឱ្យសោះ។ ហើយ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

[2] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំលើកសំឡេងរបស់ ពួកអ្នកខ្លាំងជាងសំឡេងរបស់ណាពី ហើយកុំបន្លឺសំឡេងខ្លាំងៗទៅ កាន់គាត់ដូចជាការបន្លឺសំឡេងខ្លាំងៗរបស់ពួកអ្នកទៅកាន់គ្នាឱ្យ សោះ ក្រែងលោអំពើល្អទាំងឡាយរបស់ពួកអ្នកបាត់បង់ ដោយពួក អ្នកមិនដឹងខ្លួន។

[3] ពិតប្រាកដណាស់ បណ្ដាអ្នកដែលថ្នមសំឡេងរបស់ពួកគេ នៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ អ្នកទាំងនោះហើយដែល អល់ឡោះបានសាកល្បងនៅក្នុងចិត្ដរបស់ពួកគេដើម្បីឱ្យមានការ កោតខ្លាច។ ពួកគេនឹងទទួលបានការអភ័យទោស និងផលបុណ្យ ដ៏ធំធេង។

[4] ពិតប្រាកដណាស់ ពួកដែលស្រែកហៅអ្នក(មូហាំម៉ាត់)នៅ ពីក្រោយលំនៅដ្ឋាន គឺពួកគេភាគច្រើនមិនយល់ឡើយ។

[5] ហើយប្រសិនបើពួកគេអត់ធ្មត់(រង់ចាំ)រហូតដល់អ្នក (មូហាំម៉ាត់)ចេញទៅជួបពួកគេ គឺវាប្រសើរបំផុតសម្រាប់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[6] ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើមានអ្នកល្មើសច្បាប់ អល់ឡោះនាំដំណឹងអ្វីមួយមកប្រាប់ពួកអ្នក ចូរពួកអ្នកពិនិត្យឱ្យបាន ច្បាស់លាស់ ក្រែងលោពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយដោយ មិនដឹង ហើយពួកអ្នកនឹងមានវិប្បដិសារីទៅលើអ្វីដែលពួកអ្នកបាន ប្រព្រឹត្ដនោះ។

[7] ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ នៅក្នុងចំណោម ពួកអ្នក គឺមានអ្នកនាំសាររបស់អល់់ឡោះ(មូហាំម៉ាត់)។ ប្រសិន បើគាត់ធ្វើតាមបញ្ជាពួកអ្នកនូវកិច្ចការភាគច្រើននោះ ពួកអ្នកពិត ជាមានការលំបាកជាមិនខាន។ ក៏ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នក ស្រឡាញ់ភាពមានជំនឿ និងបានលំអវានៅក្នុងចិត្ដរបស់ពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្អប់ខ្ពើមចំពោះភាពគ្មានជំនឿ និង ការល្មើសច្បាប់ ហើយនិងបាបកម្មទាំងឡាយផងដែរ។ អ្នកទាំង នោះហើយគឺជាអ្នកដែលស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ។

[8] គឺជាការប្រោសប្រទាន និងជានៀកម៉ាត់ពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[9] ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿ ច្បាំងគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ។ តែប្រសិនបើក្រុមមួយ បានបំពានទៅលើក្រុមមួយទៀត ចូរពួកអ្នកច្បាំងតទល់នឹងក្រុម ដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជា របស់អល់ឡោះវិញ។ ហើយប្រសិនបើពួកគេបានត្រឡប់វិញនោះ ចូរពួកអ្នកផ្សះផ្សារវាងពួកគេទាំងពីរក្រុមដោយយុត្ដិធម៌ ហើយ ចូរពួកអ្នកប្រកាន់នូវភាពយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលប្រកាន់យុត្ដិធម៌។

[10] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿគឺជាបងប្អូន នឹងគ្នា(កុ្នងសាសនាអ៊ីស្លាម)។ ដូចេ្នះ ចូរពួកអ្នកផ្សះផ្សារវាងបង ប្អូនទាំងពីរក្រុមរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។

[11] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។

[12] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរចៀសវាងឱ្យឆ្ងាយពី ប្រការសង្ស័យ(ទៅលើអ្នកដែលមានជំនឿ)។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួនគឺជាបាបកម្ម។ ហើយចូរពួកអ្នកកុំស៊ើបការ (ប្រការដែលមិនល្អរបស់អ្នកមានជំនឿ) និងកុំនិយាយដើមគ្នាឱ្យ សោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្ដស៊ីសាច់់បងប្អូនរបស់ គេដែលស្លាប់ឬ? ដូចេ្នះពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់។

[13] ឱមនុស្សលោក. ពិតប្រាកដណាស់ យើងបានបង្កើតពួក អ្នកពីបុរសនិងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមាន ជនជាតិ និងកុលសម្ព័ន្ធជាច្រើន ដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅ មក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះ អល់ឡោះ ក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុង ចំណោមពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហា ជ្រួតជ្រាប។

[14] ពួកអារ៉ាប់ជនបទបាននិយាយថាៈ ពួកយើងមានជំនឿ ហើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនទាន់មានជំនឿ ឡើយ តែពួកអ្នកត្រូវនិយាយថាៈ ពួកយើងបានចូលសាសនាអ៊ីស្លាម ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងចិត្ដរបស់ពួក អ្នកនោះ។ តែប្រសិនបើពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់វិញនោះ ទ្រង់នឹងមិនលុបបំបាត់នូវអ្វីដែលជាអំពើ ល្អរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យ-ទោស មហាអាណិតស្រឡាញ់។

[15] តាមពិតបណ្ដាអ្នកដែលមានជំនឿគឺអ្នកដែលបានជឿលើ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកពួកគេមិនសង្ស័យ ហើយបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ ពួកគេ និងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។

[16] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកកំពុងប្រាប់ អល់ឡោះពីសាសនារបស់ពួកអ្នក ដោយអល់ឡោះដឹងនូវអ្វីដែល មាននៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ហើយអល់ឡោះដឹង បំផុតនូវរាល់អ្វីៗទាំងអស់។

[17] ពួកគេចាត់ទុកថា ការចូលសាសនាអ៊ីស្លាមរបស់ពួកគេ ផ្ដល់ប្រយោជន៍ដល់អ្នក(មូហាំម៉ាត់)។ ចូរអ្នកពោលថាៈ ពួកអ្នកកុំ ចាត់ទុកការចូលសាសនាអ៊ីស្លាមរបស់ពួកអ្នកផ្ដល់ប្រយោជន៍ដល់ខ្ញុំ ឱ្យសោះ។ ផ្ទុយទៅវិញ អល់ឡោះទេដែលប្រទាននៀកម៉ាត់ដល់ ពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកទៅរកភាពមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។

[18] ពិតប្រាកដណាស់ អល់ឡោះដឹងនូវប្រការអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយអល់ឡោះឃើញបំផុតនូវ អ្វីដែលពួកអ្នកប្រព្រឹត្ដ។

ក̣อฟ

Surah 50

[1] កហ្វ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលមហាថ្កុំថ្កើង។

[2] (ពួកគេមិនទទួលវាឡើយ) ផ្ទុយទៅវិញ ពួកគេមានការ ភ្ញាក់ផ្អើល ព្រោះតែអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេ បានមកដល់ពួកគេ។ ហើយពួកដែលប្រឆាំងបាននិយាយថាៈ នេះជា ប្រការមួយដ៏ចម្លែក។

[3] តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបានក្លាយ ទៅជាដីនោះ (ពួកយើងអាចរស់ឡើងវិញបានឬ)? ការវិលត្រឡប់ នោះមិនអាចកើតឡើងបានឡើយ។

[4] តាមពិតយើងបានដឹងនូវអ្វី(រាងកាយ)ក្នុងចំណោមពួកគេ ដែលដីរំលាយ។ ហើយយើងមានសៀវភៅកំណត់ត្រា។

[5] ផ្ទុយទៅវិញពួកគេបានបដិសេធនឹងការពិត(គម្ពីរគួរអាន) នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាព ច្របូកច្របល់(មិនដឹងមួយណាខុសឬត្រូវឡើយ)។

[6] ដូចេ្នះ តើពួកគេមិនសម្លឹងមើលមេឃដែលនៅពីលើពួកគេ ទេឬ តើយើងបានបង្កើតវា និងបានតុបតែងវាដោយវាគ្មានការ បែកបេ្រះនោះយ៉ាងណា

[7] ហើយផែនដី យើងបានពង្រាបវា និងបានបង្កើតភ្នំជាច្រើន នៅលើវា ហើយនិងបានបណ្ដុះនៅលើវានូវរុក្ខជាតិគ្រប់បែបយ៉ាង ដ៏ស្រស់បំព្រង

[8] ដើម្បីឱ្យឃើញច្បាស់លាស់ និងជាការរំលឹកសម្រាប់រាល់ខ្ញុំ របស់អល់ឡោះដែលសារភាពកំហុស។

[9] ហើយយើងបានបញ្ចុះទឹកភ្លៀងដែលមានពរជ័យពីលើមេឃ រួចយើងបានបណ្ដុះចេញពីវានូវចំការដំណាំជាច្រើន និងប្រភេទ ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។

[10] និងដើមល្មើខ្ពស់ស្កឹមស្កៃ ដែលមានចង្កោមផ្លែចាក់ស្រែះ លើគ្នាជាជួរ។

[11] ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើង បានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើង វិញដោយសារវា(ទឹកភ្លៀង)។ ដូច្នោះដែរ យើងបានធ្វើឱ្យពួកអ្នក រស់ឡើងវិញ(នៅថ្ងៃបរលោក)។

[12] ក្រុមរបស់នួហ និងពួករ៉ស ហើយនិងសាមូដបានបដិសេធ មុនពួកគេ។

[13] ហើយអាដ និងហ្វៀរអោន និងបងប្អូនរបស់លូត។

[14] និងអ្នកដែលរស់នៅអៃកាស់(ក្រុមរបស់ស្ហ៊ូអែប) ព្រម ទាំងក្រុមទុបបាក់ ពួកទាំងនោះសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នក នាំសារ។ ដូចេ្នះ ការសន្យាធ្វើទារុណកម្ម្មរបស់យើងក៏បានធ្លាក់ទៅ លើពួកគេ។

[15] ដូចេ្នះ តើយើងគ្មានសមត្ថភាពចំពោះការបង្កើតជាលើក ដំបូងឬ? ផ្ទុយទៅវិញ ពួកគេទេដែលស្ថិតក្នុងភាពសង្ស័យអំពីការ បង្កើតសាជាថ្មីនោះ។

[16] ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ដោយយើងដឹងច្បាស់នូវអ្វីៗដែលខ្លួនរបស់គេសញ្ចឹងគិតពីវា។ ហើយយើងនៅជិត(ដឹង)ខ្លួនគេជាងសសៃកដែលតភ្ជាប់ទៅ បេះដូងទៅទៀត។

[17] (ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់ពីររូបកំពុងកត់ ត្រា(អំពើល្អ និងអំពើអាក្រក់) ដោយអង្គុយនៅខាងស្ដាំ និងនៅ ខាងឆេ្វង។

[18] រាល់ពាក្យសំដីដែលគេនិយាយចេញមក គឺមានអ្នកឃ្លាំ មើល និងកត់ត្រា(ម៉ាឡាអ៊ីកាត់)។

[19] ហើយភាពឈឺចាប់នៃសេចក្ដីស្លាប់បានមកដល់យ៉ាងពិត ប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់រត់គេចពីវា។

[20] ហើយត្រែត្រូវបានគេផ្លុំ។ នោះហើយគឺជាថ្ងៃនៃការសន្យា ធ្វើទារុណកម្ម(ចំពោះពួកប្រឆាំង)។

[21] ហើយគ្រប់ៗរូបមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី(ម៉ាឡា-អ៊ីកាត់)បានមកជាមួយគេ(មកជួបអល់ឡោះនៅថ្ងៃបរលោក)។

[22] ជាការពិតណាស់ អ្នកធ្លាប់ព្រងើយកន្ដើយពីរឿងនេះ។ ដូចេ្នះ យើងបានលាតត្រដាងការបិទបាំងរបស់អ្នកឱ្យអ្នកឃើញ ហើយការមើលឃើញរបស់អ្នកនៅថ្ងៃនេះច្បាស់បំផុត។

[23] ហើយម៉ាឡាអ៊ីកាត់ដែលនៅជាមួយគេបានពោលថាៈ នេះជាអ្វី(សៀវភៅកំណត់ត្រា)ដែលគេត្រៀមរួចជាសេ្រចនៅ ជាមួយខ្ញុំ។

[24] (អល់ឡោះបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងពីរ រូបនោះថា) ចូរអ្នកទាំងពីរបោះពួកដែលប្រឆាំងចចេសរឹងរូសទៅ ក្នុងនរកជើហាន់ណាំ

[25] ដែលពួកគេជាអ្នកកំណាញ់(ចំពោះការបរិច្ចាគ)ក្នុងមាគ៌ាល្អ ជាអ្នកបំពាន ជាអ្នកសង្ស័យ(លើការសន្យានៃការតបស្នងរបស់ អល់ឡោះ)ចុះ។

[26] គឺអ្នកដែលបានយកម្ចាស់ផេ្សងមកគោរពសក្ការៈរួមជា មួយអល់ឡោះ។ ដូចេ្នះ ចូរអ្នកទាំងពីរបោះគេចូលទៅក្នុងទារុណ-កម្មដ៏ធ្ងន់ធ្ងរចុះ។

[27] គូកនរបស់គេ(ស្ហៃតន)បាននិយាយថាៈ ឱម្ចាស់របស់ពួក យើង. ខ្ញុំមិនបានធ្វើឱ្យគេវងេ្វងឡើយ ក៏ប៉ុន្ដែគេខ្លួនឯងទេដែលបាន ស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះ។

[28] ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកកុំឈ្លោះប្រកែកគ្នានៅ ចំពោះមុខយើងឱ្យសោះ ព្រោះជាការពិតណាស់ យើងបានផ្ដល់ការ ព្រមានចំពោះពួកអ្នករួចមកហើយ។

[29] បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើង ក៏មិនមែនជាអ្នកបំពានលើខ្ញុំទាំងអស់របស់យើងដែរ។

[30] (ចូរចងចាំ)នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើ-ហាន់ណាំថាៈ តើឯងពេញហើយឬនៅ? ពេលនោះនរកតបវិញថាៈ តើមានបន្ថែមទៀតដែរឬទេ

[31] ហើយឋានសួគ៌ត្រូវបានគេដាក់នៅជិតបណ្ដាអ្នកដែល កោតខ្លាចអល់ឡោះ ដោយនៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។

[32] (មានគេនិយាយទៅកាន់អ្នកឋានសួគ៌ថា)នេះគឺជាអ្វីដែល គេសន្យាជាមួយពួកអ្នក សម្រាប់រាល់អ្នកដែលសារភាពកំហុស និង អ្នកដែលថែរក្សាកាតព្វកិច្ចរបស់អល់ឡោះ។

[33] គឺអ្នកដែលកោតខ្លាចម្ចាស់ដ៏មហាសប្បុរស ដោយអាថ៌-កំបាំង និងនាំមកនូវដួងចិត្ដដែលសារភាពកំហុស។

[34] ចូរពួកអ្នកចូលទៅក្នុងវា(ឋានសួគ៌)ដោយសុខសន្ដិភាព ចុះ។ នោះគឺជាថ្ងៃអមតៈ។

[35] នៅក្នុងនោះ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បាន ហើយយើងនឹងបន្ថែមជាច្រើនទៀត ។

[36] ហើយយើងបានបំផ្លាញមុនពួកគេ(ពួកមូស្ហរីគីន)ជាច្រើន ជំនាន់មកហើយ ដែលពួកនោះមានកម្លាំងខ្លាំងក្លាជាងពួកគេទៅ ទៀត ហើយពួកនោះថែមទាំងបានដើរគ្រប់ទីកន្លែងទៀតផង។ តើ ពួកគេមានកន្លែងគេចខ្លួន(ពីទារុណកម្ម)ឬទេ

[37] ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការរំលឹកចំពោះ អ្នកដែលមានចិត្ដ(ចេះគិតពិចារណា) ឬបានយកចិត្ដទុកដាក់ស្ដាប់ ដោយប្រុងប្រយ័ត្នបំផុត។

[38] ហើយជាការពិតណាស់យើងបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ ហើយយើងពុំមានការនឿយហត់ឡើយ។

[39] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេ និយាយចុះ និងត្រូវលើកតម្កើងដោយសរសើរចំពោះម្ចាស់របស់ អ្នក មុននឹងព្រះអាទិត្យរះ និងមុនព្រះអាទិត្យលិច។

[40] ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលយប់ និងក្រោយពី ស៊ូជូត(ថ្វាយបង្គំ)រួច។

[41] ហើយចូរអ្នកស្ដាប់នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ ចេញពីកន្លែងដែលជិតបំផុត។

[42] គឺជាថ្ងៃដែលពួកគេស្ដាប់ឮសម្រែកយ៉ាងខ្លាំងដោយពិត ប្រាកដ។ នោះគឺជាថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូរ។

[43] ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់ ហើយមកចំពោះយើងជាកន្លែងវិលត្រឡប់។

[44] នៅថ្ងៃដែលដីបែកចេញពីពួកគេ(ពួកគេចេញពីផ្នូរ)យ៉ាង លឿនបំផុត។ ការប្រមូលផ្ដុំគ្នានោះ(នៅកន្លែងជំនុំជំរះ)គឺងាយ ស្រួលបំផុតសម្រាប់យើង។

[45] យើងដឹងច្បាស់នូវអ្វីដែលពួកគេ(ពួកមូស្ហរីគីន)កំពុង និយាយ។ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកបង្ខំពួកគេ(ឱ្យ មានជំនឿ)នោះឡើយ។ ដូចេ្នះចូរអ្នកក្រើនរំលឹកអ្នកដែលខ្លាចការ ព្រមានរបស់យើងដោយគម្ពីរគួរអានចុះ។

អάζ-ហ្សា៉រីយ៉ាត

Surah 51

[1] អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី

[2] និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់

[3] និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល

[4] និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។

[5] ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។

[6] ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។

[7] អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។

[8] ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។

[9] គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។

[10] ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា

[11] ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។

[12] ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា

[13] គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។

[14] (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។

[15] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។

[16] ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។

[17] គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។

[18] ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។

[19] ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។

[20] ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។

[21] ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ

[22] ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។

[23] ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។

[24] តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ

[25] នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។

[26] ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។

[27] ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ

[28] ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច. ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។

[29] ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ

[30] ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។

[31] គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)

[32] ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម

[33] ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ

[34] ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។

[35] ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។

[36] ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។

[37] ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។

[38] ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។

[39] ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។

[40] ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។

[41] ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។

[42] វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។

[43] ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។

[44] តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។

[45] ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។

[46] ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។

[47] ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។

[48] ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។

[49] ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។

[50] ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។

[51] ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។

[52] ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។

[53] តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។

[54] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។

[55] ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។

[56] ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។

[57] យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។

[58] ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។

[59] ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។

[60] ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។

អាត-ត̣ួ̣រ

Surah 52

[1] អល់ឡោះស្បថនឹងភ្នំតួរ។

[2] ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។

[3] នៅលើស្បែកដែលលាតត្រដាង។

[4] និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)។

[5] និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)។

[6] ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)។

[7] ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។

[8] គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។

[9] នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។

[10] និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)។

[11] ដូចេ្នះ ការវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល ភូតកុហក។

[12] គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។

[13] នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។

[14] (មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)។

[15] ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ

[16] ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។

[17] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។

[18] ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។

[19] (មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។

[20] ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។

[21] ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។

[22] ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។

[23] ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។

[24] ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។

[25] ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។

[26] ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅ ក្នុងលោកិយ) នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។

[27] ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។

[28] ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។

[29] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។

[30] ផ្ទុយទៅវិញ ‏ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។

[31] ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។

[32] ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង

[33] ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។

[34] ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។

[35] តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង

[36] តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។

[37] ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ)

[38] តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក

[39] ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស

[40] តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ

[41] ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ

[42] ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។

[43] ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។

[44] ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។

[45] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។

[46] គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។

[47] ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។

[48] ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)។

[49] ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)។

អាន-ណាច់ម

Surah 53

[1] អល់ឡោះស្បថនឹងផ្កាយនៅពេលវាលិចបាត់។

[2] (មូហាំម៉ាត់)មិត្ដភក្ដិរបស់ពួកអ្នកមិនបានវងេ្វង និងមិនបាន ភាន់ច្រឡំឡើយ។

[3] ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។

[4] វា(ពាក្យសំដីដែលគេនិយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវ គេវ៉ាហ៊ីមកនោះឡើយ។

[5] អ្នកដែលមានកម្លាំងខ្លាំងក្លា(ជីព្រីល)បានបង្រៀនគេ។

[6] ដែលមានលក្ខណៈល្អឥតខ្ចោះ និងបានបង្ហាញរូបរាងពិត។

[7] ដោយគេ(ជីព្រីល)ស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។

[8] បន្ទាប់មកគេបានមកជិត(មូហាំម៉ាត់) និងកាន់តែជិតថែម ទៀត។

[9] ហើយ(ការជិតនេះ)គឺមានប្រវែងរវាងចុងទាំងពីរនៃធ្នូ ឬក៏ ជិតជាងនេះទៅទៀត។

[10] រួចទ្រង់បានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់)នូវអ្វី ដែលទ្រង់បានវ៉ាហ៊ី។

[11] ចិត្ដរបស់គេ(មូហាំម៉ាត់)មិនបានភូតកុហកនូវអ្វីដែលគេ បានឃើញឡើយ។

[12] ដូចេ្នះ តើពួកអ្នកបដិសេធនឹងគេចំពោះអ្វីដែលគេឃើញ ឬ

[13] ហើយជាការពិតណាស់ គេបានឃើញជីព្រីលជាថ្មីម្ដងទៀត។

[14] នៅឯសិតរ៉តុលមុនតាហា(នៅចុងបពា្ចប់នៃមេឃជាន់ ទីប្រាំពីរ)។

[15] នៅកន្លែងនោះមានឋានសួគ៌ម៉ាកវ៉ា។

[16] នៅពេលដែល(ពន្លឺរបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ី-កាត់)គ្របដណ្ដប់លើសិតរ៉តុលមុនតាហានូវអ្វីដែលគ្របដណ្ដប់។

[17] ខណៈនោះគេ(មូហាំម៉ាត់)មិនបានងាកមើល(ឆេ្វងស្ដាំ) និងមិនបានបំពានឡើយ។

[18] ជាការពិតណាស់ គេបានឃើញភស្ដុតាងដ៏ធំមួយចំនួននៃ ម្ចាស់របស់គេ។

[19] តើពួកអ្នក(ពួកមូស្ហរីគីន)យល់យ៉ាងណាចំពោះរូប សំណាកឈ្មោះឡាត និងអ៊ុសហ្សា

[20] ហើយនិងម៉ាណាត ដែលជារូបសំណាកទីបីផេ្សងទៀត នោះ (តើវាផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ)

[21] តើពួកអ្នកមានកូនប្រុស ហើយទ្រង់មានកូនស្រីឬ

[22] បើដូច្នោះមែន នោះគឺជាការបែងចែកមួយដ៏អយុត្ដិធម៌ បំផុត។

[23] វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។

[24] តើមនុស្សលោកទទួលបានអ្វីដែលគេប៉ងប្រាថ្នាឬ

[25] (មិនដូចេ្នះឡើយ) ព្រោះកិច្ចការថ្ងៃបរលោក និង លោកិយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។

[26] ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។

[27] ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួក គេនឹងដាក់ឈ្មោះឱ្យម៉ាឡាអ៊ីកាត់ជាឈ្មោះស្រី។

[28] ដោយពួកគេពុំមានចំណេះដឹងពីវាឡើយ។ ពួកគេមិនធ្វើ តាមអ្វីក្រៅពីការស្មាននោះឡើយ។ ហើយពិតប្រាកដណាស់ ការ ស្មានមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។

[29] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសឱ្យឆ្ងាយពីអ្នកដែលបែរ ចេញពីការរំលឹក(គម្ពីរគួរអាន)របស់យើង ហើយគេមិនចង់បានអ្វី ក្រៅពីការរស់នៅក្នុងលោកិយនេះឡើយ។

[30] នោះហើយគឺជាកំរិតយល់ដឹងរបស់ពួកគេ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់) ទ្រង់ដឹងបំផុតចំពោះអ្នកណា ដែលបានវងេ្វងពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះអ្នកណាដែលទទួលបានការចង្អុលបង្ហាញ។

[31] ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅ លើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះ ពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាង អំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។

[32] បណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។

[33] ដូចេ្នះ តើអ្នក(មូហាំម៉ាត់)មិនបានឃើញអ្នកដែលបាន បែរចេញ(ពីគម្ពីរគួរអាន)

[34] និងបានបរិច្ចាគទ្រព្យសម្បត្ដិខ្លះៗ រួចមកក៏បានផ្ដាច់វិញ ទេឬ

[35] តើគេមានចំណេះដឹងនៃប្រការអាថ៌កំបាំង ហើយគេអាច មើលឃើញផ្ទាល់នឹងភ្នែកឬ

[36] ឬមួយគេមិនត្រូវបានគេប្រាប់នូវអ្វីដែលមាននៅក្នុងគម្ពីរ របស់មូសា

[37] និងគម្ពីររបស់អ៊ីព្រហ៊ីមដែលបានបំពេញករណីយកិច្ចទេ ឬ

[38] ដើម្បីកុំឱ្យអ្នកដែលសាងបាបកម្មទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃ។

[39] ហើយសម្រាប់មនុស្សលោកមិនទទួលបានក្រៅពីអ្វីដែល ខ្លួនគេបានប្រឹងប្រែងធ្វើនោះឡើយ។

[40] ហើយពិតប្រាកដណាស់ ការប្រឹងប្រែងរបស់គេនឹងត្រូវ គេបង្ហាញឱ្យឃើញ(នៅថ្ងៃបរលោក)។

[41] បន្ទាប់មកទ្រង់នឹងតបស្នងឱ្យគេវិញនូវការតបស្នងមួយ យ៉ាងពេញលេញ។

[42] ហើយពិតប្រាកដណាស់ ទីបពា្ចប់នៃអ្វីៗទាំងអស់គឺវិល ត្រឡប់ទៅរកម្ចាស់របស់អ្នក(មូហាំម៉ាត់)វិញ។

[43] ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យ(គ្រប់គ្នា) សើច និងធ្វើឱ្យយំ។

[44] ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យស្លាប់ និង ធ្វើឱ្យរស់។

[45] ហើយពិតប្រាកដណាស់ ទ្រង់បានបង្កើតឱ្យមានគូ មាន ប្រុសនិងស្រី ញីនិងឈ្មោល។

[46] អំពីទឹកកាមនៅពេលដែលត្រូវគេបាញ់ចូលទៅក្នុងស្បូន។

[47] ហើយពិតប្រាកដណាស់ ការបង្កើតសាជាថ្មីម្ដងទៀត គឺជា កាតព្វកិច្ចរបស់ទ្រង់។

[48] ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យមាន និងធ្វើឱ្យ គ្រប់គ្រាន់។

[49] ហើយពិតប្រាកដណាស់ ទ្រង់ជាម្ចាស់គ្រប់គ្រងផ្កាយ ស្ហៀករ៉។

[50] ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាដមុនគេ។

[51] និងក្រុមសាមូដ។ ហើយទ្រង់មិនបានបន្សល់ទុកអ្នកណា ម្នាក់ឡើយ។

[52] ហើយ(ទ្រង់បានបំផ្លាញ)ក្រុមនួហកាលពីមុន។ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន និងរឹងរូសបំផុត។

[53] និងភូមិមុតាហ្វីកាស(ភូមិរបស់ក្រុមរបស់លូត)ដែលទ្រង់ បានបំផ្លាញ(ធ្វើឱ្យក្រឡាប់ពីលើចុះក្រោម)។

[54] ហើយទ្រង់បានគ្របដណ្ដប់ភូមិនោះនូវអ្វី(ទារុណកម្មអំពី ថ្មភ្លើង)ដែលបានគ្របដណ្ដប់។

[55] ដូចេ្នះ តើនៀកម៉ាត់នៃម្ចាស់់របស់អ្នកណាមួយដែលអ្នក នៅសង្ស័យនោះ

[56] នេះ(មូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុង ចំណោមអ្នកដាស់តឿនព្រមានមុនៗ។

[57] ថ្ងៃបរលោកខិតកាន់តែជិតហើយ។

[58] គ្មានអ្នកណាដឹងពីវាក្រៅពីអល់ឡោះឡើយ។

[59] ដូចេ្នះ តើពួកអ្នកងឿងឆ្ងល់ចំពោះពាក្យសំដី(គម្ពីរគួរអាន) នេះឬ

[60] ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះគម្ពីរគួរអាន) ហើយ ពួកអ្នកមិនយំ(ដោយការភ័យខ្លាចទារុណកម្មដែលបានរៀបរាប់នៅ ក្នុងវា)ទេឬ

[61] ខណៈដែលពួកអ្នកព្រងើយកន្ដើយងាកចេញ(ពីគម្ពីរ គួរអាន)នោះ

[62] ដូចេ្នះ ចូរពួកអ្នកស៊ូជូត និងគោរពសក្ការៈចំពោះ អល់ឡោះចុះ។

អាល់-ក̣ម៉ារ

Surah 54

[1] កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។

[2] តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់ លាស់ដែរ ។

[3] ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។

[4] ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។

[5] គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។

[6] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ។ (ចូរចងចាំ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ(ពួកគេ)ឱ្យទៅកាន់កន្លែង ជំនុំជំរះដែលជាហេតុការណ៍មួយដ៏រន្ធត់។

[7] ដោយភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេចេញពី ផ្នូរ ពួកគេហាក់ដូចជាសត្វកណ្ដូបដែលនៅរាយពាសពេញលើផ្ទៃដី។

[8] ដោយពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលស្រែកហៅ។ ពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះគឺជាថ្ងៃដែលលំបាក វេទនាបំផុត។

[9] ក្រុមនួហបានបដិសេធមុនពួកគេ(អារ៉ាប់គូរ៉ស្ហ) ហើយពួក គេបានបដិសេធនឹងខ្ញុំរបស់យើង(នួហ) និងបាននិយាយថាៈ គេ ជាមនុស្សវិកលចរិត ហើយគេត្រូវបានគេគំរាមថែមទៀត។

[10] ពេលនោះគេ(នួហ)ក៏បានបួងសួងសុំពីម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ខ្ញុំអសមត្ថភាពហើយ ដូចេ្នះសូមទ្រង់មេត្ដាជួយ ដល់ខ្ញុំផង។

[11] ដូចេ្នះ យើងក៏បានបើកទ្វារមេឃដោយបង្ហូរទឹកភ្លៀង ជាច្រើន។

[12] ហើយយើងបានធ្វើឱ្យផែនដីបពោ្ចញនូវប្រភពទឹកជាច្រើន ពេលនោះទឹកក៏បានជួបគ្នា(ទឹកធ្លាក់ពីលើមេឃ និងទឹកដែលចេញ ពីដី)ទៅតាមផែនការដែលគេបានកំណត់ដ៏ពិតប្រាកដ។

[13] ហើយយើងបានសង្គ្រោះគេឱ្យជិះលើសំពៅដែលធ្វើអំពី ក្ដារ និងដែកគោល

[14] ដែលវាធ្វើដំណើរតាមការឃ្លាំមើលរបស់យើងគឺជាការ តបស្នងចំពោះអ្នកដែលត្រូវបានគេប្រឆាំង(នួហ)។

[15] ហើយជាការពិតណាស់់ យើងបានបន្សល់ទុកវា(រឿង របស់នួហ)ជាភស្ដុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង សម្រាប់មនុស្សលោក)។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរឬទេ

[16] ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ

[17] ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ

[18] ក្រុមអាដបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)។ ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ

[19] ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះដ៏ត្រជាក់បក់ បោកទៅលើពួកគេយ៉ាងខ្លាំងនៅថ្ងៃមហន្ដរាយជាបន្ដបន្ទាប់។

[20] ខ្យល់ព្យុះបានគួចយកមនុស្សលោក ពួកគេហាក់បីដូចជា គល់ល្មើដែលរលើងចេញពីដី។

[21] ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ

[22] ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ

[23] ក្រុមសាមូដបានបដិសេធនឹងការដាស់តឿនព្រមាន។

[24] ហើយពួកគេបាននិយាយថាៈ តើពួកយើងតាមគេដែលជា មនុស្សម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជា ស្ថិតក្នុងភាពវងេ្វង និងវិកលចរិតជាមិនខាន។

[25] តើគេបញ្ចុះវ៉ាហ៊ីឱ្យគេ(សឡេះ)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ គេជាមនុស្សភូតកុហក និងអំនួតកេ្អងក្អាង។

[26] ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខ(ថ្ងៃបរលោក)ថាៈ អ្នកណាជាអ្នកភូតកុហកនិងជាអ្នកដែលអួតអាងនោះ។

[27] ពិតប្រាកដណាស់ យើងជាអ្នកដែលបញ្ជូនសត្វអូដ្ឋញីមួយ ក្បាល(ចេញពីថ្ម)ដើម្បីជាការសាកល្បងពួកគេ។ ដូចេ្នះចូរអ្នករង់ចាំ មើលពួកគេ និងអត់ធ្មត់ចុះ។

[28] ហើយចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ទឹក (អណ្ដូង)នោះគឺត្រូវបានគេបែងចែករវាងពួកគេ(មួយថ្ងៃសម្រាប់ សត្វអូដ្ឋ មួយថ្ងៃសម្រាប់ពួកគេ)។ រាល់ពេលត្រូវផឹកគឺត្រូវមក តាមវេន។

[29] តែ(ពួកគេមិនសុខចិត្ដ) ពួកគេបានហៅមិត្ដភក្ដិរបស់ពួក គេម្នាក់ ហើយគេបានយកដាវ រួចក៏សំឡេះសត្វអូដ្ឋនោះ។

[30] ដូចេ្នះ តើទារុណកម្ម និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ

[31] ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំង ទៅលើពួកគេ ពេលនោះពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ ក្នុងក្រោលសម្រាប់សត្វពាហនៈស៊ី។

[32] ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ

[33] ក្រុមរបស់លូតបានបដិសេធនឹងការដាស់តឿនព្រមាន។

[34] ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះនាំដុំថ្មទម្លាក់ លើពួកគេទាំងអស់ លើកលែងតែក្រុមគ្រួសាររបស់លូត(អ្នកដែល រួមជំនឿជាមួយគាត់)ប៉ុណ្ណោះ ដែលយើងបានសង្គ្រោះពួកគេនៅ វេលាមុនទៀបភ្លឺ។

[35] ជានៀកម៉ាត់ពីយើង។ ដូច្នោះដែរ យើងតបស្នងចំពោះ អ្នកណាដែលបានដឹងគុណ។

[36] ហើយជាការពិតណាស់ គេ(លូត)បានដាស់តឿនព្រមាន ពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាបដិសេធនឹងការ ដាស់តឿនព្រមាននោះទៅវិញ។

[37] ហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។

[38] ហើយជាការពិតណាស់ ទារុណកម្មជានិរន្ដរ៍បានធ្លាក់លើ ពួកគេទាំងព្រឹកព្រហាម។

[39] ដូចេ្នះ ចូរពួកគេភ្លក្សទារុណកម្ម និងការព្រមានរបស់យើង ចុះ។

[40] ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយក ធ្វើជាមេរៀនដែរឬទេ

[41] ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់ វង្សត្រកូលរបស់ហ្វៀរអោន។

[42] ពួកគេបានបដិសេធនឹងភស្ដុតាងរបស់យើងទាំងអស់។ ហើយយើងបានដាក់ទារុណកម្មពួកគេនូវទារុណកម្មរបស់អ្នកដែល មហាខ្លាំងក្លា មហាមានអានុភាព។

[43] តើការប្រឆាំងរបស់ពួកអ្នក(អារ៉ាប់គូរ៉ស្ហ)ប្រសើរជាង ពួកប្រឆាំងមុនៗ ឬមួយក៏ពួកអ្នកមានការធានា(ឱ្យរួចផុតពីទារុណ-កម្មរបស់អល់ឡោះ)នៅក្នុងគម្ពីរមុនៗឬ

[44] ឬមួយពួកគេនិយាយថាៈ ពួកយើងទាំងអស់គ្នា គឺជាអ្នក ឈ្នះ

[45] ពួកគេទាំងអស់នឹងត្រូវបរាជ័យ ហើយរត់ត្រឡប់ក្រោយ ជាមិនខាន។

[46] ផ្ទុយទៅវិញ កាលកំណត់នៃថ្ងៃបរលោកគឺជាការសន្យា (ធ្វើទារុណកម្ម)ពួកគេ ហើយកាលកំណត់នៃថ្ងៃបរលោក គឺឈឺចាប់ និងល្វីងជូរចត់បំផុត។

[47] ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មគឺស្ថិតក្នុងភាព វងេ្វង និងស្ថិតក្នុងនរកដែលឆាបឆេះសន្ធោសន្ធៅ។

[48] នៅថ្ងៃដែលពួកគេត្រូវគេអូសផ្កាប់មុខទៅក្នុងនរក។ (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវរសជាតិនៃ ភ្លើងនរកនេះចុះ។

[49] ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់យើងបានបង្កើតវា ដោយមានកំណត់់រួចជាសេ្រច។

[50] ហើយបទបញ្ជារបស់យើង(ទៅកាន់អ្វីមួយ) គឺគ្រាន់តែ យើងពោលពាក្យមួយម៉ាត់(វានឹងកើតឡើងភ្លាម)ដូចជា មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។

[51] ហើយជាការពិតណាស់ យើងបានបំផ្លាញពួកដែលបាន ប្រឆាំងដូចពួកអ្នក។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរ ឬទេ

[52] ហើយរាល់អ្វីៗដែលពួកគេបានប្រព្រឹត្ដវា គឺស្ថិតនៅក្នុង សៀវភៅកំណត់ហេតុ(ឡាវហុលម៉ះហ្វ៊ូស)។

[53] ហើយរាល់កិច្ចការតូច និងធំគឺត្រូវគេកត់ត្រា។

[54] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានទនេ្លជាច្រើន

[55] ដែលស្ថិតនៅកន្លែងសច្ចៈក្បែរម្ចាស់ដែលមានអំណាច មាន អានុភាពបំផុត។

អើរ-រ៉ា៉ហ៍ម៉ាន

Surah 55

[1] អល់ឡោះមហាសប្បុរស។

[2] ទ្រង់បានបង្រៀនគម្ពីរគួរអាន(ដល់មនុស្សលោក)។

[3] ទ្រង់បានបង្កើតមនុស្សលោក។

[4] ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយសព្វបែបយ៉ាង។

[5] ព្រះអាទិត្យ និងព្រះច័ន្ទធ្វើដំណើរតាមការកំណត់ដ៏ជាក់ លាក់។

[6] ហើយរុក្ខជាតិនិងដើមឈើនានាស៊ូជូត(ចំពោះអល់ឡោះ)។

[7] ហើយមេឃ ទ្រង់បានលើកវាឱ្យខ្ពស់ ហើយទ្រង់បានបង្កើត ឱ្យមានភាពយុត្ដិធម៌(នៅលើផែនដី)

[8] ដើម្បីកុំឱ្យពួកអ្នកបំពានលើភាពយុត្ដិធម៌នោះ។

[9] ហើយចូរពួកអ្នកប្រតិបត្ដិក្នុងការថ្លឹងឱ្យបានត្រឹមត្រូវ ហើយ កុំធ្វើឱ្យខ្វះភ្នែកជញ្ជីងឱ្យសោះ។

[10] ហើយផែនដី ទ្រង់បានបង្កើតវា(រាបស្មើ)សម្រាប់សត្វ លោក។

[11] ដោយនៅលើវា មានផ្លែឈើ និងដើមល្មើដែលមានចង្កោម ផ្លែជាច្រើន។

[12] និងគ្រាប់ធញ្ញជាតិដែលមានសំបក ព្រមទាំងរុក្ខជាតិដែល មានក្លិនក្រអូប។

[13] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[14] ទ្រង់បានបង្កើតមនុស្សលោក(អាដាំ)ពីដីឥដ្ឋស្ងួត ដូចជា ដីដែលគេសូនជាសំភារៈ។

[15] ហើយទ្រង់បានបង្កើតជិនអំពីអណ្ដាតភ្លើង។

[16] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[17] (អល់ឡោះ)ជាម្ចាស់កន្លែងទាំងពីរនៃព្រះអាទិត្យរះ (ពេលរដូវក្ដៅ និងរដូវរងា) និងជាម្ចាស់កន្លែងទាំងពីរនៃព្រះ អាទិត្យលិច(ពេលរដូវក្ដៅ និងរដូវរងា)។

[18] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[19] ទ្រង់បានធ្វើឱ្យសមុទ្រពីរ(ទឹកសាបនិងទឹកប្រៃ)ជួបគ្នា។

[20] នៅរវាងវាទាំងពីរមានរនាំងខណ្ឌមិនឱ្យជ្រាបចូលគ្នា។

[21] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[22] គជ់ខ្យង និងផ្កាថ្មចេញពីវាទាំងពីរ(សមុទ្រទឹកសាបនិងទឹកប្រៃ)។

[23] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[24] ហើយនាវាធំៗដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រហាក់ ដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់។

[25] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[26] វីៗទាំងអស់នៅលើផែនដីនឹងវិនាសអន្ដរាយ។

[27] ហើយវង់ភក្ដ្រនៃម្ចាស់របស់អ្នក(មូហាំម៉ាត់)ដែលមហា ខ្ពង់ខ្ពស់និងមហាថ្កុំថ្កើងតែមួយគត់ដែលនៅគង់វង្សជាអមតៈ។

[28] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[29] អ្នកដែលនៅលើមេឃជាច្រើនជាន់ នឹងផែនដីតែងតែ បួងសួងសុំពីទ្រង់។ ទ្រង់រៀបចំកិច្ចការរបស់ទ្រង់ជារៀងរាល់ថ្ងៃ។

[30] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[31] យើងនឹងធ្វើការទូទាត់ពួកអ្នកទាំងអស់ ឱមនុស្សលោក និងជិន

[32] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[33] ឱបណ្ដាជិននិងមនុស្សលោក. ប្រសិនបើពួកអ្នកមាន សមត្ថភាពអាចធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីនៃមេឃជាច្រើនជាន់ និងផែនដី ចូរពួកអ្នកឆ្លងកាត់ចុះ។ ពួកអ្នកមិនអាចធ្វើដំណើរឆ្លង កាត់បានឡើយ លើកលែងតែមានការអនុញ្ញាត(ពីយើង)។

[34] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[35] មានគេបញ្ជូនអណ្ដាតភ្លើង និងលោហធាតុរំលាយទៅដុត គេទាំងពីរ(មនុស្សលោក និងជិន) ហើយគេទាំងពីរមិនអាចរារាំង បានឡើយ។

[36] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[37] នៅពេលដែលមេឃបេ្រះបែក(នៅថ្ងៃបរលោក)គឺវា មានពណ៌ក្រហមផ្កាកូលាបដូចជាបេ្រងដែលកំពុងពុះ។

[38] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[39] ហើយនៅថ្ងៃនោះ មនុស្សលោក និងជិនមិនត្រូវគេសួរ អំពីបាបកម្មរបស់គេឡើយ។

[40] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[41] ពួកដែលសាងបាបកម្មនឹងត្រូវគេស្គាល់តាមរយៈសញ្ញា សំគាល់របស់ពួកគេ(មានពណ៌ខ្មៅនៅលើផ្ទៃមុខ) ហើយពួកគេ ត្រូវគេចាប់សក់បង្ហើយ និងជើង(បោះគ្រវែងចូលទៅក្នុងនរក)។

[42] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[43] នេះគឺជានរកជើហាន់ណាំដែលពួកប្រព្រឹត្ដបាបកម្ម បដិសេធនឹងវា។

[44] ពួកគេវិលវល់រវាងនរកជើហាន់ណាំ និងទឹកក្ដៅដែលពុះ យ៉ាងខ្លាំង។

[45] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[46] ហើយសម្រាប់អ្នកណាដែលបានកោតខ្លាច នៅពេល ប្រឈមមុខចំពោះម្ចាស់របស់គេ(ដើម្បីកាត់សេចក្ដី)គឺទទួលបាន ឋានសួគ៌ពីរ។

[47] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[48] (ឋានសួគ៌ទាំងពីរនោះ)មានមែកឈើដែលមានផ្លែគ្រប់ ប្រភេទ។

[49] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[50] នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានប្រភពទឹកពីរហូរ។

[51] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[52] នៅក្នុងនោះទៀតដែរ មានផ្លែឈើគ្រប់ប្រភេទជាគូៗ។

[53] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[54] ពួកគេអង្គុយផ្អែកខ្លួននៅលើពូកដែលក្រាលព្រំំធ្វើពីសូត្រ ក្រាស់។ ហើយផ្លែឈើនៃឋានសួគ៌ទាំងពីរនោះគឺនៅក្បែរពួកគេ។

[55] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[56] នៅលើពូកនោះមានស្រីទេពអប្សរជាច្រើនដែលមិនសម្លឹង មើលអ្នកណាផេ្សងក្រៅពីស្វាមីរបស់ពួកនាងឡើយដែលគ្មានមនុស្ស លោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាងពីមុនពួកគេ(ស្វាមី)ឡើយ។

[57] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[58] សម្រស់របស់ពួកនាង ហាក់ដូចជាត្បូងទទឹម និងផ្កាថ្ម។

[59] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[60] គ្មានការតបស្នងចំពោះអំពើល្អក្រៅពីអំពើល្អនោះឡើយ។

[61] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[62] ហើយក្រៅពីឋានសួគ៌ទាំងពីរនេះ មានឋានសួគ៌ពីរផេ្សង ទៀត។

[63] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[64] ឋានសួគ៌ទាំងពីរនោះមានពណ៌បៃតងចាស់។

[65] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[66] នៅក្នុងឋានសួគ៌ទាំងពីរនោះ មានប្រភពទឹកពីរបាញ់ទឹក ចេញ(គ្មានឈប់ឈរ)។

[67] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[68] នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានផ្លែឈើគ្រប់ ប្រភេទ និងផ្លែល្មើ ហើយនិងផ្លែទទឹម។

[69] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[70] នៅក្នុងឋានសួគ៌ទាំងនោះ មានស្រីទេពអប្សរគ្រប់លក្ខណ៍ ស្អាតៗជាច្រើន ។

[71] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[72] គឺបណ្ដាស្រីទេពអប្សរដែលត្រូវបានគេថែរក្សាដោយគង់ វង្សនៅក្នុងពន្លា។

[73] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[74] ដែលគ្មានមនុស្សលោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាង ពីមុនពួកគេ(ស្វាមី)ឡើយ។

[75] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[76] ដោយពួកគេអង្គុយផ្អែកនៅលើខ្នើយដែលមានស្រោម ពណ៌បៃតង ព្រមទាំងកំរាលព្រំដ៏ល្អប្រណីត។

[77] ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ

[78] មហាមានពរជ័យនាមនៃម្ចាស់របស់អ្នកដែលមានភាព ខ្ពង់ខ្ពស់និងថ្កុំថ្កើង។

អាល់-វ៉ាក̣៉អេ៉ះ

Surah 56

[1] នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។

[2] គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។

[3] ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។

[4] នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។

[5] ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។

[6] ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។

[7] ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។

[8] គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។

[9] និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។

[10] ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។

[11] អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។

[12] គឺនៅក្នុងឋានសួគ៌ណាអ៊ីម។

[13] ពួកគេភាគច្រើនជាអ្នកជំនាន់មុន។

[14] ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។

[15] (ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។

[16] ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។

[17] ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។

[18] ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។

[19] ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។

[20] និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។

[21] និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។

[22] ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។

[23] ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។

[24] ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។

[25] នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។

[26] មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។

[27] ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។

[28] ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។

[29] និងដើមចេកដែលមានផ្លែត្រួតលើគ្នា។

[30] និងក្រោមម្លប់ដែលអមតៈ។

[31] និងទឹកដែលហូរឥតឈប់ឈរ។

[32] និងផ្លែឈើយ៉ាងច្រើន។

[33] ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។

[34] និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។

[35] ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។

[36] ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។

[37] ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។

[38] (យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។

[39] ពួកគេភាគច្រើនជាអ្នកជំនាន់មុន។

[40] ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។

[41] ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។

[42] គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។

[43] និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។

[44] ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។

[45] ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។

[46] ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។

[47] ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ

[48] តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ

[49] ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។

[50] នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។

[51] ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។

[52] ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។

[53] រហូតទាល់តែពេញពោះអំពីវា។

[54] រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។

[55] ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។

[56] នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។

[57] យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)

[58] ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល

[59] តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត

[60] យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។

[61] ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។

[62] ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ

[63] ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ

[64] តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ

[65] ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។

[66] (ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។

[67] ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។

[68] ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក

[69] តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ

[70] ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ

[71] តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ

[72] តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត

[73] យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។

[74] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។

[75] ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។

[76] ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។

[77] ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។

[78] ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។

[79] គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។

[80] ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។

[81] ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ

[82] ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ

[83] ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក

[84] ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ

[85] ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។

[86] ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា

[87] ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ

[88] ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ

[89] ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។

[90] ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។

[91] (មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។

[92] តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ

[93] ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។

[94] ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។

[95] ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។

[96] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។

អាល់-ហ៉ាឌីដ

Surah 57

[1] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីបានលើក តម្កើងចំពោះអល់ឡោះដោយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[2] អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិ របស់ទ្រង់តែមួយគត់់ ដោយទ្រង់ធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[3] ទ្រង់គឺជាអ្នកដែលដំបូងគេបង្អស់ និងជាអ្នកចុងក្រោយគេ បង្អស់ ហើយនិងជាអ្នកដែលខ្ពស់ជាងគេបំផុត ព្រមទាំងជាអ្នកជិត ជាងគេបំផុត។ ហើយទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។

[4] ទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុង រយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ដឹងនូវអ្វី ដែលចូលទៅក្នុងដី និងអ្វីដែលចេញពីវា ហើយនិងអ្វីដែលចុះពីលើមេឃ ព្រមទាំងអ្វីដែលឡើងទៅលើវា។ ហើយទ្រង់នៅជាមួយពួក អ្នក ទោះបីជាពួកអ្នកនៅទីណាក៏ដោយ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[5] អំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ អល់ឡោះតែមួយគត់។

[6] ទ្រង់ជាអ្នកបញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយទ្រង់ ក៏ជាអ្នកបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់វិញដែរ។ ហើយទ្រង់ ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។

[7] ចូរពួកអ្នក(មនុស្សលោក)មានជំនឿលើអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់។ ហើយចូរពួកអ្នកចំណាយនូវអ្វីដែលទ្រង់ បានប្រទានឱ្យពួកអ្នកជាអ្នកគ្រប់គ្រងវា។ ហើយបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នក និងបានចំណាយនូវទ្រព្យសម្បត្ដិ នោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង។

[8] តើហេតុអ្វីបានជាពួកអ្នកគ្មានជំនឿលើអល់ឡោះខណៈ ដែលអ្នកនាំសារ(មូហាំម៉ាត់)អំពាវនាវពួកអ្នក ដើម្បីឱ្យពួកអ្នក មានជំនឿលើម្ចាស់របស់ពួកអ្នក ដោយទ្រង់ពិតជាបានទទួលយក កិច្ចសន្យារបស់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ

[9] ទ្រង់ជាអ្នកដែលបញ្ចុះអាយ៉ាត់ៗយ៉ាងច្បាស់លាស់ទៅលើ ខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ដើម្បីទ្រង់បពោ្ចញពួកអ្នកពីភាពងងឹត (គ្មានជំនឿ)ទៅកាន់ភាពភ្លឺស្វាង(មានជំនឿ)។ ហើយពិតប្រាកដ ណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់ចំពោះ ពួកអ្នក។

[10] តើហេតុអ្វីបានជាពួកអ្នកមិនចំណាយនូវទ្រព្យសម្បត្ដិក្នុង មាគ៌ារបស់អល់ឡោះ ខណៈដែលមរតកមេឃជាច្រើនជាន់និងផែនដី ជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាទេអ្នកដែលបានចំណាយ ទ្រព្យសម្បត្ដិ និងបានធ្វើសង្គ្រាមមុននឹងរំដោះទីក្រុងម៉ាក្កះក្នុង ចំណោមពួកអ្នក។ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានឋានៈ ខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលបានចំណាយទ្រព្យសម្បត្ដិ និងធ្វើសង្គ្រាម ក្រោយពីរំដោះទីក្រុងម៉ាក្កះ។ ហើយអល់ឡោះបានសន្យាឱ្យពួកគេ ទាំងពីរក្រុមនូវការតបស្នងដ៏ល្អប្រពៃ(ឋានសួគ៌)។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[11] បុគ្គលណាដែលឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ាអល់ឡោះ)នោះ គឺទ្រង់នឹងបន្ថែម វាសម្រាប់គេវិញទេ្វដង ហើយគេនឹងទទួលបាននូវផលបុណ្យ ដ៏ថ្កុំថ្កើង(ឋានសួគ៌)។

[12] នៅថ្ងៃដែលអ្នក(មូហាំម៉ាត់)ឃើញបណ្ដាអ្នកមានជំនឿ ប្រុស និងបណ្ដាអ្នកមានជំនឿស្រី ខណៈដែលពន្លឺពួកគេភ្លឺចែងចាំង នៅពីមុខពួកគេ និងនៅខាងស្ដាំពួកគេ(មានគេនិយាយទៅកាន់ ពួកគេថា) ភាពរីករាយរបស់ពួកអ្នកនៅថ្ងៃនេះ គឺឋានសួគ៌ៗដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកអ្នកនៅក្នុងនោះជា អមតៈ។ នោះគឺជាជោគជ័យដ៏ធំធេង។

[13] នៅថ្ងៃដែលពួកពុតត្បុតប្រុស និងពួកពុតត្បុតស្រីនិយាយ ទៅកាន់បណ្ដាអ្នកដែលមានជំនឿថាៈ សូមពួកអ្នកចាំពួកយើងផង ដើម្បីពួកយើងទទួលបានពន្លឺរបស់ពួកអ្នកខ្លះ។ គេ(ម៉ាឡាអ៊ីកាត់) បានពោលថាៈ ចូរពួកអ្នកត្រឡប់ទៅខាងក្រោយពួកអ្នកវិញ ហើយ ចូរពួកអ្នកស្វែងរកពន្លឺដោយខ្លួនឯងចុះ។ ខណៈនោះគេបានខណ្ឌ រវាងពួកគេ(អ្នកមានជំនឿ និងពួកពុត្បុត)ដោយរបងដែលមានទ្វារ មួយនៅផ្នែកខាងក្នុងវាមានក្ដីអាណិតស្រឡាញ់(ឋានសួគ៌) ហើយ ខាងក្រៅវាវិញគឺមានទារុណកម្ម(នរក)នៅក្បែរនោះ។

[14] ពួកគេបានស្រែកហៅអ្នកមានជំនឿថាៈ តើពួកយើងមិន ធ្លាប់រស់នៅជាមួយពួកអ្នក(នៅក្នុងលោកិយ)ទេឬ? ពួកគេ(អ្នក មានជំនឿ)បានតបវិញថាៈ ពិតជាធ្លាប់មែនហើយ ប៉ុន្ដែពួកអ្នកបាន បំផ្លាញខ្លួនឯង(ដោយសារភាពពុតត្បុតរបស់ពួកអ្នក) ហើយពួក អ្នកបានរង់ចាំមើល(គ្រោះអាសន្នកើតឡើងចំពោះអ្នកមានជំនឿ) និងបានសង្ស័យ (ចំពោះការរស់ឡើងវិញ) ហើយការស្រមើស្រមៃ ឥតប្រយោជន៍បានបោកប្រាស់ពួកអ្នក រហូតទាល់តែការកំណត់របស់ អល់ឡោះបានមកដល់(ស្លាប់)។ ហើយស្ហៃតនបានបោកប្រាស់ពួក អ្នកឱ្យប្រាសចាកពីមាគ៌ារបស់អល់ឡោះ។

[15] ដូចេ្នះ នៅថ្ងៃនេះការលោះខ្លួនមិនត្រូវគេទទួលយកពីពួក អ្នក(ពួកពុតត្បុត) និងពីពួកដែលគ្មានជំនឿឡើយ។ កន្លែងរបស់ ពួកអ្នកគឺឋាននរក។ វាជាកន្លែងដ៏សក្ដិសមសម្រាប់ពួកអ្នក និងជា កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[16] តើមិនទាន់ដល់ពេលសម្រាប់បណ្ដាអ្នកដែលមានជំនឿ ដែលចិត្ដរបស់ពួកគេទោរទន់តាមការរំលឹករបស់អល់ឡោះ និង តាមអ្វីដែលបានបញ្ចុះដោយការពិត(គម្ពីរគួរអាន)ទេឬ? ហើយ កុំឱ្យពួកគេធ្វើដូចពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេ ផ្ដល់គម្ពីរឱ្យកាលពីមុនឱ្យសោះ ហើយពេលវេលាបានកន្លងផុត ពីពួកគេយ៉ាងយូរ និងចិត្ដរបស់ពួកគេបានប្រែជារឹងរូស។ ហើយ ពួកគេភាគច្រើនគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[17] ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អល់ឡោះជាអ្នកធ្វើ ឱ្យផែនដីរស់(មានជីជាតិ) បន្ទាប់ពីការស្លាប់(គ្មានជីជាតិ)របស់ វា។ ជាការពិតណាស់ យើងបានបញ្ជាក់ប្រាប់ពួកអ្នកយ៉ាងច្បាស់នូវ ភស្ដុតាងជាច្រើនដើម្បីឱ្យពួកអ្នកស្វែងយល់។

[18] ពិតប្រាកដណាស់ បណ្ដាអ្នកដែលបរិច្ចាគទានប្រុស និង បណ្ដាអ្នកដែលបរិច្ចាគទានស្រី ហើយនិងបណ្ដាអ្នកដែលបានឱ្យ អល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុង មាគ៌ាអល់ឡោះ) ទ្រង់នឹងបន្ថែមវាសម្រាប់ពួកគេវិញទេ្វដង ហើយ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ថ្កុំថ្កើង(ឋានសួគ៌)។

[19] ហើយបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងអ្នកនាំ សារទាំងឡាយរបស់ទ្រង់ អ្នកទាំងនោះហើយគឺជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្ដាអ្នកដែលបានពលីជីវិតក្នុងមាគ៌ា របស់អល់ឡោះ ពួកគេនឹងទទួលបាននូវផលបុណ្យរបស់ពួកគេ និង ពន្លឺដ៏ចែងចាំងរបស់ពួកគេពីម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មាន ជំនឿ និងបានបដិសេធនឹងភស្ដុតាងទាំងឡាយរបស់យើង ពួកទាំង នោះហើយគឺជាពួកនរកជើហ៊ីម។

[20] ចូរពួកអ្នកដឹងថា តាមពិតការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការលេងសើច និងជាការបោកប្រាស់ និងជាការលំអ និងជាអំនួតរវាងពួកអ្នក និងគ្រាន់តែជាការប្រណាំងប្រជែងនៅ ក្នុងទ្រព្យសម្បត្ដិនិងកូនចៅប៉ុណ្ណោះ។ (ទាំងនោះ)គឺប្រៀបដូចជា ទឹកភ្លៀង(ដែលបានស្រោចស្រពទៅលើផែនដី)ដែលដំណាំរបស់ វាធ្វើឱ្យប្រជាកសិករទាំងឡាយពេញចិត្ដ បន្ទាប់មកវាបានប្រែទៅ ជាស្រពោន ហើយអ្នកនឹងឃើញវាទៅជាពណ៌លឿងវិញ រួចមកវា ក៏ក្លាយទៅជាកំទេចសំរាម។ ហើយនៅថ្ងៃបរលោក ទារុណកម្ម ដ៏ធ្ងន់ធ្ងរ(គឺសម្រាប់ពួកអ្នកដែលគ្មានជំនឿ)។ រីឯការអភ័យទោស និងការយល់ព្រមពីអល់ឡោះវិញ(គឺសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ)។ ហើយជីវិតរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការតេ្រក ត្រអាលនៃការបោកប្រាស់នោះឡើយ។

[21] (ឱមនុស្សលោក.) ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅរក ការអភ័យទោសពីម្ចាស់របស់ពួកអ្នក និងទៅរកឋានសួគ៌ដែលទទឹង របស់វាប្រៀបដូចជាទទឹងមេឃ និងផែនដីដែលគេបានរៀបចំវា សម្រាប់បណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងអ្នកនាំសារទាំង ឡាយរបស់ទ្រង់។ ទាំងនេះគឺ ជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមានការប្រោសប្រទានដ៏ធំធេង។

[22] គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់មកលើផែនដីឡើយ ហើយក៏គ្មានគ្រោះថ្នាក់ណាមួយបានធ្លាក់ទៅលើពួកអ្នកដែរ លើក លែងតែបានកត់ត្រាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស) មុននឹង យើងបានបង្កើតវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទាំងនោះគឺជាការ ងាយស្រួលបំផុតចំពោះអល់ឡោះ។

[23] ដើម្បីកុំឱ្យពួកអ្នកមានការព្រួយបារម្ភចំពោះអ្វីដែលបាន បាត់បង់ពីពួកអ្នក ហើយចូរពួកអ្នកកុំសប្បាយហួសប្រមាណនឹងអ្វី ដែលគេបានប្រទានឱ្យពួកអ្នកឱ្យសោះ។ ហើយអល់ឡោះមិន ស្រឡាញ់ពួកដែលក្រអឺតក្រទម និងអំនួតនោះឡើយ។

[24] គឺពួកដែលកំណាញ់ ហើយពួកគេថែមទាំងប្រើមនុស្ស លោកឱ្យកំណាញ់ទៀត។ អ្នកណាហើយបែរចេញ(ពីមាគ៌ារបស់ អល់ឡោះ) ពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាមានលើសលប់ ជាទីកោតសរសើរ។

[25] ជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់ យើងជាមួយនឹងភស្ដុតាងៗយ៉ាងច្បាស់លាស់ ហើយយើងបានបញ្ចុះជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្ដិធម៌ ដើម្បីឱ្យមនុស្សលោក ទំនាក់ទំនងគ្នាដោយយុត្ដិធម៌។ ហើយយើងបានបង្កើតឱ្យមានដែក ដែលរឹងបំផុត និងជាប្រយោជន៍យ៉ាងច្រើនដល់មនុស្សលោក។ ហើយដើម្បីអល់ឡោះដឹងថា អ្នកណាម្នាក់ដែលជួយទ្រង់និងបណ្ដា អ្នកនាំសាររបស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។

[26] ហើយជាការពិតណាស់ យើងបានបញ្ជូននួហ និងអ៊ីព្រហ៊ីម ជាអ្នកនាំសារ(ទៅកាន់ក្រុមរបស់គេទាំងពីរ) ហើយយើងបាន ប្រទានតំណែងជាណាពី និងប្រទានគម្ពីរឱ្យកូនចៅរបស់គេទាំងពីរ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះទទួលបានការចង្អុលបង្ហាញ តែពួកគេភាគច្រើនជាអ្នកល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[27] ក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា (ការគោរពសក្ការៈ)ដោយខ្លួនឯងដែលយើងមិនបានដាក់កាតព្វកិច្ច វាទៅលើពួកគេក្រៅពីចង់ឱ្យពួកគេស្វែងរកការយល់ព្រមរបស់ អល់ឡោះឡើយ តែពួកគេមិនបានថែរក្សាវានូវការថែរក្សាមួយឱ្យ បានត្រឹមត្រូវឡើយ។ ដូចេ្នះយើងក៏បានប្រទានឱ្យបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នកនូវផលបុណ្យរបស់ពួកគេ តែពួកគេ ភាគច្រើនល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[28] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរពួកអ្នកមានជំនឿលើអ្នកនាំសាររបស់ទ្រង់ (មូហាំម៉ាត់) ទ្រង់នឹងប្រទានឱ្យពួកអ្នកទេ្វដងនូវក្ដីមេត្ដាករុណា របស់ទ្រង់។ ហើយទ្រង់នឹងប្រទានឱ្យពួកអ្នកនូវពន្លឺមួយ(ការចង្អុល បង្ហាញ) ដែលពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។

[29] (ធ្វើដូចេ្នះ)គឺដើម្បីឱ្យពួកអះលីគីតាបដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពលើអ្វីមួយអំពីការប្រោសប្រទានរបស់ អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះដែលទ្រង់នឹងប្រទានវាឱ្យអ្នក ណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានការប្រោសប្រទាន ដ៏ធំធេង។

អាល់-មូហ្សាដាឡាះ

Surah 58

[1] ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីដែលនាង ជជែកដេញដោលជាមួយអ្នក(មូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង និងបានត្អួញត្អែរទៅចំពោះអល់ឡោះ។ ហើយអល់ឡោះ ឮនូវការ ជជែកគ្នារវាងអ្នកទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ។

[2] ពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរ ចំពោះភរិយារបស់ពួកគេ ក្នុងចំណោមពួកអ្នកនោះ គឺពួកនាងមិនមែនជាម្ដាយរបស់ពួកគេ ទេ។ ម្ដាយរបស់ពួកគេគឺជាអ្នកដែលបានបង្កើតពួកគេ។ ហើយពិត ប្រាកដណាស់ ពួកគេនិយាយនូវពាក្យសំដីដ៏អាក្រក់ និងភូតកុហក។ ហើយពិតប្រាកដណាស់ អល់ឡោះមហាអធ្យាស្រ័យ មហាអភ័យ ទោស។

[3] ហើយពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរពោះភរិយារបស់ ពួកគេនោះ បន្ទាប់មកពួកគេចង់វិលត្រឡប់(ដោយស្របច្បាប់) វិញនូវអ្វីដែលពួកគេបាននិយាយ គឺពួកគេ(ស្វាមី)ត្រូវពិន័យដោយ ដោះលែងខ្ញុំបម្រើម្នាក់មុនពេលពួកគេទាំងពីរប៉ះពាល់គ្នា(រួមរ័ក) វិញ។ នោះគឺជាច្បាប់ដែលគេទូន្មានពួកអ្នកនឹងវា។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[4] រីឯអ្នកណាដែលគ្មានខ្ញុំបម្រើសម្រាប់ដោះលែងទេនោះ គឺ ត្រូវឱ្យគេបួសចំនួនពីរខែជាប់ៗគ្នា មុននឹងប៉ះពាល់(រួមរ័ក)គ្នាវិញ។ ហើយបើអ្នកណាគ្មានលទ្ធភាពបួសទេនោះ គឺត្រូវឱ្យគេផ្ដល់ចំណី អាហារដល់អ្នកក្រីក្រចំនួនហុកសិបនាក់។ ធ្វើដូច្នោះ ដើម្បីឱ្យពួក អ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយគឺជា ការកំណត់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលគ្មានជំនឿគឺ ទារុណកម្មដ៏ឈឺចាប់។

[5] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់នឹងត្រូវបានគេធ្វើឱ្យពួកគេអាម៉ាស់ ដូចពួកជំនាន់មុន ពួកគេដែលត្រូវបានគេធ្វើឱ្យអាម៉ាស់ដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវភស្ដុតាងៗយ៉ាងច្បាស់លាស់។ ហើយសម្រាប់ ពួកដែលគ្មានជំនឿគឺទារុណកម្មយ៉ាងអាម៉ាស់។

[6] (ចូរចងចាំ)នៅថ្ងៃដែលអល់ឡោះធ្វើឱ្យពួកគេរស់ឡើង វិញទាំងអស់គ្នា ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ អល់ឡោះបានរក្សាវា(ទង្វើរបស់ពួកគេ)ទុក ខណៈដែល ពួកគេបានភេ្លចវាទៅហើយនោះ។ ហើយអល់ឡោះគឺជាសាក្សីលើ អ្វីៗទាំងអស់។

[7] តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗ ដែលមាននៅលើផែនដីនោះ? គ្មានការពិភាក្សាគ្នាដោយស្ងាត់ៗតែ បីនាក់ក្រៅពីទ្រង់ជាអ្នកទីបួននោះឡើយ។ ហើយទោះជាប្រាំនាក់ ក៏មានទ្រង់ជាអ្នកទីប្រាំមួយដែរ។ ហើយទោះបីជាចំនួនតិចជាងនេះ ឬច្រើនជាងនេះក្ដី ក៏ទ្រង់នៅជាមួយពួកគេដែរ ទោះបីជាពួកគេនៅ ទីណាក៏ដោយ។ បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេឱ្យ ដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។

[8] តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(យ៉ាហ៊ូទី)ដែលត្រូវ បានគេហាមឃាត់អំពីការពិភាក្សាគ្នាដោយស្ងាត់ៗ បន្ទាប់មកពួកគេ ត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលពួកគេត្រូវបានគេហាមឃាត់វាទៀត ថែមទាំងពួកគេពិភាក្សាគ្នាដោយស្ងាត់ៗនូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង នឹងអ្នកនាំសារ(មូហាំម៉ាត់)ទេឬ? ហើយនៅពេលដែលពួកគេបាន មកជួបអ្នក ពួកគេបានស្វាគមន៍(ឱ្យសាឡាម)អ្នកនូវអ្វីដែល អល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេនិយាយ ខ្លួនឯងថាៈ ហេតុអ្វីបានជាអល់ឡោះមិនដាក់ទណ្ឌកម្មពួកយើងនូវ អ្វីដែលពួកយើងនិយាយ(ចំពោះមូហាំម៉ាត់)នោះ? គ្រប់គ្រាន់ សម្រាប់ពួកគេគឺនរកជើហាន់ណាំដែលពួកគេត្រូវដុតនៅក្នុងវា ហើយជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[9] ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកពិភាក្សាគ្នា ដោយស្ងាត់ៗ ចូរពួកអ្នកកុំពិភាក្សាគ្នានូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង ចំពោះអ្នកនាំសារ(មូហាំម៉ាត់)ឱ្យសោះ។ ហើយចូរពួកអ្នកពិភាក្សា គ្នាដោយស្ងាត់ៗចុះនូវប្រការណាដែលល្អ និងជាប្រការដែលនាំឱ្យ កោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែល ជាអ្នកប្រមូលផ្ដុំពួកអ្នកទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

[10] ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។

[11] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[12] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[13] តើពួកអ្នកខ្លាចក្រឬ នៅពេលដែលពួកអ្នកបរិច្ចាគមុននឹង ពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារនោះ? ហើយប្រសិន បើពួកអ្នកធ្វើមិនបានទេ ហើយអល់ឡោះលើកលែងទោសឱ្យពួក អ្នកនោះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[14] តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(ពួកពុតត្បុត)ដែល បានយកក្រុមដែលអល់ឡោះបានខឹងសម្បាចំពោះពួកគេ(យ៉ាហ៊ូទី) ធ្វើជាមិត្ដភក្ដិទេឬ? ពួកគេមិនមែនជាក្រុមរបស់ពួកអ្នក(មូស្លីម) ហើយពួកគេក៏មិនមែនជាក្រុមរបស់ពួកគេ(យ៉ាហ៊ូទី)ដែរ។ ហើយ ពួកគេស្បថដោយភូតកុហក ខណៈដែលពួកគេដឹងយ៉ាងច្បាស់។

[15] អល់ឡោះបានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទារុណ-កម្មដ៏ធ្ងន់ធ្ងរបំផុត។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដគឺអាក្រក់បំផុត។

[16] ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែល (ដើម្បីការពារទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ)។ ហើយ ពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនអាម៉ាស់។

[17] ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេនឹងមិនអាចការពារ ពួកគេពី(ទារុណកម្ម)អល់ឡោះបានជាដាច់ខាត។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

[18] នៅថ្ងៃដែលអល់ឡោះនឹងធ្វើឱ្យពួកគេទាំងអស់គ្នារស់ ឡើងវិញ ពួកគេ(ពួកពុតត្បុត)នឹងស្បថចំពោះទ្រង់ដូចពួកគេ ស្បថចំពោះពួកអ្នក(មានជំនឿ)ដែរ។ ហើយពួកគេនឹកស្មានថា ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលប្រយោជន៍ខ្លះ។ ចូរ ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។

[19] ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ និងធ្វើឱ្យពួកគេ ភេ្លចភ្លាំងអំពីការរំលឹកអល់ឡោះ។ ពួកទាំងនោះជាក្រុមរបស់ ស្ហៃតន។ ចូរដឹងថាៈ ពិតប្រាកដណាស់់ ក្រុមរបស់ស្ហៃតនគឺជាពួក ដែលខាតបង់។

[20] ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពួកទាំងនោះស្ថិតក្នុងចំណោម ពួកដែលថោកទាបជាទីបំផុត។

[21] អល់ឡោះបានកត់ត្រារួចហើយ(នៅក្នុងឡាវហុលម៉ះ-ហ្វ៊ូស)ថាៈ យើងនិងអ្នកនាំសាររបស់យើងពិតជាឈ្នះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។

[22] អ្នក(មូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើ អល់ឡោះនិងថ្ងៃបរលោក អាណិតស្រឡាញ់ពួកដែលប្រឆាំងនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកគេជាឪពុក របស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ពួកគេ ឬក៏ពូជពង្ស របស់ពួកគេក៏ដោយ។ ពួកទាំងនោះហើយដែលទ្រង់បានចារទុកនូវ ភាពមានជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយទ្រង់បានធ្វើឱ្យពួក គេមានភាពរឹងមាំកាន់តែខ្លាំងដោយមានជំនួយពីទ្រង់។ ហើយទ្រង់ នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេនៅក្នុងនោះជាអមតៈ។ អល់ឡោះបានយល់ព្រម ចំពោះពួកគេ។ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះគឺជាក្រុមរបស់អល់ឡោះ។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ក្រុមរបស់អល់ឡោះគឺជាអ្នកដែលទទួលបានជ័យជំនះ។

អាល់-ហាស៊័រ

Surah 59

[1] អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាន នៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ ហើយទ្រង់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។

[2] ទ្រង់ជាអ្នកដែលបានបណេ្ដញពួកដែលគ្មានជំនឿនៅក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ចេញពីលំនៅ- ដ្ឋានរបស់ពួកគេ ដែលជាការចាកចេញដំបូងបង្អស់។ ពួកអ្នក(ពួក មូស្លីម)មិនបានគិតថា ពួកគេ(យ៉ាហ៊ូទី)នឹងចាកចេញឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាច ការពារពួកគេពី(ទារុណកម្ម)អល់ឡោះបាន។ ប៉ុន្ដែអល់ឡោះបាន ផ្ដល់វាឱ្យពួកគេ ខណៈដែលពួកគេនឹកស្មានមិនដល់។ ហើយទ្រង់ បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ ខណៈដែលពួកគេ បំផ្លាញលំនៅដ្ឋានរបស់ពួកគេដោយដៃពួកគេផ្ទាល់ និងដោយដៃ របស់បណ្ដាអ្នកមានជំនឿ។ ដូចេ្នះ ចូរពិចារណាចុះ ឱបណ្ដាអ្នកដែល មានការឈេ្វងយល់

[3] ហើយប្រសិនបើអល់ឡោះមិនបានដាក់បញ្ជាលើពួកគេ (យ៉ាហ៊ូទី)ឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេនោះ ទ្រង់ពិតជា នឹងធ្វើទារុណកម្មពួកគេនៅក្នុងលោកិយនេះជាមិនខាន។ ហើយនៅ ថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្មនៃភ្លើងនរក។

[4] នោះគឺដោយសារតែពួកគេ(យ៉ាហ៊ូទី)ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយអ្នកណាដែលប្រឆាំងនឹងអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

[5] ដើមល្មើដែលពួកអ្នក(អ្នកមូស្លីម)បានកាប់រំលំ ឬក៏ពួកអ្នក ទុកវាឱ្យឈរនៅលើគល់របស់វានោះ គឺជាការអនុញ្ញាតរបស់ អល់ឡោះ និងដើម្បីទ្រង់ធ្វើឱ្យពួកដែលល្មើសនឹងបទបញ្ជារបស់ ទ្រង់អាម៉ាស់។

[6] ហើយអ្វីៗដែលអល់ឡោះបានប្រទានជាជ័យភណ្ឌឱ្យអ្នក នាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្ដិ)ពួកគេនោះ គឺពួកអ្នកមិនបាន ចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាលសម្រាប់ជិះយកទៅ ច្បាំងឡើយ។ ប៉ុន្ដែអល់ឡោះផ្ដល់អានុភាពដល់បណ្ដាអ្នកនាំសារ របស់ទ្រង់ទៅលើអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានអានុភាពលើអ្វីៗទាំងអស់។

[7] អ្វីៗដែលអល់ឡោះប្រទានជាជ័យភណ្ឌឱ្យអ្នកនាំសាររបស់ ទ្រង់ ដែលជាទ្រព្យសម្បត្ដិរបស់អ្នកភូមិស្រុក(ពួកមូស្ហរីគីន)នោះ គឺសម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ និងសម្រាប់សាច់ញាតិ របស់អ្នកនាំសារ និងកេ្មងកំព្រា និងអ្នកក្រីក្រ ហើយនិងអ្នកធ្វើ ដំណើរដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះស្ថិតក្នុងកណ្ដាប់ដៃ អ្នកមានណាម្នាក់ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលអ្នកនាំសារ បានផ្ដល់ឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាចុះ ហើយអ្វីដែលគាត់ បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោលចុះ។ ចូរពួក អ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នក ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

[8] សម្រាប់បណ្ដាអ្នកដែលក្រីក្រនៃពួកមូហ៊ើជីរីនដែលត្រូវបាន គេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្ដិរបស់ពួក គេ ខណៈដែលពួកគេស្វែងរកការប្រោសប្រទាន និងការយល់ព្រម ពីអល់ឡោះ ថែមទាំងពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ គឺអ្នកទាំងនោះហើយជាអ្នកដែល ត្រឹមត្រូវ។

[9] ហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាឌីណះ និងមានជំនឿ មុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេ(អាន់ស័រ)ស្រឡាញ់ អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួក គេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ (មូហ៊ើជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហ៊ើជីរីន)ជាង ខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេ នោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។

[10] ហើយបណ្ដាអ្នកដែលបានមកដល់ក្រោយអ្នកទាំងនោះ (មូហ៊ើជីរីន និងអាន់ស័រ) ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូន របស់ពួកយើងពីមុនៗដែលមានជំនឿផង។ ហើយសូមទ្រង់មេត្ដា កុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។

[11] តើអ្នក(មូហាំម៉ាត់)មិនបានមើលទេឬ ចំពោះពួកពុតត្បុត ដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេដែលបានប្រឆាំងក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ថាៈ ប្រសិន បើពួកអ្នកត្រូវគេបណេ្ដញចេញ យើងពិតជានឹងចាកចេញជាមួយ ពួកអ្នកដែរ ហើយយើងមិនធ្វើតាមអ្នកណាម្នាក់ដែលប្រឆាំងនឹង ពួកអ្នកជាដាច់ខាត។ តែប្រសិនបើពួកអ្នកត្រូវគេវាយប្រហារវិញ យើងពិតជាជួយពួកអ្នកនោះ? ហើយអល់ឡោះជាអ្នកធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។

[12] ប្រសិនបើពួកគេ(ពួកយ៉ាហ៊ូទី)ត្រូវបានគេបណេ្ដញវិញ នោះ ពួកគេ(ពួកពុតត្បុត)មិនចាកចេញជាមួយពួកនោះឡើយ។ ហើយប្រសិនបើពួកយ៉ាហ៊ូទីត្រូវបានគេវាយប្រហារវិញ ពួកពុតត្បុត ក៏មិនជួយពួកគេដែរ។ តែប្រសិនបើពួកពុតត្បុតជួយពួកគេវិញ ពួក នោះពិតជានឹងត្រឡប់ក្រោយវិញ។ បន្ទាប់មកពួកគេ(ពួកយ៉ាហ៊ូទី) មិនត្រូវបានគេជួយឡើយ។

[13] ជាការពិតណាស់ នៅក្នុងចិត្ដពួកគេ(ពួកពុតត្បុត)ខ្លាច ពួកអ្នក(មូស្លីម)ជាងខ្លាចអល់ឡោះទៅទៀត។ នោះដោយសារ តែពួកគេជាក្រុមដែលពុំមានការស្វែងយល់ឡើយ។

[14] ពួកគេ(ពួកយ៉ាហ៊ូទី និងពួកពុតត្បុត)មិនរួមគ្នាវាយ ប្រហារពួកអ្នកឡើយ លើកលែងតែនៅក្នុងតំបន់ដែលពួកគេការពារ ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាង ពួកគេគឺខ្លាំងក្លាបំផុត។ ហើយអ្នក(មូហាំម៉ាត់)គិតថាពួកគេរួបរួម គ្នា ប៉ុន្ដែផ្ទុយទៅវិញដួងចិត្ដរបស់ពួកគេផេ្សងៗគ្នា។ នោះដោយ សារតែពួកគេជាក្រុមដែលមិនបានស្វែងយល់ឡើយ។

[15] (ពួកទាំងនោះ)ក៏ដូចជាពួក(យ៉ាហ៊ូទី)មុនពួកគេបន្ដិចនេះ ដែរ។ ពួកគេ(យ៉ាហ៊ូទី)បានភ្លក្សនូវលទ្ធផលចុងក្រោយរបស់ពួកគេ ដ៏អាក្រក់។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

[16] (ពួកពុតត្បុត)ក៏ដូចជាស្ហៃតនដែរ នៅពេលដែលវា និយាយទៅកាន់មនុស្សថាៈ ចូរអ្នកប្រឆាំង(នឹងអល់ឡោះ)ចុះ។ ហើយនៅពេលដែលគេបានប្រឆាំង វាបែរជានិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយអ្នកឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

[17] ហើយលទ្ធផលចុងក្រោយរបស់ពួកគេទាំងពីរ(ស្ហៃតន និងអ្នកដែលតាមវា) គឺស្ថិតនៅក្នុងភ្លើងនរកដោយពួកគេទាំងពីរ នៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងរបស់ពួកដែល បំពាន។

[18] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរឱ្យបុគ្គលគ្រប់ៗរូបពិចារណាមើល តើអ្វីខ្លះ ដែលគេបានធ្វើសម្រាប់ថ្ងៃស្អែក(ថ្ងៃបរលោក)នោះ? ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[19] ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបាន ភេ្លចអល់ឡោះឱ្យសោះ។ តែអល់ឡោះវិញទេដែលបានធ្វើឱ្យពួកគេ ភេ្លចខ្លួនឯងនោះ។ ពួកទាំងនោះគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។

[20] ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌មិនស្មើគ្នាឡើយ។ បណ្ដាអ្នកឋានសួគ៌គឺជាអ្នកដែលទទួលបានជោគជ័យ។

[21] ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ អ្នកពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែក ដោយសារខ្លាចអល់ឡោះ។ ឧទាហណ៍ទាំងនោះយើងលើកឡើង សម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។

[22] ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចាស់ដែល ដឹងនូវភាពអាថ៌កំបាំង និងភាពលាតត្រដាង។ ទ្រង់ជាម្ចាស់មហា សប្បុរស មហាអាណិតស្រឡាញ់។

[23] ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាសេ្ដចដ៏មហាជ្រះស្អាត ស្អាតស្អំគ្រប់លក្ខណៈ ផ្ដល់នូវសុវត្ថិភាពត្រួតត្រារាល់ទង្វើនៃខ្ញុំរបស់ ទ្រង់ មានអនុភាពខ្លាំងពូកែ ខ្ពង់ខ្ពស់ ថ្កុំថ្កើងបំផុត។ អល់ឡោះមហា ស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។

[24] ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតជាអ្នកធ្វើឱ្យមានរូបរាង។ ទ្រង់មាននាមជាច្រើនដ៏ល្អប្រពៃ។ អ្វីៗនៅលើមេឃ ជាច្រើនជាន់ និងផែនដីលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

អាល់-មុំតា៉ហ៉ាណាះ

Surah 60

[1] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកសត្រូវរបស់ យើងនិងសត្រូវរបស់ពួកអ្នកធ្វើជាមិត្ដ ដោយពួកអ្នកបង្ហាញនូវ សេចក្ដីស្រឡាញ់ដល់ពួកគេឱ្យសោះ ព្រោះពួកគេពិតជាបានប្រឆាំង នឹងអ្វីដែលបានមកដល់ពួកអ្នកអំពីការពិត។ ពួកគេបណេ្ដញអ្នក នាំសារ និងពួកអ្នកចេញ(ពីម៉ាក្កះ)ដោយសារតែពួកអ្នកមានជំនឿ លើអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ប្រសិនបើពួកអ្នកចាក ចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង ដោយស្វែងរកការយល់ព្រម របស់យើងនោះ (ចូរពួកអ្នកកុំយកពួកសត្រូវធ្វើជាមិត្ដឱ្យសោះ) ដោយពួកអ្នកប្រាប់រឿងសម្ងាត់ដល់ពួកគេដោយសេចក្ដីស្រឡាញ់ ឱ្យសោះ ព្រោះយើងដឹងនូវអ្វីដែលពួកអ្នកបានលាក់បាំង និងអ្វីដែល ពួកអ្នកបានលាតត្រដាង។ អ្នកណាហើយក្នុងចំណោមពួកអ្នកធ្វើ ដូចេ្នះ គេពិតជាវងេ្វងចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។

[2] ប្រសិនបើពួកគេមានអំណាចលើពួកអ្នកវិញ ពួកគេនឹងចាត់ ទុកពួកអ្នកជាសត្រូវ ហើយពួកគេនឹងប្រើកាយវិការរបស់ពួកគេ និង ពាក្យសំដីរបស់ពួកគេដ៏អាក្រក់ទៅលើពួកអ្នកជាមិនខាន។ ហើយ ពួកគេចង់ឱ្យពួកអ្នកគ្មានជំនឿ(ដូចពួកគេ)ដែរ។

[3] ពូជពង្សរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកនឹងមិនផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកឡើយនៅថ្ងៃបរលោកដោយទ្រង់នឹង បំបែកពួកអ្នកទាំងអស់គ្នា។ ហើយអល់ឡោះឃើញទាំងអស់នូវអ្វី ដែលពួកអ្នកប្រព្រឹត្ដ។

[4] ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និង បណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែ មួយគត់ លើកលែងតែពាក្យសំដីរបស់អ៊ីព្រហ៊ីមប៉ុណ្ណោះដែលបាន ពោលទៅកាន់ឪពុករបស់គាត់ថាៈ ខ្ញុំនឹងសុំអភ័យទោសពីអល់ឡោះ ឱ្យអ្នក ព្រោះខ្ញុំគ្មានលទ្ធភាពអ្វីការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះ ឡើយ។ ឱម្ចាស់របស់ពួកយើង. ចំពោះទ្រង់ហើយដែលពួកយើង ប្រគល់ការទុកចិត្ដ ហើយចំពោះទ្រង់ដែលពួកយើងសារភាពទោស កំហុស ហើយចំពោះទ្រង់ក៏ជាកន្លែងវិលត្រឡប់(របស់ពួកយើង) ដែរ(នៅថ្ងៃបរលោក)។

[5] ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើង ក្លាយជាការសាកល្បងរបស់ពួកដែលគ្មានជំនឿអី្វ។ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងផង។ ពិត ប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[6] ជាការពិតណាស់ ពួកអ្នកមានពួកគេជាគំរូដ៏ល្អសម្រាប់អ្នក ណាដែលសង្ឃឹមថានឹងជួបអល់ឡោះ និង(បានរួចផុតពីទារុណកម្ម) នៅថ្ងៃបរលោក។ រីឯអ្នកណាហើយបែរចេញ(ពីអល់ឡោះ)វិញ ពិតប្រាកដណាស់អល់ឡោះ ទ្រង់មហាមានលើសលុប ជាទីកោត សរសើរបំផុត។

[7] សង្ឃឹមថាអល់ឡោះនឹងធ្វើឱ្យក្លាយជាមិត្ដរវាងពួកអ្នក និងពួកដែលជាសត្រូវនឹងពួកអ្នក។ ហើយអល់ឡោះមហាមាន អានុភាព។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។

[8] អល់ឡោះមិនហាមឃាត់ពួកអ្នកក្នុងការធ្វើល្អ និងផ្ដល់ភាព យុត្ដិធម៌ចំពោះពួកដែលមិនបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅ ក្នុងសាសនា និងមិនបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួក អ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌។

[9] ពិតប្រាកដណាស់ អល់ឡោះហាមឃាត់ពួកអ្នកមិនឱ្យបង្កើត មិត្ដភាពជាមួយពួកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុង សាសនា និងបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នក ហើយពួកគេជួយអ្នកដទៃបណេ្ដញពួកអ្នកទៀត។ អ្នកណាហើយ ដែលយកពួកគេធ្វើជាមិត្ដនោះ អ្នកទាំងនោះគឺជាអ្នកដែលបំពាន។

[10] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលក្រុមស្ដ្រីអន្ដោ ប្រវេសន៍ដែលមានជំនឿបានធ្វើដំណើរមកកាន់ពួកអ្នក ចូរពួកអ្នក សាកល្បងពួកនាងចុះ(ដើម្បីពួកអ្នកដឹងពីជំនឿរបស់ពួកនាង)។ អល់ឡោះដឹងនូវជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងជាអ្នកមានជំនឿ ចូរពួកអ្នកកុំឱ្យពួកនាងវិលទៅរកពួកគ្មាន ជំនឿវិញឱ្យសោះ(ស្វាមីរបស់ពួកនាង)។ ពួកនាងមិនហាឡាល់ (មិនស្របច្បាប់)សម្រាប់ពួកគេ(ស្វាមី)ឡើយ ហើយពួកគេក៏មិន ហាឡាល់សម្រាប់ពួកនាងដែរ។ ហើយចូរពួកអ្នក(អ្នកមានជំនឿ) ផ្ដល់ឱ្យពួកគេវិញនូវអ្វី(ខាន់ស្លា)ដែលពួកគេបានចំណាយ(ទៅលើ ពួកនាង)នោះ។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកក្នុងការរៀប អាពាហ៍ពិពាហ៍ជាមួយពួកនាងនៅពេលណាដែលពួកអ្នកផ្ដល់ខាន់ ស្លាឱ្យពួកនាងឡើយ។ ហើយចូរពួកអ្នកកុំរក្សាទុកស្ដ្រីដែលគ្មាន ជំនឿធ្វើជាភរិយារបស់ពួកអ្នកទៀតឱ្យសោះ។ ហើយចូរពួកអ្នក សុំយកមកវិញនូវអ្វី(ខាន់ស្លា)ដែលពួកអ្នកបានចំណាយ។ ហើយ ពួកគេក៏ត្រូវសុំយកមកវិញដែរនូវអ្វីដែលពួកគេបានចំណាយនោះ។ ទាំងនោះគឺជាច្បាប់របស់អល់ឡោះ ដែលទ្រង់កាត់សេចក្ដីរវាងពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[11] ហើយប្រសិនបើអ្វីមួយ(ខាន់ស្លា)អំពីភរិយារបស់ពួកអ្នក ដែលវិលត្រឡប់ទៅរកភាពគ្មានជំនឿបានបាត់បង់ពីពួកអ្នក(មិន ផ្ដល់ឱ្យពួកអ្នកវិញ) ក្រោយមកពួកអ្នកបានច្បាំងឈ្នះ(និងទទួល បានជ័យភណ្ឌពីពួកគ្មានជំនឿ)នោះ គឺពួកអ្នកត្រូវតែផ្ដល់(នូវជ័យភណ្ឌនោះ)ឱ្យបណ្ដាអ្នកដែលភរិយារបស់ពួកគេទៅរកភាពគ្មាន ជំនឿវិញស្មើនឹងអ្វីដែលពួកគេបានចំណាយ។ ហើយចូរពួកអ្នកកោត ខ្លាចអល់ឡោះក្នុងនាមពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់។

[12] ឱណាពី(មូហាំម៉ាត់). ប្រសិនបើបណ្ដាស្ដ្រីដែលមាន ជំនឿធ្វើដំណើរមកកាន់អ្នក ដោយពួកនាងបានបេ្ដជ្ញាចិត្ដជាមួយអ្នក ថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះឡើយ ហើយពួកនាងមិន លួចនិងមិនធ្វើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាង ហើយ និងមិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងពួកនាងមិន ជំទាស់នឹងអ្នកនូវរាល់ប្រការដែលល្អនោះ ចូរអ្នកទទួលយកនូវការ បេ្ដជ្ញាចិត្ដរបស់ពួកនាងចុះ ហើយចូរអ្នកសុំពីអល់ឡោះឱ្យអភ័យ ទោសដល់ពួកនាង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

[13] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកក្រុមដែល អល់ឡោះខឹងសម្បាចំពោះពួកគេធ្វើជាមិត្ដភក្ដិឱ្យសោះ។ ជាការ ពិតណាស់ ពួកគេអស់សង្ឃឹម(ចំពោះផលបុណ្យរបស់អល់ឡោះ) នៅថ្ងៃបរលោក ដូចជាពួកដែលគ្មានជំនឿអស់សង្ឃឹមចំពោះបណ្ដា អ្នកដែលនៅក្នុងផ្នូរ(ថាពួកគេមិនត្រូវបានអល់ឡោះធ្វើឱ្យរស់ ឡើងវិញឡើយ)។

អាស̣-ស̣อฟ

Surah 61

[1] អ្វីៗនៅលើមេឃជាច្រើនជាន់និងអ្វីៗនៅលើផែនដីបានលើក តម្កើងអល់ឡោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[2] ឱបណ្ដាអ្នកដែលមានជំនឿ. ហេតុអ្វីបានជាពួកអ្នកនិយាយ នូវអ្វីដែលពួកអ្នកមិនធ្វើ

[3] អល់ឡោះស្អប់ខ្ពើមបំផុតនូវអ្វីដែលពួកអ្នកនិយាយ ហើយ ពួកអ្នកមិនធ្វើ។

[4] ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដោយតំរៀបគ្នាជាជួរប្រៀបដូច ជាសំណង់ដ៏រឹងមាំ។

[5] ហើយ(ចូរចងចាំ)នៅពេលដែលមូសានិយាយទៅកាន់ក្រុម របស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាពួកអ្នកធ្វើបាបខ្ញុំ ខណៈ ដែលពួកអ្នកដឹងច្បាស់ថា ខ្ញុំពិតជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ(ពីមាគ៌ា អល់ឡោះ) អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ (ពីមាគ៌ាអល់ឡោះ)ទៅទៀត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់ទ្រង់ឡើយ។

[6] ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីសាកូនម៉ារយ៉ាំ បានពោល ថាៈ ឱអំបូរអ៊ីស្រាអែល. ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ អល់ឡោះមកកាន់ពួកអ្នក ដោយបញ្ជាក់អំពីអ្វីៗដែលមានមុនខ្ញុំនៅ ក្នុងគម្ពីរតាវរ៉ត និងផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារ ម្នាក់ដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេមានឈ្មោះថា អះម៉ាត់ (មូហាំម៉ាត់)។ ប៉ុន្ដែនៅពេលដែលគាត់បានមកដល់ពួកគេជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើននោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។

[7] តើមានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះ ខណៈដែលគេអំពាវនាវឱ្យទៅកាន់សាសនា អ៊ីស្លាមនោះ? ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែល បំពានឡើយ។

[8] ពួកគេចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម) ដោយសំដីរបស់ពួកគេ។ ប៉ុន្ដែអល់ឡោះនៅតែធ្វើឱ្យពន្លឺរបស់ ទ្រង់ពេញបរិបូរណ៍ ទោះបីពួកគ្មានជំនឿស្អប់ខ្ពើមក៏ដោយ។

[9] ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ ហើយនិងសាសនាដ៏ត្រឹមត្រូវ ដើម្បីស្ដែងឱ្យលេចធ្លោជាងសាសនាផេ្សងៗ ទោះបីជាពួកមូស្ហរីគីន ស្អប់ខ្ពើមក៏ដោយ។

[10] ឱបណ្ដាអ្នកដែលមានជំនឿ. តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់ពួក អ្នកអំពីជំនួញមួយដែលអាចជួយពួកអ្នកឱ្យគេចផុតពីទារុណកម្ម ដ៏សែនឈឺចាប់ដែរឬទេ

[11] (ជំនួញនោះគឺ)ពួកអ្នកត្រូវមានជំនឿលើអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងតស៊ូក្នុងមាគ៌ារបស់ អល់ឡោះដោយទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកផ្ទាល់។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។

[12] (ធ្វើដូចេ្នះ)ទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាប-កម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុង ឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ព្រមទាំងមានកន្លែង ជាទីមនោរម្យនៅក្នុងឋានសួគ៌អាត់និន។ នោះគឺជាជោគជ័យមួយ ដ៏ធំធេង។

[13] ហើយ(ទ្រង់នឹងផ្ដល់ឱ្យ)អ្វីៗផេ្សងទៀតដែលពួកអ្នក ស្រឡាញ់ពេញចិត្ដនឹងវា។ (វានោះ)គឺជាជំនួយពីអល់ឡោះ និង ជ័យជំនះក្នុងពេលដ៏ខ្លីខាងមុខ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលមានជំនឿចុះ។

[14] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជួយ(សាសនា) អល់ឡោះ ដូចជាអ៊ីសាកូនម៉ារយ៉ាំបានពោលទៅកាន់អ្នកស្ដាប់ឱវាទ របស់គាត់ថាៈ តើអ្នកណាខ្លះចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាស នា)អល់ឡោះនោះ? បណ្ដាអ្នកស្ដាប់ឱវាទបានឆ្លើយថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ ពេលនោះអំបូរ អ៊ីស្រាអែលមួយក្រុមមានជំនឿ និងមួយក្រុមទៀតគ្មានជំនឿ។ ហើយយើងបានជួយបណ្ដាអ្នកដែលមានជំនឿឱ្យមានកម្លាំងខ្លាំងក្លា ជាងពួកសត្រូវរបស់ពួកគេ ហើយពួកគេក៏បានក្លាយជាអ្នកដែល ទទួលបានជ័យជំនះ។

អាល់-ហ៊្សូមូអាះ

Surah 62

[1] អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើ ផែនដីលើកតម្កើងអល់ឡោះ ដែលជាសេ្ដចដ៏មហាជ្រះស្អាត មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[2] ទ្រង់គឺជាអ្នកដែលបានចាត់តាំងអ្នកនាំសារម្នាក់អំពីពួកគេ ក្នុងចំណោមពួកអវិជ្ជា ដោយគាត់សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួក គេស្ដាប់និងសំអាតពួកគេ(អំពីប្រការស្ហ៊ីរិក) ព្រមទាំងបង្រៀន គម្ពីរគួរអាន និងស៊ុណ្ណះដល់ពួកគេ ខណៈដែលពួកគេកាលពីមុន ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់នោះ។

[3] ហើយ(ទ្រង់ក៏បានបញ្ជូនអ្នកនាំសារទៅកាន់)ក្រុមផេ្សង ទៀតក្នុងចំណោមពួកគេ ដែលពួកទាំងនោះមិនទាន់បានជួបពួកគេ (ពួកមូស្លីម)ឡើយ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

[4] នោះគឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ ប្រទានឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមាន ការប្រោសប្រទានដ៏ធំធេង។

[5] ការប្រៀបធៀបពួកដែលត្រូវបានគេដាក់បញ្ជា ឱ្យអនុវត្ដ តាមគម្ពីរតាវរ៉ត បន្ទាប់មកពួកគេមិនអនុវត្ដតាមវាគឺប្រៀបដូច ជាសត្វលាដែលដឹកគម្ពីរទាំងឡាយ(តែមិនបានដឹងពីអត្ថន័យរបស់ វា)។ ការប្រៀបធៀបក្រុមដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះនោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលបំពានឡើយ។

[6] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកយ៉ាហ៊ូទី. ប្រសិនបើ ពួកអ្នកអះអាងថា ពួកអ្នកជាសម្លាញ់របស់អល់ឡោះ គ្មានមនុស្ស ណាផេ្សង(ពីពួកអ្នក)ទេនោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល ប្រសិនបើពួកអ្ន្នកជាអ្នកនិយាយពិតមែននោះ។

[7] ប៉ុន្ដែពួកគេមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតដោយសារតែអ្វី ដែលពួកគេបានប្រព្រឹត្ដកន្លងមក។ ហើយអល់ឡោះដឹងបំផុតចំពោះ ពួកដែលបំពាន។

[8] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ សេចក្ដី ស្លាប់ដែលពួកអ្នកខំគេចពីវា គឺវាពិតជានឹងជួបពួកអ្នកជាមិនខាន។ បន្ទាប់មកគេនឹងឱ្យពួកអ្នកវិលត្រឡប់ទៅកាន់ម្ចាស់ដែលដឹងនូវ ភាពអាថ៌កំបាំងនិងភាពលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដជាមិនខាន។

[9] ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលមានគេអំពាវនាវពួក អ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរកការរំលឹក ចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបាន ដឹង។

[10] ហើយនៅពេលដែលសឡាតរួចរាល់ ចូរពួកអ្នកបំបែកគ្នា នៅលើផែនដី និងត្រូវស្វែងរកលាភសក្ការៈរបស់អល់ឡោះ។ ហើយ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះឱ្យបានច្រើន សង្ឃឹមថាពួកអ្នក នឹងទទួលបានជោគជ័យ។

[11] ហើយនៅពេលដែលពួកគេបានឃើញការជួញដូរ ឬការ លេងសប្បាយ ពួកគេបានបំបែកគ្នាទៅរកវា ដោយពួកគេបោះបង់ ចោលអ្នក(មូហាំម៉ាត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)តែម្នាក់ឯង។ ចូរអ្នកពោលថាៈ អ្វីដែលនៅជាមួយអល់ឡោះគឺប្រសើរជាងការ លេងសប្បាយ និងជំនួញទៅទៀត។ ហើយអល់ឡោះជាអ្នកផ្ដល់ លាភសក្ការៈដ៏ប្រសើរបំផុត។

អាល់-មូណា៉ហ្វីក̣ូន

Surah 63

[1] នៅពេលដែលពួកពុតត្បុតបានមកជួបអ្នក(មូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងធ្វើជាសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះ។ តែអល់ឡោះដឹងថា អ្នកពិត ជាអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះក៏ដឹងដែរថា ពិតប្រាកដ ណាស់ ពួកពុតត្បុតគឺជាពួកភូតកុហក។

[2] ពួកគេ(ពួកពុតត្បុត)បានយកការស្បថបំពានរបស់ពួកគេ ធ្វើជាខែល(ដើម្បីការពារខ្លួន ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ) ហើយពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដ ណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺវាអាក្រក់បំផុត។

[3] នោះគឺដោយសារតែពួកគេមានជំនឿ បន្ទាប់មកពួកគេបាន ប្រឆាំងវិញ។ ដូចេ្នះហើយ គេបានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួក គេ ហើយពួកគេមិនអាចស្វែងយល់បានឡើយ។

[4] ហើយនៅពេលដែលអ្នកឃើញពួកគេ គឺទិដ្ឋភាពរបស់ពួកគេ ធ្វើឱ្យអ្នកពេញចិត្ដ ហើយនៅពេលពួកគេនិយាយ អ្នកនឹងស្ដាប់សំដី ពួកគេ។ ពួកគេប្រៀបដូចជាដុំឈើដែលគេផ្អែកចោលប៉ុណ្ណោះ(មិន យល់អ្វីឡើយ)។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយគឺ សំដៅទៅលើពួកគេ។ ពួកគេជាសត្រូវ(នឹងអ្នក) ដូចេ្នះចូរអ្នកប្រុង ប្រយ័ត្នចំពោះពួកគេ។ អល់ឡោះនឹងដាក់បណ្ដាសាពួកគេ។ តើ ពួកគេអាចគេចចេញពីការពិតបានដូចមេ្ដចទៅ

[5] ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត) ថាៈ ចូរពួកអ្នកនាំគ្នាមក អ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់) នឹងសុំអភ័យទោសឱ្យពួកអ្នក ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ទៅវិញ។ ហើយអ្នក(មូហាំម៉ាត់)នឹងបានឃើញពួកគេងាកចេញពី អ្នក ដោយពួកគេក្រអឺតក្រទមបំផុត។

[6] វាដូចតែគ្នាទេចំពោះពួកគេទោះបីជាអ្នកបានសុំអភ័យទោស ឱ្យពួកគេឬមិនបានសុំអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះមិន អភ័យទោសឱ្យពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុល បង្ហាញចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។

[7] ពួកគេ(ពួកពុតត្បុត)គឺជាពួកដែលនិយាយ(ទៅកាន់អ្នក ដែលរស់នៅម៉ាឌីណះ)ថាៈ ចូរពួកអ្នកកុំចំណាយទ្រព្យសម្បត្ដិទៅ លើអ្នកណាដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញពីគេសិន។ ហើយឃ្លាំងទ្រព្យសម្បត្ដិនៅ លើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ប៉ុន្ដែ ពួកពុតត្បុតមិនស្វែងយល់ឡើយ។

[8] ពួកគេ(ពុតត្បុត)និយាយថាៈ ប្រសិនបើពួកយើងបានវិល ទៅកាន់ម៉ាឌីណះវិញ អ្នកខ្លាំងពិតជានឹងបណេ្ដញអ្នកទន់ខ្សោយ ចេញពីទីនោះ ខណៈដែលភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែល មានជំនឿប៉ុណ្ណោះ។ ប៉ុន្ដែពួកពុតត្បុតមិនដឹងឡើយ។

[9] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ ពួកអ្នក និងកូនចៅរបស់ពួកអ្នកធ្វើឱ្យពួកអ្នកងប់ងុលឃ្លាតឆ្ងាយ ពីការរំលឹកទៅចំពោះអល់ឡោះឱ្យសោះ។ ហើយអ្នកណាដែលធ្វើ ដូច្នោះ អ្នកទាំងនោះគឺជាអ្នកដែលខាតបង់។

[10] ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែល យើងបានផ្ដល់ឱ្យពួកអ្នកមុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នក ដែលជាហេតុធ្វើឱ្យគេនឹងនិយាយថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជា បរិច្ចាគទាន ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវជាមិនខាន។

[11] ហើយអល់ឡោះនឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ ឡើយនៅពេលដែលសេចក្ដីស្លាប់បានមកដល់គេហើយនោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

อัต-តាฆอบุน

Surah 64

[1] អ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅ លើផែនដីលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រងគឺជា កម្មសិទ្ធិរបស់ទ្រង់ ហើយរាល់ការសរសើរក៏ជាកម្មសិទ្ធិរបស់ទ្រង់ ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[2] ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ហើយពួកអ្នកមួយ ចំនួនជាអ្នកគ្មានជំនឿ និងមួយចំនួនទៀតជាអ្នកមានជំនឿ។ ហើយ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[3] ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិត ប្រាកដ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នកនិងបានធ្វើឱ្យរូបរាង របស់ពួកអ្នកល្អស្អាត។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវវិល ត្រឡប់។

[4] ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និង នៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាងដែរ។ ហើយអល់ឡោះដឹងបំផុតនូវ អ្វីដែលមាននៅក្នុងចិត្ដ។

[5] តើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

[6] នោះគឺដោយសារតែបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំ ភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកដល់ពួកគេ តែពួកគេបែរជា និយាយថាៈ គ្រាន់តែជាមនុស្សធម្មតាអាចចង្អុលបង្ហាញពួកយើង បានឬ¤? ហើយពួកគេក៏បានប្រឆាំង និងបានបែរចេញ(ពីការពិត)។ ប៉ុន្ដែអល់ឡោះមិនត្រូវការពួកគេឡើយ។ ហើយអល់ឡោះមហា មានលើសលុប ជាទីកោតសរសើរបំផុត។

[7] ពួកដែលប្រឆាំងបានគិតថាៈ ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនមែន ដូច្នោះទេ សូមស្បថនឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះគឺជាការងាយស្រួលបំផុត ចំពោះអល់ឡោះ។

[8] ហើយចូរពួកអ្នក(ពួកមូស្ហរីគីន)មានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងពន្លឺ(គម្ពីរគួរអាន) ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែល ពួកអ្នកប្រព្រឹត្ដ។

[9] (ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ ប្រមូលផ្ដុំ(ដើម្បីជំនុំជំរះ)។ នោះគឺជាថ្ងៃដែលស្ដែងចេញពីភាពខាត បង់ និងភាពចំណេញ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងសាងអំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងលុបបំបាត់ពីគេនូវបាបកម្ម ទាំងឡាយរបស់គេ និងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺ ជាជោគជ័យមួយដ៏ធំបំផុត។

[10] រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងភស្ដុតាងៗរបស់ យើង ពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ និងជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

[11] គ្មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ លើកលែងតែ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយអ្នកណាដែលមានជំនឿ លើអល់ឡោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេ។ ហើយ អល់ឡោះដឹងបំផុតនូវអ្វីៗទាំងអស់។

[12] ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាម អ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ពិតប្រាកដណាស់កាតព្វកិច្ចអ្នកនាំសាររបស់យើងគ្រាន់តែជាអ្នក ផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ។

[13] អល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចំពោះអល់ឡោះតែ មួយគត់ ដែលបណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។

[14] ឱបណ្ដាអ្នកដែលមានជំនឿ. ពិតប្រាកដណាស់ភរិយា របស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួនជាសត្រូវរបស់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ ប៉ុន្ដែបើពួកអ្នក អធ្យាស្រ័យ និងសណ្ដោសប្រណី ហើយនិងអភ័យទោសដល់ពួកគេ នោះ គឺពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។

[15] តាមពិតទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួក អ្នក គឺគ្រាន់តែជាការសាកល្បង(ចំពោះពួកអ្នក)ប៉ុណ្ណោះ។ ហើយ អល់ឡោះមានការតបស្នងផលបុណ្យដ៏ធំធេង។

[16] ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះទៅតាមលទ្ធភាព របស់ពួកអ្នក ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម(អ្នកនាំសារ) ហើយនិងបរិច្ចាគទ្រព្យសម្បត្ដិ វាគឺជាការប្រសើរសម្រាប់ពួកអ្នក ផ្ទាល់។ អ្នកណាហើយដែលរក្សាខ្លួនចេញពីភាពកំណាញ់ អ្នកទាំង នោះគឺជាអ្នកដែលទទួលបានជោគជ័យ។

[17] ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ (បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគា៌អល់ឡោះ)នោះ ទ្រង់នឹងបន្ថែមវា សម្រាប់ពួកអ្នកវិញទេ្វដង ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាទន់ភ្លន់។

[18] ទ្រង់ជាអ្នកដឹងបំផុតនូវភាពអាថ៌កំបាំង និងភាពលាត ត្រដាង។ ទ្រង់់មហាមខ្លាំងពូកែ មហាគតិបណ្ឌិត។

อัต- তালাក̣

Surah 65

[1] ឱណាពី. នៅពេលពួកអ្នកលែងលះភរិយា ចូរពួកអ្នកលែង លះពួកនាងតាមអ៊ីតដះរបស់ពួកនាង(ពេលជ្រះស្អាតពីឈាមរដូវ និងមិនទាន់បានរួមរ័ក)។ ហើយចូរពួកអ្នករាប់ពេលវេលានោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ចូរពួកអ្នកកុំបណេ្ដញពួកនាងចេញពីលំនៅដ្ឋានរបស់ពួកនាង ហើយ ពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ លើកលែងតែពួក នាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះជា ច្បាប់របស់អល់ឡោះ។ ហើយអ្នកណាដែលបំពាននឹងច្បាប់របស់ អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យរឿងថ្មីមួយកើតឡើងបន្ទាប់ពី(ការ លែងលះ)នោះ។

[2] ហើយនៅពេលដែលពួកនាងជិតផុតពេលកំណត់(លែងលះ លើកទីមួយ ឬលើកទីពីរ) ចូរពួកអ្នកវិលទៅរកពួកនាងវិញក្នុង លក្ខណៈមួយសមរម្យ ឬក៏លែងលះពួកនាងឱ្យដាច់ស្រឡះក្នុង លក្ខណៈមួយសមរម្យដែរ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ ចំនួនពីរនាក់នៅក្នុងចំណោមពួកអ្នក ហើយចូរពួកអ្នកធ្វើសាក្សី ដើម្បីអល់ឡោះ។ ប្រការទាំងនោះគឺគេអប់រំចំពោះអ្នកណាដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយអ្នកណាដែល កោតខ្លាចអល់ឡោះទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ។

[3] ហើយទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេដោយគេនឹកស្មាន មិនដល់។ ហើយអ្នកណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺ ទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់អល់ឡោះ គឺជាអ្នកសមេ្រចនូវរាល់គោលបំណងរបស់ទ្រង់។ ពិតណាស់ អល់ឡោះបានបង្កើតរាល់អ្វីៗទាំងអស់គឺមានកំរិត។

[4] ហើយបណ្ដាស្ដ្រីដែលអស់ឈាមរដូវ(ដោយសារវ័យ ចំណាស់)ក្នុងចំណោមភរិយារបស់ពួកអ្នក(ដែលបានលែងលះ) ប្រសិនបើពួកអ្នកសង្ស័យ(អំពីពេលកំណត់នៃការលែងលះដាច់ ស្រឡះ)នោះ គឺពេលកំណត់របស់ពួកនាងចំនួនបីខែ។ ហើយចំពោះ ស្ដ្រីដែលមិនទាន់មានឈាមរដូវក៏ដូច្នោះដែរ។ រីឯបណ្ដាស្ដ្រីមាន គភ៌វិញ ពេលកំណត់(នៃការលែងលះដាច់ស្រឡះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយអ្នកណាដែលកោតខ្លាច អល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការរបស់គេ។

[5] នោះជាបទបញ្ជារបស់អល់ឡោះដែលបានបញ្ចុះវាមក ចំពោះពួកអ្នក។ ហើយអ្នកណាដែលកោតខ្លាចអល់ឡោះ ទ្រង់ នឹងលុបបំបាត់ពីគេនូវរាល់បាបកម្មទាំងឡាយរបស់គេ ហើយទ្រង់ នឹងប្រទានឱ្យគេវិញនូវផលបុណ្យដ៏ធំធេង។

[6] ចូរពួកអ្នកផ្ដល់កន្លែងឱ្យពួកនាង(ភរិយាដែលលែងលះមិន ទាន់ដាច់ស្រឡះ)នៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាព របស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាង ជាហេតុធ្វើឱ្យពួកនាងមានការចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកបរិច្ចាគឱ្យពួកនាងរហូត ទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូន ឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលរបស់ពួកនាង ហើយ ចូរប្រឹក្សាគ្នារវាងពួកអ្នក(ស្វាមីនិងភរិយា)ក្នុងវិធីមួយដ៏សមរម្យ។ ប្រសិនបើអ្នកទាំងពីរមិនឯកភាពគ្នា ចូរអ្នក(ឪពុក)រកអ្នកបំបៅ ផេ្សងទៀតមកជំនួស។

[7] អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេបរិច្ចាគឱ្យបាន សមរម្យអំពីទ្រព្យសម្បត្ដិរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេបរិច្ចាគទៅតាមអ្វីដែលអល់ឡោះ បានផ្ដល់ឱ្យគេ។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពី អ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ អល់ឡោះនឹងផ្ដល់ឱ្យមានភាព ងាយស្រួលវិញបន្ទាប់ពីមានភាពលំបាក។

[8] ហើយមានអ្នកភូមិស្រុកជាច្រើនបានប្រឆាំងនឹងបទបញ្ជា នៃម្ចាស់របស់ពួកគេ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ ហើយយើង បានទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុត(នៅក្នុងលោ-កិយ)។ ហើយយើងបានធ្វើទារុណកម្មពួកគេនូវទារុណកម្មមួយដ៏ សែនរន្ធត់ជាទីបំផុត។

[9] ហើយពួកគេបានភ្លក្សនូវលទ្ធផលអាក្រក់នៃទង្វើរបស់ពួកគេ ហើយលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេគឺការខាតបង់់។

[10] អល់ឡោះបានរៀបចំឱ្យពួកគេនូវទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបណ្ដាបញ្ញាជន ដែលមានជំនឿ. ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹក មួយ(គម្ពីរគួរអាន)មកចំពោះពួកអ្នក។

[11] (អល់ឡោះបានបញ្ជូន)អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដើម្បីសូត្រអាយ៉ាត់ៗរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្លាប់ ដើម្បីគេធ្វើឱ្យបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវចាកផុតពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ(មាន ជំនឿ)។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងបានសាង អំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ជាការពិតណាស់ អល់ឡោះបានផ្ដល់លាភសក្ការៈ ដ៏ប្រសើរបំផុតដល់គេ។

[12] អល់ឡោះជាអ្នកដែលបានបង្កើតមេឃទាំងប្រាំពីរជាន់ និងផែនដីក៏ដូចគ្នាដែរ។ បទបញ្ជា(របស់អល់ឡោះ) ត្រូវគេបញ្ចុះ មករវាងវាទាំងពីរ(មេឃ និងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិត ប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ហើយពិត ប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។

อัต-ตาฮริม

Surah 66

[1] ឱណាពី. ហេតុអ្វីបានជាអ្នកហាមឃាត់ខ្លួនឯងនូវអ្វីដែល អល់ឡោះអនុញ្ញាតឱ្យអ្នក ខណៈដែលអ្នកចង់បានការពេញចិត្ដនៃ ភរិយាៗរបស់អ្នកនោះ? ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។

[2] ជាការពិតណាស់ អល់ឡោះបានដាក់កាតព្វកិច្ចចំពោះពួក អ្នកក្នុងការដោះស្រាយនៃពាក្យសម្បថរបស់ពួកអ្នក។ អល់ឡោះ គឺជាអ្នកគាំពារពួកអ្នក ហើយទ្រង់មហាដឹង មហាគតិបណ្ឌិត។

[3] ហើយ(ចូរចងចាំ) នៅពេលដែលណាពីបានប្រាប់រឿង សម្ងាត់មួយដល់ភរិយារបស់គាត់(ហាហ្វសោះ) ហើយនៅពេល ដែលនាងបានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ពេលនោះអល់ឡោះបានលាតត្រដាងរឿងនោះឱ្យណាពីដឹង។ គាត់ក៏បាន ប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ហើយនៅពេលដែលគាត់បានប្រាប់រឿងទាំងនោះដល់នាង នាង បានសួរថាៈ តើអ្នកណាប្រាប់រឿងនេះដល់អ្នក។ គាត់ក៏បានឆ្លើយ ថាៈ គឺម្ចាស់ដែលមហាដឹងជ្រួតជ្រាបបានប្រាប់ខ្ញុំ។

[4] ប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះ និងហាហ្វសោះ)សារភាព ទោសកំហុសចំពោះអល់ឡោះ (ទ្រង់នឹងអភ័យទោសដល់អ្នកទាំង ពីរជាមិនខាន) ព្រោះជាការពិតណាស់ ដួងចិត្ដរបស់អ្នកទាំងពីរបាន ទោរទន់ទៅរកអ្វីដែលណាពីមិនចូលចិត្ដ។ តែប្រសិនបើអ្នកទាំងពីរ ជួយគ្នាប្រឆាំងនឹងគាត់(មូហាំម៉ាត់)វិញនោះ (គាត់នឹងមានអ្នក ជួយ)។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារគាត់ ហើយ ជីព្រីលនិងអ្នកដែលសាងអំពើល្អត្រឹមត្រូវនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ក៏ជាអ្នកជួយគាត់ក្រោយពីនោះដែរ។

[5] ប្រសិនបើគាត់លែងលះពួកអ្នក សង្ឃឹមថាម្ចាស់របស់គាត់ នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនផេ្សងទៀតដែលជាមូស្លីម ជា អ្នកមានជំនឿ ជាអ្នកប្រតិបត្ដិតាម ជាអ្នកសារភាពកំហុស ជាអ្នក គោរពសក្ការៈ ជាអ្នកកាន់អំណត់បួសដែលពួកនាងមួយចំនួនជាស្រី មេម៉ាយ និងមួយចំនួនទៀតជាស្រីក្រមុំល្អជាងពួកអ្នកទៅទៀត។

[6] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកថែរក្សាខ្លួនប្រាណ របស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកឱ្យផុតពីភ្លើងនរកដែល វត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវាមានម៉ាឡា-អ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ ពួកគេមិនជំទាស់នឹងអល់ឡោះ នូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វី ដែលអល់ឡោះបញ្ជា។

[7] ឱពួកដែលគ្មានជំនឿ. ពួកអ្នកមិនចាំបាច់់ដោះសាទេនៅថ្ងៃ នេះ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។

[8] ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកសារភាពទោស កំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស(មិនវិលទៅ សាងបាបកម្មវិញជាដាច់ខាត)។ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹង លុបបំបាត់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់់នឹងបញ្ចូល ពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ (ចូរ ចងចាំ)នៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យណាពី និងបណ្ដាអ្នកដែល រួមជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំង នៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេ ដោយពួកគេបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យ នៅភ្លឺចែងចាំងសម្រាប់ពួកយើង និងអភ័យទោសឱ្យពួកយើងផង ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[9] ឱណាពី(ម៉ូហាំម៉ាត់). ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ និងពួកពុតត្បុត ហើយត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ។ ហើយទីកន្លែងរបស់ពួកគេគឺនរកជើហាន់ណាំដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់បំផុត។

[10] អល់ឡោះបានលើកយកភរិយារបស់នួហ និងភរិយារបស់ លូតធ្វើជាឧទាហរណ៍សម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរបាន ស្ថិតនៅក្រោមការគ្រប់គ្រងនៃខ្ញុំទាំងពីររបស់យើងក្នុងចំណោមខ្ញុំ របស់យើងដែលល្អត្រឹមត្រូវ។ តែនាងទាំងពីរបានក្បត់នឹងគេទាំងពីរ ហើយគេទាំងពីរមិនអាចជួយអ្វីដល់នាងទាំងពីរឱ្យរួចផុតពី(ទារុណ-កម្ម)អល់ឡោះឡើយ។ ហើយមានគេនិយាយថាៈ ចូរអ្នកទាំងពីរ (ភរិយា)ចូលទៅក្នុងនរកជាមួយនឹងពួកអ្នកដែលនៅក្នុងនោះចុះ។

[11] ហើយអល់ឡោះក៏បានលើកយកភរិយារបស់ហ្វៀរអោន ធ្វើជាឧទាហរណ៍សម្រាប់បណ្ដាអ្នកដែលមានជំនឿដែរ នៅពេល ដែលនាងបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាសង់ លំនៅដ្ឋានមួយឱ្យខ្ញុំនៅក្បែរទ្រង់នៅក្នុងឋានសួគ៌ផង ហើយសូម ទ្រង់មេត្ដាសង្គ្រោះខ្ញុំឱ្យផុតពីហ្វៀរអោន និងទង្វើរបស់គេ ហើយ និងមេត្ដាសង្គ្រោះខ្ញុំឱ្យរួចផុតពីក្រុមដែលបំពានផង។

[12] ហើយម៉ារយ៉ាំកូនស្រីរបស់អ៊ីមរ៉ន(អល់ឡោះក៏បានលើក យកមកធ្វើជាឧទាហរណ៍សម្រាប់បណ្ដាអ្នកដែលមានជំនឿដែរ) ដែលនាងបានថែរក្សាភាពបរិសុទ្ធរបស់នាង ហើយយើងបាន(ប្រើ ឱ្យជីព្រីល)ផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងស្បូនរបស់នាង។ ហើយ នាងបានជឿនូវពាក្យពេចន៍ទាំងឡាយនៃម្ចាស់របស់នាង និងបណ្ដា គម្ពីររបស់ទ្រង់។ ហើយនាងគឺជាអ្នកដែលបានស្ថិតក្នុងចំណោមអ្នក ដែលប្រតិបត្ដិតាមអល់ឡោះ។

អាល់-មุลក

Surah 67

[1] ម្ចាស់ដែលមានអំណាចនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់មហា ឧត្ដុង្គឧត្ដម ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

[2] គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ដើម្បីសាក ល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ? ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។

[3] គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ

[4] បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការមើលឃើញនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ (ដោយមិនមើលឃើញមានភាពខ្វះខាតអ្វីឡើយ) ហើយវាមាន ភាពនឿយហត់បំផុត។

[5] ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។

[6] ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ គឺ ទារុណកម្មនៃនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុត។

[7] នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងវា(នរក) ពួកគេបានឮសម្រែកយ៉ាងខ្លាំង ខណៈដែលវាកំពុងតែពុះកញ្ជ្រោល។

[8] វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ

[9] ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។

[10] ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។

[11] ពេលនោះ ពួកគេបានទទួលស្គាល់នូវបាបកម្មរបស់ ពួកគេ។ ដូចេ្នះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ នោះ)គឺសម្រាប់ពួកឋាននរក។

[12] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេដោយអាថ៌កំបាំង ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។

[13] ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។

[14] តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។

[15] ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួល សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការ រស់ឡើងវិញ(ដើម្បីជំនុំជំរះ)គឺឆ្ពោះទៅរកទ្រង់តែមួយគត់។

[16] តើពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើមេឃ ក្នុងករណីដែលទ្រង់នឹងធ្វើឱ្យផែនដីស្រូបយកពួកអ្នកខណៈដែលវា កំពុងរញ្ជួយឬ

[17] ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើ មេឃក្នុងករណីដែលទ្រង់នឹងបញ្ជូនព្យុះថ្មទៅលើពួកអ្នកឬ? ដូចេ្នះ ពួកអ្នកនឹងដឹងថា តើការព្រមានរបស់យើងយ៉ាងដូចមេ្ដច

[18] ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច

[19] តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។

[20] តើមានអ្នកណាដែលជាបក្សពួករបស់ពួកអ្នកអាចជួយពួក អ្នកក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះ? ពួកដែលគ្មានជំនឿគ្មានអ្វី ក្រៅពីស្ថិតនៅក្នុងការបោកប្រាស់(របស់ស្ហៃតន)នោះឡើយ។

[21] តើមានអ្នកណាដែលជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នក ប្រសិនបើទ្រង់ផ្ដាច់លាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួក គេនៅតែស្ថិតនៅក្នុងភាពចចេសរឹងរូស និងគេចចេញពីការពិត ដដែល។

[22] ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេ(មិនដឹងទិសដៅ) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់(ដឹងទិស ដៅច្បាស់លាស់)នៅលើមាគ៌ាដ៏ត្រឹមត្រូវ

[23] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរ-គុណគឺតិចតួចបំផុត។

[24] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។

[25] ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (បរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។

[26] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ការដឹង (ពីថ្ងៃបរលោក)គឺមានតែអល់ឡោះ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។

[27] ដូចេ្នះ នៅពេលពួកគេ(ពួកប្រឆាំង)បានឃើញទារុណកម្ម នៅជិតពួកគេ ទឹកមុខរបស់ពួកដែលប្រឆាំងនោះប្រែជាខ្មៅ(ដោយ ក្ដីព្រួយបារម្ភ)។ ហើយមានគេនិយាយថាៈ នេះជាអ្វីដែលពួកអ្នក ធ្លាប់បានទាមទារវា។

[28] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យខ្ញុំ និងអ្នកដែលរួមជំនឿជាមួយខ្ញុំ ស្លាប់ ឬទ្រង់អាណិតស្រឡាញ់ពួកយើង តើមានអ្នកណាដែលអាច ការពារពួកដែលប្រឆាំងអំពីទារុណកម្មដ៏សែនឈឺចាប់បាននោះ

[29] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលពួកយើងមានជំនឿលើទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ ដែលពួកយើងប្រគល់ការទុកចិត្ដ។ ហើយពួកអ្នកនឹងដឹងថា តើអ្នក ណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ

[30] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកបានរីងស្ងួត តើមានអ្នកណាអាច នាំប្រភពទឹកមកឱ្យពួកអ្នកវិញ

អាល់-ក̣ឡាំ

Surah 68

[1] នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។

[2] ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។

[3] ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។

[4] ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។

[5] ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។

[6] តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ

[7] ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។

[8] ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។

[9] ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។

[10] ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។

[11] គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។

[12] អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។

[13] គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។

[14] ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។

[15] នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។

[16] យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។

[17] ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមូស្ហ-រីគីនម៉ាក្កះ)ដូចដែលយើងបានសាកល្បងចំពោះពួកដែលមានចំការ ជាច្រើនដែរ ខណៈដែលពួកគេបានស្បថថាៈ ពួកគេពិតជានឹង ប្រមូលផលដំណាំនៅពេលព្រឹកព្រហាម។

[18] ដោយពួកគេមិននិយាយថាៈ អិនស្ហាអល់ឡោះ (ប្រសិន បើអល់ឡោះមានចេតនា)ឡើយ។

[19] ពេលនោះភ្លើងមួយបានឆាបឆេះចំការនោះតាមបទបញ្ជា នៃម្ចាស់របស់អ្នក ខណៈដែលពួកគេដេកលន់លក់នៅពេលយប់។

[20] ដូចេ្នះ ចំការនោះក៏បានក្លាយជាពណ៌ខ្មៅដូចជាយប់ដែល ងងឹតសូន្យសុង។

[21] ពេលនោះពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹម ថា

[22] ចូរពួកអ្នកធ្វើដំណើរទៅកាន់ចំការរបស់ពួកអ្នកចុះ ប្រសិន បើពួកអ្នកចង់ប្រមូលផលនោះ។

[23] ពេលនោះពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅចំការ)ដោយ ពួកគេនិយាយគ្នាតិចៗថា

[24] ដើម្បីកុំឱ្យអ្នកក្រីក្រណាម្នាក់ចូលទៅក្នុងចំការនោះទៅរក អ្នកនៅថ្ងៃនេះ។

[25] ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចំការ នោះ)ក្នុងគោលបំណងរារាំងអ្នកក្រីក្រមិនឱ្យចូលទៅក្នុងចំការនោះ ដោយពួកគេគិតថាៈ ពួកគេមានលទ្ធភាពធ្វើដូច្នោះ។

[26] ហើយនៅពេលដែលពួកគេបានឃើញចំការនោះ ពួកគេ ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកយើងវងេ្វងផ្លូវហើយ។

[27] ផ្ទុយទៅវិញ ពួកយើងទេត្រូវបានគេរារាំង(អំពីការ ប្រមូលផល)នោះ។

[28] អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកនោះបាន និយាយថាៈ តើខ្ញុំមិនបាននិយាយជាមួយពួកអ្នកទេឬថាៈ ហេតុអ្វី បានពួកអ្នកមិននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះ មានចេតនា)

[29] ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើងមហាស្អាត ស្អំ. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពាន។

[30] បន្ទាប់មក ពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោសគ្នា ទៅវិញទៅមក។

[31] ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពាន។

[32] សង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញ នូវប្រការល្អជាងចំការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើង សង្ឃឹមទៅចំពោះម្ចាស់របស់យើងតែមួយគត់ថានឹងទទួលបានការ អភ័យទោស។

[33] នោះគ្រាន់តែជាទារុណកម្ម(លោកិយ)ប៉ុណ្ណោះ តែ ទារុណកម្មនៅថ្ងៃបរលោកវិញពិតជាធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។

[34] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេជាមិនខាន។

[35] ដូចេ្នះ តើឱ្យយើងចាត់ទុកបណ្ដាអ្នកមូស្លីម(ដែលគោរព តាមបទបញ្ជារបស់យើង) ដូចពួកដែលប្រព្រឹត្ដបាបកម្មឬ

[36] តើពួកអ្នកមានបញ្ហាអ្វី តើពួកអ្នកកាត់សេចក្ដីយ៉ាងដូច មេ្ដច

[37] ឬមួយអ្នកមានគម្ពីរមួយ ដែលពួកអ្នកកំពុងតែសិក្សាវា

[38] (បើដូចេ្នះមែន) ពិតប្រាកដណាស់ នៅក្នុងនោះពួកអ្នក ពិតជាមានអ្វីៗដែលពួកអ្នកអាចជ្រើសរើសសម្រាប់ពួកអ្នកបាន។

[39] ឬមួយពួកអ្នកមានពាក្យសម្បថព្រមព្រៀងមួយអំពីយើង រហូតដល់ថ្ងៃបរលោក ដែលអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែល ពួកអ្នកចង់ឬ

[40] ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាម្នាក់ក្នុង ចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងកាត់សេចក្ដីនោះ

[41] ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)? (ប្រសិនបើមានមែន) ដូចេ្នះ ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេ នោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវមែននោះ។

[42] នៅថ្ងៃដែលកំភួនជើងត្រូវគេបពោ្ចញ ហើយពួកគេ (មនុស្សលោក)ត្រូវគេអំពាវនាវឱ្យស៊ូជូត តែពួកគេ(ពួកប្រឆាំង) មិនអាចស៊ូជូតបានឡើយ។

[43] ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្រប ដណ្ដប់ពួកគេ។ ហើយជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវ នាវឱ្យស៊ូជូត(តែពួកគេមិនបានស៊ូជូតឡើយ) ខណៈដែលពួកគេមាន សុខភាពល្អនោះ។

[44] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ទុកកិច្ចការនោះឱ្យយើង ហើយ អ្នកណាដែលបដិសេធនឹងពាក្យសំដីនេះ(គម្ពីរគួរអាន) យើងនឹង ទាញយកពួកគេបន្ដិចម្ដងៗ(ទៅរកភាពអន្ដរាយ)ដោយពួកគេមិន ដឹងខ្លួនឡើយ។

[45] ហើយយើងពន្យារពេលសម្រាប់ពួកគេ។ ពិតប្រាកដណាស់ ល្បិចកលរបស់យើងគឺខ្លាំងក្លាបំផុត។

[46] តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)នោះឬ

[47] ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ

[48] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃម្ចាស់ របស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត (យូនូស)នៅពេលដែលគាត់បានបួងសួងសុំ(ពីម្ចាស់របស់គាត់) ខណៈដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយ។

[49] ប្រសិនបើគ្មាននៀកម៉ាត់ពីម្ចាស់របស់គាត់ទៅដល់គាត់ ទេនោះ គាត់ពិតជានឹងត្រូវគេបោះបង់ចោលនៅឯទីវាលដែលគ្មាន អ្វីសោះ ខណៈដែលគាត់ត្រូវគេស្ដីបន្ទោស។

[50] ក្រោយមកម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នក នាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើ ល្អត្រឹមត្រូវ។

[51] ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿស្ទើរតែធ្វើឱ្យ អ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលរបស់ពួកគេនៅ ពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេថែមទាំង និយាយថាៈ ពិតប្រាកដណាស់ គាត់គឺជាមនុស្សវិកលចរិត។

[52] ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។

អាល់-ហ៉ាក̣ក̣៉ះ

Surah 69

[1] ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។

[2] អ្វីទៅជាថ្ងៃបរលោកនោះ

[3] ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ

[4] ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។

[5] រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។

[6] ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។

[7] ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។

[8] ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ

[9] ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។

[10] ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។

[11] ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។

[12] ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។

[13] ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។

[14] ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។

[15] ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។

[16] ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។

[17] ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។

[18] នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។

[19] រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅ អានចុះ។

[20] ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។

[21] ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត

[22] នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។

[23] ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។

[24] ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។

[25] រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ. សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។

[26] ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។

[27] ឱអនិច្ចា. សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។

[28] ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។

[29] អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។

[30] (មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។

[31] បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។

[32] បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។

[33] ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។

[34] ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។

[35] ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។

[36] ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។

[37] ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។

[38] យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ

[39] និងអ្វីដែលពួកអ្នកមិនឃើញថា

[40] ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។

[41] ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។

[42] ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។

[43] គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។

[44] ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ

[45] យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង

[46] បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។

[47] ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។

[48] ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

[49] ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។

[50] ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។

[51] ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។

[52] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។

អាល់-ម៉ាអារិច

Surah 70

[1] អ្នកសុំម្នាក់(អ្នកគ្មានជំនឿ)បានបួងសួងសុំឱ្យទារុណកម្ម កើតឡើង

[2] ចំពោះពួកដែលគ្មានជំនឿ។ គ្មានអ្នកណាម្នាក់អាចការពារគេ

[3] ពី(ទារុណកម្ម)អល់ឡោះដែលជាម្ចាស់នៃផ្លូវឡើងទៅលើ មេឃ

[4] ដែលម៉ាឡាអ៊ីកាត់ និងជីព្រីលឡើងទៅកាន់ទ្រង់ក្នុងមួយ ថ្ងៃដែលរយៈពេលរបស់វាចំនួនហាសិបពាន់ឆ្នាំឡើយ។

[5] ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នូវការអត់ធ្មត់មួយ ដ៏ល្អចុះ។

[6] ពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)ឃើញទារុណកម្ម នៅឆ្ងាយបំផុត។

[7] តែយើងឃើញវានៅជិតបង្កើយ។

[8] នៅថ្ងៃដែលមេឃនឹងក្លាយដូចជាលោហធាតុកំពុងរលាយ។

[9] ហើយភ្នំក៏ក្លាយដូចជារោមសត្វប៉ើងព្រោងព្រាត។

[10] (នៅថ្ងៃនោះ)គ្មានមិត្ដភកិ្ដណាសួរសុខទុក្ខមិត្ដភកិ្ដណា ឡើយ

[11] ទោះបីជាពួកគេត្រូវគេឱ្យឃើញគ្នាក៏ដោយ។ អ្នកសាង អំពើបាបមានបំណងលោះខ្លួនឱ្យរួចផុតពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅរបស់គេ

[12] និងភរិយា និងបងប្អូនរបស់គេ

[13] និងក្រុមគ្រួសារ សាច់សារលោហិតរបស់គេដែលផ្ដល់ ទីជំរកដល់គេ

[14] និងអ្នកដែលនៅលើផែនដីទាំងអស់ បន្ទាប់មកសង្គ្រោះ គេឱ្យផុតពីទារុណកម្ម។

[15] មិនដូច្នោះទេ. ពិតប្រាកដណាស់វាគឺជាភ្លើងនរកដែលឆេះ សន្ធោសន្ធៅ

[16] ដែលវាបកស្បែកក្បាល (និងខ្លួនប្រាណ)។

[17] វា(នរក)ស្រែកហៅអ្នកដែលបានបែរខ្នង និងគេចចេញ (ពីមាគ៌ាត្រឹមត្រូវ)

[18] និងបានប្រមូល(ទ្រព្យសម្បត្ដិ) រួចលាក់ទុក(មិនបរិច្ចាគ ទាន)។

[19] ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើង ដោយគ្មានការអត់ធ្មត់ឡើយ។

[20] ដោយគេមានក្ដីព្រួយបារម្ភនៅពេលដែលគ្រោះអាក្រក់ បានកើតឡើងចំពោះគេ។

[21] ហើយគេបែរជាកំណាញ់ នៅពេលដែលគេបានទទួលបាន ផលល្អ(មានទ្រព្យសម្បត្ដិ)។

[22] លើកលែងតែបណ្ដាអ្នកដែលប្រតិបត្ដិសឡាតប៉ុណ្ណោះ។

[23] ដែលពួកគេប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតរបស់គេ ជានិច្ច។

[24] និងបណ្ដាអ្នកដែលទ្រព្យសម្បត្ដិរបស់ពួកគេគឺមានសិទ្ធិ (មានចំណែក)ដែលត្រូវបានគេកំណត់(ឱ្យបរិច្ចាគភាគទាន)

[25] សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។

[26] និងបណ្ដាអ្នកដែលជឿជាក់លើថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)។

[27] និងបណ្ដាអ្នកដែលកោតខ្លាចទារុណកម្មនៃម្ចាស់របស់ ពួកគេ។

[28] ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់ពួកគេគឺគ្មាន អ្នកណាម្នាក់មានសុវត្ថិភាពឡើយ។

[29] និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ (ពីអំពើហ្ស៊ីណា)។

[30] លើកលែងតែចំពោះភរិយារបស់ពួកគេ និងខ្ញុំបម្រើស្រី ដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។

[31] អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នោះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់អល់ឡោះ)។

[32] ហើយបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការ សន្យារបស់ពួកគេ។

[33] និងបណ្ដាអ្នកដែលប្រកាន់ខ្ជាប់(ដោយយុត្ដិធម៌)ក្នុងការ ធ្វើសាក្សីរបស់ពួកគេ។

[34] ហើយនិងបណ្ដាអ្នកដែលថែរក្សានូវការប្រតិបត្ដិសឡាត របស់ពួកគេ។

[35] អ្នកទាំងនោះហើយ គឺជាអ្នកដែលត្រូវគេលើកតម្កើងនៅ ក្នុងឋានសួគ៌។

[36] តើហេតុអ្វីបានជាពួកគ្មានជំនឿប្រញាប់ប្រញាល់ឆ្ពោះទៅ កាន់អ្នក

[37] ទាំងខាងស្ដាំ និងខាងឆេ្វងជាក្រុមៗដូចេ្នះ

[38] តើរាល់ៗបុគ្គលក្នុងចំណោមពួកគេមានបំណងចូលឋាន សួគ៌ណាអ៊ីមឬ

[39] មិនដូច្នោះទេ. ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ អំពីអ្វីដែលពួកគេបានដឹងស្រាប់(ទឹកកាម)។

[40] យើងស្បថនឹងម្ចាស់គ្រប់គ្រង(អល់ឡោះស្បថនឹងខ្លួនឯង) កន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងកន្លែងដែលព្រះអាទិត្យនិង ព្រះច័ន្ទលិចថា ពិតប្រាកដណាស់យើងគឺជាអ្នកដែលមានអានុភាព

[41] លើការជំនួសក្រុមផេ្សងដែលល្អជាងពួកគេទៅទៀត ហើយគ្មានអ្នកណាម្នាក់អាចយកឈ្នះយើងបានឡើយ។

[42] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃរបស់ ពួកគេដែលត្រូវគេសន្យាធ្វើទារុណកម្ម(នៅថ្ងៃបរលោក)ចុះ។

[43] គឺនៅថ្ងៃដែលពួកគេចេញពីផ្នូរយ៉ាងលឿនប្រៀបដូចជា ពួកគេឆ្ពោះទៅកាន់រូបសំណាកដែលពួកគេបានបង្កើតដើម្បីគោរព សក្ការៈ(នៅក្នុងលោកិយ)។

[44] ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់ពួកគេ។ នោះគឺជាថ្ងៃដែលពួកគេត្រូវបានគេសន្យា។

នូហ

Surah 71

[1] ពិតប្រាកដណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុមរបស់ គេ(ដោយបញ្ជាថា) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុន នឹងទារុណកម្មដ៏ឈឺចាប់ធ្លាក់មកលើពួកគេ។

[2] គេ(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ពិតប្រាកដសម្រាប់ពួកអ្នក។

[3] ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងកោតខ្លាច ទ្រង់ ហើយនិងប្រតិបត្ដិតាមខ្ញុំ

[4] ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវរាល់បាបកម្មរបស់ពួក អ្នក ហើយទ្រង់នឹងពន្យារពេលឱ្យពួកអ្នក(មានអាយុវែង)រហូត ដល់ពេលមួយដែលគេបានកំណត់។ ពិតប្រាកដណាស់ ការកំណត់ របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។

[5] គេ(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំ(ឱ្យទៅកាន់ភាពមានជំនឿ)ទាំងយប់ ទាំងថ្ងៃ។

[6] តែការអំពាវនាវរបស់ខ្ញុំមិនបន្ថែមអ្វីដល់ពួកគេឡើយ គឺមាន តែធ្វើឱ្យពួកគេរត់គេចថែមទៀតប៉ុណ្ណោះ។

[7] ហើយពិតប្រាដកណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកគេនោះ ពួកគេបែរជាយកម្រាម ដៃរបស់ពួកគេញ៉ុកត្រចៀករបស់ពួកគេ និងយកសំលៀកបំពាក់ របស់ពួកគេគ្របលើមុខ ថែមទាំងបានបន្ដការប្រឆាំង និងក្រអឺត ក្រទមយ៉ាងខ្លាំងទៀតផង។

[8] បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយចំហរ

[9] ក្រោយមក ខ្ញុំពិតជាបានប្រកាសប្រាប់ពួកគេជាសាធារណៈ និង(ជួនកាល)ដោយស្ងៀមស្ងាត់។

[10] រួចមកខ្ញុំបានពោលថាៈ ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់ របស់ពួកអ្នក ពិតប្រាកដណាស់ ទ្រង់ជាអ្នកអភ័យទោសបំផុត។

[11] ទ្រង់នឹងបញ្ចុះទឹកភ្លៀងជាច្រើនមកឱ្យពួកអ្នក។

[12] ហើយទ្រង់នឹងបន្ថែមទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ ពួកអ្នក និងប្រទានចំការដំណាំជាច្រើនឱ្យពួកអ្នក ហើយក៏ប្រទាន ទនេ្លជាច្រើនឱ្យពួកអ្នកដែរ។

[13] តើហេតុអ្វីបានជាពួកអ្នកមិនកោតខ្លាចភាពថ្កុំថ្កើងរបស់ អល់ឡោះ

[14] ដោយទ្រង់ពិតជាបានបង្កើតពួកអ្នកជាដំណាក់ៗ(ពីទឹក កាមរហូតក្លាយជារូបរាងពេញលេញ)នោះ

[15] តើអ្នកមិនបានឃើញទេថា តើអល់ឡោះបានបង្កើតមេឃ ប្រាំពីរជាន់តំរៀបលើគ្នា

[16] ហើយទ្រង់បានបង្កើតព្រះច័ន្ទជាពន្លឺ និងបានបង្កើត ព្រះអាទិត្យជាចង្កៀងនៅក្នុងវា(មេឃ)យ៉ាងដូចមេ្ដចខ្លះ

[17] ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី។

[18] បន្ទាប់មក ទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បពោ្ចញពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក)។

[19] ហើយអល់ឡោះបានបង្កើតផែនដីជាកម្រាលសម្រាប់ពួក អ្នក

[20] ដើម្បីឱ្យពួកអ្នកអាចធ្វើដំណើរលើវាតាមផ្លូវជាច្រើន ដែលទូលំទូលាយ។

[21] នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួក គេបានប្រឆាំងនឹងខ្ញុំ ថែមទាំងបានធ្វើតាមអ្នកដែលទ្រព្យសម្បត្ដិ របស់គេ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅពីភាពខាត បង់ទៀតផង។

[22] ហើយពួកគេបានរៀបចំល្បិចកលមួយដ៏ធំ។

[23] ហើយពួកគេបាននិយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នក កុំបោះបង់ព្រះនានារបស់ពួកអ្នក និងកុំបោះបង់ព្រះវ៉ាដ និងស៊ូវ៉ាក និងយ៉ាហ្គូស និងយ៉ាអ៊ូក និងណាសរ៍ឱ្យសោះ។

[24] ហើយជាការពិតណាស់ ព្រះទាំងនោះបានធ្វើឱ្យមនុស្ស ជាច្រើនវងេ្វង។ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅ ពីភាពវងេ្វងអី្វ។

[25] ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ពួកគេត្រូវ បានគេពន្លិច(ក្នុងទឹកជំនន់) រួចត្រូវបានគេបញ្ចូលទៅក្នុងនរក។ ហើយពួកគេគ្មានអ្នកណាជួយក្រៅពីអល់ឡោះឡើយ ។

[26] នួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំទុក ឱ្យពួកគ្មានជំនឿណាម្នាក់រស់នៅលើផែនដីនេះអី្វ។

[27] ពិតប្រាកដណាស់ ប្រសិនបើទ្រង់ទុកជីវិតឱ្យពួកគេ ពួកគេ នឹងធ្វើឱ្យខ្ញុំរបស់ទ្រង់វងេ្វងជាមិនខាន។ ហើយពួកគេមិនបង្កើតក្រៅ ពីកូនដែលអាក្រក់ និងប្រឆាំង(នឹងទ្រង់)នោះឡើយ។

[28] ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និង ឪពុកម្ដាយរបស់ខ្ញុំ និងអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំដោយមាន ជំនឿ(នឹងទ្រង់) និងបណ្ដាអ្នកដែលមានជំនឿប្រុសស្រីផង។ ហើយ សូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវិនាសអី្វ។

អាល់-ហ្ស៊ីន

Surah 72

[1] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំត្រូវបានគេផ្ដល់វ៉ាហ៊ីឱ្យ ដឹងថា ពិតប្រាកដណាស់មានជិនមួយក្រុមបានស្ដាប់(ខ្ញុំសូត្រគម្ពីរ គួរអាន)។ ហើយពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់ការសូត្រគម្ពីរគួរអានមួយដ៏អស្ចារ្យ។

[2] ដែលវាចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវ រួចពួកយើងក៏ មានជំនឿលើវា។ ហើយពួកយើងមិនគោរពសក្ការៈចំពោះអ្នកណា ម្នាក់រួមជាមួយម្ចាស់របស់ពួកយើងឡើយ។

[3] ហើយពិតប្រាកដណាស់ អានុភាពនៃម្ចាស់របស់ពួកយើង មហាខ្ពង់ខ្ពស់។ ទ្រង់គ្មានភរិយា និងគ្មានបុត្រឡើយ។

[4] ហើយពិតប្រាកដណាស់ អ្នកដែលល្ងង់ខ្លៅក្នុងចំណោមពួក យើង(អ៊ីព្លីស)ធ្លាប់និយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យ សំដីហួសហេតុ។

[5] ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាមនុស្សលោក និងជិននឹងមិននិយាយចោទប្រកាន់ចំពោះអល់ឡោះនូវពាក្យសំដី ភូតកុហកឡើយ។

[6] ហើយពិតប្រាកដណាស់ បុរសមួយក្រុមក្នុងចំណោមមនុស្ស លោកបានសុំពីបុរសជិនមួយចំនួនឱ្យការពារ(ពួកគេអំពីប្រការ អាក្រក់)។ ប៉ុន្ដែជិនទាំងនោះរិតតែបន្ថែមបាបកម្មដល់ពួកគេ ថែមទៀត។

[7] ហើយពិតប្រាកដណាស់ ពួកគេ(មនុស្សគ្មានជំនឿ)បានគិត ដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរថា អល់ឡោះនឹងមិន ធ្វើឱ្យអ្នកណាម្នាក់រស់ឡើងវិញម្ដងទៀតឡើយ។

[8] ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានព្យាយាមឡើង ទៅលើមេឃ(ដើម្បីស្ដាប់រឿងអាថ៌កំបាំង) រួចយើងបានជួបប្រទះ នៅទីនោះពោរពេញទៅដោយអ្នកការពារ(ម៉ាឡាអ៊ីកាត់)ដ៏រឹងមាំ និងមានផ្កាយជាច្រើន(សម្រាប់បាញ់ពួកស្ហៃតន)។

[9] ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានអង្គុយនៅកន្លែង មួយចំនួននៅលើមេឃដើម្បីស្ដាប់រឿងរ៉ាវផេ្សងៗ។ ប៉ុន្ដែឥឡូវនេះ (ក្រោយពីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) អ្នកណាហើយព្យាយាម ស្ដាប់រឿងរ៉ាវនោះ គេពិតជាជួបប្រទះនឹងផ្កាយដែលនៅការពារ (តាមបាញ់គេ)ជាមិនខាន។

[10] ហើយពិតប្រាកដណាស់ ពួកយើងមិនបានដឹងទេថា (ការ ហាមឃាត់មិនឱ្យស្ដាប់រឿងរ៉ាវនៅលើមេឃនោះ) តើអល់ឡោះ ចង់ធ្វើទារុណកម្មអ្នកដែលនៅលើផែនដី ឬមួយក៏ម្ចាស់របស់គេចង់ ចង្អុលបង្ហាញមាគ៌ាត្រឹមត្រូវដល់ពួកគេ

[11] ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ជិន)មាន អ្នកខ្លះជាអ្នកដែលសាងអំពើល្អត្រឹមត្រូវ(មានជំនឿ) និងមានអ្នក ខ្លះទៀតផ្ទុយពីនោះ(គ្មានជំនឿ)។ ពួកយើងមានមាគ៌ាខុសៗគ្នា។

[12] ហើយពិតប្រាកដណាស់ ពួកយើងបានគិតថាៈ ពួកយើង មិនអាចគេចពី(ទារុណកម្ម)អល់ឡោះនៅលើផែនដី និងមិនអាច គេចពីទ្រង់ហោះទៅលើមេឃបានឡើយ។

[13] ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់ ឮនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ អ្នកណាហើយដែលជឿលើម្ចាស់របស់គេ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មដែរ។

[14] ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។

[15] រីឯពួកដែលបំពានវិញ ពួកគេគឺជាអុសសម្រាប់ដុតនៅក្នុង នរកជើហាន់ណាំ។

[16] ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។

[17] ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។

[18] ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។

[19] ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំរបស់អល់ឡោះ ម្នាក់(មូហាំម៉ាត់)ក្រោកឈរឡើង ដើម្បីថ្វាយបង្គំនោះ ពួកគេ (ជិន)មួយក្រុមស្ទើរតែប្រជ្រៀតគ្នាទៅរកគេ(ដើម្បីស្ដាប់គេសូត្រ គម្ពីរគួរអាន)។

[20] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគោរព សក្ការៈចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នាក់រួមជាមួយនឹងទ្រង់ឡើយ។

[21] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគ្មាន លទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ ហើយក៏គ្មានលទ្ធភាពផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកដែរ។

[22] ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់អាច ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទារុណកម្មរបស់អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាផេ្សងពីទ្រង់ដែរ។

[23] ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។

[24] លុះនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានឃើញនូវអ្វី (ទារុណកម្ម)ដែលពួកគេត្រូវគេសន្យានោះ ពួកគេនឹងដឹងថា តើអ្នក ណាមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ

[25] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង

[26] ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិន លាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ។

[27] លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំ សារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ម៉ា-ឡាអ៊ីកាត់)នៅខាងមុខគេ(អ្នកនាំសារ)និងនៅខាងក្រោយគេ។

[28] ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។

អាល់-មូហ្សាម្មីល

Surah 73

[1] ឱអ្នកដែលដណ្ដប់ភួយ(មូហាំម៉ាត់)

[2] ចូរអ្នកក្រោកនៅពេលយប់(ដើម្បីសឡាត) លើកលែងតែ បន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។

[3] ពាក់កណ្ដាលយប់ ឬតិចជាងនេះបន្ដិច។

[4] ឬច្រើនជាងពាក់កណ្ដាលយប់បន្ដិច។ ហើយចូរអ្នកសូត្រគម្ពីរ គួរអានតាមបែបបទយឺតៗ និងឱ្យច្បាស់លាស់។

[5] ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នកនូវគម្ពីរគួរអានដ៏ ឧត្ដុង្គឧត្ដម(ដែលមានច្បាប់គ្រប់បែបយ៉ាង)។

[6] ពិតប្រាកដណាស់ ការក្រោកនៅពេលយប់(ដើម្បីថ្វាយបង្គំ) នោះ គឺវាធ្វើឱ្យចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអាន មានភាពត្រឹមត្រូវជាងពេលថ្ងៃ។

[7] ពិតប្រាកដណាស់ សម្រាប់អ្នក(មូហាំម៉ាត់)នៅពេលថ្ងៃ គឺមានការងារជាច្រើន។

[8] ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នក និងត្រូវគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។

[9] អល់ឡោះជាម្ចាស់នៃទិសខាងកើតនិងទិសខាងលិចដែល គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។

[10] ហើយចូរអ្នកអត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយអាក្រក់ (ចំពោះអ្នក) និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយ ដ៏ល្អប្រពៃ។

[11] ហើយចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងចាត់ចែងជាមួយ ពួកដែលប្រឆាំងដែលមានកិត្ដិយស និងទុកពេលឱ្យពួកគេបន្ដិច សិនចុះ។

[12] ពិតប្រាកដណាស់ (នៅថ្ងៃបរលោក)យើងមានខ្សែច្រវ៉ាក់ ដ៏ធ្ងន់ និងនរកជើហ៊ីម(សម្រាប់ពួកគេ)។

[13] និងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ ហើយនិង ទារុណកម្មដ៏សែនឈឺចាប់ថែមទៀតផង។

[14] នៅថ្ងៃដែលផែនដី និងភ្នំនឹងរញ្ជួយ ហើយភ្នំនឹងក្លាយទៅ ជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។

[15] ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់(មូហាំ-ម៉ាត់)ទៅកាន់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)ដែលធ្វើជាសាក្សីលើពួក អ្នកបីដូចជាយើងបានបញ្ជូនអ្នកនាំសារម្នាក់(មូសា)ទៅកាន់ ហ្វៀរអោននោះដែរ។

[16] ហើយហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារនោះ។ ដូចេ្នះ យើងបានដាក់ទារុណកម្មគេដ៏ធ្ងន់ធ្ងរ។

[17] ដូចេ្នះ តើពួកអ្នកអាចការពារខ្លួនពីថ្ងៃដែលទ្រង់នឹងធ្វើឱ្យ កេ្មងក្លាយជាសក់សបានយ៉ាងដូចមេ្ដច បើពួកអ្នកបានប្រឆាំងហើយនោះ

[18] មេឃនឹងបែកខេ្ទចខ្ទីដោយសារតែភាពជ្រួលច្របល់នៅ ថ្ងៃនោះ។ ការសន្យារបស់ទ្រង់គឺត្រូវបានអនុវត្ដចំពោះពួកគេ។

[19] ពិតប្រាកដណាស់ រឿងទាំងនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយចង់រួចផុតពីទារុណកម្ម គេពិតជាជ្រើសរើសយកមាគ៌ា ទៅកាន់ម្ចាស់របស់គេជាមិនខាន។

[20] ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ដឹងថាៈ អ្នកពិតជាក្រោកថ្វាយបង្គំតិចជាងពីរភាគបីនៃពេលយប់ ជួនកាល ពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយ មួយក្រុមអំពីអ្នកដែលនៅជាមួយនឹងអ្នកក៏ធ្វើដូច្នោះដែរ។ ហើយ អល់ឡោះគឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ។ ទ្រង់បានដឹងថា ពួកអ្នកមិនអាចឈរសឡាតពេញមួយយប់បានឡើយ ដូចេ្នះទ្រង់ បានបន្ធូរបន្ថយដល់ពួកអ្នក។ ហើយចូរពួកអ្នកសូត្រអ្វីដែលងាយ ស្រួលអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោម ពួកអ្នកមានអ្នកខ្លះនឹងមានជម្ងឺ ហើយអ្នកខ្លះត្រូវធ្វើដំណើរលើ ផែនដី ដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយអ្នកខ្លះ ទៀតតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកសូត្រ អ្វីដែលងាយស្រួលអំពីវា(គម្ពីរគួរអាន)ចុះ។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងឱ្យអល់ឡោះខ្ចីនូវកម្ចី មួយដ៏ល្អប្រពៃ(បរិច្ចាគទ្រព្យសម្បត្ដិក្នុងមាគ៌ាអល់ឡោះ)។ ហើយ អ្វីដែលពួកអ្នកបានសាងសម្រាប់ខ្លួនឯងអំពីប្រការល្អនោះ ពួកអ្នក នឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះ វិញ។ ហើយចូរពួកអ្នកសុំអភ័យទោសពីអល់ឡោះ។ ពិតប្រាកដ ណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

អាល់-មូដាសស៊ិរ

Surah 74

[1] ឱអ្នកដណ្ដប់ភួយ(មូហាំម៉ាត់)

[2] ចូរអ្នកក្រោកឡើង ហើយចូរអ្នកដាស់តឿនព្រមាន(មនុស្ស លោកអំពីទារុណកម្មរបស់អល់ឡោះ)។

[3] ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។

[4] ហើយចូរអ្នកសំអាតសំលៀកបំពាក់របស់អ្នក។

[5] ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើស្ហ៊ីរិក។

[6] ហើយចូរអ្នកកុំឱ្យអ្វីដល់គេ ដោយអ្នកចង់បានការតបស្នង ច្រើនមកវិញឱ្យសោះ។

[7] ហើយដើម្បីបំពេញបទបញ្ជានៃម្ចាស់របស់អ្នកចូរអ្នក អត់ធ្មត់។

[8] ព្រោះនៅពេលដែលគេផ្លុំត្រែ។

[9] គឺថ្ងៃនោះហើយ ជាថ្ងៃដែលលំបាកបំផុត។

[10] ចំពោះពួកប្រឆាំង គឺគ្មានការងាយស្រួលឡើយ។

[11] ចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងជាមួយនឹងអ្នកដែលយើង បានបង្កើតគេតែម្នាក់ឯងចុះ។

[12] ហើយយើងបានធ្វើឱ្យគេមានទ្រព្យសម្បត្ដិច្រើនស្ដុកស្ដម្ភ។

[13] និងមានកូនចៅដែលនៅជាមួយគេ។

[14] ហើយយើងបានធ្វើឱ្យគេរស់នៅយ៉ាងសុខស្រួល។

[15] បន្ទាប់មក គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យ គេទៀត។

[16] មិនដូច្នោះទេ. ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំង រឹងរូសចំពោះអាយ៉ាត់របស់យើង។

[17] យើងនឹងធ្វើឱ្យគេមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ។

[18] ព្រោះពិតប្រាកដណាស់ គេបានសញ្ចឹងគិត(ចំពោះពាក្យ សំដីរបស់មូហាំម៉ាត់) និងបានរៀបគំរោងធ្វើអាក្រក់។

[19] ដូចេ្នះ គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោងធ្វើ អាក្រក់បានយ៉ាងដូចមេ្ដច

[20] បន្ទាប់មក គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោង ធ្វើអាក្រក់បានយ៉ាងដូចមេ្ដច

[21] បន្ទាប់មក គេបានពិចារណា។

[22] បន្ទាប់មកទៀត គេបានធ្វើមុខក្រញូវ និងខឹងមួម៉ៅ។

[23] ក្រោយមក គេបានបែរចេញ(ពីការពិត)និងបានក្រអឺត ក្រទមថែមទៀត។

[24] រួចគេក៏បាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមដែល គេទទួលបានពីអ្នកជំនាន់មុននោះឡើយ។

[25] នេះគ្មានអ្វីក្រៅពីពាក្យសំដីរបស់មនុស្សលោកឡើយ។

[26] ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកសាក័រ។

[27] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា នរកសាក័រជាអ្វីនោះ

[28] វាមិនបន្សល់ទុកសាច់ឡើយ ហើយក៏មិនចោលឆ្អឹងដែរ។

[29] (នរកសាក័រនោះ)វាដុតស្បែកមនុស្សលោក។

[30] នៅក្នុងនរកសាក័រនោះ មានម៉ាឡាអ៊ីកាត់ដប់ប្រាំបួនរូប (ចាំធ្វើទារុណកម្ម)។

[31] ហើយយើងមិនបានបង្កើតអ្នកការពារនរកក្រៅពីម៉ាឡា-អ៊ីកាត់ឡើយ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេឡើយ លើកលែងតែជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យបណ្ដាអ្នកដែលបានទទួលគម្ពីរ(ពួកយ៉ាហ៊ូទី និងណាសរ៉នី) ជឿជាក់យ៉ាងច្បាស់ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿមានការ ជឿជាក់ថែមទៀត និងដើម្បីកុំឱ្យអ្នកដែលបានទទួលគម្ពីរ និង បណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ។ និងដើម្បីឱ្យបណ្ដាអ្នក ដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេ និងពួកដែលប្រឆាំងនិយាយ ថាៈ តើអល់ឡោះមានបំណងអ្វីចំពោះឧទាហរណ៍ទាំងនេះ។ ដូចេ្នះ ដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកក្រៅពី ទ្រង់ឡើយ ហើយវា(នរកសាក័រ)ក៏គ្មានអ្វីក្រៅពីជាការរំលឹកដល់ មនុស្សលោកដែរ។

[32] មិនដូច្នោះទេ. អល់ឡោះស្បថនឹងព្រះច័ន្ទ។

[33] និងពេលយប់នៅពេលវាបានកន្លងផុតទៅ។

[34] និងពេលព្រឹកនៅពេលដែលវាបពោ្ចញពន្លឺ។

[35] ពិតប្រាកដណាស់វា(នរកសាក័រ)ជាប្រការមួយ ដ៏ធំធេង។

[36] ដើម្បីជាការព្រមានដល់មនុស្សលោក។

[37] សម្រាប់អ្នកណាដែលចង់ជ្រើសរើសមាគ៌ាឆ្ពោះទៅមុខ (ដោយដើរតាមមាគ៌ាត្រឹមត្រូវ) ឬស្ថិតនៅខាងក្រោយ(ដោយ ប្រព្រឹត្ដបាបកម្ម)។

[38] បុគ្គលគ្រប់រូបគឺត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាន ប្រព្រឹត្ដកន្លងមក។

[39] លើកលែងតែបណ្ដាអ្នកដែលទទួលសៀវភៅខាងដៃស្ដាំ ប៉ុណ្ណោះ។

[40] ពួកគេសួរគ្នានៅក្នុងឋានសួគ៌

[41] អំពីពួកប្រព្រឹត្ដបាបកម្មថាៈ

[42] ហេតុអ្វីបានជាទ្រង់បញ្ចូលពួកអ្នកទៅក្នុងនរកសាក័រ

[43] ពួកគេបានឆ្លើយថាៈ ពួកយើងកាលពីមុនមិនបានស្ថិតក្នុង ចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។

[44] ហើយយើងមិនធ្លាប់បានផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ ឡើយ។

[45] ហើយពួកយើងធ្លាប់បាននិយាយភូតកុហកជាមួយនឹងពួក ដែលនិយាយកុហក។

[46] ហើយពួកយើងក៏ធ្លាប់បានបដិសេធនឹងថ្ងៃបរលោក

[47] រហូតទាល់តែសេចក្ដីស្លាប់បានមកដល់ពួកយើង។

[48] ហើយការធ្វើអន្ដរាគមន៍របស់បណ្ដាអ្នកអន្ដរាគមន៍គឺគ្មាន ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។

[49] ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពីការរំលឹក(គម្ពីរ គួរអាន)ទៅវិញ

[50] ពួកទាំងនោះប្រៀបដូចជាសត្វលាដែលផ្អើល

[51] ដែលវារត់គេចពីសត្វតោ។

[52] ផ្ទុយទៅវិញ បុគ្គលគ្រប់រូបមានបំណងចង់ឱ្យគេផ្ដល់គម្ពីរ ដែលរីកសុសសាយ(ដូចគម្ពីរគួរអាន)ដែរ។

[53] មិនដូច្នោះទេ ផ្ទុយទៅវិញពួកគេមិនខ្លាចថ្ងៃបរលោក ឡើយ។

[54] ទេ. ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការរំលឹក។

[55] ដូចេ្នះ អ្នកណាហើយមានបំណង គេពិតជានឹងយកវាធ្វើ ជាមេរៀន។

[56] ហើយពួកគេមិនទទួលវាយកជាមេរៀនឡើយ លើកលែង តែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេ កោតខ្លាច និងជាម្ចាស់ដែលអភ័យទោស។

អាល់-ក̣ីយ៉ាម៉ាះ

Surah 75

[1] យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។

[2] ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។

[3] តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ

[4] មិនដូច្នោះទេ. តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។

[5] ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល

[6] ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា

[7] នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក)

[8] និងព្រះច័ន្ទបាត់ពន្លឺ

[9] ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល

[10] ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា

[11] ទេ. គ្មានកន្លែងរត់ឡើយ។

[12] កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។

[13] នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។

[14] ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។

[15] ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។

[16] ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។

[17] ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។

[18] ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។

[19] បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។

[20] ទេ. ផ្ទុយទៅវិញ ពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុង លោកិយ

[21] ហើយពួកអ្នកបោះបង់ថ្ងៃបរលោក។

[22] វង់ភ័ក្ដ្រ(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែង ចាំង

[23] ដោយបានមើលទៅកាន់ម្ចាស់របស់ពួកគេ ។

[24] រីឯមុខ(អ្នកដែលគ្មានជំនឿ)នៅថ្ងៃនោះគឺក្រញូវ

[25] ដោយពួកគេគិតយ៉ាងច្បាស់ថា គេនឹងធ្វើទារុណកម្មពួកគេ យ៉ាងធ្ងន់ធ្ងរ។

[26] មិនដូច្នោះទេ. នៅពេលដែលវា(ដង្ហើម)បានមកដល់ បំពង់ក។

[27] ហើយមានគេនិយាយថាៈ តើអ្នកណាជាអ្នកព្យាបាល (ឱ្យរួចផុតពីសេចក្ដីស្លាប់បាន)

[28] ហើយគេបានជឿយ៉ាងច្បាស់ថាៈ គេពិតជាលាចាកពី លោកិយជាមិនខាន។

[29] ហើយកំភួនជើងឆេ្វងបានចងភ្ជាប់នឹងកំភួនជើងស្ដាំ។

[30] កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។

[31] ហើយគេមិនបានជឿ(លើអ្នកនាំសារ និងគម្ពីរគួរអាន) និងមិនបានសឡាតឡើយ។

[32] ក៏ប៉ុន្ដែគេបានបដិសេធ និងបានបែរចេញ(ពីការពិត)។

[33] បន្ទាប់មក គេបានទៅជួបជុំគ្រួសាររបស់គេដោយ អួតអាង។

[34] វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាស អន្ដរាយទៀត។

[35] បន្ទាប់មក វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាសអន្ដរាយទៀត។

[36] តើមនុស្សលោកនឹកស្មានថាៈ គេបោះបង់ចោលដោយ មិនអើពើឬ

[37] តើគេមិនបង្កើតមនុស្សលោកអំពីមួយតំណក់ទឹកកាម ដែលគេបានបញ្ចូលទៅក្នុងស្បូនទេឬ

[38] បន្ទាប់មកគេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើត វា រួចក៏ធ្វើឱ្យមានរូបរាងពេញលក្ខណៈ។

[39] ក្រោយមកទ្រង់បានបង្កើតអំពីវាជាគូៗមានប្រុសនិងស្រី។

[40] តើនោះមិនមែនជាអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញទេឬ

អាល់-អ៊ីនសាន

Surah 76

[1] ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោក ខណៈដែលមនុស្សលោកពុំទាន់កើតមានឡើង ដែលគេមិន ដឹងថាវាជាអ្វីសោះនោះ។

[2] ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកអំពីតំណក់ ទឹកកាមដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ រួចមក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ។

[3] ពិតប្រាកដណាស់ យើងបានចង្អុលបង្ហាញគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ គេអាចជាអ្នកដឹងគុណ ឬជាអ្នករមិលគុណ។

[4] ពិតប្រាកដណាស់ យើងបានរៀបចំច្រវាក់ដែក និងខ្នោះ និង នរកឆេះសន្ធោសន្ធៅសម្រាប់ពួកដែលប្រឆាំង។

[5] ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺពួកគេទទួល ទានស្រាដែលលាយជាមួយវាអំពីទឹកក្រអូបឪកាហ្វូរឱ។

[6] ប្រភពទឹកដែលខ្ញុំរបស់អល់ឡោះនឹងទទួលទានវានៅក្នុង ឋានសួគ៌ ពួកគេអាចប្រើប្រាស់វាតាមចំណង់ចិត្ដ។

[7] ពួកគេបំពេញនូវការតព្វកិច្ចដែលពួកគេបានប៉ង(ក្នុងការ ប្រតិបត្ដិតាមអល់ឡោះ) ហើយពួកគេកោតខ្លាចថ្ងៃមួយដែល ទារុណកម្មរបស់វារាលដាលគ្រប់ទីកន្លែង។

[8] ហើយពួកគេផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដដល់ជន ក្រីក្រ និងកូនកំព្រា ហើយនិងឈ្លើយសឹក។

[9] (ពួកគេនិយាយក្នុងចិត្ដថា)ជាការពិតណាស់ ពួកយើងផ្ដល់ ចំណីអាហារដល់ពួកអ្នកដើម្បីស្វែងរកការអាណិតស្រឡាញ់របស់ អល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងគុណ បំណាច់អ្វីពីពួកអ្នកឡើយ។

[10] ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើង នៅថ្ងៃមួយដែលម្នាក់ៗ(នៃពួកគ្មានជំនឿ)មុខក្រញូវ និងលំបាក។

[11] ដូចេ្នះ អល់ឡោះបានការពារពួកគេពីគ្រោះអាក្រក់នៃ ថ្ងៃនោះ ហើយបានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងសេចក្ដី រីករាយទៀតផង។

[12] ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌និងសំលៀក បំពាក់ដែលធ្វើអំពីសូត្រ ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។

[13] ដោយពួកគេអង្គុយផ្អែកនៅលើកៅអីនៅក្នុងឋានសួគ៌នោះ។ នៅក្នុងនោះពួកគេមិនត្រូវកំដៅព្រះអាទិត្យឡើយ ហើយក៏ មិនរងាដែរ។

[14] ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើ របស់វា ត្រូវគេធ្វើឱ្យងាយស្រួលបេះបំផុត។

[15] ហើយគេដាក់នៅជុំវិញពួកគេដោយសំភារៈប្រើប្រាស់ដែល ធ្វើអំពីប្រាក់និងពែងថ្មកែវភ្លឺផេ្លក។

[16] ថ្មកែវនោះធ្វើអំពីប្រាក់ដែលពួកគេបានកំណត់វាយ៉ាង សមល្មម(សម្រាប់ទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ)។

[17] ហើយនៅក្នុងឋានសួគ៌ ពួកគេត្រូវបានគេឱ្យទទួលទាន ស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។

[18] ប្រភពស្រានៅក្នុងឋានសួគ៌នោះគេឱ្យឈ្មោះថាៈសាល់សាហ្ពីល។

[19] ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈ ដើរជុំវិញ(រង់ចាំ បម្រើ)ពួកគេ។ នៅពេលដែលអ្នក(មូហាំម៉ាត់)ឃើញពួកគេ អ្នក នឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។

[20] ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)ក្រឡេកមើលទៅ ទីនោះ(ឋានសួគ៌) អ្នកនឹងឃើញនៀកម៉ាត់គ្រប់បែបយ៉ាង និង អំណាចដ៏ធំធេង។

[21] នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺសំលៀកបំពាក់ធ្វើអំពី សូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង។ ហើយពួកគេត្រូវបានគេ បំពាក់កងដៃប្រាក់។ ហើយម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ នូវភេសជ្ជៈដ៏បរិសុទ្ធ ។

[22] ពិតប្រាកដណាស់ នេះគឺជាការតបស្នងសម្រាប់ពួកអ្នក ហើយការខំប្រឹងប្រែងរបស់ពួកអ្នកនឹងត្រូវបានគេទទួលយក។

[23] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ជាដំណាក់កាលៗ។

[24] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះបទបញ្ញតិនៃ ម្ចាស់របស់អ្នក ហើយកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកប្រឆាំងក្នុងចំណោមពួកគេឱ្យសោះ។

[25] ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នកទាំងព្រឹកទាំង ល្ងាច។

[26] ហើយក្នុងអំឡុងពេលយប់ ចូរអ្នកស៊ូជូត(ថ្វាយបង្គំ) ចំពោះទ្រង់ និងលើកតម្កើងទ្រង់នៅពេលយប់ជ្រៅ។

[27] ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមូស្ហរីគីន)ស្រឡាញ់ ការរស់នៅក្នុងលោកិយ ហើយពួកគេបោះបង់ថ្ងៃដែលមានភាព វឹកវរដ៏ខ្លាំងក្លា(ថ្ងៃបរលោក)ដាក់ក្រោយខ្នងរបស់ពួកគេ។

[28] យើងគឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាង កាយរបស់ពួកគេ។ តែបើយើងមានចេតនា(បំផ្លាញពួកគេ) យើង ក៏អាចផ្លាស់ប្ដូរក្រុមផេ្សងទៀតដូចពួកគេមកជំនួសវិញបានដែរ។

[29] ពិតប្រាកដណាស់ ជំពូកនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយប្រាថ្នាចង់បានល្អនោះ គេពិតជាជ្រើសរើសមាគ៌ាទៅ កាន់ម្ចាស់របស់គេជាមិនខាន។

[30] ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

[31] ដោយទ្រង់នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកដែលបំពាន ទ្រង់ បានរៀបចំសម្រាប់ពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។

អាល់-មួរសាឡាត

Surah 77

[1] អល់ឡោះស្បថនឹងខ្យល់(ឬម៉ាឡាអ៊ីកាត់)ដែលត្រូវគេ បញ្ជូនមកជាបន្ដបន្ទាប់។

[2] និងខ្យល់ព្យុះដ៏ខ្លាំងក្លា។

[3] និងម៉ាឡាអ៊ីកាត់ដែលពង្រាយពពក និងទឹកភ្លៀង។

[4] និងម៉ាឡាអ៊ីកាត់ដែលបែងចែកនូវប្រការពិត និងប្រការ មិនពិត។

[5] និងម៉ាឡាអ៊ីកាត់ដែលនាំសារមកឱ្យបណ្ដាអ្នកនាំសារ។

[6] ដើម្បីបដិសេធរាល់ការដោះសា ឬជាការដាស់តឿនព្រមាន។

[7] ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកនឹងកើតឡើង យ៉ាងពិតប្រាកដ។

[8] បន្ទាប់មកនៅពេលដែលហ្វូងផ្កាយត្រូវបានគេធ្វើឱ្យបាត់ពន្លឺ។

[9] ហើយនៅពេលដែលមេឃត្រូវគេធ្វើឱ្យបែកធ្លុះធ្លាយ។

[10] ហើយនៅពេលដែលភ្នំត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទី។

[11] ហើយនៅពេលដែលបណ្ដាអ្នកនាំសារត្រូវគេប្រមូលតាម កាលកំណត់។

[12] តើបណ្ដាអ្នកនាំសារត្រូវបានគេពន្យារពេលប្រមូលរហូត ដល់ថ្ងៃណា

[13] គឺរហូតដល់ថ្ងៃកាត់សេចក្ដី។

[14] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃវិនិច្ឆ័យជាអ្វីនោះ

[15] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[16] តើយើងមិនបានបំផ្លាញពួកជំនាន់មុន(ដែលបានប្រព្រឹត្ដ បាបកម្ម)ទេឬ

[17] បន្ទាប់មក យើងធ្វើឱ្យពួកជំនាន់ក្រោយវិនាសបន្ដបន្ទាប់ ពីពួកគេទៀត ។

[18] ដូចេ្នះដែរ យើងធ្វើទៅលើពួកប្រព្រឹត្ដបាបកម្ម។

[19] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[20] តើយើងមិនបានបង្កើតពួកអ្នកអំពីទឹកកាមដែលគ្មានតម្លៃ ទេឬ

[21] ក្រោយមកយើងបានបង្កើតវានៅក្នុងកន្លែងមួយដែលមាន សុវត្ថិភាព(នៅក្នុងស្បូន)

[22] រហូតដល់ពេលដែលត្រូវគេកំណត់ដ៏ជាក់លាក់។

[23] ហើយយើងបានកំណត់(រូបរាង និងលក្ខណៈរបស់មនុស្ស លោកតាមដែលយើងមានចេតនា)។ ដូចេ្នះ យើងគឺជាអ្នកដែល កំណត់ដ៏ប្រសើរបំផុត។

[24] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[25] តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្ដុំ

[26] ទាំងអ្នករស់និងអ្នកស្លាប់ទេឬ

[27] ហើយយើងបានបង្កើតភ្នំខ្ពស់ៗនៅលើវានិងបានផ្ដល់ទឹក បរិសុទ្ធឱ្យពួកអ្នក។

[28] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[29] (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកដើរទៅ កាន់អ្វី(នរក)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

[30] ចូរពួកអ្នកដើរទៅកាន់ម្លប់(ផ្សែងនៃភ្លើងនរក)ដែលលាត សន្ធឹងជាបីផ្នែកនោះចុះ។

[31] គ្មានម្លប់ណាត្រជាក់ ហើយក៏គ្មានអ្វីអាចការពារពីអណ្ដាត ភ្លើងនរកបានដែរ។

[32] ពិតប្រាកដណាស់ វាជះផ្កាភ្លើងឡើងខ្ពស់ដូចជាវិមាន។

[33] វា(ផ្កាភ្លើង)ហាក់បីដូចជាហ្វូងសត្វអូដ្ឋសម្បុរលឿង។

[34] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[35] នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយបានឡើយ។

[36] ហើយពួកគេមិនត្រូវគេអនុញ្ញាតឱ្យនិយាយដោះសាបាន ឡើយ។

[37] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[38] នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលយើងបានប្រមូល ពួកអ្នក និងពួកជំនាន់មុន។

[39] ដូចេ្នះ ប្រសិនបើពួកអ្នកមានល្បិចកល ចូរពួកអ្នករៀប ល្បិចកលប្រឆាំងនឹងយើងចុះ។

[40] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[41] ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ នៅក្នុងម្លប់ជាមួយនឹងប្រភពទឹកដ៏ច្រើន។

[42] និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា។

[43] (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកបរិភោគ និងទទួលដោយក្ដីរីករាយដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាន ប្រព្រឹត្ដចុះ។

[44] ដូចេ្នះដែរ យើងពិតជានឹងតបស្នងដល់បណ្ដាអ្នកដែលសាង អំពើល្អ។

[45] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[46] (មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា) ចូរពួកអ្នក បរិភោគ និងសោយសុខ(ក្នុងលោកិយ)មួយរយៈពេលខ្លីសិនចុះ ព្រោះពិតប្រាកដណាស់ ពួកអ្នកជាពួកប្រព្រឹត្ដបាបកម្ម។

[47] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[48] ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកឱនគោរព(ចំពោះអល់ឡោះ)ចុះ ពួកគេបែរជាមិនឱន គោរពទៅវិញ។

[49] នៅថ្ងៃនោះ ការវិនាសអន្ដរាយគឺសម្រាប់ពួកដែល បដិសេធនឹងការពិត។

[50] ដូចេ្នះ តើមានពាក្យសំដីណាមួយបន្ទាប់ពីវា(គម្ពីរគួរអាន) ដែលធ្វើឱ្យពួកគេមានជំនឿនោះ

អាន-ណាប៉ា

Surah 78

[1] តើពួកគេដេញដោលគ្នាអំពីរឿងអ្វី

[2] គឺអំពីដំណឹងដ៏សំខាន់

[3] ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។

[4] ទេ. ពួកគេគង់តែនឹងដឹង។

[5] ទេ. បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។

[6] តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ

[7] និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ

[8] ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។

[9] ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។

[10] ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។

[11] ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។

[12] ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។

[13] ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។

[14] ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។

[15] ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។

[16] និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។

[17] ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។

[18] នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។

[19] ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។

[20] ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។

[21] ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។

[22] ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។

[23] ដោយពួកគេរស់នៅទីនោះជារៀងរហូត។

[24] ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។

[25] មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ

[26] ជាការតបស្នងដ៏សមហេតុផលបំផុត។

[27] ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។

[28] ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។

[29] ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។

[30] ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។

[31] ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។

[32] គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។

[33] និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។

[34] ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។

[35] នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។

[36] គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។

[37] គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។

[38] នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។

[39] នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។

[40] ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា. ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។

អាន-ណាស៊ីអាត

Surah 79

[1] អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។

[2] និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។

[3] និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។

[4] និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។

[5] និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។

[6] នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។

[7] ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។

[8] នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។

[9] កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។

[10] ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ

[11] តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ

[12] ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។

[13] ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។

[14] ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។

[15] រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។

[16] នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។

[17] ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។

[18] ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ

[19] ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ

[20] ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។

[21] តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។

[22] បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។

[23] រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។

[24] និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។

[25] ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។

[26] ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។

[27] តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង

[28] ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។

[29] ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។

[30] ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។

[31] ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។

[32] ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ

[33] ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។

[34] តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។

[35] ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។

[36] ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។

[37] ចំណែកឯអ្នកណាដែលបានបំពាន

[38] និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ

[39] ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។

[40] រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ

[41] ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។

[42] ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា

[43] អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។

[44] ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។

[45] តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។

[46] នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។

អាបាសា

Surah 80

[1] គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ

[2] ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។

[3] តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។

[4] ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។

[5] រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក)

[6] អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។

[7] ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ

[8] ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ

[9] ហើយគេកោតខ្លាចអល់ឡោះនោះ

[10] អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។

[11] ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។

[12] ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។

[13] ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។

[14] ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។

[15] ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់)

[16] ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។

[17] មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។

[18] តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី

[19] ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។

[20] បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។

[21] ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។

[22] ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។

[23] ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។

[24] ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។

[25] ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។

[26] បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។

[27] រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។

[28] និងដើមទំពាំងបាយជូរ និងបន្លែ។

[29] និងដើមអូលីវ និងដើមលើ្ម។

[30] និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។

[31] និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ

[32] ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។

[33] ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។

[34] នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។

[35] និងម្ដាយរបស់គេ និងឪពុករបស់គេ។

[36] និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។

[37] ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។

[38] ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។

[39] សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។

[40] ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។

[41] ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។

[42] ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។

อัต-ตักوير

Surah 81

[1] នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។

[2] និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។

[3] និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។

[4] និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។

[5] និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។

[6] និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។

[7] និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។

[8] និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ

[9] ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់

[10] និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។

[11] និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។

[12] និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។

[13] និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។

[14] (ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។

[15] ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។

[16] និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។

[17] និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។

[18] និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។

[19] ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង

[20] ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ

[21] ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។

[22] ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។

[23] ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

[24] ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។

[25] ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។

[26] ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ

[27] វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។

[28] សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។

[29] ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។

អាល់-អ៊ីនហ្វីត̣័រ

Surah 82

[1] នៅពេលដែលមេឃបានបេ្រះបែក។

[2] និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។

[3] និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។

[4] និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។

[5] មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។

[6] ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង

[7] ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ

[8] ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ

[9] មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។

[10] ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។

[11] ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។

[12] ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

[13] ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។

[14] ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។

[15] ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។

[16] ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។

[17] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ

[18] បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ

[19] គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។

អាល់-មូត̣อฟហ្វីហ្វីន

Surah 83

[1] ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគៃបន្លំ។

[2] ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេ ថ្លឹងវាស់ ឬវាល់ពីអ្នកដទៃ។

[3] តែនៅពេលដែលពួកគេវាស់ឬវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺ ពួកគេធ្វើឱ្យខ្វះ។

[4] តើពួកទាំងនោះមិនគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹង ត្រូវគេធ្វើឱ្យរស់ឡើងវិញ

[5] នៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក)ទេឬ

[6] គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់ គ្រប់គ្រងពិភពទាំងអស់។

[7] មិនដូច្នោះទេ. ការពិតបញ្ជីរបស់ពួកប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។

[8] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ស៊ិជ្ជីនជាអ្វីនោះ

[9] គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។

[10] ភាពវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល បដិសេធ។

[11] គឺជាពួកដែលបដិសេធនឹងថ្ងៃជំនុំជំរះ។

[12] ហើយគ្មានអ្នកណាម្នាក់អាចបដិសេធនឹងវាក្រៅពីពួក ដែលបំពានប្រព្រឹត្ដបាបកម្មនោះឡើយ។

[13] នៅពេលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់ គេបែរជាបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានទៅវិញ។

[14] ទេ. ផ្ទុយទៅវិញ អ្វី(បាបកម្ម)ដែលពួកគេប្រព្រឹត្ដនោះ បានគ្របដណ្ដប់លើចិត្ដរបស់ពួកគេ។

[15] ទេ. ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបិទបាំងពីការ មើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃនោះ(ថ្ងៃបរលោក)។

[16] ក្រោយមក ពួកគេពិតជានឹងត្រូវចូលនរកជើហ៊ីម។

[17] ក្រោយមកទៀត មានគេនិយាយថាៈ នេះហើយគឺជាអ្វី ដែលពួកអ្នកធ្លាប់បដិសេធនឹងវានោះ។

[18] ទេ. ពិតប្រាកដណាស់ បញ្ជីរបស់បណ្ដាអ្នកដែលសាង អំពើល្អ គឺស្ថិតក្នុងអ៊ីល្លីយូន។

[19] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ៊ីល្លីយូនជាអ្វីនោះ

[20] គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។

[21] ដែលបណ្ដាម៉ាឡាអ៊ីកាត់កំពុងតែធ្វើសាក្សីចំពោះបញ្ជីនោះ។

[22] ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺស្ថិតនៅ ក្នុងឋានសួគ៌ណាអ៊ីម។

[23] ដោយពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។

[24] អ្នកនឹងមើលឃើញភាពសប្បាយរីករាយនៅលើផ្ទៃមុខ របស់ពួកគេ។

[25] ពួកគេនឹងត្រូវគេឱ្យទទួលទានសុរាដ៏បរិសុទ្ធដែលត្រូវបាន បិទជិត។

[26] ក្លិនរបស់វាក្រអូបបំផុត។ ហើយដើម្បីបានដូចនេះ ចូរឱ្យ បណ្ដាអ្នកដែលប្រកួតប្រជែង ប្រកួតប្រជែងគ្នាចុះ។

[27] ហើយការលាយរបស់វាគឺអំពីទឹកនៅក្នុងឋានសួគ៌។

[28] គឺជាប្រភពទឹកដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួល ទានវា។

[29] ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់(នៅ ក្នុងលោកិយ) ពួកគេធ្លាប់សើចចំអកឱ្យបណ្ដាអ្នកដែលមានជំនឿ។

[30] ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែល មានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយ។

[31] ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់បក្សពួករបស់ គេវិញ គឺពួកគេត្រឡប់ដោយការចំអកដាក់អ្នកមានជំនឿ។

[32] ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកដែល មានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកទាំងនេះជាពួក ដែលវងេ្វង។

[33] ហើយពួកគេ(ពួកគ្មានជំនឿ)មិនត្រូវបានគេចាត់តាំង ជាអ្នកឃ្លាំមើលបណ្ដាអ្នកដែលមានជំនឿឡើយ។

[34] ដូចេ្នះ នៅថ្ងៃនេះ(ថ្ងៃបរលោក) បណ្ដាអ្នកដែលមាន ជំនឿសើចចំអកចំពោះពួកដែលគ្មានជំនឿវិញ។

[35] ពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។

[36] តើពួកគ្មានជំនឿត្រូវបានគេតបស្នងនូវអ្វីដែលពួកគេ ធ្លាប់បានប្រព្រឹត្ដដែរឬទេ

អាល់-អ៊ីនស៊ីក̣ក̣ាក

Surah 84

[1] នៅពេលដែលមេឃត្រូវបានបែកបាក់។

[2] ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។

[3] ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។

[4] ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។

[5] ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។

[6] ឱមនុស្សលោក. ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។

[7] ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ

[8] គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។

[9] ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។

[10] រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ

[11] គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។

[12] ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។

[13] ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។

[14] ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។

[15] មិនដូច្នោះទេ. ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។

[16] ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។

[17] និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។

[18] និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។

[19] ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។

[20] ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ

[21] ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។

[22] មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។

[23] ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។

[24] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។

[25] លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។

អាល់-ប៊ូរូជ

Surah 85

[1] អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។

[2] និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។

[3] និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។

[4] គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។

[5] ជារណ្ដៅភ្លើងដែលមានកំណាត់អូស

[6] ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ

[7] ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។

[8] ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។

[9] គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។

[10] ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។

[11] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។

[12] ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។

[13] ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។

[14] ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។

[15] ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។

[16] ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។

[17] តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ

[18] (ដូចជា)ហ្វៀរអោន និងសាមូដ។

[19] ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។

[20] ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។

[21] ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។

[22] ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។

អាត̣-ទ̣អារិក̣

Surah 86

[1] អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។

[2] ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ

[3] គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។

[4] បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។

[5] ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី

[6] រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)

[7] ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។

[8] ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។

[9] នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។

[10] ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។

[11] អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។

[12] និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។

[13] ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។

[14] ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។

[15] ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។

[16] ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។

[17] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។

អាល់-អាអ៍ឡា

Surah 87

[1] ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏ឧត្ដុង្គឧត្ដមចុះ។

[2] ទ្រង់ជាអ្នកដែលបានបង្កើត(អ្វីៗទាំងអស់) រួចទ្រង់បាន រៀបចំឱ្យមានលក្ខណៈសមរម្យ។

[3] និងជាអ្នកដែលបានកំណត់វាសនា និងផ្ដល់ការចង្អុលបង្ហាញ។

[4] និងជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងគ្រប់បែបយ៉ាង។

[5] ក្រោយមកទ្រង់បានធ្វើឱ្យវាក្លាយជាចំបើងស្ងួតពណ៌ខ្មៅ។

[6] យើងនឹងសូត្រ(គម្ពីរគួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់ ហើយអ្នកនឹងមិនភេ្លចវាឡើយ។

[7] លើកលែងតែអ្វីដែលអល់ឡោះមានចេតនា(ឱ្យអ្នកភេ្លច) ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលលាតត្រដាង និង លាក់កំបាំង។

[8] ហើយយើងនឹងសម្រួលឱ្យអ្នកនូវមាគ៌ាដ៏ងាយស្រួល(គ្រប់ កិច្ចការ)។

[9] ដូចេ្នះ ចូរអ្នកក្រើនរំលឹកចុះ ប្រសិនបើការក្រើនរំលឹកនោះ មានផលប្រយោជន៍

[10] អ្នកដែលកោតខ្លាចអល់ឡោះ នឹងទទួលយកការក្រើន រំលឹក។

[11] ប៉ុន្ដែអ្នកដែលមិនកោតខ្លាចអល់ឡោះនឹងគេចចេញពីវា

[12] គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។

[13] បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។

[14] អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។

[15] និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។

[16] ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់ការរស់នៅក្នុង លោកិយទៅវិញ

[17] ថ្វីត្បិតតែថ្ងៃបរលោកវាប្រសើរជាងនិងអមតៈក៏ដោយ។

[18] ពិតប្រាកដណាស់ រឿងនេះគឺមានចែងនៅក្នុងគម្ពីរមុនៗ។

[19] ដូចជាគម្ពីររបស់អ៊ីព្រហ៊ីម និងមូសាជាដើម។

អាល់-ហ្អាស៊ីយ៉ាះ

Surah 88

[1] តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ

[2] នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។

[3] រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។

[4] ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។

[5] ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។

[6] គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល

[7] ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។

[8] នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។

[9] ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។

[10] នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត

[11] ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។

[12] នៅទីនោះ មានប្រភពទឹកដែលហូរ។

[13] នៅទីនោះដែរ មានគ្រែខ្ពស់ៗ។

[14] និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។

[15] និងខ្នើយកើយរៀបដាក់ជាជួរៗ។

[16] និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។

[17] ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច

[18] និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច

[19] និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច

[20] និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ

[21] ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។

[22] អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។

[23] លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។

[24] អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។

[25] ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។

[26] បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។

អាល់-ហ្វាច្រ

Surah 89

[1] អល់ឡោះស្បថនឹងពេលទៀបភ្លឺ។

[2] និងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។

[3] និងថ្ងៃគត់គូ និងថ្ងៃសេស។

[4] និងពេលយប់ នៅពេលដែលវាកន្លងផុតទៅ។

[5] តើការស្បថនៅក្នុងរឿងទាំងនេះមិនគ្រប់គ្រាន់សម្រាប់ អ្នកដែលស្វែងយល់ទេឬ

[6] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ម្ចាស់របស់អ្នកបាន ធ្វើដូចមេ្ដចចំពោះក្រុមអាដ

[7] និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ

[8] ដែលគេមិនទាន់បានបង្កើតដូចវានៅក្នុងផែនដីនេះ

[9] និងក្រុមសាមូដដែលបានដាប់ថ្មនៅក្នុងជ្រលងភ្នំ(ធ្វើជា លំនៅដ្ឋាន)

[10] ហើយនិងហ្វៀរអោនដែលមានពលទាហានពង្រឹង អំណាចរបស់គេនោះ

[11] ពួកគេជាពួកដែលបានបំពាននៅលើផែនដីនេះ។

[12] ហើយពួកគេថែមទាំងបានបង្កវិនាសកម្មយ៉ាងច្រើននៅ លើវាទៀតផងនោះ។

[13] ដូចេ្នះ ម្ចាស់របស់អ្នកបានទម្លាក់លើពួកគេនូវទារុណកម្ម ដ៏ឈឺចាប់។

[14] ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលឃ្លាំមើល (រាល់ទង្វើនៃខ្ញុំរបស់ទ្រង់)។

[15] រីឯមនុស្សលោក នៅពេលដែលម្ចាស់របស់គេបានសាក ល្បងគេដោយបានលើកតម្កើងនិងប្រទាននៀកម៉ាត់ដល់គេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំជាអ្នកដែលបានលើកតម្កើងខ្ញុំ។

[16] ប៉ុន្ដែនៅពេលដែលទ្រង់សាកល្បងគេ ដោយបានក្បិត ក្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះគេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាម៉ាស់។

[17] ទេ. ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្ដសប្បុរសចំពោះកូន កំព្រាឡើយ។

[18] ហើយពួកអ្នកមិនបានជំរុញគ្នាក្នុងការផ្ដល់ចំណីអាហារ ដល់អ្នកក្រីក្រឡើយ។

[19] ហើយពួកអ្នកស៊ីកេរមរតកដោយភាពលោភលន់។

[20] ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួស ហេតុទៀតផង។

[21] ទេ. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។

[22] ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ ហើយ ម៉ាឡាអ៊ីកាត់ក៏បានមកដល់ដោយតំរៀបជាជួរៗដែរ។

[23] ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមក។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹក។ តើគេមានការភ្ញាក់ រលឹកយ៉ាងដូចមេ្ដច

[24] គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ(ក្នុងលោកិយ)។

[25] ដូចេ្នះ នៅថ្ងៃនោះគ្មាននរណាម្នាក់អាចធ្វើទារុណកម្ម ដូចទារុណកម្មរបស់ទ្រង់ឡើយ។

[26] ហើយក៏គ្មាននរណាអាចចងដូចចំណងរបស់ទ្រង់ដែរ។

[27] ឱព្រលឹងដែលនឹងនរ

[28] ចូរអ្នកវិលត្រឡប់ទៅរកម្ចាស់របស់អ្នកវិញដោយក្ដីរីករាយនិងយល់ព្រមពីទ្រង់ចុះ។

[29] ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំរបស់យើង(ដែល សាងអំពើល្អ)ចុះ។

[30] ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។

អាល់-បាឡាត់

Surah 90

[1] យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។

[2] ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។

[3] ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។

[4] ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។

[5] តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ

[6] ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។

[7] តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ

[8] តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ

[9] និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ

[10] ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។

[11] តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។

[12] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ

[13] គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។

[14] ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។

[15] (ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។

[16] ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។

[17] បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។

[18] អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។

[19] ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។

[20] ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។

អាស̣-សាំស

Surah 91

[1] អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។

[2] និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។

[3] និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។

[4] និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។

[5] និងមេឃ និងអ្នកដែលបានបង្កើតវា។

[6] និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។

[7] និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។

[8] រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។

[9] អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។

[10] ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។

[11] ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។

[12] នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។

[13] ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។

[14] តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។

[15] ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។

អាល់-ឡៃល

Surah 92

[1] អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។

[2] និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។

[3] និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។

[4] ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។

[5] ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ

[6] ហើយនិងមានជំនឿលើការតបស្នងល្អនោះ

[7] យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល

[8] រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ

[9] ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ

[10] យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។

[11] ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។

[12] ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។

[13] ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។

[14] ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ

[15] ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត

[16] ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។

[17] ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក)

[18] ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។

[19] ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។

[20] លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។

[21] ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។

อัฎ-ฎุฮา

Surah 93

[1] អល់ឡោះស្បថនឹងពេលព្រឹក។

[2] និងពេលយប់ នៅពេលដែលវាងងឹត។

[3] ម្ចាស់របស់អ្នក(ឱមូហាំម៉ាត់) មិនបានបោះបង់អ្នក និង មិនបានស្អប់ខ្ពើមអ្នកឡើយ។

[4] ជាការពិតណាស់ ថ្ងៃបរលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។

[5] ហើយម្ចាស់របស់អ្នកពិតជានឹងប្រទាន(នៀកម៉ាត់)ឱ្យ អ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្ដជាមិនខាន។

[6] តើទ្រង់មិនបានឃើញអ្នក(មូហាំម៉ាត់)ជាកូនកំព្រា និងបាន ថែរក្សាអ្នកទេឬ

[7] ហើយទ្រង់បានឃើញអ្នកវងេ្វង រួចទ្រង់បានចង្អុលបង្ហាញ ផ្លូវដល់អ្នកទេឬ

[8] ហើយទ្រង់បានឃើញអ្នកជាអ្នកក្រ រួចទ្រង់បានធ្វើឱ្យអ្នក មានបានទេឬ

[9] ដូចេ្នះ ចូរអ្នកកុំកៀបសង្កត់ចំពោះកូនកំព្រាឱ្យសោះ។

[10] ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានឱ្យសោះ។

[11] រីឯនៀកម៉ាត់ដែលម្ចាស់របស់អ្នកបានប្រទានឱ្យនោះ ចូរអ្នករៀបរាប់(ដឹងគុណ)។

អាល់-អ៊ីនស៊ីរ៉ហ

Surah 94

[1] តើយើងមិនបានបើកចំហទ្រូងរបស់អ្នក(មូហាំម៉ាត់)ឱ្យអ្នក

[2] និងបានដកបន្ទុករបស់អ្នកចេញពីអ្នក

[3] ដែលបានផ្ទុកយ៉ាងធ្ងន់នៅលើខ្នងរបស់អ្នក

[4] ហើយយើងបានលើកកិត្ដិនាមរបស់អ្នកឱ្យខ្ពង់ខ្ពស់ទេឬ

[5] ហើយពិតប្រាកដណាស់ ជាមួយនឹងសេចក្ដីលំបាកវេទនា គឺភាពងាយស្រួល។

[6] ពិតប្រាកដណាស់ ជាមួយនឹងសេចកី្ដលំបាកវេទនាគឺភាព ងាយស្រួល។

[7] ដូចេ្នះ នៅពេលដែលអ្នកបានបំពេញភារកិច្ច(កិច្ចការ លោកិយ)រួចរាល់ហើយ ចូរអ្នកខិតខំគោរពសក្ការៈចំពោះយើង។

[8] ហើយទៅចំពោះម្ចាស់របស់អ្នកតែមួយគត់ ចូរអ្នកប៉ង ប្រាថ្នានិងសង្ឃឹម។

อัต-ตีน

Surah 95

[1] អល់ឡោះស្បថនឹងផ្លែទីន(ផ្លែល្វា)និងហ្សៃទូន (ផ្លែអូលីវ)។

[2] និងភ្នំទូរស៊ីណា។

[3] និងទីក្រុងនេះ(ម៉ាក្កះ)ដែលប្រកបដោយសុខសន្ដិភាព។

[4] ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុង ទ្រង់ទ្រាយមួយដ៏ល្អប្រសើរបំផុត។

[5] បន្ទាប់មកយើងបានបញ្ជូនពួកគេត្រឡប់ទៅកាន់កន្លែង ដែលទាបជាងគេបំផុត(បាតនរក)។

[6] លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើ ល្អត្រឹមត្រូវ គឺពួកគេនឹងទទួលបានផលបុណ្យជានិរន្ដរ៍។

[7] ដូចេ្នះ បន្ទាប់ពីនេះទៅ តើអី្វដែលធ្វើឱ្យអ្នក(មនុស្សលោក) បដិសេធនឹងថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)នោះ

[8] តើអល់ឡោះមិនមែនជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត ជាងអ្នកកាត់សេចក្ដីទាំងឡាយទេឬ

អាល់-អាឡាក់

Surah 96

[1] ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។

[2] ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។

[3] ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស

[4] ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។

[5] ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។

[6] ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)

[7] ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។

[8] ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។

[9] តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់

[10] ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ

[11] តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ

[12] ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ

[13] តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ

[14] តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ

[15] ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។

[16] គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។

[17] ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ

[18] យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។

[19] ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។

អាល់-ក̣ត̣ឌរ

Surah 97

[1] ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុង យប់អាល់កដរ៍។

[2] ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា យប់អាល់កដរ៍ជាអ្វីនោះ

[3] យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។

[4] ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលចុះមកក្នុងយប់នោះដោយ មានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា។

[5] នៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្ដិភាពរហូតដល់ហ្វាជើរលេចឡើង ។

អាល់-បៃយីណាះ

Surah 98

[1] ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន មិនបោះបង់(ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក)ជាដាច់ខាត រហូត ទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេ។

[2] (ភស្ដុតាងនោះ)គឺអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកពី អល់ឡោះ ដែលគេនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)

[3] ដែលនៅក្នុងគម្ពីរនោះគឺមានច្បាប់ និងមាគ៌ាដ៏ត្រឹមត្រូវ។

[4] ហើយពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យមិនដែលបែកបាក់គ្នាឡើយ លើកលែងតែក្រោយពេលដែលភស្ដុតាងដ៏ច្បាស់លាស់បាន មកដល់ពួកគេប៉ុណ្ណោះ។

[5] ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ និងប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។

[6] ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និង ពួកមូស្ហរីគីន គឺសិ្ថតនៅក្នុងឋាននរកជើហាន់ណាំ ដែលពួកគេនៅក្នុង នោះជាអមតៈ។ ពួកទាំងនោះ គឺជាពួកដែលអាក្រក់បំផុតនៃសត្វ លោក។

[7] ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ អ្នកទាំងនោះគឺជាអ្នកដែលល្អបំផុតនៃសត្វលោក។

[8] ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។ អល់ឡោះបានយល់ព្រមជាមួយពួកគេ។ ហើយ ពួកគេក៏បានយល់ព្រមជាមួយទ្រង់វិញដែរ។ ការតបស្នងនេះគឺ សម្រាប់អ្នកដែលកោតខ្លាចម្ចាស់របស់គេ។

អាज़-ज़៉ាលសាឡាះ

Surah 99

[1] នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។

[2] ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។

[3] ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ

[4] នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា

[5] ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។

[6] នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។

[7] ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។

[8] ចំណែកឯអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុន លំអងធូលីក៏គេនឹងមើលឃើញវាដែរ។

អាល់-អ៉ាឌីយ៉ាត

Surah 100

[1] អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់ នៅក្នុងសមរភូមិ។

[2] និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចក របស់វា។

[3] និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹក ព្រលឹម។

[4] ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួក សត្រូវ ។

[5] ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។

[6] ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។

[7] ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ

[8] ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។

[9] ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)

[10] និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ

[11] ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។

អាល់-ក̣រ៉អេ៉ះ

Surah 101

[1] អាល់ករីអះ។

[2] តើអាល់ករីអះជាអ្វី

[3] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ

[4] គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។

[5] ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។

[6] ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។

[7] គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។

[8] ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។

[9] ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។

[10] តើអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាអ្វីនោះ

[11] វាគឺជាភ្លើងនរកដ៏សែនក្ដៅ។

อัต-ตากาซุร

Surah 102

[1] ភាពក្រអឺតក្រទមនឹងភាពមានទ្រព្យសម្បត្ដិ និងកូនចៅ ជាច្រើនបានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះ អល់ឡោះ)។

[2] រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។

[3] ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។

[4] ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។

[5] ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។

[6] ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។

[7] បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។

[8] ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីនៀកម៉ាត់ ដែលទ្រង់បានប្រទានឱ្យពួកអ្នក។

អាល់-អាស̣រ

Surah 103

[1] អល់ឡោះស្បថនឹងពេលវេលា។

[2] ពិតប្រាកដណាស់ មនុស្សលោកគឺស្ថិតកុ្នងភាពខាតបង់។

[3] លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវ និងបានផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំ គ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ។

អាល់-ហ៊ូម៉ាហ្សាះ

Surah 104

[1] វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។

[2] គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា

[3] ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។

[4] មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។

[5] តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូ ត ម៉ះជាអ្វីនោះ

[6] គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក)

[7] ដែលវាឆាបឆេះរាលដល់បេះដូង។

[8] ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។

[9] ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។

អាល់-ហ្វីល

Surah 105

[1] តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នក បានធ្វើទៅលើក្រុមទ័ពដំរីយ៉ាងដូចមេ្ដច

[2] តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវងេ្វង (បរាជ័យ)ទេឬ

[3] ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់ នឹងពួកគេ។

[4] ពួកវាទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចជ្ជីល(ដែលមកពី ភ្លើងនរក)។

[5] រួចមកទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវ ដង្កូវស៊ី។

ក̣ូរ៉េស

Surah 106

[1] ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ។

[2] ទម្លាប់របស់ពួកគេគឺការធ្វើដំណើរនៅរដូវរងារ(ដើម្បីធ្វើ ជំនួញនៅប្រទេសយ៉េមែន) និង(នៅប្រទេសស្ហាម)នៅរដូវក្ដៅ។

[3] ដូចេ្នះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះម្ចាស់គ្រប់គ្រង កាក់ហ្ពះនេះចុះ។

[4] គឺទ្រង់ជាអ្នកដែលបានផ្ដល់ចំណីអាហារដល់ពួកគេ ដើម្បី បំបាត់នូវការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុត ពីការភ័យខ្លាច។

អាល់-ម៉ាអ៊ូន

Surah 107

[1] តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ

[2] នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។

[3] ហើយមិនជម្រុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ។

[4] ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសឡាត

[5] ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។

[6] ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។

[7] ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួច ក៏ដោយ។

អាល់-កៅសារ

Surah 108

[1] ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(មូហាំម៉ាត់) នូវអាល់កាវសើរ(ទនេ្លមួយនៅក្នុងឋានសួគ៌)។

[2] ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នក ចុះ។

[3] ពិតប្រាកដណាស់ អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) គេ នឹងត្រូវកាត់ផ្ដាច់ពីផលល្អ(ទាំងនៅក្នុងលោកិយ និងបរលោក)។

អាល់-កា៉ហ្វីរូន

Surah 109

[1] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង

[2] ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។

[3] ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែល ខ្ញុំគោរពសក្ការៈនោះដែរ។

[4] ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។

[5] ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។

[6] សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។

អាន-ណាស̣រ

Surah 110

[1] នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជំនះបានមក ដល់(ការរំដោះទីក្រុងម៉ាក្កះ)។

[2] ពេលនោះអ្នកនឹងឃើញមនុស្សម្នាចូលសាសនារបស់ អល់ឡោះទាំងក្រុមៗ។

[3] ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះ ម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ គឺជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត។

អាល់-ម៉ាសាត

Surah 111

[1] ដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។

[2] ទ្រព្យសម្បត្ដិរបស់គេនិងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់គេឡើយ។

[3] គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោ សន្ធៅ។

[4] ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវ ដើម្បីធ្វើបាបមូហាំម៉ាត់)ក៏ដូច្នោះដែរ។

[5] នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង។

អាល់-អ៊ីឃ់ឡាស

Surah 112

[1] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។

[2] អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។

[3] ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។

[4] ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។

អាល់-ហ្វាឡាក់

Surah 113

[1] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺឱ្យបញ្ចៀស ។

[2] អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។

[3] និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាព ងងឹតបានមកដល់។

[4] និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រ ផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង។

[5] ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស។

អាន-ណាស

Surah 114

[1] ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក

[2] ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោក

[3] ជាម្ចាស់នៃមនុស្សលោក

[4] ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ ពួកស្ហៃតន

[5] ដែលវាញុះញង់នៅក្នុងចិត្ដមនុស្សលោក។

[6] (ស្ហៃតននោះ)មកអំពីជិន និងមនុស្សលោក។